Koh Santipheap Daily

Koh Santipheap Daily


កូនភ្លោះ​​ស្រីកើត​មកទ្រូងជាប់​គ្នា​​ស្វែង​រក​គ្រូពេទ្យ​សង្គ្រោះ

Posted: 30 Nov 2011 12:00 AM PST

ទារិកាភ្លោះជាប់គ្នា
រាជធានីភ្នំពេញ ៖ កូន​ភ្លោះ​ស្រីបាន​កើត​មក​ចំត្រកូលអ្នកក្រីក្រ និងមានទ្រូងជាប់គ្នាមើលទៅ​គួរសង្វេគក្រៃលែងត្រូវបានមណ្ឌលសុខភាព​ករុណា និងសាច់ញាតិបញ្ជូន​មក​មន្ទីរ​ពេទ្យ​កាល់​ម៉ែត កាលពីព្រឹកថ្ងៃទី៣០ វិច្ឆកា ២០១១ ដើម្បី​ឲ្យវេជ្ជបណ្ឌិតជួយវះកាត់ចេញពីគ្នា។ បុរស​ជា​ឪពុក​កូនភ្លោះជាប់ទ្រូងគ្នាដែលនាំ​កូនអភ័ព្វ​មក​​កាន់​មន្ទីរពេទ្យ​ កាល់ម៉ែតបាននិយាយថា គាត់​មាន​ឈ្មោះ​

ទូរស័ព្ទ iPhone បែកផ្កាភ្លើងនៅលើ​យន្ត​ហោះ

Posted: 29 Nov 2011 11:59 PM PST


តាម​ប្រភព​ពី​ abc.net.au​ ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី ២៩ វិច្ឆិកា បាន​ឱ្យ​ដឹង​ថា បណ្តាញ​ព័ត៌​មាន​របស់​អាកាសចរណ៍​អូស្ត្រាលី​បាន​បញ្ជាក់​ថា ទូរស័ព្ទ iPhone របស់​អ្នក​ដំណើរ​ម្នាក់​​បាន​ចាប់​ផ្តើម​បញ្ចេញ​ពន្លឺ​ពណ៌​ក្រហម​​បង្កើត​ទៅ ​ជា​កំដៅ ហើយ​ឆេះ​ចេញ​ផ្សែង​នៅ​លើ​យន្ត​ហោះ​ដែល​ធ្វើ​ការ​ហោះ​ហើរ​ពីទីក្រុងលីសម័រ​ (Lismore) ​ទៅ​កាន់​ទី​ក្រុង​ស៊ីដនី កាល​ពី​ថ្ងៃ​ទី​២៥ វិច្ឆិកា កន្លង​មក។

បុរស​ម្នាក់​​តូចចិត្ត​​កម្ម​ករ​សំណង់​ដូច​គ្នា​វាយ​បែក​ក្បាល​​​ទៅ​លោត​ទឹក​សម្លាប់​ខ្លួន​

Posted: 29 Nov 2011 11:58 PM PST

បុរសលោតទឹកសម្លាប់ខ្លួន
រាជធានីភ្នំពេញ ៖ ​កម្ម​ករ​សំណង់​ម្នាក់​បាន​ជិះ​ម៉ូតូ​​ឌុប​ទៅ​លោត​សម្លាប់​ខ្លួន​ពី​លើ​ ស្ពាន​ជ្រោយ​ចង្វា ដោយ​សារ​តែតូច​​ចិត្ត​​ខ្លួន​ឯងដែល​កម្ម​ករ​សំណង់ដូច​គ្នា​វាយ​បែក​​ក្បាល ។ ការ​​ប៉ុន​ប៉ង​​សម្លាប់​ខ្លួន​នេះ ពុំ​បាន​សម្រេច​ឡើយ​ ដោយ​សារ​​ប៉ូលិស​​អង្ក​ភាព​ការពារ​គោលដៅ​ទី​៣ ចេញ​ទូក​អូប័រ​​ទៅជួយ​ស្រង់​​ សង្គ្រោះ​រួច​​ផុត​ពី​សេចក្តី​ស្លាប់​ ។ ​ហេតុ​ការណ៍​​នេះ​បាន​កើតឡើង​កាល​ពី​វេលា​ម៉ោង​​

ថវិកា​សប្បុរស​​ធម៌​10​ម៉ឺន​រៀល​តាម​រយៈ​កោះ​សន្តិ​ភាព​​ជូន​​បង​ប្អូន​​ពិ​ការ

Posted: 29 Nov 2011 11:56 PM PST

ការទទួលអំណោយ
ខេត្ត​ស្ទឹង​ត្រែង ៖​ លោក​យាយ​​ទូ គីម​ឡេង ​និង​ចៅ​ប្រុស​ភ្លោះពិ​ការ​ស្វិត​ដៃ​ជើង​កំព្រា​​ឪពុក​ម្តាយ​​ បាន​ទទួល​អំណោ​​យជា​ថវិកា​ពី​សប្បុរ​ស​​១​ឈុត ទៀត​ហើយ​តាម​រយៈ​កោះ​សន្តិ​ភាព​​​ចំនួន​១០​ម៉ឺន​រៀល កាល​ពី​ព្រឹក​ថ្ងៃ​ទី​​៣០ វិច្ឆិកា​​ ឆ្នាំ​២០១១។​​ ថវិកា​នេះ​ត្រូវ​បាន​ប្រ​គល់​ផ្ទាល់​ដៃ​លោក​យាយ​ដែល​​​​ស្នាក់​នៅ​ក្នុង​ វត្ត​ស្ទឹង​ត្រែង​ ភូមិ​រាជា​នុ​កូល សង្កាត់​ស្ទឹង​ត្រែង​ ក្រុង​ស្ទឹង​ត្រែង តាម​រយៈ​ភ្នាក់​ងារ​​

