VOA News: ព័ត៌មាន

VOA News: ព័ត៌មាន


ចិន​ដោះលែង​អ្នក​នេសាទ​វៀតណាម​២១​នាក់

Posted: 21 Apr 2012 11:37 AM PDT

ចិន​ប្រាប់​ឲ្យ​ដឹង​ថា​​ខ្លួន​បាន​ដោះលែង​​អ្នក​នេសាទ​វៀតណាម​២១​នាក់​​ដែល​ត្រូវ​បាន​ឃុំ​ខ្លួន​​អស់​រយៈពេល​ជាង​មួយ​ខែ​​នៅ​ក្នុង​តំបន់​មាន​ជម្លោះ​នៃ​សមុទ្រ​ចិ​ន​ខាង​ត្បូង។

ទីភ្នាក់​ងារ​ព័ត៌មាន Xinhua ផ្លូវការ​របស់​ប្រទេស​ចិន​បាន​រាយការណ៍​កាល​ពី​ថ្ងៃ​សុក្រ​ថា​ពួក​បុរស​ទាំង​នោះ​បាន​ត្រូវ​ដោះ​លែង​បន្ទាប់​ពី​​មាន​ការ​ចុះ​ហត្ថលេខា​​លើ​ការ​ធានា​ជា​លាយ​លក្ខណ៍​អក្សរ។ ទីភ្នាក់​ងារ​ព័ត៌មាន Xinhua ប្រាប់​ឲ្យ​ដឹង​ទៀត​ថា​ការ​ធានា​នោះ​ជា​​ការ​សន្យា​មិន​​រំលោភ​សិទ្ធិ​ដែន​នាវាចរណ៍​របស់​ចិន​ទៀត ជា​ពិសេស​ការ​នេសាទ​​នៅ​ក្នុង​ដែន​ទឹក​របស់​ចិន។

ពួក​អ្នក​នេសាទ​ត្រី​បាន​ត្រូវ​​ចាប់​ខ្លួន​នៅ​ដើម​ខែ​មិនា​នៅជិត​ប្រជុំ​កោះ​ផារ៉ាសែល (Paracel) ដែល​បាន​ត្រូវ​ត្រួតត្រា​ដោយ​ចិន ក៏​ប៉ុន្តែ​បាន​ទាមទារ​ដោយ​ប្រទេស​វៀតណាម។ ការ​ដោះ​លែង​អ្នក​នេសាទ​បាន​កើត​មាន​ឡើង​​នៅ​ពេល​ដែល​រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​បាន​ជាប់​គាំង​ក្នុង​ជម្លោះ​​ជាមួយ​ប្រទេស​ហ្វីលីពីន​​នៅ​ក្នុង​តំបន់​មាន​ជម្លោះ​មួយ​ទៀត​នៃ​សមុទ្រ​ចិន​ខាង​ត្បូង។

រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង និយាយ​យ៉ាង​ទទូច​ថា​​តំបន់​ដែល​មាន​ទំហំ​៣,៥​លាន​គីឡូម៉ែត្រ​ការ៉េ​ជា​ផ្នែក​មួយ​នៃ​ដែនទឹក​របស់​ខ្លួន។ ប្រទេស​ហ្វីលីពីន ម៉ាឡេស៊ី ប្រ៊ុយណេ និង​កោះ​តៃវ៉ាន់ ក៏​បាន​ទាមទារ​ផ្នែក​នានា​នៃ​សមុទ្រ​នោះ​ដែរ។

ព័ត៌មាន​អន្តរជាតិ​សំខាន់​ៗ​ផ្សេងៗទៀត៖

<!--IMAGE-RIGHT-->ស៊ីរី៖ អង្គការ​សហប្រជាជាតិ​ត្រូវ​តែ​ពិចារណា​បញ្ជូន​អ្នក​សង្កេតការណ៍​កាន់​តែ​ច្រើន​ឡើង​ថែម​ទៀត​ទៅ​កាន់​ប្រទេស​ស៊ីរី​​ដែល​ជា​ទីកន្លេង​​ដែល​បទ​ឈប់​បាញ់​គ្នា​សម្រប​សម្រួល​ដោយ​​អង្គការ​សហប្រជាជាតិ កំពុង​បង្ហាញ​សញ្ញា​ថា​អាច​ដោះស្រាយ​បាន។

អាហ្វហ្គានីស្ថាន៖ កងកម្លាំង​សន្តិសុខ​អាហ្វហ្គានីស្ថាន បាន​ឃុំ​ខ្លួន​ពួក​បះបោរ​៥​នាក់ ដែល​៣​នាក់​ជា​ជនជាតិ​បាគីស្ថាន​និង​២​នាក់​ទៀត​ជា​ជនជាតិ​អាហ្វហ្គានីស្ថាន និង​រួម​មាន​គ្រឿង​ផ្ទុះ​ចំនួន​១០​តោន​​ដែល​ពួក​រដ្ឋ​អំណាច​និយាយ​ថា​​ពួក​កង​ជីវពល​មាន​គោល​បំណង​​ប្រើ​ប្រាស់​នៅ​ក្នុង​ការ​វាយ​ប្រហារ​​ក្នុង​រដ្ឋធានី​កាប៊ុល (Kabul)។

តៃវ៉ាន់៖ ទីផ្សារ​អចលនទ្រព្យ​នៅ​កោះ​តៃ​វ៉ាន់​បាន​ធ្លាក់​ចុះ​​ជិត​៤០​ភាគរយ​នៃ​ត្រី​មាន​ទី​មួយ​ក្នុង​ឆ្នាំ​២០១២​ដែល​ជា​ចំនួន​ទាប​ក្នុង​រយៈពេល​១០​ឆ្នាំ​មក​នេះ បញ្ហា​សំខាន់​មក​ពី​​ពន្ធដារ​ប្រណិត​ថ្មី​ដែល​មាន​គោល​បំណង​ទប់ទល់​នឹង​ពួក​អ្នក​ទិញ​ទ្រព្យ​សម្បត្តិ​ទុក​ដើម្បី​ចំណេញ។

លីប៊ី៖ បេសកជន​តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ (ICC) បា្រប់​ឲ្យ​ដឹង​ថា​លីប៊ី​កំពុង​ប្រមូល​ភ័ស្តុតាង​ប្រឆាំង​នឹង​លោក សេហ្វ អាល អ៊ីស្លាម កាដាហ្វី (Seif al-Islam Kadhafi) ក្នុង​ក្តី​សង្ឃឹម​បញ្ចុះ​បញ្ចូល​​ពួក​ចៅក្រម​តុលាការ​ឧក្រិដ្ឋ​សង្គ្រាម​​​អន្តរជាតិ​ឲ្យ​ផ្តល់​ការ​យល់​ព្រម​ដល់​ការ​កាត់​ទោស​នៅ​ក្នុង​ស្រុក។

ម៉ិកស៊ិក៖ ភ្នំ​ភ្លើង​ផូផូខាធឺផេត (Popocatepet) នៃ​ប្រទេស​ម៉ិកស៊ិក (Mexico) បាន​ផ្ទុះ​កាល​​ពី​ព្រឹក​ថ្ងៃ​សុក្រ​ដែល​នាំ​ឱ្យ​មាន​ពពក​ផេះ​ឡើង​ទៅ​លើ​មេឃ​​នៃ​ភាគ​អាគ្នេយ៍​នៃ​រដ្ឋធានី​នេះ។

<!--AV-->

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!