Koh Santipheap Daily

Koh Santipheap Daily


លោក​អភិបាល​រាជ​ធានី​​​រំលឹក​វិធាន​​ការ​​ចាប់​​​រថយន្ត​​ប្រើ​​ស្លាក​លេខ​​​ទាហាន​ នគរ​បាល​ និង​បិទ​កញ្ចក់​ខ្មៅ​​

Posted: 04 Jul 2012 01:00 AM PDT

លោក​កែប​ ជុតិមា ក្នុង​ពិធី​ប្រជុំ
រាជ​ធានី​ភ្នំពេញ​​​​​​​​ ៖​ ​លោក​កែប ជុតិ​មា ​អភិបាល​រាជ​ធានី​ភ្នំពេញ ​​បាន​ធ្វើ​កា​ររំលឹក​​ជា​ថ្មី​​​ពី​​​វិធាន​ការ​ចាស់​​ដល់​អាជ្ញា​ធរ​​​មាន​សមត្ថ​កិច្ច​​​គ្រប់​ខណ្ឌ​​ទូទាំង​រាជ​ធានី​​​​ ឱ្យ​បន្ត​​​ការ​រឹត​បន្តឹង​​​​ចាប់​​ឃាត់​​រថយន្ត​​​​ពាក់​ស្លាក​លេខ​​ខេមរ​ភូមិ​ន្ទ​ ​និង​​នគរបាល​​ដែល​មិន​មាន​​​ឯក​សារ​ត្រឹម​ត្រូវ​ និង​រថយន្ត​​បិទ​កញ្ចក់​​​ខ្មៅ​​ ដើម្បី​​​ធ្វើ​ការ​ផាក​​ពិន័យ​​ ឬ​ក៏​ឃាត់​​​​ទុក​រយៈ​ពេល​មួយ​យប់​​ដើម្បី​​ឱ្យ​រាង​ចាល ។ លោក​ កែប ជុតិមា ​

​ពិធីបុណ្យ​​ឯក​រាជ្យ​ជាតិស​ហ​រដ្ឋ​អាមេរិក​បង្ហាញ​​ពីការ​គោរព​វីរបុរស​ ការជំនះ​ និង​ការ​រៀន​​សូត្រ​វិញ

Posted: 04 Jul 2012 12:58 AM PDT

​ពិធីបុណ្យ​​ឯក​រាជ្យ​ជាតិស​ហ​រដ្ឋ​អាមេរិក​បង្ហាញ​​ពីការ​គោរព​វីរបុរស​ ការជំនះ​ និង​ការ​រៀន​​សូត្រ​វិញ
រាជ​ធានីភ្នំពេញ ៖ ​ ថ្ងៃទី៤​ កក្កដា​ ២០១២​ គឺជាថ្ងៃអបអរបុណ្យ​ឯករាជ្យ​ជាតិ​សហ​រដ្ឋអាមេរិកលើកទី២៣៦ឆ្នាំ (៤ កក្កដា ​១៧៧៦-៤ កក្កដា ២០១២) នៃការចុះ​ហត្ថ​លេខាលើសេចក្តីប្រកាសឯករាជ្យនៅទីក្រុងហ្វីឡាដែល​ហ្វីយ៉ា រដ្ឋភែនស៊ីលវានៀ​ ដែល​ជា​ការ​ចាប់ផ្តើម​កសាង​ប្រទេសលើកដំបូង ​ និង​ការ​ធ្វើ​ពិសោធ​ដ៏អស្ចារ្យមួយ​លើ​ផ្នែក​លទ្ធិប្រជាធិប​តេយ្យ​នៅ​សហរដ្ឋអាមេ​

ប្រជា​ពល​រដ្ឋ​​នៅ​ស្រុក​សាលា​ក្រៅ ​ត្អូញ​ត្អែរ​ពី​ដំឡូង​មី​គ្មាន​​ទីផ្សារ​

Posted: 04 Jul 2012 12:50 AM PDT

ដំឡូង​មី​​ដែល​កសិ​ករ​ដាំ​ដុះ​
ខេត្ត​ប៉ៃលិន ៖ ​ក្នុង​រយៈ​ពេល​២​ឆ្នាំ កន្លង​ទៅ​គេ​ស​ង្កេត​ឃើញ​ប្រជា​ពល​រដ្ឋ​​នៅ​ក្នុង​ខេត្ត​ប៉ៃលិន មមា​ញឹក​​ក្នុង​ការ​ដាំ​ដំឡូង​​មី​ច្រើន​ជាង​ដាំ​ដំណាំ​ពោត​ ជា​ពិសេស​​​សព្វ​ថ្ងៃ​នេះ​គេ​សង្កេត​ឃើញ​ការ​ដាំ​ដំឡូង​មី​​មាន​ការ​​ផុលផុស​យ៉ាង​ខ្លាំង​ ដែល​អ្នក​ខ្លះ​​ដាំ​ដំឡូង​មី​រហូត​ដល់​រាប់​សិប​ហិកតា និង​ខ្លះ​ទៀត​ដាំ​ជា​លក្ខណៈ​គ្រួសារ​តាម​ដីដែល​ខ្លួន​មាន​ ព្រោះ​ឮ​ថា ដំឡូង​មី​កំពុង​ត្រូវ​ប៉ាន់។ ដោយ​ឡែក​​នៅ​ស្រុក​សាលា​ក្រៅ​ឯ​ណោះ​វិញ ប្រជា​ពល​រដ្ឋ​ផ្អើល​នាំគ្នា​ដាំ​

ទំហំ​ផ្ទៃ​ដី​ដាំ​ដំឡូង​មី​ឆ្នាំនេះ​មិនទាន់​​សម្រេច​បាន​ស្មើ​ឆ្នាំ​2011 នៅ​ឡើយ

Posted: 04 Jul 2012 12:45 AM PDT

ទំហំ​ផ្ទៃ​ដី​ដាំ​ដំឡូង​មី​ឆ្នាំនេះ​មិនទាន់​​សម្រេច​បាន​ស្មើ​ឆ្នាំ​2011 នៅ​ឡើយ
ខេត្ត្​មណ្ឌលគិរី​​ ៖ ឈាន​ចូល​ដល់​រដូវ​ភ្លៀង​ធ្លាក់​នេះ​ ប្រជា​ពលរដ្ឋ​ក្នុង​ខេត្ត​មណ្ឌល​គិរី​ស្ទើរ​ទូ​ទាំង​ខេត្ត បាន​និងកំពុង​នាំគ្នា​​​រូតរះ​​​ដាំ​ដំឡូង​មី​ឱ្យ​ទាន់​រដូវកាល​​។ ​មក​ដល់​ពេល​នេះ​ ប្រជាពលរដ្ឋ​​មួយចំនួន​ក៏​បាន​នាំ​គ្នា​ដាំដុះ​រួច​រាល់​ហើយ​ដែរ​ និង​កំពុង​លូត​លាស​់​ខៀវ​ស្រងាត់​ ។

កំពូល​រាជ​នី​សម្រស់​ប៊ី​គីនី​១០​រូប​ប្រចាំ​ឆ្នាំ​២០១២

Posted: 04 Jul 2012 12:39 AM PDT

នាង​​ ខេត​ អាប់​ធន តារា​ម៉ូដែល​អាមេរិក​វ័យ​២០​ឆ្នាំ
យោង​ទៅ​តាម​ប្រភ​ព​ព័ត៌​មាន​ស៊ីន ហួ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ទី​៣ កក្កដា ឆ្នាំ​២០១២ បាន​​សម្រាំង​យក​រាជ​នី​សម្រស់​ប៊ី​គីនី​ចំនួន​១០​រូប​ដែល​មាន​​ឈ្មោះ​ដូច​ខាង​ក្រោម​នេះ ៖ ១-នាង​​ ខេត​ អាប់​ធន តារា​ម៉ូដែល​អាមេរិក​វ័យ​២០​ឆ្នាំ

ពិធីប្រកាស​ទទួ​លស្គាល់​សមាស​ភាព​ក្រុម​ប្រឹក្សា​សង្កាត់​ដង្កោ​

Posted: 04 Jul 2012 12:30 AM PDT

[Enter Caption]
រាជ​ធានី​ភ្នំពេញ​ ៖ បន្ទាប់​ពី​ការ​ប្រកាស​លទ្ធ​ផល​ជាផ្លូវការ​ក្រោយ​ការបោះ​ឆ្នោត​ជ្រើស​រើស​សមាជិក​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​រួច​មក​​ នៅ​ខណ្ឌ​នានា​​ក្នុង​​រាជធានី​ភ្នំពេញ​ ក៏ដូច​ជា​នៅតាម​បណ្តា​ខេត្ត​-ក្រុង​ទាំង​អស់​​​ទូទាំង​ប្រទេស​​បាន​រៀបចំ​ប្រកាស​សុពល​ភាព​សមាជិក​ក្រុម​ប្រឹក្សា​ឃុំ​-សង្កាត់​ដែល​ជាប់​ឆ្នោត​ជា​ចៅ​សង្កាត់​ ចៅ​សង្កាត់​រងទី​១​ ទី​២ និងក្រុមប្រឹក្សា​សង្កាត់​អាណត្តិ​ទី​៣ ។ ​ដោយ​ឡែក​ចៅ​

បុរស​ម្នាក់​ស្រវឹងទោរ​​​ជិះ​ម៉ូតូ​ទៅ​បុក​គូទ​រថយន្ត​ឈប់​រង់​ចាំ​ភ្លើ​ង​ស្តុប​

Posted: 04 Jul 2012 12:18 AM PDT

បុរស​ដែល​ស្រវឹង​បើក​ម៉ូតូ​ទៅ​បុក​គូទ​រថយន្ត​
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​ស្រវឹង​​ទោរ​​​ជិះ​ម៉ូតូ​​ទៅ​បុក​គូទ​រថយន្ត​ឡិចស៊ីស​ឈប់​រង់​ចាំ​ភ្លើង​ស្តុប បណ្តាល​ឱ្យ​​បែក​ស៊ីញ៉ូ​​ខាង​ឆ្វេង​ខ្ចាយ​ពេញ​ថ្នល់​ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​​៧​និង​១៥​​នាទី​យប់​​ថ្ងៃទី​១ កក្កដា ​នៅ​ចំណុច​​ស្តុប​ផ្សារ​ដើម​គ តាម​មហា​វិថី​ព្រះ​មុនី​រ៉េត ​កែង​មហា​វិថី​ម៉ៅសេទុង ស្ថិត​​ក្នុង​សង្កាត់​​ផ្សារ​ដើម​គ ខណ្ឌទួលគោក ។

ការ​ប្រកួត​កីឡា​​ប្រភេទ​ថ្មី Duathlon អាច​​នឹង​ត្រូវធ្វើ​​ឡើង​នៅពាក់​​កណ្តាល​ខែកក្កដា

