Koh Santipheap Daily

Koh Santipheap Daily


យុវជន​ម្នាក់​​តូច​ចិត្ត​​ហាម​សង្សារ​មិន​ឱ្យ​​ទៅ​ថៃ​មិន​បាន​ចង.ក​ធ្វើ​អត្ត​ឃាត​

Posted: 20 Apr 2012 01:10 AM PDT

ជន​រងគ្រោះ​ដែល​​តូច​ចិត្ត​ចង.ក
ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​យុវជន​ម្នាក់​ព្រោះ​តែ​​តូច​ចិត្ត​នឹងសង្សារ​ដែល​ទើប​នឹង​ស្គាល់​គ្នា​​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង នាង​សុំ​លា​ទៅ​ស៊ី​ឈ្មួល​​គេ​នៅ​ប្រទេស​ថៃ​វិញ ហើយ​ឃាត់​នាង​មិន​បាន​ក៏​សម្រេច​យក​ខ្សែនីឡុង​​មក​ចង.ក​សម្លាប់​ខ្លួន​​នៅលើ​ដើម​ស្វាយ ​ចម្ងាយពី​ផ្ទះ​​ប្រហែល​១៥០​ម៉ែត្រ​​ស្លាប់​​យ៉ាង​អាណោច​អាធ័ម​​។

ខណ្ឌ​មាន​ជ័យ​បើក​ការ​ដេញ​ថ្លៃ​​អភិ​វឌ្ឍន៍​​ហេដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​មូលដ្ឋាន​

Posted: 20 Apr 2012 01:05 AM PDT

ទិដ្ឋ​ភាព​​ក្នុង​ការ​​ដេញ​ថ្លៃ​អភិវឌ្ឍន៍​
រាជធានីភ្នំពេញ ៖ ​នៅទី​ស្នាក់​ការ​សាលា​សង្កាត់​ព្រែក​ឯង ខណ្ឌ​មាន​ជ័យ កាលពីព្រឹក​ថ្ងៃទី​១៩​មេសា ២០១២ បានធ្វើ​ពិធីដេញ​ថ្លៃ​​ស្ថាបនា​​​ហេដ្ឋា​រចនា​សម្ព័ន្ធ​​មាន​ផ្លូវ​ថ្នល់​លូ​បង្ហូរ​ទឹក​​ និង​បង្គោល​​ភ្លើង​បំភ្លឺ​​ផ្លូវ​នៅ​តាម​​​បណ្តា​សង្កាត់​​ទាំង​១២​​ចំណុះ​ឱ្យ​ខណ្ឌ​​មាន​ជ័យ ។ ​ពិធី​នេះ​​បាន​ប្រព្រឹត្ត​នៅ​​​ក្រោម​អធិប​តី ភាព​លោក​ប៉ា សុជាតិ​វង្ស អភិ​បាល​​រងរាជ​ធានីភ្នំពេញ និង​លោក​គួច ចំរើន អភិ​បាល​​ខណ្ឌ​មាន​

សង​សឹក​គំនុំ​ចាស់​​ស្ទាក់​កាប់​​​យ៉ាង​សាហាវ​​ប៉ូលិសចាប់​ខ្លួន​បាន​ម្នាក់​

Posted: 20 Apr 2012 01:01 AM PDT

​យុវ​ជន​សង្ស័យ​ដែល​​សមត្ថ​កិច្ច​ឃាត់​ខ្លួន​
ខេត្ត​តាកែវ ៖ ​ជនសង្ស័យ​ម្នាក់​​ក្នុង​ចំណោម​​បក្សពួក​២នាក់​ត្រូវបាន​សមត្ថ​កិច្ច​ស្រាវ​ជ្រាវ​ចាប់​ខ្លួន​បាន​ទៅតាម​ពាក្យ​បណ្តឹង​​ក្រុម​គ្រួសារ​​ជន​រងគ្រោះ​​ចោទប្រកាន់​​ពីបទ​ព្រួតគ្នា​កាប់​ទៅលើ​ជន​រងគ្រោះ​រហូត​ស្លាប់​ ។ ការ​ចាប់​ខ្លួនធ្វើឡើង​កាលពី​វេលា​ម៉ោង​​៧​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៨ មេសា ២០១២ ​ក្នុង​ភូមិ​ពាន្នី ឃុំ​ក្រពុំ​ឈូក ស្រុក​កោះ​អណ្តែត។ 

​​​ស្នេហា​​​តាម​ទូរស័ព្ទ​​ នាង​កម្មករ​​​ក្លាយ​​​ជាចំណី​​​តណ្ហាមនុស្ស​​ព្រៃ​​នៅ​គិរី​​រម្យ​​

