Koh Santipheap Daily

Koh Santipheap Daily


សាពូន មីដាដា ​អះ​អា​ង​ថា គ្មាន​ការ​​ប្រេះ​ឆា ​ផ្កា​ស្នេហ៍​នៅ​តែ​រីក​​ស្រស់​ប្រ​ប្រិ​​ម​​​

Posted: 01 Jul 2012 12:48 AM PDT

លោក​សាពូន មី​ដាដា និង​ភរិយា
រាជ​ធានី​ភ្នំពេញ​​ ៖ ​បន្ទាប់​ពី​លេច​ឮ​​នូវ​ព័ត៌មាន​​ជា​បន្ត​បន្ទាប់​​ស្តី​ពី​ការ​​​ប្រេះ​ឆា​​​ក្នុង​គ្រួសារ​​របស់​លោក​​​សាពូន មីដាដា ​និង​ភរិយា​​នាង សឿ សុធារ៉ា នោះ​​ តារា​ចម្រៀង​​ប្រចាំ​​​ផលិត​កម្ម​​រស្មី​ហង្ស​មាស​ លោក​សាពូន មីដាដា ​បាន​​បដិ​សេធ​​​រឿង​នេះ​ ហើយ​ថា​​ផ្កា​ស្នេហ៍​​​​​នៅ​តែ​​រីក​ស្រស់​​ប៉ប្រិម​​ដដែល ។ ​

ស​ម្តេច​តេជោ​ហ៊ុន សែន ៖ ​ការ​នេសាទ​​​ឯក​ជន​​ និងខុស​ច្បាប់​មិ​នមាន​ទៀត​ឡើយ

Posted: 01 Jul 2012 12:44 AM PDT

សម្តេច​អគ្គ​មហា​​សេនាបតី​តេជោ ហ៊ុន សែន ​និង​លោកជំទាវ ក្នុង​ពិធីទិវាមច្ឆជាតិ ១​កក្កដា
ខេត្ត​កំពង់ចាម ៖ ​ ជាថ្មីម្តងទៀតសម្តេច​នាយករដ្ឋមន្ត្រី បានអំពាវនាវឲ្យប្រជាពលរដ្ឋ កុំនេសាទក្នុងរដូវត្រីពង និងមិនត្រូវប្រើ​ប្រាស់​ឧបករណ៍​នេសាទខុសច្បាប់ ក៏ដូចជាហាម​កាប់​ព្រៃលិចទឹកដែលជាជម្រកត្រីពង ។ ការអំពាវនាវរបស់សម្តេច ហ៊ុន សែន យ៉ាងដូច្នេះ គឺបានធ្វើឡើងក្នុងទិវាមច្ឆជាតិ ១​កក្កដា ដែលបានរៀបចំឡើងនៅព្រឹកថ្ងៃទី១ កក្កដា ២០១២នេះ ស្ថិតនៅអាង​ស្តុក​

តូច​ចិត្ត​​ម៉ែ​ឪ​​មិន​អើ​ពើ​ និង​ខឹង​ប៉េអឹម​​មិន​ឱ្យ​​ជួប​ប្តី​ក្នុង​មណ្ឌល​កែ​ប្រែ​រត់​ចូល​ឡាន​ប៉ង​សម្លាប់​ខ្លួន​

Posted: 01 Jul 2012 12:40 AM PDT

នារី​​ដែល​តូច​ចិត្ត​រត់​ចូល​ឡាន​សម្លាប់​ខ្លួន​
ខេត្ត​បាត់​ដំបង​ ៖ ​នារី​វ័យ​​១៩​​ឆ្នាំ ​​ម្នាក់​ដែល​​គេ​សង្ស័យ​ថា ​អាច​ញៀន​ថ្នាំ​ផង បាន​ព្យាយាម​​រត់​ចូល​រថយន្ត​​ធ្វើ​អត្ត​ឃាតតែ​មិន​បាន​សម្រេច ហើយ​​បង្ក​ឱ្យ​​រថយន្ត​២​គ្រឿង​បុក​គូទ​គ្នា​ដោយ​សារ​នាង​ទៀត​ផង ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​​កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​៣០ មិថុនា នៅតាម​បណ្តោយ​​ផ្លូវ​លេខ​១ ក្បែរ​សារ​មន្ទីរ​​ខេត្ត​ក្នុង​សង្កាត់​ស្វាយ​ប៉ោ ​ក្រុង​បាត់​ដំបង ។

​បើក​រថយន្ត​​ដេញ​គ្នា​​ បុក​រថយន្ត​​ចត​​ស្ងៀម​​ជ្រុះ​ស្លាក​លេខ​

Posted: 01 Jul 2012 12:31 AM PDT

ទិដ្ឋភាព​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​រថយន្ត​​មួយ​គ្រឿង​ម៉ាក​ឡង់​គ្រីស្ស័រ​​ដែល​ម្ចាស់​​ចត​ស្ងៀម​នៅ​លើ​ចិញ្ចើ​ម​ផ្លូវ​លេខ​៣៨៤ កែង​ផ្លូវ​លេខ​១៧៣ ស្ថិត​ក្នុង​​សង្កាត់​​ទួល​ស្វាយ​ព្រៃទី​១ ខណ្ឌ​ចំការ​មន ហើយ​ចូល​ទៅ​​ផឹក​ស៊ី​​នៅ​ក្នុង​ភោជនីយ​ដ្ឋាន​​ម្លប់​ស្វាយ​៩៩ ត្រូវ​រថយន្ត​ម៉ាក​​ឆ្លាម ពណ៌​ខ្មៅ ​មួយ​គ្រឿង​បើក​បុក​កាលពី​វេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃទី​​៣០ មិថុនា ​២០១២ បណ្តាល​ឱ្យ​​រថយន្ត​ឡង់​គ្រីស្ស័រ​​ខូច​ខាត​​ផ្នែក​ខាង​មុខ និង​​ជ្រុះ​កាង​ក្រោយ ។ ​ចំណែក​​ឯ​រថយន្ត​ដែល​បើក​

បទ​សម្ភា​សន៍​ស្តីពី​ផ្សារ​មូល​បត្រ​ និង​អត្ថ​ប្រយោជន៍​​សម្រាប់​ប្រជា​ពល​រដ្ឋ​

Posted: 01 Jul 2012 12:26 AM PDT

លោក​ផ្តល់​បទ​សម្ភា​សន៍​​ស្តីពី​ផ្សារ​មូល​បត្រ​ និង​អត្ថ​ប្រយោជន៍​​
រាជធានីភ្នំពេញ ៖ ​ទី​ផ្សារ​​មូល​បត្រ​ជា​ទី​ផ្សារ​មួយ​ថ្មី​ដែល​ទើបតែ​​ដំណើរ​ការ​ក្នុង​ប្រទេស​កម្ពុជា​ដែល​​មាន​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​មិន​ទាន់​​យល់​ថា ​ការ​បង្កើត​ផ្សារ​មូល​បត្រ​​នេះ​មាន​អត្ថ​ប្រយោជន៍​​អ្វី​ដល់​ពួក​គាត់​បើ​ពួក​គាត់​មួយ​ចំនួន​​មិន​ទាន់​យល់​ដឹង​អំពី​ទី​ផ្សារ​មូល​បត្រ​ផង ។ លោក​​ឃង្ទី សំ បណ្ឌិត​ផ្នែក​សេដ្ឋ​កិច្ច និង​​ជា​​សាស្ត្រា​ចារ្យ​នៅ​សហ​រដ្ឋ​អាមេរិក​​ដែល​បាន​ចូលរួម​ក្នុង​​ការ​បង្កើត​ផ្សារ​មូល​​បត្រ​កម្ពុចា​បាន​ផ្តល់​បទ​សម្ភាសន៍​​

សមាគម​នារីអាស៊ាន​​ចុះ​សួរ​សុខ​ទុក្ខ ​​កុមារ​​កំព្រា​ក្នុង​អង្គ​ការ​​ OCTO 

Posted: 01 Jul 2012 12:21 AM PDT

សមាគម​នារីអាស៊ាន​​ចុះ​សួរ​សុខ​ទុក្ខ ​​កុមារ​​កំព្រា​ក្នុង​អង្គ​ការ​​ OCTO 
ខេត្ត​កំពង់ស្ពឺ ៖ ​  សមាជិក សមា​គម​នារីអាស៊ាន​ដឹក​នាំ​ដោយ​លោកជំទាវស៊ុន ​សា​ភឿន ​រដ្ឋ​លេខាធិការ​​ក្រសួងការ​បរទេស​​​ និង​សហប្រតិបត្តិការអន្តរជាតិ និងជា​ប្រធាន​សមា​គម​នារីអាស៊ាន​កម្ពុជា កាលពីថ្ងៃទី២៩ មិថុនា ២០១២ ​បានចុះ​សួរ​សុខ​ទុក្ខ និង​សំណេះ​សំណាល​​​​ជាមួយ​កុមារ​​​កំព្រា ដែល​កំពុង​រស់នៅ​​ក្នុង​អង្គការ​បណ្តុះបណ្តាល និងថែរក្សា​​កុមារ​កំព្រា  (OCTO) ស្ថិត​​នៅ​ភូមិ​

មុខសញ្ញា​​ជួញដូរ​គ្រឿងញៀន​​បើក​​រថយន្ត​គេច​ពី​ភ្នំពេញ បុក​គេ​ស្លាប់​ដល់​កំពង់​ចាម​អស់​លក្ខណ៍​

Posted: 01 Jul 2012 12:15 AM PDT

រថយន្ត​​ដែល​បាន​បុកគេ​​ស្លាប់​
ខេត្ត​កំពង់ចាម ៖ ​លោក​ឧត្តម​សេនីយ៍​ត្រី ឆាយ គឹម​សុន ស្នង​ការ​នគរបាល​ខេត្ត ​បាន​​ដាក់​​ពង្រាយ​កម្លាំង ​កង​អន្តរាគមន៍​សហ​ការ​ជា​មួយ​នឹង​នគរបាល​ស្រុក​ត្បូងឃ្មុំ ​តាម​ប្រមាញ់​​មុខ​សញ្ញា​​ជួញដូរ​គ្រឿងញៀន​​ដ៏​សកម្ម​ម្នាក់​ឈ្មោះ​គង់ សារ៉ា ភេទប្រុស អាយុ​៥២​ឆ្នាំ ​ស្នាក់​នៅ​ផ្ទះ​ជួល​ក្នុង​​សង្កាត់​បឹង​សាឡាង រាជធានី​ភ្នំពេញ មាន​ស្រុក​កំណើត​​នៅ​​ភូមិ​ទួល​ថ្ម ឃុំ​ថ្ម​ពូន ​ស្រុក​ព្រៃ​ឈរ ។ ​