Posted: 04 Jul 2012 12:16 AM PDT

ការ​​ប្រជុំ​​ពី​ការ​ប្រកួត​កីឡា​ប្រភេទ​ថ្មី​
រាជធានីភ្នំពេញ ៖ សហ​ព័ន្ធ​កីឡា​ទ្រីយ៉ា​​ត្លុង កម្ពុជា សហ​ការ​ជា​មួយ​គណៈ​កម្មាធិការ​​ជាតិ​អូឡាំពិក​កម្ពុជា និង​សហ​ព័ន្ធ​កីឡា​ទោ​ចក្រ​យាន​គ្រោង​រៀបចំ​​ការ​ប្រកួត​កីឡា Duathlon លើក​ទី​១ នៅ​ទីក្រុងភ្នំពេញ ដែល​នឹង​ប្រព្រឹត្ត​​ទៅ​នៅ​ថ្ងៃ​ទី​១៥ កក្កដា ២០១២ ​ខាងមុខ​នេះ ។ លោកហង់​ ឫទ្ធី​ជព្វ ​បាន​ថ្លែង​​នៅ​ក្នុង​សន្និ​សីទ​កាសែត​នា​ព្រឹក​ថ្ងៃទី​៤ កក្កដា ២០១២ ​នៅ​ឯ​ពហុ​កីឡ​ដ្ឋាន​ជាតិ​អូឡាំពិក​ឱ្យ​ដឹងថា កីឡា Duathlon ជា​

ខឹង​ប្តី​ឥណ្ឌា​ប្រចណ្ឌ​ពេក​នាង​កាប់​1កាំបិត​ប៉័ង​តោរបួសដៃឆ្វេង

Posted: 04 Jul 2012 12:15 AM PDT

បុរ​សឥណ្ឌា​ដែល​ត្រូវ​ជា​ប្តី​ប្រពន្ធ​ដៃ​ដល់
ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ស្ត្រី​ចិត្ត​ខ្លាំង​​ម្នាក់​ព្រោះ​តែ​ខឹង​​​ប្តី​​ជន​ជាតិ​​ឥណ្ឌា​ពូកែ​​ប្រចណ្ឌ​​ពេក​ក៏​ផ្ទុះ​កំហឹង​ទាញ​កាំបិត​ប៉័ង​តោ​កាប់​ទៅ​លើ​ប្តី​ បណ្តាល​ឱ្យ​របួស​ដៃ​ខាង​ឆ្វេង ត្រូវ​​​កម្លាំង​​នគរ​បាល​​ក្រុង​ប៉ោយ​ប៉ែត​ចាប់​ឃាត់ខ្លួន​​ កាលពី​វេលា​ម៉ោង​​៩យប់​ ថ្ងៃទី​៣០ មិថុនា នៅ​ភូមិគីឡូ​ម៉ែ​ត្រ​លេខ​៤​ សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយ​ប៉ែត​ ខេត្ត​បន្ទាយ​មានជ័យ​ ។

គ្រូបង្វឹកក្លិប​ Man City អា​ចទទួល​ប្រាក់​ឈ្នួល​ខ្ពស់​នៅ​លំដាប់ទី​2​នៃ​ប្រឺមីញេលីក

Posted: 04 Jul 2012 12:11 AM PDT

គ្រូបង្វឹកក្លិប​ Man City
លោក​រ៉ូ​ប៊ែរ​តូ ម៉ាន់​ស៊ីនី ​គ្រូបង្វឹក​ក្លិប​ Man City ​មាន​លេច​​ឮដំណឹង​ថា​ បានទទួល​សំណើ​បន្ត​​កិច្ច​សន្យា​ថ្មី​ពី​ក្លិប​រួច​រាល់ ​ហើយ​ដោយរំពឹង​ថានឹង​ក្លាយ​ជា​គ្រូ​បង្វឹក​ទទួល​ប្រាក់​ឈ្នួល​ខ្ពស់​ ស្ថិត​នៅ​លំដាប់​ទី​២​ក្នុង​ក្រប​ខណ្ឌ​បាល់​ទាល់​ប្រឺមីញេ​លីក ​អង់​គ្លេស ​ប្រជែង​នឹង​លោក​អាឡិច​​​ ហ្វើ​គូសុន ​គ្រូ​បង្វឹក​ក្លិប​បិសាច​ក្រហម ​Man Utd ​​ជាគ្រូ​ប្រជែង​ក្នុង​ទីក្រុង​តែមួយ ។​

ជន​ជាតិ​ថៃ​ស្រវឹង​បើក​រថយន្ត​បុក​ម៉ូតូ​​ប៉ើង​ដូច​សំឡី​

Posted: 04 Jul 2012 12:08 AM PDT

ទិដ្ឋភាព​ឆោឡោ​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​បុរស​ជន​ជាតិ​ថៃ​ម្នាក់​​​ស្រវឹង​បើក​រថយន្ត​ក្នុង​ល្បឿន​​លឿនដល់​ចំណុច​ផ្លូវ​បែក​ជា​៤ ដោយ​ជាន់​​ហ្វ្រាំង​មិន​ទាន់​ក៏​ជ្រុល​​​ទៅ​បុក​ម៉ូតូ​​ហ្វ្រេស​ចំ​ពាក់​កណ្តាលតួ​ម៉ូតូ​ពេញ​​ទំហឹង បណ្តាល​ឱ្យ​​​ខ្ទាត​ប៉ើង​ដូច​សំឡី​រង​របួស​​ធ្ងន់​៣​នាក់ ។ ហេតុ​ការណ៍​គ្រោះ​ថ្នាក់​​ដ៏​គួរ​ឱ្យរន្ធត់​នេះ​កើត​ឡើង​កាលពីវេលា​ម៉ោង​១២​និង​១០​នាទី​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី​៤ កក្កដា ២០១២ ​នៅ​ក្នុង​សង្កាត់​​ផ្សារ​ចាស់ ខណ្ឌ​​ដូនពេញ ។

