VOA News: ព័ត៌មាន: “ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ១៥ មករា​ យប់” plus 1 more

VOA News: ព័ត៌មាន: “ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ១៥ មករា​ យប់” plus 1 more


ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ១៥ មករា​ យប់

Posted: 15 Jan 2012 07:16 AM PST

អ៊ីតាលី៖ ពួក​បុគ្គលិក​ជួយ​សង្គ្រោះ​កប៉ាល់​ជិះ​កំសាន្ត​អ៊ីតាលី កូស្តា កូនខរដៀ (Costa Concordia) ដែល​បាក់​បែក​នោះ បាន​និយាយ​ថា​ពួក​គេ​បាន​ធ្វើ​ការ​ទាក់​ទង​ជា​សំឡេង​ជាមួយ​អ្នក​នៅ​រស់​រាន​មាន​ជីវិត​ទី​៣​ហើយ។ អ្នក​នាំ​ពាក្យ​ក្រុម​​ជួយ​សង្គ្រោះ​នេះ​បាន​និយាយ​​នៅ​ថ្ងៃ​អាទិត្យ​នេះ​ថា​ពួក​បុគ្គលិក មិន​ទាន់​អាច​យក​មនុស្ស​ចេញ​ពី​កប៉ាល់​ជិះ​កំសាន្ត​ដែលក្រឡាប់​នោះ​ទេ។

អង្គការ​សហប្រជាជាតិ៖ លោក បាន គីមួន (Ban Ki-moon) អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​បាន​ចេញ​សេចក្តី​អំពាវនាវ​មួយ​ដល់​ប្រធានាធិបតី​ស៊ីរី​លោក បាស្សា អាល អាសាដ ( Bashar al-Assad) ដែល​មាន​កង្វល់​នៅ​ថ្ងៃ​អាទិត្យ​នេះ​ឲ្យ​បញ្ឈប់​ការ​សម្លាប់​ប្រជាពលរដ្ឋ​របស់​លោក​ផ្ទាល់​ទៀត​ទៅ។

អ៊ីរ៉ង់៖ អ្នក​តំណាង​របស់​ប្រទេស​អ៊ីរ៉ង់​ប្រចាំ​អង្គការ​នៃ​ប្រទេស​នាំ​ប្រេង​ចេញ (OPEC) បាន​កំពុង​ព្រមាន​ថា​ប្រទេស​ជិត​ខាង​អារ៉ាប់​របស់​ខ្លួន​ នឹង​ប្រឆាំង​ការ​ដំឡើង​​ទិន្នផល​ប្រេង​ឆៅ​របស់​ពួកគេ​ដើម្បី​ជំនួស​ប្រេង​អ៊ីរ៉ង់​នៅ​ក្នុង​ពេល​មាន​ការ​ដាក់​ទណ្ឌកម្ម​ពី​ប្រទេស​លោក​ខាង​លិច។

អាមេរិក៖ លោកស្រី ហ៊ីឡារី រដហាម គ្លីនតុន (Hillary Rodham Clinton) រដ្ឋ​មន្រ្តី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​មាន​ប្រសាសន៍​ថា ភូមា​អាច​ធ្វើ​ឲ្យ​​ល្អ​ប្រសើរ​នូវ​ទំនាក់ទំនង​ជាមួយ​សហរដ្ឋ​អាមេរិក ប្រសិន​បើ​ខ្លួន​ដោះលែង​អ្នក​ទោស​នយោបាយ​ដែល​នៅ​សេស​សល់​ទាំងអស់ បញ្ចប់​អំពើ​ហិង្សារ​ប្រឆាំង​ជនជាតិ​ភាគ​តិច និង​កាត់​ផ្តាច់​ចំណង​ទាក់ទង​ខាង​យោធា​ជាមួយ​ប្រទេស​កូរ៉េ​ខាង​ជើង។

តៃវ៉ាន់៖ លោក មា យីង ជូ (Ma ying-jeou) ប្រធានាធិបតី​តៃវ៉ាន់​បាន​និយាយ​ថា​ជ័យ​ជំនះ​នៃ​ការ​បោះឆ្នោត​អាណត្តិ​ទី​២​របស់​លោក​នឹង​ធ្វើ​ឲ្យ​មាន​ចំណង​ទាក់ទង​កាន់​តែ​រលូន​ឡើង​ថែម​ទៀត​ជាមួយ​ប្រទេស​ចិន​ដី​គោក។

ចិន/មជ្ឍឹមបូព៌ា៖ លោកនាយក​រដ្ឋ​មន្រ្តី​ចិន​ វេន ជៀបាវ (Wen Jiabao) បាន​ទៅ​ដល់​ប្រទេស​អារ៉ាប់ប៊ី​សាអូឌីត​កាល​ពី​ថ្ងៃ​សៅរ៍​នេះ​ដែល​ជា​ដំណើរ​បំពេញ​បេសកម្ម​ខាង​ការទូត​ដំបូង មុន​ពេល​ដែល​លោក​អញ្ជើញ​ចេញ​ទៅ​កាន់​ប្រទេស កាតា (Qatar) និង​អេមីរ៉ាត​អារ៉ាប់​រួម (United Arab Emirates)។

អ៊ីរ៉ាក់៖ ពួក​មន្រ្តី​អ៊ីរ៉ាក់​បាន​និយាយ​ថា​ជន​ប្រដាប់​អាវុធ​បាន​វាយ​សង្គ្រប់​អាគារ​របស់​ប៉ូលីស​មួយ​កណ្លែង​នៅ​ក្នុង​ទីក្រុង រ៉ាម៉ាឌី (Ramadi) ភាគ​ខាង​លិច​ប្រទេស​នៅ​ថ្ងៃ​អាទិត្យ​នេះ​ នៅ​ពេល​ដែល​អ្នក​ដាក់​គ្រាប់​បែក​អត្ត​ឃាត​យ៉ាង​ហោច​ណាស់​ក៏​ម្នាក់​ដែរ​បាន​ចុច​បំផ្ទុះ​​គ្រឿង​ផ្ទុះ​នៅ​ខាង​ក្រៅ​អាគារ​នោះ។

ឥណ្ឌា៖ ពួក​មន្រ្តី​ដឹក​ជញ្ជូន​ឥណ្ឌា​បាន​និយាយ​ថា​សមាជិក​នាវិក​ឥណ្ឌា​២១​នាក់​នៃ​កប៉ាល់​ដឹក​ប្រេង​គីមី​មួយ ដែល​បាន​ត្រូវ​ចាប់​ជំរិត​ដោយ​ពួក​ចោរ​សមុទ្រ​សូម៉ាលី​កាល​ពី​ខែ​សីហា​នេះ​បាន​ត្រូវ​ដោះលែង​ហើយ។

កូរ៉េខាងត្បូង៖ ពួក​អាជ្ញាធរ​នាវាចរណ៍​បាន​និយាយ​ថា​មាន​មនុស្ស​យ៉ាង​ហោច​ណាស់​ក៏​៣​នាក់​ដែរ​បាន​ស្លាប់​ហើយ​៨​នាក់​ផ្សេង​ទៀត​កំពុង​បាត់​ខ្លួន​​បន្ទាប់​ពី​​កប៉ាល់​ដឹក​ប្រេង​កូរ៉េ​ខាង​ត្បូង​មួយ​គ្រឿង​បាន​ផ្ទុះ។

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ​វីអូអេ​ ១៥ មករា​ ព្រឹក

Posted: 15 Jan 2012 07:46 AM PST

តៃវ៉ាន់៖ ប្រធានាធិបតី​តៃវ៉ាន់ ម៉ាអ៊ីងជាវ (MaYing-jeou) បាន​ទទួល​ជ័យ​ជំនះ​នៅ​ក្នុង​ការ​បោះ​ឆ្នោត​កាល​ពី​ថ្ងៃ​សៅរ៍ ​ដោយ​បាន​ទទួល​សន្លឹក​ឆ្នោត​​គាំទ្រ​៥១​ភាគរយ ​ច្រើន​ជាង​លោកស្រី​ ឆាយ អ៊ីនវិន (Tsai Ing-wen) មេដឹកនាំ​ក្រុម​ប្រឆាំងដែល​បាន​ទទួល​៤៦​ភាគរយ។ លោក ម៉ា​បាន​និយាយ​ប្រាប់​ពួក​អ្នក​គាំទ្រ​លោក​ថា​ចំណង​ទាក់ទង​ជាមួយ​ប្រទេស​ចិន​នឹង​រលូន​ជាង​មុន​នៅ​ក្នុង​អណត្តិ​ខាង​មុខ​របស់​លោក ដែល​ពោរពេញ​ទៅ​ដោយ​ការ​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក និង​ការទាក់ទង​គ្នា​នឹង​ប្រកប​ដោយ​សន្តិវិធី​ជាង​មុន។

