VOA News: ព័ត៌មាន: “ហេឡូ​វីអូអេ ០២ កុម្ភៈ ២០១២៖ សិទ្ធិ​សេរីភាព​ក្នុង​គោលនយោបាយ​រដ្ឋាភិបាល” plus 2 more

VOA News: ព័ត៌មាន: “ហេឡូ​វីអូអេ ០២ កុម្ភៈ ២០១២៖ សិទ្ធិ​សេរីភាព​ក្នុង​គោលនយោបាយ​រដ្ឋាភិបាល” plus 2 more


ហេឡូ​វីអូអេ ០២ កុម្ភៈ ២០១២៖ សិទ្ធិ​សេរីភាព​ក្នុង​គោលនយោបាយ​រដ្ឋាភិបាល

Posted: 02 Feb 2012 02:34 PM PST

អ្នកវិភាគ​ឯករាជ្យ​ក្នុង​ប្រទេស​កម្ពុជា​លោក​បណ្ឌិត​ ឡៅ ម៉ុងហៃ​បាន​ថ្លែង​ថា​ការសំដែង​មតិ​រិះគន់​ ការចូលរួម​ផ្នែកការ​តស៊ូ​មតិ​ផ្សេងៗ​ មិន​ត្រូវចាត់​ទុក​ថា​ជា​ការ«ប្រឆាំង»​ទេ។​ លោក​ថ្លែង​ថា​ «នេះ​ជា​សិទ្ធិ​សេរីភាព​ដែល​មាន​ចែង​ក្នុង​ច្បាប់​ រដ្ឋ​ធម្មនុញ្ញ»។​ លោក​ឡៅ ម៉ុងហៃ​ ថ្លែង​ដូច្នេះ​នៅ​ពេល​លោក​អញ្ជើញ​ជា​វា​គ្មិន​ នៃ​កម្មវិធី​ហេឡូ​វីអូអេ​ កាល​ពី​រាត្រី​ថ្ងៃ​ព្រហស្បតិ៍​ទី​២​ ខែកុម្ភៈ​ឆ្នាំ២០១២។

សូម​ស្តាប់​សំឡេង​ទាំង​ស្រុង​នៃ​កម្មវិធី​ហេឡូ​វីអូអេ​ថ្ងៃ​ទី​០២ ​ខែ​កុម្ភៈ​ ឆ្នាំ​២០១២៖

<!--AV-->

មធ្យោបាយ​ចូល​រួម​ពី​ប្រិយមិត្ត៖ ទូរស័ព្ទ ០១២​ ៥១ ៥១ ៩៤ ហ្វេសប៊ុក facebook.com/voakhmer អ៊ីម៉េល hellovoa@voanews.com

This posting includes an audio/video/photo media file: Download Now

ពលរដ្ឋ​អេហ្ស៊ីប​ប្រឆាំង​តវ៉ា​នឹង​បញ្ហា​ខ្វះ​សន្តិសុខ​​ក្រោយ​គ្រោះ​មហន្តរាយ​កីឡា​បាល់ទាត់

Posted: 02 Feb 2012 08:49 AM PST

អេហ្ស៊ីប៖ ពួក​សកម្មជន​នៅ​ក្នុង​ប្រទេស​អេហ្ស៊ីប​បាន​នាំ​គ្នា​ដើរ​តវ៉ា​នៅ​លើ​ដង​ផ្លូវ​ទាំងឡាយ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នេះ ដោយ​បន្ទោស​ប៉ូលិស​ដែល​ខកខាន​មិន​បាន​បញ្ចៀស​អំពើ​ហិង្សា​នៅ​ឯ​ការ​ប្រកួត​បាល់ទាត់​មួយ ដែល​បណ្ដាល​ឲ្យ​មនុស្ស ៧៤​នាក់​បាន​ស្លាប់​និង​ រាប់​រយ​នាក់​ផ្សេង​ទៀត​រង​របួស នៅ​ឯ​ទីក្រុង​ផត សេត (Port Said) នា​ភាគ​ខាង​ជើង​ប្រទេស។

ក្រុម​បាតុករ​មាន​ការ​ខឹង​សម្បា​ថា ប៉ូលិស​កុបកម្ម​ភាគច្រើន​​នៅ​ក្នុង​កីឡាដ្ឋាន​នោះ​ មើល​ទៅ​ហាក់​ដូចជា​បាន​ឈរ​នៅ​ទ្រឹង​មើល​ព្រឹត្តិការណ៍​ដ៏​អាក្រក់​បំផុត​នៃ​អំពើ​ហិង្សា​ដែល​បង្ក​ឡើង​ដោយ​កីឡា​បាល់ទាត់ ក្នុង​ប្រវត្ដិសាស្រ្ដ​អេហ្ស៊ីប​កាល​ពី​យប់​ថ្ងៃ​ពុធ​នេះ។ អ្នកខ្លះ​ទៀត​មាន​ការ​ព្រួយ​បារម្ភ​ថា​អ្នក​ក្រុម​អ្នក​គាំទ្រ​ខ្លះ​បាន​ត្រូវ​អនុញ្ញាត​ឲ្យ​កាន់​អាវុធ​ចូល​ទៅ​ក្នុង​កីឡាដ្ឋាន។

អំពើ​ហិង្សា​នោះ​បាន​ផ្ទុះ​ឡើង​នៅ​ពេល​ដែល​ក្រុម​អ្នក​គាំទ្រ​របស់​ក្រុម អាល មាស្រី (Al Masry) បាន​រត់​ប្រសាច​ចូល​ទៅ​ក្នុង​ទី​វាល​ប្រកួត នៅ​ពេល​បញ្ចប់​នៃ​ការ​ប្រកួត ហើយ​បាន​វាយ​ទៅ​លើ​ពួក​កីឡាករ​និង​អ្នក​គាំទ្រ​នៃ​ក្រុម​ភ្ញៀវ អាល អាលី (Al Ahly)។

Elizabeth Arrott នៃ​វីអូអេ​រាយការណ៍​ថា​ បរិយាកាស​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​មាន​ភាព​តាន​តឹង​នៅ​ទីនោះ​ ដោយ​គេ​ឃើញ​មាន​ការ​ពង្រាយ​ទាហាន​ដើម្បី​ការពារ​មិន​ឲ្យ​មាន​អំពើ​ឃោរឃៅ​តទៅ​ទៀត។

ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​ដទៃ​ទៀត៖

អូតង់/អាហ្វហ្គានីស្ថាន៖ ក្រុម​រដ្ឋមន្ដ្រី​ការពារ​ប្រទេស​នៃ​អង្គការ​អូតង់​នឹង​ជួប​ពិភាក្សា​គ្នា​នៅ​ក្នុង​ទី​ក្រុង​ ព្រុចសែល​នៅ​ថ្ងៃព្រហស្បតិ៍​នេះ ដើម្បី​ពិភាក្សា​អំពី​ការ​ផ្លាស់ប្តូរ​ដែល​អាច​ទៅ​រួច​មួយ​ចំនួន​សម្រាប់​ផែនការ​យុទ្ធសាស្ត្រ​របស់​ក្រុម​សម្ព័ន្ធមិត្ដ​នៅ​ក្នុង​ប្រទេស​ អាហ្វហ្គានីស្ថាន រាប់​បញ្ចូល​ទាំង​ការ​បញ្ចប់​កិច្ច​ប្រតិបត្ដិការ​យោធា​មុន​ពេល​កំណត់​ផង​ដែរ។

បាគីស្ថាន៖ តុលាការ​កំពូល​នៃ​ប្រទេស​បាគីស្ថាន បាន​ចេញ​បញ្ជា​ឲ្យ​លោក​នាយក​រដ្ឋមន្ដ្រី យូសូហ្វ រ៉ាហ្សា ហ្គីឡានី (Yusuf Raza Gilani) ចូល​មក​បង្ហាញខ្លួន​នៅ​មុខ​តុលាការ ​នៅ​ថ្ងៃ​ទី​ ១៣ ​ខែ​ កុម្ភៈ​នេះដើម្បី​កាត់​ទោស​ពី​បទ​មិនគោរព​សាលក្រម​តុលាការ។

អ.ស.ប/ស៊ីរី៖ ក្រុម​អ្នក​ការទូត​នៃ​ក្រុម​ប្រឹក្សា​សន្ដិសុខ​ អ.ស.ប.​បាន​បន្ដ​កិច្ច​ចរចា​របស់​ខ្លួន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ ដែល​មាន​គោលដៅ​នឹង​បញ្ចុះបញ្ចូល​ឲ្យ​រុស្ស៊ី​គាំទ្រ​ដល់​សេចក្ដី​សម្រេច​មូយ​ដែល​គាំទ្រ​ដោយ​ផែនការ​នៃ​សម្ពន្ធ​អារ៉ាប់​ដើម្បី​បញ្ចប់​អំពើ​ឃោរឃៅ​ដ៏​ប្រល័យ​ជា​ច្រើន​ខែ​កន្លង​មក​នេះ​នៅ​ក្នុង​ប្រទេស​ស៊ីរី។

ប៉ាពូអាស៊ីនូវែលហ្គីណេ៖ ក្រុម​អ្នក​ដំណើរ​ប្រមាណ​ជាង​២០០​នាក់ ​បាន​ត្រូវ​គេ​ជួយ​សង្គ្រោះ​ជីវិត​ពី​សាឡាងមួយ​ ដែល​បាន​លេច​នៅ​ដើម​ថ្ងៃ​ព្រហស្បតិ៍​នេះ នៅ​ជិត​ឆ្នេរ​សមុទ្រ​ ភាគ​ខាង​ជើង​នៃ​ប្រទេស ប៉ាពួ នូវែលហ្គីណេ (Papua New Guinea)។

ហ្វីលីពីន៖ យោធា​ហ្វីលីពីន​បាន​និយាយ​ថា​​មេ​ដឹកនាំ​​ជាន់​ខ្ពស់​បី​រូប នៃ​ក្រុម​ភេរវកម្ម​ដែល​ជា​បណ្តាញ​របស់​ក្រុម​អាលកៃដា (al-Qaida) ពីរ​ក្រុម​បាន​ស្លាប់​ក្នុង​ការ​វាយ​ប្រហារ​តាម​យន្ដហោះ​នៅ​កម្រង​កោះ​ជនបទ ចូឡូ (Jolo) នៃ​ភាគ​ខាងត្បូង​ប្រទេស។

សូម៉ាលី៖ គណកម្មាធិការ​ កាកបាទ​ក្រហម​អន្ដរជាតិ បាន​បដិសេធ​ការ​ចោទ​ប្រកាន់​មក​លើ​ខ្លួន​ដោយ​ក្រុម​បះបោរ​មួយ​ក្រុម​នៅ​ក្នុង​ប្រទេស​សូម៉ាលី ថា​បាន​ចែកចាយ​អាហារ​ខូច​គុណភាព​ដល់​អ្នក​ទទួល​អំណោយ​នៅ​តំបន់​ភាគ​ខាងត្បូង​ប្រទេស។

ជប៉ុន៖ កាល​ពី​ថ្ងៃ​ពុធ​នេះ រោងចក្រ​នុយក្លែអ៊ែរ​ជប៉ុន ហ្វូគូហ្សីម៉ា (Fukushima) ដែល​បាន​បាក់បែក​នោះ បាន​លេច​ចេញ​ជាតិ​វិទ្យុសកម្ម​ម្តង​ទៀត​ហើយ ដោយ​បាន​បញ្ចេញ​ទឹក​ដែល​មាន​ជាតិ​វិទ្យុសកម្ម ប្រមាណ ៨ តោន។ តែ​ក្រុម​មន្ដ្រី​របស់​ក្រុមហ៊ុន​អគ្គីសនី​តូក្យូ (TEPCO) ដែល​ជា​អ្នក​គ្រប់គ្រង​រោងចក្រ​នោះ​បាន​និយាយ​ថា ទឹក​នោះ​មិន​បាន​ហូរ​ចូល​ទៅ​ក្រៅ​រោងចក្រ​ទេ។

<!--AV-->

This posting includes an audio/video/photo media file: Download Now

វីអូអេ​សំឡេង​​សហរដ្ឋ​អាមេរិក​ប្រារព្ធខួបឆ្នាំទី៧០

Posted: 01 Feb 2012 11:01 PM PST

សហរដ្ឋអាមេរិក៖ វីអូអេ​សម្លេងសហរដ្ឋអាមេរិក​ប្រារព​ធ្វើ​ពិធី​បុណ្យ​ខួប​ឆ្នាំ​ទី​៧០​ កាល​ពី​ថ្ងៃ​អង្គារ​នេះ​។​

វីអូអេ​បាន​បើក​កម្មវិធី​ផ្សាយ​នៅ​ថ្ងៃ​ទី​១​ ​កុម្ភៈ​ ឆ្នាំ​១៩៤២​ ជិត​ពីរ​ខែ​បន្ទាប់​ពី​ប្រទេស​ ជប៉ុន​បាន​ទម្លាក់​គ្រាប់​បែកលើ​កំពង់ផែភៀល ហាប៊័រ​ Pearl Harbor ដែល​ទាញ​សហរដ្ឋអាមេរិក​ឲ្យ​ចូល​ក្នុង​សង្គ្រាម​លោក​លើក​ទី​ពីរ។​

​ដោយ​និយាយ​ជា​ភាសា​អាល្លឺម៉ង់​ អ្នក​សារព័ត៌មាន​អាមេរិកាំង​វីល្លៀម ហាឡាន ហេល​ William​ Harlan​ Hale​ បាន​អាន​កម្មវិធី​ផ្សាយ​ទី​មួយ​របស់​ វីអូអេ​ពី​ទី​ក្រុង​ ញូវ យ៉ក New York ​ តាម​រលក​វិទ្យុ​ខ្លី។​

«នេះ​ជា​សម្លេង​មួយ​ដែល​និយាយ​ចេញ​ពី​ប្រទេស​អាមេរិក។​ រាល់​ថ្ងៃ​នៅ​ម៉ោង​ដដែល​យើង​នឹង​និយាយ​មក​កាន់​លោក​អ្នក​អំពី​ប្រទេស​អាមេរិក​និង​អំពី​សង្គ្រាម។​ ព័ត៌មាន​អាច​ល្អ​ឬ​អាច​អាក្រក់។​ យើង​នឹងជម្រាប​លោក​អ្នក​អំពី​រឿង​ពិត​»។​

លោក​នាយក​ដេវីឌ អេនសឹរ David​ Ensor នៃ​វីអូអេ​ ថ្លែង​ថា​ ពាក្យ​ពេចន៍​ទាំង​នេះ​នៅ​តែ​មាន​​ឥទ្ធិពល​​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ទៀត។

សហរដ្ឋ​អាមេរិក៖ ​លោក​ មិត រ៉មនី​ Mitt Romney​ គូ​ប្រជែង​តំណែង​ប្រធានាធិបតី​ អាមេរិកបាន​ឈាន​ទៅ​រក​ដំណែង​​នាំ​មុខ​គេ​ជា​ថ្មី​វិញ​នៅ​ក្នុង​ការ​ប្រកួត​តូច​ៗ​មួយ​ចំនួន​ដើម្បី​ការ​តែង​តាំង ​(ជា​បេក្ខជន​ប្រធានាធិបតី)​ ចាប់​ផ្តើម​ពី​ចុង​សប្តាហ៍​នេះ​នៅ​ក្នុង​រដ្ឋ​នេវ៉ាដា Nevada។​

សហរដ្ឋអាមេរិក៖ តួលេខ​ទិន្និន័យ​ដែល​ទើប​តែចេញ​ផ្សាយ​ថ្មីៗ​នេះ​បង្ហាញ​ថា​ ការ​កែប្រែ​ច្បាប់​សហរដ្ឋអាមេរិកថ្មីៗ​នេះ​មាន​ន័យ​ថា​ អ្នក​មាន​ស្តុក​ស្តម​អាមេរិកាំង​មួយ​ចំនួន​តូច​អាច​ផ្លាស់​ប្តូរ​ការ​ប្រកួត​យក​តំណែង​ប្រធានាធិបតី​ ដោយ​ប្រើ​ គណកម្មាធិការ​ឈ្មោះ​ Super PACs​ ដើម្បី​រៃ​អង្គាស​ប្រាក់​រាប់​ម៉ឺន​លាន​ដុល្លារ​ នៅ​ក្នុង​វិភាគទាន​សម្រាប់​យុទ្ធនាការ។​

រុស្ស៊ី៖ អ្នក​ការ​ទូត​រុស្ស៊ី​ម្នាក់​ថ្លែង​ថា​ផែនការ​របស់​បស្ចឹម​ប្រទេស​ដែល​មាន​ការ​គាំទ្រ​ពី​ប្រទេស​អារ៉ាប់​ដើម្បី​ដោះស្រាយ​ជម្លោះ​រវាង​រដ្ឋាភិបាល​និង​ពួក​ឧទ្ទាម​នៅ​ក្នុង​ស៊ីរី​ ដែល​រីក​កាន់​តែ​ធំ​ឡើង​នឹង​គ្មាន​វាសនា​អាច​ទទួល​ការ​យល់​ព្រម​ពី​ក្រុម​ប្រឹក្សា​សន្តិសុខអង្គការសហប្រជាជាតិ​បាន​ទេ​ពីព្រោះ​ក្រុង​ម៉ូស្គូ​ជឿ​ថា​ឯកសារ​នោះ​មិន​បាន​បដិសេធ​អន្តរាគមន៍​យោធា​បរទេស​ទេ។​

អ៊ីរ៉ង់៖ អធិការ​នាយក​នៃ​ទី​ភ្នាក់​ងារ​នុយក្លេអ៊ែរ​របស់​អង្គការសហប្រជាជាតិ ​ IAEA​ ថ្លែង​ថា​ លោក​បាន​បំពេញ​ទស្សនកិច្ច​ដ៏​«ល្អ»​មួយ​នៅអ៊ីរ៉ង់​ ហើយ​បម្រុង​នឹង​ធ្វើ​ដំណើរ​មួយ​ទៀត​ នៅ​ក្នុង​«អនាគត​ដ៏​ខ្លី​បំផុត»​ ដើម្បី​ពិភាក្សា​អំពី​កម្មវិធី​នុយក្លេអ៊ែរ​ចម្រូង​ចម្រាស់​។​

ប៉ាគីស្ថាន៖ បាន​ច្រាន​ចោល​សេចក្តី​រាយការណ៍​មួយ​របស់​អង្គការ​អូតង់​ដែល​គេ​បាន​លួច​បង្ហើប​ឲ្យ​ដឹង​ថា​បាន​ចោទ​ថា​ប្រទេសនេះ​បាន​លួច​ជួយ​ពួក​តាលីបាន​ដោយ​សម្ងាត់។​

ប៉ាគីស្ថាន៖ មន្រ្តី​ប៉ាគីស្ថានម្នាក់​និយាយ​ថា​កញ្ចប់​មួយ​មាន​ដាក់​ជាតិ​ម្សៅ​ពុល​អានហ្ស្រាក់ anthrax​ ត្រូវ​បាន​ផ្ញើ​​ទៅ​ការិយាល័យ​លោក​នាយក​រដ្ឋ​មន្រ្តី​ យួស៊ូហ្វ រាហ្សា ជិឡានី ​Yousuf​ Raza​ Gilani​ នៃ​ប្រទេសនេះ​កាល​ពី​ឆ្នាំ​មុន។​

សេណេហ្កាល់​៖ អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក​បាន គីមូន​ Ban Ki-moon​ បាន​សុំ​ឲ្យ​មាន​សេចក្តី​ស្ងប់​ស្ងៀម​ នៅសេណេហ្កាល់​​ នៅ​កន្លែង​ដែល​ក្រុម​ភ្នាក់ងារ​ប៉ូលីស​កូដកម្ម​ បាន​ប៉ះ​ទង្គិច​ជា​មួយ​ពួក​បាតុករ​ ដែល​ទាម​ទារ​មិន​ឲ្យ​លោក​ប្រធានាធិបតី​ អាបឌុឡាយេ វេឌ ​Abdoulaye​ Wade​ ឈរ​ឈ្មោះ​សម្រាប់​អាណត្តិ​ទី​បី។​

ភូមា៖ អ្នក​សម្រប​សម្រួល​សន្តិភាព​និយាយ​ថា​ អ្នក​ចចា​រដ្ឋាភិបាល​ភូមា​និង​អ្នក​បំបែក​ខ្លួន​ភាគ​តិច​ជាតិ​ មន​ បាន​សម្រេច​កិច្ច​ព្រម​ព្រៀង​ដំបូង​មួយ​ ដើម្បី​បញ្ចប់​សង្គ្រាម​មាន​កំរិត​ទាប​ក្នុង​ពេល​ជា​ច្រើន​ទសវត្សរ៍​កន្លង​ទៅ​នេះ។​

ប៉ាគីស្ថាន៖ ​ និយាយ​ថា​យន្តហោះ​ចម្បាំង​របស់​ខ្លួន​បាន​ទម្លាក់​គ្រាប់​បែក​ ទៅ​លើ​កន្លែង​លាក់​ខ្លួន​របស់​ជន​សកម្មប្រយុទ្ធ​នៅ​ក្នុង​ភាគ​ពាយ័ព្យ​នៃ​ប្រទេស​ នៅ​តាម​ព្រំដែន​ជា​មួយ​ប្រទេសអាហ្វហ្គានីស្ថាន​ ដោយ​បាន​សម្លាប់​ពួក​ឧទ្ទាម​១៨​នាក់។​

<!--AV-->

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!