Koh Santipheap Daily

Koh Santipheap Daily


មុខសញ្ញាគ្រឿងញៀន​បើក​រថយន្ត​គេច​ពីភ្នំពេញ​បុក​មនុស្ស​ស្លាប់​ដល់កំពង់ចាម​អស់លក្ខណ៍

Posted: 02 Jul 2012 01:00 AM PDT

រថយន្តបង្ក
ខេត្ត​កំពង់ចាម ៖ លោក​ឧត្តម​សេនីយ៍​ត្រី ឆាយ ​គឹមសុន ​ស្នងការនគរបាល​ខេត្ត បាន​ពង្រាយ​កម្លាំង​​កង​អន្តរាគមន៍​​​សហការ​ជាមួយ​​នគរបាលស្រុក​ត្បូង​ឃ្មុំ ​តាម​ប្រមាញ់​មុខ​សញ្ញា​ជួញ​ដូរ​គ្រឿង​ញៀន​​ដ៏​សកម្ម​ម្នាក់​ឈ្មោះ ​គង់ ​សារ៉ា ​ភេទ​ប្រុស អាយុ​៥២ឆ្នាំ ​​ស្នាក់​នៅ​ផ្ទះ​ជួល​ក្នុង​សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួលគោក ​រាជធានី​ភ្នំពេញ ​មានស្រុកកំណើត​នៅភូមិ​ទួល​ថ្ម ឃុំ​ថ្មពូន ស្រុក​​ព្រៃ​ឈរ ​​ដែល

Sagan ឈ្នះ​ដំណាក់​ទី​១​ប្រណាំង​កង់​នៅ​ប្រទេស​បារាំង

Posted: 02 Jul 2012 12:51 AM PDT

កីឡាករ​ស្លូ​វ៉ា​គី​ Peter Sagan
Peter Sagan បាន​​បង្ហាញ​​ពី​​ភាព​​ខ្លាំង​​របស់​​ខ្លួន​​ក្នុង​​រដូវ​​កាល​​ថ្មី​ដោយ​​បាន​យក​ឈ្នះ​ដំ​ណាក់​ទី​១​​​នៃការ​ប្រណាំង​កង់​កម្ម​វិធី​​ Tour de France​លើក​ទី​៩៩​នៅ​ប្រទេសបែល​ហ្ស៊ិក​​កាល​ពីថ្ងៃ​អា​ទិត្យ​​​ទី១​​​​​​ខែកក្ក​ដា​​​​កន្លង​មក​នេះ​​។ ការ​ប្រណាំង​ ដំ​ណាក់​​នេះ​​ ត្រូវ​បាន​បញ្ចប់​នៅ​ទី​ក្រុង ​Seraing ប្រ​ទេស​​បែល​ហ្ស៊ិក​​ ។

ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ព្រះ​សីហនុ បើក​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​គ្រប់​គ្រង​កន្លែង​​កើតហេតុ​

Posted: 02 Jul 2012 12:50 AM PDT

ពិធី​ថ្លែង​សុន្ទរកថា​​ក្នុង​ការ​បើក​វគ្គ​បណ្តុះ​បណ្តាល​
ខេត្ត​ព្រះ​សីហនុ ៖ ​​ព្រឹក​ថ្ងៃទី​២ កក្កដា ២០១២ ​នៅ​ស្នង​ការ​ដ្ឋាន​នគរបាល​​ខេត្ត​ មាន​បើ​ក​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​គ្រប់​គ្រង​កន្លែង​កើតហេតុ​ ដែល​រៀបចំ​ដោយ​អគ្គ​ស្នង​ការ​ដ្ឋាន​នគរ​បាល​​ជាតិ សហ​ការ​ឧបត្ថម្ភ​ដោយ​នគរ​បាល​សហ​ព័ន្ធ​អូស្ត្រាលី ព្រមទាំង​​ប្រគល់​សម្ភារ​បច្ចេក​ទេស​ជា​ច្រើន​​ឱ្យ​ស្នង​ការ​ដ្ឋាន​នគរ​បាល​​ខេត្ត ។ ពិធី​​នេះ​​ប្រព្រឹត្ត​​ឡើង​ក្រោម​​អធិបតី​ភាព​លោក​ឧត្តម​សេនីយ៍​ឯក ម៉ក់ ជីតូ ​ប្រធាន​

មន្ត្រី​កសិកម្ម​៖ ​នៅស្រុក​អូរ​ជ្រៅ​ និង​ក្រុង​សិរីសោភ័ណឆ្នាំនេះ​ស្រូវមាន​ជំងឺ

Posted: 02 Jul 2012 12:45 AM PDT

មន្ត្រី​កសិកម្ម​៖ ​នៅស្រុក​អូរ​ជ្រៅ​ និង​ក្រុង​សិរីសោភ័ណឆ្នាំនេះ​ស្រូវមាន​ជំងឺ
ខេត្ត​បន្ទាយមានជ័យ ៖ ឆ្នាំនេះស្ថាន​ភាព​ដំណាំ​ស្រូវ​នៅ​ស្រុកអូរជ្រៅ និង​ក្រុងសិរីសោ​ភ័ណ​ មាន​កន្លែង​ខ្លះ​ស្រូវបាន​ងាប់​​ដែល​តាមមន្ត្រី​​កសិកម្ម​ខេត្ត​​​ប្រាប់​ថា ​​​ស្រូវ​មាន​ជំងឺ ។ ប្រជា​កសិករ​នៅ​ស្រុក​អូរជ្រៅ​និយាយថា​ ​នៅ​ឆ្នាំ​២០១២ ​នេះ​ការ​ធ្វើ​ស្រែជួបនឹង​គ្រោះ​រាំង​ស្ងួត ​បន្ទាប់​ពី​បាន​​ធ្វើ​ពង្រោះ​កាល​ពី​ខែមេសា និង​ឧសភា ។ ​​​​ដោយសារ​ការ​ធ្វើ​ស្រូវ​ពង្រោះ​គ្មាន​ទឹក​ភ្លៀង​​​​គ្រប់​គ្រាន់​

ផឹកស្រា​​ស្រវឹង​ជិះម៉ូតូធាក់​ជញ្ជាំង​ផ្ទះ​បង្ក​ជម្លោះ​ចាក់​របួស​ធ្ងន់​ម្នាក់​

Posted: 02 Jul 2012 12:39 AM PDT

បុរសរងគ្រោះ​ត្រូវ​បាន​ជួយ​សង្គ្រោះ
ខេត្ត​បន្ទាយ​មានជ័យ ៖ បុរស​ម្នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ​បង្អែក​ដើម្បី​សង្គ្រោះ​ជីវិត បន្ទាប់​ពីត្រូវជន​ដៃ​ដល់​យក​កាំ​បិត​ចិត​បន្លែ​ចូល​មក​ចាក់​​ដល់​ក្នុង​ផ្ទះ​ទាំង​កំរោល​ហើយ​គេច​ខ្លួនបាត់​ដោយ​សុវត្ថិភាព សមត្ថ​កិច្ច​មិន​ទាន់​ចាប់​ខ្លួន​​​បាន​នៅ​ឡើយ​​ ​។ ហេតុ​ការណ៍​នេះ​បានកើត​ឡើង​កាលពីវេលាម៉ោង​​៩​យប់​ថ្ងៃទី​៣០ មិថុនា ​នៅក្នុង​ផ្ទះ​ជួល​មួយ​កន្លែង​ស្ថិត​ក្នុង​ភូមិ​ក្បាល​ស្ពាន​​១​ សង្កាត់​

លោក​កែប ជុតិមា ​រំលឹក​វិធាន​ការ​ចាស់​​ចាប់​ឃាត់​រថយន្ត​ ខ.ម-ន.ប ​និង​បិទ​កញ្ចក់​ខ្មៅ​

Posted: 02 Jul 2012 12:39 AM PDT

ទិដ្ឋ​ភាព​​នៅ​ក្នុងពិធី​​ប្រជុំ​ប្រចាំ​ខែ​
រាជធានីភ្នំពេញ ៖ ​លោកកែប ជុតិមា ​អភិ​បាល​រាជធានីភ្នំពេញ ​បាន​ធ្វើ​ការ​រំលឹក​ជា​ថ្មី​នូវ​​វិធាន​ការ​ចាស់​ដល់​អាជ្ញា​ធរ​​មាន​សមត្ថ​កិច្ច​គ្រប់​ខណ្ឌ​ទូទាំង​រាជ​ធានី​ភ្នំពេញ ឱ្យ​បន្ត​ការ​រឹត​បន្តឹង​​​ចាប់​ឃាត់​រថយន្ត​​ពាក់​ស្លាក​លេខ ខ.ម-ន.ប ​ដែល​​មិន​មាន​ឯក​សារ​ត្រឹមត្រូវ និង​រថយន្ត​បិទ​កញ្ចក់​ខ្មៅ ដើម្បី​​ធ្វើការ​ផាក​ពិន័យ​​ ឬ​ក៏​ឃាត់​ទុក​រយៈ​ពេល​មួយ​យប់​ឱ្យ​រាង​ចាល ។

ប្រធាន​សហព័ន្ធ​​បាល់​ទាត់​​អឺ​រ៉ុប(UEFA) មាន​គំនិត​​ចង់​ប្រើ​​ប្រាស់ប្រទេសចំនួន​​12​ធ្វើ​ជា​​ម្ចាស់​ផ្ទះ​​រៀប​ចំ​ប្រកួត​កីឡា​​បាល់​ទាត់​យូរ៉ូ​2020

Posted: 02 Jul 2012 12:30 AM PDT

ប្រធាន​សហព័ន្ធ​​បាល់​ទាត់​​អឺ​រ៉ុប(UEFA)
ទី​ភ្នាក់​ងារ​​ព័ត៌មាន​​​បរទេស​​​កាល​ពី​​ថ្ងៃ​ទី​១ កក្កដា ផ្សាយ​ឱ្យ​ដឹង​ថា លោក​ម៉ៃ​ឃើល ផ្លា​ទី​នី ​ប្រធាន​សហ​ព័ន្ធ​​​បាល់​ទាត់​អឺ​​រ៉ុប​ (UEFA) បាន​បង្ហាញ​​ពី​គោល​​គំនិត​​ថ្មី​របស់​ខ្លួន​សម្រាប់​ការ​​រៀប​ចំ​​​ការ​ប្រកួត​​បាល់​ទាត់​យូ​រ៉ូ​២០២០ ​ដែល​​អាច​ប្រើ​ប្រាស់​១២​-១៣​ប្រទេស​ ក្នុង​ការ​រៀប​ចំ​ការ​ប្រកួត​ និង​ជា​ចុង​​ក្រោយ​​ក៏​មាន​ប្រទេស​តួក​គី ស្ថិត​​នៅ​លំដាប់​ទី​១ ​ដែលអាច​ទទួល​បាន​សិទ្ធិ​ធ្វើ​ជា​​ម្ចាស់​ផ្ទះ ។ទោះ​ជា

នេន​មួយ​អង្គ​នៅ​វត្ត​ថ្ម​បី​ដុំ​ឡើង​លាប​ថ្នាំ​ជញ្ជាំង​សាលា​ឆាន់​ធ្លាក់​សុគត​

Posted: 02 Jul 2012 12:26 AM PDT

នេន​ដែល​ធ្លាក់​​ពី​លើ​សាលា​ឆាន់​សុគត​
ខេត្តពោធិ៍​សាត់ ៖ នេន​មួយ​អង្គ​បាន​ធ្លាក់​ពី​​លើ​សាលា​ឆាន់​ បណ្តាល​ឱ្យ​រង​របួស​យ៉ាងធ្ងន់​ធ្ងរ​ ខណៈ​ពេល​ឡើង​លាប​ថ្នាំ​ជញ្ជាំង ហើយ​បាន​រយៈ​ពេល​៣​ថ្ងៃ​ក៏​សុគត​នៅ​មន្ទីរពេទ្យ​មួយ​នៅ​ឯ​ភ្នំពេញ ។ ​ករណី​នេះ​បាន​កើតឡើង​​កាលពី​ថ្ងៃ​ទី​២៩ មិថុនា ២០១២ វេលា​ម៉ោង​៨​ព្រឹក​​នៅ​វត្ត​ដំរី​កូន ហៅ​​ថ្ម​បី​ដុំ ស្ថិត​ក្នុង​ភូមិ​អូរ​ថ្កូវ សង្កាត់​រលាប ​ក្រុង​​ពោធិ៍​សាត់ ។

​នារី​រូប​ស្រស់​​បាត់​ពី​ផ្ទះ​គ្មាន​ដំណឹង​​ជិត​១០​ថ្ងៃ ក្រុម​គ្រួសារ និង​គូ​ដណ្តឹង​ដើរ​រក​ទាំង​អន្ទះ​អន្ទែង​

Posted: 02 Jul 2012 12:19 AM PDT

នារី​រូប​ស្រស់​ដែល​បាត់​​​ខ្លួន​ពី​ផ្ទះ​
ខេត្ត​ក្រចេះ ៖ ​ក្រុម​គ្រួសារ​​ និង​គូដណ្តឹង​របស់​នាងក្រមុំ​រូប​​ស្រស់​នៅ​តែ​បន្ត​ដើរ​ស្វែង​រក​រូប​នាង​គ្រប់​ច្រក​ល្ហក​ ខណៈ​ដែល​នាង​​បាន​ចេញ​បាត់​ពី​ផ្ទះ​អស់​រយៈ​ពេល​ជិត​១០​ថ្ងៃ មក​ហើយ ​ដោយ​​មិន​ដឹង​ជា​ទៅ​ទីណា និង​មិន​ទាន់​មាន​ដំណឹង​នៅឡើយ ។ ក្រោយ​ពី​ការ​បាត់​ខ្លួន​នារី​រូប​នោះ គិត​មក​ដល់​ពេល​នេះ​គឺ​មាន​រយៈ​ពេល​ជិត​១០​ថ្ងៃ​មក​ហើយ ហើយគ្រួសារ​នារី​រងគ្រោះ​ក៏​បាន​ដាក់​ពាក្យ​

សមាគម​នារី​អាស៊ាន ចុះ​សាក​សួរ​​សុខ​ទុក្ខ​​កុមារ​កំព្រា​​ក្នុង​​អង្គការ​ OCTO

Posted: 02 Jul 2012 12:15 AM PDT

សមាគម​នារី​អាស៊ាន ចុះ​សាក​សួរ​​សុខ​ទុក្ខ​​កុមារ​កំព្រា​​ក្នុង​​អង្គការ​ OCTO
ខេត្ត​កំពង់​ស្ពឺ​​​ ៖ ប្រតិ​ភូ​សមាគម​នារី​អាស៊ាន​ ដឹក​នាំ​​ដោយ​លោក​ជំទាវ ស៊ុន សា​ភឿន រដ្ឋ​លេ​ខា​ធិការ​ក្រសួង​​​ការ​បរទេស ​​និង​សហ​ប្រ​តិបត្តិ​ការ​អន្តរ​ជាតិ និង​ជា​ប្រធាន​សមាគម​នារី​​អាស៊ាន​កម្ពុជា ​កាល​ពី​ថ្ងៃ​ទី​២៩ មិថុនា ​ឆ្នាំ​២០១២ ​បាន​ចុះ​សាក​សួរ​​​​សុខ​ទុក្ខ​​ និង​សំណេះ​សំណាល​ជា​មួយ​​កុមារ​​កំព្រា ដែល​កំពុង​​រស់​នៅ​ក្នុង​អង្គការ​​​បណ្តុះ​បណ្តាល​ និង​ថែរក្សា​កុមារ​​កំព្រា (OCTO) ស្ថិត​នៅ​ភូមិ​ទី​

ខឹង​ប្តី​ពូកែប្រចណ្ឌ​​ពេក​​យក​កាំបិត​​បុ័ង​តោ​កាប់​១​កាំបិត​របួស​ដៃ​ឆ្វេង​

Posted: 02 Jul 2012 12:10 AM PDT

ប្រពន្ធ​ដែល​ខឹង​ប្តី​​ប្រច័ណ្ឌ​ច្រើន​កាប់​ប្តី​ឱ្យ​របួស​
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ស្ត្រី​ចិត្ត​ខ្លាំង​​ម្នាក់​ខឹង​​ប្តី​​ពូកែ​ប្រច័ណ្ឌ​​ពេក​ផ្ទុះ​កំហឹង​ទាញ​កាំបិត​បុ័ង​តោ​​កាប់​ទៅ​លើ​ប្តី​មួយ​កាំបិត បណ្តាល​ឱ្យ​​របួស​ដៃ​ខាង​ឆ្វេង ហើយ​​ត្រូវ​បាន​កម្លាំង​​នគរ​បាល​ក្រុង​ប៉ោយប៉ែត ចាប់​ឃាត់​ខ្លួន ។ ​ហេតុ​ការណ៍​​នេះ បាន​កើតឡើង​​​កាល​ពី​វេលា​​ម៉ោង​៩​យប់​ថ្ងៃទី​៣០ មិថុនា ២០១២ ​នៅ​ភូមិ​គីឡូ​ម៉ែត្រ​​លេខ​៤ ​សង្កាត់​​​ផ្សារ​កណ្តាល ​ក្រុង​ប៉ោយ​ប៉ែត ។

ពល​រដ្ឋ​ខេត្ត​មណ្ឌល​គិរី​​មួយ​ចំនួន​ពេញ​ចិត្ត​ក្នុង​ការ​បង្ក​បង្កើន​ផល​​ដំឡូង​មី​

Posted: 02 Jul 2012 12:02 AM PDT

ចំការ​ដំឡូង​មី​ដែលប្រជាពលរដ្ឋ​នាំគ្នា​​ដាំដុះ​
ខេត្ត​មណ្ឌល​គិរី​ ៖ រដូវ​ធ្លាក់​ភ្លៀង​​ឈាន​ចូល​មក​​ដល់​​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​ក្នុង​ខេត្ត​មណ្ឌល​គិរី ស្ទើរ​ទូទាំង​ខេត្ត​បាន​និង​កំពុង​នាំ​គ្នា​រូត​រះ​ម្នី​ម្នា​​ដាំ​ដំឡូងមី​ឱ្យ​​ទាន់​រដូវ​កាល ខណៈ​ដែល​​​ប្រជា​ពល​រដ្ឋ​​មួយ​ចំនួន​ទៀត​ក៏​បា​នដាំ​ដុះ​រួច​រាល់​ហើយ​ដែរ និង​កំពុង​លូត​លាស់​ឡើង​ខៀវ​ស្រងាត់​​ពេញ​វាល​តែ​ម្តង ។

គ្រោះ​ថ្នាក់​ចរា​ចរណ៍​​​៦​​ខែ​​ដើម​ឆ្នាំ​២០១២ ​ថយ​ចុះ​​តិចតួច​​ បើ​ប្រៀបធៀប​៦​ខែ​ឆ្នាំមុន

Posted: 02 Jul 2012 12:01 AM PDT

គ្រោះថ្នាក់​ចរា​ចរណ៍​នា​ពេល​កន្លងមក
ខេត្ត​មណ្ឌលគិរី ៖ ​  ករណី​គ្រោះថ្នាក់​ចរា​ចរណ៍​​​​​នៅ​ខេត្ត​មណ្ឌល​គិរី​​ក្នុងឆ្នាំ​២០១២  បើ​ប្រៀបធៀប​​​ឆមាស​ទី១ ឆ្នាំ​២០១១ ​​ក្នុងរយៈ​ពេល​៦​ខែ​ដូចគ្នា ​គឺ​​ឃើញ​ថា មាន​ការថយចុះ​​រហូតដល់៤​លើក ស្មើ​នឹង​​៨,​៨៨ភាគរយ​ ។លោក​​វរសេនីយ៍ត្រី​​ចាន់ ទិត្យ ​នាយ​ការិយា​ល័យ​​ចរា​ចរណ៍​​នៃស្នង​ការ​​ដ្ឋាន​​នគរបាល​ខេត្ត​​បាន​ឱ្យ​ដឹង​ថា ​ករណីគ្រោះថ្នាក់​​ចរា​ចរណ៍​​​កើត​ឡើង​​​ចំនួន៤១ លើក​ដូច​ជា​​រថយន្ត​ក្រឡាប់​​​​

​កូន​ប្រុស​អាជីវករ​​លក់​គ្រឿង​សំណង់​​​ដែល​ផឹក​ថ្នាំ​​បាញ់​ស្មៅ​បាន​ស្លាប់ហើយ

Posted: 02 Jul 2012 12:00 AM PDT

​កូន​ប្រុស​អាជីវករ​​លក់​គ្រឿង​សំណង់​​​ដែល​ផឹក​ថ្នាំ​​បាញ់​ស្មៅ​បាន​ស្លាប់ហើយ
ខេត្តប៉ៃ​លិន ៖ ​ បុរស​ម្នាក់​ដែល​គេ​ស្គាល់​ថា ​ជ​ាកូន​ប្រុស​​របស់​អាជីវករ​​លក់​គ្រឿង​សំណង់ ដែលផឹកថ្នាំ​​​ពុល​បាញ់​ស្មៅ​ប្រភេទ​ទឹក​ខៀវ​​​អស់​ជិត​១​​លីត្រ ​បាន​ស្លាប់​បាត់បង់​ជីវិត​​​​​នៅ​​ល្ងាច​ថ្ងៃ​ដដែល ​ខណៈ​​ដែល​បុរស​រូប​នេះ​បានផឹក​​ថ្នាំពុល​​កាលពីវេលាម៉ោង​៦ ​និង​៣០​នាទី​​​​ព្រឹក​ថ្ងៃទី២៩ មិថុនា ២០១២ នៅ​ខាង​ក្រោយ​ផ្ទះ​ជនរងគ្រោះ​​ ស្ថិត​ក្នុងភូមិ​អូរតា​ពុក​លើ ​សង្កាត់​​ប៉ៃលិន ក្រុង​ប៉ៃលិន ។

តូច​ចិត្ត​​ម៉ែ​ឪ​​មិន​អើ​ពើ​ និង​ខឹង​​​មិន​​ឱ្យ​ជួប​​​ប្តី​ក្នុង​​មណ្ឌល​កែ​ប្រែ​​​រត់​ចូល​​​ឡាន​

Posted: 01 Jul 2012 11:45 PM PDT

នារីដែលតូច​ចិត្ត​​ម៉ែ​ឪ​​មិន​អើ​ពើ​ និង​ខឹង​​​មិន​​ឱ្យ​ជួប​​​ប្តី​ក្នុង​​មណ្ឌល​កែ​ប្រែ​​​រត់​ចូល​​​ឡាន​
ខេត្ត​បាត់​ដំបង​​​​​​ ៖ នារី​​​​វ័យ​​​ក្មេង​​ម្នាក់​ដែល​គេ​សង្ស័យ​​ថា អាច​ញៀន​ថ្នាំ​​ផង​ បាន​​​ព្យា​យាម​​រត់​ចូល​រថយន្ត​​ធ្វើ​អត្ត​ឃាត​​តែ​មិន​បាន​សម្រេច​​​ និង​​បង្ក​​​​​​ឱ្យ​រថយន្ត​​​២​គ្រឿង​​​​បុក​គូទ​​គ្នា​​ដោយ​​សារ​តែ​នាង​​ ខណៈ​ពេល​​ជាន់​ហ្វ្រាំង​​ទាំង​ប្រថុច​ញ៉ុច​ ។ ហេតុ​ការណ៍​នេះ​​បាន​កើត​ឡើង​​កាល​ពីវេលា​​ម៉ោង​​១១​និង​​​៣០នាទី​​ព្រឹក​ថ្ងៃ​ទី​​៣០​ មិថុនា ​នៅ​ផ្លូវ​លេ​ខ​១ ក្បែរ​​សារមន្ទីរ​​​ខេត្ត​​ ក្នុង​សង្កាត់​​​ស្វាយ​ប៉ោ ​ក្រុង​បាត់​

វៀត​​ណាម​​​​​កាត់​បន្ថយ​​​អត្រា​​ការ​ប្រាក់​​ខណៈ​ដែល​​កំណើន​សេដ្ឋ​កិច្ច​​ប្រចាំ​ឆ្នាំ​​​ស្ថិត​​ក្រោម​៥​%​តិច​ជាង​​​ការ​រំពឹង​ទុក​

Posted: 01 Jul 2012 11:44 PM PDT

​ប្រទេស​វៀត​ណាម​​បាន​​​កាត់​បន្ថយ​​អត្រា​​កា​រ​ប្រាក់​​​ជា​លើក​ទី​​៥​នៅ​ឆ្នាំ​នេះ​​ ដើម្បី​​​លើក​កម្ពស់​​កំណើន​សេដ្ឋ​កិច្ច​​ក្រោយ​ពី​​​សេដ្ឋ​កិច្ច​​​ប្រទេស​​​មាន​កំណើន​​តិច​ជាង​​ការ​រំពឹង​ទុក​​​ គឺ​ស្ថិត​​ក្រោម​​៥%​​​ក្នុង​ត្រី​​​មាស​នេះ​ ។ធនាគា​រ​កណ្តាល​របស់​វៀត​ណាម​បាន​កាត់​បន្ថយ​​អត្រា​​ហិរញ្ញវត្ថុ​​សាជា​ថ្មី​​ពី​​១១%ទៅ​​១០%​​ និង​អត្រា​​អប្ប​​ហារ​(ការបញ្ចុះ​តម្លៃ)​ពី​​​៩%មក​៨%​ ។ ​ផលិត​ផល​​​​ក្នុង​ស្រុក​​សរុប​​(GDP)​

ឥណ្ឌា​គ្រោង​ចំណាយ​​៥,៣ពាន់​លាន​​ដុល្លារ​ដើម្បី​​ពង្រីក​ផ្លូវ​ហាយ​វ៉េ

Posted: 01 Jul 2012 11:43 PM PDT

ប្រទេស​​ឥណ្ឌា​​គ្រោង​ចំណាយ​ប្រាក់​​ប្រ​មាណ​៣០០​ពាន់​​លាន​​​​រូពី​ ស្មើ​នឹង​​​៥,៣ពាន់​លាន​ដុល្លារ​​​អាមេរិក​​​ពង្រីក​ផ្លូវ​ហាយ​វ៉េ​ឱ្យ​ធំ​ទូលាយ​​​ជាង​មុន​​ ដើម្បី​សម្រួល​ដល់​​ការ​កក​ស្ទះ​​ចរាចរណ៍​ កាត់​បន្ថយ​ការ​​​ចំណាយ​សាំង​​ និ​​ង​ដើម្បី​​កំណើន​​សេដ្ឋ​កិច្ច​​ ។ ​រដ្ឋ​លេខា​ធិការ​​​ក្រសួង​​​គមនា​គមន៍​​ និង​ផ្លូវ​​ហាយ​​វ៉េ​​ លោក​ Raghav Chandra ​បាន​​ថ្លែង​ថា ប្រទេស​ឥណ្ឌា​​នឹង​ពង្រីក​ផ្លូវ​ហាយ​វ៉េ​១.៦០០​គីឡូ

វិបត្តិ​បំណុល​ចាយលុយ​​អឺរ៉ូ​​បណ្តា​​ល​ឱ្យ​​ប្រជាជន​​​ធ្វើ​​និរ​ទេស​​ទៅ​ក្រៅ​ប្រទេស​

Posted: 01 Jul 2012 11:42 PM PDT

តាម​ការ​​ឱ្យ​ដឹង​​​​ពី​អង្គ​ការ​​​ដើម្បី​​​អភិ​វឌ្ឍន៍​ និង​កិច្ច​​​សហ​ប្រតិ​បត្តិ​ការ​​​​សេដ្ឋ​កិច្ច​​​ហៅ​កាត់​ថា OECD ​ថា ​ប្រជា​ជន​​​ជា​ច្រើន​​​កំពុង​​ធ្វើ​​​​ចំណាក​ស្រុក​​​ដោយ​​សារ​តែ​វិ​បត្តិ​​សារ​ពើ​​ពន្ធ​​តំបន់​​ចាយ​លុយ​អឺ​រ៉ូ​ ។ ​អត្រា​​​អ្នក​អត់​ការ​ងារ​​​ធ្វើ​នៅ​​ក្រិក​ អៀរឡង់​ ​ព័រទុយ​ហ្គាល់​ អេស្ប៉ាញ​ និង​​អីុ​តា​លី​ បាន​ហក់​ឡើង​​​ខ្ពស់​​ ដោយ​សារ​​​សេដ្ឋ​កិច្ច​​របស់​ពួក​គេ​​ឡើង​ចុះ​​​​តិច​តួច​​បំផុត​​​ ​ហេតុ​ដូច្នេះ​​បាន​ជា​​រដ្ឋា​ភិបាល​​​ត្រូវ​កាត់​បន្ថយ​​​

ប្រកាស​សុពល​ភាព​ក្រុម​ប្រឹក្សា​សង្កាត់​ចតុមុខ​

Posted: 01 Jul 2012 11:36 PM PDT

ទិដ្ឋ​ភាព​នៅ​​ក្នុង​ពិធី​​ប្រកាស​សុពល​ភាព​ក្រុម​ប្រឹក្សា​សង្កាត់​ចតុមុខ​
រាជធានីភ្នំពេញ ៖ ​លោក​សុខ សម្បត្តិ ជំនួយ​ការ​សម្តេច​​អគ្គ​មហា​សេនា​បតី​តេជោ ហ៊ុន សែន ​និង​ជាអភិ​បាល​ខណ្ឌ​ដូនពេញ ​លោក​ស្រី ម៉ិញ កុស​នី រដ្ឋ​លេខាធិការ​ក្រសួង​វប្ប​ធម៌​​ និង​វិចិត្រ​សិល្បៈអម​ដំណើរ​​ដោយអភិ​បាល​រង​ មន្ត្រី​រាជ​ការ និង​​ប្រជា​ពល​រដ្ឋ​​​ប្រមាណ​២០០​​នាក់​ចូល​រួម​ពិធី​​​ប្រកាស​សុពល​ភាព​សមា​ជិក​ក្រុម​ប្រឹក្សា​​សង្កាត់​ចតុមុខ​នៅ​សាលប្រជុំ​វិទ្យា​ស្ថាន​ជាតិ​អប់រំ ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌ​

រថយន្ត​2គ្រឿង​បើក​ដេញ​​គ្នា​​ទៅ​បុក​រថយន្ត​​ឡង់​គ្រីស្សរ័​ចត​​នៅចិញ្ចើម​ផ្លូវ​

Posted: 01 Jul 2012 11:30 PM PDT

ទិដ្ឋភាព​កន្លែងកើតហេតុ
រាជ​ធានី​ភ្នំពេញ​ ៖ រថយន្តមួយគ្រឿង​​ម៉ាក​ឡង់​គ្រីស្សរ័ដែល​ម្ចាស់​ចត​ស្ងៀម​នៅ​លើ​ចិញ្ចើម​ផ្លូវ​លេខ​៣៨៤​កែង​ផ្លូវលេខ​១៧៣​ ស្ថិត​ក្នុង​សង្កាត់​​ទួល​ស្វាយព្រៃ​​ទី​១ ​ខណ្ឌ​ចំការមន​​ ហើយ​ម្ចាស់​​ចូល​ទៅ​ផឹកស៊ី​នៅ​ក្នុង​​ភោជ​នីយ​ដ្ឋាន​មួយ​ត្រូវ​​រថយន្ត​មួយគ្រឿង​ម៉ា​ក​កាម​រី​ឆ្លាម​ពណ៌​ខ្មៅ​បើក​បុក​កាលពី​វេលាម៉ោង​៩​និង​៣០​នាទី​​យប់ថ្ងៃ​ទី​៣០​ មិថុនា ឆ្នាំ​២០១២​បណ្តាល​ឱ្យ​រថយន្ត​ឡង់គ្រីស្សរ័ខូចខាត​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី២ កក្កដា ២០១២

Posted: 01 Jul 2012 11:16 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​២ កក្កដា ​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា

ស្ត្រី​មេ​ម៉ាយ​​ភ្លើង​​ឆេះ​ផ្ទះ​​ទទួលអំណោយ​​ពី​លោក​រដ្ឋ​មន្ត្រី​ស៊ុយ​ សែម​

Posted: 01 Jul 2012 11:15 PM PDT

​លោក​ជំទាវ​​​ ជា​ ខេង ស៊ុយ​ សែម​ បាន​នាំ​យក​អំណោយ​​​ទៅ​ផ្តល់ជូនស្ត្រី​មេ​ម៉ាយ​​ភ្លើង​​ឆេះ​ផ្ទះ​​
ខេត្ត​​ពោធិ៍​សាត់​ ៖ ស្ត្រី​មេម៉ាយ​​​​​ក្រី​ក្រ​​ម្នាក់​រស់​នៅ​​​ភូមិ​​ទួល​ក្រួស សង្កាត់​​​ចំរើន​ផល​ ក្រុង​ពោធិ៍​សាត់​​ ដែល​ត្រូវ​ភ្លើង​​ឆេះ​​​ផ្ទះ​អស់​​​ខណៈ​ពេល​​​ទៅ​ធ្វើ​កម្ម​ករ​សំណង់​រក​លុយ​​ចិញ្ចឹ​ម​​កូន៣នាក់​​នោះ​ ឥឡូវ​​នេះ​ត្រូវ​បាន​​លោក​រដ្ឋ​មន្ត្រី​​ ស៊ុយ សែម​ ​ប្រធាន​ក្រុម​ការ​ងារ​ចុះ​ជួយ​​​ខេត្ត​ពោធិ៍​សាត់​​ និង​លោក​ជំទាវ​​​ សង់​​ផ្ទះ​ជូន​វិញ​​ និង​បាន​ផ្តល់​​​អំណោយ​​​ថែម​ទៀត​ ។​នៅ​ថ្ងៃ​​ទី​​៣០​ មិថុនា ​​ដោយ​សារ​​លោក​រដ្ឋ​មន្ត្រី​​​

ចូល​ដុត​ឯកសារក្នុងទី​គណៈកម្មាធិការ​​​បោះឆ្នោត​លីប៊ី​​នៅ​បេន​ហ្គាហ្ស៊ី​

Posted: 01 Jul 2012 11:11 PM PDT

ដុត​ឯកសារ​នានា​ក្នុងទីស្នាក់​ការ​​គណៈកម្មាធិការ​​បោះឆ្នោត​​
ពួក​ជន​ប្រដាប់​អាវុធ​ដែលទាមទារ​ស្វ័យភាព​​កាន់តែ​ច្រើន​សម្រាប់​​ភាគ​ខាង​កើតលីប៊ី​កាលពី​ ​ថ្ងៃទី​​១​កក្កដា​បាន​លុក​ចូល​ក្នុងទីតាំងគណៈកម្មា​ធិការ​បោះឆ្នោត​ក្រុងបេនហ្គាហ្ស៊ីហើយ​ដុតសម្ភារ​​​បោះឆ្នោត​​ទាំងឡាយ​ចោល​ខណៈ​សល់​ពេលមិ​ន​​​ដល់​​១​សប្តាហ៍​​ទៀត​ដល់​ថ្ងៃ​បោះ​ឆ្នោត​គឺថ្ងៃទី៧​កក្កដា ។

​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​បារាំង Laurent Blanc លាលែង​ចេញ​ពី​តំណែង

Posted: 01 Jul 2012 11:09 PM PDT

​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​បារាំង Laurent Blanc លាលែង​ចេញ​ពី​តំណែង
យោង​ទៅ​តាម​ប្រភ​ពព័ត៌​មាន​អា អែហ្វ ប៉េ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ទី១ កក្កដា ឆ្នាំ​២០១២ បានឱ្យ​ដឹង​ថា លោក Laurent Blanc បាន​ច្រាន​ចោល​ការ​​បន្ត​កុង​​ត្រា​ថ្មី​របស់​គាត់​ជាមួយ​សហ​ព័ន្ធ​បាល់​ទាត់​បារាំង​ (FFF) ដោយ​មិន​ព្រម​បន្ត​ដឹក​នាំ​ក្រុម​​ជម្រើស​ជាតិ​បារាំង​តទៅ​ទៀត​​នោះ​ទេ​ ។ ​ការ​ពុំ​ព្រម​ទទួល​យក​កុង​ត្រា​ថ្ម​ី​នេះ​​មាន​ន័យ​ថា លោក Blanc សម្រេច​ចិត្ត​​លា​ឈប់​ពី​តំណែង​គ្រូ​

កម្ម​ករ​លើក​ទំនិញ​នៅ​កំពង់​ផែ​ ​ត្រូវ​ទំនិញ​​កំពុង​ស្ទូច​​ដាក់​ធ្លាក់​សង្កត់​​លើ​ស្លាប់​

Posted: 01 Jul 2012 11:06 PM PDT

ជន​រងគ្រោះ​ដែល​ត្រូវ​​ទំនិញ​កំពុង​ស្ទូច​ធ្លាក់​សង្កត់​​ពី​លើ​ស្លាប់​
ខេត្តព្រះសីហនុ​ ៖ ​កម្ម​ករ​លើក​ទំនិញ​នៅ​កំពង់​ផែ​​ ម្នាក់​ត្រូវ​ទំនិញ​ស្ទូច​ដាក់​​គីប​ទម្ងន់​២​តោន​ដាច់​​ធ្លាក់​សង្កត់​​លើ​ស្លាប់​ ​កាល​ពី​វេលា​ម៉ោង​៣​រសៀល​ថ្ងៃទី​១ កក្កដា ​នៅ​កំពង់​ផែ​​​មួយ​​ក្នុង​ក្រុងព្រះ​សីហនុ ។ កម្ម​ករ​ដែល​ស្លាប់​បាត់​បង់​ជីវិត​មាន​ឈ្មោះ​​វង្ស វុទ្ធី អាយុ​១៨​ឆ្នាំ ជា​អ្នក​​លី​សែង​នៅ​កន្លែង​កើតហេតុ​ខាងលើ​ ​ស្នាក់​នៅភូមិ​ចំការ​ក្រូច ​ខេត្ត​

ឪពុក​​បញ្ឈប់​ការ​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ កូន​ស្រី​សប្បាយ​ចិត្ត​រៀន​ពូកែ​ជាប់​លេខ​១​រៀង​រាល់​ខែ​

Posted: 01 Jul 2012 11:04 PM PDT

ឪពុក​ដែល​កែ​គំនិត​ពេល​នេះ​កំពុង​បង្រៀន​កូន​តូច​
ខេត្ត​កំពង់​ឆ្នាំង ៖ ​«ខ្ញុំ​រៀន​បាន​លេខ​១​​រៀង​រាល់​ខែ​ចាប់​តាំង​ពី​ឪពុក​ខ្ញុំ​ឈប់​ប្រើ​អំពើ​ហិង្សា​​ក្នុង​គ្រួសារ» ។ នេះជា​សម្តីរបស់​កុមារី​ ម៉ុន សុធីតា អាយុ​១០​ឆ្នាំ ​ក្នុង​សម្លៀក​បំពាក់​សិស្ស អាវ​ដៃ​ខ្លី ពណ៌​​ស ដែល​ចាស់​បន្តិច និង​សំពត់​ខ្លី​ពណ៌​ខៀវ​ស្ទើរ​បាត់​សម្បុរ បាន​និយាយ​​ទៅ​កាន់​មន្ត្រី​សម្រប​សម្រួល​នៃ​អង្គ​ការ​សង្គ្រោះ​កុមារ​ដែល​​​ចុះ​សម្ភាសន៍​​ដោយ​ផ្ទាល់​ដល់​សាលា​រៀន​របស់​នាង​ដែល​កំពុង​សិក្សា​ គឺ​សាលា​

ជិះ​ម៉ូតូ​ឡើង​ខឿន​​ផ្លូវ​ជ្រុល​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​​ទៀត​បាក់​ភ្លៅ​​នារី​ម្នាក់

Posted: 01 Jul 2012 11:00 PM PDT

ម៉ូតូស្មាស់​បង្កហេតុ
រាជ​ធានីភ្នំពេញ​​ ៖ ម៉ូតូ​​ស្មាស់​​វី ពណ៌​ស​លាយ​ខ្មៅ ​បាន​ជិះ​ឡើង​ខឿន​​ផ្លូវ ​ជ្រុល​ទៅ​បុក​ម៉ូតូ​ស្មាស់​វី​ ពណ៌​ខ្មៅ ​មួយ​គ្រឿង​ទៀត​បណ្តាល​​ឱ្យ​បាក់​ភ្លៅ​​នារី​ម្នាក់​ជិះ​​ពី​ក្រោយ ​កាល​ពី​វេ​លា​ម៉ោង​​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​​​២៩ មិថុនា ​តាម​​ផ្លូវ​លេខ​៤៨៨ កែង​ផ្លូវ​លេខ​​១០៥ ​ជាប់​សាខា​ពន្ធ​ដា​រ​​​​​​​​​​​​​​​​​​​​​​​​​​​​​​ ខណ្ឌ​ចំការ​មន ស្ថិត​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ​ខណ្ឌ​ចំការមន ។

ថ្លើម​ធំ​បាញ់​២​គ្រាប់​​នៅ​មុខ​មន្ត្រី​​ប៉ូលិស​​ប៉ុស្តិ៍​​គ្មាន​អ្នក​ណា​ហ៊ាន​ក្អក​ ពេល​អ្នក​កាសែត​ទៅ​ថត​ភាគី​ម្ខាង​ទៀត​​ក្របួច​.ក​អាវ​វាយ និង​រុញ​ចូល​​រថយន្ត​

Posted: 01 Jul 2012 10:06 PM PDT

ទិដ្ឋ​ភាព​ឆោឡោ​នៅ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ ​ជនដៃ​ដល់​មាន​២​នាក់​បាន​ជិះ​​រថយន្ត​ស៊េរី​ទំនើប​​១​គ្រឿង​​បាន​បាញ់​​ប្រហារ​ចំនួន​២​គ្រាប់​សំដៅ​ទៅ​​រថយន្ត​​ឡង់​គ្រីស្ស័រ​ ៥៧០​ ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2K-5777 មួយ​​​គ្រឿង​​ទៀត ដែល​កំពុង​តែ​ថត​នៅ​មុខ​ហាង​បាយ​មួយ​កន្លែង​នៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៦៣ ក្នុង​សង្កាត់​​ចតុ​មុខ ខណ្ឌ​​ដូនពេញ កាលពី​​វេលា​ម៉ោង​៣​និង​១៥​នាទី​ទៀប​ភ្លឺ​ឈាន​ចូល​ថ្ងៃ​ទី​២ កក្កដា ២០១២ ​ហើយ​រត់​គេច​

គ្រឿង​ចក្រ​​អិុច​ស្កា​វ៉ាទ័រ ២៥​គ្រឿង ឈូស​ឆាយ​ដី​ព្រៃ​លិច​ទឹក​ជា​តំបន់​អភិ​រក្ស​​ត្រូវ​ឃាត់​ទុក​

Posted: 01 Jul 2012 09:27 PM PDT

ដីព្រៃ​ដែល​ត្រូវ​បាន​ឈូស​ឆាយ​
ខេត្ត​កំពង់​ធំ​ ៖ ​យុទ្ធ​នា​ការ​​​ចុះ​បង្ក្រាប​​ទប់​ស្កាត់​​ការ​ឈូស​ឆាយ​ដី​ព្រៃ​លិច​ទឹក​នៅតំបន់​បី ក្រោម​ការ​ដឹក​នាំ​ជាសម្ងាត់​របស់​​លោក​ប៊ិន ​ឈិន ឧប​នាយក​រដ្ឋ​មន្ត្រី អាជ្ញា​ធរ​ជាតិ​ទទួល​​បន្ទុក​​ដោះ​ស្រាយ​ទំនាស់​ដី​ធ្លី និង​ជា​អធិការ​​កិច្ច​​បឹង​ទន្លេ​សាប​បាន​បញ្ជាឱ្យ​កម្លាំង​​កង​រាជ​អាវុធ​​ហត្ថ​ចុះ​ស្ទាក់​ចាប់​​គ្រឿង​ចក្រ (AX) ​កំពុង​តែ​ឈូស​ឆាយ​ដី​ដែល​ជា​តំបន់​​ហាម​ឃាត់​ទាំង​យប់​នៅ​ចំណុច​​ឃុំ​ម្សាក្រង ឃុំ​សំព្រោច ​និង​ឃុំ​ចំណារ​

បុរស​​2នាក់​របួស​ធ្ងន់​​​ដោយ​សារ​ជិះ​ម៉ូតូ​​បុកគ្នា​​

Posted: 01 Jul 2012 09:15 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជ​ធានី​ភ្នំពេញ​​ ៖ បុរស​២នាក់​​របួស​​​ធ្ងន់​​ដោយ​​សារ​​ជិះ​ម៉ូតូ​​បុក​គ្នា​​​នៅ​ត្រង់​ចំណុច​​​ផ្លូវ​កោង​ ខណៈ​​បើក​​លឿន​​​រៀង​​ខ្លួន ។ ​គ្រោះ​ថ្នាក់​នេះ​​​កើត​ឡើង​​កាលពី​វេលា​ម៉ោង​​៩និង៤០​នាទី​​យប់​ថ្ងៃ​ទី​​​៣០​​ មិថុនា ​​​នៅ​ក្នុង​សង្កាត់​​កាកាប ខណ្ឌ​​​ពោធិ៍សែន​ជ័យ ។ ប្រភព​​ព័ត៌មាន​​​នៅ​កន្លែង​កើត​ហេតុ​​​​ឱ្យ​​ដឹងថា​ ​ម៉ូតូ​​ឌ្រី​ម​សេ​​១២៥ ​ស៊េរី​​​២០០៩ ​បើក​ដោយ​បុរស​ស្រវឹង​ម្នាក់​​​​​​​ ហើយ​​​ពេលទៅ​​​​​ដល់​ផ្លូវ​កោង​​​ និង​ងងឹត​​​ ក៏​​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!