លោកវីឡា បូស និយាយថា ៖ ក្លឹប Chelsea ត្រូវ​តែ​កែ​លំអ​ឡើង​​វិញ​

Posted: 29 Nov 2011 11:46 PM PST

លោក​វីឡា បូស គ្រូ​បង្វឹកក្លឹប Chelsea
យោងទៅ​តាម​ប្រភពព័ត៌​មាន​រ័យ​ទ័រ​ចេញ ផ្សាយ​កាលពី​ថ្ងៃ​ពុធ ទី​៣០ វិច្ឆិកា ​ឆ្នាំ​២០១១​ បាន​​ឱ្យ​​ដឹង​ថា ៖ លោក​វីឡា បូស គ្រូ​បង្វឹកក្លឹប Chelsea បាន​ធ្វើ​ការ​​រិះ​គន់​​​យ៉ាង​ខ្លាំង​ដល់​​ទម្រង់​របស់កីឡា​ករ​ថា មិន​អស់​ពីសមត្ថ​ភាព​បន្ទាប់​ពី​​ប្រកួត​ចាញ់ Liverpool ​២-០ ខាលីងខាប់ ​ក្នុង​ទឹក​ដី​​កាល​ពី​រាត្រី​ ថ្ងៃអង្គារ ​ទី​២៩ វិច្ឆិកា ​ឆ្នាំ​២០១១ កន្លង​មក​នេះ ។ ​លោកវីឡា​បូស បាន​និយាយថា ៖ ​ពួកគេ​ត្រូវ​តែ​ប្រឹង​ប្រែង​​ឱ្យ​អស់​ពី​សមត្ថ​ភាព​ឡើង​វិញ ប្រសិន​បើ​ពួកគេ​មិន​ចង់​ធ្លាក់​​​ពី​ការ​ប្រកួត​យូហ្វា​​ឆេម​ពាន​លីក

កីឡាករអៀរឡង់ McIlroyនឹងបង្ហាញមុខជាថ្មីក្នុងក្របខណ្ឌ U.S PGA Tourឆ្នាំ2012

Posted: 29 Nov 2011 11:33 PM PST

កីឡាករអៀរឡង់ McIlroy
Rory McIlroyបាន​​តាំង​ចិត្ត​​​នឹង​ចំ​ណាយ​ពេល​បន្ថែម​ទៀត​ក្នុង​ការ​ប្រកួត​វាយ​កូន​ហ្គោល​នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក​សម្រាប់​ឆ្នាំ​ក្រោយ​។ ម្ចាស់​ជើង​ឯក​ក្រប​ខណ្ឌធំ​ U.S Openរូបនេះ​បាន​និយាយ​ថា​៖«ខ្ញុំ​នឹង​ដាក់​បញ្ចូល​កម្ម​វិ​ធី​ប្រកួត​២ទៅ​៣​បន្ថែម​ទៀត​នៅ​ក្នុង​តារាង​ប្រកួត​នៅ​អាមេរិក​របស់​ខ្ញុំ​​សម្រាប់​​ឆ្នាំ​ក្រោយ​។ ទោះ​ជា​យ៉ាង​នេះ​ក៏​ដោយ វា​នឹង​មិន​មាន​ការ​ផ្លាស់​​ប្តូរ​ធំ​ដុំ​នោះ​ទេ​ដ្បិត​តែ​ខ្ញុំ​ចូល​ចិត្ត​ប្រកួត​នៅ​អា​មេរិក​»។ កីឡាករ​លំ​ដាប់​ទី​២​ពិភពលោក​រូបនេះ​បាន​បន្ត​ថា​៖«ប៉ុន្តែ​នេះ​មិន​មែន​មានន័យ​ថា ខ្ញុំ​មិន​យក​ចិត្ត​ទុក​ដាក់​

ដេវីដ​ បេកខាំ​ថា ក្លឹប​ Man City ​នឹង​មិន​ក្លាយ​​ជាជើង​ឯក​​ប្រឺមីញេលីក​រដូវ​កាល​នេះទេ

Posted: 29 Nov 2011 11:30 PM PST

កីឡាករ​​​ដេវីដ បេកខាំ
​កីឡាករ​​​ដេវីដ បេកខាំ ​​តារាបាល់ទាត់​​ជន​ជាតិ​អង់គ្លេស​​មានជំនឿ​ចិត្ត​ថា​ក្លឹប Man City ​នឹង​មិន​មែន​ជា​ក្លឹប​លើក​បង្ហាញ​ពានរង្វាន់​ក្របខណ្ឌ​ប្រឺមីញេលីក​​នៅក្រោយពេល​ចប់រដូវ​កាល​​ទេ ទោះ​បីជាបច្ចុប្បន្ន​ក្លឹប Man City ​មាន ទម្រង់​​ការ​លេង​ដ៏លេចធ្លោ​​ចូលប្រកួត​​ចំនួន១៣​លើកមិនចាញ់​ និងស្ថិត​នៅលំដាប់​កំពូលតារាង ក៏ដោយ ។ ​ក្លឹប Man City ​បង្ហាញ​ទម្រង់​​ការ​លេង​​ដ៏​​លេចធ្លោ​​ដោយយក​ឈ្នះក្លឹប​Man City ក្នុង​ទឹក​ដី​៦-១ ប៉ុន្តែ​កីឡាករ​បេកខាំ អតីតកីឡាករ​​ក្លឹប​បិសាច​ក្រហម​​ Man City មាន​ជំនឿ​​ចិត្តថា

កីឡាករហ្វាំងឡង់ Raikkonenនឹងវិលចូលប្រណាំងឱ្យក្រុមហ្វមមូឡាវ័ននៅឆ្នាំក្រោយ

Posted: 29 Nov 2011 11:26 PM PST

កីឡាករហ្វាំងឡង់ Raikkonen
អតី​ត​ជើង​ឯក​ពិភពលោក​ Kimi Raikkonenនឹង​វិល​ត្រឡប់​ចូល​ប្រណាំង​ហ្វមមូឡាវ័ន​វិញ​នៅ​ឆ្នាំ​២០១២​បន្ទាប់​ពី​បាន​ចុះ​ហត្ថ​លេ​ខា​លើ​កិច្ច​សន្យា​​មាន​រយៈ​ពេ​ល​​២ឆ្នាំ​ជា​មួយ​ក្រុម​ Renaultដែល​នឹង​ប្តូរ​ឈ្មោះ​ទៅ​ជា​ Lotus​សម្រាប់​រដូវ​កាល​ឆ្នាំ​២០១២​។ កីឡាករ​ Raikkonenវ័យ​៣២ឆ្នាំ​បាន​ចាក​ចេញ​ពី​ហ្វមមូឡា​វ័ន​នៅ​ចុង​ឆ្នាំ​២០០៩​ ហើយ​ទៅ​ ប្រ​ណាំង​ក្នុង​ប្រភេទ​ Rally។

ព្រះ​​រាជ​អាជ្ញារងវ័យ​ក្មេង​​ខេត្ត​កំពត ​ផ្ទុះ​អាវុធ​​ពីរ​គ្រាប់​​ភ្ញៀវ​រត់​ជាន់​ជើង​គ្នា​ក្នុង​ក្លឹប​​កម្សាន្ត​ដ្រាហ្គិន

Posted: 29 Nov 2011 11:16 PM PST

ស្រ្តីម្ចាស់ហាងពេលផ្តល់ព័ត៌មានដល់សមត្ថកិច្ច
ខេត្តកំពត ៖ ​ព្រះ​រាជអាជ្ញា​រង​បាន​ដក​កាំភ្លើង​​ខ្លី​បាញ់​​គំរាម​ឡើង​លើ​​២​គ្រាប់ ​នៅ​ក្នុង​ក្លឹប​​កម្សាន្ត​ដ្រាហ្គិន​ បណ្តាល​ឱ្យ​ភ្ញៀវ​ដែល​​កំពុង​ផឹក​ស៊ីច្រៀង​ខារ៉ា​អូខេ​ ភ័យ​​ភ្ញាក់​ផ្អើល​​រត់​ជាន់​​ជើង​គ្នា​ដោយ​មិន​ដឹង​ពី​មូល​ហេតុ​​ច្បាស់​ លាស់​ ប៉ុន្តែ​​បើ​តាម​​មន្ត្រី​ប៉ូលិស​​និយាយ​ឱ្យ​ដឹង​ថា ព្រះ​រាជ​អាជ្ញា​រង​រូប​នេះ​​បាញ់​សម្តែង​ឫទ្ធិ​ គឺ មូល​ហេតុ​ខឹង​មិត្តភក្តិ​​មិន​​ព្រម​ផឹក​ជា​មួយលោក​ប​ន្តទៀត​ ។ ករណី​ខាង​លើ

ស្ត្រី​វិ​កល​ចរិត​អុ​ក​ឡុក​ពេញ​ក្នុង​មន្ទីរ​ពេទ្យ​​16​មក​រា​​ក្រុង​ព្រះ​វិហារ​បង្ក​ការ​ភ្ញាក់​ផ្អើល

Posted: 29 Nov 2011 11:01 PM PST

ស្រ្តីវិកលចរិតឡូឡាក្នុងម​​ន្ទីរពេទ្យ
ខេត្ត​ព្រះ​វិហារ ៖​ ស្ត្រីវិ​កល​ចរិត​ម្នាក់​មិន​ស្គាល់​ឈ្មោះ​ និង​មិន​ស្គាល់​អា​សយ​ដ្ឋាន​ពិត​ប្រាកដ​ តែ​តាម​ការ​ឱ្យ​ដឹង​ខ្លះ​​ពី​មន្ត្រី​ក្នុង​មន្ទីរ​ពេទ្យ​ថា ​​មានអា​សយ​ដ្ឋាន​នៅ​​ខេត្ត​កំពង់​ធំ ​អាយុ​ប្រ​ហែល​​៤០​ឆ្នាំ​។ ស្ត្រី​​វិកល​​ចរិត​​នោះ ​​មក​ដល់​ខេត្ត​ព្រះ​វិហារ​​នៅ​ថ្ងៃ​ទី​២៧ វិច្ឆិកា ​​ហើយ​​បាន​បង្ក​ឱ្យ​មាន​​ការ​​ភ្ញាក់​​ផ្អើល ដល់​ក្រុម​គ្រូ​ពេទ្យ​នៃ​មន្ទីរ​ពេទ្យ​១៦​មករា ​ដោយ​សារ​តែ​​ការ​បង្ក​ភាព​រញ៉េរ​ញ៉ៃក្នុង​មន្ទីរ​ពេទ្យ​ធ្វើ​ឱ្យ​

ជនស៊ីវិល​​​6នាក់ និងភ្នាក់ងារ​​សន្តិសុខ​3​​នាក់ស្លាប់​​នៅស៊ីរី​

Posted: 29 Nov 2011 11:00 PM PST

ពួកបាតុករ​​​នាំ​គ្នា​​សែង​​​សពពួក​​អ្នកត្រូវ​​បាញ់ស្លាប់​
ពួក​សកម្ម​​​​ជនប្រឆាំង​​គូស​បញ្ជាក់​ថា ​កង​កម្លាំង​​​នៃ​​របបរបស់​​​ប្រធានាធិបតី​​ស៊ីរី លោក​បា​ចា​អាល់ អាសាដ ​បាន​បន្ត​ការ​បង្ក្រាប​បង្ហូរ​ឈាម​​ការបះបោរ​​​​​ប្រជាជន​​​​កាលពីថ្ងៃទី​​២៩ វិច្ឆិកា ​​ដោយ​សម្លាប់​​​ជនស៊ីវិល​​​៦​នាក់ ​ចំណែក​​ភ្នាក់​ងារ​​​​សន្តិសុខ​​​៣នាក់​ត្រូវស្លាប់​ក្នុង​​​ការ​វាយ​ប្រហារ​​មួយរបស់​​ពួកទាហាន​រត់​ចោលជួរ​។ ក្រុមសិទ្ធិ​មនុស្ស​​​ស៊ីរីមួយ​មានមូលដ្ឋាន​​​

អង្គហេតុ​ទី​7ត្រូវ​បាន​ពន្យា​រជំនួស​ដោយ​អង្គហេតុ​ទី​8ក្នុង​សវនាការ​កាត់​ទោស​ម៉ឹក​ ដារ៉ា

Posted: 29 Nov 2011 10:59 PM PST

ខេត្តបន្ទាយមាន​ជ័យ​ ៖ ការ​បើក​សវនា កា​រ​របស់​សាលាដំបូង​ខេត្ត​បន្ទាយ​មានជ័យ​ កាលពី​ល្ងាច​ថ្ងៃ​ទី២៣ វិច្ឆិកា កន្លងមក​បាន​ពន្យារ​ការ​កាត់​ទោស​លោកម៉ឹក ដារ៉ា និង​លោក​ជា ឡេង លើ​សំណុំ​រឿង​ទី៧​ ក្នុងសំណុំរឿង​បង្ក្រាប​គ្រឿង​ញៀន​នៅ​ចំណុច​សង្កាត់​ផ្សារអូឫស្សី​២ ខណ្ឌ​៧មករា រាជធានីភ្នំពេញ​ ដែល​ក្នុង​នោះ​បាន​ចាប់​ខ្លួន​ជន​សង្ស័យ​ចំនួន​២នាក់ និង​​រឹបអូស​បាន​ថ្នាំ​ញៀន​(យ៉ាម៉ា)

ចោរ​៣​នាក់​​ប្លន់​អ្នក​រត់​តាក់ស៊ី​យក​មក​​ឃុំឃាំង​នៅផ្ទះ​សំណាក់មហាលាភក្នុង​រាជ​ធានី​ភ្នំពេញ​

Posted: 29 Nov 2011 10:46 PM PST

នៅកន្លែងកើតហេតុ
ចោរ​ប្លន់៣នាក់​បានចាប់​អ្នករត់​តាក់ស៊ី​ម្នាក់​ចងដៃ​ ចងជើង​ជាប់​រួចប្លន់​យក​រថយន្ដ​ដែល​កំពុង​ដឹក​ពួកគេ​ធ្វើ​ដំណើរ​ពីទី​ប្រជុំ ​ជន​ស្រុក​ភ្នំព្រឹក​មកកាន់​ក្រុង​បាត់​ ដំបង​ ប៉ុន្តែ​ក្រុមចោរ​មិនបាន​ទម្លាក់អ្នករត់តាក់ស៊ីនោះនៅក្រុង​បាត់ដំបង​​ទេ​ បែរ​ជាដឹក​បង្ហួស​ចូល​មក​រាជ​ធានី​ភ្នំពេញ​ និង​ចូល​មក​ស្នាក់នៅ​មួយ​ភ្លែត​ក្នុងផ្ទះ​ សំណាក់មហាលាភ បន្ទាប់មក​គេច​

ក្រុមហ៊ុនសន្តិសុខ​​​អភីអេសសម្ពោធ​​​ដាក់ឱ្យ​​ដំណើរ​ការ​

Posted: 29 Nov 2011 10:23 PM PST

រាជធានីភ្នំពេញ ៖​ ដោយ​​ទទួល​បាន​​​ការ​អនុញ្ញាត​​ពីក្រសួង​​ពាណិជ្ជកម្ម​​និង​ក្រសួង​​មហា​​​ ផ្ទៃ​ ក្រុមហ៊ុន​​​អភីអស អ៊ីនធើរណេសិនណល ស៊ីឃ្យូ​រី ធីខូអិលធីឌី​​ ជា​ក្រុម​​​ហ៊ុន​​សន្តិសុខ​​មាន​​ទីតាំង​​​ស្ថិត​​​នៅ​ផ្ទះ​​លេខ​​៣D ផ្លូវ​​លេខ២៦៥ សង្កាត់​​ទឹក​ល្អក់​ទី៣ ខណ្ឌទួល​គោក បាន​​​រៀបចំ​​​ពិធី​សម្ពោធ​​​​ដាក់​ឱ្យ​​ដំណើរ​ការ​សេវា​​កម្ម​​​របស់​ខ្លួន ​កាលពី​​ថ្ងៃទី​​២៧ វិច្ឆិកា ​កន្លងមក​នេះ ក្រោម​​​​​អធិបតី​​ភាព​លោក​

ស្រាបៀរ​ LEO ឧបត្ថម្ភ Bike Week Au Cambodg លើកទី២

Posted: 29 Nov 2011 10:23 PM PST

រាជធានីភ្នំពេញ​ ៖ ​កាល​ពី​ថ្ងៃ​សៅរ៍ ទី​​២៦ វិច្ឆិកា​ ២០១១ ​ក្រុម​ហ៊ុន​​ CP & A Trading ដែល​​​​ជាក្រុមហ៊ុន​ចែកចាយ​ស្រា​បៀរ​​​​​ LEO នៅកម្ពុជា​បាន​ចូល​រួម​ឧបត្ថម្ភ​ និង​រៀប​ចំ​កម្ម​​​វិធី​​​ដែល​មាន​ឈ្មោះ​ថា "Bike ​​​​​​Week ​​​​​​​​​​​​​​​​​​​​​Au Cambodge ​​​​​​​​​​​​​" ដែល​ប្រមូល​ផ្តុំ​ក្រុមអ្នកជិះ​ម៉ូ​តូ​ធំ​​មួយ​ក្រុម​ដែលមាន​​គ្នា​ប្រមាណ​ ៦០​​នាក់​​ ដើម្បី​ធ្វើ​ដំណើរ​ជា​លក្ខណៈ​ទេស​​​​​​​​​​​​​​​​​​​​​​​​​ច​រណ៍​​ដោយម៉ូតូ​ ​​ពី​ទី​ក្រុង​ភ្នំ​ពេញ​ឆ្ពោះ​ទៅ​កាន់​ខេត្ត​

ក្លឹប​កាំភ្លើង​ធំ Arsenal ​កំពុង​តាម​ប្រមាញ់​​កីឡា​ករ​លូកាស ផូដុល​​ស្គី

Posted: 29 Nov 2011 10:13 PM PST

កីឡា​ករ​លូកាស ផូដុល​​ស្គី
យោង​​ទៅតាម​ប្រភព​ព័ត៌​មាន​ពីគេហ​ទំព័រ​​ដេលី ឈីលី ចេញ​ផ្សាយ​កាលពី​ថ្ងៃ​អង្គារ ទី​២៩ វិច្ឆិកា ​ឆ្នាំ២០១១ បាន​ឱ្យ​ដឹងថា ៖ ក្លឹប​កាំភ្លើង​ធំ Arsenal កំពុង​ចាប់​អារម្មណ៍​​ទៅលើ​កីឡាក​រ​ខ្សែ​ប្រយទ្ធ​​លូកាស ផូដុលស្គី ​ដែល​កំពុង​លេង​ឱ្យ​ក្លឹប Koln ក្នុង​ក្រប​ខណ្ឌ​អាល្លឺ​ម៉ង់​​ប៊ុនដេល្លីហ្គា ។ ​ទន្ទឹម​នឹង​ការ​ចាប់អារម្មណ៍​​ចង់​បាន​កីឡា​ករ​​របស់​ក្លឹប Koln ក្លឹប​កាំភ្លើង​ធំ​ Arsenal ក៏​បានបង្ហាញ​​​ចំណាប់​អារម្មណ៍​ចង់​បាន​កីឡា​ករ​ខ្សែ​ប្រយុទ្ធ Mario Gotze ​​បន្ថែម​ម្នាក់​​ទៀត បើ​​ទោះ​​ជា​ក្លឹប​នេះ​​មិនចង់​លក់​​កីឡា​ករ​​ចេញ​ក៏ដោយ ។

​សម​យុទ្ធ​​​​របស់​កង​​​ទ័ព​ជើងទឹក​កូរ៉េ​ខាង​ត្បូង​

Posted: 29 Nov 2011 10:09 PM PST

សម​យុទ្ធ​របស់​​​កង​ម៉ារីន​​កូរ៉េ​ខាង​​ជើង​​កន្ល​ងមក
​កងម៉ារីន​កូរ៉េ​ខាងត្បូង​បានធ្វើ​​​កាលពីថ្ងៃទី​​​២៩ វិច្ឆិកា ​​​នូវសម​​យុទ្ធ​​​ក្នុង​​​ទ្រង់ទ្រាយ​ធំមួយ​​​សំដៅ​​តតាំង​​ចំពោះ​ការ​​​ប៉ុនប៉ង​​​ជ្រៀត​ចូល​​​ជាយថា​ហេតុ​​​របស់​កូរ៉េ​ខាង​ជើង​ក្នុងដែនទឹក​​​​របស់​ខ្លួន​។​ សម​យុទ្ធ​​​ជាទម្លាប់​​​នេះ ប្រព្រឹត្ត​ទៅ​​​ក្នុង​ដែន​ទឹក​​នៃ​​កំពង់​ផែ​ PYEONGTAEK ភាគនិរតី​​​ក្រុង​​សេអ៊ូល ​ហើយ​ប្រមូលផ្តុំ​​នាវា​​ចម្បាំង​​​​ប្រមាណ​ជា​​​​​២០គ្រឿង ​​​ក្នុងនោះ​​​មាននាវា​ពិឃាត​​​​​ប្រភេទ​​​​​ AEGIS លើក​ដំបូង​គេរបស់​​ប្រទេស​​​ឈ្មោះ SEJONG LE GRAND។​

នាវា​ផ្ទុក​​​យន្តហោះចិនធ្វើការ​សាកល្បង​​ក្នុង​​​​សមុទ្រ​​​លើកទី​2

Posted: 29 Nov 2011 10:06 PM PST

នាវា​ផ្ទុក​យន្តហោះ​​​របស់​ចិន​
​ក្នុង​​​សេចក្តីប្រកាស​​​ព័ត៌មាន​​​​មួយកាលពី​ថ្ងៃទី​​២៩ វិច្ឆិកា ក្រសួង​​ការ​ពារ​ជាតិ​​​​ចិន​​​​រាយការណ៍​​ថា ​​នាវា​ផ្ទុក​​​​យន្តហោះ​​​​​ចិន បាន​​​ចេញ​​ទៅសមុទ្រ​​ដើម្បី​ធ្វើការ​សាក​ល្បង​​​លើកទី​២ ​​និងធ្វើ​​​​ការស្រាវជ្រាវ​​​ និង​​​​ដកពិសោធន៍​​​ខាង​វិទ្យាសាស្ត្រ​​។​ យោងតាម​សេចក្តី​ប្រកាស​នេះ​ថា មុនពេល​ចេញទៅសមុទ្រ​​​​​​​​​ នាវាផ្ទុក​​​​យន្តហោះ​​​​​បាន​បញ្ចប់​​​រាល់​ការងារ​​​​​បំពាក់​ឧបករណ៍​​​ទាំងឡាយ

ចោរ​៣​នាក់​​ប្លន់​អ្នក​រត់​តាក់ស៊ី​យក​មក​​ឃុំឃាំង​នៅផ្ទះ​សំណាក់មហាលាភក្នុង​រាជ​ធានី​ភ្នំពេញ​

Posted: 29 Nov 2011 10:05 PM PST

ចោរ​ប្លន់៣នាក់​បានចាប់​អ្នករត់​តាក់ស៊ី​ម្នាក់​ចងដៃ​ចងជើង​ជាប់​រួចប្លន់​យក​រថយន្ដ​ដែល​កំពុង​ដឹក​ពួកគេ​ធ្វើ​ដំណើរ​ពីទី​ប្រជុំ​ជន​ស្រុក​ភ្នំព្រឹក​មកកាន់​ក្រុង​បាត់​ ដំបង​ ប៉ុន្តែ​ក្រុមចោរ​មិនបាន​ទម្លាក់អ្នករត់តាក់ស៊ីនោះនៅក្រុង​បាត់ដំបង​​ទេ​ បែរ​ជាដឹក​បង្ហួស​ចូល​មក​រាជ​ធានី​ភ្នំពេញ​ និង​ចូល​មក​ស្នាក់នៅ​មួយ​ភ្លែត​ក្នុងផ្ទះ​ សំណាក់មហាលាភ បន្ទាប់មក​គេច​ខ្លួនចេញពីផ្ទះសំណាក់កាលពីវេលាម៉ោង៥ភ្លឺ ថ្ងៃទី៣០វិច្ឆិកា២០១១ ហើយជាង​៤ម៉ោង​ក្រោយ​មក​ទើប​​រាយ​ការណ៍​

និស្សិត​​ឥណ្ឌូណេស៊ី​4នាក់​ស្លាប់​ក្នុងការ​​​វាយប្រហារ​​មួយ​​នៅ​យេម៉ែន​

Posted: 29 Nov 2011 10:04 PM PST

​ក្រសួង​​ការបរទេស​ឥណ្ឌូណេស៊ី​អះអាង​កាលពី​ថ្ងៃទី​​៣០ វិច្ឆិកា ​​ថា និស្សិត​​ឥណ្ឌូណេស៊ី​២​នាក់​ត្រូវ​​ស្លាប់​ក្នុង​​​ការ​វាយប្រហារ​​ដោយ​គ្រាប់​​រ៉ុក្កែត​មួយ​ពីសំណាក់​​ក្រុម​ឧទ្ទាម​​យេម៉ែន​​មួយ​ក្រុម​។​ អ្នក​នាំ​​ពាក្យ​ក្រសួង​​នេះ លោក MICHAEL TENE ថ្លែង​ថា ​ពិតប្រាកដ​ណាស់ដែលជន​​រងគ្រោះ​ទាំង​​២នាក់ ជា​និស្សិត​ឥណ្ឌូណេស៊ី​។

គ្រូ​ពេទ្យ​ផ្ទាល់ខ្លួន​​​របស់​លោក​​ម៉ៃ​ឃើល​ ជេក​សុន ​កាត់ទោស​​​​ដាក់​គុក​4​ឆ្នាំ​

Posted: 29 Nov 2011 09:57 PM PST

​គ្រូពេទ្យ​​​​ផ្ទាល់ខ្លួន​​របស់​​លោកជេក​សុន​
ចៅក្រម​​​មួយរូប​​នៃក្រុង​​​ឡូសអេនចឺឡេស ​​កាលពីថ្ងៃទី​​​២៩ វិច្ឆិកា ​បាន​សម្រេច​​​កាត់ទោស​​​​លោក CONRAD MURRAY គ្រូពេទ្យ​​​ផ្ទាល់ខ្លួន​​​​របស់​​​ស្តេច​​ចម្រៀង​​ប៉ុប​អាមេ​រិក លោក​ម៉ៃ​ឃើល ជេកសុន ​​ដាក់​គុក​​៤​ឆ្នាំ ​ពីបទ​មនុស្ស​​ឃាត​ដោយ​​អចេតនា ក្នុង​ការ​ស្លាប់​​របស់​​​តារា​ចម្រៀង​​​​​រូបនេះ​។​ ចៅក្រម​​​លោក MICHAEL PASTON ​បាន​ប្រកាស​​សាល​ក្រម​​កាត់​ទោស​​ប្រឆាំង​​វេជ្ជ​បណ្ឌិត​​រូបនេះ​របស់​​លោកជេក​សុន ។ លោក MURRAY អាយុ​​​៥៨ឆ្នាំ ​​​​បាន​ទទួល​​ស្គាល់​​កំហុសរបស់​​​​​លោក​កាលពី​ថ្ងៃទី​​៧ វិច្ឆិកា​។​

កុងតឺន័រ​កិន និង​បុក​មនុស្ស​ស្លាប់​​២​របួស​ធ្ងន់​១

Posted: 29 Nov 2011 08:10 PM PST

បុរសរងគ្រោះ
រាជធានីភ្នំពេញ ៖ ​វេលា​ម៉ោង​​៩​យប់​​រហូត​ដល់​ម៉ោង​១០​​យប់​ថ្ងៃទី​២៩ វិច្ឆិកា ​២០១១ ​មាន​មនុស្ស​២​នាក់​បាន​ស្លាប់​នៅ​នឹង​កន្លែង​ ឯ​មនុស្ស​​ម្នាក់​ទៀត​បាន​រង​របួស​ធ្ងន់ ដោយ​សារ​តែ​រថយន្ត​​កុង​តឺន័រ ​បើក​បុក និង​កិន​ពី​លើ​​។ ប៉ុន្តែ​​ហេតុការណ៍​រថយន្ត​កុង​តឺន័រ​​កិន​ និង​បុក​មនុស្ស​ខាង​លើ​បាន​កើតឡើង​​នៅ​ចំណុច​​ផ្លូវ​ខុស​គ្នា គឺ​​មួយផ្លូវ​​វ៉េង​ស្រេង ​សង្កាត់​ស្ទឹងមាន​ជ័យ និង​ចំណុច​មួយ​ទៀត​​

ទីកូ​បុក​គូថ​គោ​យន្ត​កន្រៃ្ត​៥​នាក់​រង​របួស​និង​ស្លាប់​ម្នាក់​

Posted: 29 Nov 2011 08:07 PM PST

នៅកន្លែងកើតហេតុ
​ក្រុង​ប៉ោយ​ប៉ែត ៖ គ្រោះថ្នាក់​ចរាចរណ៍​មួយ​បាន​កើតឡើង​​កាលពីវេលា​ម៉ោង​​៧​និង​៤៦​នាទី​យប់​ ថ្ងៃទី​​២៩ វិច្ឆិកា ​២០១១ ដោយ​​រថយន្ត​ទីកូ​​បុក​គូថ​គោយន្ត​កន្ត្រៃ​​ក្នុង​ដំណើរ​​ស្រប​ទិស​គ្នា​​ បង្ក​ឱ្យ​មនុស្ស​៥​នាក់​រង​របួស​ធ្ងន់​ និង​ស្លាប់​ម្នាក់។ ហេតុការណ៍​​នេះ​កើតឡើង​​នៅ​​ផ្លូវ​​ជាតិ​លេខ​៥ ​ស្ថិត​ក្នុង​ភូមិ​កូន​ដំរី សង្កាត់​​និមិត្ត។ ​

រថយន្ត​កុង​តឺ​ន័រ​បុក​​បុរស​​ម្នាក់​ដើរ​ឆ្លងផ្លូវ​​ដែល​ងងឹង​របួស​ធ្ងន់​

Posted: 29 Nov 2011 08:03 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ

ក្រុម​នាង Kelly Kelly និង​នាង Alicia Fox យក​ឈ្នះ​បង​ប្អូន​ភ្លោះ​ត្រកូល Bella ប្រកួត​2​​ទល់​2

Posted: 29 Nov 2011 07:38 PM PST

​ការ​ប្រកួត​​រវាង​នាង​ Kelly Kelly ជា​មួយ​​នឹង​​បង​ប្អូន​ភ្លោះ​​ត្រកូល​Bella​​​
អ្នក​កីឡាកាស​ស្ត្រី​ដែល​ចូល​ចិត្ត​ស្លៀក​សិច​ស៊ី​នាង​ Kelly Kellyបាន​ចាប់​ដៃ​គ្នា​ជា​មួយ​នាង​ Alicia Foxបំ​បាក់​បងប្អូន​ភ្លោះ​ត្រកូល​ Bellaនៅ​ក្នុង​ការ​ប្រកួត​ជា​ក្រុម​ Tag Team នៅ​សង្វៀន​RAWស្ថិត​ក្នុង​ទី​ក្រុង ​Columbiaរដ្ឋ​South Carolinaសហរដ្ឋ​អាមេរិក​កាល​​ពី​រាត្រី​ថ្ងៃ​ចន្ទ​ត្រូវ​នឹង​ព្រឹក​ថ្ងៃ​អង្គារ​ទី​២៩​វិច្ឆិកា​នៅ​កម្ពុ​ជា​។ ​ជ័យ​​ជម្នះ​​របស់​​ក្រុម​​​នាង​ Kelly Kelly និង​នាង​ Alicia Foxបាន​កើត​មាន​ឡើង​បន្ទាប់​ពី​នាង​Alicia Foxបាន​ប្រើ​ស្នៀត​លោត​បង្វិល​ខ្លួន​អុក​លើ​ផ្ទៃ​មុខ​ម្នាក់​នៃ​បងប្អូន​ភ្លោះ​ត្រកូល​Bella។

រញ្ជួយដី​​​​នៅហ្វ៊ីលី​ពីន​​ទំហំ​​​​៦រីស្ទ័រ​មិន​ទាន់​​​​​មាន​រ​បាយ​ការណ៍​​​ស្តីពីកា​រ​​​​ខូចខាត​​​​នៅ​ឡើយ​ទេ​

Posted: 29 Nov 2011 07:35 PM PST

ប្រទេស​ហ្វ៊ីលីពីន​​ឯណោះ​វិញ អ្នកផែន​ដីវិទ្យា​​បាន​និយាយ​ថា មាន​គ្រោះ​រញ្ជួយដី​មួយទំហំ​​៦​​រីស្ទ័រ​ បានវាយ​​ប្រហារ​​កោះ​សំខាន់របស់​​ប្រទេស​​ហ្វ៊ីលីពីន​​ឈ្មោះ​​លូហ្សុន នៅព្រឹក​ថ្ងៃពុធ ទី​៣០ វិច្ឆិកា ២០១១​​នេះ ប៉ុន្តែមិន​ទាន់មាន​របាយ​ការណ៍​​ស្តី​អំពី​​​ការ​ខូ​ច​ខាត និង​ចំនួន​អ្នករង​របួស ​ឬ​ស្លាប់​​នៅ​ឡើយ​ទេ ហើយក៏​មិនទាន់​​មាន​​សញ្ញា​ប្រកាស​​អាសន្ន​​អំពីរលក​យក្ស​ស៊ូណា​មិ​ដែរ។

តារា​ភាព​យន្ត​ និង​ចម្រៀង​តៃ​វ៉ាន់ ​មាន​ស្រោម​អនាម័យ100ប្រអប់ក្នុងវ៉ាលីស

Posted: 29 Nov 2011 07:31 PM PST

លោក Peter Ho​ តារាភាព​យន្ត និង​ចម្រៀង​ជន​ជាតិ​តៃវ៉ាន់
តាម​ប្រភព​ពី​គេហទំព័រ​ដេលី​ឈីលី ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​២៨ វិច្ឆិកា បាន​ឱ្យ​ដឹង​ថា កាល​ពី​ពេល​ថ្មី​ៗ​នេះ តា​រា​ភាព​យន្ត​ និង​ចម្រៀង​ជន​ជាតិ​តៃ​វ៉ាន់​ លោក ភីធើរ ហូ ត្រូវ​បាន​មន្ត្រី​គយ​ឃាត់​ខ្លួន​នៅ​ព្រលាន​យន្ត​ហោះមួយ​នៅ ប្រទេស​ចិន ។ តារា​ភាព​យន្ត​រូប​នេះ​ត្រូវ​បាន​គេ​រក​ឃើញ​មាន​​ស្រោម​អនាម័យ​ជាង​១០០​ ប្រអប់​នៅ​ក្នុង​វ៉ាលីស​ដាក់​អី​វ៉ាន់​របស់​លោក​។

