Koh Santipheap Daily

Koh Santipheap Daily


ក្រុម​ប្រឆាំង​​អាជ្ញាធរ​នៅ​តំបន់​បឹង​ប្រាំ​កំពុង​បែក​សម្បុក​​ពេល​ដឹងថា ​សមត្ថ​កិច្ច​ចាប់​បាន​​មេខ្លោង​​ឈ្មោះ​លី សុភ័ក្រ ម្នាក់​ទៀត

Posted: 30 Jan 2012 11:20 PM PST

ខេត្តបាត់ដំបង ៖ ​​លោកលី សុភ័ក្រ ដែល​អា​​​ជ្ញាធរខេត្ត និងស្ថាប័នអយ្យការបានកំណត់​ក្នុងបញ្ជីខ្មៅថា ជាមេខ្លោងធំបំផុតក្នុងចំណោម​មេខ្លោងជិត១០នាក់ ដែលដឹកនាំកម្លាំង​ប្រជា​ពលរដ្ឋ​រាប់​ រយនាក់ប្រឆាំងនឹងផែនការបែងចែកដីសម្បទានសង្គមកិច្ចជូនគ្រួសារយោធិននៅតំបន់បឹងប្រាំ ស្រុកបវេល ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួនហើយកាលពីវេលាម៉ោង៥និង៣០នាទី

កងទ័ពស៊ីរី​​វាយ​យក​បាន​សង្កាត់​​​ក្រុង​ដាម៉ាស់​មួយ​ចំនួន​​មក​វិញ​

Posted: 30 Jan 2012 10:44 PM PST

​ការប្រយុទ្ធគ្នា​​​នៅតាមដង​វិថី​មានសភាព ខ្លាំង​ក្លា​​កាលពីថ្ងៃទី​​៣០ មករា ​​នៅច្រក​ចូល​ទាំង​ឡាយ​នៃក្រុង​​ដាម៉ាស់ ​រដ្ឋធានី​ស៊ីរី ដែលនៅទី​នោះ​​កង​ទ័ពដណ្តើម​​ត្រួតត្រា​​​​បានវិញ​​នូវ​សង្កាត់​មួយ​​ចំនួនដែល​ធ្លាក់​ក្នុង​​​កណ្តាប់ដៃ​​​ពួកបះបោរ​​ដែល​ប្រទូស្តរ៉ាយ​​ប្រឆាំង​នឹង​ប្រធានាធិបតី​​ លោក​បាចាអាល់​អាសាដ ។​ សាក្សី​ទាំងឡាយ​​និយាយ​ថា ​​កង​ទ័ព​បា​ន​ត្រួត​ត្រា​​វិញលើ​​​សង្កាត់ HAMOURIYEH នា​ជាយក្រុង​​​ខាងកើត ​​ដែលនៅ​ទីនោះ​​​កងទ័ព​បាន​ប្រើ​​រថក្រោះ និង​កាំភ្លើងធំ​​​ដើម្បី​​រុញ​ច្រាន​​​ពួកបះ​បោរ​​ដែល​អាច​លុក​ចូល​ដល់​ចម្ងាយ​​៨គីឡូ​ម៉ែត្រ​​​ពី​កណ្តាលក្រុង​។​

ទស្សនា​វដ្តី​ Forbes រៀប​​​ចំណាត់ថ្នាក់​​ប្រធា​នា​ធិប​តី​​​អា​មេរិក​មានទ្រព្យ​​ស្តុក​​ស្តម្ភ​

Posted: 30 Jan 2012 10:41 PM PST


ទី​ភ្នាក់​ងា​រ​ព័ត៌​មាន​បរទេស​​ផ្សាយ​​ឱ្យ​ដឹង​ថា ​ទស្ស​នាវដ្តី​​«ហ្វប់»​(Forbes)​របស់​អា​មេ​រិកកាល​ពី​ថ្ងៃទី​​២៨ ​មករា ​​​បាន​បង្ហា​ញ​ឱ្យ​ដឹង​ពី​​លទ្ធ​ផល​​រៀ​ប​ចំ​ណាត់​​ថ្នាក់​​​​ប្រធានា​ធិប​តី​ចំ​នួន​១០​​​រូប ​​ដែល​មាន​​​ទ្រព្យ​​សម្បត្តិស្តុក​ស្តម្ភ​បំ​ផុត​​ ខណៈ​​ពេល​កំពុង​​កាន់​​តំ​ណែង​​​ជា​មេ​ដឹក​នាំ​​ប្រទេស​​ ក្នុង​នោះ​លោកចច វ៉ា​ស៊ី​ន​​តោន​​ ប្រធា​នា​ធិប​តី​​ដំបូង​​របស់​អា​មេ​រិ​ក​​ ជា​មេ​ដឹក​នាំ​​មាន​ទ្រព្យ​​ស្តុក​ស្តម្ភ​ស្ថិត​នៅ​លំដាប់​ទី​​១​​ ព្រោះ​​លោក​​​មាន​​​ដី​ធ្លី​​ស្ថិ​ត​ក្នុង​​​​កម្ម​សិទ្ធិ​ដល់​ទៅ​​៦០.០០០​​ហិក​តា​ និង​មាន​​អ្នក​បម្រើ​​ដល់​ទៅ​​៣០០នាក់​ ក្នុង​អំ​ឡុង​​ពេល​កាន់​តំ​ណែង​​​​រវាង​​ពី​ឆ្នាំ​​១៧៨៩-១៧៩៧ ដែល​អា​មេរិក​​មិន​បាន​ប្រកាស​​​លុប​ចោល​ភាព​​​​ជា​ទាស​ករ​​ ។ ​

គេប្តឹង​​ពីរឿង​​ឈូសទំនប់យកដី​លក់​បង្កើត​បញ្ហា​ចៅហ្វាយ​ស្រុក​អេះមិនចំរមាស់

Posted: 30 Jan 2012 10:40 PM PST

ខេត្តព្រះសីហនុ ៖ ​បន្ទាប់ពី​​សារព័ត៌មាន​កោះ​សន្តិភាព​​​បានចេញ​ផ្សាយ​​មួយឈុត​​​ថ្ងៃទី​២៦ ​​ធ្នូ ឆ្នាំ២០១១ ​ក្រោមចំណង​ជើង «គួរ​កំចាត់​រដ្ឋ​អំណាច​​​ភូមិ ឃុំ​ខូច ឱ្យ​អស់ម្តងនៅ​ខេត្តព្រះ​​​សី​ហនុ ​ថ្ងៃ​ក្រោយ​​ពិតជា​រាង​ចាល» រួចមក តាម​ព័ត៌​មាន​​ពីប្រភព​ជឿជាក់មួយថា គណៈ​អភិបាល​ស្រុក​​បាន​បង្កើត​​គណៈ​កម្មការ​មួយ​​ក្រុម ចុះ​ទៅ​​ត្រួតពិនិត្យ​​​ទីតាំង​ទំនប់​​ស្ថិតនៅ​ភូមិគគី ​ឃុំបិត​​ត្រាំង ​

សម្តេច​តេជោហ៊ុន សែន សោកស្តាយ​ចំពោះការ​​បាញ់​រះ​ បើ​ចាប់​​ខ្លួនជន​ដៃ​ដល់​​មិនបានទេ ​នឹង​ត្រូវនាំខ្លួន​​​ឧកញ៉ា​​ណា​ ម៉ា​រ៉ាឌី ​ទៅសាកសួរ​

Posted: 30 Jan 2012 10:37 PM PST

សម្តេចហ៊ុន សែន នាយករដ្ឋមន្រ្តី
ខេត្ត​មណ្ឌលគិរី​​​​ ៖ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអំពាវនាវឱ្យក្រុមហ៊ុន TTY របស់​លោក​ឧកញ៉ា​ណា ម៉ារ៉ាឌី ដែលវិនិយោគ​ដំណាំកៅស៊ូលើផ្ទៃដីសម្បទាន​សេដ្ឋកិច្ចពី​រាជ​រដ្ឋា​ភិបាល តាមចាប់ជន​ដៃ ដល់​ដែល​ធ្វើការបាញ់រះ​ទៅ​លើប្រជាពលរដ្ឋ​ឱ្យរង​របួសធ្ងន់និងស្រាល​ចំនួន​​ ៤នាក់ កាលពីថ្ងៃទី១៨ មករា កន្លងមក​នេះ នៅក្នុងការតវ៉ារបស់ប្រជា​ពល​រដ្ឋបិទផ្លូវជាតិ​លេខ​៧៦

ទីក្រុង Greenville សហរដ្ឋអាមេរិកនឹងធ្វើម្ចាស់ផ្ទះរៀបចំ ប្រណាំងកង់ជនពិការជ្រើសរើសជើងឯកពិភពលោកឆ្នាំ2014

Posted: 30 Jan 2012 10:34 PM PST

សកម្ម​ភាព​នៃ​កា​រ​ប្រ​ណាំង​របស់​ជន​ពិការ​កន្លង​មក​​​​
កាល​ពី​​ថ្ងៃ​ចន្ទ​ដើម​សប្តាហ៍​នេះ​ សហ​រដ្ឋ​អា​មេរិកបាន​បោះ​ជំ​ហាន​មួយ​ថ្មី​ទៀត​នៅ​ក្នុង​វិ​ស័យ​កីឡា​ប្រ​ណាំង​កង់​ខណៈ​ដែល​ទី​ក្រុង​ Greenville របស់​រដ្ឋ​ South Carolinaត្រូវ​បាន​ជ្រើស​​រើស​ធ្វើ​ជា​​ម្ចាស់​ផ្ទះ​ទទួល​រៀប​ចំព្រឹត្តិការណ៍​ប្រ​ណាំង​​កង់​ជន​ពិការ​ជ្រើស​រើស​ជើង​ឯក​ពិភពលោក​ផ្នែក​ជន​ពិ​ការ​ Paracycling World Championships​ សម្រាប់​ឆ្នាំ​២​០១៤​។​ ការ​ប្រ​ណាំង​ដែល​មាន​រយៈ​ពេល​៥​ថ្ងៃ​នឹង​មាន​ការ​ចូល​រួម​ពី​សំ​ណាក់​កីឡាករ​-កីឡាការិនី​ប្រមាណ​ជាង​៤៥០​នាក់​ ព្រម​ទាំង​គ្រូ​បង្វឹក​២០០​នាក់​មក​ពី​៤៥​ប្រ​ទេស​លើ​សាកល​លោក ។

​អង់​គ្លេស​​នឹ​ង​បង្កើត​សព្វា​​វុធ​ល្បឿន​លឿន​​ដើម្បីបំ​ផ្លាញ​អា​វុធ​ទំ​នើបគូ​សត្រូវ

Posted: 30 Jan 2012 10:33 PM PST

ទីភ្នាក់ងារ​​​ព័ត៌មាន​បរទេស ​​កាលពីថ្ងៃទី​​៣០ មករា ផ្សាយ​ថា ​កង​នាវិករបស់​​អង់​គ្លេស ​​បាន​បង្ហើប​ឱ្យ​​ដឹង​​ព័ត៌មានលម្អិត​​ស្តីពី​​​គ្រឿងសព្វា​វុធ "Sea Ceptor" ជាប្រភេទ​​​សព្វា​វុធ​​សម័យ​ថ្មី មានសក្តានុពល​​សម្រាប់​បំផ្លិចបំផ្លាញអាវុធ​​របស់​គូសត្រូវ​​ដែលមាន​​ល្បឿន​លឿន​ ។​ អាវុធ​ខាងលើ​​អាចប្រើប្រាស់​​គ្រប់​គ្រង​​​​គ្រប​ដណ្តប់​​​លើ​ដែន​អាកាស​​​ក្នុងរង្វង់​​​ ប្រហែល​​​​៧៥០គីឡូម៉ែត្រ​ក្រឡា ​​រួមទាំង​​នៅ​លើ​ដែន​គោក និង​សមុទ្រ ​ដោយ​ចំណាយ​ថវិកា​​​សម្រាប់​ផលិត​​​​​​ចំនួន​​​៤៨៣​លានផោន​។​

សមាជិក​ក្រុម​រត់ពន្ធគ្រឿងញៀន​​ម៉ិចស៊ិក​ម្នាក់​​ថា ខ្លួន​សម្លាប់​​​មនុស្ស​​75នាក់​

Posted: 30 Jan 2012 10:28 PM PST

សមាជិកក្រុម​រត់​ពន្ធ​គ្រឿងញៀន​ដែល​ចាប់ខ្លួន​​
​​អយ្យការ​​​រដ្ឋ NUEVO LEON ភាគ​ខាង​ជើងម៉ិចស៊ិក​​​គូស​បញ្ជាក់​​​កាលពីថ្ងៃទី​​​៣០ មករា ​​​ថា សមាជិក​​ម្នាក់​​នៃ​​ក្រុមរត់ពន្ធ​​គ្រឿង​ញៀន​​​ម៉ិច​ស៊ិក​​ LOS ZETAS មាន​ឈ្មោះ​ថា ENRI-QUE AURELIO ELIZONDO FLORES ហៅ​អារ៉ាប់​ អាយុ​​​៣៥​ឆ្នាំ ​​ទទួល​សារ​ភាព​ថា ​​រូប​គេ​​ម្នាក់​​បាន​​សម្លាប់​​មនុស្ស​ដល់​ទៅ​​​៧៥​នាក់ ​​​ដែល​ជា​គូប្រជែង​ ប៉ូលិស និង​​​ជន​ស៊ីវិល​ ពិសេស​​ពួកអ្នក​​​ដំណើរ​​ដែល​​រូបគេ​​ស្ទាក់​ផ្លូវ​ជិះ​​ក្នុង​​​រថ​យន្តបឺស​។​

លោកស្រី Clinton រដ្ឋ​​មន្ត្រី​​ការ​បរទេស​​អាមេរិក​​កែលម្អ​​ទិដ្ឋា​ការ​ងាយ​ស្រួល​ចូល​អាមេ​រិក​ និង​បើក​ទូលាយ​ការ​នាំ​ចេញ

Posted: 30 Jan 2012 10:26 PM PST

រាជធានីភ្នំពេញ ៖ ​​យោងតាមសេចក្តី​ប្រកាស​ព័ត៌មានរបស់ស្ថានទូតអាមេរិកចេញ​ផ្សាយ​កាលពីថ្ងៃទី២០ មករា ២០១២ ដែល កោះ​សន្តិភាពទទួលបានឲ្យដឹងថាលោកស្រី Clinton រដ្ឋមន្រ្តីការបរទេសសហរដ្ឋ​អាមេរិក ស្តីពីគោលការណ៍​ណែនាំថ្មី​អំពីទិដ្ឋាការ​ចូល​ទៅ​កាន់សហរដ្ឋអាមេរិក។

​ប្រទេស​អឺរ៉ុប​​​25​ចុះហត្ថលេខា​លើ​សន្ធិសញ្ញា​​​ថវិកា​ថ្មី​

Posted: 30 Jan 2012 10:24 PM PST

លោក HERMAN VAN (រូបឆ្វេង)
ប្រធានក្រុម​​ប្រឹក្សា​អឺរ៉ុប លោក HERMAN VAN ROMPUY ថ្លែង​​កាលពីយប់​ថ្ងៃទី​​​៣០ មករា ​ថា ប្រទេស​​​២៥ ជា​សមាជិក​​សហ​ភាពអឺរ៉ុប លើកលែង​​​តែអង់គ្លេស​​ និង​សាធារណ​រដ្ឋ​​​ឆេក បានអនុម័ត​​សន្ធិសញ្ញា​​ថវិកាថ្មី​ដែល​​​​សំដៅពង្រឹង​​វិន័យ​ថវិកា​នៃ​តំបន់​​​អឺរ៉ូ​។​ ក្នុងសន្និសីទ​​​សារព័ត៌មាន​មួយធ្វើ​​ឡើង​​ក្រោយ​កិច្ច​​ប្រជុំ​កំពូល​អឺរ៉ុប លោក VAN ROMPUY មាន​​ប្រសាសន៍​ថា ​យើង​បាន​ទទួល​​យក​ ហើយ​អនុម័ត​​​សន្ធិសញ្ញា​​​ថវិកា​​នេះជា​សន្ធិ​សញ្ញា​​ស្តីពីស្ថេរភាព​​​ និង​ដើរ​​​រួមគ្នា​​ទៅរក​សហ​ភាព​​សេដ្ឋកិច្ច​​ និង​រូបិយវត្ថុ​​មួយ ។​

សម្តេច​តេជោហ៊ុន សែន ព្រមាន​ដក​ហូត​ដីសម្បទាន​​ពីក្រុមហ៊ុនទាំង​ឡាយ​​ណា​ដែល​​បាញ់រះ​​ប្រជា​ពលរដ្ឋ​ពេលមាន​​ទំនាស់​តវ៉ា​

Posted: 30 Jan 2012 10:21 PM PST

សម្តេចហ៊ុន សែន ទទួល​ស្វាគមន៍ពីសំណាក់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​មណ្ឌល​គិរី
ខេត្ត​មណ្ឌលគិរី​​​​ ៖ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានដកហូតមកវិញនូវដីសម្ប​ទាន​សេដ្ឋកិច្ចរបស់​ក្រុមហ៊ុនទាំងឡាយណា ដែល​ប្រើអំពើហិង្សាទៅលើប្រជាពលរដ្ឋនៅក្នុង ជម្លោះដីធ្លី ។

អ្នក​លក់​សាច់​ជ្រូក​ម្នាក់​ត្រូវ​​ក្រុម​ចោរ​​​ល្បួង​ប្លន់​​យក​ទ្រព្យ​សម្បត្តិ

Posted: 30 Jan 2012 10:19 PM PST

ខេត្តកំពត ៖ ​​ក្រុមចោរ​៤​នាក់​បាន​ល្បួង​បោក​បញ្ឆោត​​អ្នក​លក់​​​សាច់​ជ្រូក​​ប្លន់​យក​ ​ទ្រព្យ​សម្បត្តិ​​អស់​ជា​ច្រើន​ កាល​ពីវេលា​ម៉ោង​៩​និង​១៥​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ មករា ​២០១២ ​នៅ​កន្លែង​​ស្ងាត់​មុខ​ខ្លោង​ទ្វារ​តារាង​បាល់​ទាត់​​ស្ថិត​ក្នុង​ភូមិ​ ក្រាំង​​ សង្កាត់​​ក្រាំង​អម្ពិល ​ក្រុង​កំពត ។

អធិការ​ខណ្ឌទួលគោក ​ធ្វើ​សន្និ​សីត​កាសែត​​ប​ង្ហាញ​មុខ​មាត់​ក្រុម​ចោរ​អុក​ឡុក​​រាជ​ធានីភ្នំពេញ​ ៤​នាក់​

Posted: 30 Jan 2012 07:39 PM PST

ក្រុមចោរប្លន់ពេលឃាត់ខ្លួន
រាជធានីភ្នំពេញ ៖ ​​​នៅអធិការ​ដ្ឋាន​​ខណ្ឌ​ទួល​គោក ​បាន​រៀបចំ​ពិធី​សន្និសីទ​កាសែត​បង្ហាញ​មុខ​មាត់​​ពិត​ក្រុម​​ចោរ​៤​នាក់ ​និង​សកម្ម​ភាព​​របស់​ពួកគេ​ដែល​អុក​ឡុក​រាជធានីភ្នំពេញ ​ដូច​ជា​អំពើ​ឆក់​​ ប្លន់ បង្ក​របួស​ស្នាម និង​​អំពើ​មនុស្ស​ឃាត​ផ្សេងៗ ។ ​ពិធី​សន្និ​សីទ​​កាសែត​នេះ​​បាន​ធ្វើ​ឡើង​កាលពីវេលា​​ម៉ោង​៩​ព្រឹក​ថ្ងៃ​ទី ​៣១ មករា ២០១២ ចូល​​រួម​បង្ហាញ​​​ដោយ​លោក​ហួត ​ចាន់​យ៉ារ៉ាន់

អាជ្ញា​ធរ​ខណ្ឌទួលគោក​ ចុះរៀបចំ​​សណ្តាប់​ធ្នាប់​​ទាំង​យប់​​ដក​ហូត​ម៉ូតូ និង​អូរប័រ​​ឈប់​ចត​លើ​ដង​ផ្លូវ

Posted: 30 Jan 2012 07:36 PM PST

ការធ្វើសណ្តាប់ធ្នាប់តាមដងផ្លូវ
រាជធានីភ្នំពេញ ៖ ​​​ភាពអនាធិប​តេយ្យ​​នៅ​លើ​ដង​ផ្លូវ និង​យក​ដង​ផ្លូវ​ធ្វើ​អាជីវ​កម្ម​បង្ក​ឱ្យ​​បាត់​សណ្តាប់ធ្នាប់​​ដែល​រំខាន​ ដល់​​ការ​ធ្វើ​​ដំណើរ​​​របស់​​ប្រជា​ពល​រដ្ឋ​​​ទាំង​យប់​​ទាំង​ថ្ងៃ​​នៅ​ ក្នុង​ខណ្ឌទួល​គោក ក៏ដូច​ជា​ក្នុង​រាជ​ធានីភ្នំពេញ ។ ​ការ​ចុះ​​រៀប​ចំ​នេះ​ធ្វើ​ឡើង​​កាល​ពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់​ថ្ងៃទី ​៣០ មករា ​ដឹក​នាំ​ដោយ​លោក​សាង ​សុភៈ​វិចិត្រ ​អភិ​បាល​​​រង​ខណ្ឌ​​ទួល​គោក ។

