Koh Santipheap Daily

Koh Santipheap Daily


វេសឡាញ អេឌ្យូខេសិន គ្រុប និងការចូលរួមជាមួយអង្គការ

Posted: 07 Jul 2012 01:00 AM PDT

រាជធានីភ្នំពេញ​​ ៖ កាល​ពី​ថ្ងៃ​សៅរ៍​ទី​៣០ ​ខែ​មិថុនា កន្លង​ទៅ​ថ្មីៗ​នេះ ​​សា​លា​រៀន វ៉េស្ទឡាញន៍ ​សាខា​ថ្មី​ទួល​ទំពូង​ទី២ ដែល​មាន​អាសយ​ដ្ឋាន​ផ្ទះ​លេខ​៥៤៨​ABC ផ្លូវ​លេ​ខ​១៦៣ ​សង្កាត់​ទួល​ទំពូង​១​ ខណ្ឌ​ចំការ​មន​ បាន​រៀប​ចំ​កម្ម​វិធី​សកម្មភាព​មនុស្ស​ធម៌​ ដោយ​បាន​ចម្អិន​អាហារ​ថ្ងៃ​ត្រង់​ដល់​កុមារ​មក​ពីអង្គការ​ចំនួន៥​ ដែល​មាន​អង្គការ​ទឹករស់ អង្គការ​អនាគត​ថ្មី​សម្រាប់​កុមារ​ អង្គការ​

យុទ្ធ​នា​ការ​ប្រមូល​​ជន​អនា​ថា និង​ស្ត្រី​រក​ស៊ីផ្លូវភេទ​មុន​ពេល​ប្រជុំ​អាស៊ាន

Posted: 07 Jul 2012 12:45 AM PDT

ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ដែល​សមត្ថ​កិច្ច​ប្រមូល​បាន
រាជធានីភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯក​​ភាព​​ខណ្ឌ​ដូន​ពេញ ​ដែល​រួមមាន​កម្លាំង​សណ្តាប់​ធ្នាប់​​ នគរ​បាល កង​រាជអាវុធ​ហត្ថ​ ដឹក​នាំ​ដោយ​លោក យស់ ​យុទ្ធី លោក​ សុខ ពេញវុធ ​អភិបាល​រង​ខណ្ឌ​ លោក ​គឹម វុត្ថា ​ប្រធាន​សណ្តាប់​ធ្នាប់​​​ខណ្ឌ​បាន​ចុះ​​​​យុទ្ធ​នាការ​ប្រមូល​​​ជន​អនាថា ​ក្មេង​ហិតកាវ ​និងស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ ​​កាលពី​វេលារំលង​អធ្រាត្រ​​​​ឈានចូលថ្ងៃទី​៦ កក្កដា ​ដើម្បី​រក្សា​សន្តិសុខ​​

ឃាត់​ខ្លួនយុវជន​​3នាក់​ពី​បទ​ចែក​ចាយ​និង​ប្រើ​ប្រាស់​គ្រឿង​ញៀន

Posted: 07 Jul 2012 12:30 AM PDT

ឃាត់​ខ្លួនយុវជន​​3នាក់​ពី​បទ​ចែក​ចាយ​និង​ប្រើ​ប្រាស់​គ្រឿង​ញៀន
ខេត្តបន្ទាយ​មាន​ជ័យ​ ៖ កម្លាំង​​នគ​របាល​​ស្រុក​​មង្គល​​បូរី​និង​មាន​​ការ​សម្រប​សម្រួល​ពី​លោក​ផាន់ ភីរម្យ​ ព្រះ​រាជ​អាជ្ញារង​អម​សាលា​ដំបូង​​ខេត្ត​បន្ទាយ​មាន​ជ័យ​ បាន​ចុះ​ទៅ​ឃាត់​ខ្លួន​​យុវជន​សង្ស័យ​៣នាក់​​ពាក់ព័ន្ធ​​ករណី​ចែក​ចាយ​​គ្រឿង​ញៀន​​ខុស​ច្បាប់​កាល​ពី​យប់​ថ្ងៃទី​៤ កក្កដា នៅ​លើ​ផ្លូវ​​សាធារណៈ​ ស្ថិតនៅ​ភូមិ​​សាស្ត្រ​ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូរី ហើយ​បញ្ជូន​ទៅ​​សាក​​​សួរ​​

BRAVIA ស៊េរី​​ថ្មី​បាន​​​មក​ដល់​​​ទី​ផ្សារ​​កម្ពុជា​ហើយ

Posted: 07 Jul 2012 12:15 AM PDT

BRAVIA ស៊េរី​​ថ្មី​បាន​​​មក​ដល់​​​ទី​ផ្សារ​​កម្ពុជា​ហើយ
រាជ​ធានី​ភ្នំពេញ ៖ នៅ​មជ្ឈ​មណ្ឌល​​ជួស​ជុល​​​ដែល​ទទួល​សិទ្ធិ​​​ពី​​​ Sony កាល​ពី​ថ្ងៃ​ទី​​៥ កក្ក​ដា ​មាន​រៀប​ចំ​​​​ពិធី​​​បង្ហាញ​​​ទូរទស្សន៍​ ​BRAVIA​ ស៊េរី​ថ្មី​ ដែល​​ទើប​​​​មក​​​ដល់​ស្រុក​​​ខ្មែរ​​នា​ពេល​​ថ្មី​​ៗ​កន្លង​​មក​នេះ ។​BRAVIA® ម៉ូដែល​ថ្មី​ បាន​រចនា​​ឡើង​ជាមួយ​​នឹង​បច្ចេក​​វិជ្ជា​​ថ្មី​​របស់ Sony​ តែ​មួយ​គត់ ​ដោយ​បង្កើត​​ជា​រូប​រាង​​ថ្មី​ដែល​​អតិថិ​ជន​​របស់​យើង​​តែង​​តែ​ចង់​បាន​ពី​ Sony នោះ​គឺ​​ជា​ការ​​កែ​ប្រែ​​

ស្រវឹង​​ស្រា​ដេក​​លើ​ចិញ្ចើម​​ផ្លូវ​ស្មាន​​​តែ​ផ្ទះ ​​ត្រូវ​ចោរ​លួច​យក​ម៉ូ​​តូ​​និង​ទូ​​រស័ព្ទ​​

Posted: 07 Jul 2012 12:00 AM PDT

ស្រវឹង​​ស្រា​ដេក​​លើ​ចិញ្ចើម​​ផ្លូវ​ស្មាន​​​តែ​ផ្ទះ​​ត្រូវ​ចោរ​លួច​យក​ម៉ូ​​តូ​​និង​ទូ​​រស័ព្ទ​​
រាជ​​ធានី​​ភ្នំពេញ​​ ៖ បុរស​​​​វ័យ​​​​២៧​​ឆ្នាំ​​​​ម្នាក់​​បាន​ផឹក​​ស្រា​​រហូត​​ទាល់​​តែ​ស្រវឹង​​ជោក​ជាំ ហើយ​លែង​ដឹង​អ្វី​​ៗ​ទាំង​​​អស់ ​បាន​ទៅ​ដេក​​​នៅ​លើ​​ចិញ្ចើម​ផ្លូវ​​មួ​យ​កន្លែង​ ព្រោះ​​​ស្មាន​តែ​ផ្ទះ​​របស់​ខ្លួន​ ប៉ុន្តែ​​ខណៈ​​ពេល​​កំពុង​​​លង់​លក់​​ដាក់​ម៉ូតូ​​​នៅ​ក្បែរ​​ខ្លួន​ក៏​ត្រូវ​​ក្មេង​ស្ទាវ​​លួចយក​ម៉ូតូ​​​ជិះ​​​ទៅ​បាត់​ដោយ​សុវត្ថិ​​ភាព​ ​​កាលពី​​​វេលា​ម៉ោង​​២​និង​​៥​នាទី​រំលង​អ​ធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី​​៦ កក្ក​ដា ​នៅ​ខាង​លិច​​ស្ពាន​អាកាស

ត្រៀម​​បង្ក្រាប​ឈ្មួញ​​ធ្វើ​អាជីវកម្ម​​​រ៉ែមាស​ខុសច្បាប់​​នៅ​ស្រុក​ភ្នំព្រឹក​

Posted: 06 Jul 2012 11:45 PM PDT

កន្លែងធ្វើ​អាជីវកម្ម​​​រ៉ែមាស​ខុសច្បាប់​​នៅ​ស្រុក​ភ្នំព្រឹក​
ខេត្តបាត់ដំបង ៖សកម្មភាពក្រុមអ្នក​ធ្វើ​អាជីកម្មរ៉ែមាសខុសច្បាប់នៅក្នុងឃុំភ្នំព្រឹក ស្រុក​​ភ្នំព្រឹក​នៅតែមានដំណើរការនៅឡើយ ដែល​ឈ្មួញ​ខ្លះត្រូវគេរាយការណ៍ថា មន្ត្រី​មាន​អំណាច​នៅពីក្រោយខ្នង រហូតហ៊ានប្រើប្រាស់​គ្រឿង​ម៉ាស៊ីន​ខួងចូល​បាត​ភ្នំ​ទៀត​ផង ។ ប៉ុន្តែ​មន្ត្រី​ជំនាញ​អះអាងថា អាជ្ញាធរខេត្តបាន​​បង្កើត​ក្រុម​គណៈកម្មការរួចហើយ​ ដើម្បីត្រៀមចុះ​​បង្ក្រាប​ក្រុម​អ្នក​ធ្វើ​អាជី​

កើត​ជំងឺ​លើសឈាម​​ងងឹត​មុខ​ ចុះ​ពី​លើ​ម៉ូតូ​ដួល​ស្លាប់

Posted: 06 Jul 2012 11:15 PM PDT

ជន​រងគ្រោះ​ដែល​ខ្យល់​គ​ស្លាប់
ក្រុង​ប៉ោយ​ប៉ែត ៖ ​បុរស​ពិកា​រម្នាក់​​កើត​ជំងឺ​​​លើស​ឈាម​​ងងឹត​មុខ​​ពេល​កំពុង​ជិះ​ម៉ូតូ​ឌុប​ក៏​សុំ​ឈប់​ចុះ​ពី​ម៉ូតូ​​​ដួល​ស្លាប់​មួយ​រំពេច កាល​ពី​វេលា​ម៉ោង​​ជិត​៨​​ព្រឹក​ថ្ងៃទី​៥ កក្កដា នៅ​លើ​ដង​ផ្លូវ​ជាតិ​លេខ​៥​ ក្នុង​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​​​ផ្សារ​កណ្តាល​​ ក្រុង​ប៉ោយ​ប៉ែត​ ​។ ​បុរស​ពិការ​រង​គ្រោះ​​រូប​នេះ​ឈ្មោះ​ ​ហ៊ីវ​ ប៊ុន​​ អាយុ​៥៧​ឆ្នាំ​​ រស់​នៅ​​ភូមិ​ផ្សារ​​កណ្តាល​ សង្កាត់​​ប៉ោយ​ប៉ែត​។

នាង​ឃ្មឹប​​​មិន​ទៅ​មើល​ឪពុក​​នាយ​ជីវ៉ាន់​ស៊ុយ​ពេល​ធ្លាក់​ខ្លួន​ឈឺធ្ងន់​ចូលព្យាបាល​នៅមន្ទីរពេទ្យ

Posted: 06 Jul 2012 11:00 PM PDT

នាង​ឃ្មឹប
រាជធានីភ្នំពេញ​​ ៖ លោក​រុន សា​រ៉េន ហៅ​នាយ​ជី​វ៉ាន់​ស៊ុយ អ្នកកំប្លែង​​​ជើង​ចាស់​មាន​ជំងឺ​ថ្លើម​ធ្ងន់​​ ចូល​សម្រាក​ព្យាបាល​​នៅ​មន្ទីរ​ពេទ្យ​ព្រះ​កេតុមាលា ក្នុង​រាជ​ធានី​ ហើយ​ឈាន​ដល់​ដំណាក់​កាល​ចុង​ក្រោយ​ត្រូវ​ភរិយា​នាំ​ចេញ​ពី​មន្ទីរ​ពេទ្យ​​កាល​ពី​ថ្ងៃ​ទី​​៣ កក្កដា យក​ទៅ​ឱ្យ​ធម៌​នៅ​ស្រុក​កំណើត​ ។ ​ក្នុង​ស្ថាន​ភាព​បែប​នេះ​​បែរ​ជា​បាត់​មុខ​​នាងរ៉េន ​សុ​ធា​រី ហៅ​ឃ្មឹប​ តា​រា​កំប្លែង​​​ជា​កូន​ទៅ​មើល​ថែ​​

ម៉ូតូ2គ្រឿង​បុកគ្នារបួសស្រាល​ម្នាក់​តាម​ផ្លូវជាតិ​លេខ6 មុខ​វត្តវ៉ារិន

Posted: 06 Jul 2012 09:15 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ម៉ូតូ​​ម៉ាក​ឌ្រីម​សេ​១២៥ ​សេ៊រី​​២០០៧ ​មួយគ្រឿង បាន​បើក​បុក​ជាមួយ​ម៉ូតូ​ម៉ាក​វ៉េវ​អុី​​​ ដែល​កំពុង​​បើក​ឆ្លង​ផ្លូវ​បណ្តាលឱ្យ​​ម៉ូតូ​ទាំងពីរគ្រឿង​ខ្ទាច​ទៅ​ដួល​លើ​ផ្លូវដី ស្ត្រី​​ម្នាក់​រង​របួស​ស្រាល​ ​។ ​​គ្រោះថ្នាក់​ចរាចរណ៍នេះ​បាន​កើត​ឡើង​កាល​ពី​វេលាម៉ោង​៣​និង​១៥នាទី​​រសៀលថ្ងៃទី​​៤​ កក្កដា នៅ​តាម​ផ្លូវ​ជាតិ​លេខ៦​ មុខ​​វត្ត​ព្រែក​លៀប ឬ​វត្ត​វ៉ារិន​ សង្កាត់​ព្រែក​លៀប ខណ្ឌ​

និយាយ​ទូរស័ព្ទ​ជាមួយ​កូន​ចុកទ្រូង​គាំង​បេះ​ដូងស្លាប់កូនស្រីម្នាក់​ខ្យល់គរតាម​ដែរ

Posted: 06 Jul 2012 09:00 PM PDT

ជនរ​ងគ្រោះ​​​ដែល​ស្លាប់​ដោយសារ​គាំង​បេះ​ដូង
រាជធានីភ្នំពេញ ៖ ស្រ្តីចំណាស់អាយុ៧៨ ឆ្នាំម្នាក់ រស់​នៅ​​ភូមិ​​ប៉ប្រក​ខាង​ត្បូង សង្កាត់​កាកាប​ ខណ្ឌ​​ពោធិ៍សែនជ័យ​ បន្ទាប់​ពី​និយាយ​ទូរ​ស័ព្ទសួរសុខ​ទុក្ខ​ជា​មួយកូនរួចក៏ចុកទ្រូងគាំង​បេះដូង និង​បាន​ស្លាប់​​កាលពីយប់ថ្ងៃទី៥ កក្កដា ខណៈ​ពេល​បញ្ជូន​​ទៅ​កាន់​មន្ទីរ​ពេទ្យ ។

ប្រតិភូ​ជាន់​ខ្ពស់​​រដ្ឋសភា​​កម្ពុជា​ត្រៀម​​ទៅចូលរួម​ប្រជុំ​អាយ​ប៉ា​និង​អាយ​ហ្វូខមនៅ​ឥណ្ឌូណេស៊ី​

Posted: 06 Jul 2012 08:45 PM PDT

រាជធានីភ្នំពេញ​ ៖ ​យោងតាម​សេចក្តី​ប្រកាស​ព័ត៌​មាន​របស់អគ្គ​​លេខាធិការដ្ឋាន​រដ្ឋ​សភា​នា​ថ្ងៃ​ទី​៥ កក្កដា បាន​ឱ្យ​ដឹងថា គណៈ​​ប្រតិភូ​​​ជាន់​ខ្ពស់​រដ្ឋសភា​កម្ពុជា​​នឹង​អញ្ជើញ​​ទៅ​ចូល​រួម​​​កិច្ច​ប្រជុំ​​គណៈ​កម្មាធិការ​​ប្រតិបត្តិ​​អាយ​ប៉ា​​ និង​អាយ​ហ្វូខម នៅ​ប្រទេស​ឥណ្ឌូណេស៊ី តប​តាម​​ការ​អញ្ជើញ​របស់​លោក​ម៉ាសុគី​ អាលី (Marzuki Alie) ​ប្រធាន​​រដ្ឋសភា​​ នៃសាធា​រណរដ្ឋឥណ្ឌូ​ណេស៊ី​

ស្រវឹង​ជិះម៉ូតូ​ប៉ះគ្នាដួល​ចង់​ឈ្នះ​រៀងខ្លួន

Posted: 06 Jul 2012 08:30 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ម៉ូតូ​សង់​កូរ៉េ ពណ៌​ក្រហម មួយគ្រឿង និង​​សង់​សេ៊រី​៩៨ បុកគ្នា​នៅ​ចំណុច​ភ្លើង​ស្តុប​ផ្សារ​ដើម​គ ​បណ្តាល​ឱ្យ​ដួល​ទៅ​​ប៉ះ​​​​ម៉ូតូ​វីវ៉ា​​ មួយគ្រឿង​ទៀត ​​តែ​មិន​មានរង​របួស​ធ្ងន់​ធ្ងរ​​ទេ ប៉ុន្តែ​បែរជា​ជជែក​គ្នា​តឹង​សរសៃ​ក​ចង់​ឈ្នះ​ចាញ់​រៀងខ្លួន ​កាលពី​វេលា​ម៉ោង​​៩និង​​៣០​នាទី​យប់​​ថ្ងៃទី​៥ កក្កដា ​តាម​មហា​វិថី​មៅ៉​សេទុង កែង​មហា​វិថី​ព្រះ​មុនីរ៉េត ​ស្ថិត​ក្នុង​សង្កាត់​ទួល​ស្វាយ​ព្រៃ​

រថយន្ត​កូរ៉េ​ថើប​គូទ​ហុងដាសេ100​ដាច់​ផ្ងារ​របួសធ្ងន់2នាក់

Posted: 06 Jul 2012 08:15 PM PDT

រថយន្តបង្កហេតុ
ខេត្ត​ស្វាយរៀង ៖ យុវសិស្ស​២នាក់​​​​បាន​រងរបួស​ធ្ងន់សន្លប់​​នៅលើ​ចិញ្ចើម​ថ្នល់​​បណ្តាល​មក​ពី​​រថយន្ត​កូរ៉េ​ចំណុំមួយតោន​កន្លះ​១​គ្រឿង​ដឹក​ស៊ីម៉ងត៍​បុក​ម៉ូតូ​ពីក្រោយ​ពេញ​ទំហឹង​រុញ​ចម្ងាយ​៥មែ៉ត្រ​​​កាល​ពី​​វេលា​ម៉ោង​​៣និង​៤០នាទី​រសៀល​​ថ្ងៃទី​៥​ កក្កដា ​​នៅ​លើ​​កំណាត់ផ្លូវ​ជាតិ​លេខ​១ ​ចំណុច​ផ្លូវ​កោង​ខាង​មុខ​កាក​បាទ​ក្រហម​​កម្ពុជា​សាខា​ខេត្ត​ស្វាយរៀង ​​ភូមិ​​សួន​ថ្មី ​សង្កាត់​ព្រៃ​ឆ្លាក់

ក្រុម​ហ៊ុន​ឈេហ្វរ៉ុន សហការជាមួយអង្គការមូលនិធិបង្ការរបួសអាស៊ីរៀបចំកម្មវិធីអប់រំផ្នែកសុវត្ថិភាពចរាចរណ៍នៅវិទ្យាល័យ3ក្នុងរាជធានីភ្នំពេញ

Posted: 06 Jul 2012 08:00 PM PDT

ទិដ្ឋ​ភាព​ក្នុង​ពិធីកម្មវិធីអប់រំផ្នែកសុវត្ថិភាពចរាចរណ៍នៅវិទ្យាល័យ3
រាជធានីភ្នំពេញ​ ថ្ងៃទី៣ ខែ​កក្កដា​ ឆ្នាំ​២០១២​ ៖ ក្រុម​ហ៊ុន​ ឈេហ្វរ៉ុន​ (ខេម​បូឌា)​ លីមីធីត​ កំពុង​សហការ​ជាមួយ​អង្គការ​មូល​និធិ​បង្ការ​របួសអាស៊ី​ អនុវត្ត​កម្មវិធី​អប់​រំផ្នែក​សុវត្ថិភាព​ចរាចរណ៍​របស់​កាល់​តិច​ចំនួន​៣ ។ ក្រុមហ៊ុន​ ឈេហ្វរ៉ុន​ នឹង​ផ្តល់​អំណោយ​មួក​សុវត្ថិភាព​ចំនួន​១.៥០០​ ជា​មួយ​នឹង​​ការ​អប់រំ​អំពី​សុវត្ថិភាព​ចរាចរណ៍​ដល់​សិស្សា​នុ​សិស្ស​នៅ​វិទ្យាល័យ​ចំនួន​៣ នៅ​ក្នុង​រាជ​

រថយន្តដឹក​ជី​ធ្ងន់ពេក​ឡើងច្រាំង​មិនរួច​រអិល​ថយ​ក្រោយ​ប៊ិះ​ធា្លក់​ចូល​បាត​ទន្លេ

Posted: 06 Jul 2012 07:45 PM PDT

ខេត្ត​ព្រែ​វែង​​ ៖ នៅវេលាម៉ោង​​៣​រសៀល​ថ្ងៃទី​៥ កក្កដា​​ នៅចំណុច​កំពង់​ចម្លង​អ្នក​លឿង​ត្រើយ​ខាងកើត​​មានរថយន្តម៉ាក​ហ៊្វុយ​ហ្សូ​ ​ដឹកជី​​ពេញ​​គ្រប​តង់​ជិតបាន​បើក​ពី​ត្រើយ​ខាង​លិច​ឆ្លង​សាឡាង​ទៅត្រើយ​ខាង​កើត​ក្នុងគោល​បំណង​យក​​ជី​ទៅ​ចែក​ចាយ​នៅ​ខេត្ត​ព្រៃវែង​ និង​ស្វាយ​រៀង ខណៈ​កំពុង​បើកឡើង​​ពី​សាឡាង​​ ដោយ​សារ​​ផ្លូវចំណោត​ ​​រថយន្ត​នោះ​ក៏​រអិល​ថយ​ក្រោយ​​តែ​ម្តង​​ ប៉ុន្តែ​ពុំ​

ដឹក​ក្រុម​គ្រួ​​សារ​​ទៅ​លេង​​បង​ប្អូន​នៅ​បន្ទាយ​មាន​ជ័យ​រថយន្ត​ផ្ទុះ​កង់​ក្រឡាប់​របួស​10នាក់​នៅ​ពោធិ៍​សាត់

Posted: 06 Jul 2012 07:30 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
ខេត្ត​ពោធិ៍​សាត់​ ៖ មនុស្ស​​ក្មេង​ចាស់​ប្រុស​ស្រី​​ប្រមាណ​១០​នាក់ បាន​រង​របួស​​ធ្ងន់​ និង​ស្រាល​​ដោយ​សារ​​រថយន្ត​ផ្ទុះ​កង់​ក្រឡាប់​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥​ទល់​មុខ​ចំណត​រថយន្ត​​មិត្ត​ភាព​​កម្ពុជា-​ជប៉ុន ​ស្ថិត​ក្នុង​ភូមិ​​សាលា​គំរូ សង្កាត់​ព្រៃ​ញី ក្រុង​ពោធិ៍​សាត់ កាល​ពី​វេលា​ម៉ោង​៥និង​៣០​នាទី​ល្ងាច​​ថ្ងៃ​ទី​៤ កក្កដា ២០១២ ។

មន្ត្រី​​យោ​ធា​ម្នាក់​បើក​រថយន្ត​ប៉ា​ហ្សេ​រ៉ូ​បុក​គូទ​​កាម​រី​ធ្លាក់​កាង​

Posted: 06 Jul 2012 07:15 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជធានីភ្នំពេញ​ ៖ រថយន្ត​ប៉ា​ហ្សេ​រ៉ូ បើក​បរ​ដោយ​មន្ត្រី​យោ​ធា​ម្នាក់​​ចេញ​ពី​មជ្ឈមណ្ឌល​ម៉ុង​ឌី​យ៉ាល់​ បាន​បើក​ទៅ​បុក​គូទ​រថយន្ត​​កាម​រី​ឆ្លាម​ដែល​កំពុង​បើក​តាម​បណ្តោយ​វិថី​ម៉ៅសេ​ទុង​ បណ្តាល​ឱ្យ​ជ្រុះ​កាង​ក្រោយ កាល​ពី​វេលា​ម៉ោង​១​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​៥ កក្កដា ក្នុង​សង្កាត់​ផ្សារ​ដើម​គ​ ខណ្ឌ​ទួល​គោក​ ។

យុវជន​ម្នាក់​សង្ស័យ​ខ្យល់​គរ​ជិះ​ម៉ូតូ​​ដួល​សន្លប់​

Posted: 06 Jul 2012 07:00 PM PDT

សមត្ថ​កិច្ច​យក​ម៉ូតូ​ទៅ​ស្នង​ការ​ដ្ឋាន
រាជធានីភ្នំពេញ ៖ ​យុវជន​​ម្នាក់​​អាយុ​ក្រោម​​២០ឆ្នាំ​​​សង្ស័យ​ខ្យល់គរ​ជិះ​ម៉ូតូ​​ដួល​ម្នាក់​ឯង​សន្លប់​ស្តូក​ស្តឹង កាល​ពី​វេលា​ម៉ោង​​៥ និង​​២០​នាទី​ ល្ងាច​ថ្ងៃទី​​៥ កក្កដា​ តាម​មហា​វិថី​ព្រះ​​មុនី​វង្ស​ សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន ។​សាក្សី​បាន​ឱ្យ​ដឹងថា មុនពេល​កើត​ហេតុ​​​យុវជន​ម្នាក់​អាយុ​ក្រោម​២០ឆ្នាំ​​ពាក់​អាវ​យឺត​​ដៃ​វែង​​ពណ៌​ក្រហម ស្លៀក​ខោ​​ខូវ​ប៊យ​ ជិះ​ម៉ូតូ​ម៉ាក​អាយ​ខន ពណ៌​ផ្កា​ឈូក​​លាយ

យុវតី​3នាក់​​ជិះម៉ូតូ​​ទៅ​បុក​​​គ្នាជាមួយ​រថយន្ត​បត់​ចូល​ផ្ទះ​​របួស​ទាំង​3នាក់

Posted: 06 Jul 2012 06:45 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
ខេត្តពោធិ៍សាត់ ៖ ​រថយន្ត​មួយ​គ្រឿង​​ដែល​បត់​ចូល​​លំនៅ​ឋាន​​របស់​ខ្លួន​​​ក៏​បុក​គ្នា​ជាមួយ​ម៉ូតូ​របស់​យុវតី​ជិះ​គ្នា​៣នាក់​​បណ្តាល​ឱ្យ​ម៉ូតូ​ដួល​រង​របួស​​ទាំង​៣នាក់ ហើយ​រថយន្ត​​នោះ​បាន​បើកចូល​​ក្នុង​ផ្ទះ​រួច​ ទាញ​ទ្វាររបង​បិទ​ជាប់​មិន​ទុក​ឱ្យ​សមត្ថកិច្ច​ធ្វើការ​វាស់​វែង​​រក​ខុស​ត្រូវ​​ឡើយ លុះ​ពេល​សមត្ថកិច្ច​​ទៅ​ដល់​​ទើប​ចេញ​មក​​ដោះ​ស្រាយ​ ។ គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​បាន​​កើត​ឡើង​​​លើ​កំណាត់​​

ពិធី​​​ប្រកាស​សុពល​ភាព​​ក្រុម​ប្រឹក្សា​​សង្កាត់​មិត្ត​ភាព ខណ្ឌ​​7មក​រា​​

Posted: 06 Jul 2012 06:30 PM PDT

រាជ​ធានី​ភ្នំពេញ ៖ សង្កាត់​មិត្ត​ភាព​​ ខណ្ឌ​៧​មករា ​រាជ​ធានី​ភ្នំពេញ​ ​ព្រឹក​​ថ្ងៃទី​​​...​ កក្ក​ដា ឆ្នាំ​​២០១២ ​បាន​បើក​​កម្ម​វិធី​​​ប្រជុំ​លើក​ដំបូង ដើម្បី​​​ប្រកាស​សុពល​ភាព​​សមាជិក​​​ក្រុម​ប្រឹក្សា​​​សង្កាត់​​​ និង​ប្រកាស​ឈ្មោះ​​ប្រធាន​ក្រុម​ប្រឹក្សា​​​សង្កាត់​​​ ចៅ​សង្កាត់​​ ចៅ​សង្កាត់​រង ​និង​​សមា​ជិក​​​ក្រុម​​ប្រឹក្សា​​សង្កាត់​​អាណត្តិ​ទី​​​៣ ដែល​ទើប​​​ជាប់​ឆ្នោត​​នា​ពេល​ថ្មី​​ៗ​​នេះ ។

ថ្មាំ​ដុស​ធ្មេញ​ ខល​ហ្គេត និង​សាប៊ូ​​ប្រូតិច​ ផ្តល់​​​ឱកាស​​ឈ្នះ​​រង្វាន់​​​ដល់​អតិ​ថិជន​​

Posted: 06 Jul 2012 06:15 PM PDT

ថ្មាំ​ដុស​ធ្មេញ​ ខល​ហ្គេត និង​សាប៊ូ​​ប្រូតិច​ ផ្តល់​​​ឱកាស​​ឈ្នះ​​រង្វាន់​​​ដល់​អតិ​ថិជន​​
ថ្នាំ​ដុស​ធ្មេញColgate​ និង​សាប៊ូ​​Protex មិន​ត្រឹម​តែផ្តល់​​ដល​់​លោក​អ្នក​​និង​​គ្រួ​សារ​​​លោក​អ្នក​​នូវ​​​ស្នាម​ញញឹម​​ដ៏​​​ស្រស់​ស្អាត​​ និង​សុខ​ភាព​​ល្អ​ប៉ុណ្ណោះ​ទេ ឥឡូវ​​នេះ​ផ្តល់​​​ឱ្យ​លោក​​អ្នក​​​ឈ្នះ​​​រង្វាន់​​​រថយន្ត​​តូយ៉ូ​តា​ Pick Up ​ខ្សែ​ក​មាស ​និង​រង្វាន់​​​ជា​ច្រើន​ទៀត ។ គ្រាន់​តែ​​លោក​អ្នក​​​​ទិញ​ថ្ងៃ​នេះ​ នូវ​ផលិត​​ផល​ខល​ហ្គេត​ និង​សាប៊ូ​ប្រូតិច​​ណា​មួយ​​ហើយ​​​បើេក​គម្រប​​​កាតុង​​​ លោក​អ្នក​​​នឹង​មាន​

ហាយ​ឡែន​ឌ័រ​​បុ​ករ៉ឺម៉ក​ម៉ូតូ​ដាច់​​ចេញ​ពី​គ្នា​បោក​ប៉ះ​គូទ​ឡិច​ស៊ីសចតចិញ្ចើម​ផ្លូវ

Posted: 06 Jul 2012 06:00 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​រ៉ឺម៉ក​ម៉ូតូ​ប្រុង​​បត់​ស្ទាក់​ស្ទើ​រ​​​ត្រូវ​រថយន្ត​​ហាយ​ឡែន​ឌ័រ​បុក​ដាច់​​ជាពីរ​​ហើយ​រ៉ឺម៉ក​ប៉ើង​​ទៅ​ប៉ះ​គូទ​​រថយន្ត​ឡិច​ស៊ីស​ Rx300បណ្តាល​ឱ្យ​ក្រពឹត​កាង​​ក្រោយ កាល​ពី​​វេលា​ម៉ោង​​១០ និង​៥០​នាទី​យប់​ថ្ងៃទី​៥ កក្កដា នៅ​ក្រោយ​របង​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-​សូវៀត​ មុខ​ភោជនីយដ្ឋាន​ហេបភី​សេវេន តាមផ្លូវ​​លេខ​១៩៩​ ស្ថិត​ក្នុង​សង្កាត់​​ទំនប់​ទឹក​​ ខណ្ឌ​ចំការមន ។

គ.ជ​.ប ប្រកាស​បំរាម ទណ្ឌិតសម​រង្ស៊ី មិន​អាច​ចូលរួម​បោះ​ឆ្នោត​ ឬឈ​រ​ឈ្មោះ​បោះ​ឆ្នោត​បាន​ទេ

Posted: 06 Jul 2012 05:50 PM PDT

ទិដ្ឋ​ភាព​នៅ​ក្នុងពិធី​
រាជធានីភ្នំពេញ ៖ លោក អឹុម​ ​​សួស្តី ប្រធាន​គណៈ​កម្មាធិការ​ជាតិ​រៀបចំការ​បោះ​ឆ្នោត​ (គ.ជ.ប) បាន​ប្រកាស​ថា ​លោក​ សម​ រង្ស៊ី ​ជា​ទណ្ឌិត​ដែល​ត្រូវ​បាន​តុលាការ​​​កាត់​ទោស​​ដាក់ពន្ធនាគារ​ក៏​ដូច​ជា​​ទណ្ឌិត​ដទៃទៀតដែរ ​​ច្បាប់​មិន​អនុញ្ញាត​​​ឱ្យ​ចូល​រួម​បោះឆ្នោត​​​ ឬ​ឈរ​ឈ្មោះឱ្យ​គេបោះ​ឆ្នោត​​ឱ្យ​បាន​ទេ។ ​ការ​ប្រកាស​នេះ​បាន​ធ្វើ​ឡើង​នៅក្នុង​​សន្និសីទ​​សារព័ត៌មាន​​​មួយ​ កាលពី​ថ្ងៃទី​៦ កក្កដា ​ឆ្នាំ​២០១២ ​នៅទី​ស្តី​ការ​ គ.ជ.ប ​ស្ថិត​ក្នុង​ក្រសួង​មហាផ្ទៃ ។

គ្រឿង​ចក្រ​ជិត​4​0​គ្រឿង​ត្រូវ​បាន​បង្ក្រាប​នៅ​ស្រុក​ស្ទោង​អ្នក​ឃុប​ឃិត​គ្នា​មិន​ទាន់​ចាត់​ការ​

Posted: 06 Jul 2012 05:45 PM PDT

ខេត្ត​កំពង់​ធំ​ ៖ ​​រហូត​មក​ដល់​ថ្ងៃនេះ​​​មានរយះ​ពេល​ជិ​ត​​១០ថ្ងៃ​​ហើយ​ដែល​យុទ្ធនាការ​បង្ក្រាប​​គ្រឿង​ចក្រ​​ឈូស​ឆាយ​ដី​ និង​ជីក​អាង​ទឹក​​យ៉ាង​អនាធិប​តេយ្យ​​ក្នុងតំបន់​៣នៃ​បឹង​ទន្លេសាប​​ជាតំបន់​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ហាមឃាត់ ។ ប្រការ​​ដែល​គួរ​ឱ្យ​កត់​សម្គាល់​នោះ​គឺ​​បរិមាណ​នៃ​គ្រឿង​ចក្រ​​គ្រប់​ប្រភេទ​​ដែល​ត្រូវ​ចាប់​រឹប​អូស​​​គឺ​បាន​ចំនួន​​៣៨​គ្រឿង​​ហើយ ​ប៉ុន្តែ​​សម្រាប់​ក្រុម​​ជន​ដែល​ពាក់ព័ន្ធ​​ក្នុងបញ្ហា​នេះ ​​មិន​ទាន់​មាន​ការ​​ចាត់​វិធានការ​​បែប​ណា​នៅ​

ជន​សង្ស័យ​ប្រើ​កាំភ្លើង​ជ័រ​ភ្ជង់​ប្លន់​ម៉ូតូ​ក្នុង​ខេត្ត​តាកែវ​ចាប់​បាន​នៅ​ស្អាង​ខេត្ត​កណ្តាល​

Posted: 06 Jul 2012 05:40 PM PDT

ជនសង្ស័យ​ត្រូវសមត្ថកិច្ច​ឃាត់​ខ្លួន​
ខេត្ត​កណ្តាល​​ ៖ ជន​សង្ស័យ​​​២នាក់​​ដែល​​ធ្វើ​​សកម្ម​ភាព​​ស្ទាក់​ប្លន់​ម៉ូតូ​ស៊េរី​​​ទំនើប​​របស់​​សិស្ស​​​ ដោយ​​ប្រើ​​​កាំ​ភ្លើង​​ជ័រ​​ នៅ​ខេត្ត​​​តា​កែវ តែ​​​មិន​បាន​សម្រេច​​​ បានត្រូវ​​កម្លាំង​​​ប៉ូលិស​ស្រុក​​​ស្អាង​​ស្ទាក់​ចាប់​បាន​ម្នាក់​​ ​កាលពី​​វេលា​​ម៉ោង​​២និង​​៣០​នាទី​​រសៀល​​ថ្ងៃ​ទី​​៥ កក្ក​ដា ​នៅ​ឃុំ​​ព្រែក​​​អំបិល ស្រុក​​​ស្អាង​ ។ ជន​សង្ស័យ​​បាន​​ធ្វើ​សកម្ម​ភាព​​​ប្លន់​​​ម៉ូតូ​​សិស្ស​នៅ​​​​ភូមិ​​កញ្ចិល​ ឃុំ​កំពង់​​​រាប ស្រុក​​​ព្រៃ​កប្បាស​​ ​ខេត្ត​តា​កែវ ​កាល​ពី​​​វេលា​ម៉ោង​១១​និង​​​២០នាទី​​ព្រឹក​ថ្ងៃ​ទី​​​៥

ទឹក​ដីអ​ច្ឆ​រិយ​ទទួល​បា​នកិត្តិ​យស​ពីស​ហ​គមន៍​អន្តរ​ជាតិ​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​កិច្ច​ប្រជុំ​គណៈ​កម្មាធិ​ការ​បេតិក​ភណ្ឌ​ពិភព​លោក​

Posted: 06 Jul 2012 05:30 PM PDT

រាជធានីភ្នំពេញ​ ៖ ការ​សម្រេច​​ចិត្ត​​ជា​ឯក​ច្ឆន្ទ​របស់​សហគមន៍​អន្តរជាតិ​​លើ​បេក្ខ​ភាព​កម្ពុជា​​ឱ្យ​ធ្វើ​ជា​ម្ចាស់​ផ្ទះ ​និង​ជា​ប្រធាន​​នៃ​កិច្ច​ប្រជុំ​​លើក​ទី​៣៧ ក្នុង​ខែ​មិថុនា ឆ្នាំ​២០១៣ គឺ​ជា​សារ​ដ៏​មាន​អត្ថន័យ​បំផុត​​ទៅ​កាន់​​ពិភពលោក​ថា ​តម្លៃ​នៃ​សម្បត្តិ​វប្ប​ធម៌​ខ្មែរ ​ក៏​ដូ​ច​ជា​​ប្រាង្គ​ប្រា​សាទ​រាប់​ពាន់​​ដែល​មាន​នៅ​លើ​ទឹក​ដី​នៃ​ព្រះរាជា​ណា​ចក្រ​​អច្ឆិរយៈ​​មួយ​នេះ ​មាន​នូវ​ដួង​ព្រលឹង​​​រស់​រវើក​ដែល​ជា​​មោទនភាព​របស់​​ជាតិ​ទាំង​​មូល គឺ​មិន​មែន​សម្រាប់​តែ​រាជ​រដ្ឋា​ភិបាល​នោះ​

សមា​គម​អ្នក​ប្រជាធិប​តេយ្យ​ធ្វើ​សន្និ​សីទ​ជុំវិញ​កា​រចោទ​ប្រកាន់​លើ​លោក ម៉ម សូណង់ដូ

Posted: 06 Jul 2012 05:20 PM PDT

លោក ម៉ម សូណង់ដូ ​ធ្វើ​សន្និ​សីទកាសែត
រាជ​ធានីភ្នំពេញ​ ៖ លោក​ ម៉ម​ សូណង់​ដូ​ នាយក​​​ប្រ​តិ​បត្តិ​​​នៃ​សមា​គម​​​អ្នក​ប្រជាធិប​តេយ្យ​​ និង​ជា​​​នាយក​​វិទ្យុ​សំបុក​ឃ្មុំ​​​ FM 105 MHz ​ត្រូវ​បាន​​​អនុ​ប្រធាន​​​សមា​គម​នេះ​​​ គឺ​លោក​ជា​​ បំរុង​ ​​បញ្ជាក់​ថា ​លោក​​ ម៉ម សូណង់​ដូ បាន​ចាក​ចេញ​​​​​​ទៅ​ក្រៅ​ប្រទេស​បាត់​ទៅ​ហើយ​​​ កាល​ពី​ថ្ងៃទី​​​១២ ​មីនា ឆ្នាំ​​២០១២​ ​បន្ទាប់​ពី​​​មាន​ការ​ចោទ​ប្រកាន់​​​ថា លោក​​​ជាប់​ពាក់​ព័ន្ធ​​​នឹង​ការ​​បង្កើត​​​តំបន់​​អប​គមន៍​​​នៅ​ភូមិ​​​ប្រមា​ ឃុំ​កំពង់​​​ដំរី​ ស្រុក​​​​​ឆ្លូង​​​ ខេត្ត​​ក្រចេះ​ ។​ ការ​ថ្លែង​​​

ត្រៀម​​​បង្ក្រាប​​ឈ្មួញ​​​ធ្វើ​​អាជីវ​កម្ម​​​​រ៉ែ​មាស​​ខុស​ច្បាប់​​​នៅ​​ស្រុក​​ភ្នំ​ព្រឹក​​

Posted: 06 Jul 2012 05:10 PM PDT

[Enter Captiទិដ្ឋ​ភាព​នៅ​កន្លែង​ដែល​ជីក​​រក​រ៉ែ​មាស​​ខុស​ច្បាប់​
ខេត្តបាត់ដំបង ៖សកម្មភាពក្រុមអ្នក​ធ្វើ​អាជីកម្មរ៉ែមាសខុសច្បាប់នៅក្នុងឃុំភ្នំព្រឹក ស្រុក​​ភ្នំព្រឹក​នៅតែមានដំណើរការនៅឡើយ ដែល​ឈ្មួញ​ខ្លះត្រូវ​គេរាយការណ៍ថា មន្ត្រី​មាន​អំណាច​នៅពីក្រោយខ្នង រហូតហ៊ានប្រើប្រាស់​គ្រឿង​ម៉ាស៊ីន​ខួងចូលបាតភ្នំទៀតផង ។ ប៉ុន្តែ​មន្ត្រី​ជំនាញ​អះអាងថា អាជ្ញា​ធរខេត្តបាន​​បង្កើត​ក្រុម​គណៈកម្មការរួចហើយ​ ដើម្បីត្រៀមចុះ​​បង្ក្រាប​ក្រុមអ្នកធ្វើអាជីវកម្មរ៉ែទាំងនោះហើយដែលគេ​សង្ស័យ​ថាផ្លុំ​ខ្យល់​ចោល​​​ប៉ុណ្ណោះ ​។

តម្លៃ​ចរន្ត​អគ្គិ​សនី​ខ្ពស់​ផ្ទុះ​ការ​តវ៉ា​នៅ​ក្រុង​ព្រះ​វិហារ​

Posted: 06 Jul 2012 05:00 PM PDT

ប្រជា​ពលរដ្ឋ​ជា​ច្រើន​​បាន​​មក​តវ៉ា​សុំ​ឱ្យ​ម្ចាស់​​អគ្គិសនី​ព្រះ​វិហារ​​បញ្ចុះ​តម្លៃ​​ភ្លើង​
ខេត្ត​ព្រះវិហារ​ ៖ ​រសៀល​ថ្ងៃទី៥​កក្កដា ​កន្លង​​ទៅនេះ អ្នក​រស់​នៅ​ក្រុងព្រះ​វិហារ​​ប្រមាណ​១.០០០​​នាក់​​​​បាននាំគ្នា​​ទៅ​កាន់​មន្ទីរ​ឧស្សាហកម្ម​ខេត្ត​ តវ៉ា​សុំ​ឱ្យ​ម្ចាស់​​អគ្គិសនី​ព្រះ​វិហារ​​បញ្ចុះ​តម្លៃ​​ភ្លើង​ពី១គីឡូ​វ៉ាត់​ម៉ោង​ពីថ្លៃ​២.៦០០​រៀល​ឱ្យមក​នៅ​ត្រឹម​​​១.៥០០​​រៀល​វិញ ។​ ការ​នាំ​គ្នា​​ទៅ​តវ៉ា​​នេះ​ត្រូវ​បាន​​ពួក​គាត់​​​និយាយ​​ថា បាន​​​អត់​​ធ្មត់​​ក្នុង​ការ​បង់​​ថ្លៃ​​ភ្លើង​​ថ្លៃ​ហួសហេតុ​​នេះ​អស់​រយៈពេល​ជិត​១០ឆ្នាំមក​ហើយ ។

លោកស្រី​អធិការបតីអាល្លឺម៉ង់​​ឡើង​កូដ​ខ្ពស់

Posted: 06 Jul 2012 03:36 AM PDT

លោក​ស្រី​អធិការ​បតីអាល្លឺម៉ង់​
​យោងតាម​​ការ​ស្ទាប​ស្ទង់​មតិ​មួយ​ចេញ​ផ្សាយ​កាលពី​ថ្ងៃទី៥កក្កដា​ថា​ប្រជាប្រិយ​ភាព​របស់​អធិការ​​បតីអាល្លឺម៉ង់​​លោក​ស្រីអេន​ហ្សីឡា​​​ម័រកែល​​ ឡើង​ដល់​កម្រិត​ខ្ពស់​​មួយ​ពុំ​ធ្លាប់​​មាន​ចាប់​​តាំងពី​៣ឆ្នាំ​មក​ហើយ​ដោយ​ក្នុង​ចំណោម​​ពួក​​​អ្នក​ត្រូវ​​គេ​សាកសួរ​ដល់ទៅ​​៦៦%​សំដែងការ​គាំទ្រ​ចំពោះ​លោក​ស្រី ។​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!