Koh Santipheap Daily

Koh Santipheap Daily


កម្ម​វិធី​ប្រណំាំង​រថ​យន្ត F1​បា​រ៉ែន​នៅ​តែ​ដំណើរ​ការ​ក្រោម​រលក​នៃ​ការ​ចាប់​ខ្លួន​អ្នក​តវ៉ា​រាប់​សិប​នាក់

Posted: 19 Apr 2012 12:25 AM PDT

ទិដ្ឋភាព​នៃ​ការតវ៉ា
ការ​​ប្រ​ណាំង​​រថ​យន្ត​​ហ្វម​មូ​​ឡា​​វ័ន​​នៅ​​ប្រ​ទេស​​បា​​រ៉ែន​​នា​ចុង​សប្តាហ៍​នេះ​នឹង​ប្រ​ព្រឹត្តទៅ​តាម​គម្រោង​ បើ​ទោះ​ណា​មាន​ការ​ជំ​ទាស់​ត​វ៉ា​ពី​មនុស្ស​មួយ​ចំនួន​ក្នុង​ប្រ​ទេស​នេះ​ក្តី​។ តាម​ក្រុម​សិទ្ធិ​មនុស្ស​ក្នុង​ស្រុក​មួយ​បាន​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​១៨ មេសា​សប្តាហ៍​នេះ​ថា អាជ្ញាធរ​បា​រ៉ែន​បាន​ចាប់​ខ្លួន​សកម្ម​ជន​គាំ​ទ្រ​ប្រ​ជា​ធិបតេយ្យ​ប្រ​មាណ​ជា ៨០​នាក់នៅ​ក្នុង​

បុរសហៅ​ម៉ូយ​រថយន្តត្រូវហាំមើរ​កិនដៃ​ស្តាំ

Posted: 19 Apr 2012 12:05 AM PDT

ទិដ្ឋភាព​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ បុរស​អ្នក​ហៅ​ម៉ូយ​រថយន្ដ​​ម្នាក់​ ដោយសារ​តែ​រត់​ដេញចាប់​ម៉ូយ​ត្រូវ​ម៉ូតូ​កៀរឱ្យ​ដួល​ទៅ​លើ​ទ្រូងផ្លូវ ហើយ​ត្រូវ​រថយន្ដ​​​ហាំ​មើរ​កិន​ពីលើ​ថែម​ទៀត​ បណ្ដាល​ឱ្យ​បាក់ដៃ​ស្ដាំ​ខ្ទេច​ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទីព្រឹក​​ថ្ងៃទី​១៨ មេសា ២០១២ នៅ​ចំណុច​ផ្លូវ​លេខ​​៦៧ សង្កាត់​ផ្សារ​ថ្មី​ទី​១ ខណ្ឌ​ដូន​ពេញ ។

ប៉ូលិសតាម​ប្រមាញ់​ចាប់​ចោរ​ឆក់​យ៉ាង​សកម្ម​ដល់​ផ្ទះ​

Posted: 19 Apr 2012 12:04 AM PDT

ទិដ្ឋភាព​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ ប៉ូលិស​ខណ្ឌ​សែន​សុខ កាលពី​វេលា​ម៉ោង​៤​និង​៣០​នាទីរសៀល​ថ្ងៃ​ទី​១៧​ មេសា ២០១២ បាន​តាម​ប្រមាញ់​​ចាប់​ចោរ​ឆក់​ម្នាក់​ដែល​ធ្វើ​សកម្ម​ភាព​​ឆក់​ខ្សែ​.​ក​ទម្ងន់​៣​ជី ពី​ស្ដ្រី​ម្នាក់​នៅ​តាម​បណ្ដោយផ្លូវ​ភ្នំពេញ-​ហាណូយ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ​រហូត​ទាល់តែ​បាន បើ​ទោះបី​ចោរនោះ​បើក​ម៉ូតូប្រភេទ​ទំនើប​ចូល​ទៅ​ពួន​ក្នុងផ្ទះ​របស់​ខ្លួន​នៅ​ក្នុង​ភូមិ​ទី​២ សង្កាត់​ច្រាំង​ចំរេះ​ទី​១

ព្យុះ​ភ្លៀង​១​​មេធំ​​បោកបក់​​បំផ្លាញ​​ផ្ទះ​៥ខ្នង ​​រលំ​ដើម​​ឈើ​ធំ១ដើម ​ប៉ាណូ៨ និងស្លាក​គណបក្ស​​ចំនួន៣​

Posted: 18 Apr 2012 11:50 PM PDT

ទិដ្ឋ​ភាព​ក្រោយ​ពេល​ព្យុះភ្លៀង
ខេត្ត​ស្វាយរៀង ៖ ​ព្យុះ​ភ្លៀង​១​​មេធំ​​​​បាន​​​បោក​បក់​យ៉ាងខ្លាំង​ចាប់ពីម៉ោង៥ ​និង៣០នាទី​ល្ងាច ​រហូត​ដល់​ម៉ោង៧យប់​ថ្ងៃទី១៨ ​មេសា ២០១២ ​ដោយ​លាយឡំ​​ជាមួយផ្គរ​រន្ទះ ផ្លេក បន្ទោរ​ និងព្យុះបណ្តាលឱ្យ​​​​ផ្ទះប្រជាពលរដ្ឋ​​ចំនួន​៥​ខ្នង ​ត្រូវ​ខូច​ខាត​​ស្ទើរ​​ទាំងស្រុង ។

ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​​​3ថ្ងៃ​​​​គ្រោះ​ថ្នាក់​​​ចរាចរណ៍នៅសៀម​រាប​មាន​6ករណី​

Posted: 18 Apr 2012 11:47 PM PDT

ខេត្ត​​​សៀម​រាប​ ៖ គ្រោះ​ថ្នាក់​​​ចរាចរណ៍​​​​​នៅ​ក្នុង​អំឡុង​​​ពិធី​​​បុណ្យ​​​ចូល​ឆ្នាំ​​រយៈពេល​បី​ថ្ងៃ​​​​​បាន​​​​​កើត​ឡើង​​​៦​ករណី​លើស​​ឆ្នាំមុន​១​ករណី​​​ដោយ​​​​សារ​​​ការ​​បើក​​បរ​​​ក្នុង​ស្ថាន​ភាព​​​ស្រវឹង​​ ​​និង​បើក​​បរ​​ហួស​​​ល្បឿន​​​កំណត់ ។ ​នេះ​បើ​តាម​ការ​អះអាង​​​ពី​មន្ត្រី​​​​ប៉ូលិស​​ផ្នែក​ចរាចរណ៍​​ខេត្ត ។

បេក្ខ​ជន​​ប្រុស-ស្រី​​ចំនួន​១១១.២២៦​នាក់ ​បាន​ឈរ​ឈ្មោះ​សម្រាប់​​ការ​បោះ​ឆ្នោត​ឃុំ-សង្កាត់​​អាណត្តិ​ទី​៣

Posted: 18 Apr 2012 11:43 PM PDT

រាជធានីភ្នំពេញ ៖ ​យោងតាម​សេចក្តី​ប្រកាស​​ព័ត៌​មាន​​របស់​ គ.ជ.ប ចេញ​ផ្សាយ​កាល​ពី​ថ្ងៃទី​១៨ មេសា ២០១២ ​ឱ្យ​បាន​ដឹង​ថា សម្រាប់​ការបោះ​ឆ្នោត​​ជ្រើសរើស​​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​អាណត្តិ​ទី​៣

បុរសលេបថ្នាំ​​ពុល​ដោយ​សារ​ប្រពន្ធរត់​ចោល​បាន​ទៅ​បន់​ស្រន់​​លោក​យាយ​ពេញ​នៅ​វត្តភ្នំ​

Posted: 18 Apr 2012 11:34 PM PDT

រាជធានីភ្នំពេញ ៖ ​បុរស​ឈ្មោះ​​ថា ពេជ្រ​មែន ដែល​​​មាន​ស្រុក​កំណើត​នៅភ្នំ​ប្រាំពីរ ឃុំ​ចក្រី ​ស្រុក​ភ្នំព្រឹក ​ខេត្ត​បាត់ដំបង ហើយ​បាន​ផឹក​ថ្នាំ​កណ្តុរ​​សម្លាប់​ខ្លួន​ដោយ​សារ​ស្រឡាញ់​​ប្រពន្ធ​ពន់​ពេក​​នោះ និង​ត្រូវ​បាន​គ្រូពេទ្យ​ជួយ​សង្គ្រោះ​​ទាន់​ពេលវេលា​រួចផ​ុត​ពី​សេច​ក្តី​ស្លាប់​នោះ​ ពេល​​នេះ​កោះ​សន្តិ​ភាព​បាន​​ជួប​​គាត់​ម្តង​ទៀត​នៅ​រមណីយ​ដ្ឋាន​​វត្តភ្នំ​ កាល​ពី​ព្រឹក​​ថ្ងៃទី​​១៩ មេសា ២០១២ ក្រោម​ទឹក​

​ឧ​ក្រិដ្ឋ​​​ជន​ចម្លែក​​ព្រៃ​​ផ្សៃ​​ចូល​ចិត្ត​​​​តែ​ស៊ីសាច់​​មនុស្ស​​

Posted: 18 Apr 2012 11:28 PM PDT

អត្ថ​បទ​ត​ទៅ​នេះ​​​ លើក​ឡើង​​​តែ​ពី​​ពួក​ឧក្រិដ្ឋ​ជន​​​ព្រៃ​ផ្សៃ​​​​​​ចម្លែក​​​ដែល​ចូល​​ចិត្ត​​ស​ម្លាប់​​មនុស្ស​​​ ព្រោះ​តែ​​​ចង់​ស៊ីសាច់​​មនុស្ស​ប៉ុណ្ណោះ​ មិន​សូវ​​​​មាន​គោល​ដៅ​​អ្វី​​ផ្សេង​​​​ក្រៅ​​ពី​​​ហ្នឹង​ទៀត​ឡើយ ។

ក្រោយបុណ្យចូលឆ្នាំពលករ​ចំណាកស្រុកសម្រុកឆ្លងដែនទៅប្រទេសថៃ

Posted: 18 Apr 2012 11:25 PM PDT

ក្រុងប៉ោយប៉ែត ៖ ក្រោយពិធី​ប​ុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិ​បាន​កន្លង​​ផុតទៅ ​នៅក្រុង​ប៉ោយ​ប៉ែត​គេ​ឃើញ​​ពលករចំណាក​ស្រុក​ដែល​មាន​ចំនួន​កាន់​តែ​ច្រើនឡើង បាន​​ចុះ​ពី​​រថយន្ត​តូច-ធំ​ ដើម្បី​​ឆ្លង​ដែន​ដោយ​ខុសច្បាប់​​ចូល​ទៅ​ប្រទេស​ថៃ​​ យ៉ាងពពាក់ពពូន ។ ដោយ​សារ​បញ្ហា​នេះ​ ​នៅ​ថ្ងៃទី​១៨ មេសា ​​គេឃើញ​ប៉ូលិស​​ក្រុង​ប៉ោយ​ប៉ែត​ ដាក់​កម្លាំង​

ជើងហោះ​ហើរ​ថ្មី​របស់​ក្រុម​ហ៊ុន​​អាកាស​ចរណ៍​ស៊ីវិល​​បើក​សម្ពោធ​​នៅអាកាស​យាន​ដ្ឋាន​​ក្រុង​សៀមរាប

Posted: 18 Apr 2012 11:18 PM PDT

ខេត្តសៀមរាប​ ៖ តាម​ប្រភព​ច្បាស់​ការណ៍​​ពី​មន្ត្រី​​អាកាស​​យាន​ដ្ឋាន​​អន្តរជាតិ​សៀមរាប ​ឱ្យ​ដឹង​កាល​ពី​រសៀល​ថ្ងៃ​ពុធ ​ទី​១៨ មេសា ២០១២ នេះថា ​នៅ​អាកាស​យាន​ដ្ឋានអន្តរ​​ជាតិ​សៀម​រាប ​នាវេលា​ម៉ោង​៩​និង​៣០​នាទី​យប់​ថ្ងៃទី​១៩ មេសា នេះ​នឹង​មាន​ពិធី​បើក​សម្ពោធ​​ជើង​ហោះ​​ហើរ​​ថ្មី​របស់​​ក្រុម​ហ៊ុន​អាកាស​ចរណ៍​ស៊ីវិល​មួយ​ទៀត​ទី​២៤ ​នៅ​ក្នុង​ព្រះរាជា​ណា​ចក្រ​កម្ពុជា ដែល​​ធ្វើ​​ការ​ហោះ​ហើរ​ត្រង់​

Heo Yun Mi តារាម៉ូដែល​វ័យ​ក្មេង​លេច​ធ្លោ​នៅ​ទី​ក្រុងអ៊ីងឆុន ប្រទេសកូរ៉េ​ខាងត្បូង

Posted: 18 Apr 2012 11:17 PM PDT

តា​រា​ម៉ូដែល​  Heo Yun Mi
ការ​ចេះ​រៀប​ចំ​តុប​តែង​ខ្លួនគឺ​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​ គួប​ផ្សំ​នឹង​រូបសម្បត្តិ​ពី​​ធម្មជាតិ​ល្អ​ល្អះ​​នោះ រឹងរឹត​តែ​ធ្វើ​ឱ្យ​យើង​ស្រស់​ស្អាត​ថែម​មួយ​កម្រិត​ទៀត ។ រីឯការ​ស្លៀក​ពាក់​​ក៏​ជា​ផ្នែក​មួយ​ជួយ​លើក​នូវ​រូប​សម្រស់​របស់​យើង​ផងដែរ ។ ងាក​មក​ទស្សនា​រូបថត​របស់​តា​រា​ម៉ូដែល​ Heo Yun Mi វិញ ជា​មួយ​នឹង​រូប​សម្រស់​ស្រស់​ស្អាត ទឹក​មុខ​ឡើងស្រទន់​មាន​មន្ត​ស្នេហ៍​ អម​ដោយ​ការ​ស្លៀក​​រ៉ូប​មីនី ពណ៌​ស ពាក់​ស្រោម​ជើង​សាច់​ស្តើង​ដល់​គល់​ភ្លៅ ធ្វើ​ឱ្យ​ប្រិយមិត្ត​ដែល​ចូល​ចិត្ត​តាម​ដាន​​​ព័ត៌មាន​តាម​ប្រព័ន្ធ​អ៊ីន​ធើរ​ណេត​ លាន់​មាត់​កោត​សរសើរ​នូវ​រូប​សម្រស់​របស់​​​នាង​ស្ទើរ​គ្រប់​ៗ​គ្នា ។

មៀម​​ជាប្រភេទ​សត្វ​មាន​​​​ឥទ្ធិពល​​ក្នុង​​រឿង​​ធ្មប់​​

Posted: 18 Apr 2012 11:06 PM PDT

មៀម​​ជាប្រភេទ​សត្វ​មាន​​​​ឥទ្ធិពល​​ក្នុង​​រឿង​​ធ្មប់​​
ក្នុង​រូប​ភាព​​​​នេះ គឺ​​ជាសត្វ​​មៀម​ដែល​​​បង្ហាញ​​មុខ​ពីទុយោ​​ទឹក​​ក្នុង​​​ខណ្ឌ​​​«ឡេកឌី​​ស្ទ្រិក» ប្រទេស​អង់គ្លេស​ ។ ​​លោក​​ អេន​​ ធូន​​ អ្នក​​ថត​​រូប​​សត្វ​ព្រៃ​​​ដែល​​ថត​រូប​គួរ​ឱ្យ​​​អស់​សំណើច​​​

នាឡិកា​​​ និង​​​កែវ​ឆ្លុះ​​ចម្ងាយ​​ឆ្ងាយ​​​​​​​​អាយុកាល100ឆ្នាំ​

Posted: 18 Apr 2012 11:04 PM PDT

នាឡិកា​​​ និង​​​កែវ​ឆ្លុះ​​ចម្ងាយ​​ឆ្ងាយ​​​​​​​​អាយុកាល100ឆ្នាំ​
«ឡុក ហ្គេត» ​ជានាឡិកា​​របស់​​អ្នក​ដំណើរ​​​ឈ្មោះ វីលលៀម​​ ហង់រី​​ អាល​លេន និង​កែវ​ឆ្លុះ​​​ជា​សម្បត្តិ​​គំរូ​​ដែល​ប្រទះ​ឃើញ​​​ពីគ្រោង​នា​វា​​ទី​តានិក​ ត្រូវ​​បាន​​ដាក់​ដេញ​ថ្លៃ​​​នៅ​ទីក្រុង​​

កូន​ភ្លោះ​​ពណ៌​សម្បុរ​​ខុស​គ្នា​​​មាន​អាយុ​​​7ឆ្នាំ​​​

Posted: 18 Apr 2012 11:02 PM PDT

កូន​ភ្លោះ​​ពណ៌​សម្បុរ​​ខុស​គ្នា​​​
សារព័ត៌មាន​​​ដេលី​​ ម៉េល របស់​អង់គ្លេស​​​បាន​ចុះផ្សាយ​​​រឿង​រ៉ាវ​​កូន​ភ្លោះ​​​​​មាន​ពណ៌​​​សម្បុរខុស​គ្នា​​ជនជាតិ​​​អង់​គ្លេស​​ ដោយ​​​ម្នាក់​​សម្បុរ​​​​ខ្មៅ​ និង​​ម្នាក់​ទៀតសម្បុរ​​​ស ជាកូន​ភ្លោះ​​ដ៏​​កម្រ​​មាន​នៅ​​​ក្នុង​​លោក​​ ។

នគរបាល​ឃាត់​​ខ្លួន​សិស្ស​វិទ្យា​ល័យ​ព្រះ​​ស៊ីសុវត្ថិ​​ម្នាក់​សង្ស័យ​ជួញដូរ​​គ្រឿងញៀន​

Posted: 18 Apr 2012 09:07 PM PDT

រាជធានីភ្នំពេញ ៖ ​កម្លាំង​នគរបាល​​ព្រហ្ម​ទណ្ឌ​​នៃ​អធិ​ការ​ដ្ឋាន​នគរបាល​​ខណ្ឌ​​ដូនពេញ បាន​ធ្វើ​ការ​ឃាត់​ខ្លួន​​សិស្ស​វិទ្យា​ល័យ​ព្រះ​ស៊ីសុវត្ថិ​​ម្នាក់​នៅ​ចំណុច​ផ្លូវ​លេខ​១៩ កែង​១៧២ ស្ថិត​ក្នុង​ភូមិ​៤ សង្កាត់​ជ័យ​ជំនះ ​ខណ្ឌ​ដូន​ពេញ ​កាល​ពី​វេលា​ម៉ោង​​១០​និង​១៥​នាទី​ថ្ងៃ​ទី​១៨ មេសា ​២០១២ ​បន្ទាប់​រក​ឃើញ​ថ្នាំ​ញៀន​​ប្រភេទ​ម៉ា​ទឹក​កក ។

ជើង​ឯក​ពិភព​លោក​ផ្នែក​លោត​កំពស់​អ៊ី​ស៊ីន​បា​យេ​វ៉ា​ព្រលយ​ពាក្យ​ពី​ការ​ចូល​និវត្តន៍

Posted: 18 Apr 2012 08:54 PM PDT

នាង​យ៉េ​ឡេ​ណា អ៊ីស៊ីន​បា​យេ​វ៉ាវី​រនា​រី​កីឡា​លោត​កំ​ពស់​ដោយ​ប្រើ​ថ្នោល​របស់រុស្ស៊ី​​បាន​ព្រ​លយ​ពាក្យ​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ទី​១៧​ មេសា​ ខ្លួន​នឹង​ស្ថិត​នៅ​លើ​ទី​លាន​ប្រ​កួត​រយៈ​ពេល​២​ឆ្នាំ​ទៀត​ប៉ុណ្ណោះ​ បន្ទាប់​មក​នឹង​ជ្រើស​រើស​យក​ការ​ចូល ​និ​វត្តិ​ន៍ ។ កីឡាការិនី​វ័យ​២៩​ឆ្នាំ​រូបនេះ​បាន​និយាយ​  ថា​៖ «សម្រាប់​ខ្ញុំៗសម្រេចចិត្ត​ថា ២ឆ្នាំ​ទៀត​ខ្ញុំ​នឹង​ចូល​

ភ្ញៀវ​ទេសចរ​ជាតិ​ជាង​60​ម៉ឺន​នាក់​ទៅ​​កម្សាន្ត​​នៅខេត្ត​​កំពង់​ចាម

Posted: 18 Apr 2012 08:49 PM PDT

ខេត្ត​កំពង់ចាម ៖ នៅ​ក្នុង​រយៈ​ពេល​៣​ថ្ងៃ​នៃ​ឱកាស​បុណ្យ​ចូល​ឆ្នាំ​​ថ្មី​ប្រពៃ​ណី​ជាតិ​ខ្មែរ ​ចាប់​ពី​ថ្ងៃ​ទី​១៣​ដល់​ទី​១៥​ មេសា តាម​តំបន់​រមណីយដ្ឋាន​​នានា​ចំនួន​១០​កន្លែង មាន​ដូច​​​ជា​ ហោង ហ្លួង​ព្រះ​ស្តេច​កន ចំការ​កៅ​ស៊ូ​ជប់ ប្រាសាទ​​ព្រះ​ធាតុ​បាស្រី ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​ ភ្នំ​ហាន់​ជ័យ ភ្នំ​ប្រុស​ភ្នំស្រី នគរ​បាជ័យ ទឹក​ឆា ភ្នំ​ជើង​ព្រៃ ស្ថិត​នៅ​ត្រើយ​ខាង​កើត

ប្រធានាធិបតី​​ចិន​អំពាវនាវ​ឱ្យ​ពង្រឹង​​​ទំនាក់​ទំនង​​ជាមួយ​ថៃ

Posted: 18 Apr 2012 08:46 PM PDT

ប្រធានាធិបតី​ចិន​​លោក​ហ៊ូ​ជីន​តាវ​​​ថ្លែង​កាលពី​​​ថ្ងៃទី១៨​មេសាថា​​​ចិន​និង​​ថៃនឹង​បន្ត​ពង្រឹង​​​​ការផ្លាស់​ប្តូរ​​​មិត្តភាព​​ក្នុង​គ្រប់​កម្រិត​​ទាំងអស់​ ព្រម​ទាំងមិត្ត​ភាព​​​និង​​ទំនុក​ចិត្ត​​គ្នា​ទៅ​វិញ​ទៅ​មក​​។​

ប្រធានា​ធិបតី​ស៊ូ​ដង់​ប្រកាស​សង្គ្រាម​ជាមួយ​ស៊ូ​ដង់​ខាង​ត្បូង​

Posted: 18 Apr 2012 08:43 PM PDT

ប្រធានា​ធិបតី​ស៊ូ​ដង់​ លោក​អូម៉ា​អាល់​ បេ​សៀរ កាល​ពី​ថ្ងៃ​ទី​១៨ មេសា បាន​ប្រកាស​សង្គ្រាម​ជាមួយ​ស៊ូ​ដង់​ខាង​ត្បូង​ដោយ​លោក​លាត​ត្រដាង​ថា លោក​ចង់​ផ្តួល​រំលំ​រដ្ឋា​ភិ​បាល​របស់​ចលនា​ប្រជា​ជន​រំដោះ​ស៊ូ​ដង់​ MPLS នៅ​ក្រុង​ជូ​បា​ ខណៈ​ដែល​ការ​ប៉ះ​ទង្គិច​គ្នា​ខាង​យោធា​កំពុង​មាន​ការ​កើន​ឡើង​នៅ​តាម​ព្រំ​ដែន​រវាង​ប្រទេស​ទាំង​២ ។

សម្តេច​តេជោ​ ហ៊ុន សែន ​​បានទៅ​ដល់​​​​ជប៉ុន​ហើយ ក្នុង​កិច្ច​​ប្រជុំកំពូល​​មេគង្គ​​​-ជប៉ុន ​លើកទី៤​ និង​​គ្រោង​ចុះ​ហត្ថលេខា​​​លើ​លិខិត​​​ប្តូរសារជាច្រើន

Posted: 18 Apr 2012 08:39 PM PDT

រាជធានីភ្នំពេញ ៖ ​តាម​​​ការ​អញ្ជើញ​​​​របស់​លោក​យូស៊ី​​​ហ៊ីកុ ​ណូដា ​​នាយករដ្ឋ​មន្ត្រី​ជប៉ុន ​សម្តេច​នាយក​រដ្ឋ​មន្ត្រី ​ហ៊ុន សែន ​បាន​ដឹក​នាំ​​គណៈ​​ប្រតិ​ភូ​​​ជាន់ខ្ពស់​​រាជ​រដ្ឋាភិបាល​​​កម្ពុជា​អញ្ជើញ​​​ទៅ​ចូលរួម​​កិច្ចប្រជុំ​​​កំពូលមេគង្គ​-​​ជប៉ុន ​​លើកទី៤ ​នៅទីក្រុង​​តូក្យូប្រទេស​ជប៉ុន​ និង​​បាន​ទៅ​ដល់​​ប្រទេស​ជប៉ុនហើយ ​កាលពីវេលាម៉ោង​​១១ និង​៣០​នាទីព្រឹក​

ឆ្មា​សំ​ណ័ព្វរបស់​មេ​ដឹក​នាំ​រុស្ស៊ីល្បី​ថា​បាត់​ខ្លួន​ចេញ​ពី​ផ្ទះ​

Posted: 18 Apr 2012 08:37 PM PDT

ឆ្មា​សំ​ណ័ព្វរបស់​មេ​ដឹក​នាំ​រុស្ស៊ី
ដូ​រ៉ូ​ហ្វេ​ ជា​ឆ្មារបស់​ប្រធានា​ធិបតី​រុស្ស៊ី​ លោក​ឌីមីទ្រី​ ម៉េត​វេ​ដេវ​ និង​លោក​ស្រី​​ស្វេត​ឡាណា​​ ​​ដើរ​នៅក្នុង​ផ្ទះ​នៅ​ទី​ក្រុង​មូស្គូ​ ​កន្លង​មក​​​​លេច​ឮ​ដំណឹង​ថា​​វា​បា​ត់​ខ្លួន​ពី​ក្នុង​ផ្ទះ​។

ឈុត​រាត្រី​របស់​ព្រះ​អង្គ​ម្ចាស់​ក្សត្រី​ដាយអាណា​ដាក់​តាំង​បង្ហាញ​

Posted: 18 Apr 2012 08:34 PM PDT

ឈុត​រាត្រី​របស់​ព្រះ​អង្គ​ម្ចាស់​ក្សត្រី​ដាយអាណា​
​ឈុត​រាត្រី​ស-​ខ្មៅ​ របស់​ម្ចាស់​ក្ស​ត្រី​ដាយ​អាណានៃ​ប្រទេស​វែល​ ដែ​លបាន​សោយទិ​​វង្គត​ត្រូវគេ​ដាក់​តាំង​បង្ហាញ​​នៅ​ឯ​ព្រះ​រាជ​វាំង​កេន​ស៊ីង​តុន​ ក្នុង​ទី​ក្រុង​ឡុង​ ប្រទេស​អង់​

ពេជ្រ​ជាគ្រឿង​អល​ង្កា​រគ្រោង​ដាក់​ដេញ​ថ្លៃ​នៅ​ទី​ក្រុង​ឡុង​

Posted: 18 Apr 2012 08:28 PM PDT

ពេជ្រ​ជាគ្រឿង​អល​ង្កា​រគ្រោង​ដាក់​ដេញ​ថ្លៃ​នៅ​ទី​ក្រុង​ឡុង​
បុគ្គ​លិក​មជ្ឈ​មណ្ឌល​ដាក់​ដេញ​ថ្លៃ​ក្នុង​ទី​ក្រុង​ឡុង​ ប្រទេស​អង់​គ្លេស​​ ​​លើ​ក​បង្ហាញ​ចិញ្ចៀន​ពេជ្រ​​ដ៏​ស្រស់​ស្អាត​​មាន​លក្ខណៈ​៤​ជ្រុង​ទំ​ហំ​៣៤,០៥​ការ៉ាត់​ តម្លៃ​ប្រហែល​ពី​៣,៦​ទៅ​៥

កូន​ភ្លោះ​បែក​គ្នា​អស់​រយៈ​ពេល​55​ឆ្នាំ​ទើប​បាន​ជួប​គ្នា​វិញ

Posted: 18 Apr 2012 08:25 PM PDT

កូន​ភ្លោះ​បែក​គ្នា​អស់​រយៈ​ពេល​55​ឆ្នាំ
សារ​​ព័ត៌​មាន​«​ដឹ​មីរ័រ​» ​បាន​ចុះ​ផ្សាយ​រឿង​រ៉ាវ​ចំឡែក​របស់​កូន​ភ្លោះ​មួយ​គូ​នៅ​ទី​ក្រុង​រ៉ុត​ធ័រ​ហេម​ ប្រទេស​អង់​គ្លេស​ បាន​ជួប​គ្នា​ជា​ថ្មី​ ក្រោយ​ពី​ព្រាត់​គ្នា​អស់​រយៈ​ពេល​៥៥​ឆ្នាំ​។ អ្នក​ស្រី​ជេន​នី​ហ្វើ​ វីល​សុន​ និង​អ្នក​ស្រី​​ខេត​លីន​ មីល​ ជាកូន​ភ្លោះ​បាន​បែក​គ្នា​ខណៈ​ពេល​អាយុ​នៅតិច​ ព្រោះ​ឪពុក​ម្តាយ​មិន​អាច​​ចិញ្ចឹម​បាន​ និង​ផ្តល់​ជាកូន​ធម៌​ដល់​​គ្រួសារ​

ប្រគល់​រូប​ចំលាក់​ដែល​បាត់​បង់​ជូន​ដល់​សារមន្ទីរ​​ប្រទេស​អ៊ី​រ៉ាក់​វិញ​

Posted: 18 Apr 2012 08:23 PM PDT

​រូប​ចំលាក់​ដែល​បាត់​បង់
បុគ្គ​លិក​សារ​មន្ទីរ​ជាតិ​លីបង់​ក្នុង​ទី​ក្រុងបៃ​រួត​​ ​​បង្ហាញ​​ព្រះ​បដិមា​ដែល​ត្រូវ​គេ​លួច​​ក្នុង​សម័យ​​​ដែល​សហ​រដ្ឋ​អាមេរិក​ធ្វើ​សង្គ្រាម​នៅ​អ៊ីរ៉ាក់ កាលពី​ឆ្នាំ​២០០៣​ ​​​ប្រគល់​ដល់អ៊ី​រ៉ាក់​ជាផ្លូវ

ក្មេង​ទំនើង​​បើករ​ថយន្ត​បុកបង្គោល​តឿ​ដាក់​​ច្រវាក់​​ព័ទ្ធ​របង​​មន្ទីរពេទ្យ​មិត្ត​ភាព​​ខ្មែរ​-សូវៀត

Posted: 18 Apr 2012 08:12 PM PDT

រាជធានីភ្នំពេញ ៖ ​យុវជន​​​ទំនើង​បើករថ​យន្តកាម​រី​​ឆ្លាម ពណ៌ស្ករ ​​គេច​ពី​ម៉ូតូ​ជ្រុលទៅ​​បុក​​បង្គោល​​តឿ​ដាក់​​ច្រវាក់​​​នៅលើ​​ខឿន​​​ចិញ្ចើម​​ផ្លូវជាប់របង​​មន្ទីរពេទ្យ​​​មិត្តភាព​​ខ្មែរ-សូវៀត បណ្តាលឱ្យ​​រលំបង្គោលតឿអស់មួយ​ ឯ​រថយន្ត​ខូចខាត​​ផ្នែក​ខាង​មុខ​ ​​ ព្រមទាំង​ផ្ទុះ​ពោង​សុវត្ថិភាព ​​កាល​ពីវេលាម៉ោង​​​​១០​ និង​៣៥​នាទីយប់ ​​​ថ្ងៃ​ទី១៨ ​មេសា តាម​​បណ្តោយផ្លូវ​

កម្ម​ករ​រោង​ចក្រ​​អេស​អេច​ប្រមាណ​៨០០​នាក់ ​ធ្វើ​កូដ​កម្ម​សុំ​ឱ្យ​​ដោះ​ស្រយា​៩​ចំណុច​

Posted: 18 Apr 2012 08:10 PM PDT

រាជធានីភ្នំពេញ ៖ ​កម្ម​ករ​ប្រមាណ​​៨០០​នាក់ ​​នៅរោង​ចក្រ​កាត់​ដេរ​​អេស​អេច​​ ស្ថិត​ក្នុង​ភូមិ​អង្គ​កែវ ​សង្កាត់​ចោមចៅ ​ខណ្ឌពោធិ៍​សែន​ជ័យ ​បាន​ធ្វើ​កូដ​កម្ម​មិន​ចូលធ្វើ​ការ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​កាលពី​វេលា​ម៉ោង​៨​ព្រឹក​ថ្ងៃទី​១៩ មេសា ​២០១២ ។

ថ្ងៃចូល​ឆ្នាំ​ថ្មី​ប្រពៃណី​​ខ្មែរ​​ទៅ​ផឹក​ស៊ី​​ក្នុង​វត្ត​​ទាស់​ពាក្យ​សម្តី​គ្នា​ វាយ​គេ​៣​ដៃ​គេ​ហៅ​មិត្ត​ភក្តិ​ទៅ​តាម​បាញ់​ដល់​ផ្ទះ​

Posted: 18 Apr 2012 08:09 PM PDT

ខេត្ត​កំពង់​ធំ​ ៖ ​យុវជន​ម្នាក់​ទៅធ្វើ​ការ​នៅ​​ប្រទេស​ថៃ ​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ជាតិត្រឡប់​​មក​លេង​ស្រុក​កំណើត​បាន​​ទៅ​ផឹក​ស៊ី​ជា​មួយ​មិត្ត​ភក្តិ​៥​នាក់ ​នៅ​ក្នុង​វត្ត​ទំពរ ហើយ​​បាន​ទាស់​សម្តីគ្នា និង​​វាយ​យុវ​ជន​​ម្នាក់​​នៅ​ក្រុម​ផឹក​ស៊ី​ផ្សេង​ទៀត​​ចំនួន​៣​​ដៃ ធ្វើ​ឱ្យ​​​យុវជន​នោះ​ខឹង​បាន​ទូរស័ព្ទ​​ហៅ​មិត្តភក្តិ​​ជា​ប៉ូលិស​​ទៅ​​សង​សឹក​ តាម​បាញ់​ដល់​ផ្ទះ​ចំនួន​២​គ្រាប់ រហូត​ធ្លាយ​ភ្លៅ​ខាង​ឆ្វេង ។ ករណី​​​នេះ​កើត​

ណា​ដាល់​ឆ្លង​ចូល​ជុំ​ទី​៣​​ប្រកួត​តឺន្នីស ATP Monte Carlo Masters​នៅ​ម៉ូ​ណា​កូ

Posted: 18 Apr 2012 08:06 PM PDT

យុទ្ធ​នា​ការ​ដណ្តើម​យក​ពាន​ជើង​ឯក​តឺន្នីស​កម្ម​វិធី ATP Monte Carlo Mastersជា​លើក​ទី​៨​របស់​កីឡាករ​អេស្ប៉ាញ​រ៉ា​ហ្វា​អែល ណា​ដាល់​កំពុង​តែ​ដំណើរ​ការ​ទៅ​មុខ​​ជា​បណ្តើរ​ៗ​ហើយ​ខណៈ​កាល​ពី​ថ្ងៃ​១៨​មេសា​គេ​បាន​ឆ្លង​ផុត​ជុំ​ទី​២​។​

សភាថៃកំពុង​ប្រជុំ​​លេច​រូប​វីដេអូ​​កូន​ជ្រូក​

Posted: 18 Apr 2012 08:05 PM PDT

នៅពេល​​សភា​ថៃកំពុង​តែរួម​ប្រជុំ​​រូប​នារី​ស្រាត​ម្នាក់​​ស្រាប់​តែលេច​​នៅលើ​បណ្តា​​អេក្រង់ ​​ធំៗ​​ដែល​ដាក់​នៅ​​មុខ​បណ្តា​​សមាជិក​សភា​ដែល​កំពុង​​តែជជែក​ពិភាក្សា​​គ្នា​ពី​​រដ្ឋធម្មនុញ្ញ​​​ជំនួស​​​​រូប​របស់​​​អ្នក​ថ្លែង​ ។ ប្រធាន​សភា​ថៃ​បាន​​លើក​ឡើង​ពីរឿង​នេះ​ថា​នោះ​ជា​ការ​លួច​បញ្ចូល​មួយ​ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!