Posted: 20 Apr 2012 12:42 AM PDT

ខេត្ត​កំពង់​ស្ពឺ​​​​​ ៖ ដោយ​​សារ​តែ​​​​​​ការ​ទាក់​ទង​​​ឆ្លើយឆ្លង​​​គ្នា​​យ៉ាង​​ផ្អែម​ល្ហែម​​តាម​​ទូរស័ព្ទ​​​ជា​ច្រើន​លើក​ច្រើ​ន​សា ដែល​​ផ្តើម​​ចេញ​​ពីកា​រ​​ច្រឡំ​​លេខ​​​​​នោះ នារី​​​ជា​កម្មករ​​រោង​ចក្រ​​​កាត់​ដេរ​​​ម្នាក់​បាន​​​ស្កាត់​ទៅ​​រក​បុរស​​ដែល​ខ្លួន​​​ពុំ​ដែល​​​បាន​ស្គាល់​​​​មុខ​មាត់​​​​ម្តង​​​ណា​សោះ​​​នៅ​​រមណី​យដ្ឋាន​​​គិរីរម្យ​​ ហើយ​​​​ត្រូវ​​​បុរស​​​រូប​នេះ​​​​​ចាប់​​​​​​រំលោភ​​​សេពសន្ថវៈ​​​រហូត​​បាន​សម្រេច​​​ពេញ​មួយ​​យប់ រួច​រត់​គេច​​​​​ខ្លួន​​ចូល​ក្នុង​​ព្រៃ​​​ភ្នំ​​គិរី​រម្យ​​បាត់​ស្រមោល​​ ។

ភ្លៀង​​ធ្លាក់​​មួយ​មេ​ធំ​ផ្តួល​រំលំ​ផ្ទះ​១២​ខ្នង​ប៉ើង​​​ដំបូល​៤៩​​ខ្នង ​មនុស្ស​រង​របួស​៧​នាក់​

Posted: 20 Apr 2012 12:41 AM PDT

លំនៅ​​ឋាន​រលំ​ដែល​ត្រូវ​ភ្លៀង​មួយ​មេ​
ខេត្ត​ឧត្តរ​មាន​ជ័យ​ ៖ ​លំនៅ​ឋាន​ប្រជាពល​​រដ្ឋ​ចំនួន​៦១​ខ្នង​​ ស្ថិតនៅ​ក្នុងភូមិ​ភ្នៀត​ និង​ភូមិ​សំរោង សង្កាត់​សំរោង ក្រុង​សំរោង ត្រូវ​បាន​ដួល​រលំ​ទាំងស្រុង​ចំនួន​១២​ខ្នង និង​ប៉ើង​​ដំបូល​ចំនួន​​៤៩​ខ្នង បណ្តាលឱ្យ​​មនុស្ស​​រង​របួស​​ចំនួន​៧​នាក់ ក្នុង​នោះ​ធ្ងន់​ម្នាក់ ។

កូនភ្លោះ​បី​ទទួល​អំណោយ​​ដ៏ថ្លៃថ្លា​​របស់​សម្តេច​អគ្គ​មហា​សេនា​បតីតេជោ​ ហ៊ុន សែន ​និង​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត

Posted: 20 Apr 2012 12:39 AM PDT

ទិដ្ឋភាព​ក្នុងពិធីចែក​អំណោយ​ដល់​កូនភ្លោះ​
ខេត្ត​កណ្តាល​ ៖ ​កូនភ្លោះ​៣​នាក់​ដែល​កើត​នៅ​ក្នុង​គ្រួសារ​ប្រជា​ពលរដ្ឋ​​ក្រីក្រ​កាលពី​អំឡុង​​​មុន​ថ្ងៃ​ចូល​ឆ្នាំខ្មែរ​​នោះ​ពេលនេះ​បាន​ទទួល​អំណោ​យ​​ដ៏ថ្លៃ​​ថ្លា​របស់​សម្តេច​អគ្គ​មហា​េសនា​បតីតេជោ ហ៊ុន សែន ​និង​លោក​ជំទាវកិត្តិព្រឹទ្ធ​បណ្ឌិត ហើយ​​ដែល​កន្លង​មក​មាន​កូនភ្លោះ​៣​ជា​ច្រើន​កន្លែង​នៅ​តាម​បណ្តា​​ខេត្ត-ក្រុង​នានា​ភាគ​ច្រើន​កើត​ក្នុង​ត្រកូល​​អ្នក​ក្រីក្រ​បាន​ទទួល​នូវការ​ឧបត្ថម្ភ​​ពី​សំណាក់​

ខៀវ​ ប៊ុន​លាភ​ តារាសម្តែង​ថ្មី​ប្រាថ្នា​ចង់​ល្បី​ក្នុង​វិស័យ​សិល្បៈ

Posted: 20 Apr 2012 12:38 AM PDT

លោកខៀវ​ ប៊ុន​លាភ
រាជ​ធានី​ភ្នំពេញ​​​ ៖ ទើប​តែ​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​ប៉ុណ្ណោះ​ ប៉ុន្តែ​ខៀវ​ ប៊ុនលាភ​ បាន​បង្ហាញ​នូវក្តី​ប្រាថ្នា​​របស់​ខ្លួន​គឺ​ចង់​ក្លាយ​ជា​តារា​​​សម្តែង​ដែល​មាន​ឈ្មោះ​ល្បីទោះ​បីជា​ត្រូវ​​​ចំណាយ​​​​​កម្លាំង​ ឬ​ពេល​វេលា​យ៉ា​ង​ណា​ក៏​ដោយ​ចុះ​។ខៀវ​ ប៊ុន​លាភ​ ដែល​ទើប​មាន​អាយុ​២៣​ឆ្នាំ​​ និង​ធ្លាប់​ហាត់​រៀន​ផ្នែក​សិល្បៈ​នៅ​មជ្ឈ​មណ្ឌល​​វប្ប​ធម៌​រុស្ស៊ី បាន​ចូល​រួម​ក្នុង​វិស័យ​សិល្បៈ​រយៈ​​​ពេល​៣​ឆ្នាំ​ ហើយ​កន្លង​មក​នេះ​

ម៉ូតូ​២គ្រឿង​​​បុកគ្នា​​​របួស៦​​ ធ្ងន់​២ ស្រាល​​៤

Posted: 20 Apr 2012 12:26 AM PDT

ទិដ្ឋ​ភាពក្រោយ​ពេល​កើតហេតុ
រាជធានីភ្នំពេញ ៖ ​ម៉ូតូ​​​​២គ្រឿង​​​បានបើក​​​បោះពួយ​​​​​បុកគ្នា​​​ពេញទំហឹង​​​បណ្តាល​ឱ្យ​​​​មនុស្ស ​​៦​នាក់​រងរបួស​​ ក្នុងនោះ​​របួស​ធ្ងន់​​២​នាក់ និង​ស្រាល​៤នាក់​​ ត្រូវ​រថយន្ត​​​​​សង្គ្រោះ​បញ្ជូន​​​ទៅ​កាន់​​​មន្ទីរពេទ្យ ។

លាក់​អាវុធ​​ក្នុងព្រៃ​​ទុក​បាញ់​​​សត្វ​ត្រូវ​ប៉េអឹម​​​ប្រមូល​យក​បាន​

Posted: 20 Apr 2012 12:23 AM PDT

អាវុធ​ដែល​ប៉េអឹម​ប្រមូល​បាន​
ខេត្ត​កំពង់​ស្ពឺ ៖ ​កាំភ្លើង​ចំនួន​៤​ដើម​ត្រូវ​បាន​​កម្លាំង​ទី​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ស្រុក​ឱរ៉ាល់ ​ប្រមូល​បាន​ពី​ក្នុង​ព្រៃ បន្ទាប់​ពី​ប្រជា​ពល​រដ្ឋ​​ប្រទះ​ឃើញ​​ ខណៈ​​ចូល​កាប់​អុស​​​តាម​ព្រំ​ប្រទល់​​ខេត្ត​កោះ​កុង និង​ខេត្ត​ពោធិ៍​​សាត់​ក្នុង​ទឹកដី​ស្រុក​ឱរ៉ាល់ ។ អាវុធ​ដែល​​កម្លាំង​កង​រាជ​អាវុធហត្ថ​​​ស្រុក​ប្រមូល​បាន​​​មាន​អាវុធ​ AK47 ចំនួន​៣​ដើម ​និង​អាវុធ M16 ​ចំនួន​១​ដើម ។

មហាសេដ្ឋី​អាមេរិក​កើត​ជំងឺ​មហារីក​ក្រពេញ​ពង​ស្វាស

Posted: 20 Apr 2012 12:23 AM PDT

មហាសេដ្ឋី​អាមេរិក​កើត​ជំងឺ​មហារីក
សារ​ព័ត៌មាន​បរទេស ផ្សាយ​ឱ្យ​ដឹងថា លោក​ឡូរ៉េ​ន បាហ្វ​ហ្វេត មហាសេដ្ឋី​ដ៏​ល្បី​ឈ្មោះ​​នៅ​លើ​ពិភព​លោក​ ជន​ជាតិ​អាមេរិក កើត​ជំងឺ​មហារីក​​ក្រ​ពេញពង​ស្វាសដំណាក់​កាល​ដំបូង និង​កំណត់​ពេល​ចូល​ព្យាបាល​ដោយ​ការ​បាញ់​កាំ​រស្មី​ជា​ដំណាក់​ៗ ​រយៈ​ពេល​២​ខែ ក្នុង​អំឡុង​ខែ​កក្កដា​ខាង​មុខ ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​មានការ​បញ្ជាក់​ថា

​តុក​កែ​ចម្លែក​នៅ​ប៉ា​ពួ​អាស៊ីជាប្រភេទ​ពូជ​ថ្មី​នៅលើ​ពិភព​លោក​

Posted: 20 Apr 2012 12:20 AM PDT

​តុក​កែ​ចម្លែក
តាម​វិទ្យា​ស្ថាន​ស្រាវ​ជ្រាវ​ធរណី​វិទ្យា​សហរដ្ឋ​អាមេរិក​ (USGS) ផ្សាយ​​​ថា​ បាន​ប្រទះ​ឃើញ​តុក​កែ​ពូជ​ថ្មី​នៅលើ​ពិភពលោក​នៅ​​​បរិ​វេណ​​ព្រៃ​ដ៏​ជ្រៅ​ក្នុង​តំបន់​ក្តៅ​ប្រទេស​ប៉ា​ពួ​អាស៊ី​។ តុកកែ​ខាង​លើ​មាន​ដង​ខ្លួ​ន​ពណ៌​ខ្មៅ​​​ ស្រដៀ​ង​​​​ឃ្មុំ​ ងាយ​​កំបាំង​ខ្លួន​ជាមួយ​​​ធម្មជាតិ​ និងមាន​ម្រាម​ជើង​វែង​ ខណៈ​ពេល​ទំហំ​តុកកែ​ចាប់ពីក្បាល​ដល់​កន្ទុយ​មានប្រវែង​៥​

