Koh Santipheap Daily

Koh Santipheap Daily


AIESECរៀបចំវេទិកាការងារសម្រាប់អ្នកដឹកនាំជំនាន់ថ្មីនៅវិទ្យាស្ថានជាតិអប់រំ

Posted: 28 Nov 2011 11:44 PM PST

រាជ​ធានី​ភ្នំពេញ​៖និសិ្សត​ចំនួន២០០នាក់ បានចូលរួម​វេទិកាការងារសម្រាប់អ្នក​ដឹក​នាំ​ជំនាន់ថ្មី ដែលបានរៀបចំដោយ​សមាគមនិស្សិត​អន្តរ​ជាតិ AIESEC កាល​ពីថ្ងៃទី​​២៦ វិច្ឆិកា កន្លង​ទៅនេះ​នៅវិទ្យាស្ថានជាតិអប់រំ​។

រថយន្ត​ចត​ស្ងៀម​ពេល​បើក​ចេញ​អត់​​មើល​ឆ្វេង​ស្តាំត្រ​បាក់​ម៉ូតូ​1​គ្រឿង​

Posted: 28 Nov 2011 11:44 PM PST

រាជធានីភ្នំពេញ ៖​ រថយន្ត និង​ម៉ូតូ​មួយ​គ្រឿង​បុក​គ្នា​យ៉ាង​ពេញ​ទំ​ហឹង​​បណ្តា​​ល​ឱ្យដួល​មុជ​ចូល​ ក្រោម​កង់​រថយន្ត និង​មនុស្ស​ពីរ​នាក់​ ដែល​ជិះ​​ម៉ូតូ​រង​របួស​ត្រូវ​​បញ្ជូន​​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​​​។ ហេតុ​ការណ៍​នេះ​បាន​កើត​មាន​ឡើង​​នៅ​ចំណុច​​មុខ​ផ្ទះ​​លេខ​​៤៩៥ ផ្លូវ​លេខ​២៧១ សង្កាត់​ទួល​ទំ​ពូង​ទី​២ ខណ្ឌ​​ចំការ​មន កាល​ពី​វេលា​ម៉ោង​១២​និង​១៥​នាទី ថ្ងៃទី​២៩ វិច្ឆិកា ឆ្នាំ​២០១១​។

ចាប់​ឃាតក​រំលោភ​សម្លាប់​ស្រ្តី​ក្រមុំ​ចាស់​នៅ​ខេត្ត​កំពង់ស្ពឺ​បាន​ហើយ​ ផ្តើម​ចេញ​ពី​រឿង​លួច​ទា

Posted: 28 Nov 2011 11:32 PM PST

សពស្រ្តីដែលត្រូវបុរសរូបនេះសម្លាប់
ខេត្តកំពង់ស្ពឺ ៖ ​ឃាត​ក​​ចិត្ត​ឃោរឃៅ​​​​​ដែល​ចាប់​រំលោភ​​ស្ត្រីក្រមុំ​ចាស់​​ ហើយ​​ច្របាច់.ក​​សម្លាប់​នៅក្នុង​​​​​​ស្រែ​​ស្រូវទុំ​​​ ភូមិក្រាំង​​តា​កន​​ ឃុំ​​តាំង​ស្យា​​ ស្រុកភ្នំស្រួច ​កាលពី​​​​យប់ថ្ងៃ​ទិ២៦ ​វិច្ឆិកា ​​​កន្លងទៅនោះ ​​ហេតុ​តែ​​​​ឈាម​ស្រែក​ស្បែក​ហៅ ​ក៏​ត្រូវសមត្ថកិច្ច​​ប៉ូលិស​​​ព្រហ្ម​ទណ្ឌ​​​ខេត្ត​ សហ​​ការ​​​ជាមួយ​អធិការ​​នគរបាល​​ស្រុក​កំពង់សីលា ​ខេត្ត ព្រះសីហនុ ​​ចាប់បាន​​​​យ៉ាង​ទាន់​ហន់​​​នៅម៉ោង​៤

ប្រារព្ធ​​​ពិធី​ជប់លៀង​​​​នៃភាព​ជោគជ័យ​​របស់​​​ក្រុមហ៊ុន​​កំពត​​ ស៊ីមេន

Posted: 28 Nov 2011 11:31 PM PST

​រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនកំពត ស៊ីមេន ជាក្រុមហ៊ុនផ្គត់ផ្គង់ស៊ីម៉ង់ត៍ដែលមានគុណភាព​ខ្ពស់ ដោយបានទទួលស្គាល់ជាលក្ខណៈជាតិនិង​អន្តរជាតិ។ ដើម្បីឆ្លើយតបទៅនឹងការរីកចម្រើន​ និងភាពជោគជ័យរបស់ក្រុមហ៊ុន និងដើម្បី​ពង្រឹងសហប្រតិបត្តិការជាមួយដៃគូអាជីវកម្ម និងអតិថិជន ក្រុមហ៊ុនកំពត ស៊ីមេន បានប្រារព្ធ​ពីធីជប់លៀងនៃភាពជោគជ័យរបស់ក្រុមហ៊ុន កំពត

លោកស្រី​​យីងឡាក់ ​​ចូលមន្ទីរពេទ្យ​​​ដោយសារ​​រាក​មក​ពី​​ពុល​អាហារ​

Posted: 28 Nov 2011 11:28 PM PST

​លោកស្រី​យីង​ឡាក់​
​រដ្ឋាភិបាល​​ថៃ​រាយការណ៍​ថា ​នាយក​រដ្ឋ​មន្ត្រី​​​ថៃ លោកស្រីយីងឡាក់ ស៊ីណាវ៉ាត្រា ​បាន​ចូល​មន្ទីរពេទ្យ​​​​កាលពី​ថ្ងៃទី​​២៩ វិច្ឆិកា ​ដោយសារ​ជំងឺ​​រាក​រូស ទាក់​ទិន​​​នឹង​ជាតិ​ពុល​ក្នុង​​អាហារ​។​ មន្ត្រី​ម្នាក់​​​​និយាយ​ថា ​លោកស្រីយីងឡាក់ ​​បាន​ចូល​មន្ទីរពេទ្យ​​​​​រាមា​ទី៩ ស្ថិតនៅ​​កណ្តាល​ក្រុង​​​បាង​កក ហើយ​លោកស្រី​​នៅ​ពុំទាន់​លុប​ចោល​​កម្មវិធី​​​​ទៀង​ទាត់​របស់​លោកស្រី​​​នៅ​ឡើយ​។ ​

ជិះ​ម៉ូតូ​យប់​ស្ងាត់​តែ​ឯង​ត្រូវ​ក្រុម​ចោរ​ធាក់​ទំលាក់​ស្រែ​ប្លន់យក​ម៉ូតូ​ទៅ​បាត់

Posted: 28 Nov 2011 11:16 PM PST

បុរសរងគ្រោះ
ខេត្ត​តា​កែវ​ ៖ ​បុរស​ម្នាក់​ត្រូវ​​ចោរធាក់​ទម្លាក់​​ស្រែ​ និង​ជាន់​ក​ទៅ​ក្នុង​ភក់​ប្លន់​យក​ម៉ូតូ​ទៅ​​បាត់​ ខណៈ​ពេល​ជិះ​ម៉ូតូ​ស៊េរី​ទំនើប​ម្នាក់​ឯង​ពេល​យប់​ស្ងាត់​។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២៧ វិច្ឆិកា​ វេលា​ម៉ោង​១០យប់ស្ថិត​នៅ​ភូមិ​ព្រហូតសង្កាត់​រកា​ក្រៅ ក្រុង​ដូន​កែវ ។

គ្រោះ​ថ្នាក់​​ចរាចរណ៍​​​​នេះសប្តាហ៍​​​​កើត​មាន​​​6​លើក ​​​​​កើន​ឡើង​​​​100%

Posted: 28 Nov 2011 11:15 PM PST

ខេត្ត​​ក្រចេះ ៖ ​ក្នុង​រយៈពេល​មួយសប្តាហ៍​គ្រោះថ្នាក់ចរាចរណ៍បានកើតមាននៅទូទាំងខេត្ត ចំនួន៦លើក លើ៣លើក បើប្រៀប​ធៀបទៅ​និងសប្តាហ៍មុន​ កើនឡើង១០០%។ តាមរបាយការណ៍របស់ប៉ូលិសការិយាល័យ​ចរាចរជើងគោកនៃស្នងការរដ្ឋាននគរបាល ខេត្តគិតចាប់ពីថ្ងៃទី១៩ វិច្ឆិកា រហូតដល់ថ្ងៃទី​២៥ វិច្ឆិកា គឺគ្រោះថ្នាក់ចរាចរណ៍បានកើត​

បោះ​ឆ្នោត​​ព្រឹទ្ធ​សភា​ ​ឆ្នាំ​២០១២ គណ​បក្ស​​ប្រជា​ជន​កម្ពុជា​លេខ​រៀង​ទី​១ និង​សម រង្ស៊ី ​លេខ​រៀង​ទី​២

Posted: 28 Nov 2011 11:14 PM PST

រាជធានីភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​២៩ វិច្ឆិកា ​២០១១ ​គណៈ​កម្ម​ាធិការ​​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​​បាន​រៀបចំ​​ចាប់​ឆ្នោត​លំដាប់ ​លេខ​រៀង​គណ​បក្ស​នយោ​បាយ​​សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​សមា​ជិក​ ព្រឹទ្ធ​សភា ។ ​ពិធី​នេះ​បាន​ប្រព្រឹត្ត​​ទៅ​ក្រោម​អធិបតី​​​ភាព​សម្តេច​​​ព្រះ​មហា​ សុមេធាធិប​តី​នន្ទ ង៉ែត សម្តេច​សង្ឃ​នាយក​នៃ ព្រះ​រាជា​ណាចក្រ​កម្ពុជា។ ​

ថ្នាក់​​​ដឹកនាំ​​​និង​បុគ្គលិកវេសឡាញអេឌ្យូខេ​​សិន​​គ្រុបចុះ​ជួយ​​​លាប​ថ្នាំ​បង្ហើយ​​​នៅ​សាលា​​បឋមសិក្សា​​​ចំប៉ា

Posted: 28 Nov 2011 11:12 PM PST

រាជធានីភ្នំពេញ ៖ ​ដោយស្មារតីយកចិត្ត ទុកដាក់ចូលរួមនៅក្នុងការងារសង្គម កាលពីថ្ងៃ​សៅរ៍ទី២៦ ខែវិច្ឆិកា ឆ្នាំ២០១១ លោកប៉ិច បូឡែន ប្រធាននាយកប្រតិបត្តិរបស់វេសឡាញ​អេឌ្យូខេសិនគ្រុបខូអិលធីឌី បានដឹកនាំបុគ្គលិក​របស់ខ្លួនចុះជួយលាបថ្នាំអគារសិក្សារបស់​សាលា​​ បឋមសិក្សាចំប៉ាចំនួនពីរខ្នង ដោយមាន​ការចូលរួមសហការយ៉ាងសកម្ម ពីលោកស្រី គង់

ថវិកា​១​០​ម៉ឺន​រៀល​ទៀតជូន​លោក​​យាយ​​​ឯកោ​​សក់ គួន នៅស្រុក​​បាកាន​

Posted: 28 Nov 2011 11:12 PM PST

ខេត្តពោធិ៍សាត់៖ ថវិកាចំនួន១០ម៉ឺនរៀល​ទៀតជាអំណោយរបស់លោកលីម ហ៊ុយម៉ុង​និងក្រុមគ្រួសារជាប្រជាពលរដ្ឋរស់នៅភូមិអូរ​អាចម៍កុក ឃុំអូរសណ្ដាន់ ស្រុកបាកាន បានត្រូវ​ភ្នាក់ងារកោះសន្តិភាពប្រចាំខេត្តនាំយកទៅ​ប្រគល់ជូនលោកយាយសក់ គួន កាលពីថ្ងៃទី២៩ ​វិច្ឆិកា ២០១១ នៅភូមិពិតត្រង់ ឃុំត្រពាំងជង​ស្រុកបាកាន។

ប្រកាស​​តែង​តាំង​ប្រធាន​ផ្សារ​ដើមគថ្មី

Posted: 28 Nov 2011 10:20 PM PST

ទិដ្ឋភាពក្នុងពិធី
រាជធានីភ្នំពេញ ៖ ប្រធាន​ផ្សារ​ដើម​គ​ថ្មី​ត្រូវ​បាន​ធ្វើ​ពិធី​ប្រកាស​​តែង​តាំង​កាលពី​រសៀល​ ថ្ងៃទី​​២៨ វិច្ឆិកា ក្រោម​អធិបតី​ភាព​លោក​សេង រតនៈ ​អភិ​បាល​ខណ្ឌទួល​គោក ​និង​​មាន​ការ​អញ្ជើញ​ចូល​រួម​ពី​មន្ត្រី​រាជ​ការ​ជុំវិញ​សាលា​ខណ្ឌ​ សង្កាត់ និង​ផ្សារ​នានា​យ៉ាង​ច្រើន​កុះ​ករ ។

សិស្ស​សាលា​​ឥន្ទ្រ​ទេវី​ម្នាក់​សន្លប់​​ធំ​ទាំង​ព្រឹក​ ព្រោះ​​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​

Posted: 28 Nov 2011 10:17 PM PST

សិស្សរងគ្រោះ
រាជធានីភ្នំពេញ ៖ យុវជន​ឈ្មោះ​កង គឹ​ម​ឡេ​ង ​អាយុ​១៧​ឆ្នាំ​ រៀន​ថ្នាក់​ទី​១០​ នៃ​វិទ្យាល័យ​ឥន្ទ្រ​ទេវី​ មាន​ទីលំនៅ​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​ បាន​សន្លប់​ធំ​ទាំង​ព្រឹក​នៅ​តាម​ដងផ្លូវ​១៩៨៦​ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ដោយសារ​តែ​ជិះ​ម៉ូតូ​សេ​១២៥ ​ពណ៌​ខ្មៅ​ ស៊េរីឆ្នាំ​២០១០​ វ៉ា​រថយន្ដ​​រួច​ទៅ​បុក​ជាមួយ​រថយន្ដ​នី​ស្សាន់​មី​នី​ ដែល​​ធ្វើ​ចរាចរណ៍​ប​ញ្ច្រាសទិស​គ្នា ករណី​នេះ​បាន​​កើតឡើង​នៅ​វេលា​

អំពើហិង្សា​នៅ​តែ​កើត​មាន​ស្ទើរតែ​រៀង​រាល់​ថ្ងៃ​

Posted: 28 Nov 2011 10:15 PM PST

រាជធានីភ្នំពេញ​​​​ ៖ លោកជំទាវ​ហោ ម៉ាលីន​ អនុរដ្ឋ​លេខាធិការ​ក្រសួង​កិច្ច​ការ​នារី​បាន​ថ្លែង​ថា ​ពំពើ​ហិង្សា​លើ​ស្រ្តី​​តែង​កើត​មាន​ស្ទើរ​រាល់​ថ្ងៃ​នឹង​គ្រប់​ទី​កន្លែង​ នៅ​ក្នុង​ប្រទេស​កម្ពុជា​ ហើយ​អំ​ពើ​ហិង្សា​ទាំង​នោះ​កើត​ឡើង​គ្រប់​ស្រទាប់​វណ្ណៈ​​ទាំង​អ្នក​មាន​ អ្នក​ក្រ​អ្នក​អត់​ចំណេះ​ដឹង​និង​អ្នក​មាន​ចំណេះ​ដឹង​ខ្ពង់​ខ្ពស់​​ ហើយ​ភាគ​ច្រើន​គ​ឺ​ស្រ្តី​និង​កុមារ​ជា​អ្នក​រង​គ្រោះ​ច្រើន​ជាង​គេ​ ដោយ​សារ​តែ​

សមាគម​និស្សិត​​​សួរសុខទុក្ខ​​​គ្រួសារ​​​សព​និស្សិត​​ដែល​ស្លាប់​

Posted: 28 Nov 2011 10:13 PM PST

សកម្មភាពចុះសួរសុខទុក្ខ
រាជធានីភ្នំពេញ ៖​ កាលពី​​ថ្ងៃទី​​២៧ ​ខែវិច្ឆិកា ឆ្នាំ​​២០១១​ លោក​ជា​ ឆេង ​ ប្រធាន​​​​សមាគម​​​និស្សិត​នៃសាកល​​វិទ្យា​ល័យ​​​ភូមិន្ទ​​​​នីតិ​សាស្ត្រ​​ ​ និង​វិទ្យា​​​សាស្ត្រ​​សេដ្ឋកិច្ច ​និង​គណៈ​​កម្មា​ធិការ​​​​សមាគម​​និស្សិត ​បាន​ចុះ​​​ទៅសាកសួរ​សុខ​ទុក្ខ​​​​ក្រុម​គ្រួសារ​​សព​​របស់​និស្សិត​​​ឈ្មោះ ​​​ឃាន សារ៉ុន ​ស្ថិត​នៅ​​​ភូមិ​ក្រាំង​​ ឃុំ​ធ្លក​​ ស្រុក​​​​​ទ្រាំង​​​ ខេត្ត​​​តាកែវ​​ ។

យុវជន​កាយឫទ្ធិ​៥០នាក់​ភាគ​ច្រើន​ស្រីៗ​បាន​ដួល​សន្លប់​ត្រូវ​បញ្ជូន​ទៅ​សង្រ្គោះ​នៅ​មន្ទីរ​ពេទ្យ​សម្ភពក្រុង ពេលនេះ ធូរ​ស្រាល​ហើយ​

Posted: 28 Nov 2011 09:28 PM PST

បើតាម​គ្រូពេទ្យ​បានឱ្យ​ដឹងជា​ជំហាន​ដំបូងថា​ យុវជន​កាយឫទ្ធិ​៥០នាក់​បានដួល​សន្លប់​ត្រូវបញ្ជូន​ទៅ​សង្រ្គោះ​នៅមន្ទីរ​ពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ​ហៅ​មន្ទីរ​ពេទ្យ​សម្ភព​ក្រុង​ បន្ទាប់​ពីពួក​គេមាន​អាការ​ទន់​ខ្សោយ​ ល្ហិតល្ហៃ​ រួចហើយ​ដួល​សន្លប់​តែម្ដង​ក្នុងពីធី​មួយ​ដែល​ប្រព្រឹត្ត​ធ្វើឡើង​នៅពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ កាលពីព្រឹកមិញនេះ ថ្ងៃទី២៩វិច្ឆីកា២០១១។

យុវជនកាយឫទ្ធិ៥០នាក់បានដួលសន្លប់ត្រូវបញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យសម្ភពក្រុង

Posted: 28 Nov 2011 08:52 PM PST

បើតាម​គ្រូពេទ្យ​បានឱ្យ​ដឹងជា​ជំហាន​ដំបូងថា​ យុវជន​កាយឫទ្ធិ​៥០នាក់​បានដួល​សន្លប់​ត្រូវបញ្ជូន​ទៅ​សង្រ្គោះ​នៅមន្ទីរ​ពេទ្យ​បង្អែក​រាជធានី​ភ្នំពេញ​ហៅ​មន្ទីរ​ពេទ្យ​សម្ភព​ក្រុង​ បន្ទាប់​ពីពួក​គេមាន​អាការ​ទន់​ខ្សោយ​ ល្ហិតល្ហៃ​ រួចហើយ​ដួល​សន្លប់​តែម្ដង​ក្នុងពីធី​មួយ​ដែល​ប្រព្រឹត្ត​ធ្វើឡើង​នៅពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក​ កាលពីព្រឹកមិញនេះ ថ្ងៃទី២៩វិច្ឆីកា២០១១។

​មនុស្សស្លាប់​​​​ដំបូង​នៅកូរ៉េ​​​ខាង​ត្បូង​ដោយសារ​ជំងឺ​​គោឆ្កួត​

Posted: 28 Nov 2011 08:07 PM PST

មេរោគនៃ​​ជំងឺ​គោ​ឆ្កួត
​ការ​ស្លាប់​​​មនុស្សម្នាក់​​​​ដោយសារ​ជំងឺ​​​គោ​ឆ្កួត ​MCJ ដែលវាយប្រហារ​លើ​​ប្រព័ន្ធខួរក្បាល​​​ត្រូវ​បានអះអាង​​​​ជាលើកដំបូង​​នៅកូរ៉េ​ខាង​ត្បូង​។​ ជំងឺនេះ​​បានវាយប្រហារ​​នារីអាយុ​​​៥៤​ឆ្នាំ ​​ម្នាក់​ដែល​​​បានស្លាប់​​​កាលពីខែ​​កក្កដា ​​កន្លង​​មក​នេះ ​ដែលមាន​រោគ​សញ្ញា​​​​​វង្វេង​វង្វាន់​​។ ​ក្រុម​មួយ​របស់មន្ទីរពេទ្យ​​​ HALLYM បាន​ធ្វើការ​​​​ពិនិត្យ​​​​សិក្សា​​​លើ​នារី​​នេះ​ ហើយ​រក​ឃើញ​​​វត្ត​មាន​​​នៃជំងឺ​​ MCJ ។

កីឡាករ​អេស្ប៉ាញ​អាឡុន​សូ ៖ ក្រុម​ប្រណាំង Ferrari ត្រូវ​ការ​អ្វីមួយ​ផ្សេង​ពីនេះ​ស​ម្រាប់​ឆ្នាំ​2012

Posted: 28 Nov 2011 08:01 PM PST

កីឡាករ​អេស្ប៉ាញ​ អា​ឡុន​សូ​
បន្ទាប់​ពី​បញ្ចប់រដូវ​កាល​ប្រណាំង​​ក្នុង​លំ​ដាប់​ទី​៤​នៃ​តារាង​ជើង​ឯក​ពិភពលោក​ កីឡាករ​អេស្ប៉ាញ ហ្វឺ​ណាន់​ដូ អា​ឡុន​សូ​​បញ្ជាក់​ថា ក្រុម ​F1 Ferrariរបស់​ខ្លួន​ត្រូវ​តែ​មាន​អ្វី​មួយ​ប្លែក​សម្រាប់​ឆ្នាំ​២០១២​។ ម្ចាស់​ជើង​ឯក​ពិ​ភព​លោក​ពី​រ​សម័យ​កាល​រូបនេះ​និយាយ​ថា ក្រុម​របស់​ខ្លួន​ចាំ​បាច់​ត្រូវ​តែ​មាន​ការ​កែលំអ​សម្រាប់​រដូវ​កាល​ប្រ​ណាំង​ឆ្នាំ​ក្រោយ​។ និយាយ​តាម​រយៈ​គេ​ហទំព័រ​ផ្លូវ​ការ​របស់​ក្រុម​ Ferrari អាឡុន​សូ​បញ្ជាក់​ថា​៖«នៅ​ក្នុង​របៀប​ធ្វើ​ការ​ងារ​ជា​ក្រុម​ យើង​ពិត​ជា​មាន​ការរីក​ចំ​រើន​ច្រើន​នៅ​ឆ្នាំ​២០១១​នេះ​

ស្នេហា​អូន​បរាជ័យ​ដោយ​សារ​សម្តី​របស់​ម្តាយបង

Posted: 28 Nov 2011 07:56 PM PST


ចាត់​ទុក​ថាជាព័ត៌មាន​​មួយ​សម្រាប់​​ស្វែង​យល់​​ និង​ត្រឹះ​រឹះ​ពិចារណា មុន​នឹងយើង​សម្រេច​​ធ្វើ​អ្វី​ ឬ​និយាយ​អ្វី​​ទៅ​កាន់​អ្នក​ដទៃ, មនុស្ស​នៅ​ក្នុង​គ្រួ​សារ ជា​ពិសេស​​អ្នក​ដែល​យើង​ស្រឡាញ់ ថាតើ​ទង្វើ​ ឬសម្តី​នោះ ​​មាន​ផល​ប៉ះ​ពាល់​ដល់​ផ្លូវ​ចិត្ត​ ឬ​ផ្លូវ​កាយ​របស់​ពួកគាត់​​ដែរ​ឬទេ ? ព្រោះ​ថា សម្តី​ដែល​និយាយ​ចេញ​មក ជា​កម្លាំង​ចលករ​មួយជួយ​​​រុញ​ច្រានឱ្យ​មនុស្ស​ឈាន​ដល់​ត្រើយ​នៃ​សុភ​មង្គល ហើយ​ក៏​អាចឱ្យ​យើង​បរា​ជ័យ​ក្នុង​ឆាក​ជី​វិត​ផង​ដែរ។

យុវសិស្ស​លោត​ពី​លើ​អគារ​​កម្ពស់​៤​ជាន់ រួច​ផុត​​ពី​សេច​ក្តី​ស្លាប់​

Posted: 28 Nov 2011 07:54 PM PST

យុវជនរងគ្រោះកំពុងស្ថិតក្នុងមន្ទីរពេទ្យ
រាជធានីភ្នំពេញ ៖​ ​សិស្ស​វ័យ​​ជំ​ទង់​​​កូន​កាត់​ខ្មែរ​-រុស្ស៊ីម្នាក់​ ​ដែល​បាន​លោត​ពី​លើ​អគារ​កម្ពស់​ជាន់​ទី​៤ កាល​ពី​វេលា​ម៉ោង​​ប្រ​មាណ​១២ និង​៤០​នាទី​ ថ្ងៃ​ត្រង់ ថ្ងៃ​ទី​២៨ វិច្ឆិកា ២០១១ នោះ​ មក​ដល់​ វេលា​ព្រឹក​ថ្ងៃ​ទី​២៩ ​វិច្ឆិកា ​ត្រូវ​បាន​គ្រូ​ពេទ្យ​ នៃ​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​បង្ហើប​ឱ្យ​ដឹង​ថា រួច​ផុត​ពី​សេច​ក្តី​ស្លាប់​​ហើយ ប៉ុន្តែ​គេ​​នៅ​ព្យា​បាល​របួស​បាក់​ដៃ​ បាក់​ជើង ជា​បន្ត​ទៀត​។

កម្មករ​​​​រោងចក្រ​​​​១.៧០០នាក់ ​ធ្វើ​បាតុ​កម្មយ៉ាង​ពុះកញ្ជ្រោល​ទាមទារ​ឱ្យ​​​​មេដឹក​នាំ​​សហជីព​​​របស់ខ្លួន​​​ចូលធ្វើការ​វិញ​

Posted: 28 Nov 2011 07:53 PM PST

រាជធានីភ្នំពេញ​​​​ ៖ ថ្ងៃនេះគឺជាថ្ងៃ​ទី​៤​ហើយ ដែលក្រុមកម្មករប្រមាណ១.៧០០នាក់ ធ្វើការនៅរោងចក្រ​ខេមបូ ហ៊ែនសំា មានទី​តាំង​នៅក្នុងភូមិព្រៃទា សង្កាត់ចោមចៅ ខណ្ឌ​ដង្កោ​រាជធានីភ្នំពេញ បានធ្វើបាតុកម្មយ៉ាង​ពុះ​​កញ្ជ្រោល​ប្រយោជន៍ ដើម្បី​ទាមទារឱ្យ​ថៅកែ​រោង​ចក្រ​ទទួលយក​ប្រធាននិងអនុប្រធាន​សហ​ជីព​ ចំនួន៣នាក់ចូល ធ្វើការវិញ បន្ទាប់ពី​ថៅកែ​រោងចក្របាន​បញ្ឈប់​​ពួកគេ​

ធនាគារ​កម្ពុជា​សាធារណៈ​​ផ្តល់ជូន​​​សម្ភារការិយាល័យ​​ដល់ការិយា​ល័យ​សុរិយោដី

Posted: 28 Nov 2011 07:52 PM PST

រាជធានីភ្នំពេញ ៖ ​កាលពី​ថ្ងៃ​ទី​២៨ វិច្ឆិកា ឆ្នាំ​២០១១ ធនាគារ​កម្ពុជា​សាធារណៈ​បាន​នាំ​យក​​នូវ​តុ​ការិយាល័យ និង​កៅអី​ចំនួន៦ឈុត ជូន​ដល់​ការិយាល័យ​សុរិយោដីនៃ​មន្ទីរ​រៀបចំដែនដីនគរូប​នីយកម្ម​សំណង់ និង​សុរិយោដីរាជ​ធានី​ភ្នំពេញ​។

អ្នក​បើក​​​បរ​ម៉ូតូ​​ស្មាស់​រង​របួស​ ព្រោះ​តែ​​ទៅ​បុក​ម៉ូតូ​សេ១២៥ ជិះ​បញ្ច្រាស​ទិស​​គ្នា​

Posted: 28 Nov 2011 07:50 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ អ្នក​បើក​​​បរ​ម៉ូតូ​​ស្មាស់​​ម្នាក់​រង​របួស​បាក់​ជើង​ខាង​ឆ្វេង​ ដោយ​សារ​តែ​អ្នក​បើក​បរ​​ម៉ូតូ​សេ​១២៥ ​មួយ​គ្រឿង ​មិន​គោរព​​ច្បាប់​​ច​រា​ចរណ៍​​ដោយ​ជិះ​បញ្ច្រាស​​​ទៅ​បុក​ម៉ូតូ​​ស្មាស់​ ដែល​​បើក​បរ​ពី​លិច​ទៅ​​កើត​ ចំណែក​​ម៉ូតូ​សេ១២៥ បើក​បរ​​​ពីកើត​ទៅ​លិច។ ​​ប៉ុន្តែ​​គួរ​ឱ្យ​ហួស​ចិត្ត​អ្នក​បើក​បរ​ម៉ូតូ​ស្មាស់​​​ដែល​រង​​គ្រោះ​​​ បាក់​ជើង និង​ជិះ​ម៉ូតូ​​ត្រូវ​ច្បាប់​ចរា​ចរណ៍​ បែរ​ជា​សង​ប្រាក់​ចំនួន​៣០​

បុរសម្នាក់ស្រវឹង​ជោក​ជាំ​ជិះម៉ូតូ​ធ្លាក់ជង្ហុក​ដួលខ្លួន​ឯង

Posted: 28 Nov 2011 07:48 PM PST

បុរសរងគ្រោះ
រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​រង​របួស​ភ្លាត់​ស្មា​ខាងឆ្វេង និង​បែកក្បាល ខណៈ​ពេល​ដែល​ចេញពី​ផឹកស៊ី​ ជិះ​ម៉ូតូ​លឿន​ពេកឃើញ​ជង្ហុក​​ច្រឡំចាប់ហ្វ្រាំង​មុខ​ ក៏បណ្តាល​ឱ្យ​ដួល​បោក​ក្បាល​តែ​ម្ដង ។ ឧបទ្ទវ​ហេតុនេះ​កើតឡើង​នៅ​វេលា​ម៉ោង​៨​ និង​៤៥​នាទី​យប់ថ្ងៃ​ទី២៨ វិច្ឆិកា នៅ​ចំណុច​មុខ​រោងចក្រ​បេតុង​មួយ​កន្លែងនៅ​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ ។

ចិននិង​មីយ៉ាន់ម៉ា​​​នឹងពង្រឹង​​ទំនាក់ទំនង​​​យោធា

Posted: 28 Nov 2011 07:47 PM PST

លោក​ចេន ​ប៊ិញ​ដេ​​​ នាយអគ្គ​​សេនាធិការ​​នៃ​កង​ទ័ពចិន​ថ្លែង​កាលពីថ្ងៃទី២៨ វិច្ឆិកា ថា ប្រទេស​​ចិន​វាយតម្លៃ​ខ្ពស់​​ចំពោះ​​​​ទំនាក់ទំនង​​​​មិត្ត​​​​​ភាពរបស់ខ្លួន​ជាមួយមីយ៉ាន់ម៉ា ហើយសង្ឃឹម​​​ពង្រឹង​​ទំនាក់ទំនង​​យោធា​​​រវាង​​​ប្រទេស​ទាំង២។ ​លោកចេនថ្លែង​​​បែបនេះ​ក្នុងឱកាស​​ជួបពិភា​ក្សា​ជាមួយអគ្គ​​មេបញ្ជា​ការ​​កងទ័ពមីយ៉ាន់ម៉ា​​​ឧត្តម​សេនីយ៍​​ MIN AUNG HLAING ។

ប្រើ​ដាវ​ដេញកាប់​​គូ​ទំនាស់​​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ត្រូវ​ចាប់​ខ្លួន​២​នាក់​

Posted: 28 Nov 2011 07:45 PM PST

យុវជនជាប់ចោទ
រាជធានីភ្នំពេញ ៖ ​យុវ​សិស្ស​២​នាក់​ត្រូវ​នគរ​បាល​​ខណ្ឌ​ទួល​គោក​ចាប់​ខ្លួន​​កាលពី​វេលា​ ម៉ោង​៥​និង​២០​នាទី​ល្ងាច​​ថ្ងៃទី​​២៨ វិច្ឆិកា បន្ទាប់​​​ពី​យុវ​សិស្ស​រូប​នេះ​ជិះ​ម៉ូតូ​​មា៉កឌ្រីម C125 ​សេ៊រី​២០០៩ ​មួយ​គ្រឿង ​ប្រដាប់​​ដោយ​ដាវដេញ​​កាប់​គូ​ទំនាស់​នៅ​តាម​ផ្លូវ​​លេខ​២០៤ ​សង្កាត់​ទឹក​ល្អក​់​៣ ខណ្ឌ​ទួល​គោក ហើយ​​ជួប​គ្រោះ​ថ្នាក់​​ចរា​ចរណ៍ ។

​រថយន្តដឹកដីពន្លះជាមួយរថយន្តកាមរីនៅលើស្ពានមេម៉ាយ

Posted: 28 Nov 2011 07:44 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្ត​ប៉ៃ​លិន ៖​ ដោយសារតែការមិន​គោរព​ច្បាប់​ចរាចរណ៍ ​ការមិនគោរពតួនាទីបើក​បរ​រថយន្ត និងមិនចេះអនុគ្រោះយោគយល់ដល់គ្នា​ទៅវិញទៅមក បានបង្កនូវបញ្ហាគ្រោះថ្នាក់ចរា​ចរណ៍​ដោយរថយន្តដឹកដីធុនធំមួយ​គ្រឿង​ពណ៌​ ឆ្នូត​ខៀវក្រម៉ៅបើកបរដោយ​បុរស​មិនស្គាល់​ឈ្មោះម្នាក់បើកបរក្នុងទិសដៅពីលិច​ ទៅ​កើត​បាន​បុក​ជាមួយ​រថយន្តកាមរីមួយគ្រឿង​ ពេញ​ទំហឹង

ឪពុក​​ចិត្ត​តិរច្ឆាន​យក​កូន​ប្រុស​អាយុ​3​ឆ្នាំដាក់​ក្នុង​ម៉ាស៊ីន​​បោក​ខោ​អាវ​

Posted: 28 Nov 2011 07:36 PM PST

ក្មេង​ប្រុស​រងគ្រោះ​ដែល​ឪពុក​ដាក់​ក្នុង​ម៉ាស៊ីន​​បោក​ខោ​អាវ​
​យោ​ង​ទៅតាម​ប្រភពព័ត៌​មាន​ពី​កាសែត​​អង់​គ្លេស​​ដេលី ម៉េល ចេញផ្សាយ​​កាលពី​ថ្ងៃ​​ច័ន្ទ​ទី​២៨ វិច្ឆិកា ឆ្នាំ​២០១១ ​បាន​ឱ្យ​ដឹង​ថា ៖ ​​លោក Christophe Champenois ​វ័យ​៣​៣​ឆ្នាំ​រស់​នៅ​ក្នុង​តំបន់​ Meaux ​ជិត​​ទីក្រុង​ប៉ា​រីស ​ប្រទេស​បារាំង ត្រូវបាន​ចោទ​ប្រកាន់​ពី​បទ​មនុស្ស​ឃាត​ដោយ​ចេតនា​​បន្ទាប់​ពី​គាត់​បាន​សម្លាប់​កូន​ប្រុស​​បង្កើត​​អាយុ​៣​​ឆ្នាំ ដោយ​ដាក់ក្នុង​ម៉ាស៊ីន​​បោក​ខោ​អាវ​ ហើយ​បើក​កុង​តាក់​​ឱ្យ​ម៉ាស៊ីន​​ដំណើរ​ការ។

មេ​ល្បែង​ស៊ី​សង​​ប៉ះ​ទង្គិច​គ្នា​បាញ់​​បំបែក​​កញ្ចក់​រថយន្ត​មាន​ប៉េ​អឹម​​​ម្នាក់​ជួយ​ការ​ពារ​

Posted: 28 Nov 2011 07:21 PM PST

នៅកន្លែងកើតហេតុ
ខេត្ត​បាត់​ដំបង​ ៖​ ជន​ម្នាក់​ក្នុង​ចំណោម​បក្ស​ពួក​៣​នាក់ ​អម​ដំណើរ​ការ​ពារ​ដោយ​មន្ត្រី​ប៉េអឹម​​ខេត្ត​ម្នាក់​​ផង ហើយ​ត្រូវ​​គេ​ស្គាល់​ថា ជា​មេ​​ល្បែង​​ស៊ី​សង​​​ដ៏​ធំ ដែល​​ម្នាក់​​ៗ​សុទ្ធ​តែ​ស្ថិត​ក្នុង​​ស្ថាន​​ភាព​ស្រ​វឹង​ជោក​​បាន​ដក​កាំ​ ភ្លើង​​ខ្លី​បាញ់​​បំបែក​កញ្ចក់​រថយន្ត​​កាមរី​មួយ​គ្រឿង។ ក្រោយ​ពី​ប៉ះ​ទង្គិច​​គ្នា​ដោយ​​ពាក្យ​សម្តី​ជា​មួយ​មេល្បែង​ម្នាក់​ទៀត ក្នុង​រឿង​​បើក​ល្បែង​ស៊ី​សង​ដ៏​គគ្រឹក​គគ្រេង​ក្នុង​ក្រុង​បាត់

ឈ្មួញ​​នៅតែ​លួច​នាំឈើ​ទៅ​លក់​ឱ្យ​សៀម​​តាម​ច្រក​របៀង​​ស្រុក​ម៉ាឡៃ

Posted: 28 Nov 2011 07:19 PM PST

ក្រុងប៉ោយប៉ែត ៖ ​ការ​លួច​នាំ​ឈើ​ឆ្លង​​ដែន​​ទៅ​លក់​ឱ្យ​សៀម​​នៅតែ​បន្ត​កើត​មាន​​តាម​ច្រក​ របៀង​​ក្នុង​ស្រុក​ម៉ាឡៃ ​ទោះបីជា​រាជ​រដ្ឋា​ភិបាល​​ខំ​ប្រឹង​ទប់​ស្កាត់ និង​​បើក​យុទ្ធ​នា​ការ​​​បង្ក្រាប​​ជា​បន្ត​បន្ទាប់​​គ្រប់​ខេត្ត​ក្រុង​ ក្តី ។ ​ជាក់​ស្តែង​​នៅ​ព្រឹក​ថ្ងៃ​ទី​២៧ វិច្ឆិកា ​២០១១ នៅ​ច្រក​របៀង​​​បន្ទាយ​ទី​១ ស្ថិត​នៅ​ក្នុង​ភូមិ​បន្ទាយ​ទី​១ ឃុំ​ទួល​​ពង្រ​ ស្រុក​ម៉ាឡៃ ខេត្ត​បន្ទាយ​មាន​ជ័យ ​គេ​ឃើញ​នៅ​ចំណុច​មាត់​ច្រក​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!