Koh Santipheap Daily

Koh Santipheap Daily


ឡង់​គ្រីស្ស័រ​​ដេញ​បុក​​​គូទ​​​កាម​រី​​​ដែល​បុក​​​ម៉ូតូ​​ហើយ​​បើក​រត់​

Posted: 03 Jul 2012 01:15 AM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជ​ធានី​ភ្នំពេញ​ ៖ ស្ត្រី​​ម្នាក់​ជិះ​​​រថយន្ត​​​ឡង់​គ្រីស្ស័រ​​​ ពណ៌​​ទឹក​ប្រាក់​​​ ស៊េរី​​​ទំនើប​​មួយ​គ្រឿង​​​បាន​បើក​​រថយន្ត​​ដេញ​តាម​​រថយន្ត​​កាម​រី​គូទ​ហើម​​ពណ៌​សំបក​ឪឡឹក​​មួយ​គ្រឿង​​ ដែល​បើក​បុក​ម៉ូតូ​​ម៉ាក​ស្មាស​​ ពណ៌​​ខ្មៅ​ ​​​ជិះ​ឌុប​គ្នា​​​​២នាក់​​​នៅចំណុច​​​ភ្លើង​​ស្តុប​​​ទួល​ទំពូង​​ ស្ថិត​ក្នុង​​​សង្កាត់​​ទួល​ទំពូង​​ ខណ្ឌ​ចំការ​មន​​ កាល​ពី​វេលា​ម៉ោង​​​​​៣​​ទៀប​ភ្លឺ​​ថ្ងៃ​ទី​​២ កក្កដា​ ​បណ្តាល​ឱ​្យ​​អ្នក​ជិះ​​ម៉ូតូ​​ដួល​សន្លប់​​​រដូក​រណែល​ ។

ខ្សែ​​ប្រយុទ្ធ​​ក្លិប​ Swansea នាំ​​គូ​ស្នេហ៍​​ដើរ​កម្សាន្ត​​នៅ​ឆ្នេរ​សមុទ្រ​​ក្រុង​​ឌូ​បៃ​

Posted: 03 Jul 2012 01:13 AM PDT

ខ្សែ​​ប្រយុទ្ធ​​ក្លិប​ Swansea នាំ​​គូ​ស្នេហ៍​​ដើរ​កម្សាន្ត​​នៅ​ឆ្នេរ​សមុទ្រ​​ក្រុង​​ឌូ​បៃ​
កីឡា​​ក​រ​ស្តុត​ស៊ី​ន​​ក្លែរ ខ្សែ​ប្រយុទ្ធ​​ក្លិប Swansea បាន​​បណ្តើរ​​នាង​ហេ​លេន​ ផ្លា​​ណា​​ហ្គេន​ ជាគូស្នេហ៍​ទៅដើរ​កម្សាន្ត​នៅ​ឆ្នេ​រ​សមុទ្រ​ក្រុង​ឌូបៃ​​ ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម ក្នុងអំឡុង​ពេល​បិទ​រដូវ​កាល​បាល់​ទាត់​ ដោ​យ​អំឡុង​ពេល​នេះ​អាកាស​​ធាតុ​នៅទី​ក្រុង​ឌូបៃ​ មាន​សភាព​ស្អុះ​​ស្អាប់​ ធ្វើ​ឱ្យ​គូស្នេហ៍​វ័យ​ក្មេង​ជន​ជាតិ​អង់​គ្លេស​ ​នេះ​បង្ហាញ​​សាច់​ដ៏​ផូរ​ផង់​ ​នៅមាត់​សមុទ្រ​ និង​ធ្វើ​ឱ្យ​ខ្សែ​ប្រយុទ្ធ​ក្លិប​

ការ​ប្រ​ណាំង​ Formula one Grand Prixនឹង​មាន​តែ​1​លើក​គត់​លើ​ទឹក​ដី​អេស្ប៉ាញ​​​ចាប់​ពី​ឆ្នាំ​2013​ត​​ទៅ

Posted: 03 Jul 2012 01:04 AM PDT

ទិដ្ឋ​ភាព​នៃ​ការ​ប្រ​ណាំង​ហ្វមមូ​ឡា​វ័ន​នៅ​អេស្ប៉ាញ​ឆ្នាំ​២០១១​កន្លង​មក
លោក​បឺនី អេឡេស្តូន​ប្រធាន​ហ្វមមូ​ឡា​វ័ន​ពិភពលោក​បាន​ថ្លែង​ថា​ ទី​ក្រុង​បា​សេឡូ​ណា​និង​វ៉ា​ឡេន​ស្យ៉ា​បាន​ព្រម​ព្រៀង​គ្នា​លើ​គោល​ការផ្លាស់​ប្តូរ​វេន​ម្នាក់​ម្តងក្នុង​ការ​​រៀប​ចំ​​ការ​ប្រ​ណាំង​​​តែ​មួយ​លើក​ក្នុង​១ឆ្នាំ​។ នេះ​មានន័យ​ថា ចាប់​ពី​ឆ្នាំ​២០១៣​ទៅ វត្ត​មាន​ការ​ប្រ​ណាំង​ហ្វមមូ​ឡា​វ័ន​នៅ​លើ​ទឹក​ដី​អេស្ប៉ាញ​គឺ​មាន​តែ​១លើក​គត់​ក្នុង​មួយ​ឆ្នាំ​ ។​

​បង្ក្រាប​​​ជន​ជួញដូរ​គ្រឿងញៀន​​ពីរ​នាក់​ប្តី​ប្រពន្ធ​ និង​អ្នក​ពាក់​ព័ន្ធ​​២​នាក់​ទៀត​

Posted: 03 Jul 2012 01:03 AM PDT

ទី​តាំង​ជួញ​ដូរគ្រឿង​​ញឿន​ដែល​សមត្ថកិច្ច​ចុះ​បាន​​បង្ក្រាប​បាន​
រាជធានីភ្នំពេញ ៖ ​លោក​ទៀង ​ចាន់​ខនិសា ​នាយ​ការិយា​ល័យ​​ប្រឆាំងគ្រឿង​ញៀន​​រាជ​ធានី​ភ្នំពេញ សហ​ការ​ជា​មួយ​​លោក​ជា ម៉េត ព្រះ​រា​ជ​អាជ្ញា​រង​អម​សាលា​ដំបូង​រាជ​ធានីភ្នំពេញ ព្រម​ទាំង​​លោក​ចៅ​ស​ង្កាត់​ នាយ​​ប៉ុស្តិ៍ លោក​មេ​ភូមិ​៦ ​បាន​ចុះ​ឆែក​ឆេរ​​​ផ្ទះ​ជួល​លេខ​​៥០២ ​ផ្លូវ​លេខ​​២៧១ ​ក្រុម​៣៦​ ភូមិ​៦ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការ​មន ​បន្ទាប់​ពី​ឃាត់​ខ្លួន​បុរស​ជា​ប្តី​ដែល​ជា​ម្ចាស់​ផ្ទះ​កំពុង​ធ្វើ​សកម្ម​ភាព​ជួញ​ដូរ​​​គ្រឿង​ញៀន​​​នៅ តាម​ផ្លូវ​​លេខ​១០៩ ក្នុង​​សង្កាត់​អូរ​ឫស្សី​ ខណ្ឌ​៧​មករា ​និង​ឃាត់​ខ្លួន​​ស្ត្រី​ជា​

កូន​ស្រី​​ក្លាយ​ជា​សិស្ស​ពូកែ​​ចំណាត់​ថ្នាក់​​លេខ​1​រាល់​ខែ ក្រោយ​ពេ​ល​​ឪពុក​ឈប់​​ប្រើ​អំពើហិង្សា​​ក្នុង​គ្រួសា​រ​​

Posted: 03 Jul 2012 01:00 AM PDT

កូន​ស្រី​​ក្លាយ​ជា​សិស្ស​ពូកែ​​ចំណាត់​ថ្នាក់​​លេខ​1​រាល់​ខែ ក្រោយ​ពេ​ល​​ឪពុក​ឈប់​​ប្រើ​អំពើហិង្សា​​ក្នុង​គ្រួសា​រ​​
ខេត្ត​កំពង់​​ឆ្នាំង​​ ៖ «ខ្ញុំ​រៀន​បាន​លេខ​​១​ រៀង​រាល់​ខែ​​​ ចាប់​តាំង​ពី​​​ឪពុក​​​ខ្ញុំ​ឈប់​ប្រើ​អំពើ​ហិង្សា​​លើ​គ្រួសារ​​»។ ​កុមា​រី​​​ម៉ុន ​សុធីតា​ អាយុ​​១០​ឆ្នាំ​ ក្នុង​សម្លៀក​បំ​ពាក់​​​​សិស្ស​​អាវ​សដៃ​​ខ្លី​ ​​និង​សំពត់​​ពណ៌​ខៀ​វ​​​​ បាន​និយា​យ​​បែប​នេះ​​ទៅ​កាន់​មន្ត្រី​​​សម្រប​សម្រួល​​នៃ​អង្គ​ការ​​​​​សង្គ្រោះ​​កុមារ​​ ដែល​បាន​ទៅ​​​សម្ភាសន៍​​នាង​ដោយ​​​ផ្ទាល់​​​ដល់​សាលា​រៀន​​​របស់​នាង​​​ គឺ​​សាលា​បឋម​សិក្សា​​ល្បើក​​​រង្សី ស្ថិត​ក្នុង​ភូមិ​​

អុីរ៉ង់ៈ ​បណ្តាសមាជិក​​សភា​ចង់​បិទ​ច្រក​សមុទ្រ​អ័រ​មូសតប​អឺរ៉ុប​

Posted: 03 Jul 2012 12:57 AM PDT

ក្នុង​សភា​អុីរ៉ង់​
សមាជិក​សភាអុីរ៉ង់​​ប្រមាណ​ជា​១០០​នាក់​​បាន​ចុះ​​ហត្ថ​លេខា​លើ​​សំណើ​ច្បាប់​មួយ​ដែល​សំដៅ​ហាម​ឃាត់​ការបើក​ឆ្លង​កាត់​​ច្រក​សមុទ្រ​អ័រ​មូសចំពោះ​​បណ្តា​នាវា​ដឹក​ប្រេង​ ឆ្ពោះ​ទៅ​កាន់​បណ្តា​​ប្រទេស​អឺរ៉ុប​ដែល​ដាក់​ទណ្ឌកម្ម​​ប្រឆាំង​ការ​នាំ​ចេញ​ប្រេង​អុីរ៉ង់​​​ ។ ម់ាស៊ីន​ឃោសនា​​អុីរ៉ង់​​រាយ​ការណ៍​កាលពី​ថ្ងៃទី​២កក្កដា​ថា លោក​​អឺប្រាហុីម​ អាហ្គា ម៉ូហា​​ម៉ាឌី សមាជិក​គណៈ​កម្មការ​​កិច្ច​ការ​

រលក​​រត់​ចោល​ជួរ​​ក្នុង​កងទ័ព​​ស៊ីរី​​មាន​ទាំង​ឧត្តម​សេនីយ៍​ម្នាក់​

Posted: 03 Jul 2012 12:56 AM PDT

ទីតាំង​​តួកគី​នៅ​ព្រំ​ដែន​ជាមួយ​ស៊ីរី​
ជន​​សកម្ម​ប្រយុទ្ធ​ម្នាក់​និង​ប្រភពព័ត៌​មាន​ជិត​ដិត​នឹង​កងទ័ព​ស៊ីរី​​សេរី​រាយការណ៍​ថា​ឧត្តម​​សេនីយ៍​​មួយរូប​នៃកងឯកភាព​កាំភ្លើង​ធំ​​និង​​នាយ​ទាហាន​​៧នាក់​ ស្ថិត​ក្នុង​ចំណោម​ទាហានស៊ីរីជា​ច្រើន​សិ​ប​នាក់​ដែល​រត់​ចោល​ជួរហើយ​គេចខ្លួន​កាលពីរសៀល​ថ្ងៃទី​២កក្កដា​​ចូលទៅ​ក្នុង​ប្រទេស​តួកគី ។​យោងតាម​ប្រភព​ដដែល​​នេះ​ថា ទាហាន​​រត់​​ចោលជួរទាំងនេះ​ភាគ​ច្រើនកំពុង​​បម្រើ​ការ​ក្នុង​ខេត្ត​ហូម ។

កីឡា​កា​រិ​នី​លំដាប់​ទី​១​ពិភព​លោក​សា​រ៉ា​ប៉ូ​វ៉ា​ហាល​អាវ​ត្រឹម​ជុំ​ទី​4​ប្រកួត​វាយ​កូន​បាល់​​ក្រប​ខណ្ឌ​ Wimbledon ​ខណៈម្ចាស់​ជើង​ឯក​4​សម័យ​កាល​ស៊េ​រី​ណា វីលៀម​ឈាន​ចូល​ទៅវគ្គ1/4 បន្ត​

Posted: 03 Jul 2012 12:54 AM PDT

ម៉ា​រី​យ៉ា សារ៉ា​ប៉ូ​វ៉ា
យុទ្ធ​​នា​​ការ​​ដណ្តើម​​យក​​ពាន​​ជើង​​ឯក​​ក្រប​ខណ្ឌធំ​ជា​លើក​ទី​២​ក្នុង​រដូវ​កាល​របស់​នាង​ម៉ា​រី​យ៉ា សា​រ៉ា​ប៉ូ​វ៉ា​បាន​មក​ដល់​ទី​បញ្ចប់​ ខណៈ​កាល​ពី​ថ្ងៃ​ចន្ទ​ទី​២​កក្ក​ដា​ នាង​បាន​បរា​ជ័យ​ធ្លាក់​ចេញ​ពី​ជុំ​ទី​៤​​ទាំង​សោក​ស្តាយ​។ ស្រប​ពេល​ពេល​ជា​មួយ​គ្នានោះ​ នាង​ស៊េរី​ណា វីលៀម​ដែល​ជា​ម្ចាស់​ជើង​ឯក​ក្រប​ខណ្ឌ​នេះ​៤​សម័យ​កាល​ទទួល​បាន​ភ័ព្វ​​សំ​ណាង​បន្ត​ទៅ​វគ្គ​ក្រោយ​ទៀត​បន្ទាប់​ពី​យក​ឈ្នះ​

ជិះ​ម៉ូតូ​​ទន្ទឹម​គ្នា​​ទាក់​ដៃ​​ចង្កូត​ដួល​បែក​ក្បាល​​ហូរ​ឈាម​៤​នាក់​

Posted: 03 Jul 2012 12:52 AM PDT

មនុស្ស​ជា​​ច្រើន​មក​ចោម​រោម​មើល​នៅ​កន្លែង​កើតហេបតុ​
រាជធានីភ្នំពេញ ៖ យុវជន​៤​នាក់​​ត្រូវ​ជា​មិត្ត​ភក្តិ​​នឹងគ្នា​​ជិះ​ម៉ូតូ​​ទន្ទឹម​គ្នា​ប៉ះ​ដៃ​ចង្កូត​​​​ដួល​គរ​លើគ្នា បណ្តាល​ឱ្យ​​រង​របួស​​បែក​ក្បាល​ហូរឈាម​ទាំង​៤​នាក់​ ។ ហេតុ​ការណ៍​​នេះ​កើត​ឡើង​​កាលពី​វេលា​ម៉ោង​​១០​និង​​១៥​នាទី​​យប់​ថ្ងៃ​ទី​២ កក្កដា ចំណុច​អង់​តែន​ទួល​គោក ​តាម​ផ្លូវ​លេខ​២៨៩ កែង​ផ្លូវ​លេខ​៣៥៥ ​ស្ថិត​ក្នុង​​ភូមិ​៣ ក្រុម​១ សង្កាត់​បឹង​កក់​​១ ខណ្ឌ​ទួល​គោក ។

ទស្សនៈ​របស់​ប្រធាន​​ធនាគារ​ពិភព​លោក​ថ្មី​

Posted: 03 Jul 2012 12:51 AM PDT

ប្រធាន​ធនាគារ​ពិភព​លោក​ថ្មី​
ប្រធាន​​ធនាគារពិភព​លោក​ថ្មី​លោក​​ជីម​យ៉ុង គីម បាន​ចូល​​កាន់​តំណែង​កាលពី​ថ្ងៃទី​១កក្កដា ដោយ​នា​​ថ្ងៃដំបូង​នៃការ​កាន់​តំណែង​​នោះ ​លោក​​ថ្លែងថា ធនាគារ​​​ពិភព​លោក​​មាន​កាតព្វ​កិច្ច​​ខាង​សេដ្ឋកិច្ច​និង​សីលធម៌​មួយជួយ​ទប់​ទល់​ចំពោះ​បណ្តា​​​គ្រោះថ្នាក់​ដល់​កំណើន​សេដ្ឋកិច្ច​​​ពិភព​លោក​ ទោះបីជា​វាកើត​នៅទីណា​ក៏ដោយ ។​

បណ្តានាវា​ល្បាត​ចិន​​ធ្វើ​សមយុទ្ធក្នុង​សមុទ្រ​​ចិន​ខាងត្បូង

Posted: 03 Jul 2012 12:50 AM PDT

តំបន់​ថ្ម​ប៉ប្រះ​ទឹក​យ៉ុង​ស៊ូ
កងនាវាល្បាត​មួយ​កង​របស់​ចិន​​ដែល​រួម​មាន​នាវា​​ត្រួត​ពិនិត្យ​សមុទ្រ​៤គ្រឿង​បាន​ធ្វើ​​សម​យុទ្ធ​មួយ​កាលពី​ថ្ងៃទី​២កក្កដា នៅ​ជិត​​កោះ​ប៉ប្រះទឹកយ៉ុង​ស៊ូ​ ក្នុង​សមុទ្រ​ចិន​ខាង​ត្បូង។​សម​យុទ្ធ​​រយៈពេល​​២ម៉ោង​នោះ​ប្រព្រឹត្តទៅ​ដោយ​គ្មាន​ការ​លំបាក​ទោះបី​ជា​អវត្ត​មាន​របស់​​ឧទ្ធម្ភាគ​ចក្រ​​មួយ​គ្រឿង​​ដោយសារធាតុអាកាស​អាក្រក់​ក៏ដោយ ។ ​