កីឡា​ក​រ​​ប្រ​ណាំ​ង​​កង់​​អ៊ី​តា​​លី​​មួយ​​រូប​​ជាប់​​បម្រាម​​ប្រ​កួត​​​12​ឆ្នាំ​

Posted: 20 Apr 2012 12:16 AM PDT

កីឡាករអ៊ីតា​​លី​រី​កា​ដូ​ រីកូ​​
កី​ឡា​ករ​​​រី​កា​​ដូ​ រី​កូ​ត្រូវ​តុ​លាការ​ប្រ​ឆាំង​សារ​ធាតុ​ញៀន​ជាតិ​របស់​ប្រ​ទេស​អ៊ីតា​លី​កាត់​ទោស​ឱ្យ​ជាប់​បម្រាម​ប្រ​កួត​រយៈ​ពេល​១២​ឆ្នាំ​កាល​ពី​ថ្ងៃ​ទី​១៩ មេសា​ ។ តុលាការ​NAT​របស់​​អ៊ីតា​លី​បាន​ទទួល​យក​រឿង​ក្តី​នេះ​ក្រោយ​ពី​មាន​សំណើសុំ​ពី​រដ្ឋ​អាជ្ញា​ប្រ​ឆាំង​សារ​ធាតុ​ញៀន​របស់​គណៈ​កម្មា​ធិការ​កីឡា​អូ​ឡាំ​ពិក​អុីតា​លី​ដែល​បាន​ចោទ​ប្រ​កាន់​ថា

ចៅអធិការ​វត្ត​ស្រះ​​ចក​ផ្តល់​សម្ភារ​​ និង​ថវិកា​​​ដល់​អនុ​សាខា​​កាក​បាទ​​ក្រហម​កម្ពុជា​​​ខណ្ឌ​ដូន​ពេញ

Posted: 20 Apr 2012 12:14 AM PDT

ទិដ្ឋភាព​នៅ​​ក្នុងពិធី​
រាជធានីភ្នំពេញ ៖ ​សម្តេចព្រះ​​ឧត្តម​​ចរិយា បណ្ឌិត ឈឹង ប៊ុនឈា ​អគ្គាធិការ​រង​ពុទ្ធិ​​ក​សិក្សា​ជាតិ​​សមា​ជិក​ថេរ​សភា​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា និង​​ជា​ព្រះ​ចៅ​អធិ​ការ​វត្ត​ស្រះ​ចក​បាន​ផ្តល់​សម្ភារ និង​ថវិកា​​ដល់​អនុ​សាខា​កាក​បាទក្រហម​កម្ពុជា ខណ្ឌ​ដូន​ពេញ កាលពី​ព្រឹក​ថ្ងៃទី​២០ មេសា ២០១២ ​ដែល​រៀបចំ​ឡើង​នៅ​ក្នុង​វត្ត​ស្រះ​ចក ដោយ​មាន​ការ​ចូលរួម​ពី​លោក​សុខ សម្បត្តិ ជំនួយ​ការ​សម្តេច​

ម៉ាលីៈ ​​​ពួក​ធ្វើ​រដ្ឋប្រហារ​​ដោះ​លែងចំណាប់​​ខ្មាំង​ទាំងអស់

Posted: 20 Apr 2012 12:13 AM PDT

ពួកទាហាន​ធ្វើ​រដ្ឋ​​ប្រហារ​​នៅ​ម៉ាលី​
សមាជិក​សភា​លោក​KASSOUM TAPO ​ដែល​​​​ស្ថិត​ក្នុង​ចំណោម​​​ចំណាប់​​​ខ្មាំង​អះអាង​​​ថា បណ្តា​អ្នក​​ទទួល​ខុស​ត្រូវ​​​​ស៊ីវិល​និង​យោធា​​​​ដែលត្រូវ​​ចាប់​​ខ្លួន​កាលពី​​ដើម​​សប្តាហ៍​​នេះ​​ហើយ​ឃុំ​ទុក​ដោយពួក​​យោធា​ធ្វើរដ្ឋ​ប្រហារ​នៅ​ប្រទេស​ម៉ាលីត្រូវ​​បាន​ដោះលែង​​​​វិញ​ហើយ​​កាលពី​យប់​ថ្ងៃទី​១៩ មេសា។​

យាន​អវកាស​​​​DISCOVERYចូល​​ក្នុង​សារមន្ទីរ​ហើយ​

Posted: 20 Apr 2012 12:11 AM PDT

យាន​ DISCOVERY បញ្ចូល​ក្នុង​​សារមន្ទីរ​
យាន​អវកាស​អាមេរិក​ DISCOVERY ​ទី​បំផុត​​ត្រូវ​បាន​​​គេដឹក​​យកមក​បញ្ចូល​ក្នុង​​សារ​មន្ទីរ​​​មួយ​ហើយ​​កាលពី​ថ្ងៃទី​១៩​មេសា​​ប្រកប​​​ដោយ​​កិត្តិយស​ ដែល​នោះ​ជាការ​បញ្ចប់ជា​ផ្លូវ​ការ​​​នៃ​​សករាជ​បំពេញ​បេសកកម្ម​​​ទៅ​កាន់​​​ទី​អវកាស​​របស់​យាន​នោះ​​ដែល​ហោះ​ហើរ​ទៅ​កាន់​​​ទី​អវកាស​លើក​ដំបូង​​​កាលពី​​​ខែមេសា​​ឆ្នាំ​១៩៨១ ហើយ​​យាន​នោះ​​ហោះទៅ​​

