Koh Santipheap Daily

Koh Santipheap Daily


​យុវសិស្ស​វិទ្យា​ល័យ​​ជាស៊ីមសន្ធរ​ម៉ុក​២​នាក់ ជិះ​ម៉ូតូ​ឆក់​ខ្សែ.ក​​ត្រូវ​ប៉ូលិស​ប៉ុស្តិ៍​​ទឹក​ល្អក់​ទី​១ ចាប់​​ខ្លួន​

Posted: 06 Jul 2012 12:47 AM PDT

​យុវ​សិស្ស​ដែល​ជិះ​ម៉ូតូ​ឆក់​ខ្សែ​​.ក​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​
រាជធានីភ្នំពេញ ៖ ​យុវ​សិស្ស​វិទ្យា​ល័យ​ជា ស៊ីម សន្ធរ​ម៉ុក​២​​នាក់ ​ត្រូវ​ប៉ូលិស​​ប៉ុស្តិ៍​ទឹក​ល្អក់​ទី​១ ចាប់​ខ្លួន​កាល​ពី​វេលា​ម៉ោង​៣​និង​១៥​នាទី​រសៀល​ថ្ងៃទី​៥ កក្កដា ​២០១២ ខណៈ​ពេល​ជិះ​​ម៉ូតូ​ម៉ាកគុប​ជ្រុង​ ពណ៌​ទឹក​ប្រាក់ ​មួយ​គ្រឿង​ធ្វើ​សកម្ម​ភាព​ឆក់ខ្សែ​.កប្លាទីន​​​មួយ​ខ្សែ​ទម្ងន់​​១​ជី និង​៩​ហ៊ុន​​មាន​បន្តោង​មួយ​​ពី​ស្ត្រី​ម្នាក់​​​កំពុង​ជិះ​ម៉ូតូ​តាម​ផ្លូវ​កម្ពុជា​ក្រោម​ក្នុង​​សង្កាត់​​ទឹកល្អក់​ទី​១ ខណ្ឌ​ទួល​គោក ។

ជិះម៉ូតូ​បុកគ្នា​សន្លប់​ស្តូក​អ្នក​ដែលមិនមាន​របួស​បើក​ម៉ូតូរត់​បាត់

Posted: 06 Jul 2012 12:45 AM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​សន្លប់​ស្តូក​ស្តឹង​​​នៅចិញ្ចើម​ផ្លូវ​ខ្ទាត​​​ពី​ម៉ូតូ​​​៥មែ៉ត្រ ​ដោយ​សារ​ជិះ​ម៉ូតូ​បុកគ្នា​​ជាមួយ​​ភាគី​​ម្ខាង​ទៀត តែ​​ភាគី​​ដែល​មិន​រង​របួស​​បាន​ជិះម៉ូតូ​រត់គេច​បាត់​ កាល​ពី​វេលា​ម៉ោង​​​១០​និង​៥០នាទី​យប់ ថ្ងៃទី​​៤​ កក្កដា ​លើ​កំណាត់​​ផ្លូវ​លេខ​២៧១ ​​ស្ថិត​ក្នុង​​សង្កាត់​​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការមន ។​

សណ្ឋា​គារ​​សាខា​កាក​បាទ​ក្រហម​​ខេត្ត​ព្រះ​វិហារ​ ដំណើរ​ការ​ចុះ ក្រុង​​ពលី​សាង​សង់​

Posted: 06 Jul 2012 12:37 AM PDT

ខេត្ត​ព្រះវិហារ ៖ ​​ព្រឹក​ថ្ងៃទី​៦ កក្កដា ២០១២ ​នៅ​ក្នុង​បរិវេណ​​អគារ​សាខា​កាក​បាទ​ក្រហម​​​ខេត្ត ​ស្ថិត​នៅ​កណ្តាល​ទី​ប្រជុំ​ជន​ក្រុង​ព្រះវិហារ ​មាន​រៀបចំ​ពិធី​ក្រុង​ពលី ​សាង​សង់​សណ្ឋា​គារ​​មួយ​មាន​កម្ពស់​៣​ជាន់ ស្មើ​​​នឹង​៨០​បន្ទប់ ​បន្ទាប់ពី​មាន​គម្រោង​កាល​ពី​ឆ្នាំ​មុន ។ ពិធី​នោះ​ធ្វើ​​ឡើង​ក្រោម​អធិបតី​ភាព​លោក​ប៉ា សុជាតិ​វង្ស សមា​ជិក​គណៈ​កម្មាធិការ​កណ្តាល​កាក​បាទ​ក្រហម​​កម្ពុជា និង​ជា​ប្រធាន​សាខា​​កាក​បាទ​

ជ្រក​ភ្លៀង​ក្រោម​ដើម​ឈើ​ពីរ​នាក់​ឪពុក​រន្ទះ​ឆក់​យក​ជីវិត​កូន​

Posted: 06 Jul 2012 12:30 AM PDT

សព​ជនរងគ្រោះ​ដែល​ត្រូវ​រន្ទះ​បាញ់​ស្លាប់
ខេត្ត​ពោធិ៍សាត់ ៖​​ ​យុវ​ជន​ម្នាក់​ត្រូវ​រន្ទះ​បាញ់​​បណ្តាល​ឱ្យ​ស្លាប់​ភ្លាម​មួយ​រំ​ពេច​ ខណៈ​ពេល​​កំពុង​ជ្រក​ភ្លៀង​ក្រោម​ដើម​ឈើ​ជា​មួយ​ឪពុក​ ​​ស្ថិត​នៅ​​វាល​ស្រែ​​ ​​ក្នុង​ភូមិ​ជង្រុក​២០ ឃុំ​ផ្ទះ​រុង​ ស្រុក​ភ្នំ​ក្រវាញ កាល​ពី​ថ្ងៃទី​៤ កក្កដា ​វេលា​ម៉ោង​២ និង​២០​នាទី​រសៀល​ ។ នាយ​ប៉ុស្តិ៍​រដ្ឋ​បាលឃុំ​​ផ្ទះ​រុង​ បាន​ឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ឈ្មោះ​អឹុម ព្រឿន ភេទ​ប្រុស អាយុ​១៩​ឆ្នាំ រស់​នៅ​ក្នុងភូមិ​ស្តុក​ខ្ទុម ឃុំ​ផ្ទះ​

ងងឹត​មុខ​ចុះ​ពី​លើ​ម៉ូតូ​​ដួលស្លាប់​​មួយ​រំពេច​

Posted: 06 Jul 2012 12:19 AM PDT

បុរស​ពិការ​ដែល​ចុះ​ពី​លើ​ម៉ូតូ​ដួល​ស្លាប់​
ក្រុងប៉ោយប៉ែត ៖ បុរស​ពិការ​ម្នាក់​កើត​ជំងឺ​​លើស​ឈាម ខណៈ​​​កំពុង​ជិះ​​ម៉ូតូ​ឌុបងងឹតមុខ​​សុំ​ឈប់​នៅ​ពេល​ចុះ​​ពីលើ​ម៉ូតូ​​ក៏​ដួល​​ស្លាប់​មួយ​រំពេច​យ៉ាង​​អាណោច​​អាធ័ម កាល​ពី​វេលា​ម៉ោង​ជិត​៨​​ព្រឹក​ថ្ងៃទី​៥ កក្កដា ​២០១២ ​នៅ​លើ​ដង​ផ្លូវ​ជាតិ​លេខ​៥ ក្នុងភូមិ​គីឡូ​ម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​​ប៉ោយ​

ប៉ាហ្សេរ៉ូ​បុក​គូទ​​កាមរី​ឆ្លាម​ធ្លាក់​កាង​លើ​ផ្លូវ​

Posted: 06 Jul 2012 12:16 AM PDT

សមត្ថ​កិច្ច​កំពុង​ត្រួត​ពិនិត្យ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​រថយន្ត​ប៉ាហ្សេរ៉ូ​​បើក​បរ​ដោយ​មន្ត្រី​​យោធា​ម្នាក់​​​ចេញពី​មជ្ឈ​មណ្ឌល​​ម៉ុងឌីយ៉ាល់ ​ដោយ​មិន​គោរព​​ច្បាប់​ចរា​ចរ​ណ៍​ក៏​​ទៅ​បុក​គូទ​រថយន្ត​​កាមរី​ឆ្លាម​ដែល​កំពុង​​ធ្វើ​ចរា​ចរណ៍​តាម​បណ្តោយ​​ផ្លូវម៉ៅ​សេទុង បណ្តាល​ឱ្យ​​ជ្រុះ​កាង​ក្រោយ​ធ្លាក់​មក​លើ​​ថ្នល់​។ ​ហេតុ​ការណ៍​នេះ​បាន​កើតឡើង​​កាលពី​វេលា​ម៉ោង​១​និង​៥០​នាទី​​រសៀ​លថ្ងៃទី​​៥ កក្កដា ២០១២ ​ក្នុង​សង្កាត់​​ផ្សារ​ដើម​គ ខណ្ឌដូនពេញ ។

មន្ត្រីគ្រប់​មន្ទីរ​ស្ថាប័ន​ពាក់​ព័ន្ធ​ចូល​រួម​កិច្ច​ប្រជុំ​ស្តីពីមន្ត្រីនគរ​បាល​យុ​ត្តិ​ធម៌

Posted: 06 Jul 2012 12:15 AM PDT

ទិដ្ឋភាពក្នុងពិធីប្រជុំ
ខេត្ត​ក្រចេះ​ ៖ មន្ត្រី​សមត្ថកិច្ច​មក​ពី​គ្រប់​មន្ទីរ​ស្ថាប័ន​ពាក់​ព័ន្ធ​ក្នុង​ខេត្ត​​ កាល​ពី​ល្ងាច​ថ្ងៃ​ទី​៣ កក្កដា បាន​ចូល​រួម​ក្នុង​កិច្ច​ប្រជុំ​ស្តី​ពី​មន្ត្រី​​​នគរ​បាល​យុត្តិ​ធម៌​​ ដែល​បាន​ការ​សម្រប​សម្រួល​ពី​សំណាក់​​លោក​ស្រី ចាត សូរស្មី ព្រះរាជ​អាជ្ញា​អម​សាលា​ដំបូង​ខេត្ត ។ កិច្ច​​ប្រជុំ​នេះប្រព្រឹត្ត​ធ្វើ​រយៈ​ពេល​មួយ​ល្ងាច​នៅ​​សាល​មហោ​ស្រព​ខេត្ត​ ក្រោម​ការ​អញ្ជើញ​ចូល​រួម​ពី​សំណាក់​លោក​កើត រិទ្ធ អនុ​រដ្ឋ​

​និយាយ​ទូរស័ព្ទ​​ជា​មួយ​កូន​ចុក​ទ្រូង​គាំង​បេះដូង​ស្លាប់​ កូន​ស្រី​ម្នាក់​ខ្យល់​​គរ​តាម​ដែរ

Posted: 06 Jul 2012 12:14 AM PDT

សព​ស្ត្រី​រងគ្រោះ​​ដែល​ស្លាប់​ដោយ​សារ​គាំង​បេះដូង
រាជធានីភ្នំពេញ ៖ ​ស្ត្រី​ចំណាស់​​អាយុ​៧៨​ឆ្នាំ ​ម្នាក់​និយាយ​ទូរស័ព្ទ​​សួរ​សុខទុក្ខ​​ជា​មួយ​កូន​រួច​​ក៏​ចុក​ទ្រូងគាំង​បេះដូង​ស្លាប់​ ខណៈ​​ពេល​បញ្ជូន​ទៅ​ដល់​មន្ទីរ​ពេទ្យ​កាល​​ពី​វេលា​ម៉ោង​​៩​និង​៣០​នាទី​យប់​ថ្ងៃទី​៥ កក្កដា នៅ​ផ្ទះ​ក្នុង​ភូមិ​ប៉ប្រក​ខាង​ត្បូង ​សង្កាត់​កាកាប ខណ្ឌពោធិ៍​សែនជ័យ។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី៦ កក្កដា ២០១២

Posted: 06 Jul 2012 12:11 AM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញ​លើក​ទី១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​៦ កក្កដា ​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​

សមា​គម​​​​អ្នក​ប្រជា​ធិបតេយ្យ​​​របស់​លោក​ម៉ម​ សូណង់​ដូ បញ្ជាក់​ថា ​មិន​ពាក់​ព័ន្ធ​​នឹង​ការ​​ញុះ​ញង់​​ចាប់ដី​នៅ​​កំពង់​​​​ដំរី​នោះ​ទេ

Posted: 06 Jul 2012 12:07 AM PDT

រាជ​ធានីភ្នំពេញ ៖ ​ សមាគមអ្នក​ប្រជា​ធិប​តេយ្យដឹកនំាដោយ លោកម៉ម សូណង់ដូ ប្រធាន​វិទ្យុសំបុកឃ្មុំ FM ១០៥ បានធ្វើការ​ច្រាន​ចោលថា ខ្លួនមិនមានការពាក់ព័ន្ធ​នឹង​បញ្ហា​ដីធ្លីជុំវិញព្រឹត្តិការណ៍​នៅភូមិប្រម៉ា ឃុំកំពង់ដំរី ស្រុកឆ្លូង ខេត្តក្រចេះនោះទេ ។ ការបដិសេធ​នេះបានធ្វើឡើងក្នុងសន្និសីទកាសែត នៅព្រឹក​ថ្ងៃទី៦ កក្កដា នៅស្ថានីយវិទ្យុសំបុកឃ្មុំ ផ្ទះ​លេខ៣៣ ផ្លូវ២៦BT

នាង​ស្រវឹង​ធ្លាក់​ភ្នែក​ បើក​​​ឡាន​​បុក​រះ​រួច​​ឱប​គ្នា​​យំ​​

Posted: 06 Jul 2012 12:00 AM PDT

នាង​ស្រវឹង​ធ្លាក់​ភ្នែក​ បើក​​​ឡាន​​បុក​រះ​រួច​​ឱប​គ្នា​​យំ​​
រាជ​ធានី​ភ្នំពេញ​​​ ៖ ស្ត្រី​ខ្មែរ​រូប​ស្រស់​ម្នាក់​​​ និង​បុរស​​ជន​ជាតិ​​កូរ៉េ​​ម្នាក់​ត្រូវ​​នគរ​បាល​​ប៉ុស្តិ៍​​​ទន្លេ​បាសាក់​​សហការ​ជាមួយ​​​ការិយា​ល័យ​​ចរាចរ​​ខណ្ឌ​ និង​នគរ​បាល​​ការិយា​ល័យ​​​​ចរាចរ​​​ផ្លូវ​គោក​​រាជ​ធានី​ភ្នំពេញ​​ចាប់​ឃាត់​ខ្លួន​ បន្ទាប់​​ពី​ពួក​គេ​​ជិះ​រថយន្ត​​ម៉ាក​​តា​កូម៉ា ពណ៌​​ទឹក​ប្រាក់​ ​ពាក់​ស្លាក​លេខ​​កំពង់​ស្ពឺ ​២A-៣០២៧​ ដោយ​ស្ត្រី​​ជា​អ្នក​​​កាន់​​ចង្កូត​​បាន​បើក​​បុក​​រៈ​​ម៉ូតូ​កង់​បី​ដែល​ចត​​ស្ងៀម​​ រួច​រថយន្ត​​ក៏​

ខណ្ឌ​ដូនពេញ បើក​យុទ្ធ​នា​ការ​ប្រមូល​ជន​អនាថា និង​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​សរុប​ជាង​៧០​នាក់​

Posted: 05 Jul 2012 11:57 PM PDT

ជន​អនាថា និង​ស្ត្រី​រក​ស៊ី​ផ្លូវ​ភេទ​ដែល​​ខណ្ឌដូនពេញ​ប្រមូល​បាន​
រាជធានីភ្នំពេញ ៖ គណៈ​បញ្ជា​ការ​ឯក​ភាព​​ខណ្ឌ​ដូន​ពេញ ​មាន​កម្លាំង​​សណ្តាប់​ធ្នាប់​​នគរ​បាល​​​កង​រាជ​អាវុធ​ហត្ថ​ដឹក​នាំ​ដោយ​លោក​យស់ យុទ្ធី លោក​សុខ ពេញ​វុធ អភិ​បាល​រង​ខណ្ឌ​ លោក​គឹម វុត្ថា ​ប្រធាន​សណ្តាប់​ធ្នាប់​​ខណ្ឌ​​ចុះ​យុទ្ធនា​ការ​​ប្រមូល​​​ជន​អនាថា​​ ក្មេង​ហិតកាវ និង​ស្ត្រី​​រក​ស៊ី​ផ្លូវ​ភេទ កាល​ពី​រំលងអធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី​៦ កក្កដា ២០១២ ដើម្បី​​រក្សា​សន្តិ​សុខ សណ្តាប់​ធ្នាប់​​ក្នុង​កិច្ច​ប្រជុំ​អាស៊ាន ។

​ក្បួន​ម៉ូតូ​​ធំ​​ដំណើរ​​​ទេស​ចរណ៍​​អាស៊ាន​​ឆ្នាំ ២០១២ ​បាន​មក​ដល់​កម្ពុជា​ទ្រង់​ទ្រាយ​ធំ​

