VOA News: ព័ត៌មាន: “ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ២១ មករា​ យប់” plus 1 more

VOA News: ព័ត៌មាន: “ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ២១ មករា​ យប់” plus 1 more


ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ២១ មករា​ យប់

Posted: 21 Jan 2012 09:26 AM PST

នីហ្សេរីយ៉ា៖ ពួក​ប៉ូលិស​នីហ្សេរីយ៉ា (Nigeria) និយាយ​ថា​មាន​មនុស្ស​យ៉ាង​តិច​ណាស់​៧​នាក់​បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​ការ​បំផ្ទុះ​គ្រាប់បែក​រៀបចំ​ជា​លំដាប់​មួយ​ចំនួន ដែល​បាន​យក​ការិយាល័យ​ប៉ូលិស និង​ការិយាល័យ​រដ្ឋាភិបាល​នៅ​ក្នុង​ក្រុង​កាណូ (Kano) នា​ប៉ែក​ខាង​ជើង​ប្រទេស​ជា​ទីដៅ​នៃ​ការ​វាយ​ប្រហារ។

ស.រ.អ.៖ លោក​ប្រធានាធិបតី ស.រ.អ. បារ៉ាក់ អូបាម៉ា បាន​សុំ​ដល់​សភា និង​ប្រទេស​ឱ្យ​គាំទ្រ​ការ​ផ្តើម​គំនិត​ថ្មី​របស់​លោក​ដើម្បី​លើក​ស្ទួយ​វិស័យ​ទេសចរណ៍ ដែល​លោក​បាន​មាន​ប្រសាសន៍​ថា វា​នឹង​បង្កើត​ការងារ។

ឥណ្ឌា៖ ពួក​អ្នក​និពន្ធ​បាន​អាន​ផ្នែក​ខ្លះ​នៃ​សៀវភៅ The Satanic Verses របស់​លោក​សាលម៉ាន់ រ៉ាស្សដាយ (Salman Rushdie) ដែល​បាន​ត្រូវ​ហាម​ប្រាម​នៅ​ក្នុង​មហោស្រព​អក្សរសាស្ត្រ​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ក្នុង​ប្រទេស​ឥណ្ឌា។

អង់គ្លេស៖ និយតករ​ទូរគមនាគមន៍​អង់គ្លេស Ofcom បាន​លប់ចោល​អាជ្ញាប័ណ្ណ​នៃ​ទូរទស្សន៍​រដ្ឋ Press TV របស់​ប្រទេស​អ៊ីរ៉ង់។

<!--AV-->

 

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ២១ មករា​

Posted: 21 Jan 2012 06:05 AM PST

គុយ​បា៖ ពួក​សកម្មជន​សិទ្ធិ​មនុស្ស​​គុយ​បា​និយាយ​ថា​លោក​ វីលមែន វីឡា មែនដូហ្សា (Wilman Villar Mendoza) ​អ្នក​ប្រឆាំង​ដែល​ជាប់​ពន្ធនាគារ​បាន​ទទួល​មរណៈ​ភាព​​បន្ទាប់​ពី​​ការ​ធ្វើ​កូដកម្ម​​បង្អត់​អាហារ​​រយៈពេល​​៧​សប្តាហ៍​មក។

នី​ហ្សេរីយ៉ា៖ មាន​ការ​ផ្ទុះ​ជា​ច្រើន​បាន​កើត​មាន​ឡើង​នៅនីហ្សេរីយ៉ា។ យោង​តាម​ការ​រាយការណ៍​ពី​ទូរទស្សន៍​រដ្ឋ​នីហ្សេរីយ៉ា​ មាន​អ្នក​ដាក់​គ្រាប់​បែក​អត្ត​ឃាតុ​ក្នុង​រថយន្ត​ម្នាក់​​ បាន​វាយ​ប្រហារ​ទី​ស្នាក់​ការ​ធំរបស់​ប៉ូលីស​​នៅ​ក្នុង​ទីក្រុង​ខាណូ (Kano) កាល​ពី​ថ្ងៃ​សុក្រ​ និង​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​នាក់​រង​របួស។

ស៊ីរី៖ អំពើហិង្សា​ទៅ​លើ​ពួក​បាតុករ​ប្រឆាំង​និង​ទាម​ទារ​ឲ្យ​ប្រធានធិបតិ​បាសារ អាល អាសាទ (Bashar al – Assad) នៅ​ក្នុង​ប្រទេស​នៅតែកើតមានឡើង។ លោករ៉ាមី អាបដូល រ៉ាមែន (Rami Abdul – Rahman) ​សកម្មជន​ស៊ីរី​ ​បាន​ប្រាប់​វីអូអេ​សំឡេង​សហរដ្ឋ​អាមេរិក​ថា​មាន​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​៤​នាក់​​បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​​អំពើ​ហិង្សា​ទូទាំង​ប្រទេស​ជាតិ​។

អាហ្វ​ហ្គានីស្ថាន ៖ បារាំង​ប្រាប់​ឲ្យ​ដឹង​ថា​ខ្លួន​នឹង​​​បញ្ឈប់​ជាបណ្តោះ​អាសន្ន​​ដល់​ការ​ហ្វឹកហ្វឺន​​និង​កិច្ច​ប្រតិបត្តិការ​រួម​គ្នា​ទាំងអស់​​នៅអាហ្វ​ហ្គានីស្ថាន ​បន្ទាប់​ពី​​ទា​ហាន​អាហ្វហ្គានីស្ថាន​ម្នាក់​​បាន​បាញ់​សម្លាប់​​កងទ័ព​​បារាំង​៤​នាក់​និង​ធ្វើ​ឲ្យ​ទាហាន​បារាំង​១៥​នាក់​បាន​ត្រូវ​របួស​នៅ​ក្នុង​ស្រុក​ថេកហាប់ ​​នៃ​ខេត្ត​ ខាភីសា ​ភាគ​ខាង​កើត​ប្រទេស​អាហ្វហ្គា​នីស្ថាន។

អាហ្វ​ហ្គានីស្ថាន៖ មាន​ឧប្ប​ត្តិហេតុ​​ជា​ច្រើន​​របស់​កងទ័ព​អាហ្វ​ហ្គានីស្ថាន​បាន​បាញ់​ប្រហារ​​លើ​កងទ័ព​អន្តរជាតិ​​ក្នុង​ប្រទេស​នេះ។

សហរដ្ឋអាមេរិក៖ បេក្ខជន​៤​នាក់​ដែល​កំពុង​ប្រកួត​ប្រជែង​​ដើម្បី​ឲ្យ​​បាន​ទទួល​ការតែងតាំង​​ជា​បេក្ខ​ជន​ប្រធានាធិបតី​​ខាង​គណបក្ស​សាធារណរដ្ឋ​ កំពុង​កំពុង​ជួប​ជាមួយ​​ពួក​អ្នក​បោះឆ្នោត​នៅ​ពាស​ពេញ​​រដ្ឋ​នោះ​កាល​ពី​ថ្ងៃ​សុក្រ​ដើម្បី​ឲ្យ​បាន​​​ទទួល​ការ​គាំទ្រ​​ក្នុង​រដ្ឋ​ ការ៉ូលីណា ខាងត្បូងមួយ​ថ្ងៃ​មុនពេល​រដ្ឋ​តំបន់​ខាង​ត្បូង​នោះ​ ធ្វើ​​ការ​បោះឆ្នោត​បឋម​របស់​ខ្លួន។

អ៊ីរ៉ុង៖ មន្រ្តី​កំពូល​យោធា​សហរដ្ឋ​អាមេរិក​ម្នាក់​​បាន​ធ្វើ​ការ​ចរចារ​​យ៉ាង​សម្ងាត់​កាល​ពី​ថ្ងៃ​សុក្រ​ជាមួយ​​ពួក​មេដឹកនាំ​អ៊ីស្រាអែល​លើ​របៀប​ឆ្លើយ​តប​ដល់​កម្មវិធី​នុយគ្លែអ៊ែ​រដ៏​ចម្រូង​ចម្រាស់​របស់​អ៊ីរ៉ង់​ ដែល​ប្រទេស​ទាំង​ពីរ​មាន​ការ​ភ័យ​ខ្លាច​​ថា​ត្រូវបាន​​អ៊ីរ៉ង់​ប្រើ​ប្រាស់​សម្រាប់ការ​​អភិវឌ្ឍ​អាវុធ​នុយ​ក្លេអ៊ែរ។

ហុងហ្គារី៖​ កំពុង​​បន្ទន់​ខ្លួន​​ទៅ​តាម​ការ​ទាម​ទារ​របស់​សហ​ភាព​អឺរ៉ុប ​ដែល​ឲ្យ​ខ្លួន​ផ្លាស់​ប្តូរ​​ច្បាប់​របស់​​ប្រទេស​នោះ​ជា​ច្រើន​​ដែល​ចោទ​ជាបញ្ហា​​ដល់​ឯករាជ្យ​ភាព​​របស់​ធនាគារ​កណ្តាល​​ ប្រព័ន្ធ​តុលាការ​និង​បណ្តាញ​ផ្សាយ​ព័ត៌មាន​របស់​ប្រទេស​នោះ។

<!--AV-->

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!