សាស្ត្រាចារ្យ​មាន​​រូបសម្បត្តិ​ស្រស់​ស្អាត អាច​ទាក់​ទាញ​និស្សិតឱ្យ​ចូល​រៀន​មិន​ដែល​អវត្ត​មាន

Posted: 20 Apr 2012 12:09 AM PDT

សាស្ត្រាចារ្យ Lin Xuewei
យោង​តាម​ប្រភព​ពី​គេ​ហ​ទំព័រ​ chinasmack​ចេញ​ផ្សាយ​ថ្ងៃទី១៧ មេសា បាន​បង្ហាញ​នូវ​អត្ថ​បទ​មួយ​ទាក់​ទិន​នឹង​សាស្ត្រាចារ្យ​បង្រៀន​ភាសា​អង់​គ្លេស​ម្នាក់ ដែល​​មាន​រូប​សម្រស់​ស្រស់​ស្អាត ដូច​ទេពធីតា​ចុះ​ពី​ឋានសួគ៌ា ហើយ​ត្រូវ​បាន និស្សិត​​នៅ​ក្នុង​ថ្នាក់​លួច​ថតតាម​ទូរស័ព្ទ​ដៃ​ រួច​បង្ហោះ​តាម​ប្រព័ន្ធ​អ៊ីន​ធើរ​ណេត ធ្វើ​ឱ្យ​នាង​ល្បី​រន្ទឺខ្ទរ​ខ្ទារ ទូទាំង​ពិភព​លោក​ ដោយ​មិន​ដឹង​ខ្លួន ។

ណា​ដាល់​និង​​យូ​​កូ​​វិច​ឈាន​​ចូល​ដល់​​វគ្គ​​១/៤​​ផ្តាច់​​ព្រ័ត្រ​​ប្រកួត​តឺន្នីស​នៅ​ម៉ូ​ណា​កូ

Posted: 20 Apr 2012 12:06 AM PDT

កីឡាករ​ស៊ែប៊ី​យ៉ូ​កូ​វិច​
យុទ្ធ​នា​ការ​ដណ្តើម​យក​ពាន​ជើង​ឯក​តឺន្នីស​កម្ម​វិធី ATP Monte Carlo Mastersជា​លើក​ទី​៨​របស់​កីឡាករ​អេស្ប៉ាញ​រ៉ា​ហ្វា​អែល ណា​ដាល់​បាន​ឈាន​ទៅ​មុខ​មួយ​ជំហាន​ទៀត​​ហើយ​ខណៈ​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​១៩​​មេសា​ គេ​បាន​ឆ្លង​ផុត​ជុំ​ទី​៣​​។​

ដេញថ្លៃ​​គម្រោង​​​​មូលនិធិ​​អភិវឌ្ឍន៍​​​សង្កាត់​​​ទាំង១១​ក្នុង​ខណ្ឌដូនពេញ

Posted: 20 Apr 2012 12:01 AM PDT

ទិដ្ឋ​ភាព​ក្នុង​ពិធី
រាជធានីភ្នំពេញ ៖ ​នៅ​សាល​ប្រជុំ​ខណ្ឌ​​​ដូន​ពេញ បានរៀបចំ​ការ​​ដេញថ្លៃ​​​គម្រោង​មូល​​និធិ​​​អភិវឌ្ឍន៍​​សង្កាត់​ទាំង១១​ ក្នុង​ខណ្ឌ​ដូនពេញ កាល​ពីព្រឹកថ្ងៃទី​២០ មេសា ​​​២០១២ ​ក្រោម​អធិបតី​ភាព​លោក​ច័ន្ទ ​​សំអាន ​​អភិបាល​រង​​​សាលា​រាជធានីភ្នំពេញ ​​​លោក សុខ សម្បត្តិ ​​​ជំនួយ​ការ​​​សម្តេចអគ្គ​មហាសេនាបតីតេជោ ​ហ៊ុន សែន ​​និងជា​​​​អភិបាល​​​ខណ្ឌ​

កូន​តិរច្ឆាន​ផឹកស្រា​ស្រវឹង​​ទាញ​អង្កត់​​អុស​សំពង​​​ក្បាល​ម្តាយ​​បែកឈាម​​ជោ​កខ្លួន​ត្រៀម​ចុះ​នរក

Posted: 19 Apr 2012 11:58 PM PDT

កូន​តិរច្ឆាន​ដែល​ត្រូវ​ចាប់ខ្លួន
ខេត្ត​បន្ទាយមានជ័យ ៖ ​កូន​ប្រុស​តិរច្ឆាន​​​ម្នាក់​​អាងអំណាច​ស្រា​​ចូល​ខ្លួនយក​​​អង្កត់​អុស​​​​វាយ​សំពង​​ក្បាល​ម្តាយបង្កើត​​ដែល​​មាន​អាយុ​​៦៣​ឆ្នាំ ​​បណ្តាលឱ្យ​​​បែក​ឈាម​​ហូរជោក​​ពេញ​ខ្លួន ​កាលពី​​​វេលាម៉ោង​៦ និង​៣០​នាទី​​ល្ងាច​ថ្ងៃទី១៩ ​​​មេសា ​២០១២ នៅភូមិ​​រង្វានលិច ឃុំ​ចំណោម ​​​ស្រុកមង្គលបុរី ​ខេត្តបន្ទាយ​មានជ័យ ​ហើយ​​​​​ម​ួយ​ថ្ងៃ​​ក្រោយមក ​​​ត្រូវ​​

នាង​ក្រមុំ​ម្នាក់​ចង​.ក​សម្លាប់​ខ្លួន​សង្ស័យ​មាន​​វិបត្តិ​ស្នេហ៍​

Posted: 19 Apr 2012 11:55 PM PDT

ខេត្ត​បាត់​ដំបង ៖ ​នាង​ក្រមុំ​​ម្នាក់​ត្រូវបាន​ម្តាយ​ប្រទះ​ឃើញស្លាប់​​ដោយ​ចង.ក​​នៅ​ក្នុង​រោង​ការ​ដ្ឋាន​មួយ​កន្លែងកាល​ពី​វេលា​ម៉ោង​៦​ព្រឹក​​ថ្ងៃ​ទី​២០ មេសា ​ស្ថិត​ក្នុងភូមិ​កំពង់​សីមា ​សង្កាត់​វត្ត​គរ ក្រុង​បាត់ដំបង ដោយ​គ្មាន​​អ្នក​ដឹង​ពី​មូល​ហេតុ​ពិតប្រាកដ​ឡើយ តែ​អ្នក​ខ្លះ​សង្ស័យ​ថា ​នាង​មាន​វិបត្តិ​ស្នេហ៍​ ព្រោះ​ប៉ុន្មាន​ថ្ងៃ​​នេះ​​ទឹក​មុខ​នាង​ស្រពាប់​ស្រពោន​ជាប់ ។

ស្ត្រីម្នាក់​ត្រូវ​ជន​មិន​ស្គាល់​​មុខ​រំលោភ​រួច​សម្លាប់​ចោល​នៅ​លើ​ផ្ទះ​

Posted: 19 Apr 2012 11:43 PM PDT

ទិដ្ឋភាព​កន្លែង​កើតហេតុ​
ខេត្តតាកែវ ៖ ស្ត្រី​​ម្នាក់​​ត្រូវ​ជន​មិន​ស្គាល់​មុខ​​រំលោភ​រួច​​ច្របាច់​.ក​​សម្លាប់ កាល​ពី​​យប់​ថ្ងៃ​​ទី​១៩ មេសា ​២០១២ ​នៅលើ​ផ្ទះរបស់​ខ្លួន​ក្នុង​ភូមិ​ត្រពាំង​​កក់ ឃុំ​កាពេល ស្រុក​ត្រាំ​កក់ ខេត្ត​​តាកែវ ។

រមណីយ​ដ្ឋាន​​អាង​ទឹក​​ត្រពាំង​ថ្ម ជា​តំបន់​​ទេស​ចរណ៍​​​មួយ​ក្នុង​​ស្រុក​ភ្នំ​ស្រុក​​ទទួល​ភ្ញៀវ​​ឆ្នាំ​នេះ​រាប់​សិប​ម៉ឺន​នាក់​

Posted: 19 Apr 2012 11:35 PM PDT

ទិដ្ឋភាព​នៃ​តំបន់​ទេស​ចរណ៍​
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​ស្រុក​ភ្នំ​ស្រុក គឺ​ជា​ស្រុក​មួយ​នៅ​​ដាច់​ស្រយា​ល​មាន​ចម្ងាយ​​ពី​ទី​រួម​ខេត្ត​ប្រមាណ​ជា​៥៦​​គីឡូ​ម៉ែត្រ​​មាន​អាង​ទឹក​​ត្រពាំងថ្ម​ធំ​មួយ​​ប្រចាំ​ស្រុក​នេះ​​ជា​រមណីយ​ដ្ឋាន​​ទាក់​ទាញភ្ញៀវ​​ជាតិ និង​អន្តរ​ជាតិ​ ហើយ​ក្នុង​​រដូវ​ចូល​ឆ្នាំ​ថ្មី​នេះ​មាន​មនុស្ស​ទៅ​​កម្សាន្ត​​ក្នុង​មួយ​ថ្ងៃៗ​ប្រមាណ​​៥ម៉ឺន​នាក់ ។

ការ​នាំ​ចេញ​របស់​ប្រទេស​ជប៉ុន​កើន​​ឡើង​តែ​ពា​ណិជ្ជ​កម្ម​ស្ថិត​ក្នុង​ភ្លើង​សញ្ញា​​ក្រហម​នៅ​ឡើយ

Posted: 19 Apr 2012 10:50 PM PDT

ការនាំចេញរបស់ប្រទេសជប៉ុនកើនឡើង ក្នុងខែមីនាជាលើកទីមួយក្នុងរយៈពេល៦ខែ ធៀបជាមួយឆ្នាំចាស់។ កម្លាំងដ៏ខ្លាំងក្លាបាន​ដោយសារការលក់ចេញនៅសហរដ្ឋ​អាមេរិក​​ប៉ុ​ន្តែការនាំចូលប្រេងឥន្ធនៈដ៏ច្រើនលើសលប់​បានជំរុញតុល្យភាពពាណិជ្ជកម្មត្រឡប់ទៅរក​ឱន​ភាពជាថ្មី ហើយម្ចាស់រោងចក្រនៅតែមាន ការប្រុង​ប្រយ័ត្នខ្ពស់​

រដ្ឋ​​សភា​ជាតិនឹង​បើក​​​សម័យ​ប្រជុំ​​បោះ​​ឆ្នោត​ជ្រើស​តាំង​​​អនុ​ប្រធាន​ទី២​​​ រដ្ឋ​សភា​​ជំនួស​​​​លោក​សាយ ឈុំ

Posted: 19 Apr 2012 08:53 PM PDT

រាជ​​ធានី​ភ្នំពេញ ៖ ​នៅ​មន្ទីរ​រដ្ឋ​សភា​ជាតិ​នា​​រសៀល​ថ្ងៃ​ទី​២០ មេសានេះ គណៈ​កម្មា​ធិ​ការ​​អចិន្ត្រៃយ៍​រដ្ឋ​សភា​នឹង​បើក​កិច្ច​ប្រជុំ​របស់​ខ្លួន​​ក្រោម​អធិប​តី​ភាព​ដ៏​ខ្ពង់​ខ្ពស់​សម្តេច ហេង សំរិន ប្រធាន​រដ្ឋ​សភា​ជាតិ ។

ឃាតករឈាម​​ត្រជាក់​​ន័រ​វែស​​ចង់​សម្លាប់​សមាជិកយុវជន​គណបក្សការងារទាំងអស់​

Posted: 19 Apr 2012 08:46 PM PDT

ឃាតក​រឈាម​​​ត្រជាក់​​ន័រវែស
ឃាតករ​ឈាមត្រជាក់​​​​ន័រ​វែស​ANDERS BEHRING BREIVIK ដែល​ទទួល​​ការកាត់​ទោស​ពីបទ​​សម្លាប់​​​មនុស្ស​៧៧​នាក់​​កាលពី​ឆ្នាំទៅ​មិញ​​នៅ​ន័រ​​​វែស​លាត​ត្រដាង​​​​កាលពី​ថ្ងៃទី​​១៩ មេសា​ថា ​រូបគេចង់​​សម្លាប់​​​សមាជិក​យុវជន​គណបក្ស​​​ការងារ​​ទាំងអស់​​នៅ​​លើ​កោះ​អ៊ូតូយ៉ា​​ ដោយ​ប្រើ​ប្រាស់​​ទឹកបឹង​លើ​កោះ​នោះ​ធ្វើ​ជា​អាវុធ​​​​សម្លាប់​​រង្គាល ។​

ឪម៉ាល់​ទិច​

Posted: 19 Apr 2012 08:43 PM PDT

មាន​ជន​​បរទេស​ពីរ​នាក់​ បាន​ដើរ​សំដៅ​​​ទៅ​កាន់​ព្រៃ​​មួយ​កន្លែងនៅ​ក្បែរ​មាត់​ជ្រោះ​​ដែល​មាន​​ដើម​ឈើ​មួយដើម​​ធំ ហើយ​មាន​សំបុក​ឪម៉ាល់​ នៅក្បែរ​​​គល់​ឈើ​ធំនោះ​។ ខណៈ​​នោះ​ជន​បរទេស​​​ទាំង​ពីរ​​នាក់​​ដើរ​បម្រុងទៅ​​​អង្គុយ​​​​លេង​​​ ក្រោម​​​ដើម​ឈើ​​​នៅមាត់​ជ្រោះ​​​​ដែល​មាន​សំបុក​​​​ឪម៉ាល់​ ប៉ុន្តែ​​ពុំ​បាន​ដឹងថា នៅគល់​ឈើ​នោះ​​​មាន​សំបុក​​​ឪម៉ាល់​ទេ ហើយ​ក៏​​ជួប​នឹង​បុរស​ខ្មែរ​​​ម្នាក់​​ដែលដើរ​​ក្បែរ​

បុរស​ជនជាតិ​​អេស្ប៉ាញ​ម្នាក់​ត្រូវចោរ​ឆក់​កាបូប​

Posted: 19 Apr 2012 08:37 PM PDT

ជន​ជាតិ​អេស្ប៉ាញ​ដែល​ចោរ​ឆក់​កាបូប​
រាជធានីភ្នំពេញ ៖ បុរស​​អ្នក​ទេស​ចរ​ជន​​ជាតិ​អេស្ប៉ាញ​​ម្នាក់​ត្រូវ​ជន​សង្ស័យ​​​​ពីរ​នាក់​​ជិះ​ម៉ូតូ​ធ្វើ​សកម្ម​ភាព​ឆក់​យក​កាបូប​លុយ​ ហើយ​រត់​គេច​​ខ្លួន​បាត់ ​ដោយ​សុវត្ថិ​ភាព ​មិន​រំខាន​ដល់​នគរ​បាលឡើយ​ ខណៈ​​​បុរស​ខាងលើ​កំពុង​​​​ឈរ​ទិញ​​ទឹក​អំពៅ​​នៅ​ចំណុច​កែង​ផ្លូវ​លេខ​៦៣ និង​​លេខ​១៤២ ​​ស្ថិត​នៅ​ក្នុង​សង្កាត់​ផ្សារ​​ថ្មី​ទី​១ ខណ្ឌ​​ដូន​ពេញ កាលពីវេលាម៉ោង​៣​និង​៤៥​នាទី​​​រសៀល​ថ្ងៃទី​១៩ មេសា ​

ពួកឧទ្ទាមស៊ីរី​​ស្នើឱ្យ​មាន​អន្តរាគមន៍​​​យោធា​របស់​​​បណ្តា​ប្រទេស​​ជាមិត្ត​​

Posted: 19 Apr 2012 08:24 PM PDT

ពួកប្រឆាំង​ប្រដាប់​អាវុធ​​ស៊ីរី​
ជន​ស៊ីវិល​​យ៉ាងតិច១៣០​នាក់​​ស្លាប់​​ក្នុង​រយៈ​​ពេល​​៨​ថ្ងៃចាប់​​តាំងពី​បទឈប់​បាញ់​គ្នា​​​ចូល​ជា​ធរមាន​​នៅ​ស៊ីរី​​មក​ដោយ​​បទ​ឈប់​បាញ់​គ្នា​​នោះ​ត្រូវរំលោភ​បំពាន​រាល់​​ថ្ងៃ ។ ពេល​នេះ​​ពួក​​ប្រឆាំង​​​ប្រដាប់​អាវុធ​​ស៊ីរី​​បាន​ទាមទារ​​ឱ្យ​មាន​​​អន្តរាគមន៍​​យោធា​មួយរបស់​​បណ្តា​ប្រទេស​ជា​មិត្ត​ដោយ​​គ្មាន​ការ​​យល់​ព្រមរបស់​​អ.ស.ប​ ។​

ម៉ូតូ​ឌ្រីម​សេ​១២៥ បុក​គ្នា​ជា​មួយ​ម៉ូតូ​គុប​ខ្ទាត​​ទៅ​បុក​ម៉ូតូ​ឃ្លីក​របួស​ធ្ងន់​៣​នាក់ ស្រាល​២​នាក់​

Posted: 19 Apr 2012 08:21 PM PDT

ទិដ្ឋភាព​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​ម៉ូតូ​ឌ្រីម​សេ​១២៥ ​ពណ៌​ខ្មៅ មួយ​គ្រឿង ​បាន​បើក​បុក​​គ្នា​ជា​មួយ​ម៉ូតូ​​គុប​ពណ៌​ទឹក​ប្រាក់ ចំពី​មុខ​ពេញ​ទំហឹង​ បណ្តាលឱ្យ​​ម៉ូតូ​គុប​​​ពណ៌​ទឹក​ប្រាក់ ខ្ទាត​អូស​ទៅ​បុក​​​ម៉ូតូ​ឃ្លីក​​មួយ​គ្រឿង​ទៀត បណ្តាលឱ្យ​រង​របួស​ធ្ងន់​​៣​នាក់ ​និង​ស្រាល​២​នាក់ ​ឯ​ម៉ូតូ​​ឌ្រីម​សេ​១២៥ ​ដែល​បង្ក​ហេតុ​លើក​ម៉ូតូ​​បើក​រត់​គេច​ខ្លួន​បាត់​ដោយ​សុវត្ថិ​ភាព​ កាលពី​វេលា​ម៉ោង​៩​និង​៥​នាទីយប់​ថ្ងៃទី​១៩ មេសា ២០១២

សវនាការកាត់​ទោស​ថ្មី​​ប្រឆាំង​លោក​ស្រី​អតីត​នាយក​រដ្ឋ​មន្ត្រីអ៊ុយ​ក្រែន

Posted: 19 Apr 2012 08:21 PM PDT

បាតុ​កម្ម​គាំ​ទ្រ​លោក​ស្រី​ទី​ម៉ូ​ឆេន​កូ
មេ​ដឹក​នាំ​ប្រឆាំង​អ៊ុយ​ក្រែន​ លោក​ស្រី​អីុ​អ៊ូ​លី​យ៉ា ទី​ម៉ូ​ឆេនកូ ត្រូវ​ប្រឈម​មុខ​នឹង​ការ​ចោទ​ប្រកាន់​ពី​បទ​ក្លែង​បន្លំ​សារ​ពើ​ពន្ធ​ និង​ពង្វាង​យក​ប្រាក់​ ។ បញ្ហា​សុខ​ភាព​របស់​លោក​ស្រី​មិន​អាច​ឱ្យ​លោក​ស្រី​មក​ចូល​រួម​ក្នុង​សវនា​ការ​កាត់​ទោស​នេះ​បាន​ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!