The Phnom Penh Post - KHMER: “នគរបាល​តាម​ប្រមាញ់​ឃាតករ​ប៉ុន​ប៉ង​ផ្ដាច់​ជីវិត​អាណិកជន​ខ្មែរ​ម្នាក់” plus 9 more

The Phnom Penh Post - KHMER: “នគរបាល​តាម​ប្រមាញ់​ឃាតករ​ប៉ុន​ប៉ង​ផ្ដាច់​ជីវិត​អាណិកជន​ខ្មែរ​ម្នាក់” plus 9 more


នគរបាល​តាម​ប្រមាញ់​ឃាតករ​ប៉ុន​ប៉ង​ផ្ដាច់​ជីវិត​អាណិកជន​ខ្មែរ​ម្នាក់

Posted: 28 Nov 2011 01:59 AM PST

កណ្ដាលៈ សមត្ថកិច្ច​នគរបាល​ខេត្ត​កណ្តាល​ កំពុង​តាម​ស្រាវជា្រវ​រក​ជន​ដៃ​ដល់​ម្នាក់​ដែល​បាន​លប​លួច​ប៉ុន​ប៉ង​ធ្វើ​ ឃាត​ដោយ​អារក​បុរស​ម្នាក់​ជា​អាណិក​ជន​ខ្មែរ-អូស្ត្រាលី កាល​យប់​ថ្ងៃ​អាទិត្យ​ម្សិល​មិញ។

​សង្ឃ​មួយ​អង្គ​លោត​សម្លាប់​ខ្លួន​ពី​លើ​កុដិ

Posted: 28 Nov 2011 01:51 AM PST

កំពតៈ ព្រះសង្ឃ​ព្រះ​ជន្ម ២៧​វស្សា​មួយ​អង្គ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​សុគត​​នៅ​ព្រឹក​ថ្ងៃ​ចន្ទ​នេះ ដោយសារ​តែ​ការ​លោត​ទម្លាក់​ព្រះកាយ​ពី​លើ​កុដិ​នៅ​ស្រុក​កំពង់ត្រាច ខេត្ត​កំពត កាល​ពី​យប់​ថ្ងៃ​អាទិត្យ ហើយ​ត្រូវ​បាន​ក្រុម​មន្ត្រី​អះ​អាង​ថា ព្រះ​តេជ​គុណ​អង្គ​នេះ មាន​បញ្ហា​ផ្លូវ​ចិត្ត។

កម្មករ​ជាង​១០០​នាក់​ធ្វើ​កូដកម្ម​នៅ​មុខ​រោងចក្រ​ខេមបូហានសាមវ័ន

Posted: 28 Nov 2011 01:32 AM PST

ភ្នំពេញៈ កម្មករ​ជាង ១០០​នាក់​នៅ​រោង​ចក្រ​ខេមបូ​ហានសាម​វ័ន បាន​ធ្វើ​កូដ​កម្ម​នៅ​ថ្ងៃ​ចន្ទ​នេះ ​នៅ​មុខ​រោង​ចក្រ​ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ដង្កោ ដើម្បី​ទាម​ទារ​លក្ខ​ខណ្ឌ​ចំនួន​ ៥​ចំនុច ប៉ុន្តែ ភាគី​ក្រុម​ហ៊ុន​បញ្ជាក់​ថា សំណើរ​របស់​កម្មករ មិន​អាច​ទទួល​យក​ទេ ដោយសារ​តែ​មិន​មែន​ជា​លក្ខ​ខណ្ឌ​ក្នុង​ច្បាប់​ការងារ​។

សិស្ស​សាលា​អន្តរជាតិ​សិង្ហបុរី​ធ្លាក់​ពី​លើ​អគារ​កម្ពស់​បួន​ជាន់

Posted: 28 Nov 2011 01:25 AM PST

ភ្នំពេញៈ យុវ​សិស្ស​ម្នាក់​រៀន​នៅ​សាលា​អន្តរជាតិ​សិង្ហបុរី បាន​ធ្លាក់​ពី​លើ​អគារ​ជាន់​ទី ៤ នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ បណ្ដាល​ឲ្យ​របួស​យ៉ាង​ធ្ងន់​ធ្ងរ។

មន្ត្រី​ថា សិស្ស​ដួល​សន្លប់​បណ្ដាល​មក​ពី​ហូបកាហ្វេ​ខ្មៅ​លាយ​ក្រូច​ឆ្មា

Posted: 28 Nov 2011 01:04 AM PST

ពោធិ៍សាត់ៈ ក្រុម​មន្ត្រី​បាន​និយាយ​នៅ​ថ្ងៃ​ចន្ទ​នេះ​ថា ពួកគេ​បាន​រក​ឃើញ​មូល​ហេតុ​​ដែល​បណ្ដាល​ឲ្យ​សិស្ស​នៅ​វិទ្យាល័យ​ហ៊ុន សែន ក្រគរ ស្ថិត​ក្នុង​ខេត្ត​ពោធិ៍សាត់ ដួល​សន្លប់​ហើយ។

បញ្ជូន​ខ្លួន​ទាហាន​ម្នាក់​គំរាម​បោក​គ្រាប់​បែក​ពេល​ផឹក​ស៊ី​ទៅ​តុលាការ

Posted: 28 Nov 2011 12:40 AM PST

បន្ទាយមានជ័យៈ មន្ត្រី​យោធា​ម្នាក់​បម្រើការ​នៅ​វរៈសេនាតូច​រថក្រោះ​លេខ ៩៦ ក្នុង​កង​ពលតូច​អន្តរាគមន៍​លេខ ០២ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន​បញ្ជូន​ទៅ​កាន់​តុលាការ​នៅ​រសៀល​ថ្ងៃ​ចន្ទ ​នេះ មួយ​ថ្ងៃ​ក្រោយ​ពី​បុរស​រូប​នេះ គំរាម​បោក​គ្រាប់​បែក​នៅ​ក្នុង​វង់​ស៊ី​ផឹក​ស៊ី​មួយ​កន្លែង​ស្ថិត​នៅ​ក្នុង​ ស្រុក​ត្រពាំងប្រាសាទ។

អ្នក​ភូមិ​បឹងកក់ប៉ុន​ប៉ង​ធ្វើ​អត្តឃាត​ដើម្បី​ដាក់​គំនាប​លើ​អាជ្ញាធរ

Posted: 28 Nov 2011 12:08 AM PST

111128_b02

ភ្នំពេញៈ ក្រុម​អ្នក​ភូមិ​បឹងកក់ នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ បាន​ប៉ុន​ប៉ង​ធ្វើ​អត្តឃាត​ខ្លួន​ឯង​ដើម្បីដាក់​គំនាប​ឲ្យ​អាជ្ញាធរ​រាជ​ធានី​ភ្នំពេញ​ចេញ​មក​ដោះ​ស្រាយ​​តាម​ការ​ទាម​ទារ​របស់​ពួកគេ ប៉ុន្មាន​ម៉ោង​ក្រោយ​ពី​តំណាង​អ្នក​ភូមិ​ចំនួន ៣​នាក់ ត្រូវ​បាន​កម្លាំង​សន្តិសុខ​ចាប់​បញ្ជូន​ខ្លួន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​រាជ​ធានី​ភ្នំពេញ។

 

ស្យាមស៊ីម៉ង់តិ៍​គ្រោង​សង់​រោងចក្រ​ផលិត​ស៊ីម៉ង់តិ៍​នៅ​កម្ពុជា

Posted: 27 Nov 2011 11:38 PM PST

បាងកកៈ ក្រុមហ៊ុន​ស្យាមស៊ីធី​ស៊ីម៉ង់តិ៍ (SCCC) ដែល​ជា​ក្រុមហ៊ុន​ផលិត​ស៊ីម៉ង់តិ៍​ធំ​លំដាប់​ទី ២ របស់​ប្រទេស​ថៃ បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ​ដើម្បី​កសាង​រោង​ចក្រ​ស៊ីម៉ង់តិ៍​មួយ​នៅ​ ក្នុង​ប្រទេស​កម្ពុជា​មាន​តម្លៃ​រហូត​ដល់ ១៥០​លាន​ដុល្លារ។

ប្រមុខ​ការទូត​កម្ពុជា​នឹង​ចូល​រួម​កិច្ច​ប្រជុំ​វេទិកា​ហ្វ្រង់កូហ្វូនី​លើក​ទី​២៧​នៅ​បារាំង

Posted: 27 Nov 2011 11:19 PM PST

ភ្នំពេញៈ ប្រមុខ​ការទូត​កម្ពុជា លោក ហោ ណាំហុង នឹង​អញ្ចើញ​ទៅ​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រជុំ​ថ្នកា់​រដ្ឋ​មន្ត្រី​ការបរទេស នៃ​ប្រទេស​និយាយ​ភាសា​បារាំង​លើកទី​២៧ នៅ​ដើម​ខែ​ធ្នូ​ខាង​មុខ​នេះ នៅ​ប្រទេស​បារាំង។ នេះ​ដោយ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស​កម្ពុជា​នៅ​ ថ្ងៃ​ចន្ទ​នេះ។

ប្រមុខ IMF ស្វះ​ស្វែង​រក​ជំនួយ​ពី​អាមេរិក​ឡាទីន​ដើម្បី​​ទប់​ស្កាត់​វិបត្តិ​អឺរ៉ុប

Posted: 27 Nov 2011 10:33 PM PST

ប្រេស៊ីលៈ លោក​ស្រី គ្រីស្ទីន ឡាហ្គាដ ប្រធាន​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ នឹង​ស្វែង​រក​​សំឡេង​គាំ​ទ្រ​ពី​បណ្តា​ប្រទេស​ធំៗ​​នៅ​​អាមេរិក​ខាង​ត្បូង​ នៅ​សប្តាហ៍​នេះ ឲ្យ​ជួយ​ទប់​ស្កាត់​វិបត្តិ​បំណុល​ដ៏​ធំ​របស់​អឺរ៉ុប។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!