ដើម​ស្រល់​​អច្ឆរិយ​រួច​ផុត​ពី​មហន្តរាយដោយ​រលក​យក្ស​​​ស៊ូ​ណាមី

Posted: 01 Jul 2012 12:09 AM PDT

ដើម​ស្រល់​​អច្ឆរិយ​រួច​ផុត​ពី​មហន្តរាយដោយ​រលក​យក្ស​​​ស៊ូ​ណាមី
AFP ផ្សាយ​ឱ្យ​ដឹង​ថា​ អាជ្ញា​​ធរ​ទី​ក្រុង​​មួយ​​​នៅ​ភាគ​ខាង​ជើង​​​ប្រទេស​ជប៉ុន​​បានរៃ​អង្គាស​ប្រាក់​ ដើម្បី​​ការ​ពារ​ដើម​ស្រល់​មួយ​ដើម​ដែល​ទទួល​​​រហស្ស​នាម​ថា ​«​ដើម​ស្រល់​អច្ឆរិយ» ព្រោះ​វា​រួច​ផុត​ពី​រលក​យក្ស​​ស៊ូ​ណា​មី កាល​ពីឆ្នាំ​មុន ។ទី​ក្រុង​​រី​គូ​សេន​ថា​ហ្គា​តា នឹង​បើក​ Facebook នៅ​ថ្ងៃ​​ទី​៥ កក្កដា ​ដើម្បី​ទទួល​ការ​បរិច្ឆាគ​សម្រាប់​យក​ទៅ​​ទំនុក​បម្រុង​​​ថែ​រក្សា​ដើម​ស្រល់​មួយ​ដើម​នោះ​ ​ដែល​រួច​ផុត​​ពី​

យុវជន​ស្ទាវ​បង្ហោះ​ម៉ូតូ​ដួល​​ខ្លួន​ឯង​​សន្លប់​នារី​ម្នាក់​ជិះ​ពី​ក្រោយ​

Posted: 01 Jul 2012 12:01 AM PDT

សមត្ថកិច្ច​កំពុង​ធ្វើ​អន្តរាគមន៍​នៅ​កន្លែង​កើត​ហេតុ​
រាជធានីភ្នំពេញ ៖ ​​ម៉ូតូ​ធំ​ម៉ាក SZ ពណ៌​ឈាម​ជ្រូក ជិះ​គ្នា​២​នាក់ ​ប្រុស​ម្នាក់ និង​ស្រី​ម្នាក់​បា​ន​នាំគ្នា​​ជិះ​​បង្ហោះ​កង់​មុខ​ទំនង​ជា​បង្ហោះ​​ខុស​បច្ចេក​ទេស​ភ្លាត់​ស្នៀត​​ធ្លាក់​​មក​ដល់​ដី​​ដួល​ប្រកាច់​ប្រកិន​ទាំងពីរនាក់​ធ្វើ​ឱ្យ​នារី​​ដែល​ជិះ​ពី​ក្រោយ​​ដួល​បោក​ក្បាល​សន្លប់​ឈឹង តែ​អ្នក​​​បើក​ម៉ូតូ​មិន​មាន​រង​របួស​ទេ ។ ហេតុ​ការណ៍​​នេះ​កើតឡើង​​ កាលពី​វេលា​ម៉ោង​៧​និង​២០​នាទី​​យប់​ថ្ងៃ​ទី​២៩ មិថុនា នៅ​ខាង​ក្រោយ​ស្ថានីយ​ប្រេង​ឥន្ធនៈ​​កាល់​តិច​បូក​គោ តាម​មហា​វិថី​ម៉ៅ​

ជិះ​ម៉ូតូ​រវល់​​និយាយ​​ទូរស័ព្ទ​​ជ្រុល​ទៅ​​បុក​គូទ​រថយន្ត​គេ​សង​ថ្លៃ​ខូច​ខាត​៥០​ដុល្លារ

Posted: 30 Jun 2012 11:52 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ ៖ ​ ​យុវជន​ម្នាក់​​ជិះ​ម៉ូតូ​​​រវល់​តែនិយាយ​ទូរស័ព្ទ​​ភ្លេចមើល​មុខ ក៏ជ្រុល​ទៅ​​បុក​គូទរថយន្ត​ឡិចស៊ីស RX 300​ក្នុង​ដំណើរ​​ស្របទិស​គ្នា បណ្តា​លឱ្យ​បែក​ស្តុប​​​ខាង​ស្តាំ ។ ​ហេតុការណ៍គ្រោះថ្នាក់នេះ កើត​ឡើង​​កាលពី​វេលាម៉ោង​៥​ និង​១០​នាទី​​ល្ងាច​ថ្ងៃទី​៣០ ​មិថុនា ២០១២ តាមបណ្តោយ​ផ្លូវ​២១៧ ក្នុងសង្កាត់​​អូរ​ប្ញស្សី៣ ​ខណ្ឌ​៧មករា ​ ​ ។

រថយន្ត​​បុក​ម៉ូតូ​រង​របួស ហើយព្យា​យាម​​បើក​​រត់​គេច​ត្រូវ​សមត្ថ​កិច្ច​ក្របួច​បាន​

Posted: 30 Jun 2012 11:43 PM PDT

ម៉ូតូ​ជន​រងគ្រោះ​​ដេក​ដួល​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​រថយន្ត​កាមរី ពណ៌​ទឹក​ប្រាក់ ​បើក​វ៉ា​រថយន្ត​មួយ​គ្រឿង​​នៅ​ចំណុច​ផ្លូវ​កោង​ក៏​ជ្រុល​ទៅ​បុក​ម៉ូតូ​​ឌ្រីម​សេ​១២៥ ស៊េរី​២០០៨ ​ពណ៌​ខ្មៅ ​បណ្តាល​ឱ្យ​​​អ្នក​បើក​បរ​រង​របួស​បាក់​ជើង ​ត្រង់​ចំណុច​​ផ្លូវ​លេខ​២៧១ ​សង្កាត់​ទឹក​ល្អក់​ទី​៣ ខណ្ឌ​ទួល​គោក ហើយ​រថយន្តព្យា​យាម​​បើក​រត់​ទៅ​ដល់​ផ្លូវ​​លេខ​​២៧១ ​កែង​ផ្លូវ​លេខ​២០០២ ​ស​ង្កាត់​ទឹក​ថ្លា ខណ្ឌ​សែន​សុខ ត្រូវ​សមត្ថ​កិច្ច​​ចាប់​ក្របួច​បាន​។ គ្រោះថ្នាក់​នេះ​កើត​ឡើង​កាល​ពី​​វេលា​ម៉ោង​៨​យប់​​ថ្ងៃទី​

កីឡា​ករ​ស្វ៊ីស Cancellara ឈ្នះ​ដំណាក់​បើក​ឆាក​ប្រណាំង​កង់ Tour de France​លើក​ទី​៩៩

Posted: 30 Jun 2012 11:30 PM PDT

កីឡាករ​ស្វ៊ីស Cancellara
កីឡា​ករ​ស្វ៊ីស​ Fabian Cancellara​សម្តែង​​​នូវ​​ក្តី​​រីក​​រាយ​​ជា​​ខ្លាំង​​បន្ទាប់​​ពី​​បាន​​យក​​ឈ្នះ​ដំ​ណាក់​​​ទី​​១​​​​នៃ​ការ​​ប្រណាំង​​កង់​​ក​ម្ម​​វិធី​​ Tour de France​លើក​ទី​៩៩​នៅ​ប្រទេសបែល​ហ្ស៊ិក​​កាល​ពី​ថៃ្ងសៅរ៍​​ទី៣០​​​​​ខែ​មិថុ​នា​​​កន្លង​មក​នេះ​​។ ការ​ប្រណាំង​ដំ​ណាក់​បើក​ឆាក​នៃ​ព្រឹត្តិការណ៍​ដ៏ធំ​មួយ​នេះ​​បញ្ចប់​នៅ​ទី​ក្រុងLiège ប្រ​ទេស​​បែល​ហ្ស៊ិក​​។

​ស្ត្រីមេម៉ាយ​កូន​៣​ភ្លើងឆេះ​ផ្ទះ​ទទួល​អំណោយ​​ពី​លោក​រដ្ឋ​មន្ត្រី​ស៊ុយ សែម និង​លោក​ជំទាវ​

Posted: 30 Jun 2012 11:26 PM PDT

លោក​​រដ្ឋ​មន្ត្រី ស៊ុយ សែន និង​លោក​ជំទាវ​បាន​ផ្តល់​អំណោយ​អំណោយ​ប្រជា​ពលរដ្ឋ​ក្រីក្រ​
ខេត្តពោធិ៍​សាត់​ ៖ ស្ត្រី​មេម៉ាយ​កូន​៣​ក្រីក្រ​រស់​នៅភូមិ​ទួល​ក្រួស សង្កាត់​​ចំរើន​ផល ក្រុ​ពោធិ៍​សាត់ ដែល​ត្រូវ​ភ្លើង​ឆេះ​ផ្ទះ​អស់​រលី​ងគ្មាន​សល់​ ខណៈ​ពេល​​ទៅធ្វើ​កម្ម​ករ​​សំណង់​រក​លុយ​ចិញ្ចឹម​កូន​នោះ ឥឡូវ​នេះ ត្រូវបាន​​លោក​រដ្ឋ​មន្ត្រី ស៊ុយ សែម ​ប្រធាន​​ក្រុម​​ការ​ងារ​ចុះ​ជួយ​ខេត្តពោធិ៍​សាត់ និង​លោក​ជំទាវ​សង់​ផ្ទះជូន​វិញ និង​បាន​ផ្តល់​អំណោយ​ថែម​ទៀត ។

រថយន្តទីតាន​​ដឹក​រន្ទា​ចុះ​ចំណោទ​ដាច់​កាប៉ែន​​ជាន់​ហ្វ្រាំង​អត់​ស៊ីជ្រុល​​ទៅ​បុក​កង់​មួយ​គ្រឿង និង​ម៉ូតូ​២​គ្រឿង​

Posted: 30 Jun 2012 11:21 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ រថយន្ត​ទីតាន ពណ៌​ខៀវ ​ដឹក​កូន​ឈើ​សម្រាប់​ធ្វើ​​រន្ទា​ធ្ងន់​ពេក ពេល​ចុះ​ចំណោទ​​បន្តិច​ដាច់​កាប៉ែន​​ជាន់​ហ្វ្រាំង​អត់ស៊ី​​ជ្រុល​ទៅ​បុក​កង់​អូស​ពី​ក្រោម​រថយន្ត​ហើយ​​បន្ត​ទៅ​បុក​ម៉ូតូ​​គុប​ជ្រុង​៩០​ និង​ម៉ូតូវ៉េវ​ ចត​នៅ​មុខ​ផ្ទះ​​លេខ​542A ផ្លូវ​លេខ​ 33BT សង្កាត់​​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការ​មន កាលពីវេលា​ម៉ោង​៥​និង​៣០​​នាទី​ល្ងាច​ថ្ងៃទី​២៩ មិថុនា។

ស្រឡាញ់​ភេទ​ដូចគ្នា​ ខឹង​គូ​ស្នេហ៍​​ទៅ​ភ្នំពេញ​ចោល​ក៏​លួច​​​នាំ​ក្មួយ​ប្រុស​អាយុ​៦​ឆ្នាំ​ចេញពី​ផ្ទះ​

Posted: 30 Jun 2012 11:18 PM PDT

បុរស​ដែល​ពង្រត់​កូន​​ប្រុស​គេ​
ខេត្តបន្ទាយ​មានជ័យ​ ៖ ​បុរស​ម្នាក់​មាន​ចិត្ត​​គំនិត​​ដូចម​នុស្ស​ស្រីពង្រត់​កូន​ប្រុស​គេ​អាយុ​៦​ឆ្នាំ​ ពី​កំពង់​ចាម​ទៅ​សម្ងំ​​លាក់​ខ្លួន​នៅ​ព្រំ​ដែន​​កម្ពុជា​-ថៃ​ត្រូវ​នគរបាល​​ឃុំ​គោក​រមៀត ​ស្រុក​ថ្ម​ពួក ឃាត់​​ខ្លួន​កាល​ពី​វេលា​ម៉ោង​៦​និង​៣០​នាទីល្ងាច​ថ្ងៃទី​២៨ មិថុនា នៅ​ចំណុច​​ភូមិ​ត្រពាំង​សំរោង បញ្ជូន​មក​អធិការ​ដ្ឋាន​​នគរ​បាល​ស្រុក​​យក​មក​​​សួរ​នាំ​ ហើយ​ត្រូវ​បា​ន​សមត្ថ​កិច្ច​ចោទ​ប្រកាន់​​ពី​បទ​​នាំ​ក្មេង​ប្រុស​ចេញ​ពី​ផ្ទះ​មិន​ស្រប​ច្បាប់ ។

កីឡាករអេតូ​ខ្សែប្រយុទ្ធក្លឹបAnji Makhachkala របស់​​រុស្ស៊ី​អាចជាប់​ពន្ធ​នាគារពីបទគេច​វេះមិន​បង់​ពន្ធ​លើ​ប្រាក់​ចំណូល​​

Posted: 30 Jun 2012 11:16 PM PDT

កីឡាករ​​អេតូ
ទីភ្នាក់​ងារ​ព័ត៌​មានបរទេសបាន​ចុះ​ផ្សាយ​ដោយ​យោង​តាមអត្ថ​បទ​ពីកាសែត«អាស»​របស់​​អេស្ប៉ាញ​ បាន​ឱ្យ​ដឹង​ថា ​សាមូអេល​ អេតូ កីឡាករ​​បាល់​ទាត់​​​ម្ចាស់​​​ឯតទគ្គកម្ម​​ថ្លៃឈ្នួល​ខ្ពស់​បំផុត​នៅលើ​ពិភព​លោក​ ជនជាតិកាមេរូន បច្ចុប្បន្ន​​កំពុង​លេងឱ្យ​ក្លឹបAnji Makhachkala ​ក្នុង​លីក​​របស់​​រុស្ស៊ី អាច​ត្រូវចាប់​ខ្លួន​​​លើករណី​បិទ​បាំង​ប្រាក់​ចំណូល​​៣,៥​លាន​អឺរ៉ូ ដើម្បី​គេចពីការ​បង់ពន្ធ​​ក្នុង

សំណង់​៣​ល្វែង​អត់​ច្បាប់​​រំលោភ​ចិញ្ចើម​ផ្លូវ​ប្រជា​ពល​រដ្ឋ​មាន​ប្រតិ​កម្ម​

Posted: 30 Jun 2012 11:13 PM PDT

ផ្ទះ​ដែល​ត្រូវគេ​រុះរើ​ដោយ​សារ​សង់​អត់​ច្បាប់​
រាជធានីភ្នំពេញ ៖ ​លំនៅ​ឋាន​​ចំនួន​៣​ល្វែង​​ដែល​អាជ្ញា​ធរ​អះអាង​ថា ​ពុំ​មាន​ច្បាប់​​អនុ​ញ្ញាត​បាន​សាង​សង់​រំលោភ​លើ​ចិញ្ចើម​ផ្លូវ និង​​សង់​ផ្ទះ​បណ្តោះ​អាសន្ន​​បិទ​ផ្លូវ​ទៀត​ធ្វើ​ឱ្យ​ប្រជា​ពល​រដ្ឋ​នៅ​​ក្បែរ​ខាង​មាន​ប្រតិ​កម្ម និង​សំណូម​ពរ​ដល់​អាជ្ញា​ធរជួយ​​មាន​វិធាន​ការ​ចុះ​​រុះ​រើ​ចេញ ដើម្បី​​បើក​ផ្លូវ​ឱ្យ​​ធ្វើ​ចរា​ចរណ៍​​ឡើងវិញ ។

ការ​ដ្ឋាន​​ស្ថាបនា​ស្ពាន​ជ្រោយ​ចង្វា​​ទី​២ ហ្វឹក​ហាត់​សង្គ្រោះ​​បន្ទាន់​​ផ្នែក​សុវត្ថិ​ភាព​

Posted: 30 Jun 2012 11:08 PM PDT

ទិដ្ឋ​ភាពនៃ​ការ​ហ្វឹក​ហាត់​​សង្គ្រោះ​បន្ទាន់​​​​ដល់​ជន​ដែល​លោត​ទឹក​សម្លាប់​
រាជធានីភ្នំពេញ ៖ ​​ការ​ដ្ឋាន​ស្ថាបនា​ស្ពាន​ជ្រោយ​ចង្វា​ទី​២ កាលពី​រសៀល​ថ្ងៃទី​២៩ មិថុនា​បាន​រៀបចំ​ការ​ហ្វឹក​ហាត់​សង្គ្រោះ​បន្ទាន់​​ផ្នែក​សុវត្ថិ​ភាព ​ក្នុង​គោល​បំណង​ ដើម្បី​ជួយ​សង្គ្រោះ​​ដល់​បុគ្គ​លិក​ កម្ម​ករ​ដែល​បាន​ជួប​គ្រោះ​ថ្នាក់​របូត​ដៃ​ធ្លាក់​​ទៅ​​ក្នុង​ទន្លេ ។ ការ​ហ្វឹក​ហាត់​នេះ​បាន​​រៀបចំ​ឡើង​ដោយ​ក្រុម​ហ៊ុន China road and briadg corporation ដែល​ជា​ក្រុម​ហ៊ុន​​ស្ថាបនា​ស្ពាន​ជ្រោយ​ចង្វា​ទី​២ ។

​​​ដំណឹង​ជ្រើស​រើស​បុគ្គ​លិក​កែ​សម្រួល​អត្ថ​បទ​​ និង​យក​ព័ត៌​​មាន​

Posted: 30 Jun 2012 10:39 PM PDT

ក្រុម​ហ៊ុន​យើង​ខ្ញុំ​ត្រូវ​​ការ​ជ្រើស​រើស​​បុគ្គ​លិក៖ -ផ្នែក​និពន្ធ​ ចេះ​កែ​សម្រួល​អត្ថ​បទ​ព័ត៌​មាន​​ និង​ឯក​សារ​ផ្សេងៗ

សម្តេច​តេជោ​ ហ៊ុន សែន ​និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​អញ្ជើញ​ជា​អធិបតី​លែង​កូន​ត្រី-​ពូជ​ត្រី​នា​ព្រឹក​នេះ​នៅ​ស្រុក​ក្រូច​ឆ្មារ

Posted: 30 Jun 2012 09:18 PM PDT

ខេត្ត​កំពង់​ចាម ៖ ​សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​ និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់​ខ្ពស់​លែង​កូន​​ត្រី និង​ពូជ​ត្រី​នៅ​ក្នុង​បឹង​ធម្ម​ជាតិ​នា​ព្រឹក​ថ្ងៃទី​១ កក្កដា ​២០១២ «ក្នុង​ទិវា​មច្ឆ​ជាតិ» នៅ​ចំណុច​​អាង​បឹង​ធំ ​ឃុំរកា​ខ្នុរ ​ស្រុក​ក្រូច​ឆ្មារ ​ជា​និមិត្ត​រូប​នៃ ការ​ថែរក្សា​​ត្រី​-ពូជ​ត្រី​ឱ្យ​សំបូរ​សប្បាយ​​រុ​ងរឿង ។

ប្រយុទ្ធ​គ្នា​​៣ថ្ងៃ​នៅគូហ្វ្រា​ភាគ​អាគ្នេយ៍​លីប៊ី​ស្លាប់​៤៧​នាក់​

Posted: 30 Jun 2012 09:06 PM PDT

ផ្សែង​ហុយដោយ​ការ​ប្រយុទ្ធ​​គ្នា​​
គ្រូពេទ្យ​និងបណ្តា​អ្នកទទួល​ខុស​ត្រូវ​មូល​ដ្ឋានរាយការណ៍​ថា​ការ​ប៉ះទង្គិចគ្នានានា​​រវាង​ពួក​កុលសម្ព័ន្ធ​នៅគូហ្វ្រា ភាគ​អាគ្នេយ៍​លីប៊ី​ បណ្តាល​ឱ្យ​មនុស្សស្លាប់​យ៉ាងតិច​៤៧នាក់​និង​របួស​ជាង​១០០​នាក់ ចាប់តាំងពី​ថ្ងៃទី២៧ មិថុនាមក ។​យោងតាម​លោក​វេជ្ជ​បណ្ឌិត​តាហ័រវ៉ើលី ដែល​ព្យាបាល​ពួកអ្នក​របួស​នៃ​កុលសម្ព័ន្ធ​ទូប៊ូ នៅ​គូហ្វ្រាថា មនុស្ស៣២នាក់ បាន​ត្រូវ​ស្លាប់​ក្នុង​សង្កាត់​២​ដែល​មាន​សមា​

ព្យុះ​យ៉ាង​ខ្លាំង​នៅ​ភាគ​ខាងកើត​អាមេរិកស្លាប់​9​នាក់​

Posted: 30 Jun 2012 09:05 PM PDT

​រថយន្ត​ត្រូវ​មែកឈើ​​បាក់​សង្កត់​ល
ខ្យល់​ព្យុះខ្លាំងនានា​កើត​មាន​នៅភាគ​ខាង​កើត​សហរដ្ឋអាមេរិក​កាលពី​ថ្ងៃទី​២៩​មិថុនា​កន្លង​មក​នេះ បណ្តាលឱ្យ​មនុស្សស្លាប់​យ៉ាង​តិច​៩នាក់​ហើយ​ញ៉ាំងឱ្យ​ដាច់​ចរន្តអគ្គិសនី​ប៉ះពាល់​ដល់​​មនុស្ស​ជិត៤​លាន​នាក់ ។ ការប្រកាស​អាសន្ន​ត្រូវ​បាន​ធ្វើ​ក្នុង​រដ្ឋវ៉ាស៊ីន​តោន អូហៃយ៉ូ​ វៀរជីនៀ និងវៀរជីនៀ​ខាងលិច ដែល​រង​ការ​បោកបក់​របស់ខ្យល់​យ៉ាងខ្លាំង កាលពី​យប់​ថ្ងៃទី២៩ មក​៣០ មិថុនា​ ។ នៅ​

កាម​រី​បុក​ម៉ូតូឌ្រីម​សេ​១២៥ ហើយ​ព្យា​យាម​​បើក​រត់

Posted: 30 Jun 2012 09:02 PM PDT

សមត្ថ​កិច្ច​កំពុង​ធ្វើការ​ត្រួត​ពិនិត្យ
រាជ​ធានីភ្នំពេញ ៖ ​ រថយន្ត​កាមរី​​ពណ៌​ទឹក​​សមុទ្រ​​​បើកបរ​ដោយ​បុរសម្នាក់​ តាមបណ្តោយ​​ផ្លូវ​២៧១ ពីជើង​ទៅ​ត្បូង ហើយ​វ៉ា​រថ​យន្ត​​១គ្រឿងនៅពីមុខ​​ ក៏វាក់​​ជាមួយម៉ូតូ​​ឌ្រីម​សេ​១២៥ ​ ពណ៌​ខ្មៅ​​ជិះ​ដោយ​​​បុរស​​​ម្នាក់ ក្នុង​ទិស​ដៅ​បញ្ច្រាស​​គ្នា ក៏បុកចំពី​មុខ​​ពេញ​ទំហឹង​​​ បណ្តាល​​ឱ្យ​​អ្នកបើកបរ​ម៉ូតូ​បាក់​ជើង​ឆ្វេង ហើយ​រថយន្ត​​ព្យាយាម​​បើក​​រត់គេច ​ប៉ុន្តែ​​ត្រូវ​ប៉ូលិស​​ចរាចរ​ខណ្ឌ​សែន​សុខ ​តាម​ប្រមាញ់​​

រថយន្ត​កាមរី​​ឆ្លាម​ជន​ជាតិ​ចិន​​បត់​មិន​មើល​មុខ​​ក្រោយ​ត្រូវ​​រថយន្ត​​កាមរី​ឆ្លាម​ដូច​គ្នា​​បុក​ចំ​ពាក់​កណ្តាល

Posted: 30 Jun 2012 08:58 PM PDT

ទិដ្ឋភាព​ឆោឡោ​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​រថយន្ត​កាមរី​​ឆ្លាម ពណ៌​ស្ករ បើក​បរ​ដោយ​បុរស​ជន​​ជាតិ​ចិន​ម្នាក់​​ក្នុង​ល្បឿន​លឿន ហើយ​​បត់​មិន​មើល​មុខ​ក្រោយ​​ជា​ហេតុ​ធ្វើ​ឱ្យ​រថយន្ត​​កាមរី​ឆ្លាម ពណ៌​​ខ្មៅ ​មួយ​គ្រឿង​ទៀត​បើក​បរ​​ដោយ​បុរស​ម្នាក់​​ក្នុង​ទិស​ដៅ​បញ្ច្រាស​គ្នា បុក​ចំ​ពាក់​កណ្តាលតួ​​​រថយន្ត បណ្តាល​ឱ្យ​​រថយន្ត​ទាំង​២​គ្រឿង​រង​ការ​ខូច​ខាត​ដូច​គ្នា​ ។ ដោយ​ខ្ចិល​​វែង​ឆ្ងាយ​បុរស​ជន​ជាតិ​ចិន​បាន​សង​ថ្លៃ​ខូច​ខាត​ឱ្យ​​រថយន្ត​កាមរី​ឆ្លាម​​ ពណ៌​ខ្មៅ ​២០០​ដុល្លារ​ ដើម្បី​បញ្ចប់​រឿង។

អតីត​នាយក​រដ្ឋមន្ត្រីអុីស្រាអែល​ម្នាក់​ទទួល​មរណភាព​

Posted: 30 Jun 2012 08:52 PM PDT

លោក​យិត​​ហ្សាក់​សាមៀរ
ក្នុង​សេចក្តី​​ប្រកាសមួយខុទ្ទកាល័យ​​​នាយក​រដ្ឋមន្ត្រីអុីស្រាអែលលោក​បេចាមីន​​នេតាន់យ៉ា​ហ៊ូ​​ ​រាយការណ៍​កាលពី​ថ្ងៃទី៣០ មិថុនា​​ថា អតីត​នាយករដ្ឋ​មន្ត្រី​ស្តាំនិយម​​អុីស្រាអែលលោក​យិត ហ្សាក់​សាមៀរ បានទទួល​មរណភាព​ហើយ​ក្នុងជន្មាយុ៩៦ឆ្នាំ ។ សេចក្តី​ប្រកាសនេះ​និយាយ​ថា ​លោក​​យិត​​ហ្សាក់​សាមៀរ​ បាន​​លាចាក​យើង​ហើយ ។ អតីត​នាយករដ្ឋមន្ត្រី​រូបនេះ​បាន​ដក​ខ្លួន​ថយ​

រញ្ជួយដីនៅ​ចិនរបួស​មនុស្សច្រើននាក់​

Posted: 30 Jun 2012 08:50 PM PDT

 ផ្ទះ​ប្រេះ​ខូចខាតដោយ​សារ​ការ​រញ្ជួយ​ដី
មជ្ឈមណ្ឌលបណ្តាញ​​រញ្ជួយដី​ចិន​រាយ​ការណ៍​ថា​ ការរញ្ជួយដី​​មួយ​មាន​កម្លាំង៦,៦​រីស្ទ័រ​កើត​​មាន​កាលពីព្រឹកថ្ងៃទី៣០ មិថុនានៅ​តំបន់​​ស្វយ័ត​​អ៊ួយហ្គួរខេត្ត​ស៊ីន​យ៉ាង​ភាគ​ពាយ័ព្យ​ចិន​បណ្តាល​​ឱ្យ​មនុស្សយ៉ាងតិច​៣៤​នាក់​ត្រូវរបួស ។

សង្កាត់​ស្ទឹង​មាន​ជ័យ ធ្វើ​រដ្ឋ​បាល​ត្រួត​ពិនិត្យ​​អាវុធ​ជាតិ​ផ្ទុះ​ (មានវីដេអូ​ឃ្លីប​)

