Koh Santipheap Daily

Koh Santipheap Daily


​ធ្លាក់​ព្រិល​​ដំបូង​នៅក្រុង​​​ប៉េកាំង​​ស្ទះ​ចរាចរណ៍​

Posted: 01 Dec 2011 11:27 PM PST

ទិដ្ឋ​ភាព​ពេល​ធ្លាក់​​​​ព្រិល​នៅ​ក្រុងប៉េកាំង​
​នាព្រឹក​ថ្ងៃទី​២ ធ្នូ ​​ក្រុងប៉េកាំង​​ជួប​​ការ​ធ្លាក់​ព្រិល​​​​​រដូវរងា​​ដំបូង ដែលធ្វើ​​ឱ្យស្ទះចរាចរណ៍​​​ពេល​​ម៉ោង​មាន​មនុស្ស​​ធ្វើដំណើរ​​ច្រើន​កុះករ​។​ស្ថានីយ​​​ឧតុនិយម​​ក្រុងប៉េកាំង​​បានចេញ​ផ្សាយ​នាវេលាម៉ោង​​​​៦​និង​​៥៥​នាទី​ម៉ោង​នៅ​​ក្រុង​ប៉េកាំង​​នូវ​ការ​ព្យាករណ៍​​​អំពី​​ការធ្លាក់​​ព្រិល​​​នៅ​ក្រុង​​​ប៉េកាំង​​ ដោយ​​​ធ្វើការ​​​​ព្រមានពី​​​លក្ខខណ្ឌ​ចរាចរណ៍​​​​ប្រកប​ដោយ​​គ្រោះ​ថ្នាក់​​នានា

តុលាការ​​​សម្រេច​ដកហូត​ទ្រព្យ​សម្បត្តិ​​​​លោក​ម៉ឹក ដារ៉ា ​បន្ទាប់ពី​​​បញ្ចប់​​ការ​​​ជំនុំ​ជម្រះ​​​អង្គ​ហេតុ​​ទាំង​​៣៨​

Posted: 01 Dec 2011 11:25 PM PST

​ខេត្ត​បន្ទាយមានជ័យ​​​​ ៖ ​សវនា​ការ​ជំនុំ​ជម្រះ​លើ​សំណុំ​រឿង​​ជួញ​ដូរ​គ្រឿង​ញៀន​​របស់​អតីត​​​​ ឧត្តម​សេនីយ៍​​ឯក ម៉ឹក ដារ៉ា អគ្គ​​លេខា​ធិការ​​អាជ្ញា​ធរ​ជាតិ​ប្រយុទ្ធ​​ប្រឆាំងគ្រឿងញៀន​​ និង​ជា​ប្រធាន​មន្ទីរ​ប្រយុទ្ធ​ប្រឆាំង​គ្រឿងញៀន​​ក្រសួង​មហាផ្ទៃ រួម​ជាមួយ​​​អតីត​​វរ​សេនីយ៍​​លោក​ជា ឡេង អនុ​ប្រធាន​មន្ទីរ​ប្រឆាំងគ្រឿងញៀន​​​​​បាន​​ដំណើរ​ការ​​​​​ចោទ​សួរ​បញ្ចប់​ ​​អង្គ​ហេតុ​ទាំង​​​​៣៨​ហើយ​​កាលពី​វេលា​​​

ម៉ូតូឌ្រីម​សេ១២៥ បោល​បុក​​សង់​កូរ៉េ​​រង​ការ​ខូច​ខាត​ធ្ងន​់ធ្ងរ​ដូច​គ្នា​ ប៉ុន្តែអ្នក​​បើក​បរ​ទាំង​២​នាក់​រងរបួស​តិច​តួច​

Posted: 01 Dec 2011 11:24 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ម៉ូតូ​សេ​១២៥​ពណ៌​ខ្មៅ​បាន​បាក់​កាំ​កង់​ខាង​មុខ​ទាំងអស់ ចំណែកឯ​ម៉ូតូ​សង់​កូរ៉េ ពណ៌​ក្រហម​ បាន​ខ្ទេច​គូទ​ខាងក្រោយ​ស្ទើ​រទាំងស្រុង។ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរា​ចរណ៍​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ ថ្ងៃ​ទី​១​ធ្នូ​ ២០១១ ​នៅ​តាម​បណ្ដោយ​ផ្លូវ​​ភ្នំពេញ-ហាណូយ​ ក្នុ​ងសង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ​។

ពូទីន ៖ បើ​ខ្ញុំ​ឈ្នះឆ្នោត​​​លោកម៉េដ​វេដេវ នឹងក្លាយ​ជា​នាយក​រដ្ឋ​មន្ត្រី​

Posted: 01 Dec 2011 11:22 PM PST

លោកពូទីន និង​​លោក​ម៉េដវេដេវ
​នាយករដ្ឋមន្ត្រី​​​​រុស្ស៊ី លោកវ៉្លា​ឌីមៀរ ពូទីន ​អះអាង​កាលពីថ្ងៃទី​​​១ ធ្នូ​ថា បើ​លោកឈ្នះ​​ក្នុង​ការបោះឆ្នោត​​ប្រធានាធិបតី​​នាឆ្នាំ​​​២០១២​ខាង​មុខ​នេះ ​​​ប្រធានាធិបតី​​បច្ចុប្បន្ន​​​លោក ម៉េដ វេដេវ​​​​នឹងឡើង​​ជំនួស​លោក​​ក្នុងផ្ទៃ​​​​រដ្ឋាភីបាល​ថ្មី​។​ ក្នុងកិច្ចប្រជុំ​​មួយជាមួយ​​បណ្តាអ្នក​​បោះ​ឆ្នោត​​​លោកពូទីន ថ្លែង​ថា ​​ខ្ញុំ​សូម​គូស​បញ្ជាក់​​​​ជា​ថ្មី​ម្តង​ទៀត​ថា ​ប្រសិនបើ​​​​បណ្តា​អ្នក​បោះឆ្នោត​​​មាន​​ទំនុកចិត្ត​​​ចំពោះ​យើង​​​​ ដើម្បីបង្កើត​​​​​រដ្ឋាភិបាល​​​នោះ​សូម​ឱ្យ​បោះ​ឆ្នោត​​​គាំទ្រ​គណ​បក្ស​រុស្ស៊ី​​​រួប​រួម និង​បោះឆ្នោត​​​ឱ្យខ្ញុំ​​​​កាន់តំណែង​​ប្រធានាធិបតី​​​​។

អតីតគូស្នេហ៍កីឡា​ករបាឡូតេល​លី របស់ Man City បង្ហាញ​​កំប៉េះ​គូទ​ប្រឆាំង​​នឹង​ធនាគារ​នៅ​អ៊ី​តាលី​

Posted: 01 Dec 2011 11:07 PM PST

នាង​សារ៉ា​ តុម​ម៉ា​ស៊ី​ ​
នាង​សារ៉ា​ តុម​ម៉ា​ស៊ី​ ​អតីតគូស្នេហ៍​​របស់​កីឡា​ករ​​មារីយ៉ូ ​បាឡូតេលលី ខ្សែ​ប្រយុទ្ធ​ក្លឹប​ Man City បាន​លាត់​សំពត់​បង្ហាញកំប៉េះ​គូទ​នៅ​បរិវេណ​​ខាងមុខ​ទូ ATM ​មួយ​កន្លែង​​ក្នុង​ទីក្រុង​​រ៉ូម ប្រទេស​​អ៊ី​តាលី ​ជាផ្នែក​មួយ​ដើម្បី​​ចំអក​​​ទៅ​នឹង​​វិបត្តិ​ផ្នែក​ហិរញ្ញវ​ត្ថុ​​ដែល​កំពុង​វាយ​ប្រហារ​ក្នុង​ប្រទេស​អ៊ី​តាលី នាពេល​បច្ចុ​ប្បន្ន ។ ​ក្រៅពី​ធ្លាប់​ទាក់ទង​ជា​មួយ​កីឡា​ករ​​បាឡូ​តេល​លី នាង​សារ៉ា​ បច្ចុ​ប្បន្ន​​អាយុ​៣០​ឆ្នាំ និង​ជា​តារា​​បង្ហាញ​ម៉ូដ​​ផង​នោះ

សាលា​ដំបូង​​រាជធានីភ្នំពេញ ​ចេញដីកា​ចាប់​ខ្លួន​លោក​ងួន សឿ អតីត​ផ្កាយ​​២ ក្រសួង​​មហា​ផ្ទៃ​

Posted: 01 Dec 2011 10:55 PM PST

​លោក​ងួន សឿ
រាជធានីភ្នំពេញ ៖ ​សាលា​ដំបូង​រាជធានី​ភ្នំពេញ ​កាលពី​រសៀលថ្ងៃទី​២ ធ្នូ ២០១១ បាន​ចេញដីកា​ស្វែង​រក​ចាប់​ខ្លួន​លោក​ងួន សឿ អតីត​​អគ្គ​នាយក​រង​នគរបាល​​ជាតិ​ដែល​មាន​ឋានន្តរ​ស័ក្តិ​ឧត្តម​​សេនីយ៍​ទោ, មន្ត្រី​​ជាន់​ខ្ពស់​​គណ​បក្ស​ ហ៊្វុនស៊ីន​ប៉ិច ​និង​ក្រោយ​មក​ធ្វើ​ជា​ប្រធាន​​គណ​បក្ស​ជាតិ​ខ្មែរ​ពី​បទ​មេ​ខ្លោង​​ចាប់​ ជំរិត​លោក​សូ អាក​ណូ ​កូន​ប្រុស​​លោក​សូ ផន អនុ​រដ្ឋ​​លេខាំធិការ​​ក្រសួង​

ឱសថប៉ារ៉ា​សេតាម៉ុល​អាច​បង្ក​គ្រោះ​ថ្នាក់​​បើ​ប្រើ​រយៈ​ពេល​យូរ

Posted: 01 Dec 2011 10:54 PM PST

ឱសថ​​ប៉ា​រ៉ា​សេ​​តាម៉ុល (Paracetamol)
វេជ្ជបណ្ឌិត​​ជំនាញ​​បាន​ប្រកាស​អាសន្ន​​ជា​ទូទៅ​​ថា ការ​ទទួល​ទាន​ឱសថ​​ប៉ា​រ៉ា​សេ​​តាម៉ុល (Paracetamol) ​ជារៀង​រាល់​ថ្ងៃ​ជាប់ៗ​គ្នា​ក្នុង​រយៈ​​ពេល​ច្រើន​សប្តាហ៍ អាច​ធ្វើ​ឱ្យ​គ្រោះ​ថ្នាក់​​ដល់​ជីវិត ទោះ​បីជា​ទទួល​​ទាន​​ត្រឹមតែ​​មួយ​គ្រាប់​ក៏​ដោយ។ ​អ្នក​ស្រាវជ្រាវ​​​មកពី​​មហា​វិទ្យា​ល័យ​អេឌីន​ប៊ឺរ៉ា ប្រទេស​អង់​គ្លេស​​ បាន​ប្រទះ​ឃើញ​អ្នក​ជំងឺ​​ដោយ​សារ​ការ​ទទួល​​ទាន​ឱសថ​ខាង​លើ​ហួស​កម្រិត​ក្នុង​អំឡុង​ពេល​​ប្រហែល​១៦​ឆ្នាំ ចំនួន​១៦១​នាក់ ។

ស្ត្រី​រកស៊ី​ផ្លូវភេទ​ជន​ជាតិវៀតណាម​​មាន​ជំងឺ​ប្រចាំ​កាយ​ចង.កសម្លាប់​​ខ្លួន​

Posted: 01 Dec 2011 10:53 PM PST

សពស្រ្តីជនជាតិវៀតណាម
រាជធានីភ្នំពេញ ៖ ស្រីជន​ជាតិ​វៀតណាម​ ម្នាក់​ដែល​​គេអះអាង​ថា ​ជាស្រី​រក​សីុ​ផ្លូវភេទ​ដែល​​ធ្លាក់​​ខ្លួន​ឈឺ​​ដោយ​ផ្ទុក​ជំងឺ​​អេដស៍​​ បានធ្វើ​អត្ត​ឃាត​ចង.កសម្លាប់​​ខ្លួន​នៅ​ក្នុង​បន្ទប់​​ជួល​ធ្វើ​ឱ្យ​មាន​ ការ​ភ្ញាក់​ផ្អើល​​កាលពីវេលា​ម៉ោ​ង​៦​ម៉ោង​៣០​នាទី​ព្រឹក​ ថ្ងៃទី​២ ធ្នូ ​ក្នុង​ផ្សារ​ហេង​​ប៊ុន ស្ថិត​នៅ​ភូមិ​​ឡ​កំបោរ សង្កាត់​ស្វាយ​​ប៉ាក ខណ្ឌ​​ឫស្សីកែវ។

ប្រជា​ពល​រដ្ឋ​ប្រទះ​ឃើញ​សព​ទារក​​នៅ​ក្បែរ​ច្រាំង​ទន្លេ​

Posted: 01 Dec 2011 10:52 PM PST

សពទារកដែលគេប្រទះឃើញ

មាន​បំណងចាក់​​សាំង​​ដុត​ទាំង​២​នាក់​ប្តី​ប្រពន្ធ​ ប៉ុន្តែ​ឆេះ​តែ​ប្តី​ខ្លោច​ស្ទើរ​ពេញខ្លួន​

Posted: 01 Dec 2011 10:28 PM PST

ខេត្តព្រះសីហនុ ៖ បុរស​ម្នាក់ត្រូវ​​ភ្លើង​​ឆាប​ឆេះ​​ខ្លោច​​រោល​រាល​ស្ទើរ​ពេញ​ខ្លួន​​ដោយ​ សារ​ប្រពន្ធ​គ្រវែង​​ដប​សាំង​លើ​ ហើយ​​បុរស​នោះ​​ឈឺ​ចាប់​​លោត​ជើង​៣ ជើង​៤ ​ស្រែក​ហៅ​ឱ្យ​គេ​ជួយ​ ប៉ុន្តែ​​គ្មាន​​នរណា​ម្នាក់​​​ក្រៅពី​ប្រពន្ធ​​នៅ​ក្បែរ​​នោះ​ឡើយ ហើយ​​ប្រពន្ធ​ក៏​មិន​អាច​ជួយ​ពន្លត់​​​បាន​ដែរ ​ទុក​ឱ្យ​ប្តី​​ឆេះ​ភ្លើង​សាំង ដោយ​​សេរី។

អាជ្ញា​ធរ​ខណ្ឌ​សែន​សុខ​​ចុះ​ប្រមូល​សំរាម​​​គរ​ទុក​ចោល​ ប៉ះ​ពាល់​សណ្តាប់​ធ្នាប់​​លើ​ផ្លូវ​សាធា​​រណៈ

Posted: 01 Dec 2011 10:27 PM PST

គំនរសំរាមដែលគេយកមកចាក់ចោលនៅកណ្តាលផ្លូវ
រាជធានីភ្នំពេញ ៖ សំរាម​ជា​ច្រើន​គរ​ដូច​ភ្នំ​ត្រូវ​បាន​ប្រជាពលរដ្ឋ ជា​អាជីវករ​លក់ដូរ​នៅ​ក្នុង​ដី​ឡូត៍​ឯកជន​មួយ​ យក​ទៅ​ទុក​នៅ​កណ្ដាលផ្លូវ​ចូល​ទៅ​ភ្នំ​បា​សិ​ទ្ធ ក្នុង​សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​សែន​សុខ ​អស់​ជា​ច្រើន​ថ្ងៃ​មក​ហើយ​។ នៅ​ព្រឹក​ថ្ងៃ​ទី​១ ធ្នូ ​២០១១​ អាជ្ញាធរខណ្ឌ​សែន​សុខ​​បាន​​​បញ្ជា​ឱ្យ​​កម្មករ​យក​រថយន្ត​ដឹក​សំរាម​​ចេញ ​ដើម្បី​រៀបចំ​សណ្ដាប់​ធ្នាប់ ពោល​ដើម្បី​កុំឱ្យ​ប៉ះពាល់​បរិស្ថាន និង​​

នារី​មានកំប៉េះ​គូទ​ស្អាត​ជាងគេ​បំផុត​នៅ​ប្រេស៊ីល

Posted: 01 Dec 2011 10:21 PM PST

នារីដែល​មានកំប៉េះ​គូទ​ស្អាតជាងគេបំផុត
​កាល​ពី​ថ្ងៃ​ទី៣០ វិ​ច្ឆិកា ​កន្លងមក​នេះ ស្រី​ស្អាត​នាងរ៉ូ​​ស៊ីណា ​ហ្វ័ររឺអ៊ី​រ៉ា ​ដណ្តើម​បាន​ងារ​​​ជា​ស្ត្រី​មានកំប៉េះ​គូទ​ស្អាត​​ជាងគេបំផុត​​របស់ប្រេ​​ស៊ីល​ បន្ទាប់ពី​ការប្រកួត​​កំប៉េះ​គូទ​ស្អាត​​​ក្នុង​ការ​ប្រកួត​​​បវរ​កញ្ញា​ប៊ុម ប៊ុម ​ប្រេស៊ីល ២០១១ ។ ​ប្រទេស​ប្រេស៊ីល​មាន​ប្រជា​ជន២០០​លាន​នាក់ ​ហើយ​មាន​នារីស្អាតៗ​​ជាច្រើន​រួច​ស្រី​ស្អាត ​​នាងរ៉ូសាណា ​ហ្វ័ររឺ​អ៊ី​រ៉ា ​​ជា​នារី​​មាន​កំប៉េះ​គូទ​​ស្អាត​​​ជាង​គេ​បំផុត​​របស់ប្រទេស ។ ​

សាឡង់​ដឹក​អង្ករ​​ជាង​១០​តោន ​មី ត្រី​ខ​កំប៉ុង​យក​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ត្រូវលិច​ចូល​ទន្លេ​សាប

Posted: 01 Dec 2011 07:54 PM PST

ខេត្តកំពង់ឆ្នាំង ៖ ​សាឡង់​ដឹក​ទំនិញ​​មួយ​គ្រឿង​​បាន​លិច​ទៅ​ក្នុង​ទឹក​ទន្លេ​សាប​​នាំ​យក​ទៅ​ជា​មួយ​អង្ករ​ជាង​១០​តោន មី និង​ត្រីខ​កំប៉ុង​​ជា​ច្រើន​កេស ដោយ​គ្មាន​​អ្នក​ណា​ជួយ​ស្រង់ ឬ​ផ្ទេរ​​ផ្ទូរ​​ទាន់​ពេលវេលា​ឡើយ​ បានត្រឹមតែ​​បង្ក​ឱ្យ​​មាន​ការ​សោក​ស្តាយ​តែប៉ុណ្ណោះ ​កាលពី​វេលាម៉ោង​​៥ល្ងាច ថ្ងៃទី​១ ធ្នូ ២០១១ នៅ​ចំណុច​ក្បាល​កោះ​ឫស្សី​​ដង្កួច ​ភូមិ​ឫស្សី​ដង្កួច ឃុំ​ជលសា ស្រុក​ជល​គិរី ។

អ៊ី​ស្រាអែល​​​បដិសេធ​​​ការ​វាយប្រហារ​​​ប្រឆាំង​អ៊ី​រ៉ង់​នា​ពេល​បច្ចុប្បន្ន​

Posted: 01 Dec 2011 07:51 PM PST

រដ្ឋ​មន្ត្រី​ការពារ​ប្រទេស​អ៊ី​ស្រាអែល
​រដ្ឋមន្ត្រី​​​ការពារ​ប្រទេស​អ៊ី​ស្រាអែល​​ លោក​​អេ​ហ៊ូដ ​បារ៉ាក់ បាន​​បដិសេធ​​​​ថា នា​ពេលបច្ចុ​ប្បន្ន​​​​​នឹង​ពុំមាន​​ការវាយប្រហារ​​​មួយប្រឆាំង​​​បណ្តា​ទីតាំង​​​នុយ​ក្លេអ៊ែរ​​របស់អ៊ី​រ៉ង់​​ឡើយ​។​ ក្នុងបទ​សម្ភាសន៍​​មួយកាលពីថ្ងៃទី​​១ ធ្នូ ​​​ជា​មួយវិទ្យុ​​​​រដ្ឋអ៊ី​ស្រាអែល​​ លោក​អេ​​ហ៊ូដ ​​បារ៉ាក់ ​​អះ​អាង​ថា ​​គេមិន​ត្រូវ​ធ្វើសង្គ្រាម​​ឡើយ​​​​ពេល​វា​​ពុំ​ចាំ​បាច់ ​​។ ជំហររបស់​​​​យើងពុំ​មានការ​​

កម្មករ​សំណង់​ម្នាក់​ធ្លាក់​​ពី​លើ​ជាន់​ទី៤ ទើរ​​នៅ​ជាន់​ទី​៣

Posted: 01 Dec 2011 07:44 PM PST

កម្មករសំណង់រងគ្រោះ
រាជធានីភ្នំពេញ ៖ បុរស​ជា​កម្មករ​សំណង់​ម្នាក់​ធ្លាក់​ពីលើ​អគារជាន់​ទី​៤ ខណៈ​​ដែល​ចរន្ដ​អគ្គិ​សនី​ដាច់​គាត់​ក៏​ឡើង​ទៅ​លើ​ដំបូល​អគារជាន់​ទី​៤ បណ្ដើរ​ ​និយាយ​ទូរស័ព្ទ​ទៅ​ប្រពន្ធ​បណ្ដើរ​ ហើយ​ងងឹត​ មើល​អ្វី​មិនឃើញ​ផង​នោះ បាន​ជ្រុល​ធ្លាក់​ពីលើ​ដំបូល​អគារជាន់​ទី​៤​ទៅ​ទើរ​នៅអគារ​ជាន់​ទី​៣ រង​របួសធ្ងន់។ ឧប្បត្តិ​ហេតុនេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៨​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១ ធ្នូ នៅ​

ម៉ូតូបុក​រថយន្ត​ចំ​កណ្តាល​​ផ្លូវ​បំ​បែក​ដួល​​​​បាក់​ជើង​​នៅ​កន្លែង​កើត​ហេតុ

Posted: 01 Dec 2011 07:43 PM PST

ទិដ្ឋភាពនៅកន្លែងកើតហេតុ
ខេត្ត​ស្ទឹង​ត្រែង ៖​ ​គ្រោះ​ថ្នាក់​ចរាចរណ៍​​មួយ​បាន​កើត​ឡើង​ នា​វេលា​ម៉ោង​១​និង​៣០​នាទី​​រសៀល​ ថ្ងៃ​ទី​១​ ធ្នូ ​រវាង​ម៉ូតូ និង​រថយន្ត​​ឆ្លា​ម​​បណ្តាល​ឱ្យ​មាន​ជម្លោះ​​​យ៉ាង​តឹង​សរសៃ​ក ហើយ​ត្រូវ​​នគរ​បាល​ចរា​ចរ​ផ្លូវ​គោក​បញ្ជូន​ទាំង​រថយន្ត និង​ម៉ូតូ​ទៅ​កាន់​ការិយា​ល័យ​​រង់​ចាំ​​ដោះ​ស្រាយ​​តាម​ច្បាប់​។

ប៉ាគីស្ថាន​​​គំរាម​​​បោះបង់​​ចោល​ការ​តស៊ូ​​​ប្រឆាំង​​ភេរ​វកម្ម​

Posted: 01 Dec 2011 07:39 PM PST

ប៉ូលិស​​​​​ការពារ​បាតុ​កម្ម​​គាំទ្រ​កង​ទ័ព​​ប៉ាគីស្ថាន​​នៅក្រុង​​​​​ការ៉ាជី​
ប្រទេសប៉ាគីស្ថាន​​​​ដែលមាន​​​ការ​ក្តៅក្រហាយ​​​ចំពោះការ​​​ស្លាប់​ទាហាន​​របស់ខ្លួន​​​​២៤នាក់ ​​​ដោយ​សារ​​​ការវាយប្រហារ​​​​​តាមអាកាស​​របស់អូតង់​ឱ្យ​​ដឹង​ថា ​ខ្លួននឹង​​អាច​បញ្ឈប់​​​​លែង​គាំទ្រ​​​ដល់​ការ​តស៊ូ​​​ប្រឆាំង​​ពួកអ៊ិស្លាម​​​ជ្រុលនិយម​​​ ប្រសិនបើ​​អធិបតេយ្យ​​ភាព​​របស់ខ្លួន​​​​ត្រូវរំលោភ​​​​បំពានជា​ថ្មី​​ម្តងទៀត​។​ ក្រុងអ៊ី​ស្លាម​ម៉ា​បាដ បាន​​​​សម្តែង​​​​រួចហើយ​​​​ពី​ការ​មិន​សប្បាយ​​​ចិត្តរបស់ខ្លួន​ ដោយ​ដក​​​​ខ្លួន​ថយ​​​ចេញពី​​​សន្និសីទអន្តរជាតិ​ស្តីពី​​​​​​សន្តិសុខ​​​​នៅអាហ្វ​ហ្គា​នីស្ថាន​ ដែលគ្រោងធ្វើ​​​​​​នាសប្តាហ៍​​​​​ខាងមុខ​នេះ នៅ​ទីក្រុង​​​បោន ប្រទេសអាល្លឺម៉ង់​​

សារព័ត៌មាន The Bangkok Post យល់ស្ទើរតែខុសទាំងអស់ស្តីពីការកាត់ក្តីខ្មែរក្រហម

Posted: 01 Dec 2011 07:22 PM PST

រាជធានីភ្នំពេញៈ បទវិចារណកថា​របស់សារព័ត៌មានThe Bangkok Post ចុះថ្ងៃទី២៩ ខែវិច្ឆិកា ដែល​ទាក់ទងទៅនឹង ការកាត់ក្តី​នាពេលបច្ចុប្បន្ន​ចំពោះអតីតមេដឹកនាំរបបខ្មែរក្រហម មានចំណុចមិនត្រឹមត្រូវជាច្រើន ដែលខ្លះខុស ខ្លាំង និងខ្លះខុសតិចតួច។ ចំណុចទាំងនោះមានដូចតទៅ៖

សព​ពល​ករ​ខ្មែរ​២​នាក់​បញ្ជូន​ពី​​សៀម​​ម្នាក់​ស្លាប់ ដោយ​ឆក់ខ្សែ​ភ្លើង​ម្នាក់ទៀតស្លាប់​ដោយ​គ្រោះ​ថ្នាក់​ចរាចរណ៍

Posted: 01 Dec 2011 06:53 PM PST

ក្រុងប៉ោយប៉ែត ៖ សព​ពល​​ករ​ខ្មែរ​២​នាក់​ត្រូវបាន​ភាគី​សៀម​បញ្ជូន​មក​ឱ្យ​សាច់​ញាតិ​​នៅ​ កម្ពុជា ​តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​​ប៉ោយប៉ែត ​​នៅ​ល្ងាច​ថ្ងៃតែមួយ ​កាលពីថ្ងៃទី​១ ធ្នូ ២០១១ ​​ម្នាក់​ស្លាប់​​ដោយ​សារ​ការ​ឆក់ខ្សែភ្លើង​ និង​ម្នាក់​ទៀត​ស្លាប់​ដោយ​សារ​គ្រោះថ្នាក់​ចរាចរណ៍​រថយន្ត​បុក​គ្នា​​លើ​ ទឹកដីសៀម​ ។ ​សពពល​ករ ​​រងគ្រោះ​ដោយ​​ឆក់​ខ្សែ​ភ្លើង​ឈ្មោះ​ថន សុវណ្ណារិន ភេទប្រុស អាយុ​២៧ឆ្នាំ ជា​

អាស្មាស់​ស្ទុះ​ដេក​លើ​អាឌ្រីមសេ១២៥ ​ ព្រោះ​ជិះ​បញ្ច្រាស​ទិសគ្នា

Posted: 01 Dec 2011 06:51 PM PST

នៅកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ម៉ូ​តូ​ស្មា​ស់មួយ​គ្រឿង​បាន​ជ្រុល​ចង្កូត​​ទៅ​បុក​ម៉ូតូ​សេ​១២៥ ​ពេញទំហឹង បណ្ដាល​ឱ្យ​ខូចខាត​ទាំង​សងខាង ប៉ុន្ដែ​​សំណាង​ល្អអ្នកបើកបរ​ទាំង​២​នាក់ ​គ្រាន់តែ​រង​របួស​​តិច​តួច ដោយ​ម្នាក់​ៗ​ត្រូវ​រលាត់​ដៃជើង​ និង​​ក្បាល​ជង្គង់​​ប៉ុណ្ណោះ។ ហេតុការណ៍​គ្រោះ​ថ្នាក់​ចរា​ចរណ៍​​ខាងលើ​ គឺ​បណ្ដាល​មក​ពី​អ្នកបើកបរ​ម៉ូតូ​សេ​១២៥ បើកប​ញ្ច្រា​សទិស ​និង​បត់​ស្ដាំ​ខុស​ច្បាប់​

អ.ស.ប​ ៖ ​ការបង្ក្រាប​​នៅស៊ីរី​ស្លាប់​4.000នាក់

Posted: 01 Dec 2011 06:47 PM PST

លោកស្រី​ណាវី ពីល​ឡៃ
​លោកស្រី​ណាវី ពីលឡៃ ​នាយស្នង​ការ​ជាន់​ខ្ពស់​អ.ស.បខាង​សិទ្ធិមនុស្ស​ថ្លែង​កាលពីថ្ងៃ​ទី១ ធ្នូ ថា ប្រទេស​​​ស៊ីរី​​កំពុងស្ថិត​នៅ​មាត់ជ្រោះនៃ​សង្គ្រាម​​ស៊ីវិល​ហើយការប៉ះ​​ទង្គិចគ្នា​នានា​បណ្តាលឱ្យ​​មនុស្សស្លាប់​ប្រមាណជា​៤០០០នាក់​​​ហើយតាំងពី​​ចាប់ផ្តើម​ចលនា​តវ៉ា​​ប្រឆាំង​​​ប្រធា​នាធិបតី​​​លោក​បាចា ​អាល់​អាសាដពីពាក់​កណ្តាល​​ខែមីនាមក ។ ​តួលេខ​នៃ​អំពើ​​​​ហិង្សា​នយោបាយ​​នេះ​ផ្តល់​​កាលពី​ថ្ងៃទី១ ​ធ្នូ ធ្វើឡើង​ពេលដែល​សម្ព័ន្ថ​អារ៉ាប់​ និង​សហភាព​​អឺរ៉ុប​​បង្កើន​ការគាប​សង្កត់​​​មក​លើ​​រដ្ឋា​ភិបាល​​ស៊ីរី​ដែលពុំ​ទាន់​ទទួល​​បាន​លទ្ធ​ផល​​នៅឡើយ ។

អាល់​កៃ​ដា​ប្រកាស​ពី​​ការ​ចាប់​ពង្រត់​ជនជាតិ​អាមេរិក​​ម្នាក់​នៅ​​​ប៉ាគីស្ថាន​

Posted: 01 Dec 2011 06:42 PM PST

ប្រមុខ​អាល់កៃ​ដា​​​​អៃ​ម៉ាន់​អាល់​ហ្សាវ៉ា​ហ៊ីរី
មេដឹកនាំ​​​អាល់កៃ​ដា​​​អៃម៉ាន់ អាល់​ហ្សា​វ៉ា​ហ៊ីរី​​​បានប្រកាស​​ទទួលខុសត្រូវ​​ចំពោះ​​​ការ​ចាប់​ពង្រត់​​​ជនជាតិ​អាេមរិក​​​អាយុ​​​៧០ឆ្នាំ​ម្នាក់​នៅ​​​ប៉ាគី​ស្ថាន។ បុរសជនជាតិ​អាមេរិក​​​រូបនេះ​ឈ្មោះ​​ WARREN WEISTAIN ជាអ្នកជំនាញ​ការ​ម្នាក់​​​ខាង​ការ​អភិវឌ្ឍន៍​​។ គាត់​ត្រូវ​​​​ចាប់​ពង្រត់​​​ចាប់តាំង​ពី​​​ថ្ងៃ​ទី​​​​១៣ សីហា ​មក​នៅ​​ផ្ទះរបស់​​គាត់​ក្នុង​​ទីក្រុង​​ឡា​ហ័រ​ ប៉ាគីស្ថាន​។​

បាញ់ស្រីស្អាត​១​គ្រាប់​​នៅ​មុខ​ស្កាយ​ក្លឹប​​ បណ្តាល​ឱ្យ​​របួសបញ្ជូន​​ទៅព្យា​បាល​នៅ​វៀត​ណាម

Posted: 01 Dec 2011 06:39 PM PST

នារីរងគ្រោះ
រាជធានីភ្នំពេញ ៖ នារី​ម្នាក់​​​បាន​រង​របួស​ធ្ងន់​ក្នុង​​អំពើ​បាញ់​​ប្រហារ​ពីសំណាក់​​ ខ្មាន់​កាំភ្លើង​​មិន​ស្គាល់​អត្ត​សញ្ញាណ​មួយ​ក្រុម​នៅ​មុខ​ក្លឹប​​កម្សាន្ត ​​ស្កាយ​ក្លឹប​ ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​លេខ​៣០០ ​សង្កាត់​បឹង​កេង​កង​ទី៣ ខណ្ឌ​ចំការ​មន កាល​ពី​វេលា​ម៉ោង​​១១​និង​៤០​នាទី​​យប់​ថ្ងៃទី​១ ធ្នូ ​២០១១ បង្ក​ឱ្យ​​មាន​ការភ្ញាក់​ផ្អើល​ពេញ​មុខ​ហាង​ និង​ភ័យ​ខ្លាច​​ផង​ដែរ។

បុរសម្នាក់ត្រូវ​ចាប់​ខ្លួន​ពី​បទ​ចាប់​រំលោភ​ក្មេង​ស្រី​

Posted: 01 Dec 2011 06:36 PM PST

បុរសជាប់ចោទពេលឃាត់ខ្លួន
ខេត្តព្រៃវែង ៖ បុរស​មា្ន​ក់​ត្រូវ​បាន​កម្លាំង​​នគរបាល​ស្រុក​បាភ្នំ​ចាប់​ឃាត់ខ្លួន​ បញ្ជូន​​មក​កាន់​ស្នងការ​ដា្ឋ​ន ​នគរបាល​ខេត្ដព្រៃវែង ដើម្បី​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្ដ​ ដោយ​ជាប់ចោទ​ពី​បទចាប់​រំលោភ​ក្មេង​ស្រី​អាយុ​១១​ឆាំ្ន​។ ជនសង្ស័យមា្ន​ក់​នេះ​ឈ្មោះជួន សុ​ឃួ​ន អាយុ​២៨​ឆាំ្ន មាន​ទីលំនៅ​ក្នុងភូមិ​ក្ដី​ដូង ឃុំ​រោង​ដំរី ស្រុក​បាភ្នំ​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​

រថយន្ត​​​កាមរី​​​កាលីហ្វ័រនីញ៉ា​​​ត្រូវ​ម្ចាស់​​ដាក់​ទណ្ឌកម្ម​បាន​​ប៉ូលិស​​ជួយ

Posted: 01 Dec 2011 06:35 PM PST

រថយន្តដែលប៉ូលិសឃាត់ទុក
ខេត្ត​​បន្ទាយ​មាន​ជ័យ​ ៖ រថយន្តកាមរី​មួយ​គ្រឿងត្រូវ​​​​ម្ចាស់​​ដាក់​ទណ្ឌ​កម្ម​​​ឱ្យ​ ដឹកអីវ៉ាន់សំពីង​សំពោងត្រូវ​បានប៉ូលិសចរាចរជើងគោកជួយ​ឃាត់​យកមកជួយសម្រាល​ ទម្ងន់និងបាន​នាំ​ម្ចាស់​និងអ្នកបើកបរមក​អប់រំធ្វើកិច្ចសន្យាបញ្ឈប់​​​ការ​​ ដឹក​​​អីវ៉ាន់​​​បែបនេះ​ទៀត​។ ហេតុការណ៍ចាប់​ឃាត់​រថយន្តដឹកសំពីងសំពោងនេះបានធ្វើឡើងនៅ​វេលាម៉ោង​ ៣ទៀបភ្លឺថ្ងៃទី១ ខែធ្នូ ឆ្នាំ២០១១

ផ្សារងងឹតទិញ-លក់​គ្រឿង​ក្នុង​មនុស្ស​ តើអមនុស្ស​ធម៌​ឬ​សង្គ្រោះ​ជីវិតមនុស្ស?

Posted: 01 Dec 2011 06:17 PM PST

មេសឌី ហាសាន់ និង​ស្នាមវះ​លក់ថ្លើម​មួយ​​ផ្នែក​
​​​​ មិន​លក់បាន​អី​សង​បំណុល ! ស្នាមវះរាងបញ្ឆិត​ឡើង​របស់មេសឌី​ ហាសាន់​ (Mehdi Hassan) អាយុ​២៣​ឆ្នាំ​ចាប់​​ពី​ចុង​កណ្តៀត​ក្អម​ដល់​ចំណុច​មួយ​ក្រោម​ទ្រូង​ នៅ​តែ​បង្ក​ការ​ឈឺ​ផ្សារាល់​ថ្ងៃ​ បន្ទាប់​ពី​វះ​កាត់​នៅ​រដ្ឋ​ធានី​ដាកា​ កាលពី​៥ខែ​មុន​ ។​ មេខ្យល់​ម្នាក់​សន្យា​ទិញ​យក​ថ្លើម​ចំនួន​២​ភាគ​៣​ របស់​មេសឌី​ហាសាន់​ ក្នុង​តម្លៃ​៣០០.០០០​តាកា​(រូបិយប័ណ្ណ​បង់​ក្លា​ដេស​ ប្រហាក់​ប្រហែល​ ៣.៩៦០ ដុល្លារ អាមេរិក)​ ។

អាដាម ប្រេដ វិភាគពីបក្ស សម រង្ស៊ី អាច​ប្តូរប្រធាន​ស្រីការ​បង្កបញ្ហា​នានាវា​គ្រាន់តែ​ជាយុទ្ធ​វិធីសត្វ​មូស​កាឡា​ខ្លួន​ជា​ខ្លា

Posted: 01 Dec 2011 06:09 PM PST

ការបាត់មុខពីឆាកនយោបាយ និងការខក​ខាន​ពុំបានចុះជួបដោយផ្ទាល់​ជាមួយប្រជាពល​រដ្ឋនៅតាមមូលដ្ឋាន​ ចាប់តាំងពីចុងឆ្នាំ​២០០៩មក​ បានរុញច្រានមេបក្សប្រឆាំងលោក​សម រង្ស៊ី ដែលធ្លាប់តែមានឥទ្ធិពល ឱ្យឃ្លាត​ចាក​ឆ្ងាយ​ការ​គាំទ្រពីសំណាក់សកម្មជន និងពលរដ្ឋ​មួយ​ចំនួន​ដែល​ធ្លាប់ពឹងពាក់អាស្រ័យ​ ជា​ជំនួស​មក​វិញ គឺ​ការសម្លឹងឃើញតំណែងប្រធានបក្សថ្មី អាច​នឹង​

សម្តេច​ហេង​ សំរិន អញ្ជើញ​​​ជាអធិបតី​ប្រារព្ធ​​​ខួប​​​៣៣​ឆ្នាំ ​នៃ រណសិរ្ស​​​២ ធ្នូ ​ផ្តួល​រំលំ​របប​ខ្មែរ​ក្រហម​ឃោរឃៅ​

Posted: 01 Dec 2011 06:06 PM PST

សម្តេច ហេង សំរិន
​ខេត្តក្រចេះ​​​​​ ៖ ​ព្រឹកនេះ​​ទី​២ ធ្នូ ​​២០១១ ​​សម្តេច​អគ្គ​មហាពញាចក្រី​ហេង សំរិន ​​ប្រធាន​រដ្ឋ​សភា និង​ក្រុម​​​​​ចលនា​​​តស៊ូ​​ផ្តួលរំលំ​​របបខ្មែរ​ក្រហម​​​​​ ព្រមទាំង​​​មន្ត្រី​​​​ជាន់ខ្ពស់​​នៃ​រាជ​រដ្ឋាភិបាល សមាជិក សមាជិកា​​រដ្ឋសភា ​ស្ថាប័នពាក់​ព័ន្ធ​​​​ មន្ត្រី​​​​អាជ្ញាធរ​ដែនដី ជា​ច្រើន​កុះករ បានជួប​ជុំ​គ្នា​​​​ប្រារព្ធ​​​​ពិធី​​​នៃការ​រំលឹកខួប​​​​បង្កើត​​រណសិរ្ស​ ២ ធ្នូ ​គឺ​រណសិរ្ស​​សាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ខួប​​ទី​៣៣​​ឆ្នាំ ដែល​

គង់ វិសាល ​ចូលរោង​ការ​​ដើម​ឆ្នាំ​2012 បញ្ចប់​​វិបត្តិ​​ចំណង​ស្នេហ៍​ចាស់

Posted: 01 Dec 2011 05:59 PM PST

​លោក​គង់ វិសាល និងអនាគតភរិយា
រាជធានីភ្នំពេញ ៖ ​អ្នក​រៀបចំ​កម្មវិធី​សិល្បៈ​​​នៃ​ស្ថានីយ​ទូរទស្សន៍​​បាយ័ន ​គឺ​លោក​គង់ វិសាល ​បាន​សម្រេច​ចិត្ត​ចូ​លរោង​ការ​តាម​ប្រពៃណី ​នាដើម​ឆ្នាំ​២០១២ ​ខាងមុខ បន្ទាប់​ពី​បាន​ភ្ជាប់​ពាក្យ​ជា​មួយគូដណ្តឹង​​វ័យ​ក្មេង​​កាលពី​ពេល​ថ្មីៗ​ នេះ ។ ​លោក​គង់ វិសាល ​​និយាយថា ​អាពាហ៍​ពិពាហ៍​​របស់​លោក​នឹង​ប្រព្រឹត្ត​​​ទៅ​នៅ​ថ្ងៃទី​១៧ មករា ឆ្នាំ​២០១២ ​នៅ​ភោជនីយ​ដ្ឋាន​​វិមាន​ចរណៃ ​ដែល​រំពឹង​ថា នឹង​មាន​ការ​អញ្ជើញ​​ភ្ញៀវ​ចូល​រួម​ប្រមាណ​ជិត​១.០០​០​នាក់ ។ គូដណ្តឹង​​របស់​លោក​គឺជា​និស្សិត​​ផ្នែក​គណ​នេយ្យ​នៃ​សាកល​វិទ្យា​ល័យ ELT ហើយ​នាង​ទើប​តែ​មាន​អាយុ​ប្រមាណ​១៨​ឆ្នាំ​ប៉ុណ្ណោះ ។ ​តាម​ការ​បញ្ជាក់​របស់​លោក​គង់​ វិសាល ​ចំណង​ស្នេហ៍​​ថ្មី​នេះ គឺ​ទទួល​​បាន​ការ​យល់​ព្រម​ពី​ឪពុក​ម្តាយ

ក្រុមហ៊ុនសន្តិសុខ​​​អភីអេស​ប្រារព្ធ​ពិធី​សម្ពោធ​​​ដាក់ឱ្យ​​ដំណើរ​ការ​​ជា​ផ្លូវ​ការ​

Posted: 01 Dec 2011 05:58 PM PST

ទិដ្ឋភាពក្នុងពិធី
រាជធានីភ្នំពេញ ៖​ ដោយ​​ទទួល​បាន​​​ការ​អនុញ្ញាត​​ពីក្រសួង​​ពាណិជ្ជកម្ម​​និង​ក្រសួង​​មហា​​​ ផ្ទៃ​ ក្រុមហ៊ុន​​​អភីអស អ៊ីនធើរណេសិនណល ស៊ីឃ្យូ​រី ធីខូអិលធីឌី​​ ជា​ក្រុម​​​ហ៊ុន​​សន្តិសុខ​​មាន​​ទីតាំង​​​ស្ថិត​​​នៅ​ផ្ទះ​​លេខ​​៣D ផ្លូវ​​លេខ២៦៥ សង្កាត់​​ទឹក​ល្អក់​ទី៣ ខណ្ឌទួល​គោក បាន​​​រៀបចំ​​​ពិធី​សម្ពោធ​​​​ដាក់​ឱ្យ​​ដំណើរ​ការ​សេវា​​កម្ម​​​របស់​ខ្លួន ​កាលពី​​ថ្ងៃទី​​២៧ វិច្ឆិកា ​កន្លងមក​នេះ ក្រោម​​​​​អធិបតី​​ភាព​លោក​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!