VOA News: ព័ត៌មាន |
ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. អនុញ្ញតិ្តបញ្ជូនពួកអ្នកសង្កេតការទៅកាន់ស៊ីរី Posted: 15 Apr 2012 07:24 AM PDT ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.បានបោះឆ្នោតឱ្យបញ្ជូនពួកអ្នកសង្កេតការយោធាគ្មានអាវុធរហូតដល់៣០នាក់ទៅមុនមួយក្រុមទៅកាន់ប្រទេសស៊ីរីកាលពីថ្ងៃសៅរ៍ បន្ទាប់ពីកងកម្លាំងរដ្ឋាភិបាលស៊ីរីបានយល់ព្រមដល់កិច្ចឈប់បាញ់គ្នាមួយកាលពីថ្ងៃព្រហស្បតិ៍ក៏ប៉ុន្តែការវាយប្រហារនៅមានធ្វើតទៅទៀត។ ក្រុមអ្នកសង្កេតការនេះនឹងរាយការណ៍អំពីការអនុវត្តន៍ផែនការសន្តិភាពមួយដែលរៀបចំឱ្យមានទ្បើងដោយលោក កូហ្វី អាណាន់ ប្រេសីតអ.ស.ប.និងសម្ព័ន្ធអារ៉ាប់អំពាវនាវឱ្យកងកម្លាំងរដ្ឋាភិបាលដកចេញពីតំបន់ទីក្រុងនិងបញ្ឈប់ការបង្ក្រាបដ៏ឃោរឃៅលើក្រុមប្រឆាំង និងតំរូវឲ្យពួកឧទ្ទាមបញ្ឈប់ការប្រយុទ្ធដែរ។ អ៊ីរ៉ង់៖ និងសមាជិកអចិន្ត្រៃយ៍ទាំង៥របស់ក្រុមប្រឹក្សាសន្តិសុខអ.ស.ប. និងអាល្លឺម៉ង់គឺក្រុមប្រទេស P5+1 បានប្រជុំគ្នា២លើកនៅក្នុងក្រុង អ៊ីស្តាប៊ូល ប្រទេសតួកគីកាលពីថ្ងៃសៅរ៍។ នៅក្នុងនោះក៏មានកិច្ចចរចាទ្វេភាគីអ៊ីរ៉ង់ជាមួយចិន រុស្សីនិងតួកគីដែរ តែបានច្រានចោលជំនួបមួយជាមួយស.រ.អ.។ ទោះណាជាមានការព្រងើយកន្តើយ ប្រទេសមហាអំណាចខ្លះមានជំនឿថាអ៊ីរ៉ង់បានបង្ហាញចំណង់ដើម្បីពិភាក្សាបញ្ហាបរមាណូច្រើនជាងមុនឆ្នាំមុន។ កម្ពុជា៖ ទីភ្នាក់ងារព័ត៌មានបារាំង AFP បានផ្សាយថាលោក ថាក់ស៊ីន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃដែលបានត្រូវបណ្តេញចេញពីតំណែងបាននិយាយកាលពីថ្ងៃសៅរ៍ថាថៃអាចចាប់ផ្តើមផ្សះផ្សាការបែកបាក់គ្នាខាងនយោបាយនៅក្នុងសុន្ទរកថាមួយដែលគាត់បានថ្លែងទៅកាន់ពួកអ្នកគាំទ្រគាត់ដែលពាក់អាវក្រហមនៅកម្ពុជា។ ហ្គីណេប៊ីស្យូ៖ ពួកគណបក្សនយោបាយនៃប្រទេសហ្គីណេប៊ីស្យូ បានប្រជុំគ្នានៅក្នុងការប៉ុនប៉ងមួយដើម្បីយល់ស្របគ្នាអំពីរដ្ឋាភិបាលឯកភាពមួយនៅក្រោយរដ្ឋប្រហារកាលពីថ្ងៃព្រហស្បតិ៍ដែលបានបង្អាក់ការបោះឆ្នោតប្រធានាធិបតីដែលមិនទាន់ចប់ស្រេចបាច់ ហើយបានជំរុញប្រទេសជាតិនេះក្នុងផ្នែកខាងលិចនៃទ្វីបអាហ្វ្រិកឱ្យធ្លាក់ក្នុងចលាចល។ ស.អ.រ៖ លោកប្រធានាធិបតីបារ៉ាក់អូបាម៉ាបានអំពាវនាវឱ្យមានកិច្ចសហប្រតិបត្តិការច្រើនជាងមុនក្នុងចំណោមពួកប្រទេសជាតិនៃអឌ្ឍគោលខាងលិចដើម្បីធ្វើឱ្យប្រាកដប្រជាថាមានការលូតលាស់ខាងសេដ្ឋកិច្ចនិងធ្វើឱ្យប្រាកដប្រជាថាសាកលភាវូបនីយកម្មផ្តល់អត្ថប្រយោជន៍ដល់កម្រិតទាំងអស់នៃសង្គម។ កូឡំប៊ី៖ អាជ្ញាធរនៃប្រទេសនេះបាននិយាយថាការផ្ទុះកាលពីយប់ថ្ងៃសុក្រនៅក្នុងរដ្ឋធានី បូហ្គូតា (Bogota) និងនៅក្រុង កាតាជីណា (Cartagena) ដែលនៅជាប់មាត់សមុទ្រមិនបានបណ្តាលឱ្យមានមនុស្សត្រូវរបួសឬមានការខូចខាតធ្ងន់ធ្ងរទេ។ កូឡំប៊ី៖ សេវាកម្មសម្ងាត់ស.រ.អ.បានកោះហៅឱ្យត្រទ្បប់មកប្រទេសអាមេរិកវិញនូវភ្នាក់ងារខ្លះរបស់ផងខ្លួនដែលបានផ្តល់កិច្ចការពារសន្តិសុខជូនលោកប្រធានាធិបតីអូបាម៉ានៅកូឡំប៊ី ដោយសារមាន «ការចោទប្រកាន់អំពីការមានអាកប្បកិរិយាមិនល្អ»។ This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |