Koh Santipheap Daily

Koh Santipheap Daily


អំពើហិង្សា​​​​រវាង​ពលរដ្ឋ​ និងសមត្ថ​កិច្ច​​កើតឡើង​​​មុខ​សាលារាជធានីភ្នំពេញ ក្រោយ​​សម្តេច​តេជោ​​​ប្រកាស​​ព្រមាន និង​ថ្កោល​ទោស​

Posted: 31 Jan 2012 11:33 PM PST

រាជធានីភ្នំពេញ​​​​ ៖ គិតត្រឹមវេលាម៉ោង​ជិត១១ព្រឹកថ្ងៃទី១ កុម្ភៈ​នេះ ប្រជាពលរដ្ឋបឹង​កក់ប្រមាណ២០០នាក់ដែលធ្វើការតវ៉ានៅមុខ សាលារាជធានីភ្នំពេញ បានបំបែកការជួបជុំតវ៉ា​របស់ខ្លួនហើយ បន្ទាប់ពីសមត្ថកិច្ចបង្រ្កាប​បាតុ​កម្ម និងអាជ្ញាធរខណ្ឌដូនពេញ ​ចូលទៅ​បំបែក​ការតវ៉ានោះ ដោយ​មានការ​ប្រវាយ​ប្រតប់​ ។

ម៉ាំ​មី​ឆ្មា​នៅ​​លើ​ដំ​បូលផ្ទះ​​បុរាណ​​អាយុ​​ជិត​200​ឆ្នាំ​

Posted: 31 Jan 2012 11:27 PM PST

ម៉ាំ​មី​ឆ្មា​នៅ​​លើ​ដំ​បូលផ្ទះ​​បុរាណ​​អាយុ​​ជិត​200​ឆ្នាំ​ ដែល​ប្រ​ទះ​ឃើញ​​​
ទី​ភ្នាក់​ងារ​​ព័ត៌​មាន​បរ​ទេស​ផ្សាយ​ថា ​លោក​ស្រី​ជ័រ​ជី​ហាត​ឡេ​ និង​លោក​​អេន​ឌ្រូ ជា​ស្វា​មី​បាន​ប្រ​ទះ​ឃើញ​​​ម៉ាំ​មី​​របស់​ឆ្មា​​នៅ​ក្នុង​ចន្លោះ​គម្លាត​ក្រោម​ដំ​បូល​​លំ​នៅ​ឋាន​បុរាណ​មួយ​​ខ្នង​ក្នុង​ទី​ក្រុង​​នេ​រ៉េ​ស​បូ​រ៉ូ ប្រ​ទេស​អង់គ្លេស ខណៈ​ពេល​​ពួក​គេ​​​កំពុង​​​រៀប​ចំ​ផ្ទះ ។ លោក​ស្រី​​ហាត​ឡេ ​ថ្លែង​ថា ស្វាមី​របស់​ខ្លួន​បាន​ប្រ​ទះ​ឃើញ​​ម៉ាំ​មី​ឆ្មា​ដោយ​ចៃ​ដន្យ ខណៈ​ពេល​កំ​ពុង​រុះរើ​នៅ​លើ​ពិ​តាន

ម៉ូតូបុកជាមួយរថយន្តទួរីសបណ្តាលឲ្យ​សន្តិសុខកាស៊ីណូម្កុដពេជ្រ២នាក់រងរបួសធ្ងន់

Posted: 31 Jan 2012 11:25 PM PST

អ្នករងរបួស
ខេត្តប៉ៃលិន ៖ ​​បុរស២នាក់ជាសន្តិសុខ​កាស៊ីណូ​ម្កុដពេជ្របានរងរបួសធ្ងន់ធ្ងរ ខណៈ​កំពុង​ជិះ​ម៉ូតូ​​ត្រូវ​រថយន្ត​​ទួរីស​ បត់​មិន​បាន​មើល​​មុខ​ក្រោយ​ បណ្តាល​ឱ្យ​ម៉ូតូ​បុក​ចំ​ពាក់​កណ្តាល​រថយន្តពេញទំហឹង​​ខ្ទាត​​អ្នក​ទាំង​២​​ ដួល​បោក​ក្បាល​ទៅ​លើថ្នល់​​សន្លប់​តែ​ម្តង ។ ​ហេតុ​ការណ៍​​នេះ​បាន​កើតឡើង​​កាលពីវេលា​ម៉ោង​៣​និង​២០​នាទីរសៀល​ ថ្ងៃទី​៣១ មករា ២០១២ ស្ថិត​​ត្រង់​ផ្លូវ​កែង​

សម្តេច​ក្រុមព្រះលេច​ព្រះ​ភ័ក្ត្រ​ជួប​​សន្ទ​នា​ជាមួយ​ឯកអគ្គ​រាជទូត​​ថៃនៅបុរី​ទន្លេ​បាសាក់រសៀលនេះ​

Posted: 31 Jan 2012 11:21 PM PST

រាជធានីភ្នំពេញ​​​​ ៖ ​វេលាម៉ោង៣​រសៀល​ថ្ងៃទី១ កុម្ភៈ ២០១២ នេះ សម្តេច​ក្រុម​ព្រះ​នរោត្តម រណឫទ្ធិ ព្រះប្រធានឧត្តមទីប្រឹក្សា​ព្រះមហាក្សត្រនិងជាប្រធានគណបក្សនរោត្តម រណឫទ្ធិ ដែល​យូរៗ​លេច​ព្រះភ័ក្ត្រ​ម្តង​នៅលើ​វេទិកា​មូលដ្ឋាន និង​ព័ត៌មាន​នោះ បាន​អនុញ្ញាត​អោយ​ឯកអគ្គរាជ​ទូតថៃ ប្រចាំព្រះរាជាណា​ចក្រ​កម្ពុជាចូល​គាល់​និងធ្វើសវនាការនៅព្រះរាជ​ដំណាក់​

​លិចនាវា​​កាហ្គោ​ដោតទង់​ជាតិ​កម្ពុជា​មួយគ្រឿង​ក្នុងដែន​​ទឹក​តួកគី​បាត់ខ្លួន​​នាវិក​8នាក់​

Posted: 31 Jan 2012 10:57 PM PST

​សារព័ត៌មាន​តួកគី​រាយការណ៍​ថា ​​នាវា​កាហ្គោ​​មួយគ្រឿងដោតទង់​​ជាតិកម្ពុជា ​ដែល​​នាវា​នេះ​ឈ្មោះ VERA បានលិច​​កាលពីថ្ងៃ​ទី៣១ មករា ដោយសារ​ព្យុះព្រិល​ក្នុង​​ដែនទឹក​នៃ​កំពង់​ផែ​ ZONGULDAK របស់​តួកគី​ស្ថិតនៅ​សមុទ្រ​ខ្មៅ​។​ ប្រភព​នេះ​​​ឱ្យដឹង​ទៀត​ថា សមាជិកក្រុម​​នាវិក​​របស់នាវា​នេះ​​​៣នាក់​ជា​ជនជាតិប៉ូឡូញ​ត្រូវ​បានជួយសង្គ្រោះ​ ហើយ​បញ្ជូន​​​ទៅ​មន្ទីរពេទ្យ​ ក៏​ប៉ុន្តែ​​នាវិក​​៨​នាក់​​បាត់ខ្លួន​។​

លោកស្រី​ប្រធានាធិបតី​​ប្រេស៊ីល​ទៅបំពេញទស្សនកិច្ច​​នៅ​គុយ​បា​

Posted: 31 Jan 2012 10:55 PM PST

លោកស្រីប្រធានា​ធិបតី​ប្រស៊ីល ពេល​ត្រួត​ពល
​ប្រទេស​គុយបា​ និងប្រេស៊ីល​បាន​ពង្រីក​កិច្ច​សហ​ប្រតិបត្តិការ​​ខាង​សេដ្ឋកិច្ច​ដោយ​ចុះហត្ថ​លេខា​​លើ​កិច្ចព្រមព្រៀង​​​ចំនួន​​៩ នា​ឱកាស​នៃ​​ទស្សនកិច្ច​​​កាលពីថ្ងៃទី​​​៣១ មករា របស់​ប្រធានា​ធិបតី​ប្រេស៊ីល​ លោក​ស្រី​​ឌីល​ម៉ា ​រូស​សេហ្វ ​​ដែល​បាន​​សម្រេច​មិន​​លើក​ពីបញ្ហា​​​សិទ្ធិ​​​មនុស្ស​ជាមួយ​​បណ្តា​ដៃ​គូ​​សន្ទនា​​គុយបា​។​ ពេលសួរ​​អំពីរឿង​សិទ្ធិ​​មុន​​​ការ​ជួប​គ្នា​ជា​មួយ​​សមភាគី​​គុយបា​ លោករ៉ា​អ៊ុល ​កាស្ត្រូល លោក​ស្រី​​​ប្រធានាធិបតី​​ប្រេស៊ីល​​អះអាង​ប្រាប់​​សារ​ព័ត៌​មាន​​​​ថា តើ​​គេគប់​ដុំ​ថ្ម​​​​បាន​​ប្រយោជន៍​​អី លើ​អ្នក​ដែល​មិន​រស់នៅ​​ក្នុង​ផ្ទះ​កញ្ចក់​​​​នោះ​ ។​

វីវ៉ា​បត់​ឆ្វេង​មិន​ស៊ីញូ​​វ៉េវ​បុក​ពេញ​ទំហឹង​

Posted: 31 Jan 2012 10:41 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​​បាន​កើតឡើង​លកាលពី​វេលា​ម៉ោង​៩​យប់​ថ្ងៃ​ទី​៣១​ មករា ២០១២ ​តាម​បណ្ដោយ​ផ្លូវ​២៧១ ជិត​ផ្សារ​អូ​បែក​ក្អម ក្នុង​សង្កាត់​ទឹ​ក​ល្អក់​៣ ខណ្ឌទួលគោក បង្ក​ឡើង​ដោយ​​ម៉ូតូ​វីវ៉ា​ជា​មួយ​ម៉ូតូ​​វ៉េវ ​ប៉ុន្ដែ​គ្រោះថ្នាក់​នេះ​ គ្រាន់តែ​ខូចខាត​ម៉ូតូ​ ឯ​មនុស្ស​​រង​របួស​តិចតួច​ប៉ុណ្ណោះ​។

ជនជាតិ​បារាំង​​ម្នាក់​ ថៃ​ម្នាក់​ និង​ខ្មែរ​ម្នាក់​ត្រូវ​ឃាត់​ខ្លួន​ពីបទ​ចែកចាយ​ និង​ប្រើ​ប្រាស់​​គ្រឿង​ញៀន​

Posted: 31 Jan 2012 10:37 PM PST

ខេត្តព្រះសីហនុ ៖ កាលពីវេលា​ម៉ោង​៥​ល្ងាច​ថ្ងៃទី៣១ មករា ២០១២ លោកវរ​សេនីយ៍​ឯក ហេង ប៊ុនទី មេបញ្ជាការរងកងរាជ​អាវុធ​ហត្ថ​ខេត្ត ក្រោមការដឹកនាំពីលោក​យ៊ូ ទិត្យ​វឌ្ឍនះ ព្រះរាជអាជ្ញារងអមសាលា​ដំបូង​ខេត្ត​បាន​ចុះធ្វើការឆែកឆេរលំនៅ​ឋាន​មួយកន្លែង ​ពី​បទលក់ចែកចាយ និងប្រើប្រាស់​គ្រឿង​ញៀន ​ស្ថិត​ក្នុង​ក្រុម​ទី១៥ ភូមិ​២ សង្កាត់​លេខ​៣ ដោយ​

សវនាការ​មេដឹកនាំ​​​ខ្មែរ​ក្រហមមាន​​សាក្សី​សំខាន់​ៗ និង​សហមេធាវី​​សួរដេញ​ដោល

Posted: 31 Jan 2012 10:31 PM PST

រាជធានីភ្នំពេញ​​​​ ៖ ​ព្រឹកថ្ងៃទី១ កុម្ភៈ នេះ សាលាដំបូងនៃអង្គជំនុំ​ជម្រះវិសាមញ្ញក្នុង តុលា​ការ​​កម្ពុជាបាន​បន្តបើកសវនាការ​សំណុំ​រឿង​​០០២ ប្រឆាំងនឹង​អតីតមេ​ដឹក​នាំកំពូលៗ​ខ្មែរ​ក្រហម ដោយផ្តោត​ជាសំខាន់​ទៅលើការ​សួរ​ដេញ​​ដោលសាក្សី​ដ៏សំខាន់មួយ​រូបទាក់ទងទៅនឹង​ ការ​ចងក្រងឯកសារ ភស្តុតាង​ក្នុងរបប​កម្ពុជា​ប្រជាធិបតេយ្យខ្មែរក្រហម គឺ​លោក​ឆំាង យុ

ជនសង្ស័យជួញដូរគ្រឿងញៀនពីរនាក់​ត្រូវនគរបាលឃាត់ខ្លួន

Posted: 31 Jan 2012 10:29 PM PST

ជនសង្ស័យពេលឃាត់ខ្លួន
រាជធានីភ្នំពេញ ៖ ​​នគរបាលផ្នែកព្រហ្ម​ទណ្ឌ​នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញបាន​ ឃាត់ខ្លួនជនសង្ស័យជួញដូរគ្រឿងញៀនពីរនាក់​ជាបន្តបន្ទាប់កាលពីថ្ងៃទី៣០-៣១ មករា ២០១២ ។ ជន​សង្ស័យ​ទី១ ឃាត់​ខ្លួន​នៅសង្កាត់​ទន្លេបាសាក់ ខណ្ឌ​ចំការ​មន និងម្នាក់ទៀតនៅ​ផ្លូវ​លេខ១៥៤ កែង​​ផ្លូវ​៨១ ភូមិ៨ សង្កាត់ផ្សារថ្មី២ ខណ្ឌដូនពេញ បន្ទាប់ពី​សមត្ថកិច្ចឆែកឆេររក​ឃើញ​ថ្នាំញៀន។

កម្មករ​ចិនប្រមាណ20​​នាក់​ត្រូវប្រជា​ជនមូលដ្ឋាន​​អេហ្ស៊ីប​មួយ​​ចាប់ជា​ចំណាប់​ខ្មាំង​

Posted: 31 Jan 2012 10:25 PM PST

ស្ថានទូត​ចិន​​រាយការណ៍​​​ប្រាប់ទីភ្នាក់ងារ​​សារ​ព័ត៌មាន​​ចិន​​ស៊ីនហួ​​ថា ជន​ជាតិចិន​​ប្រមាណជា​​​២០​នាក់ ​​ដែលធ្វើការ​ក្នុង​រោងចក្រ​​ស៊ីម៉ង់ត៍​មួយ​ក្នុង​ប្រទេស​អេហ្ស៊ីប​​​ត្រូវបាន​ចាប់​ជា​ចំណាប់ខ្មាំង​​ដោយ​ប្រជាជន​​​មូលដ្ឋានក្នុង​​ទីក្រុង ARISH ភាគ​​ខាង​ជើង​តំបន់​ស៊ីណៃ​។​ អ្នកទទួលខុសត្រូវ​​​ម្នាក់​​នៃ​​​ស្ថានទូត​​ចិន​ប្រចាំ​​​ប្រទេស​អេហ្ស៊ីប​​រាយការណ៍​ថា ​និយោជិត​​​ចិនទាំង​នេះ​កំពុងធ្វើ​​​ដំណើរ​​​​ទៅកាន់​​​រោង​ចក្រ​ពួកគេ​​តាម​​​រថយន្ត​​បឺស​មួយគ្រឿង​​​ត្រូវ​​​ប្រជា​ជន​មូលដ្ឋាន​មួយ​ក្រុមស្ទាក់​ចាប់ បន្ទាប់​មក​នាំ​ទៅ​កាន់​តង់​មួយ ដែលនៅ​ក្បែរ​​​។ ​

ឃ្លីក​ និង​ស្មាស់​ពន្លះ​គ្នា​របួស​ធ្ងន់​ស្រាល​៣​នាក់​ភាគី​ម្ខាង​រត់​ចោល​ម៉ូតូ​

Posted: 31 Jan 2012 10:24 PM PST

នៅកន្លែងកើតហេតុ
ក្រុង​ប៉ោយប៉ែត ៖ កាលពី​វេលា​ម៉ោង​ជាង​៧​យប់​​ថ្ងៃទី​៣១ មករា ​២០១២ ​ម៉ូតូ​ស្មាស់ និង​ឃ្លីក​បាន​ពន្លះ​​គ្នា បណ្តាល​ឱ្យ​មនុស្ស​៣​នាក់​រង​របួស​ធ្ងន់​​ និង​ស្រាល​នៅ​លើដង​ផ្លូវ​លំ​ក្នុង​ភូមិ​សាមគ្គី​​មាន​ជ័យ សង្កាត់​ប៉ោយ​ប៉ែត​ ក្រុង​ប៉ោយ​ប៉ែត ​​រីឯ​ភាគី​ម្ខាង​រត់​ចោល​​ម៉ូតូបាត់ ។

​ជនជាតិអាហ្វ្រិក1.500នាក់ស្លាប់​ក្នុង​ឆ្នាំ​​​2011ពេល​ប៉ុនប៉ង​​ទៅកាន់​អឺរ៉ុប​

Posted: 31 Jan 2012 10:01 PM PST

ពួកអន្តោប្រវេសន៍ រត់គេចចេញពី​ការប្រយុទ្ធ​គ្នា​នៅ​លីប៊ី​​
​ស្នងកា​រជាន់ខ្ពស់​ អ.ស.ប ទទួលបន្ទុក​​​​ខាង​ជនភៀសខ្លួន​​​ HCR រាយការណ៍​កាលពីថ្ងៃទី​​​៣១ មករា ថា ​ជនអន្តោប្រវេសន៍​អាហ្វ្រិក​​ជាង​​​១.៥០០​នាក់ ជា​ចំនួន​យ៉ាង​ច្រើន​​មួយ​បាន​​ស្លាប់​ក្នុង​ឆ្នាំ​​​២០១១ ពេល​​ពួក​គេប៉ុនប៉ង​​ធ្វើ​ដំណើរ​​​ផ្សង​ព្រេង​កាត់​សមុទ្រ​​មកកាន់​អឺរ៉ុប​។ HCR បន្តទៀត​ថា ​​មនុស្សជាង​​៥៨.០០០​នាក់ ដែល​ជា​​ចំនួនយ៉ាង​ច្រើនបំផុត​​​ដែរ​អាច​ឆ្លង​កាត់​​សមុទ្រ​​មេឌីទែរ​រ៉ាណេ មក​ដល់​អឺរ៉ុប ក្នុងឆ្នាំ​២០១១ ជារឿយៗ​​តាមទូក ។

រូបថត​អាក្រាត​កាយ​របស់​រាជិនី​សម្រស់​ Yu Ting ត្រូវ​ចោ​រលួច

Posted: 31 Jan 2012 08:57 PM PST

នាង​ Yu Ting  រាជិនី​សម្រស់​ដែល​មាន​រហស្ស​នាម​ថា
តាម​ប្រ​ភព​ពី​គេ​ហ​ទំព័រ​មេយ៍​ដេលី ចេញ​ផ្សាយ​ថ្ងៃ​ទី​៣១ មករា​ ឱ្យ​ដឹង​ថា នាង​ Yu Ting រាជិនី​សម្រស់​ដែល​មាន​រហស្ស​នាម​ថា "Queen of Naked Body Boubles " ត្រូវ​ចោរ​វាយ​បំបែក​ចូល​ក្នុង​ភោ​ជ​នីយដ្ឋាន​របស់​នាង​នៅ​ទី​ក្រុង​តៃ​ប៉ិ ហើយ​ប្រាក់​មួយ​ចំនួន​ធំ​ត្រូវ​បាត់​បង់​ និង​កុំ​ព្យូ​ទ័រ Laptop របស់​នាងក៏​ត្រូវ​ពួក​ចោ​រ​ទាំង​នោះ​លួច​យក​ទៅ​បាត់​ដែរ ។ នៅ​ក្នុង​កុំ​ព្យូទ័រ​នោះ​មាន​រូប​ថត​អាក្រាត​កាយ​ទើប​នឹង​ថត​សម្រាប់​​អាល់​ប៊ុម​ថ្មី​​​​របស់​នាង​ជាច្រើន​ ​​ហើយ​ពេល​ថ្មី​ៗ​នេះ​នាង​ត្រូវ​គេ​វាយ​ប្រហារ​តាម​ប្រព័ន្ធ​អ៊ីន​ធើរ​ណេត​ជា​សាធារណៈ​នូវ​រូប​ថត​ដែល​នាង​ស្រាត​ក្នុងអាង​ហែល​ទឹកយ៉ាង​ពេញ​ទំហឹង ។

កិច្ចព្រមព្រៀង​​សហ​ការ​ជា​ដៃ​គូអភិ​វឌ្ឍន៍​រវាង​ខេត្តប៉ៃ​លិន និង​ទីក្រុង​​ហ្ស៊ែក​បួរ ប្រទេស​​​បារាំង

Posted: 31 Jan 2012 07:40 PM PST

​ទិដ្ឋភាព​រួមនៃ​កិច្ចព្រមព្រៀង​​សហ​ការ​ជា​ដៃ​គូអភិ​វឌ្ឍន៍​រវាង​ខេត្តប៉ៃ​លិន និង​ទីក្រុង​​ហ្ស៊ែក​បួរ ប្រទេស​​​បារាំង
ខេត្តប៉ៃលិន ៖ ​​​កាលពីវេលា​ម៉ោង​​១០​​និង​៣០​នាទី​​ព្រឹក​​ថ្ងៃទី​៣១ មករា ២០១២ ​នៅ​សាល​ប្រជុំ​​ក្រុម​ប្រឹក្សា​​ខេត្ត​មាន​រៀបចំពិធី​កិច្ច​ព្រម​ព្រៀង​​សហ​ការ​ជា​ដៃ​គូ​អភិ​វឌ្ឍន៍​មួយ​រវាង​ថ្នាក់​ដឹក​នាំ​ខេត្ត​ប៉ៃលិន ​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​ជា​មួយ​នឹង​​ថ្នាក់​ដឹក​នាំ​តំណាង​រាស្ត្រ​​មក​ពី​ទីក្រុង​ហ្ស៊ែក​​បួរ នៃ​ប្រទេស​បារាំង ក្រោម​អធិបតី​ភាព​លោក​​អ៊ី​ ឈាន អភិ​បាល​ខេត្ត​ប៉ៃលិន និង​លោក​ហ្សង់​ក្លូ ម៉ាកាឡាស់ តំណាង​​​លោក​ពៀក​ណា ​កាសឺណែល ​ជាតំណាង​​រាស្ត្រ និង​​ជាអភិ​បាល​​ក្រុង​ហ្ស៊ែក​បួរ នៃ​​ប្រទេស​បារាំង ​និង​មាន​ការ​អញ្ជើញ​​ចូលរួម​​ពី​​មន្ត្រី​រាជ​ការ​ជា​ច្រើន​នាក់​​ទៀត​

អាណាព្យាបាល​​សិស្ស​​ជាង​៥០​​នាក់​តវ៉ា​​រឿង​សាលា​អន្តរ​ជាតិ​​សេថត៍​បិទទ្វារ​​ស្ងាត់ៗ

Posted: 31 Jan 2012 07:39 PM PST

ខេត្តស្វាយរៀង ៖ ​​​ប្រជាពល​រដ្ឋ​ជាង​៥០​នាក់​ ក្នុងនោះ​មាន​ឪពុក​ម្តាយ អាណាព្យាបាល​​សិស្សានុសិស្ស​ និង​លោក​គ្រូ អ្នក​គ្រូ បាន​ពុះ​​កញ្ជ្រោល​​ធ្វើការ​តវ៉ា​នៅ​មុខ​សាលា​​ចំណេះដឹង​ទូទៅ​អន្តរជាតិ​សេតថ៍ កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃទី​​១ កុម្ភៈ ២០១២ ​នៅលើ​កំណាត់​ផ្លូវ​លេខ​២០៩ ​អគារ​លេខ​១១ ​ស្ថិតនៅ​ក្នុងភូមិ​ស្រះ​វង់ សង្កាត់​ស្វាយ​រៀង ក្រុង​ស្វាយ​រៀង បង្ក​ឱ្យ​មាន​​ការភ្ញាក់​ផ្អើល​​ ដោយ​ទាមទារ​សំណង​​ ព្រោះ​តែ​​សាលា​នេះ​បិទទ្វារ​​មិនដំណើរការ ។

ស្ត្រីឈឺពោះសម្រាល​កូន​ភ្លោះ​​២​នាក់​គ្រូ​​ពេទ្យ​​ធ្វើ​ការ​វះ​កាត់​កំពុង​​មាន​​បញ្ហា​សុខ​ភាព

Posted: 31 Jan 2012 07:07 PM PST

​ស្ត្រីរងគ្រោះ​ពេលបញ្ជូន​មក​ដល់​មន្ទីរពេទ្យ​
ខេត្តស្ទឹងត្រែង ៖ ​​ស្ដ្រី​មាន​ផ្ទៃពោះ​គ្រប់​ខែ​​សម្រាលកូន​ម្នាក់​ត្រូវ​ក្រុម​គ្រួសារ​អះអាង​ថា​ពេល​ទៅ​ដល់​មន្ទីរពេទ្យគ្រូពេទ្យ​ធ្វើការ​វះកាត់​ចំនួន​២​ដងទីបំផុត​បែរជា​សុខភាព​របស់​ម្ដាយ​ដុនដាប​រហូត​គ្មាន​សង្ឃឹម​ក៏បញ្ជូន​ទៅ​ព្យា​បាល​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កុសុមៈ ។ ស្ដ្រី​រង​គ្រោះ​មានឈ្មោះកេះ ដូន​ដែក អាយុ​២៨​ឆ្នាំ ជាអ្នក​លក់​បន្លែ​នៅ​ផ្សារ​ស្ទឹង​ត្រែង មាន​ទីលំនៅ​ភូមិ​ស្រះ​ឫស្សី ឃុំ​ស្រះ​ឫស្សី ស្រុក​ស្ទឹង​ត្រែង ។ តាម​សំដី​របស់​ឈ្មោះទូច សាង អាយុ​៣៧​ឆ្នាំ ត្រូវជា​ប្ដី​ស្ដ្រី​រងគ្រោះ​បានឱ្យ​ដឹង​ថា ប្រពន្ធ​​របស់​គាត់​សម្រាលកូន​លើក​នេះ​ជា​កូន​​ទី​២​ហើយ ។ 

ស្រវឹង​ស្រា​ជិះ​ម៉ូតូ​ទៅ​បុក​គូទ​រថយន្ត​​គេ​កំពុង​ធ្វើ​ដំណើរ​រង​របួស​ខ្លួន​ឯង​ធ្ងន់ធ្ងរ

Posted: 31 Jan 2012 07:03 PM PST

យុវជនរង​របួស​ធ្ងន់សន្លប់​បាត់​ស្មារតី​ហើយ​ត្រូវ​បាន​រថយន្ដ​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​
រាជធានីភ្នំពេញ ៖ ​​យុវជន​ម្នាក់​ទំនងជា​ស្រវឹងជោក​ផង​នោះ​​បាន​ជិះ​ម៉ូតូ​ហុ​ងដា​សេ​១២៥​បោះពួយ​យ៉ាង​លឿន​ ​ទៅ​បុក​គូទ​រថយន្ដ​ដែល​កំពុង​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​​ពេញទំហឹង​បណ្ដាល​ឱ្យ​យុវជន​នេះ​រង​របួស​ធ្ងន់សន្លប់​បាត់​ស្មារតី​ហើយ​ត្រូវ​បាន​រថយន្ដ​សា​មុ​យ​ដឹក​យក​ទៅ​សង្គ្រោះ​ និង​ព្យាបាល​នៅ​គ្លីនិក​ឯកជន​មួយ ​​កាល​ពី​​វេលា​ម៉ោង​១០​​និង​១៥​នា​ទី​យប់​ថ្ងៃ​ទី​៣១​ មករា​ ​២០១២​តាម​បណ្ដោយ​ផ្លូវ​១៩៨៦​ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

អ្នកទេសចរ​​​ចិន15​នាក់​ត្រូវ​របួសក្នុង​​គ្រោះថ្នាក់​រថយន្ត​បឺស​មួយ​នៅ​ថៃ​

Posted: 31 Jan 2012 07:01 PM PST

​អ្នក​ការទូត​ចិនម្នាក់​​អះអាងប្រាប់​ទីភ្នាក់​​ងារ​​​ព័ត៌​​មាន​ចិនស៊ីនហួ​ថា អ្នកទេស​ចរ​​​​ចិន​​​១៥​នាក់​បាន​ត្រូវ​របួស ក្នុងនោះ​​៤នាក់​​របួស​ធ្ងន់ ក្នុង​​គ្រោះ​ថ្នាក់​​រថយន្តបឺស​មួយដែល​កើត​មាន​កាលពី​ថ្ងៃទី​​​៣១ ​មករា នៅ​ប្រទេស​ថៃ​។​ លោក GAO ZHENTING អគ្គកុងស៊ុល​​នៃ​​ស្ថានទូត​ចិន​​ប្រចាំប្រទេស​ថៃឱ្យដឹង​ថា រថយន្ត​បឺស​នេះ​ដឹកអ្នកទេស​ចរ​ចិន​​​​១៧​នាក់ និង​​មគ្គុ​ទេសក៍​​ម្នាក់​​មកពីទីក្រុង​សេន​ហ្សេន ​ជាទីក្រុង​​មួយ​​នៅភាគខាង​ត្បូង​ចិន បាន​ចាកចេញ​ពី​ទីក្រុង​​ប៉ា​តា​​យ៉ា សំដៅ​ទៅកាន់ទីក្រុង​បាង​កក ។ ​

កំណើនសេដ្ឋកិច្ច​​​​ឥណ្ឌា​មាន8,4%​​សម្រាប់ឆ្នាំ​សារ​ពើ​ពន្ធ​2010-2011

Posted: 31 Jan 2012 07:00 PM PST

​​យោងតាម​ទិន្ន​ន័យផ្លូវការ​​​ចេញផ្សាយ​ជា​សាធារណៈ​កាលពីថ្ងៃទី​​​៣១ មករា ថា កំណើន​សេដ្ឋកិច្ច​​​របស់​ឥណ្ឌា​​មាន​​៨,៤% សម្រាប់ឆ្នាំ​​​​សារ​ពើ​ពន្ធ​​២០១០-២០១១ ក្រោយ​ពី​ការ​វាយ​តម្លៃ​​​​មុន​​នេះ​ថា ​មាន​​៨,៥% ។​ យោងតាមស្ថិតិ​​របស់ក្រសួង​ស្ថិតិ​ និង​អនុវត្ត​​ផែនការ​​​​ឥណ្ឌា​​​ថា ​ក្នុងឆ្នាំ​​សារ​ពើ​ពន្ធ​​​២០១០-​២០១១ សេដ្ឋកិច្ច​​​​ឥណ្ឌា​​​មានកំណើន​​​​៨,៤% បើ​ប្រៀបធៀប​ទៅនឹង​​​ឆ្នាំមុននេះ ។

​បារាំង​លក់​យន្តហោះ​​ចម្បាំងធុន RAFALE 126 គ្រឿងឱ្យ​ឥណ្ឌា​

Posted: 31 Jan 2012 06:52 PM PST

យន្តហោះ​​​ប្រដេញ​ធុន​ RAFALE
​​ក្រុម​ហ៊ុន​​​ផលិត​​​​យន្តហោះ​​​បារាំង DAS-SUALT ទទួលបាន​កុងត្រា​ពីឥណ្ឌា​​ទិញ​យន្ត​ហោះ​ប្រដេញធុន RAFALE ដល់​ទៅ​​១២៦​គ្រឿង។​ នេះជាការ​អះអាង​​​កាលពីថ្ងៃទី​​​៣១ មករា របស់​រដ្ឋ​លេខាធិការ​​បារាំង​ទទួលបន្ទុក​​ខាង​ពាណិជ្ជ​កម្ម​ក្រៅ​​ប្រទេស​​លោក PIERRE LELLOUCHE ។​ តាមវិទ្យុ​បារាំង​មួយ លោក​ LEL-LOUCHE បានអះអាង​​​​ពីរឿងនេះ​​​ដែលលាត​ត្រដាង​​ក្នុង​ថ្ងៃ​តែមួយ​​ដោយទីភ្នាក់ងារ​ព័ត៌មាន​ឥណ្ឌា​ PTI ។

លំនៅឋាន​​​​២ខ្នង​​នៅសង្កាត់​ទួល​សង្កែ​ត្រូវ​​អគ្គិភ័យ​ឆាបឆេះ​​កណ្តាល​យប់​ សង្ស័យ​គេ​​លួចដុត​

Posted: 31 Jan 2012 06:27 PM PST

នៅកន្លែងភ្លើងឆេះ
រាជធានីភ្នំពេញ​​​​ ៖ លំនៅឋាន​​​២ខ្នង ​ស្ថិត​នៅ​​ក្រុមទី​​៨ ភូមិ​ទួលគោក ​សង្កាត់​ទួលសង្កែ ​ខណ្ឌឫស្សីកែវ ត្រូវអគ្គិភ័យ​​​ឆាបឆេះ​​អស់​គ្មាន​សល់ កាលពី​​វេលាម៉ោង​​១១​និ​​​៥៥នាទី​​យប់ ថ្ងៃទី​​៣១ មករា នៅ​ពេលដែល​​ម្ចាស់​​​​ផ្ទះ​កំពុង​ដេក​លង់​​លក់​។ ​ទោះបីជា​យ៉ាង​ណា ពុំមាន​មនុស្ស​រង​​​គ្រោះ​​​ថ្នាក់​ឡើយ ប៉ុន្តែ​គេ​សង្ស័យ​ថា ​ការ​ឆេះ​បង្ក​​​មហន្តរាយ​ធ្ងន់ធ្ងរ​នេះ គឺមានអ្នកលួច​ដុត​។​

កាប់របួស​​ធ្ងន់​​ពីរនាក់​​គេច​ខ្លួន​មួយ​រយៈ​​ទី​បំផុត​​ជាប់ខ្នោះ​​ប៉ូលិស​

Posted: 31 Jan 2012 06:10 PM PST

ជនជាប់ចោទទាំង២នាក់
ខេត្តបន្ទាយមានជ័យ​ ៖ ​​ជនដៃដល់ចំនួន២​នាក់ក្នុងចំណោមបក្សពួក៤នាក់ ដែលបានធ្វើ​សកម្មភាពកាប់និងវាយតប់ក្រុមជនរងគ្រោះ​ចំនួន៤នាក់ ដោយមិនដឹងមូលហេតុ​កាលពីថ្ងៃ​សែន​ចូលឆ្នាំចិន កន្លងទៅនេះ បណ្តាលឲ្យយុវ​ជនចំនួន២នាក់រងរបួសធ្ងន់ រួចរត់គេចខ្លួន​នោះ ត្រូវបានកម្លាំងនគរបាល​ស្រុកមង្គលបូរី ​ចុះ ​ស្រាវ​ជ្រាវ​ស៊ើបអង្កេតរហូត​ឈានដល់ចាប់​ឃាត់​ខ្លួនបាន

នារីវ័យ​ក្មេង​​ត្រូវ​ជន​មិន​ស្គាល់​មុខ​​ចូល​វាយ​ប្រហារ​ដោយ​ទឹក​អាស៊ីត​​ដល់​ក្នុង​បន្ទប់​

Posted: 31 Jan 2012 05:58 PM PST

ស្រ្តីរងគ្រោះ
រាជធានីភ្នំពេញ ៖ ​​​​​កម្ម​ការិនី​​កាត់​ដេរ​ម្នាក់​ត្រូវ​ជន​មិន​ស្គាល់​​​មុខ​ចូល​ទៅ​​ ជះទឹក​អាស៊ីត​​​ដល់​ក្នុង​បន្ទប់ ​បណ្តាល​ឱ្យ​រង​របួស​លើ​ផ្ទៃ​មុខ​​ ដង​ខ្លួន និង​ជើង​​យ៉ាង​ធ្ងន់​ធ្ងរ​​ត្រូវបាន​មិត្តភក្តិ​បញ្ជូន​​ទៅ​កាន់​មន្ទីរ​ ពេទ្យ​​កាល់​ម៉ែត ​ខណៈ​ដែល​​នារីរូប​នោះ​​កំពុង​​​អង្គុយ​​ក្នុង​បន្ទប់​ផ្ទះ​ជួល ។ ការ​វាយ​ប្រហារ​​ដោយ​ទឹក​អាស៊ី​ត​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​​ម៉ោង​៨​យប់​ ​ថ្ងៃទី​៣១ ​មករា នៅ​​ចំណុច​បន្ទប់​ជួល​

ជិះម៉ូ​តូជ្រែពេញផ្លូវជ្រុលទៅបុកឡិច​ស៊ី​សរបួសស្រាល

Posted: 31 Jan 2012 05:44 PM PST

​ម៉ូតូ​​បង្ក​ហេតុ​
រាជធានីភ្នំពេញ ៖ ​​យុវជនម្នាក់ជិះម៉ូ​តូ​ឌ្រីម​​សេ១២៥​ឡើងស៊េរី២០១២ ពណ៌ខ្មៅ​ ​បាន​បើក​ជ្រែពេញផ្លូវរួចជ្រុលចង្កូតទៅបុករថយន្តឡិច​ស៊ីសនៅមុខ​មន្ទីរអប់រំយុវ​ជននិងកីឡា​រាជ​ធានី​ភ្នំពេញ ​បណ្តាល​ឱ្យ​ម៉ូតូ​​ខ្ទេច​កង់ រីឯ​ម្ចាស់​​ម៉ូតូ​​រង​​របួស​ស្រាល ចំណែក​រថយន្ត​​​របក់​ថ្នាំ​ឡាន​ប​ន្តិច​​បន្តួច ។ ហេតុ​ការណ៍​នេះ​​កើត​ឡើង​​​នៅ​លើ​កំណាត់​​វិថីព្រះនរោត្តម ស្ថិតក្នុង​សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ កាលពី​វេលាម៉ោង៨និង១០​នាទី​​យប់​ថ្ងៃទី៣១ មករា ២០១២។

កូន​ប្រុស​របស់​លោក​ ឈិន ឡុង និយាយ​ពី​ការជ្រើ​ស​រើសភរិយា

Posted: 31 Jan 2012 05:30 PM PST

លោក ចៃស៊ី ចាន់ (Jaycee Chan ) កូន​ប្រុស​របស់​តា​រា​ហូ​លី​វូដ​លោក ជែកគី ចាន់
លោក ចៃស៊ី ចាន់ (Jaycee Chan ) កូន​ប្រុស​របស់​តា​រា​ហូ​លី​វូដ​លោក ជែកគី ចាន់ ដែល​ប្រជា​ពលរដ្ឋ​ខ្មែរ​ស្គាល់​ជា​ទូ​ទៅ​ថាគឺ​ជា​លោក ឈិន ឡុង នោះ ថ្មី​ៗ​នេះ​ក្នុង​កិច្ច​សម្ភាស​មួយ​លោកបាន​និយាយ​ថា អនាគត​ភរិយា​របស់​លោក​ត្រូវ​តែ​ជា​នារី​ឈ្លាស​វៃ​ មាន​ទេពកោសល្យ​ និង​មាន​កម្រិត​វប្បធម៌​ខ្ពស់ ។ ដោយ​ឡែក​តា​រា​ម៉ូដែល​វ័យ​ក្មេង​ដែលមាន​រូប​សម្បត្តិ​​​ស្អាតៗ​​នោះ​គឺ​មិន​ស័ក្តិ​សមនឹង​លោក​ទេ ។

អ្នក​គ្រប់​គ្រង​ផលិត​​កម្ម M​​ ស្វា​គមន៍​​ការ​​វិល​ត្រ​ឡប់​របស់​កញ្ញា​​មាស សុខ​​សោ​ភា​

Posted: 31 Jan 2012 05:19 PM PST

កញ្ញា​​មាស ​សុខ​សោ​ភា
រាជ​ធានី​ភ្នំពេញ​ ៖​ ​បន្ទាប់​ពី​​​បាន​ចុះ​​​​​​​ផ្សាយ​​នៅ​លើ​​​ទំ​ព័រ​កា​សែត​កោះ​សន្តិ​ភាព​​ ​​ជុំវិញ​​ការ​​ចាក​ចេញ​របស់​កញ្ញា​​មាស ​សុខ​សោ​ភា ពី​ផលិត​កម្ម​​ Town ​រួច​មក​ ស្រាប់​តែ​មាន​ព័ត៌​មាន​​​ពី​មជ្ឈ​ដ្ឋាន​​​ខាង​​ក្រៅ​បាន​និយាយ​ថា កញ្ញា​មាស សុខ​​​សោ​ភា ​បាន​​ចាក​ចេញពី​​ផលិត​កម្ម​​ Twon​ហើយ​ក៏​បាន​វិល​​ចូល​​​ទ្រ​នំ​ចាស់​វិញ​​ដែរ គឺផលិតកម្ម​ M ​​​​។ នេះ​ជា​ព័ត៌​មាន​​​មួយ​ ដែល​គួរ​ឱ្យ​ភ្ញាក់​​ផ្អើល​បំ​ផុត​ ចំ​ពោះ​​អ្នក​គាំ​ទ្រ​​ កញ្ញា​មាស សុខ​សោ​ភា ​ដែល​កន្លង​មក​កញ្ញា​​ស៊ឹ​ ថៃ​ណា ដែល​ធ្លាប់​បាន​ចាក​ចេញ​​ពី​ផលិត​កម្ម​​ M

ព្រះអគ្គី​​លេប​ផ្ទះ​​ទាំង​មូល​​គ្មាន​មេត្តា​​ដល់​ប្តី​ប្រពន្ធ​​ដែល​រវល់​ទៅធ្វើ​កម្ម​​ករ​នៅ​ព្រំដែន​

Posted: 31 Jan 2012 05:19 PM PST

នៅកន្លែងឆេះ
ខេត្តពោធិ៍សាត់ ៖ ​​​ផ្ទះ​ឈើ​មួយ​​ខ្នង​ទំហំ​​៧​គុណ​៨​ម៉ែត្រ​ក្រាល​ក្តារ​​ជញ្ជាំង​​ក្តារ​​ ដំបូល​ប្រក់​ស័ង្ក​សី​​ត្រូវអគ្គិភ័យ​​លេប​ត្របាក់​​អស់សល់​តែ​ផេះ​ផង់​​ ខណៈ​​ប្តី​​ប្រពន្ធ​​បិទ​ទ្វារ​ចោល​នាំ​គ្នា​​ទៅ​ធ្វើ​​កម្ម​​ករ​នៅ​ព្រំដែន ​​កម្ពុជា-ថៃ ។ ​គ្រោះ​​អគ្គិភ័យ​​នេះ​បាន​​កើត​ឡើង​​កាលពី​​វេលា​ម៉ោង​​៥​ល្ងាច​ថ្ងៃទី​៣១ មករា ២០១២ ​នៅ​​ភូមិ​ត្នោត​​ទ្រេត ​សង្កាត់​ផ្ទះព្រៃ​ ក្រុង​ពោធិ៍សាត់ ។

រថយន្ត​យីឌុប​ដឹក​ខ្សាច់​​ធ្ងន់ពេក​ឆ្លង​កាត់​ស្ពាន​​ដែក​​អំណោយ​​សម្តេច​​ ហ៊ុន សែន ​បាក់​ធ្លាក់​ទាំង​​ឡាន និង​ស្ពាន​

Posted: 31 Jan 2012 03:49 AM PST

នៅកន្លែងបាក់ស្ពាន
ខេត្តស្វាយរៀង ៖ ​​ស្ពាន​បេ​ឡេ​ព្រែក​ក្រ​លួច​ប្រវែង​១៨​ម៉ែត្រ ជា​អំណោយ​សម្ដេច​ហ៊ុន​សែន​ត្រូវ​រថយន្ដ​យី​ឌុ​ប​ដឹក​ខ្សាច់​របស់​ឈ្មួញ​ដែល​ ផ្ទុក​ទម្ងន់​ប្រមាណ​ជាង​៣០​តោន​បើក​ឆ្លងកាត់​បណ្ដាល​ឱ្យ​បាក់​ធ្លាក់​ទៅ​ ក្នុង​ទឹក​ទាំង​រថយន្ដ​ និង​សា្ព​ន​នៅ​មូល​ជាប់​គា្ន​​បង្ក​ឱ្យ​មាន​ការ​រន្ធត់​​ផង​ដែរ កាល​ពី​វេលា​ម៉ោង​១​និង​៤០​នាទី​រសៀល​ថ្ងៃ​ទី​៣១​ មក​រា ​២០១២​។

ថ្នាំញៀន​​១​កញ្ចប់​​ត្រូវប៉ូលិស​​ចាប់​បាន​​នៅ​ពេល​ជន​ល្មើស​ផ្ញើ​តាម​រថយន្តតាក់ស៊ី

Posted: 31 Jan 2012 03:27 AM PST

កញ្ចប់ថ្នាំញៀន
រាជធានីភ្នំពេញ ៖ ​​ថ្នាំ​ញៀន​ប្រភេទ​ម៉ា​ទឹក​កក​១​កញ្ចប់​តូច​មាន​តម្លៃ​ជា​ច្រើន​ពាន់​ ដុល្លារ​ត្រូវ​​សមត្ថកិច្ច​ចាប់​បាន​នៅ​ចំណត​​រថយន្ដ​ផ្សារ​ថ្មី ខណៈ​ជន​ប្រុង​ផ្ញើ​តាម​រថយន្ដ​តាក់ស៊ី​ពី​ភ្នំពេញ​ទៅ​ខេត្ដ​ព្រះ​សីហនុ​ កាលពី​​រសៀល​ម៉ោង​៣​ថ្ងៃ​ទី​៣១​ មករា​ ២០១២ ត្រង់ចំណត​រថយន្ដ​ផ្សារ​ថ្មី​ក្នុង​សង្កាត់​ផ្សារ​ថ្មី​២ ខណ្ឌដូនពេញ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!