Koh Santipheap Daily

Koh Santipheap Daily


​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយចាប់ខ្លួនចៅក្រម​២នាក់និងមន្រ្ដី​សុរិយោដី​ម្នាក់​​ពាក់ព័ន្ធ​​ពុករលួយដីធ្លី​

Posted: 20 Jan 2012 05:40 AM PST

ចៅក្រម​២នាក់​នៃសាលា​ដំបូង​ខេត្តកណ្ដាល​ និងមន្រ្ដី​សុរិយោដី​១នាក់​ត្រូវបាន​ចាប់ខ្លួន​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ ពុករលួយ​ដឹកនាំ​ដោយ​លោក​ឱម​ យ៉ិនទៀង​ ដែល​មានកង​កម្លាំង​របស់​លោក​ហែហម​ច្រើន​នាក់​ប្រដាប់​ដោយ​អាវុធ​ ហំហាន​មើលទៅ​គួរឱ្យ​ញាក់សាច់​កាលពី​វេលាម៉ោង​៦និង១៥​ល្ងាច​ ថ្ងៃទី២០មករា២០១២ នៅក្នុង​បន្ទប់

រដ្ឋមន្ត្រីជប៉ុន​ជំរុញ​ប្រទេស​ជប៉ុន​ឲ្យ​ប្រើ​ប្រាស់​យ៉េន​ដ៏ថ្លៃ

Posted: 20 Jan 2012 03:09 AM PST

ប្រាក់​យេនជប៉ុន​
លោក​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ចជប៉ុន និយាយ​​ថា ក្រុមហ៊ុនជប៉ុន​បានទទួលផល​​ចំណេញ​យ៉ាង​​ច្រើនពីប្រាក់​យ៉េនដែលឡើងថ្លៃ ដើម្បី​បង្កើន​​ការវិនិយោគ​នៅបរទេស និងទិញ​ធនធាន​​ធម្ម​ជាតិ​។ ស្របពេលអ្នក​នាំចេញជប៉ុន ត្អូញត្អែរអំពី​​តម្លៃ​​ប្រាក់យ៉េន​ឡើងថ្លៃដែលកើន​ឡើង​ខ្ពស់​ពី​អត្រាធម្មតា​ធៀបជាមួយប្រាក់​ដុល្លារកាល​ពីឆ្នាំ​មុន។ លោកYukio Edano និយាយថា ក្រុម​ហ៊ុនមិនគួរ​ច្រានចោល​ការកើនឡើង​នៃតម្លៃប្រាក់​យ៉េនដ៏រឹងមាំ​នោះទេ។

ក្រុមហ៊ុនបង្កើតកាមេរ៉ា Kodak ស្នើ​ក្ស័យ​ធន

Posted: 20 Jan 2012 03:03 AM PST

ឡូហ្គោ​របស់​ក្រុមហ៊ុន Kodak
ក្រុមហ៊ុន Eastman Kodak co, ដែលជា​ក្រុម​ហ៊ុនបង្កើតកា​មេរ៉ាមុនគេ បានស្នើការ​ពារ​ភាព​ក្ស័យធន។ ក្រុមហ៊ុន Kodak បានសម្រេច​ប្រើច្បាប់ តាមមាត្រា​ទី១១ បន្ទាប់ពី​ទទួលភាព​បរាជ័យ ក្នុងការប្រកួត​ប្រជែងជា​មួយបច្ចេក​វិទ្យាថ្មីដូចជា​កាមេរ៉ា Digital ។ Kodak ទទួលបានភាព​ល្បីល្បាញ​បំផុតទាំង​ក្នុង​វិស័យភាព​យន្ត និងឧស្សាហ​កម្មបន្ទាប់​ពី​មាន​បទ​ចំរៀងដ៏ពេញ​និយមក្នុងឆ្នាំ​១៩៧៣ និពន្ធ​ដោយលោក Paul Soimon ក្រោម​ចំណង​​ជើង​ថា Kodachrome ។

វ៉ាលីយេ ក្នុងសង្គម​ខ្មែរៈ បារាំងពោះម៉ាយ​និងកូន​ទាំង៤នាក់​បន្សល់​ទុក​អនុស្សាវរីយ៍​សម្រាប់​អ្នក​ភូមិ

Posted: 20 Jan 2012 02:59 AM PST

រូបតូចគឺលោកវ៉ាលីយេ និងកូនទាំង៤នាក់
ខេត្ត​កំពង់​​​ស្ពឺ ​៖​ មរណភាព​គួរ​ឱ្យ​​​ភ្ញាក់​ផ្អើល​​​​​​បំផុត​​នា​ដើម​ឆ្នាំ​​២០១២​​នេះ គឺ​​​​​ការ​ស្លាប់​​របស់​​​​​ជន​ជាតិ​​បារាំង​​ រួម​ជាមួយ​​កូន​៤​នាក់​​​​​​នៅ​​ក្នុង​​​​រថយន្ត​​ពន្លិច​​​ទឹក​ត្រពាំង​​​​ ក្នុង​​បរិវេណ​​ដីលំនៅ​ឋាន​​​​​របស់​ខ្លួន​​ ក្នុង​ភូមិ​​​​ទួល​​​ធ្នង់ សង្កាត់​​រកាធំ ក្រុង​ច្បារ​មន​ កាលពី​​​ថ្ងៃទី​​១៤ មករា ​។ ​ រហូត​មក​​​ដល់​ពេល​​នេះ​​ មូល​ហេតុ​​​នៃ​មរណភាព​​គ្រួសារ​​ជន​ជាតិ​​បារាំង​នេះ​​ មិន​ទាន់​​​ត្រូវ​បាន​​​បង្ហើប​​ឱ្យ​ដឹង​​​ថា

GM​ចង់ក្លាយជា​ក្រុម​ហ៊ុន​ផលិ​ត​រថ​យន្ត​ធំ​​បំផុត​​​ក្នុង​​ពិភព​លោក​ស្រប​ពេ​ល​តូយ៉ូតា​​រអិល​​ចុះ

Posted: 20 Jan 2012 02:56 AM PST

ក្រុមហ៊ុន​ផលិត​រថយន្ត​អាមេរិក General Motors (GM) បានគ្រង់​តំណែងជា​ក្រុមហ៊ុន​​ផលិត​រថយន្ត​ធំជាងគេ​បំផុតក្នុងពិភព​លោក​នៅថ្ងៃ​ព្រហស្បតិ៍ ជាពិសេស​ទើបតែ​ងើបពីភាព​​ក្ស័យ​ធន​នៅ​ឆ្នាំ២០០៩នោះបាន​ប្តេជ្ញាដណ្តើ​ម​កៅ​អីខ្ពស់បំផុតក្​នុងវិស័យឧ​ស្សាហកម្ម​ផលិត​រថយន្ត​ពីក្រុងក្រុមហ៊ុន​ផលិតរថយន្ត​អាល្លឺម៉ង់ Volkswagan និងក្រុម​ហ៊ុនផលិត​រថយន្តជប៉ុន តូយ៉ូតា ។ GM របស់អាមេរិក​លក់រថយន្ត​បាន៩,០៣ លាន​គ្រឿងក្នុងឆ្នាំ​២០១១ កើនឡើង​៧,៦​​ភាគ​រយ​ពីឆ្នាំមុន

ចោរកាច់សោម៉ូតូពេលផ្អើលបាញ់របួសនិស្សិតម្នាក់

Posted: 20 Jan 2012 02:48 AM PST

ជនរងគ្រោះ
រាជ​ធានី​ភ្នំ​ពេញ​ ៖ ក្រុម​​ចោរ​កាច់​ក​ម៉ូតូ​​ប្រដាប់​កាំ​ភ្លើង​​ខ្លី​​បាន​ធ្វើ​សកម្ម​ភាព​​​​ ​កាច់​សោ.​​ក​ម៉ូ​តូ​ ស៊េ​រី​​ទំនើប​​១​គ្រឿង​​ ហើយ​ត្រូវ​​ម្ចាស់​ឃើញ​ទាន់​​​ស្រែក​ថា ចោរ​ៗ​និង​​ទាញ​កៅ​អី​ជ័រ​ដេញ​គប់​​​ផង​ ត្រូវ​ចោរ​បាញ់​ប្រហា​​រ​១​គ្រាប់​​​​​ចំ​ពោះ​របួស​ធ្ងន់​ធ្ងរ​​​​ដេក​ដួល​ នៅ​ក្នុង​ថ្លុក​ឈាម​​ រួច​ក្រុម​ចោរ​បាន​យក​ម៉ូ​តូជិះគេច​ខ្លួន​ទៅ​បាត់​​ដោយ​សុ​វត្ថិ​ភាព​។

IMF ជួយរក​ប្រាក់​ចំនួន​៥០០​ពាន់​​លាន​ដុល្លារ​ស្រប​ពេល​វិបត្តិ​ប្រាក់​បំណុលអឺរ៉ុប​​ឆេះ​ឆួល

Posted: 20 Jan 2012 02:47 AM PST

មូលនិធិរូបិយ​វត្ថុអន្តរជាតិ​និយាយនៅ​ថ្ងៃពុធ ថា ខ្លួននឹងរកប្រាក់​ចំនួន៥០០​ពាន់លាន​ដុល្លារ​ដែល​ជាម្សៅរំសេវ​ហិរញ្ញវត្ថុថ្មី​ស្របពេល​វិបត្តិ​ប្រាក់បំណុល​អឺរ៉ុបកើនឡើង​គំរាមដល់​សេដ្ឋកិច្ច​ពិភពលោក។ ព្រមជាមួយ​ប្រទេសអឺរ៉ុប​មួយចំនួនដែល​​កំពុងរេទៅ​រកការធ្លាក់ចុះ​ជាថ្មី ហើយប្រទេស​​ក្រិច​ក៏កំពុងធ្លាក់​ចុះសេដ្ឋកិច្ច IMF និយាយថា កង្វះខាត់នៃ​ប្រភព​ដើម្បីក្លាយ​ជាអ្នក​ផ្តល់​​ប្រាក់​កម្ចីរបស់​ចក្រវាឡ។

ចាញ់​បាល់ទះ​ចាញ់​ទាំង​ចិត្ត​សិស្ស​វិទ្យាល័យ​បឹង​ត្របែក​និងព្រែក​ឯង​គប់ដុំថ្ម​ដាក់គ្នា​ផ្អើល​ច្បារ​អំពៅ

Posted: 20 Jan 2012 02:44 AM PST

សិស្សដែលមានជម្លោះ
រាជធានីភ្នំពេញ ៖ ​សិស្ស​វិទ្យាល័យ​បឹង​​ត្របែក​​ និង​វិទ្យាល័យព្រែកចំនួន​៤នាក់​បាន​ត្រូវ​​​​​​​​នគរបាល​​ប៉ុស្តិ៍​​ ច្បារអំពៅទី២ ខណ្ឌមាន​ជ័យ ​ឃាត់​ខ្លួននៅចំណុច​​ភ្លើង​ស្តុប​​​ច្បារ​អំពៅ ស្ថិតនៅ​​លើ​កំណាត់​​​ផ្លូវ​ជាតិ​លេខ​១ សង្កាត់ច្បារអំពៅ​​ទី២ ​កាលពីវេលាម៉ោង​១០ និង​៣០នាទី​ព្រឹកថ្ងៃទី២០ មករា ។ សិស្ស​​​​​​ថ្នាក់​វិទ្យាល័យ​ដែលសមត្ថកិច្ច​​​ឃាត់ខ្លួន​​១-ឈ្មោះ​ម៉ាក់ សំបូរ ​ភេទប្រុស អាយុ​១៩ឆ្នាំ ​​

សម្តេច​តេជោ​ ហ៊ុន សែន យល់​ព្រម​អញ្ជើញ​ចូលរួម​ក្នុង​វេទិ​កាថ្នាក់​ដឹកនាំ​អាស៊ាន

Posted: 20 Jan 2012 02:44 AM PST

ទិដ្ឋភាពក្នុងជំនួប
​រាជធានី​ភ្នំពេញ ៖ លោកអ៊ាង សុផល្លែត​ជំនួយ​ការ​សម្តេច​អគ្គ​មហាសេនា​បតី​តេជោ​ ហ៊ុន សែន បាន​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ក្នុង​ជំនួប​សម្តែង​ការ​គួរសម​ជា​មួយ​សម្តេច​អគ្គ​មហា​សេនា​បតី​តេជោ​ ហ៊ុន សែន នាយករដ្ឋ​មន្ត្រី​នៃ​​ព្រះ​រាជាណា​ចក្រ​​កម្ពុជា នារសៀល​ថ្ងៃ​ទី​១៩ មករា នៅ​វិមាន​សន្តិភាព​​ លោក​DATO MICHAER YAOU មន្ត្រី​ជាន់​ខ្ពស់​នៃ​វិទ្យា​ស្ថាន​យុទ្ធ​សាស្ត្រ និង​ភាព​ជា​អ្នក​ដឹក​នាំ​បាន​

ទើប​​លែង​លះ​ប្តី​​យក​ថ្នាំ​សម្លាប់​សត្វ​ល្អិត​​​កក់​ចៃ​​ស្លាប់​ចោល​កូន​អាយុ​9ខែ​

Posted: 20 Jan 2012 02:42 AM PST

សពស្រ្តីរងគ្រោះ
ខេត្ត​ពោធិ៍​សាត់​ ៖ ស្ត្រី​មេម៉ាយ​វ័យ​ក្មេង​ម្នាក់​​ បាន​យក​ថ្នាំ​សម្លាប់​សត្វ​ល្អិត​​ទៅ​​កក់​សក់​ដើម្បី​សម្លាប់​ចៃ​លើក្បាល​ បែរ​ជា​ស្លាប់​ខ្លួន​ឯង​​​ដោយ​សារ​​​ក្បាល​មាន​​ដំ​បៅ​​​ធ្វើ​ឱ្យ​​ជាតិ​ពុល ​​ក្នុង​ថ្នាំ​​​ជ្រាបចូល​ក្នុង​សាច់​។ ​​​ហេតុ​ការ​ណ៍​កម្រ​ជួប​ប្រទះ​នេះ​​​​បាន​កើ​ត​ឡើង​កាល​ពី​ថ្ងៃ​ទី​​​១៩ មករា ​វេលា​ម៉ោង​​​២​និង​៤០​នាទី​​រសៀល​​ នៅភូមិ​​​ជ្រៃ​​ក្រឹម​ ឃុំ​ផ្ទះ​​រុង​ ស្រុក​ភ្នំ​​ក្រ​វាញ​ ។​

ថៃ​សង់​ជណ្តើរ​​បេ​តុង​​ឡើង​ប្រាសាទ​តា​ក្រ​បី​

Posted: 20 Jan 2012 02:42 AM PST

​សកម្មភាព​​ទាហាន​ថៃ​​​សាង​សង់​​ផ្លូវ​​ និង​ជណ្តើរ​​បេ​តុង​​ឡើង​មក​ប្រាសាទ​​តា​ក្រ​បី​
ប្រ​​ភព​ព័​ត៌​មាន​​ពី​វេប​សាយ​«ម៉ា​នេជឺ​»​(Manager)​របស់​ថៃ​ កាល​ពី​ថ្ងៃ​ទី​​២០​ មករា​ ​បាន​ឱ្យ​ដឹង​ថា ​ទាហាន​ថៃ​បាន​​សាង​សង់​​ផ្លូវ​​ និង​ជណ្តើរ​​បេ​តុង​​ឡើង​មក​ប្រាសាទ​​តា​ក្រ​បី​ រួម​ទាំង​​ចង់​នាំ​យក​ព្រះ​ពុទ្ធ​​បដិ​មា​ដ៏​ធំ​​មក​ដាក់​តាំង​​ក្បែរ​បរិ​វេណ​ប្រាសាទ​ទៀត​ផង​។ ទោះ​បី​ជា​បែប​ណា​កាយ​វិ​ការ​បែប​នេះ​​ត្រូវ​បាន​ច្រាន​ចោល​​​​ម្តង​រួច​មក​ហើយ ខណៈ​ក្រុម​ជាតិ​និ​យម​​​ជ្រុល​សៀម​មាន​បំណង​​យក​​ព្រះ​បដិ​មា​មក​តម្កល់​​នៅ​លើ​ភ្នំ​ទ្រព្យ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​​។

ជំនួប​ពិភាក្សា​​​​ការងារ​ជាមួយ​​ឯកអគ្គ​​​រដ្ឋទូតប្រទេស​​​មហា​អំណាច​​ទាំង​5

Posted: 20 Jan 2012 02:37 AM PST

ទិដ្ឋភាពក្នុងជំនួប
​រាជធានីភ្នំពេញ ៖ លោក​កុយ គួង អនុរដ្ឋ​​លេខា​ធិការ​​ក្រសួង​​​ការបរទេស​​​និង​សហប្រតិបត្តិ​ការ​​​ អន្តរជាតិ​​​ និង​ជា​​អ្នក​នាំពា​ក្យ​​បាន​​ប្រាប់​​ឱ្យ​ដឹង​​​​នៅ​​ក្រោយ​​ជំនួប​​ ពិភាក្សា​​ការងារ​​រវាង​​លោក​ឧបនាយករដ្ឋមន្ត្រី​​​​​ហោ ណាំហុង ​​រដ្ឋ​មន្ត្រី​​​ការ​​បរទេស​ និង​សហប្រតិបត្តិការ​​អន្តរជាតិ​​ ជាមួយ​​​ឯកអគ្គរដ្ឋ​ទូត​​​ ឯកអគ្គរាជ​​ទូត​​​​​នៃ​​ប្រទេស​​​មហា​អំណាច​​ទាំង​៥​ ​ជា​សមាជិក​អចិន្ត្រៃយ៍​​នៃក្រុម​ប្រឹក្សា​​

ព្យាករណ៍​បាល់​ទាត់​អង់​គ្លេស​ប្រឺមីញេ​លីកជុំ​​ទី22​សម្រាប់ចុង​សប្តាហ៍​នេះ​មាន​ចំនួន​10​ប្រកួត Man Utd, Stoke, Chelsea, Liverpool ជាក្រុម​ល្អ ឯ Tottenham ប្រឈម​ជា​មួយ ​ Man City

Posted: 20 Jan 2012 02:35 AM PST

ការ​ប្រជែង​ដណ្តើម​បាល់​គ្នា​រ​​វាង​កីឡា​ករ​ក្រុម Man City និង​កីឡាករ​ក្រុម​ Wigan
ការប្រកួត​​​បាល់ទាត់​​​អង់គ្លេស​​ប្រឺមីញេលីកជុំ​ទី22 សម្រាប់​​ចុង​សបា្តហ៍​​​​នេះ​មាន 10 ប្រកួត ។​ ក្រុម Man Utd, Stoke, Chelsea ​និង Liverpool ​ល្អ​ជាង​គូ​ប្រកួត ​ខណៈ​ពេល​ដែល Tottenham ​អាច​​ប្រឈម​មុខ​ជាមួយនឹង Man City ។ ថ្ងៃសៅរ៍ Norwich (9) V Chelsea (4) Norwich 10 ប្រកួត​​ក្នុងផ្ទះ គឺ 4-3-3 ស៊ុត​​បាល់បាន 17 គ្រាប់ និងរបូតវិញ​ 15 គ្រាប់។ 3 ប្រកួត​ចុង​ក្រោយគឺ​​លេង​​​ឈ្នះ QPR 2-1 ក្រៅ​ផ្ទះ​​​ឈ្នះ​Burnley 4-1 ក្នុង​ផ្ទះ និង​ឈ្នះ West Brom 2-1 ក្រៅផ្ទះ ។

អេស្ប៉ាញ​ព្រីមេ​រ៉ាលី​ហ្គា Real M,​Espanyol និង​ក្រុម Barcelona សង្ឃឹម​អាច​រក​បាន​3​ពិន្ទុ

Posted: 20 Jan 2012 02:32 AM PST

ការប្រកួតបាល់​ទាត់​​អេស្ប៉ាញ​​ព្រីមេរ៉ាលីហ្គា ​ជុំ​ទី 19 ​​​​សម្រាប់​ចុង​សបា្តហ៍​នេះ​មាន 9 ប្រកួត។ ​​ក្រុម​ Real M, Barcelona, Espanyol ​សង្ឃឹម ​​​រកបានបីពិន្ទុ ។ ថ្ងៃសៅរ៍ ​Santander (15) V Getafe (13) Santander 9 ប្រកួត​​ក្នុងផ្ទះ គឺ​​ 3-4-2 ​ស៊ុត​បាល់បាន 5 គ្រាប់​​និងរបូតវិញ​5 គ្រាប់ដែរ ។ 3 ​ប្រកួត​ចុង​ក្រោយគឺ​លេង​​ឈ្នះ Zaragoza 1-0, ​ស្មើ Mirandes 1-1 ក្នុងផ្ទះ បន្ទាប់មកលេង​​​ឈ្នះ Osasuna 2-0 ក្រៅផ្ទះ​។ Getafe 9 ប្រកួតក្រៅផ្ទះ​គឺ 1-2-6 ​ស៊ុត​​បាល់បាន 9 គ្រាប់​និងរបូតវិញ​18 គ្រាប់។

តំណាងយូណេស្កូ​ និងឯកអគ្គ​រដ្ឋទូត​​អូស្ត្រាលី​ចង់​ឃើញ​​ការ​អភិវឌ្ឍ​តំបន់​អង្គរ

Posted: 20 Jan 2012 02:29 AM PST

ទិដ្ឋភាពក្នុងជំនួប
រាជធានីភ្នំពេញ ៖ ​លោកឯក ថា អ្នកនាំ​ពាក្យ​​​ព័ត៌មាន​​​​ និងប្រតិកម្ម​​​រហ័ស​​នៃ​ទីស្តីការ​គណៈ​រដ្ឋ​មន្ត្រីបានប្រាប់​ អ្នកសារព័ត៌មាន​​​​ជំនួប​មួយ​​រវាង​​លោកបណ្ឌិត​​​សភាចារ្យ ​សុខ អាន ​​ឧប​នាយករដ្ឋ​មន្ត្រី​ទទួលបន្ទុក​​ទីស្តីការគណៈ​រដ្ឋមន្ត្រី​​​កាលពី​​ ព្រឹកថ្ងៃទី១៩ ​មករា ឆ្នាំ​២០១២ ​​នៅទី​ស្តី​ការ​​គណៈរដ្ឋ​មន្ត្រី​ជាមួយ​លោកស្រី​អាន លីម៉េស ​​​តំណាង​​​អង្គការ​​​យូណេស្កូ​​​ប្រចាំនៅ​កម្ពុជា

ការ​ប្រកួត​បាល់​ទាត់​អ៊ី​​តាលី​ស៊េរី A​ ជុំ​ទី19​សម្រាប់​ចុង​សប្តាហ៍​នេះ ក្រុម Roma,​Udinese,I​nter គឺជា​ក្រុម​ជម្រើស​ល្អ​លេង​ក្នុង​ទឹក​ដី

Posted: 20 Jan 2012 02:26 AM PST

កីឡាករ​ក្រុម Romaសប្បាយ​រីក​រាយ​ពេល​ប្រកួត​ឈ្នះ
ការ​ប្រកួត​បាល់ទាត់​អ៊ី​តាលី​ស៊េរី​ A ជុំ​ទី​ 19 សម្រាប់​ចុង​សប្តាហ៍​នេះ​ មាន​ 10 ប្រកួត​ ។ ក្រុម​ Roma, Udinese និង​ Inter មាន​សង្ឃឹម​ឈ្នះ​គូ​ប្រកួត​ក្នុង​ផ្ទះ ។ ថ្ងៃ​សៅរ៍ Cagliari (11) V Fioretina (13) Cagliari 9 ប្រកួត​ក្នុង​ផ្ទះ​គឺ 2-5-2 ស៊ុត​បាល់​បាន​ 6 គ្រាប់​ និងរបូត​វិញ 7 គ្រាប់ ។ 3 ប្រកួត​ចុង​ក្រោយ​គឺ​លេង​ចាញ់ Milan 2-0, ឈ្នះ​ Genoa 3-0 ក្នុង​ផ្ទះ ​បន្ទាប់​មក​លេង​ស្មើ Juventus 1-1 ក្រៅ​ផ្ទះ ។ Fiorentina 9 ​ប្រកួត​ក្រៅ​ផ្ទះ​គឺ 1-3-5 ស៊ុត​បាល់​បាន​ 4 គ្រាប់​ និង​របូត​វិញ​ 9 គ្រាប់​ ។

បុរសជន​ជាតិ​ព័រទុយ​ហ្គាល់​ម្នាក់​​បាន​ស្លាប់​សង្ស័យ​ឆក់​ចរន្ត​អគ្គ​ិសនី​ដែល​ឆ្លង​ពី​ម៉ូទ័រ​​បូម​ទឹក​

Posted: 20 Jan 2012 02:25 AM PST

សពជនជាតិព័​រ​ទុ​យ​ហ្គាល់​ម្នាក់់​
ខេត្តសៀមរាប ៖ បុរស់ជនជាតិ​ព័​រ​ទុ​យ​ហ្គាល់​ម្នាក់់​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដេកស្លាប់​​ ផ្កាប់​មុខ​​នៅ​ក្បែរ​ស៊ីទែន​ទឹក​ជាន់​លើ​នៃ​ផ្ទះល្វែង​ជួល​មួយ​ កន្លែងក្នុងភូមិ​វត្ដ​ស្វាយ​ សង្កាត់សាលា​កំរើក​ក្រុង​សៀមរាប កាលពី​​វេលា​ម៉ោង​៨​យប់​ថ្ងៃ​ទី​១៩ មក​រា ២០១២ កន្លង​ទៅ​ ដែល​​សង្ស័យ​​ឆក់​ចរន្ត​អគ្គិ​សនី​​ពី​ម៉ូទ័រ​​បូម​ទឹក​ ព្រោះ​គេ​ឃើញ​ទឹក​​ហៀរ​ពី​សីុ​ទែន​ហើយ​ទ្វារផ្ទះ​បាន​បិទ​ជិត​ពី​ក្នុង។

Dortmund,​Schalke ប្រជែង​គ្នា​យក​តំណែង​លេខ2​នៅ​ក្នុង​តា​រាង ខណៈ ​Leverkusen ជា​ក្រុម​ល្អ​នៅ​ក្រប​ខណ្ឌ​អាល្លឺ​ម៉ង់​ប៊ុន​ដេស្លី​ហ្គា

Posted: 20 Jan 2012 02:19 AM PST

កីឡាក​រ​​ក្រុម Schalke​​ថ​តរូប​ជា​អនុស្សា​វរីយ៍​មុន​ពេល​ប្រកួត​ក​ន្លង​មក
​ការ​ប្រកួត​បាល់​ទាត់អាល្លឺ​ម៉ង់​ប៊ុនដេស៊ីហ្គា​ជុំ​ទី​ 18 សម្រាប់​ចុង​សប្តា​ហ៍​នេះ​ មាន​ 8 ប្រកួត​ ។ ក្រុម Dortmund, និង Schalke ប្រជែង​គ្នា​យក​លេខ​ 2 ក្នុង​តារាង ។ ចំណែក​ឯ Leverkusen មាន​ប្រវត្តិ​ល្អ​ក្នុង​ទឹក​ដី ។ ថ្ងៃ​សៅរ៍ Hoffenheim (9) V Hannover (7) Hffenheim 8 ប្រកួត​ក្នុង​ផ្ទះគឺ 3-4-1 ស៊ុត​បាល់​បាន​ 9 គ្រាប់ និង​របូត​វិញ 6 គ្រាប់ ។ 3 ប្រកួ​​ត​ចុង​ក្រោយគឺ​លេង​ឈ្នះ Augsburg 2-1 ស្មើ Frankfurg 2-2 ក្នុង​ផ្ទះ បន្ទាប់​មកលេង​ឈ្នះ​ St Pauli 2-1 ក្រៅផ្ទះ ។

ក្រុមហ៊ុន​ទូរស័ព្ទ Smart Mobile ឧប​ត្ថម្ភ​​​​​​​កី​ឡា​​​ករ​​ទទួល​​មេ​ដាយ​​​​នៅ​​ស៊ី​​ហ្គេម​​លើក​​ទី​26

Posted: 20 Jan 2012 02:14 AM PST

ការ​ថត​រូប​ក្រោយ​ពេល​ប្រគល់​ប្រាក់​រង្វាន់​ដល់​កីឡា​ករ​ដែល​បាន​មេដាយ
រាជ​ធានី​ភ្នំ​ពេញ​ ៖ ព្រឹត្ត​ិការណ៍​ប្រកួត​កីឡា​ថ្នាក់​​តំ​បន់​អាស៊ី​អា​គ្នេយ៍​​​ ឬ​ស៊ី​ហ្គេម​(SEA Games)ដែល​បាន​ប្រព្រឹត្ត​​ឡើង​នៅ​​ប្រទេស​ឥណ្ឌូណេស៊ី​លើក​ទី​២៦​ កាល​ពី​​ថ្ងៃ​ទី​​១១ ដល់​​ថ្ងៃទី​២២​វិច្ឆិកា​ ឆ្នាំ​២០១១​​ បាន​ទាក់​ទាញ​នូវ​ការ​ចាប់​អារ​ម្មណ៍​​​យ៉ាង​ខ្លាំង​​ពី​សំណាក់​​​មហា​ជន​ទូ​ទៅ​​ និង​​​ពី​វិ​ស័យ​​​​ឯក​​ជន​​នានា​ ពិ​សេស​​​​​​ពី​ក្រុម​ហ៊ុន​​ទូ​រ​ស័ព្ទ​​ចល័ត​Smart Mobile ។ ​ការ​ចេ​ញ​ដំ​ណើរ​​ទៅ​ប្រកួត​នៅ​​​លើក​នេះ​​ពី​​សំណាក់​​​អត្ត​​ពលិក​​កម្ពុជា​​​ប្រ​មាណ​​​២១​ប្រ​ភេទ​​កីឡា​ ជា​លទ្ធ​ផល​​កម្ពុជាទទួល​បាន​មេ​ដាយ​មាស​​៤ (៨​គ្រឿង​) ប្រាក់​​១១(១៧​គ្រឿង​)​ និង​​សំ​រឹទ្ធិ​២៣​(២៥គ្រឿង​)​។​

ហួន សុខ​នីម ​ជួ​បជា​មួយ ​​​យឹម ឌៀប​ ខណៈ​ដែល​​​ទេស​ សំខាន់ ជួប​ ទី ពន្លែត​ នៅ​លើ​សង្វៀន​CTN

Posted: 20 Jan 2012 02:11 AM PST

កីឡាករ​ប្រដាល់ យឹម ឌៀប  (រូប​ឆ្វេង) និង​​កីឡាករ​ប្រដាល់ ហួន សុខ​នីម (រូបស្តាំ)
រាជ​ធានី​ភ្នំពេញ​ ៖ ​ហួន សុខ​នីម ​មក​ពី​ក្លឹប​​​សិង្ហ​​កីឡា ណាត់​ជួប​​យឹម ឌៀប មក​ពី​ក្លឹប​​កីឡា​ប្រ​ដាល់​ក្រ​សួង​ការ​ពារ​​ជាតិ​នៅ​លើ​សង្វៀន​​ស្ថានីយ​ទូរ​ទស្សន៍​​ CTN ​ថ្ងៃ​​សៅរ៍ ទី​២១ មក​រា ​ខណៈ​ទេស ​សំ​ខាន់​​មក​ពី​ក្លឹប​កង​ពល​តូច​លេខ​៧០ ជួប​​ទី​ ពន្លែត ​មក​ពី​ក្លឹប​​​សឹក​រង​ខេត្ត​សៀម​រាប ។ សុខ​នីម និង​យឹម ឌៀប សុទ្ធ​តែ​កំពូល​អ្នក​ប្រដាល់​ដែល​មាន​ល្បិច​ប្រ​យុទ្ធ​នៅ​លើ​សង្វៀន​ខ្ពស់​ដូច​គ្នា ​។ ប៉ុន្តែ​សុខនីម​ ចិត្ត​​របស់​គេ​​មិន​សូវ​សឿង​​ទេ ហើយ​ចល​នា​​វាយ​លុក​​​ទៅ​លើ​គូ​​ប្រកួត​​​ក៏​មាន​ការ​​​យឺ​ត​យ៉ាវ​​ណាស់​ដែរ ។

កីឡាករអេស្ប៉ាញ​ Freireឈ្នះដំណាក់ទី៤ប្រណាំងកង់ Tour Down Underនៅប្រទេសអូស្ត្រាលី

Posted: 20 Jan 2012 02:06 AM PST

កីឡាករ​អេស្ប៉ាញ​ Oscar Freire
Oscar Freire ​បាន​សម្តែង​នូវ​ក្តី​រីក​យ៉ាង​ខ្លាំង​បន្ទាប់​​​​ពី​បាន​យក​ឈ្នះ​ដំ​ណាក់​ទី​៤​​​ប្រណាំង​កង់​​ក្រប​ខណ្ឌធួ​បើក​រដូវ​កាល​ឆ្នាំ​ថ្មី​កម្ម​វិធី​ Tour Down Under​​​​កាល​ពី​ថ្ងៃ​សុក្រ​ទី២០​​​​​ខែមក​រា​​​​​​​។ ការ​ប្រណាំង​ក្នុង​ដំ​ណាក់​វែង​ឆ្ងាយ​នេះ​​ត្រូវ​បាន​បញ្ចប់​នៅ​ទី​ក្រុង​ ​Tanunda ប្រទេស​អូ​ស្ត្រា​លី​។ Freire​​ដែល​ជា​អ្នក​ជិះ​កង់ឱ្យ​​ក្រុម​Katusha​​បានបញ្ចប់​​​ដំណាក់​ដែល​មាន​ចម្ងាយ​ផ្លូវ១៣០​​​​​​​​​គីឡូ​ម៉ែត្រ​ចេញ​ដំណើរ​ពី​ទី​ក្រុង​Norwood​ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង ​Tanundaប្រ​​ទេស​អូ​ស្ត្រា​លី​​ដោយ​ប្រើ​អស់​ថិរវេ​លាតិច​ជាង​គេ​គឺ​៣ម៉ោង​៨​​នាទី​និង​៣៤​​​វិនាទី​​ យក​ឈ្នះ​កីឡា​ករអា​ល្លឺ​ម៉ង់​​ Gerald Ciolek

ស្រវឹងទាំងព្រឹក​បោះពួយ​​ម៉ូតូ​​ទៅ​​​បុក​កង់​ពី​ក្រោយ​សន្លប់​ស្តូក​ស្តឹង

Posted: 20 Jan 2012 02:00 AM PST

រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​​អាយុ​​ប្រហែល​២០​ឆ្នាំ​ដែល​​ស្រវឹង​​ បាន​បោះ​ពួយ​ម៉ូតូ​១​គ្រឿងម៉ាក​ឌ្រីម C125 ស៊េរី​២០០៨ ​ទៅ​បុក​កង់​១​គ្រឿង​​ ​បណ្តាល​ឱ្យ​របួស​ធ្ងន់​ម្នាក់ ស្រាល​ម្នាក់។ ហេតុការណ៍​នេះ​កើតឡើង​​កាលពី​វេលា​ម៉ោង​១០​​ព្រឹក​​ថ្ងៃទី​២០ មករា ២០១២ ​តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ-ហាណូយ ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

តាលីបង់​​ប្រកាស​ថា ​​បាញ់​ធ្លាក់​ឧទ្ធម្ភាគចក្រ​អូតង់​​​​ ខណៈ​ទាហានបារាំង​4នាក់ស្លាប់​

Posted: 20 Jan 2012 01:47 AM PST

​ពួកបះបោរ​​​​តាលីបង់​ដែលតស៊ូ​​ប្រឆាំង​នឹង​​​កង​ទ័ព​​​អាហ្វហ្គានីស្ថាន និងកង​កម្លាំង​អន្តរជាតិ​​​ដឹក​នាំ​ដោយ​អូតង់ បានប្រកាស​​​កាលពីថ្ងៃទី​​​​២០ មករា ​​ទទួលខុសត្រូវ​​លើ​ការ​ធ្លាក់​​ឧទ្ធម្ភាគចក្រ​​​មួយគ្រឿង​របស់​អូតង់​​ ដែលបណ្តាល​ឱ្យស្លាប់​​​​ទាហាន​​​អាមេ​រិក​​​៦​នាក់​នៅ​​ខេត្តហែល​ម៉ង់ ​​​ភាគ​ខាង​ត្បូង​អាហ្វហ្គានីស្ថាន​។​ អ្នកនាំពាក្យ​របស់​​ពួកតាលីបង់​​ លោកការី​ យូស​​​ស៊ូហ្វ អាម៉ាឌី ​ថ្លែង​តាម​ទូរស័ព្ទ​​​​ពី​កន្លែង​​​​ពុំ​ស្គាល់​​​មួយថា ពួក​​យុទ្ធជន​តាលីបង់​បានបាញ់​ធ្លាក់​​​ឧទ្ធម្ភាគចក្រ​​មួយគ្រឿង​ធុន​​ CHINOOK របស់​​អូតង់​ កាលពី​យប់​​ថ្ងៃទី​​១៩ មករា ​ក្នុងភូមិ​​ហ្សា​បៀរ ការីស ​ខេត្តហែលម៉ង់​​។​

​ក្រុមហ៊ុន TEPCO ផ្តល់​​ប្រាក់​ជិត330​​លានដុល្លារ សម្រាប់​​​​បញ្ហាប៉ះពាល់​សុខភាព​នៅហ្វូគូស៊ីម៉ា​

Posted: 20 Jan 2012 01:46 AM PST

ក្រុមហ៊ុន TEPCO ជប៉ុន​​ជាប្រតិបត្តិករ​​នៃ​មជ្ឈ​មណ្ឌល​​នុយក្លេអ៊ែរ​​​​ហ្វូគូស៊ីម៉ា ​​​​ដាយអ៊ី​ជី ​​​បាន​ផ្តល់​ប្រាក់​​​​ជិត​​​៣៣០​លាន​ដុល្លារ ​​សម្រាប់​បញ្ហា​សុខភាព​ដែល​​ជួបប្រទះ​​​នៅហ្វូគូ​ស៊ីម៉ា ​។ ម៉ាស៊ីន​​​ឃោសនា​ក្នុង​​ស្រុករាយការណ៍​​កាលពីថ្ងៃ​ទី​​​១៩ មករា ថា នេះជាការ​​ចេញ​សង​ការខូចខាត​​​​លើក​ដំបូង​​របស់ក្រុមហ៊ុន TEPCO ​។ កាលពី​ខែ​សីហា​កន្លង​មក​នេះ ​រដ្ឋាភិបាល​ជប៉ុន​សម្រេច​ថា ក្រុមហ៊ុន TEPCO រដ្ឋបាល​ក្រុង​ហ្វូគូស៊ីម៉ា ​​និង​រដ្ឋាភិបាល​កណ្តាល​​​នឹង​រួមគ្នា​​ទទួលខុសត្រូវ​ទាក់ទិន​ដល់​ការ​ចេញ​សង​ការ​ខូច​ខាត​យ៉ាង​ច្រើន​មួយ ។

ក្រុមហ៊ុនសាំស៊ុងអាយម៉ាឃីតកូរ៉េ​ឧបត្ថម្ភ​សម្ភារការពារការលួចឯកសារសម្ងាត់

Posted: 20 Jan 2012 01:44 AM PST

ទិដ្ឋភាពក្នុងពិធី
រាជធានីភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី២០ មករា ២០១២ អគ្គ​ស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ​បានរៀបចំពិធីទទួលសម្ភារការពារការលួចឯក​ សារសម្ងាត់ពីក្រុមហ៊ុនសាំស៊ុងអាយម៉ាឃីតកូរ៉េ​នៃសាធារណរដ្ឋកូរ៉េដឹកនាំដោយលោក JO MIN JUA ឧបត្ថម្ភដល់អគ្គស្នងការនគរ​បាល​ជាតិ ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍​ឯក​ម៉ៅ ច័ន្ទដារ៉ា អគ្គស្នងការរង​នគរ​បាលជាតិ ។

ស្រវឹងទាំងព្រឹក​បោះពួយ​​ម៉ូតូ​​ទៅ​​​បុក​កង់​ពី​ក្រោយ​សន្លប់​ស្តូក​ស្តឹង

Posted: 20 Jan 2012 01:36 AM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​​អាយុ​​ប្រហែល​២០​ឆ្នាំ​ដែល​​ស្រវឹង​​ បាន​បោះ​ពួយ​ម៉ូតូ​១​គ្រឿងម៉ាក​ឌ្រីម C125 ស៊េរី​២០០៨ ​ទៅ​បុក​កង់​១​គ្រឿង​​ ​បណ្តាល​ឱ្យ​របួស​ធ្ងន់​ម្នាក់ ស្រាល​ម្នាក់។ ហេតុការណ៍​នេះ​កើតឡើង​​កាលពី​វេលា​ម៉ោង​១០​​ព្រឹក​​ថ្ងៃទី​២០ មករា ២០១២ ​តាម​បណ្តោយ​ផ្លូវ​ភ្នំពេញ-ហាណូយ ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

អូដលី ហា​រី​សុនឡើង​សង្វៀន​ជា​ថ្មី​នៅ​ថ្ងៃ​ទី​14មេសា​ជួប​ជា​មួយ​អា​លី អា​ដាំ​

Posted: 20 Jan 2012 01:30 AM PST

កីឡាករអុី​រ៉ាក់​អា​ដាំ​​​
កីឡាករ​ប្រដាល់​ទម្ងន់​ធ្ងន់​អង់​គ្លេស​អូដលី ហារី​សុន​ គ្រោង​​វិល​ត្រឡប់​មក​កាន់​សង្វៀន​ប្រកួត​​សា​ជា​ថ្មី​នៅ​ថ្ងៃ​ទី​១៤​ខែ​មេសា​ខាង​មុខ​នេះ​ដោយ​ជួប​ជា​​មួយ​កីឡាករ​អ៊ី​​រ៉ាក់​អា​លី អា​ដាំ​ ​នៅ​​លើ​សង្វៀន​Brentwood Centreស្ថិត​ក្នុង​ទី​ក្រុង​ Essex ប្រ​ទេស​អង់​គ្លេស​ ។​ សម្រាប់​ហា​រី​សុន​ដែល​មាន​វ័យ​៤០​ឆ្នាំ​ហើយ​នោះ​ គឺ​ជា​ការ​បង្ហាញ​មុខ​លើក​ទី​១​របស់​ខ្លួន​បន្ទាប់​ពី​បាន​សន្លប់​ក្នុង​ទឹក​ទី​១​ក្រោម​កណ្តាប់​ដៃ​កីឡាករ​មិត្ត​រួម​ជាតិ ដេវីដ ហេ​ កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១០​កន្លង​មក​។ ​ហា​រី​សុន​បាន​និយាយ​ថា​៖«ខ្ញុំ​មិន​ធ្លាប់​អស់​សង្ឃឹម​ខ្លាំង​ចំពោះ​ខ្លួន​ឯង​ដូច​កាល​រាត្រី​នោះ​ទេ​។​

ផែនដី​​​មិនសូវ​ក្តៅឡើយ ​​​ក្នុងឆ្នាំ2011 ​តែ​​និន្នា​ការ​ឡើង​​កំ​ដៅ​​នៅតែ​មាន

Posted: 20 Jan 2012 01:28 AM PST

ដីបែក​​​ក្រហែង​ដោយ​​​រាំង​ស្ងួត​​
សីតុណ្ហភាព​​​មធ្យម​របស់​​ផែនដីពុំសូវក្តៅ​​​ខ្លាំង​ឡើយ ​​ក្នុងឆ្នាំ​២០១១ ។ ​​នេះជាការ​​អះអាង​​​​កាលពីថ្ងៃទី​​​១៩ មករា ​​របស់អង្គការ​​ NASA អាមេ​រិក ដែល​គូសបញ្ជាក់​​ថា ​ការធ្លាក់​​ត្រជាក់​​បន្តិច​វិញ​​នេះ ពុំមានន័យ​ថា ​ជាការ​បញ្ចប់​​​និន្នា​ការ​​​នៃការ​​កើន​កំដៅ​​ផែនដី​ឡើយ​។​ សីតុណ្ហភាព​​មធ្យម​​លើ​ភពផែនដី​​​មាន​១៤,៣៨អង្សាសេ ​​ក្នុងឆ្នាំ​​២០១១ គឺ​​​០,​៥១​អង្សា ខ្ពស់ជាង​​​​សីតុណ្ហភាព​​​មធ្យម​​កាលពីពាក់​កណ្តាល​​សតវត្ស​​​ទី​​២០ ។

ពិធីបិទ​វគ្គ​ហ្វឹក​ហ្វឺន​​ជំនាញ​កាំភ្លើង​​ប្រតិ​កម្ម​ប្រឆាំង​​រថក្រោះ​ PF.89.80-1

Posted: 20 Jan 2012 01:25 AM PST

ទិដ្ឋភាពក្នុងពិធី
ខេត្តព្រះវិហារ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​១៩ មករា ២០១២​ថ្មី​ៗ​នេះ នៅ​ទីប​ញ្ជាការ​​ដ្ឋាន​អង្គ​រក្សប្រចាំជួ​រមុខតំបន់​ប្រាសាទព្រះវិហារ​មាន​ រៀបចំ​ពិធី​បិទ​វគ្គ​ហ្វឹកហ្វឺនបំប៉ន​ជំនាញ​កាំភ្លើង​ប្រតិ​ កម្មប្រឆាំងរថក្រោះ​ប្រភេទ​ PF.89.80-1 ក្រោម​​អធិបតីភាព​​លោក​នាយ​ឧត្ដមសេនីយ៍ ប៉ុល សារឿ​ន អគ្គ​មេ​បញ្ជ​ការកង​យោធ​ពល​ខេមរ​​ភូមិន្ទ​ លោក​នាយ​ឧត្ដមសេនីយ៍ ហ៊ីង ប៊ុ​ន​ហៀ​ង អគ្គ​មេ​

ជិះគោ​យន្ត​​ទៅ​កន្លែង​អារ​ឈើ​​ក្នុង​ព្រៃ​ក្រឡាប់​រង​របួស​ធ្ងន់​​ម្នាក់​ ស្រាល​៦​នាក់​

Posted: 20 Jan 2012 01:22 AM PST

ខេត្តស្ទឹងត្រែង ៖ មនុស្សម្នាក់ក្នុងចំណោម​៦​នាក់បានរងរបួសធ្ងន់ត្រូវបានគេបញ្ជូន​ទៅ​​កាន់​ មន្ទីរពេទ្យខេត្តភ្លាមៗ បន្ទាប់ពី​ក្រឡាប់​គោ​យន្ត​ធ្លាក់ពីលើផ្លូវ​​បោះ​មនុស្ស​ទៅ​ក្នុង​ជ្រលង​ ប្រឡាយ​ក្បែរមាត់ព្រៃកាលពី​វេលា​ម៉ោង​៧​ព្រឹកថ្ងៃទី២០ មករា ២០១២ ស្ថិតត្រង់​ចំណុច​វាល​ព្រីង​គីឡូ​ម៉ែត្រលេខ២៤ នៃផ្លូវជាតិលេខ​៧A ក្នុងភូមិគីឡូ​លេខ៨ សង្កាត់សាមគ្គី ក្រុង​ស្ទឹង​ត្រែង។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!