Koh Santipheap Daily

Koh Santipheap Daily


​ប៉ូលិស​ក្រសួង​មហាផ្ទៃ​នាំខ្លួន​ហង្ស វុទ្ធី​ ហៅ​យមរាជមកកាន់​សាលា​ដំបូងសួរ​ជុំវិញ​រឿងហែក​គុក​រត់​​កាលពី​៦ឆ្នាំមុន​

Posted: 21 Apr 2012 12:20 AM PDT

ហង្ស វុទ្ធី​ ហៅ​យមរាជ​ ទិវា១៦​ត្រូវបាន​ប៉ូលិស​ក្រសួង​មហាផ្ទៃ​នាំខ្លួន​មកកាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​វេលា​ម៉ោង៩​ព្រឹក​ ថ្ងៃទី២១​មេសា​២០១២​ តាម​ដីកា​បង្គាប់​ដើម្បី​សាកសួរ​ជុំវិញ​រឿងហែក​គុក​រត់ចេញ​ទៅលាក់​ខ្លួន​ច្រើនកន្លែង​​កាលពី​៦ឆ្នាំមុន​បន្ទាប់ពី​ឧក្រិដ្ឋជន​ម្នាក់នេះ​បាន​ចូល​មកសារ​ភាព​កំហុស​ និងសុំ​ទទួលទោស​តាមនីតិវិធីច្បាប់​ដែលបង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​​ពីសាធារ​ជន។

ស្ត្រី​ជាប់​ចោទ​លូក​កាបូប​លួច​ទូរស័ព្ទ​អស់​លក្ខណ៍ត្រូវ​ចាប់​ខ្លួន​

Posted: 20 Apr 2012 11:40 PM PDT

សមត្ថ​កិច្ច​ឃាត់​ខ្លួន​ស្ត្រី​ជាប់ចោទ
ខេត្ត​សៀម​រាប ៖ ស្រ្តី​ជាប់​ចោទ​លួច​ទូរស័ព្ទ​​ដៃ​មួយ​គ្រឿង​​ម៉ាក​ NOKIA នៅ​ក្នុង​ផ្សារ​លើ​ធំ​ថ្មី ត្រូវ​ប្រជា​ពលរដ្ឋ​​ឃើញក៏​ទម្លាក់​ចោល​រួច​រត់​គេច​តែ​ត្រូវ​សន្តិសុខផ្សារចាប់​​ជាប់​​ រួច​បញ្ជូន​ទៅ​​កាន់​ប៉ុស្តិ៍​ស្លក្រាម កាល​ពី​វេលា​ម៉ោង​៨​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២០ មេសា ។

Beelineរកឃើញ​អ្នក​ឈ្នះ​ប្រាក់​សុទ្ធ​ចំនួន​​37​រូបបន្ថែមទៀត

Posted: 20 Apr 2012 11:20 PM PDT

ទិដ្ឋ​​ភាព​នៃ​ទទួល​រង្វាន់​
រាជធានីភ្នំពេញ​​​​ ថ្ងៃទី​២០ ខែមេសា ឆ្នាំ ២០១២ ៖ក្រុម​ហ៊ុន​​បណ្តាញ​ទូរស័ព្ទ​ចល័ត​ដែល​នាំ​មុខ​គេ​នៅកម្ពុជា​​ Beeline​ នាថ្ងៃនេះ​បាន​ប្រគល់​រង្វាន់​ជូន​ដល់​អតិថិជន​​​ចំនួន​៣៧រូប ​ដែល​មាន​​សំណាង​ពី​ការ​ចាប់​រង្វាន់​​នៃ​កម្មវិធី​ «ប្រើ​កាន់​តែយូរ​ ឈ្នះ​កាន់​តែ​ច្រើន» ​សម្រាប់​សប្តាហ៍ទី២​​ (ធ្វើឡើង​នាថ្ងៃទី​៦ មេសា ​២០១២) និង​ទី៣ (ធ្វើឡើង​នាថ្ងៃទី​១២ ​មេសា​ ២០១២​)​ ។

រថយន្ត​កាម​រី​ឆ្លាម​បុក​ម៉ូតូ​រួច​បោល​ទៅ​បុក​ផ្ទះ​របួស​ធ្ងន់​ម្នាក់ និង​ស្រាល​ម្នាក់

Posted: 20 Apr 2012 11:05 PM PDT

ទិដ្ឋភាព​កន្លែងកើត​ហេតុ​
ខេត្ត​ឧត្តរ​មាន​ជ័យ​ ៖​​ ឧប្បត្តិ​ហេតុ​រថយន្ត​បុក​ម៉ូតូ​បណ្តាល​ឱ្យ​អ្នក​បើក​ម៉ូតូ​ហុង​ដា​ឌ្រីម ពណ៌​ខ្មៅ ស៊េរី ២០១០ ​ឈ្មោះ​ចាន់ គន្ថា​ ភេទស្រី អាយុ​៥៣​ឆ្នាំ រង​របួស​ធ្ងន់​​ និង​អ្នក​រួម​ដំណើរ​ម្នាក់​ទៀត​ឈ្មោះ​ជា​ ស្រីនាង ភេទ​ស្រី អាយុ​២៦​ឆ្នាំ រង​របួស​ស្រាល។ ស្រ្តី​រង​គ្រោះ​ទាំង​ពីរ​នាក់​រស់​នៅ​ភូមិ​ឈូក សង្កាត់​សំរោង ក្រុង​សំរោង​ រីឯ​អ្នក​បើក​រថយន្ត​​​កាមរី​ឆ្លាម ពណ៌​ត្រី​ឆ្លូញ ឈ្មោះ​ថៃ គីមសៀន

ព្យុះ​ភ្លៀង​មួយ​មេ​ធំ​រលំ​ផ្ទះ​12​ ខ្នង​ ​ប៉ើង​ដំបូល​49​ខ្នង​ របួស​7​នាក់

Posted: 20 Apr 2012 10:45 PM PDT

ទិដ្ឋភាព​ក្រោយ​ពេល​ព្យុះ​ភ្លៀង​
ខេត្ត​ឧត្តរ​មាន​ជ័យ ៖​​ លំនៅឋាន​របស់​ប្រជា​ពលរដ្ឋ​ចំនួន​៦១​ខ្នង ​​ស្ថិត​នៅ​ក្នុង​ភូមិ​ភ្នៀត​ និង​ភូមិ​សំរោង សង្កាត់​សំរោង ក្រុង​សំរោង​ ​​បាន​ដួល​រលំ​​​១២ខ្នង និង​ប៉ើង​​ដំបូល​អស់​​៤៩​ខ្នង ហើយ​បណ្តាល​ឱ្យ​មនុស្ស​ចំនួន​៧​នាក់ មាន​ប្រុស​​ មាន​ស្រី ​​រង​របួសក្នុង​នោះ​​ធ្ងន់​ម្នាក់ និង​ស្រាល​៦​នាក់ ខណៈ​ពេល​មាន​​​ភ្លៀង​មួយ​មេ​យ៉ាង​ធំ​លាយ​ឡ​ំ​ទៅ​ដោយ​​ខ្យល់​បក់​បោកយ៉ាង​ខ្លាំងផង​​​កាល​ពី​

យុវជន​​2នាក់​​មក​ពី​​​រាំ​​ត្រូវ​ជន​ពាល​​តាម​កាប់​​ប្រហារ​​​

Posted: 20 Apr 2012 10:20 PM PDT

ជនរងគ្រោះ​ស​ម្រាក​ព្យា​បាល​នៅ​មន្ទីរពេទ្យ​
ខេត្ត​ស្វាយ​រៀង​​ ៖ មាន​ករណី​តាម​វាយ​ និង​កាប់​ប្រហារ​គ្នា​តាម​ដង​ផ្លូវ​​​បណ្តាល​​ឱ្យ​​យុវជន​​​២​​នាក់​រង​របួស​យ៉ាង​ធ្ងន់​​​​ ដោយ​​មិន​ដឹង​ថា​​​មាន​គំនុំ​អ្វី​​ឡើយ​ តែ​​អ្នក​ស្រុក​និយាយថា ​គ្មាន​អ្វី​ក្រៅពីរាំ​ជាន់​ជើង​គ្នា​ និង​រាំ​កៀ​​ង​ស្រី​ស្នេហ៍​គេ​ទេ ។ អំពើ​ហិង្សា​​នេះ​​ បាន​កើត​ឡើង​​កាល​ពី​​វេលា​​រំលង​អ​ធ្រាត្រ​ឈាន​ចូល​ថ្ងៃ​​ទី​​១៩ មេសា នៅភូមិ​​ក្រាំង​លាវ​ ឃុំ​ស្វាយធំ​ ស្រុក​ស្វាយ​ជ្រំ​​ ។​

ចិន​គ្រោ​ង​បង្កើត​ទី​ផ្សារ​​ IT ដ៏​ធំ​មួយ​​នៅ​ប្រទេស​កម្ពុជា​

Posted: 20 Apr 2012 10:00 PM PDT

ទិដ្ឋភាព​ក្នុង​ពិធី​
រាជ​ធានី​ភ្នំពេញ​ ៖ គណៈ​ប្រតិ​ភូ​សមា​គម​ IT របស់​ខេត្ត​ក្វាង​ទុង​​​ប្រទេស​ចិន​​​១២នាក់​ បាន​អញ្ជើញ​​មក​បំពេញ​ទស្ស​ន​កិច្ច​​​នៅ​ព្រះ​រាជា​ណាចក្រ​កម្ពុជា​​​​ ​​និង​ជួប​ប្រជុំ​​ពិ​ភាក្សា​​​​គ្នា​កាលពី​​ថ្ងៃទី ​១៩ មេ​សា​ ​នៅ​សណ្ឋា​គារ​​ប្រេ​ស៊ី​ដង់​ ដើម្បី​​​ស្វែង​​​រក​ឱ​កាស​​​វិនិ​យោគ​​លើ​វិ​ស័យ​ IT នៅ​ក្នុង​​​ទី​ផ្សារ​​​នៃព្រះ​រាជា​ណាចក្រ​កម្ពុជា​​ ។

ឆេះ​រោង​ជួស​ជុល​ម៉ូ​តូ​​​​ផ្អើ​ល​​រថ​យន្ត​​​អគ្គិ​ភ័យ​​ចេញ​អន្ត​​រា​គមន៍​​ទាំ​ង​ព្រឹក​

Posted: 20 Apr 2012 09:40 PM PDT

ខេត្ត​កំពង់​ចាម​ ៖ រោងជួសជុលម៉ូតូ​​មួយ​កន្លែងស្ថិតនៅភូមិផ្អាវ ឃុំផ្អាវ ស្រុកបាធាយ ក្បែរ​​​ទី​ប្រជុំ​ជន​​​ផ្សារ​​ផ្អាវ​ត្រូវ​បាន​ភ្លើង​ឆាប​ឆេះ​យ៉ាង​​សន្ធោសន្ធៅ នៅវេលាម៉ោង៧​និង​១០​នាទី​ព្រឹកថ្ងៃទី២០ មេសា ហើយ​ត្រូវបានរថយន្ត​ពន្លត់​អគ្គិ​ភ័យនៃស្នងការដ្ឋាននគរបាល​ខេត្តចំនួន២​គ្រឿង​ចេញ​ទៅអន្តរា​គមន៍​បាញ់ពន្លត់ តែមិន​ទាន់ទៅដល់ផងអគ្គិ​ភ័យ​នោះ​ត្រូវ​បាន​ប្រជា​ពល​​​​​​​​​​​រដ្ឋនាំគ្នាពន្លត់ទាន់​

ចៅអធិការ​វត្ត​ស្រះចក​ផ្តល់​សម្ភារ​ និង​ថវិកា​ដល់​អនុសាខា​កាក​បាទ​ក្រហម​

Posted: 20 Apr 2012 09:20 PM PDT

ទិដ្ឋ​ភាព​ក្នុងពិធី​ចែកអំណោយ
រាជធានី​ភ្នំពេញ ៖​​ សម្តេច​ព្រះ​ឧត្តម​ចរិយា​បណ្ឌិត ឈឹង ប៊ុនឈា អគ្គា​ធិការ​រង​ពុទ្ធិ​ក​សិក្សា​​ជាតិ​ សមាជិក​ថេរសភា​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា និង​ជា​ព្រះ​ចៅ​អ​ធិការ​វត្ត​ស្រះ​ចក​ បាន​ផ្តល់​សម្ភារ​ និង​ថវិកា​ដល់​អនុសា​ខា​កា​ក​បាទ​ក្រហម​កម្ពុជា​ខណ្ឌ​ដូន​ពេញ កាល​ពី​​ព្រឹក​ថ្ងៃ​ទី​២០ មេសា ឆ្នាំ​២០១២ ដែល​រៀប​ចំ​ឡើង​នៅ​ក្នុង​វត្ត​ស្រះ​ចក​ ដោយ​មា​ន​

រថយន្ត3​គ្រឿង​បុក​គ្នា​ទាំង​​ព្រលឹមអុរ​ស្ទះ​ផ្លូវ​ជាតិ​លេខ​5

Posted: 20 Apr 2012 09:10 PM PDT

ខេត្ត​កណ្តាល​​ ៖ កាលពី​វេលាម៉ោង​៥​និង​៣០​នាទី​ព្រឹក​​ថ្ងៃទី​២០ មេសា​ មាន​រថយន្ត​ធុន​ធំ​៣​គ្រឿង​បុក​គ្នា​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ស្ថិត​ក្នុង​ភូមិ​ចេតិយ​ថ្មី ឃុំ​វិហារ​ហ្លួង​ ស្រុក​ពញាឮខេត្ត​កណ្តាល​បណ្តាល​ឱ្យ​កក​ស្ទះ​ចរាចរណ៍​អស់​១​ម៉ោង​។

រថយន្ត3​គ្រឿង​បុក​គ្នា​ទាំង​​ព្រលឹមអុរ​ស្ទះ​ផ្លូវ​ជាតិ​លេខ​5

Posted: 20 Apr 2012 09:10 PM PDT

ខេត្ត​កណ្តាល​​ ៖ កាលពី​វេលាម៉ោង​៥​និង​៣០​នាទី​ព្រឹក​​ថ្ងៃទី​២០ មេសា​ មាន​រថយន្ត​ធុន​ធំ​៣​គ្រឿង​បុក​គ្នា​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥​ ស្ថិត​ក្នុង​ភូមិ​ចេតិយ​ថ្មី ឃុំ​វិហារ​ហ្លួង​ ស្រុក​ពញាឮខេត្ត​កណ្តាល​បណ្តាល​ឱ្យ​កក​ស្ទះ​ចរាចរណ៍​អស់​១​ម៉ោង​។

​ប៉ូលិស​ក្រសួង​មហាផ្ទៃ​នាំខ្លួន​ហង្ស វុទ្ធី​ ហៅ​យមរាជមកកាន់​សាលា​ដំបូងសួរ​ជុំវិញ​រឿងហែក​គុក​រត់​​កាលពី​៦ឆ្នាំមុន​

Posted: 20 Apr 2012 09:05 PM PDT

ហង្ស វុទ្ធី​ ហៅ​យមរាជ​ ទិវា១៦​ត្រូវបាន​ប៉ូលិស​ក្រសួង​មហាផ្ទៃ​នាំខ្លួន​មកកាន់​សាលា​ដំបូង​រាជធានី​ភ្នំពេញ​កាលពី​វេលា​ម៉ោង៩​ព្រឹក​ ថ្ងៃទី២១​មេសា​២០១២​ តាម​ដីកា​បង្គាប់​ដើម្បី​សាកសួរ​ជុំវិញ​រឿងហែក​គុក​រត់ចេញ​ទៅលាក់​ខ្លួន​ច្រើនកន្លែង​​កាលពី​៦ឆ្នាំមុន​បន្ទាប់ពី​ឧក្រិដ្ឋជន​ម្នាក់នេះ​បាន​ចូល​មកសារ​ភាព​កំហុស​ និងសុំ​ទទួលទោស​តាមនីតិវិធីច្បាប់​ដែលបង្ក​ឱ្យមាន​ការភ្ញាក់ផ្អើល​​ពីសាធារ​ជន។

ការ​រីកចម្រើន​នៃ​សកម្មភាព​សាងសង់​របស់ បុរី វិមាន​ភ្នំពេញ

Posted: 20 Apr 2012 08:50 PM PDT

ទិដ្ឋភាពនៃ​កសាង​របស់​បុរីវិមាន​ភ្នំពេញ
រាជ​ធានី​ភ្នំពេញ ៖ ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​សកម្មភាព​ដ៏​ស្វាហាប់ និង​មមាញឹក​របស់​កម្មករ បុរី វិមាន​ភ្នំពេញ បាន​ជំរុញ​ឱ្យសំណង់​នៅ​ក្នុង​បុរី​មួយ​នេះមាន​ភាព​រីក​ចម្រើន​ជា​លំដាប់​ ។

នាង​ក្រមុំ​ចង​.ក​សម្លាប់​ខ្លួន​សង្ស័យ​មាន​វិបត្តិ​ស្នេហ៍​

Posted: 20 Apr 2012 08:45 PM PDT

ខេត្ត​បាត់​ដំបង​​​ ៖ នាង​ក្រមុំ​ម្នាក់​​​ត្រូវ​បាន​ម្ដាយ​ប្រទះ​ឃើញ​ស្លាប់​ដោយ​ចង.​ក​នៅ​ក្នុង​រោង​ការដ្ឋាន​​មួយ​កន្លែង​កាល​ពី​វេលា​​ម៉ោង​៦​​ព្រឹក​​ថ្ងៃ​ទី​២០ ​មេសា​ ស្ថិត​​ក្នុង​ភូមិ​កំពង់​សី​មា​ សង្កាត់​​វត្ត​គរ​ ក្រុង​បាត់ដំបង​ ដោយ​​គ្មាន​​​នរ​ណា​​ម្នាក់​ដឹង​ពី​មូល​ហេតុទេ​ តែ​អ្នក​ខ្លះ​បាន​ដាក់​ការ​សង្ស័យ​ថា​នាង​​​អាច​មាន​​​វិបត្តិ​ស្នេ​ហ៍។

សកម្ម​ភាព​ដឹក​ជញ្ជូន​ឈើប្រណីតចេញ​ពី​តំបន់​អភិរក្ស​ជីវ​ចម្រុះ​សីមា​គ្មាន​ការ​ទប់​ស្កាត់

Posted: 20 Apr 2012 08:25 PM PDT

ទិដ្ឋ​ភាពនៃ​​ការ​ដឹក​ដោយ​គ្មានការទប់​ស្កាត់​
ខេត្ត​មណ្ឌល​គិរី ៖​​ សកម្ម​ភាព​ដឹក​ជញ្ជូន​ឈើ​​ប្រណីត​ចេញ​ពី​តំបន់​អភិរក្ស​ជីវចម្រុះ​សីមា ក្នុង​ស្រុក​កែវ​សីមា ហាក់​បី​ដូច​ជា​ពុំ​មាន​ការ​បន្ថយ​សកម្ម​ភាព​សោះឡើយ តែ​បែ​រ​ជា​បន្ថែម​ការ​ដឹក​ជញ្ជូន​ឈើ​ទាំង​យប់​ទាំង​ថ្ងៃ​យ៉ាង​គឃ្លើន​។

ជិះ​ម៉ូតូ​​​ពេល​យប់​​​កិន​ដុំ​ថ្ម​​ដែល​ដាក់​ពង្រាយ​​​ចែក​​​​​ទ្រូង​​ផ្លូវ​​​កំពុង​ស្ថាបនា​​

Posted: 20 Apr 2012 08:00 PM PDT

ទិដ្ឋភាព​នៅ​កន្លែងកើតហេតុ
ខេត្ត​រតនៈគិរី ៖ បុរស​​ម្នាក់​​បាន​​​​​រង​របួស​​ធ្ងន់​​​​រហូត​​សន្លប់​ដោយ​សារ​​ម៉ូតូ​​ ខណៈ​ជិះ​​ពេល​យប់​​ ហើយ​​​កិន​​លើ​​​​​ដុំ​​ថ្ម​​មួយ​ដុំ​​​​​នៅ​​​កណ្តាល​​ទ្រូង​ផ្លូវ​​​ជាតិ​លេខ​​​៧៨​​A ត្រង​់​ចំណុច​​​ជិត​រង្វង់​មូល​​​យាយ​​ទួល​ចេក​ ស្ថិតក្នុង​​​ភូមិ​​បុរី​កម្មករ​​១​ សង្កាត់​​​កាចាញ​​ ក្រុង​បាន​លុង កាល​ពី​​វេលា​ម៉ោង​​៧និង​​៣០​នាទី​​យប់​​ ថ្ងៃ​ទី​​១៨​​ មេសា ។ ដុំថ្ម​​​​នោះ​គឺ​​ជា​​តម្រុយ​​​​សញ្ញា​​របាំង​​ចែក​​ផ្លូវ​​​​សម្គាល់​​ថា​ មួយ​​ចំហៀង​​​ផ្លូវ​​កំពុង​ស្ថាបនា​​

ម៉ូតូ​2គ្រឿង​បុកគ្នា​បណ្តាល​ឱ្យ​​របួស​6​នាក់ ធ្ងន់​2​នាក់ ស្រាល​4​នាក់

Posted: 20 Apr 2012 07:40 PM PDT

ទិដ្ឋ​ភាព​ក្រោយពេលកើតហេតុ
រាជធានី​ភ្នំពេញ ៖​​ ម៉ូតូ​២គ្រឿង​​បុក​គ្នា​ពេញ​ទំហឹង​បណ្តាល​ឱ្យ​មនុស្ស​ចំនួន​​៦​នាក់​រង​របួស​​​ក្នុង​នោះ​របួស​ធ្ងន់​២​នាក់ និង​ស្រាល​៤​នាក់ ត្រូវ​រថយន្ត​ដឹក​បញ្ជូន​ទៅ​កាន់​មន្ទីរ​ពេទ្យ។

សពបុរស​លង់​ទឹក​ផុស​អណ្តែត​ក្រោយ​សព​នារីរង​គ្រោះ​នៅ​ទន្លេ​សេសាន

Posted: 20 Apr 2012 07:20 PM PDT

សកម្មភាព​ស្វែង​រក​សាកសព
ខេត្តស្ទឹង​ត្រែង​​​ ៖ ញាតិ​សន្តាន​ និង​ក្រុម​គ្រួសារ​​របស់​សព​បុរស​ម្នាក់​ស្រែក​ទ្រហោ​យំ ទាំង​ក្តី​អាឡោះ​អាល័យ​​នៅ​ពេល​ឃើញ​សព​ផុស​អណ្តែត​លើ​ផ្ទៃ​ទន្លេ​សេសាន បន្ទាប់​ពី​លង់​ទឹក​បាត់​នៅ​ចំណុច​ជួ​ចាប ភូមិ​កំភុន​ ឃុំ​កំភុន ស្រុក​សេសាន ។

អ្នក​ប្លន់​ទៅ​បាត់​ជាប់​ខ្នោះ​អ្នក​មាន​ម៉ូតូ​ឌុប​ចោរ​ធ្វើ​សកម្ម​ភាព​

Posted: 20 Apr 2012 07:00 PM PDT

បុរស​ដែល​ឌុបចោរ​ត្រូវ​បានចាប់ខ្លួន
ខេត្តពោធិ៍​សាត់​​ ៖ ប៉ូលិស​បាន​ឃាត់​ខ្លួន​បុរស​ម្នាក់​ដោយ​ជាប់​ចោទ​ពី​បទ​ឌុប​បក្សពួក​របស់​ខ្លួន​ទៅ​ប្លន់​ម៉ូតូ​ប្រជា​ពលរដ្ឋ​ ។ ករណី​នេះ​បាន​កើ​តឡើង​​កាល​ពី​យប់​ថ្ងៃ​ទី​១៦ មេសា ២០១២ នៅ​ចំណុច​ខ្នង​ប្រឡាយ​១៧​មេសា​ ស្ថិត​ក្នុង​ភូមិ​កោះ​ក្រ​បី​ ឃុំ​ខ្នារ​ទទឹង ស្រុក​​បាកាន ខណៈ​ពេល​ជន​រង​គ្រោះ​ត្រឡប់​មក​ពី​វត្ត។ នៅ​ថ្ងៃ​ទី​១៩ មេសា ២០១២

ស្រវឹង​ធ្លាក់​ភ្នែក​បើក​រថយន្ត​បុក​របាំង​ថ្ម​ចែក​ទ្រូង​ផ្លូវ​លើ​មហាវិថី​ព្រះ​មុនីវង្ស

Posted: 20 Apr 2012 06:45 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ​​ ៖ រថយន្ត​កូរ៉ូឡា​មួយ​គ្រឿង​​​ដែល​គេ​អះ​អាង​ថា អ្នក​បើក​ស្រវឹងបាន​ជ្រុល​ទៅ​បុក​​របាំង​ថ្ម​​លើ​មហា​វិថី​ព្រះ​មុនី​វង្ស​ មុខ​ក្រុម​ហ៊ុន​សូនី ស្ថិត​ក្នុង​សង្កាត់​ចតុមុខ ខណ្ឌ​ដូន​ពេញ កាល​ពី​វេលា​ម៉ោង​៧និង​២០​នាទី​យប់​ថ្ងៃ​ទី​១៩​ មេសា ២០១២ ។ មិន​មាន​មនុស្ស​រង​របួស​ទេ ​តែ​ខូចខាត​រថយន្ត​ និងរ​បើក​​របាំង​ថ្ម​ចែក​ផ្លូវ​​ចំនួន​១៣​កង់​ ។

បុគ្គលិក​កំពង់​ចម្លងអ្នក​លឿង​ចង.កសម្លាប់ខ្លួនមិន​ច្បាស់ពីមូលហេតុ

Posted: 20 Apr 2012 06:25 PM PDT

ខេត្តកណ្តាល ៖ បុគ្គលិក​កំពង់​ចម្លង​អ្នក​លឿង​​​ម្នាក់​​ ​គឺ​លោក​ ឡេង អ៊ាម អាយុ​៥០ឆ្នាំ ត្រូវ​បាន​គេ​ឃើញ​ចង.ក​​សម្លាប់​ខ្លួន​​នៅ​នឹង​ដើម​ត្របែក​ព្រៃ​​ចំណុច​ចំណត​រថយន្ត​មុខ​រូប​សំណាក​ព្រះ​វិស្ណុ​ ស្ថិត​នៅ​ភូមិ​​កំពង់​ចម្លង​ ឃុំ​ព្រែក​ទន្លាប់​ ស្រុក​លើក​ដែក កាលពី​វេលា​ម៉ោង​ប្រមាណ​១១​យប់​​ថ្ងៃទី​១៨ មេសា​ ​។ បុរស​រូបនេះ​ ​មាន​ប្រពន្ធ​​ឈ្មោះ​ ផាន់ អាយុ​៥២ឆ្នាំ​ និង​មាន​កូន​ចំនួន​៦នាក់​ ។​

ថ្ងៃ​​ចូល​​ឆ្នាំ​​​រយៈ​​ពេល​​3ថ្ងៃ​​​​របស់​កង​រាជ​​​អាវុធ​​ហត្ថ​​កំពង់​ស្ពឺ​​ស្តី​ពី​​សន្តិសុខ​​

Posted: 20 Apr 2012 06:20 PM PDT

ខេត្ត​កំពង់​ស្ពឺ​​​​​ ៖ យោង​​តាម​​របាយ​​ការណ៍​​ក្នុង​​​ឱកាស​​បុណ្យ​​ចូលឆ្នាំ​​ស្តី​ពី​សន្តិ​សុខ​​សណ្តាប់​ធ្នាប់​​​សង្គម​​របស់​កង​​រាជ​អាវុធ​ហត្ថ​​​​​ខេត្ត​​​ ​​រយៈ​​ពេល​​៣ថ្ងៃ​​​​​ គិត​ពី​ថ្ងៃ​ទី​​​​១៣​,​ ១៤និង​​​​​១៥​​ មេសា ​​​មាន​បទ​ល្មើស​ និង​គ្រោះ​​ថ្នាក់​​ចរា​ចរណ៍​​​​កើត​​ឡើង​​​ចំនួន​​​​១០​លើក​​​ ​​​​បង្ក​​ឱ្យ​​មាន​​របួស​​​​មនុស្ស​​​១៥​នាក់​​​ ដោយឡែក​​អគ្គិ​​ភ័យ​​​ក៏បាន​​​​​ឆេះ​​​​ផ្ទះ​​​​អស់​២ខ្នង​​​ដែរ ។​​​​​​​​

យមរាជ​ចេញ​សារ​​ភាព​​រឿង​រ៉ាវ​ហែក​គុក​ព្រៃ​.ស រត់​គេច​​ឆ្នាំ​២០០៦ ត្រូវ​បាន​​លាត​ត្រដាង​កាពិត​

Posted: 20 Apr 2012 06:05 PM PDT

យម​រាជ​ចូល​ខ្លួន​មក​សារ​​ភាព​
រាជ​ធានី​ភ្នំពេញ​ ៖ ឈ្មោះ​យម​រាជ​​ដែល​ជា​ឧ​ក្រិ​ដ្ឋ​ជន​​​ម្នាក់​គួរ​​​ឱ្យ​ខ្លាច​​បំ​ផុត​​​ និង​​ជ​ា​សេនា​​ដៃ​ស្តាំ​របស់​ហេង ពៅ​ ​ដែលបាន​​ហែក​គុក​​ព្រៃ​ស​រត់​​តាំង​ពី​ឆ្នាំ​​២០០៦​ កន្លង​មក​ ពេល​នេះ​​ថ្ងៃ​អង្សា​បាន​​មក​ដល់​ដោយ​​​ខ្លួន​​ឯង​តែ​ម្តង​ បាន​ចូល​ខ្លួន​​​មក​​សុំ​​សារ​ភាព​​​នៅស្នាក់​​​ការ​​អង្គការ​​​ក្រៅ​រដ្ឋ​ា​ភិបាល​​​​មួយ​ឈ្មោះ​​​​លី​កា​ដូ​ ​កាល​ពី​​​រសៀល​ថ្ងៃទី​​២០ មេសា​​ ដែល​មា​ន​​ទី​​តាំង​​​​ស្ថិត​នៅ​​ក្នុង​សង្កាត់​​បឹង​ត្រ​បែក

កម្ម​ការិនី​3​នាក់​ដែល​រង​របួស​ដោយ​លោក​ឈូក បណ្ឌិត បាញ់ មាន​ប្រតិ​កម្ម​ជុំវិញ​ការ​ចោទ​ប្រកាន់​បង្ក​របួស​ស្នាម​ដោយ​អចេតនា​

Posted: 20 Apr 2012 05:50 PM PDT

ខេត្ត​ស្វាយ​រៀង ៖ ​ជុំ​វិញ​ការ​​​ចោទ​ប្រកាន់​​អតីត​អភិបាល​ក្រុង​បាវិត លោក​ឈូក​ បណ្ឌិត​ ពី​បទ​​បង្ក​របួស​ស្នាម​ដោយ​​អចេតនា ទាក់​ទិន​នឹង​ការ​ផ្ទុះ​អាវុធ​​ក្នុងបាតុកម្ម​​កាល​ពី​ថ្ងៃ​ទី​២០ កុម្ភៈ ​ធ្វើឱ្យ​កម្មការិនី​​៣​នាក់​រង​របួស​ធ្ងន់នោះ​​​ មាន​ប្រតិកម្ម​​យ៉ាង​ខ្លាំងពី​ជន​រង​គ្រោះ ។ ប្រតិកម្ម​នេះ​​ បន្ទាប់​ពី​បាន​ទទួល​ដំណឹង​ថា លោក​ហ៊ឹង ប៊ុន​ជា ព្រះ​រាជ​​អាជ្ញា​តំណាង​អយ្យការ អម​សាលា​ដំបូង​ខេត្ត​

ស្ត្រីកូន2ត្រូវជនមិនស្គាល់មុខរំលោភរួចច្របាច់កសម្លាប់បុរសជាប្តីត្រូវបានប៉ូលិសសង្ស័យ

Posted: 20 Apr 2012 05:40 PM PDT

ទិដ្ឋភាព​នៅ​កន្លែង​កើតហេតុ​
ខេត្ត​​​​តាកែវ​ ៖ ស្ត្រី​​​ម្នាក់​ដែល​​​មាន​កូន​២​នាក់​រួចទៅ​ហើយ​​​បានរង​គ្រោះ​ដោយ​​ត្រូវ​​ជន​មិន​ស្គាល់​មុខ​ចាប់​រំលោភ​​រួចច្របាច់​​​ក​​សម្លាប់​​​ កាល​ពី​យប់​ថ្ងៃទី​​​១៩ មេសា ​នៅ​ភូមិ​ត្រពាំង​​កក់​ ឃុំ​ពពេល ​​ស្រុក​​ត្រាំកក់​ ។​ ទោះបីជា​​​បែប​ណា​​ ​ការ​សម្លាប់​​​​នេះ​​ត្រូវបាន​ប៉ូលិស​​​​នាំខ្លួន​​បុរសជា​ប្តី​​​​ទៅ​ធ្វើ​​ការសាកសួរ​​ផងដែរ ។

ហាមនាងសង្សារមិនឱ្យទៅថៃនាងមិនព្រម តុចចិត្តចង.ក

Posted: 20 Apr 2012 05:30 PM PDT

នារីជា​សង្សារ​ជន​រងគ្រោះ​
ខេត្ត​បន្ទាយ​មាន​ជ័យ ៖ យុវជន​ម្នាក់​ព្រោះ​តែ​តូច​ចិត្ត​នឹង​ស្រី​កំពូល​ស្នេហ៍​ដែល​ទើប​នឹង​ស្គាល់​គ្នា​មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង​​​​​​​​សុំ​លា​ទៅ​ស៊ី​ឈ្នួល​គេ​នៅ​ប្រទេស​ថៃ​វិញ ហើយ​ហាម​នាង​មិន​បាន​ដូច​បំណង​ក៏​យក​ខ្សែ​នីឡុងចង​.ក​សម្លាប់​ខ្លួន​នៅ​លើ​ដើម​ស្វាយ​ខាង​កើត​ផ្ទះ ចម្ងាយ​១៥០​ម៉ែត្រ​។ ហេតុការណ៍​​នេះ​ភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ មេសា ក្នុង​ភូមិ​បង់​បត់​កើត ឃុំ​បត់​

ព្យុះភ្លៀងរលំផ្ទះ12ខ្នងប៉ើងដំបូល46ខ្នងរបួស7នាក់

Posted: 20 Apr 2012 05:25 PM PDT

ទិដ្ឋភាព​នៅកន្លែងកើតហេតុ
ខេត្ត​ឧត្តរ​មាន​ជ័យ ៖​​ លំនៅឋាន​របស់​ប្រជា​ពលរដ្ឋ​ចំនួន​៦១​ខ្នង ​​ស្ថិត​នៅ​ក្នុង​ភូមិ​ភ្នៀត​ និង​ភូមិ​សំរោង សង្កាត់​សំរោង ក្រុង​សំរោង​ ​​បាន​ដួល​រលំ​​​១២ខ្នង និង​ប៉ើង​​ដំបូល​អស់​​៤៩​ខ្នង ហើយ​បណ្តាល​​ឱ្យ​មនុស្ស​ចំនួន​៧​នាក់ មាន​ប្រុស​​ មាន​ស្រី ​​រង​របួសក្នុង​នោះ​​ធ្ងន់​ម្នាក់ និង​ស្រាល​៦​នាក់ ខណៈ​ពេល​មាន​​​ភ្លៀង​មួយ​មេ​យ៉ាង​ធំ​លាយ​ឡំ​ទៅ​ដោយ​​ខ្យល់​បក់​បោកយ៉ាង​ខ្លាំងផង​​​កាល​ពី​វេលា​

យុវ​សិស្ស​ធ្លាក់​ពី​លើ​ចុង​ត្នោត​របួស​ធ្ងន់​​​ពេទ្យ​ថា​មិន​សង្ឃឹម​រស់​ទេ​

Posted: 20 Apr 2012 05:20 PM PDT

ជន​រងគ្រោះ​សម្រាក​ព្យា​បាល​នៅ​មន្ទីរពេទ្យ​
ខេត្ត​កំពង់ឆ្នាំង​​ ៖ យុវ​សិស្ស​ម្នាក់​បាន​ធ្លាក់​ពី​លើ​ចុង​​ត្នោត​កម្ពស់​ប្រហែល​៨​ម៉ែត្រ​ បណ្តាល​ឱ្យ​រង​របួស​​​ជាទម្ងន់​​​ កាលពីវេលាម៉ោង​៥​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​១៨​ មេសា​ នៅ​ក្រោ​យ​ផ្ទះ​របស់​ខ្លួន​ ស្ថិត​នៅ​ក្នុង​ភូមិ​ត្រពាំង​ព្រីង​ ឃុំ​អភិវឌ្ឍន៍​ ស្រុក​ទឹក​ផុស​។

ចូល​ក្នុង​ហាង​​លួច​ទូរស័ព្ទ​​​អ្នក​លក់​​​ត្រូវ​​ចាប់​ខ្លួន​

Posted: 20 Apr 2012 05:05 PM PDT

ជន​ល្មើស​ទាំងពីរនាក់ត្រូវបានចាប់​ខ្លួន
រាជធានីភ្នំពេញ ៖បុរសពីរនាក់ត្រូវប៉ូលិស ប៉ុស្តិ៍បឹងកក់ទី២ ខណ្ឌទួលគោកចាប់ខ្លួនកាលពី វេលាម៉ោង១០និង២០នាទីព្រឹកថ្ងៃទី១៧ មេសាបន្ទាប់ពីធ្វើសកម្មភាពចូលក្នុង​ហាងលក់ ផលិតផលថែសម្ផស្សដែលមានទីតាំងនៅផ្ទះ លេខ៤៤D ផ្លូវលេខ៥៩២ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោកលួចយកទូរស័ព្ទម៉ាកអាយហ្វូន មួយគ្រឿងពីអ្នក​

លោក​Woodford ត្រៀម​ខ្លួន​ជា​ស្រេច ប្រឈម​មុខ​ជា​មួយ​អ្នក​គ្រប់​គ្រង​ក្រុម​ហ៊ុន​​Olympus នៅ​ក្នុង​កិច្ច​ប្រជុំ​ម្ចាស់​ភាគ​​ហ៊ុន​ដែល​មិន​ច្បាស់​លាស់

Posted: 20 Apr 2012 03:48 AM PDT

លោក Michael Woodford ដែលបាន គាស់​កកាយ​រឿងអាស្រូវ​លាក់​បាំង​របស់ក្រុម​ហ៊ុន​ Olympus​ មិនមានសុទិដ្ឋិនិយម​អំពីការ​យក​​ឈ្នះក្នុងកិច្ច ប្រជុំម្ចាស់ភាគហ៊ុននៅ​ថ្ងៃសុក្រ​នេះ​ទេ ប៉ុន្តែ​បាន​បង្ហាញពីការប្រឆាំងការ​គ្រប់​គ្រង​របស់​ម្ចាស់​ភាគ​ហ៊ុនបរទេស ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!