កាមរីឆ្លាម​​ស៊េរី​៩៧ បើក​បុក​របាំង​ដែក​​ចែក​ផ្លូវ​បាក់​៥​កង់​

Posted: 30 Jan 2012 07:34 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​​រថយន្តកាមរី​​​ឆ្លាម​​ស៊េរី​៩៧ ​ពណ៌​សំបក​ឪឡឹក ​​មួយ​គ្រឿង​​ដែល​អ្នក​បើក​បរទំនង​ជា​ស្រវឹង​បាន​​​បោះពួយ​​យ៉ាង​លឿន​​បុក​ របាំង​ដែក​ចែកផ្លូវ​តាម​បណ្តោយ​​វិថី​​សេនា​ប្រមុខ​គីម​អ៊ីល​ស៊ុង ​​បណ្តាល​ឱ្យ​​បាក់​របាំង​ដែក​​អស់៥​កំណាត់​​ប្រវែង​១០​ម៉ែត្រ​​ រីឯ​​រថយន្ត​​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ។ ​ទោះ​បីជា​យ៉ាង​ណា​ពុំ​បង្ក​​ឱ្យ​មាន​មនុស្ស​រង​របួស​ឡើយ ។

នារីវ័យ​ក្មេង​ជិះ​ម៉ូតូ​​ពេល​យប់​​ទាក់​ដៃ​ចង្កូត​​ជា​មួយ​កង់​ដួល ​រថយន្ត​សាមុយ​​ទៅ​ដឹក​ប្រាប់ថា ទៅពេទ្យ​​ខ្លួន​ឯង​វិញ

Posted: 30 Jan 2012 07:32 PM PST

នារីរងគ្រោះ
រាជធានីភ្នំពេញ ៖ ​​នារី​វ័យក្មេង​ម្នាក់​ជិះ​ម៉ូតូ​អាយ​ខុន ពណ៌​សលាយ​ត្រួយ​ចេក​ទៅ​ទាក់​ដៃ​ចង្កូត​ជាមួយ​កង់​ដួល​រង​របួស​ខ្លួនឯង កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​៣០ មក​រា នៅ​លើ​កំណាត់​ផ្លូវ​លេខ​១៨២ មុខ​ឃ្លាំង​លក់​ឡាន​១៦៨ ក្នុង​សង្កាត់​ទឹកល្អក់​ទី​២ ខណ្ឌទួល​គោក ។

សព​បុគ្គ​​លិក​អង្គ​​ការ​រ៉ាក់​​ដែល​ជិះ​ម៉ូតូ​​ស្គី​​​ក្រឡាប់​​លិច​ក្នុង​ ​ទន្លេ​​មេគង្គ​​​ត្រូវ​បាន​​រក​ឃើញ​ហើយ និង​កំពុង​ធ្វើ​បុណ្យ

Posted: 30 Jan 2012 07:20 PM PST

ពិធីបុណ្យសព
រាជធានីភ្នំពេញ ៖ បុរស​ដែល​​ជិះ​​ម៉ូតូ​ស្គី​​ប្រលែង​លេង​លើ​ផ្ទៃ​ទឹក​ ហើយ​បាន​លិច​បាត់​​ទៅ​ក្នុង​ទឹក​ទន្លេ​មេគង្គ​នោះ មក​ដល់​វេលា​ម៉ោង​១០​យប់​ថ្ងៃទី​៣០ មករា ២០១២ ​ត្រូវ​បាន​គេ​​ប្រទះ​ឃើញ​អណ្តែត​ឡើង​លើ​ផ្ទៃ​ទឹក​ហើយ នៅ​ចំណុច​​ខាង​ក្រោយ​បញ្ជា​ការ​​ដ្ឋាន​កង​​ទ័ព​​ជើង​​ទឹក ​ស្ថិត​ក្នុង​ភូមិ​​កៀន​ឃ្លាំង ​សង្កាត់​ជ្រោយ​ចង្វា ចម្ងាយ​​ពី​​កន្លែង​កើត​ហេតុ​ប្រមាណ​​២​គីឡូ​ម៉ែត្រ។

​គណបក្ស​កាន់អំណាចកូរ៉េ​ខាង​ត្បូង​បន្ទន់ជំហរ​​​ចំពោះកូរ៉េ​​​ខាងជើង​

Posted: 30 Jan 2012 07:04 PM PST

​ម៉ាស៊ីនឃោសនា​​ក្នុងស្រុក​​រាយការណ៍​​កាល​ពី​ថ្ងៃទី​​​៣០ មករា ​​​ថា ​គណបក្ស​​​​មហា​គណបក្ស​​​ជាតិ​​ជា​គណបក្ស​​​អភិរក្ស​និយម​កំពុង​​​កាន់​អំណាច​នៅកូរ៉េ​ខាងត្បូង បានលើក​ឡើង​ពី​គោល​នយោបាយ​​​បន្ទន់ជំហរ​​មួយ​ចំពោះ​កូរ៉េ​​ខាង​ជើង​។​ យោងតាមទី​​​ភ្នាក់ងា​រ​​​ព័ត៌មាន​​​កូរ៉េ​ខាង​ត្បូង​ YONHAP ថា គណបក្ស​នេះគ្រោង​​​លុប​ចោល​​ខ​ដែល​សន្យាធ្វើការ​​​ខិតខំ​​​ប្រឹងប្រែង​​​ដើម្បីជំរុញ​​​​សិទ្ធិ​មនុស្ស​នៅកូរ៉េ​ខាង​ជើង​ ហើយ​ជួយ​ប្រទេស​កុម្មុយនីស្ត​នេះ​ឱ្យធ្វើ​​កា​រឆ្លង​​​កាត់​ប្រជា​​ធិបតេយ្យ​​​មួយ​។​

បណ្តា​​និយោជិត​​ចិនរបស់​​​សហគ្រាស​​​មួយរង​​ការ​វាយប្រហារ​​​ចាកចេញ​​ពីស៊ូដង់​

Posted: 30 Jan 2012 06:59 PM PST

ពួកនិយោជិត​​ចិនពេល​មក​ដល់​ព្រលាន​យន្តហោះក្រុង​ខាទុម​
​​និយោជិត​​ចិន​​​៣៤នាក់ កាលពីថ្ងៃទី​​​៣០ មករា ​​បាន​មក​ដល់​ទីក្រុង​ខាទុម ក្រោយ​ការ​វាយ​ប្រហារ​​របស់​ពួកឧទ្ទាម​លើ​ជំរំ​របស់​សហគ្រាស​​​ពួកគេ​​ដែលទទួលបន្ទុក​​​​សាង​សង់​​​ផ្លូវ​ថ្នល់​ក្នុង​​រដ្ឋ​គ័រដូហ្វាន ​​ខាងត្បូង​របស់​ស៊ូដង់​។​ ក្រុមនេះ​​​មានជនជាតិ​ចិន​​១៧​នាក់ ​ដែលធ្វើ​ការ​​ក្នុងជំរំ​មួយជិតទីក្រុង​​អាល់​​អាប់​​​បាស៊ីយ៉ា នៅគ័រ​​ដូហ្វាន​​​ខាងត្បូង ​ដែល​​រង​ការ​​វាយប្រហារ​​ពី​សំណាក់​​​ពួកឧទ្ទាម​​នៃក្រុម កង​ទ័ព​​​ប្រជាជន​​​​រំដោះ​​​​ស៊ូដង់ APLS ចំណែកពលករចិន​​​ឯ​​ទៀតៗ​​ធ្វើ​ការ​​​ក្នុងជំរំ​​មួយ​ទៀត ។

សមត្ថ​កិច្ច​កំពុងត្រួតពិនិត្យ​​រថយន្តឡិច​ស៊ីស​​ដែល​ចោរ​លួច​យក​ចេញពី​ក្រុម​ហ៊ុន​យ៉ុង​ហ្វាត់ ហើយ​​ត្រូវ​ប្រទះឃើញ​នៅ​ព្រឹក​នេះ

Posted: 30 Jan 2012 06:59 PM PST

រថយ​ន្តដែលកំពុងត្រួតពិនិត្យ
រាជធានីភ្នំពេញ ៖ ​​​រថយន្ត​ឡិចស៊ីស​​ពណ៌​ខ្មៅ ​ដែល​ក្រុមចោរ​​កាត់​សោ​គាស់​ទ្វារ​លួច​យក​ចេញពី​ក្រុម​ហ៊ុន​យ៉ុង​ហ្វាត់ នៅ​ក្នុង​​ស​ង្កាត់​​បឹង​សាឡាង ខណ្ឌ​ទួល​គោក ​នោះ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ចំណុច​ច្រក​ចូលភោជនីយ​ដ្ឋាន​​ហេង ឡាយ កាលពីវេលា​ម៉ោង​៦​ព្រឹក​ ថ្ងៃទី​៣១ មករា ២០១២ ស្ថិត​នៅ​​ក្នុង​ភូមិ​កៀន​ឃ្លាំង ​សង្កាត់​ជ្រោយ​ចង្វា ខណ្ឌឫស្សីកែវ ​បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​ផង​​ដែរ ។

ក្រុមហ៊ុន​​ទឹក​ដោះគោ​ម្លិះ​ចាប់​រង្វាន់​​ផ្សង​សំណាង​​លើក​ទី​៧ ជូន​ដល់​អតិថិជន​​ចែក​ចាយ​ និង​ប្រើ​ប្រាស់​

Posted: 30 Jan 2012 06:51 PM PST

ទិដ្ឋភាពក្នុងពិធី
រាជធានីភ្នំពេញ ៖ ​​កាលពី​ថ្ងៃ​ទី​២៨ មក​រា ឆ្នាំ​២០១២ ក្រុមហ៊ុន​ទឹកដោះគោ​ម្លិះ​បាន​ធ្វើការ​ចាប់​រង្វាន់​ផ្សងសំណាង​ជូន​ដល់​ អតិថិជន​ប្រើ​ប្រាស់ និង​ចែកចាយ​ទាំងអស់​នៅ​ស្ថានីយ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ក្នុង​កម្មវិធី​ សិល្បៈ​ប្រជា​ប្រិយ​ខ្មែរ ។

រថយន្តហ្វត​បើក​បញ្ច្រាស​​ផ្លូវ​បុក​ម៉ូតូ​រង​របួស​ធ្ងន់ម្នាក់

Posted: 30 Jan 2012 06:49 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​​បុរស​ម្នាក់​សន្លប់​ឈឹង ខណៈ​កំពុង​ជិះ​ម៉ូតូ​ត្រូវ​រថយន្ដ​ហ្វ​ត​បើក​បញ្ច្រស​​ផ្លូវ​បុក​ពេញទំហឹង​ ត្រង់​​ចំណុច​ផ្លូវ​វាង​ស្ពាន​ស្ទឹង​មាន​ជ័យ​កែង​ផ្លូវ​​លេខ​៧០០ ជាប់​របង​វត្ដ​ចង្ក្រាន​តា​ព្រហ្ម ស្ថិត​ក្នុងភូមិ​មាន​ជ័យ សង្កាត់​ស្ទឹង​មាន ជ័យ ខណ្ឌមានជ័យ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣០ មក​រា ។

ជនជាតិកូរ៉េបត់រថយន្ត​អត់​​ស៊ីញ៉ូ​​​ម៉ូតូ​​បុក​ ពី​ក្រោយ​

Posted: 30 Jan 2012 06:46 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​​ជនជាតិ​កូរ៉េ​បត់​រថយន្ដ​អត់​ស៊ី​ញ៉ូ​ត្រូវ​ម៉ូតូ​ជិះ​ពីក្រោយ​បុក​ដួល​រង ​របួស​ស្រាល​​២​នាក់​ទាមទារ​ឱ្យ​ជន​ជាតិ​កូរ៉េ​សង កាល​ពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣០ មក​រា នៅ​មុខ​ហាង​លក់​សម្លៀក​បំពាក់​កីឡា​និង​សម្ភារៈ​កីឡាអា​ដេ​ដាសតាម​បណ្ដោយ​ វិថី​ព្រះ​នរោត្ដម សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

រលក​ត្រជាក់ខ្លាំង​​នៅអឺរ៉ុប​​ខាងកើត​​ស្លាប់​​ជិត​50នាក់​

Posted: 30 Jan 2012 06:41 PM PST

ប៊ុល​ដូហ្ស័រ កំពុង​​ឈូស​ព្រិល​​លើ​ផ្លូវ​​​ថ្នល់​មួយ
​អាជ្ញាធរ​​រាយការណ៍​​កាលពីថ្ងៃទី​​​​៣០ មករា ថា រលកធាតុអាកាស​ត្រជាក់ខ្លាំង​​​ចាប់តាំង​ពី​​ប៉ុន្មាន​​​ថ្ងៃ​មក​ហើយ ​នៅអឺរ៉ុប​​ខាងកើត បណ្តាល​ឱ្យ​​មនុស្ស​ស្លាប់​​​ជិត​​​៥០នាក់ ។ ក្នុង​ប្រទេស​ទាំង​ឡាយ​នៅអឺរ៉ុប​ខាងកើត​​​សីតុណ្ហភាព​​​ធ្លាក់​ចុះ​យ៉ាង​ទាប ហើយ​នឹង​នៅតែ​បែប​នេះ​​នា​ប៉ុន្មាន​ថ្ងៃ​​ខាង​មុខ​ទៀត​។​ នៅប្រទេស​​​ប៉ូឡូញដែលសីតុណ្ហភាព​​​ធ្លាក់​​ដល់​​​​២៧អង្សា​​សេ ​​ក្រោម​សូន្យ​​​នៅ​ភាគ​អាគ្នេយ៍​​​ប្រទេស មនុស្ស​​​១០នាក់​​បាន​ត្រូវ​ស្លាប់​​​ដោយត្រជាក់​​ខ្លាំង​ពេក កាលពីចុង​សប្តាហ៍​កន្លង​មក​​នេះ ។

រងា​ពេក​ដុត​ភ្លើង​កម្តៅ​​ប៉ះ​ចំ​​គ្រាប់​​​​សល់​ពី​សម័យ​​សង្គ្រាម​​ផ្ទុះ​ខ្ទាត​​អំបែង​លើ​ដូន​ចាស់​អាយុ​៨២​ឆ្នាំ​

Posted: 30 Jan 2012 06:34 PM PST

លោកយាយរងគ្រោះ
រាជធានីភ្នំពេញ ៖ ​​ដូន​ចាស់​អាយុ​៨២​ឆ្នាំ​ម្នាក់​រង​របួស​ដោយ​សារ​​ផ្ទុះ​គ្រាប់​សល់​ពី​ សម័យ​សង្គ្រាមដែល​កប់​នៅ​ក្នុង​គល់​សង្កែ ខណៈ​​គេ​យក​គល់​សង្កែ​នោះ​ទៅ​ដុតកម្តៅកុំឱ្យ​រងា​ពេក កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​៣០ មក​រា ស្ថិត​នៅ​តាម​ផ្លូវ​ជាតិ​លេខ​៤ ក្នុងភូមិ​ក្រាំង​ខ្វាវ ឃុំ​គគីរ​វន្ដ ស្រុក​ភ្នំស្រួច ។

ស្លាប់ក្លែង​​​ក្លាយ​ដោយ​​ប្រើ​សាក​​សព​បង​ប្រុស​​​ដើម្បីគេច​ពី​​​បំណុល​

Posted: 30 Jan 2012 05:51 PM PST

មឈូសសពបងប្រុស​បន្លំ​ថាសព​របស់ខ្លួន​
បុរសជនជាតិ​ជប៉ុនម្នាក់​បាន​​រៀបចំការស្លាប់​​ក្លែងក្លាយ​របស់ខ្លួន ដោយប្រើ​ប្រាស់សាក​​សព​បងប្រុស​ជាការ​បន្លំ។ នេះបើតាម​ប្រភពពីមន្ត្រី​​ប៉ូលិស​​ជប៉ុន។ តាមសារ​ព័ត៌មាន​Mainichi និយាយថា បើទោះជា​បងប្រុស​លោកTsukasa Oizumi នៅរស់រានមាន​ជីវិតក្តី ក៏គាត់ធ្លាប់ប្រើ​ប្រាស់​ប័ណ្ណបើកបរ​របស់ប្អូនប្រុស​ដើម្បីបញ្ជាក់ឲ្យ​ដូច​ជាការ​ពិតថា ខ្លួនលោក​Oizumi បានជួប​គ្រោះ​​ថ្នាក់​ចរាចរណ៍​ស្លាប់។

គ្រាប់​បែក​​ផ្ទុះ​​យឺត​​ឈ្មោះ​​ម៉ូហាំ​មីដ​​អែល​​បារ៉ាដេ​​បង្ហាញ​​ពី​​រលក​​នយោ​​បាយ​​នៅ​​ប្រទេស​​អេហ្ស៊ីប