Cavendish​ឈ្នះ​ដំណាក់​ទី​2​ប្រណាំង​កង់ Tour de France​លើក​ទី​99

Posted: 03 Jul 2012 12:49 AM PDT

កីឡាករអង់​គ្លេស​ Mark Cavendish
Mark​ Cavendish បាន​​បង្ហាញ​​ពី​​ភាព​​ខ្លាំង​​របស់​​ខ្លួន​​ក្នុង​​រដូវ​​កាល​​ថ្មី​ ដោយ​​​បាន​​យក​​ឈ្នះ​ដំណាក់​ទី​២​​​នៃការ​ប្រណាំង​កង់​កម្ម​វិធី​​ Tour de France​លើក​ទី​៩៩​​​​កាល​ពីថ្ងៃ​ចន្ទ​​​​ទី០២​​​​​​​ខែកក្ក​ដា​​​​កន្លង​មក​នេះ​​។ ការ​ប្រណាំង​ក្នុង​ដំ​ណាក់​​នេះ​​ ​បាន​បញ្ចប់​នៅ​ទី​ក្រុង ​Tournai ប្រ​ទេស​​បែល​ហ្ស៊ិក​​។

សមត្ថ​កិច្ច​​​ត្រួត​​ពិនិត្យ​​អាវុធ​​ជាតិ​ផ្ទុះ​​ ជា​តិ​ស្រវឹ​ង​ និងសណ្តាប់​​ធ្នាប់​​ចរាចរណ៍

Posted: 03 Jul 2012 12:45 AM PDT

សមត្ថ​កិច្ច​កំពុង​​ត្រួត​​ពិនិត្យ​​អាវុធ​​ជាតិ​ផ្ទុះ​​ ជា​តិ​ស្រវឹ​ង​ និងសណ្តាប់​​ធ្នាប់​​ចរាចរណ៍
រាជ​ធានីភ្នំពេញ​ ៖ ដោយសារ​​ក្នុង​ពេល​​កន្លង​មក​​​​មាន​ការ​មមា​ញឹក​ខ្លាំង​ពេក​​ អាជ្ញា​ធរ​​ និង​សមត្ថ​កិច្ច​​​​​ បាន​ផ្អាក​​ការ​​អនុ​វត្ត​​ការ​ត្រួត​ពិនិត្យ​​​ច្បាប់​ចរាចរណ៍​​​មួយ​រយៈ​​ពេល​ខ្លី​​​ ធ្វើ​ឱ្យ​​ប្រជា​ពល​រដ្ឋ​​​មួយ​ចំនួន​​មិន​យក​ចិត្ត​ទុក​ដាក់​​ពី​ការ​​គោរព​ច្បាប់​​​ចរា​ចរណ៍​​​​​​ ​អ្នក​ខ្លះ​​ធ្វើ​ដំណើរ​​​តាម​ម៉ូតូ​​​មិន​ពាក់​មួក​សុវត្ថ​ិ​ភាព​ ម៉ូតូ​​អត់​បំពាក់​កញ្ចក់​​​​មើល​ក្រោយ​ ឬ​ផឹក​ស្រា​​​​ស្រវឹង​ ឯ​អ្នក​ជិះ​​រថយន្ត​​​អត់​ពាក់​ខ្សែ​ក្រវាត់​ការ​​

​លោក​ជំទាវ​​ម៉ែន សំអន ​ទទួល​ស្គាល់​​នូវ​ផល​ប៉ះ​ពាល់​ដល់​បរិ​ស្ថាន​ប្រពៃណី​ បណ្តាល​មក​ពី​ការ​ធ្វេស​ប្រហែស​លើ​ការ​គ្រប់​គ្រង​ទេស​ចរណ៍​

Posted: 03 Jul 2012 12:43 AM PDT

ទិដ្ឋ​ភាព​នៃ​ការ​ទទួល​ស្វាគមន៍​លោក​ជំទាវ ម៉ែន សំអន
រាជធានីភ្នំពេញ ៖ ទន្ទឹម​នឹង​ការ​ទទួល​ស្គាល់​​ថា វិស័យ​ទេស​ចរណ៍​មា​នតួនាទី​​ក្នុង​ការ​ទ្រទ្រង់​​កំណើន​សេដ្ឋ​កិច្ច​ជាតិ លោក​​ជំទាវ ម៉ែន សំអន ឧប​នាយក​រដ្ឋ​មន្ត្រី រដ្ឋ​មន្ត្រី​ក្រសួង​ទំនាក់​ទំនង​ជាមួយ​រដ្ឋ​សភា ​ព្រឹទ្ធ​សភា ​និង​អធិ​ការ​កិច្ច​បាន​លើក​​ឡើង​ថា វិស័យ​ទេស​ចរណ៍​អាច​នឹង​នាំ​មក​នូវ​ផល​ប៉ះ​ពាល់​មួយ​ចំនួន​ផង​​ដែរ ​ដល់​បរិ​ស្ថាន​ វប្ប​ធម៌​ ប្រពៃណី​ជាតិ និង​សន្តិ​សុខ​ជាតិ ប្រសិន​បើ​​យើង​មាន​ការ​ធ្វេស​ប្រហែស​​លើ​ការ​ងារ​​គ្រប់​គ្រងវិស័យ​​នេះ ។

តារា​​ស្គី​​កូរ៉េ​​ខាង​​ត្បូង​​គីម យូ​​ណា​​បញ្ជាក់​​ថា ខ្លួ​ន​​នឹង​​ចូល​​និវត្តន៍​​បន្ទាប់​ពី​អូ​ឡាំ​ពិក​រដូ​វ​រងា​ក្រុង​សូ​ជី​ឆ្នាំ​២០១៤

Posted: 03 Jul 2012 12:38 AM PDT

នាង​គីម យូ​ណា​
នៅ​​ក្នុង​​សន្និ​​សីទ​​កា​​សែត​​មួយ​​នៅ​​ទី​​ក្រុង​​សេ​អ៊ូល​ កាល​​ពី​​ថ្ងៃ​​ទី​​២​​កក្ក​ដា តារា​​ស្គី​សម្តែង​លើ​ទី​លាន​របស់​ប្រ​ទេស​កូ​រ៉េ​ខាង​ត្បូង​​នាង​គីម​ យូ​ណា​បាន​បញ្ជាក់​ថា ខ្លួននឹង​លា​ឈប់​ពី​អា​ជីព​បន្ទាប់​ពី​បញ្ចប់​ព្រឹត្តិការ​ណ៍​អូ​ឡាំ​ពិក​រដូវ​រងា​​ក្រុង​សូ​ជី​ឆ្នាំ ២០១៤​នៅ​ប្រ​ទេស​រុស្ស៊ី ។​ ការ​ចេញ​មុខ​ធ្វើ​សន្និ​សីទ​កា​សែត​របស់​ម្ចាស់​មេដាយ​មាស​អូ​ឡាំ​ពិក​រូបនេះ គឺ​ក្នុង​គោល​បំ​ណង​ផ្តល់​ជា​ពន្លឺចំពោះ​ការ​ប្រ​មើល​មើល​

ហ្វើណាន់ដូ ទ័ររ៉េស ទទួល​ពាន​រង្វាន់​ស្បែក​ជើង​មាសយូរ៉ូ2012

Posted: 03 Jul 2012 12:30 AM PDT

​កីឡាករ​ហ្វើណាន់​ដូ ទ័រ​រ៉េស
​កីឡាករ​ហ្វើណាន់​ដូ ទ័រ​រ៉េស ខ្សែ​ប្រយុទ្ធ​​​ក្រុម​ជម្រើស​ជាតិ​អេស្បា៉ញ ​ក្លាយ​ជា​​ជើង​ឯក​ទទួល​​បាន​ពាន​រង្វាន់​​ស្បែក​ជើង​មាសក្នុងការ​ប្រកួត​យូរ៉ូ​២០១២​ ក្រោយ​ពី​ប្តូរ​​ឱ្យ​ចូល​លេង​ពី​កីឡាករ​បម្រុង ​និង​ស៊ុត​បញ្ចូល​ទី​គ្រាប់​ទី៣​របស់​ខ្លួន​ក្នុង​ការ​ប្រកួតវគ្គផ្តាច់​ព្រ័ត្រកាល​ពី​យប់​ថ្ងៃ​អាទិត្យ ទី១ កក្កដា ​កន្លង​​ទៅ ។​​

ថាស​ហោះ​ភព​ក្រៅ​ហ្គាឡាក់​ទិកា ចាប់​ដំណើរ​ការ​ហើយ​នៅ​ក្នុង​សួន​កម្សាន្តឌ្រីម​លែនឌ៍

Posted: 03 Jul 2012 12:30 AM PDT

រាជធានី​ភ្នំពេញ ៖​​ ​សួន​កម្សាន្ត​ឌ្រីម​លែនឌ៍​បាន​ដាក់​ឱ្យ​ដំណើរ​ការ​​ឧបករ​ណ៍​ដ៏​ទំនើប​ថ្មី​ទៀត​ គឺ​ថាស​ហោះ​ភព​ក្រៅ (Galactica)​ ដែល​នាំ​ចូល​មក​ពី​ទ្វីប​អឺរ៉ុប ហើយ​មិន​ធ្លាប់​​មាន​ពី​មុន​មក​នៅ​ប្រទេស​កម្ពុជា​យើង ។ថាស​ហោះ​ភព​ក្រៅ ហ្គាឡាក់​ទិកា (Galactica) គឺ​​ជា​ឧបករណ៍​ជិះ​កម្សាន្ត​​ដែល​ទំនើប​​​ទាន់​សម័យ ​មាន​ចលនា​វិល​ជា​រង្វង់​ ក្រឡាប់​ផ្កាប់​ផ្ងារ​ពី​ទាប​ទៅ​​ខ្ពស់ ហើយ​ក្រឡាប់​ចាក់​ជា​

បិទ​ការ​ប្រកួត​កីឡា​ក្រប​​ខណ្ឌ​និស្សិត​ឧត្តម​សិក្សា​ និង​មធ្យម​សិក្សា​បច្ចេក​ទេស​ទូ​ទាំង​ប្រទេស​ឆ្នាំ​2012

Posted: 03 Jul 2012 12:24 AM PDT

ទិដ្ឋ​ភាព​ក្នុង​ពិធីបិទ​បិទ​ការ​ប្រកួត​កីឡា​ក្រប​​ខណ្ឌ​និស្សិត​ឧត្តម​សិក្សា​ និង​មធ្យម​សិក្សា​បច្ចេក​ទេស​ទូ​ទាំង​ប្រទេស​ឆ្នាំ​2012
រាជធានី​ភ្នំពេញ ៖​​ ​ក្រុម​កីឡា​ការិនី​បាល់​ទះ​សាកលវិទ្យា​ល័យ​អាស៊ី​អឺរ៉ុប បាន​បាត់​បង់​ឱ​កាស​ក្នុង​ការ​គ្រប់​គ្រង​តំណែង​ជា​ម្ចាស់​ពាន​រង្វាន់​ក្រប​ខណ្ឌ​កីឡា​និស្សិត​ឧត្តម​សិក្សា​ និង​មធ្យម​សិក្សា​បច្ចេក​ទេស​ទូ​ទាំង​ប្រទេស​ឆ្នាំ​២០១២ បន្ទាប់​ពី​ប្រកួត​ចាញ់​ក្រុម​សាកល​វិទ្យា​​ល័យ​ន័រ​តុន​ ក្នុង​លទ្ធ​ផល​៣​សិត​ទល់​១​សិត​នៅ​ថ្ងៃ​បិទ​ការ​ប្រកួត​ចុង​ក្រោយ​លើ​ទី​លាន​ពហុ​កីឡដ្ឋាន​ជាតិ​អូឡាំ​ពិក​កាល​ពី​ព្រឹក​

យីឌុប​​ដឹក​ឈើ​ក្រឡាប់​ស្លាប់​២​ របួស​៤

Posted: 03 Jul 2012 12:18 AM PDT

ខេត្ត​ព្រៃវែង ៖ ​រថយន្ត​យីឌុប​​ដឹក​ឈើ​មួយ​គ្រឿង​​បើក​ចេញ​ពី​ខេត្ត​ក្រចេះ ​ឆ្ពោះ​ទៅ​​ស្រុក​ពា​រាំង បាន​​បែក​កង់​​រេ​ចង្កូត​ធ្លាក់​ពី​លើ​ថ្នល់​ជាតិ​ក្រឡាប់​​ធ្លាក់​ឈើ​សង្កត់ មនុស្ស​២​នាក់​ស្លាប់ និង​៤​​នាក់​​ទៀត​រង​របួស​ធ្ងន់។ ​ហេតុ​ការណ៍​នេះ​កើត​​ឡើង​កាល​ពី​វេលា​ម៉ោង​៥​និង​១៥​នាទី​ព្រឹក​​ថ្ងៃ​ទី​៣ កក្កដា ​២០១២

រក​ឃើញ​ឧបករណ៍​​​ផលិត​គ្រឿងញៀន​​ និង​​កាក​សំណល់​​ជា​ច្រើន​​​ក្រោយ​​ពី​ឆែក​ឆេរ​ឃ្លាំង​​ក្នុង​កសិដ្ឋាន​​ធំ​មួយ​​

Posted: 03 Jul 2012 12:18 AM PDT

សមត្ថ​កិច្ច​ជំនាញ​កំពុង​ឆែកឆេរ និង​ត្រួតពិនិត្យ​កន្លែង​លាក់ទុកឧបករណ៍​គ្រឿង​ញៀន
ខេត្ត​កំពង់ស្ពឺ ៖ ​  ​ចាប់​តាំងពី​ម៉ោង​ប្រហែល​​​៨ព្រឹក​ ថ្ងៃទី​៣ កក្កដា ​​២០១២ ​កម្លាំង​ចម្រុះ​​មាន​ប៉ូលិស​​ ប៉េអឹម ​អាជ្ញា​ធរ​ដែនដី មន្ត្រី​តុលា​ការ​​​បានឡោម​ព័ទ្ធ​​​​ឃ្លាំង​នៅ​ក្នុង​កសិដ្ឋាន​​ចិញ្ចឹម​ជ្រូកធំ​មួយ​​មាន​ផ្ទៃ​ដី​ទំហំ​ប្រហែល​៤​ហិកតា​​ ដែល​​ត្រូវ​បាន​អះ​អាង​​ជំហាន​ដំបូង​ថា ដើម្បី​ឆែក​ឆេរ​​​រកបទ​ល្មើស​គ្រឿង​​ញៀន​ស្ថិត​​ក្នុង​ភូមិ​អូរ​កូនត្រុំ ​ឃុំអូរ ស្រុកភ្នំស្រួច ​​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​​ដល់​អ្នក​ដំណើរ​​​តាមផ្លូវ​

ពាក់​ស្លាក​លេខ​​ខេមរ​ភូមិ​ន្ទ​​​គេច​​​ពី​ការ​បង់​ពន្ធ​​​ផ្លូវ​ប្រចាំ​ឆ្នាំ​​

Posted: 03 Jul 2012 12:15 AM PDT

រថយន្ត​ដែលពាក់​ស្លាក​លេខ​​ខេមរ​ភូមិ​ន្ទ​​​គេច​​​ពី​ការ​បង់​ពន្ធ​​​ផ្លូវ​ប្រចាំ​ឆ្នាំ​​
ខេត្ត​តា​កែវ​​​​​​​​​ ៖​ បច្ចុប្បន្ន​​នៅ​ក្នុង​ខេត្ត​​តាកែវ​​ គេ​សង្កេត​ឃើញ​​មាន​រថយន្តផ្ទាល់​​​ខ្លួន​មួយ​ចំនួន​​​ដែល​ម្ចាស់​​​រថយន្ត​ទាំង​នោះ​​សុទ្ធ​សឹង​​តែ​ជា​មន្ត្រី​​សមត្ថ​កិច្ច​​មាន​​​ប៉េអឹម ​ប៉ូលិស ​ឬ​ទាហាន​ កំពុង​​តែ​យក​ស្លាក​លេខ​អង្គ​ភាព​​របស់​​​​ពួក​គេ​​បំពាក់​លើ​រថយន្ត​​របស់​ខ្លួន​​ ដើម្បី​​​គេច​ផុត​​ពី​ការ​បង់​ពន្ធ​​​ផ្លូវ​​​ប្រចាំ​​ឆ្នាំ​ ដែល​​នៅ​ពាក់​កណ្តាល​​ខែ​នេះ​​ដល់​ឱសាន​វាទ​​​ត្រូវ​​ធ្វើ​ការ​​ត្រួត​ពិនិត្យ​​កាតព្វ​កិច្ច​​ពន្ធ​​ហើយ ។

បាល់​ទាត់​ពាន​រង្វាន់Khmer Real Estate Cup 2012 ក្រុមសែន​ជ័យ, Christinair Tours, THG និង​អាស៊ី​សច្ចៈ មាន​សង្ឃឹម​​បានឡើង​ទៅ​លេង​នៅវគ្គ​​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ

Posted: 03 Jul 2012 12:13 AM PDT

ទិដ្ឋ​ភាព​នៃ​កា​រ​ប្រកួត​បាល់​ទាត់
រាជធានីភ្នំពេញ​ ៖ ការ​ប្រកួត​បាល់ទាត់​​ពាន​រង្វាន់​​ Khmer Real Estate Cup 2012 ​នៅ​លើទីលាន​ Myteam កាលពី​​ថ្ងៃ​សៅរ៍ទី៣០ មិថុនា កន្លងមក​នេះ គឺជាការ​ប្រកួត​ក្នុង​ពូល​​A ។ ក្រុម​ MFF ​បាន​យកឈ្នះ​លើ​ក្រុមដង្កោ​ ក្នុង​លទ្ធ​ផល​​៧-៣​ ក្រុម​ខ្មែរ​ភូមិន្ទ​ឈ្នះ​ក្រុម​ ​Exotissimo ៩-២ និង​ក្រុម​ខ្លាំង​សែន​ជ័យ​ឈ្នះក្រុម​Christinair Tours ៥-៤ ។