នីហ្សេរីយ៉ា៖ មាន​មនុស្ស​យ៉ាង​តិច​ណាស់​៤​នាក់​បាន​ស្លាប់​នៅ​ក្នុង​អំពើ​ហិង្សា​ថ្មីៗ​បំផុត​ក្នុង​ប្រទេស​នីហ្សេរីយ៉ា។ អាជ្ញាធរ​និយាយ​ថា​ជន​រង​គ្រោះ​ទាំង​៤​នាក់​នេះ​បាន​ត្រូវ​សម្លាប់​កាល​ពី​យប់​ថ្ងៃ​សុក្រ​នៅ​ក្នុង​ការ​វាយ​ប្រហារ​២​ដោយ​ពួក​ជន​ប្រដាប់​អាវុធ​ជិះម៉ូតូ​ទៅ​លើ​កន្លែង​លក់​ស្រាបៀ​រក្រៅ​អាគារ។

សហរដ្ឋអាមេរិ៖ លោក​ប្រធានាធិបតី​បារ៉ាក់​អួបាម៉ា​បាន​សន្យា​ថា​នឹង​ផ្តល់​ការ​លើក​ទឹក​ចិត្ត​ដល់​ក្រុមហ៊ុន​ដែល​បង្កើត​ការងារ​ក្នុង​សហរដ្ឋអាមេរិក​និង​ដាក់​ទ័ណ្ឌកម្ម​ចំពោះ​ក្រុម​ហ៊ុន​​ដែល​បញ្ជូន​​ការងារ​ទៅ​ប្រទេស​ក្រៅ។

អ៊ីរ៉ាក់៖ ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​មួយ​នៅ​នៅ​ជិត​ក្រុង​ បាសរ៉ា (Basra) ក្នុង​ផ្នែក​ខាង​ត្បូង​អ៊ីរ៉ាក់​បាន​បណ្តាល​ឱ្យ​ពួក​អ្នក​ធ្វើ​ធម្មយាត្រា​ស៊ីអ៊ីត (Shi'tes) យ៉ាង​តិច​ណាស់​៥៣​នាក់​ស្លាប់។ ​នេះ​ជា​ការ​វាយ​ប្រហារ​ថ្មីៗ​បំផុត​ក្នុង​បណ្តា​ការ​វាយ​ប្រហារ​មួយ​ចំនួន​លើ​ពួក​ ស៊ីអ៊ីត​កាល​ពី​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ។​

អ៊ីតាលី៖ ពួក​មន្ត្រី​អ៊ីតាលី​បាន​និយាយ​ថា​ពួក​អ្នក​ធ្វើការ​គ្រា​មាន​អាសន្ន​ស្វែង​រក​គ្រប់​សព្វ​ក្នុង​នាវា​កម្សាន្ត​ដ៏​ប្រណីត​ឈ្មោះកុនកូដាយ (Costa Concordia) ដែល​លិច​ពាក់​កណ្តាល​និង​នៅ​ក្នុង​ផ្ទៃ​សមុទ្រ​ជុំវិញ​កប៉ាល់​នេះ​ដើម្បី​រក​មនុស្ស​រាប់​សិប​នាក់​ដែល​បាន​បាត់​ខ្លួន​ក្រោយ​ពី​នាវា​នេះ​បាន​គឿង​នៅ​ទល់​មុខ​ឆ្នេរ​សមុទ្រ​ ទូសខេនណី (Tuscany)។

អាល្លឺម៉ង់៖ លោកស្រី​ អែនជេឡា មឺខែល (Angela Merkel) អធិការបតី​នៃ​ប្រទេស​អាល្លឺម៉ង់​បាន​មាន​ប្រសាសន៍​ថា​ការ​បន្ថយ​ពិន្ទុ​ឥណទាន​នៃ​ប្រទេស​៩​ក្នុង​ទ្វីប​អឺរ៉ុប​បង្ហាញ​ថា​សហភាព​អឺរ៉ុប​មាន «ពេល​យ៉ាង​យូរ» ​នៅ​ខាង​មុខ​ដើម្បី​ធ្វើ​ឱ្យពួក​អ្នក​បណ្តាក់ទុន​មាន​ការទុក​ចិត្ត​ទ្បើង​វិញ។

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!