Koh Santipheap Daily

Koh Santipheap Daily


ពូជ​​កង្កែប​តូច​បំផុត​នៅ​លើ​ពិ​ភព​លោក​

Posted: 14 Jan 2012 11:51 PM PST

កង្កែប​ពូជ​ថ្មី មានទំ​ហំ​​តូច​បំ​ផុត​​នៅ​លើ​ពិ​ភព​លោក
លោក​សាស្ត្រា​ចារ្យ​គ្រីស អូ​ស្ទីន នៃ​ម​ហា​វិទ្យា​ល័យ​​​​ល្វី​​ស៊ី​ណា​​ស្តេត បាន​បង្ហាញ​រូប​ភាព​កង្កែប​ពូជ​ថ្មី មានទំ​ហំ​​តូច​បំ​ផុត​​នៅ​លើ​ពិ​ភព​លោក​​ ដែល​ប្រ​ទះ​ឃើញ​នៅ​ក្នុង​ព្រៃ​តំ​បន់​ត្រូពិក​ក្នុង​ប្រ​​ទេស​​ប៉ា​ពូអាស៊ីនូ​វែល​ហ្គី​​ណេ​ ។ គួរ​បញ្ជាក់​ថា ​​កង្កែប​​ពូជ​ថ្មី​​នេះ​ត្រូវ​បាន​អ្នក​ជំនាញ​​​ប្រាប់​ឱ្យ​ដឹង​ថា នៅ​ពេល​ដែល​វា​​ធំ​ធាត់​ពេញ​វ័យ​នឹង​មាន​ទំ​ហំ​ត្រឹម​តែ​៧,៧​មីល្លី​ម៉ែត្រ ​

បាត់​ម៉ូ​តូ​​4ថ្ងៃ​​ឃើញ​ជន​ល្មើស​កំ​ពុង​ជិះ​​​​ ប៉ូ​លិស​ហៅ​ឱ្យ​ឈប់​​ទុក​ម៉ូតូ​ចោល​រត់​បាត់

Posted: 14 Jan 2012 11:49 PM PST

ខេត្ត​កំ​ពង់​ធំ​ ៖ ​ម៉ូ​តូ​មួយ​គ្រឿង​បន្ទាប់​ពី​ចោរ​លួច​​បាត់​​អស់​រយៈ​ពេល​​៤​ថ្ងៃ​​មក​ ខណៈ​​ប៉ូ​លិស​​ស្រុក​​សន្ទុក​ចុះ​​ស្រាវ​ជ្រាវ​​ ស្រាប់​តែ​ឃើញ​ជន​សង្ស័យ​​មា្នក់​កំ​ពុង​​ជិះ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៤​ មករា​​ នៅ​​តាម​ផ្លូវ​លំ​ក្នុង​​​​​ភូមិ​ស៊ីវុត្ថា​ ​ឃុំ​​ប្រា​សាទ​ ស្រុក​សន្ទុក​ ​ក៏​ហៅ​ឱ្យ​ឈប់​​​​ដើម្បី​​ត្រួត​ពិនិត្យ​​​ ។ ពេល​នោះស្រាប់​តែ​​អ្នក​បើក​​ម៉ូ​តូ​​ទុក​​​ម៉ូតូ​ចោល​​រួចរត់​គេច​ខ្លួន​ បាត់​​ ហើយ​​​ប៉ូ​លិស​​ក៏យក​ទៅ​រក្សា​ទុក​​នៅ​ប៉ុស្តិ៍​​នគរ​បាល​​រដ្ឋ​បាល​​ឃុំ​ ព្នៅ​ ស្រុក​​សន្ទុក​។

កីឡាករបារាំង Peterhansel កំពុងសម្លឹងរកពានជើងឯកប្រណាំង Dakar Rallyជាលើកទី10

Posted: 14 Jan 2012 11:48 PM PST

កីឡាករបារាំង Peterhansel
កីឡាករ​ Stephane Peterhanselកំពុង​តែ​ខិត​ចូ​ល​កាន់​តែ​ជិត​នឹង​ពាន​រង្វាន់​ជើង​ឯក​នៃ​ការ​ប្រ​ណាំង​រថយន្ត​ Dakar Rallyជាលើក​ទី​១០​ក្នុង​អាជីព​បន្ទាប់​ពី​រូប​គេ​​យក​ឈ្នះ​ដំ​ណាក់​ទី​១៣​កាល​ពី​ថ្ងៃ​សៅរ៍ ​ទី​១៤​មក​រា។ បើក​បរ​ឱ្យ​ក្រុម Mini កីឡាករ​Peterhansel​បាន​បញ្ចប់​ដំ​ណាក់​ដែល​មាន​ចម្ងាយ​ផ្លូវ​២៧៥​គី​ឡូ​ម៉ែត្រ​​ចេញ​ដំណើរ​ពី​ទី​ក្រុង​ Nascaទៅ​កាន់​ទី​ក្រុង​ Piscoប្រទេស​ប៉េរូ​នាំ​មុខ​កីឡាករ​អា​ហ្វ្រិក​ខាង​ត្បូង​ Giniel de Villiers ដែល​បើក​បរ​ឱ្យ​ក្រុម​តូ​យ៉ូ​តា​។

​អ៊ី​រ៉ាក់​ ៖ ស្លាប់​​​​ជាង​50នាក់​ក្នុងការវាយប្រហារ​​អត្ត​ឃាត​មួយ​​នៅបាស្រា​

Posted: 14 Jan 2012 11:46 PM PST

​ប្រភព​​ប៉ូលិស​​​មួយនិយាយ​ថា ​មនុស្សជាង​​​​៥០​នាក់ ​បានត្រូវស្លាប់​​​ និង​​១០នាក់ទៀត​​ត្រូវ​របួស​កាលពីថ្ងៃទី​​​១៤ មករា ​​ពេលគ្រាប់​បែក​​មួយ​គ្រាប់​​​​ផ្ទុះ​ចំកណ្តាល​ការប្រមូលផ្តុំ​​​​ពួកអ្នកធ្វើ​​ធម្ម​យាត្រា​​​ស៊ីអ៊ី​ត ​​​​នៅជិតទីក្រុង​បាស្រា ភាគ​ខាង​ត្បូងអ៊ី​រ៉ាក់​។​ ប្រភពនេះ​បន្ត​ថា តុល្យការ​​នៃការ​វាយ​ប្រហារ​​​​​អត្តឃាត​​​​​ដែលសំដៅ​​លើក្រុមអ្នកធ្វើ​​​​ធម្ម​យាត្រា​​​​​ស៊ីអ៊ី​ត​​នៅក្រុង​​​​បាស្រា​នេះ ​​អ្នកស្លាប់​​ឡើង​ដល់​​ជាង​​​៥០នាក់ ​​ហើយមនុស្ស​​​ប្រមាណ​​១០០​​នាក់ ​​ក្នុងនោះ​មាន​​​នារី និង​កុមារ​ត្រូវ​របួស។​

ស្រីស្អាត​បម្រើ​​ការ​នៅ​ក្លឹប​កម្សាន្ត​ស្ត្ារ​​ម៉ែក ​ចង.ក​ធ្វើ​អត្ត​ឃាត​ពុំ​ដឹង​មូល​ហេតុ

Posted: 14 Jan 2012 11:45 PM PST

នៅកន្លែងកើតហេតុ
​ក្រុង​ប៉ោយ​ប៉ែត ៖ ស្រី​ស្អាត​ម្នាក់​​បាន​ចង.ក​​ធ្វើ​អត្ត​ឃាត​​នៅ​ក្នុង​បន្ទប់​​ផ្ទះសំណាក់​ ​មួយ​រហូត​ធុំ​ក្លិន​ស្អុយ​​ ទើប​ដឹង។ ហេតុ​ការណ៍​នេះ​បង្ក​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​​កាលពីវេលា​ម៉ោង​​៤​និង​៣០​ នាទី​​ល្ងាច​ថ្ងៃទី​១៤ មករា ២០១២ ​ក្នុង​ភូមិ​​ក្បាល​ស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែត ​ក្រុង​ប៉ោយ​ប៉ែត ​ដោយ​ពុំ​ដឹង​ពី​មូល​ហេតុ​​ច្បាស់​លាស់​ ។

យុវជនម្នាក់​​ដើរ​ទៅទិញ​បារី​ត្រូវ​ម៉ូតូ​បុក​បាក់​ជើង

Posted: 14 Jan 2012 11:43 PM PST

ជនរងគ្រោះ
រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​របួស​បាក់​ជើង ខណៈ​​ដើរទៅ​ទិញ​បារី​ ស្រាប់តែ​មាន​ម៉ូតូ​ពីរ​គ្រឿង​បើក​វ៉ា​គ្នា​ពី​ក្រោយ​​គេច​រថយន្ដ​ក៏ជ្រុល​ ទៅ​បុក​អ្នក​ថ្មើរជើង​តាម​ចិញ្ចើម​ផ្លូវ​រង​របួស។ គ្រោះ​ថ្នាក់​នេះ​បាន​កើតឡើង​ កាលពី​វេលា​ម៉ោង​​៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៤ មក​រា នៅ​តាម​ផ្លូវលំ​ក្នុង​ភូមិ​ក្បាលដំរី សង្កាត់​កា​កាប ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

មន្ត្រីសុខា​ភិបាល​​ខេត្ត​តាកែវ ​ស្រវឹង​បើក​រថយន្ត​បុក​ក្បាល​​របាំង​ថ្ម​

Posted: 14 Jan 2012 11:40 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​រថយន្ត​ម៉ាក Visto ​ពណ៌​ក្រហម​ ​មួយ​គ្រឿងបាន​បោះពួយ​ទៅ​បុក​ក្បាល​របាំង​ថ្ម​​ពេញ​ទំហឹង​ បណ្តាល​​ឱ្យ​​បាក់​មួយ​កំណាត់​ រីឯ​​រថយន្ត​រង​ការ​ខូច​ខាត​​ផ្នែក​ខាង​មុខ និង​កញ្ចក់។ ​គ្រោះ​ថ្នាក់​​ចរាចរណ៍​នេះ​បាន​កើតឡើង​​កាលពីវេលា​ម៉ោង​១២​និង​៤០​នាទី​ រំលង​អធ្រាត្រ​​​ឈាន​ចូល​​ថ្ងៃទី​១៤ ​មករា នៅ​តាម​បណ្តោយ​​វិថី​ម៉ៅសេទុង​​ក្នុងសង្កាត់​​ផ្សារ​ដេប៉ូ​ទី​២ ​ខណ្ឌ​ទួល​គោក ។

មនុស្សមិន​ចេះ​និយាយ​តែ​ចេះ​ប៉ុន​ប៉ង​រំលោភ​ត្រូវ​នគរបាល​​ចាប់​ខ្លួន​

Posted: 14 Jan 2012 11:38 PM PST

បុរសជាប់ចោទ
ខេត្តកំពត ៖ យុវជន​ម្នាក់​​មិន​ចេះ​និយាយ​​​​តែ​មាន​តណ្ហា​​​ក្រាស់​​ប៉ុនប៉ង​​ចាប់​ រំលោភ​​សេព​​សន្ថវៈ​​​ស្ត្រី​ម្នាក់​​​​ ខណៈ​នាង​ដើរ​ចេញ​ពី​ផ្ទះ​ទៅ​រក​ប្តី​​បង់​សំណាញ់​ តែ​​ជន​សង្ស័យ​ត្រូវ​​​​បាន​​នគរ​​បាល​​​​ការិយាល័យ​​​​ព្រហ្ម​ទណ្ឌ​​​​​ កម្រិត​​​​​ធ្ងន់​​​​​​នៃ​ស្នង​ការ​​​​ដ្ឋាន​​ខេត្ត​​​​កំពត​​ចាប់​បញ្ជូន​​ ​ខ្លួន​ទៅ​​​ពន្ធ​នាគារ​​ខេត្ត​​កាលពី​ព្រឹក​ថ្ងៃទី​​១៤ មករា។​

បើកម៉ូ​តូ​បុកគេ​ពីក្រោយ​សន្លប់​​ខ្លួន​ឯង​២​ថ្ងៃ​

Posted: 14 Jan 2012 11:32 PM PST

ជនរងគ្រោះ
ខេត្ត​កំពត ៖ បុរស​ម្នាក់​បាន​សន្លប់​២​ថ្ងៃ​​បន្ទាប់ពី​បាន​​បើក​ម៉ូតូ​ម៉ាកឌ្រីម​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី២០០៨ ​ឌុប​គ្នាបី​​នាក់​​ ហើយ​ទៅ​បុក​​ម៉ូតូ​កូរ៉េ ពណ៌​​ស្លា​ទុំ ជិះ​គ្នា​ពីរ​នាក់​​​រួម​នឹង​ក្មេង​តូច​២​នាក់​​ទៀត​ បណ្តាល​ឱ្យ​ដួល​ទាំង​អស់​គ្នា ។

បន្លែ​ផ្លែ​ឈើ​ត្រូវ​បាន​ឈ្មួញ​នាំ​ចូល​ពី​ប្រទេស​ថៃ​មក​ប្រទេស​កម្ពុជា​​តិច​តួច​និង​ថ្លៃ​ជាង​ឆ្នាំ​មុន

Posted: 14 Jan 2012 11:30 PM PST

ក្រុង​ប៉ោយ​ប៉ែត ៖ ច្រក​ទ្វារ​អន្តរជា​តិ​ប៉ោយ​ប៉ែត ខេត្ត​បន្ទាយ​មាន​ជ័យ​ គឺ​ជា​ច្រក​សេដ្ឋ​កិច្ច​​ដ៏​ធំ​មួយនៅ​ទិស​ពាយ័ព្យ​នៃ​ប្រទេស​កម្ពុជា​។ សម្រាប់​រយៈពេល​នេះ គេសង្កេត​​ឃើញ​បន្លែ​ផ្លែ​ឈើ​ត្រូវ​បាន​ឈ្មួញ​នាំ​ចូល​ពី​ប្រទេស​ថៃ​​មក​ ប្រទេស​កម្ពុជា​មាន​ចំនួន​តិច​តួច​​ និង​ថ្លៃ​ជាង​ឆ្នាំ​មុន​ដោយសារ​ប្រទេស​ថៃ​រង​គ្រោះ​ដោយ​​​ទឹក​ជំនន់កាល​ពី​ ពេល​ថ្មី​ៗ​កន្លងទៅ​នេះ ។

រដ្ឋ​ស​ភា​ប្រ​កាស​បិទ​សម័យ​ប្រ​ជុំ​លើក​ទី​7​​នី​តិ​កាល​ទី​4

Posted: 14 Jan 2012 11:04 PM PST

រាជ​ធានី​ភ្នំពេញ​ ៖​ ​អគ្គ​​លេខា​ធិ​ការ​​ដ្ឋាន​​​រដ្ឋ​សភា​ បាន​ប្រ​កាស​ឱ្យ​ដឹង​ថា សម័យ​ប្រ​ជុំ​រដ្ឋ​សភា​លើកទី​៧ នី​តិ​កាល​ទី​៤ ដែល​បាន​ចាប់​ផ្តើម​កាល​ពី​ថ្ងៃ​​សុក្រ ទី​១៤ តុលា ឆ្នាំ២០១១ ត្រូវ​បាន​ប្រ​កាស​បិទ​នៅ​ថ្ងៃ​សៅរ៍ ​ទី​១៤ មក​រា ​ឆ្នាំ​២០១២ ​ដោយ​សម្តេច​​​អគ្គ​ម​ហា​ព​ញា​ចក្រី​ហេង សំ​រិន ​ប្រ​ធាន​រដ្ឋ​សភា ។

​ប្រធានាធិបតី​​តៃវ៉ាន់​​ស្និទ្ធ​ចិន​ជាប់ឆ្នោតជាថ្មី​

Posted: 14 Jan 2012 11:03 PM PST

ប្រធានាធិបតីតៃ​វ៉ាន់
រធានាធិបតី​​​​​ចប់អាណត្តិ​​​​តៃវ៉ាន់ស្និទ្ធ​​​​ចិន លោក MA ​YING-JEOU ​ជា​ប្រមុខ​គណ​បក្ស​​​​​ជាតិនិយម​​​​កូមិញតាំង KMT ដែលកំពុង​​កាន់​អំណាច​​បានប្រកាស​កាលពីយប់​ថ្ងៃទី​​​​១៤ មករា ​​​ពីជោគ​​ជ័យ​របស់​លោក​​​ក្នុងការ​បោះឆ្នោត​​ជ្រើស​រើស​​​​មេដឹកនាំ​របស់​​ដែនកោះ​​​នេះ ។​ លោក MA នៅ​ឯទីស្នាក់​ការ​​​​គណបក្ស​​ KMT បានសម្តែង​​​ការ​ដឹងគុណ និង​​ថ្លែងអំណរ​គុណ​ចំពោះ​​ពលរដ្ឋ​​​តៃវ៉ាន់ ​ដែលបោះឆ្នោត​​​​គាំទ្រ​លោក​។ លោកបានអះអាង​ពីជោគជ័យរបស់​លោក​ ដោយសារ​​​នយោបាយ​​​​ដែលគណបក្ស​​លោក​បានប្រកាន់​​យក​ ដើម្បី​តស៊ូ​​​ប្រឆាំង​​អំពើ​ពុករលួយ​ និង​ថែរក្សា​​សន្តិភាព​។​

គ្រឿងចក្រ​​ខួង​ដី​ដាំ​បង្គោល​ភ្លើង​ប្រណាំង​​ជា​មួយ​រថយន្ត​កូរ៉េ​ដល់​​ផ្លូវ​កោង​បត់​មិន​ទាន់​ក្រឡាប់​បះ​ជើង​

Posted: 14 Jan 2012 10:58 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​ គ្រឿង​​​ចក្រ​​​ខួង​​​​​ដី​មួយ​​​គ្រឿងបាន​​ជ្រុល​​ធ្លាក់​​​​ពី​លើ​ផ្លូវ​​ បុក​​របង​​​លួស​​​ដីឡូត៍​​​​​​​​លំនៅ​ឋាន​​​​ប្រជា​ពលរដ្ឋ​​​មួយ​កន្លែង​​​​ ក្រឡាប់​​​​​​ផ្អៀង​​​​ ​​​បណ្តាល​ឱ្យ​​​​អ្នក​បើក​​បរ​​និង​​អ្នក​ជិះ​​៥​នាក់​​រងរបួសធ្ងន់។ ហេតុការណ៍​នេះ​កើត​ឡើង​កាលពីវេលា​ម៉ោង​៥​និង​៤០​នាទី​ល្ងាច​ថ្ងៃ​ទី​១៤ មករា ២០១២ ​នៅ​លើ​កំណាត់​​ផ្លូវ​វត្ត​ស្លែង​ព្រៃ.ស ស្ថិតក្នុងភូមិ​ពង​ទឹក ​សង្កាត់​ពង​ទឹក ខណ្ឌ​ដង្កោ។

អាមៀ ខាន់នឹងជួប Petersonក្នុងខែមេសាបន្ទាប់ពី WBAបញ្ជាឱ្យប្រកួតជាថ្មី

Posted: 14 Jan 2012 10:56 PM PST

អាមៀ ខាន់ (រូបឆ្វេង) និង Lamont Petersonក្នុងពេលប្រកួតឆ្នាំ កន្លងទៅ
អា​មៀ ខាន់​មាន​ជំ​នឿ​ថា ការ​ប្រកួត​សង​សឹក​ជា​ថ្មី​ជា​មួយ​កីឡាករ​អា​មេរិក Lamont Petersonអាច​នឹង​កើត​មាន​ឡើង​ឆាប់​ៗ​ក្នុង​ខែ​មេសា​ខាង​មុខ​នេះ​។ កាល​ពី​ថ្ងៃ​សុក្រ​សប្តាហ៍​កន្លង​ទៅ សមា​គម​ប្រ​ដាល់​ពិភពលោក WBAបាន​ផ្តល់​ឱកាសឱ្យ​អា​មៀ ខាន់​នូវ​ការ​ប្រកួត​ជា​ថ្មី​មួយ​ទៀត​ជា​មួយ​កីឡាករ​Peterson ។ ​ការ​ជួប​គ្នា​ជា​លើក​ទី​១នៅ​ទី​ក្រុង​វ៉ា​ស៊ីន​តោនឌី​ស៊ី សហ​រដ្ឋ​អា​មេរិក​កាល​ពី​ថ្ងៃ​ទី​១០​ធ្នូ​ឆ្នាំ​២០១១​ អា​មៀ ខាន់​បាន​បរាជ័យ​និង​របូត​ខ្សែ​ក្រវាត់​ពិ​ភព​លោក​ស្ថា​ប័ន WBAនិង​IBFទៅ​លើ​កីឡាករ Peterson។

ចន ធើរី កីឡា​ករ​​បាល់ទាត់​ធ្លាប់​មាន​រឿង​អាស្រូវ​​យក​ប្លង់​ផ្ទះ​ទៅ​​បញ្ចាំ​

Posted: 14 Jan 2012 10:50 PM PST

កីឡា​ករ​ចន​ ធើរី​ និង​កូនៗ
ទី​ភ្នាក់​ងារ​​​​ព័ត៌​មាន​អង់​គ្លេស ផ្សាយ​ឱ្យ​ដឹ​ថា កីឡា​ករ​ធើរី ប្រ​ធាន​ក្រុម​ជម្រើស​ជាតិអង់​គ្លេស និង Chelsea ​ធ្លាប់​យក​​ប្លង់​ផ្ទះ​ទៅ​បញ្ចាំ ដើម្បី​ខ្ចី​ប្រាក់​ជាង​៧​លាន​ដុល្លារ ។ ទី​ភ្នាក់​ងារ​​ព័ត៌​មាន​របស់​អង់​គ្លេស​​ចុះ​ផ្សាយ​ថា កីឡា​ករ​ចន​ ធើរី​ ប្រ​ធាន​ក្រុម​ជម្រើស​ជាតិ​​អង់​គ្លេស ដែល​មាន​ប្រាក់​ឈ្នួល​១៧០.០០០​ផោន ​ក្នុង​មួយ​សប្តាហ៍​ពី​ក្លឹប​ Chelsea ​បាន​យក​លំ​នៅ​ឋាន​​របស់​ខ្លួន​​មាន​តម្លៃ​ប្រ​ហែល​២,២៥​លាន​ផោន នៅ​ក្នុង​តំ​បន់​ស័រ​រ៉េ ​ទៅ​បញ្ចាំ​៤​លើក​ រួច​មក​ហើយ​ចាប់​តាំង​ពី​ឆ្នាំ​២០០៣ មក ។ ប្រ​ភព​ព័ត៌​មាន​ច្បាស់​ការ​​​​បញ្ជាក់​ថា ​​នោះ​ជារឿង​ចម្លែក​សម្រាប់​​អ្នក​មាន​ប្រាក់​ចំណូល​ក្នុងមួយ​ខែ​ជិត​​កន្លះ​លាន​ផោន

សភា​អាមេរិក​ត្រៀម​ចេញ​ច្បាប់​ឱ្យ​តារា​សម្តែង​ភាព​យន្ត​អាសអាភាស​ពាក់​ស្រោម​អនាម័យ​ក្នុង​ពេល​កំពុង​សម្តែង​ឈុត​រួម​រ័ក

Posted: 14 Jan 2012 10:47 PM PST


ទីភ្នាក់​ងារ​ព័ត៌​មាន​បរទេស​កាលពី​ថ្ងៃ​ទី​១៣​មករា កន្លង​មក​ផ្សាយ​ឱ្យ​ដឹង​ថា សភា​ក្នុង​ទី​ក្រុង​ឡូស​អេន​ជឺ​លេស​ របស់​អាមេរិក​ បាន​យល់​ព្រម​ឱ្យ​មាន​​ច្បាប់​​ដែល​តម្រូវ​ឱ្យ​តារា​សម្តែង​ភាព​យន្ត​អាស​អាភាស​​​ពាក់​ស្រោម​អនាម័យ​នៅ​​គ្រប់​ពេល ​​សម្តែងឈុត​រួម​រ័ក​ក្នុង​សំឡេង​១១ ​ទល់ ​១​សំឡេង​ ។ ចាត់​ទុក​ថា​ ជា​បទដ្ឋាន​ផ្នែក​សុវត្ថិ​ភាព​ក្នុង​ដំណាក់​កាលចុង​ក្រោយ​ បន្ទាប់​ពី​ប្រទះ​ឃើញ​តារា​សម្តែង​​​ភាព​យន្ត​អាស​អាភាស​ឆ្លង​វីរុស​ HIV ជា​ច្រើននាក់​នា​ពេល​កន្លង​មក ។

អូស្ត្រា​លី​​ត្រៀម​ចេញ​ច្បាប់​​ឱ្យ​ក្រុម​ហ៊ុន​ផលិត​បារី​​ដក​ស្លាក​សញ្ញា​​សត្វ​កង់​ហ្គា​រូ​

Posted: 14 Jan 2012 10:44 PM PST

ក្រុមហ៊ុន​ផលិត​បារី ដែល​ប្រើ​រូប​ភាព​​សត្វកង់​ហ្គា​រូ​ជា​និ​មិត្ត​សញ្ញា​​នៅ​លើ​​កញ្ចប់​
រដ្ឋា​ភិ​បាល​អូស្ត្រា​លី ​​បាន​រិះ​គន់​​​ក្រុមហ៊ុន​ផលិត​បារី «ប្រ៊ីធីស​ អ៊ែន​ អា​មេ​រិក​ តូបាកូ»​​ ដែល​ប្រើ​រូប​ភាព​​សត្វកង់​ហ្គា​រូ​ជា​និ​មិត្ត​សញ្ញា​​នៅ​លើ​​កញ្ចប់​បារី​​​​ ​នាំ​ចេញ​​ទៅលក់​​នៅ​ទ្វីប​​អឺ​រ៉ុប​ ក្រោយ​ពី​​រដ្ឋា​ភិបាល​​​ត្រៀម​​​​ចេញ​​ច្បាប់​​ឱ្យ​ប្រើ​​​កញ្ចប់​បារី​ដែលមាន​ពណ៌​​ធម្មតា​។ ​លោក​ស្រី​​នី​​កូឡា​ រ៉ុកសុន រដ្ឋ​មន្ត្រី​​ក្រសួង​សុខា​ភិបាល​​អូស្ត្រា​លី​​ ដែល​ព្យា​យាម​បង្កើត​​ច្បាប់​​ ដើម្បី​​ឱ្យ​អ្នក​ផលិត​​​ប្រើ​ប្រាស់​ផ្ទៃ​កញ្ចប់​​បារី​ជា​ពណ៌​បៃ​តង​ បាន​ថ្លែង​ថា​​​ ការ​ដែល​ក្រុម​ហ៊ុន​​ប្រ៊ី​ធីស អ៊ែន អាមេរិក​ តូ​បាកូ​ (BAT)​ប្រើ​រូប​​កង់​ហ្គា​រូ​ជា​និមិត្ត​សញ្ញា​

កីឡាករអេស្ប៉ាញហ្វេរ័រឈ្នះជើងឯកតឺន្នីសនៅណូវែលហ្សេឡង់

Posted: 14 Jan 2012 10:29 PM PST

កីឡាករអេស្ប៉ាញ​​ដេវីដ ហ្វេរ័រ
កីឡាករ​ជើង​ខ្លាំង​របស់​អេស្ប៉ាញ​ដេវីដ ហ្វេរ័រ​រក្សា​បាន​​ពាន​​ជើង​ឯក​តឺន្នីស​កម្ម​វិធី Heineken Open របស់​ខ្លួន​បន្ទាប់​ពី​បាន​យក​ឈ្នះ​កីឡាករ​បែល​ហ្ស៊ិក​ Olivier Rochusក្នុង​វគ្គ​ផ្តាច់​​ព្រ័ត្រ​នៅ​ទី​ក្រុង​ Aucklandប្រ​ទេស​ណូ​វែល​ហ្សេឡង់​កាល​ពី​ថ្ងៃ​សៅរ៍ ទី​១៤​មក​រា​។​ ​ស្ថិត​នៅ​លើ​ទី​លាន ​ASB Tennis Centre ដែល​ទទួល​ការ​រំខាន​ដោយ​ភ្លៀង​យ៉ាង​ជោក​ជាំ​ ហ្វេរ័រ​បាន​យក​ឈ្នះ​Rochusក្នុងថិរវេលា​១ម៉ោង​និង​៣៤​នា​ទី​ជា​មួយ​​លទ្ធផល​២​សិត​ជាប់​ៗ​គ្នា​៦-៣​និង​៦-៤ ។​ ​សម្រាប់​ហ្វេរ័រ​នេះ​គឺ​ជា​លើក​ទី​៣​ហើយ​ដែល​រូប​គេ​បាន​យក​ឈ្នះ​ពានជើង​ឯក​កម្ម​វិធី​នេះ​ខណៈ​ដែល​ជ័យ​ជម្នះ​លើក​ទី​១​គឺ​នៅ​ឆ្នាំ​២០០៧​និង​លើក​ទី​២​នៅ​ឆ្នាំ​២០១១​។

ស្គូ​ពី​​បុក​ឆា​លី​​ពី​ក្រោយ​ដួល​បែក​ក្បាល​ប៉ូលិស​​រ​វល់​ធ្វើ​កំណត់​​ហេតុ​​ស្គូ​ពី​រត់​បាត់​

Posted: 14 Jan 2012 10:27 PM PST

នៅកន្លែងកើតហេតុ
រាជ​ធានី​ភ្នំពេញ​ ៖​ ​បុរស​ម្នាក់​​បាន​រង​របួស​ធ្ងន់ ខណៈ​ពេល​កំពុង​ជិះ​ម៉ូតូ​​ម៉ាក​ឆាលី ត្រូវ​ម៉ូតូ​មួយ​គ្រឿង​ទៀត​​​ម៉ាក​ស្គូ​ពី​​ បុក​ពីក្រោយ​ពេញ​ទំហឹងបណ្ដាល​ឱ្យ​ដួល​បោក​ក្បាល ។ ក្រោយ​ពេល​កើតហេតុ​ប៉ូលិស​ធ្វើការ​វាស់វែង​ហើយ​លើក​ម៉ូតូ​ទាំង​ពីរ​យក​ទៅ​​ ដាក់​ចិញ្ចើម​ផ្លូវ​​ហើយ​ពេល​​កំពុង​តែ​រវល់​ធ្វើ​កំណត់ហេតុ​ស្រាប់តែ​ ម្ចាស់​ម៉ូតូ​ស្គូពី​បើក​រត់គេច​បាត់ ។

មកពីចូលរួម​ពិធីមង្គល​ការ​កូន​អ្នក​ភូមិ​​ដើរ​ធ្លាក់​អណ្តូង​​លង់ទឹក​ស្លាប់​

Posted: 14 Jan 2012 10:24 PM PST

ខេត្តកំពង់ធំ ៖ បុរសម្នាក់​ត្រឡប់​ចូល​រួម​ក្នុងពិធី​មង្គល​ការ​កូន​អ្នកភូមិ​បាន​ដើរ​ ទៅផ្ទះវិញ​ទាំង​យប់​ងងឹត បណ្តាល​ឱ្យ​រអិល​​ជើង​ធ្លាក់​អណ្តូង​លង់​ទឹកស្លាប់ កាលពី​វេលា​ម៉ោង​១០​​និង​៤៥​នាទី​យប់​ថ្ងៃទី​១៤ មករា ២០១២ នៅ​ចំណុច​ភូមិ​បល្ល័ង្ក ឃុំ​សាន់​គរ ស្រុក​កំព់ង​ស្វាយ។

ម៉ូតូ និងម៉ូតូ​​បុកគ្នា​​នៅផ្លូវ​កែង​​​ស្ត្រី​ម្នាក់​របួស​ជើង​​

Posted: 14 Jan 2012 10:22 PM PST

ស្រ្តីរងគ្រោះ
រាជធានីភ្នំពេញ ៖ ស្ដ្រី​ម្នាក់​រង​របួស​ជើង​ឆ្វេង ​ដោយ​សារជិះ​ម៉ូតូ​បុក​គ្នា​ជាមួយ​ម៉ូតូ​មួយ​គ្រឿង​ទៀត​នៅ​ចំណុច​ផ្លូវ​លេខ​ ១៦៣ កែង​មហា​វិថី​ម៉ៅ​សេ​ទុង ក្នុង​សង្កាត់​ទួល​ទំពូង​ទី​១ ខណ្ឌ​ចំការ​មន ​កាលពី​វេលា​ម៉ោង​៨​និង​៥០​នាទី​យប់​ថ្ងៃ​ទី​១៣ មក​រា ។

ស្រវឹង​ធ្លាក់​ភ្នែក​បោះពួយ​កាមរី​បុក​តូប​លក់​សាំង​ និង​គ្រឿង​ទេស​ស្លាប់​​3របួស1

Posted: 14 Jan 2012 10:19 PM PST

នៅកន្លែងកើតហេតុ
ខេត្ត​បន្ទាយ​មានជ័យ ៖ ​យុវជន​៣​នាក់ បាន​ស្លាប់​ និង​ម្នាក់​របួស​ធ្ងន់ ​នៅ​ក្នុង​ហេតុ​ការណ៍​បើក​​រថយន្ត​យ៉ាង​លឿន​ ហើយ​​​ជ្រុល​ទៅ​បុក​តូប​​លក់​ដូរនៅ​ចិញ្ចើមផ្លូវ​ ។​ គ្រោះ​ថ្នាក់​នេះ​ បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់​ថ្ងៃ​ទី​១៤ មករា នៅ​តាម​ផ្លូវ​ជាតិ​លេខ​៥ ស្ថិត​ក្នុង​​​ឃុំ​​បន្ទាយ​នាង​ ស្រុក​មង្គល​បុរី ។

​អំពើ​​មនុស្សឃាត​​ដ៏ឃោរឃៅ​លើ​គ្រួសារ​ជនជាតិ​បារាំង​​នៅខេត្តកំពង់ស្ពឺ មិនទាន់​មាន​​​ពន្លឺ​​​​នៅឡើយ​

Posted: 14 Jan 2012 08:30 PM PST

​ទិដ្ឋភាព​​សមត្ថកិច្ច​និងប្រជាពលរដ្ឋ​​​​ចោមរោមមើល​នៅ​កន្លែងកើតហេតុ និង​រូបតូច​បណ្តា​កូនៗ​របស់​ជនជាតិបារាំង​
​ខេត្តកំពង់ស្ពឺ​​​​ ៖ ​អំពើ​​​មនុស្សឃាត​​​ដ៏​​សាហាវ​មួយ​​​បានកើតឡើង​​​​ទៅ​លើ​គ្រួសារ​​​​របស់​ជន​ជាតិ​បារាំង​ គឺ​បុរសជា​​ឪពុក​ម្នាក់ ​​​និង​​កូន​​៤​នាក់​​ប្រុស​​​​២ ស្រី​​២ ​សរុប​​​ទាំងអស់​ចំនួន​​៥​នាក់ ពុំមាន​នរណា​ម្នាក់​អាច​គេច​​ផុតពីសេចក្តីស្លាប់​​​បាន​នោះទេ ពោល​គឺ​​ឃាត​ក​​សម្លាប់​ដាក់​ក្នុង​រថ​យន្ត​​​​ទាំង​អស់​គ្នា រួចហើយ​រុញទម្លាក់​​​ចូល​ទឹកស្រះ ក្រោយ​ផ្ទះ​យ៉ាង​អាថ៌​កំបាំង រហូតដល់​​ជិត​​​​៥ខែ​​​ ទើប​បែក​ធ្លាយ បន្ទាប់ពី​អ្នក​ដើរ​​​​បាញ់សត្វ​​ស្លាប​ និង​រក​កង្កែប​ប្រទះឃើញដំបូល​រថយន្ត​​​ក្នុងទឹក​ស្រះ​នោះ។ ​

“Monkey Girl” ទេពធីតា​អាស៊ី​វះកាត់​កែ​សុដន់

Posted: 14 Jan 2012 08:17 PM PST

តាម​ប្រភព​ពីគេហ​ទំព័រ chinabuzz.net ចេញ​ផ្សាយ​ថ្ងៃ​​ទី១៤​ មករា បាន​ឱ្យ​ដឹង​ថា នាង Charmian Chen ​ជន​ជាតិ​តៃ​វ៉ាន់ វ័យ​២២​ឆ្នាំ ដែល​ប្រិយ​មិត្ត​ស្គាល់​ថាជា "Monkey Girl" នោះ​កាល​ពី​ពេល​ថ្មី​ៗ​នេះ​​បាន​​វះ​កាត់​ពង្រីក​សុដន់​របស់​នាង​ឱ្យកាន់​តែសិច​ស៊ី និង​​ទាក់​ទាញ​ថែម​មួយ​កម្រិត​ទៀត ។ ប្រភព​បន្ត​ថា នាង​បាន​​ធ្វើ​ការ​វះ​កាត់​ដោយបូម​យក​កោ​សិកា​ខ្លាញ់​បន្តិ​ម្តង​ៗ​ពី​ចង្កេះ​​ ​មក​ចាក់​បញ្ចូល​ក្នុង​សុដន់​របស់​នាង ។

ស្ថានទូត​រុស្ស៊ី​​​ប្រកាស​ឱ្យ​​ពលរដ្ឋ​កម្ពុជា​​​ប្រុងប្រយ័ត្ន​​​អំពី​ បំណែក​​​​យានអវកាស​​​តូចៗ​​អាច​ធ្លាក់​​​​មក​​ចំប្រទេស​កម្ពុជា​

Posted: 14 Jan 2012 08:01 PM PST

រូបយានអវកាសរុស្ស៊ី
រាជធានីភ្នំពេញ​​​​ ៖ បំណែកមួយចំនួននៃ​យានអវកាសរបស់ប្រទេសរុស្ស៊ី ដែលខូច​នៅ​លើ​​​​លំហអវកាស​ ហើយត្រូវ​​​​បានកម្ទេច​​ចោល​នោះ​​បំណែក​​របស់​វា​នឹង​​ត្រូវ​ធ្លាក់​ ចុះមកភពផែនដី ក្នុងនោះ​មាន​បំណែក​​​ខ្លះត្រូវ​ធ្លាក់​មក​លើទឹកដី​កម្ពុជា នៅវេលាម៉ោង​៧យប់​ចន្លោះ​ពី​ថ្ងៃទី១៤ ដល់​ថ្ងៃទី១៦ មករា ២០១២ នេះ​។ ​នេះបើ​យោង​​តាមសេចក្តីជូនព័ត៌មានរបស់ស្ថាន​ទូត​សហ​ព័ន្ធរុស្ស៊ី ប្រចាំនៅកម្ពុជា។

មួយថ្ងៃ​កើត​​មាន​អគ្គិភ័យ​​ពីរ​កន្លែង​​ក្នុងរាជធានីភ្នំពេញ ​ពុំមាន​ប្រភព​ច្បាស់​លាស់​បញ្ជាក់​ពីមូលហេតុ​

Posted: 14 Jan 2012 07:51 PM PST

​ទិដ្ឋភាពសមត្ថ​កិច្ច​និង​​ក្រុម​ពន្លត់​​​​​​អគ្គិភ័យ​កំពុង​បាញ់ទឹក​ពន្លត់​អគ្គិភ័យ​​ដែលកំពុង​​ឆាបឆេះ​​​រោង​បាយ​នៃ​ភូមិ​គ្រឹះ​​
រាជធានីភ្នំពេញ​​​​ ៖ ​​លំនៅឋានចំនួន​​​២​កន្លែង​​​ត្រូវ​​​​អគ្គិភ័យ​​ឆាបឆេះ​​​យ៉ាង​សន្ធោសន្ធៅ​​​​ដែលករណីទី​១​​បណ្តាល​ឱ្យ​​​​រោង​បាយ​​មួយខ្នង​​​ធំ ​ឆេះ​ហ្មត់ រួច​​​​រាល​ដាល​​ឆេះ​​ដល់ភូមិ​​​​គ្រឹះ​មួយខ្នង ​​ខូចខាត​​ស្ទើរទាំង​ស្រុង​ដែរ​ ឯករណី​មួយទៀត​​បណ្តាល​ឱ្យ​​លំនៅឋាន​មួយ​ខ្នង​​ និងទ្រព្យ​សម្បត្តិ​​​​​មួយចំនួនត្រូវ​បាន​បំផ្លាញ​ទាំងស្រុង​។​ ជុំវិញហេតុការណ៍​​​​​​ខាង​លើ​​នេះ​ បើ​តាម​ប្រភព​ព័ត៌មាន​​​​នៅ​កន្លែង​កើតហេតុ​​​ទី​១

ជិះម៉ូតូបុកឆ្កែ​រត់​កាត់​ផ្លូវដួល​បាក់​ឆ្អឹង​​ស្លាប​ប្រចៀវ​ខាង​ឆ្វេង

Posted: 14 Jan 2012 07:51 PM PST

ជនរងគ្រោះ
ខេត្តកណ្តាល ៖ បុរស​ម្នាក់​រងរបួស​បាក់​ស្លាប​ប្រចៀវ​ខាងឆ្វេង ខណៈ​​ជិះ​ម៉ូតូ​ទៅ​បុក​ ឆ្កែ​រត់​កាត់​​ផ្លូវ​បណ្ដាល​ឱ្យ​ដួល​រង​របួស​តែ​ម្ដង។ ហេតុ​ការណ៍​​នេះ​បាន​​កើត​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​១៥​នាទី​យប់​ថ្ងៃ​ទី​ ១៣ មក​រា នៅ​តាម​បណ្តោយ​​ផ្លូវជាតិ​លេខ​១២១ ក្នុងភូមិ​ព្រែកជ័រ ឃុំ​ស្វាយ​ប្រទាល ស្រុក​ស្អាង។

យន្ត​ហោះ​ប្រដេញ​បារាំង​​និងអារ៉ាប៊ី​សាអូឌីត​បុកគ្នា

Posted: 14 Jan 2012 07:50 PM PST

យន្តហោះ​ប្រដេញ​ធុន​មីរ៉ាស់​​របស់បារាំង
​អ្នកទទួលខុសត្រូវ​​​​​​ខាង​យោធា​​​​អារ៉ាប៊ី សាអូ​ឌីត ​​ដកស្រង់​សម្តី​​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវ​​ការ​SPA ​​រាយការណ៍​ថា យន្តហោះ​​​ប្រដេញ​​២ គ្រឿង​​មួយគ្រឿង​​​​ជារបស់បារាំង​​ និងមួយ​គ្រឿង​ទៀត​​​ជារបស់​​អារ៉ាប៊ី សាអូឌីត ​បានធ្លាក់​កាលពី​​ថ្ងៃ​ទី១៤ ​មករា​នៅ​ភាគពាយ័ព្យ​​​​អារ៉ាប៊ី សាអូឌីត ​​ក្រោយពីបុកគ្នា​ ក៏ប៉ុន្តែ​អ្នកបើក​យន្តហោះ​ទាំង​២ គ្រឿង​​នេះ​រួចផុតពីគ្រោះថ្នាក់ ។

គ្រោះថ្នាក់ចរាចរណ៍​តាម​បណ្តោយ​ផ្លូវ​ជាតិ​​លេខ R.P174 បណ្តាល​ឱ្យ​មនុស្ស​ម្នាក់​​បាត់​បង់​​ជីវិត​

Posted: 14 Jan 2012 07:46 PM PST

សពជនរងគ្រោះនៅកន្លែងកើតហេតុ
ខេត្តឧត្តរមានជ័យ ៖ ​បុរស​ម្នាក់​ត្រូវ​រថយន្ត​បុក បណ្តាលឲ្យ​បែក​ក្បាលស្លាប់់នៅ​កន្លែង​ហេតុ​ កាលពីវេលា​ម៉ោង​៧​និង​១៥នាទី​យប់់ថ្ងៃទី១៣ មករា តាម​បណ្តោយ​ផ្លូវ​​ជាតិ​លេខ R.P174 ក្នុង​​សង្កាត់​កូន​គ្រៀល ​ក្រុង​សំរោង ខណៈ​ជិះ​ម៉ូតូ​ចេញ​​ពីកន្លែង​​ផឹក​ស៊ីត្រឡប់​ទៅផ្ទះ ។

ចេញពីជប់លៀង​​​​មង្គល​ការ​​ស្រវឹង​​ធ្លាក់ភ្នែក​​​​​​បើករថយន្ត​​បុកទ្រូង​​​​ចែកផ្លូវ​

Posted: 14 Jan 2012 07:40 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ដោយសារតែជាតិ​ស្រវឹងធ្វើឱ្យបុរសម្នាក់​បើករថយន្តបុក​របាំងថ្ម​​​​​​ចែក​ ទ្រូង​​ផ្លូវបណ្តាលឱ្យ​​​បាក់​​បែកនិង​ខូចរថយន្ត ​​​ហើយ​ត្រូវអាជ្ញាធរ​ចាប់ឱ្យសងការខូចខាត​ថែម​ទៀត ។ ហេតុការណ៍​នេះបានកើតឡើងកាលពី​វេលាម៉ោង១និង១០​នាទីរំលងអធ្រាត្រឈាន​ចូល​ ថ្ងៃទី១៤ មករា នៅ​ចំណុចស្តុបទេពផន ស្ថិតក្នុងសង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!