Posted: 30 Jun 2012 08:47 PM PDT

រាជធានីភ្នំពេញ ៖ ​គណៈ​​បញ្ជា​ការ​​ឯក​ភាព​​ខណ្ឌ​​មាន​ជ័យ ដឹក​នាំ​ដោយ​លោក​គួច ចំរើន អភិ​បាល​​ខណ្ឌមាន​ជ័យ​ កាលពី​រសៀ​លថ្ងៃទី​៣០ មិថុនា ២០១២ ​បាន​ដឹក​នាំ​កម្លាំង​ចម្រុះ​​ចុះ​ធ្វើ​រដ្ឋ​បាល​ត្រួត​ពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ​នៅ​ចំណុច​ផ្លូវ​បំបែក​​ច្រមុះ​ជ្រូក​ស្ទឹង​​មាន​ជ័យ ​​ក្នុង​សង្កាត់​​ស្ទឹង​មានជ័យ ។ ក្នុងកិច្ច​ប្រតិ​បត្តិ​ការ​នេះ​មាន​ការ​ចូលរួម​ពី​សំណាក់​​លោក​ហ៊ី ណារិន អធិការ​នគរបាល​​ខណ្ឌ​មានជ័យ និង​លោក​សេង សាញ់ ចៅ​សង្កាត់​​ស្ទឹង​មាន​ជ័យ

ទឹកជំនន់​​​នៅឥណ្ឌាស្លាប់មនុស្ស៣០នាក់

Posted: 30 Jun 2012 08:46 PM PDT

អ្នកទទួល​ខុស​ត្រូវម្នាក់​​របស់​រដ្ឋាភិបាល​ឥណ្ឌា​គូស​បញ្ជាក់​កាលពីថ្ងៃទី៣០​មិថុនា​ថា មនុស្សយ៉ាងតិច៣០​នាក់​បាន​ត្រូវស្លាប់​ហើយ​ជាង១ពាន់​នាក់​ត្រូវជម្លៀសចេញ​ដោយ​សារភ្លៀង​​ធ្លាក់យ៉ាង​ខ្លាំង​និង​ទឹកជំនន់​​ធ្ងន់​​​ធ្ងរ​ដែល​កើត​មានក្នុង​រដ្ឋអាសាមភាគ​|សាន​​ឥណ្ឌា។ ​

ស្តូ​ន័រ​ឡើង​មក​​ឈរ​ស្មើ​ជា​មួយ Lorenzo​លើ​តា​រាង​ជើង​ឯក​ពិ​ភព​លោក បន្ទាប់​ពី​ឈ្នះ​ជើង​ឯក​កម្ម​វិធី ​Dutch ​Grand Prix ​នៅ​ហូ​ឡង់​

Posted: 30 Jun 2012 08:43 PM PDT

កីឡា​ករ​អូ​ស្ត្រា​លី​​ខា​ស៊ី ស្តូ​ន័រ​​​​​ដែល​​ជា​​ម្ចាស់​​ជើង​​ឯក​​ពិភព​លោក​​ឆ្នាំ​​២០០៧​និង​២០១១​បាន​ឡើង​មក​ឈរ​នៅ​លំ​ដាប់​កំពូល​តារាង​ជើង​ឯក​ពិភពលោក​ប្រ​ចាំ​ឆ្នាំ​២០១២​ជា​មួយ​នឹង​កីឡាករ​អេស្ប៉ាញ Jorge Lorenzo​បន្ទាប់​ពី​​​បាន​យក​ឈ្នះ​ជើង​ឯក​ប្រណាំង​ម៉ូតូ​ជីភី​ជាថ្មី​ទៀត​​​​ក្នុង​​កម្មវិធី​ Dutch Grand Prix​​​នៅ​ទី​លាន​​ប្រណាំង​ក្រុង​Asssen​ប្រ​ទេស​ហូ​ឡង់​​​​​​​កាល​ពី​ថ្ងៃ​សៅរ៍​​ទី៣០​​​ខែមិថុនា​​​​​កន្លង​មក​

​រថយន្ត​ហាយឡែន​ឌ័រ​ឆ្លង​ផ្លូវ​​ទៅ​បុក​ម៉ូតូ​​ បណ្តាល​ឱ្យ​​ដួល​បោក​ក្បាល​សន្លប់​

Posted: 30 Jun 2012 08:32 PM PDT

សមត្ថកិច្ច​កំពុង​ប​ណ្តើរ​ជន​រងគ្រោះ​ទៅ​ម្ខាង​
រាជធានីភ្នំពេញ ៖ ​រថយន្ត​ហាយឡែន​ឌ័រ​​ឆ្លង​ផ្លូវ​ទៅ​បុក​ម៉ូតូ​ឌ្រីម​សេ​១២៥ ស៊េរី​២០១០ ពណ៌​ខ្មៅ បណ្តាល​ឱ្យ​​អ្នក​បើ​ក​បរ​​ដួល​សន្លប់​​​នៅ​មុខ​ព្រលាន​យន្ត​ហោះ​អន្តរជាតិ​ភ្នំពេញ ​តាម​មហា​​វិថី​សហ​ព័ន្ធ​រុស្ស៊ី ​ស្ថិត​ក្នុង​ភូមិ​ក្បាល​ដំរី សង្កាត់​កាកាប ខណ្ឌ​​ពោធិ៍​សែន​ជ័យ ​កាល​ពី​វេលា​ម៉ោង​៩​និង​​៣០​នាទី​យប់ ថ្ងៃទី​​២៩ មិថុនា ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!