VOA News: ព័ត៌មាន: “ព័ត៌មាន​អន្តរជាតិ៖ ២៦ វិច្ឆិកា” plus 1 more

VOA News: ព័ត៌មាន: “ព័ត៌មាន​អន្តរជាតិ៖ ២៦ វិច្ឆិកា” plus 1 more


ព័ត៌មាន​អន្តរជាតិ៖ ២៦ វិច្ឆិកា

Posted: 27 Nov 2011 07:37 AM PST

អាល្លឺម៉ង់​៖ ប៉ូលីស​អាល្លឺម៉ង់​បាន​បាញ់​ទឹក​លើ​បាតុករ​ប្រឆាំង​នុយក្លេអ៊ែរ​កាល​ពី​ថ្ងៃ​សុក្រ ពេល​ដែល​រទេះ​ភ្លើង​​ដឹក​កាក​សំណល់​ជាតិ​វិទ្យុសកម្ម​នុយក្លេអ៊ែរ​បាន​បើក​ខិ​ត​ចូល​កាន់​តែ​ជិត​​ទី​កន្លែង​ចាក់​កាក​សំណល់​ដ៍​ចម្រូង​ចម្រាស់។

កូរ៉េខាងជើង​៖ រដ្ឋាភិបាល​បាន​អនុញ្ញាតិ​ឲ្យ​មន្រ្តី​កូរ៉េ​ខាង​ត្បូង​ម្នាក់​​ឃ្លាំ​មើល​ការ​ចែក​ចាយ​ជំនួយ​នៅ​ក្នុង​ប្រទេស​របស់​ខ្លួន​ជាលើក​ទី​មួយ​ចាប់​តាំង​ពី​រដ្ឋាភិបាល​អភិរក្ស​និយម​​បាន​កាន់​អំណាច​​ក្នុង​ទីក្រុង​សេអ៊ូល​តាំង​ពី​ឆ្នាំ​២០០៨​មក។

អ៊ីតាលី​៖ ​ត្រូវ​សង​ការប្រាក់​ជិត​ទ្វេដង​​ដើម្បី​ខ្ចី​ប្រាក់​នៅ​ក្នុង​ការ​ដេញ​ថ្លៃ​សញ្ញា​ប័ណ្ណបំណុល​​​ក្នុង​រយៈពេល​៦​ខែ​ ដែល​កំពុង​ឆ្លុះ​បញ្ចាំង​នូវ​ការ​ភ័យ​ខ្លាច​ថ្មី​អំពី​បញ្ហា​សេដ្ឋកិច្ច​​នៅ​ក្នុង​ប្រទេស​នានា​​ដែល​ប្រើ​ប្រាស់​​រូបិយប័ណ្ណ​រួម​អឺរ៉ុប។

អេហ្ស៊ីប​៖ ប្រជាពលរដ្ឋ​អេហ្ស៊ីប​រាប់​ម៉ឺន​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​នៅ​ទីលាន​ Tahrir ​នៃ​ទីក្រុង​ឡឺគ័រ​​កាល​ពី​ថ្ងៃ​សុក្រ ​ជាទី​កន្លែង​ដែល​ពួកគេ​​​ដាក់​ការ​គៀប​សង្កត់​​ឲ្យ​បញ្ចប់​ការ​គ្រប់​គ្រង​របស់​ពួក​យោធា ​ទោះបី​ពួក​យោធា​បាន​តែង​តាំង​​នាយក​រដ្ឋ​មន្រ្តី​ថ្មី​ហើយ​ក៍​ដោយ។

អេហ្ស៊ីប​៖ ក្រុម​ប្រឹក្សា​ជាន់​ខ្ពស់​នៃ​កង​កម្លាំង​ប្រដាប់​អាវុធ​ដែល​កំពុង​គ្រប់​គ្រង​ប្រទេស​​អេហ្ស៊ីប​ បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​ថា​ខ្លួន​បាន​ជ្រើស​រើស​លោក Kamal el- Ganzouri ​ជា​នាយក​រដ្ឋ​មន្រ្តី។

ស៊ីរី៖ ​បាន​ខិត​ចូល​កាន់​តែ​ជិត​​ទៅ​នឹង​ការ​ដាក់​ទ័ណ្ឌកម្មពី​សម្ព័ន្ធ​ភាព​អារ៉ាប់ ​ពេល​ដែល​ចំនួន​មនុស្ស​ស្លាប់​របស់​ប្រទេស​នោះ​ពី​ភាព​ចលាចល​ដែល​ពាក់​ព័ន្ធ​ការ​ប្រឆាំង​តវ៉ា​​បន្ត​កើន​ឡើង​យ៉ាង​ខ្លាំង​នោះ។

កុងហ្គោ​៖ ពួក​មន្រ្តី​រៀប​ចំ​ការ​បោះឆ្នោត​ក្នុង​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​កុង​ហ្គោ​ និយាយ​ថា ​ពួកគេ​ប្រុង​ប្រៀប​ជា​ស្រេចហើយ​​សម្រាប់​ការ​បោះឆ្នោត​ប្រធានាធិប​តី​​និង​សភា​នៅ​ថ្ងៃ​ច័ន្ទ​ខាង​មុខ​នេះ។

សហរដ្ឋ​អាមេរិក​៖ រដូវ​ទិញ​អីវ៉ាន់​ក្នុង​ពេល​ឈប់​សម្រាក​ក្នុង​សហរដ្ឋ​អាមេរិក​ បាន​ចាប់​ផ្តើម​ជា​ផ្លូវ​ការ​ ដោយ​មាន​​អ្នក​ទិញ​ទំនិញ​ពពាក់​ពពូន​គ្នា​​នៅ​តាម​ហាង​ទំនិញ​នានា​បន្ទាប់​ពី​ការ​លក់​ទំនិញ​ក្រោយ​ពេល​បុណ្យ​ថ្លែង​​អំណរ​គុណ ​Thanksgiving ​ដែល​ជា​ពិធី​ធ្វើ​ឡើង​ជា​រៀង​រាល់​ឆ្នាំ​​ដែល​គេ​​ហៅ​ថា​ Black Friday។

សហរដ្ឋ​អាមេរិក​៖ លោក​ជំទាវ​មីឆែល អូបាម៉ា ​សហរដ្ឋ​អាមេរិក​បាន​ទទួល​ដើម​ឈើ​ គ្រីស្តម៉ាស ​នៅ​សេតវិមាន​ជា​ផ្លូវការ​កាល​ពី​ថ្ងៃ​សុក្រ។

ប៉ាគីស្ថាន​៖ សកម្មជន​អ៊ីស្លាម​រាប់​រយ​នាក់​ បាន​ធ្វើ​បាតុកម្ម​នៅ​តាមផ្លូវ​នានា​​នៅ​ក្នុង​តំបន់​កាស្សមៀរ​​ដែល​ត្រួត​ត្រា​ដោយ​ប៉ាគីស្ថាន​ ​កាល​ពី​ថ្ងៃ​សុក្រ​ដើម្បី​ប្រឆាំង​តវ៉ា​​​​ផែន​ការ​របស់​រដ្ឋាភិបាល​​ដើម្បី​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​​នូវ​ទំនាក់​ទំនង​​ពាណិជ្ជកម្ម​​ជាមួយ​គូ​ប្រកួត​ប្រជែង​ដ៍​យូរ​អង្វែង​របស់​ខ្លួន។

This posting includes an audio/video/photo media file: Download Now

ព័ត៌មាន​អន្តរជាតិ៖ ២៧ វិច្ឆិកា

Posted: 27 Nov 2011 07:45 AM PST

​ប៉ាគីស្ថាន៖ ​និយាយ​ថា​ខ្លួន​គ្រោង​នឹង​ពិនិត្យ​មើល​ជា​ថ្មី​ទំនាក់​ទំនង​ទាំង​ស្រុង​របស់​ខ្លួន​ជាមួយសហរដ្ឋអាមេរិក​និង​អង្គការ​អូតង់ ​ជា​ការ​ឆ្លើយ​តប​នឹង​ការ​វាយ​ប្រហារ​តាម​អាកាស​ដ៏​ប្រល័យ​របស់​អង្គការ​អូតង់​ឆ្លង​កាត់​ព្រំដែន​កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍។​

អេហ្ស៊ីប​៖ ​ការ​ប៉ះទង្គិច​គ្នា​ថ្មីៗ​បាន​កើត​មាន​ទ្បើង​នៅ​ក្នុង​ទីលានតាហ៍រៀរ​នៃ​ក្រុងឡឺគែរ ​ដែល​នៅ​ទី​នោះ​ក្រុម​បាតុករ​បាន​ជំរុញ​ការ​ទាមទារ​របស់​ពួក​គេ​ឱ្យ​ពួក​មេដឹកនាំ​យោធា​របស់​ប្រទេស​ចុះចេញ​ពី​តំណែង។

ស៊ីរី​៖ ​សម្ព័ន្ធ​អារ៉ាប់​ប្រជុំ​គ្នា​ដើម្បី​ពិចារណា​អំពី​ការ​ដាក់​ទ័ណ្ឌកម្ម​ប្រឆាំង​នឹង​ប្រទេស​ស៊ីរី​ដែល​នៅ​ទី​នោះ​ចំនួន​មនុស្ស​ស្លាប់​ដោយសារ​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​លើ​ក្រុម​ប្រឆាំង​នៅ​តែ​កើន​ទ្បើង​ត​ទៅ​ទៀត។

យេម៉ែន៖ ​បាន​ប្រកាស​យក​ថ្ងៃ​ទី​២១​ខែ​កុម្ភៈ​ជា​ថ្ងៃ​បោះឆ្នោត​ប្រធានាធិបតី តែ​ប៉ុន្មាន​ថ្ងៃ​ក្រោយ​ពី​លោក​ប្រធានាធិបតី​ Ali Abdullah Saleh បាន​ទទួល​យក​កិច្ច​ព្រម​ព្រៀង​មួយ​ដែល​អំពាវ​នាវ​ឱ្យ​លោក​ផ្ទេរ​អំណាច​ទៅ​ឱ្យ​ភូឈួយ​ម្នាក់។

កុងហ្គោ​៖ ​ពួក​ប៉ូលីស​នៅ​ក្នុង​រដ្ឋធានី​នៃ​​សាធា​រណរដ្ឋ​ប្រជាធិបតេយ្យ​កុងហ្គោបាន​ហាម​ប្រាម​មិន​ឱ្យ​មាន​ការ​ប្រជុំ​មហា​ជន​ខាង​នយោបាយ​កាល​ពី​ថ្ងៃ​សៅរ៍ ​ក្រោយ​ពី​មាន​មនុស្ស​ម្នាក់​បាន​ត្រូ​វ​សម្លាប់​នៅ​ក្នុង​ថ្ងៃ​ចុង​ក្រោយ​បង្អស់​នៃ​យុទ្ធនាការ​ឃោសនា នៅ​មុន​ការ​បោះឆ្នោត​ជាតិ​នៅ​ថ្ងៃ​ច័ន្ទ។

ម៉ារ៉ុក​៖ គណបក្ស​អ៊ីស្លាម​មិន​និយម​ជ្រុល​មួយ​បាន​ឈ្នះ​ឆ្នោត​ទទួល​អាសនៈ​ច្រើន​បំផុត​ក្នុង​ការ​បោះឆ្នោត​សភា​នៃ​ប្រទេស​ម៉ារ៉ុក​ហើយ​នឹង​ទទួល​ភារៈ​ដឹកនាំ​ប្រទេស​ក្នុង​ការ​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​។

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!