Koh Santipheap Daily

Koh Santipheap Daily


​ចិន ៖ ជាលើក​ដំបូង​​ចំនួនប្រជាជន​ទីក្រុង​​មាន​លើសប្រជាជន​​​​ជនបទ​

Posted: 16 Jan 2012 11:48 PM PST

​ការិយាល័យ​​ជាតិនៃ​​ស្ថិតិ​ចិន BNS រាយ​ការណ៍​កាលពីថ្ងៃទី​​​​១៧ មករា ​ថា នា​ដំណាច់​ឆ្នាំ​​២០១១ ចំនួន​ប្រជាជន​​ទីក្រុង​​​នៅចិន​​មាន​លើស​ជាលើកដំបូង​​​លើ​ចំនួន​ប្រជាជ​នជនបទ​។​ យោងតាម​​​ការិយាល័យ​​​នេះ​ថា ចំនួនអ្នក​​​ទីក្រុង​​​នៅចិន ​កើនថែម​​​​២១លាននាក់ គឺដល់​​សរុប​​​៦៩០,៧៩​លាននាក់ ​​​មកដល់​ដំណាច់​​ឆ្នាំ​​​២០១១ តំណាង​ឱ្យ​​​​៥១,២៧% នៃ​ចំនួន​ប្រជា​ជន​​សរុប​​របស់​ប្រទេស​។

លិច​នាវា​​​​នៅអ៊ី​តាលី​​អ្នកស្លាប់​​ឡើង​​7នាក់​ អ្នកបាត់ខ្លួន​​ឡើងដល់​​29នាក់​

Posted: 16 Jan 2012 11:42 PM PST

នាវា CONCOR-DIA ពេលកំពុងលិច
​ពួកអ្នកមុជទឹក​កាលពីយប់ថ្ងៃទី​​​១៦ មករា ​​បានរកឃើញ​​សាកសព​​មនុស្ស​​​ថ្មីម្នាក់​ទៀត​ក្នុង​​​ខ្មោច​នាវា​​ប៉ា​កឺ​បូ COSTA CONCORDIA ដែលលិច​កាលពីយប់​ថ្ងៃទី​​១៣ មករា នៅ​មុខ​កោះ GIGLO របស់​អ៊ី​តាលី ​ធ្វើ​ឱ្យ​​​ចំនួនអ្នក​ស្លាប់​​​ឡើង​​ដល់​៧​នាក់ ខណៈ​ដែល​មនុស្ស​​​ដល់​​​២៩​នាក់​​បាត់ខ្លួន​។​ សាកសព​មនុស្សទី​៧​​ត្រូវបានរកឃើញ​ក្នុងខ្មោច​​​នាវា​តែ​​នៅពុំទាន់​​​ទាញ​យក​​ចេញនៅ​ឡើយ​។​

បេក្ខ​នារី​បវរកញ្ញា​ទូរទស្សន៍​អាស៊ីឆ្នាំ​2011​ស្លៀក​ពាក់​ឈុត​ហែល​ទឹក​ក្នុង​អាកាស​ធាតុ​ត្រជាក់

Posted: 16 Jan 2012 11:37 PM PST

បេក្ខ​នារី​បវរកញ្ញា​ទូរទស្សន៍​អាស៊ីឆ្នាំ​2011​ស្លៀក​ពាក់​ឈុត​ហែល​ទឹក
ខណៈ​ពេល​​ការ​ប្រកួត​បវរកញ្ញា​ទូរទស្សន៍​​អាស៊ី​ឆ្នាំ​២០១១​ជិត​ឈាន​ចូល​ដល់​វគ្គ​ផ្តាច់​ព្រ័ត្រ​ កាល​ពី​ថ្ងៃ​ទី​១៤ មករា ឆ្នាំ​២០១២ ​បេក្ខ​​នារី​ដែល​មាន​សំណាង​ឈាន​ដល់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​បាន​ស្លៀក​ពាក់​ឈុត​ហែល​ទឹក​ ដើម្បី​ថត​រូប​បង្ហាញ​សម្រស់​ធម្ម​ជាតិ​របស់​ពួក​នាង​នៅ​លើ​ឆ្នេរ​ខ្សាច់​នៅ​កោះ​ហៃ​ណាន ​ក្នុង​ស្ថាន​ភាព​​អាកាស​ធាតុ​ដ៏​សែន​ត្រជាក់​​​បោក​បក់​លើ​រាង​កាយ​ដ៏​ទ្រលុក​ទ្រលន់​របស់​ពួក​នាង ។​ នេះ​បើ​យោង​តាម​គេ​ហ​ទំព័រ​chinabuzz.net ចេញ​​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៥ មករា​ កន្លង​មក ។

ប្រជុំ​​​វាយ​តម្លៃ​​​​ពី​​​សន្តិសុខ​​​​តាម​ព្រំដែន​​​​រវាង​ខេត្ត​​មណ្ឌល​គិរី​និង​​​ខេត្ត​​3​របស់​វៀត​ណាម

Posted: 16 Jan 2012 11:36 PM PST

ខេត្ត​​មណ្ឌលគិរី ៖ កាលពីព្រឹកថ្ងៃទី១៦ មករា នៅស្នងការដ្ឋាននគរបាលខេត្តមាន​បើក​កិច្ចប្រជុំវាយ​តម្លៃពី​ កិច្ចសហប្រតិបត្តិ​ការ​ការ​ពារ​សន្តិសុខសណ្តាប់ធ្នាប់តាម​តំបន់ខ្សែបន្ទាត់​ ព្រំដែន ក្នុងការបង្ការទប់ស្កាត់បទល្មើសឆ្លងដែន រវាងខេត្តមណ្ឌលគិរី(កម្ពុជា)និងខេត្តដាក់ណុង ដាក់ឡាក់ និង​ប៊ិញហ្វឿក (វៀតណាម)ក្រោម​អធិបតិភាព

1ឆ្នាំ​​ការ​ប្រយុទ្ធ​​​ប្រឆាំង​នឹង​​​មេរោគអេដស៍​ជំងឺ​អេដស៍​​​​មិន​​​​តិច​ជាង​500លាន​ដុល្លារ

Posted: 16 Jan 2012 11:34 PM PST

ខេត្តកំពង់ចាម ៖ ប្រទេសកម្ពុជាបាន​ទទួលប្រាក់ជំនួយលើការប្រយុទ្ធប្រឆាំងនឹង​មេរោគអេដស៍ ជំងឺអេដស៍ ក្នុង១ឆ្នាំៗមិនតិច​ជាង៥០០លានដុល្លារនោះទេ ។ នេះជា​ប្រសាសន៍​​របស់លោកឧត្តមសេនីយ៍ទោភន បូរ៉ាមី ទីប្រឹក្សាសម្តេចអគ្គមហាធម្មពោធិសាល​កិត្តិ​ព្រឹទ្ធបណ្ឌិត ជា ស៊ីម និងជាប្រធាននាយក​ដ្ឋាន​

កីឡាការិនីលំដាប់ទី១ពិភពលោកវ៉ូនីអាកគីឈ្នះជុំទី១ប្រកួតតឺន្នីសក្របខណ្ឌធំ

Posted: 16 Jan 2012 11:13 PM PST

នាង​វ៉ូ​នី​អាកគី
យុទ្ធ​នា​ការ​ដណ្តើម​យក​ពាន​ជើង​ឯក​ក្រប​ខណ្ឌធំ​របស់​កំពូល​កីឡាការិនី​តឺន្នី​ស​ពិភពលោក​ជាតិ​ដា​ណឺ​ម៉ាក កា​រ៉ូ​លីន វ៉ូ​នី​អាកគី​បាន​សម្រេច​ជា​លទ្ធផល​វិជ្ជ​មាន​មួយ​ជំ​ហានហើយ​បន្ទាប់​ពី​នាង​បាន​ឆ្លង​ផុត​ជុំ​ទី​១​កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ​ទី​១៦​មក​រា​នៅ​ទី​ក្រុង​Melbourne ប្រទេស​អូ​ស្ត្រា​លី​។ វ៉ូ​នី​អា​កគី​ដែល​គ្រង​តំណែង​ជា​កីឡាការិនី​លេខ១ពិភពលោក​ដោយ​ពុំ​ធ្លាប់​បាន​ឈ្នះ​ពាន​ក្រប​ខណ្ឌ​ធំ​ណា​មួយ​នោះ​បាន​បំ​បាក់​កីឡាការិនី​ដែល​ជា​ក្តី​សង្ឃឹម​របស់​ប្រ​​ទេស​ម្ចាស់​ផ្ទះ​ Anastasia Rodionovaក្នុង​លទ្ធផល​២​សិត​ជាប់​ៗ​គ្នា​៦-២និង​៦-១ ។​

61 គ្រួសារ​អំពាវនាវ​សុំ​ឱ្យ​មាន​អន្ត​រាគមន៍​រក​យុត្តិ​ធម៌​ជូន​ម្ចាស់​ដី​ពិត​ប្រាកដ

Posted: 16 Jan 2012 11:00 PM PST

ខេត្ត​ព្រៃ​វែង ៖ ​ទំនាស់​ដីធ្លី​រវាងឪពុក​មា​ និង ក្មួយ​ ដែល​បាន​​ប្ដឹង​ចូល​តុលាការ ត្រូវ​បាន​ប្រជាពលរដ្ឋ​៦១​គ្រួសារ​នៅ​ភូមិ​កន្លោង ឃុំ​ទឹក​ថា្ល ស្រុក​សា្វ​យ​អ​ន្ទ​រ រួមជាមួយ​អា​ជា្ញ​ធរ​ដែនដី​គ្រប់​លំដាប់​ថា្ន​ក់​អះអាង​ទទួលស្គាល់​ថា ​ដី​ទំនាស់​នេះ ជា​កម្មសិទ្ធិ​របស់​ឪពុក​ម្ដាយ​ខាង​ក្មួយ​កាន់កាប់តាំងពី​ឆាំ្ន​១៩៧៩

ឈប់រថយន្តគ្មានស្លាកសញ្ញាអ្នកជិះម៉ូតូ​បុកគូទពីក្រោយស្លាប់អ្នក​បើក​បរ​ដាក់មេ​ប្រូច​បាត់

Posted: 16 Jan 2012 10:53 PM PST

នៅកន្លែងកើតហេតុ
ខេត្តបាត់ដំបង ៖ យុវជនម្នាក់បានស្លាប់​ភ្លាមៗ​នៅនឹងកន្លែង បន្ទាប់ពីជិះម៉ូតូ​ទៅ​បុក​គូទ​រថយន្ត​យក្សដឹកស្រូវមួយគ្រឿងដែលឈប់​ស្ងៀម​ លើថ្នល់គ្មានដាក់សញ្ញា សម្គាល់ កាល​ពី​វេលា​ម៉ោង៦និង៣០នាទីល្ងាចថ្ងៃទី១៦ មករា នៅ​លើ​កំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុចអូរតា​មៀវ ស្ថិត​ក្នុងភូមិកកោះ ឃុំកកោះ ស្រុកមោង​ឬស្សី។

លោកស្រីមូរ សុខហួរ ដាក់លិខិត​ទៅ​តុលាការស្នើសុំបំពេញបែបបទទាម​ទារ​អភ័យ​ឯកសិទិ្ធសភា​វិញ

Posted: 16 Jan 2012 10:52 PM PST

រាជធានីភ្នំពេញ ៖ កាលពីវេលាម៉ោង៨​និង៣០នាទីព្រឹកថ្ងៃទី១៧ មករា ២០១២ លោក​ស្រីមូរ សុខហួរ អ្នកតំណាងរាស្រ្តមណ្ឌល​កំពត​មកពីគណបក្សសម រង្ស៊ី បានចូលទៅកាន់​សាលាដំបូងរាជធានីភ្នំពេញព្យាយាមជួបលោក ​សុខ រឿន ព្រះរាជអាជ្ញារងអមសាលាដំបូង​រាជ​ធានីភ្នំពេញ ដើម្បីដាក់ជូននូវលិខិតមួយ​ច្បាប់​ក្នុងគោលបំណងស្នើសុំរៀបចំបែបបទតាមនីតិ​ វិធី ដើម្បីឲ្យ​

ទិញ​ផាវ​​យក​ទៅ​ច្នៃ​​ធ្វើ​គ្រាប់​​បែក​បោក​ត្រី​ភ្លាត់​​ស្នៀត​ផ្ទុះ​​របួស​ធ្ងន់​ស្រាល​៤​នាក់​

Posted: 16 Jan 2012 10:51 PM PST

ខេត្ត​​បាត់​ដំបង ៖ សមត្ថ​កិច្ច​​ស្រុក​បាណន់ ​បាន​រាយ​ការណ៍​ថា ​​ប្រជា​ពល​រដ្ឋ​៤​នាក់​បាន​រង​របួស​ធ្ងន់ និង​ស្រាល​ដោយ​សារ​តែ «ល្ងង់​ធ្វើ​ចេះ» ​ទិញ​ផាវ​យក​មក​ច្នៃ​​ធ្វើ​គ្រាប់​​បែក ដើម្បី​​បោក​ត្រី​ក្នុង​ស្ទឹង តែ​ភ្លាត់​​ស្នៀត​ក៏​បណ្តាល​ឱ្យ​ផ្ទុះ​កាលពីវេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល​​ ថ្ងៃទី​១៦ មករា នៅ​ភូមិ​រូង ឃុំ​ចែង​មានជ័យ ស្រុក​​បាណន់ ។

តុលាការកីឡា CASពន្យារពេលប្រកាសសាលក្រមកីឡាករកុងតាឌ័រដល់ចុងខែនេះ

Posted: 16 Jan 2012 10:50 PM PST

កីឡាករ​អេស្ប៉ាញ​អាល់​បឺតូ កុង​តា​ឌ័រ
តុលាការ​កីឡា CASបាននិយាយ​កាល​ពី​ដើម​សប្តាហ៍​នេះ​ថា ខ្លួន​សង្ឃឹម​នឹង​ប្រកាស​សាល​ក្រម​លើ​ករណី​ប្រើ​ប្រាស់​សារ​ធាតុ​ញៀន​របស់​កីឡាករ​ប្រ​ណាំង​កង់​អេស្ប៉ាញ​អាល់​បឺតូ កុង​តា​ឌ័រ​នៅ​ថ្ងៃ​ទី​៣១​ខែ​មក​រា​។ សាល​ក្រម​ដើម​ឡើយ​ត្រូវ​គេ​គ្រោង​ធ្វើ​នៅ​ពាក់​កណ្តាល​ខែ​មក​រា ប៉ុន្តែ​ត្រូវ​ពន្យា​រពេល​ក៏​ព្រោះ​តែ​មាន​ការ​ចោទ​ប្រកាន់ពី​បណ្តា​ញ​ផ្សព្វ​ផ្សាយ​ព័ត៌​មាន​ថា ​​អង្គ​ចៅ​ក្រម​ដែល​មាន​គ្នា​៣​រូបលំ​អៀង​។ នៅ​ក្នុង​សេចក្តីថ្លែង​​ការណ៍​មួយ តុ​លាការ​ជាន់​ខ្ពស់​មួយ​នេះ​បញ្ជាក់​ថា​៖«តុលាការ CAS បាន​សួរ​ទៅ​ភាគី​ដើម​ចោទ​និង​ចុង​​ចោទ​ក្រែង​លោ​ពួក​គេ​ចង់​ជំ​ទាស់​ទៅ​នឹង​សមាសភាព​អង្គ​ចៅក្រម​កាត់​សេច​ក្តី​ក្នុង​នីតិ​វិធី​នៃ​ដំ​ណាក់​កាល​នេះ។

ពលរដ្ឋ​​​ខ្មែរ​ចំនួន​12នាក់​ត្រូវ​បាន​សង្គ្រោះពីការ​ជួញដូរ​វិលត្រឡប់ដល់​ប្រទេស​វិញ​

Posted: 16 Jan 2012 10:35 PM PST

រាជធានីភ្នំពេញ​​​​ ៖ ពលរដ្ឋ​​​ខ្មែររង​គ្រោះ​​​​​១២​នាក់ ​​​ដែលត្រូវ​បាន​ជួយសង្គ្រោះ​ពីការ​ជួញ​ដូរ​​មកដល់​កម្ពុជា​​​​ហើយ​ កាលពីព្រឹកថ្ងៃទី​​​១៧ មករា ​២០១២​។ យោងតាម​​​​ប្រភពព័ត៌​មាន​​ពី​លោក​​កុយ គួង ​​អ្នកនាំពាក្យ​​​ក្រសួងការបរទេស​​​​ និងសហប្រតិ​បត្តិ​ការ​អន្តរជាតិ​ បាន​​ឱ្យដឹង​​កាលពី​ថ្ងៃទី​១៦ មករា​ថា​​ ថ្មីៗ​នេះ រាជរដ្ឋាភិបាល​​​​កម្ពុជា តាម​រយៈ​​ក្រសួងការបរទេស​​​ និង​សហ​

ព័ត៌​មាន​ដោះ​ដូរ​កីឡាករ​ក្នុង​អំឡុង​ពេល​បើក​ទីផ្សារ​ជុំ​ទី​2 ខែមករា

Posted: 16 Jan 2012 10:34 PM PST

​កីឡា​ករ ហ្គែររី ខេហ៊ីល
*គ្រូបង្វឹក​​ក្លឹប​ Chelsea រីករាយ​​ទទួល​កីឡា​ករ ហ្គែររី ខេហ៊ីល ពី​ក្លឹប​ Bolton មកពង្រឹង​ខ្សែ​ការ​ពារ Chelsea ទើប​សម្រេច​កិច្ច​សន្យា​​ជា​មួយ​កីឡាករ​ ខេហ៊ីល​ ខ្សែ​ការ​ពារ​ក្លឹប​ Bolton កាល​ពី​ថ្ងៃ​សុក្រ កន្លង​មក​ ​ក្រោយ​ពី​ទិញ​ក្នុង​តម្លៃ​៧​លាន​ផោន ។​ របាយ​ការណ៍​បាន​បញ្ជាក់​ថា ខ្សែ​ការ​ពារ​ អាយុ​២៦ឆ្នាំ ខាង​លើនឹង​ទទួល​បាន​ប្រាក់​ឈ្នួល​ប្រហែល​២៣លាន​ផោន​ ក្នុង​កិច្ច​សន្យា​រយៈពេល​៥ឆ្នាំ ។ លោក​អង់​ដ្រេវីឡាស់ បូអា​ស់ គ្រូបង្វឹក​វ័យ​ក្មេង​របស់​ក្លឹប​ Chelsea បាន​បង្ហើប​ឱ្យ​ដឹង​ប្រកប​ដោយ​ភាពត្រេក​អរ​ពេល​ទទួល​បាន​កីឡា​​ករ​​ ហ្គែររី ខេហ៊ីល ខ្សែ​ការ​ពារ​ក្រុម​ជម្រើស​ជាតិ​អង់​គ្លេស ពី​ក្លឹប​ Bolton មក​ពង្រឹង​លើ​ខ្សែ​ការ​ពារ

ដេ​លី​​ម៉េល​ ធ្វើ​ការ​ប្រៀប​​ធៀប​​​ទឹក​មុខ​កី​ឡា​​ករ​​បាល់​ទាត់​ល្បី​​ៗ​​ទៅ​នឹង​តារា​សម្តែង​ហូ​លី​វូដ

Posted: 16 Jan 2012 10:29 PM PST

ប្រព័ន្ធ​វ៉េប​សាយ​«​ដេលី​ម៉េល​»​របស់​អង់គ្លេស​​បាន​ធ្វើ​ការ​​ប្រៀ​បធៀប​​ទឹក​មុខ​​កីឡា​ករ​​បាល់​បាត់​​​​​ដ៏​ល្បី​​ឈ្មោះ​​ទៅ​នឹង​​បណ្តា​​តា​រា​ហូ​លី​វូដ​ ទាំង​ក្នុង​អតី​ត​កាល​​​ និង​បច្ចុ​ប្បន្ន​​ ដោយ​កី​ឡា​ករ​​​គ្រីស្ទៀណូ​ រ៉ូ​ណាល់​ដូ​ ត្រូវ​បានប្រៀប​ធៀប​​ស្រ​ដៀង​នឹង​មុខ​​របស់លោក​ ម៉ា​ឡុន ប្រ៊េ​ដូ​ អតីត​​ដើរ​តួ​ជា​វី​របុរស​​​​អមតៈ​​ ក្នុងខ្សែ​ភាព​យន្ត​រឿង​​«​ដឹហ្គោដ​ហ្វា​ឌ័រ​»​។​ចំ​ណែក កីឡា​ករ​វេន រ៉ូនី​ ប្រៀប​​​ធៀប​​ប្រ​ដូច​​ទៅ​នឹង​​​លោក​ ស្រេក​ រហស្ស​នាម​ យក្ស​បៃ​តង​ ក្នុង​ខ្សែ​ភាព​យន្ត​​​គំនូរ​​ជី​វចល​ ដ៏​ល្បី​ឈ្មោះ​។​

អង្គុយ​ផឹកស៊ីជុំគ្នា​១១នាក់​ ជន​ដៃដល់​ទៅ​បាញ់​ប្រហារ​ច្រើន​គ្រាប់​ស្លាប់​២ របួសធ្ងន់៤

Posted: 16 Jan 2012 08:30 PM PST

ខេត្ត​ក្រចេះ ៖ យ៉ាង​ហោយ​ណាស់​មនុស្ស​២នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​ និង៤នាក់​ទៀត​រង​របួស​ធ្ងន់​ក្នុង​ចំណោម​មនុស្ស​ទាំងអស់១១​នាក់​កំពុង​ អង្គុយ​ផឹក​ស៊ីជុំ​គ្នា​នៅ​ខាង​មុខ​ផ្ទះ ហើយ​ត្រូវ​ខ្មាន់​កាំភ្លើង​មាន​គ្នា​៣នាក់​ជិះ​ម៉ូតូ​មក​ឈប់​បាញ់​ប្រហារ​ឥត ​ញញើត​ដៃ​បង្ក​ឱ្យ​មាន​ការ​តក់​ស្លុត​ និងភ្ញាក់​ផ្អើល​កាល​ពី​វេលា​ម៉ោង​៧ និង​៣០​នាទីយប់ ថ្ងៃ​ទី១៦ មករា ២០១២ នៅ​ក្បែរ​បន្ទាយ​ទាហាន​អាមេរិកាំងចាស់​

ម៉ូតូគ្លីក​បោះពួយ​​បុ​កគូទ​​រថយន្តកាមរី​​ឆ្លាម​

Posted: 16 Jan 2012 08:11 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ បុរស​ម្នាក់​​បាន​បោះ​ពួយ​ម៉ូ​តូ​គ្លីក​​ ពណ៌​ស ​​​​ទៅ​បុក​គូទ​រថយន្ត​កាម​រី​​ឆ្លាម​១​គ្រឿង​​ បណ្តាល​ឱ្យ​ម៉ូតូ​ខូច​ខាត​​ផ្នែក​ខាង​​មុខ​​​ទាំង​ស្រុង ចំណែក​អ្នក​បើកបរ​មិន​មាន​គ្រោះ​ថ្នាក់​​​នោះ​ទេ រីឯ​រថយន្ត​​​​គ្រាន់​តែ​ក្រ​ពឹត​​គូទ​បន្តិច​​​បន្តួច​ប៉ុណ្ណោះ ។​ ហេតុ​​​ការណ៍​​នេះ កើត​ឡើង​​កាលពី​វេលា​ម៉ោង​១រសៀលថ្ងៃ​ទី​១៦ មក​រា ឆ្នាំ​២០១២ ​តាម​បណ្តោយ​វិថី​សហ​ព័ន្ធ​រុស្ស៊ី សង្កាត់ទឹក​ថា្ល ​ខណ្ឌ​សែន​សុខ ។​

ចូល​ហូប​អាហារ​ក្នុង​ម៉ាត​​តូតាល់​ចេញ មក​វិញ​ចោរ​លួច​ម៉ូតូបាត់​

Posted: 16 Jan 2012 08:11 PM PST

រាជធានីភ្នំពេញ ៖ ភាពឆោឡោ​​មួយ​បា​ន​កើត​ឡើង​​នៅ​មុខ​ស្ថានីយ​​រថភ្លើង​​នៅ​ម៉ាត​ប្រេង​ឥន្ធនៈ ​​តូតាល កាលពី​វេលា​ម៉ោង​៥​ន​ិង​៥០​​នាទី​ល្ងាច​ ថ្ងៃទី​១៤ មករា ២០១២ បន្ទាប់​​ពី​បុរស​​ម្នាក់​បាន​ចេញពី​​ញ៉ាំ​អាហារ​​ក្នុង​ម៉ាត​តូតាល់​ហើយ​ បាត់​ម៉ូតូ ។

ចិន និង​បណ្តា​​​ប្រទេសអាស៊ាន​​​សន្យា​ធ្វើ​​​​ឱ្យស៊ីជម្រៅ​ដល់​កិច្ច​​សហ​ប្រតិបត្តិ​​ការ​ក្នុង​​សមុទ្រ​ចិន​ខាង​ត្បូង​

Posted: 16 Jan 2012 08:11 PM PST

​អ្នកនាំពាក្យ​របស់ក្រសួងការបរទេស​​​ចិន លោក LIU WEIMIN ថ្លែង​​កាលពីថ្ងៃទី​​១៦ មករា ថា បណ្តាអ្នក​​ទទួលខុសត្រូវ​​ចិន និង​បណ្តា​ប្រទេស​​ជាសមាជិកអាស៊ាន​​​បានសន្យា​​​ធ្វើ​ឱ្យ​​ស៊ីជម្រៅ​ដល់​​កិច្ច​សហ​ប្រតិបត្តិ​​​ការ​នៅ​សមុទ្រ​ចិន ​ខាងត្បូង ក្នុងពេល​ជួបប្រជុំគ្នា​ក្នុង​សន្និសីទ​​​​មួយ​កាលពីថ្ងៃទី​​១៤ មករា កន្លងមកនេះ​។ អ្នកនាំពាក្យ​​​រូបនោះ​អះអាង​​​​បែបនេះ​​ក្នុង​​សន្និ​សីទ​​សារ​ព័ត៌​មាន​​​​​មួយជាការ​​ឆ្លើយ​តប​​នឹង​សំនួរ​​មួយដែលទាក់​ទិន​ដល់​កិច្ចប្រជុំ​​​លើកទី​​៤​របស់​បណ្តា​​អ្នកទទួលខុសត្រូវ​​​ជាន់ខ្ពស់​​​ចិន

ចោរប្លន់​ម្ចាស់​តូប​លក់​​កន្ទុយ​​លេខ​បាញ់​ធ្លាយ​​ពោះ​​យក​កេស​លុយ​រាប់​ពាន់​ដុល្លារ​ទៅ​បាត់​

Posted: 16 Jan 2012 08:05 PM PST

បុរសរងគ្រោះ
ខេត្តបាត់ដំបង ៖ គ្រាន់តែអគ្គស្នងការ​នគរ​បាលជាតិប្រកាសដាក់ផែនការដល់កម្លាំង​សមត្ថ​ កិច្ចគ្រប់​ខេត្ត-រាជធានី​ឲ្យប្រឹងប្រែង​ទប់​ស្កាត់បទ​ល្មើសព្រហ្មទណ្ឌ ស្រាប់តែអំពើ​ប្លន់​ប្រដាប់អាវុធ​បាន​ផ្ទុះ​ភ្លាម​ឡើង ​មួយ​រំពេច​ចំ​កណ្ដាល​ក្រុង​បាត់​ដំបងតែម្ដង ដែល​មិនធ្លាប់​មានពីមុនមក កាលពី​វេលា​ម៉ោង​៩​​យប់​ថ្ងៃទី​១៦ មករា ​​នៅ ខាង​មុខ​ សណ្ឋា​គារ​ «តេ​អូ» ​ចម្ងាយ​ប្រហែល​​១០០​ម៉ែត្រ​​ខាង​ត្បូង​ទី​បញ្ជា​ការ​​កង​រាជ​អាវុធ​ហត្ថ ស្ថិត​

សិស្សវិទ្យាល័យវត្តកោះចូលរួមស្តាប់​ការ​ផ្សព្វផ្សាយអប់រំទប់ស្កាត់ និងបង្រ្កាបសកម្ម​ភាពក្មេងទំនើង

Posted: 16 Jan 2012 08:00 PM PST

ទិដ្ឋភាពក្នុងពិធី
រាជធានីភ្នំពេញ ៖ លោកសុខ សម្បត្តិ ជំនួយ​ការសម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងជាអភិបាលខណ្ឌដូនពេញ បាន​ចូល​រួមជាគណៈអធិបតីក្នុងពិធីផ្សព្វផ្សាយអប់រំទប់​សង្កាត់ និងបង្រ្កាបសកម្មភាព«ក្មេងទំនើង» នៅវិទ្យាល័យវត្តកោះស្ថិតក្នុង​សង្កាត់បឹងរាំង ខណ្ឌ​ដូនពេញ កាលពីព្រឹកថ្ងៃទី​១៧ មករា ឆ្នាំ២០១២ និងមានសិស្សានុ​សិស្សជាង​២​ពាន់​នាក់ចូលរួម។

មាន​កូន​កំលោះ​កូន​ក្រមុំ​​បាន​នាំ​គ្នា​​ទៅ​ដាំ​ដើម​ឈើ​ក្នុង​សួន​​អាពាហ៍​ ពិពាហ៍ និង​ឧបត្ថម្ភ​ប្រាក់​​ដល់​មន្ត្រីរដ្ឋ​បាល​ព្រៃឈើ់​​

Posted: 16 Jan 2012 07:49 PM PST

ការដាំដើមឈើ
ខេត្តក្រចេះ ៖ បន្ទាប់ពីអាជ្ញាធរមូល​ដ្ឋាន ជា​ពិសេសផ្នែករដ្ឋាបាលព្រៃឈើក្រចេះ បានរៀបចំ​បង្កើតជាសួនអាពាហ៍ពិពាហ៍រួចមក រហូតមក​ដល់ពេលនេះគឺមានកូនកម្លោះក្រមុំចំនួន៧គូ បាន​មកដាំកូនឈើព្រៃ​ទុកជាអនុស្សារីយ៍​នៃ​ អាពាហ៍ពិពាហ៍របស់ពួកគេនេះដោយសារតែពួកគេមានចិត្ត​ស្រឡាញ់

ប៉ូ​លិស​ព្រំ​ដែន​​នាំ​គ្នា​ជួយ​សង់​ជម្រក​ដល់​ជន​​ពិ​ការ​ជា​គ្រួសារ​ក្រីក្រ​

Posted: 16 Jan 2012 07:42 PM PST

ក្រុង​ប៉ោយ​ប៉ែត ៖ ​បុរស​ចំណាស់​ហើយ​​ជា​ជន​ជរា​ពិការ​​រស់​ក្នុង​គ្រួសា​រ​ក្រី​ក្រ​ ដែលអ្នក​ទទួល​​អំ​​រែក​​ដ៏​ធ្ងន់​ធ្ងរ​​ជា​​ស្ត្រីមេ​ម៉ាយ​ និង​កូន​​​ច្រើន​​រហូត​​៨​នាក់​​ ត្រូវ​បាន​កម្លាំង​​ប៉ូ​លិស​​កា​រ​ពារ​ព្រំ​ដែន​​គោក​វរ​សេនា​​តូច​​លេខ​៩១១ ​ សាង​សង់​ជម្រកជូន​ ខណៈ​​ខ្ទម​ចាស់​​​របស់​គាត់​ធ្លុះ​ធ្លាយ​​រខេក​រខាក​។

លិច​នាវា​​​​ប៉ាកឺបូ ​អ៊ី​តាលី នឹង​ចេញ​​​ប្រកាស​អាសន្ន​​​​ការបំពុល​បរិស្ថាន​

Posted: 16 Jan 2012 07:39 PM PST

នាវា​ប៉ាកឺបូ​ដែល​ផ្អៀង​លិច​​
​​រដ្ឋមន្ត្រី​​បរិស្ថាន​អ៊ី​តាលី លោក CORRAPO CLINI អះអាង​​​កាលពីថ្ងៃទី​​១៦ មករា ​​​​ថា រដ្ឋាភិបាល​អ៊ី​តាលី​​​​​នឹង​ចេញ​ការប្រកាស​​​អាសន្ន​​ដែល​​នឹង​អាច​បញ្ចេញ​​មូលនិធិ​​បន្ថែម​ទៀត ​​សម្រាប់​​ប្រតិបត្តិ​ការ​​​ទាំងឡាយ​​ដែលទាក់​ទិន​ដល់​ការ​​លិច​​នាវាប៉ាកឺបូ ​ឈ្មោះ COSTA CONCORDIA ។​ វត្ថុ​​រាវ​មួយដែលនៅ​ពុំទាន់​​​កំណត់​ដឹង​​​​ថាជា​អ្វី​​បាន​​ធ្លាយ​ចេញ​ពីនាវា​​ ហើយ​បារ៉ាស់​​​បណ្តែតទឹក​​​កំពុងតែ​​ដាក់​រាយ​។ ​ក្នុងសន្និសីទ​​​សារ​ព័ត៌មាន​​​មួយ លោក CLINI ថ្លែង​ថា ​គ្រោះថ្នាក់​បរិស្ថាន​​​​សម្រាប់​​​​កោះ GIGLIO មាន​ខ្ពស់បំផុត ។

​គ្រោះអគ្គិភ័យ​​មួយនៅ​​ភាគអាគ្នេយ៍​​ចិនស្លាប់​​9នាក់​

Posted: 16 Jan 2012 07:38 PM PST

ស្នងការដ្ឋាន​ប៉ូលិស​​​មូលដ្ឋាន​រាយការណ៍​ថា តុល្យ​ការ​​ជនរងគ្រោះ​​​​ដោយសារ​​អគ្គិភ័យ​​មួយ​នៅ ក្នុង​​​ខេត្ត​ហ្វូជាន ​ភាគអាគ្នេយ៍​​ចិន អ្នកស្លាប់​​​មានដល់ទៅ​​​៩​នាក់ ​​ក្រោយពី​​រកឃើញ​​​សាក​សព​មនុស្ស​​​​ថ្មី​​​២នាក់ទៀត​​​កាលពី​​​​រសៀលថ្ងៃទី​​​១៦ មករា​។​ មនុស្ស​ម្នាក់​នៅតែ​បាត់ខ្លួន​​​​ ហើយ​មនុស្ស​​​ម្នាក់​ទៀត​​​បច្ចុប្បន្ន​​​​កំពុង​ទទួល​ការព្យាបាល​​​របួស​នៅ​មន្ទីរពេទ្យ ។ អគ្គិ​ភ័យ​​នេះកើត​​មាននាវេលា​ម៉ោង​​​៤​ក្នុង​ទីក្រុង ​JIANOU បាន​បំផ្លាញ​​អគារ​​២​​មុនពេលត្រូវ​​ពន្លត់​​​​៣ម៉ោង​ក្រោយ​មក ។

២នាក់​​​គូដណ្តឹង​​​​ត្រឡប់​មក​​ដើរ​​​លេង​ត្រូវ​​ជនអន្ធពាល​​​តាម​វាយ​​ ប្លន់​​សម្លាប់​​​​បុរស​​​ឯនារី​​​សន្លប់​ស្តូកស្តឹង​​បន្សល់ទុក​​កាយ​ អាក្រាត

Posted: 16 Jan 2012 07:21 PM PST

បុរសជាគូស្នេហ៍ពេលថតរូបរួមគ្នា
រាជធានីភ្នំពេញ​​​​ ៖ គូដណ្តឹង​​មួយគូ​​ពេល​ត្រឡប់​មក​ពីដើរលេង​​​វិញ ខាង​​ប្រុស​​​​ជូន​ខាងស្រី​​ទៅកាន់​លំនៅ​ឋាន​​​បានពាក់​កណ្តាល​ផ្លូវ​​​ ស្រាប់តែ​​មានជនអន្ធពាល​​មួយក្រុម​​​បើកម៉ូតូ​​​​២​គ្រឿង​​កៀរ​ឱ្យ​​​​ គូស្នេហ៍​​​នោះឈប់ រួច​ហើយ​ពួក​គេ​ព្រួត​វាយ​​​ដោយ​កំណាត់​ឈើ និង​​ដុំ​ថ្ម​​​​​ឥត​​ត្រា​ ​ប្រណី​បណ្តាល​​ឱ្យ​យុវ​បុរសគូដណ្តឹង​​​​ស្លាប់​បាត់​បង់​ជីវិត​​​​នៅនឹង​ កន្លែង ​​ឯ​យុវតី​រងរបួស​​ក្បាល​ធ្ងន់​ធ្ងរ​​​ត្រូវបានបញ្ជូន​​​ទៅសង្គ្រោះ​​​​នៅ​ មន្ទីរពេទ្យ​កាល់​ម៉ែត​ ​​​​និងភ្លាម​ៗ​នោះ​ ពួកជនដៃ​ដល់​​ប្លន់​យកម៉ូតូ​​​របស់គូស្នេហ៍​​​ទៅបាត់បន្សល់​ទុក​សោក​នាដ​ កម្ម​​គួរ​ឱ្យ​​​សោកស្តាយ និង​ឈឺ​ចាប់​​ពី​សំណាក់​​ប្រជា​ពល​រដ្ឋ​​​​ និង​សាច់ញាតិ​។

ប្រទះឃើញ​សាក​សព​បុរស​ខ្មែរ​ម្នាក់​ស្លាប់​ក្នុង​តំបន់​ស កម្ពុជា-ឡាវ

Posted: 16 Jan 2012 07:20 PM PST

ខេត្តស្ទឹងត្រែង ៖ សពបុរសម្នាក់​ដែល​គេ​ស្គាល់ថា ជាជនជាតិខ្មែរបានស្លាប់ក្នុង​សភាព​ហើម​រលួយស្អុយនៅក្នុងព្រៃតំបន់ស​ កម្ពុជា-ឡាវ​ជាតំបន់មិនទាន់ធ្វើការវាស់វែងចែក​ចំណុច​ បង្គោលទឹកដីរវាងប្រទេសទាំងពីរនៅ​ឡើយ។ ហេតុការណ៍នេះត្រូវបានប្រជាពលរដ្ឋ​ប្រទះ​ឃើញ​កាលពីថ្ងៃទី១៤ មករា ២០១២ ត្រង់​ចំណុច​អូរតាឡាវជាប់នឹងអូរតាង៉ាវ។

Caltex ធ្វើ​ការ​អប​អរ​ខួប​​គម្រប់​លើក​ទី​​75​ឆ្នាំ​ជាមួយ​រង្វាន់​ពេជ្រ​សុទ្ធ​

Posted: 16 Jan 2012 07:19 PM PST

រាជ​ធានី​ភ្នំពេញ​ ៖​ ​អតិថិជន​របស់ Caltex មាន​ហេតុផល​ច្រើន​យ៉ាង ដើម្បី​រីករាយ​ជាមួយ​ការ​ធ្វើ​ដំណើរ​របស់​ពួក​គេក្នុង​ពេល​ដែល​អតិ​ថិ​ ជនចំនួន៣០​រូប បាន​ឈ្នះ​នូវ​រង្វាន់​ធំ​ពី​កម្មវិធី​ពិសេស​របស់ Caltex កាលពី​ពេល​ថ្មី​ៗ​​ នេះ​ ។

បុរសចំណាស់ម្នាក់លង់ទឹកស្ទឹងបាត់2ថ្ងៃទើបរកសពឃើញ

Posted: 16 Jan 2012 07:18 PM PST

ខេត្តបន្ទាយមានជ័យ ៖ បុរសចំណាស់​ម្នាក់​ដែល​ធ្លាប់តែហែលឆ្លងស្ទឹងទៅមើលនិង​ចាំស្រែ​ឲ្យ​ គេនៅត្រើយម្ខាងជារៀងរាល់យប់មិន​ដែល​ជួប​នូវបញ្ហាអ្វី​ឡើយ​នោះ ​នៅវេលាម៉ោង៩​យប់ថ្ងៃទី​១៤ មករា បុរសចំណាស់​រូប​នេះ បាន​លង់ទឹក​ស្ទឹងស្លាប់។ ហេតុការណ៍​​អកុសល​នេះ​បាន​កើត​ឡើង​នៅស្ទឹង​មួយ​ ស្ថិតក្នុងភូមិព្រហូត សង្កាត់អូរអំបិល ក្រុង​សិរីសោភ័ណ ។

កម្ម​វិធី​ប្រ​គល់​ម​ហា​រង្វាន់​​ពី​អ្នក​ឯក​ទេស​មាត់​ធ្មេញ​ ទ្រី​សា!

Posted: 16 Jan 2012 07:15 PM PST

ក្នុងពិប្រគល់រង្វាន់
រាជ​ធានី​ភ្នំពេញ​ ៖​ ​លោក​​វេជ្ជ​បណ្ឌិត​ជុំ ហាក់ ​នាយក​ទី​ផ្សារ​នៃ​ក្រុម​ហ៊ុន​​វើ​លហ៊ែល​ហ្វា​ម៉ា​ស្យូ​​ធី​ខល បាន​ថ្លែង​​​​​ថា ក្រុម​ហ៊ុន​វើល​ហ៊ែល​ហ្វា​ម៉ា​ស្យូ​ធី​ខល មាន​ចក្ខុ​វិស័យ​ក្នុង​ការ​នាំ​ចូល លក់ និង​ចែក​ចាយ​នូវ​​​ផលិត​ផល ដែល​បម្រើ​ដល់​សុខ​ភាព​​របស់​ប្រ​ជា​ពល​រដ្ឋ​​ ។ សព្វ​ថ្ងៃ​​នេះ​ក្រុម​ហ​៊ុន​បាន​នាំចូល​នូវ​ផលិត​ផល​ទឹក​ដោះ​​គោ​ម្សៅ​ Fabimilk ​​សម្រាប់​ទារក​ និង​កុមារ​ ព្រម​ទាំង​​​សម្រាប់​ស្ត្រី​​ដែល​មាន​ផ្ទៃ​ពោះ​នiង​បំ​បៅ​កូន​ដោយ​​ទឹក​

សាលា​រៀន​វេស្ទ​ឡាញ​ន៍​លើក​កម្ពស់​​ការ​ថែរក្សា​សុខភាព​មាត់​ធ្មញ

Posted: 16 Jan 2012 07:13 PM PST

ទិដ្ឋភាពក្នុងពិធី
រាជធានី​ភ្នំពេញ ៖ សាលា​រៀន​វេស្ទ​ឡាញន៍ សន្ធរ​ម៉ុក​ កាល​ពី​ពេល​ថ្មី​ៗកន្លង​​មក​នេះ​ បាន​សហការ​ជាមួយ​មន្ទីរ​ព្យាបាល​ធ្មេញ​បស្ចិម​សំដៅ​លើក​កម្ពស់​សុខភាព​មាត់​ ធ្មេញ ។ លោក​ឈុំ សីហា នាយក​ទូ​ទៅ​​ផ្នែក​ប្រតិ​បត្តិ​ការ​នៃ​មន្ទីរ​ព្យាបាល​ធ្មេញ​បស្ចិម​ បានថ្លែង​​ថា បញ្ហាសុខភាព​គឺ​ជា​បញ្ហា​ដ៏​ចម្បង​ដែល​ទាំង​សហ​​គមន៍​ជាតិ​ និង​អន្តរជាតិ​កំពុង​ផ្តោតការ​​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​​ក្នុង​នោះ​ ផង​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!