The Phnom Penh Post - KHMER: “នារីរកស៊ីផ្លូវភេទកូរ៉េខាងត្បូងបន្តការតវ៉ារបស់ពួកគេប្រឆាំងនឹងប៉ូលិស” plus 9 more |
- នារីរកស៊ីផ្លូវភេទកូរ៉េខាងត្បូងបន្តការតវ៉ារបស់ពួកគេប្រឆាំងនឹងប៉ូលិស
- សមត្ថកិច្ចកំពុងតាមចាប់ខ្លួនបុគ្គលិកកាស៊ីណូពីរនាក់ពាក់ព័ន្ធការចាប់ជំរិត
- ប្រមុខការទូតកម្ពុជានឹងមកដល់កម្ពុជាវិញនៅថ្ងៃស្អែកក្រោយសវនការនៅឡាអេ
- ទូរស័ព្ទដៃអាចបង្កឲ្យមានជំងឺមហារីកខួរក្បាល ជាពិសេសកុមារ
- លោក ស ខេង ជំរុញច្បាប់គ្រឿងញៀនចេញឲ្យបានឆាប់
- ជំទប់ឃុំសាក្រាមពីរនាក់ជាប់ចោទពីបទកាន់កាប់ដីរដ្ឋខុសច្បាប់
- WHO ព្រមានថា ថ្នាំជក់អាចសម្លាប់មនុស្សដល់ទៅ៨លាននាក់នៅឆ្នាំ២០៣០
- ចោទប្រកាន់ជនសង្ស័យបួននាក់ពីបទប្លន់ប្រដាប់អាវុធនៅខេត្តកណ្តាល
- អត្រាមនុស្សគ្មានការងារនៅបារាំងស្ទើរតែរក្សាបានកម្រិតថេរ
- អាជ្ញាធរគំរាមប្តឹងតំណាងពលរដ្ឋ៦នាក់ជុំវិញការតវ៉ារឿងព្រៃឡង់
នារីរកស៊ីផ្លូវភេទកូរ៉េខាងត្បូងបន្តការតវ៉ារបស់ពួកគេប្រឆាំងនឹងប៉ូលិស Posted: 01 Jun 2011 03:06 AM PDT ឈុនជិន៖ ស្ត្រីប្រកបរបររកស៊ីផ្លូវភេទ និងអ្នកទាក់ម៉ូយឲ្យពួកគេប្រមាណ ៤០០នាក់ បានធ្វើបាតុកម្មតវ៉ាមួយទៀតនៅខាងមុខសាលាក្រុងឈុនជិន នៅខេត្តហ្គាងវ៉ុន កាលពីថ្ងៃអង្គារ ទី៣១ ខែឧសភា ដោយអំពាវនាវឲ្យប៉ូលិសពន្យារពេលប្រតិបត្តិការរបស់ពួកគេប្រឆាំង ផ្ទះបន និងសេវាកម្មជួញដូរផ្លូវភេទ។ |
សមត្ថកិច្ចកំពុងតាមចាប់ខ្លួនបុគ្គលិកកាស៊ីណូពីរនាក់ពាក់ព័ន្ធការចាប់ជំរិត Posted: 01 Jun 2011 02:48 AM PDT ស្វាយរៀង៖ មន្ត្រីនគរបាលកម្ពុជា បានឲ្យដឹងថា សមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួនបុគ្គលិកកាស៊ីណូ ២នាក់ ដែលបានជាប់ពាក់ព័ន្ធនឹងសកម្មភាពចាប់ជំរិតជនជាតិវៀតណាម ៨នាក់ ដែលបានចូលមកលេងល្បែងនៅក្នុងកាស៊ីណូ VIP នៅក្រុងបាវិតកាលពីចុងខែឧសភាកន្លងមកនេះ។ |
ប្រមុខការទូតកម្ពុជានឹងមកដល់កម្ពុជាវិញនៅថ្ងៃស្អែកក្រោយសវនការនៅឡាអេ Posted: 01 Jun 2011 02:28 AM PDT ភ្នំពេញ៖ ប្រមុខការទូតកម្ពុជា លោក ហោ ណាំហុង នឹងមកដល់ប្រទេសកម្ពុជាវិញនៅថ្ងៃព្រហស្បតិ៍ស្អែក បន្ទាប់ពីបានចូលរួមសវនការសាធារណៈនៅទីក្រុងឡាអេ ទាក់ទងទៅនឹងការស្នើសុំរបស់កម្ពុជាឲ្យតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បកស្រាយលើសាលក្រមឆ្នាំ១៩៦២ និងបានស្នើឲ្យតុលាការនេះបញ្ជាឲ្យថៃដកចេញកងទ័ពពីតំបន់ក្បែរ ប្រាសាទព្រះវិហារ។ |
ទូរស័ព្ទដៃអាចបង្កឲ្យមានជំងឺមហារីកខួរក្បាល ជាពិសេសកុមារ Posted: 01 Jun 2011 01:47 AM PDT ឡុងដ៍៖ នៅមុនសេចក្តីប្រកាសកាលពីថ្ងៃពុធនេះ អង្គការសុខភាពពិភពលោកធ្លាប់បាននិយាយរួចមកហើយថា ទូរស័ព្ទដៃមានសុវត្ថិភាពសម្រាប់ការប្រើប្រាស់។ ប៉ុន្តែ ក្រុមអ្នកជំនាញ ដែលបានរាយការណ៍ទៅឲ្យស្ថាប័នសុខភាពរបស់អង្គការសហប្រជាជាតិនេះ បានឲ្យដឹងថា ទូរស័ព្ទដៃអាចបង្កឲ្យមានជំងឺមហារីកខួរក្បាល។ |
លោក ស ខេង ជំរុញច្បាប់គ្រឿងញៀនចេញឲ្យបានឆាប់ Posted: 01 Jun 2011 01:15 AM PDT ភ្នំពេញ៖ លោករដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ស ខេង បានជំរុញឲ្យស្ថាប័នជាតិពាក់ព័ន្ធ ពន្លឿនការបង្កើតច្បាប់ប្រយុទ្ធប្រឆាំងគ្រឿងញៀនឲ្យបានឆាប់ ដើម្បីដាក់ឲ្យអនុវត្តន៍នៅបំណាច់ឆ្នាំនេះ និងដើម្បីបញ្ចៀសនូវមតិរិះគន់ថា រដ្ឋាភិបាលកម្ពុជា«គ្មានឆន្ទៈ»ក្នុងការបង្ក្រាបបទល្មើសគ្រឿង។ |
ជំទប់ឃុំសាក្រាមពីរនាក់ជាប់ចោទពីបទកាន់កាប់ដីរដ្ឋខុសច្បាប់ Posted: 01 Jun 2011 01:11 AM PDT កំពង់ធំ៖ មន្ត្រីតុលាការខេត្តកំពង់ធំ បានឲ្យដឹងថា តុលាការបានចោទប្រកាន់មន្ត្រីក្រុមប្រឹក្សាឃុំសាក្រាម ២នាក់ ពីបទដណ្តើមកាន់កាប់ដោយខុសច្បាប់នូវដីបម្រុងទុករបស់រដ្ឋ បន្ទាប់មន្ត្រីទាំងពីររូបនេះត្រូវបានចាប់ និងឃុំខ្លួនជាបណ្តោះអាសន្ននៅពន្ធនាគារខេត្តកាលពីថ្ងៃទី២៨ ឧសភាកន្លងមកថ្មីៗនេះ។ |
WHO ព្រមានថា ថ្នាំជក់អាចសម្លាប់មនុស្សដល់ទៅ៨លាននាក់នៅឆ្នាំ២០៣០ Posted: 01 Jun 2011 12:15 AM PDT ឡុងដ៍៖ អង្គការសុខភាពពិភពលោក (WHO) បានឲ្យដឹងកាលពីថ្ងៃអង្គារម្សិលមិញថា ថ្នាំជក់នឹងសម្លាប់មនុស្សជិត ៦លាននាក់នៅឆ្នាំនេះ ក្នុងនោះមានទាំងអ្នកមិនជក់បារី ៦សែននាក់ផងដែរ ដោយសារតែរដ្ឋាភិបាលមិនបានបំពេញការងារឲ្យបានគ្រប់គ្រាន់ដើម្បី បញ្ចុះបញ្ជូលមនុស្សឲ្យបោះបង់ការជក់បារី ឬក៏ការពារមនុស្សដទៃទៀត ដែលរងផលប៉ះពាល់ពីការជនបារី។ |
ចោទប្រកាន់ជនសង្ស័យបួននាក់ពីបទប្លន់ប្រដាប់អាវុធនៅខេត្តកណ្តាល Posted: 01 Jun 2011 12:13 AM PDT កណ្តាល៖ លោក អ៊ីវ ចម្រើន ស្នងការនគរបាលខេត្តកណ្តាល បានថ្លែងថា ជនសង្ស័យ ៤នាក់ក្នុងចំណោមក្រុមចោរប្លន់ប្រដាប់អាវុធមួយក្រុម ត្រូវបានតុលាការចោទប្រកាន់នៅថ្ងៃនេះ ពីបទប្លន់ប្រដាប់អាវុធនៅខេត្តកណ្តាល។ |
អត្រាមនុស្សគ្មានការងារនៅបារាំងស្ទើរតែរក្សាបានកម្រិតថេរ Posted: 31 May 2011 11:58 PM PDT ប៉ារីស៖ ការិយាល័យស្ថិតិជាតិ INSEE បាននិយាយនៅថ្ងៃពុធនេះថា អត្រាមនុស្សគ្មានការងារនៅក្នុងប្រទេសបារាំង រក្សាបានកម្រិតប្រែប្រួលតិចតួចមកនៅត្រឹម ៩,៧ភាគរយនៅត្រីមាសទីមួយឆ្នាំនេះ ធៀបនឹងត្រីមាសចុងក្រោយនៃឆ្នាំ២០១០។ |
អាជ្ញាធរគំរាមប្តឹងតំណាងពលរដ្ឋ៦នាក់ជុំវិញការតវ៉ារឿងព្រៃឡង់ Posted: 31 May 2011 10:10 PM PDT សណ្តាន់, កំពង់ធំ៖ តំណាងប្រជាពលរដ្ឋ ៦នាក់នៅស្រុកសណ្តាន់ បានឲ្យដឹងនៅថ្ងៃពុធនេះថា អាជ្ញាធរគំរាមកំហែងថាបណ្តឹងទៅតុលាការប្រឆាំងនឹងពួកគាត់ពីបទចូល រួមវេទិកាសាធារណៈមួយ ដែលត្រូវបានរៀបចំឡើងនៅរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងជម្លោះនៅតំបន់ព្រៃឡង់។
|
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |