Koh Santipheap Daily

Koh Santipheap Daily


យុវជន​ម្នាក់​​ដើរ​​ទៅ​ហូប​​បង្អែម​​ជួប​ក្រុម​ជន​ពាល​វាយ​នឹង​ដំបង​ឈើ​ជ្រុង​

Posted: 29 Jan 2012 11:48 PM PST

យុវជនរងគ្រោះ
រាជធានីភ្នំពេញ ៖ ​​​យុវជន​ម្នាក់​ក្នុង​ចំណោម​​មិត្តភក្តិ​​៣​នាក់​បាន​រង​របួស​បែក​ក្បាល​​ យ៉ាង​ដំណំ​​ដោយ​សារ​តែ​​ក្រុម​ជន​ពាល​​មួយ​ក្រុម​ធ្វើ​សកម្ម​ភាព​វាយ​នឹង​ ដំបង​​ឈើ​ជ្រុង​​ ខណៈ​​​ដែល​​រូប​គេ និង​មិត្តភក្តិ​​កំពុង​ដើរ​តាម​​ផ្លូវទៅ​រក​ហូប​បង្អែម​​​​កាលពីវេលា​ម៉ោង​៧ ​និង​៣០​នាទី​យប់​​ថ្ងៃទី​២៩ មករា ២០១២ នៅ​ម្តុំ​ផ្សារ​​ទួល​​ពង្រ ភូមិ​ទួល​ពង្រ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍សែន​ជ័យ ​។

សិស្សស្រី​​ថ្នាក់​ទី ១២ នៅ​ខេត្តកំពង់​ចាម ​ដែល​​បាត់​ខ្លួន​នោះ​បាន​វិលត្រឡប់​មក​ផ្ទះ​វិញ​ហើយ​

Posted: 29 Jan 2012 11:39 PM PST

សិស្សស្រី​​ឈ្មោះ​ឈុន សុខឡាង
ខេត្តកំពង់ចាម ៖ ​​ទីបំផុតសិស្សស្រី​​ឈ្មោះ​ឈុន សុខឡាង អាយុ​១៨​ឆ្នាំ រៀននៅ​ថ្នាក់​ទី​១២ «H» នៃវិទ្យាល័យ​ហ៊ុន សែនស្គន់ ស្ថិតនៅ​ឃុំ​​សូទិព្វ ស្រុកជើងព្រៃ ដែលបាន​បាត់​ខ្លួន​ដោយ​​អាថ៌​កំបាំងនោះ បានធ្វើឲ្យមិត្តភក្តិ លោក​គ្រូ អ្នក​គ្រូ ព្រមទាំងសាច់​ញាតិមានក្តី​បារម្ភ​​ជាខ្លាំង​ ឥឡូវ​នេះ​នាង​​បានវិលត្រឡប់មក​​ដល់​ផ្ទះវិញ​ហើយ​​កាលពីល្ងាច​ថ្ងៃទី​២៩ មករា ២០១២ ដោយ​​អះ​​អាង​ថា មកពីដើរលេងនៅក្រុងព្រះ​សីហនុ ជា​មួយ​មិត្តស្រី៣នាក់ទៀត ដើម្បីស្រូប​យក​ខ្យល់​អាកាស​ប្លែក ។

សក្តានុពល​​ផលិត​ផល​១០​មុខ​របស់​កម្ពុជា ​ត្រូវ​បាន​បង្ហាញ​

Posted: 29 Jan 2012 11:16 PM PST

ទិដ្ឋភាពក្នុងពិធី
ខេត្តព្រះសីហនុ ៖ ​​នៅសណ្ឋាគារហ្គូល​ដិន​ស៊ីខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី៣០ មករា ២០១២ មានរៀបចំបើកសិក្ខាសាលាស្តី​អំពី​ផលិតផលសក្តានុពល១០មុខរបស់​កម្ពុជា និងបទ​ពិសោធន៍ទូទាំង២៤រាជធានី-ខេត្ត​ក្រោម​អធិបតី​ភាព​លោក​ម៉ៅ ថូរ៉ា រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជ​កម្ម ​លោកស៊ុន សុខន អភិបាល​រង​ខេត្តព្រះ​សីហនុ លោក​ឧញ៉ាសុខ សុង ប្រធាន​សភា​

និស្សិត​​ស្រី​២​នាក់​សង្ស័យ​​ថា លួច​​រថយន្ត​ប៉ូលិស​​ដេញ​ផ្អើល​​​ក្រុង​ស្វាយ​រៀង

Posted: 29 Jan 2012 11:15 PM PST

ខេត្តស្វាយរៀង ៖ នាង​ក្រមុំ​២​នាក់​​ត្រូវ​គេ​សង្ស័យ​ថា បាន​លួច​រថយន្ត​ម៉ាកកូរ៉ូឡា​មួយ​គ្រឿង​ពណ៌​ទឹក​ប្រាក់ ស៊េរី​៩៧ ​ពីច្រក​ទ្វារ​​អន្តរ​ជាតិ​ព្រៃ​វល្ល័ «ក្នុង​កាសីុណូ​មួយ​នៅ​ព្រៃ​វល្ល័» បើក​មក​កាន់​ក្រុង​ស្វាយរៀង ​ហើយ​ត្រូវ​ម្ចាស់​រថយន្ត​បើកដេញប្រ​កិត​ពី​ក្រោយ​ចូល​ម្តុំខាង​ក្រោយ​​ កីឡាដ្ឋាន​​ខេត្ត​ស្វាយរៀង ​ធ្វើ​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​​កាលពី​ថ្ងៃទី​២៩ មករា ២០១២ ​វេលា​ម៉ោង​៩​ព្រឹក​

ជិះ​ម៉ូតូ​បុក​ធុង​​សំរាម​​ដួល​ក្រោយ​​​​​ពេល​បញ្ជូន​ដល់​មន្ទីរ​ពេទ្យ​ស្លាប់​

Posted: 29 Jan 2012 11:12 PM PST

ធុងសំរាមដែលជិះបុក
រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​​​បាន​ស្លាប់​​បាត់​បង់​ជីវិត​យ៉ាង​អាណោចអាធ័ម​​ពេល​បញ្ជូន​​ ដល់​មន្ទីរពេទ្យ​​ បន្ទាប់​ពី​គាត់​ជិះ​ម៉ូតូ​​បុក​ធុង​សំរាម​​​បណ្តាល​ឱ្យ​ដួល​បោក​ខ្លួន​រង​ របួស​ ។ ​ហេតុការណ៍​នេះ​បាន​កើ​ត​​​កាលពីវេលា​ម៉ោង​៤​និង​៣០​នាទី​​រសៀល​​ថ្ងៃ​ទី​២៩ មករា ​ឆ្នាំ​២០១២ ​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​២ ​ស្ថិត​ក្នុង​ភូមិ​ទួល​រការ សង្កាត់​ចាក់​អង្រែ​ក្រោម ខណ្ឌ​​មានជ័យ ។

បោះ​ពួយ​ម៉ូតូ​​បុកគ្នា​នៅ​ចំណុច​ផ្លូវ​កែង​រង​របួស​​3​នាក់​ក្នុង​នោះ​​​ធ្ងន់​ម្នាក់​

Posted: 29 Jan 2012 11:04 PM PST

ខេត្ត​ប៉ៃ​លិន ៖​ ​ម៉ូតូ​២​គ្រឿង​​បាន​បុក​គ្នា​​ពេញ​ទំ​ហឹង​​ក្នុង​ដំណើរ​​បញ្ច្រាស​ទិស​​ គ្នា ​កាល​ពី​វេលា​ម៉ោង​​៧​​និង​២០​នាទី​យប់ ថ្ងៃ​ទី​២៧​​ មក​រា ​ឆ្នាំ​២០១២​នៅ​ចំ​ណុច​ផ្លូវ​​​បត់​ក្នុង​ភូមិ​សួន​អំ​ពៅ​កើត​ សង្កាត់​ប៉ៃ​លិន ក្រុង​ប៉ៃ​លិន ​បណ្តាល​​ឱ្យ​​រង​របួស​​​យ៉ាង​ធ្ងន់​ធ្ងរ​​ទាំង​​សង​ខាង ។

សមត្ថកិច្ច​ពង្រាយ​​កម្លាំង​​ការពារ​សន្តិ​សុខ​​ទទួល​សម្តេច​​តេជោ​​អញ្ជើញ​ ​សម្ពោធ​​កំណាត់​​ផ្លូវ​ជាតិ​លេខ​៧៦A នៅ​មណ្ឌល​គិរី ស្អែក​នេះ

Posted: 29 Jan 2012 11:01 PM PST

ផ្លូវដែលត្រៀមបើកសម្ពោធ
ខេត្ត​មណ្ឌលគិរី ៖ ​​កងកម្លាំងទាំង៣ប្រភេទ​​មាន​ប៉ូលិស ប៉េអឹម និង​ទាហាន​បានដាក់ពង្រាយ​តាម​ដងផ្លូវជាតិលេខ៧៦A និង​គោលដៅសំខាន់ៗមួយចំនួន ដើម្បីត្រៀមរៀបចំ​ទទួល​ការ​អញ្ជើញដល់របស់សម្តេចអគ្គមហា​សេនា​បតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ​ព្រះ​រាជាណា​ចក្រ​កម្ពុជា ក្នុងឱកាស​ជាអធិបតីសម្ពោធ​បើក​ឲ្យ​ប្រើ​ ប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ៧៦A

អាហ្វហ្គានីស្ថាន ៖ ពួកបះបោរ​50នាក់​ទៀត​ចុះ​​ចូលជាមួយ​​អាជ្ញាធរ​

Posted: 29 Jan 2012 10:52 PM PST

​ប្រភព​ប៉ូលិស​រាយការណ៍​​កាលពីថ្ងៃទី​​​២៩ មករា ថា ពួកបះបោរ​​​អ៊ិស្លាម​ចំនួន​៥០នាក់ ​​បាន​ចុះចូលជាមួយ​​អាជ្ញាធរ​​ខេត្ត​បាក់​ឡាន ភាគ​ខាង​ជើងអាហ្វហ្គានីស្ថាន​ចម្ងាយ​​​១៦០គីឡូម៉ែត្រ ​​ខាង​ជើង​ក្រុង​កាប៊ុល​។​ ប្រមុខ​ប៉ូលិស​​​ខេត្ត​បាក់ឡាន​ លោក​​អា​សា​ឌុលឡាហ៍ សៀរ ហ្សាដ ​អះអាង​​កាលពីថ្ងៃទី​២៩ មករា ​​ថា សរុប​ពួកបះបោរ​ប្រឆាំង​រដ្ឋាភិបាល​​​​៥០​នាក់ ក្នុងនោះមាន​​មេបញ្ជា​ការ​​ជាច្រើន​​នាក់​ផង ​បានសម្រេច​​បោះបង់​​​ចោល​អំពើហិង្សា​ ហើយ​ងាក​​មក​បង្កើត​​​សន្តិភាព​ជាមួយរដ្ឋាភិ​បាល​​កាលពី​​យប់ថ្ងៃទី​២៨ មករា ក្នុង​ស្រុក​បាក់ឡាន​អ៊ី ​ម៉ាកាហ្ស៊ី ។ ​

វិទ្យា​ស្ថាន​ និង​សាលា​រៀន​អន្តរ​ទ្វីប​​អាមេរិកាំង​បើក​សិក្ខា​សាលាស្តីពី​វិធី​សាស្ត្រ​ និង​ការ​ការ​ពារ​កុំ​ឱ្យ​​ឆ្លង​ជំងឺ​អេដស៍

Posted: 29 Jan 2012 10:42 PM PST

ទិដ្ឋភាពនៃសិក្ខាសាលា
រាជធានីភ្នំពេញ ៖ នៅពេលថ្មីៗនេះ វិទ្យា​ស្ថាន និងសាលារៀន​អន្តរទ្វីប​អាមេរិកាំង ​បាន​អញ្ជើញលោកស្រី វេជ្ជបណ្ឌិត វង្ស ជេស្តា មន្រ្តី​គ្រប់​គ្រងកម្មវិធី​នៃអង្គការខាណា មកធ្វើជា​វាគ្មិន​ក្នុងបទបង្ហាញស្តីពី​វិធីសាស្រ្តបង្ការ និងការពារ​កុំ​ឱ្យឆ្លងជំងឺអេដស៍​ដល់សិស្សានុសិស្ស​នៃ​សាលា​រៀន​អន្តរទ្វីប​ អាមេរិកាំង​ចំនួន៦៥០នាក់ នៅ​សាល​ប្រជុំ​វិទ្យាស្ថាន និងសាលារៀន​អន្តរទ្វីប

អ្នក​ចាំ​ទី​ក្លឹប​ Juventus ត្រូវ​តារា​អាសអាភាស​ណែនាំ​ឱ្យ​សម្តែងក្រោយ​ពី​​ប្រពន្ធ​ផ្តល់​សម្ភាសន៍​កោត​សរសើរ​ពី​​​រឿង​លើ​គ្រែ​

Posted: 29 Jan 2012 10:37 PM PST

កីឡា​ករ​ជីអាន​លុយជី ប៊ូហ្វហ្វុន និង​ប្រពន្ធ​នាង​អេឡេ​ណា
កីឡា​ករ​ជីអាន​លុយជី ប៊ូហ្វហ្វុន អ្នក​ចាំ​ទី​ក្រុម​ជម្រើស​ជាតិ​អ៊ី​តាលី​របស់​ក្លឹប Juventus មាន​របាយការណ៍​បង្ហើប​ឱ្យ​ដឹង​ថា កីឡាករ​​ប្រវត្តិ​សាស្ត្រ​របស់​ក្លឹប Juventus រូបនេះ បាន​ទទួល​សំណើ​ធ្វើ​ជា​តារា​អាសអាភាស​ក្រោយ​ពេល​ចូល​និវត្តន៍​ បន្ទាប់​ពី​ប្រពន្ធ​របស់​កីឡាករ​ បាន​ផ្តល់​បទ​សម្ភាសន៍​ជា​មួយ​ទស្សនា​វដ្តី​ថា ក្បាច់ប្រយុទ្ធ​​នៅ​​លើ​គ្រែ​របស់​ប៊ូហ្វហ្វុន ​មាន​លក្ខណៈ​ល្អប្រសើរ​ជាង​តារា​អាសអាភាស​ពេល​បច្ចុប្បន្ន ។

រូបភាព​ពណ៌​​ធម្ម​ជាតិ​ដ៏​កម្រ​របស់​លោក​ហ៊ី​ទ្លែរដែល​រស់នៅ​ក្នុង​ភូមិ​គ្រឹះ​

Posted: 29 Jan 2012 10:35 PM PST

រូប​ថត​ពណ៌​ធម្ម​ជាតិ​របស់​លោកអា​​ដុល ហ៊ី​ទ្លែរ​ ដែល​ផ្សព្វ​ផ្សាយ​​ដោយ​អតី​ត​អ្នក​ថត​​រូប​ផ្ទាល់​​របស់គាត់​​​បង្ហាញ​​ឱ្យ​ឃើញ​ពី​ភូមិ​គ្រឹះ​​​ដ៏​ស្កឹម​ស្កៃ​​នៅ​ទី​ក្រុង​​ប៊ែរ​​ឡាំង​ ក្នុង​តំ​បន់​​បាវ៉ា​​រី ។ តាម​ប្រភព​ពី​វ៉េប​សាយ​ «ដីមី​រ័រ»​ ផ្សាយ​ឱ្យ​ដឹង​ថា ​លោក​ហីុវហ្គោ​ ជែហ្គ័រ គឺ​ជា​មនុស្ស​ម្នាក់​ក្នុង​ចំណោម​​​អ្នក​ថត​រូប​​​ពណ៌​ធម្ម​ជាតិ​​ពីសម័យ​មុន​ ដែល​មាន​ឱកាស​​បាន​បម្រើ​ការ​នៅ​កៀក​ជិត​ជា​មួយ​​​មេ​ដឹក​នាំ​​ណាហ្ស៊ី និង​អាច​ចេញ​ចូល​​ភូមិ​គ្រឹះ​​និង​​ទី​តាំង​បញ្ជា​ការ​​បាន ក្នុង​អំ​ឡុង​ពេល​​២ឆ្នាំ​​មុន​កើត​សង្គ្រាម​​លោក​លើក​ទី​២​​ ។

ចំនួន​អ្នក​ស្លាប់​​ដោយ​គ្រឿង​​ស្រវឹង​​នៅ​ស្កុត​ឡែន​កើន​ឡើង​ខ្ពស់​​​ក្រុម​អ្នកជំនាញ​ទាមទារ​​ឱ្យ​ដំឡើង​​ថ្លៃ​​គ្រឿង​ស្រ​វឹង​​ និង​ហាម​ការ​ផ្សព្វ​ផ្សាយ​

Posted: 29 Jan 2012 10:33 PM PST

​ទី​ភ្នាក់​ងារ​ព័ត៌​មាន​​​បរទេស​​កាល​ពី​ថ្ងៃ​ទី​​២៧ មករា ​បានចុះផ្សាយ​​ដោយ​យោង​ទៅលើ​លទ្ធ​ផល​​​​​​សិក្សា​ស្រាវ​ជ្រាវ​​​របស់​អាជ្ញា​ធរ​​ស្កុត​ឡែន​ ​បញ្ជាក់​ថា ​ចំនួន​​អ្នក​ស្លាប់​​​​​​​ដែល​ទាក់​ទង​នឹង​ការ​ផឹកស្រា​​ ឬ​គ្រឿង​ស្រវឹង​​នៅក្នុង​ប្រទេស​ស្កុត​ឡែន​​​ បាន​កើន​ឡើង​ខ្ពស់​​គួរ​ឱ្យ​បារម្ភ​​​ក្នុង​អំ​ឡុង​ពេល​​៣០ឆ្នាំ​​ កន្លង​មក​ ។ ​តាមទិន្នន័យ​​របស់​អា​ជ្ញា​ធរ​​ស្កុត​ឡែន ​បង្ហាញ​ថា ​កាលពី​​ឆ្នាំ​​១៩៧៩​ មាន​​អ្នក​រង​គ្រោះ​​ដល់​ជី​វិត​​ដោយ​មូល​ហេតុ​​ពាក់​ព័ន្ធ​​នឹង​គ្រឿង​ស្រវឹង​​​ត្រឹម​តែ៦៤១​នាក់ ក្នុង​មួយ​ឆ្នាំ​​ ប៉ុន្តែ​​​មក​ដល់​ឆ្នាំ​​២០១០​​ ចំនួន​​​អ្នក​ស្លាប់ដោយ​​មូល​ហេតុ​​ខាង​លើ​​បានកើន​ឡើង​​​ដល់​ចំនួន​​១.៣១៨​នាក់​​ និង​នៅ​ក្នុង​​ឆ្នាំ​២០១១ មានមិនតិចជាង​​​៩០៩នាក់​ទេ ។

ប៉ូលិសកំពុង​ស៊ើប​អង្កេត​អ្នក​គាំ​ទ្រ​ក្លឹប​ហង្ស​ក្រហម​ Liverpool បង្ហាញ​ឥរិយាបថ​ជា​«ស្វា»​មើល​ងាយ​ជាតិ​សាសន៍​កីឡាករ​ Man Utd

Posted: 29 Jan 2012 10:30 PM PST

​ក្រុមអ្នក​គាំទ្រ​​ក្លឹប Liverpool
​ទី​ភ្នាក់​ងារ​ព័ត៌​មាន​បរទេស​កាល​ពី​ថ្ងៃ​ទី​២៩​ មករា ផ្សាយ​ឱ្យ​ដឹង​ថា ការ​ឈ្នះ​របស់​ក្លឹប Liverpool លើ​ក្លឹប​ Man Utd ក្នុង​​លទ្ធ​ផល​ ២-១ កាល​ពី​យប់​ថ្ងៃ​សៅរ៍​ទី​២៨ មករា កន្លង​មក​បាន​កើត​មាន​រឿង​អាស្រូវ​មើល​ងាយ​ជាតិ​សាសន៍​ ក្រោយ​ពី​ម៉ា​ស៊ីនថត​ទូរទស្សន៍​របស់​ស្ថានី​យ​ ITV ចាប់​រូប​ភាព​អ្នក​គាំ​ទ្រ​​ក្លឹប​ Liverpool បង្ហាញឥរិយា​បថ​«ស្វា»​ចាត់​​ទុកថា​​ជា​​និមិត្ត​រូបនៃ​ការ​ជាន់​ឈ្លី​លើ​ជាតិ​សាសន៍​​កីឡា​ករ​គូ​ប្រជែង​ និង​​ត្រូវ​បាន​អាជ្ញា​ធរ​ធ្វើ​ការ​ស៊ើប​​អង្កេត។

កីឡាការិនីជប៉ុន Shigetomoឈ្នះជើងឯករត់ម៉ារ៉ាតុងនៅលើទឹកដីកំណើត

Posted: 29 Jan 2012 10:19 PM PST

កីឡាការិនីជប៉ុន Shigetono​​​
ជប៉ុន​ទទួល​បាន​ក្តី​សង្ឃឹម​ថ្មី​មួយ​ក្នុង​ព្រឹត្តិការណ៍​អូ​ឡាំ​​ពិក​រដូវ​ក្តៅ​នៅ​ទី​ក្រុង​ឡុង​ប្រ​ទេស​អង់​គ្លេស​បន្ទាប់​ពី​អត្ត​ពលិក​របស់​ខ្លួន​នាង​ Risa Shigetomoយក​ឈ្នះ​ជើង​ឯក​រត់​ម៉ា​រ៉ា​តុង​អន្តរ​ជាតិ​ផ្នែក​ស្ត្រី​នៅ​ក្រុង​អូ​សា​កា​កាល​ពី​ថ្ងៃ​អា​ទិត្យ​ទី​២៩​មក​រា​ ។​ នាង​Shigetomoវ័យ​២៤​ឆ្នាំ​ដណ្តើម​បាន​ជ័យ​ជម្នះ​ខណៈ​នៅ​សល់​១៥​គី​ឡូ​ម៉ែត្រ​ចុង​ក្រោយ​នាង​បាន​បង្ហាញ​ភាព​ខ្លាំង​របស់​ខ្លួន​រត់​សំ​ដៅ​ទៅ​មុខ​ឆ្លង​កាត់​ខ្សែ​ព្រ័ត្រ​ក្នុង​ថិរវេលា​២ម៉ោង​២៣នា​ទី​និង​២៣វិ​នាទី ។​

ក្រុម​ការ​ងារ​​មន្ទីរ​ធនធាន​ទឹក​​ចុះ​មូល​ដ្ឋាន​បូម​ទឹក​សង្គ្រោះ​ស្រូវ​ ប្រាំង​​ប្រជា​ពល​រដ្ឋ​​ដែល​​គ្មាន​​ទឹក​នៅ​ខេត្ត​បាត់ដំបង​​បាន​១០០%

Posted: 29 Jan 2012 10:19 PM PST

សកម្មភាពបូមទឹកជួយសង្រ្គោះស្រូវប្រាំងប្រជាពលរដ្ឋ
ខេត្តបាត់ដំបង ៖ ​​ក្រុម​ការ​ងារ​​របស់​មន្ទីរ​ធន​ធាន​ទឹក​ និង​ឧតុនិយម​​ខេត្ត​បាត់ដំបង ​លោក​ឡុង​ផល្គុ​ណ ប្រធាន​មន្ទីរ​មន្ទីរ​ធន​ធាន​ទឹក​ និង​ឧតុនិយម​​​ខេត្ត​បាត់​ដំបង​ បាន​ចុះ​តាម​មូល​ដ្ឋាន​​បូម​ទឹក​សង្គ្រោះ​​ស្រូវ​ប្រាំង​​​ជូន​​ប្រជា​ពល​ រដ្ឋ​យ៉ាង​សកម្ម​កាល​ពី​ថ្ងៃ​ទី​២៩ មករា ​២០១២។

ជិះ​ម៉ូតូ​​បុក​គេ​ពី​ក្រោយ​រង​របួស​ខ្លួន​ឯង​ មិត្ត​ភកិ្ត​ជួយ​ចេញ​សង10ដុល្លារ

Posted: 29 Jan 2012 10:15 PM PST

[ទិដ្ឋភាពនៅ​កន្លែងកើតហេតុ​
រាជ​ធានីភ្នំពេញ​ ៖ ​បុរស​ម្នាក់​ជិះ​ម៉ូតូ​សេ​១២៥ បាន​បុក​ម៉ូតូ​វ៉េវ​អេស​ពី​ក្រោយ​ដែល​​ប្រុង​បត់​ឆ្វេង​ចូល​ទិញ​នំប៉័ងសាច់ បណ្ដាល​ឱ្យ​​ម៉ូតូ​ទាំង​ពីរ​គ្រឿង​ដួល​នៅ​កណ្ដាល​ថ្នល់ទាំង​អស់​គ្នា​​​ហើយ​​​អ្នក​បុក​គេ​រយះ​ជើងរង​របួសស្រាល ។ គ្រោះថ្នាក់ចរាចរ​ណ៍នេះ​កើតឡើង​នៅ​វេលា​ម៉ោង​៥​ល្ងាចថ្ងៃ​ទី​២៩ មករា លើ​កំណាត់​ផ្លូវ​លេខ​២៧១ ទល់មុខ​សាលាបង្រៀន​ភាសា​កូរ៉េ ស្ថិត​ក្នុង​ក្រុម​ទី​២៨ សង្កាត់​ទំនប់​ទឹក ខណ្ឌចំការមន ។

កីឡាករអង់គ្លេស Robert Rockបំបាក់ថៃហ្គ័រ វូដយកពាននៅអារ៉ាប់រួម

Posted: 29 Jan 2012 10:12 PM PST

កីឡាករអង់គ្លេស Robert Rock
​ម្ចាស់​ជើង​ឯក​ពាន​រង្វាន់​ធំ​ថៃហ្គ័រ វូដ​ត្រូវ​​​បាន​បំ​បាក់​ដោយ​កីឡាករ​លំ​ដាប់​ទី​១១៧​របស់​អង់​គ្លេស​ Robert Rockនៅ​ជុំ​ផ្តាច់​ព្រ័ត្រ​ប្រកួត​វាយ​កូន​ហ្គោល​កម្ម​វិធី​ Abu Dhabi HSBC Championship ជា​ហតុ​ធ្វើ​ឱ្យ​បំណង​របស់​គេ​ក្នុង​ការ​ដណ្តើម​យក​ជ័យ​ជម្នះ​បើក​រដូវ​កាល​ថ្មី​ត្រូវ​បាន​រលាយ​បាត់​។ ការ​ប្រកួត​ក្នុង​ជុំ​ផ្តាច់​ព្រ័ត្រ​នៃ​​កម្ម​វិ​ធី​ដែល​មាន​ទឹក​ប្រាក់​រង្វាន់​សរុប​២​លាន​និង​៧​សែន​ដុល្លារ​អា​មេរិកនេះ​ត្រូវ​បាន​រៀប​ចំធ្វើ​​នៅ​ទី​ក្រុង​អា​ប៊ូ​ដា​ប៊ី​ប្រ​ទេស​អា​រ៉ា​ប់​រួម​កាល​ពី​ថ្ងៃ​អា​ទិត្យ​ទី​២៩​​មក​រា​កន្លង​មក​នេះ​។ នៅ​លើ​ទី​លាន​វាយ​កូន​ហ្គោល ​Abu Dhabi Golf Club កីឡាករ Robert Rock​

យ៉ូកូវិចបំបាក់ណាដាល់យកពានជើងឯកតឺន្នីស Australian Open

Posted: 29 Jan 2012 10:10 PM PST

កីឡាករស៊ែប៊ីណូវ៉ាក់ យ៉ូកូវិច Australian Open​​
កីឡាករ​ស៊ែប៊ីណូ​វ៉ាក់ យ៉ូ​កូ​វិច​បាន​ក្លាយ​ជា​ម្ចាស់​ពាន​ក្រប​ខណ្ឌធំ​ Australian Openជា​ថ្មី​ម្តង​ទៀត​បន្ទាប់​ពី​បាន​បំ​បាក់​កីឡាករ​ជើង​ខ្លាំង​របស់​អេស្ប៉ាញ​រ៉ា​ហ្វា​អែល ណា​ដាល់​នៅ​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​អា​ទិត្យ​ទី​២៩​មក​រា​កន្លង​មក​នេះ។ ការ​ប្រកួត​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​ក្រុង​ Melbourne​ប្រ​ទេស​អូ​ស្ត្រា​លី ។​ បន្ទាប់​ពី​បាន​ប្រើ​ពេល​អស់​៥​ម៉ោង​និង​៥៣​នា​ទី​​ យ៉ូ​កូ​វិច​បាន​យក​ឈ្នះ​ណា​ដាល់​ក្នុង​លទ្ធផល ៥-៧,៦-៤,៦-២,៦-៧និង​៧-៥ ។ ​សម្រាប់​យ៉ូ​កូ​វិច​ នេះ​គឺ​ជា​ពាន​ជើង​ឯក​ក្រប​ខណ្ឌធំ​លើក​ទី​៥​របស់​គេ​ហើយ​។ វា​គឺ​ជា​ការ​ប្រកួត​ក្នុង​វគ្គ​ផ្តាច់​ព្រ័ត្រ​ដែល​ប្រើ​ពេល​យូរ​ជាង​គេ​បំ​ផុត​ក្នុង​ប្រវត្តិ​សាស្ត្រ​កីឡា​តឺន្នីស ។​

​រថយន្ត​​​​ជាច្រើនរយ​គ្រឿង​​​​ហែក្បួន​​ប្រឆាំង​លោក​ពូទីន នៅក្រុង​មូស្គូ​

Posted: 29 Jan 2012 10:05 PM PST

ក្បួនរថយន្ត​​​ហែក្បួន​​បាតុ​កម្ម​នៅក្រុង​​មូស្គូ​​
​​ពួកប្រឆាំង​នឹង​នាយករដ្ឋ​មន្ត្រី​​រុស្ស៊ី លោក​​វ៉្លា​ឌី មៀរ ពូទីន ​កាលពីថ្ងៃទី​​​២៩ មករា បាន​នាំគ្នា​​បើក​រថយន្ត​​​​ជាច្រើន​​​រយ​គ្រឿង​ហែ​ក្បួន​​បាតុ​កម្ម​​ទាមទារ​​ឱ្យ​មានការបោះ​​ឆ្នោត​​ដោយ​ស្មើ​ភាព​។ ពួកប្រឆាំង​​រុស្ស៊ី​​​ប៉ុនប៉ង​​​​រក្សា​​ការប្រមូល​ផ្តុំ​​កម្លាំង​​តវ៉ា ​ដែលកើតមាន​​​ក្រោយ​ការ​​បោះឆ្នោត ​​សភា​រុស្ស៊ី ​​​ដ៏ចម្រូងចម្រាស​ដែលគណ​បក្ស​​​រុស្ស៊ី ​​រួប​រួម​ជា​គណបក្ស​​កាន់​អំណាច​​ជា​អ្នក​ឈ្នះ​។​ ​ពួកអ្នក​រៀបចំ​​​​ការ​​ហែក្បួន​នេះនិយាយ​ថា ការហែ​ក្បួន​​​រថយន្ត​នេះ​មាន​គោលបំណង​ប្រាប់​ដល់​​​ប្រជាជន​​​ពីមហា​បាតុ​កម្ម​ដែល​គ្រោងធ្វើ​​នា​ថ្ងៃទី​​​៤ កុម្ភៈ ​ខាងមុខនេះ ​​ពោលគឺ​​​១​ខែ​មុន ការ​បោះឆ្នោត​​ប្រធានាធិបតី​​នាខែ​ទី​​៤ ​មីនា​​។​

អ៊ី​រ៉ង់​​នឹង​បញ្ឈប់​​ការនាំចេញប្រេង​​កាត​ទៅ​កាន់​សហភាពអឺរ៉ុប​

Posted: 29 Jan 2012 10:02 PM PST

នាវា​ដឹក​ប្រេងអ៊ី​រ៉ង់​
​ទីភ្នាក់​ងារ​​ព័ត៌មាន​​​ពាក់​កណ្តាលផ្លូវ​ការ​​​អ៊ី​រ៉ង់ MEHR រាយការណ៍​ថា ​រដ្ឋមន្ត្រី​​ក្រសួង​​ប្រេង​កាត​​អ៊ី​រ៉ង់ លោករ៉ូស្តាម កាសឺមី ​ថ្លែង​កាលពី​​ថ្ងៃ​ទី​​២៩ មករា ថា ប្រទេស​របស់​លោក​នឹង​បញ្ឈប់​នា​ពេល​ខាងមុខនេះ ​នូវ​ការ​នាំ​ចេញ​ប្រេង​កាត​ទៅកាន់​ប្រទេសមួយ​ចំនួន​នៃសហភាព​​អឺរ៉ុប​។​ លោកកាសឺ​​មី អះអាង​​​ទៅកាន់​​សារព័ត៌​មាន​​​ថា យោងតាម​​ផែនការ​​​នាពេល​​​អនាគត​របស់​​​​ក្រសួង​​​ប្រេង​ យើ​ង​នឹង​​កាត់​ផ្តាច់​​​ការនាំ​ចេញ​ប្រេង​របស់​យើង​ទៅប្រទេស​មួយ​ចំនួន​​របស់​សហ​ភាព​​អឺរ៉ុប ​ជា​ការ​​​ឆ្លើយ​តប​ចំពោះ​ការ​ហ៊ុម​ព័ទ្ធ​​​​ប្រេង​របស់​ប្លុក​នេះ​ ​ដែលដាក់​លើ​​អ៊ី​រ៉ង់​​​នា​ពេល​ថ្មីៗ​នេះ ។​

​ប្រធានាធិបតី​​គុយបា​​​លើក​ឡើង​​ពី​​បូជនីយកិច្ច​​ប្រឆាំងអំពើ​ពុករលួយ​

Posted: 29 Jan 2012 09:59 PM PST

ប្រធានាធិបតី​គុយ​បា​ថ្លែងក្នុង​​​​សន្និសីទ​
​​ប្រធានាធិបតីគុយបា​​ លោករ៉ាអ៊ុល​កាស្ត្រូ ​​​ប្រកាស​កាលពីថ្ងៃទី​​​២៩ មករា ​​​ពីការ​វាយ​លុក​​ដ៏ធំ​មួយ​​​ប្រឆាំង​​​អំពើ​ពុករលួយ​​​ដែល​លោក​​​​ថា នោះ​ជា​សត្រូវ​​ដ៏​សំខាន់មួយ​​របស់​បដិវត្តន៍​។ ​​លោក​រ៉ា​អ៊ុល​កាស្ត្រូ​​ ប្រកាស​បែប​នេះ​ក្នុង​​ឱកាស​បិទ​សន្និសីទ​​​​អំពីការកែប្រែ​ថ្មី​​​របស់​បក្ស​កុម្មុយ​នីស្តគុយបា​​​ដោយ​លោក​​អំពាវ​នាវ​ឱ្យជួយ​ទ្រទ្រង់​​ដល់​ការ​​កែទម្រង់​​​សេដ្ឋកិច្ច​​​របស់​លោក​។​

ការ​សិក្សា​ ៖ ការ​ជក់​បារី​ទាក់​ទង​នឹង​ជំងឺ​ហើម​សួត

Posted: 29 Jan 2012 08:20 PM PST

ការជក់​បារី​
ក្រុម​អ្នក​ស្រាវ​ជ្រាវ​លើ​សត្វ​កណ្តុរ​បាន​និយាយ​ថា ការ​ជក់​បារី​មាន​ប្រតិ​កម្ម​ទៅ​នឹង​ហ្សែន​មួយ​ចំនួន​ និង​ផ្នែក​ខ្លះ​នៃ​ប្រព័ន្ធ​ភាព​ស៊ាំ​​ ​បង្កឱ្យ​​មាន​ការ​រលាក​ដែល​នាំ​ឱ្យ​មាន​ជំងឺ​ហើម​សួត​ ។ វេជ្ជ​បណ្ឌិត​ហ្វារ៉ា ឃើរ៉េត​មេន សាស្ត្រា​ចារ្យ​ផ្នែក​ឱសថ​ និង​ប្រព័ន្ធ​ការ​ពារ​រាង​កាយ ថ្លែងថា កាល​ពី​មុន​ជំងឺ​ហើម​សួ​តត្រូវ​បាន​គេ​គិត​ថា ជា​របួស​មិន​ប្រាកដ​ដែល​កើត​ឡើង​ដោយ​សារ​ការ​ប៉ះ​ពាល់​ទៅ​នឹង​ផ្សែង​រយៈ​ពេល​យូរ ។​

​ប៉ូលិស និង​មន្ត្រីស្ថានទូត​កំពុង​​ត្រួត​​ពិនិត្យ​​សព​បុរសជនជាតិ​ជប៉ុន​ម្នាក់​ដេក​ស្លាប់​​ក្នុង​បន្ទប់​សណ្ឋា​គារ​ចុងស៊ី​ង

Posted: 29 Jan 2012 08:19 PM PST

​ទិដ្ឋភាព​នៅកន្លែង​​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​​​បុរស​ជនជាតិ​ជប៉ុន​ម្នាក់​​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​​នៅ​ក្នុង​​បន្ទប់​​លេខ​៥១៧ ​ជាន់​ទី​៥ ​នៃសណ្ឋា​គារ​ចុង​ស៊ីង ​អគារ​លេខ​៧៥ ​ស្ថិត​នៅ​លើ​ផ្លូវលេខ​២២៥ ​សង្កាត់​ផ្សារ​ដេប៉ូ​​៣ ​ខណ្ឌទួល​គោក ​កាល​ពី​វេលា​ម៉ោង​៨​ព្រឹក​​ថ្ងៃ​ទី​៣០ មករា ២០១២ បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​​ និង​រាយ​ការណ៍​​ជូនទៅ​សមត្ថ​កិច្ច​ឱ្យ​មក​ជួយ​ពិនិត្យ​ និងធ្វើ​កោសល្យ​​វិច័យ​​លើ​សព​ ដើម្បី​ឱ្យ​ដឹង​​ពី​មូល​ហេតុ​នៃ​ការ​​ស្លាប់ ។

ជិះ​ម៉ូតូ​វាក់​រថយន្ត​ធំ​ភ័យ​ស្លន់​ស្លោ​ចាប់​ហ្វ្រាំង​ដៃ​ដួល​ម៉ូតូ​ទាំង​ជន​រង​គ្រោះ​ និង​អ្នក​បង្ក​ស្គាល់​គ្នា

Posted: 29 Jan 2012 08:12 PM PST

ទិដ្ឋភាព​នៅ​កន្លែងកើតហេតុ​
រាជធានី​ភ្នំពេញ ៖ នារី​ម្នាក់​រង​របួស​ស្រាល​ខណៈ​ពេល​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ​ពេល​ឃើញ​​រថយន្ត​ដឹក​ដែក​ធុន​ធំ​ចេញ​មក​ពី​ផ្លូវ​ម្ខាង​ភ័យ​ស្លន់​ស្លោ​ចាប់​ហ្វ្រាំង​ដៃ​ប​ណ្តាល​ឱ្យ​ដួល​ម៉ូតូ​ហើយក៏​ត្រូវ​​រថ​យន្ត​នោះ​​ជ្រុលមក​​បុក​តែ​ម្តង ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​នៅ​វេលាម៉ោង​១១ និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​២៩ មករា តាម​បណ្តោយ​​មហាវិថី​ម៉ៅសេទុង មុខ​ហាង​លក់​គ្រឿង​សំណង់​ហូម ឡាយ សង្កាត់​បឹង​ត្របែក ខណ្ឌ​ចំការមន ។

ស្ត្រីម្នាក់​​ស្ពាយ​កាបូប​ដើរ​ឆ្លង​​ផ្លូវ​មុខ​ផ្ទះ​ត្រូវ​ម៉ូតូ​ទាក់​ខ្សែ​កាបូប​ដួល​​ផ្ងារ​​ក្រោយ​

Posted: 29 Jan 2012 08:08 PM PST

ស្ត្រីដែល​ត្រូវ​របួស​
រាជធានីភ្នំពេញ ៖ ​​ស្ដ្រី​ម្នាក់​ ខណៈ​​​កំពុង​ដើរ​ឆ្លងផ្លូវ​មុខ​ផ្ទះ​របស់​ខ្លួនត្រូវ​ម៉ូតូ​សេ​១២៥​ បើក​បរ​​ទាក់​ខ្សែ​កាបូប​បណ្ដាល​ឱ្យ​​ដួល​ផ្ញា​រ​ក្រោយពក​ក្បាល និង​ហើម​ដៃ​ឆ្វេង​ កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​រសៀល ថ្ងៃ​ទី​២៩ មក​រា ។ ស្ដ្រី​រង​គ្រោះ​ឈ្មោះ​សេង សា​រ៉េ​ត ​អាយុ​៥៤​ឆ្នាំ ស្នាក់​នៅផ្ទះ​លេខ​៣០០​ស្ទួន ក្រុម​២៩ ផ្លូវ​២៧១ សង្កាត់​ទំនប់​ទឹក ខណ្ឌ​ចំការមន បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គាត់​ដើរ​ចេញពីផ្ទះ​ឆ្លងផ្លូវ​សំដៅ​​ទៅ​​ផ្ទះ​លក់​សំបក​កង់​រថយន្ដ​គង់ ណាម ដែល​នៅ​ទល់មុខ​គ្នា។

នារីវ័យ​ក្មេង​ស្រស់​​ស្អាត​បើក​​រថយន្ត​ទំនើប​​បុកគេ​របួស​ធ្ងន់ ហើយ​រត់​ត្រូវ​សមត្ថ​​កិច្ច​ក្របួច​​ជាប់​

Posted: 29 Jan 2012 08:04 PM PST

នារីដែល​ជាអ្នក​បើកបរ​រថយន្ដ​ទំនើប និង​​ក្មេង​ប្រុស​ម្នាក់​រួម​ដំណើរ​​ជា​មួយ
រាជធានីភ្នំពេញ ៖ ​​អ្នកបើកបរ​រថយន្ដ​ទំនើប​​​ជា​ក្មេង​ស្រី​ស្រស់​ស្អាត​ម្នាក់​មាន​អាយុ​ប្រមាណ​១៨​ឆ្នាំ់​ និង​ក្មេង​ប្រុស​ម្នាក់​រួម​ដំណើរ​​ជា​មួយ​ផងបាន​បើក​បុក​ម៉ូតូ១គ្រឿង​​ពេញទំហឹង​ បណ្ដាល​ឱ្យ​​បុរស​ម្នាក់​​រង​របួស។ ​ហេតុ​ការណ៍​​នេះ​កើតឡើង​​កាលពីវេលា​ម៉ោង​​១០​និង​៣០​នាទី​​យប់​ថ្ងៃទី​២៩ មករា ខាង​លិច​ស្ពាន​អាកាស៧​មករា​ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

សម្តេច​តេជោ​​​​នឹង​អញ្ជើញ​​​ជាអធិបតី​​​សម្ពោធ​​បើក​ឱ្យប្រើប្រាស់​​ជាផ្លូវការ​​​នូវ​កំណាត់​ផ្លូវជាតិ​​​​លេខ​​៧៦A ដំណាក់​កាល​ទី​១ និង​​សម្ពោធ​​បើកការដ្ឋាន​​ដំណាក់​កាល​ទី​២

Posted: 29 Jan 2012 07:45 PM PST

ខេត្តក្រចេះ​​​​​ ៖ កំណាត់ផ្លូវ​ជាតិលេខ​៧៦A ប្រវែង១២៧​គីឡូម៉ែត្រ ពីព្រំប្រទល់​ស្រុក​ស្នួល​ខេត្ត​ក្រចេះ ទៅដល់ក្រុង​សែនមនោរម្យ​ ខេត្ត​មណ្ឌល​គិរី នឹងត្រូវ​សម្ពោធបើក​អោយ​ប្រើ​​ប្រាស់​ជា​​ផ្លូវការនៅវេលា​ព្រឹកថ្ងៃទី៣១ មករា ក្រោម​អធិបតី​ភាពសម្តេចអគ្គមហា​សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ​មន្រ្តីនៃព្រះរាជាណា​​ចក្រ​កម្ពុជា ។

បុរសជនជាតិ​ជប៉ុន​ម្នាក់​ដេក​ស្លាប់​​ក្នុង​បន្ទប់​សណ្ឋា​គារ​ចុងស៊ីង សង្កាត់​​ផ្សារ​ដេប៉ូ​៣

Posted: 29 Jan 2012 07:33 PM PST

រាជធានីភ្នំពេញ ៖ ​​​បុរស​ជនជាតិ​ជប៉ុន​ម្នាក់​​ត្រូវបាន​គេ​ប្រទះឃើញ​ដេកស្លាប់​​នៅ​ក្នុង​​បន្ទប់​​លេខ​៥១៧ ​ជាន់​ទី​៥ ​នៃសណ្ឋា​គារ​ចុង​ស៊ីង ​អគារ​លេខ​៧៥ ​ស្ថិត​នៅ​លើ​ផ្លូវលេខ​២២៥ ​សង្កាត់​ផ្សារ​ដេប៉ូ​​៣ ​ខណ្ឌទួល​គោក កាលពីវេលាម៉ោង​​៨ព្រឹក​ថ្ងៃទី​​៣០ មករា ២០១២ បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​​ និង​រាយ​ការណ៍​​ជូនទៅ​សមត្ថ​កិច្ច​ឱ្យ​មក​ជួយ​ពិនិត្យ​ និងធ្វើ​កោសល្យ​​វិច័យ​​លើ​សព​ ដើម្បី​ឱ្យ​ដឹង​​ពី​មូល​ហេតុ​នៃ​ការ​​ស្លាប់ ។

ស្រវឹងស្រា​ជិះ​ម៉ូតូវាក់​​នឹង​ម៉ូតូ​​គេច​​ខ្លាំង​ពេក​​ដួល​បោក​ក្បាល​​ចិញ្ចើម​ផ្លូវ​សន្លប់​ធំ​

Posted: 29 Jan 2012 07:29 PM PST

ជនរងគ្រោះ​សន្លប់​បាត់ស្មារតី​
រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​បាន​សន្លប់​បាត់ស្មារតី​ដោយ​បោក​ក្បាល​ទៅ​នឹងចិ​ញ្ចើម​ផ្លូវ ខណៈជិះ​ម៉ូតូ​ម្នាក់ឯង​ក្នុង​ស្ថានភាព​ស្រវឹងជោក​វាក់​ជាមួយ​​នឹង​ម៉ូតូ​១​គ្រឿង​​ទៀត​ត្រង់​ផ្លូវបែក​ជា​៤​ ។​ ករណី​នេះ​បាន​កើត​ឡើង​​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២៩​ មករា​ ២០១២​ នៅ​តាម​បណ្ដោយ​ផ្លូវ​៥៩៨ ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌ​ទួល​គោក។ ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បានឱ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​បុរស​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​ឌ្រីម​សេ​១២៥ពណ៌​ខ្មៅ​ក្នុង​ដំណើរ​ពី​ត្បូង​ទៅ​ជើង​តាម​បណ្ដោយ​ផ្លូវ​លេខ៥៩៨​ ក្នុង​ស្ថានភាព​ស្រវឹង​ជោក។

ស្រវឹងស្រា​បោះពួយ​​កណ្តាល​​យប់​ស្ងាត់​​ទៅ​បុក​​រ៉ឺម៉ក​​​ម៉ូតូ​​ចត​នៅ​ចិញ្ចើម​ផ្លូវ​

Posted: 29 Jan 2012 07:14 PM PST

ទិដ្ឋភាពនៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​​យុវជន​ម្នាក់​ដួល​ផ្កាប់​មុខ​​បែក​មាត់​​សន្លប់​ឈឹង និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់ ខណៈ​​បើក​ម៉ូតូ​ទាំង​ស្រវឹង​ជោកបោះពួយ​ដូច​ហោះ​ជ្រុល​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​ដែល​ចត​នៅ​​លើ​ចិញ្ចើម​​ផ្លូវ កាល​ពី​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​៣០ មក​រា ​នៅ​លើ​កំណាត់​ផ្លូវ​លេខ​​២៧១​កែង​៣៧១ មុខ​ភោជនីយ​ដ្ឋាន​ព្រះ​ចន្ទ​ពេញវង់​ក្នុងភូមិ​៦ ក្រុម​៤០ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!