សមត្ថ​​កិច្ច​គ្រប់​មន្ទីរ​​ស្ថាប័ន​ពាក់​ព័ន្ធ​ប្រជុំ​​ស្តីពី​មន្ត្រី​​​នគរបាល​​យុត្តិ​ធម៌

Posted: 04 Jul 2012 12:06 AM PDT

ខេត្ត​ក្រចេះ ៖ ​កង​​​កម្លាំង​​ប្រដាប់​អាវុធ​​សមត្ថ​កិច្ច​​គ្រប់​មន្ទីរ​ស្ថាប័​ន​​ពាក់​ព័ន្ធ​ក្នុង​ខេត្ត​ កាល​ពី​​​ល្ងាច​ថ្ងៃទី​៣ កក្កដា បាន​ចូល​រួម​កិច្ច​ប្រជុំ​មន្ត្រី​​ភ្នាក់​ងារ​នគរ​បាល​​យុត្តិ​ធម៌​​ ស្តីពី​​យុត្តិ​ធម៌​​ព្រហ្ម​ទណ្ឌ ដែល​បាន​រៀ​ប​រៀង និង​សម្រប​សម្រួល​​ពី​សំណាក់​លោក​ស្រី​ ចាត សូរស្មី ​ព្រះ​រាជ​អាជ្ញា​​អម​សាលា​ដំបូង​ខេត្ត ។

សម្តេច​តេជោ ហ៊ុន សែន ​នឹង​អញ្ជើញ​​​ជា​អធិបតី​ ក្នុង​ពិធី​សន្និបាត​បូក​សរុប​ការ​ងារ​​ក្រសួង​ទេស​ចរណ៍​នៅ​សាល​សន្និ​សីទ​ចតុ​មុខ​​រសៀល​នេះ

Posted: 04 Jul 2012 12:01 AM PDT

រាជ​ធានីភ្នំពេញ ៖ ​ នៅសាលសន្និ​សីទ​ចតុមុខ នារសៀលថ្ងៃទី៤ កក្កដា ២០១២នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹង​អញ្ជើញ​​​ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូក​សរុបសភាពការណ៍ អនុវត្តន៍ការងារទេសចរណ៍​ឆមាសទី១ និងទិស​ដៅ​អនុវត្តន៍​ការងារ​ឆមាស​ទី២ ឆ្នាំ២០១២ ។ ចំពោះប្រសាសន៍​សំខាន់ៗរបស់សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន ដែលថ្លែង​

ឆេះ​ឡ​ចំហុយ​ដើម​កៅស៊ូ​​​​កែ​ច្នៃ​​​អស់២ ​​​រថយន្ត​​​ពន្លត់​អគ្គិភ័យ​​​២គ្រឿង​​​ចេញ​អន្តរា​គមន៍

Posted: 03 Jul 2012 11:58 PM PDT

ខេត្ត​កំពង់ចាម ៖ ​ ​រថយន្ត​ពន្លត់​អគ្គិភ័យ​​របស់​​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​ចំនួន២​​គ្រឿង បានចេញ​ប្រតិបត្តិ​ការ​​ទាំងយប់ ដើម្បី​​ទៅ​អន្ត​រាគមន៍​​បាញ់​ពន្លត់​អគ្គិភ័យ​​​ដែលបាន​​ឆាប​ឆេះ​​​ឡ​ចំហុយ​​ដើម​កៅស៊ូ​​​កែច្នៃ​ចំនួន២ ​របស់​ថៅ​កែ​​ឈ្មោះ​​សុខ លាង​ត្រេន ​​ភេទ​ប្រុស អាយុ​​​៥៧​ឆ្នាំ ស្ថិត​នៅ​​​ភូមិ​ត្រពាំង​​ព្រីង​ទី២ ឃុំ​​ ត្រពាំង​ផ្លុង ​​ស្រុក​ពញា​ក្រែក កាល​ពី​​វេលា​ម៉ោង​១ ​និង​៣០​នាទី​រំលង​

2នាក់​ឪពុក​កូនជិះទូក​ត្រឡប់​មក​ផ្ទះ​ជួប​ខ្យល់​ព្យុះ​ធ្លាក់​ទឹក​លង់​ស្លាប់

Posted: 03 Jul 2012 11:45 PM PDT

សព​ពីរ​នាក់​ឪពុក​​និង​កូន​​ដែល​ស្រង់​មក​វិញ
ខេត្តកំពង់ឆ្នាំង ៖ បុរស​ជា​ឪពុកនិង​កូន​ស្រី អាយុ​១៣ឆ្នាំ បានលង់​ទឹក​ស្លាប់​ ខណៈ​ពេល​ជិះ​ទូក​ម៉ាស៊ីន​ត្រឡប់​ពីចម្ការ​​​វិញ​​ជួប​នឹង​ខ្យល់​ព្យុះ កាលពី​រសៀល​ថ្ងៃទី​៣០ មិថុនា និង​មាន​ការ​ភ្ញាក់​ផ្អើល​​នៅ​រសៀល​ថ្ងៃទី​១ កក្កដា ខណៈក្រុមអ្នក​ច្រូតស្មៅ​​ប្រទះ​ឃើញ​ទូក​ជន​រងគ្រោះ​អណ្តែត​កណ្តាល​​ទន្លេ ​​។

​ម៉ូតូ​កង់​​៣​កៀរ​រថយន្ត​ធុនធំ​ក្រឡាប់​​របួស​ធ្ងន់​-ស្រាល​៣​នាក់

Posted: 03 Jul 2012 11:39 PM PDT

ទិដ្ឋភាព​នៃ​ការ​ស្ទូច​រថយន្ត​ទៅ​​ស្នងការ​​​ដ្ឋាន​
ក្រុង​ប៉ោយប៉ែត ៖ ​យ៉ាង​ហោច​ណាស់​មនុស្ស​​៣​នាក់​បាន​រង​របួសធ្ងន់ ​និង​ស្រាល​​ ​ក្នុង​ ឧប្បត្តិ​ហេតុ​​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​មួយ​ដែល​បង្ក​ឡើង​ដោយ​ម៉ូតូ​កង់​៣ ​ជាន់​ហ្វ្រាំង​​មិន​ទាន់​កៀរ​រថយន្ត​​ធុន​ធំ ដឹក​​ក្បឿង​​មួយ​គ្រឿង​ដែល​​ដាច់​ក្រឡេ​ក្នុង​ដំណើរ​​ស្រប​ទិស​គ្នា​ក្រឡាប់​ ហើយ​​ព្រោះ​តែ​ខ្លាច​បុក​ពារ​​​​ទៅ​លើ​ជន​រងគ្រោះធ្វើ​ឱ្យ​​រថយន្ត​ដឹក​ខ្សាច់​មួយ​គ្រឿង​ដែល​បើក​បញ្ច្រាស​ទិស​គ្នា​បួង​ចង្កូត​ក្រឡាប់​ចាក់​ខ្សាច់​ពាស​ពេញ​​ថ្នល់​ផង​​ដែរ ។ ​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី៤ កក្កដា ២០១២

Posted: 03 Jul 2012 11:38 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី ១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​៤ កក្កដា ​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​ថា

សប្បុរស​​ជន​នាំ​យក​អំណោយ​​ជូន​ដល់​កាក​បាទ​ក្រហម​​កម្ពុជា​

Posted: 03 Jul 2012 11:30 PM PDT

សប្បុរស​​ជន​នាំ​យក​អំណោយ​​ជូន​ដល់​កាក​បាទ​ក្រហម​​កម្ពុជា​
រាជ​ធានីភ្នំពេញ​ ៖ នៅ​ទី​ស្នាក់​ការ​​កណ្តាល​​កាក​បាទ​ក្រហម​កម្ពុជា ​​​កាល​ពី​ថ្ងៃ​ទី​២ កក្កដា​ លោកជំ​ទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន​ រ៉ានី ហ៊ុន សែន ប្រធាន​​​​​​​​​​​​កាក​បាទ​ក្រហម​​​កម្ពុជា​​ បាន​ទទួល​​ជួប​ពិភាក្សា​​ និង​ទទួលអំណោយ​ថវិកា​​ចំនួន​១៥.០០០​ដុល្លារ​អាមេរិក ​ពី​គណៈ​ប្រតិ​ភូ​​ក្រុមហ៊ុន​​ភេសជ្ជៈ​កម្ពុជា​កូកា​កូឡា ។

លោក​​ រ៉ុង ឈុន ​ចូល​រួម​​លើក​ទឹក​ចិត្ត​​​កម្មករ​រោង​ចក្រ​​​​តៃ​យាន​ធ្វើ​កូដកម្ម​

Posted: 03 Jul 2012 11:15 PM PDT

លោក​​ រ៉ុង ឈុន ​ចូល​រួម​​លើក​ទឹក​ចិត្ត​​​កម្មករ​រោង​ចក្រ​​​​តៃ​យាន​ធ្វើ​កូដកម្ម​
ខេត្ត​កណ្តាល​ ៖ រយៈ​ពេល​ជាង​​​១​សប្តាហ៍​កន្លង​មក​ហើយ ដែល​កម្មករ​ កម្មការិនី​រោង​ចក្រ​​កាត់​ដេរ​​តៃ​យាន ​ហៅ​តៃ​យ៉ាង ​បាន​ប្រមូល​ផ្តុំ​​គ្នា​ធ្វើ​​កូដ​កម្ម​​តវ៉ា​ប្រឆាំង​នឹង​​ថៅ​កែ​ ព្រម​ទាំង​​ទាម​ទារ​សុំ​ឱ្យ​មាន​ការ​ដោះ​ស្រាយ​​​នូវ​លក្ខខណ្ឌ​​ការ​ងារ​​សំខាន់ៗ ២​​ចំណុច​​រួម​​នឹង​​លក្ខ​ខណ្ឌ​ការ​ងារ​​ផ្សេង​ៗ​មួយ​ចំនួន​ទៀត ។ មិន​តែ​ប៉ុណ្ណោះ​ កូដ​កម្ម​នោះ​ក៏​មាន​ការ​ចូល​រួម​លើក​ទឹក​ចិត្ត​ពី​សំណាក់​​​លោក រ៉ុង ​

តារា​ទូ​រទស្ស​ន៍​រាង​សិច​ស៊ី​​នា​ឡិកា​ខ្សាច់​គឹម កាដាសៀន បង្អួត​សាច់​ភ្លៅ​ឱ្យ​ទស្សនា​វដ្តី​ Instyle

Posted: 03 Jul 2012 11:10 PM PDT

​គឹម កាដាសៀន
យោង​ទៅ​តាម​ប្រភ​ព​ព័ត៌​មាន​ពី​កា​សែត​ដេលី​ ម៉េល ចេញផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ទី​៣ កក្កដា ឆ្នាំ​២០១២ បាន​ឱ្យ​ដឹង​ថា តារា​ទូរ​ទស្សន៍​រាង​​សិច​ស៊ី​ដូច​នាឡិកា​ខ្សាច់ គឹម កាដាសៀន​ បាន​យល់​ព្រម​ថត​រូប​សិច​ស៊ី​ដាក់​គម្រប​ទស្សនា​វដ្តី​ Instyle ។នៅ​ក្នុង​រូប​ភាព​ដែល​រៀប​ចំ​ថត​ដោយ​ Milk Studios បាន​បង្ហាញ​ឱ្យ​ឃើញ​ថា គឹម កាដា​សៀន​ បាន​ស្លៀក​រូ៉ប​ពណ៌​ក្រហម​ពាក់​ស្បែក​ជើង​កែង​

ទឹក​​ប្រាក់​​ព្រឹត្តិ​ការ​ណ៍​​ប្រកួត​វាយ​​កូន​​បាល់​​ដំណា​ច់​ឆ្នាំ ATP World Tour Finals ត្រូវ​​បង្កើន​​ដល់​​៩០​លាន​ដុល្លារ​ត្រឹម​ឆ្នាំ2​​014

Posted: 03 Jul 2012 11:06 PM PDT


សមា​គម​​កីឡា​វា​យ​​កូន​​បាល់​អា​ជី​ព​​ផ្នែក​​បុរស​​ATP​​បាន​​ប្រកាស​ថា​ ខ្លួន​នឹង​បង្កើន​ទឹក​ប្រាក់​រង្វាន់​សរុប​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​វាយ​កូន​បាល់​​ដំ​ណាច់​ឆ្នាំ​World ATP Tour Finals ៣០ភាគ​រយ​សម្រាប់​រយៈ​ពេល​២​ឆ្នាំ​ទៅ​មុខ​។ ការ​បង្កើន​នេះ​នឹង​នាំ​ឱ្យ​ទឹក​ប្រាក់​សរុប​ឡើង​ដល់​៩០​លាន​ដុល្លារ​អាមេរិក​។ តែ​ទោះ​ជា​យ៉ាង​ណា​ការ​បង្កើន​ចំនួន​ទឹក​ប្រាក់​រង្វាន់​សរុប​នេះ​មាន​សុពល​ភាព​ត្រឹម​ឆ្នាំ​

កម្ម​វិធី​​ពិសេស​​របស់​សែល​កាត«​បញ្ចូល​​ទឹក​ប្រាក់​​​ដើម្បី​ឈ្នះ​​»ប្រចាំ​ខែ​​​មិថុនា​ នេះ​បាន​ឈាន​​​ដល់​ការ​​ចែក​រង្វាន់​​​ធំ​​​$1.000 សប្តា​ហ៍​​ទី​​3

Posted: 03 Jul 2012 11:00 PM PDT

កម្ម​វិធី​​ពិសេស​​របស់​សែល​កាត«​បញ្ចូល​​ទឹក​ប្រាក់​​​ដើម្បី​ឈ្នះ​​»ប្រចាំ​ខែ​​​មិថុនា​ នេះ​បាន​ឈាន​​​ដល់​ការ​​ចែក​រង្វាន់​​​ធំ​​​$1.000 សប្តា​ហ៍​​ទី​​3
រា​ជ​ធានី​ភ្នំពេញ​​ ៖ កម្ម​វិធី​ពិសេស​​«​បញ្ចូល​ទឹក​​ប្រាក់​ដើម្បី​ឈ្នះ​»​របស់​ក្រុមហ៊ុន​​ទូរស័ព្ទ​​ចល័ត​​ សែល​កាត​ បាន​ប្រព្រឹត្ត​​ទៅ​​អស់​រយៈ​ពេល​​២៧​ថ្ងៃ​​ហើយ​​ គឺ​ចាប់​ពី​ថ្ងៃទី​​១ ដល់​​ថ្ងៃ​ទី​​២៧ មិថុនា ​រង្វាន់​សរុប​​៤០៥.០០០​​​​​រង្វាន់​ត្រូវ​បាន​ផ្តល់​ជូន​អតិថិជន​ ។ កម្ម​វិធី​នេះ​​មាន​អ្នក​ឈ្នះ​​​សរុប​​ដល់​ទៅ​​​១៥.០០០​នាក់​ ជា​រៀង​រាល់​ថ្ងៃ​ ហើយ​ត្រូវ​​​បញ្ចប់​នៅ​ថ្ងៃ​ទី​​​៣០ មិថុនា​ ។​

សម្តេច​តេជោ ហ៊ុន សែន ​នឹង​អញ្ជើញ​​​ជា​អធិបតី​ ក្នុង​ពិធី​សន្និបាត​បូក​សរុប​ការ​ងារ​​ក្រសួង​ទេស​ចរណ៍​នៅ​សាល​សន្និ​សីទ​ចតុ​មុខ​​រសៀល​នេះ

Posted: 03 Jul 2012 09:38 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ នៅសាលសន្និ​សីទ​ចតុមុខ នារសៀលថ្ងៃទី៤ កក្កដា ២០១២នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នឹង​អញ្ជើញ​​​ជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបិទសន្និបាតបូក​សរុបសភាពការណ៍ អនុវត្តន៍ការងារទេសចរណ៍​ឆមាសទី១ និងទិស​ដៅ​អនុវត្តន៍​ការងារ​ឆមាស​ទី២ ឆ្នាំ២០១២ ។ ចំពោះប្រសាសន៍​សំខាន់ៗរបស់សម្តេចអគ្គមហាសេនាបតីតេជោ ​ហ៊ុន សែន ដែលថ្លែង​

សង្កាត់​ចាក់​​អង្រែ​ក្រោម​ប្រកាស​​សុពល​ភាព​ក្រុម​ប្រឹក្សា​​សង្កាត់​​អាណត្តិ​ទី​៣ (មាន​វីដេអូ​ឃ្លីប​)

Posted: 03 Jul 2012 09:22 PM PDT

សង្កាត់​ចាក់​​អង្រែ​ក្រោម​​ប្រកាស​​សុពល​ភាព​ក្រុម​ប្រឹក្សា​​
រាជធានីភ្នំពេញ ៖ សង្កាត់​​ចាក់​អង្រែ​ក្រោម​ប្រកាស​សុពល​ភាព​​ក្រុម​ប្រឹក្សា​សង្កាត់​​អាណត្តិ​ទី​៣ ព្រឹក​ថ្ងៃទី​៤ កក្កដា ដោយ​មាន​​លោក​គួច ចំរើន អភិ​បាល​​ខណ្ឌ​មាន​ជ័យ បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​​ពិធី​​ប្រកាស​សុពល​ភាព និង​​ប្រកាស​ឈ្មោះ​ក្រុម​ប្រឹក្សា​សង្កាត់ ចៅ​សង្កាត់​ ចៅ​សង្កាត់​រង​នៃ​សង្កាត់​ចាក់​អង្រែ​ក្រោមនេះ។

វគ្គ​បំ​ប៉ន​​សមត្ថ​ភាព​​​ក្រុម​អាជ្ញា​កណ្តាល​​​កម្រិត​​​4ចំនួន​​32នាក់

Posted: 03 Jul 2012 09:15 PM PDT

រាជ​​ធានី​ភ្នំពេញ​​ ៖ ​ក្រុម​អាជ្ញា​កណ្តាល​​​កម្រិត​​​​៤​​ចំនួន​​៣២​នាក់​​​​​​ ក្នុង​​នោះ​មាន​​​​នារី​​​៩នាក់​បាន​និ​ង​កំពុង​​​ទទួល​ការ​​​បំ​ប៉ន​​​សមត្ថ​​​ភាព​​បន្ថែម​​ពី​លើ​​សមត្ថ​ភាព​​​កម្រិត​​​​មូល​ដ្ឋាន​ដែល​​​មាន​ស្រាប់​​រយៈ​ពេល​៥​​ថ្ងៃ​​ គិត​ចាប់​ពី​ថ្ងៃទី​​១ ​ដល់​​ថ្ងៃទី​​៥ កក្ក​ដា​ នៅ​លើ​​ទី​លាន​​​​ពហុ​កី​ឡ​ដ្ឋាន​​ជាតិ​​ ដើម្បី​​​ត្រៀម​​​បម្រើ​​ការ​ប្រកួត​​​​​បាល់​ទាត់​​​យុវ​ជន​​​ក្រោម​​អាយុ​​១៣​ឆ្នាំ​​​​ ដែល​គ្រោង​ធ្វើ​នៅ​លើ​ទី​លាន​​​​ថ្មី​ ស្ថិត​នៅ​​​ក្នុង​ស្រុក​បាទី​​​ ខេត្ត​​

Sheamusបំបាក់ ​Dolph​ Ziggler ប្រកួត​ជា​ក្រុម​2​ទល់​2​នៅ​សង្វៀន RAW ខណៈ​Big Show បំបាក់​ឃេន​ប្រកួត​1​ទល់​1

Posted: 03 Jul 2012 09:11 PM PDT


ម្ចាស់​​ជើង​​ឯក​ទម្ងន់​​ធ្ងន់​​ពិភព​លោក Sheamus​​បាន​​រួម​​ដៃ​​គ្នា​​ជា​​មួយ​​នាង​អេជេ​ឡើង​សង្វៀន RAW​តទល់​ជា​មួយ​ Dolph Ziggler​ដែល​បាន​ចាប់​ដៃ​គូ​ជា​មួយ​នាង​វីកគី ហ្គឺ​រេរ៉ូ ។​ លទ្ធផល​ចុង​ក្រោយ​នៃ​ការ​ប្រ​កួត​គឺ​ក្រុម​ Sheamusនិង​នាង​អេជេ​ជា​អ្នក​ទទួល​បាន​ជ័យ​ជម្នះ​ខណៈ​អេជេ​បាន​​ប្រើ​ស្នៀត​លោត​ធាក់​ Shining Wizardចំ​ក្បាល​នាងហ្គឺ​រេរ៉ូ​រហស្សនាម​ Queen's Diva។ ព្រឹត្តិការ​ណ៍

