The Phnom Penh Post - KHMER: “រន្ទះបាញ់ផ្តាច់ជីវិតពលរដ្ឋបីនាក់នៅឧត្តុងកាលពីថ្ងៃម្សិលមិញ” plus 9 more |
- រន្ទះបាញ់ផ្តាច់ជីវិតពលរដ្ឋបីនាក់នៅឧត្តុងកាលពីថ្ងៃម្សិលមិញ
- ពលរដ្ឋជាង១០០នាក់សម្រុកចូលសាលាខេត្តដើម្បីស្វែងរកអន្តរាគមន៍ឲ្យដោះលែងតំណាង
- ប្រជានេសាទ១៥០គ្រួសារនៅបឹងសំរោង និងបឹងតាមោកប្រឈមនឹងការបណ្តេញចេញ
- កម្មករសំណង់ម្នាក់ស្លាប់ភ្លាមៗដោយសារសរសរគ្រឹះដ៏ធំមួយធ្លាក់សង្ងត់ពីលើ
- ចិនហុងកុងរាប់រយនាក់ចូលរួមបាតុកម្មរំលឹកព្រឹត្តិការណ៍ទីលានធៀនអានមេន
- ពេជ្រ សីហា និង ឡុង សុភី មិនធ្វើឲ្យអ្នកទស្សនាខកចិត្ត
- សភាជាតិស្នើឲ្យរោងចក្រមិថុនាដោះស្រាយសំណងតាមច្បាប់ការងារជូនកម្មករ
- Eto'o រកបានពីរគ្រាប់ដើម្បីជួយឲ្យ Inter Milan ឈ្នះពាន Italian Cup
- Samsung ស្នើឲ្យ Apple បង្ហាញគំរូផលិតផលរបស់ខ្លួនក្នុងតុលាការ
- ឥណ្ឌានឹងក្លាយជាអតិថិជនទិញធ្យូងធំរបស់ឥណ្ឌូនេស៊ីជំនួសអតិថិជនជប៉ុន
រន្ទះបាញ់ផ្តាច់ជីវិតពលរដ្ឋបីនាក់នៅឧត្តុងកាលពីថ្ងៃម្សិលមិញ Posted: 30 May 2011 02:50 AM PDT កំពង់ស្ពឺ៖ មន្ត្រីបានថ្លែងឲ្យដឹងនៅថ្ងៃចន្ទនេះថា ប្រជាពលរដ្ឋបីនាក់ ក្នុងស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ បានបាត់បង់ជីវិត កាលពីល្ងាចថ្ងៃអាទិត្យ ដោយសាររន្ទះបាញ់ ខណៈពេលពួកគេកំពុងធ្វើការ ហាលភ្លៀង។ |
ពលរដ្ឋជាង១០០នាក់សម្រុកចូលសាលាខេត្តដើម្បីស្វែងរកអន្តរាគមន៍ឲ្យដោះលែងតំណាង Posted: 30 May 2011 02:34 AM PDT បន្ទាយមានជ័យ៖ ប្រជាពលរដ្ឋចំនួន ១២២នាក់ មកពីភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ នៅថ្ងៃចន្ទនេះ បាននាំគ្នាសម្រុកចូលក្នុងសាលាខេត្តបន្ទាយមានជ័យ ក្រោយពីពួកគាតមិនបានជោគជ័យក្នុងការទាមទារឲ្យតុលាការដោះលែង តំណាងអ្នកភូមិ ២នាក់ ដែលត្រូវបានចាប់ឃុំខ្លួននៅពន្ធនាគារ ពាក់ព័ន្ធនឹងជម្លោះដីធ្លី។ |
ប្រជានេសាទ១៥០គ្រួសារនៅបឹងសំរោង និងបឹងតាមោកប្រឈមនឹងការបណ្តេញចេញ Posted: 30 May 2011 02:13 AM PDT ភ្នំពេញ៖ ប្រជានេសាទខ្មែរ និងខ្មែរអ៊ីស្លាមបប្រមាណ ១៥០គ្រួសារ ដែលរស់នៅក្នុងសំណង់ឥតរៀបរយជាប់មាត់បឹងសំរោង ស្ថិតនៅសង្កាត់សំរោង និងបឹងតាមោក សង្កាត់ព្រែកព្នៅ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ត្រូវបានអាជ្ញាធរដាក់ឱសានវាទឲ្យរុះរើផ្ទះសម្បែងរបស់ពួកគាត់ ឲ្យអស់ចាប់ពីថ្ងៃទី៣០ឧសភា ដល់ថ្ងៃទី១០ មិថុនាខាងមុខនេះ ដើម្បីបើកផ្លូវឲ្យអាជ្ញាធរកាន់កាប់លើអចលនទ្រព្យរបស់រដ្ឋវិញ។ |
កម្មករសំណង់ម្នាក់ស្លាប់ភ្លាមៗដោយសារសរសរគ្រឹះដ៏ធំមួយធ្លាក់សង្ងត់ពីលើ Posted: 30 May 2011 01:46 AM PDT ភ្នំពេញ៖ មន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា កម្មករសំណង់ម្នាក់ បានស្លាប់ភ្លាមៗយ៉ាងអនោចអធមបំផុត នៅពេលសរសរគ្រឹះដ៏ធំមួយបានធ្លាក់សង្កត់ពីលើ ខណៈពេលកំពុងធ្វើការងារនៅក្នុងការដ្ឋានសាងសង់លំនៅដ្ឋានមួយ កន្លែងស្ថិតនៅសង្កាត់បឹងកេងកង១ ខណ្ឌចំការមន កាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញ។ |