លោក​បណ្ឌិត​​ ហ៊ុន ម៉ាណែត ​ចូល​រួម​ផ្តល់​​អាហារូប​​​ករណ៍​​​ដល់​និស្សិត​​ក្រី​ក្រ​​​200នាក់​

Posted: 03 Jul 2012 12:00 AM PDT

លោក​បណ្ឌិត​​ ហ៊ុន ម៉ាណែត ក្នុងពិធី​ផ្តល់​​អាហារូប​​​ករណ៍​​​ដល់​និស្សិត​​ក្រី​ក្រ​​​200នាក់​
ខេត្ត​កំពង់​ចាម​​​​​​​​ ៖​ ​ពិធី​សំណេះ​សំណាល​​​ និង​​ប្រកាស​​ផ្តល់​​​​​អាហារ​ូប​ករណ៍​​ដល់​និស្សិត​​ក្រី​ក្រ​ចំនួន​​២០០​នាក់​​ បាន​ប្រារព្ធ​​​ធ្វើ​​ឡើង​ក្រោម​អធិប​តី​ភាព​លោក​​ហេង រតនា ​ទី​ប្រឹក្សា​​​ផ្ទាល់​​សម្តេច​អគ្គ​មហា​សេនា​បតី​តេ​ជោ​ ហ៊ុន​ សែន​ នាយ​ក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ និង​លោក​បណ្ឌិត ​ហ៊ុន​ ម៉ាណែត​​ ប្រធាន​គណៈ​កម្មាធិការអាហា​រូប​ករណ៍​សិស្ស-និស្សិត​ក្រីក្រ​របស់សម្តេច​​អគ្គ​មហា​​

​ជិះ​ម៉ូតូ​​ដួល​ខ្លួន​ឯង​ត្រូវជន​ឆ្លៀតឱកាស​បន្លំ​ជួយ​ឈឺ​ឆ្អាល​លួច​យក​ទូរស័ព្ទ​កាឡាស៊ី​បាត់​

Posted: 02 Jul 2012 11:52 PM PDT

ទិដ្ឋភាព​ឆោឡោ​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​នារី​ស្រស់​ស្អាត​ម្នាក់​ជិះ​ម៉ូតូ​លឿន​ដូច​ហោះ​ តាម​​បណ្តោយ​​ផ្លូវ​ព្រះ​មុនី​វង្ស ​ក្នុង​សង្កាត់​​បឹង​កេង​កង ​ខណ្ឌ​ចំការ​មន ហើយ​បាន​​ចាប់​ហ្វ្រាំង​​ដៃ ខណៈ​មេឃ​កំពុង​ភ្លៀង​ បណ្តាល​​ឱ្យ​​​រអិល​ដួល​​បោក​ទៅ​នឹង​ផ្លូវ​រង​របួស​រលាត់​ដៃ​ជើង​តែ​ម្នាក់​ឯង កាលពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃ​ទី​២ កក្កដា ២០១២ ។

ប្រមុខ​​​ការទូត​​​អង់គ្លេស​​​​ទស្សន​កិច្ច​​​នៅ​កម្ពុជា​​​២​ថ្ងៃ​​​ពិនិត្យ​​មើល​​កិច្ច​​សហ​ប្រតិបត្តិ​​ការ

Posted: 02 Jul 2012 11:48 PM PDT

រាជ​​ធានី​ភ្នំពេញ ៖ ​ នៅ​ព្រឹក​ថ្ងៃ​ទី​៣ កក្កដា ២០១២នេះ សម្តេច​នាយករ​ដ្ឋមន្រ្តី ហ៊ុន សែន បានអនុញ្ញាតឲ្យរដ្ឋ​មន្រ្តីការ​បរទេស​ចក្រ​ភព​អង់​​គ្លេស លោកជេរីមី ប្រោន និងលោកវីលៀម ថូត ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជាចូល​ជួប​សម្តែងការគួសម និង​ពិភាក្សា​ការ​ងា​រដាច់​​ដោយ​​ឡែកពីគ្នា នៅវិមានសន្តិភាពទីស្តីការនាយករដ្ឋ​មន្រ្តី ។

ជិះ​ម៉ូតូ​ដួល​ខ្លួន​ឯង​​ពេល​អ្នក​កាសែត​​ថត​ប្រាប​់​ថា ​ទើប​តែ​ផឹក​អស់​១​កេស​

Posted: 02 Jul 2012 11:48 PM PDT

ជន​រ​ង​គ្រោះ​ដែល​ស្រវឹង​ដួល​ម្នាក់​
រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​​​ជិះ​ម៉ូតូ​​​ដួល​ច្រងាប់​ច្រងិល​​តែ​ម្នាក់​ឯង ពេល​អ្នកកាសែត​ទៅ​ថត​យក​ព័ត៌​មាន​​បាន​ប្រាប់​​​ថា ខ្លួន​ទើប​តែ​ផឹក​អស់​១​កេស​​ប៉ុណ្ណោះ ​មិន​ទាន់​​ស្រវឹង​​ទេ តែ​ចង់​ឱ្យ​​​អ្នក​កាសែត​ថត​យក​ទៅ​ដាក់​ទំព័រ​​មុខផង ព្រោះ​ចង់​ល្បី បន្ទាប់​ក្រោក​ពី​សន្លប់​ប្រមាណ​១០​នាទី។ ហេតុការណ៍​នេះ​បាន​កើត​​ឡើង​កាល​ពី​វេលា​​ម៉ោង​១​និង​៤០​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២ កក្កដា ២០១២ ​នៅ​តាម​បណ្តោយ​​ផ្លូវ​ព្រះ​សីហនុ ​ក្នុង​សង្កាត់​​ចតុម​ុខ​ ខណ្ឌ​​ដូនពេញ ​។

ខេត្ត​ព្រះ​វិហារ​​បាន​ក្លាយ​ជា​​​ច្រក​ផ្លូវ​​​​របស់​ជន​ទុច្ច​រិ​ត​​រត់​ពន្ធ​​គ្រឿង​ញៀន​​

Posted: 02 Jul 2012 11:45 PM PDT

ទិដ្ឋ​ភាព​ក្នុង​ពិធីប្រជុំ
ខេត្ត​ព្រះ​វិហារ​ ៖​ នា​​​​រសៀល​​ថ្ងៃ​ទី​២៩ ​មិថុនា​​​ កន្លង​ទៅ​នេះ ​នៅ​អគារ​​រដ្ឋ​បាល​សាលា​ខេត្ត​ លោក​អ៊ុំ ​ម៉ា​រ៉ា​ អភិ​បាល​ខេត្ត​ បាន​​អញ្ជើញ​ជា​អធិ​​បតី​​ក្នុងមិ​ទ្ទិញ​​​​អប​អរ​សាទរ​ទិវា​អន្តរ​ជាតិ​ប្រយុទ្ធ​​​ប្រឆាំង​គ្រឿង​ញៀន​​ ការចរា​​ចរ ​និង​ការ​ប្រើ​បំពាន​គ្រឿង​ញៀន​​​​ខុស​ច្បាប់ ​ក្រោម​ប្រធាន​បទ​​«រួម​គ្នា​​​ធ្វើ​សកម្ម​ភាព​​​ ដើម្បី​​សុខ​ភាព​ និង​សហ​គមន៍​គ្មាន​គ្រឿង​​ញៀន» ដោយ​​មាន​ការ​ចូល​​រួម​​​​ពីមន្ត្រី​រាជ​ការ​​

ដំឡើង​​ថ្លៃអគ្គិសនី​​ឆាប់ៗ​នេះ ខណៈ​វារី​អគ្គិសនី​ចាប់​ផ្តើម​​ដំណើរ​ការជាបណ្តើរៗ

Posted: 02 Jul 2012 11:41 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ អគ្គលេខាធិការ​ថាម​ពលនៃក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល លោកទុន លៀន បានឲ្យដឹងថា ក្រុមហ៊ុន​អគ្គិសនីកម្ពុជា EDC នឹងដំឡើងថ្លៃ​អគ្គិសនី​មួយ​កម្រិតទៀតក្នុងពេលឆាប់ៗខាងមុខនេះ ។ ​ប្រសាសន៏របស់លោក​អគ្គលេខាធិ​ការ​ថាម​ពលនៃក្រសួងឧស្សាហកម្មរ៉ែ និងថាមពល នាពេលនេះ បានធ្វើឡើងនៅក្រៅកិច្ចប្រជុំ​លើក​ទី៣០ របស់ក្រុមឧត្តម​មន្រ្តីឋាម​

​ខឹង​ប្រពន្ធ​​ពេក​យក​កាំបិត​​បុ័ង​តោ​កាប់​ម្រាម​ដៃ​​ខ្លួន​​ឯង​ដាច់​អស់​២​​

Posted: 02 Jul 2012 11:35 PM PDT

ជន​រងគ្រោះ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​
រាជធានីភ្នំពេញ ៖ បុរស​​ម្នាក់​ខឹង​ប្រពន្ធ​​ពេក​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច​ទាញ​កាំបិត​​​បុ័ងតោ​កាប់​​ម្រាម​ដៃ​ខ្លួន​ឯង បណ្តាល​ឱ្យ​ដាច់​ចុង​ម្រាម​២ និង​រយះ​ជិត​ដាច់​ដៃ​នាង​​មួយ​ទៀត។ ហេតុ​ការណ៍​​នេះ​កើតឡើង​កាលពីវេលា​ម៉ោង​៧​និង​៥​នាទី​យប់​ថ្ងៃ​ទី​២ កក្កដា នៅ​​ក្នុង​ផ្ទះ​ជួល​ស្ថិត​ក្នុង​សង្កាត់​ចោម​ចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ។ បុរស​ចិត្ត​ខ្លាំង​​ខឹង​ប្រពន្ធ​​ទាញ​កាំបិត​​កាប់​ម្រាម​​ដៃ​ខ្លួន​ឯង​​មាន​ឈ្មោះ​ឈុន សុធា ភេទ​ប្រុស អាយុ​២៦​ឆ្នាំ ​ជាជាង​ធ្វើ​ស្លាក​ប៉ាណូ ស្នាក់​នៅ​ផ្ទះ​ជួលកើតហេតុ​ខាងលើ​។

ជិះ​ម៉ូតូ​​បុក​រទេះ​រុញ​​លក់​នំ​ប៉ាវ​ឆ្លង​ផ្លូវ​​ស្លាប់​ម្នាក់​ អ្នក​លក់​នំប៉ាវ​​របួស​ធ្ងន់​

Posted: 02 Jul 2012 11:30 PM PDT

មនុស្ស​ជា​ច្រើន​មក​រោម​ចោម​មើល​​នៅ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ ​យុវជន​ម្នាក់​​ស្លាប់​បាត់​បង់​​ជីវិត ខណៈ​​ពេល​ជិះ​ម៉ូតូ​ទៅ​បុក​រទេះ​រុញ​លក់​នំ​ប៉ាវ​កំពុង​​ឆ្លង​ផ្លូវ បណ្តាល​ឱ្យ​​ខ្ទាត​​ជាង​១៥​ម៉ែត្រ​​បាក់​រទេះ​ជា​​បំណែក​ ហើយ​​អ្នក​លក់​នំ​ប៉ាវ​រង​​របួស​ធ្ងន់។ គ្រោះថ្នាក់​​ចរា​ចរណ៍​​​នេះ​កើតឡើង​​​កាល​ពី​​វេលា​ម៉ោង​១០​និង​២៥​នាទី​យប់​ថ្ងៃទី​២ កក្កដា នៅ​ទល់​មុខ​អាកាស​​យាន​ដ្ឋាន​​អន្តរ​ជាតិ​ភ្នំពេញ តាម​​​មហា​វិថី​សហព័ន្ធ​​រុស្ស៊ី ​ចំណុច​ភូមិ​ក្បាល​ដំរី សង្កាត់​កាកាប ​ខណ្ឌពោធិ៍​សែន​ជ័យ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!