Sagan ឈ្នះ​ដំណាក់​ទី​៣​ប្រណាំង​កង់ Tour de France​លើក​ទី​99

Posted: 03 Jul 2012 09:09 PM PDT

កីឡាករ​ស្លូ​វ៉ា​គី​ Peter Sagan
Peter Sagan បាន​​បង្ហាញ​​ពី​​ភាព​​ខ្លាំង​​របស់​​ខ្លួន​​ក្នុង​​រដូវ​កាល​ថ្មី​ដោយ​​បាន​យក​ឈ្នះ​ដំ​ណាក់​ទី​៣​​​នៃការ​ប្រណាំង​កង់​កម្ម​វិធី​​ Tour de France​លើក​ទី​៩៩​​​​កាល​ពីថ្ងៃ​អង្គារ​​​​ទី៣​​​​​​​ខែកក្ក​ដា​​​​កន្លង​មក​នេះ​​។ ការ​ប្រណាំង​ដំ​ណាក់​​នេះ​​​ត្រូវ​បាន​បញ្ចប់​នៅ​ទី​ក្រុង​ Boulogne-sur-Merភាគ​ខាង​ជើង​ប្រ​​ទេសបា​រាំង។

បើក​​រដូវ​កាល​​​បាល់​ទាត់​​​ហ្វូត​​សល​​យុវ​​ជន​​​អាយុ​ក្រោម​​11​ឆ្នាំ​​ 14ឆ្នាំ​​ និង​​ 16​ឆ្នាំ​

Posted: 03 Jul 2012 09:06 PM PDT

ទិដ្ឋ​ភាពក្នុងពិធីបើក​​រដូវ​កាល​​​បាល់​ទាត់​​​ហ្វូត​​សល​​យុវ​​ជន​​​អាយុ​ក្រោម​​11​ឆ្នាំ​​ 14ឆ្នាំ​​ និង​​ 16​ឆ្នាំ​
ខេត្ត​បាត់​ដំបង​ ៖ កាល​ពី​ថ្ងៃទី​​​១ កក្ក​ដា ​កម្ម​វិធី​​​​​​​សល​​ត៍​បាន​បើក​​រដូវ​កាល​​​បាល់​​ទាត់​​​ហ្វូត​សល​​​យុវ​ជន​​​ យុវ​នារី​​ដែលមាន​​​​អាយុ​​ក្រោម​​១១​ឆ្នាំ​ ១៤​ឆ្នាំ​ ​​ន​ិង​​១៦​ឆ្នាំ ​ នៅ​ទីលាន​​​បាល់​ទាត់​​​​​ក្នុង​​​ព្រលាន​​​យន្ត​ហោះ​ (វាល​បែក​ចាន)​​ខេត្ត​​បាត់​ដំបង​​ ​ក្រោម​​​ការ​អញ្ជើញ​​ចូល​រួម​ពី​​លោក​ ថុក​ ប៊ុន​​ធឿ​ន​ ​​អនុ​ប្រធាន​មន្ទីរ​​​អប់​រំ​ យុវ​ជន​​ និង​​កីឡា​​​ខេត្ត​​ លោក​ ឯក ប៊ុន​ថន ​អ្នក​គ្រប់​គ្រង​​​កម្ម​វិធី​​​​​សលត៍​ តំណាង​​​​​​មេ​បញ្ជា​

ក្តៅ​ស្អុះ​ស្អាប់​ពេក​ងូតទឹក​នៅ​កណ្តាល​វាល​ក៏មិន​ខ្វល់

Posted: 03 Jul 2012 09:02 PM PDT

ក្តៅ​ស្អុះ​ស្អាប់​ពេក​ងូតទឹក​នៅ​កណ្តាល​វាល​ក៏មិន​ខ្វល់
បុរស​ជនជាតិ​ប៉ាគីស្ថាន​ម្នាក់​​ ប្រហែល​ជា​ក្តៅ​ស្អុះ​ស្អាប់​ខ្លាំង​ពេក​ ក៏ងូត​ទឹក​ទាំង​កណ្តាល​ថ្ងៃ នៅ​ទី​ក្រុង​​អីុ​ស្លាម៉ា​បាដ កាលពី​ពេល​ថ្មីៗ​កន្លងមក ព្រោះ​សីតុណ្ហភាព​បាន​កើន​ខ្ពស់​ដល់​ទៅ​៤១អង្សាសេ ។

ជ្រូក​ខ្វៃ​ក្នុងពិធី​សែន​ព្រេន​នៅ​ប្រទេសប្រេស៊ីល

Posted: 03 Jul 2012 09:00 PM PDT

ជ្រូក​ខ្វៃ​ក្នុងពិធី​សែន​ព្រេន​នៅ​ប្រទេសប្រេស៊ីល
ជ្រូក​ខ្វៃ​មួយក្បាល​មាន​ក្លិន​ឈ្ងុយ ជា​ផ្នែក​មួយក្នុង​ពិធី​សែន​ព្រេន ក្នុងពិធី​​«ហ្វេស្តា ជូនីណា»រៀបចំឡើងជារៀង​រាល់​ឆ្នាំនៅ​ទី​ក្រុង​​គូរ៉ាលហូស ជាប់​​ទីក្រុង​សៅ​ប៉ាវឡូ ប្រទេស​ប្រេស៊ីល ។នៅក្នុងពិធី​នោះ​មាន​ការ​ជប់​លៀង ការ​ប្រគំ​តន្ត្រី តាំង​លម្អភ្លើង​​ពណ៌​ និង​ពិធី​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!