Koh Santipheap Daily

Koh Santipheap Daily


យុវជនម្នាក់​ខឹង​ចិត្ត​ដេក​អត់​លក់​លេប​ថ្នាំ​ងងុយ​ដេក​​អស់​ប្រមាណ​១០​គ្រាប់​​ដេក​​ត្រង់​ជើង​ភ្លឹង​

Posted: 01 Feb 2012 11:21 PM PST

យុវជនរងគ្រោះ
រាជធានីភ្នំពេញ ៖ ​​យុវជន​ម្នាក់​ត្រូវ​មិត្ដភក្ដិ​ដឹកទៅ​សង្គ្រោះ​នៅមន្ទីរពេទ្យ​ ដោយ​​អះអាង​ថា ខឹង​ចិត្ដ​ដេក​អត់​លក់​លេបថ្នាំ​ងងុយ​ដេក​ចំនួន​២​លើក អស់​ប្រមាណ​១០​គ្រាប់​ដេក​ត្រង់​ជើង​ភ្លឹង​ កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​យប់​ថ្ងៃ​ទី​១ កុម្ភៈ នៅផ្ទះ​ជួល​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

នគរបាលបញ្ជូន​​ជនសង្ស័យពីបទរំលោភ​សេព​សន្ថវៈ​លើ​ក្មេងស្រីអាយុ១៣ឆ្នាំ នៅ​ជម្រះ​​ទោស​នៅ​តុលាការ

Posted: 01 Feb 2012 11:20 PM PST

បុរសជាប់ចោទ
ខេត្តប៉ៃលិន ៖ ​​នគរបាល​បាន​បញ្ជូន​បុរស​ជាប់​សង្ស័យ​ពី​បទ​​រំលោភ​សេពសន្ថវៈ​លើ​ក្មេង​ ស្រី​អាយុ​១៣​ឆ្នាំ ទៅ​សាលា​​ដំបូង​ខេត្ត​ប៉ៃលិន​កាល​ពី​ព្រឹក​ថ្ងៃទី​១ កុម្ភៈ ដើម្បី​បើក​សវនា​ការ​ជំនុំ​ជម្រះ​បន្ទាប់​ពី​សកម្មភាព​រំលោភ​​ផ្លូវ​ភេទ​នេះ ​បាន​កន្លង​​ផុតទៅ​អស់រយៈ​ពេល​ជា​ច្រើន​ខែ​មក​ហើយ ។

ទឹកស្អុយ​​ពណ៌ខ្មៅ គេសង្ស័យ​​ថា ចេញ​ពី​អាង​ចម្រោះកំពុងបង្ក​ផល​ប៉ះពាល់​ដល់​ទឹក​សមុទ្រ និង​បរិ​ស្ថាន

Posted: 01 Feb 2012 11:17 PM PST

ទឹកសំអុយដែលហូរចូលក្នុងសមុទ្រ
ខេត្តព្រះសីហនុ ៖ ​​ទឹកដែលមានពណ៌ខ្មៅ​និងក្លិនស្អុយ ស្ទើរទ្រាំមិន​បាន​ដែល​ហូរចាក់ចូល​សមុទ្រ​ ចម្ងាយ១គីឡូម៉ែត្រពីឆ្នេរបង្កឱ្យមានផល​ប៉ះ​ពាល់យ៉ាងខ្លាំងដល់​ ភ្ញៀវទេសចរណ៍ជាតិ អន្តរ​ជាតិ​ ជាពិសេសប្រជាពលរដ្ឋដែលរស់នៅ​តំបន់​​នោះ។

​លោកពូទីន ​បើកទ្វារ​​​ឱ្យពួកប្រឆាំង​​​ចូលរួម​ក្នុង​​រដ្ឋាភិ​បាល​​​ បើ​លោក​​ជាប់​ឆ្នោត​

Posted: 01 Feb 2012 10:59 PM PST

លោកពូទីន និង​ភរិយា
នាយករដ្ឋមន្ត្រី​​​​រុស្ស៊ី លោក​​វ៉្លាឌីមៀរ ពូទីន ​​ថ្លែង​កាលពីថ្ងៃទី​​​១ កុម្ភៈ ​​ថា លោកអាច​ស្នើ​​តំណែង​​​​​នានាក្នុង​​រដ្ឋាភិបាល​ឱ្យ​ដល់​​បណ្តា​អ្នក​​ប្រឆាំង​​​ខាង​នយោបាយ​ប្រសិនបើ​​​លោក​ជាប់ឆ្នោត​​​​ប្រធានាធិបតី​។​ ក្នុង​ឱកាស​​​ជួបជាមួយ​ពួកនិស្សិត​​​ និង​បណ្តា​អ្នក​សង្កេតការណ៍​​ លោក​ពូទីន ថ្លែង​ថា ​ខ្ញុំ​និយាយ​ថា ខ្ញុំ​​បាន​ស្នើ​ដល់​បណ្តា​មនុស្ស​ដែល​​ស្ថិត​ក្នុង​គណបក្ស​​​នយោបាយ​​​ទាំងឡាយ​​ចាត់ទុក​ថា ​ជា​គណបក្ស​​​ប្រឆាំង​ឱ្យ​​ចូលក្នុង​​​រដ្ឋាភិបាល ។

ការប្រយុទ្ធគ្នា​​រវាង​ពួកជីវពល​ប្រដាប់អាវុធ​​​នៅ​កណ្តាល​ក្រុង​ទ្រីប៉ូលី​

Posted: 01 Feb 2012 10:57 PM PST

​​អ្នកកាសែត​​រ៉យទ័រ​​​ម្នាក់​រាយការណ៍​ថា ​​មានការ​ប្រយុទ្ធ​គ្នានានា​​រវាង​ពួកជីវពល​ដែល​ប្រជែង​គ្នា​កាលពីថ្ងៃទី​​១ កុម្ភៈ នៅ​ជុំវិញភូមិ​គ្រឹះ​មួយនា​ភាគកណ្តាល​ក្រុងទ្រីប៉ូលី ដែល​​ភូមិ​គ្រឹះ​នោះ​គេ​យក​​ធ្វើជា​បន្ទាយ​។​ ការបាញ់​តគ្នា​​ដោយ​អាវុធ​​ធុន​ធ្ងន់ និង​កាំភ្លើង​​​ស្វ័យ​ប្រវត្តិ​​បានលាន់​ឮ​ក្នុង​តំបន់ EL SAADI ។ ផ្លូវ​ថ្នល់​​ទៅកាន់​​ទីនោះ​​ត្រូវ​បិទហើយ​​ពពក​ផ្សែង​​បាន​ហុយ​ចេញពី​លើសង្កាត់​នេះ ។ ​រថយន្ត​ PICK UP បំពាក​់កាណុង​​បាញ់​យន្តហោះ​​​​២​គ្រឿង​​ត្រូវ​បាន​គេឃើញ​​​បើក​​​​សំដៅទៅកាន់​តំបន់​​​​​មាន​ការ​ប្រយុទ្ធគ្នា​។​

ជិះម៉ូតូបុកកង់​​បត់​ចូល​​ផ្សារ​ហេង​លី ក្មេង​ស្រី​ជំទង់​របួសធ្ងន់ និង​អ្នក​​បុក​របួ​ស​ស្រាល

Posted: 01 Feb 2012 10:47 PM PST

កង់របស់ជនរងគ្រោះ
រាជធានីភ្នំពេញ ៖ ​​ក្មេង​ស្រី​ជំទង់​ម្នាក់រង​របួសធ្ងន់​ ខណៈ​ជិះ​កង់​បត់​ចូល​មាត់ច្រក​ផ្សារ​ហេងលី ត្រូវ​ម៉ូតូ​មួយ​គ្រឿង​បើក​វ៉ា​មក​ពីក្រោយ​បុក​បណ្តាល​ឱ្យ​​ដួល​បោក​ក្បាល​ រង​​របួស​។ គ្រោះ​ថ្នាក់​ចរាចរណ៍នេះ​កើតឡើង​​កាល​ពី​វេលា​ម៉ោង​៧​និង​៥០​នាទី​យប់​ថ្ងៃ​ ទី​១ កុម្ភៈ នៅ​មុខ​ផ្សារ​ហេងលី​ផ្លូវ​លេខ​២៧១ សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក ។

បើករថយន្ត​ដឹកដី​ធុន​ធំ​​សុខៗ​ស្រាប់តែ​​ដាច់​​ហ្វ្រាំង​គាំង​ចង្កូត​ធ្លាក់​ជ្រោះ​ជម្រៅ​​៥០​ម៉ែត្រ​

Posted: 01 Feb 2012 10:45 PM PST

នៅកន្លែងកើតហេតុ
ខេត្តព្រះសីហនុ ៖ ​រថយន្តដឹកដីធុន​ធំ​មួយ​គ្រឿង​បានរេចង្កូតធ្លាក់ជ្រោះមួយ​កន្លែង​ជម្រៅ​៥០​ ម៉ែត្រ កាលពីវេលាម៉ោង៣និង៤៥នាទី​រសៀល​​ថ្ងៃទី១ កុម្ភៈ ២០១២ នៅចំណុច​ចំណោទ​​លោក​យាយម៉ៅ ស្ថិតក្នុងក្រុមទី១៥ ភូមិ៣ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ តែ​មិន​បណ្តាល​ឱ្យ​នរណា​ម្នាក់​។

ដើរលេង​​ជា​មួយ​ក្រុម​​ក្មេងទំនើង​​ពេល​ត្រូវ​គេវាយ​​ទើប​ឆ្លើយ​ថា ខ្ញុំ​មកតាម​គេទេ

Posted: 01 Feb 2012 10:42 PM PST

ជនរងគ្រោះ
ខេត្តស្វាយរៀង ៖ យុវជន​ពីរ​នាក់​ត្រូវ ក្មេង​ទំនើង​មួយ​ក្រុម​ព្រួតគ្នា​វាយដោយ​ព្រនង់ និង​ខ្សែ​ក្រវា​ត់​បណ្ដាល​ឱ្យ​បែក​ក្បាល ​និង​ដាច់រ​យះ​ផ្ទៃមុខ​ហូរ​ឈាមពេញ​ខ្លួន ​កាលពី​វេលាម៉ោង​១១​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១ កុម្ភៈ ២០១២ នៅ​ចំណុច​​ខាងត្បូង​ជាប់​របង​វត្ដ​ជាយ​ឬ​ស្សី ​ស្ថិត​ក្នុងភូមិ​ជាយ​ឬ​ស្សី ឃុំ​កំពង់ចម្លង ស្រុក​សា្វ​យ​ជ្រំ។

នារីមិន​សូវ​គ្រប់​ទឹក​​កើត​បាន​កូន​ប្រុស​មួយ​ត្រូវ​​ឆ្មប​យក​ទៅ​លក់​​បាត់​ប្រជា​ពល​រ​ដ្ឋ​នាំគ្នា​ឈឺ​ឆ្អាល

Posted: 01 Feb 2012 10:42 PM PST

ស្រ្តីមិនសូវគ្រប់ទឹកពេលឆ្លងទន្លេ
រាជធានីភ្នំពេញ ៖ ​​​ប្រជា​ពល​​រដ្ឋ​​ជា​ច្រើន​នាក់​បាន​នាំគ្នា​ឈឺ​ឆ្អើល​​ ​ទៅ​ប្តឹង​​​នគរ​បាល​ប៉ុស្តិ៍​ទួល​សង្កែ​កាលពី​យប់​ថ្ងៃទី​១ កុម្ភៈ ដោយ​ចោទប្រកាន់​​ស្ត្រី​ជា​ឆ្មប​​ដែល​បម្រើ​ការ​ងារ​នៅ​​មជ្ឈ​មណ្ឌល​​ជាតិ​ គាំពារ​មាតា និង​ទារក​​ម្នាក់​ថា បាន​លួង​លោម​យក​ទារ​ក​ដែល​ទើប​ប្រសូត​ទៅ​លក់​ បន្ទាប់​ពី​ប្រសូត​​ចេញពី​ផ្ទៃ​ម្តាយ​នៅ​ផ្ទះឆ្មប​​រូប​នោះ ​ហើយ​បាន​ដេញ​ម្តាយ​​ទារក​ចេញ​ពី​ផ្ទះ​​ទៀត​ផង ។

ជនបរទេស4នាក់​ចាប់ពង្រត់​នៅ​យេម៉ែន​ត្រូវបានដោះលែងវិញ

Posted: 01 Feb 2012 10:32 PM PST

ក្រុមប្រដាប់អាវុធ​​​​នៃកុល​សម្ព័ន្ធ​យេម៉ែន​មួយ
រដ្ឋ​មន្ត្រី​ក្រសួង​អគ្គិសនី​​យេម៉ែន​លោកសា​ឡាហ៍ ​ហាសេនស៊ូ ម៉ៃអ៊ី​យ៉ា ​រាយការណ៍ថា ពល​ករ​មនុស្ស​ធម៌ជា​ជន​​បរ​ទេស​​​៤នាក់​ដែលត្រូវ​ចាប់​ពង្រត់​​កាលពីថ្ងៃទី៣១ មករា ​មន្លងមក​នេះ រួម​ជា​មួយ​​​ជន​ជាតិយេម៉ែន​​២នាក់ ដោយពួ​កជន​ប្រដាប់អាវុធ​​នៅ​យេម៉ែន​ត្រូវបាន​ដោះលែង​វិញ​ហើយ​កាលពីថ្ងៃទី១ កុម្ភៈ​។ យោង​តាមរដ្ឋមន្ត្រីរូបនេះ ដែលធ្វើជា​​អាជ្ញា​​កណ្តាលថា ពលករ​មនុស្សធម៌​​​ជាជន​បរទេស​​​​ទាំង៤នាក់​ក្នុងនោះ​​​មានជនជាតិ​កូឡុំប៊ី​ម្នាក់​អាល្លឺម៉ង់ម្នាក់ ​​ប៉ាឡេស្ទីនម្នាក់ និង​អ៊ី​រ៉ាក់​​ម្នាក់

Mayweather Jr. ប្រកួតជាមួយ កូតតូ នៅថ្ងៃទី5 ឧសភា

Posted: 01 Feb 2012 10:05 PM PST

កីឡាករអាមេរិក Floyd Mayweather Jr. (រូប​ឆ្វេង) ​និង​កីឡាករ​ព័រតូរី កូមីហ្គែល កូតតូ
កីឡាករ​ប្រដាល់​មិន​ធ្លាប់​ចាញ់​របស់​អា​មេរិក Floyd Mayweather Jr. នឹង​ឡើង​សង្វៀន​ប្រកួតដណ្តើម​​ខ្សែ​ក្រវាត់​ស្ថា​ប័ន WBAក្នុង​​​ប្រភេទទម្ងន់ Super-welterweightពី​កីឡាករ​ព័រតូ​រី​កូ​មី​ហ្គែល កូតតូ​នៅ​ថ្ងៃ​ទី​៥​ ឧស​ភា ខាង​មុខ​នេះ​នៅ​​សង្វៀន​ MGM Grand Garden​ស្ថិត​​ក្នុង​ទី​ក្រុង​ឡាស​វេ​ហ្គាស ​សហ​រដ្ឋ​អា​មេរិក​។ ការ​ឡើង​សង្វៀន​ជា​ថ្មី​របស់​Mayweather Jr. បាន​កើត​ឡើង​ភ្លាម​ៗ​បន្ទាប់​ពី​គណៈ​កម្ម​ការ​កីឡា​រដ្ឋ​នេ​វ៉ា​ដា​យល់​ព្រម​ផ្តល់​អាជ្ញា​ប័ណ្ណ​មួយ​ប្រកួត​ដល់​រូប​គេ​ មុន​នឹង​ចូល​ទៅ​បង្ហាញ​ខ្លួន​ក្នុង​ពន្ធ​នាគារ​នៅ​ដើម​ខែ​មិថុនា ។​

ស្រី​ស្រស់​នៅ​ទី​ក្រុង​ប៉េកាំង​ម្នាក់​បង្ហាញ​ពី​ទំហំ​នៃ​ក្តី​ស្រឡាញ់​ចំពោះ​មិត្ត​ប្រុសទៅ​កាន់​70​ប្រទេស

Posted: 01 Feb 2012 08:39 PM PST

លិខិត​ដែល​នាង​សរសេរ​បញ្ជាក់​ពី​ក្តី​ស្រឡាញ់​ចំពោះ​លោក Kong Dezhen ​ជា​ច្រើន​ភា​សា​
សេចក្តី​ស្នេហា​ពិត​ជា​មាន​ទំហំ​ធំ​ធេង​ប្រៀប​ដូច​មហា​សាគរ​ឥត​មាន​កោះ​ត្រើយ ។​ យ៉ាង​ណា​មិញ​ កាល​បើ​យុ​វវ័យ​មាន​ស្នេហា​ហើយ ជីវិត​របស់​ពួក​គេ​ហាក់​ដូច​ជា​រសាប់​រសល់​ និង​មាន​អ្វី​ម្យ៉ាង​ធ្វើ​ឱ្យ​ពួក​គេ​​សប្បាយ​​រីក​រាយ​ និង​មាន​ក្តី​សង្ឃឹម​ក្នុង​ជីវិត ។ ប៉ុន្តែ​ឥទ្ធិ​ពល​នៃ​សេចក្តី​ស្នេហា​នេះ​នឹង​វាយ​លុក​​យ៉ាង​សន្ធោសន្ធៅ​ក្នុង​ជម្រៅ​បេះ​ដូង ពេល​ដែលឈាន​ដល់​ដំណាក់​កាល​ប្រេះ​ស្រាំ និង​​បែក​បាក់គ្នា​ ប្រៀប​ដូច​ពាក្យ​មួយ​ឃ្លា​បាន​និយាយថា " មានសេចក្តី​ស្នេហា ត្រូវ​ចុះ​ខ​សន្យា​ជា​មួយ​នឹង​ការ​ឈឺ​ចាប់ " ។

អតីត​ឧត្តមសេនីយ៍​ឯក​ឈឿន ​​ចាន់​ថន កំពុងត្រូវ​បាន​តុលាការ​បើកសវនាការ​ជំនុំជម្រះ​លើ​បទល្មើស​​​២ករណី​

Posted: 01 Feb 2012 08:19 PM PST

លោក ឈឿន ចាន់​ថន ឃាត់ខ្លួននាពេលកន្លងមក
រាជធានីភ្នំពេញ​​​​ ៖ ​ព្រឹកថ្ងៃទី២ កុម្ភៈ នេះ សាលាដំបូងរាជធានីភ្នំពេញ បានបើក​សវនា​ការ​ជំនុំជម្រះលើរឿងក្តីប្រើប្រាស់អាវុធ​ខុស​ច្បាប់ និង​​ក្លែងឯកសារសាធារណៈ ប្រឆាំងទៅ​នឹង​អតីតមេបញ្ជាការអង្គរក្សសម្តេចប្រធានព្រឹទ្ធ​សភា ជា ស៊ីម គឺលោក​ឈឿន ចាន់ថន ។

ទំនាស់ពាក្យ​សម្តី​​ក្នុង​ពិធីរាំ​ធុង​បាស​​វាយ​បែក​​ក្បាល​​ម្នាក់​ឃាត់​ខ្លួន​៤​នាក់​

Posted: 01 Feb 2012 08:07 PM PST

ជនជាប់ចោទពេលឃាត់ខ្លួន
ខេត្តពោធិ៍សាត់ ៖ ​​ជន​សង្ស័យ​​​៤​នាក់​ត្រូវ​សមត្ថ​កិច្ច​ធ្វើការ​ឃាត់ខ្លួន​​ភ្លាមៗ ខណៈ​កំពុង​ព្រួត​គ្នា​វាយ​ទៅលើ​បុរស​ម្នាក់ បណ្តាល​ឱ្យ​បែក​ក្បាល​​ហូរឈាម​ក្នុង​ពិធីរាំ​ធុងបាស​​ ។ ករណី​នេះ​​បាន​កើតឡើង​នៅ​​ភូមិ​អូរ​ព្រាល ឃុំ​សំរោង ស្រុក​ភ្នំក្រវាញ ​កាលពីថ្ងៃទី​៣១ មករា ២០១២ ​វេលា​ម៉ោង​១១​យប់ ។

ម៉ូតូគុប​​បត់​ឆ្វេង​​មិនស៊ី​ញ៉ូ​ធ្វើ​ឱ្យ​​ម៉ូតូ​មួយ​គ្រឿង​​ទៀត ​​បោល​​បុក​​របួស​និស្សិត​ម្នាក់​

Posted: 01 Feb 2012 08:04 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​​និស្សិត​ម្នាក់​បាន​រង​របួស​ ខណៈ​​កំពុង​ជិះ​ម៉ូតូ​​បត់​ឆ្លង​ផ្លូវ​​​អត់​សីុញ៉ូ ធ្វើ​ឱ្យ​យុវជន​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក SL ពណ៌​ស​ ​ក្នុង​ដំណើរ​ប​ញ្ច្រា​ស​ទិស​​គ្នា​បុក​ចំពាក់​កណ្ដាល​ម៉ូតូ​គុបពេញ​ទំហឹង បណ្ដាល​ឱ្យ​ម៉ូតូ​ទាំង​២​ដួល​ប្រាវ​ទៅ​​លើ​ផ្លូវ ។​ ហេតុ​ការណ៍​នេះ​បាន​កើតឡើង​​កាលពី​វេលា​ម៉ោង​​៩​យប់​ថ្ងៃ​ទី​១​ កុម្ភៈ​ ២០១២ ក្នុង​សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក​។

ជិះម៉ូតូប៉ះដៃចង្កូតគ្នាដួលបោកក្បាល​របួស​ធ្ងន់ម្នាក់

Posted: 01 Feb 2012 08:02 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​​បុរសម្នាក់មិនស្គាល់​អត្ត​សញ្ញាណបានរបួសក្បាលធ្ងន់ធ្ងរត្រូវគេបញ្ជូន​ទៅ​ សង្គ្រោះ​​នៅ​​មន្ទីរពេទ្យកាល់ម៉ែត បន្ទាប់ពី​បុរស​រូប​នោះជិះម៉ូតូជាមួយមិត្តភក្តិ​បាន​ប៉ះដៃ​ចង្កូត​​ជា​មួយ​ ម៉ូតូមួយគ្រឿងទៀតនៅចំណុចកែង​វិថីព្រះ​មុនីវង្ស និងផ្លូវលេខ១៨៤ ស្ថិតក្នុងសង្កាត់​បឹង​រាំង ខណ្ឌដូនពេញ កាលពីវេលាម៉ាង១០និង​៤០​នាទីយប់ថ្ងៃទី១ កុម្ភៈ ២០១២ ។

ចំនួន​ជនស៊ីវិល​ស្លាប់នៅ​អ៊ី​រ៉ាក់​កើនឡើង​ក្នុងខែមករា

Posted: 01 Feb 2012 07:51 PM PST

ទិដ្ឋភាព​កន្លែង​វាយ​ប្រហារ​មួយ​នៅអ៊ី​រ៉ាក់​
​យោង​​​​តាមតួលេខចេញផ្សាយ​​​កាលពីថ្ងៃទី​១ កុម្ភៈ ​ដោយក្រសួង​សុខាភិបាល​អ៊ី​រ៉ាក់ថា ​​ចំនួន​​ជន​ស៊ីវិល ​ដែលស្លាប់ក្នុងអំពើ​​​​​ហិង្សា​នានា​នៅ​អ៊ី​រ៉ាក់​​​​មានការកើនឡើង​​ក្នុងខែមករា ។ ​យោង​តាម​​​​តួលេខ​​ទាំង​នេះថា ​ជនស៊ីវិល​​៩៩​នាក់ បាន​ត្រូវស្លាប់​​កាលពីខែ​មករា ទល់នឹង​​៩០​នាក់ក្នុងខែធ្នូ ។ ប៉ូលិស៣១​នាក់ និង​​ទាហាន​២១​នាក់ ​ក៏ត្រូវ​​ស្លាប់ក្នុង​ការ​វាយប្រហារ​​​នានា​ដែរ ​ដែល​តួលេខ​នេះ​មានការ​ចុះថយ​​​បើប្រៀបធៀប​​​ទៅ​នឹងប៉ូលិស​​៣០នាក់ និងទាហាន​​​២៩នាក់ ស្លាប់កាលពីខែធ្នូ ។

ផ្ទុះអំពើហិង្សា​​​បាល់​ទាត់​​​​ក្នុង​ប្រទេស​អេហ្ស៊ីប​​បណ្តាល​ឱ្យ​មនុស្ស​74នាក់ស្លាប់ និងជាង1000នាក់រងរបួស

Posted: 01 Feb 2012 07:42 PM PST

​ទិដ្ឋភាព​អំពើហិង្សា​បាន​​​កើត​ឡើង​​នៅ​ក្នុងអំឡុង​​ការ​ប្រកួត​​បាល់​ទាត់​​​នៅ​ក្នុង​ពហុកីឡ​ដ្ឋាន Port
យ៉ាងហោចណាស់ ​មនុស្ស​៧៤នាក់បាន​ស្លាប់បាត់បង់ជីវិត និងមនុស្ស​​​ជាង​១០០០នាក់​ផ្សេង​​ទៀត​​រងរបួសដោយសារ​​អំពើហិង្សា​មួយ​បាន​​​កើត​ឡើង​​នៅ​ក្នុងអំឡុង​​ការ​ប្រកួត​​បាល់​ទាត់​រវាង​​ក្រុម​ម្ចាស់ផ្ទះ Al Masry និង​ក្រុម Al Ahly ក្នុង​​ក្រប​ខណ្ឌ​​បាល់ទាត់​​​​អេហ្ស៊ីប​ប្រឺមី​ញេលីក ​​នៅ​ក្នុង​ពហុកីឡ​ដ្ឋាន Port ដែល​មាន​អ្នក​​ចូល​រួមទស្ស​នា​ជាងពីរម៉ឺន​នាក់ ​​កាលពីរាត្រី​​​ថ្ងៃពុធ ​ទី១ ​កុម្ភៈ ឆ្នាំ​២០១២ ។

ឃាត់​ខ្លួន​នារី​​​ខារ៉ា​អូខេ​ពីបទ​​ប្រើ​ប្រាស់​​ និង​ចែកចាយ​ថ្នាំញៀន​

Posted: 01 Feb 2012 07:35 PM PST

នារីជាប់ចោទ
ខេត្តពោធិ៍សាត់ ៖ ​​​នគរបាល​​​ប្រឆាំងគ្រឿង​ញៀន​​នៃស្នងការ​ដ្ឋាន​នគរបាល​​ខេត្តសហ​ការ​ជា​មួយ ​កម្លាំង​ប៉ុស្តិ៍​រដ្ឋ​បាល​​អន្លង់ត្នោត ​កាលពីថ្ងៃទី​៣១ មករា ២០១២ ​វេលា​ម៉ោង​​​៥​​និង​៣០​នាទី​ល្ងាច​បាន​ចាប់​ឃាត់​ខ្លួន​​​នារី​ខារ៉ា​អូខេ​ ម្ន្ាក់​ពី​បទ​​ប្រើ​ប្រាស់ និង​ចែកចាយ​ថ្នាំញៀន​ ។

​ប៉ាគីស្ថាន​​ចង់​ឱ្យមានទំនាក់ទំនង​ស៊ីជម្រៅ​ជាមួយអាហ្វហ្គានីស្ថាន​

Posted: 01 Feb 2012 07:31 PM PST

​រដ្ឋមន្ត្រី​ការបរទេស​​ប៉ាគីស្ថាន និង​សមភាគី​អាហ្វហ្គានីស្ថាន​​
​រដ្ឋមន្ត្រី​​ការបរទេស​​ប៉ាគីស្ថាន លោកស្រី​​ហ៊ី​ណា រ៉ា​ប​បានីខារ ថ្លែង​កាលពីថ្ងៃទី​​១ កុម្ភៈ ​ថា ប្រទេស​​​លោកស្រី​ចង់​ឱ្យ​មានទំនាក់ទំនង​​​​កាន់​តែ​ស៊ីជម្រៅ​​​ និង​រយៈ​ពេល​យូរ​ជាមួយអាហ្វហ្គានី​ស្ថាន​។​ ក្នុងសន្និសីទ​​សារព័ត៌មាន​​រួមគ្នា​​មួយជាមួយ​សម​ភាគី​​អាហ្វហ្គានីស្ថាន លោក​ហ្សាល់ ម៉ៃ រ៉ា​ស៊ូល ​​លោកស្រី​​ខារ ថ្លែង​​ថា គោល​បំណង​នៃ​ទស្សនកិច្ច​​​របស់ខ្ញុំ​​​គឺផ្តល់សារ​​​ដ៏​ខ្លាំង​មួយ ដល់​ក្រុង​កាប៊ុល ​ស្តីពី​ឆន្ទៈ​របស់​ប៉ាគីស្ថាន​​​ចង់​បាន​​ទំនាក់ទំនង ស៊ីជម្រៅ​រយៈ​​​ពេល​យូរ​មួយ​​ជាមួយ​​អាហ្វហ្គានីស្ថាន​។​

ប្លន់​ផ្ទះ​​ថៅកែ​ដំឡូង​មី​យកបាន​​​៥​លានរៀល​ ប្លាទីន​​ជាង​​២​តម្លឹង​

Posted: 01 Feb 2012 07:29 PM PST

​ខេត្តកំពង់ចាម​​​​​ ៖ ​ផ្ទះ​ថៅកែ​ទិញ​​ដំឡូងមី​ឈ្មោះថា ពៅ ​ភេទប្រុស អាយុ​​៣០ឆ្នាំ ​​ស្ថិតនៅ​ភូមិ​​​ឈើទាល​ជ្រុំ ​​ឃុំគោក​ស្រុក ​​ស្រុក​តំបែរ ​ត្រូវ​បាន​ក្រុមចោរ​មួយ​ក្រុមមាន​គ​៣នាក់ ​​ប្រដាប់​ដោយអាវុធអាកា​​​១ដើម ក្នុង​នោះ​មាន​​ពាក់​​ម៉ាស​មុខ​​២នាក់ ​បាន​​ចូល​ប្លន់​យក​គ្រឿង​អលង្ការ​ជាង​​២​តម្លឹង​ និង​លុយ​បាន​ចំនួន​​​៥លានរៀល ។ ​ហេតុ​ការណ៍​នេះ​បានកើតឡើង​​​​កាលពី​វេលាម៉ោង​​​៩​

គោ​រត់​​គេច​ពី​រថយន្ត​ទៅ​បុក​ម៉ូតូ​​ដួល​បោក​ក្បាល​​សន្លប់​ម្នាក់ និង​របួស​​ស្រាល​២​នាក់​

Posted: 01 Feb 2012 07:25 PM PST

បុរសរងគ្រោះ
ខេត្តក្រចេះ ៖ ​​បុរស​ម្នាក់​របួសធ្ងន់ និង​ពីរ​នាក់​ទៀត​របួសស្រាល ខណៈកំពុង​ជិះ​ម៉ូតូ​ទៅ​លេង​បងប្អូន ស្រាប់តែកូន​គោមួយ​ក្បាល​រត់គេច​ពី​រថយន្ដ​ទៅ​បុក​ម៉ូតូ​បណ្ដាល​ឱ្យ​ដួល​ សន្លប់​ស្ដូក​ស្ដឹង កាលពី​វេលា​ម៉ោង​៤​រសៀល ថ្ងៃ​ទី​១ កុម្ភៈ ស្ថិតក្នុងភូមិ​ចង្វា ឃុំ​ក​ន្ដួ​ត ស្រុក​ចិត្រ​បូ​រី ។

ហុងដាឌ្រីម C125 ​បុក​ជា​​មួយ​រថយន្ត​​ឆ្លាម​​ហើយ​ខ្ទាត​​ទៅ​ប៉ះ​ម៉ូតូ​មួយ​គ្រឿង​​ទៀត​រង​របួស​៣​នាក់​

Posted: 01 Feb 2012 07:09 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​​​មនុស្ស​២​នាក់​បាន​រង​របួស​ធ្ងន់ និង​ម្នាក់​ទៀត​រង​របួស​​ស្រាល​នៅ ក្នុង​​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​​ចរាចរណ៍​មួយ​កាលពី​​វេលា​ម៉ោង​១០​និង​១០​​ នាទី​យប់​​ថ្ងៃទី១ កុម្ភៈ ​២០១២ ​នៅ​​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ កែង​ផ្លូវ​​៣៧១ ​ក្នុង​សង្កាត់​​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការ​​មន ត្រង់​​មុខ​ស្ថានីយ​ប្រេង​​តេលា​​រវាង​​ម៉ូតូ​​ហុងដា C125 ​បុក​ជា​មួយ​រថយន្ត​ឆ្លាម​​ ហើយ​​ខ្ទាត​ប្រមាណ​ជាង​១០​ម៉ែត្រ រួច​

លោក​ជំ​ទាវ​ជា​ ខេង​​ស៊ុយ​​សែម​ ចែក​​សម្ភា​រៈ​​សិក្សា​​​នៅ​បឋម​សិក្សា​​វត្ត​ឯក​

Posted: 01 Feb 2012 07:07 PM PST

សកម្មភាពចុះចែកអំណោយ
ខេត្ត​ពោធិ៍​សាត់​ ៖ កាល​ពី​ព្រឹក​ថ្ងៃទី​១ ​កុម្ភៈ ​​​ លោក​ជំ​​ទាវ​​​​ជា ខេង ​ភរិយា​​​លោក​ស៊ុយ​ សែម​ ​រដ្ឋ​មន្ត្រី​​ក្រសួង​​​ឧស្សា​ហកម្ម​​រ៉ែ​​​​ និង​ថាម​ពល​​បាន​​ដឹក​នាំ​​ប្រតិ​ភូ​​មួយ​ក្រុម​​រួម​មាន​​លោក​ជំ​ទាវ​​ ទី​ នរិន្ទ លោក​ជំ​ទាវ​ តាន់​ គឹម​​វិន​ លោ​ក​ជំ​ទាវ​​​ឧកញ៉ា​ ភាព ហៀក​ ​លោក​​ជំទាវ​​ឧក​ញ៉ា​​ យិន ផាន្នី​ អភិ​បាល​​​កាសែត​កោះ​សន្តិ​ភាព​​​ លោក​ជំ​ទាវ​ អ៊ឹង​ ស៊ីស្រន​ ​និង​សហ​ការី​​មួយ​ចំ​នួន​​ទៀត​​បាន​អញ្ជើញ​​ចុះ​

រថយន្តឡិចស៊ីស​ RX300 ​បើក​កៀរ​​ម៉ូតូ​​មន្ត្រី​​កង​រាជអាវុធហត្ថ​​ដួល​បាក់​ធ្មេញ​​៤​

Posted: 01 Feb 2012 07:05 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​​​រថយន្ត​ម៉ាក​ឡិចស៊ីស RX300 ពណ៌​ស ​មួយ​គ្រឿង បានបុក​ជា​មួយ​ម៉ូតូ​​ម៉ាក​វីវ៉ា ពណ៌​ខ្មៅ របស់​មន្ត្រី​​កង​រាជ​អាវុធ ហត្ថ​ បណ្តាល​ឱ្យ​មន្ត្រី​កង​រាជអាវុធ​ហត្ថ​​​រង​របួស​បាក់​ធ្មេញ​​អស់​៤ ។ ​គ្រោះ​ថ្នាក់​​ចរាចរណ៍​នេះ​​បាន​កើតឡើង​​កាល​ពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ យប់​​ថ្ងៃ​ទី​១ កុម្ភៈ ​​នៅ​ចំណុច​​ផ្លូវ​លេខ​៥៩៨ ​កែង​ផ្លូវ​​លេខ​៦០៨ ​ក្នុង​សង្កាត់​បឹង​កក់​ទី២ ​ខណ្ឌ​ទួល​គោក ​។

ស្លាប់យ៉ាង​តិច73​​​នាក់​ក្នុង​ការប៉ះទង្គិចគ្នា​រវាង​ពួកអ្នកគាំទ្រ​បាល់​ទាត់​នៅអេហ្ស៊ីប​

Posted: 01 Feb 2012 06:47 PM PST

ទិដ្ឋភាព​ពេល​មានការប៉ះទង្គិគ្នា​​នៅ​ក្នុងស្តាត​
អនុរដ្ឋ​មន្ត្រី​សុខាភិបាល​​អេហ្ស៊ីប លោក HECHAM ​CHEÏHA ថ្លែង​តាម​ទូរទស្សន៍​​ថា អំពើហិង្សា​​​ដែល​ផ្ទុះឡើង​​កាលពីថ្ងៃ​ទី​​១ កុម្ភៈ ​ក្រោយការ​​ប្រកួត​បាល់ទាត់​មួយ​​រវាង​ក្រុម​​បាល់ទាត់​​​អេហ្ស៊ីប​​២ក្រុម នៅទីក្រុង PORT-SAÏD ភាគខាងជើង​ប្រទេស បណ្តាល​ឱ្យ​​មនុស្ស​​ស្លាប់​​​​៧៣នាក់ ​​ហើយ​មនុស្ស​​​​១.០០០​នាក់​ត្រូវរបួស​។ លោក CHEÏHA បានហៅ​ឧប្បត្តិហេតុ​​នេះ​ថា ជា​​គ្រោះ​មហន្តរាយ​​​ដ៏ធំមួយ​​នៃប្រវត្តិ​សាស្ត្រ​​​​​បាល់ទាត់​​អេហ្ស៊ីប ។

សមត្ថកិច្ចចាប់ខ្លួនក្រុមជួញដូរគ្រឿង​ញៀន ៣នាក់មិនទាន់បង្ហាញអត្តសញ្ញាណ

Posted: 01 Feb 2012 06:45 PM PST

ពេលសមត្ថកិច្ចចុះចាប់អ្នកប្រើ​ប្រាស់​គ្រឿង​ញៀន
រាជធានីភ្នំពេញ ៖ ​​សមត្ថកិច្ច​ការិយា​លយ័​ប្រឆាំងគ្រឿងញៀនរាជធានីភ្នំពេញ កាលពី​​យប់​ថ្ងៃទី១ កុម្ភៈ បានចាប់ឃាត់​ខ្លួន​ក្រុមជួញ​ដូរ​គ្រឿង​ញៀន៣នាក់ ដោយ​ដកហូត​វត្ថុតាង​​បាន​ថ្នាំ​ញៀនមួយចំនួនផង នៅ​បន្ទប់ផ្ទះ​សំណាក់​មួយ​ក្នុងសង្កាត់បឹងទំពុន ខណ្ឌចំការមន។

ស្រវឹងស្រា​​ទៅ​លេង​​កូន​ស្រី​អាយុ​​៤​ឆ្នាំ​ប្រពន្ធ​មិន​បើក​ទ្វារ​​ទាត់​ធាត់​ទ្វារ​ត្រូវ​ម្ចាស់​​ផ្ទះ​​វាយ​សន្លប់​

Posted: 01 Feb 2012 06:24 PM PST

បុរសរងគ្រោះ
រាជធានីភ្នំពេញ ៖ ​​បុរស​ម្នាក់​ផឹកស៊ី​ស្រវឹង​ហើយ​ទៅ​លេង​កូនស្រី​អាយុ​៤​ឆ្នាំ​នៅ​ជាមួយ​ ប្រពន្ធ​​ដែល​បាន​លែងលះ​គ្នា​ តែ​ប្រ​ពន្ធ​មិន​បើក​ទ្វារ​ឱ្យ​ចូល​ក៏​ទាត់​ធាក់​ទ្វារ​បន្ទប់​ជួល​នោះ​ធ្វើ ​ឱ្យ​ម្ចាស់ផ្ទះ​ខឹង​វាយ​ដួល​សន្លប់​ កាល​ពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​១ កុម្ភៈ ​ត្រង​់ចំណុច​​ជិត​ផ្សារ​ទួល​ពង្រ ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជិះ​ម៉ូតូ​​គប់​រថយន្ត​​ស្ព័រ​ទំនើប​មួយ​គ្រឿង​ក្រពឹត​ត្រូវ​សម​ត្ថ​កិច្ច​​ក្របួច​បាន​២​នាក់​

Posted: 01 Feb 2012 06:20 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​​យុវជន​៣​នាក់​ជិះ​ម៉ូតូ​ឌ្រីម​សេ​១២៥ ស៊េរី​២០១១ ពណ៌​ខ្មៅ ដេញ​គប់​រថយន្ដ​ស្ព័​រ ពណ៌​ទឹក​ប៊ិច បណ្ដាល​ឱ្យ​ក្រពឹត​មួយ​ដុំ​កាល​ពី​​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​១ កុម្ភៈ នៅ​​តាម​បណ្តោយ​វិថី​ព្រះ​មុនី​វង្ស​កែងផ្លូវ​លេខ​​៥៧ ក្នុង​សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន ។

រថយន្តដឹក​ស៊ីម៉ង់ត៍​​បុក​ម៉ូតូ​ចូល​ក្រោម​រថយន្ត​

Posted: 01 Feb 2012 05:50 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​​រថយន្ដ​ម៉ាក​យី​ឌុ​ប​ដឹក​ស៊ីម៉ង់ត៍ ពណ៌​ក្រហម បាន​បើក​បុក​ម៉ូតូ​ពីក្រោយ​ជាប់​ពីក្រោម​កណ្ដាល​រថយន្ត បណ្តាល​ឱ្យ​​អ្នក​ជិះ​​ម្នាក់​រមៀល​ចូល​ក្រោម​រថយន្ដ​​មិន​មាន​រង​របួស​ទេ តែ​ម្នាក់​ទៀត​ខ្ទាត​ទៅ​មុខ​រថយន្ដ​រង​របួស​ធ្ងន់។ ហេតុការណ៍​នេះ​កើតឡើង​នៅ​លើ​កំណាត់​ផ្លូវ​វេ​ង​ស្រេង ត្រង់​ចំណុច​លូ​៥ ក្នុងភូមិ​ដំណាក់​​​ធំ​២ ក្រុម​ទី​៨ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌ​មានជ័យ កាល​ពី​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!