Koh Santipheap Daily

Koh Santipheap Daily


ក្រុម​ហ៊ុន​ឯក​ជន​3កំពុង​យក​គ្រឿង​ចក្រ​កាយ​ដី​ចេញ​ពី​ភ្នំ​លកយក​ទៅ​​លក់​

Posted: 27 Nov 2011 11:25 PM PST

សកម្មភាពដឹកដីភ្នំយកទៅលក់
ខេត្ត​កំពត ៖ ​បច្ចុប្បន្ន​មានក្រុម​ហ៊ុន​ចំនួន​៣​កំពុង​យក​គ្រឿង​ចក្រ​កាយ​បំផ្លាញ​ភ្នំ​ លក ​ស្ថិត​នៅ​ក្នុង​ឃុំ​ឫស្សី​ស្រុក​ខាង​លិច​ ស្រុក​កំពង់​ត្រាច​ ដឹក​យក​ទៅ​លក់​រាប់​សិបរថ​យន្ត​ក្នុង​១​ថ្ងៃៗ។ បើ​តាម​​ពល​រដ្ឋ​រស់​នៅ​ជុំ​វិញ​ភ្នំ​លក​និយាយ​ថា គេ​ឃើញ​គ្រឿង​ចក្រ​​កាយ​ដី​មាន​៣​កន្លែង​នៅ​ជុំ​វិញ​ភ្នំ​លក​ និង​ដឹក​ចេញ​ទៅ​ចាក់​​នៅ​តាម​ការ​ដ្ឋាន​សំណង់​នានា​​យ៉ាង​គគ្រឹក​គគ្រេង​។ ប្រជា​ពល​រដ្ឋ​

អ្នកបើក​គ្រឿង​ចក្រ​​​ម្នាក់ស្លាប់​​ដោយស៉ាារ​​​គ្រឿងចក្រ​មួយ​​ទៀតវិលផ្ទប់​

Posted: 27 Nov 2011 11:21 PM PST

សពបុរសអ្នកបើកអេស្កាវ៉ាទ័រ
ខេត្តកោះកុង ៖ ​អ្នកបើកបរ​អេស្កាវ៉ាទ័រ​​​ម្នាក់​ត្រូវ​ស្លាប់​នៅវេលាម៉ោង​៧ព្រឹក​ថ្ងៃទី២៨ ​វិច្ឆិកា ​ឆ្នាំ២០១១ ខណៈ​ពេល​អ្នកបើកបរ​​រូបនេះ​ត្រូវ​តៃកុង​បញ្ជា​ឱ្យ​បង្វិល​ខ្លួន​មុនពេល​​​ ចេញ​ទៅ​ធ្វើ​ការ ក៏​បាន​កៀប​តៃ​កុង​ដែល​កំពុងឈរពិនិត្យ​​ម៉ាស៊ីន​​នោះ​​ស្លាប់នៅ​នឹង​កន្លែង​ តែម្តង ។ ទោះ​បីជា​បែបណា ក្រុម​កម្មករ​ដែល​បើកបរ​ដូចគ្នា​នៅមិនអស់ចិត្ត​​ ក៏បានដឹកជន​រង​គ្រោះ​តាម​រថយន្ត​មកដល់មន្ទីរ​

ក្រុម​ការងារ​​គណបក្ស​ប្រជាជន​​កម្ពុជា​​​ជួយ​ស្រុក​​ស្វាយ​ជ្រំ​បើក​​​ការដ្ឋាន​​ជួសជុល​​​ផ្លូវ​មួយ​ខ្សែ

Posted: 27 Nov 2011 11:05 PM PST

សកម្មភាពធ្វើផ្លូវ
ខេត្ត​ស្វាយ​រៀង ៖ ផ្លូវលំ​មួយ​ខ្សែ​​ត​ភា្ជ​ប់​ពី​ផ្លូវជាតិ​លេខ​១​ត្រង់​ចំណុចខោ្ល​ង​ទា្វរ​ វត្ដ​ក្រោល គោឆ្ពោះទៅ​កាន់​ឃុំ​ក្រួ​ស ព្រំដែនកម្ពុជា​-​វៀត ណាម​ ប្រវែង​២២​គីឡូម៉ែត្រ ​ដែល​រង​ការ​បំផ្លាញ ដោយ​ទឹកជំនន់​ទន្លេមេគង្គ និង​ជំនន់​ទឹក​ភ្លៀង​រយៈពេល​ជាង​១​ខែ នា​រដូវវស្សា​កន្លង​ទៅ​ត្រូវ​បាន​ក្រុមការងារ​គណបក្សប្រជាជន​កម្ពុជា​​ ដឹកនាំ​ដោយ​លោកព្រហ្ម រ៉ា​វុ​ឌ្ឍ អនុប្រធាន​​ក្រុមការ ងារ​ បើក​ការ​

គ្រាប់មីន​​​នៅតែ​​បន្ត​ជាឧបសគ្គ​​​​ដល់​​វឌ្ឍនភាព​នៃការ​​​អភិវឌ្ឍ

Posted: 27 Nov 2011 11:05 PM PST

រាជធានីភ្នំពេញ ថ្ងៃទី២៨ វិច្ឆិកា ៖ លោកស្រី ហេឡិន ក្លាក អភិបាលកម្មវិធីអភិ វឌ្ឍន៍សហប្រជាជាតិ (UNDP) មានប្រសាសន៍ កាលពីម្សិលមិញថា គ្រាប់មីនប្រឆាំងមនុស្ស​នៅតែបន្តធ្វើ​ឧបសគ្គ​ដល់វឌ្ឍនភាពនៃបណ្តា​ ប្រទេសដែលកំពុងមានការអភិវឌ្ឍ។

អំណោយ​សប្បុរសជន​ផ្តល់ជូន​មន្ត្រី​មន្ទីរ​​ព័ត៌​មាន និង​មន្ត្រី​សាលា​ខេត្ត​​ចូលនិវត្តន៍​​មាន​ជំងឺ

Posted: 27 Nov 2011 11:03 PM PST

ការប្រគល់អំណោយ
ខេត្តស្វាយរៀង ៖ អំណោយ​ជាប្រាក់​របស់​​​លោក​ជំទាវ នាង សេដ្ឋា ជៀង​អំ រួម​ជា​មួយ​នឹង​សប្បុរសជន​ចំនួន​១៤០​ដុល្លារ និង​១០​ម៉ឺន​រៀល​ ​ត្រូវ​បាន​នាំ​យក​ទៅ​ប្រគល់​ជូន​ដល់​មន្ដ្រី​រាជការ​ចំនួន​២​រូប​ដែល​មាន​ ជំងឺលើស​ឈាម សរសៃ​ទាញ​វៀច​មុខ វៀច​មាត់​ និង​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​ខេត្ដ​។

កូរ៉េ​ខាង​ត្បូង​គ្រោង​នឹង​សាកល្បង​ប្រើ​មនុស្ស​យន្ត​ធ្វើ​​ជា​​ឆ្មាំ​គុក

Posted: 27 Nov 2011 11:02 PM PST

មនុស្ស​យន្ត​ដែល​មាន​​កម្ពស់​១​,៥​ម៉ែត្រ​
​​ដោយ​សារ​តែ​មាន​ចំនួន​អ្នក​ទោស​លួចរត់​ចេញ​​ពីគុក​កាន់​តែច្រើន​​ឡើង​ៗពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​​ប្រទេស​កូរ៉េ​ខាង​ត្បូង​មាន​គម្រោង​សាក​ល្បង​ប្រើ​​មនុស្ស​យន្ត​​ធ្វើ​ជា​ឆ្មាំ​​គុក ​ដោយមាន​បំពាក់​​​បច្ចេក​វិទ្យា​ខ្ពស់​​ដែល​​អាច​ស៊ើប​អង្កេត​ពី​​​អាកប្ប​កិរិយា​ប្លែកៗ​​នឹង​គួរ​ឱ្យ​​សង្ស័យ​របស់​អ្នក​ទោស ។ មនុស្ស​យន្ត​ដែល​មាន​​កម្ពស់​១​,៥​ម៉ែត្រ​ នឹង​ចាប់​ផ្តើម​​ធ្វើ​ការ​ងារ​ជា​​ឆ្មាំ​គុក​នៅ​ឯ​មជ្ឈ​មណ្ឌល​កែ​ប្រែ​​មួយ​កន្លែង​​ស្ថិត​​នៅ​ភាគ​អាគ្នេយ៍​​ក្នុង​ខេត្ត​ផូហាំង ​ប្រទេស​កូរ៉េ​ខាង​ត្បូ​ងនៅ​ដើម​ឆ្នាំ​ក្រោយ​នេះ។

ប្រជុំ​​ក្រុម​ការ​ងារ​គណៈ​ពង្រឹង​ស្រុក​ជាំក្សាន្ត​​សម្រាប់​ការ​បោះ​ឆ្នោត​ខាង​មុខ

Posted: 27 Nov 2011 10:55 PM PST

ខេត្តព្រះវិហារ ៖ កាលពី​ព្រឹក​ថ្ងៃ​ទី​២៦ វិច្ឆិកា កន្លង​មក​ នៅ​ក្នុង​ទីស្នាក់ការ​គណបក្ស​ប្រជា​ជន​កម្ពុជា ស្រុក​ជាំ​ក្សាន្ដ ក្រុមការងារ​គណៈ​​ពង្រឹង​បក្ស​ស្រុក​ជាំ​ក្សាន្ដ ​បើក​ការ​ប្រជុំ​មួយ​ស្ដី​ពី​ការ​ដឹកនាំ និង​ពង្រឹង​គណបក្ស​មូល​ដ្ឋាន។ ពិធី​នោះ​ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក ស ថា​វី ទី​ប្រឹក្សា​ផ្ទាល់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ដ្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ជា​

សម្ពោធ​អគារ​ប៉ុស្តិ៍​រដ្ឋ​បាល​ឃុំ​អង្គ​សុរភី ស្រុក​កំពង់​ត្រាច​

Posted: 27 Nov 2011 10:46 PM PST

ខេត្ត​កំពត​ ៖ អគារ​ប៉ុស្តិ៍​នគរ​បាល​ឃុំ​អង្គ​សុរភី​ ស្រុក​កំពង់​ត្រាច​ ​បាន​ដាក់​សម្ពោធ​ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវ​ការ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ វិច្ឆិកា ក្រោម​អធិបតី​ភាព​ លោក​ម៉ៅ​ ច័ន្ទតា​រ៉ា អគ្គ​ស្នង​ការនគរ​បាល​ជាតិ​ លោក​សូត្រ យា អភិ​បាល​រង​ខេត្ត​កំពត លោក​ឧត្តម​សេនីយ៍​ត្រី​ថ្លាង ភីរិន ស្នង​ការ​នគរ​បាល​ខេត្ត​ លោក​ឧត្តម​សេនីយ៍​​ត្រី​អ៊ុក​ សំអុល ស្នង​ការ​នគរ​បាល​ខេត្ត​កែប និង​អភិ​បាល​ស្រុក​កំពង់​

ម្តាយ​បណ្តើរ​កូន​ស្រី​អាយុ​4ឆ្នាំ​​ឆ្លង​ផ្លូវ​ជាតិ​លេខ​8រថ​យន្ត​បុក​កូន​ស្លាប់​

Posted: 27 Nov 2011 10:44 PM PST

កុមារីដែលរថយន្តបុក
ខេត្ត​ព្រៃ​វែង ៖ កុមារីតូច​ម្នាក់​​ឈ្មោះ​ធី ក្រឹម អាយុ​៤​ឆ្នាំ ត្រូវ​រថ​យន្ត​មួយ​គ្រឿង​បុក​ស្លាប់​​ហើយ​បើក​គេច​បាត់​ ខណៈ​ពេល​ដែល​នាង​រត់​តាម​ក្រោយ​ម្តាយ​ដើរ​ឆ្លង​ថ្នល់​ជាតិ​លេខ​៨​។ ហេតុការណ៍​នេះ​បាន​​កើត​ឡើង​កាល​ពី​ថ្ងៃ​ទី​២៥ វិច្ឆិកា វេលា​ម៉ោង​៨​ និង​១៥​នាទី​ព្រឹក​ នៅ​ចំណុច​​​ភូមិ​គ្រោះ​ ឃុំ​ព្រែក​ព្នៅ ស្រុក​ពារាំង ខេត្ត​ព្រៃ​វែង។

ក្រោយ​​ពី​ផឹក​ឆ្អែតយុវជន​ម្នាក់​ធ្លាក់ពីលើរថយន្ត​នៅក្បែរផ្ទះ​របស់ខ្លួនស្លាប់

Posted: 27 Nov 2011 10:42 PM PST

រូបយុវជនរងគ្រោះកាលនៅរស់
ខេត្តប៉ៃលិន ៖ ​យុវជនម្នាក់ឈ្មោះបេ ស៊ីនុន ​អាយុ២០ឆ្នាំ ជាកម្មករបាន​ធ្លាក់​ពីលើ​រថយន្តច្នៃមួយគ្រឿងចំណុះ៣តោនស្លាប់ ។ ហេតុ​ការណ៍នេះបានកើតឡើង​កាល​ពីវេលា​ម៉ោង៣និង៣០នាទីរំលងអធ្រាត្រនា​ថ្ងៃទី២៧ វិច្ឆិកា ២០១១ ស្ថិតក្នុងភូមិប៉ាហ៊ីជើង សង្កាត់ប៉ៃ​លិន ក្រុងប៉ៃលិន ។ ​ខណៈ​រថយន្ត​ច្នៃ​​​​បើក​បុក​ និង​ដង្គត់​ដើមពុទ្រា​បណ្តាលឱ្យកម្មករ​​​ដែលជិះ​

គណបក្ស​​ប្រជាជន​កម្ពុជា​​ចុះ​​មូល​ដ្ឋានជួយម្ចាស់ឆ្នោត​​​​​​ច្រើន​​ជាង​គេ​​​

Posted: 27 Nov 2011 10:40 PM PST

រាជធានីភ្នំពេញ៖ អង្គការឃ្លាំមើលការ​រៀបចំការបោះឆ្នោតដោយសេរីនិងយុត្តិធម៌​នៅ​កម្ពុជា ខុមហ្វ្រែលបានចេញផ្សាយរបាយការណ៍​​​របស់​ខ្លួន​កាលពីថ្ងៃទី២៥ វិច្ឆិកា ឆ្នាំ២០១១ ដោយឃ្លាំមើលលើសកម្មភាពរបស់អ្នកតំណាង​រាស្ត្រដែលមានអាសនៈសភា អាណត្តិទី៤នេះក្នុង​ការ​ចុះមូលដ្ឋានរយៈពេលបីខែគឺពីកក្កដា​ដល់​កញ្ញា ឆ្នាំ២០១១។

តំណាង​សិល្ប​ករ សិល្ប​ការិនី​​ចូល​រួម​​រំលែក​ទុក្ខ​នាយ​ឃ្លោក

Posted: 27 Nov 2011 10:38 PM PST

ការប្រគល់ថវិកាជួយរំលែកទុក្ខ
រាជធានីភ្នំពេញ ៖ ​កាលពី​ល្ងាច​ពីថ្ងៃទី​២៧ វិច្ឆិកា​ ឆ្នាំ​២០១១ លោក​ស្រី ​​ត្រឡុង ​កាន់​តារ៉ូ និង​នាង​គ្រត តំណាង​​សមា​គម​សិល្ប​ករ​ខ្មែរ និង​ជា​តំណាង​សិល្ប​ករ សិល្ប​ការិនី​​បាន​អញ្ជើញ​ចូល​រួម​ក្នុង​ពិធី​បុណ្យ​​ខួប​៧​ថ្ងៃ​​លោក​ទុំ ​សាន់​សារុំ ជា​កូន​ប្រុស​លោក​ទុំ សារុត ហៅ​នាយ​ឃ្លោក ​នៅ​វត្ត​ញ្ញាណ​រុង្សី​ ដែល​​ស្លាប់​កាល​ពី​ថ្ងៃ​ទី​២២ វិច្ឆិកា ​ដោយ​គ្រោះ​ថ្នាក់​ចរា​ចរណ៍ ។

