Koh Santipheap Daily

Koh Santipheap Daily


សម្ពោធ​​​ដាក់ឱ្យ​ប្រើ​ប្រាស់​​ជា​ផ្លូវ​ការ​​​​សាលា​​ជាតិ​​ពន្ធដារ

Posted: 30 Nov 2011 11:42 PM PST

ទិដ្ឋភាពក្នុងពិធីសម្ពោធ
រាជធានីភ្នំពេញ ៖ អគ្គនាយកដ្ឋានពន្ធដារ​បានរៀបចំពិធីសម្ពោធដាក់ឱ្យដំណើរការនិងប្រើ​ ប្រាស់ជាផ្លូវការជាទ្រព្យសម្បត្តិរបស់រដ្ឋសាលា​ជាតិ​ពន្ធដារ និងបើកវគ្គបណ្តុះបណ្តាលស្តីពី​ជំនាញពន្ធ​ដារជូនមន្ត្រីរាជការទើបជ្រើសរើស​ ថ្មីចំនួន៣០០​នាក់ កាលពីព្រឹកថ្ងៃទី១ ធ្នូ ឆ្នាំ ២០១១ ​ក្រោម​អធិបតីភាពលោកគាត ឈន់ ឧបនាយកមន្ត្រី រដ្ឋ​មន្ត្រី​ក្រសួងសេដ្ឋកិច្ចនិង​ហិរញ្ញវត្ថុ

ដឹកធ្ងន់​ពេក​​បែក​បាដាង​​ទៅ​មុខ​លែង​រួច​​​ឈរ​ស្ងៀមកកស្ទះ​​ចរាចរណ៍

Posted: 30 Nov 2011 11:41 PM PST

ទិដ្ឋភាពនៅកន្លែងស្ទះចរាចរណ៍
ក្រុងប៉ោយប៉ែត ៖ រថយន្តដឹកទំនិញសំពីង​សំពោង​ធ្ងន់លើសកំណត់ដែលថ្នាក់ដឹកនាំ​តែង​បាន​ ហាមដាច់ខាតមិនឱ្យកើតមាន និងដើម្បីការ​ពារ​ដល់អាយុជីវិតរបស់ពលរដ្ឋខ្លាច​មាន​គ្រោះ​ថ្នាក់​ជាយថា​ ហេតុនោះ​នៅ​តែ​​អ្នក​ខ្លះ​​មិន​អើ​ពើ​​ដដែល​ហើយ​សមត្ថ​កិច្ច​ក៏​​មិន​ រវីរវល់​​ថែម​ទៀត។ នៅ​ក្នុង​ទីប្រជុំជនក្រុងប៉ោយប៉ែតគេ​នៅតែ​សង្កេត​ឃើញ​ មានរថយន្តដឹកទំនិញសំពីង​សំពោង

កំណាត់​ផ្លូវលំ2ខ្សែ​​ទទួល​រង​ការ​ខូចខាត​ប្រជាពល​រដ្ឋ​ស្នើធ្វើ 50+50

Posted: 30 Nov 2011 11:39 PM PST

ផ្លូវដ៏ពិបាក
រាជធានីភ្នំពេញ ៖ ​កំណាត់​ផ្លូវ​លំ​​២ខ្សែ​​នៅ​ភូមិ​ប្ញស្សី​​ទី១​​ សង្កាត់​​ស្ទឹង​មានជ័យ ​ខណ្ឌ​មាន​ជ័យ ដែល​​​​ជាប្រភេទ​​ផ្លូវដីតាំង​ពីដើមមក​អត់​​ធ្លាប់មាន​ការចុះ​ចលនា​ជួសជុល ឬ​ស្ថាបនាថ្មី​ដោយ​មន្ត្រី​មូលដ្ឋាន​​ណាម្នាក់​នោះ ពេលនេះក្រុម​​ប្រជាពលរដ្ឋ​រស់នៅ​អមសងខាង​ផ្លូវ​បាន​សំណូម​​ពរ​​តាមរយៈ​​កោះ​ សន្តិភាព​​សុំឱ្យ​អាជ្ញា​ធរ​​​មូលដ្ឋាន​ចុះពិនិត្យ​សិក្សា​​​ ដើម្បី​ចលនា​ប្រជាព​ល​រដ្ឋ​​ស្ថាបនា​តាម

អបអរសាទរ​អតិថិជន​ឈ្នះ​រង្វាន់​ធំ​ក្នុង​កម្មវិធី​បាល់​សំណាង​តូ​តាល់

Posted: 30 Nov 2011 11:37 PM PST

ការប្រគល់រង្វាន់
រាជធានី​ភ្នំពេញ​ ៖ អបអរសាទរ​ដល់​អតិ​ថិជន​ទាំង​អស់​ដែល​មាន​ភ័ព្វ​សំណាង​បាន​ឈ្នះ រង្វាន់​ធំ​រថយន្ត​​Ford Fiesta​ ២០១១ ចំនួន​១​រង្វាន់​ និង​រង្វាន់​ម៉ូតូYamaha Fino២០១១​ ចំនួន​៥​រង្វាន់​នៅ​ថ្ងៃ​ទី​២៧​ វិច្ឆិកា ២០១១ ក្នុង​កម្មវិធី​បាល់​សំណាង​តូ​តាល់​ ។

ផ្នែក​រដ្ឋបាលព្រៃឈើក្រចេះបង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​បាន​6​ករណី​រយៈ​ពេល​5ថ្ងៃ

Posted: 30 Nov 2011 11:35 PM PST

ឈើដែលបានបង្រ្កាប
ខេត្ត​​ក្រចេះ ៖ រយៈ​ពេល​៥​ថ្ងៃ​ មន្ត្រី​ផ្នែក​រដ្ឋ​បាល​ព្រៃ​ឈើ​ក្រចេះ ​ធ្វើការ​រុក​រក​បង្ក្រាប​បទ​ល្មើស​ព្រៃ​ឈើ​បាន​៦​ករណី​នៅ​កន្លែង​ផ្សេង​ គ្នា​ ក្នុង​ដែន​សមត្ថ​កិច្ច​ និង​រឹប​អូស​បាន​ឈើ​ប្រណីត​និង​សាច់​សត្វ​ព្រៃ​មួយ​ចំនួន ។

កំពុង​​ឈរ​​​​បោក​​​កណ្តាប់​ស្រូវ​​ជន​3​នាក់​​​មក​ព្រួត​គ្នា​​​វាយ​​របួស​ធ្ងន់​

Posted: 30 Nov 2011 11:34 PM PST

​ខេត្ត​កំពង់​ស្ពឺ ៖ ស្ត្រី​​ម្នាក់​​​​បាន​ត្រូវ​​ជន​​​មិន​​ស្គាល់​មុខ​៣​នាក់​​​​វាយ​​​​ ឱ្យដួល​សន្លប់​​នៅ​នឹង​​កន្លែង ​​​​ខណៈ​​ពេល​កំពុង​​ឈរ​​បោក​​​​ស្រូវ​​​នៅ​​​​ក្រោម​ផ្ទះ ​​​បណ្តាល​ឱ្យរង​​របួស​ជា​ទម្ងន់​​​នៅ​ខ្នង​ ស្មា​ខាង​​ឆ្វេង​​​​ និង​​​​ឆ្អឹង​​​ថ្ពាល់​​​ខាង​ស្តាំ។ ហេតុការណ៍​​​​​នេះ​បាន​កើត​​ឡើង​​​កាលពី​​​​វេលា​​​ម៉ោង​​​​៦​និង​៥០​នាទី​​ ​ល្ងាច​​​​ថ្ងៃទី​​២៧ ​វិច្ឆិកា​ ​នៅ​​ភូមិ​​​ត្រពាំង​​​លើក​​ សង្កាត់​​​​ច្បារ​មន​​ ក្រុង​​ច្បារ​មន​​។​

ភ្នាក់​ងារ​​ប្រ​ឆាំង​​ការ​​ប្រើ​ប្រាស់​​សារ​ធាតុ​​ញៀន​ពិភព​លោក​ពិ​និត្យ​​មើល​ឡើង​​វិញ​ច្បាប់​​ប្រ​ឆាំង​​សា​រធាតុ​​ញៀន​​

Posted: 30 Nov 2011 11:24 PM PST

កាល​ពី​ពេល​ថ្មី​ៗ​កន្លង​មក​នេះ​ភ្នាក់​ងារ​ប្រ​ឆាំង​នឹង​សារ​ធាតុ​ញៀន​ពិភព​លោក​ហៅ​កាត់​ WADA​ បាន​បើ​ក​នីតិ​វិធី​ពិ​និត្យ​សើ​រើ​ឡើង​វិញ​នូវ​ច្បាប់​សាកល​របស់​ខ្លួន ​ពោល​គឺ​បន្ទាប់​ពី​មាន​ផ្ទុះ​រឿង​ចម្រូង​ចម្រាស​លើ​បម្រាម​អូ​ឡាំ​ពិក​។ WADA​គ្រោង​នឹង​កោះ​ហៅ​សមា​ជិក​របស់​ខ្លួន​ទាំង​អស់​ឲ្យ​ចូល​រួម​នៅ​ក្នុង​កិច្ច​ប្រ​ជុំ​មួយ​ដើម្បី​ស្នើ​សុំ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​មួយ​ចំនួន​នៅ​មុន​ការ​ពិ​និត្យមើល​ឡើង​វិញ​នូវ​ច្បាប់​ប្រ​ឆាំង​នឹង​ការ​ប្រើ​ប្រាស់​សារ​ធាតុ​ញៀន​ពិ​ភព​លោក​។

នាង​សា​រ៉ា​ប៉ូ​វ៉ា​​ស្ថិត​នៅ​​លំ​ដាប់​លើ​​គេ​ក្នុង​បញ្ជី​​ឈ្មោះ​អត្ត​​ពលិក​ដែល​​គេ​រក​មើល​​ច្រើន​ជាង​​គេ​បំ​ផុត​របស់​​គេ​ហទំព័រ​​អន្តរជាតិ​​Bing.comប្រចាំ​​ឆ្នាំ​​២០១១​

Posted: 30 Nov 2011 11:18 PM PST

នាង​ម៉ា​រី​យ៉ា សារ៉ា​ប៉ូ​វ៉ា​
គេ​ហទំព័រ​ស្រាវ​ជ្រាវ​ព័ត៌មាន​អន្តរជាតិ​ Bing.comបាន​ចេញ​ផ្សាយ​បញ្ជី​ឈ្មោះ​ជន​ដែល​ដែល​គេ​រក​មើល​ច្រើន​ជាង​គេ​បំ​ផុត​ប្រ​ចាំ​ឆ្នាំ​២០១១​( The Top Searches of 2011) ដោយ​ក្នុង​នោះ​នាង​ម៉ា​រី​យ៉ា សារ៉ា​ប៉ូ​វ៉ា​ស្ថិត​នៅ​លំ​ដាប់​លើ​គេ​គឺ​ជា​អត្ត​ពលិក​ដែល​ប្រិយ​មិត្ត​អ្នក​អាន​ស្វែក​រក​មើល​ច្រើន​ជាង​គេ​បំ​ផុត​ប្រ​ចាំ​ឆ្នាំ​២០១១។ សម្រាប់​នាង​សា​រ៉ា​ប៉ូ​វ៉ា​

រដ្ឋ​នេ​​វ៉ា​ដា​ និង​​រដ្ឋ​កា​លី​​ហ្វ័រនី​ញ៉ា​​​រួម​គ្នា​ដេញ​ថ្លៃ​​ធ្វើ​ម្ចាស់​ផ្ទះ​​កីឡា​អូ​ឡាំ​ពិក​​រដូវ​រងា​ឆ្នាំ​​2022​

Posted: 30 Nov 2011 11:13 PM PST

ទិដ្ឋ​ភាព​អំ​ឡុង​ពេល​នៃ​ការ​ប្រកួត​អូ​ឡាំពិក​រដូវ​រងារ​នៅ​ Salt Lakeសហរដ្ឋ​អាមេរិក​កាល​ពី​ឆ្នាំ​២០០២
រដ្ឋ​នេ​វ៉ាដា​បាន​ព្រម​ព្រៀង​គ្នា​ជា​មួយ​បណ្តា​មន្ត្រី​នៅ​រដ្ឋ​កា​លី​ហ្វ័រ​នី​ញ៉ា​ដើម្បី​សហ​ការ​ចូល​រួម​ដេញ​ថ្លៃ​ធ្វើ​ម្ចាស់​ផ្ទះ​ប្រកួត​កីឡាអូឡាំ​ពិក​រដូវ​រងា​ឆ្នាំ​២០២២​ដោយ​កំណត់​ទី​តាំង​រៀប​ចំ​នៅ​តំបន់​រមណីយដ្ឋាន​បឹង​ទឹក​សាប​ Lake Tahoeក្នុង​រដ្ឋ​នេ​វ៉ា​ដា​។ មន្ត្រី​របស់​រដ្ឋ​ទាំង​ពីរ​សង្ឃឹម​ថា កិច្ច​សហ​ការ​នេះ​សង្ឃឹ​ម​នឹង​នាំ​យក​ព្រឹត្តិការណ៍​នេះ​មក​កាន់​ទី​កន្លែង​ដែល​ធ្លាប់​រៀប​ចំ​ធ្វើ​ម្តង​កាល​ពី​ឆ្នាំ​១៩៦០។

ការឆ្លើយ​តប​​របស់​ក្រសួង​ការពារជាតិ​​ថៃ ដើម្បី​​​សម្រេច​ថា ​​ប្រជុំ GBC ​នៅ​ពេល​ណា​​​នោះអត់ទាន់​មានទេ​

Posted: 30 Nov 2011 11:10 PM PST

​រាជធានីភ្នំពេញ​​​​​ ៖ គិតត្រឹមវេលា​ម៉ោង១០​និង៣០នាទីព្រឹក​ថ្ងៃទី១ ធ្នូ​នេះ ក្រសួងការពារថៃ នៅមិន​ទាន់បាន​ឆ្លើយតប​ជាផ្លូវ​ការនៅ​ឡើយ​ទេ លើសំណើ​កម្ពុជាជា​ម្ចាស់ផ្ទះ ដែល​កំណត់​ពេល​ប្រជុំ​គណៈកម្មា​ធិការ​ព្រំដែន​ទូទៅ​កម្ពុជា-ថៃ GBC ពីថ្ងៃទី២០ ដល់ថ្ងៃទី​២៥ ធ្នូ ខាងមុខ​នោះ​។ នេះបើ​យោងតាម​អ្នកនាំ​ពាក្យ​ក្រសួង​ការពារ​ជាតិកម្ពុជា លោក​ឧត្តមសេនីយ៍​ឯក​ឈុំ សុជាតិ ដែល​ថ្លែង​​

ចោរ​​៦​នាក់​​​ស្ពាយ​​កាំភ្លើង​​អាកា​​ចូល​ប្លន់​​ផ្ទះ​​​​អ្នក​គ្រូពេទ្យ​​​នៅជន​បទ​​​ប្រមូល​ទ្រព្យ​សម្បត្តិ​​​ក្រាស់​ក្រែល​

Posted: 30 Nov 2011 11:10 PM PST

លំនៅឋានរងការចោរចូលប្លន់
​ខេត្តព្រះសីហនុ​​​​​ ៖ ក្រុមចោរ​៦​នាក់ ប្រដាប់​ដោយ​កាំភ្លើង​អាកា​៤​ដើម បាន​ឆ្មក់​ចូល​ប្លន់ផ្ទះ​អ្នកគ្រូ​ពេទ្យ​ម្នាក់ យក​ទ្រព្យ​សម្បត្តិ​​ក្រាស់​ក្រែល​កាលពី​វេលា​ម៉ោងជាង​៩យប់​ថ្ងៃទី​៣០ វិច្ឆិកា ២០១១ នៅចំណុចភូមិវាលក្រៅ ឃុំ​កំពង់​សិលា ស្រុកកំពង់សិលា ខេត្តព្រះ​សីហនុ បង្ក​​ឱ្យ​​មានការ​ភ្ញាក់​ផ្អើល​​​​​ និង​ភ័យ​​​​ខ្លាច​​​យ៉ាង​ខ្លាំង​ពី​សំណាក់​​​អ្នកភូមិ ​​ប៉ុន្តែ​មិន​​​រំខាន​ដល់​ប៉ូលិស​​ទេ គឺ​​​ត្រជាក់​ល្ហឹម

កីឡាករ​​​តឺន្នីស​​​​កោ​សក់​​ដោយ​​ការ​ភ្នាល់​​​ជាមួយ​​​គ្រូ​បង្ហាត់​​​

Posted: 30 Nov 2011 10:59 PM PST

​កីឡាករ​​តឺន្នីស​​​ជន​ជាតិ​​ឆេក ថូ​ម៉ាស់ ប័រ​ឌីស ​និង​រូប​កំពុង​កោរ​សក់​
លោក​​ថូ​ម៉ាស់ ប័រ​ឌីស​ ​កីឡាករ​​តឺន្នីស​​​ជន​ជាតិ​​ឆេក​ ធ្វើ​​តាម​​កិច្ច​​សន្យា​​ដែល​ភ្នាល់​​ជាមួយ​​​គ្រូ​​បង្ហាត់​​ ខណៈពេល​ប្រកួត​​​​«​​​វីម​បល​​ដុន​»​ ដោយ​​​កោសក់​​ក្បាល​​​​​ រួម​​ទាំង​ថត​​បង្ហាញ​​នៅ​ក្នុង​​​គេហ​ទំព័រ​​​របស់​ខ្លួន​​ ក្រោយ​​ពី​ខ្លួន​​​ក្លាយ​​ជា​ភាគី​ចាញ់​​ក្នុង​ការ​​​ភ្នាល់​ជា​​មួយ​​គ្រូ​បង្ហាត់​ផ្ទាល់ ។​ ​លោក​ប័រ​ឌីស​ បាន​​ថតរូប​​​ខណៈ​ពេល​កំពុង​​​​កោសក់​​បង្ហាញ​​​នៅ​ក្នុង​គេហទំព័រ​ រួម​ទាំង​​​​បញ្ជាក់​​​ថា «​​​ភ្នាល់​​​គឺភ្នាល់​​ ខ្ញុំ​​​និង​លោក​​​ គ្រូ​ប៉ា បាន​​ភ្នាល់​​​គ្នា​ថា ប្រសិន​​​បើ​ខ្ញុំ​​​ឆ្លង​ចូល​ទៅ​លេង​​​​ក្នុង​​​តឺន្នីស «​​​អេធី​ភី វើល​ ធួរ​ ហ្វាយ​​ណល»​​ (ATP WORLD TOUR FINAL)

កាមរី​​បុកគូទ​រ៉ឺ​ម៉ក​ត្រាក់ទ័រ​​ដឹក​ស្រូវ​ទម្ងន់​​10តោន​ពី​ក្រោយ​ស្លាប់ពីរ​របួស​ធ្ងន់​1

Posted: 30 Nov 2011 10:53 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្ត​បន្ទាយមានជ័យ ៖ មានឧប្បត្តិហេតុ​គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឱ្យរន្ធត់មួយបានកើត​ ឡើងរវាងរថយន្តកាមរីបោះពួយបុកគូទរ៉ឺម៉ក​ត្រាក់ទ័រ​ដឹកបាវស្រូវពីក្រោយ ដែលឈប់​ចត​នៅស្ងៀមពេញមួយទំហឹង​ លាន់ឮដូចរន្ទះទាំង​យប់ បណ្តាលឱ្យអ្នកជិះក្នុងរថយន្តចំនួន៣ នាក់មានស្លាប់ និងរបួសធ្ងន់ធ្ងរ។​

អ៊ុយ​ក្រែន​​​សម្លាប់​​​ឆ្កែ​និង​​ឆ្មា​​​អបអរ​​ការ​ប្រកួត​​​បាល់ទាត់​​​​យូរ៉ូ​2012

Posted: 30 Nov 2011 10:51 PM PST

​​​ឆ្កែ ​និង​ឆ្មា​​ដែលត្រូវ​​គេ​សម្លាប់​ដាក់​​គរ​លើ​គ្នា​​
ចាត់ទុក​ថា​​ជា​រូប​ភាព​​​​គួរ​ឱ្យ​​​​តក់​ស្លុត​​ ក្នុង​​​​ពេល​​​​ប្រទះ​​ឃើញ​​​ឆ្កែ ​និង​ឆ្មា​​ដេក​​ងាប់​​គរ​លើ​គ្នា​​ និង​ជា​​​ផ្នែក​​​មួយ​នៅ​ក្នុង​​​នយោ​បាយ​​របស់​ប្រទេស​​អ៊ុយ ក្រែន​​​​​ ខណៈ​​ត្រៀម​​​ធ្វើ​ជា​​​​​ម្ចាស់​ផ្ទះ​​រៀបចំ​​​ការ​ប្រកួត​​​​បាល់ទាត់​​ដណ្តើម​​​ជើង​ឯក​​យូរ៉ូ​​​២០១២​ រួម​ជាមួយ​ប្រទេស​​ប៉ូឡូញ នៅ​ឆ្នាំ​ក្រោយ ​។ ​អាជ្ញាធរ​​ប្រទេស​​​អ៊ុយ​ក្រែន ​​ចេញ​​បញ្ជា​​​ឱ្យ​សម្លាប់​​ឆ្កែ​​និង​ឆ្មា​​​ដែល​​​គ្មាន​​​ម្ចាស់​​​​ប្រហែល​១.០០០​​ក្បាល​​​នៅ​​តាម​​ផ្លូវ​​​​សាធារណៈ​​​ដើម្បី​បង្កើត​ឱ្យ​មាន​​បរិយា​កាស​ល្អ​ប្រសើរ​​​​ស្វាគមន៍​​​​កីឡាករ​បាល់​​​​ទាត់​​​សរុប​​​​ចំនួន​​១៦​ប្រទេស

តាក់ស៊ីបុក​ទ្រុង​ត្រាក់​ទ័រ​​ចត​ចិញ្ចើម​ផ្លូវ​​ស្លាប់​ម្នាក់​ របួសធ្ងន់​២​នាក់​

Posted: 30 Nov 2011 10:48 PM PST

សពជនរងគ្រោះ
ខេត្ត​បន្ទាយមានជ័យ ៖ រថយន្ត​តាក់​ស៊ី​បុក​ទ្រុង​ត្រាក់​ទ័រ​​ចត​លើ​ចិញ្ចើម​​ផ្លូវ​​ បណ្តាល​ឱ្យ​ស្លាប់​ម្នាក់ រង​របួស​ធ្ងន់​២​នាក់ ​ដែល​ហេតុ​ការណ៍​​នេះ​កើត​ឡើង​​កាលពីវេលា​ម៉ោង​៨​យប់​ថ្ងៃទី​​៣០ វិច្ឆិកា ​២០១១ លើ​​កំណាត់​ផ្លូវ​​ជាតិ​លេខ​៥ ចំណុច​សាលា​អ៊ិន​តាំ​ស្ថិត នៅ​សង្កាត់ទឹកថ្លា ​​ក្រុង​សេរី​សោភ័ណ។

រថយន្ត​​ស៊ីទែន​​​​បើក​​ថយ​​ក្រោយ ​​កិន​​​ក្បាល​​​យុវសិស្ស​​​សាលា​​ស្លាប់​​ម្នាក់​ក្រោមភ្លាម

Posted: 30 Nov 2011 10:46 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្ត​កំពង់​ឆ្នាំង ៖​​ នារី​ក្រមុំ​​ម្នាក់ត្រូវ​​​​បាន​​រថយន្ត​​​​ធុន​​​ស៊ីទែន​​ថយ​ក្រោយ​​កិន​​ ​បែក​ក្បាល​​​​ស្លាប់​ក្រោម​រថយន្ត​​​ភ្លាម​​​ខណៈ​​ដែល​​​រូប​នាង​​​បាន​​ ជិះ​ម៉ូតូឌុប​​ម្តាយ​​​មក​ពី​ផ្សារ​​​​​​កំពង់​ឆ្នាំង​ ។ ហេតុ​ការណ៍​​​គ្រោះ​ថ្នាក់​​អកុសល​​​នេះ​បាន​កើត​ឡើង​​នៅ​វេលា​​​ម៉ោង​៧​​ និង​១៥​នាទី​​​​ព្រឹក​ថ្ងៃទី​​​១ ខែធ្នូ​ ​នៅ​តាម​​​បណ្តោយ​​​ផ្លូវ​ជាតិ​​​លេខ៥​ ត្រង់​ចំណុច​​​ភូមិ​​​​ស្រះ​កែវ ឃុំ​មេលំ ស្រុក​បរិបូណ៍ ។

ម៉ូតូ​​បុកគ្នា​លាន់​​ដូចរន្ទះ​​រងរបួស​ធ្ងន់1​ស្រាល2

Posted: 30 Nov 2011 10:44 PM PST

នៅកន្លែងកើតហេតុ
ខេត្ត​​​ស្ទឹងត្រែង ៖ ​ឧប្បត្តិហេតុគ្រោះថ្នាក់ ចរា​ចរណ៍មួយបានកើតឡើងរវាងម៉ូតូ និងម៉ូតូ​ដែល​បុក​គ្នាពេញទំហឹងបណ្តាលឱ្យបុរស​ម្នាក់​របួសធ្ងន់ និងបុរស២នាក់ទៀតរងរបួសស្រាល ត្រូវបាននគរ​បាលចរាចរដឹកទៅសង្គ្រោះ។ ហេតុការណ៍នេះបានកើតឡើងនៅចំណុចមុខវត្តស្រះកែវមុនីវណ្ណ ភូមិថ្មលាត សង្កាត់​ស្រះ​ឬស្សី ក្រុងស្ទឹងត្រែង កាលពីវេលាម៉ោង១១ និង១៥នាទីព្រឹក ថ្ងៃទី៣០

ប៉ូលិស​ស្រុក​បន្ទាយ​​​មាស​តាម​ប្រ​មាញ់​​ក្រុម​ចោរ​ជិះ​​​កង់​ដើរ​ប្លន់​ក្នុង​ភូមិ​សាស្ត្រ

Posted: 30 Nov 2011 10:42 PM PST

ជនជាប់សង្ស័យ
ខេត្ត​កំពត ៖​ ​ក្រុម​ចោរ​ប្លន់​ប្រ​​ដាប់​ដោយ​​​កាំ​បិត​ និង​ពូ​ថៅ​ចំនួន​២​នាក់ ​​បាន​ត្រូវនគរ​បាល​ស្រុក​បន្ទាយ​មាស​ចាប់​ខ្លួន​ជា​បន្ត​បន្ទាប់​​​ពី​បទ​ ធ្វើ​សកម្ម​ភាព​ប្លន់​​​ប្រ​ជា​ពលរដ្ឋ​​​នៅកន្លែង​ផ្សេងៗ​ពី​គ្នា​។​ លោក​ស្រ៊ុន ឡាំ អធិ​ការ​នគរ​បាល​​​ស្រុក​បន្ទាយ​មាស​ បាន​​ឱ្យ​ដឹង​ថា ជន​​ទាំង​២​នាក់ ​នេះ ម្នាក់​ឈ្មោះ​សោម ញិប អាយុ​៤៤​ឆ្នាំ ​អតី​ត​យោធា​​នៅ​ស្រុក​បន្ទាយ​មាស មាន​ស្រុក​កំណើត​នៅ​ភូមិ​ព្រៃ​ក្រ​

កម្ម​ករ​សំណង់​ដេក​ស្លាប់​​​សង្ស័យ​គាំង​បេះ​ដូង​

Posted: 30 Nov 2011 10:40 PM PST

សពកម្មករ
រាជធានីភ្នំពេញ ៖​ បុរស​កម្ម​ករ​សំណង់​​​​ម្នាក់​បាន​ដេក​ស្លាប់​​នៅក្នុង​ខ្ទម​មុខ​ផ្ទះ​ជួល​ មួយ​ហើយ​​គេ​សង្ស័យ​ថា បណ្តាល​មក​ពី​ជំងឺ​គាំង​បេះ​ដូង​។ ក្រោយ​ពេល​សមត្ថ​កិច្ច​​​ធ្វើ​កោ​សល្យ​វិច័យ​រួច​​ សព​ត្រូវ​​ក្រុម​​គ្រួ​សារ​​នាំ​យក​ទៅ​ធ្វើ​បុណ្យ​​នៅ​ឯ​ស្រុក​កំណើត​ខេត្ត​ ​កំពត​។ ហេតុ​ការណ៍​នេះ​​​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២៩ វិច្ឆិកា ឆ្នាំ​២០១១ នៅ​​ផ្ទះ​ជួលក្នុង​​ភូមិ​​តា​​សេក សង្កាត់​

លួច​ម៉ូតូ​​តាំងពី​ខែ​កក្កដា ​លក់​ស៊ី​​ចាយ​អស់​​ដើរ​កាត់​កន្លែង​លួច​ត្រូវចាប់​ខ្លួន

Posted: 30 Nov 2011 10:36 PM PST

ជនជាប់សង្ស័យ
រាជធានីភ្នំពេញ ៖ ​ជន​សង្ស័យ​​លួច​ម៉ូតូ​​​២​នាក់​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ជា​បន្ត​បន្ទាប់​​ កាល​ពី វេលា​ម៉ោង​៦​ល្ងាច ថ្ងៃទី​​៣០ វិច្ឆិកា ​នៅ​ក្នុង​សង្កាត់​​ទួល​សង្កែ ​បន្ទាប់​ពី​​ធ្វើ​សកម្ម​ភាព​លួច​ម៉ូតូ​​ម៉ាក​ឌ្រីម C125 ស៊េរី​២០១១ មួយ​គ្រឿង ​កាលពី​ថ្ងៃទី​២៤ កក្កដា ឆ្នាំ​​២០១១ កន្លង​មក។ ​ជន​សង្ស័យ​​ដែលត្រូវចាប់​ខ្លួន ១-ឈ្មោះ​​អ៊ឹង ​រតនា ហៅ​ខ្ចៅ ភេទ​ប្រុស អាយុ​២១​ឆ្នាំ ​ស្នាក់​នៅ​​ផ្ទះ​ជួល​ភូមិ​ទួល​

​អ៊ី​ស្រាអែល​បញ្ចេញ​​​មូលនិធិ​​​ឱ្យអាជ្ញាធរ​​ប៉ាឡេស្ទីន​​វិញ​

Posted: 30 Nov 2011 10:16 PM PST

​​ប្រទេស​អ៊ីស្រាអែល​ក្រោម​ការ​គាបសង្កត់​​​របស់​សហគមន៍​អន្តរជាតិ​​បាន​សម្រេច​​កាល​ពី​ថ្ងៃទី​​៣០ វិច្ឆិកា លុប​ចោល​​ការ​ផ្អឹបទុក​ប្រាក់​ពន្ធ​​​គយ ដែលប្រមូលសម្រាប់​​អាជ្ញាធរ​ប៉ាឡេ​ស្ទីន​។​ ក្នុង​​សេចក្តី​​​​ប្រកាស​មួយរដ្ឋាភិបាល​​អ៊ី​ស្រាអែល​​និយាយ​ថា​ រដ្ឋាភិបាល​​របស់​លោក​​បេន​ចា​មីន នេ​តាន់​យ៉ាហ៊ូ ​​បាន​​អនុម័ត​​​​ឱ្យ​​មាន​ការ​​ផ្ទេរ​​មូលនិធិ​ឡើងវិញ ដែល​មាន​ប្រមាណជា​​១០០លានដុល្លារ ក្នុង​​​មួយខែ​។​

ទី​ក្រុង​វី​យែន​ប្រ​ទេស​អូ​ទ្រីស​​ជា​រដ្ឋ​ធានី​គួរ​ឱ្យ​ចង់​រស់​នៅ​បំផុត​

Posted: 30 Nov 2011 08:05 PM PST

ទី​ក្រុង​វី​យែន នៃ​ប្រ​ទេស​អូ​ទ្រីស
តាម​សារ​ព័ត៌​មាន​ប​រ​ទេស ​ផ្សាយ​ថ្ងៃ​ទី​៣០ វិច្ឆិកា ​​ឱ្យ​ដឹង​ថា ទី​ក្រុង​វី​យែន នៃ​ប្រ​ទេស​អូ​ទ្រីស ត្រូវ​បាន​ជ្រើស​រើស​​ជា​រដ្ឋ​ធានី​គួរ​​ឱ្យ​​​ចង់​រស់​នៅ​បំផុត​នៅ​លើ​ពិ​ភព​លោក ប្រ​ចាំ​ឆ្នាំ​២០១១ ខណៈ​ពេល​ក្រុង​​បាកដាដ នៃ​ប្រ​ទេស​អ៊ី​រ៉ាក់ ស្ថិត​ក្នុង​តំណែង​ជា​ទី​ក្រុង​គួរឱ្យ​ភ័យ​ខ្លាច​នៅលើ​ពិ​ភព​លោក​។​ ក្រុម​ហ៊ុនទីប្រឹក្សា​ «មែរ៍​សឺ​ហ្គ្រុប» បាន​ចុះ​ផ្សាយ​​លទ្ធ​ផល​ស្រាវ​ជ្រាវ​ទី​ក្រុង​គួរ​ឱ្យ​ចង់​ស្នាក់​​​អាស្រ័យ​​នៅ​លើ​ពិ​ភព​លោក

អតីត​​ប្រធានាធិបតី​​ទុយនីស៊ី​​​កាត់ទោស​​​កំបាំង​​មុខ​ពីបទ​ធ្វើ​​​​ទារុណ​កម្ម​

Posted: 30 Nov 2011 08:02 PM PST

លោកបេន​អាលី និង​​ភរិយា​
​​តុលាការ​​​​យោធា​ទុយនីស៊ី​​​កាលពីថ្ងៃទី​​​៣០ វិច្ឆិកា ​​​​​បានកាត់ទោសកំបាំង​មុខ​​​អតីតប្រធា​នា​ធិប​តី​​​លោក​​​ហ្ស៊ីនបេន​​​អាលី ដាក់​គុក​​​​៥​ឆ្នាំ ​​ពីបទ​ធ្វើ​​ទារុណ​កម្ម​​​កាលពីឆ្នាំ​​​​១៩៩១​។​ លោក​បេនអាលី ​បានចាកចេញពី​អំណាច​​កាល​ពីថ្ងៃទី​​​​​១៤ ​មករា ​​បន្ទាប់ពី​​ការបះបោរ​​ប្រជា​ជន​​​ ហើយ​បាន​​ភៀសខ្លួន​​​​​ទៅកាន់​​អារ៉ាប៊ីសា​អូឌីត ជាមួយគ្រួសារ​របស់​​លោក​។ ​ភរិយា និង​​រូប​លោកត្រូវ​​បានកាត់ទោស​​​​កំបាំងមុខ​រួច​ហើយ​​​ដាក់​គុក​​យ៉ាង​យូរ​​​ពីបទ​​ពុករលួយ​។​

ផ្សព្វ​ផ្សាយ​ខ្លឹម​សារ​ច្បាប់​ប្រឆាំង​អំពើ​ពុក​រលួយ​ដល់​​មន្ត្រី​​គ្រប់​លំដាប់​ថ្នាក់​

Posted: 30 Nov 2011 07:57 PM PST

ខេត្តព្រៃវែង ៖ កាលពី​ព្រឹក​ថ្ងៃទី​២៨ វិច្ឆិកា ​កន្លង​ទៅ​នេះ ​ក្នុង​ក្លឹប​កីឡា​​ខេត្ត​​មាន​រៀបចំ​​ក​ិច្ច​ប្រជុំ​​ផ្សព្វផ្សាយ​​ច្បាប់​ ស្តីពី​​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​​ និង​​វិសោធន​កម្ម​ច្បាប់​ស្តីពី​ការ​ប្រឆាំង​​អំពើ​ពុក​រលួយ​​ក្រោម​ អធិបតីភាព​លោក​ឆាយ សាវុធ ​អនុ​ប្រធាន​អង្គ​ភាព​ប្រឆាំង​​អំពើ​ពុក​រលួយ។ ​អញ្ជើញ​ចូល​រួម​ក្នុងពិធី​​​នេះ​មាន​លោក​សុខ យាត តំណាង​​ក្រុ​ម​ប្រឹក្សា​​ខេត្ត និង​គណៈ​​អភិ​បាល​​ខេត្ត​​

ប៉ុស្តិ៍រដ្ឋបាល​​វាលវង់​​ស​ម្ពោធ​ដាក់ឱ្យ​​ប្រើ​ប្រាស់​​ជា​ផ្លូវ​ការ​ជំនួយ​របស់​អូស្ត្រាលី

Posted: 30 Nov 2011 07:56 PM PST

ទិដ្ឋភាពក្នុងពិធី
ខេត្តកំពង់ចាម ៖ ពិធីសម្ពោធដាក់ឲ្យ​ប្រើ​ប្រាស់ជាផ្លូវ​ការ​នូវ​អគារប៉ុស្តិ៍នគរបាលរដ្ឋបាល​ វាល​វង់ ស្ថិត​នៅភូមិទី២ សង្កាត់វាលវង់ ក្រុង​កំពង់​ចាម ត្រូវ​បាន​ប្រារព្ធ​ឡើង​នា​ព្រឹក​ថ្ងៃទី៣០ វិច្ឆិកា ២០១១ ក្រោមអធិបតី​ភាព​លោក​ឧត្តម​សេនីយ៍ឯក ម៉ក់ ជីតូ ប្រធាន​នាយកដ្ឋាន​កណ្តាល​នគរ​បាល​យុត្តិធម៌តំណាងឲ្យ​លោក​នាយ​ឧត្តម​សេនីយ៍ នេត សាវឿន អគ្គស្នងការ​នគរ​បាល​ជាតិ ។

រយៈ​ពេល​​៣​ម៉ោង​​​ចោរ​លួច​ និង​ប្លន់​​ម៉ូតូ​ចំនួន​២​គ្រឿង​​បាន​ដោយ​សុវត្ថិ​ភាព​នៅ​ខណ្ឌ​សែន​សុខ

Posted: 30 Nov 2011 07:50 PM PST

លោកតាដែលត្រូវចោរប្លន់យកម៉ូតូ
រាជធានីភ្នំពេញ ៖ លោក​តា​ឈ្មោះ​​ហង្ស គីម​ហៃ អាយុ​​៦៣​ឆ្នាំ មាន​ទី​លំនៅ​ផ្ទះ​ជួល​ក្នុង​ភូមិ​​គោក​ឃ្លៀង ​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ​ត្រូវ​ក្រុម​ចោរ​មាន​គ្នា​​៤​នាក់​ស្ទាក់ផ្លូវ​ ហើយ​ធ្វើ​សកម្ម​ភាព​ព្រួត​គ្នា​វាយ​​រហូត​ដល់​​ទ្រម​ខ្លួន និង​​​បែក​ចិញ្ចើម​​ ប្លន់​​យក​ម៉ូតូ​​វីវ៉ា​១​គ្រឿង​​​របស់​គាត់​ គេច​ខ្លួន​បាត់​​ដោយ​សុវត្ថិ​ភាព​។ ​ករណី​នេះ​​បាន​កើតឡើង​​កាលពីវេលា​​ម៉ោង​៧​យប់​ថ្ងៃ​ទី​៣០ វិច្ឆិកា ២០១១ ​

លោក​ងួន ញ៉ិល អនុប្រធានទី​1រដ្ឋ​សភា​ទទួល​ជួប​ពិ​ភា​ក្សា​ការ​ងារ​ជា​មួយ​មន្ត្រី​APF

Posted: 30 Nov 2011 07:49 PM PST

រាជធានី​ភ្នំពេញ​ ៖ កាលពី​ព្រឹក​ថ្ងៃទី​៣០​ វិច្ឆិកា ឆ្នាំ២០១១ លោក​ងួន ញ៉ិល អនុប្រធាន​ទី១នៃ​រដ្ឋ​សភា​បាន​អនុ​ញ្ញាត​ឱ្យ​លោក​Jean Luclala មន្ត្រី​រដ្ឋ​បាល​សភា​នៃ​ប្រទេស​និយាយ​ភាសា​បារាំង​ APF និង​សហការី​ចូល​ជួប​ពិភាក្សា​ការ​ងារ​នៅ​វិមាន​រដ្ឋ​សភា​។ កិច្ច​ពិភាក្សា​នេះ​បាន​ផ្តោត​សំខាន់​ទៅ​លើ​ការ​រៀប​ចំ​កិច្ច​ប្រជុំគណៈ​ កម្មា​ធិការ​អចិន្ត្រៃ​យ៍ ​APF ដែល​នឹង​ប្រ​ព្រឹ​ត្ត​ទៅ​នៅខែ​កុម្ភៈហើយ​

​ដាក់​​នាវាស្រា​វជ្រាវ​​​​វិទ្យាសាស្ត្រ​​​កសាង​នៅចិន​ទៅក្នុង​ទឹក​

Posted: 30 Nov 2011 07:41 PM PST

នាវា​ស្រាវ​ជ្រាវ​​​​វិទ្យា​សាស្ត្រ​ថ្មីរបស់​​​ចិន​
​នាវា​ស្រាវជ្រាវ​​វិទ្យាសាស្ត្រ​​​​ថ្មី​​ផលិត​​​ដោយ​ប្រទេសចិន ឈ្មោះ​​​ KEXUE បាន​​​លើក​​ដាក់​​ទៅ​ក្នុង​​​ទឹក​កាលពីថ្ងៃទី​​​៣០ ​វិច្ឆិកា ​​ក្នុងខេត្ត​​​ហ៊ូ​បី ភាគ​កណ្តាលចិន​។​ លោក YU JIANJUN វិស្វករ​ដែលដឹកនាំ​​​​កម្មវិធី​​កសាង​​​នាវា​នេះ​​គូស​បញ្ជាក់​​​ថា នាវា​ KEXUE មាន​បណ្តោយ​​​​ប្រវែង​​​៩៩,៦ម៉ែត្រ ​​និង​​ទទឹង​​១៧,៨​ម៉ែត្រ ​​បំពាក់ដោយ​​​ប្រព័ន្ធ​​ជុំរុញ​​អគ្គិ​សនី​​​​ជា​ប្រព័ន្ធ​ថ្មី​មួយ​ដែល​ពុំទាន់​​មានការប្រើ​ប្រាស់​​​នៅឡើយ​​លើពិភពលោក​សម្រាប់​បណ្តា​នាវា​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​។​​

​ប្រទេសអង់​គ្លេស​បិទស្ថានទូត​​អ៊ី​រ៉ង់ប្រចាំ​​ក្រុង​ឡុងដ៍​

Posted: 30 Nov 2011 07:37 PM PST

ស្ថានទូត​​អ៊ីរ៉ង់​​ប្រចាំ​​​ទីក្រុងឡុងដ៍
​ប្រទេស​អង់​គ្លេស​​​​បានចេញបញ្ជា​​​​កាលពី​ថ្ងៃទី​​​៣០ វិច្ឆិកា ​បិទស្ថានទូត​អ៊ី​រ៉ង់​ប្រចាំ​​ទីក្រុងឡុងដ៍​​ហើយ​​បណ្តេញ​​បុគ្គលិក​នៃ​​​ស្ថានទូតនេះ​​ បន្ទាប់​ពី​ការ​​លុក​ចូល​​​អុកឡុក​​ស្ថានទូត​អង់​គ្លេស​​ប្រចាំ​ទីក្រុង​​តេហេរ៉ង់ ដោយពួក​​​បាតុករដែល​​បរិហារ​​​ទណ្ឌ​កម្ម​​ថ្មីៗ​​របស់​អង់​គ្លេស​។​ លោក WILLIAM HAGUE រដ្ឋ​មន្ត្រី​​ការ​បរទេស​​អង់​គ្លេស​​​ប្រកាស​ម្យ៉ាង​​ទៀត​​​ពី​ការ​ដក​​បុគ្គលិក​​​ការទូត​របស់ខ្លួន​​​ទាំង​អស់​​ដែលមានវត្ត​មាន​​​នៅអ៊ីរ៉ង់

សម្តេច​តេជោ​​​​ហ៊ុន សែន ​​អញ្ជើញ​​​ជាអធិបតី​​​​ប្រារព្ធ​ពិធី​បើកការដ្ឋាន​​​​ស្ថាបនា​ផ្លូវ​​​ និង​កែលម្អ​​​ផ្លូវ​​​​​​នៅ​​ខេត្តពោធិ៍សាត់​

Posted: 30 Nov 2011 07:20 PM PST

​ខេត្តពោធិ៍សាត់​​​​​ ៖ នៅ​ទីរួមខេត្ត​ពោធិ៍​សាត់​បាន​ប្រារព្ធ​បើកការដ្ឋាន​​​​សាងសង់​ផ្លូវក្រាល​ កៅស៊ូ​ប្រភេទ​ DBST ប្រវែង​​៨០គីឡូមែត្រ​​៦ នៅខេត្ត​ពោធិ៍សាត់​ ហើយ​​ក្នុង​គម្រោងកែលម្អ​ផ្លូវ​ជន​បទ​ប្រវែង៥០៥,៤០​គីឡូម៉ែត្រ​ ​ដែល​មាន​​ចំនួន​​៧​​ខេត្ត ​រួម​មាន​​ខេត្ត​​កំពង់ចាម ​​កំពង់ឆ្នាំង កំពង់​​ធំ កំពង់​ស្ពឺ បាត់​ដំបង​ និង​​​​សៀមរាប ​ដែល​គម្រោង​នេះ​​​​ត្រូវ​ចំណាយ​​​ថវិកា​​សរុប​​​៦៨លាន​៦៥ម៉ឺន​ដុល្លារ

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!