Koh Santipheap Daily

Koh Santipheap Daily


ក្លេ​វើ​លី​លុប​ចោល​ការ​ប្រកួត​ការ​ពារ​ខ្សែ​ក្រវាត់​WBO​ប​ន្ទាប់​ពី​មាន​ជំងឺ

Posted: 18 Apr 2012 12:42 AM PDT

កីឡាករ​អង់​គ្លេស​ណា​ថាន់ ក្លេវើ​ល
កី​ឡា​ករ​​ប្រ​ដាល់​​អង់​​គ្លេស​​ណា​​ថាន់ ក្លេ​​វើ​​លី​​បាន​បង្ខំ​ចិត្ត​ដក​ខ្លួន​ចេញ​ពី​ការ​ប្រ​កួត​ការ​ពារ​ខ្សែ​ក្រវាត់​ស្ថា​ប័ន​ WBOក្នុង​ប្រ​ភេទ​ទម្ងន់​ Light-heavyweightរបស់​ខ្លួន​ ប្រ​ឆាំង​​នឹង​កីឡាករ​រ៉ូ​ប៊ីន ក្រាស​នី​គី​បន្ទាប់​ពី​មានជំ​ងឺ​ ។​

ប្រធាន​សហ​ជីព​បាល់​ទាត់​អាជីព​ពិភព​លោក​សម្តែង​ការ​ព្រួយ​បារម្ភ​ពី​បញ្ហា​រើស​អើង​ពូជ​សាសន៍

Posted: 18 Apr 2012 12:39 AM PDT

ឡូហ្គោ​ការ​ប្រកួត​បាល់​ទាត់​យូរ៉ូ​ឆ្នាំ​២០១២
​យោង​ទៅ​តាម​ប្រភព​ព័ត​៌​មាន​ប៊ីប៊ី​ស៊ី ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​អង្គារ​ទី​១៧ មេសា ឆ្នាំ​២០១២​បាន​ឱ្យ​ដឹង​ថា លោក​ Theo Van Seggelen ប្រធាន​សហ​ជីព​បាល់​ទាត់​អាជីព​ពិភព​លោក​បាន​បង្ហាញ​ក្តី​បារម្ភ​ពី​បញ្ហា​រើស​អើង​ពូជ​សាសន៍​ដែល​អាច​នឹង​កើត​មានឡើង​​នៅ​ក្នុង​អំ​ឡុងពេល​​ប្រកួត​បាល់​ទាត់​យូរ៉ូ​ឆ្នាំ​២០១២ នៅ​ប្រទេស​

​​​​សាឡាងអ្នក​លឿង​​​ចេញ​ចម្លង​៥​គ្រឿង​ជួយ​សម្រួល​​ចរា​ចរណ៍ ទើប​មិន​កក​ស្ទះ​ដូច​​ឆ្នាំ​មុនៗ​

Posted: 18 Apr 2012 12:34 AM PDT

កំពង់សាឡាងអ្នក​​លឿង​
ខេត្ត​ព្រៃវែង​ ៖ ​នា​ឱកាស​បុណ្យ​ចូល​ឆ្នាំ​ថ្មី​​ឆ្នាំ​នេះ​​ការ​ធ្វើ​ចរា​ចរណ៍​​របស់​អ្នក​ធ្វើដំណើរ​​ឆ្លងកាត់​ទន្លេ​មេគង្គ​​មាន​ភាព​​ធូរស្រាល​ជាង​ឆ្នាំ​មុនៗ​ ដោយ​​សារ​លោក​សេង ឈួន ប្រធាន​​កំពង់​ចម្លង​អ្នក​លឿង ​បាន​ប្រើ​ប្រាស់​ស្រឡាង​ចំនួន​៥​គ្រឿង ដើម្បី​ចម្លង​ឱ្យ​ទាន់​​ពេល​វេលា​មិន​បណ្តាល​ឱ្យ​យាន​យន្ត​គ្រប់​ប្រភេទ​ និង​​អ្នក​ធ្វើដំណើរ​រង់​ចាំ​យូរ​ឡើយ។

រង់​ចាំ​ឯក​ភាព​លើ​ក្រម​​ប្រតិ​បត្តិ​​ទាំង​កម្ពុជា​-ថៃ​​ ការ​ដក​កង​ទ័ព​​ចេញ​ពី​​តំបន់ជុំវិញ​​ប្រាសាទ​​​ព្រះវិហារ​​​នឹង​ត្រូវ​ធ្វើ​​​ឥណ្ឌូណេស៊ី​ត្រៀម​លក្ខណៈ​​រួច​ស្រេចហើយ

Posted: 18 Apr 2012 12:31 AM PDT

រាជធានីភ្នំពេញ ៖ ការកំណត់ដក​ទ័ព​ជា​ផ្លូវ​ការ​ចេញតំបន់គ្មានកងទ័ពតាមសាល​ដីកា​របស់​តុលាការយុត្តិធម៌អន្តរជាតិ ក្រុងឡាអេនោះ នៅមិនទាន់បានសម្រេចជាផ្លូវ​ការ​នៅឡើយទេ។ នេះបើយោងតាមប្រសាសន៍របស់លោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការ​ពារ​ជាតិដែលបានថ្លែងប្រាប់ក្រុមអ្នកកាសែតនៅ​ក្រោយ​

សម្តេច​តេជោ ហ៊ុន សែន ​នឹង​ផ្តល់​ការ​ជួប​ពិភាក្សា​​ជា​មួយ​លោក​រដ្ឋ​មន្ត្រី​ការ​​ពារ​ជាតិ​​សិង្ហ​បុរី​​រសៀល​នេះ​

Posted: 18 Apr 2012 12:15 AM PDT

រាជធានីភ្នំពេញ ៖ ​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​​ហ៊ុន សែន ​នឹង​​អនុ​ញ្ញាត​ឱ្យ​​លោក​អេង ហិន រដ្ឋ​មន្ត្រី​​ការពារ​ជាតិ​​សិង្ហ​បុរី ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​​ការ​ងារ​នា​វេលា​ម៉ោង​៤​រសៀល​នៅ​

ភ្ញៀវ​ទេសចរ​​​​ក្នុង​ឱកាស​​​បុណ្យចូល​​ឆ្នាំ​​ប្រពៃណី​​​ជាតិ​​នៅ​​ខេត្ត​ព្រះវិហារ​

Posted: 18 Apr 2012 12:14 AM PDT

ទិដ្ឋ​ភាព​ក្នុង​ខេត្ត​ព្រះវិហារ
ខេត្ត​ព្រះវិហារ ៖ តាម​ការ​សង្កេត​និងការ​​បញ្ជាក់​​ពី​អាជ្ញាធរ​ខេត្ដ​ព្រះវិហារ​ ​​បាន​ឱ្យ​ដឹង​​​​ថា​ ក្នុង​​ឱកាស​​បុណ្យ​​ចូល​​ឆ្នាំថ្មី​​ប្រពៃណីជាតិ​ឆ្នាំ​២០១២​នេះ​ភ្ញៀវទេសចរជាតិ និង​អន្ដរជាតិ​ជា​ច្រើន​បាន​ចូល​​មកទស្សនា​កម្សាន្ត​តាម​តំបន់​រមណីយ​ដ្ឋានទេស​ចរណ៍​វប្ប​ធ​ម៌ និង​​ធម្មជាតិនៅ​ក្នុង​ខេត្ដព្រះវិហារ​​មាន​ការ​កើន​ឡើង​​ខុស​ប្លែក​ពី​បណ្ដា​ឆ្នាំ​​​កន្លង​

ផ្សារ​ជួញ​ដូរ​មូល​បត្រ​កម្ពុជា​ចាប់​ផ្តើម​​ដំណើរ​ការ​ហើយ​ និងកំពុង​ជួញ​ដូរ​ភាគ​ហ៊ុន​​សកម្ម

Posted: 18 Apr 2012 12:13 AM PDT

រាជធានីភ្នំពេញ ៖ ​ផ្សារ​ជួញ​ដូរ​មូល​បត្រ​នៅ​ក្នុងក្រុម​ហ៊ុន​ផ្សារ​មូល​បត្រ​កម្ពុជា​បាន​ចាប់​ផ្តើម​​ដំណើរ​ការ​ជា​ផ្លូវ​ការ​ហើយ​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​​ព្រឹក ​ថ្ងៃទី​១៨ មេសា ២០១២ ​នៅ​វិមាន​ពាណិជ្ជ​កម្ម​​កាណា​ឌីយ៉ា ក្រោម​អធិបតី​​ភាព​លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ គាត ​ឈន់ រដ្ឋ​មន្ត្រី​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញ​វត្ថុ​​តំណាង​ដ៏​ខ្ពង់​ខ្ពស់​​សម្តេច​តេជោ​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ។

នាង Aoi Sola បង្ហាញ​រូបថតបញ្ចេញ​ដើមទ្រូង

Posted: 18 Apr 2012 12:10 AM PDT

នាង Aoi Sola ឬ Sola Aoi
កាល​ពី​ពេល​ថ្មីៗ​នេះ នាង Aoi Sola ឬ Sola Aoi បាន​បញ្ចេញ​រូបថតដ៏​សិច​ស៊ី​របស់​នាង​ជូន​ដល់​ប្រិយមិត្ត​ដែល​និយម​គាំ​ទ្រ​​តាម​រយៈ​គេ​ហ​ទំព័រ​ Weibo ។ បើ​ទោះ​បី​​នាង​ត្រូវ​បាន​ទូរទស្សន៍​ខ្សែកាប​ផ្សាយ​ទូ​ទាំង​ពិភព​លោក​​ដែល​គ្រប់​គ្រង​ដោយ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​វិទ្យុ, ខ្សែ​ភាព​យន្ត និង​ទូរទស្សន៍​របស់​រដ្ឋ​ ហាម​ឃាត​យ៉ាង​ណា​ក្តី ក៏​តា​រា​សិច​ស៊ី​ថត​ខ្សែ​ភាព​យន្ត​អាស​អាភាស​រូប​នេះ​មិន​ខ្វល់​ដែរ ។ នាង​បាន​បង្ហាញ​រូប​​ថត​បញ្ចេញ​ដើម​ទ្រូង​ដ៏​ធំ​គ្រប​ដណ្តប់​ដោយ​រ៉ូបម៉ូដ​​រាង​អក្សរ​វី( V ) មើល​ទៅ​គួរ​ឱ្យ​ទាក់​ទាញ​យ៉ាង​ខ្លាំង ។ នេះ​បើ​យោង​តាម​ប្រ​ភព​ពី​គេហទំព័រ​ឆាយណា​បឺស ចេញ​ផ្សាយ​ថ្ងៃ​ទី​១៧ មេសា​ ឆ្នាំ​២០១២ កន្លង​មក​ថ្មី​ៗ​នេះ ។

ជន​ជាតិ​កូរ៉េ​​គាំង​បេះដូង​ស្លាប់​​នៅ​កាំជណ្តើរ​​ បន្ទប់​ផ្ទះ​ជួល​​ជាន់​ទី​២

Posted: 18 Apr 2012 12:05 AM PDT

ទិដ្ឋភាព​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​បុរស​ជនជាតិ​កូរ៉េ​ម្នាក់​ត្រូវ​បាន​កម្ម​ករ​ស្នាក់​នៅ​ជា​មួយ​ប្រទះ​ឃើញ​ដួល​ស្លាប់​នៅ​លើ​កាំជណ្តើរ​​ផ្ទះ​ជួល​ជាន់​ទី២ ស្ថិត​នៅ​ផ្ទះ​លេខ​១០៤ ​ផ្លូវលេខ​៤៧០ ក្រុម​ទី​៧ ​ភូមិ​១ សង្កាត់​​ទួល​ទំពូង​ទី​២ ខណ្ឌ​​ចំការ​មន ​​កាល​ពី​វេលា​ព្រឹក​ថ្ងៃទី​១៨ ​មេសា ២០១២ ​ដោយ​សារ​ជំងឺ​គាំង​បេះដូង ។

ជនស្រវឹងស្រា​ជិះម៉ូតូ​បុក​ម៉ូតូ​លោក​អធិការរង​រួច​ព្រួតគ្នាវាយថែម

Posted: 17 Apr 2012 11:54 PM PDT

ជន​ទំនើង​៤នាក់
ខេត្តតាកែវ ៖ ជន​ទំនើង​៤នាក់ ​ត្រូវ​បាន​ប៉ូលិស​ឃាត់ខ្លួនកសាង​សំណុំ​រឿង​បញ្ជូន​ទៅ​សាលា​ដំបូងខេត្ត​ចាត់​ការ​ទៅ​តាម​ច្បាប់​ឱ្យ​សម​ទៅ​នឹង​ទោស​កំហុស​របស់​ពួក​គេ ​​ដែល​បានផឹក​ស៊ី​ស្រវឹង​ ហើយ​ជិះ​ម៉ូតូ​​២​គ្រឿងឌុប​គ្នា​ទៅ​បុក​ម៉ូតូ​​​លោក​អធិការ​រង​ស្រុក​ ដែលកំពុង​ជិះ​ល្បាត​នៅ​តាម​​បណ្តោយ​ផ្លូវ​​ជាតិ​លេខ​៣ ​​រួចបាន​ព្រួត​គ្នា​វាយ​ទាំង

ជន​​ជាតិ​​ទុយនី​ស៊ី​​​​​100នាក់​​​ចាប់​​ពង្រត់​​នៅ​​​លីប៊ី​

Posted: 17 Apr 2012 11:45 PM PDT

ច្រក​ព្រំដែន​​មួយ​រវាង​ទុយនីស៊ី​និង​លីប៊ី​
អង្គការ​​​​​សម្ព័ន្ធទុយ​នីស៊ី​ការពារ​​សិទ្ធិ​មនុស្ស​ LTDH ​​និង​ក្រសួង​ការ​បរទេស​​ទុយនីស៊ី​​រាយការណ៍​ថា ជន​ជាតិ​ទុយនីស៊ី​​​១០០​នាក់​​​ ត្រូវ​​​ចាប់​ពង្រត់​​​ដោយ​ជន​ប្រដាប់​អាវុធ​​​​​​លី​ប៊ី​​​មួយ​ក្រុម​​​នៅ​​ក្រុង​​ហ្សាអ៊ូអ៊ីយ៉ា​ ជាទីក្រុងឆ្នេរសមុទ្រ​​ស្ថិត​​​នៅ​ចម្ងាយ​​៥០គ.ម​​ខាង​លិច​​រដ្ឋធានី​លីប៊ី ។​

គ្រោះ​ថ្នាក់​ចរាចរណ៍​ស្លាប់​6 របួស35នាក់​ ខូច​រថយន្ត​9គ្រឿង ម៉ូតូ​16គ្រឿង​ថ្ងៃ​បុណ្យចូល​ឆ្នាំ

Posted: 17 Apr 2012 11:42 PM PDT

ទិដ្ឋ​​ភាព​ក្នុង​គ្រោះថ្នាក់ចរាចរណ៍
ខេត្តតាកែវ ៖ ​មាន​មនុស្ស​ប្រុស​ស្រី​ចំនួន​៦​នាក់​ស្លាប់​ និង​៣៥​នាក់​ទៀត​​រង​របួស​​ធ្ងន់ និង​ស្រាល​ រួម​ជា​មួយ​មធ្យោបាយ​ធ្វើ​ដំណើរ​​​ខូច​ខាត ដោយ​​គ្រោះ​ថ្នាក់​ចរាចរណ៍​ក្នុង​រយៈ​ពេល​បុណ្យ​ចូល​ឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​​រយៈ​ពេល​៣​ថ្ងៃ​កន្លង​ទៅ​នេះ ។

រថយន្ត​​ម៉ាក​សាំង​យ៉ុង​​១២កៅ​អី​​​បុក​ស្ត្រី ​​ជិះ​កង់​​​ពីក្រោយ​​​កិន​ស្លាប់​​​ បើក​រត់​បាត់

Posted: 17 Apr 2012 11:41 PM PDT

ទិដ្ឋភាព​កន្លែងកើតហេតុ
រា​ជធានី​ភ្នំពេញ​​ ៖ រថយន្ត​​ម៉ាក​សាំង​យ៉ុង​​​​១២​កៅ​អី​​​ ពណ៌សមួយគ្រឿង​​​ បាន​បើក​បុក​កង់​ពី​​ក្រោយ​​ ហើយ​​កិន​ស្ត្រី​​​ម្នាក់​បណ្តាល​​ឱ្យ​​​ស្លាប់​បាត់​បង់​​ជីវិត​​​នៅ​នឹង​​​កន្លែង​​ ហើយ​បើក​​​កាត់​មុខ​​​ប៉ូលិស​​​គោល​ដៅ​​​គេច​​​​បាត់​ស្រមោល​ ។ គ្រោះ​ថ្នាក់​​ចរាចរណ៍​នេះ​​​ បាន​កើត​ឡើង​​​ កាល​ពី​​វេលា​​ម៉ោង​​៩យប់​​​ថ្ងៃទី​​​១៧ មេសា លើ​​​​មហា​វិថី​​​សេនា​ប្រមុខ​​​គឹម​​​អ៊ីល​​​​ស៊ុង ខាង​ជើង​ស្តុប​​​ទួល​គោក​​​ ហៅ​ស្តុប​​​អំបា​សាឌ័រ

រដ្ឋ​​​មន្ត្រី​ការ​​​ពារ​ជាតិ​​​សិង្ហ​បុរី​​​ជួប​ពិភាក្សា​​​​ជា​មួយ​​​​​រដ្ឋ​មន្ត្រី​​​ការ​ពារ​​​​ជាតិ​កម្ពុជា​​​​ពង្រឹង​​ពង្រីក​​​កិច្ច​​​សហ​ប្រតិបត្តិ​ការ​​​​ទ្វេ​ភាគី

Posted: 17 Apr 2012 11:37 PM PDT

រាជធានីភ្នំពេញ ៖ ​នៅក្នុងដំណើរបំពេញ ទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃ នៅកម្ពុជាដោយចាប់ផ្តើមពីថ្ងៃទី១៨ មេសា នេះ រដ្ឋមន្រ្តី ការពារជាតិសិង្ហបុរី លោកអេង ហិន បានជួប​ពិភាក្សាការងារទ្វេភាគី ជាផ្លូវការជាមួយលោកឧបនាយករដ្ឋមន្រ្តី ទៀ បាញ់ រដ្ឋមន្រ្តី​ក្រសួង​ការពារជាតិកម្ពុជា នៅទីស្តីការក្រសូងការពារ​ជាតិ នាព្រឹក​

ចាប់​ពី​ឆ្នាំ2013​​ខ្ទើយ​អាច​ចូល​រួម​ប្រកួត​បវរកញ្ញា​ចក្រ​​​​វាឡ​ដោយ​ស្រប​ច្បាប់

Posted: 17 Apr 2012 11:31 PM PDT

​​ខ្ទើយ​អាច​ចូល​រួម​ប្រកួត​បវរកញ្ញា​ចក្រ​​​​វាឡ
តាមទីភ្នាក់​ងារ​ព័ត៌មាន​បរទេស​កាល​ពី​ថ្ងៃ​ទី​១១ មេសា ផ្សាយ​ឱ្យ​ដឹងថា គណៈកម្ម​ការ​រៀប​ចំ​ប្រកួត​បវរកញ្ញា​ចក្រ​វាឡ បាន​កែ​ទម្រង់​ច្បាប់​ថ្មី​​ដោយ​អនុញ្ញាតឱ្យ​«​ខ្ទើយ​ប្លែង​​ភេទ» អាច​ចូល​រួម​ប្រកួត​​បាន​យ៉ាង​ស្រប​ច្បាប់​ចាប់​ពី​ឆ្នាំ​២០១៣​តទៅ ។

នគរបាល​​ស្រុក​ភ្នំ​​ស្រុក​​បង្ក្រាប​​ក្រុម​ជន​ទំនើង​​ចំនួន​១១​នាក់ ​បញ្ជូន​ទៅ​សាលា​ដំបូង​

Posted: 17 Apr 2012 11:29 PM PDT

សមត្ថកិច្ច​​ឃាត់​ខ្លួន​ក្រុម​ក្មេង​ទំនើង​
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ដើម្បីរក្សា​​នូវ​សន្តិ​សុខសណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាព នា​ឱកាស​បុណ្យ​ចូល​ឆ្នាំថ្មី​កន្លងទៅនេះ កម្លាំង​នគរ​បាលស្រុកភ្នំស្រុក បាន​បង្ក្រាបក្រុមទំនើង​ដែល​ធ្វើសកម្មភាពវាយតប់​គ្នា​ចាប់​ឃាត់ខ្លួន​បាន​​២​ក្រុមមានគ្នាចំនួន១១នាក់ បញ្ជូន​ទៅសាលា​ដំបូង​​ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១៥ មេសា ២០១២ ។

​ក្នុង​ឱកាស​​​បុណ្យ​ចូល​ឆ្នាំ​ខ្មែរ​​មាន​អគ្គិភ័យ​​កើតឡើង​៣​លើក​ក្នុង​ខេត្ត​បាត់​ដំបង​

Posted: 17 Apr 2012 11:25 PM PDT

ទិដ្ឋភាព​កន្លែង​​កើតហេតុ
ខេត្ត​បាត់ដំបង​ ៖ ​តាម​សេចក្តីរាយ​ការណ៍​​របស់​សមត្ថ​កិច្ច​បាន​ឱ្យ​ដឹងថា យ៉ាង​ហោច​ណាស់​មាន​អគ្គិ​ភ័យ​​បាន​កើតឡើង​ចំនួន​៣​លើក​ផ្ទួន​ៗ​​គ្នា​នៅ​​ក្នុង​ខេត្ត​បាត់​ដំបង​នា​ឱកាស​​បុណ្យ​ចូល​ឆ្នាំ​​ថ្មី​ប្រពៃណី​​ខ្មែរ​កន្លង​​ទៅ​ប៉ុន្មាន​ថ្ងៃ​មុន​នេះ ដែល​បណ្តាល​ឱ្យ​លំនៅ​ឋាន​ប្រជា​ពល​រដ្ឋ​ជា​ច្រើន​ខ្នង​រង​នូវការ​ខូចខាត​ និង​មនុស្ស​ម្នាក់​បានរងរបួស ។

ថ្ងៃ​​បុណ្យ​​ចូល​ឆ្នាំ​​​ប្រពៃ​ណី​​​ជាតិ​​នៅ​ខេត្ត​កំពត​​​ទឹក​ដី​​សម្បូរ​​​ដោយ​ធម្មជាតិ​​

Posted: 17 Apr 2012 11:20 PM PDT

ទិដ្ឋ​ភាព​នៅ​ខេត្ត​កំពត
ខេត្ត​កំពត​​​​​​​​​​​​​​ ៖ ​ក្នុង​​ឱកាស​​​បុណ្យ​ចូល​ឆ្នាំ​​ថ្មី​​ប្រ​ពៃ​ណី​​​​ជាតិ​​​ ឆ្នាំ​រោង ចត្វាស័ក​​ ពុទ្ធ​​​សករាជ​​​២៥៥៦​​​នេះ នៅក្នុង​​​​ទឹក​ដី​ខេត្ត​កំពត​​ ដែល​​ជា​ខេត្ត​​​មួយ​​មាន​រមណីយ​​ដ្ឋាន​ជាច្រើន​​​កន្លែង​​គួរជា​​ទី​​​ចាប់​អារមណ៍​​​​ពី​សំណាក់​​​ភ្ញៀវ​​ទេសចរ​​ជាតិ​​ និង​អន្តរជាតិ​​​ផង​នោះ ចាប់​តាំង​​​ពីថ្ងៃ​​​ទី​​​១៣ ​​​​រហូត​​​​​​ដល់​​​ថ្ងៃ​​ទី​​១៧ មេសា​​ ​​គេឃើញ​​​​ភ្ញៀវ​​ទេសចរ​​​​ជាតិ​​​​​ធ្វើ​ដំណើរ​​​

អត្ត​ឃាត​​​2ថ្ងៃ​​​​​ ម្នាក់​​ផឹក​ថ្នាំ​ពុល​​សង្គ្រោះ​​ទាន់ ម្នាក់​​ចង​កស្លាប់​​

Posted: 17 Apr 2012 11:14 PM PDT

ធ្វើអត្ត​ឃាត​ដោយ​​ផឹក​ថ្នាំពុល
ក្រុង​ប៉ោយ​​ប៉ែត​​​​​​​​​​​​​ ៖ ក្នុង​​រយៈ​​ពេល​​​២ថ្ងៃ​​មាន​​ការធ្វើ​អត្ត​ឃាត​​​​​​២ករណី​​ ដែល​ម្នាក់​​ផឹ​​ក​ថ្នាំ​ពុល​​​តែ​ត្រូវ​​​សង្គ្រោះ​​​​ទាន់​ពេល​​ និ​​ង​ម្នាក់​​ចងក​​​​​​​​ស្លាប់​​ ។ ការ​ធ្វើ​អត្តឃាត​ដោយ​​​​​ផឹក​ថ្នាំ​ពុល​​​​ បាន​កើត​ឡើង​​កាល​​​ពី​​វេលា​​ម៉ោង​​​ជិត​​​៧​​​យប់​​ថ្ងៃទី​​១៥ មេសា ​នៅភូមិ​​​ព្រៃ​​គប់ សង្កាត់​​​ប៉ោយ​ប៉ែត​ តែ​​ពុំ​ត្រូវ​បាន​​​ស្គាល់​អត្ត​សញ្ញាណ​​​ច្បាស់​​លាស់​​​​ទេ​ ជាបុរស​​មាន

ក្រុម​ហ៊ុន​ស៊ី​ម៉ង់​ត៍​ត្បូង​ពេជ្រ​ឧបត្ថ​ម្ភ​បង់​អង្គុយ​100​ដល់​សាលា​ក្រុង​បាត់​ដំបង

Posted: 17 Apr 2012 11:10 PM PDT

ខេត្ត​បាត់​ដំបង​ ៖​​ កាល​ពី​ថ្ងៃទី​៨ មេសា ឆ្នាំ​២០១២ កន្លង​មក​នេះ​ លោក​ឧកញ៉ា គុជ ស៊ីនិត ​​ប្រធាន​គណៈ​ប្រតិ​បត្តិ​នៃ​​ក្រុម​ហ៊ុនខ្មែរ​​ស៊ី​មេន​អុីន​ដាសស្ទ្រី ឬ​ក្រុម​ហ៊ុន​ស៊ីម៉ង់​ត៍​ត្បូង​ពេជ្រ​ បាន​ចូល​ជួប​សំណេះ​សំណាល​ជា​មួយ​​​អភិបាល​ក្រុង​បាត់​ដំបង​ លោក​អឿម សុខុន និង​​ប្រធាន​ក្រុម​ប្រឹក្សា​ក្រុង​បាត់​ដំបង​ លោក​ប៉ែន ហាប់ ​ព្រម​

ក្រុង​ព្យុងយ៉ាង​​​ប្រកាស​បញ្ចប់​កិច្ច​ព្រម​ព្រៀង​​ជាមួយ​​អាមេរិក​​ហើយ​​បន្ត​បាញ់​បង្ហោះ​ផ្កាយ​​រណប​

Posted: 17 Apr 2012 11:07 PM PDT

ទីភ្នាក់​ងារ​​​ព័ត៌​មាន​ផ្លូវ​ការ​កូរ៉េខាង​​​ជើង​KCNA រាយ​ការណ៍​ថា ក្រុងព្យុងយ៉ាង​​​អះអាង​​​កាលពី​ថ្ងៃទី​​​១៧​មេសា​ថា​ខ្លួន​​​​បញ្ចប់​​​​កិច្ច​ព្រម​ព្រៀង​​​ទាក់ទិន​​​​ជាមួយ​សហរដ្ឋ​អាមេរិក​​​​ហើយ​​​នឹង​​បន្ត​បាញ់​​​បង្ហោះ​ផ្កាយ​រណប​​នានា ។ កូរ៉េខាង​​ជើង​​ក៏​បដិសេធ​ផងដែរ​នូវ​សេចក្តី​​ថ្លែង​ការណ៍​​ចុង​ក្រោយ​របស់​ប្រធាន​​ក្រុម​ប្រឹក្សា​​​សន្តិសុខ​​អ.ស.ប​ ដែល​​ថ្កោល​

អាមេរិក​​លុប​ចោល​​​ទណ្ឌ​កម្ម​លើ​សេវា​កម្ម​​​ហិរញ្ញ​វត្ថុ​​ប្រឆាំងភូមា​

Posted: 17 Apr 2012 11:05 PM PDT

លោក​ស្រីគ្លីន​​តុន​​និង​លោក​ស្រីស៊ូជី
សហរដ្ឋអាមេរិក​​​​កាលពី​ថ្ងៃទី​១៧ មេសា​បាន​​​​​ប្រកាស​ពីការ​​លុប​ចោល​ទណ្ឌ​កម្ម​ដែល​​ហាម​ឃាត់​​ការ​នាំ​ចេញទៅ​ភូមា​នូវ​សេវា​កម្ម​ហិរញ្ញ​វត្ថុ​​មួយ​ចំនួន​​ដែល​​បែបនេះ​​​អនុ​ញ្ញាត​​​ឱ្យ​មាន​ការ​ផ្តល់​​​ហិរញ្ញ​​​វត្ថុ​ទ្រទ្រង់​​​​ខាង​មនុស្ស​ធម៌ លទ្ធិ​ប្រជា​ធិប​តេយ្យ​​ អប់រំ សង្គម​កិច្ច​និង​​​សុខាភិបាល​ កីឡា​រហូត​ដល់​​​សាសនា ។

មូរ៉េ​ឈ្នះ​ជុំ​ទី​២​ប្រកួត​តឺន្នីស Monte Carlo Masters​នៅ​ម៉ូ​ណា​កូ

Posted: 17 Apr 2012 11:02 PM PDT

កីឡាករ​អង់​គ្លេស​អ៊ែន​ឌី មូ​រ៉េ​
កី​ឡាករ​អង់​គ្លេស​អ៊ែន​ឌី​មូ​រ៉េ​​​បាន​សម្តែង​​ក្តី​សប្បាយ​រីក​រាយ​មួយ​កម្រិត​បន្ទាប់​ពី​រូប​គេ​ដណ្តើម​បាន​ជោគជ័យ​ជា​លើក​ដំ​បូង​​ប្រ​កួតតឺន្នីស​លើ​ទី​លាន​ដី​ផ្ទាល់​កម្ម​វិធី Monte Carlo Masters​​​​នៅ​ក្នុង​ទី​ក្រុង​ Monte Carloប្រ​ទេស​ម៉ូ​ណា​កូ​កាល​ពី​ថ្ងៃ​ទី​១៧​មេសា​ ​។

ជប៉ុន​គ្រោង​បង្កើត​រោង​ចក្រ​អគ្គិសនី​ប្រើ​ថាម​ពល​ពន្លឺ​ព្រះ​អាទិត្យ​ខ្នាត​ធំ​នៅ​ក្នុង​ប្រទេស​

Posted: 17 Apr 2012 10:58 PM PDT

​រោង​ចក្រ​អគ្គិសនី​ប្រើ​ថាម​ពល​ពន្លឺ​ព្រះ​អាទិត្យ
ទី​ភ្នាក់​ងារ​​ព័ត៌​មាន​AFPផ្សាយ​ឱ្យ​ដឹង​ថា​ ក្រុម​ហ៊ុន​«​ឃ្យូសេរ៉ា​»​ (Kyocera)អ្ន​ក​ផលិត​ឧបករណ៍​អេ​ឡិច​ត្រូ​និក​ដ៏​ធំ​របស់​ជប៉ុន​បាន​បង្ហាញ​ពី​គ្រោង​សំណង់​រោង​ចក្រ​អគ្គិស​នី​ប្រើ​ថាម​ពល​ពន្លឺ​ព្រះ​អាទិត្យ​ខ្នាត​ធំ​នៅ​ប្រទេស​ជប៉ុន​​ដើម្បី​ជួយ​កាត់​បន្ថយ​ហា​កង្វះ​ខាត​ថា​មពល​បន្ទាប់ពី​រោង​​ចក្រ​អគ្គិ​សនី​នុយ​ក្លេ​អ៊ែរ​បាន​បន្ត​បិទ​ជាបន្ត​បន្ទាប់។

អ្នក​ទោស​ប៉ា​ឡេ​ស្ទីន​1.200នាក់​ធ្វើ​កូដ​កម្ម​អត់អាហារ

Posted: 17 Apr 2012 10:56 PM PDT

បាតុ​កម្ម​សំដែង​ការ​គាំ​ទ្រ​ដល់​ពួក​អ្នក​ទោស​ប៉ា​ឡេ​ស្ទីន
អ្នក​ទោស​ប៉ា​ឡេ​ស្ទីន​ប្រមាណ​ជា​១.២០០​នាក់​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​ទី​១៧ មេសា ធ្វើ​កូដ​កម្ម​អត់​អាហារ​នា​ឱ​កាស​ទិវា​ប្រចាំ​ឆ្នាំ​នៃ​អ្នក​ទោស​កំណត់​តាម​រយៈ​ការ​ធ្វើ​បាតុ​កម្ម​គាំ​ទ្រ​ក្នុង​បណ្តា​ដែន​ដី​ប៉ា​ឡេ​ស្ទីន​ ។

ចិន និង​ថៃ​សន្យា​ពង្រឹង​ទំនាក់​ទំនង​ទ្វេ​ភាគី​

Posted: 17 Apr 2012 10:53 PM PDT

លោក​វេន​ ជា​បាវ​ និង​លោក​ស្រី​​យីង​ឡាក់​
នាយក​រដ្ឋ​មន្ត្រី​ចិន​លោក​វេន​ ជា​បាវ​ និង​សម​ភាគី​ថៃ​លោក​ស្រី​យីង​ឡាក់​ ស៊ី​ណា​វ៉ា​ត្រា​ ដែល​ទៅ​បំពេញ​ទស្សន​កិច្ច​នៅ​ក្រុង​ប៉េ​កាំង​បាន​សន្យា​ពង្រឹង​ទំនាក់​ទំនង​ទ្វេ​ភាគី។

នាង​ម៉ារីយ៉ា​ សារ៉ាប៉ូវ៉ា កាត់សក់​ខ្លី​បង្ហាញ​សម្រស់​កាន់​តែ​សិចស៊ីប៉ុន្តែ​ធ្វើ​ឱ្យ​​បុរស​ខក​ចិត្ត​ ព្រោះ​នាង​នឹង​រៀបការ​នៅ​ខែ​វិច្ឆិកា

Posted: 17 Apr 2012 10:49 PM PDT

សារ៉ាប៉ូវ៉ា កាត់សក់​ខ្លី​បង្ហាញ​សម្រស់​កាន់​តែ​សិចស៊ី
នាង​ម៉ារីយ៉ា សារ៉ាប៉ូវ៉ា​ កី​ឡា​ការិនី​​ តឺ​ន្នីស​ជន​ជាតិ​​រុស្ស៊ី​ ចំណាត់​ថ្នាក់​លេខ​២ នៅ​លើ​ពិភព​លោក បាន​បង្កើនសម្រស់របស់​ខ្លួន​​ជា​ថ្មី ដោយ​កាត់​សក់​ខ្លី​​បង្ហាញ​ភាព​សិច​ស៊ី​​ដ៏​ស្រស់​ស្អាត​ ដើម្បីទាក់​ទាញ​ចំណាប់​អារម្មណ៍ពី​សំណាក់​មហា​ជន​ ប៉ុន្តែ​ទង្វើ​នេះធ្វើ​ឱ្យ​បុរសៗ​ខក​ចិត្ត​មិន​តិច​នាក់​ទេ ព្រោះ​នាង​នឹង​ត្រូវ​រៀប​ការ​នៅ​ខែ​វិច្ឆិកា​ ខាង​មុខ​

ប្រៃ​សណីយ៍​​កម្ពុជា​​ធ្វើ​សន្និ​បាត​បូកសរុប​​​​លទ្ធ​ផល​​ការ​ងារ​​​រប​ស់​ខ្លួន​

Posted: 17 Apr 2012 07:52 PM PDT

​កិច្ច​ប្រជុំ​​បូក​សរុប​ការ​ងារ​របស់ទូរគមនាគមន៍​កម្ពុជា
រាជ​ធានី​ភ្នំពេញ​ ៖ ប្រៃ​សណីយ៍​កម្ពុជា​​​ កាល​ពី​ថ្ងៃ​ទី​​​១០ មេសា ​​បាន​រៀប​ចំ​​បើក​សន្និបាត​​បូក​សរុប​លទ្ធ​ផល​ការ​ងារ​​​ឆ្នាំ​២០១១​ និង​​​ទិស​ដៅ​​​អនុ​វត្ត​​ឆ្នាំ​​២០១២ ។ ពិធី​​នេះ​​​ធ្វើ​ឡើង​ក្រោម​អធិប​តី​ភាព​លោក​​ កែវ វុឌ្ឍ​ិន ប្រធាន​ក្រុ​​ម​ប្រឹក្សា​​​ភិបាល​​ប្រៃ​​សណីយ៍​​កម្ពុជា ។

3ខែ​ដើម​ឆ្នាំ​2012ភ្ញៀវ​ទេសចរ​បរទេស​កើន​ឡើង​40%

Posted: 17 Apr 2012 07:45 PM PDT

ទិដ្ឋ​ភាព​នៅ​ខេត្ត​សៀមរាប
ខេត្ត​សៀម​រាប ៖ លោក​ង៉ូវ សេង​កាក់ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​សៀម​រាប តាម​រយៈ​ទូ​រស័ព្ទ​ប្រាប់​ឱ្យ​ដឹងកាល​ពី​ព្រឹក​ថ្ងៃ​ទី​១៧ មេសា ២០១២ ថា បើ​ប្រៀប​ធៀប​ទៅ​នឹង​រយៈ​ពេល​ដូច​គ្នា​នា​ឆ្នាំ​២០១១​ឃើញ​ថា ​​ភ្ញៀវ​​ទេសចរ​​​បរទេស​​​មាន​ការ​​កើន​ឡើង​៤០​%​ស្មើ​នឹង​៦៤​ម៉ឺន​នាក់ ។

មន្ត្រី​​រាជការ​​​សាលា​រាជ​ធានី​ភ្នំពេញ​​​ និង​ពលរដ្ឋ​​ទទួល​​​អំណរទេវ​តា​​​ឆ្នាំ​​​ថ្មី​​​នៅ​រមណីយដ្ឋាន​​វត្ត​ភ្នំ

Posted: 17 Apr 2012 07:41 PM PDT

ត្រូវ​​បាន​ធ្វើឡើង​​​នៅ​ចំពីមុខ​​ព្រះ​​វិហារ​​​វត្ត​ភ្នំ​​ទៅ​តាម​​​​ប្រពៃណី​​​ព្រះ​ពុទ្ធ​សាសនា​​​​​ ដើម្បី​​​ទទួល​​​​អំណរ​ទេវតា​​​ និង​សុំ​​​ពរជ័យ​​​​​​​ពី​ទេវ​តា​​ឆ្នាំ​រោង​​​ ចត្វាស័ក​ ពុទ្ធ​ស័ករាជ​​​​២៥៥៦ គ្រិស្ត​ស​​ក​រាជ​​​២០១២ ព្រះនាម​​​កិមិ​​រាទេវី​​​ជា​បុតី្រ​ទី​​​៦​​របស់​​កបិល​​​មហា​ព្រហ្ម​ សូម​ជួួ​​​យ​បី​បាច់​ថែរក្សា​​​ប្រទេស​កម្ពុជា​ ប្រជាជន​​​កម្ពុជា​​​ ជា​ពិសេស​​​ប្រជាពលរដ្ឋ​​​នៅ​​រាជ​​​​ធានី​​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!