វគ្គ​បណ្តុះ​បណ្តាល​​ស្តី​ពី​​ការ​ពង្រឹង​សមត្ថ​ភាព​មន្ត្រី​​អនុ​វត្តន៍ច្បាប់​គ្រឿង​ញៀន​

Posted: 29 Nov 2011 07:14 PM PST

ទិដ្ឋភាពក្នុងពិធី
ខេត្តប៉ៃលិន ៖ នៅ​​​សាលសាលា​ខេត្ត​ប៉ៃលិន មាន​បើក​វគ្គ​បណ្តុះ​បណ្តាល​ការ​ពង្រឹង​សមត្ថ​ភាព​មន្ត្រី​អនុ​វត្ត​ច្បាប់​ ត្រួតពិនិត្យ​គ្រឿ​ង​ញៀន​​ដែល​​​រៀបចំ​ដោយ​អគ្គ​លេខាធិការ​ដ្ឋាន​នៃអាជ្ញាធរ ​ជាតិ​ប្រយុទ្ធ​ប្រឆាំងគ្រឿងញៀនខេត្តប៉ៃលិន ថ្ងៃទី ២៨-២៩ វិច្ឆិកា ២០១១។ វគ្គបណ្តុះ​បណ្តាល​នេះ មានសិក្ខា​កាម​ចូលរួមចំនួន​១១២​នាក់ ​ក្រោម​អធិបតី​ភាព​លោកភន បូរ៉ាមី ទី​ប្រឹក្សា​​សម្តេច​

​ចាប់​បញ្ជូន​​ខ្លួន​អតីត​​​ប្រធានាធិបតី​​កូតឌីវ័រ​ទៅ​កាន់​តុលាការ​​​​​ក្រុង​ឡាអេ​

Posted: 29 Nov 2011 07:10 PM PST

​អតីត​ប្រធានាធិប​តី​កូតឌីវ័រ
​អយ្យ​ការ​​​ក្រុង​​អាប៊ីដ​​ហ្សាន់ រាយការណ៍​កាល​ពីថ្ងៃទី​​​២៩ វិច្ឆិកា ​ថា អតី​ត​ប្រធានាធិបតី​​កូត​ឌីវ័រ​​​​លោកឡូរ៉ង់ហ្សេ​បាបូ ​ត្រូវ​បានបញ្ជូនខ្លួន​​កាល​ពី​ថ្ងៃទី​​២៩ វិច្ឆិកា ​ទៅកាន់​តុលាការ​​​​ឧក្រិដ្ឋ​​​កម្មអន្តរ​ជាតិ​ CPI ក្រុងឡាអេ ​​ដែល​នោះ​ជាការ​​អនុវត្ត​​​ដីកា​ចាប់ខ្លួន​​​អន្តរជាតិ​។​ ក្នុងសេចក្តី​ប្រកាស​មួយ​​អាន​តាមទូរទស្សន៍​​​រដ្ឋ​​​​អ្នក​នាំពាក្យ​​​​​របស់​អយ្យការ​​ក្រុង​​អាប៊ីដ​ហ្សាន់ ​លោក NOËL DJE

ពួក​និស្សិត​​អ៊ីរ៉ង់​​​លុក​ចូល​​ស្ថានទូត​​អង់​គ្លេស​​ប្រចាំ​ក្រុង​​​តេហេរ៉ង់​

Posted: 29 Nov 2011 06:57 PM PST

​ពួក​និស្សិត​​បាតុ​ករ​​ផ្លោះរបង​លុក​ចូលស្ថានទូត​
​​យោង​តាម​​​​សាក្សី​ទាំងឡាយ​​ថា បណ្តា​​និស្សិត​​អ៊ីរ៉ង់​​​ដែល​មាន​​កំហឹង​​កាលពីថ្ងៃទី​​​​២៩ វិច្ឆិកា ​បានលុក​ចូលក្នុង​​​​បរិវេណ​​​ស្ថានទូត​អង់​គ្លេស​​​​ប្រចាំក្រុង​​​តេហេរ៉ង់​​​ ហើយ​​ទម្លាក់​​​ទង់​ជាតិ​​អង់​គ្លេស​​​ចេញ ព្រមទាំង​​​​ចាប់​​និយោជិត​​ស្ថាន​ទូត​​​៦​នាក់​​​​ជា​ចំណាប់ខ្មាំង​។​ ដោយ​នាំគ្នា​​​ស្រែក​ថា «ស្លាប់​​​​ទៅ​អង់​គ្លេស» និង​ពាក្យ​​ឯទៀតៗ​​​ប្រឆាំង​អង់​គ្លេស ​​​ពួកនិស្សិត​​ដែល​ធ្វើ​បាតុ​កម្ម​​​​​តវ៉ា​បាន​​ប៉ះ​ទង្គិចគ្នា​​​ជាមួយ​ប៉ូលិស​​​​ប្រឆាំង​កុប្ប​កម្ម​ ហើយ​និស្សិត​​​មួយ​ចំនួន​​​បាន​​ផ្លោះ​របង​​​លុក​ចូល​​ស្ថានទូត​។ ​​រូបភាពទាំង​ឡាយ​ផ្សាយ​​​ដោយ​​ទូរទស្សន៍​​​​​ក្នុងស្រុក​​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!