កីឡាករអូស្ត្រាលី Webberឈ្នះជើងឯកប្រណាំង F1ជាលើកទី១ក្នុងរដូវកាល

Posted: 27 Nov 2011 10:35 PM PST

កី​ឡាករ​អូ​ស្ត្រា​លី​ Webber
កីឡាករ​អូស្ត្រាលី​ Mark Webber​​បាន​សម្តែង​​នូវ​ក្តី​រីក​រាយ​ជា​ខ្លាំង​បន្ទាប់​ពី​​រូប​គេ​បាន​យក​ឈ្នះ​ជើង​ឯក​​​​កម្ម​វិធី​ Brazilian F1 Grand Prix នៅ​ក្រុង Sao Paulo​ប្រទេស​ប្រេស៊ីល​​​កាល​ពី​ថ្ងៃ​ទិត្យ​​​ទី​២៧​ខែវិច្ឆិកា​​​កន្លង​ម​ក​នេះ​ ។​ Webber​វ័យ​៣​៤​ឆ្នាំ​បើក​បរ​ឲ្យ​ក្រុម​ប្រណាំង​រេដប៊ុល​បាន​បញ្ចប់​ការ​ប្រណាំង​ដោយ​ប្រើ​អស់​ថិរវេលា​១ម៉ោង​៣២​នាទី​និង១៧​.៤៣៤​​វិនាទី​ដណ្តើម​បាន​ពាន​​ជើង​ឯក​ជា​លើក​ទី​១​សម្រាប់​រដូវ​កាល​ឆ្នាំ​២០១១​នេះ​ ។ កីឡាករ​ដែល​បើក​លឿន​លំដាប់​ទី​២បាន​ទៅលើ​សេបាស្ទៀន វេតទែល​ ។

ក្រុម​ហ៊ុន​​ចិន​ប្រ​កាស​មិនទទួល​បុគ្គ​លិក​ដែល​កើត​ក្នុង​ខែ​មួយ​ចំនួន​​ចូល​បម្រើ​ការ​ងារ

Posted: 27 Nov 2011 10:27 PM PST

​​រូប​ជោគ​ជ​តា​រាសី​
តាមទី​ភ្នាក់​ងារ​បរ​ទេស​​ កាល​ពីថ្ងៃ​ទី​២៧ វិច្ឆិកា ​ផ្សាយ​ថា ក្រុម​ហ៊ុន​ចិន​ជា​ច្រើន​កន្លែង​បាន​ឃោ​ស​នា​ និង​ប្រ​កាស​ថា ​មិន​ទទួល​មនុស្ស​ ដែល​កើត​​​ក្នុង​រាសី​​​មួយ​ចំនួន​ចូល​ធ្វើ​ការទេ​ ព្រោះ​​ឥរិយាប​ថ​​មិន​សម​ប្រ​កប​​ចំពោះ​ការ​បំពេញ​ការ​ងារ​។ រី​ឯ​ក្រុម​ហ៊ុន​បង្រៀន​ភាសា​មួយ​កន្លែង​​នៅទី​ក្រុង​វូ​ហួន បាន​ប្រ​កាស​ថា ក្រុម​ហ៊ុននឹង​មិនទទួល​មនុស្ស​

អូ​ស្ត្រា​លី​​គ្រោង​ប្រកាស​​តំ​បន់​អភិ​រក្ស​​សត្វ​​​ទឹក​

Posted: 27 Nov 2011 10:21 PM PST

​ព្រះ​អាទិត្យ​​រៀប​អស្តង្គត នៅឯ​សមុទ្រ​ «​ឃ័រ​រ៉ាល»
បរិយា​កាស​ស្រស់​ស្អាត ខណៈ​ពេល​ព្រះ​អាទិត្យ​កំពុង​រៀប​អស្តង្គត នៅឯ​សមុទ្រ​ «​ឃ័រ​រ៉ាល» ភាគ​ខាង​កើត​​នៃ​ប្រ​ទេស​អូស្ត្រា​លី កាល​ពី​ថ្ងៃ​ទី​២៦ វិច្ឆិកា​ កន្លង​មក​​។ បច្ចុប្បន្ន​​រដ្ឋា​ភិបាល​អូស្ត្រាលី មាន​​ផែន​ការ​ នឹង​ប្រ​កាស​ឱ្យ​តំ​បន់​ ដែល​មាន​ផ្ទៃ​ក្រ​ឡា​ជាង​៩៨៩.៨៤២​គី​ឡូម៉ែត្រការ៉េ ​ក្នុង​សមុទ្រ​​ខាង​លើ ជា​តំ​បន់​អភិរក្ស​សត្វ​ទឹក​។

កាំ​ជ្រួច​អក្សរ «V» ត្រៀម​បង្ហោះ​ទៅ​ទី​អវ​កាស

Posted: 27 Nov 2011 10:19 PM PST

​កាំ​ជ្រួច
រូប​ភាព​នេះ ជា​ទិដ្ឋ​ភាព​បង្ហាញ​ពី​មជ្ឈ​ម​ណ្ឌល​​អវ​កាស​ និង​ការ​ហោះ​ហើរ​​សហ​រដ្ឋ​អា​មេរិក​ (NASA) ​បង្ហាញ​ឱ្យ​ឃើញ​កាំ​ជ្រួច "Atlas V"​ត្រូវ​បាន​ភ្ជាប់​​នៅ​លើ​ទី​តាំង​បង្ហោះ​ កា​ណា​វើ​រ៉ាល រដ្ឋ​ផ្ល​រី​ដា សហ​រដ្ឋ​អា​មេរិក​ កាល​ពី​ថ្ងៃ​ទី​២៥ វិច្ឆិកា កន្លង​មក​​។​

វិទ្យុ​ប្រើ​ថាម​ពល​ទឹក​សម្រាប់ជួយ​​ទ្រ​ទ្រង់​បរិស្ថាន

Posted: 27 Nov 2011 10:14 PM PST

វិទ្យុ​វារី​អគ្គិ​សនី​​ ឬ​វិទ្យុ​​ប្រើ​ថាម​ពល​​ទឹក
វិទ្យុ​វារី​អគ្គិ​សនី​​ ឬ​វិទ្យុ​​ប្រើ​ថាម​ពល​​ទឹក ជា​​សមិទ្ធ​ផល​ច្នៃ​ប្រ​ឌិតរបស់​លោក​វី​វៀន ប្ល៊េក ​អតី​ត​នាយក​របស់​អង្គ​ការ "Freeplay Energy Group" ត្រូវ​បាន​បង្ហាញ​​ជា​ផ្លូវ​ការ​ កាល​ពី​ថ្ងៃ​ទី​២៥ វិច្ឆិកា កន្លង​មក​។​

ដង្ហែ​ក្បួន​ក្នុង​ទិ​វា​អំណរ​គុណ​ដល់​ព្រះ​ជា​ម្ចាស់​

Posted: 27 Nov 2011 10:06 PM PST

ទិដ្ឋ​ភាព​ដ៏​​អធិក​អធមក្នុង​ទិវា​អំណរ​គុណ​ដល់​ព្រះ​ជា​ម្ចាស់
នៅ​ក្នុង​ទិដ្ឋ​ភាព​ដ៏​​អធិក​អធម ដែល​បង្ហាញ​នៅ​​ទី​នេះ គឺ​ជា​បរិយាកាស​ នៃ​ការ​ដើ​រ​ដង្ហែ​ក្នុង​ទិវា​អំណរ​គុណ​ដល់​ព្រះ​ជា​ម្ចាស់ ដែល​​​គេ​រៀប​ចំឡើង​ដ៏​ធំ​ធេងជា​រៀង​រាល់​ឆ្នាំ នៅ​ក្រុង​ញូវ​យ៉ក​សហ​រដ្ឋ​អាមេរិក​។ សម្រាប់​ទេស​ភាព នៃ​ការ​ដង្ហែ​​​ក្បួន​នេះ ​បណ្តា​​អ្នក​ចូល​រួម​បាន​តុប​តែង​រូប​ភាព​ដ៏​ចម្លែកៗ។ យ៉ាង​ច្រើន​​គួរ​ឱ្យ​មាន​ចំណាប់​អារម្មណ៍​ពី​សំណាក់​ម​ហា​ជន​​

ប៉ាគីស្ថាន​​​​​សម្តែង​​​កំហឹង​ចំពោះ​​អាមេ​រិក​លែង​ចង់​រួម​សហ​ការ​​​ជាមួយទៀត​

Posted: 27 Nov 2011 10:03 PM PST

កិច្ចប្រជុំ​​បន្ទាន់​​​របស់​​​គណៈ​កម្មាធិការ​​ការពារប៉ាគីស្ថាន ដឹក​នាំ​ធ្វើ​​នាយករដ្ឋ​មន្ត្រី​
​ប្រទេស​​ប៉ាគីស្ថាន​​​កាលពីថ្ងៃទី​​២៧ វិច្ឆិកា បាន​សម្តែង​​​ពី​កំហឹង​​របស់ខ្លួន​​ចំពោះ​សហរដ្ឋ​អាមេរិក និ​ងពី​​​ឆន្ទៈ​របស់ខ្លួន​​​សើរើ​ពិនិត្យ​​​ឡើង​វិញ​​នូវកិច្ច​​​សហប្រតិបត្តិការ​​​ក្នុង​ការ​​តស៊ូ​ប្រឆាំង​ភេរវ​កម្ម​​​បន្ទាប់​​ពីការ​វាយ​ប្រហារ​​​​របស់អូតង់​ ដែល​​​​សម្លាប់​​​ទាហានរបស់ខ្លួន​​​​​២៤នាក់ ​នៅតាម​ព្រំដែន​ជាមួយអាហ្វហ្គានីស្ថាន ដែល​ការ​វាយ​ប្រហារ​នេះ​​​ត្រូវបាន​អូតង់​

​ជនជាតិ​ចិន7​​នាក់ស្លាប់​ក្នុង​​គ្រោះថ្នាក់​​ចរាចរណ៍​​​​2ជិតក្រុង​ព្យុង​យ៉ាង​

Posted: 27 Nov 2011 09:53 PM PST

ស្ថានទូត​​​ចិន​ប្រចាំ​កូរ៉េ​ខាងជើង​​​រាយការណ៍​​ថា ជនជាតិ​​​ចិន​៧​នាក់​​​​ និង​ជន​ជាតិ​កូរ៉េ​ខាង​ជើង​​​​៣​នាក់ ​បានត្រូវ​​ស្លាប់ក្នុងគ្រោះ​​ថ្នាក់​ចរាចរណ៍​​២​ដែល​កើត​មាន​​​កាលពីថ្ងៃទី​​​២៦ វិច្ឆិកា កន្លង​មក​នេះ ​​នៅជិត​ក្រុងព្យុង​យ៉ាង​។​ នាព្រឹកថ្ងៃទី​​២៦ វិច្ឆិកា នោះ​ រថយន្តបឺស​មួយ​គ្រឿង​​ដែលដឹក​អ្នកទេសចរចិន​២៧​នាក់ ​បាន​​​​​រអិល​ដោយសារ​​ព្រិល​​កក ហើយក្រឡាប់​​​​

ប៉ូលិស​​ក្រុង​ប៉ោង​ប៉ែត​​​បង្ក្រាប​សំបុក​​គ្រឿង​ញៀន​​ឃាត់​ខ្លួន​មនុស្ស​២ ​នាក់​ និង​កំពុងឆែក​ឆេរ​​នៅ​​ហាង​គ្រឿង​សម្អាង​អេនី​កែ​សម្ផស្ស​

Posted: 27 Nov 2011 08:33 PM PST

ទីតាំងដែលឆែកឆេរ
​ក្រុងប៉ោយប៉ែត ៖ ​ប៉ូលិស​ក្រុង​ប៉ោយ​ប៉ែត​​​កាលពី​​វេលា​ម៉ោង​៩​និង​៣០​នាទី​ព្រឹក​ថ្ងៃទី​២៨ វិច្ឆិកា ២០១១ នេះ ​បាន​ធ្វើការ​​ឃាត់​ខ្លួន​យុវជន​​២​នាក់​នៅ​កន្លែង​​ផ្សេង​គ្នា​ពី​បទ​​ ចែកចាយ​ថ្នាំ​ញៀន​​​​ និង​រឹប​អូស​​ថ្នាំ​ញៀន​​ប្រភេទម៉ា​ទឹក​កក​​១៣​​កូន​ថង់​តូច ស្ថិត​ក្នុង​ភូមិ​បាលិ​លេយ្យ​១ សង្កាត់​​​ប៉ោយ​ប៉ែត​ ​ក្រុង​ប៉ោយ​ប៉ែត ​។

ជន​បរទេស​ម្នាក់​​បានសន្លប់​ និង​កុមារី​ម្នាក់​ស្លាប់​​ក្នុង​ហេតុ​ការណ៍​​ផ្សេង​គ្នា

Posted: 27 Nov 2011 08:31 PM PST

ជនបរទេសដែលរងគ្រោះថ្នាក់ចរាចរណ៍
ខេត្តកំពត ៖ ​ជន​ជាតិ​បារាំងម្នាក់​ជួប​​គ្រោះ​ថ្នាក់​​ចរា​ចរណ៍​​នៅលើ​កំណាត់​ផ្លូវ​ចូល ​ទៅ​រមណីយ​​ដ្ឋាន​​ទឹក​ឈូ ​ផ្លូវលេខ​១២១ ​ត្រង់ចំណុច​ផ្លូវ​បំបែក​​ ផ្លូវ​ចូល​ការ​ដ្ឋាន​​កូរ៉េ​ភ្នំ​កកេះ ​ខាង​ត្បូង​វិទ្យា​ល័យ​​ព្រះ​រាជ​សម្ភារ ស្ថិត​ក្នុង​ភូមិ​អូ​តូច សង្កាត់​​អណ្តូង​​ខ្មែរ ​ក្រុង​កំពត ។ ​

ផឹកស៊ី​ស្រវឹង​​ទាស់​ពាក្យ​សំដី​​គប់​កែវ​ផ្អើល​ពេញ​ភោជនីយ​ដ្ឋាន​​ ​ត្រូវ​ដៃ​ថៅកែ​ដេរ​៨​ថ្នេរ​​ចាប់​ខ្លួន​៣​នាក់

Posted: 27 Nov 2011 08:28 PM PST

រាជធានីភ្នំពេញ ៖ ​មនុស្ស​៣​នាក់​ត្រូវ​នគរ​បាល​​ប៉ុស្តិ៍​​ទឹក​ល្អ​ក់​ទី​១ ​ខណ្ឌទួល​គោក ចាប់​ខ្លួន​ បន្ទាប់​ពី​ផឹក​ស៊ី​​ស្រវឹង​​ទាស់​ពាក្យ​សំដី​គ្នា​​វាយ​តប់ និង​គប់កែវ​ដាក់​គ្នា​ផ្អើល​ពេញ​ភោជនីយ​ដ្ឋាន។ ហើយ​បណ្តាល​​ឱ្យ​ថៅកែ​ភោជនីយ​ដ្ឋាន​​រង​របួស​ដៃ​​ដេរ​​ចំនួន​៨​ថ្នេរ ។ ​​ហេតុ​ការណ៍​​​នេះកើតឡើង​​កាល​ពីវេលា​ម៉ោង​១០​យប់​ថ្ងៃទី​២៧ វិច្ឆិកា នៅ​ក្នុង​ភោជនីយ​ដ្ឋាន​​វិចិត្រ​១ ​ស្ថិតនៅ​តាមផ្លូវ​​លេខ​២៥៩ កែង​​

​ប្រមុខ​​ប្រឆាំង​យេម៉ែន​​ទទួលបន្ទុក​​​បង្កើត​រដ្ឋាភិបាល​មួយ​

Posted: 27 Nov 2011 08:04 PM PST

ប្រមុខ​​ប្រឆាំង​យេ​ម៉ែន​​ដែល​ត្រូវបង្កើត​រដ្ឋាភិបាលថ្មី
ទីភ្នាក់ងារ​​​​ព័ត៌មាន​ផ្លូវ​ការ​​​យេម៉ែន ​​SABA រាយការណ៍​​ថា ប្រមុខ​​ពួកប្រឆាំង​នៅយេម៉ែន ​លោកម៉ូហាម៉េដ ​​បាស់​ស៊ីន​ឌូអា កាលពីថ្ងៃទី​​​២៧ វិច្ឆិកា ​​បានទទួលបន្ទុក​​បង្កើត​រដ្ឋាភិ​បាល​​​ថ្មី​មួយ តាមរយៈក្រិត្យ​មួយរបស់​​​អនុប្រធា​នាធិបតី​​ដែល​គ្រប់​គ្រង​​​កិច្ច​ការ​ប្រចាំថ្ងៃ​​​របស់​ប្រទេស​​ចាប់តាំង​ពី​​​ការ​ដកខ្លួន​​​​​ថយរបស់​​​​ប្រធានាធិបតី​​លោក​អា​លី​​​​អាប់ដាល់ឡាហ៍ ​​​សាឡេហ៍ មក​។​

កីឡាករ​​អាមេរិក​យក​ឈ្នះ​ព្រឹត្តិ​ការណ៏​វាយ​កូន​ហ្គោល World Cup នៅ​​ប្រទេស​​ចិន​

Posted: 27 Nov 2011 08:00 PM PST

កីឡាករKuchar(ស្តាំ)និងកីឡាករWoodland(ឆ្វេង)
កីឡាករអាមេរិក​​ Matt Kucharនិង​Gary Woodland បាន​ជួយ​ឲ្យ​ក្រុម​របស់​ខ្លួន​យក​ឈ្នះ​ជើង​ឯក​នៃ​ការ​ប្រកួត​វាយ​កូន​ហ្គោល​Omega World Cup of Golfជា​លើក​ទី​១​ក្នុង​រយៈ​ពេល​១១​ឆ្នាំ​បន្ទា​ប់​ពី​ធ្វើ​បាន​លទ្ធផល៥​អាន់​ឌ័រ ប៉ា​ ៦៧កាល​ពី​ថ្ងៃ​អាទិត្យ​​ទី​២៧​វិច្ឆិកា​​​​។ ព្រឹត្តិការណ៍​ប្រកួត​ដែល​មាន​ទឹក​ប្រាក់​រង្វាន់៧លាន​និង​៥​សែន​ដុល្លារ​អាមេរិក​នេះ​​បាន​រៀប​ចំ​ធ្វើ​នៅ​ទីលាន​វាយ​កូន​ហ្គោល​ Mission Hills' Blackstone Course ស្ថិត​ក្នុង ​Hainan Islandប្រទេស​ចិន​។​

ទៅដាក់​មង​ដេក​នៅលើ​ផ្លូវ​ដែក​​ត្រូវ​រថភ្លើង​​កិន​ស្លាប់​

Posted: 27 Nov 2011 07:55 PM PST

សពបុរសរថភ្លើងកិនស្លាប់
ខេត្តកំពត ៖ ​បុរស​ម្នាក់​ឈ្មោះ​​នួន សេរី​រដ្ឋ ​អាយុ​៣៤​ឆ្នាំ នៅភូមិ​ត្រពាំង​​មន្ត្រី ឃុំ​សំរោង​ក្រោម ស្រុក​បន្ទាយមាស ត្រូវ​បាន​រថភ្លើង​​មួយ​ខ្សែ​​កិន​សា្លប់​​ចោល​ប្រពន្ធ និង​​កូន​២​នាក់​ កាល​ពីវេលា​ម៉ោង​១២​និង​៤០​​នាទី​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​២៦ វិច្ឆិកា ខណៈ​​​ដែល​​ក្រុម​អ្នក​​ភូមិ​​​ចំនួន​៤​នាក់​បាន​នាំ​គ្នា​​ទៅ​ដាក់​មង​នៅ​ ប្រឡាយ​ទឹក​ជាប់​​ផ្លូវ​រថភ្លើង​​ និងបាន​​មក​សម្រាក​នៅ​លើ​ផ្លូវ​រថភ្លើង​នេះ។

ប្រទះឃើញ​​​សង្ឃ​មួយអង្គ​​​​សុគត​លើ​វិហារ​មានស្នាម​បែកក្បាល​​ហូរឈាម​

Posted: 27 Nov 2011 07:49 PM PST

​ខេត្តកំពត​​​ ៖ ព្រះតេជ​គុណមួយ​អង្គ​ព្រះនាម​ស៊ាន អ៊ុច ព្រះ​ជន្ម​​២៧​ឆ្នាំ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​សុគត​នៅលើ​ព្រះ​វិហារថ្មី​ដែល​​ទើប​សាង​សង់​​​​ ក្នុង​វត្ត​កោះ​គ្រឹ​ស្នា ​ដោយ​មាន​​ស្នាម​បែក​ក្បាល​​ និងឈាម​ហូរ​ជា​ច្រើន​ ស្ថិត​ក្នុង​ភូមិ​កោះ​គ្រឹស្នា ឃុំ​ប្ញស្សី​ស្រុក​ខាង​លិច ស្រុក​​កំពង់​ត្រាច ​កាល​ពី​វេលា​ម៉ោង​ប្រមាណ​៧​ព្រឹក​ថ្ងៃចន្ទ ទី២៨ វិច្ឆិកា ២០១១​នេះ ។

រថ​យន្ត​បែន​ដឹក​ដី​បើក​ឆ្លង​ផ្លូវ​ជាតិ​ផុត​ទៅ​ហើយ​ឡិច​ស៊ីស​ត្របាក់​មួយ​ទំហឹង​

Posted: 27 Nov 2011 07:47 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្ត​រតន​គិរី​ ៖ ​រថ​យន្ត​ឡិច​ស៊ីស​៤៥០​មួយ​គ្រឿង​ដែល​បើក​ក្នុង​ល្បឿន​​លឿន​ជ្រុល​ទៅ​បុក​ចំ ​ពាក់​កណ្តាល​រថ​យន្ត​បែន​ ខណៈ​ពេល​ឆ្លង​ផ្លូវ​ជិត​ផុតទៅ​ហើយ​ នៅ​​ចំណុច​ផ្លូវ​កែង​អាង​ទឹក​ក្បែរ​ស្នង​ការ​ដ្ឋាន​ខេត្ត​ស្ថិត​ក្នុង​​​ ភូមិ​២ សង្កាត់​ឡា​បាន​សៀក ក្រុង​បាន​លុង កាល​ពី​​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២៧ វិច្ឆិកា ។ ​ការ​បុក​នោះ​មិន​បណ្តាល​ឱ្យ​គ្រោះ​ថ្នាក់​ធ្ងន់​ធ្ងរ​ដល់​មនុស្ស​ឡើយ ប៉ុន្តែ​រថ​យន្ត​ឡិច​

រយៈ​ពេល​​១០ខែ ​ឆ្នាំ​២០១១ មនុស្ស​​១៥២​នាក់​បានស្លាប់​​ដោយ​សារ​គ្រាប់​មីន​

Posted: 27 Nov 2011 07:43 PM PST

​រាជធានីភ្នំពេញ ៖ ​​រយៈ​ពេល​១០​​ខែ ឆ្នាំ​២០១១​នេះ មនុស្ស​១៥២​នាក់​បាន​ស្លាប់​ដោយ​សារ​គ្រាប់​មីន​ក្នុង​ប្រទេស​កម្ពុជា​។ នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​សម្តេច​អគ្គ​មហាសេនា​បតី​តេជោ​​​ហ៊ុន សែន នាយក​រដ្ឋ​មន្រ្តី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា ដែល​បាន​ថ្លែង​កាល​​ពី​ព្រលប់​ថ្ងៃទី​២៧ វិច្ឆិកា ២០១១ ក្នុង​ពិធី​បើក​​កិច្ច​ប្រជុំ​លើក​ទី​១១ នៃ​រដ្ឋ​ជា​ភាគី​នៃ​អនុ​សញ្ញា​​អូតាវ៉ា​​ប្រឆាំង​គ្រាប់​មីន ដែល​កម្ពុជា

ប្រធាន​ផ្សារ​ធំថ្មី និង​ផ្សារ​កណ្តាល​ត្រូវ​បាន​ផ្លាស់​ប្តូរ

Posted: 27 Nov 2011 07:40 PM PST

ទិដ្ឋភាពក្នុងពិធី
រាជធានីភ្នំពេញ ៖ លោកឯក ឃុនឌឿន អភិ​បាលស្តីទីខណ្ឌដូនពេញ លោកហែម អាន ប្រធានក្រុមប្រឹក្សាខណ្ឌ និងអភិបាលរង​ នគរ​បាល កង​រាជអាវុធ​ហត្ថ ព្រម​ទាំង​មន្រ្តីរាជ​ការ​ក្រោម​ឱវាទ​សាលាខណ្ឌដូនពេញ បានចូលរួម​ក្នុង​​ពិធីតែង​តាំង និងសម្រួល​ភារកិច្ច​ប្រធាន​ផ្សារ​ធំថ្មី និង​ផ្សារ​កណ្តាលដែលរៀបចំឡើង​នៅ​សាល​ប្រជុំ​សាលាខណ្ឌដូនពេញ កាលពីព្រឹកថ្ងៃទី២៨ វិច្ឆិកា។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!