Koh Santipheap Daily

Koh Santipheap Daily


ភរិយា​លោក​ជីវ៉ាន់​ស៊ុយ អំពាវ​នាវ​ឱ្យ​នាង​ខ្មឹប​ទៅ​មើល​មុខ​ឪពុក​ជា​លើក​​ចុង​ក្រោយ​

Posted: 05 Jul 2012 01:09 AM PDT

​នាង​ខ្មឹប​
រាជធានីភ្នំពេញ ៖ ភរិយា​លោក​ជីវ៉ាន់​ស៊ុយ ​បាន​​អំពាវ​នាវ​ដល់​នាង​ខ្មឹប​​ដែល​ជា​កូន​ស្រី​ឱ្យ​​មក​មើល​មុខ​ឪពុក​​​ជា​លើក​ចុង​ក្រោយ​ ខណៈ​​ពេល​ដែល​នាង​ហាក់​ធ្វើ​ព្រងើយ​​កន្តើយ​​មិន​យក​ចិត្ត​ទុក​ដាក់​​មក​មើល​ឪពុក​ចាប់​តាំងពី​គាត់​បាន​ធ្លាក់​ខ្លួន​ឈឺ​ជា​ទម្ងន់​​នោះ ហើយ​​ពេល​នេះ​លោក​ជីវ៉ាន់​ស៊ុយ កំពុង​​ដក​ចង្កា​​​មាន់​ដង្ហើម​ចុង​ក្រោយ​។

ម៉ូតូ​កង់​បី​ដឹក​ដែក​ កៀរ​រថយន្ត​ធុន​ធំ​ដឹក​ក្បឿង​​ក្រឡាប់​ឯ​រថយន្ត​​ដឹកខ្សាច់​​បួង​ចង្កូត​​គេច​​ក្រឡាប់​​​ដែរ ​របួស4នាក់​

Posted: 05 Jul 2012 01:00 AM PDT

ទិដ្ឋ​ភាពកន្លែងកើតហេតុ
ក្រុង​​ប៉ោយ​ប៉ែត​​​ ៖ ​មនុស្ស​​៤​នាក់​បាន​រង​​របួស​ធ្ងន់​ និង​ស្រាល​ក្នុង​​ហេតុ​ការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​កាល​ពី​វេ​លា​ម៉ោង​​​៩​យប់​​ថ្ងៃ​ទី​៣ កក្ក​ដា ​​​​​​​​​​​​លើ​​កំណាត់​ផ្លូវ​ជាតិ​​លេខ​​៥ ​ក្នុង​ភូមិ​​កូន​ដំរី​ សង្កាត់​​និមិត្ត ក្រុង​ប៉ោយ​ប៉ែត ​ខណៈ​​ម៉ូតូ​កង់​​បី​មួយ​គ្រឿង​​​បើក​ស្រប​ទិស​​ទៅ​កៀរ​រថយន្ត​ធុន​ធំ​ដឹក​​ក្បឿង​​ដាច់​កា​ឡេ​ ដែល​ម្ចាស់​ចត​​ចិញ្ចើម​ផ្លូវ​ បណ្តាល​​ឱ្យ​ម៉ូតូ​​កង់​បី​ក្រឡាប់​ជះ​មនុស្ស​ដួល​រដូ​​ក​រណែល​

គ្រោះថ្នាក់​ចរាចរណ៍​1ថ្ងៃ 2ករណី ដោយឡែក​ពីគ្នា​ របួស​ធ្ងន់​3នាក់​ស្រាល​2នាក់

Posted: 05 Jul 2012 12:45 AM PDT

ជន​រងគ្រោះ​កំពុង​ត្រូវ​បាន​ជួយសង្គ្រោះ
ខេត្ត​បន្ទាយមានជ័យ ៖ យ៉ាង​ហោច​ណាស់​​​មាន​មនុស្ស​៣នាក់ ​បាន​រង​របួស​ធ្ងន់​​ និង​​២នាក់​ទៀត​របួស​ស្រាល​​ ក្នុង​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​ចរាចរណ៍​​រយៈ​ពេល​មួយ​ថ្ងៃ ​រវាង​រថយន្ត​បុក​ជា​មួយ​ម៉ូតូ​ ដែល​ករណី​ទី១ បាន​កើត​ឡើង​កាល​ពីវេលាម៉ោង​១០ព្រឹក ​ថ្ងៃទី​​២ កក្កដា ​ក្នុង​ស្រុក​ភ្នំស្រុក​ និង​ករណីទី២ កើត​ឡើង​កាលពី​វេលាមោ៉ង​១០និង​២០នាទី​យប់​ថ្ងៃទី​២​ កក្កដា ​នៅ​ស្រុក​មង្គល​

រថយន្ត​ធុន​យក្ស​ដឹក​ស្រូវ​បំផ្លាញ​ផ្លូវ​លេខ​៣១៤D ខ្ទេច​ខ្ទាំ

Posted: 05 Jul 2012 12:38 AM PDT

ផ្លូវលេខ​​៣១៤D ​ដែល​ត្រូវ​រថយន្ត​ធុន​​យក្ស​​បំផ្លាញ​
ខេត្តស្វាយរៀង ៖ ​ប្រជា​​ពល​រដ្ឋ​ស្រុក​​កំពង់​រោទិ៍ សូម​អំពាវ​នាវ​ដល់​អាជ្ញា​ធរ​មាន​សមត្ថ​កិច្ច​មេត្តា​ចុះទប់​ស្កាត់​ក្រុម​ឈ្មួញ​ដឹក​ទំនិញ​ដែល​ប្រើ​ប្រាស់​រថយន្ត​ធុន​យក្ស​​យីឌុប ដឹក​ស្រូវ និង​​ដឹក​អីវ៉ាន់​​ធ្ងន់ៗ បណ្តាល​ឱ្យ​​ខូច​ផ្លូវ​ថ្នល់​លេខ​៣១៤D ​បាក់​ស្រុត​​ផុង​ជា​រណ្តៅ​​ក្រហេង​ក្រហូង​​ដោយ​កន្លែង​ខ្លះ​រណ្តៅ​​ត្រឹម​ជង្គង់​ក្លាយ​ជា​ត្រែង​ក្របី​ទៅ​ហើយ ដោយ​សារ​តែ​រ​ថយន្ត​ធុន​យក្ស​ទាំង​នោះ។ តើ​អាជ្ញា​ធរ​​សមត្ថ​កិច្ច​​ទៅ​ណា​អស់​ហើយ មេត្តា​ក្រឡេក​មើល​ផង ។

ខឹង​​នឹងកូន​ប្រដៅ​មិន​ស្តាប់​​​លេ​ប​ថ្នាំ​​ប៉ង​​សម្លាប់​ខ្លួន​​បាន​គ្រូ​ពេទ្យ​​ជួយ​ទាន់​

Posted: 05 Jul 2012 12:30 AM PDT

ជន​រងគ្រោះ​កំពុង​ត្រូវ​បាន​ជួយស​ង្គ្រោះ
ខេត្ត​កំពង់​ឆ្នាំង​​ ៖ ស្ត្រីម្នាក់ដោយ​សារតែ​ខឹង​នឹង​កូនស្តីប្រដៅមិនបាន ក៏គិតខ្លីហើយ​ព្យា​យាមសម្លាប់ខ្លួនដោយលេប​ថ្នាំ​ងងុយដេក​ចំនួន​២ដង អស់ជាង២០គ្រាប់ កាលពីវេលាម៉ោង ៧​និង៣០នាទីព្រឹកថ្ងៃទី​៣ កក្កដា នៅនឹង​ផ្ទះ​របស់​ខ្លួន​ ស្ថិតនៅភូមិផ្សារលើ សង្កាត់ផ្សារ​ឆ្នាំង ក្រុង​កំពង់​ឆ្នាំង ។

​ប៉ូលិស​ខណ្ឌ​ចំការ​មន ចាប់​អ្នក​ចែកចាយ​ថ្នាំ​ញៀន​បាន​២​នាក់​

Posted: 05 Jul 2012 12:18 AM PDT

សមត្ថកិច្ចឃាត់​ខ្លួន​អ្នក​ចែក​ចាយ​គ្រឿងញៀន​
រាជធានីភ្នំពេញ ៖ អ្នក​ចែក​ចាយ​ថ្នាំ​ញៀន​២​នាក់​ត្រូវសមត្ថ​កិច្ច​នគរបាល​ប៉ុស្តិ៍​​បឹង​ត្របែក​សហ​ការ​ជា​មួយ​​នគរបាល​​ខណ្ឌ​ចំការ​មន ចាប់​ឃាត់​​ខ្លួន​នៅ​បន្ទប់​ផ្ទះជួល​លេខ​៤៦P ៣៥ ផ្លូវ​លេខ​៩៣ ​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការ​មន កាល​ពី​វេលា​ម៉ោង​៤​និង​៣០​នាទី​រសៀល​​ថ្ងៃទី​៤ កក្កដា ២០១២ ​ដោយ​ដក​ហូត​បាន​ថ្នាំ​ញៀន​​មួយ​ចំនួន​​តូច ។

រដ្ឋ​ប្រកាស​ត្រៀម​​ដំឡើង​ថ្លៃ​​អគ្គិ​សនី​ ខណៈ​​វារី​អគ្គិ​សនី​រីក​ព្រោង​ព្រាត​​

Posted: 05 Jul 2012 12:17 AM PDT

ទិដ្ឋភាព​នៅ​វារីអគ្គិ​សនី​
រាជធានីភ្នំពេញ ៖ ​ការ​ត្រៀម​ដំឡើង​ថ្លៃ​អគ្គិ​សនី​របស់​រដ្ឋ​ដែល​ប្រកាស​ដោយ​មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ឧស្សាហកម្ម រ៉ែ និ​ង​ថាម​ពល​​នា​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​នេះ​បាន​ធ្វើ​​ឱ្យ​​មហា​ជន​ ក៏​ដូច​ជា​​ប្រជា​ពល​រដ្ឋ​កើត​ការ​ងឿង​ឆ្ងល់​ និង​ក្តៅ​ក្រហាយ​យ៉ាង​ខ្លាំង ព្រោះ​ថា​ សុខៗ​ស្រាប់តែ​ដំឡើង​ថ្លៃ​ភ្លើង​ (អគ្គិ​សនី) ដោយ​​លើក​ហេតុ​ផល​​ថា ប្រេង​នៅ​​លើ​ទី​ផ្សារ​អន្តរ​ជាតិ​ឡើងថ្លៃ ដូច្នេះ​​ត្រូវតែ​​ឡើង​ថ្លៃ​តាម ​​ចៀស​វាង​​ខាត​ប្រាក់​ចំណូល ។

ការ​ប្រកួត​​​បាល់​ទាត់​ជ្រើស​រើស​ជើង​ឯក​ថ្នាក់​ជាតិ​ឆ្នាំ​2012សម្រាប់​ថ្ងៃ​សៅរ៍​ និង​អាទិត្យ​ចុង​សប្តាហ៍​នេះ​មាន​4​ប្រកួត​

Posted: 05 Jul 2012 12:16 AM PDT

រាជធានី​ភ្នំពេញ ៖​​ ​បន្ទាប់​ពី​បាន​សម្រាក​អស់​ជា​ច្រើន​សប្តាហ៍​​ នៅ​ថ្ងៃ​សៅរ៍​ទី៧ និង​អាទិត្យ​ទី​៨ កក្កដា ខាង​មុខ​នេះ​ ការ​ប្រកួត​បាល់​ទាត់​ជ្រើស​​រើស​ជើង​ឯក​ថ្នាក់​ជាតិ​ឆ្នាំ​២០១២ នឹង​​បន្ត​ដំណើរ​ការ​របស់​ខ្លួន​​សា​ជា​ថ្មី​ឡើង​វិញ​នៅ​លើ​ទី​លាន​ពហុកីឡដ្ឋាន​ជាតិ។

ក្រុម​ការងារ​ខេត្តបន្ទាយ​មានជ័យ​​និងខេត្ត​ឧត្តរមាន​ជ័យ​ ជួបពលរដ្ឋ​នៅភូមិ​ត្រពាំង​ស្វាយ​

Posted: 05 Jul 2012 12:15 AM PDT

ក្រុម​ការងារ​ខេត្តបន្ទាយ​មានជ័យ​​និងខេត្ត​ឧត្តរមាន​ជ័យ​ ជួបពលរដ្ឋ​នៅភូមិ​ត្រពាំង​ស្វាយ​
ខេត្ត​បន្ទាយ​មាន​ជ័យ​​ ៖ កាលពីរសៀល​ថ្ងៃ​ទី២៩ មិថុនា កន្លងទៅ​នេះ​ ក្រុមការងារ​ខេត្ត​បន្ទាយ​​មាន​ជ័យ​ និង​ក្រុមការងារ​ខេត្តឧត្តរ​មាន​ជ័យ​ បានជួបសំណេះ​សំណាលជា​មួយប្រជា​ពល​រដ្ឋ​នៅ​ភូមិត្រពាំង​ស្វាយ ឃុំប៉ោយ​ចារ ស្រុក​ភ្នំ​ស្រុក​​ ក្នុងគោល​បំណង​ផ្សព្វ​ផ្សាយ​ពីគោល​នយោ​បាយ​ចាស់​សកម្ម​ភាពថ្មី របស់រាជ​រដ្ឋាភិបាល​កម្ពុជា ស្តីពីកំណែ​ទម្រង់ដី​ធ្លីនិងជល​ផល។ ពិធី​នេះ​​ក៏មាន​ការ​

លោក​ញឹក​ ប៊ុន​ឆៃ ធ្វើ​សន្និ​សីទ​​កាសែត​ស្តី​ពី​កូន​សង្គ្រាម​​បង្ហូរ​ឈាម​​ថ្ងៃ​៥-៦ កក្កដា ១៩៩៧

Posted: 05 Jul 2012 12:13 AM PDT

រាជធានីភ្នំពេញ ៖ ​លោក​ញឹក ប៊ុន​ឆៃ ​ប្រធាន​ប្រតិ​បត្តិ​​គណ​​បក្ស​ ហ៊្វុន ស៊ីន​ប៉ិច ​បាន​​រៀបចំ​ធ្វើ​សន្និ​សីទ​​កាសែត​​​មួយ​នៅ​​គេហ​ដ្ឋាន​របស់​លោក​​ខាង​កើត​ស្ពាន​ជ្រោយ​ចង្វា ស្ថិត​ក្នុង​សង្កាត់​ជ្រោយ​ចង្វា ​ខណ្ឌឫស្សី​​​កែវ នា​វេលា​ម៉ោង​២​រសៀល​ថ្ងៃទី​៥ កក្កដា ២០១២ ​នេះ ដែល​សន្និ​សីទ​កាសែត​​របស់​លោក​ញឹក

កំពុង​​​​ជ្រក​ភ្លៀង​​​ក្រោម​ដើម​ឈើ​​​ពីរ​នាក់​​ឪពុក​​រន្ទះ​​អប្រិយ​​​ឆក់​យក​ជីវិត​​កូន

Posted: 05 Jul 2012 12:01 AM PDT

សព​ជនរងគ្រោះ​ដែល​ត្រូវ​រន្ទះ​បាញ់
ខេត្ត​ពោធិ៍សាត់ ៖ ​ យុវជន​​ម្នាក់​ត្រូវ​រន្ទះ​បាញ់​ប្រលេះ​​ចេញពីឪពុក​បណ្តាល​ឱ្យ​ស្លាប់​​ភ្លាមៗ​មួយរំពេច​​យ៉ាង​អាណោច​អាធ័ម ខណៈ​​​ពេល​កំពុងជ្រក​ភ្លៀង​​​ក្រោម​ដើម​ឈើ​ជាមួយគ្នា ។ បាតុភូត​ធម្មជាតិ​នេះ​បានកើតឡើង​​នៅ​ឯ​វាល​ស្រែ​ ស្ថិត​ក្នុង​ភូមិ​ជង្រុក​២០ ​ឃុំផ្ទះ​រុង ស្រុកភ្នំ​ក្រវាញ ​កាលពី​​ថ្ងៃទី៤ កក្កដា ២០១២ ​​វេលាម៉ោង​២ ​និង​២០​នាទី​រសៀល ។​

​សាលាដំបូង​សម្រេច​​ឃុំ​ខ្លួន​ យុវជន​ម្នាក់​​ពាក់​ព័ន្ធ​​ករណី​នាំ​ចេញ​​អនីតិ​ជន​ដោយ​មិន​ស្រប​ច្បាប់​ និង​រួម​ភេទ​ជា​មួយ​អនីតិ​ជន​ក្រោម​អាយុ១៥​ឆ្នាំ

Posted: 05 Jul 2012 12:00 AM PDT

យុវជន​ដែល​ពាក់​ព័ន្ធ​ករណី​នាំ​ចេញអនីតិ​ជន​ដោយ​​ស្រប​ច្បាប់​
រាជធានីភ្នំពេញ ៖ ​សាលា​ដំបូង​រាជធានី​​ភ្នំពេញ ​កាលពី​ថ្ងៃទី​៤ កក្កដា បាន​សម្រេច​​ឃុំ​ខ្លួន​​យុវជន​ម្នាក់​ដាក់​ពន្ធនា​គារ​​ដោយ​​ជាប់​ពាក់​ព័ន្ធ​​​ករណី​នាំ​អនីតិ​ជន​ចេញ​ដោយ​មិន​ស្រប​ច្បាប់ និង​រួម​ភេទ​ជា​មួ​យអនីតិ​​ជន​អាយុ​ក្រោម​​១៥​ឆ្នាំ។ យុវ​ជន​ដែល​សាលា​ដំបូង​​សម្រេច​ឃុំ​ខ្លួន​នោះ​​មាន​ឈ្មោះ​​ម៉ែន ​សីហា ហៅ​វិត អាយុ​១៨​ឆ្នាំ ​មាន​​ទី​លំនៅ​ផ្ទះ​លេខ​១៨សេ ផ្លូវ​លេខ​២០៤ សង្កាត់​ទឹក​ល្អក់ទី​៣ ខណ្ឌទួលគោក ។

ប្រតិ​ភូ​គយ​​កម្ពុជា​​ចូលរួម​​ប្រជុំ​​ប្រចាំ​​ឆ្នាំ​​​មាន​​​​​គយ​​177​ប្រទេស​ជា​សមា​ជិក​

Posted: 05 Jul 2012 12:00 AM PDT

រាជ​ធានី​ភ្នំពេញ​ ៖ លោក​​បណ្ឌិត​ប៉ែន ស៊ីម៉ន ​ប្រតិ​ភូ​​រាជ​រដ្ឋា​ភិបាល​​​​ទទួល​បន្ទុក​​​ជា​អគ្គ​នាយ​ក​​គយ​និង​រដ្ឋាករ​កម្ពុជា​​ បាន​ដឹក​នាំ​​គណៈ​​ប្រតិ​ភូ​​គយ​​និ​ង​រដ្ឋា​ករ​កម្ពុជា​​​​​អម​ដំណើរ​​ដោយ​លោក​បណ្ឌិត​ គុណ ​ញឹម ​អគ្គ​នាយ​​​រ​ងគយ​និង​រដ្ឋា​ករ​​កម្ពុជា និង​លោក​​ជា​ សំណាង ​មន្ត្រី​ការិយា​ល័យ​​​​​បច្ចេក​ទេស​​​គយទៅ​ចូល​រួម​​​កិច្ច​​​​ប្រជុំ​​ប្រចាំ​ឆ្នាំ​​លើក​ទី​​​១១៩​​/​១២០​ របស់​ក្រុម​​ប្រឹក្សា​​សហ​ប្រតិ​​បត្តិ​​ការ​

ក្បួន​ម៉ូតូ​​ធំ អាស៊ាន​ឆ្នាំ​២០១២ ​ឆ្លង​កាត់​ថៃ​មក​កម្ពុជា​នៅ​វេលា​ព្រឹក​នេះ​

Posted: 04 Jul 2012 11:55 PM PDT

ក្បួន​ម៉ូតូ​ម៉ូតូ​អាស៊ាន​ដែល​ឆ្លង​​កាត់​ច្រក​ទ្វារ​អន្តរ​ជាតិ
ក្រុងប៉ោយប៉ែត ៖ ​ដើម្បី​បង្កើន​​​ប្រសិទ្ធ​ភាព​នៃ​ការ​ផ្សព្វផ្សាយ​​វិស័យ​ទេស​ចរណ៍​កម្ពុជាគ្រប់​​រូប​ភាព​ឱ្យ​បាន​​កាន់តែ​ទូលំ​ទូលាយ​​លើ​ទី​ផ្សារ​អន្តរជាតិ​​ ពិសេស​ទី​ផ្សារ​អាស៊ាន​​ក្រសួង​ទេស​ចរណ៍​សហ​ការ​ជា​មួយ​ក្រុម​ហ៊ុន​​ណាហ្គាវើល​កម្ពុជា (Naga World cambodia) បានរៀប​ចំ​ក្បួន​ម៉ូតូ​ធំ​អាស៊ាន​​ឆ្នាំ​២០១២ "Asean bike Fest 2012" ចាប់​ពី​ថ្ងៃទី​៦​ដល់​ថ្ងៃទី​៨ កក្កដា ​២០១២ ។

សា​លា​​រៀន​​​សុវណ្ណ​​​ភូមិ​​​ទី​តាំង​ក្រុង​​​តា​ខ្មៅ​​ផ្តល់​​​សម្ភារ​សិក្សា​ជូន​សិស្ស​សាលា​បឋម​​សិក្សា​​អំពៅ​ព្រៃ

Posted: 04 Jul 2012 11:45 PM PDT

សាលា​រៀន​​សុវណ្ណ​​ភូមិ​​ទីតាំងក្រុង​​តាខ្មៅ​ផ្តល់​​សម្ភារសិក្សាជូនសិស្សសាលាបឋម​សិក្សា​អំពៅព្រៃ
ខេត្ត​កណ្តាល ៖ ដើម្បីចូលរួមក្នុងការ​អប់រំ​បណ្តុះបណ្តាលធនធាន​​មនុស្ស​​​ឱ្យ​​បាន​សម​​ស្រប​​ទៅ​នឹង​​ចតុ​ស្តម្ភ​អប់រំ​ ទាំងបួន​របស់​ក្រសួងអប់រំ​យុវជននិងកីឡា សាលារៀនសុវណ្ណភូមិបានចូល​រួម​សហការ​ជាមួយអង្គការកុមារ​អារុណរះ​បង្កើត​នូវកម្មវិធីសិក្សា​ស្វែង​យល់និងចែករំលែកនូវ​ចំណេះ​ដឹងនៅតាមសហគមន៍ ​ពោលគឺការផ្សារ​​ភ្ជាប់នូវទ្រឹស្តីទៅនឹងការអនុវត្តរបស់សិស្សា​នុ​

ក្រុម​ហ៊ុន Dell ទិញ​ក្រុមហ៊ុន​ Quest Software

Posted: 04 Jul 2012 11:44 PM PDT

ក្រុម​ហ៊ុន Dell បាន​ប្រកាស​​កាល​ពី​ថ្ងៃ​ចន្ទ ថា ខ្លួន​យល់​ព្រម​ទិញ​​ក្រុម​ហ៊ុន Quest Software ដែល​ជា​ក្រុមហ៊ុន​ផលិត​កម្ម​វិធី​គ្រប់​គ្រង​​ប្រព័ន្ធ​​កុំ​ព្យូ​ទ័រ​ក្នុង​តម្លៃ​២,៤​ពាន់​លាន​ដុល្លារ។​ ក្រុម​ហ៊ុន Dell និយាយ​ថា ​ក្រុមហ៊ុន​នេះ​មាន​​សេ​វា​បច្ចេក​​វិទ្យា​ព័ត៌មាន​លឿន ។ ក្រុម​ហ៊ុន Quest បាន​ប្រកាស​​​​កាល​ពី​ពាក់​កណ្តាល​​​ខែ​មិថុនា ​ថា​ ខ្លួន​បាន​ទទួ​ល​​​ការ​ផ្តល់​​ឱ្យ​ពី​ក្រុមហ៊ុន​​​​មិន​បញ្ចេញ​​

ប្រទេស​​​ជប៉ុន​​ចាប់​ផ្តើម​សន្សំ​​ថាម​ពល​ បើ​ទោះ​ជា​​រោង​ចក្រ​​ថាម​ពល​នុយ​ក្លេ​អ៊ែរចាប់​ដំណើរ​​ការ​​វិញ​ក៏​ដោយ

Posted: 04 Jul 2012 11:43 PM PDT

​​ប្រទេស​ជប៉ុន​បាន​ចាប់​ផ្តើម​​សន្សំ​ថាម​ពល​​បើ​ទោះ​បី​ជា​រោង​ចក្រ​​ថាម​ពល​​នុយ​ក្លេ​អ៊ែរ​​បាន​​ដំណើរ​​​ការ​​ឡើង​វិញ​​ក៏​ដោយ ។ រដ្ឋា​ភិបាល​​បាន​ស្នើ​​សុំ​ម្ចាស់​​ផ្ទះ​ និង​ម្ចាស់​​អាជីវកម្ម​ទាំង​អស់​នៅ​ភាគ​​​កណ្តាល​ និង​ខាង​លិច​ជួយ​សន្សំ​​ថាម​ពល​ពី​៥​ទៅ​១៥​% ។ ជា​ទូ​ទៅ​ការ​ប្រើ​ប្រាស់​​ថាម​ពល​តែង​តែ​កើន​ ឡើង​​ខ្លាំង​នៅ​រដូវ​ក្តៅ ដោយ​សារ​​ប្រជា​ជន​បើ​ក​ម៉ាស៊ីន​​​ត្រជាក់ ។ ​ចំណែក​​គោល​ដៅ​​

ប្រេង​​​ឆៅ​​​​ធ្លាក់​ចុះ​​​​​​​​​វិ​​ញ​ទៀត​​​​ហើយ​​បន្ទាប់​ពី​​ឡើង​​​បាន​មួយ​​​រយៈ​​

Posted: 04 Jul 2012 11:41 PM PDT

កាល​ពី​ថ្ងៃ​​ចន្ទ ប្រេង​ឆៅ​នៅ​លើ​ពិភពលោក​​បាន​ធ្លាក់​ចុះ​វិញ​ទៀត​ហើយ បន្ទាប​់​ពី​​ឡើង​បាន​មួយ​រ​យៈ​​កាល​ពី​សប្តាហ៍​មុន ។ ​ការ​ធ្លាក់​ចុះ​ជា​ថ្មី​ម្តង​​ទៀត​​​នេះ​គឺ​​បន្ទាប់​ពី​មាន​ការ​ធ្លាក់​​ចុះ​សេដ្ឋ​កិច្ច​នៅ​ប្រទេស​ចិន​​​ និង​ទី​​ផ្សារ​ពិភព​លោក​ទទួល​រង​នូវ​ផល​ប៉ះ​ពាល់​​ពី​ការ​​​ដាក់ទណ្ឌ​កម្ម​​របស់អឺ​រ៉ុប​ទៅ​លើ​ការ​ផលិតប្រេង​​​របស់​អុី​រ៉ង់ ។

ប្រមុខ​​​ការ​ទូត​កម្ពុជា​​​ស្មើ​ឱ្យ​​​ក្រឡា​បញ្ជី​​​ និង​ចៅ​ក្រម​​​​នៃ​តុលាការ​​យុត្តិធម៌​​អន្តរ​ជាតិ​​ពិនិត្យ​​លើ​ការ​រំលោភ​​បំពាន​​ច្រំដែលៗ​របស់​ទាហាន​សៀម

Posted: 04 Jul 2012 11:38 PM PDT

រាជ​​ធានីភ្នំពេញ ៖ ​ កម្ពុជា​បាន​ចាត់​ទុក​​ការ​​រាយ​​បន្លា​លួស​ជា​បន្ត​បន្ទាប់​ពីសំណាក់​ទាហានថៃក្នុងតំបន់គ្មានកងទ័ពនៅព្រំដែន ប្រាសាទ ព្រះវិហារ គឺជាការរំលោភទៅនឹងដីកា​បង្គាប់​ចុះថ្ងៃទី១៨ កក្កដា ២០១១ របស់តុលា​ការ​យុត្តិធម៌អន្តរជាតិទីក្រុងឡាអេ។ នេះបើ​យោងតាមខ្លឹមសារនៃសារលិខិតចុះថ្ងៃទី៤ កក្កដា ២០១២ របស់លោកឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង រដ្ឋមន្រ្តី​ក្រសួង​

ឌ្រីម​សេ​125​បុក​គ្នាជាមួយ​ម៉ូតូ​ស្មាស​​ឆ្លង​ផ្លូវ​របួស​2នាក់

Posted: 04 Jul 2012 11:30 PM PDT

រាជធានីភ្នំពេញ ៖ បុរស​២នាក់​បាន​រង​របួស​​ស្រាល​ ដោយសារ​​បើក​ម៉ូតូ​​ឌ្រីម​សេ​១២៥ ទៅ​បុក​គ្នាជាមួយម៉ូតូ​​ស្មាស​​ ដែល​កំពុង​​បើក​ឆ្លង​ផ្លូវ​ កាល​ពី​វេលា​ម៉ោង​១០និង​២៥នាទី​យប់​ថ្ងៃទី​៣ កក្កដា នៅ​តាម​បណ្តោយ​ផ្លូវ​​លេខ២៧១ សង្កាត់​ទឹ​កថ្លា​ ខណ្ឌ​សែន​សុខ ។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី៥ កក្កដា ២០១២

Posted: 04 Jul 2012 11:18 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញ​លើក​ទី១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​៥ កក្កដា ​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​

តម្លៃ​ប្រើ​ចរន្ត​អគ្គិ​សនី​​ លំនៅ​ឋាន​ដែល​ប្រើ​​ក្នុង​មួយ​ខែ​​លើស​ពី​២០០kwh ឡើង​ទៅ​មាន​ការ​ប្រែ​ប្រួល​ខ្លះ​

Posted: 04 Jul 2012 11:17 PM PDT

ការ​ធ្វើ​សន្និសីទ​​សារ​ព័ត៌​មាន​​ជុំ​វិញ​បញ្ហា​តម្លៃ​ភ្លើង​
រាជធានីភ្នំពេញ ៖ ឆ្លើយ​តប​​ទៅ​នឹង​បណ្តាញ​​​ផ្សព្វ​ផ្សាយមួយ​ចំនួន​ដែល​បាន​​​ចុះ​ផ្សាយ​ធ្វើ​ឱ្យ​​មតិសាធារណជន​​យល់​ច្រឡំ​​​ថា​មាន​ការ​​​ដំឡើង​ថ្លៃ​ភ្លើង​អគ្គិសនី​​នោះ ​នៅ​អគ្គិសនី​​កម្ពុជា​​កាលពី​ថ្ងៃទី​​៤ កក្កដា ​មាន​រៀបចំ​ធ្វើ​សន្និសីទ​​កាសែត​មួយដើម្បី​ប្រកាសថា ការ​ផ្សព្វ​ផ្សាយ​នោះ​មិន​ពិត​ទេ ​ការ​ពិត​​អគ្គិសនី​កម្ពុជា​មិន​បាន​ធ្វើ​ការ​ដំឡើង​ថ្លៃភ្លើង​អគ្គិសនី​ឡើយ តែ​បាន​រាប់​បញ្ចូល​​​ចំពោះ​​លំនៅ​ឋាន​ទាំងឡាយ​ណា​ដែល​​បាន​ប្រើ​ភ្លើង​​​អស់លើសពី​​២០០​​

បើក​​រ៉ឺ​​​ម៉ក​​ដឹក​បង្គោល​របង​​បុក​ដុំ​ថ្ម​​​​​ក្រឡាប់​ស្លាប់​​ទាំងកណ្តាល​​​ថ្ងៃ​ត្រង់​

Posted: 04 Jul 2012 11:15 PM PDT

ខេត្ត​កំពង់​ស្ពឺ ៖ បុរ​ស​ម្នាក់​​​បាន​ស្លាប់​​នៅ​លើ​កំណាត់​​ផ្លូវ​​ក្រាល​ក្រួស​​ក្រហម​​​ ខណៈ​ដឹក​​​​បង្គោល​របង​​​ពេញ​​​លើ​រ៉ឺ​ម៉ក​​ ហើយ​បើក​ប៉ះ​​​នឹង​​ដុំ​​ថ្ម​​ធំមួយ​​​​ដុំ​នៅ​​​កណ្តាល​ផ្លូវ​​​​បណ្តាល​ឱ្យ​ក្រឡាប់​​​​រ៉ឺ​​ម៉ក​​​ ហើយ​​ឈើ​​​បង្គោល​ធ្លាក់​សង្កាត​់​ពី​លើ​​ធ្លាយ​​​ខួរ​​ស្លាប់​​​ភ្លាមៗ កាល​ពី​​​​វេលា​​​ម៉ោង​​​​១២​​និង​​៣០​នាទី​​ថ្ងៃ​ត្រង់​​​ថ្ងៃ​ទី​​៣ ​កក្កដា ​។​​ បុរ​ស​រង​គ្រោ​ះ​ឈ្មោះ​​ វុធ ​បុត្រ​​ អាយុ​២៥​ឆ្នាំ ​បាន​បើក​​រ៉ឺ​​ម៉ក​​​ម៉ូតូ​​​ផ្ទុក​​បង្គោល​របង​​​​

បើក​ម៉ូតូ​ឆ្លង​ផ្លូវ​​​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​​ទៀត​បុក​​​​បាក់​ស្មង​ជើង​

Posted: 04 Jul 2012 11:00 PM PDT

ជនរអគ្រោះ​ត្រូវ​បាន​ជួយ​សង្គ្រោះ
ខេត្ត​កណ្តាល​ ៖ បុរស​ម្នាក់​​បាន​​រង​របួស​​បាក់​ស្មង​ជើង​​ដោយ​សារ​​តែបើក​​ម៉ូតូ​ឆ្លង​ផ្លូវ​​ ហើយ​ត្រូវ​ម៉ូតូ​មួយ​គ្រឿង​​ទៀត​​បុក​ចំពី​​​ទទឹង​​ម៉ូតូ​​បណ្តាល​​ឱ្យ​ដួល កាល​ពី​វេលា​ម៉ោង​​១០​និង​​៣០​នាទី​​ព្រឹក​ថ្ងៃ​ទី​​៤ កក្ក​ដា ​នៅ​លើ​ផ្លូវ​​លេខ​២០១ ​​ចំណុច​​មុខ​ភោជ​នី​យដ្ឋាន​​គុយ​អេង ​​ភូមិ​ថ្មី​ សង្កាត់​​​តា​ខ្មៅ ​ក្រុង​តា​ខ្មៅ ។ ក្រោយពេល​​​កើត​ហេតុ​ ប៉ូលិស​ចរាចរ​​ក្រុង​តា​ខ្មៅ​​បាន​ចុះ​​ទៅ​ពិនិត្យ​​កន្លែង​​កើ​តហេតុ​ និង

កីឡា​ករ​អា​ល្លឺ​ម៉ង់ Greipel​ឈ្នះ​ដំណាក់​ទី​4 ខណៈ​Cancellara នៅ​តែ​បន្ត​នាំ​មុខ​លើ​តា​រាង​ថិរ​វេលា​សរុប​ប្រណាំង​កង់ Tour de France

Posted: 04 Jul 2012 09:52 PM PDT

កីឡាករអា​ល្លឺ​ម៉ង់​​​ Andre Greipel
ទន្ទឹម​​នឹង​​ការ​​នាំ​​មុខ​​របស់​​កីឡា​ករ​​ស្វ៊ីស​ Fabian​ Cancellara លើ​តារាង​ថិ​រ​វេលា​សរុប​​​បន្ត​ Andre Greipelដណ្តើម​បាន​ភាព​រីក​រាយ​មួយ​ជូន​អ្នក​គាំ​ទ្រ​របស់​ខ្លួន​ដោយ​បាន​យក​ឈ្នះ​ដំ​ណាក់​ទី​៤កាល​ពីថ្ងៃ​ពុធ​ទី៤ ​​​​​​​​ខែកក្ក​ដា​​​​កន្លង​មក​នេះ​​។ ការ​ប្រណាំង​ដំ​ណាក់​​ទី៤​នៃ Tour de France លើក​​ទី​៩៩​ឆ្នាំ​​នេះ​​​ត្រូវ​បាន​បញ្ចប់​នៅ​ទី​ក្រុង​ Rouen​ ស្ថិត​​នៅ​​​ខាង​ជើង​ប្រ​​ទេសបា​រាំង ។

ម៉ូតូ​​​ស៊េរី​ទំនើប​​23គ្រឿង​បាត់​ជា​​បន្ត​បន្តាប់​​​​​ក្នុង​ក្រុង​​​ស្ទឹង​​ត្រែង​

Posted: 04 Jul 2012 09:15 PM PDT

ខេត្ត​​ស្ទឹង​​ត្រែង​​ ៖ មិន​គួរ​​ឱ្យ​ជឿ​​​​ទាល់​តែ​សោះ​​​​ដែល​​តួលេខ​​​ចោរ​​លួច​​​ម៉ូតូស៊េរី​ទំនើប​​បាន​រហូត​​ដល់​​​ទៅ​​២៣​គ្រឿង​​នៅ​​ក្រុង​​​ស្ទឹង​​ត្រែង​​​​ក្នុង​​រយៈ​ពេល​​​ជិត​​​៧​ខែ​​កន្លង​មក​ ​​ហើយ​​​ការ​បាត់​​​នោះ​​​សុទ្ធ​សឹង​​​​​ជា​ម៉ូតូ​ឌ្រីម​​​ស៊េរី​​ទំនើប​ ។ ​អំពើ​​​​​ចោរ​​កម្ម​​​​នេះ​​ ធ្វើ​ឱ្យ​​​​ប្រជា​ព​ល​រដ្ឋ​​​​មាន​ការ​​​ព្រួយ​បារម្ភ​​​​យ៉ាង​​​​​ខ្លាំង​​​​​ ព្រោះ​សកម្ម​ភាព​​ចោរ​​តែ​មួយ​​​​ប៉ព្រិច​​ភ្នែក​​​​បាត់​ម៉ូតូ​​​អស់​សន្ធឹក​​​​​ ហើយ​ចាប់​ក៏​មិន​បាន ។ ​​ដោយ​​សារ​តែ​​​ការ​កើត​ឡើង​​​នូ​វ​អំពើ​​ចោរ​កម្ម​​​លួច​ម៉ូតូ​​​​​​​ជា​បន្ត​បន្ទាប់​​នេះ ​​នៅ​រសៀល​​​​ថ្ងៃ​ទី​​​២

ទម្លាប់​​អាក្រក់​​5​យ៉ាង​របស់​នារី​

Posted: 04 Jul 2012 09:10 PM PDT

នារីៗ​​​ពាក់​​កែង​ចោត​​​និង​កាន់​​កាបូប​​ដៃធំ​ៗ
យោងតាម​​ការ​​សិក្សា​នានា​ថា​នារីមាន​​ទម្លាប់​​​អាក្រក់​​៥យ៉ាង​ ដែល​ទម្លាប់​អាក្រក់​ទីមួយ គឺ​និយម​ពាក់​ស្បែក​ជើង​​កែងចោត​​រាល់​ថ្ងៃ​ ទម្លាប់​​អាក្រក់​​ទី​២ កាន់​កាបូប​ធ្ងន់ៗ​​ ទម្លាប់​អាក្រក់​ទី៣ ចូល​ចិត្ត​ដេក​​ជាមួយ​ការ​​ផាត់​មុខ​មាត់​ ទម្លាប់​អាក្រក់​ទី៤ ពាក់​​​អាវ​ទ្រនាប់​មិន​​ត្រូវ​តាម​ទំហំ​​ដោះ ហើយ​ទម្លាប់​​អាក្រក់​​ទី​៥ គឺគំនិត​​ឱ្យ​ទទួល​បាន​ដង​ខ្លួន​ល្អ​អត់​​ខ្ចេះ ។​

ចាប់​ចំណាប់​ខ្មាំង​នៅ​អាល្លឺម៉ង់​​​ស្លាប់​5​នាក់​

Posted: 04 Jul 2012 09:07 PM PDT

មនុស្ស​៥​នាក់​បាន​ត្រូវ​ស្លាប់​រួម​ទាំង​ខ្មាន់​​​កាំភ្លើងផង​កាលពី​ថ្ងៃទី​៤កក្កដា ក្នុងការ​​បាញ់​តគ្នា​មួយ​រវាង​ខ្មាន់​​កាំភ្លើង​ដែលចាប់​ចំណាប់​ខ្មាំង​និង​ប៉ូលិស​នៅឯទីក្រុង KARLSRUHE ភាគ​​ខាង​ត្បូង​អាល្លឺម៉ង់ ។​​ម៉ាស៊ីន​ឃោសនា​​ក្នុង​ស្រុក​​ ដែល​​ដក​ស្រង់​សំដី​អ្នក​នាំ​ពាក្យ​​​ម្នាក់​របស់​ប៉ូលិស​ថាបុរស​ម្នាក់​បាន​ចាប់​មនុស្ស៤នាក់​ជា​ចំណាប់ខ្មាំង​ក្នុង​​អគារ​មួយ​នៃទីក្រុង​នោះ​ កាលពីព្រឹក​ថ្ងៃទី​៤

អ្នក​​នាំពាក្យ​​ក្រសួង​ការបរទេស​កូរ៉េខាង​ត្បូង​សុំ​លាលែង

Posted: 04 Jul 2012 09:04 PM PDT

លោក​​លី​ម្យុង​បាក់​​​ដឹកនាំ​កិច្ច​ប្រជុំ​​ពីរឿង​អាស្រូវ​​នោះ 
​អ្នក​នាំពាក្យ​របស់​​ក្រសួង​ការ​បរទេស​កូរ៉េ​ខាង​ត្បូង​លោក​​CHO BYUNG-JA ​បាន​​សុំ​លាលែង​កាលពី​ថ្ងៃទី​៤កក្កដា​ក្នុង​ឱកាស​​នៃ​កិច្ច​ប្រជុំ​មួយ​របស់​​ខុទ្ទកាល័យ​ប្រធានាធិបតី​​​ដែល​​រៀបចំ​ធ្វើ​ក្នុងក្រប​ខណ្ឌ​​នៃ​ការ​​ស៊ើប​​​អង្កេត​​មួយ​ដែល​សំដៅ​កំណត់​​​​ពីមូល​​​ហេតុ​ដែល​​ញ៉ាំង​ឱ្យ​​រដ្ឋា​ភិបាល​​​រក្សា​ការ​សម្ងាត់​​​ចំពោះ​ដំណើរការ​នៃ​ការ​​​ចុះ​​ហត្ថ​លេខា​លើ​សន្ធិ​សញ្ញា​​ផ្លាស់​ប្តូរ​​​​ព័ត៌​មាន​​​យោធា​​ជាមួយ

អំណោយ​សប្បុរស​ជន​តាម​រយៈ​កោះ​សន្តិ​ភាព​ជូន​លោក​តា​និងលោក​យាយ​

Posted: 04 Jul 2012 09:00 PM PDT

អំណោយ​សប្បុរស​ជន​តាម​រយៈ​កោះ​សន្តិ​ភាព​ជូន​លោក​តា​និងលោក​យាយ​
ខេត្តប៉ៃ​លិន​ ៖ អំណោយ​ជាថវិកា​មួយ​ចំនួន​ដែល​កោះ​សន្តិភាព​​បាន​មក​ពីសប្បុរស​ជន​ត្រូវ​បាន​នាំ​យក​ទៅ​ប្រគល់​ជូន​លោក​​តា​ជាប្តី​អាយុ​៨០​ឆ្នាំ​ និងលោក​យាយ​ជា​ប្រពន្ធ​អាយុ​៧៣​ឆ្នាំ​​ កាលពី​រសៀល​ថ្ងៃទី​៣ កក្កដា​ ដោយ​មាន​ការចូលរួម​ពី​អ្នកជិតខាង​​និងលោក​មេភូមិ​​ថ្នល់ទទឺង​ ឃុំ​អូរអណ្តូង​ ស្រុក​សាលា​ក្រៅ​ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!