ចិនហុងកុងរាប់រយនាក់ចូលរួមបាតុកម្មរំលឹកព្រឹត្តិការណ៍ទីលានធៀនអានមេន Posted: 30 May 2011 01:27 AM PDT ហុងកុង៖ អ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យប្រមាណមួយពាន់នាក់ បានដើរក្បួនតវ៉ានៅក្រុងហុងកុងកាលពីថ្ងៃអាទិត្យ ទី ២៩ ខែឧសភាដើម្បីអំពាវនាវឲ្យផ្តល់យុត្តិធម៌ចំពោះជនរងគ្រោះក្នុង ព្រឹត្តិការណ៍បង្ក្រាបដ៏បង្ហូរឈាមនៅទីលានធៀនអានមេនទីក្រុង ប៉េកាំងកាលពីឆ្នាំ ១៩៨៩។ |
ពេជ្រ សីហា និង ឡុង សុភី មិនធ្វើឲ្យអ្នកទស្សនាខកចិត្ត Posted: 30 May 2011 01:21 AM PDT ភ្នំពេញ៖ ថ្វីបើកីឡាករ ពេជ្រ សីហា និង ឡុង សុភី ឡើងប្រកួតគ្នាក្នុងនាមជាគូកម្តៅសាច់ដុំ ដើម្បីត្រៀមខ្លួនចូលរួមប្រកួតលក្ខណៈអន្តរជាតិ ក្រោមការរៀបចំរបស់ស្ថានីយ៍ទូរទស្សន៍ស៊ីធីអិន នៅដើមខែកក្កដាក៏ដោយ ប៉ុន្តែ ពួកគេមិនបានធ្វើឲ្យអ្នកទស្សនាខកចិត្ត ដូចការឡើងកម្តៅសាច់ដុំរបស់ ធន់ សុភា និង ជ័យ កុសល កាលពីរសៀលថ្ងៃសៅរ៍ ទី២៨ ខែឧសភា កន្លងមកនោះទេ។ |
សភាជាតិស្នើឲ្យរោងចក្រមិថុនាដោះស្រាយសំណងតាមច្បាប់ការងារជូនកម្មករ Posted: 30 May 2011 01:01 AM PDT ភ្នំពេញ៖ ប្រធានរដ្ឋសភាជាតិកម្ពុជា បានស្នើឲ្យថៅកែរោងចក្រមិថុនា និងក្រសួងការងារ ដោះស្រាយប្រាក់អតីតភាពការងារតាមច្បាប់ការងារសម្រាប់កម្មករជាង ៤ពាន់នាក់ បន្ទាប់ពីរោងចក្រនេះបានខូចខាតទាំងស្រុងដោយសារអគ្គិភ័យកាលពី ចុងខែមីនាកន្លងមក។ |
Eto'o រកបានពីរគ្រាប់ដើម្បីជួយឲ្យ Inter Milan ឈ្នះពាន Italian Cup Posted: 30 May 2011 12:38 AM PDT រ៉ូម៖ ក្រុម Inter Milan បានក្លាយជាម្ចាស់ជើងឯក Italian Cup ក្រោយពីបានទទួលជ័យជម្នះក្នុងលទ្ធផល ៣-១ លើក្រុម Palermo បន្ទាប់ពីកីឡាករខ្សែប្រយុទ្ធ Samuel Eto'o រកបានគ្រាប់បាល់ចំនួន ២គ្រាប់ នៅក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌនេះកាលពីរាត្រី ថ្ងៃអាទិត្យ។ |
Samsung ស្នើឲ្យ Apple បង្ហាញគំរូផលិតផលរបស់ខ្លួនក្នុងតុលាការ Posted: 29 May 2011 11:33 PM PDT សេអ៊ូល៖ ក្រុមហ៊ុន Samsung Electronics បានព្យាយាមស្វែងរកដីកាសម្រេចពីតុលាការដើម្បីបង្ខំឲ្យក្រុមហ៊ុន Apple បង្ហាញផលិតផលម៉ូដែល iPhone និង iPad ដែលក្រុមហ៊ុននេះកំពុងផលិត ដោយអះអាងថា ខ្លួនត្រូវការព័ត៌មាននេះ ដើម្បីការពារខ្លួនពីបទចោទប្រកាន់ថាក្រុមហ៊ុនរបស់ខ្លួនបានលួច ចម្លងម៉ូដផលិតផលរបស់ក្រុមហ៊ុន Apple ។ |
ឥណ្ឌានឹងក្លាយជាអតិថិជនទិញធ្យូងធំរបស់ឥណ្ឌូនេស៊ីជំនួសអតិថិជនជប៉ុន Posted: 29 May 2011 10:09 PM PDT ណូសាឌួ៖ សមាគមរ៉ែធ្យូងថ្មឥណ្ឌូនេស៊ី បានថ្លែងនៅថ្ងៃចន្ទនេះថា ប្រទេសឥណ្ឌានឹងចូលមកជំនួសប្រទេសជប៉ុន ក្លាយទៅជាអតិថិជនទិញធ្យូងថ្មឥណ្ឌូនេស៊ីឈានមុខគេនៅឆ្នាំនេះ ដោយនឹងចូលមកទិញធ្យូងថ្មរហូតដល់ ៦០លានតោន ដើម្បីជួយបំពេញតម្រូវការថាមពលកំពុងមានកំណើនខ្ពស់របស់ប្រទេស យក្សនៅអាស៊ីខាងត្បូង។ |
You are subscribed to email updates from ដំណឹងថ្មីបំផុត To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |