Koh Santipheap Daily

Koh Santipheap Daily


រដ្ឋ​សភា​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ច​ប្រជុំ​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍សភា​ប្រទេស​ប្រើ​​ភាសា​បារាំង

Posted: 18 Jan 2012 11:56 PM PST

​យោង​តាម​​សេចក្តី​​ប្រកាស​​ព័ត៌​មាន​​រប​ស់​អគ្គ​លេខាធិការ​ដ្ឋាន​រដ្ឋ​សភា ​ថ្ងៃទី​១៩ មករា បាន​ឱ្យ​ដឹង​ថា ​រដ្ឋ​សភា​នៃ​​ព្រះ​រាជា​ណាចក្រ​កម្ពុជា ត្រូវ​បាន​ជ្រើសរើស​​ឱ្យធ្វើ​ជា​ម្ចាស់​ផ្ទះ ដើម្បី​​ទទួល​ការ​ប្រជុំ​រ​បស់​គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​​នៃ​សភា​នៃ​ ប្រទេស​ប្រើ​ភាសា​បារាំង ​​ពីថ្ងៃទី​៨ ដល់​ថ្ងៃទី​១០ កុម្ភៈ ឆ្នាំ​២០១២ ​នា​ពេល​ខាង​មុខ​នេះ នៅ​រាជ​​ធានី​ភ្នំពេញ ។ ​ទី​កន្លែង​ និង​ស្មារតី​​នៃ​កិច្ច​​ប្រជុំ​​នេះ​មាន

អាជ្ញា​ធរ​ខណ្ឌ​ឫ​ស្សី​កែវ​​ប្រជុំ​​​​ចាត់​វិធាន​ការ​ទប់​ស្កាត់​ក្មេង​ទំនើង

Posted: 18 Jan 2012 11:55 PM PST

រាជ​ធានី​ភ្នំពេញ​ ៖​ ​អាជ្ញា​ធរ​ខណ្ឌ​ឫស្សី​កែវ​កាល​ពី​ថ្ងៃ​ទី​​​១៨ ​មក​រា​​​ បាន​ជួប​​ប្រ​ជុំ​​ជា​មួយ​នាយ​ក​​វិទ្យា​ល័យ​ចំនួន​៥​ក្នុង​មូលដ្ឋាន​ ដើម្បី​ពិ​គ្រោះ​​យោ​បល់​​បង្កា​រ​ទប់​ស្កាត់ និង​បង្ក្រាប​សកម្មភាព​​ក្មេង​ទំនើង​ ដែល​តែង​តែ​​បង្កទំនាស់​វាយ​តប់​​​​​ កាប់​ចាក់គ្នា​នៅ​តាម​សាលា​​នា​នា ក្នុង​រាជ​ធានី​ភ្នំពេញ ធ្វើ​ឱ្យប៉ះ​ពាល់​ដល់​ស្ថិរ​ភាព​​នៃ​ការ​បង្រៀន និងការ​សិក្សា​ និង​ធ្វើ​ឱ្យ​​បាត់​បង់​សណ្តាប់ធ្នាប់​សង្គម ។​

ប្រតិភូកម្ពុជាទៅចូល​​រួម​ខួប​កំណើត​​អង្គ​ភាព​​វរ​សេនា​ធំ​លេខ​១២ របស់ថៃ

Posted: 18 Jan 2012 11:53 PM PST

ប្រតិភូកម្ពុជាពេលចូលរួមក្នុងពិធី
ក្រុង​ប៉ោយ​ប៉ែត ៖ ​ប្រតិភូ​​កម្ពុជា​មួយ​​ក្រុម​កាលពីព្រឹកថ្ងៃទី១៩ មករា ​បាន​ចេញពី​ប្រទេស​កម្ពុជា​​តា​ម​ច្រក​​ទ្វារ​អន្តរ​ជាតិ​​ប៉ោយ​ប៉ែត​ឆ្ពោះ​ ទៅ​ទឹក​ដី​ថៃ​​ដើម្បី​​ចូល​រួម​ពិធី​បុណ្យ​​ខួប​កំណើត​​​លើក​ទី២៩ ​រ​បស់​អង្គ​ភាព​ទាហាន​ឈុត​ខ្មៅ​​វរសេនាធំ​លេខ​១២ តាម​ការ​អញ្ជើញ​​ពី​ភាគី​ថៃ ។

កីឡាករបារាំងឡូអែបនាំមុខការប្រណាំងរថយន្ត WRC Rallye Montecarlo

Posted: 18 Jan 2012 11:18 PM PST

កីឡាករបារាំងសេបាស្ទៀន ឡូអែប
កីឡាករបា​រាំង​សេបា​ស្ទៀន ឡូ​អែប​បាន​បើក​រដូវ​កាល​ប្រណាំង​រថយន្ត​ឆ្នាំ​ថ្មី​របស់​ខ្លួន​ដោយ​យក​ឈ្នះ​ការ​ប្រ​ណាំង​កម្ម​វិ​ធី​ WRC Rallye Montecarloថ្ងៃ​ទី​១​នៅ​ប្រ​ទេស​បា​រាំង​កាល​ពី​ថ្ងៃ​ពុធ​ទី​១៨​មក​រា​។​ ឡូ​អែប​បាន​ចូល​ដល់​ទី​ព្រ័ត្រ​ក្នុង​ថិរវេលា​១ម៉ោង​៣​០​នាទី​និង៣០​.១​​វិនាទី​យក​ឈ្នះ​កីឡាករ​ដា​នី ស័រ​ដូ​បើក​បរ​ឱ្យ​ក្រុម​​Mini​​ដែ​ល​បាន​ប្រើ​ពេល​ច្រើន​ជាង​១​នា​ទី​និង​៤.២​វិនាទី​។ ចំណែក​ជើង​ឯក​កាល​ពី​ឆ្នាំ២០១០​​ កីឡាករ​​យ៉ារី ម៉ាត់ទី​ ឡាត​វ៉ា​ឡា​បើក​បរ​ឱ្យ​ក្រុម​ Ford មិន​បាន​បញ្ចប់​ការ​ប្រណាំងស្រួល​​បួល​​ដូច​គេ​ឯង​ឡើយ​​បន្ទាប់​ពី​បាន​ជួប​បញ្ហា​ក្នុង​ពេល​ប្រ​ណាំង​។​

ប្រជា​ពលរដ្ឋ​​​យល់​ព្រម​​បើក​​ផ្លូវ​ជាតិ​លេខ​៧៦A ​ជា​ធ​ម្ម​តា​ ខណៈ​​មាន​ដំណោះស្រាយ​ច្រើន​ចំណុច​

Posted: 18 Jan 2012 10:57 PM PST

ទិដ្ឋភាពនៃការដោះស្រាយ
ខេត្តក្រចេះ ៖ ​​ប្រជា​ពល​រដ្ឋ​​ប្រមូល​ផ្តុំ​​គ្នា​កាន់​តែ​ធំជាង​មុន​ថែម​ទៀត​ទៅតវ៉ា​​​ នៅ​កន្លែង​​បង្ហូរ​ឈាម​ប្រឆាំង​​នឹង​ក្រុម​ហ៊ុន​ដី​សម្បទាន​​​ចំការ​កៅស៊ូ​ មិន​​​ឱ្យ​ក្រុម​ហ៊ុន​ដំណើរ​ការ​ឈូស​ឆាយ​​ឡើយ​កាល​ពីវេលា​ម៉ោង​៧​ព្រឹក ថ្ងៃទី​១៩ មករា ​២០១២ ​ដោយ​អំពាវ​នាវ​ឱ្យ​​អាជ្ញា​ធរ​ខេត្ត និង​រដ្ឋា​ភិបាល​​ដោះ​ស្រាយ​សំណង​ស្នាម​​របួស​​ ព្រម​ទាំងតម្រូវ​ឱ្យ​​លុប​ការ​អនុ​​ញ្ញាត​​ដី​សម្បទាន​​ចេញពី​ក្រុម​ហ៊ុន​ នេះ ​

ជិះម៉ូតូបុកគូទរថយន្តឈប់ស្ងៀមលើថ្នល់​ស្លាប់២នាក់ទៀតហើយនៅស្រុករតន​មណ្ឌល

Posted: 18 Jan 2012 10:56 PM PST

រថយន្តបង្កហេតុ
ខេត្តបាត់ដំបង ៖ យុវជន២នាក់បានស្លាប់​ជា​បន្ត​បន្ទាប់ ក្រោយពីជិះម៉ូតូបុកគូទរថយន្តដឹក​ស៊ីម៉ង់ត៍​ដែលឈប់ស្ងៀមលើផ្លូវជាតិលេខ៥៧ ត្រង់​ចំណុច​ភូមិដង្គត់ ឃុំស្ដៅ ស្រុករតនមណ្ឌល កាល​ពីវេលាម៉ោង៦និង៤០នាទី​ល្ងាច​ថ្ងៃទី១៨ មករា ខណៈម្ចាស់រថយន្តមិនបានដាក់ស្លាក​សញ្ញា​សម្គាល់ច្បាស់លាស់នៅកន្លែងឈប់​រថយន្ត ​​នោះ។

វិធី​​ការ​​ពារ​ដើម្បី​កុំ​ឱ្យមាន​​​​ភាព​ច្រ​ណែន​​​ដែលអាច​​​ឈាន​​​ទៅដល់​ជំងឺ​ផ្លូ​វ​ចិត្ត​

Posted: 18 Jan 2012 10:46 PM PST

រូបភាពបរទេស
រាជ​ធានី​ភ្នំពេញ​ ៖​ ​ច្រ​ណែន​​គឺ​ជា​អារម្មណ៍​​​របស់​បុគ្គ​​ល​ម្នាក់ៗ ហើយ​អាច​កើត​មាន​ចំពោះ​មនុស្ស​​គ្រប់​វ័យ​​ ។ ភាព​ច្រ​ណែន​​នេះអាច​សម្គាល់​តាម​រយៈ​ទឹក​មុខ​​ កាយ​វិ​ការ​ និង​ពាក្យ​សម្តី ។​​ លោក​វេជ្ជ​បណ្ឌិត​​​​យឹម សុបុត្រា​ អ្នក​ឯក​ទេស​​វិ​កល​​វិទ្យា​នៃ​គ្លី​និក​​សាន់​រា៉យ​ បាន​មាន​ប្រ​សាសន៍​ប្រាប់​កោះសន្តិ​ភាព​ឱ្យ​ដឹង​ថា ​ភាព​ច្រ​ណែន​កើត​មាន​​ច្រើន​ចំពោះ​​កុមារ​​ដែល​មិន​ទាន់​ពេញ​វ័យ ។​

ស្ត្រី​​រលូត​កូន​​អាច​ប្រ​ឈម​​​នឹង​​គ្រោះ​ថ្នាក់​ដល់​អាយុ​ជី​វិត​

Posted: 18 Jan 2012 10:40 PM PST

រូបភាពនៃការរំលូតកូន
រាជធានីភ្នំពេញ ៖​ ​​ស្ត្រី​ដែល​មាន​គភ៌​​​ចាប់​ពី​អាយុ​​សូន្យ​ខែ​ទៅ​ប្រាំ​ខែ ហើយមាន​ធ្លាក់​​ដុំ​​ឈាម ឬ​ដុំ​គភ៌​​ពី​ក្នុង​ស្បូន​មក​​ក្រៅ​ នោះ​គេ​ហៅ​ថារ​លូត​កូន ។ ​ ​លោក​សាស្ត្រា​ចារ្យ​​វេជ្ជ​បណ្ឌិត​​អ៊ូច ឌី​ណា ឯក​ទេស​ផ្នែក​សម្ភព និង​រោគ​ស្ត្រី​នៅ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ​​បាន​មាន​ប្រ​​សាសន៍​​​ឱ្យ​ដឹង​ថា ​​ការ​ធ្លាក់​​ឈាម​​​​​​ក្រោយ​ពី​រាំង​រដូវ​មិន​មាន​​ការឈឺ​ចុក​ចាប់​អ្វី​ នោះ​

មូលហេតុ​ដែល​បណ្ដាល​ឱ្យ​កើត​ជំងឺ​ទឹកនោម​ផ្អែម​

Posted: 18 Jan 2012 10:33 PM PST

រាជធានីភ្នំពេញ ៖​ នៅ​លើ​ពិភពលោក​យើង​​នេះ​ជំងឺ​ទឹកនោមផ្អែម​កំពុង​តែ​រីក​រាលដាល​យ៉ាង​ខ្លាំង ​ជា​ពិសេស​គឺ​ប្រទេស​ក្រីក្រ​ និង​កំពុង​អភិវឌ្ឍន៍​ ។ លោក​សាស្ដ្រាចារ្យ​មហា​បរិ​ញ្ញា​​វេជ្ជបណ្ឌិត សេង សេរី អ្នក​ឯកទេស​ផ្នែក​ជំងឺ​ទឹកនោម​ម​ផ្អែម នៃ​មន្ទីរពេទ្យ​ព្រះ​កុ​សុ​មៈ បានមានប្រសាសន៍​​ឱ្យ​ដឹង​ថា ជំងឺ​ទឹកនោមផ្អែម​ គឺជា​ជំងឺ​ ដែល​មាន​ជាតិ​ស្ករ

សំបុកសេពគ្រឿងញៀន១កន្លែងត្រូវបានបង្ក្រាបឃាត់ជនសង្ស័យ៦នាក់

Posted: 18 Jan 2012 10:30 PM PST

ជនជាប់ចោទពេលឃាត់ខ្លួន និងវត្ថុតាង
ខេត្តកំពង់ចាម ៖ ជនសង្ស័យចំនួន​៦នាក់​កំពុងតែនាំគ្នាសេពគ្រឿងញៀននៅបន្ទប់​​ក្នុង​ផ្ទះ​ មួយកន្លែងស្ថិតនៅភូមិព្រះធាតុឃុំស្រឡប់ ស្រុក​ត្បូងឃ្មុំ ត្រូវបានកម្លាំងសមត្ថកិច្ចឆ្មក់ចូល​ទៅ​បង្រ្កាបដោយចាប់បានទាំងសំបុក។ ប្រតិបត្តិ​ការ​​បង្ក្រាប​នេះ​បាន​ធ្វើឡើង​កាលពី​វេលាម៉ោង១​និង​​៤០​នាទី​ រសៀល​ថ្ងៃទី​១៨ មករា ២០១២ ដោយ​​រឹប​អូស​បាន​ថ្នាំញៀន១កញ្ចប់ ​និង​​សម្ភារ​មួយ​

ម្នាក់ស្លាប់​​ ម្នាក់​ទៀត​​របួស​ធ្ងន់​​ក្នុងអំពើ​​ប្លន់​​១​នៅ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​១១

Posted: 18 Jan 2012 10:29 PM PST

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​​បាន​ស្លាប់​​ និង​ម្នាក់​ទៀត​​របួស​ធ្ងន់​ក្នុង​អំពើ​ប្លន់​មួយ​​កាលពី​​វេលា​ម៉ោង​៨​យប់​ ថ្ងៃទី ១៨ មករា ២០១២ ​ត្រង់​ភូមិ​សាស្ត្រ​ភូមិ​បារាយ​ណ៍​ខាង​កើត សង្កាត់​​បារាយណ៍​​ ​ក្រុងព្រៃវែង ម្តុំ​ស្ពាន​ទី ៣ លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​១១ ខណៈ​ជន​រងគ្រោះ​ទាំង​ពីរ​កំពុង​ជិះ​ម៉ូតូ​ឌុប​គ្នា​ចេញ​ពី​អ្នក​លឿង​ទៅ​ព្រៃ ​វែង ។

អតីត​​ប្រពន្ធ​​​កីឡាករ​​អេសឈ្លី​ខូល​របស់​ក្លឹប​​​​​Chelsea នៅ​តែ​លួច​ជួប​គ្នា​

Posted: 18 Jan 2012 10:23 PM PST

នាង​​​ឆ័រ​រីល ខូល ​​ទោះបី​ជា​បាន​​​លែង​​លះ​ជាមួយ​​​កីឡាករ​​អេស​ឈ្លី​ខូល ខ្សែ​ការពារ​​​ក្លឹប​​​ Chelsea ​ក្នុង​​​រយៈពេល​យូរក៏​​ដោយ ​ប៉ុន្តែ​មាន​​​​របាយ​ការណ៍​​​បញ្ជាក់​ថា ឆ័ររីល​ ​នៅ​តែ​​ទាក់​ទង​​​​និយាយ​ទូរស័ព្ទ​​ជាមួយ​កីឡាករ​​​អេសឈ្លី​ខូល ជារៀងរាល់​​ថ្ងៃ ។ ​ កាលពី​​​មុននេះ​​កីឡាករ​​អេស​​ឈ្លី​​ខូល ជិត​​​ត្រឡប់​​មក​​ស្រុះ​ស្រួល​​​ជាមួយ​​​នាង​ឆ័រ​​​រីស តារាចម្រៀង​​​ដ៏​សិចស៊ី​​ម្តង​រួច​មក​​ហើយ​ ​ក្រោយពី​​ត្រឡប់​​ទៅប្រារព្ធ​​​ខួប​កំណើត​ជាមួយ​​​អតីត​​ប្រពន្ធ​ ប៉ុន្តែ​ជា​ចុង​ក្រោយ​​ត្រូវ​បរាជ័យ​ ដោយសារ​តែ​មាន​​​រឿង​​​សហាយ​ស្មន់​​​លួច​ទៅ​​​មាន​សម្ព័ន្ធ​​​ភាព​មេត្រី​ជា​មួយ​​ស្រី​បម្រើ​តាម​យន្ត​ហោះ។

​ចិន​នឹង​មាន​ប្រជា​ជន​​នៅ​ទី​ក្រុង​​ច្រើន​ជាង​នៅ​ជន​បទ​អំ​ឡុង​​20​ឆ្នាំ​ខាង​មុខ

Posted: 18 Jan 2012 10:21 PM PST

តាម​ប្រ​ភពទី​ភ្នាក់​ងារ​ព័ត៌​​មាន​បរទេស​​ កាល​ពី​​​ថ្ងៃទី​​១៨ មករា​ ​ផ្សាយ​ថា ​វិទ្យា​ស្ថាន​​ស្ថិ​តិ​​ជាតិ​​របស់​ចិន​​​បាន​​ឱ្យ​ដឹង​ថា ​​ចិន​មាន​​ប្រជាជន​​ក្នុង​ទី​ក្រុង​នាំ​មុខ​​ប្រជា​ករ​នៅជន​បទ​​​ជា​លើក​​ដំ​បូង​​ក្នុង​ប្រ​វត្តិ​សាស្ត្រ​​។​ បច្ចុ​ប្បន្ន​​ប្រ​ជា​ជន​​ចិន​​​មាន​ចំនួន​៥១,២៧​ភាគ​រយ​ នៃ​ប្រជា​ជន​សរុប​​ដែល​មាន​ចំនួន​១.៣៥០​លាន​នាក់​​ ឬ​ប្រហែល​​៦៩០​លាន​នាក់​ នឹង​ធ្វើ​​ឱ្យ​​​ចិន​មាន​ប្រជា​ជន​ក្នុង​ទី​ក្រុង​​ធំៗ​កើន​ឡើង​​ចំនួន​​២១​លាន​នាក់​​ក្នុង​អំ​ឡុង​ពេល​​មុន​ដំណាច់​ឆ្នាំ​​២០១១​ គឺ​ច្រើន​ជាង​​ប្រជា​ជន​​​សរុប​របស់​​ស្រី​លង្កា​ ខណៈ​ពេល​ប្រជា​ពល​រដ្ឋ​នៅ​ជន​បទ​​របស់​ចិន​កំពុង​ធ្លាក់​ចុះ​។​

កីឡាករម្ចាស់ផ្ទះវីលៀម ខ្លាកឈ្នះដំណាក់ទី2ប្រណាំងកង់ នៅអូស្ត្រាលី

Posted: 18 Jan 2012 10:18 PM PST

កីឡាករអូស្ត្រាលីវីលៀម ខ្លាក
កីឡាករអូ​​ស្ត្រា​លី​វីលៀម ខ្លាក​​បាន​ធ្វើ​ឱ្យ​ប្រិយ​មិត្ត​អ្នក​គាំ​ទ្រ​ក្នុង​ស្រុក​សប្បាយ​​រីក​រាយ​ជាពន់​ពេក​ក្រោយ​​​ពី​គេ​បាន​យក​ឈ្នះ​ដំ​ណាក់​ទី​២​​​ប្រណាំង​កង់​​ក្រប​ខណ្ឌធួ​បើក​រដូវ​កាល​ឆ្នាំ​ថ្មី​កម្ម​វិធី​ Tour Down Under​​​​កាល​ពី​ថ្ងៃ​ពុធ​​ទី​១៨​​​​ខែមក​រា​​​​​។ ការ​ប្រណាំង​ក្នុង​ដំ​ណាក់​នេះ​​ត្រូវ​បាន​បញ្ចប់​នៅ​ទី​ក្រុង​ ​Stirling ប្រទេស​អូ​ស្ត្រា​លី​។ ​ខ្លាក​ដែល​ជា​អ្នក​ជិះ​កង់ឱ្យ​​ក្រុម​UNI SA​​បាន​យក​ឈ្នះ​ដំណាក់​ដែល​មាន​ចម្ងាយ​ផ្លូវ១៤៨​​​​​​​​គីឡូ​ម៉ែត្រ​ចេញ​ដំណើរ​ពី​ទី​ក្រុង​Lobethal​ឆ្ពោះ​ទៅ​កាន់​ទី​ក្រុង ​Stirling ប្រ​​ទេស​អូ​ស្ត្រា​លី​ដោយ​ប្រើ​អស់​ថិរវេ​លា​​៣ម៉ោង​៥៨​នាទី​និង​៣៥​​វិនាទី​​យក​ឈ្នះ​កីឡា​ករមិត្ត​រួម​ជាតិ​ខ្លួន

តូយ៉ូតា​​នឹង​ចំណាយ​ថវិកា​​ប្រហែល​260​លាន​ដុល្លារ​បង្កើត​​​រោង​ចក្រ​​ផលិត​រថយន្ត​ថ្មី​នៅ​ថៃ

Posted: 18 Jan 2012 10:16 PM PST

ក្រុម​ហ៊ុន​តូយ៉ូតា​ផលិត​​រថយន្ត​
ទីភ្នាក់ងារ​​ព័ត៌​មាន​បរទេស​​កាលពី​ថ្ងៃទី​១៨ មករា ផ្សាយ​​ឱ្យ​ដឹង​ថា ក្រុម​ហ៊ុន​​ «តូយ៉ូតា ម៉ូទ័រ» ​ជា​ក្រុម​ហ៊ុន​ផលិត​​រថយន្ត​ដ៏ធំ​បំផុត​នៅ​លើ​ពិភព​លោក​​​របស់​​ប្រទេស​ជប៉ុន​ប្រកាស​ថា នឹង​វិនិ​យោគ​​ទុន​ជា​ថ្មីមាន​តម្លៃ​​ប្រហែល​​២៦០​​លាន​ដុល្លារ​ ដើម្បី​​បង្កើត​រោង​ចក្រ​ផលិត​រថយន្ត​ថ្មី​នៅ​ក្នុង​ប្រទេស​ថៃ។ ​ក្នុង​សេចក្តី​​ថ្លែង​ការណ៍​​របស់​ក្រុម​ហ៊ុន​តូយ៉ូតា​បញ្ជាក់​ថា ក្រុម​ហ៊ុន​មាន​គម្រោង​បង្កើត​រោង​ចក្រ​​ផលិត​រថយន្ត​ថ្មី​នៅ​ខាង​ក្រៅ​ទី​ក្រុង​បាងកក ​​ស្ថិត​ក្នុង​តំបន់​ដែល​​មិន​​ទទួល​​ផល​ប៉ះ​ពាល់​​ពី​ទឹក​ជំនន់​ក្នុង​​ប្រទេស​ថៃ​​នា​ពេល​ក​ន្លង​មក ។

កីឡាករ​ណា​ដាល់​ នាង​គីម ឃ្លី​ស្ទ័រ​និង​នាង​វ៉ូ​នី​អា​កគី​ឈាន​ចូល​ជុំ​ទី​៣​ប្រកួតតឺន្នីសនៅ​អូ​ស្ត្រា​លី​

Posted: 18 Jan 2012 10:12 PM PST

កីឡាករ​អេស្ប៉ាញ​ណា​ដាល់​
កីឡាករ​លំ​ដាប់​ទី​២​ពិភពលោក​រ៉ា​ហ្វា​អែល ណា​ដាល់​ កីឡាការិនី​ការ​ពារ​ជើង​ឯក​គីម ឃ្លី​ស្ទ័រ​និង​កីឡាការិនី​​លំ​ដាប់​ទី​១​ពិភពលោក​កា​រ៉ូលីន វ៉ូ​នី​អា​កគី​ទាំង​៣​​នាក់​បាន​ឈាន​ចូល​ដល់​​ជុំ​ទី​៣​ប្រកួតតឺន្នីស​ក្រប​ខណ្ឌធំ​បើក​រដូវ​កាល​ Australian Openបន្ទាប់​ពី​បាន​បំ​បាក់​គូ​ប្រកួត​រៀង​ៗ​ខ្លួន​កាល​ពី​រ​សៀល​ថ្ងៃ​ពុធ​ទី​១៨​មក​រា​កន្លង​មក​នេះ​។ ការ​ប្រកួត​នេះ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ក្នុង​ទី​ក្រុង​ Melbourneប្រទេស​អូ​ស្ត្រា​លី ។​ នាង​ឃ្លីស្ទ័រ​បាន​ប្រើ​ពេល​ត្រឹម​តែ​​៤៧​នា​ទី​ប៉ុណ្ណោះ​បំ​បាក់​បាន​កីឡាការិនី​បា​រាំង​Stephanie Foretz Gaconក្នុង​លទ្ធផល​២សិត​ ៦-០​និង​៦-២ ។

​សហភាពអឺរ៉ុប​​​​សម្រេច​​ផ្អឹប​ទ្រព្យ​សម្បត្តិ​​​​របស់​​​ធនាគារ​កណ្តាល​​អ៊ី​រ៉ង់​

Posted: 18 Jan 2012 09:54 PM PST

​​អ្នកការទូត​អឺរ៉ុបជាច្រើន​​នាក់គូស​បញ្ជាក់​​​ថា បណ្តា​ប្រទេស​​ជាសមាជិក​សហភាពអឺរ៉ុប ​​កាល​ពី​ថ្ងៃទី​​​១៨ មករា ​សម្រច​បានកិច្ច​ព្រមព្រៀង​​​ជា​​គោលការណ៍​​​មួយ​ដើម្បីផ្អឹបទុក​ទ្រព្យ​សម្បត្តិ​​​​របស់​ធនាគារ​កណ្តាល​​អ៊ី​រ៉ង់ ក្នុងក្របខណ្ឌ​​​នៃ​ការ​ដាក់ទណ្ឌ​កម្ម​ថ្មីៗ ​​​ដែល​ក៏​មាន​​​ផងដែរ ​​ការ​ហ៊ុម​ព័ទ្ធ​​ការ​នាំ​ចេញ​​​ប្រេង​អ៊ី​រ៉ង់​។​ ការហ៊ុមព័ទ្ធ​​​​នឹង​ត្រូវ​​អនុម័ត​​នាថ្ងៃទី​​​២៣ មករា ខាង​មុខ​នេះ ក្នុង​​ឱកាស​នៃ​កិច្ចប្រជុំ​​រដ្ឋ​មន្ត្រី​​ការបរទេស​​អឺរ៉ុប នៅក្រុងព្រុច​សែល ​នឹង​ត្រូវ​អនុ​​វត្ត​​​ជាបន្តបន្ទាប់​រហូតដល់​ថ្ងៃទី​១ កក្កដា​។​

Wikipedia បន្តបិទ​​គេហទំព័រ​​24​ម៉ោងទៀត​

Posted: 18 Jan 2012 07:52 PM PST


គេហទំព័រ Wikipedia បន្ត​​​​បិទគេហទំព័រ​​​​​របស់ខ្លួន​​​២៤ម៉ោង​​​​​ទៀត​ដើម្បី​ប្រឆាំង​នឹង​​​សេចក្តី ព្រាង​ច្បាប់​​​ SOPA និង PIPA នាពាក់​កណ្តា​ល​រាត្រី​​​ថ្ងៃទី​១៨ មករា​។​ គេហទំព័រនោះ​​មានអ្នក​ចូលមើល​​​មួយ​ថ្ងៃ​​​ប្រហែលពី​​១០០​លាន​ទៅ​​​១៥០​លាន​​នាក់​។​ ការបិទ​គេហទំព័រ​​នេះ​២៤ម៉ោង​​​ប៉ះពាល់​​ដល់​​មនុស្ស​​​​ចំនួនជាង​​​​៩០​លាន​នាក់​ទូទាំងពិភព​លោក​​​​។​ ចំណែក Google News មាន​ព័ត៌​មាន​​ផ្សាយ​​ជាង​​​​៧.២០០អត្ថបទ ​​ដែល​និយាយ​ពី​​ការ​បិទ​គេហទំព័រ Wikipedia នោះ ​។

គ្រោះ​មហន្ត​រាយ​ធម្ម​ជាតិ​​បណ្តាល​ឱ្យ​ខាត​បង់​សេដ្ឋ​កិច្ច​366ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​2011

Posted: 18 Jan 2012 07:50 PM PST

ទិដ្ឋ​ភាព​នៃ​ការ​បំផ្លិច​បំផ្លាញ​ដោយ​សារ​ស៊ូ​ណា​មី​នៅ​ជប៉ុន​
ការ​សិក្សា​ចុង​ក្រោយ​របស់​អ.ស.ប​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​១៨​ មករា ស្តី​ពី​គ្រោះ​មហន្ត​រាយ​ធម្ម​ជាតិ​គូស​បញ្ជាក់​ថា ការ​ខូច​ខាត​ខាង​សេដ្ឋ​​កិច្ច​ទាក់​ទិន​ដល់​គ្រោះ​មហន្ត​រាយ​ធម្ម​ជាតិ​ឡើង​ដល់​កម្រិត​ខ្ពស់​​បំផុត​ដល់​៣៦៦​ពាន់​លាន​ដុល្លារ​ក្នុង​ឆ្នាំ​២០១១​។ ក្នុង​ឆ្នាំ​២០១១ អ.ស.បកត់​សំគាល់​ឃើញ​មាន​គ្រោះ​មហន្ត​រាយ​ធម្ម​ជាតិ​ចំនួន​៣០២​ដែល​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​២៩.៧៨២​នាក់​ប៉ះ​ពាល់​ដល់​មនុស្ស​២៦០​លាន​នាក់​ ហើយ​បង្ក​ការ​ខូច​ខាត​ជិត​៣៦៦​ពាន់​លាន​ដុល្លារ​។

​ចិន​មានគម្រោង​​​បាញ់បង្ហោះ​កាំជ្រួច​អវកាស​​21 និង​ផ្កាយរណប​​30 ក្នុងឆ្នាំ​2012

Posted: 18 Jan 2012 07:48 PM PST

ចិនបាញ់​​បញ្ជូន​​​ផ្កាយ​រណប
​ក្រុមហ៊ុន CHINA AEROSPACE SCIENCE AND TECHNOLOGY CORPORATION (CASC) ជាក្រុម​​ហ៊ុន​សំខាន់​​​​នៃ​កម្ម​វិធី​​​អវកាស​​ចិនគូសបញ្ជាក់ប្រាប់ទីភ្នាក់​​ងារ​ព័ត៌​មានចិនស៊ីនហួ កាលពីថ្ងៃទី​​១៨ មករា ​​ថា ប្រទេស​ចិន ​​គ្រោង​បាញ់​បង្ហោះ​​ទៅកាន់​ទី​អវកាស​នូវកាំជ្រួច​​អវកាស​ចំនួន​២១ និង​ផ្កាយ​រណប​​ចំនួន​​​៣០ ក្នុងឆ្នាំ​​២០១២ ដែល​​​លើស​កាល​ពី​ឆ្នាំ​​២០១០ ដែល​មានការ​បាញ់បង្ហោះ​​​កាំជ្រួច​អវកាស​ចំនួន​​១៩ និង​​ផ្កាយរណប​ចំនួន​២២​។

យុវជន​ម្នាក់ត្រូវ​រថយន្ត​បុក​រយះ​ម្រាម​​ជើង​ រយះ​​កែង​ជើង និ​ង​បាក់​ក.ជើង​​មិន​មាន​រថយន្ត​សាមុយ​ទៅ​ដឹក​

Posted: 18 Jan 2012 07:46 PM PST

បុរសរងគ្រោះ
រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ជិះ​ម៉ូតូ​​ឌ្រីម​សេ​១២៥ ពណ៌​ខ្មៅ ត្រូវ​រថយន្ដ​មួយ​គ្រឿង​បុក​បណ្ដាល​ឱ្យ​​របួស​រយះ​ម្រាម​ជើង​ កែង​ជើង និង​បាក់​ក.ជើង​ដួល​សន្លប់​​នៅ​កណ្ដាល​​ផ្លូវត្រូវ​នគរ​បាល​ទូរស័ព្ទ​ហៅ​ រថយន្ដ​សាមុយ​​ទាំង​ពេទ្យ​រដ្ឋ​និង​គ្លីនិក​ឯកជន​ តែ​​មិន​ឃើញ​រថយន្ត​សាមុយ​ណា​មួយ​ទៅ​ទេ ទាល់តែ​អ្នក​ជិះ​ម៉ូតូឌុប​​ហៅ​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​ មន្ទីរពេទ្យ​។

Zhang Xiao Ge តារា​ម៉ូ​ដែល​ចិន​ដែល​មាន​សម្រស់​ស្រស់​ស្អាត

Posted: 18 Jan 2012 07:36 PM PST

 នាង​ Zhang Xiao​ Ge តា​រា​ម៉ូដែល​
នាង​ Zhang Xiao Ge ដែល​កាលពី​​មុន​​គេ​ស្គាល់​ថាជា​នាង Ou Yang​ Xin Me គឺ​ជា​តារា​ម៉ូដែល​ដែល​លេច​ធ្លោ​នៅ​អាស៊ី​ និង​​មាន​សម្រស់​ស្រស់​ស្អាត ហើយ​ក៏​ជា​នារី​​ល្បី​ឈ្មោះ​ម្នាក់​​នៅ​តាម​​ប្រព័ន្ធ​អ៊ីន​ធើរ​ណេត​ផង​ដែរ។ នាង​មាន​ដើម​កំណើត​​នៅ​ក្រុង Changchun ខេត្ត Jilin ភាគ​ឦ​សាន​នៃ​ប្រទេស​ចិន ។ យោង​តាម​ប្រ​ភព​ពី​គេ​ហ​ទំព័រ redflava ចេញ​ផ្សាយ​ថ្ងៃ​ទី​១៩ មករា ឱ្យ​ដឹង​ថា នាង​ Zhang Xiao​ Ge ធ្លាប់​ចូល​រួម​ប្រកួត​ក្នុង​កម្ម​វិធី​ម៉ូដែល​ជាច្រើន​​លើក​ ហើយ​បាន​ទទួល​ពាន​រង្វាន់​ជា​តា​រា​ម៉ូដែល​ចំនួន​ពី​ឬ​បី​ផង​ដែរ ។

សម្តេច​ឪ សម្តេច​ម៉ែ និង​​ព្រះ​មហា​ក្សត្រ​​ព្រះ​បរមនាថ​ នរោត្តម​សីហមុនី ​យាង​ទៅ​កាន់​ទី​ក្រុង​ប៉េកាំង​ ដើម្បី​ត្រួត​ពិនិត្យ​ព្រះ​សុខ​ភាព

Posted: 18 Jan 2012 07:34 PM PST

សម្តេចឪ សម្តេចម៉ែ និងព្រះមហាក្សត្រពេលនៅព្រលាន​យន្ត​ហោះ នា​ពេលកន្លងមក
រាជធានីភ្នំពេញ ៖ ​សម្តេច​ព្រះវរ​រាជ​បិតា ​ព្រះ​បាទ​នរោត្តម សីហនុ និង​​ព្រះ​មហា​ក្សត្រី សម្តេច​ព្រះ​វរ​រាជ​មាតា ​អម​ព្រះរាជ​​ដំណើរ​ដោយ​ព្រះ​មហា​ក្សត្រ​ ព្រះ​បរមនាថ នរោត្តម​ សីហមុនី ​យាង​ទៅ​កាន់​ទីក្រុង​ប៉េកាំង​ប្រទេស​ចិន​វិញ ​ដើម្បី​ត្រួតពិនិត្យ​​​ព្រះ​រាជ​សុខ​ភាព​តាម​ការ​ណាត់​របស់​គ្រូ​​ពេទ្យ​​ ចំណាន​ៗ​​នៃ​​ប្រទេស​ចិន​ដែល​ព្រះ​ទីនាំង​យន្ត​ហោះ​​​ពិសេស​​បាន​ចាក​ចេញពី​ ព្រលាន​​យន្ត​ហោះ​

​ការ​វាយ​ឆ្មក់​​​មួយរបស់អ៊ី​ស្រាអែល​​​​ស្លាប់​​​2នាក់​នៅ​​ហ្គាហ្សា​

Posted: 18 Jan 2012 07:29 PM PST

យោ​ងតាម​​​សាក្សីទាំងឡាយ​​ថា ជន​​ប៉ា​ឡេស្ទីន​​​២នាក់​​បានត្រូវស្លាប់​​​ និងម្នាក់ទៀត​​​​ត្រូវ​របួស​​កាលពីថ្ងៃទី​​​១៨ មករា ក្នុង​ការវាយ​ឆ្មក់​​តាម​អាកាស​​មួយរបស់​​អ៊ី​ស្រាអែល​​​​លើ​ភាគ​ខាង​ជើងជ្រោយហ្គាហ្សា​។ ​​យោងតាម​​​បណ្តាអ្នក​ទទួលខុសត្រូវ​​ខាង​សន្តិ​សុខ​​​​ប៉ាឡេស្ទីន​​​​ថា ការ​វាយ​​ប្រហារ​នេះ​​​កើត​មាន​ក្នុង​ចំការ​មួយ​ស្ថិត​នៅ​ជិតទីក្រុង​​​ប៊ី​​តហា​​នួន ។​ ​អ្នក​ស្លាប់​​​​ម្នាក់​អាយុ​​២៣​ឆ្នាំ ​ហើយ​ម្នាក់ទៀត​​អាយុ​​​១៧ឆ្នាំ ​​ដែលពួកគេ​​ស្ថិត​ក្នុង​​ក្រុមប្រដាប់​អាវុធ​​មួយ​។​

​អ៊ីរ៉ង់​​​អាចបិទច្រក​​សមុទ្រ​អ័រមូស​ក្នុងករណីមាន​ការ​គំរាម​កំហែង​​​របស់​អាមេរិក​

Posted: 18 Jan 2012 07:27 PM PST

​ឯកអគ្គរដ្ឋទូត​អ៊ី​រ៉ង់​ប្រចាំ​រុស្ស៊ី​​​ លោក SEYYED MAHMOUD REZA SAJJADI ថ្លែង​កាលពីថ្ងៃទី​​​១៨ មករា ​​ថា អ៊ី​រ៉ង់​​អាច​រាំង​ខ្ទប់​ច្រកសមុទ្រ​​អ័រមូស​​​​ ប្រសិនបើសហរដ្ឋអាមេ​រិក​​​​គំរាមកំហែង​​ដល់​​សន្តិសុខ​​របស់ខ្លួន​។​ ក្នុងបទសម្ភាសន៍​​​មួយជាមួយ​​ទីភ្នាក់ងារ​​​ព័ត៌​មានរុស្ស៊ី ​INTERFAX លោក SAJJADE ថ្លែង​ថា ​អ៊ី​រ៉ង់​​នឹង​​ចាត់វិធានការ​​​​បកវិញ ​ប្រសិន​បើ​សហរដ្ឋអាមេ​រិក​​​វាយប្រហារ​​​បណ្តាទី​​តាំង​​នុយ​ក្លេ​អ៊ែរ​​របស់​ប្រទេស​លោក​។ ​លោកបន្ត​ថា ​បើអ៊ី​រ៉ង់​​​យល់​ថា ​សន្តិសុខ​របស់​ខ្លួនត្រូវ​រង​ការ​គំរាម​កំហែង​​​​ច្បាស់​ណាស់ ខ្លួន​មាន​​សិទ្ធិ​​ឆ្លើយ​តបវិញ ​តាម​មធ្យោ​បាយ​​សម​​ស្រប​នានា ។ ​

សិស្សវិទ្យា​ល័យ​សន្ធរ​ម៉ុក​ចេញពីសាលា​​ជិះ​ម៉ូតូ​​ដេញ​វាយ​គ្នា​ទៅ​បុក​រឺុម៉ក​​​ម៉ូតូវេរ​ចង្កូត​ទៅ​ប៉ះ​រថយន្ត​បែក​កញ្ចក់​​ខ្ចាយ

Posted: 18 Jan 2012 07:07 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ យុវជន​ឈាមរាវ​​សិស្ស​​​វិទ្យាល័យ​សន្ធរ​ម៉ុ​ក​ចេញពី​សាលា​ជិះ​ម៉ូតូ​ដេញ​វាយ ​គ្នា​តាម​ផ្លូវ បណ្ដាល​ឱ្យ​ជ្រុល​ទៅ​បុក​រ៉ឺ​ម៉ក​ម៉ូតូ​វេរច​ង្កូ​តទៅ​ប៉ះ​ជាមួយ​រថយន្ដ​កាម ​រី​គូទ​ហើម​ក្រពឹត​ទ្វារ​និង​បែក​កញ្ចក់ កាលពី​វេលា​ម៉ោង​​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១៨ មក​រា នៅ​ក្រោយ​របង​វិទ្យាល័យ​សន្ធរ​ម៉ុ​ក តាម​បណ្ដោយ​ផ្លូវ​លេខ​១៣៨ មុខ​ផ្ទះ​លេខ​១៥២​D3 ក្នុង​សង្កាត់​ទឹកល្អក់​ទី​២

បុរសម្នាក់ចង.កសម្លាប់ខ្លួនក្នុងផ្ទះ​សំណាក់​អិលអេស

Posted: 18 Jan 2012 07:02 PM PST

បុរសចង.កធ្វើអត្តឃាត
រាជធានីភ្នំពេញ ៖ បុរសម្នាក់​ត្រូវបានគេ​ប្រទះ​ឃើញ​ចង.កសម្លាប់ខ្លួនក្នុងបន្ទប់ទឹកលេខ​២០២ ជាន់ទី​២ នៃផ្ទះសំណាក់អិលអេសទីតាំង​លេខ១សេ ផ្លូវ​លេខ៥៣ ភូមិទី៥ សង្កាត់ផ្សារថ្មីទី​៣ ខណ្ឌដូន​ពេញ កាលពីវេលាម៉ោង៨និង១០​នាទី​​យប់​​ថ្ងៃទី​១៨ មករា ២០១២។

ទៅ​ការ​​ក្មួយ​នៅ​​ក្រគរ​​រថយន្ត​បុក​រ៉ឺម៉ក​​ក្រឡាប់​​របួស​ប្រពន្ធ និង​កូន​៤​នាក់​

Posted: 18 Jan 2012 07:02 PM PST

អ្នករងគ្រោះកំពុងសំរាកក្នុងមន្ទីរពេទ្យ
ខេត្ត​ពោធិ៍សាត់ ៖ ​ស្ត្រី​ម្នាក់​ និង​កូន​៤​នាក់​បាន​រង​របួស​ ដោយ​សារ​រ៉ឺម៉ក​​បុក​ជា​មួយ​រថយន្ត​នៅ​លើ​ផ្លូវ​​ជាតិ​លេខ​៥ ត្រង់​ចំណុច​​ភូមិ​ក្រាំង​ធំ ឃុំ​អូរ​សណ្តាន់ ​ស្រុក​​ក្រគរ​ កាលពីវេលា​ម៉ោង​​៣​និង​៣០​នាទី​​រសៀលថ្ងៃទី១៨ មករា ​២០១២ ។

ប្រជា​ពលរដ្ឋ​​ប្រមូល​ផ្តុំ​​គ្នា​កាន់​តែ​ច្រើន​​តវ៉ា​​​បិទ​ផ្លូវ​ជាតិ​ លេខ​៧៦A រារាំង​មិន​ឱ្យ​គ្រឿង​ចក្រ​ក្រុម​​ហ៊ុន​​ចម្ការ​កៅស៊ូ​​ឈូស​ឆាយ​​ដី​ដំណាំ​ ខណៈ​ដំណោះស្រាយ​នៅ​តែ​មិន​ទាន់​មាន​

Posted: 18 Jan 2012 06:54 PM PST

សមត្ថកិច្ចកាន់កាំភ្លើងការពារពេលមានការតវ៉ា
ខេត្តក្រចេះ ៖ ​​ប្រជា​ពល​រដ្ឋ​​ប្រមូល​ផ្តុំ​​គ្នា​កាន់​តែ​ធំជាង​មុន​ទៀត​ទៅតវ៉ា​​​នៅ​ កន្លែង​​បង្ហូរ​ឈាម​ប្រឆាំង​​នឹង​ក្រុម​ហ៊ុន​ដី​សម្បទាន​​​ចំការ​កៅស៊ូ​ មិន​​​ឱ្យ​ក្រុម​ហ៊ុន​ដំណើរ​ការ​ឈូស​ឆាយ​​ឡើយ​កាល​ពីវេលា​ម៉ោង​៧​ព្រឹក ថ្ងៃទី​១៩ មករា ​២០១២ ​ដោយ​អំពាវ​នាវ​ឱ្យ​​អាជ្ញា​ធរ​ខេត្ត និង​រដ្ឋា​ភិបាល​​ដោះ​ស្រាយ​សំណង​ស្នាម​​របួស​​ ព្រម​ទាំងតម្រូវ​ឱ្យ​​លុប​ការ​អនុ​​ញ្ញាត​​ដី​សម្បទាន​​ចេញពី​ក្រុម​ហ៊ុន​ នេះ ។

ឯកសារ​បរទេស​៖ អាថ៌​កំបាំង​«ស្លាប់​ហើយរស់​វិញ​»របស់​ស្តេច​ត្សាអាឡិចសានដឺទី1

Posted: 18 Jan 2012 05:50 PM PST

ស្តេច​ត្សាអាឡិចសានដឺទី1
រឿង​រ៉ាវ​ស្តេច​ត្សា​រុស្ស៊ី​មួយ​អង្គ​ដែល​បាន​យក​ឈ្នះ​លើ​ណាប៉ូឡេ​អុង នៅ​តែ​បង្កចម្ងល់​សម្រាប់​ប្រជា​ជន​រុស្ស៊ី​រហូត​មក​​ទល់​សព្វថ្ងៃ​ថា តើ​ទ្រង់​ពិត​ជា​នៅ​មាន​ព្រះ​ជន្ម​ត្រេច​ចរ​ផ្សង​ព្រេង​រាប់​សិប​ឆ្នាំ​ក្រោយ​ពេល​សោ​យ​ទិ​វង្គត​មែ​ន​ឬ? នៅ​មាន​សំណួរ​មួយ​ទៀត ​តើ​ស្តេច​អង្គ​នេះ លួច​សហាយ​ស្មន់​ជា​មួយ​ប្អូន​ស្រី​បង្កើត​ខ្លួន​ឯង​មែន​ឬ? អាឡិច​សាន​ដឺ​ទី​១ (AlexsanderI) ប្រសូត​នៅ​​ឆ្នាំ​១៧៧៧​ ឡើង​គ្រង​រាជ្យ​ពេល​ព្រះ​ជន្ម​គម្រប់​២៤​វស្សា​ចុង​ឆ្នាំ​១៨២៥ ស្តេច​ត្សា​អង្គ​នេះ ត្រូវ​បាន​គេ​ប្រកាស​ថា សោយ​ទិវង្គ​ត​នៅតំបន់​​ Taganrog ពេល​ទ្រង​​់​យាង​លម្ហែ​ព្រះ​កា​យ​ទៅ​ទី​នោះ​ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!