VOA News: ព័ត៌មាន: “ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ២៩ មករា​ យប់​” plus 1 more

VOA News: ព័ត៌មាន: “ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ២៩ មករា​ យប់​” plus 1 more


ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ២៩ មករា​ យប់​

Posted: 29 Jan 2012 08:32 AM PST

ស៊ីរី:សម្ព័ន្ធ​អារ៉ាប់​បាន​ផ្អាក​បេសកកម្ម​សង្កេតការ​របស់​ខ្លួន​ក្នុង​ប្រទេស​ស៊ីរី កាល​ពី​ថ្ងៃ​សៅរ៍ ដោយសារ​មាន​កំណើន​អំពើ​ហិង្សា ដែល​តាម​ពួក​សកម្មជន​សិទ្ធិ​មនុស្ស​និយាយ​ថា បាន​បណ្តាល​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​៣៦​នាក់​ស្លាប់​នៅ​ទូទាំង​ប្រទេស។

ភូមា៖ លោកស្រី អង់​សាន ស៊ូជី មេដឹកនាំ​លទ្ធិ​ប្រជាធិបតេយ្យ​ក្នុង​ប្រទេស​ភូមា បាន​ចេញ​ទៅ​ធ្វើការ​ឃោសនា​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​នេះ មុន​ការ​បោះឆ្នោត​មួយ​ដែល​គេ យល់​ឃើញ​ថា​ជា​ការ​សាក ល្បង​​ធំ​សំខាន់​មួយ​នៃ​ការ​ប្តេជ្ញា​របស់​រដ្ឋាភិបាល​គាំទ្រ​ដោយ​យោធា អំពី​ការ​កែ​ទម្រង់។

អាឌីស អាបេបា៖ ការប្រកួត​ដើម្បី​ដណ្ដើម​យក​មុខនាទី​ការទូត​ថ្នាក់ខ្ពស់​នៅ​តំបន់​អាហ្វ្រិក បាន​ត្រូវ​គេ​រំពឹង​ថា​នឹង​ក្លាយ​ទៅ​ជា​រឿងសំខាន់​ក្នុង​សន្និសិទ​កំពូល​របស់​ឧបទ្វីព​អាហ្រ្វិក ដែល​បើក​កិច្ចប្រជុំ​នៅ​ក្នុង​រដ្ឋធានី អាឌីស អាបេបា (Addis Ababa) នៃ​ប្រទេស ​អេត្យូពី (Ethiopia)។

រុស្ស៊ី៖ យានអាវកាស​ដឹក​សម្ភារៈ របស់​រុស្ស៊ី បាន​ចុះចត​នៅ​ស្ថានីយ​អវកាស​អន្ដរជាតិ​ កាល​ពី​ព្រឹក​ថ្ងៃ​សៅរ័។ មេបញ្ជការ​បេសកម្ម​អវកាស​រុស្ស៊ី​និយាយ​ថា យានអាវកាស ប្រូគ្រេស (Progress) បាន​ត្រូវ​បាញ់​បង្ហោះ​ពីមជ្ឈមណ្ឌល បៃកូនឺ (Baikonur) នៅ​ក្នុង​ប្រទេស​ កាហ្សាក់ស្ថាន (Kazakhstan) កាល​ពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ម៉ោង​ក្នុង​តំបន់។

ក្រិក៖ ប្រទេស​ក្រិក ព្រម​ទាំង​អ្នកវិនិយោគ​ឯកជន​របស់​ខ្លួន​និយាយ​ថា ពួកគេ​ខិត​ជិត​មក​ដល់​ការ​ឈោង​យក​កិច្ចព្រមព្រៀង​គ្នា​មូយ ដែល​នឹង​កាត់បន្ថយ​ច្រើន​សន្ធឹក នូវ​បំណុល​ធំធេង​របស់​ប្រទេសជាតិ ហើយ​បញ្ចៀស​មិន​ឲ្យ​មាន​ការក្ស័យធុន។

ប៉ាពូអាស៊ី នូវែលហ្គីណេ៖ មន្ដ្រី​យោធា​ចូលនិវត្ដ ដែល​ព្យាយាម​ទម្លាក់​រដ្ឋាភិបាល​នៃ​ប្រទេស ប៉ាពូអាស៊ី នូវែលហ្គីណេ (Papua New Guinea) កាល​ពី​សប្ដាហ៍​មុន បាន​មក​បង្ហាញ​ខ្លួន​នៅ​មុខ​តុលាការ កាល​ពី​ថ្ងៃ​អាទិត្យ រួច​បាន​ត្រូវ​ដាក់ទោស​ពី​បទ​បះបោរ។

នីហ្សេរីយ៉ា៖ កម្មករ​អាមេរិកាំង​ម្នាក់ ដែល​ត្រូវ​បាន​ចាប់​ជំរឹត ជាង​មួយ​សប្ដាហ៍ នៅ​ក្នុងប្រទេស នីហ្សេរីយ៉ា បាន​ត្រូវ​ដោះលែង នៅ​តំបន់​ភាគ​ខាងត្បូង​ប្រទេស​សម្បួរ​ទៅ​ដោយ​ប្រេង​នេះ។

សូម៉ាលី៖ ក្រុម​គាំទ្រ​បណ្ដាញ​ព័ត៌មាន បាន​ថ្កោលទោស​ឃាតកម្ម ​មក​លើ​លោក ហាសាន អូសម៉ាន អាប់ឌី (Hassan Osman Abdi) ដែល​ជា​នាយក​បណ្ដាញ​ព័ត៌មាន​របស់ សូម៉ាលី Shabelle Media Network និង​ជា​ជន​រងគ្រោះ​ទី​បី គេ​តាម​សម្លាប់​ជា​ច្រើន​ឆ្នាំ។

អ៊ីតាលី៖ ក្រុម​ស្រោចស្រង់​នាវា ដែល​កំពុង​រៀបចំ​បូម​ប្រេង​ច្រើន​ពាន់​តោន​ចេញ​ពី​កាប៉ាល​ក្រឡាប់​នៅ​ជិត​ឆ្នេរ​សមុទ្រ​អ៊ីតាលី បាន​ពន្យា​ពេល​ប្រតិបត្ដិការ​របស់​ខ្លួន ដោយ​សារ​តែ​រលក​ធំៗ​នៅ​លើ​សមុទ្រ។

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ២៩ មករា​ ព្រឹក

Posted: 29 Jan 2012 07:16 AM PST

ចិន៖ ការ​លេច​ចេញ​សារធាតុ​គីមី​ពុលនៅភាគខាង​ត្បូងប្រទេស​ចិន​បាន​បង្កើន​ការ​លក់​ទឹក​សុទ្ធ​ដប​។ ​មនុស្ស​រាប់​លាន​​នាក់​ក្នុង​ប៉ែក​ខាង​ត្បូងបាន​ទទួល​ការ​ព្រមាន​ថា​​កុំ​ឲ្យ​​បរិភោគ​ទឹក​ម៉ាស៊ីន​កាល​ពី​ថ្ងៃ​សុក្រ ​ក្រោយ​ពី​មាន​ការ​លេច​ចេញ​សារធាតុ​គីមី​​នៅ​ឯ​អណ្តូង​រ៉ែ​មួយ​ដែល​បាន​បង្កើន​កម្រិត​កាត់ម៉្ញូម ​(cadmium) ​ប្រកប​ដោយ​គ្រោះថ្នាក់​ក្នុង​ទន្លេ​លីវ​ជាង​។

ភូមា៖ មន្ត្រី​ជាន់​ខ្ពស់​ភូមា​ម្នាក់​បាន​និយាយ​ប្រាប់​សហគមន៍​អន្តរជាតិ​ថា​រដ្ឋាភិបាល​របស់​លោក​ដែល​គាំទ្រ​ដោយ​ពួកយោធា​មិន​ទាន់​បាន​ធ្វើ​ការ​កែ​ទម្រង់​ប្រជាធិបតេយ្យ​​សព្វ​គ្រប់​នៅ​ទ្បើយ​ទេ។​

សហរដ្ឋអាមេរិក របាយការណ៍​មួយ​របស់​បណ្តាញ​ផ្សាយ​ព័ត៌មាន​និយាយ​ថា​ក្រុម​យោធាអាមេរិកគ្រោង​នឹង​បញ្ជូន​មូលដ្ឋាន​​បណ្តែត​មួយ​សម្រាប់​កងពិសេស​ commando ​ទៅ​កាន់​តំបន់​មជ្ឈិមបូព៌ា ​ដែល​នៅ​ទី​នោះ​ការ​ទាក់​ទង​ជាមួយ​ប្រទេស​អ៊ីរ៉ង់មាន​ភាព​តានតឹង ​ហើយ​ប្រទេស​​ឯ​ទៀត​ៗ​កំពុង​មាន​ចលាចល​ខាង​នយោបាយ​ផង​ដែរ​។​

ស៊ីរី៖ សម្ព័ន្ធ​អារ៉ាប់​និយាយ​ថា​ខ្លួន​ផ្អាក​បេសកកម្ម​សង្កេតការណ៍​របស់​ខ្លួននៅស៊ីរី​ដោយសារ​មាន​កំណើន​អំពើ​ហិង្សា​ដែល​បាន​បណ្តាល​ឲ្យ​មនុស្ស​ប្រមាណ​១០០​នាក់​ស្លាប់​កាលពី​ថ្ងៃ​ថ្មី​ៗ​នេះ។​

អាហ្វហ្គានីស្ថាន​៖ អង់គ្លេស​​និយាយ​ថា​ខ្លួន​នឹង​ឈរ​ជើង​ជាមួ​យ​អាហ្វហ្គានីស្ថាន​ដោយ​រក្សា​ទុក​ទាហាន​​​នៅ​ទី​នោះ​រហូត​ដល់​ឆ្នាំ​២០១៤។​

សេនេហ្កាល់៖ ភាព​តាន​តឹង​កំពុង​តែ​កើន​ខ្លាំង​នៅ​តាម​ផ្លូវ​នៃ​ក្រុង​ដាកា​​ ដែល​នៅ​ទី​នោះ​ពួក​ប៉ូលីស​ប្រុង​ប្រៀប​ខ្លួន​សម្រាប់​មួយ​យប់​​ទៀត​នៃ​ការ​ប្រឆាំង​តវ៉ា​ដោយ​ហិង្សា​។​

ប្រេស៊ីល៖ ចំនួន​មនុស្ស​ស្លាប់​ដោយ​សារ​ការ​រលំ​អាគារ​បី​ខ្នងនៅប្រេស៊ីល ​បាន​កើន​ទ្បើង​ដល់​យ៉ាង​តិច​ណាស់​១៧​នាក់​ហើយ។ ​ពួក​មន្ត្រី​បាន​និយាយ​ថា​ពួក​អ្នក​ជួយ​សង្ក្រោះ​​បាន​ទាញ​សាក​សព​ថែម​ទៀត​ពី​កម្ទេចអាគារ​នោះ​កាលពី​ថ្ងៃ​សៅរ៍​គឺ​បី​ថ្ងៃ​ក្រោយ​ពី​អាគារ​ការិយាល័យ​បាន​រលំ​នៅ​កណ្តាល​ក្រុង​ រីយ៉ូ ដឺ ជេនេរ៉ូ Rio de Janeiro។

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!