Posted: 30 Jan 2012 05:26 PM PST

លោក​ម៉ូ​ហាំមី​ដ អែ​ល​បា​រ៉ា​ដេ
​ធ្វើ​មាតុភូមិនិវត្ដន៍​របស់​លោក​ម៉ូ​ហាំមី​ដ អែ​ល​បា​រ៉ា​ដេ ក្រោយ​កាន់​តំណែង​ច្រើន​ឆ្នាំ​ជា​នា​យក​ភ្នាក់ងារ​ថាមពលបរមាណូ​អន្ដរ​ជាតិ (IAEA) បាន​ធ្វើ​ឱ្យ​កក្រើក​បរិយាកាស​នយោ​បាយ​​អេ​ហ្ស៊ី​ប កាលពី​ថ្ងៃ​ទី​១៩ កុម្ភៈ ២០១០ កន្លង​​មកនេះ ។ ការ​រង់ចាំ​ទទួល​ស្វាគមន៍​ដោយ​ក្ដី​រំភើប​រីករាយ និង​ពុះកញ្ជ្រោល​របស់​ប្រជា​ជន​​អេ​ហ្ស៊ី​ប រួម​ជាមួយការ​ប្រកាស​នា​ពេល​កន្លង​មក​របស់​លោកអែ​ល បា​រ៉ា​ដេ ដែល​ថា​នឹង​ចូល​រួម​ប្រកួតប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានា​ធិបតី​នៅឆ្នាំ​ក្រោយព្រមទាំង​ការ​ប្រកាស​បង្កើត​«សម្ព័ន្ធ​ភាព​ជាតិ​ដើម្បី​ការ​ផ្លាស់​ប្ដូរ» ផង​បាន​ធ្វើ​​ឱ្យ​រដ្ឋាភិបាល​លោក​ប្រធានា​ធិបតី​ហូ​ស្នី មូបា​រ៉ា​ក់

សម្តេច​​តេជោ​​ ហ៊ុន សែន ​កំពុង​​​សម្ពោធ​​កំណាត់​​ផ្លូវ​ជាតិ​លេខ​៧៦A នៅ​មណ្ឌល​គិរី និង​បើក​ការ​ដ្ឋាន​

Posted: 30 Jan 2012 03:38 AM PST

សម្តេចតេជោ​ហ៊ុន សែន ជាអធិបតីក្នុងពិធី
ខេត្ត​មណ្ឌលគិរី ៖ ​​សម្តេចអគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ​កំពុង​​ជាអធិបតី​ក្នុង​ពិធី​សម្ពោធ​បើក​ឲ្យ​ប្រើ​ប្រាស់ជាផ្លូវការ​នូវ​ កំណាត់ផ្លូវជាតិ​លេខ​៧៦A មាន​ប្រវែង១២៧គីឡូម៉ែត្រ ពី​ស្រុក​ស្នួលខេត្ត​ក្រចេះ ដល់ក្រុងសែនមនោរម្យ ខេត្ត​មណ្ឌលគិរី និង​បើកការដ្ឋានបន្តចាប់ពីទី​រួម​ខេត្ត​​នេះ​ទៅដល់​​ចំណុច​តាអង់ ខេត្តរតនគិរី ដែល​មាន​​ប្រវែង​​

ប្តី​ទី​5​ផឹកស្រវឹង​ចាក់​ប្រពន្ធ​2​កាំ​បិត​របួស​ធ្ងន់​ដោយ​សារ​ប្រចណ្ឌ

Posted: 30 Jan 2012 03:36 AM PST

បុរសជាប់ចោទ
ខេត្ត​កំពង់​ធំ ៖ ស្ត្រី​ម្នាក់​​​បានរង​របួស​ជា​ទម្ងន់​ដោយសារ​តែ​ប្តី​ទី​៥ របស់​នាង ខណៈ​ផឹក​ស្រា​ស្រវឹង​ ក៏​បង្ក​ជម្លោះ​ជា​មួយ​ដោយសារ​រឿង​ប្រចណ្ឌ​ ហើយ​ចាក់​ស្រ្តីរ​ង​គ្រោះ​ចំនួន​២​កាំ​បិត​​។ អំពើ​ហិង្សា​នេះ បាន​កើត​ឡើង​កាលពី​​វេលា​ម៉ោង​៦ និង​៣០​នាទី​​ល្ងាច​ថ្ងៃ​ទី​២៩ មករា ឆ្នាំ​២០១២ នៅ​​ភូមិ​អន្លង់​ក្រាញ់ ឃុំ​ពពក​ ស្រុក​ស្ទោង​ ​ហើយ​ក្រោយ​ពេល​កើត​ហេតុ​ជន​ដៃ​ដល់​បាន​ត្រូវ​កម្លាំង​ប៉េអឹម​

ប្រើ​ឈ្មោះ​ថ្នាក់ដឹកនាំ​​គំរាម​​ទារប្រាក់​​មន្ត្រី​នគរបាល

Posted: 30 Jan 2012 03:33 AM PST

បុរសជាប់ចោទ
ខេត្តក្រចេះ ៖ ​ប៉ូលិសព្រហ្មទណ្ឌបាន​​ចាប់​បញ្ជូន​បុរសជនជាតិខ្មែរអ៊ិស្លាមម្នាក់ទៅ​កាន់​ សាលាដំបូងខេត្ត កាលពីព្រឹកថ្ងៃទី៣០ មករា ​ពីបទឆបោក​​​។ ជន​នេះ និងបក្ស​ម្នាក់ទៀតបាន​​គំរាមតាមទូរស័ព្ទទារប្រាក់ពី​មន្រ្តី​នគរ​បាល​ ដោយយកឈ្មោះថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ​​ប្រើ និងត្រូវ​​​សមត្ថ​កិច្ច​​ចាប់ខ្លួនបានកាលពីថ្ងៃទី២៨ មករា នៅ​​ផ្ទះផ្ទេរប្រាក់មួយ​​ក្នុង​រាជធានីភ្នំពេញ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!