Posted: 05 Jul 2012 11:50 PM PDT

ក្បួន​ម៉ូតូ​​​ធំ​អាស៊ាន​ដែល​មក​​ដល់​កម្ពុជា​
ក្រុងប៉ោយប៉ែត ៖ ក្បួន​​ម៉ូតូ​ធំ​អាស៊ាន​ឆ្នាំ ២០១២ ​ដែល​មាន​ចំនួន​ជាង​៣០០​គ្រឿង បាន​ឆ្លង​ពី​ទឹក​ដី​ថៃ​មក​កម្ពុជា​​នៅ​វេលា​​ព្រឹក​ថ្ងៃទី​៦ កក្កដា ​២០១២ នេះ​​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែត ហើយ​បាន​​ឈប់​សំ​ចត​នៅ​ម្តុំ​ខ្លោង​​ទ្វារ​ប្រាសាទ​កំពូល​បី​នៃ​ច្រក​​ទ្វារ​ខាង​លើ​ ដើម្បី​ស្វាគមន៍​​គ្នា​ជា​មួយ​ថ្នាក់​ដឹក​នាំ​ខាង​កម្ពុជា​ដែល​ធ្វើ​ពិធី​ទទួល​​បដិ​​សណ្ឋា​រ​កិច្ច​។

ទំនិញ​​១៦៩​ស្លង់​ជា​ផលិត​ផល​ថៃ​ត្រូវបាន​ដាក់​តាំង​បង្ហាញ​​នៅ​មជ្ឈ​មណ្ឌល​ទីក្រុង​កោះ​ពេជ្រ

Posted: 05 Jul 2012 11:45 PM PDT

ការ​សម្ពោធ​ពិធី​តាំងពិព័រណ៍​ផលិត​ផល​ថៃ​
រាជធានីភ្នំពេញ ៖ ស្តង់​ទំនិញ​១៦៩​ស្តង់​ដែល​ជា​ផលិត​ផល​​ថៃ​ត្រូវ​​បាន​ដាក់​​តាំង​​ពិព័រណ៍​​បង្ហាញ​សាធារណ​ជន​​កាល​ពី​រសៀល​ថ្ងៃទី​​៥ ​កក្កដា ២០១២ ​នៅ​មជ្ឈ​មណ្ឌល​​សន្និ​សីទ​ និង​ទីតាំង​ពិព័រណ៍​​កោះ​ពេជ្រ​​​​ក្រោម​អធិបតី​ភាព​លោក​កែវ សុខ​ណៃ រដ្ឋ​​លេខា​ធិការ​ក្រសួង​ពាណិជ្ជ​កម្ម​ និង​ក៏​មាន​ការ​​អញ្ជើញ​ចូល​រួម​ពី​លោក​​ស៊ុម​ប៉ង សៈ​ងួន​បាន់ ឯក​អគ្គ​រាជ​ទូត​ថៃ​ប្រចាំ​​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា អ្នក​ស្រី ភីរ៉ា​ម៉ុន ចារើន​ផៅ អគ្គ​លេខា​ធិការ​រង​នៃ​ក្រសួង​ពាណិជ្ជ​

បុរស​អគតិ​វាយ​ប្រពន្ធ​1អង្រែ​បុក​គ្រឿង​ និង​កាប់​ថែម​មួយ​កាំ​បិត​

Posted: 05 Jul 2012 11:45 PM PDT

ស្ត្រី​រងគ្រោះ​កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ
ខេត្ត​ព្រះវិហារ​ ៖ ​​កាល​ពីថ្ងៃទី២៥ មិថុនា កន្លងទៅ​​​នេះ​ បុរស​​អគតិម្នាក់​ឈ្មោះ​ហង្ស ហឿន អាយុ​៥០​ឆ្នាំ បានប្រើ​​ហិង្សា​ទាំង​កំរោល​​ ​ដោយ​វាយ​​ប្រពន្ធ​ឈ្មោះ​យុំ ស្រី អាយុ៤៤ឆ្នាំ មួយអង្រែ​បុក​គ្រឿង ​ហើយកាប់​ថែមមួយកាំបិត​​ទៀត​បម្រុង​ផ្តាច់​ជីវិត ​រួច​រត់​គេចចេញ​ពីផ្ទះបាត់​ទៅ។ ចំណែក​ស្ត្រី​ជាប្រពន្ធ​​រង​របួស​រហូត​សន្លប់​លុះ​កូន​តូចមក​ពី​សាលារៀនវិញ​​​​ឃើញ​ម្តាយ​ជោក​ជាំ​ទៅ​

ស្រវឹង​ស្រា​ដេក​លើ​ចិញ្ចើម​​​ផ្លូវ​​ស្មា​នតែ​ផ្ទះ​ត្រូវ​ចោរ​លួច​យក​ម៉ូតូ​ និង​ទូរស័ព្ទ​បាត់​

Posted: 05 Jul 2012 11:40 PM PDT

បុរស​ដែល​ស្រវឹង​ស្រា​​ហើយ​ដេក​លើ​ចិញ្ចើម​ផ្លូវ​
រាជធានីភ្នំពេញ ៖ បុរស​​វ័យ​២៧​ឆ្នាំ​ម្នាក់​​​ផឹក​​ស្រា រហូត​​ទាល់​តែ​ស្រវឹង​ជោក​ជាំ ហើយ​លែង​ដឹង​អ្វីៗ​ទាំង​​អស់​​​ទៅ​ដេក​​នៅ​លើ​​ចិញ្ចើម​​ផ្លូវ​មួយ​​កន្លែង​​ដោយ​ស្មានថា ​ផ្ទះ​របស់​ខ្លួន ។ ប៉ុ​ន្តែ​​​ពេល​ដែល​បុរស​ស្រវឹង​ស្រា​កំពុងដេក​​លង់​​លក់​យ៉ាង​ស្កប់​ស្កល់​ ហើយ​ដាក់​​ម៉ូតូ​នៅ​ក្បែរខ្លួន​នោះ​​ក៏​ត្រូវ​ក្មេង​ស្ទាវ​លួច​យក​​ម៉ូតូ​ជិះ​យក​ទៅ​បាត់​ដោយ​សុវត្ថិ​ភាព ។ ហេតុ​ការណ៍​​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​២​និង​៥​នាទី​​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី៦ កក្កដា ២០១២ ​នៅ​

នាង​​ស៊េ​រី​​ណា​ និង​​នាង​​រែដ​​វ៉ាន់​ស្កា​​ឈាន​​ចូល​​វគ្គ​​ផ្តាច់​​ព្រ័ត្រ​​ប្រ​កួត​​វាយ​​កូន​​បាល់​​ Wimbledon

Posted: 05 Jul 2012 11:37 PM PDT

កីឡាការិនី​ប៉ូ​ឡូញ​ រែដ​វ៉ាន់​ស្
នាង​​ស៊េ​រី​​ណា​ វី​លៀម ​និង​​នាង​​អា​​នី​​យ៉េ​ស្កា រែដ​​វ៉ាន់​​ស្កា​​បាន​​ក្លាយ​​ជា​​គូ​​ប្រ​ជែង​​គ្នា​​ដ៏​​មាន​​សក្តា​ នុ​ពល​សម្រាប់​តំណែង​​ម្ចាស់​ពាន​ជើង​ឯក​ក្រប​ខណ្ឌ Wimbledonឆ្នាំ​២០១២​របស់​អង់​គ្លេស​ ក្រោយ​ពី​អ្នក​ទាំង​ពីរ​បាន​បំ​បាក់​គូ​ប្រ​កួត​រៀង​ៗ​ខ្លួន​ក្នុង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​ទី​៥​ខែ​កក្ក​ដា​ នៅ​ទី​ក្រុង​ឡុង​ ប្រ​ទេស​អង់​គ្លេស ។​

មុខ​របរ​ចិញ្ចឹម​ចង្រិត​កំពុងមាន​ទី​ផ្សារ​លក់​ក្នុង​ស្រុក​និង​នាំ​ចេញ

Posted: 05 Jul 2012 11:30 PM PDT

ទិដ្ឋភាព​កន្លែង​ចិញ្ចឹម​ចង្រិត
ខេត្តបន្ទាយ​មាន​ជ័យ​ ៖ មុខ​របរ​ចិញ្ចឹម​ចង្រិត​​​ដែកហៅ​ចង្រិត​​​ក្រហម​​កំពុង​មាន​សកម្ម​ភាព​​​​គួរ​ឱ្យ​​កត់​សម្គាល់​​ដែល​មិន​ត្រឹម​តែ​​ឆ្លើយ​តប​​បាន​តាម​​សេចក្តី​ត្រូវ​​ការ​ក្នុង​ស្រុក​ប៉ុណ្ណោះទេ​ថែម​ទាំង​​អា​ច​នាំ​ចេញ​ទៅ​លក់​នៅ​ប្រទេស​​ថៃ​ទៀត​ផង​ដែរ​ ។លោក​ឃូរ ​គឹម​ម៉េង ប្រជាកសិករ​​ចិញ្ចឹម​ចង្រិត​បាន​ប្រាប់​នៅ​ថ្ងៃទី​២ កក្កដា​ថា លោក​​ចិញ្ចឹម​ចង្រិត​នេះ​ទើ​ប​តែ​បាន​រយៈ​ពេល​១​ឆ្នាំ​​​ដោយ​ចាប់​ផ្តើម​ដំបូង

សហគមន៍​អន្តរ​ជាតិ​​ផ្តល់​កិត្តិ​យស​​ធំ​ធេង​ដល់​កម្ពុជា​​​​​ ជា​ម្ចាស់​​ផ្ទះ​​រៀបចំ​​​កិច្ច​ប្រជុំ​​ និង​ជា​​​ប្រធាន​​​គណៈ​​កម្មាធិការ​​បេតិ​កភណ្ឌ​​ពិភព​លោក

Posted: 05 Jul 2012 11:28 PM PDT

គណៈប្រតិភូ​បេតិកភណ្ឌ​កម្ពុជា​ថតរូបអនុ​ស្សាវរីយ៍នៅ​ក្នុង​កិច្ច​ប្រជុំ​​លើក​ទី៣៦
រាជ​ធានីភ្នំពេញ ៖ ​ ក្រោមមគ្គុទេ្ទសក៍ដឹក​នាំ​ដ៏​ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែននាយករដ្ឋ-មន្ត្រីនៃ​ព្រះ​រា​ជា​​ណា​​ចក្រកម្ពុជា និងដោយមានការណែនាំការ​ងារដោយផ្ទាល់របស់លោកបណ្ឌិតសភាចារ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋ​មន្ត្រីទទួល​បន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីនិងជាប្រធានគណៈកម្មការជាតិយូណេស្កូកម្ពុជា គណៈ​ប្រតិភូ​កម្ពុជា​ដែលបាន​អញ្ជើញ

ទឹកជំនន់​​ធ្ងន់ធ្ងរ​នៅ​ភាគ​និរតី​ចិន​

Posted: 05 Jul 2012 11:17 PM PDT

 ទិដ្ឋភាព​​ទឹក​ជន់​លិច​នៅ​ក្រុង​ដាហ្សូ​ខេត្ត​​​ស៊ីឈួន​​
អាជ្ញាធរ​​ចិន​បាន​បញ្ចេញ​ការខិតខំ​ប្រឹង​ប្រែង​​ដើម្បី​ប្រឈម​​មុខចំពោះគ្រោះទឹកជំនន់​ធ្ងន់​ធ្ងរក្នុង​ខេត្ត​ស៊ីឈួន​​ភាគ​និរតី​​​ចិន ។​​យោង​តាម​​មន្ទីរ​កិច្ច​ការ​ស៊ីវិល​ខេត្តស៊ីឈួន​​​ថា​ ភ្លៀង​ធ្លាក់​យ៉ាងខ្លាំងនិងទឹក​ជំនន់​​បណ្តាល​ឱ្យ​​មនុស្ស​ស្លាប់​១៣នាក់​ហើយ​​មនុស្ស​ម្នាក់​ទៀត​បាត់​ខ្លួន​​ចាប់តាំងពី​ថ្ងៃទី៣០​មិថុនា​មក ។ ​

ចិន​​និង​គុយ​បា​សន្យាជំរុញ​ការ​ទាក់ទងគ្នា​

Posted: 05 Jul 2012 11:15 PM PDT

ប្រធានាធិបតី​ចិននិង​សមភាគី​​គុយបា
ប្រធានាធិបតីចិន​លោក​​ហ៊ូជីន​តាវ​បាន​​ជួប​ពិភាក្សា​កាលពី​រសៀល​ថ្ងៃទី​៥កក្កដា​នៅទី​ក្រុង​​ប៉េកាំង​ជាមួយ​លោក​រ៉ាអ៊ុលកាស្ត្រូ​ ​ប្រធានាធិបតី​​គុយ​បា​ ដែល​មក​បំពេញទស្សនកិច្ច​នៅ​ចិន ។​លោក​​ហ៊ូជីនតាវ ដែល​ធ្លាប់​ទៅ​បំពេញ​​ទស្សន​កិច្ចនៅគុយ​បា​​​កាលពី​ឆ្នាំ​១៩៩៧ ២០០៤ និង​២០០៨ នោះ​បាន​​​សម្តែង​ការ​​អបអរសាទរ​ចំពោះ​ការខិតខំ​ប្រឹងប្រែង​​ទាំង​ឡាយ​​របស់​លោក​​រ៉ាអ៊ុល​កា​ស្ត្រូ​

ខឹង​​កូន​ស្រី​តែង​រត់​ចេញ​ពី​ផ្ទះ​​ ម្តាយ​យក​ច្រវាក់​ដាក់កជើង​​ ជាប់​ចោទ​ប្រើ​ហិង្សាដោយ​ចេតនា

Posted: 05 Jul 2012 11:15 PM PDT

ឪពុក​ម្តាយ​ដែល​ដាក់ច្រវាក់​ជើង​កូន​
ខេត្តបន្ទាយ​មាន​ជ័យ​ ៖ រឿង​រ៉ាវ​មួយ​​​ធ្លាប​់​​បាន​កើតមាន​​នៅ​ឯ​ខេត្ត​​បាត់​ដំបង​​កន្លង​មក​ ព្រោះ​តែ​​កូន​ប្រុស​មិន​​​ទៅ​​​សាលា​រៀន​​ដើ​រ​លេង​​តែ​ហ្គេម​​​ ត្រូវ​ឪពុក​​ចាប់​ដាក់​ច្រវាក់ជើង​ ចំណែក​​នៅខេត្ត​បន្ទាយ​មានជ័យ​​ក៏​មាន​ដូ​ចគ្នា​នេះ​​​ដែរ​ ដោយ​សារ​ខឹង​​កូន​​ស្រី​ពូ​កែ​ដើរ​លេង​យប់​​ ម្តាយ​ក៏​ចាប់​ដាក់​ច្រវាក់​ជើង​មិន​​ឱ្យ​ដើរ​ ប៉ុន្តែ​បើ​តាម​កូន​ស្រី​វិញ​បាន​ផ្តល់​ព័ត៌មាន​ផ្សេង​ពី​នេះ​ ។ រឿង​រ៉ាវ​នេះ​ពិត​ជាធ្វើ​

​យុវតី​៣​នាក់​ជិះ​ម៉ូតូ​​ឌុប​គ្នា​​ទៅ​បុក​រថយន្ត​​បត់​ចូល​ផ្ទះ​របួស​ទាំង​៣​

Posted: 05 Jul 2012 11:14 PM PDT

ទិដ្ឋ​ភាព​ឆោឡោ​នៅ​កន្លែង​កើតហេតុ​
ខេត្តពោធិ៍​សាត់ ៖ ​រថយន្ត​មួយ​គ្រឿង​​បត់​ចូល​លំនៅ​​ឋាន​របស់​ខ្លួន​ ស្រាប់​តែ​​ត្រូវ​​​​ម៉ូតូ​​របស់​យុវតី​​ជិះ​គ្នា​៣​នាក់​មក​ពី​ក្រោយ​បុក​ដួល​ខ្លួន​ឯង​របួស​​ទាំង​៣​នាក់ ​ហើយ​រថយន្ត​នោះ​បាន​បើក​រត់​ចូល​ក្នុង​ផ្ទះ​រួច​​ ទាញ​​ទ្វារ​​របង​បិទ​ជាប់​​ដោយ​មិន​ទុក​ឱ្យ​សមត្ថ​កិច្ច​ធ្វើ​ការ​វាស់​វែង​​រក​ខុស​ត្រូវ​នោះ​ទេ ។ គ្រោះ​ថ្នាក់​ចរា​ចរណ៍​នេះ​បាន​កើត​ឡើង​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ៥ ​ស្ថិត​ក្នុង​ភូមិ​ត្រាង សង្កាត់​ស្វាយ​អាត់ ក្រុង​ពោធិ៍សាត់ កាល​ពី​ថ្ងៃទី​៥ កក្កដា ២០១២ ​វេលា​ម៉ោង​៦​

Greipel​បន្ត​​ឈ្នះ​​ដំណាក់​ទី​5 ខណៈ Cancellara ​បន្ត​នាំមុខ​លើ​តា​រាង​ថិរ​វេលា​សរុប​ប្រណាំង​កង់ Tour de France

Posted: 05 Jul 2012 11:01 PM PDT

កីឡាករអា​ល្លឺ​ម៉ង់​​​ Andre Greipel
ទន្ទឹ​ម​​នឹ​ង​​ការ​​នាំ​​មុខ​​បន្ត​​របស់​​កីឡា​ករ​​ស្វ៊ីស Fabian Cancellara លើ​​តា​រាង​​ថិ​រ​​វេ​លា​​សរុប​​​ជា​​ច្រើន​​ដំ​ណាក់​​មក​នេះកីឡា​​ករ​អាល្លឺម៉ង់​ ​Andre Greipel បាន​បង្កើត​ប្រ​វត្តិ​សាស្ត្រ​មួយ​សម្រាប់​ខ្លួន​ឯង​ក្នុង Tour de Franceឆ្នាំ​២០១២​​ដោយ​បាន​យក​ឈ្នះ​២ដំ​ណាក់​បន្ត​បន្ទាប់​គ្នា​ក្នុង​កម្ម​វិធី​នេះ​ ។ កាល​ពីថ្ងៃ​ព្រ​ហស្បតិ៍​​ទី៥​​​​​​​​​ខែកក្ក​ដា ​​​​Greipel​​យក​ឈ្នះ​ដំ​ណាក់​ទី​៥​ដែល​មានចម្ងាយ​​ផ្លូវ​

ពង្រឹង​​សន្តិ​សុខ​​ និង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​ប៉ូលិស​ក្រុង​ប៉ោយប៉ែត​ចាប់​ម៉ូតូ​​អត់​ពន្ធ​ជា​ច្រើនគ្រឿង​ធ្វើ​កិច្ច​សន្យា​

Posted: 05 Jul 2012 11:00 PM PDT

សមត្ថ​កិច្ច​កំពុង​​ធ្វើ​ការ​ត្រួត​ពិនិត្យ
ក្រុង​ប៉ោយ​ប៉ែត​ ៖ ដើម្បី​ពង្រឹង​​សន្តិសុខ​​ និង​ច្បាប់​ចរាចរណ៍​ផ្លូវ​គោក​​ក្នុង​រយៈ​ពេល​៣​​ថ្ងៃ​​ជាប់​ៗ​គ្នា​នេះ ​​គិត​ចាប់​​ពី​ថ្ងៃ​ទី​១​ដល់​ថ្ងៃ​ទី​៣​​ កក្កដា​ ប៉ូលិស​ជំនាញ​​នៃ​អធិការ​​ដ្ឋាន​នគរ​បាល​​ក្រុង​ប៉ោយ​ប៉ែត​​ បាន​ធ្វើ​ការ​ត្រួត​ពិនិត្យ​​ម៉ូតូ​គ្រប់​ប្រភេទ​​ដែល​អ្នក​បើកបរ​​​មិន​គោរ​ព​​ច្បាប់​ចរាចរណ៍​ អត់​កញ្ចក់មើល​ក្រោយ អត់​ស្លាក​លេខ​​ និង​​​គ្មាន​មួក​​​សុវត្ថិ​ភាព​ដោយ​ចាប់​បាន​ជា​ច្រើន​គ្រឿង​ ។

បើក​កិច្ច​ប្រជុំ​​កំពូល​ពិភព​លោក​​នៃ​ម៉ាស៊ីន​​ឃោស​នា​​នៅ​ក្រុងមូស្គូ​

Posted: 05 Jul 2012 10:57 PM PDT

ទិដ្ឋភាព​​​ក្នុង​កិច្ច​ប្រជុំ​កំពូល​​ម៉ាស៊ីន​ឃោសនា​​ពិភព​លោក
ប្រតិភូ​​ជាង៣០០រូបតំណាង​ឱ្យ​ម៉ាស៊ីន​​​ឃោស​នា​​ពិភព​លោក​​​ចំនួន​២១៣​នៃ​ប្រទេស​​១០២​បាន​​ជួប​ប្រជុំ​គ្នា​​កាលពី​ថ្ងៃទី​៥កក្កដា​នៅ​​​ទី​ក្រុងមូស្គូ​​ក្នុង​ឱកាស​នៃកិច្ច​ប្រជុំ​​កំពូល​​​ពិភព​លោក​​​​នៃ​ម៉ាស៊ីន​​ឃោសនា​លើក​ទី២ ។​ក្នុង​​ចំណោម​​ប្រតិភូ​​ទាំង​នេះ​មាន​តំណាង​​របស់​​អង្គការ​​សារព័ត៌​មាន​​​ធំៗ​​ដូចជា​ទីភ្នាក់​​ងារ​ព័ត៌​មាន​​រុស្ស៊ី​ ITAR-TASS ជា​អ្នក​រៀបចំ​​ព្រឹត្តិ​ការណ៍​នោះ​ ទីភ្នាក់​​ងារ​ព័ត៌​មាន​​​ចិន​​​

បើក​កិច្ច​ប្រជុំ​​កំពូល​ពិភព​លោក​​នៃ​ម៉ាស៊ីន​​ឃោស​នា​​នៅ​ក្រុងមូស្គូ​

Posted: 05 Jul 2012 10:57 PM PDT

ប្រតិភូ​​ជាង៣០០រូបតំណាង​ឱ្យ​ម៉ាស៊ីន​​​ឃោស​នា​​ពិភព​លោក​​​ចំនួន​២១៣​នៃ​ប្រទេស​​១០២​បាន​​ជួប​ប្រជុំ​គ្នា​​កាលពី​ថ្ងៃទី​៥កក្កដា​នៅ​​​ទី​ក្រុងមូស្គូ​​ក្នុង​ឱកាស​នៃកិច្ច​ប្រជុំ​​កំពូល​​​ពិភព​លោក​​​​នៃ​ម៉ាស៊ីន​​ឃោសនា​លើក​ទី២ ។​ក្នុង​​ចំណោម​​ប្រតិភូ​​ទាំង​នេះ​មាន​តំណាង​​របស់​​អង្គការ​​សារព័ត៌​មាន​​​ធំៗ​​ដូចជា​ទីភ្នាក់​​ងារ​ព័ត៌​មាន​​រុស្ស៊ី​ ITAR-TASS ជា​អ្នក​រៀបចំ​​ព្រឹត្តិ​ការណ៍​នោះ​ ទីភ្នាក់​​ងារ​ព័ត៌​មាន​​​ចិន​​​

មេនូឡាយហ្វ៍​ ជា​ក្រុមហ៊ុន​​​មួយ​ក្នុង​ចំណោម​​​ក្រុម​ហ៊ុន​​ធានា​រ៉ាប់​រង​​​អា​​យុ​ជីវីតឈាន​មុខ​គេ​​ក្នុង​ពិភព​លោក​​ ឥឡូវ​​នេះ​មាន​​​វត្ត​មាន​​​នៅ​កម្ពុជា​​ហើយ​​​

Posted: 05 Jul 2012 09:15 PM PDT

រាជ​ធានីភ្នំពេញ,​ កម្ពុជា​​​ ៖ ថ្ងៃ​នេះ ​ក្រុម​ហ៊ុន​​​មេនូឡាយ​​​ហ្វ៍​​​ហ្វាយ​​នែន​សល​ បាន​ប្រា​រព្ធ​​​ពិធី​​​បើក​សម្ពោធ​​​ជា​ផ្លូវ​ការ​​​ការិយា​ល័យ​​​កណ្តាល​​​របស់​ខ្លួន​​ ដែ​លមាន​ទី​តាំង​​នៅ​រាជ​ធានី​​​ភ្នំពេញ​ ប្រទេស​កម្ពុជា ។ ​ព្រឹត្តិការ​ណ៍​​ជា​​ប្រវត្តិ​​​សាស្ត្រ​​​​នេះ​​ ត្រូវ​បាន​ប្រា​រព្ធ​​​​ឡើង​នៅ​​សណ្ឋា​គារ​​​​​​ឡឺ​រ៉ូយ៉ាល់​​ ក្រោម​​អធិប​តី​ភាព​​របស់​​លោក​​​បណ្ឌិត​​ អូន ព័ន្ធ​មុនី​រ័ត្ន​ រដ្ឋ​​មន្ត្រី​​ប្រតិភូ​​អម​នា​​យក​រដ្ឋ​​មន្ត្រី​​ និង​ជា​​រដ្ឋ​លេខា

ចេក​ចម្លែក​ចេញ​ផ្លែ​ឥត​ត្រយូ​ង​​ និង​​មាន​កូន​ព័ទ្ធ​​​ជុំ​វិញ​​29ដើម​

Posted: 05 Jul 2012 09:00 PM PDT

ព្រះ​សង្ឃ​កំពុង​ធ្វើ​ពិធី​ប្រោសព្រំដើមចេក​ចម្លែក
ខេត្ត​​តា​កែវ​​ ៖ ដើម​ចេកចម្លែក​មួយ​ដើម​​ចេញ​ផ្លែ​​ដោយ​គ្មាន​ត្រយូង​​ និង​មាន​កូន​​តូច​​ៗ​​ជា​ច្រើន​​ដុះ​ជុំ​វិញ​​​​​ ​​​នៅ​​វត្ត​​បព្វ​​តា​​​សត្ថា​រាម​ ហៅ​​វត្ត​ត្រពាំង​​​ត្រាវ​​ខាង​ត្បូង​​ ស្ថិត​ក្នុ​ង​​ឃុំ​​ភ្នំ​​ជិន​​​ ស្រុក​​គិរី​​វង់​ ។ ភាព​ចម្លែក​នេះ​​​ធ្វើ​​ឱ្យ​​​ពុទ្ធ​​​បរិស័ទ​​​ចំណុះ​​ជើង​​​វត្ត​ និង​​អ្នក​ទៅ​​​ពីទី​ឆ្ងាយ​​​​ជឿថា ​មាន​​ប្ញទ្ធិ​បារមី​​​​ ក៏​​ទៅ​អុជ​ធូប​​​បួង​សួង​​សុំ​សេច​​ក្តីសុខ​​​ចម្រើន​ ។

ម៉ូតូវី​វ៉ា​បើក​គេច​​រថយន្ត​​ទៅ​​បុក​ម៉ូតូ​ឌ្រីម​​ដួល​ប្រាវ​ទាំង​អស់​គ្នា​

Posted: 05 Jul 2012 08:45 PM PDT

សមត្ថ​កិច្ច​កំពុង​ត្រួតពិនិត្យ​កន្លែងកើតហេតុ
ខេត្ត​ប៉ៃ​លិន ៖ ម៉ូតូ​មួយ​គ្រឿង​​ម៉ាក​វី​វ៉ា ពណ៌​ខ្មៅ ​ស៊េរី​២០០៨ ​​បាន​គេច​ពី​រថយន្ត​ទៅ​បុក​គ្នា​ជា​មួយ​ម៉ូតូ​​មួយ​គ្រឿង​​ទៀតម៉ាក​ឌ្រីម សេ​១២៥​​ បណ្តាល​ឱ្យ​ដួល​ទាំង​​អស់​គ្នាបោក​ទៅ​នឹង​ថ្នល់​ រង​របួស​​​​ស្រាល ។ ​ហេតុការណ៍​បុក​គ្នា​នេះ​កើត​ឡើង​​​កាល​ពី​វេលា​​ម៉ោង​៣​និង​៤៦​នាទី​រសៀល​​ថ្ងៃ​ទី​៣ កក្កដា ​នៅ​ចំណុច​​ភូមិ​ប៉ា​ហ៊ី​ជើង​ ​សង្កាត់​ប៉ៃ​លិន ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!