Koh Santipheap Daily

Koh Santipheap Daily


បង្ក្រាប​កំពូល​មេ​ចោរ​ប្លន់​​​យក​លុយ​សាង​សង់​ផ្ទះ​វីឡា និង​ល្បី​ល្បាញ​ខាង​បាញ់​សម្លាប់​បាន​៤​នាក់​

Posted: 17 Apr 2012 01:12 AM PDT

សមត្ថកិច្ច​ឃាត់​ខ្លួន​ក្រុម​ចោរ​​ល្បី​ល្បាញ
ខេត្ត​កំពង់​ចាម​ ៖ ក្រោមកិច្ចសហ​ការ​រវាង​កម្លាំង​ស្នងការដ្ឋាននគរបាលខេត្ត​កំពង់ចាម ជា​មួយ​ព្រហ្មទណ្ឌកំរិត​ស្រាលរាជធានីភ្នំពេញ នគរ​បាលខណ្ឌមានជ័យ នគរបាលខណ្ឌដង្កោ ព្រម​ទាំង​នគរ​បាល​ខណ្ឌឫស្សីកែវ បាន​ធ្វើការ​បង្ក្រាប​ក្រុមកំពូលមេចោរប្លន់​ដ៏ល្បី នៅក្នុងខេត្ត​កំពង់​ចាម ខេត្ត​កណ្តាល ខេត្តកំពង់ធំ និងរាជធានី​ភ្នំពេញ បាន​ទាំងសំបុករហូតដល់​ទៅ៤នាក់​ដោយ​​ដក​ហូត​បាន​

ជួប​ជុំ​បណ្តា​ក្រុម​ហ៊ុន​នានា​​ពិភាក្សា​ស្វែង​រក​ភាព​ជា​ដៃ​គូ

Posted: 17 Apr 2012 01:03 AM PDT

ការ​ជួបពិភាក្សា​គ្នាពីបណ្តា​ក្រុមហ៊ុន
រាជធានី​ភ្នំពេញ ៖​​ កាល​ពី​ពេល​ថ្មី​ៗ​កន្លង​មក​នេះ​នៅ​មជ្ឈមណ្ឌល​លេង​កីឡា Country Club ស្ថិត​ក្នុង​សង្កាត់​ទឹក​ថ្លា​ មាន​ការ​ជួប​ជុំ​គ្នា​មួយ​​​ពី​បណ្តា​ក្រុម​ហ៊ុន​ជាង​៥០​ និង​មាន​តំណាង​ក្រុ​ម​ហ៊ុន​ជាង​១០​០នាក់​ ដើម្បី​ពិភាក្សា​គ្នា​ស្វែង​រក​ភាព​រីក​ចម្រើន​និងប​ង្កើន​ភាព​ស្និទ្ធ​ស្នាល​ជា​មួយ​គ្នា​បន្ថែម​ទៀត ​ដោយ​មាន​ការ​ជួយ​ឧបត្ថម្ភ​​ពី​ក្រុ​ម​ហ៊ុន​

ស្ពាយ​ដាវពី​ស្រុក​រុក្ខ​គិរី មក​កាប់​គ្នា​នៅ​ស្រុក​បាកាន ឃាត់​ខ្លួន​បាន​ម្នាក់​

Posted: 17 Apr 2012 12:56 AM PDT

សមត្ថកិច្ចឃាត់​ខ្លួន​ជន​​សង្ស័យ​
ខេត្តពោធិ៍សាត់ ៖ ក្មេងពាល​ម្នាក់ក្នុង​ចំណោម​គ្នា៥​នាក់ដែល​ដើរអុក​ឡុកតាម​វត្ត​អារាម​នា​ឱកាសបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ត្រូវ​សមត្ថ​កិច្ចឃាត់ខ្លួន​បញ្ជូនទៅកាន់ស្នងការ​ដ្ឋាន​​នគរ​បាលខេត្ត​ពីបទ​ប្រើអំពើ​ហិង្សា​វាយ​កាប់​ចាក់បង្ករបួសស្នាមទៅលើអ្នកដទៃ កាល​ពី​ថ្ងៃ​ទី​១៤ មេសា ២០១២ វេលា​ម៉ោង​៧​និង​២០​នាទី​យប់​នៅ​វត្តតាលោ ឃុំ​តាលោ ស្រុកបាកាន។

សួន​ ចន្ថា​ ទោះ​បីហត់​នឿយ​តែ​ការ​ផ្គាប់​ចិត្ត​ប្តី​គឺ​សំខាន់​

Posted: 17 Apr 2012 12:55 AM PDT

តារា​ចម្រៀង​សួន​ ចន្ថា
រាជធានី​ភ្នំពេញ​ ៖ កាល​ពី​ពេល​ថ្មី​ៗ​នេះ​អ្នក​នាង​សួន​ ចន្ថា តារា​ចម្រៀង​វ័យ​៤០​ឆ្នាំ​ បាន​និយាយ​ប្រាប់​អ្នក​យក​ព័ត៌​មាន​កោះ​សន្តិ​ភាព​ថា​ សព្វ​ថ្ងៃ​ទោះ​បីជាអ្នកនាង​មា​នការ​ងារ​សិល្បៈ​​​​​​មមាញឹក​​យ៉ាង​ណា​ក៏​ដោយ​ ក៏​អ្នក​នាង​មិន​ភ្លេច​ធ្វើ​ម្ហូប​អាហារ​ទុក​ដាក់ជូន​ស្វាមី​ពិសា​រាល់​ពេល​វេ​​​​​លា​​​​​​ គឺ​ដើម្បី​ផ្គាប់​ចិត្ត​​។ ការ​​​​ធ្វើ​បែប​នេះ​គឺ​ដោយ​សារ​តែ

ទាស់សម្តី​គ្នា​នៅ​កន្លែង​រាំធុង​បាស់ ចេញ​មក​ក្រៅ​គេ​ចាក់ស្លាប់ម្នាក់

Posted: 17 Apr 2012 12:53 AM PDT

សាកសព​​ជនរងគ្រោះ
ខេត្តបន្ទាយមាន័យ ៖ យុវជន​ម្នាក់​ត្រូវ​រង​របួស​ធ្ងន់ ក្រោយ​មក​បាន​ស្លាប់​នៅមន្ទីរ​ពេទ្យ​​បង្អែក​ស្រុក​មង្គល​បុរី​ ក្នុង​​អំពើ​ហិង្សា​​មួ​យ​បាន​កើត​ឡើង​​កាលពី​វេលា​ម៉ោង​​១១និង​៣០នាទី​យប់ថ្ងៃទី​១៣ មេសា ស្ថិត​ក្នុង​​ភូមិចំ​ការ​ចេក ឃុំ​​រហាត់ទឹក​ ស្រុក​មង្គល​បុរី​ ។

បំពាក់​ឯក​សណ្ឋាន​ដល់​កម្លាំង​ប្រជា​ការ​ពារ​ចំនួន​៥១​នាក់

Posted: 17 Apr 2012 12:50 AM PDT

ពិធី​បំពាក់​ឯក​សណ្ឋាន​ដល់កម្លាំង​
រាជធានីភ្នំពេញ ៖ លោក​​​ប្រាជ្ញ​ សីហា អភិបាល​​​រង​ខណ្ឌ​​ដង្កោ​​ តំណាង​​លោក​អភិ បាល​​​ខណ្ឌ​​នុត ពុធ​ដារ៉ា បាន​នាំ​យក​​​ឯក​សណ្ឋាន​​​​ប្រជា​ការពារ​​​ចំនួន​​៥១សម្រាប់ទៅ​បំពាក់​​​ជូន​កម្លាំង​​ប្រជា​ការពារ​​​​​​​​​​ចំនួន​​៥១នាក់​ នៅ​សង្កាត់​ប្រទះ​ឡាង​​ ខណ្ឌ​ដង្កោ​​ រាជ​ធានីភ្នំពេញ កាល​ពី​​​​​ព្រឹក​ថ្ងៃ​​ទី​​១២ មេសា ២០១២ ដើម្បី​​​ស្លៀក​ពាក់​​​បម្រើ​ការងារ​​​ ក្នុងកិច្ច​​ការ​​ការពារ​​សន្តិសុខ​​​​ជូន​ប្រជា​ពល​រដ្ឋ​​​នា​ឱកាស​​​បុណ្យ​

គម​នា​គមន៍​និង​សន្តិ​សុខ​នៅ​តែ​ជា​បញ្ហា​ចោទ​សម្រាប់​ព្រឹត្តិ​ការណ៍​អូ​ឡាំ​ពិក​ក្រុងឡុ​ង​ឆ្នាំ​2012​ខណៈ​នៅ​សល់​នៃ​10​0​ថ្ងៃ​ទៀត

Posted: 17 Apr 2012 12:42 AM PDT

ទិដ្ឋ​ភាព​​ក្នុង​​ទី​ក្រុង​ឡុង
ព្រះ​អង្គ​ម្ចាស់​ក្សត្រី​អេលី​ហ្សា​បែត​ទី​២​នឹង​យាង​បើក​ពិធី​ប្រ​កួត​កីឡា​អូ​ឡាំ​ពិក​ក្រុង​ឡុង​ឆ្នាំ​២០១២​នៅ​ថ្ងៃ​ទី​២៧​ខែ​កក្ក​ដា​​។ ប៉ុន្តែ​ខណៈ​ដែល​ពហុកីឡដ្ឋាន​បាន​ត្រៀម​រួច​រាល់​ទទួល​ការ​ប្រ​កួត​ដែល​នឹង​ចូល​មក​ដល់​រយៈ​ពេល​១០០​ថ្ងៃ​ទៀត​នេះ​ ក៏​មាន​ការ​ចោទ​ជា​​បញ្ហា​លើ​សន្តិ​សុខ​ការ​ប្រ​កួត​ក៏​ដូចជា​ប្រព័ន្ធ​គមនាគមន៍​។​នៅ​ពេល​ដែល​ភ្លើង​

កុម្មង់​បទ​ចម្រៀង​​មិន​បាន​កាប់​ប្រហារ​អ្នក​ដេញ​សូឡូ​៤​ពូថៅ ស្ទើរ​ក្ស័យ​​ជីវ៉ា

Posted: 17 Apr 2012 12:26 AM PDT

ជនជាប់ចោទ​ដែល​សមត្ថ​កិច្ចឃាត់​ខ្លួន​
ខេត្តកំពង់ចាម ៖ អ្នក​ដេញ​សូឡូ​ម្នាក់​​ឈ្មោះ​ស្រី នីរ៉ា ភេទប្រុស អាយុ​​៣៣​ឆ្នាំ ​រស់​នៅភូមិ​ទួល​សុរភី ឃុំ​សៀង​ខ្វៀង ​ស្រុក​កំចាយ​មារ ​ខេត្ត​ព្រៃ​វែង នៅ​ក្នុង «វង់​តន្ត្រី​ចម្រៀង​​សម័យ​ភូមិ​ល្វេ» ​ស្ថិតនៅ​ស្រុក​ស៊ី​ធរ​កណ្តាល ខេត្តព្រៃវែង ត្រូវបាន​ភ្ញៀវ​មក​ចូល​រួម​មង្គល​ការ​កាប់​ប្រហារ​​​៤​ពូថៅ ​បណ្តាលឱ្យ​រង​របួស​ជា​ទម្ងន់​​ក្នុង​

​ហា​វ៉ៃ​ចេញ​​ច្បាប់​​​ពិន័យ​​​ម្ចាស់​​​​ឆ្កែ​​​បណ្តោយ​​ឱ្យ​​ព្រុស​​រំខាន​​ដល់​​អ្នក​​​ស្រុក​

Posted: 17 Apr 2012 12:25 AM PDT

​ហាវ៉ៃចេញ​ច្បាប់​​ពិន័យ​​ម្ចាស់​​​ឆ្កែ​​បណ្តោយ​ឱ្យ​ព្រុស​រំខាន​ដល់​អ្នក​​ស្រុក​
សារ​​ព័ត៌មាន​​បរទេស​​ផ្សាយ​ឱ្យ​ដឹង​ថា ​រដ្ឋ​បាល​​កោះ​ហាវ៉ៃ​​ រដ្ឋ​ហា​វ៉ៃ​ សហរដ្ឋ​អា​​មេរិក​​ បាន​ឆ្លង​​សេច​ក្តី​​ព្រាង​​ច្បាប់​ថ្មី​ គឺប៉ូលិស​អាច​ចេញ​បទ​បញ្ជា​​ពិន័យ​​ម្ចាស់​ឆ្កែ​ដែល​មិន​អា​ច​គ្រប់​គ្រង​​សត្វ​​ចិញ្ចឹម​​​របស់​ខ្លួន​​ដោយ​​បណ្តោយ​ឱ្យ​ព្រុស​រំ​ខាន​​ដល់​អ្នក​​ដទៃ​​ក្នុង​រយៈ​​ពេល​យូរ ។

កាមរី​បាឡែន​បុក​​​​​អ្នក​​​​បើកម៉ូតូ​​​វ៉េវ​​​អាល់ហ្វា​​​​​បែក​មួក​ការពារ​​សុវត្ថិភាព​​របួស​​ធ្ងន់​​និង​បើករត់​​​គេច​បាត់​

Posted: 17 Apr 2012 12:21 AM PDT

ទិដ្ឋ​ភាព​កន្លែង​កើតហេតុ
រាជធានីភ្នំពេញ​ ៖ រថយន្ត​កាម​រី​បា​ឡែ​ន​ពណ៌​ស្ករមួយ​គ្រឿង​បុក​​ម៉ូតូ​វ៉េវ​អាល់​ហ្វាបណ្ដាល​ឱ្យ​អ្នក​ជិះ​​​ដួល​បោក​បែក​មួក​ការពារ​សុវត្ថិភាព​ហើយ​របួសក្បាល​ហូរឈាម ឯ​រថយន្ដ​បើក​រត់​បាត់​ស្រមោល ។ ហេតុការណ៍​នេះ​កើតឡើង​នៅ​វេលា​ម៉ោង​១០​និង​៤៥​នាទី​យប់ថ្ងៃ​ទី​១៦ មេ​សា នៅ​ចំណុច​ផ្លូវ​លេខ​១៤៣​ កែង​ផ្លូវ​លេខ៣៩៦ ភូមិ​១

អត្ត​ពលិ​ក​កេន​យ៉ា​គ្រប់​គ្រប់​មេ​ដាយ​មាស​រត់​ប្រណាំង​កម្ម​វិធី Boston Marathon

Posted: 17 Apr 2012 12:14 AM PDT

អត្ត​ពលិក​កេន​យ៉ា​ នាង​Sharon Cherop (ឆ្វេង) និងលោក Wesley Korir
ព្រឹត្តិការ​ណ៍​ប្រ​កួត​រត់​ប្រ​ណាំង​ម៉ា​រ៉ា​តុង​កម្ម​វិធី Boston Marathonជា​លើក​ទី​១១៦​នៅ​ទី​ក្រុង​បូ​ស្តុន​រដ្ឋ​ម៉ា​សា​ឈូ​សេត​សហ​រដ្ឋ​អា​មេរិក​បាន​បញ្ចប់​​កាល​ពី​ថ្ងៃ​ទី​១៦​មេសា។ ដោយ​ឡែក​អត្ត​ពលិក​ដែល​ដណ្តើម​បាន​ជ័យ​លាភី​សុទ្ធ​តែ​មក​ពី​ប្រ​ទេស​កេន​យ៉ា​ទាំង​អ​ស់​។

ប៉ូលិស​ចិន​​ចាប់​ខ្លួន​​​បុរសម្នាក់​​​​​សង្ស័យ​​​សម្លាប់​មនុស្ស5នាក់​​រួមទាំងកូនស្រី

Posted: 17 Apr 2012 12:12 AM PDT

ប៉ូលិស​ខេត្ត​សាន​ដុង​​ភាគ​ខាង​កើត​ចិន​រាយ​ការណ៍​​​កាលពី​​ថ្ងៃទី​​​១៦​មេសា​​ពីការចាប់​ខ្លួន​​​បុរស​​ម្នាក់​​​ដែល​សង្ស័យសម្លាប់​​មនុស្ស​៥​នាក់​ក្នុង​នោះ​មានកូន​ស្រីគេ អតីត​ភរិយានិង​​​សមាជិក​​​៣នាក់​​​​​នៃគ្រួសារ​​ឪពុក​​ម្តាយ​​ក្មេង​របស់គេ​កាលពី​​​ដំណាច់​​​ខែមករា​​កន្លង​មក​នេះ ។

ថ្ងៃ​ដំបូង​​​នៃ​​បេសកកម្ម​​​​​អ្នក​​​សង្កេត​ការណ៍​​អ.ស.ប​​នៅស៊ីរី​​​មាន​​ផ្ទុះ​​​​ការ​ប្រយុទ្ធ​គ្នា​នានា​

Posted: 17 Apr 2012 12:10 AM PDT

ពួកអ្នក​​​សង្កេតការណ៍​​អ.ស.ប​ ពេល​មក​​ដល់​ស៊ីរី​
ការ​ប្រយុទ្ធ​គ្នា​​​យ៉ាង​សាហាវ​​​នានា​កើត​មាន​​កាលពី​ថ្ងៃទី​១៦ មេសា​រវាង​​កងទាហាន​ស៊ីរី​និង​ពួក​​ទាហាន​​​រត់​ចោល​ជួរ​​ហើយ​ការ​បាញ់​ផ្លោង​​កើត​មាន​ជាថ្មី​នៅ​ទីក្រុងហូម​​នា​ថ្ងៃដំបូង​​នៃ​បេសកកម្ម​​​អ្នក​សង្កេតការណ៍​​របស់​អ.ស​.ប​​ទទួល​បន្ទុក​​​វាយ​តម្លៃ​​​ការ​គោរព​​បទឈប់​បាញ់​គ្នា​ដ៏​ផុយ​​ស្រួយ​ក្រោយ​​១៣ខែ​នៃការ​បះ​បោរ​តវ៉ា​និង​ការ​​​បង្ក្រាប​

កីឡា​ករ​អៀរ​ឡង់​ខាង​ជើង​ម៉ាក​អ៊ីល​រ៉យ​ជាប់​​ចំណាត់​ថ្នាក់​លេខ​1​ពិភព​លោក​ព្រោះ​​កីឡា​ករ​អង់​គ្លេស​ធ្វើ​មិន​បាន​ល្អ

Posted: 17 Apr 2012 12:06 AM PDT

កីឡាករ​អៀរ​ឡង់​ខាង​ជើង​រ៉ូ​រី ម៉ាក​អ៊ីល​រ៉យ
រ៉ូ​រី ម៉ាកអ៊ីល​រ៉យ​ដណ្តើម​បាន​ចំ​ណាត់​ថ្នាក់​ជា​កីឡាករ​វាយ​កូន​ហ្គោល​លំ​ដាប់​ទី​១​ពិភពលោក​ជា​​ថ្មី​ដោយ​មិន​បាច់​ចំ​ណាយ​ញើស​អស់​មួយ​តំ​ណក់​ ខណៈ​កីឡាករ​គ្រង​តំ​ណែង​នេះ​ពី​មុន​គឺ​លុក ដូ​ណាល់​បញ្ចប់​ការ​ប្រ​កួត​ក្នុង​កម្ម​វិធី RBC Heritageកាល​ពី​ថ្ងៃ​អា​ទិត្យ​ក្នុង​លំ​ដាប់​ទី​៣៧​។​

នូ ស្រី​ ហៅ​វតី វ័យ​២៩​ឆ្នាំ ​មិន​ទាន់​ដល់​គូ​​ ប្រកាស​បើក​បេះ​ដូង​

Posted: 17 Apr 2012 12:06 AM PDT

កញ្ញា​នូ ស្រី ហៅវតី
រាជធានីភ្នំពេញ ៖ ​អ្នកនាង​នូ ស្រី ហៅ​វតី ពេល​នេះ​​មាន​វ័យ​២៩​ឆ្នាំ​ហើយ តែ​អះ​អាង​ថា មិនទាន់មាន​សង្សារ​​ ឬ​ក៏​គូ​គាប់​ចិត្ត​នៅ​ឡើយ ​ហើយ​ពេល​នេះ​នាង​កំពុងត្រៀម​បើក​បេះដូង​ចាំទទួល​​ទេវបុត្រ​ដួង​ចិត្តរបស់នាង ។ នូ ស្រី ជា​តារា​​ច​ម្រៀង​​ប្រចាំ​នៅ​ភោជនីយ​ដ្ឋាន​​ពន្លឺ​ថ្មី​ក្នុង​តំបន់​ទួល​គោក ក្បែរ​​ផ្សារ​មាន់​អាំង ។ ​

ទើប​ចេញពី​គុក​បាន​១០​ថ្ងៃ​ក្លាយជា​ឃាតករ​​ចាក់​សម្លាប់​នារី​អ្នក​សម្អាង​​ការ ព្រោះតែ​ខឹង​មិន​ឱ្យ​រំលោភ​

Posted: 17 Apr 2012 12:02 AM PDT

សមត្ថកិច្ចឃាត់​​ខ្លួន​ជន​​ជាប់ចោត​
ខេត្ត​កំពង់​ឆ្នាំង​ ៖ ​នារី​ក្រមុំ​​អ្នក​សម្អាង​ការ​ដែល​មាន​សម្ផស្ស​​ស្រស់​សោភា​ស្អាត​ដាច់​គេ​ក្នុងភូមិ​ម្នាក់​​ត្រូវបាន​ជន​ដៃ​ដល់​ដែល​ទើប​តែ​ចេញពីពន្ធនាគារបាន​ដប់​ថ្ងៃ​​ចាក់​សម្លាប់​​យ៉ាងព្រៃ​​ផ្សៃ ខណៈ​​​ប៉ង​រំលោភ​លើ​រូប​រាង​មិន​​បាន​សម្រេច​កាល​ពី​វេលា​ម៉ោង​១២​និង​២០​នាទី​​រំលង​អធ្រាត្រ​ឈាន​ចូល​ដល់​ថ្ងៃទី​១២ មេសា នៅ​​

រថយន្តសាំង​យ៉ុង​​បុក​​ម៉ូតូ​​ដឹក​ធុង​ហ្គាស​ជាប់​ពី​​ក្រោម​រថយន្ត​រង​របួស​ធ្ងន់​

Posted: 16 Apr 2012 11:54 PM PDT

ទិដ្ឋភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១១ មេ​សា ​នៅ​តាម​​បណ្តោយ​វិថី​ព្រះ​មុនី​រ៉េ​ត​ខាងលិច​របង​វត្ដ​ន​ន្ទ​មុនី ស្ថិត​ក្នុង​ភូមិ​ដំណាក់​ធំ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមាន​ជ័យ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្ដ​សាំង​យ៉ុ​ង បុក​ម៉ូតូ​ដឹក​ធុង​ហ្គា​ស​បណ្ដាល​ឱ្យ​រង​របួស​ធ្ងន់ ។

​កាមរី​បាឡែន​បុក​វ៉េវ​អាល់​ហ្វា​បែក​មួក​ការពារ​សុវត្ថិ​ភាព​របួសធ្ងន់​រត់​គេច​បាត់​ស្រមោល​

Posted: 16 Apr 2012 11:51 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ កាម​រី​បា​ឡែ​ន ពណ៌​ស្ករ បុក​វ៉េវ​អាល់​ហ្វា បណ្ដាល​ឱ្យ​បែក​មួក​ការពារ​សុវត្ថិ​ភាព​ហើយ​បែកក្បាល​ហូរ​ឈាម​ ឯរថយន្ដ​បង្ក​​បើក​រត់​បាត់​ស្រមោល កាលពី​វេលា​ម៉ោង​១០​និង​៤៥​នាទី​យប់​ថ្ងៃ​ទី​១៦ មេ​សា នៅ​ចំណុច​ផ្លូវ​លេខ​១៤៣​កែង​៣៩៦ ស្ថិតក្នុងភូមិ​១ ក្រុម​៤៦ សង្កាត់​បឹង​កេងកង​ទី​៣ ខណ្ឌចំការមន ។

រយៈ​ពេល​៣​ថ្ងៃ​​ចូល​ឆ្នាំ​ថ្មី ​គ្រោះ​ថ្នាក់​​ចរាចរណ៍​​បាន​កើតឡើង​៩​ករណី​

Posted: 16 Apr 2012 11:48 PM PDT

ទិដ្ឋ​ភាព​រថយន្ត​ដែល​រង​គ្រោះ​ដោយ​គ្រោះថ្នាក់​
ខេត្ត​កំពង់​ឆ្នាំង​ ៖ ​រយៈ​ពេល​៣​ថ្ងៃ​នៃ​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​​ខ្មែរ​ប្រពៃណី​​ជាតិ គឺ​ថ្ងៃទី​១៣, ១៤ និង​១៥ ​​មេសា នៅ​ទូទាំង​ខេត្ត​កំពង់​​ឆ្នាំ​ង​គ្រោះ​ថ្នាក់​ចរា​ចរណ៍​បាន​កើតឡើង​៩​ករណី ដែល​តួលេខ​នេះ​ស្មើ​គ្នា​កាលពី​ឆ្នាំ​ចាស់​២០១១ កន្លង​ទៅ​ ​ប៉ុន្តែ​​បង្ក​ឱ្យមនុស្ស​ស្លាប់​២​នាក់ តិច​ជាង​ឆ្នាំ​ចាស់​​មាន​មនុស្ស​ស្លាប់​ដល់ទៅ៦​នាក់ រង​របួស​ចំនួន​២២​នាក់ លើស​ឆ្នាំ​ចាស់​១៨​​នាក់ របួស​ធ្ងន់​១៣​​នាក់​លើស​ឆ្នាំ​ចាស់​

មិន​អនុញ្ញាត​ឱ្យ​ពិឃាត​សត្វ​យក​សាច់​នៅ​រៀង​រាល់​ថ្ងៃ​ឧបោសថសីល

Posted: 16 Apr 2012 11:23 PM PDT

ទិដ្ឋ​ភាព​ក្នុងពិធីប្រជុំ
ខេត្ត​ព្រៃ​វែង​ ៖​​ ឆ្លើយ​តប​ទៅ​នឹង​អនុសាសន៍​ ក៏​ដូច​ជា​យុទ្ធ​សាស្រ្ត​ និង​ផែន​ការ​សកម្ម​ភាព​ក្នុង​វិស័យ​ផលិត​កម្ម​សត្វរបស់​លោក​បណ្ឌិត​ច័ន្ទ សារុន រដ្ឋ​មន្ត្រី​ក្រសួង​កសិ​កម្ម​ រុក្ខា​ប្រមាញ់ និង​នេសាទ កាល​ពី​ថ្ងៃ​ទី​៩ មេសា មន្ត្រី​ជំនាញ​១ក្រុម ដែល​ដឹក​នាំ​ដោយ​លោក​វ៉ា វិសិដ្ឋ​ និង​លោក​ឈឹម សម្បត្តិ​ អនុ​ប្រធាន​ការិយាល័យ​ផលិត​កម្ម​

ខេត្តព្រះសីហនុ​នៅ​​តែ​ជា​ខេត្ត​​​គោល​ដៅ​​​របស់អ្នក​ទេសចរ​ឆ្នាំនេះ​​មានភ្ញៀវ​ជិត​ប្រាំ​​​មួយ​ម៉ឺន​នាក់

Posted: 16 Apr 2012 11:14 PM PDT

ទិដ្ឋ​ភាព​នៅឆ្នេរ​សមុទ្រ
ខេត្ត​ព្រះសីហនុ ៖ ​នា​ឱកាស​​​​ប​ុណ្យ​ចូល​ឆ្នាំ​​ថ្មី​ប្រពៃណីជាតិ​ឆ្នាំ​២០១២ ​​ឆ្នាំរោង​ច​ត្វា​ស័ក ពុទ្ធ​សករាជ​២៥៥៦ គ្រិស្ត​សករាជ ២០១២ ដែល​​​ប្រព្រឹត្តឡើង​​​​​តាំងពីថ្ងៃ​ទី១៣ ​​ដល់​១៦ ​មេសា ​ឆ្នាំ​​២០១២ ​នេះ សម្រាប់​ខេត្ត​តំបន់ឆ្នេរ​សមុទ្រ​​​​ក្នុង​ខេត្ត​ព្រះ​សីហនុ ​និងរមណីយដ្ឋាននានា ទទួល​​បាន​ភ្ញៀវ​​​​ទេស​ចរ​​​ប្រមាណ​​​ជិត​ប្រាំ​​មួយម៉ឺន​នាក់ ​បើ​

​ជន​ជាតិ​អាមេរិក​​លួច​រថយន្ត​ពល​រដ្ឋ​ខ្មែរ​​ក្នុង​ចម្ការ​ដេញ​​ប៉ផាប់​ចាប់​ពភីង​ងជាង​២​ម៉ោង​

Posted: 16 Apr 2012 11:01 PM PDT

សមត្ថកិច្ច​ឃាត់​ខ្លួន​ជន​បរទេស​
ខេត្តព្រះសីហនុ ៖ ជន​បរទេស​ម្នាក់​​ត្រូវ​បាន​ប៉ូលិស​ស​សហ​ការ​ជា​មួយ​កម្លាំង​​កង​រាជ​អាវុធ​ហត្ថ​​ស្រុក​ព្រៃ​នប់ ​និង​ស្រុក​ស្ទឹង​ហៅ ធ្វើ​ការ​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​​ស្នង​ការ​ដ្ឋាន​ខេត្តព្រះ​សីហនុ ​បន្ទាប់​ពី​​ជន​បរទេស​រូប​នេះ​បាន​ធ្វើ​សកម្ម​ភាព​លួច​យក​រថយន្តពី​​ពល​រដ្ឋ​ខ្មែរ​ម្នាក់ ​ខណៈ​​ពេល​ដែល​ម្ចាស់​រថយន្តបាន​ចត​​ទុក​​ក្នុងចម្ការ​ដែល​​មាន​ចម្ងាយ​ប្រមាណ​មួយ​គីឡូ​ម៉ែត្រ ពី​បណ្តោយ​​ផ្លូវ​ជាតិ​លេខ​៤

ថៅកែ​​លក់​​គ្រឿង​​សង្ហា​រិម​សៀង ​ហេង​ចាក់​សោ​​ឃ្លាំង​​​បង្ខាំង​កម្ម​ករ​រហូត​ដល់​ខ្សោះ​​កម្លាំង​ស្លាប់​

Posted: 16 Apr 2012 09:20 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​កម្ម​ករ​សិប្ប​កម្ម​​សង្ហារិម​សៀង ​ហេង​ម្នាក់​​ត្រូវបាន​ថៅកែ​ចាក់​សោ​បង្ខាំង​​ទុក​ឱ្យ​ចាំ​ឃ្លាំង​​ បណ្តាល​ឱ្យ​ខ្សោះ​​កម្លាំង​​ត្រដរ​ខ្យល់​ស្លាប់​ក្បែរ​​ជញ្ជាំង​​កៀន​គំនរ​​ឈើ​យ៉ាង​អាណោច​អាធ័ម បង្កឱ្យ​​មាន​ការភ្ញាក់​ផ្អើល​​កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទី​​រសៀលថ្ងៃ​ទី​១៥ មេសា ២០១២ ​នៅ​ឃ្លាំង​លក់​គ្រឿង​សង្ហា​រិម​ និង​ទទួល​ធ្វើ​តុ ទូសៀង ​ហេង ស្ថិត​នៅ​ផ្ទះ​លេខ​១៧៤អា ​ផ្លូវ​លេខ​​

រញ្ជួយ​​ដី​​កម្លាំង​6,4 រីស្ទ័រ​​នៅ​ខេត្ត​អាសេឥណ្ឌូណេស៊ី​

Posted: 16 Apr 2012 09:01 PM PDT

ទីភ្នាក់​ងារ​​​​ឧតុនិយម​​​​និង​​ភូមិ​រូប​វិទ្យា​​​ឥណ្ឌូ​ណេស៊ី​​គូសបញ្ជាក់​ថា​ ការរញ្ជួយដី​​មួយមាន​កម្លាំង​៦,៤រីស្ទ័រ​​​​កើត​មាន​​​កាលពី​​ថ្ងៃទី១៥មេសា​កន្លងមក​​​នេះក្នុង​ខេត្ត​អាសេ​របស់​ឥណ្ឌូណេស៊ី​ ។​

ហ៊ី​យ៉ាន់ដាយ​​​បើ​ក​លឿន​ពេក​​​ក្រឡាប់​​​នៅ​រ​​​ង្វង់​មូល​​​​ទី​​​​2ស្ពាន​​ព្រែក​​​ព្នៅ

Posted: 16 Apr 2012 08:58 PM PDT

ទិដ្ឋ​ភាព​កន្លែង​កើតហេតុ
រាជ​ធានី​​ភ្នំពេញ​​​​​​ ៖ រថយន្ដ​ហ៊ី​យ៉ា​ន់​ដាយ​មួយ​គ្រឿង​​ ដោយ​សារ​​​បើក​លឿន​​​​ពេក​ ខណៈ ដល់​រង្វង់​មូល​ទី​២​ស្ពាន​ព្រែក​ព្នៅ​​​​​ ក៏​​​បាន​ក្រឡាប់​បណ្តាល​​​​​ឱ្យ​អ្នក​បើក​បរ​​ និង​ព្រូ​រង​របួស​ស្រាល​។ ហេតុការណ៍​នេះ​​ បាន​​កើតឡើង​កាលពី​​​ថ្ងៃ​ទី​១៣ មេ​សា វេលា​ម៉ោង​៦​ព្រឹក​​ គឺថ្ងៃ​​ចូល​ឆ្នាំ​​ថ្ងៃទី​​​១​​​ ​​នៅ​​ទល់មុខ​ស្ថានីយ​​ប្រេង​​ឥន្ធនៈ​តេ​លា ស្ថិត​​​ក្នុង​សង្កាត់​

លោក​​គីម​​យ៉ុង​​​​គីម​​ត្រូវ​បាន​​ជ្រើសតាំង​ជា​ប្រធាន​​ថ្មី​របស់​ធនាគារ​ពិភព​លោក​

Posted: 16 Apr 2012 08:55 PM PDT

លោក​គីម​យ៉ុង​គីម​
ធនាគារ​​ពិភព​លោក​​​ប្រកាស​​​កាលពី​​​ថ្ងៃទី​​១៦ មេសា​​​ថា​លោក​គីម​​យ៉ុងគីម​ សញ្ជាតិ​អាមេរិក​​ ដើម​​កំណើត​​​កូរ៉េ​ជា​បេក្ខ​ជន​​ជ្រើស​រើស​ដោយ​​សហរដ្ឋអាមេរិក​​​​ត្រូវបាន​​ជ្រើស​តាំង​​ជា​ប្រធាន​​​ថ្មី​របស់​ធនាគារ​​ពិភព​លោក ។

បាតុភូត​​​ទឹក​​​រលក​កណ្តាល​ស្រះ​​​​មនុស្ស​​ម្នា​​ផ្អើល​​​មើល​​​ និង​អុជ​ធូប

Posted: 16 Apr 2012 08:50 PM PDT

ទិដ្ឋ​ភាព​កន្លែង​កើតហេតុ
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ក្រុង​ប៉ោយ​ប៉ែត ៖ បាតុភូត​​​​​​​​ចម្លែក​មួយ​បាន​បង្ក​ការ​ភ្ញាក់​ផ្អើល​​​ដល់​អ្នក​ស្រុក​​នៅ​ក្រុង​ប៉ោយ​ប៉ែត ​នាំ​គ្នា​​ចោម​​រោម​មើល​​​​​ព្រោង​ព្រាត​ ខណៈ​មាន​ព័ត៌​​មាន​​ថា ទឹក​ក្នុង​​ស្រះ​ដ៏​​ធំ​មួយ​ដែល​​គេ​ជីក​យក​អាចម៍​​​ដី​លក់​មាន​រលក​​ដោយ​គ្មាន​ខ្យល់​ដូច​ជា​​រលក​កណ្តាល​​សមុទ្រ​​ដែល​ករណី​​នេះ​បាន​កើត​​ឡើង​កាលពី​​ល្ងាច​ថ្ងៃ​ទី​១១ មេសា ​​​ក្នុង​​ភូមិ​​ផ្សារ​

តាក់ស៊ី​បែក​កង់​​​បុក​រះ​ម៉ូតូ​​៥​គ្រឿង ​ដាក់​ហៀរ​មក​​លើ​ថ្នល់​ម្ចាស់​ប្រគល់​​រថយន្ត​ឱ្យ​​គេ​

Posted: 16 Apr 2012 08:48 PM PDT

ទិដ្ឋភាព​កន្លែង​កើតហេតុ​
ខេត្ត​កំពង់​ចាម​ ៖ ​​រថយន្ត​​​ម៉ាក​កាមរី​​ស៊េរី​​១៩៩០ ​ពណ៌​ឈាម​ជ្រូកមួ​យ​គ្រឿង ​បាន​បែក​កង់​មុខ​ផ្នែក​ខាង​ស្តាំ​រេ​ចង្កូតទៅ​បុក​រះ​ម៉ូតូ​រង​ការ​ខូច​ខាត​អស់​ចំនួន​៥​គ្រឿង កាលពី​​រសៀល​ថ្ងៃទី​១៤ មេសា ២០១២ ​ស្ថិត​​ក្នុង​ភូមិ​ទី​៨ ​សង្កាត់​កំពង់ចាម ​ក្រុង​កំពង់​ចាម ។

ចោរ​ហារយ​​​ដាក់​​ជណ្តើរ​​​លួច​សម្ភារ​​ភ្ញៀវ​​​​ម្ចាស់​ផ្ទះ​​​សំណាក់​​រង​ពាក្យបណ្តឹង

Posted: 16 Apr 2012 08:44 PM PDT

ទិដ្ឋ​ភាព​កន្លែង​កើតហេតុ
ខេត្តព្រះសីហនុ ៖ ​​មាន​ភាព​ផ្អើលឆោឡោ​​​មួយបាន​កើត​ឡើង​​​​កាលពីព្រឹក​ថ្ងៃ ​ទី១៦ មេសា ឆ្នាំ​២០១២ ​​ខណៈ​​​​ភ្ញៀវ​ជា​ច្រើន​​បន្ទប់បានបាត់​​​​នូវ​សម្ភារ​​​ដូចគ្នា នៅក្នុងបន្ទប់​ផ្ទះសំណាក់​​យីហោ​​ផ្កាចំប៉ីដែល​មានទីតាំង​​ ​ស្ថិតក្នុង​​​​ក្រុម​ទី១៦ ​​ភូមិ៥ ​​សង្កាត់៤ ​​ក្រុង​​​​​ព្រះសីហនុ ​​ខេត្តព្រះសីហនុ ។

ខុង​​ ខៃ សុំ​​​ឱ្យ​​​​ខ្មែរ​​កណ្តាល​​​​​​​ស្រឡាញ់​​​​រាប់​​អាន​​​​រូប​លោក​​​

Posted: 16 Apr 2012 08:39 PM PDT

លោក​ ខុង​ ខៃ អ្នក​ចម្រៀង​ខ្មែរ​សុរិន្ទ
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រាជ​ធានី​​ភ្នំពេញ​​​​​​ ៖ លោក​ ខុង​ ខៃ ក្នុ​ងវ័យ​​​៣៧ឆ្នាំ​​​ជាអ្នក​ច​ម្រៀង​​ខ្មែរ​សុរិន្ទ​​មាន​ដើម​កំណើត​​​នៅ​ភូមិ​​​សែង​​តាវ៉ាន់ ឃុំ​​តាអុង​​ ស្រុក​​សុរិន្ទ​​ ខេត្ត​​សុរិន្ទ ។ លោក​​​ជា​តារា​​​ចម្រៀង​​​​​មាន​​​កេរ្តិ៍​​​​​ឈ្មោះ​​ល្បី​​​តាម​រយៈ​​​​បទ«កំផ្លែល​​​ៗ​អើ​​​យ​​ ឬអ្នក​​​សុរិន្ទ​​​​ហៅ​​ថា​បទ«អោង​ដឹង​​​ដៃ​​​» ។ ​លោក​ខុង ខៃ​​ ​​​​​​ចាប់​អាជីព​​​ជាអ្នក​ចម្រៀង​​​​អស់​រយៈ​​​ពេល​​២០ឆ្នាំ​​​មក​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!