Koh Santipheap Daily

Koh Santipheap Daily


ផឹកស៊ី​ស្រវឹង​តែង​បង្ក​​អំពើ​ហិង្សា​លើ​ប្រពន្ធ​កូន​ ពេល​​ប៉ូលិស​ហៅ​មក​សួរ​នាំ​យក​គ្រាប់​បែក​​មក​ជា​មួយ​

Posted: 18 Jan 2012 12:05 AM PST

ខេត្តកំពង់ធំ ៖ បុរស​ម្នាក់​​​ទម្លាប់​ឱ្យ​តែ​ផឹក​ស៊ីស្រវឹង​តែង​ប្រើ​អំពើ​ហិង្សា​​​ទៅលើ​ ប្រពន្ធ​កូន​ ខណៈសមត្ថ​កិច្ច​​កោះ​​ហៅ​មក​សួរនាំ​ស្រាប់​តែ​​ឆែក​ឃើញ​គ្រាប់​បែក​ដៃ​ មួយគ្រាប់​យក​មក​ជា​មួយ ។ ​ហេតុការណ៍​នេះ​​កើ​ត​ឡើង​កាលពី​វេលា​​ម៉ោង​​៥​និង​៤០​នាទី​ល្ងាចថ្ងៃទី​១៧ មករា ២០១២ ​នៅ​ចំណុច​ភូមិ​ឫស្សី​​ដួច ឃុំ​សាលា​វិស័យ ​ស្រុក​ប្រាសាទ​បល្ល័ង្ក ។

​អភិ​បាល​​ខណ្ឌ​ដង្កោ​តែង​តាំង​ថ្មី​​ជួប​ជា​មួយ​​​អាជ្ញា​ធរ​សង្កាត់​ព្រែ​ក​កំ​ពឹស​

Posted: 18 Jan 2012 12:05 AM PST

ក្នុងពិធីជួបថ្នាក់ដឹកនាំសង្កាត់
រាជ​ធានី​ភ្នំ​ពេញ​ ៖ ​លោក​នុត ពុធដា​រ៉ា ​អភិ​បាល​​នៃ​គណៈអភិបាល​ខណ្ឌ​​​​​ដង្កោ​ បាន​​ណែ​នាំ​ដល់​ស្មៀន​សង្កាត់​​ព្រែក​កំពឹស​ និង​​លោក​ចៅ​សង្កាត់​​ឱ្យ​សហ​ការ​​​គ្នា​ធ្វើ​​​ការ​ងារ​ឱ្យ​បាន​ល្អ​​ប្រ​ កប​ដោយ​​​ជោគ​ជ័​យ​ ជា​ពិសេស​​​ស្មៀន​សង្កាត់​​​​ត្រូវ​តែ​ធ្វើ​អ្វី​ៗ​​គោរព​ទៅ​តាម​តួនាទី​​ ការ​ងារ​របស់​ខ្លួន​​កុំ​តាំង​ខ្លួនឯង​ខ្ពស់​ជា​ង​លោក​ចៅ​សង្កាត់​​ឱ្យ​​សោះ ​។ ជាង​នេះ​​ទៅ​ទៀត​​ត្រូវ​ចេះ​​គោ​រព​តាម​ឋានា​នុ​ក្រម

ប្រកួត៣ទល់៣ក្រុមម៉ាក ហេនរីឈ្នះក្រុម CM Punk ជាម្ចាស់ជើងឯក WWE Champion

Posted: 18 Jan 2012 12:04 AM PST

សកម្ម​ភាព​នៃ​ការ​ប្រកួត​រវាង​ក្រុម​ទាំង​២
ក្រុម​ម៉ាក ហេនរី, ដូល ហ្ស៊ីក​ឃ្ល័រ​និង​ដេវីដ អូ​ទុន​ហ្គា​បាន​សម្តែង​​ក្តី​សប្បាយ​រីក​រាយ​យ៉ាង​ខ្លាំង​បន្ទាប់​ពី​បាន​យក​ឈ្នះ​គ្រីស ជែរីកូ ស៊ី​អឹម​ផាំង​និង​ដេនៀល ប្រាយ​អាន់​នៅ​ក្នុង​ការ​ប្រកួត​ជា​ក្រុម​៣​ទល់​នឹង​៣ ​ឯសង្វៀន​កីឡាកាស RAW​ កាល​​ពី​រាត្រី​ថ្ងៃ​ចន្ទ​​ត្រូវ​នឹង​ព្រឹក​ថ្ងៃ​អង្គារ​ទី​១៧​មក​រា​នៅ​កម្ពុ​ជា​។ ការ​ប្រកួត​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​ក្រុង Anaheim ស្ថិត​ក្នុង​រដ្ឋ​កា​លី​ហ្វ័រ​នី​ញ៉ា​សហ​រដ្ឋ​អា​មេរិក ។​ ​ថ្វីដ្បិត​តែ​ការ​ប្រ​កួត​នេះ​មើល​ទៅ​ហា​ក់​ដូចជា​រ​ញ៉េ​រញ៉ៃ​បន្តិច​មែន តែ​វា​គឺ​ជា​ការ​​ជួប​ជុំ​កំពូល​ជើង​ខ្លាំង​ៗ​ល្បី​ឈ្មោះ​ប្រ​ចាំ​សង្វៀន​ RAWផង​ដែរ។

​ខ្មាន់កាំភ្លើង​​​បាញ់​​លើ​សេតវិមាន​ជាប់ចោទ​ប៉ុនប៉ង​​ធ្វើ​​​ឃាត​លោកអូបាម៉ា​

Posted: 18 Jan 2012 12:03 AM PST

យុវជន​ខ្មាន់​កាំភ្លើង​​​​​បាញ់​លើ​សេតវិមាន
​​តុលាការ​អាមេ​រិក​​បានធ្វើការ​​​​ចោទប្រកាន់​​​​ជា​ផ្លូវការ​​​កាលពីថ្ងៃទី​​​១៧ មករា ​​លើ​ជន​ឈ្មោះ OSCAR RAMIRO ORTEGA HERNANDEZ ដែលបានបាញ់​មក​លើ​​​សេតវិមាន​​កាល​ពី​​ខែវិច្ឆិកា ​​​កន្លងមក​នេះ ​ដែល​ពុំ​បណ្តាល​ឱ្យ​​​មាន​​មនុស្សណាម្នាក់​​ត្រូវ​របួស​​ពី​បទប៉ុនប៉ង​​ធ្វើឃាត​​​​ប្រធានាធិបតី​​អាមេ​រិក​​​ លោកបារ៉ាក់ អូបាម៉ា​។​ ក្នុងសេចក្តី​​ប្រកាសមួយ​​អយ្យការ​​​សហព័ន្ធ​គូស​បញ្ជាក់​​​ថា យុវជន​​​អាយុ​​២១​ឆ្នាំរូបនេះ ​​​មាន​ដើមកំណើត​​​នៅក្រុង IDAHO FALLS រដ្ឋ​អ៊ី​ដា​ហូ ​

​មេបញ្ជា​ការ​​កងទ័ពស៊ីរី​​សេរី​អំពាវ​នាវ​​ឱ្យ​ការពារ​ប្រជាជន​

Posted: 17 Jan 2012 11:59 PM PST

​ប្រមុខរបស់​​កង​ទ័ព​​​ស៊ីរី​សេរី​​
ដោយ​វាយតម្លៃ​​​បេសក​កម្ម​របស់​ពួកអ្នក​​សង្កេត​ការណ៍​សម្ព័ន្ធ​​​អារ៉ាប់​ថា បរាជ័យ វរ​សេនីយ៍​ឯករីយ៉ាដ ​អាល់ ​​អា​សាអាដ​ ដែលជា​មេ​បញ្ជា​ការ​​របស់​កងទ័ព​ស៊ីរីសេរី ASL បង្កើត​ឡើង​​​ដោយក្រុម​​ទាហាន​​​រត់​ចោលជួរ​បានអំពាវ​នាវ​​​កាលពីថ្ងៃទី​​​១៧ មករា ​​​ដល់​​​ពិភពខាង​ក្រៅ​​​ឱ្យ​ជួយការពារ​​ប្រជាជន​​​ស៊ីវិល​។​ តុល្យការ​​នៃអំពើហិង្សា​​​នាថ្ងៃទី​​​១៧ មករា ​​នោះ​ អ្នក​ស្លាប់​មានយ៉ាងតិច​​​២៤​នាក់ ​​ក្នុងទីក្រុង​​ជា​ច្រើន​​​របស់​ប្រទេស​។ ​​១០ខែ​​​ក្រោយ​បាតុ​កម្ម​ និងការបះបោរ​​​​ប្រឆាំង​​របប​របស់​​លោក​ប្រធានា​ធិបតី​​បាចាអាល់ អាសាដ ​​​តាម អ.ស.ប ​ថា អ្នក​ស្លាប់​​ឡើងដល់​​ជាង​​​​៥.០០០​នាក់ ​​។

​មនុស្ស​ជាច្រើន​រយនាក់​ធ្វើបាតុកម្ម​​​​​មុខសភា​អាមេ​រិក​​ប្រឆាំង​​​​អំពើ​ពុករលួយ​​​

Posted: 17 Jan 2012 11:57 PM PST

​ពួកបាតុករ​​​​អាមេរិក​នៅមុខ​វិមាន​​សភា
​ពួកសកម្មជន​​ប្រឆាំង​​​មូលធន​​និយមជា​ច្រើន​​រយនាក់​​​​កាលពីថ្ងៃទី​​១៧ មករា ​​បាននាំគ្នា​​​​ធ្វើបាតុ​កម្ម​​នៅមុខសភា​នាទីក្រុង​វ៉ាស៊ីនតោន ​​ដើម្បីបរិ​ហារ​​​អំពើពុករលួយ​នយោបាយ​​​នាថ្ងៃ​ដែល​​សភា​​​​ចាប់​ផ្តើម​​​ការងារ​​ឡើងវិញ​ក្រោយ​ពី​សម្រាក​​​ដំណាច់ឆ្នាំ​។​ ពួកបាតុករ​​​មកពី​គ្រប់ទីកន្លែង​​​នៃ​សហ​រដ្ឋ​អាមេរិក​​ដែលមាន​​បំណង​​បើកធ្វើ​​​ទិវា​​សកម្មភាព​​មួយប្រឆាំង​ស្ថាប័ន​​នយោបាយ​​​ពុករលួយ​​មួយ​នោះ​​​ បាន​​ប្រមូលផ្តុំគ្នា​នៅទីលាន​​​ធំ​មុខ​​វិមាន​សភា​​​ក្រោម​ដំណក់​ភ្លៀង​យ៉ាង​ត្រជាក់ ដែលនៅទី នោះ​មានវត្ត​មាន​ប៉ូលិស​​ជាច្រើន​​​សិបនាក់ ។

ក្លឹប Newcastle ទិញ​កីឡាករជម្រើស​ជាតិសេណេហ្គាល់

Posted: 17 Jan 2012 11:47 PM PST

​កីឡាករ​​ខ្សែប្រយុទ្ធសញ្ជាតិ​សេណេ​ហ្គាល់ Demba Cisse
យោង​​ទៅតាម​​ប្រភពព័ត៌មាន​​​ប៊ីប៊ី​ស៊ី​ចេញ​​ផ្សាយ​​​កាលពីថ្ងៃអង្គារ ទី១៧ មករា ឆ្នាំ២០១២ ​បានឱ្យ​ដឹង​ថា៖ ក្លឹប Newcastle ​បាន​សម្រេច​​ទិញ​យក​កីឡាករ​​ខ្សែប្រយុទ្ធសញ្ជាតិ​សេណេ​ហ្គាល់ Demba Cisse ពីក្លឹប Freiburg ដើម្បី​យក​មកពង្រឹង​​ក្លឹប។ ប្រភពព័ត៌មាន​​​ដដែល​នោះ​បានបន្ត​ឱ្យ​ដឹង​​​​​ទៀតថា ក្លឹប Newcaslte បានផ្តល់ក្នុង​​ត្រារយៈ​ ​ពេល៥​កន្លះ ក៏ប៉ុន្តែមិនបាន​បង្ហើប​ឱ្យ​​ដឹង​ពីតម្លៃ​​ខ្លួន​នោះ​ទេ ។

ការពារ​សន្តិសុខ​​​មុនចូលឆ្នាំចិន​

Posted: 17 Jan 2012 11:40 PM PST

រាជធានីភ្នំពេញ​​​​ ៖ ​លោកកែប ជុតិមា ​​អភិ​បាល​​រាជធានីភ្នំពេញ ​​​បានចុះហត្ថលេខា​​​​​​ថ្ងៃ​ទី​​១៧ មករា លើ​សេចក្តី​​ណែនាំ​មួយ ​ស្តីពីការ​​រៀប​ចំ​សន្តិសុខ​​​​សណ្តាប់ធ្នាប់​​ និង​របៀប​​រៀបរយ​​​​សាធា​រណៈ​ក្នុង​ឱកាស​​​បុណ្យ​ចូលឆ្នាំប្រពៃណី​​ចិន-វៀត​ ណាម​ ​ដែល​និង​​ចូលមក​ដល់​​នៅថ្ងៃទី​​​២២ ​មករា ដ៏ខ្លី​​​ខាងមុខនេះ​។​

ពលរដ្ឋ​ជាង​១០០​នាក់​ចេញ​តវ៉ា​​រារាំង​មិន​ឱ្យ​គ្រឿង​ចក្រ​ក្រុម​​ហ៊ុន​​ ចម្ការ​កៅស៊ូ​​ឈូស​ឆាយ​​ដី​ដំណាំ​ ប៉ុន្តែ​ត្រូវបាញ់​​រះ​​របួស​ធ្ងន់​ស្រាល​៤​នាក់

Posted: 17 Jan 2012 11:16 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្តមណ្ឌលគិរី ៖ ​ការប៉ះទង្គិចគ្នា​​ដ៏​ហិង្សា​​មួយ​រវាង​ប្រជា​ពល​រដ្ឋ​​រស់​នៅភូមិ​វាល​៣ ឃុំ​២ធ្នូ ​ស្រុក​ស្នួល ខេត្តក្រចេះ ​ជា​មួយ​ក្រុម​​ហ៊ុន​ T T Y ដោយ​មាន​ការ​បាញ់​​រះ​បណ្តាល​ឱ្យ​​មនុស្ស​៤​នាក់​ក្នុង​ចំណោម​​ជាង​១០០​នាក់ ​រង​របួស​ធ្ងន់ និង​ស្រាល​ បន្ទាប់​​ពី ក្រុម​ហ៊ុន​នេះ​​យក​គ្រឿង​ចក្រ​​ទៅ​ឈូស​​ឆាយ​លើ​ចម្ការ​ដំណាំ​​របស់​បង​ ប្អូន​ប្រជា​ពលរដ្ឋ ហើយ​​ពួកគាត់​ចេញ​តវ៉ា​យ៉ាង​ក្រាញ​រនៀល​​

បើក​​រថយន្ត​ឡើង​ចិញ្ចឹម​​ផ្លូវ​បុក​រលើង​កូន​ឈើ​ និង​បុក​របង​​ភូមិ​គ្រឹះទើប​​ឈប់​

Posted: 17 Jan 2012 11:15 PM PST

រថយន្តបង្កហេតុ
រាជធានីភ្នំពេញ ៖ រថយន្ត​ម៉ាក TOYOTA SIENNA ពណ៌​ទឹក​ប្រាក់ មួយ​គ្រឿង ដែល​គេ​អះអាង​ថា អ្នក​បើក​បរ​ស្រវឹង​ជោក​ជាំ​បាន​បើក​បោះពួយ​បុករះ​ឡើង​ចិញ្ចើម​ផ្លូវ​ទៅ​បុក ​​កូន​ឈើ​មួយ​ដើម​រលើង​ ហើយ​ទៅ​បុក​ចិញ្ចើម​​​​ផ្លូវ​ច្រក​ចូល​​ភូមិ​គ្រឹះ​​មួយ​កន្លែង​ជាប់​ និង​ផ្ទុះ​​ពោង​ទាំង​ពីរ​ ។ ចំណែក​​អ្នក​បើក​បាន​គេច​ខ្លួន​បាត់ ។

កីឡាករអាល្លឺម៉ង់ Greipelឈ្នះដំណាក់ទី១ប្រណាំងកង់ក្របខណ្ឌធួនៅអូស្ត្រាលី

Posted: 17 Jan 2012 10:55 PM PST

កីឡាករអាល្លឺម៉ង់ Greipel​​​​​​​
កីឡាករ​អា​ល្លឺ​ម៉ង់​ André Greipel បាន​សម្តែង​​ក្តី​រីក​រាយ​ជាពន់​ពេក​ក្រោយ​​​ពី​បាន​យក​ឈ្នះ​ដំ​ណាក់​ទី​១​​​ប្រណាំង​កង់​​ក្រប​ខណ្ឌធួ​បើក​រដូវ​កាល​ឆ្នាំ​ថ្មី​កម្ម​វិធី​ Tour Down Under​​​​កាល​ពី​ថ្ងៃ​អង្គារ​ទី​១៧​​​ខែមក​រា​។ ការ​ប្រណាំង​ក្នុង​ដំ​ណាក់​វែង​ឆ្ងាយ​នេះ​​ត្រូវ​បាន​បញ្ចប់​នៅ​ទី​ក្រុង​ ​Clare ប្រទេស​អូ​ស្ត្រា​លី​។ ​Greipel​​ដែល​ជា​អ្នក​ជិះ​កង់ឱ្យ​​ក្រុម​Lotto-Belisol​​បាន​យក​ឈ្នះ​ដំណាក់​ដែល​មាន​ចម្ងាយ​ផ្លូវ១៤៩​​​​​​​គីឡូ​ម៉ែត្រ​ចេញ​ដំណើរ​ពី​ទី​ក្រុង​Prospect​ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង ​Clare

ប្អូនប្រុស​រ៉ៃអាន់​ហ្គិក​ចោទថា​ បងប្រុស​លួច​ពីខ្លួន​គ្រប់យ៉ាងរាប់ទាំងប្រពន្ធ

Posted: 17 Jan 2012 10:49 PM PST

នាង​ណាតាសា
​លោក​រ៉ូឌ្រី ​​ប្អូនប្រុស​​របស់​កីឡាករ​រ៉ៃអាន់ ​ហ្គិក ​ខ្សែបម្រើ​​ក្លឹប​បិសាចក្រហម Man Utd ​​បានបង្ហើប​ឱ្យ​ដឹង​តាម​រយៈ​​​កាសែត​ដឹសាន់​របស់​អង់គ្លេស​ថា ខ្លួន​​ត្រូវ​​បង​ប្រុស​​​លួច​​អ្វីៗ​​គ្រប់យ៉ាង​​​ សូម្បីតែ​នាង​ណាតាសា ជាប្រពន្ធ​​ក៏ត្រូវ​បងប្រុស​​លួច​មាន​សហាយ​ស្មន់​ដល់​ទៅ​៨​ឆ្នាំ ។ ក្រោយពីបែក​រឿង​​អាស្រូវ​សហាយស្មន់​​រវាង​​​ប្រពន្ធ និង​បងប្រុស​​បានរយៈ​ពេល​ជិ​តកន្លះឆ្នាំ ​លោករ៉ូឌ្រី​បានបង្ហើប​ឱ្យ​ដឹងពីអារម្មណ៍​ដែល​ត្រូវ​បងប្រុស​ប្រព្រឹត្ត​បទល្មើស​នៅពីក្រោយ​ខ្នង​របស់​ខ្លួនថា «រ៉ៃអាន់ ហ្គិក បានលួងលោម​នាង​ណាតាសា ជា​ប្រពន្ធ​របស់ខ្លួន​បានក្នុងរយៈពេល​យូរ​​

កីឡាការិនីលំដាប់កំពូលសារ៉ាប៉ូវ៉ានិង Kvitovaឈានចូលជុំទី២ប្រកួតតឺន្នីសក្របខណ្ឌធំ

Posted: 17 Jan 2012 10:46 PM PST

នាង​ម៉ា​រី​យ៉ា សា​រ៉ា​ប៉ូ​វ៉ា​
នាង​ម៉ា​រី​យ៉ា សា​រ៉ា​ប៉ូ​វ៉ា​និង​នាង​Petra Kvitovaសម្តែង​​ក្តី​រីក​រាយ​បន្ទាប់​ពី​​បាន​ឆ្លង​ផុត​ជុំ​ទី​១ប្រកួត​តឺន្នីស​ដណ្តើម​ពាន​រង្វាន់​ក្រប​ខណ្ឌធំ Australian Openនៅ​ទី​ក្រុង​ Melbourne ប្រទេស​អូ​ស្ត្រា​លី​កាល​ពី​ថ្ងៃ​អង្គា​រ​ទី​១៧​ខែ​មករា។ ​សា​រ៉ា​ប៉ូ​វ៉ា​ដែល​ជា​ម្ចាស់​ជើង​ឯក​ក្រប​ខណ្ឌមួយ​នេះ​កាល​ពី​ឆ្នាំ​២០០៨​បាន​ប្រើ​ពេល​តិច​ជាង​១ម៉ោង​​បំ​បាក់​គូ​ប្រកួត​របស់​ខ្លួន​នាង​Gisela Dulkoមក​ពី​អា​ហ្សង់​ទីន​ក្នុង​លទ្ធផល​៦-០​និង​៦-១។ អំ​ឡុង​ការ​ប្រកួត​នៅ​លើ​ទី​លាន​Hisense Arena កីឡាការិនី​រុស្ស៊ី​រូបនេះ​បានបង្ហាញ​ឱ្យ​ឃើញ​ភាព​ខ្លាំង​របស់​នាង​ជា​មួយ​បច្ចេក​ទេស​ប្រកួត​ល្អ​ឥត​ខ្ចោះ​។

ក្រុម​ស្រី​ស្រស់​4​ដួង​ស្ប៉ា​ក្នុង​អាង​ជា​មួយ​គ្នា​សើច​សប្បាយ​ក្អាក​ក្អាយទាំង​កាយ​អាក្រាត​

Posted: 17 Jan 2012 10:44 PM PST

ស្រី​ស្អាត​ទាំង​បួន​ដួង​កំពុង​ប្រឡែង​គ្នា​ក្នុង​អាង​
នៅ​ទី​ក្រុង​ហ្គង​ហ៊្សូ ខេត្ត​ហ្គង​ដុង ភាគ​ខាង​ត្បូងប្រទេស​ចិន ​ថ្មី​ៗ​នេះ​​រូប​ថតជា​ច្រើន​សន្លឹក​របស់​​ក្រុម​ស្រី​ស្រស់​​វ័យ​ក្មេងមួយ​ក្រុម​ មាន​គ្នា​​ចំនួន​៤​នាក់​​បាន​លេច​ធ្លាយ​តាម​ប្រព័ន្ធ​អ៊ីន​ធើ​រ​ណេត ធ្វើ​ឱ្យ​ប្រិយ​មិត្ត​ដែល​ចូល​ចិត្ត​តាម​ដាន​ព័ត៌មាន​តាម​គេ​ហ​ទំព័រគយ​គន់​នូវ​រូប​សម្រស់​របស់​ពួក​នាង​ម្តង​ហើយ​ម្តង​ទៀតមិន​ជិន​ណាយ ។ ​នេះ​បើ​តាម​ប្រភព​ពី​គេ​ហ​ទំព័រchinabuzz​ ចេញ​ផ្សាយ​ថ្ងៃ​ទី​១៨ មករា ។

ក្រុម​​ហ៊ុន «អេឌី​ដាស់»​បញ្ចប់​កិច្ចសន្យា​​ឧបត្ថម្ភ​ក្លឹប​ហង្ស​​ក្រហម​

Posted: 17 Jan 2012 10:43 PM PST

ក្រុមកីឡាករ​​ក្លឹប​ហង្ស​ក្រហម Liverpool
តាម​ទីភ្នាក់ងារ​​ព័ត៌​មាន​បរទេស​​កាលពីថ្ងៃទី​១៧​មករា​កន្លង​មក​ផ្សាយ​ថា ក្រុម​ហ៊ុន Adidas ​ជា​ក្រុម​​ហ៊ុន​ផលិតឧបករណ៍​​កីឡា​លំដាប់​ទី​២ នៅ​លើ​ពិភព​លោក​បាន​បង្ហាញ​ពី​មូល​ហេតុ​នៃ​ការ​សម្រេចចិត្ត​បញ្ឈប់​ការ​​ទ្រទ្រង់​ក្លឹប​ហង្ស​ក្រហម Liverpool ក្រោយ​ពីចប់​រដូវ​កាល​នេះ គឺ​ដើម្បី​​​បើក​ផ្លូវ​ឱ្យ​ក្រុម​ហ៊ុន​ «វ័រ​រី​អើស ស្ព័រ» ចូល​បំពេញ​​តួនាទីជំនួស​ដោយ​មាន​កិច្ច​សន្យា​តម្លៃ​២៥​លាន​ផោន ក្នុង​មួយ​ឆ្នាំ​​ដែល​មាន​រយៈ​ពេល​៦​ឆ្នាំ។

រថយន្ត​ល្មើស​ច្បាប់​ចរាចរណ៍​បុក​​និស្សិត​ម្នាក់​របួស​ធ្ងន់​ធ្ងរ​

Posted: 17 Jan 2012 10:16 PM PST

ជនរងគ្រោះ
ខេត្ត​ស្វាយ​រៀង ៖ និស្សិត​ម្នាក់​រង​របួស​យ៉ាង​ធ្ងន់​​ធ្ងរ ខណៈ​កំពុង​ជិះ​ម៉ូតូ​ទៅរៀន​នៅ​ពេល​យប់បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍ដ៏​ រន្ធត់​បណ្តាល​​មកពី​រថយន្ត​មួយ​គ្រឿង​ ម៉ាក​ទួរីស​ ពណ៌ស បើក​បរ​គេច​​គំនូស​ក្រឹត​ដែល​ជា​សញ្ញា​ឱ្យ​រថយន្ត​បង្អង់​ល្បឿន​ បាន​រេ​ចង្កូត​មក​បុក​ចំដៃ​ចង្កូត​ម៉ូតូ​របស់​និស្សិត​ដែល​នៅ​ខាង​ស្តាំ​ដៃ​ ដួល​និង​អូស​ប្រមាណ​៥​​ម៉ែត្រ បណ្តាល​ឱ្យ​រង​របួស​ក្បាល​បែក​ចិញ្ចើម​​ខាង​

វណ្ណកម្ម​ថ្មី​រឿង​«ស្នេហ៍​គ្រាដំបូង»​​សម្ពោធ​​ដាក់​បញ្ចាំង​​​

Posted: 17 Jan 2012 10:11 PM PST

តួអង្គសម្តែងក្នុងរឿង
រាជធានីភ្នំពេញ ៖​ ប៉ុន្មាន​​​ឆ្នាំ​មក​​នេះ​​គេ​សង្កេត​​ឃើញ​​​​ភាពយន្ត​​ខ្មែរ​​បាន​ធ្លាក់​ ចុះ​​ស្ទើរ​តែ​ដល់​ចំណុច​​សូន្យ​នៅពេល​​រោង​​​ភាព​យន្ត​​ជា​ច្រើន​​​​បាន​​ បិទទ្វារ​​​ហើយ​​រោង​​ភាពយន្ត​​​​ខ្លះ​​​ក៏​ប្តូរ​​​ឱ្យ​​​ក្លាយ​​​​​ទៅជា​​ ​​ក្លឹប​កម្សាន្ត​​​​ ជា​​​ភោជនីយ​ដ្ឋាន​ ​តែទោះបី​ជា​​​យ៉ាង​ណា​​​​​នៅក្នុង​អំឡុង​​​ចុង​​ឆ្នាំ​​២០១១​ ​និង​​ដើម​​ឆ្នាំ២០១២​នេះ​ ​គេសង្កេត​ឃើញ​​​ផលិតករ​​មួយ​​ចំនួន​បាន​ខិតខំ​​​​​​​​ផលិត​​ភាព​យន្ត​​​ វីដេអូ​​ខ្មែរ​ហើយ​បាន​ដាក់​

សម្ពោធ​​​​បើក​ដំណើរ​ការ​កាសីុ​ណូ​នៅ​ព្រំដែន​ភាគឦ​សាន​

Posted: 17 Jan 2012 10:10 PM PST

គំរូក្នុងកាស៊ីណូ
រាជធានីភ្នំពេញ ៖ ដើម្បី​អបអរថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិននាពេលខាងមុខនេះ កាស៊ីណូ HOANGIEU CASINO&HOTEL ដែល​មាន​ទីតាំងជិតច្រក​អន្តរជាតិ​ឡាប៉ាខេ បាន​បើក​សម្ភោធឲ្យភ្ញៀវ​ចូល​លេងហើយ កាលពីថ្ងៃទី​១៧ មករា ២០១២ នេះ ដែល​មានភ្ញៀវចូល​លេង​យ៉ាងច្រើនកុះករ។ តែ​អ្វីដែល​ជា​ការ​ចាប់​អាម្មណ៍ គឺគេសង្កេត​ឃើញ​ភ្ញៀវដែល​ចូល​លេង​ល្បែង​ក្នុងកាស៊ីណូ​មួយនេះ

Samsung ដាក់​បញ្ចូល​​ម៉ូដែល Galaxy Y ដែលជា​ស្រឡាយផលិត​ផល​​ស្មាត​ហ្វូនថ្មីមួយទៀត​នៅក្នុងទីផ្សារ​កម្ពុជា​

Posted: 17 Jan 2012 09:55 PM PST

​បណ្តា​អតិថិជន​ដែល​គាំទ្រ​​​ និង​ប្រើប្រាស់​ចំពោះ​ស្រ​ឡាយ​ផលិតផល​ស្មា​ត​ហ្វូ​ន​របស់ Samsung
រាជធានីភ្នំពេញ​​​​ ៖ ក្រោយ​ពី​ទទួល​បាន ការ​​គាំទ្រ​យ៉ាងច្រើន​លើសលុប​ពី​សំណាក់​អតិថិ​ជន​​ចំពោះ​ស្រ​ឡាយ​ផលិតផល​ស្មា​ត​ហ្វូ​ន​របស់ Samsung ដែល​មាន​ដូច​ជា ​Samsung Galaxy SII, Samsung Galaxy Note រួច​មក លោក​វ៉ា​ត ឡាំ​ផេង នាយក​គ្រប់គ្រង​ប្រចាំ​ប្រទេស​​កម្ពុជា​នៃ​ក្រុមហ៊ុន Samsung Electronics បាន​មាន​ប្រសាសន៍​ថា យើង​បាន​នាំ​យក​ទូរស័ព្ទ​ម៉ូ​ដែល​ថ្មី​មួយទៀត​របស់ Samsung ស្មា​ត​ហ្វូ​ន​គឺ Samsung Galaxy Y ។

ពលករ​ជាង​២០នាក់​​ចេញពី​សៀម​មក​​ប្តឹង​​ប៉េអឹម​ទាមទារ​លុយ​ធ្វើ Pass Port ពី​​ក្រុម​ហ៊ុន​​មួយ​

Posted: 17 Jan 2012 08:01 PM PST

ពលករខ្មែរ
ក្រុង​ប៉ោយប៉ែត ៖ ​ពល​ករ​តាម​រយៈ​ក្រុម​ហ៊ុន​​ចំនួន​២៤​នាក់ បានវិល​ត្រឡប់​​ពី​ប្រទេស​សៀម​​នា​ព្រឹក​ថ្ងៃទី​១៨ មករា ២០១២ ​ហើយ​បាន​នាំគ្នា​​មក​ប្តឹង​នៅ​​ទី​បញ្ជា​ការ​កង​រាជ​អាវុធ​ហត្ថ​ក្រុង​ប៉ោយ ​ប៉ែត​ ឱ្យ​ជួយ​រក​យុត្តិ​ធម៌ ដើម្បី​ទាមទារ​លុយ​​ថ្លៃ Pass Port ​មក​វិញ ដោយ​អះអាងថា ​ក្រុម​ហ៊ុន​​​មិន​គោរព​តាម​ការ​សន្យា ។

ស៊ីរីបដិសេធ​​​​សំណើ​របស់​កាតា​បញ្ជូន​​កងទ័ព​​​អារ៉ាប់​​មកកាន់​​ដែនដីខ្លួន​

Posted: 17 Jan 2012 07:21 PM PST

​​ទីភ្នាក់ងារ​ព័ត៌មានផ្លូវការ​​​ស៊ីរី SANA រាយ​ការណ៍​​​ថា ​​​ក្រសួង​ការបរទេស​​ស៊ីរីបាន​បដិសេធ​​យ៉ាងម៉ឺងម៉ាត់​​កាលពីថ្ងៃទី​​​១៧ មករា នូវ​​សំណើ​​​របស់អេ​មៀរ​​ កាតា បញ្ជូន​​​កង​ទ័ព​អារ៉ាប់​មកកាន់​ស៊ីរី ដើម្បី​​ជួយទប់ស្កាត់​​​​អំពើហិង្សា​​​ដែល​រាត​ត្បាត​​​​​ប្រទេស​នេះ​​​ចាប់តាំងពី​​​​​១០ខែ​មក​ហើយ​។​ ក្នុងសេចក្តី ​​ប្រកាស​មួយក្រសួងការបរទេស​​​ស៊ីរីថ្លែង​​​ថា ស៊ីរី​បដិសេធ​​យ៉ាងម៉ឺង​ម៉ាត់​​ចំពោះ​​ការ​អំពាវ​នាវ​​បែបនេះ ​​ដែល​អាច​បង្កើត​​​​វិបត្តិ​ធ្វើ​​​ឱ្យ​​បរាជ័យ​​​ដល់​សកម្មភាព​អារ៉ាប់ ​​ហើយ​បើក​ផ្លូវ​​ឱ្យ​មានអន្តរាគមន៍​​របស់​បរទេស​​​ចូល​កិច្ច​ការ​​ផ្ទៃ​ក្នុង​ស៊ីរី​។​

ស្រវឹងស្រា​ជិះ​​ម៉ូតូ​​បុកគេ​ហើយ​រក​វាយ​គេ​ទៀត

Posted: 17 Jan 2012 07:19 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​យុវជន​មួយ​ក្រុម​អាង​មាន​គ្នា​ច្រើន​ជិះ​ម៉ូតូ​បុក​គេ​ឱ្យ​រង​របួស​ បែកក្បាល​ហើយ​រក​វាយ​គេ​ទៀត តែ​ត្រូវ​អ្នក​ឃើញ​ហេតុ​ការណ៍​ជួយ​ឃាត់​ទាន់។ គ្រោះថ្នាក់​ចរាចរណ៍​​នេះ​កើតឡើង​កាលពី​​វេលា​ម៉ោង​៧​និង​៥០​នាទី​យប់​ថ្ងៃ​ ទី​១៧ មក​រា នៅ​លើ​កំណាត់​ផ្លូវ​លេខ​៤៨៨ មុខ​ភោជនីយដ្ឋាន​បុ​បា្ជ​ភ្នំពេញ ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំការ​មន ។

បោក​យក​​ម៉ូតូគេ​ត្រូវ​ម្ចាស់​​តាម​ទាន់​ស្រែក​ថា​ចោរ​ឃាត់​ខ្លួន​បាន​

Posted: 17 Jan 2012 06:41 PM PST

ជនជាប់ចោទ
រាជធានីភ្នំពេញ ៖ ជន​ឆបោក​​ម៉ូតូ​ម្នាក់​ត្រូវ​ឃាត់ខ្លួន ខណៈ​បោក​យក​ម៉ូតូ​អាយ​ខុន ពណ៌ស ​មួយ​គ្រឿង​ពី​មិត្ដភក្ដិ​ ហើយ​ជិះ​ទៅ​​​​ទិញ​បារី​នៅ​ចំណុច​វិថី​កម្ពុជា​ក្រោម​សង្កាត់​ផ្សារ​ដេប៉ូ​ ទី​៣ ខណ្ឌ​ទួលគោក កាលពី​វេលា​ម៉ោង​១​និង​២០​នាទី​រំលង​អធ្រាត្រឈានចូល​ថ្ងៃ​ទី​១៨ មក​រា ។

ឃុំ​មេបញ្ជា​ការ​​​​នាវា​ក្នុង​​ផ្ទះ​ខណៈ​​អ្នកស្លាប់ឡើង​​ដល់​11នាក់​ក្រោយ​លិច​នាវា CONCORDIA

Posted: 17 Jan 2012 06:40 PM PST

មេបញ្ជា​ការ​​នាវា​ដែល​​ប៉ូលិសនាំខ្លួន​​
​ចំនួនអ្នកស្លាប់​​​ដោយសារ​​​ការលិច​នាវា​ប៉ា​កឺ​បូ COSTA CONCORDIA មានកើនឡើង​​​​ដោយ​ពួកអ្នកមុជទឹក​​​នៃកង​ឆ្មាំ​​​ឆ្នេរសមុទ្រ​​អ៊ី​តា​លី ​ប្រកាស​នាថ្ងៃទី​​​​១៧ មករា ​​ថា បានរក​ឃើញ​​​សាក​សព​​មនុស្សថ្មី​៥​នាក់ទៀត​ក្នុង​​ខ្មោច​​នាវា​នេះ​​ដែលលិច​​​កាលពីយប់ថ្ងៃទី​​​​១៣ មករា ​​នៅ​ជិត​​​កោះ GIGLIO ។​ សាកសព​មនុស្ស​​​​ទាំង​នេះដែល​​ទើបរកឃើញ​​ធ្វើ​​ឱ្យ​តុល្យការ​​អ្នកស្លាប់ឡើង​​​​ដល់​យ៉ាង​តិច​​​១១​នាក់ហើយ ។

ធ្លាក់ពី​លើ​ដើម​ត្នោត​​កម្ពស់​ជាង​៨​ម៉ែត្រ​​គ្រាំ​ក្នុងធ្លាក់​ឈាម​

Posted: 17 Jan 2012 06:39 PM PST

បុរសរងគ្រោះ
ខេត្តស្វាយរៀង ៖ មុខរបរ​ឡើងត្នោត​ប្រឈម​មុខ​នឹង​គ្រោះថ្នាក់​ខ្លាំងណាស់ ដូច្នេះ​​ឱ្យ​តែ​ដល់​រដូវ​ឡើង​ត្នោត​​ តែ​ងលេច​ឮ​ព័ត៌​មាន​ថា មាន​អ្នក​ធ្លាក់​ពីលើ​ដើម​ត្នោត​ជា​ហូរ​ហែ ខ្លះ​រហូត​ដល់​ស្លាប់​បាត់បង់​ជីវិត ខ្លះ​ទៀត​ពិការ​​អស់​មួយ​ជីវិត និង​ខ្លះ​សំណាងល្អ​របួស​ស្រាល។ ជាក់ស្ដែង​បុរស​ម្នាក់​​កាលពីវេលា​ម៉ោង​ជាង​១២​ថ្ងៃត្រង់ ​ថ្ងៃទី១៧ មករា ២០១២

ស្រវឹងជិះ​ម៉ូតូ​​ទៅ​ប៉ះគេ​​ចំនួន​២​ដង​តែ គេ​មិន​របួស​​ដួល​សន្លប់​តែ​ម្នាក់​ឯង

Posted: 17 Jan 2012 06:37 PM PST

រាជធានីភ្នំពេញ ៖ យុ​វ​ជន​ម្នាក់​បាន​ជិះ​ម៉ូតូ​អា​យខុន ​ក៏​​ប៉ះ​ជាមួយ​ម៉ូតូ​​​មួយ​គ្រឿង​កំពុង​តែ​ធ្វើ​ដំណើរ​ស្រប​ទិស​គ្នា​ បណ្ដាល​ឱ្យ​ដួល​ប្រាវ​ ប៉ុន្ដែ​មិន​រង​របួស​​ធ្ងន់ធ្ងរ​នោះ​ទេ​។ ​តែ​ដោយ​ភ័យ​ខ្លាច​គេ​ចាប់ យុវជន​បង្ក​​បាន​លើក​ម៉ូតូ​ជិះ​រត់​ក៏​ទៅ​ប៉ះ​ជាមួយ​ម៉ូតូ​មួយទៀត​តែ​ម៉ូតូ​ ​រប​ស់​គេ​​មិន​ដួល រីឯ​យុវជន​នេះ បាន​ដួល​ច្រងាប់ច្រងិល​ជាមួយ​ម៉ូតូ​​តែ​ម្នាក់​ឯង

ផ្សារដែក​ទាក់​ខ្សែកាបឆក់​​ស្លាប់​​ខ្លួន​ឯង​

Posted: 17 Jan 2012 06:35 PM PST

កន្លែងតខ្សែ
ខេត្តតាកែវ ៖ យុវជន​​​ម្នាក់​​​បាន​ស្លាប់​​ ខណៈ​​ពេល​ដែល​រូបគេ​បាន​ឡើង​ផ្សា​រ​ដំបូល​អគារ​​ក្នុង​មន្ទីរ​ព័ត៌​មាន​ ខេត្ត​​ ហើយ​​បាន​លើក​ដែក​​ទៅ​ប៉ះ​នឹង​ខ្សែ​កាប​​អគ្គិ​សនី​​​បណ្តាល​ឱ្យ​​​ ឆក់ធ្លាក់​ពី​ជាន់​ទី២ មក​ដល់​ដី​របួស​ឆេះ​ខ្លោច​​ក្បាល​ពោះ​ និង​ភ្លៅ​យ៉ាង​ធ្ងន់​ធ្ងរ និងបាន​​ស្លាប់​​ក្រោយ​ពេល​បញ្ជូន​​ទៅ​សង្គ្រោះ​នៅ​មន្ទីរ​ពេទ្យ ។ ​ហេតុ​ការណ៍​នេះ បាន​កើតឡើង​​កាលពីថ្ងៃ​ទី​១៧ មករា វេលា​ម៉ោង​៩​និង​៤០​

ឃើញ​ទូរស័ព្ទ​​ក្នុង​រថយន្ត​ចត​ចោល​បើក​ទ្វារ​​បម្រុង​លួច​ជាប់​អន្ទាក់​

Posted: 17 Jan 2012 06:33 PM PST

រាជធានីភ្នំពេញ ៖ ក្រុមស៊ីម២ក្នុងចំណោម​គ្នា​២​នាក់​បម្រុងលួច​ទូរស័ព្ទក្នុងរថយន្តត្រូវ​ ម្ចាស់​ចាប់ខ្លួនបានម្នាក់​ ខណៈ​​​ចត​រថយន្ត​អែប​ចិញ្ចើម​ផ្លូវ​ទៅ​អង្គុយលំហែកាយនៅសួនច្បារម្តុំក្តាន់២ ​មុខ​ក្រសួងអភិវឌ្ឍន៍ជនបទ​កាល​ពីវេលា​ម៉ោង​១០​និង​២០​នា​ទី​យប់​ថ្ងៃទី​១៦ មករា ស្ថិតក្នុង​សង្កាត់​មិត្តភាព ខណ្ឌ៧មករា ។

រថយន្តប្រាដូ​បុក​រថយន្ត​តុន​ដ្រា​ក្រពឹត​​មួយ​ចំហៀង​​ត្រង់​ផ្លូវ​បែក​ជា​៤

Posted: 17 Jan 2012 06:32 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ រថយន្ដ​ប្រា​ដូ​ពណ៌​សំបក​​ឪឡឹក​ បាន​បើក​ទៅ​បុក​រថយន្ដ​តុ​ន​ដ្រា​បណ្ដាល​ឱ្យក្រពឹត​ទ្វា​រខាងឆ្វេង​នៅ​ត្រង់ ​ផ្លូវបែក​ជា​៤​ តាម​បណ្ដោយ​ផ្លូវ​១០៩​ សង្កាត់​មិត្ដភាព ខណ្ឌ​៧​មក​រា កាលពីវេលា​ម៉ោង​៣​និង​៥​នាទី​រសៀលថ្ងៃ​ទី​១៧​ មករា ២០១២​។

​អ្នកទេស​ចរ​​បរទេស5​នាក់​ស្លាប់​ក្នុង​​ការវាយប្រហារ​​មួយ​នៅអេត្យូពី​

Posted: 17 Jan 2012 06:30 PM PST

តំបន់ AFAR ដែលមាន​​ការបាញ់​សម្លាប់ពួក​អ្នក​ទេសចរ​បរទេស
​ទូរទស្សន៍​​រដ្ឋអេត្យូពី​​រាយការណ៍​កាលពីថ្ងៃទី​​១៧ មករា ថា អ្នក​​ទេសចរ​បរទេស​​​៥​នាក់​បាន​ត្រូវ​​ស្លាប់​ក្នុង​​ការវាយប្រហារ​​​មួយ​ពី​សំណាក់​​ក្រុម​ជន​មិនស្គាល់​មុខ ក្នុង​​​តំបន់ AFAR ភាគ​​ឦ​សាន​​​​អេត្យូពី​។ ទូរទស្សន៍​នេះដែល​​ដកស្រង់​​​​​ប្រភព​​​ក្រសួង​ការ​ពារ​​ប្រទេស​​​​បញ្ជាក់​​​ថា ជន​បរទេសទាំង​នេះ​​ដែលពុំ​​បញ្ជាក់​ពី​សញ្ជាតិ​ត្រូវ​ស្លាប់​ក្នុង​​​​តំបន់​មួយ​​​ជាប់​ព្រំដែន​​​អេរីត្រេ​។​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!