Koh Santipheap Daily

Koh Santipheap Daily


លោក Zhang Jilong ធ្វើ​ជា​ប្រធាន​សហ​ព័ន្ធ​បាល់​ទាត់​អាស៊ីជំនួស​លោក Bin Hammam

Posted: 31 May 2011 01:13 AM PDT

លោក Zhang Jilong (ឆ្វេង)និង​លោក Bin Hammam
យោង​តាម​ប្រភព​ព័ត៌​មាន​ AFP ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​ ទី​៣០ ឧសភា ឆ្នាំ២០១១ បាន​ឱ្យ​ដឹង​ថា លោក Zhang Jilong ​នឹង​ក្លាយ​ទៅ​ជា​ប្រធាន​​សហ​ព័ន្ធ​បាល់​ទាត់​អាសីុ​បណ្តោះ​អាសន្ន​ជំនួស​ តំណែង​លោក Mohamed Bin Hammam ដែល​ត្រូវ​បាន​ FIFA ព្យួរ​ការ​ងារ​ក្រោយ​ពី​រក​ឃើញ​មាន​បញ្ហា​ជាប់​ពាក់​ព័ន្ធ​ទៅ​នឹង​អំពើ​ពុក​ រលួយ​ទិញ​ទឹក​ចិត្ត​រក​សម្លេង​ឆ្នោត​។ លោក Peter Velappan អគ្គ​លេខា​ធិការ​ក្រុម​បាល់​ទាត់​អាស៊ី​បាន​និយាយ​ប្រាប់ AFP ថា

សមា​ជិក​ព្រឹទ្ធ​សភា​អូស្ត្រា​លី​ស្នើ​ឱ្យ​ FIFA សង​ប្រាក់​46លាន​ដុល្លារ​​វិញ​

Posted: 31 May 2011 01:10 AM PDT

លោក Nick Xenophon សមា​ជិក​ព្រឹទ្ធ​សភា​មក​ពី​គណ​បក្ស​ឯក​រាជ្យ
សមា​ជិក​ព្រឹទ្ធ​សភា​អូស្ត្រាលី​មួយ​រូប​បាន​ជំរុញ​ឱ្យ​សហ​ព័ន្ធ​បាល់​ទាត់​ ប្រទេស​របស់​លោក​ស្នើ​សុំ​ប្រាក់​៤៦​លាន​ដុល្លារពី​ FIFA ត្រឡប់​មក​វិញ​ បន្ទាប់​ពី​ប្រទេស​អូស្ត្រា​លី​បរា​​ជ័យ​ក្នុង​ការ​ដេញ​ថ្លៃ​ធ្វើ​ម្ចាស់​ ផ្ទះ​ការ​ប្រកួត​បាល់​ទាត់ពិភព​លោក​​ឆ្នាំ​២០១២។ លោក Nick Xenophon សមា​ជិក​ព្រឹទ្ធ​សភា​មក​ពី​គណ​បក្ស​ឯក​រាជ្យ​បាន​ចេញ​ផ្សាយ​របាយ​ការណ៍​មួយ​ ដែល​មាន​ចំណង​ជើង​ថា «កាត​​ក្រហម​សម្រាប់​ FIFA (Red Card For FIFA)​។ ឯក​សារ​នោះ​បាន​លើក​ឡើង​​ថា ​ប្រទេស​អូស្ត្រា​លី​នឹង​មិន​ចំណាយ​លុយ​១​សេន​ណា​ទេ​សម្រាប់​ការ​ដេញ​ថ្លៃ​ ធ្វើ​ម្ចាស់​ផ្ទះ​លើក​ក្រោយ​ប្រសិន​បើ​ FIFA មិនអាច​​ដោះ​ស្រាយ​អំពើ​ពុក​រលួយ​បាន​។

យុវជន​​​ឈាម​រាវ​​ម្នាក់​​ចុះ​​ទៅ​ក្នុង​​បឹង​ឈូក​​អារ.ក​​សម្រក់​​ឈាម​​ក្នុង​​សតិ​​មិន​​ប្រក្រតី​

Posted: 31 May 2011 01:09 AM PDT

យុវជន​ម្នាក់​ព្យាយាម​ធ្វើ​អត្ដឃាត​​ដោយ​ឈរ​អារ​.​ក​នឹង​អំបែង​ដប​ហូរ​ឈាម​រហាម​នៅ​ក្នុង​ទឹក​បឹង​ឈូក​តា​ប៉ែន
រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ព្យាយាម​ធ្វើ​អត្ដឃាត​​ដោយ​ឈរ​អារ​.​ក​នឹង​អំបែង​ដប​ហូរ​ឈាម​រហាម​នៅ​ក្នុង​ទឹក​បឹង​ឈូក​តា​ប៉ែន ហើយ​ឈរ​ស្រែក​ឡូឡា​តែ​ម្នាក់ឯង កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​៣០ ឧសភា ក្នុងភូមិ​គោក​ឃ្លៀង សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ ហេតុការណ៍​នេះ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​​រួច​រាយការណ៍​ប្រាប់​ប៉ូលិស​ប៉ុ​ស្ដិ៍​ភ្នំពេញ​ថ្មី ដើម្បី​ចុះ​ទៅ​ធ្វើការ​ហាមឃាត់​

កីឡា​ករ​​អង់​គ្លេស​​ដូ​ណាល់​​ដណ្តើម​​បាន​​ចំណាត់​ថ្នាក់​​លេខ​1​ពិភព​លោក​បន្ទាប់​​ពី​ឈ្នះ​​ជើង​​ឯក​​វាយ​កូន​ហ្គោល​ BMW PGA Championship

Posted: 31 May 2011 01:07 AM PDT

កីឡាករលុក ដូ​ណាល់
លុក ដូ​ណាល់​​ដណ្តើម​​បានចំណាត់​ថ្នាក់​កីឡាករ​លំ​ដាប់​ទី​១ពិភពលោក​ពី​មិត្ត​ រួម​ជាតិ​អង់​គ្លេស​របស់​ខ្លួន​បន្ទាប់​ពី​បាន​យក​ឈ្នះ​ជើង ​ឯក​​វាយ​​កូន​ហ្គោលកម្ម​វិធី​BMW PGA Championshipដែល​មាន​ទឹក​ប្រាក់​រង្វាន់​សរុប​៤លាន​និង​៥សែន​ដុល្លារ​ អាមេរិក​កាល​ពី​ថ្ងៃ អាទិត្យ​ទី​២៩​ឧសភា​កន្លង​មក​ ។ ការ​ប្រកួត​កម្ម​វិធី​ខាង​លើ​ត្រូវ​បាន​រៀប​ចំ​ធ្វើ​នៅ​ទី​លាន​វាយ​កូន​ ហ្គោល​ក្រុង​វើជីនៀ វ៉តធ័រ​ប្រទេស​អង់​គ្លេស​។

ការ​បូម​​ខ្សាច់​​​នៅ​តំបន់​​​ច្រាំង​​ក្រហម​​​ទំនង​​ឃុប​ឃិត​​ជា​មួយ​​មន្ត្រី​​ជំនាញ​

Posted: 31 May 2011 01:04 AM PDT

ការ​បូម​​ខ្សាច់​​​នៅ​តំបន់​​​ច្រាំង​​ក្រហម​​​ទំនង​​ឃុប​ឃិត​​ជា​មួយ​​មន្ត្រី​​ជំនាញ​
ខេត្តព្រះសីហនុ ៖ ទីតំាងព្រែកមួយកន្លែង​ដែល​នៅតំបន់ច្រាំងក្រហមស្ថិតក្នុង​ភូមិ​តាឡះ សង្កាត់បិត​ត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ​បាន​ត្រូវឈ្មួញឃុបឃិតជាមួយ​មន្ត្រី​ជំនាញ​លួចដាក់ម៉ាស៊ីនបូមខ្សាច់ធ្វើ​អាជីវ​កម្ម​យ៉ាង​អនាធិបតេយ្យដោយពុំខ្វល់ពីច្បាប់់អ្វីទាំង​អស់។ យោងតាមប្រភពពីអ្នកដឹងរ៉ាវខ្លះ​ៗពាក់ព័ន្ធ​ទៅ​

​អាល្លឺម៉ង់ ៖ ​មនុស្ស​​14នាក់ស្លាប់​ដោយសារ​​មេរោគ ECEH សង្ស័យ​ឆ្លង​ពី​ត្រសក់​​

Posted: 31 May 2011 01:02 AM PDT

ការពនិត្យ​គ្រាប់​ឈាម​ឃើញ​បាក់​តេរី​ ECEH
​ប្រទេស​អាល្លឺម៉ង់​​​កាលពីថ្ងៃទី​​៣០ ឧសភា ​​កន្ល​ងមក ​បានបើក​ការ​ពិភាក្សា​​​ស្តីអំពី​​វិបត្តិ​ក្នុង​ប្រទេស​ចំពេលមាន​​ របាយការណ៍​នានា​ថា ​មនុស្ស​​​យ៉ាងហោចណាស់​​១៤នាក់​បានស្លាប់​បាត់​បង់ជីវិត​​​ និងច្រើន​​​រយ​នាក់​ទៀត​ធ្លាក់​​​ខ្លួនឈឺ​ដោយ​សារ​ការ​ផ្ទុះឡើង​នូវ​​​ បាក់តេរី​​ឈ្មោះ​ ECEH ដែលមាន​​គ្រោះថ្នាក់​មួយ​​រកឃើញ​​​ក្នុង​ផ្លែ​ត្រសក់​​​នាំ​​ចូល​មួយ​ប្រភេទ ​។​ ប្រទេស​បែល​ហ្ស៊ិក​​ និងប្រទេស​រុស្ស៊ី​បាន​ចេញ​​​ការ​ហាម​ប្រាម​នាំ​ចូល​​​បន្លែ​​ពីប្រទេស​អេ​ស្ប៉ាញ​ ដែលគេ​ជឿ​ថា

លោក​ខូឌ័រកូវស្គី​ស្នើ​ដោះ​លែង​​លោក​ដោយ​​មានលក្ខខណ្ឌ

Posted: 31 May 2011 01:00 AM PDT

លោក​ខូឌ័រកូវស្គី
អតីត​​មហា​សេដ្ឋី​ប្រេង​រុស្ស៊ី​​លោកមីខា​អីុល ខូឌ័រ​កូវស្គី ​ដែលទោស​របស់​លោក​ត្រូវ​បាន​​​កាត់​បន្ថយ​នៅ​សាលា​ឧទ្ធរណ៍​​មក​នៅត្រឹម​​ ជាប់គុក​១៣​ឆ្នាំ កាលពី​សបា្តហ៍​មុន​បាន​ដាក់​សំណើមួយ​​កាលពីថ្ងៃទី៣០ ឧសភា ​ឱ្យ​ដោះ​លែង​​រូប​លោក ​ដោយ​មានលក្ខខណ្ឌ​​​ ព្រោះ​លោក​បានទទួល​ទោស​ជាប់​​គុក​ជាង​កណ្តាល​នៃទោស​នោះ​រួច​ហើយ ។ ក្នុង​សំណើ​នេះ​លោកខូឌ័រ​​កូវស្គី​​​សរ​សេរ​ថា «ខ្ញុំ​​ស្នើ​ដល់​​​​តុលា​ការ​ឱ្យពិនិត្យ​​បញ្ហា​នៃ​ការ​​ដោះ​លែង​រូបខ្ញុំ ដោយមានលក្ខខណ្ឌ​» ។

អាហ្វ​ហ្គា​នី​ស្ថាន ៖ ស្លាប់ និង​របួស​ជាង​30​នាក់​ក្នុង​ការ​ផ្ទុះ​នានា​នៅ​ក្រុង​ហេរ៉ាត​

Posted: 31 May 2011 12:56 AM PDT

មាន​ការ​ផ្ទុះ​យ៉ាង​តិច​៤​លើក​កើត​មាន​កាល​ពី​ថ្ងៃ​ទី​៣០ ឧសភា ក្នុង​ទី​ក្រុង​ហេ​រ៉ាត​របស់​អាហ្វ​ហ្គា​នី​ស្ថាន​ ស្ថិត​នៅ​ចម្ងាយ​៦៤០​គីឡូ​ម៉ែត្រ​​ខាង​លិច​ក្រុង​កា​ប៊ុល​ដែល​បណ្តាល​ឱ្យ​ មនុស្ស​ស្លាប់​ និង​របួស​ជាង​៣០​នាក់​។ ពួក​តាលី​បង់​បាន​វាយ​ប្រហារ​មូល​ដ្ឋាន​យោធា​មួយ​ក្រោម​បញ្ជា​ការ​របស់​ អ៊ីតាលី​នៅ​ក្រុង​ហេរ៉ាត​ជា​ទី​ក្រុង​​ធំ​មួយ​នៅ​ភាគ​ខាងលិច​​ប្រទេស​​ បណ្តាល​ឱ្យ​ស្លាប់​ជន​ស៊ីវិល​៤​នាក់ ហើយ​មនុស្ស​២៧​នាក់​ទៀត​ត្រូវ​របួស​ ក្នុង​នោះ​រួម​មាន​ប៉ូលិស និង​ជន​ស៊ីវិល​។

លោក RATKO MLADIC អាចធ្វើ​បត្យា​ប័ន​​4ថ្ងៃទៀត​

Posted: 31 May 2011 12:54 AM PDT

លោក RATKO MLADIC
​រដ្ឋមន្ត្រី​​ក្រសួង​​យុត្តិធម៌​ស៊ែរប៊ីថ្លែង​​​កាលពី​ថ្ងៃ​ទី​​​​៣០ ឧសភា ​​ថា អតីត​​ប្រមុខយោធា​​​ស៊ែប​​បូស្នី ​លោក RATKO MLADIC អាចត្រូវ​​ធ្វើបត្យា​ប័ន​​​រយៈ​ពេល​​​៤ថ្ងៃ​​​​ទៀត​ទៅកាន់តុលាការ​​ឧក្រិដ្ឋ ​​កម្ម​អន្តរជាតិ​សម្រាប់​អតីត​​​យូហ្គោស្លាវី TPIY ក្រុង​ឡាអេ​។​ ទទួលការចោទប្រកាន់​​​​កាលពី​​ឆ្នាំ​១៩៩៥ ​ដោយ​តុលាការ​​ TPIY ពីបទ​ឧក្រិដ្ឋ​​កម្ម​សង្គ្រាម​ ឧក្រិដ្ឋ​កម្ម​​​​ប្រឆាំង​​មនុស្សជាតិ និងប្រល័យ​​​ពូជ​សាសន៍​​ដោយ​សារ​​ការ​​សម្លាប់​រង្គាល​នៅ​ក្រុង​​ស្ត្រេ​ ប្រេនីកា (ខែ​កក្កដា ឆ្នាំ​១៩៩៥) ​និង​ការ​​ឡោមព័ទ្ធ​​​ទីក្រុង​​សារ៉ា​​​សេវ៉ូ ​(១៩៩២-១៩៩៥) លោក RATKO MLADIC ត្រូវ​​ចាប់ខ្លួន​បាន​​កាលពីសប្តាហ៍​មុន ​​ដោយប៉ូលិស​​​​ស៊ែរប៊ី ក្នុង​​​កសិ​ដ្ឋាន​​មួយស្ថិតនៅ​​​ចម្ងាយ​​១០០គីឡូម៉ែត្រ ​ពីទីក្រុង​​បែល​ហ្ក្រាដ ។​

ទាហាន​​សហភាព​អាហ្វ្រិក​2នាក់ស្លាប់នៅសូម៉ាលី

Posted: 31 May 2011 12:52 AM PDT

​ទាហាន​​២នាក់​​របស់​កង​​កម្លាំង​រក្សា​សន្តិ​ភាព ​សហភាព​អាហ្វ្រិក​នៅ​សូម៉ាលី AMISOM ​​បាន​ត្រូវ​​ស្លាប់​កាលពីថ្ងៃទី៣០ ឧសភា ​​នៅពេល​​​​កំទេច​​ការប៉ុនប៉ង​វាយប្រហារ​​អត្ត​ឃាត​មួយក្នុង​ទីក្រុង​ ម៉ូហ្គាឌីស្យូ រដ្ឋធានី​ប្រទេសនេះ ។ ​​ពួក​ជន​ដែល​ស្លៀក​ពាក់​​ឯក​សណ្ឋាន​​កង​ទ័ព​​សូម៉ាលី​​បានជិះ​រថយន្ត​​ ឆ្ពោះ​​ទៅ​រក​ទីតាំង​មួយ​​កាន់កាប់​​​ដោយ​កង​ទាហាន​របស់សហភាព​​អាហ្វ្រិក ​និងពួកជីវពល​ស្និទ្ធ រដ្ឋាភិបាល​ ហើយ​​បាន​​បាញ់​ប្រហារ ។ នេះ​ជា​ការ​បញ្ជាក់​របស់ ​AMISOM ​​ក្នុង​សេចក្តី​ប្រកាសមួយ ។​ ​ជន​វាយ​ប្រហារ​៣នាក់​ក្នុងនោះ​មានជនអត្ត​ឃាត​​ម្នាក់​ដែល​ត្រូវ​​ធ្វើ​ឱ្យ​ គ្រាប់បែក​ដាក់ជាប់ខ្លួន​គេផ្ទុះ ក៏​ត្រូវ​ស្លាប់​ដែរ ក្នុងការបាញ់​តគ្នា ។

ស្រវឹង​​ស្រា​​បើក​​កូរ៉ូ​ឡា​​បុក​រះ​​ធុង​គុយ​ទាវ ​ហាំ​ប៊ឺ​ហ្គ័រ​ ​ម៉ូតូ​៥​គ្រឿង​​ ​និង​​រថយន្ត​

Posted: 31 May 2011 12:52 AM PDT


រាជធានីភ្នំពេញ ៖ ​កាល​ពី​វេលា​ម៉ោង​១​រំលងអធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​ទី ៣១ ឧសភា រថយន្ដ​​កូ​រ៉ូ​ឡា ​មួយគ្រឿង​ពណ៌​សំបក​ឪឡឹក ពាក់​ស្លាក​លេខភ្នំពេញ 2​C-8277 ជិះ​គ្នា​៤​នាក់​​អាយុ​ក្រោម​២០​ឆ្នាំ ​សុទ្ធតែ​ស្រវឹង​ជោក​ទាំងអស់​គ្នា បាន​​បើកបរ​​តាម​ផ្លូវ​​លេខ​២៧១ ក្នុង​សង្កាត់​ទឹកល្អក់​ទី​៣ ខណ្ឌទួលគោក។ ខណៈ​មក​ដល់​ចំណុច​ទល់មុខ​ផ្សារ​អូរ​បែក​ក្អម

ឧត្តមសេនីយ៍​​តួកគី​​ម្នាក់ជាប់ឃុំឃាំង​​ពីបទ​ចោទប្រកាន់​​​ចូល​រួមប៉ុនប៉ង​​ធ្វើ​រដ្ឋ​ប្រហារ​

Posted: 31 May 2011 12:50 AM PDT

​ខណៈ​សល់ពេល​មិនដល់​​២សប្តាហ៍​ទៀត​ផង ដល់ការបោះឆ្នោត​​​សភា ឧត្តម​​​សេនីយ៍​​តួកគី​​ម្នាក់​ត្រូវ​​ជាប់​ឃុំឃាំង​​កាលពីថ្ងៃទី​​​៣០ ឧសភា ក្នុង​ក្រប​ខណ្ឌ​​នៃការស៊ើបអង្កេត​​​លើការ​​ប៉ុនប៉ង​​ធ្វើ​រដ្ឋ​ប្រហារ​​​ មួយកាលពីឆ្នាំ​២០០៣ ​​ដើម្បីផ្តួល​រំលំ​រដ្ឋាភិបាល​​របស់លោក​​នាយក​​​រដ្ឋមន្ត្រី RECEP TAYYIP ERDOGAN ។​ ឧត្តមសេនីយ៍​​​ប៊ីល​ហ្គីន ​បាឡាន​លី អ្នក​ទទួល​ខុសត្រូវ​​នៃ​សាលា​​យោធា​តួកគី​គឺជា​​នាយទាហាន​ជាន់ខ្ពស់​​​ បំផុតដែល​​នៅ​ធ្វើការ​ត្រូវ​​ជាប់ឃុំឃាំង​​​ក្នុងរឿងនេះ​។​

លោក​អូ​បាម៉ា តែង​តាំង​​ឧត្តម​សេនីយ៍ MARTIN DEMPSEY ជា​នាយ​សេនា​ធិការ​កង​ទ័ព​ចំរុះ​អាមេរិក​

Posted: 31 May 2011 12:47 AM PDT

លោករ៉ូប៊ែតហ្គេត លោក​អូបាម៉ា និងនាយសេនាធិការ​ដែលទើប​តែងតាំងថ្មី
ប្រធានា​ធិបតី​អាមេរិក​លោក​បារ៉ាក់​ អូបាម៉ា បាន​ប្រកាស​កាល​ពី​ថ្ងៃ​ទី​៣០ ឧសភា ពី​ការ​តែង​តាំង​ឧត្តម​សេនីយ៍​ MARTIN DEMPSEY ឱ្យ​កាន់​តំណែង​នាយ​សេនា​ធិការ​កង​ទ័ព​ចំរុះ​ជំនួស​ឧត្តម​នាវី​ MICHAEL MULLEN ដែល​ត្រូវ​ចូល​និវត្តន៍​នាដំណាច់​ខែ​កញ្ញា​ខាង​មុខ​នេះ​។ ក្នុង​សេចក្តី​ប្រកាស​មួយ​របស់​សេត​វិមាន​លោក​អូបាម៉ា ក៏​តែង​តាំង​ផង​ដែរ​ឧត្តម​នាវី JAMES WINNEFELD មេ​បញ្ជា​ការ​នៃ​ទី​បញ្ជា​ការ​ដ្ឋាន​ខាង​ជើង​ឱ្យ​កាន់​តំណែង​ជា​នាយ​សេនា​ ធិការ​រង​កង​ទ័ព​ចំរុះ​អាមេរិក​។ ឧត្តម​សេ​នីយ៍​ RAYMOND ODIERNO

​បុរសម្នាក់​លូកមាត់​ចូលក្នុងជម្លោះ​អ្នក​ដទៃ​​​ត្រូវគេ​កាប់​នឹង​សាមូរ៉ៃ​ស្លាប់

Posted: 31 May 2011 12:45 AM PDT


រាជធានីភ្នំពេញ ៖ ​បុរសអ្នកបោក​​​​អ៊ុតម្នាក់​​​ត្រូវ​បាន​​​​​ជន​១ក្រុម​​​នាំគ្នា​​កាប់​នឹង​ដា​វសាមូរ៉ៃ បណ្តាល​ឱ្យ​​ស្លាប់បាត់​បង់ជីវិតនៅ​នឹង​​កន្លែង ​​បន្ទាប់​ពី​មាន​​គេ​ទាស់ទែង​​​គ្នា ហើយ​​លូ​កមាត់​ ចូល​ទៅ​ក្នុងជម្លោះ​​នោះ​ ​​កាលពីវេលាម៉ោង​​២​និង​​៣០នាទី​​រំលង​អធ្រាត្រ​​​ឈានចូលថ្ងៃទី​​៣១ ឧសភា ​២០១១ នៅ​ចំណុច​​ក្រុមទី​១៣ ភូមិ​ទួល​សង្កែ ​សង្កាត់ទួល​សង្កែ

នាយករដ្ឋមន្ត្រី​​​​ជប៉ុន​សុំ​​បន្តតំណែង​​ដើម្បីដោះស្រាយ​​​វិបត្តិ​​នុយក្លេ​អ៊ែរ​

Posted: 31 May 2011 12:44 AM PDT

លោកនាយករដ្ឋមន្ត្រីជប៉ុន
នាយករដ្ឋ​មន្ត្រីជប៉ុន លោក​ណាអូតូ កាន ​​​ថ្លែង​នៅថ្ងៃទី​​​៣១ ឧសភា ថា ​លោកចង់នៅ​​បន្ត​តំណែង​​ទៀត ដើម្បី​​​ដោះស្រាយ​​វិបត្តិនុយ​​ក្លេអ៊ែរ ​​​ដែល​បង្កឡើង​​​ដោយការ​រញ្ជួយដី​​​ញ៉ាំង​ឱ្យកើត​​​មាន​រលកយក្សស៊ូណាមី ​​កាលពីពាក់​កណ្តាល​ខែ​មីនា ​​កន្លង​មក ។ ​​​លោកណាអូតូ កាន ​បានស្នើ​សុំ​បន្ត​​តំណែង​​ទៀត ក្រោយ​​ពីដឹង​ថា ប្រជា​ប្រិយ​ភាព​​​​របស់​លោក​កំពុងធ្លាក់​ចុះ​យ៉ាង​ខ្លាំង ហើយ​អាច​ប្រឈម​​មុខនឹង​​​ការ​​បោះឆ្នោត​​​សម្តែង​​ការមិន​ទុក​ចិត្ត​​ក្នុង​ សភា​។​ លោកនាយករដ្ឋមន្ត្រី​​​​ណាអូតូ កាន ​​ថ្លែង​​ប្រាប់​គណៈ​កម្មាធិការ​​​សភា​ថា

ប្រធានាធិបតី​​អាហ្វ្រិក​ខាង​ត្បូង ៖ ​លោកកាដាហ្វី ​​យល់​ព្រម​​ទទួល​យក​​ផែនទី​​បង្ហាញផ្លូវ​​របស់​​សហភាពអាហ្វ្រិក​

Posted: 31 May 2011 12:42 AM PDT

ប្រធានាធិបតីអាហ្វ្រិកខាងត្បូង​ជួបជាមួយ​លោក​កាដាហ្វី
​​ការផ្ទុះគ្រាប់ថ្មីៗ​ជាច្រើន​​​គ្រាប់ត្រូវ​បាន​​គេ​ឮ​ទៀត​​ កាលពីព្រឹកថ្ងៃទី​​៣១ ឧសភា ក្បែរ​ទីក្រុង​ទ្រីប៉ូលី ​​រដ្ឋធានីលីប៊ី រយៈ​ពេល​​​តែ​ប៉ុន្មានម៉ោង​​ក្រោយពី​​​ប្រធានាធិបតី​​​អាហ្វ្រិក​ខាង​ត្បូង លោក Jacob Zuma បើកការ​ចរចា​​ជាមួយមេដឹកនាំ​​​ផ្តាច់ការ​​លីប៊ី​​វរសេនីយ៍​ឯក​មូអាម៉ា កាដាហ្វី ​​​ហើយ​ផ្តល់​​​​​សញ្ញា​​ថា លោកកាដាហ្វី បានត្រៀម​ខ្លួនជាស្រេច ​ដើម្បី​​ទទួល​យក​ផែន​ការ​​​ដែលផ្តួច​ផ្តើម​​ឡើង​​ដោយ​​សហភាពអាហ្វ្រិក​​ សម្រាប់​បទ​ឈប់បាញ់​​គ្នាមួយ ។​ តាម​ប្រភពព័ត៌មាន​ថា នៅ​​វេលាម៉ោង​​​១២​និង​​​៤៥នាទីឈាន​ចូលថ្ងៃទី​​​​៣១ ​​ឧសភា ​ការផ្ទុះ​ គ្រាប់​​​​២លើក​ត្រូវ​បានគេ​ឮ​​ចន្លោះ​ពេល​​៥នាទី​​ពី​​គ្នា​​​ខណៈ​ពេល​​ដែល ​​​យន្តហោះ​ចម្បាំង​​ជាច្រើន​​គ្រឿងហោះ​​​ពីលើ​​​រដ្ឋធានីទ្រីប៉ូលី​។​

ឆ្នាំ​២០១០ ​បង្ក្រាប​គ្រឿងញៀន​​បាន​​៣៥០ករណី ​ឃាត់ខ្លួន​​៦៨៤នាក់ ​អ្នក​ប្រើប្រាស់​​លើស​ពី​​​៦០%​ជា​យុវជន​

Posted: 31 May 2011 12:40 AM PDT

រាជធានីភ្នំពេញ ៖ ​អ្នកប្រើប្រាស់គ្រឿង​ញៀន​ក្នុងប្រទេស​កម្ពុជា​​​កាលពីឆ្នាំ​​​២០១០ ​កន្លង​​មកនេះ មាន​ចំនួន​ប្រមាណ​​ពី​​៥​ពាន់​ទៅ​​​៦​ពាន់​​នាក់​ ក្នុងនោះ​មាន​​យុវជន​​លើសពី​​​​៦០ភាគ​រយ​។ ​តួលេខ​នេះ ត្រូវបានបង្ហាញ​​​ឡើងនៅ​ក្នុង​សន្និ​​បាត​បូក​​​សរុប​លទ្ធផល​​​ការងារ​​ត្រួតពិនិត្យ​​គ្រឿង​​​​ញៀន​​​​ឆ្នាំ​២០១០ និងទិសដៅ​​​ការងា​រឆ្នាំ​​២០១១ ​ដែល​បានប្រារព្ធ​

​មន្ត្រីយោធា​​120នាក់​ផ្តាច់ខ្លួន​​ពីលោកកាដាហ្វី​

Posted: 31 May 2011 12:40 AM PDT

ពួកមន្ត្រីយោធា​លីប៊ី​ដែល​រត់​ចោល​ជួរ
​មន្ត្រីយោធា​​​ជាន់ខ្ពស់​​​លីប៊ី​​​៨រូប ​ដែលបាន​​បង្ហាញ​​​ខ្លួន​​នៅប្រទេស​​​អ៊ីតាលី​​កាលពីថ្ងៃទី​​៣០ ឧសភា ​កន្លង​មក ​និយាយ​​​ថា ពួកគេជា​ផ្នែក​មួយ​​នៃ​ក្រុមមន្ត្រី​​យោធា ​និង​ទាហាន​​១២០នាក់ ​​ដែល​ផ្តាច់​ខ្លួន​​​ចេញពី​របបរបស់​​​​លោក​មូអាម៉ា កាដា​ហ្វី ​កាលពីពេលថ្មីៗ​​នេះ ។ មន្ត្រី​​យោធា​​​ជាន់​ខ្ពស់​​​ទាំង​​៨រូប​​​នោះ​ដែលមានទាំង​​ឧត្តមសេនីយ៍​ និង​វរសេនីយ៍​​ឯកផង​និយាយក្នុងសន្និសីទ​​​កាសែត​មួយ​ដែលរៀបចំឡើង​ដោយ​ រដ្ឋាភិបាល​​អ៊ីតាលី ថា ​​ពួកគេបានផ្តាច់ខ្លួន​​ពីលោកកាដាហ្វី ​ដើម្បី​ប្រឆាំង​​​​ចំណាត់​ការ​​របស់លោកកាដាហ្វី ​​​ប្រឆាំង​​ពលរដ្ឋ​របស់​ខ្លួន ។​

សាលាក្តី​​​ទទួលពាក្យ​​​បណ្តឹង​រដ្ឋប្បវេណី​​​សំណុំរឿង​០០៣ ចំនួន​​​៣១៨ពាក្យ

Posted: 31 May 2011 12:36 AM PDT

រាជធានីភ្នំពេញ ៖ ​យោងតាមសេចក្តី​​ប្រកាស​ព័ត៌មាន​​​របស់​លោកចៅក្រម​​សាលា​ក្តី​ខ្មែរក្រហម​​​​កាលពីថ្ងៃទី​​៣០ ឧសភា ២០១១ ​​​ដែលកោះសន្តិភាព​ទទួ​លបាន​​​ឱ្យ​ដឹង​​ថា អនុ​លោម​​តាមវិធានការ​​​៥៦ (​៣) (ក) នៃ​វិធាន​ផ្ទៃ​​ក្នុង​សហ​ចៅក្រម​​​នៃសាលា​ក្តី​​សូមផ្តល់​​ព័ត៌​មាន​​​​ដូចខាងក្រោម​

កុងត្រូលជជុះ​ពូកែដេញ​ស្ទាក់ចាប់​រថយន្ត​លើ​​កំណាត់​​ផ្លូវ​ជាតិ​​លេខ​៦

Posted: 31 May 2011 12:31 AM PDT

ខេត្តកំពង់ចាម ៖ ក្រុមអ្នករត់តាក់ស៊ី និង​អ្នកធ្វើដំណើរបានរិះគន់ថា មាន​កុង​ត្រូល​ជជុះ​ពី​៥​ទៅ៨កន្លែងបាន​ដាក់ពង្រាយនៅតាមដងផ្លូវ​ជាតិលេខ៦ បណ្តាក់ដូច​​ខ្យង​ចាប់ពីស្រុក​បារាយណ៍​រហូតដល់​ស្រុកស្ទោង ហើយ​ប្រសិន​បើ​ឃើញ​រថយន្ត​​សង្ស័យ​ណា​មួយនោះ​គេ​នឹង​បើក​រថយន្ត​ដេញ​តាម​​ព្រោះ​ក្រែងមានផ្ទុក​បទ​ល្មើសព្រៃឈើ

​​ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌា (Air India) លុប​ចោល​​ជើងហោះហើរ​​មួយចំនួន​ ដោយសារ​តែ​​​គ្មាន​​​ប្រាក់​ចំណាយទៅ​​លើ​ប្រេង​ឥន្ធនៈ​ និងជាប់​បំណុល​

Posted: 30 May 2011 10:39 PM PDT

​​ក្រុមហ៊ុន​អាកាសចរណ៍​ឥណ្ឌា (Air India)
​តាមប្រភពពី​ AFP ផ្សាយ​ថា ​ក្រុមហ៊ុន​អាកាសចរណ៍​​​​ឥណ្ឌា​​ដែលកំពុង​មានបញ្ហា​​​ផ្នែក​ហិរញ្ញ​វត្ថុ​​​ ចាំបាច់​​ត្រូវលុបចោល​ជើងហោះ​ហើរ​​មួយចំនួន កាលពីថ្ងៃទី​​២៧ ឧសភា កន្លង​មក ​​​ក្រោយពី​​​​ក្រុមហ៊ុន​​ថាមពល​ផ្សេងៗ​បដិសេធ​ការ​​​​​ចាក់​ប្រេង​​ ដល់ក្រុមហ៊ុន​អាកាចរណ៍​​របស់​​​រដ្ឋ​ខាង​លើ ​​ព្រោះនៅមាន​​ប្រាក់​បំណុល​ដ៏លើស​លប់ ។​ ក្រុ​មហ៊ុន​​អាកាសចរណ៍​​​ឥណ្ឌា​​ត្រូវ​លុប​ចោល​​ជើងហោះ​ហើរ​យ៉ាង​តិច​​៤លើក ​នៅភាគខាង​ត្បូងប្រទេស​ ក្រោយ​​ពី​ក្រុមហ៊ុនសហគ្រាស​​ថាមពល​ជា​ច្រើន​​កន្លែង​​បញ្ជាក់​ថា ​នឹង​មិន​​​ចាក់​ប្រេង​​​ដល់យន្តហោះ​​​របស់ក្រុមហ៊ុន​​​អាកាស​ចរណ៍​​នេះ ព្រោះ​​នៅមិនទាន់​​​បានជម្រះ​​​បំណុល​ចាស់ដែលនៅ​​ជំពាក់ ។ ​ទោះជាយ៉ាង​ណា​ ​អ្នក​នាំពាក្យ​​របស់ក្រុមហ៊ុន​​អាកាស​ចរណ៍​​ដែលសុំ​មិន​​បញ្ចេញ​​ឈ្មោះ​​​ បានផ្តល់​អំណះ​អំណាង​ថា ​«​នេះ​​មិនមែនជា​បញ្ហាធំ» និង​ជើង​ហោះ​ហើរ​​ផ្សេងៗ​​​បានវិលទៅរកស្ថាន​​ភាព​ប្រក្រតី​។

រូបសំណាក​យាយ​យ៉ាត​ល្បីល្បាញ​នៅខេត្តប៉ៃលិន

Posted: 30 May 2011 10:32 PM PDT

វត្តភ្នំយ៉ាតដែលមានកេរ្តិ៍ឈ្មោះល្បីនៅក្នុងទឹកដីត្បូងពេជ្រ
ខេត្តប៉ៃលិន ៖ ​យាយ​យ៉ាត ​ជា​ឈ្មោះ​​​ហៅ​សំដៅ​ទៅ​លើ​រូបសំណាក​ដូនចាស់​ម្នាក់​ដែល​អ្នក​ប៉ៃ​លិន​ គោរពបូជា​​មិន​ខុស​ពី​លោក​យាយ​ពេញ ឬ​ដូន​ពេញ​​ដែល​មានការ​​គោរព​បូជា​​នៅ​រាជ​​ធានីភ្នំពេញ​ទេ ។ ឈ្មោះយាយ​យ៉ាត​នេះ​បាន​ក្លាយ​ទៅ​ជ​ា​បារមី​​ថែ​​រក្សា​ទឹកដី​​ត្បូង​ពេជ្រ​​ ឱ្យ​ទទួលបាន​តែ​​សេចក្តី​សុខ និង​ចម្រុង​ចម្រើន ។ ដោយសារ​តែ​​​មានការ​គោរព​បូជា​ពី​ប្រជាពលរដ្ឋ​ទូទៅ​​ គេ​សង្កេត​ឃើញ​​នៅ​រៀង​រាល់​​ថ្ងៃសីល​ តែង​មានការទៅ​អុជ​ទៀន​ធូប​​ និង​​ដាក់តង្វាយ​​​​ផ្សេងៗ​នៅចំពោះ​មុខ​រូប​សំណាក​​យាយយ៉ាត​​ ដែលត្រូវ​បានតម្កល់​នៅ​លើ​វត្ត​​ភ្នំយ៉ាត​ជាទី​អារាម​មួយ​ដ៏ចំណាស់​​នៅ​ តំបន់​​នោះ​ ។ ពិសេស​ទៅ​ទៀត​​​ នៅ​រៀងរាល់​រដូវ​បុណ្យ​ផ្សេងៗ​​ដូច​ជា​បុណ្យ​ចូលឆ្នាំថ្មី​ប្រពៃ​​ណី​ជាតិ បុណ្យ​ភ្ជុំ​​បិណ្ឌ ​ឬ​បុណ្យ​​ចូលឆ្នាំ​ចិនជា​ដើមប្រជា​ពល​រដ្ឋ​​​ភាគ​ច្រើន​មិន​​ភ្លេច​លោក​យាយ ​យ៉ាតឡើយ ។

ចិន​មាន​តម្រូវ​ការ​មាស​កើន​ឡើង​ជាង​22%​ក្នុង​រយៈពេល៣ឆ្នាំ​ខាងមុខ

Posted: 30 May 2011 10:24 PM PDT


ក្រុម​​ហ៊ុន ឆាយណា ណា​​​ស្បូណាល់​ ហ្គោល​គ្រុប​»​ បង្ហើប​ឱ្យ​ដឹង​ពីតម្រូវ​ការ​មាស​របស់​ចិន​ថា​ នឹង​កើន​ឡើង​ជាង​២២​% ក្នុង​រយៈ​ពេល​៣ឆ្នាំ​ខាងមុខ​ ខ្ពស់​ជាង​កម្លាំង​​ផលិត​នៅ​ក្នុង​ប្រទេស​​ដែល​ជាសញ្ញា​​បញ្ជាក់​ឱ្យដឹង​ពី​ តម្រូវ​ការ​នាំ​​ចូល​បន្ថែម​ ។ ទីភ្នាក់​ងារ​រ៉យទ័រ​ ដែល​​យោង​លើ​បទ​សម្ភាសន៍​របស់​​លោក​ស៊ុន​ ចៅស្វៀ​ ប្រធាន​ក្រុម​ហ៊ុន​ឆាយណា ណាស្យូណាល់ ហ្គោល​​គ្រុប​ថា ការ​​ផលិត​មាស​របស់​ចិន​នឹង​កើន​ឡើង​ក្នុង​កម្រិត​៤០០​​តោន ក្នុង​ឆ្នាំ២០១៤ ឬកើន​លើស​ពីឆ្នាំ​២០១០​ ជិត​១៩​​​%​ ប៉ុន្តែក៏​មាន​ការ​ព្យាករណ៍​​ថា តម្រូវ​​ការ​មាស​នឹង​កើន​ឡើង​ជិត​២៥% ប្រហែល​​៧០០​​តោន ។

ខេង ស្រីលក្ខណ៍​​បុបា្ផ​​ក្រូច​ឆ្មារ​ម្ចាស់​ផលិត​កម្ម​ថត​ចម្រៀង​​និង​កាយវិការ​ខារ៉ាអូខេ

Posted: 30 May 2011 10:20 PM PDT

កញ្ញា​ខេង ស្រី​លក្ខណ៍
រាជធានីភ្នំពេញ ៖ ​មហា​ជន​ទូទៅ​​​ពិត​​ជា​មិន​ស្គាល់​កញ្ញា​ខេង ស្រី​លក្ខណ៍ ទេ ​ប៉ុន្តែសម្រាប់​​អ្នក​រស់នៅក្នុង​ខេត្ត​កំពង់​ចាម ក្នុង​ស្រុកក្រូចឆ្មារ​​​ពិត​ជាស្គាល់​នាង​យ៉ាងច្បាស់​ ព្រោះ​នាង​គឺជា​អ្នក​ចម្រៀង​​មួយរូប​ប្រចាំ​ក្រុម​តន្ត្រី​ខេត្ត​កំពង់ចាម ​​ដែល​បានកសាង​កេរិ៍្ត​ឈ្មោះតាមរយៈ​ទឹកដម​សំនៀងដ៏ពីរោះ​​សម្រាប់​ពិធីមង្គល​ ការ​ ។ នៅ​ឆ្នាំ២០០៤ ស្រីលក្ខណ៍​​បាន​មក​រស់​នៅ​ទីក្រុង​ភ្នំពេញ​​ចាប់អាជីព​​ជា​អ្នកចម្រៀង​​​ នៅតាម​ភោជ​នីយដ្ឋាន​​ និង​​ថត​​សំឡេង​​ចូលស៊ីឌី​​ឱ្យ​ផលិត​កម្មក្រៅ​ប្រទេស​​មួយចំនួន ។

មន្ត្រី​ត្រួត​ពិនិត្យ​​​យានយន្ត​ ​ក្រុមអ្នក​​បើកបរ​​ចុះ​​ចោល​​រថយន្ត​​កក​​ស្ទះ​​លើ​​ផ្លូវ

Posted: 30 May 2011 08:20 PM PDT

មន្ត្រី​ត្រួត​ពិនិត្យ​​​យានយន្ត​ ​ក្រុមអ្នក​​បើកបរ​​ចុះ​​ចោល​​រថយន្ត​​កក​​ស្ទះ​​លើ​​ផ្លូវ
ខេត្ត​ស្វាយ​រៀង ៖ ម្ចាស់​រថយន្ត​​ដឹក​ខ្សាច់​​ចំនួន​១៥គ្រឿង​​ បាន​ធ្វើ​កូដកម្ម​​ដោយ​ឱ្យអ្នក​បើកបរ​រថយន្ត​ចុះ​ចោល​ដៃចង្កូត​ទុក​រថយន្ត​ចោលបន្ត​បន្ទាប់​​គ្នា​​នៅ​​លើ​ផ្លូវ​​​ជាតិ​លេខ១​ ស្ថិត​ក្នុងភូមិ​ព្នៅ​ ឃុំ​តាសួស ស្រុក​ស្វាយជ្រំ​ កាលពី​​ថ្ងៃទី២៩​ ឧសភា​ ​តាំងពី​វេលា​ម៉ោង​​៩​ព្រឹក​​រហូត​​ដល់​​ម៉ោ​ង​៩​យប់​ ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សណ្តាប់​ធ្នាប់​​​ចរាចរណ៍​សាធារណៈ

ដឹកក្របី​​​សម្រុកទៅវៀតណាម​​ក្រឡាប់​​​តាមផ្លូវ​

Posted: 30 May 2011 08:02 PM PDT

​ខេត្តព្រៃវែង​ ៖ ​ក្របី​​​៥៦ក្បាល ​​ជិះលើ​រថ​យន្តយីឌុប​​​កន្ទុយ​​​វែងមួយ​គ្រឿង បាន​ក្រឡាប់​បណ្តាល​​ឱ្យ​​ខ្លះខ្ទាត​ចេញពីទ្រុង​​ ខ្លះ​​​ស្រងល់ និង​​ងាប់​៥​ក្បាល ​​កាលពីវេលាម៉ោង​​​​៤​និង​​៣០នាទី​​ទៀបភ្លឺ​​ថ្ងៃទី​​​៣១ ​ឧសភា ២០១១ ​លើ​កំណាត់​ផ្លូវ​​ជាតិលេខ​​១១ត្រង់ចំណុច​​ផ្លូវកែង ស្ថិត​​​ក្នុង​ភូមិ​​​​​ពាមកោះ ឃុំ​ពាម​រក៍​ ស្រុកពាម​​​រក៍​

ថ្ងៃទី​​​២ នៅតុលាការ​ក្រុង​ឡាអេ ​មេធាវី​កម្ពុជា​​មាន​បារាំង ​អង់គ្លេស ​និង​អាមេរិក​

Posted: 30 May 2011 07:54 PM PDT

រាជធានីភ្នំពេញ ៖ ​តុលាការអន្តរជាតិ​​​ក្រុង​​ឡាអេ ​​ប្រទេស​ហូឡង់ ​បាន​​បន្ត​​សវនាការ​​លើ​បណ្តឹង​​​កម្ពុជា​​ប្រឆាំង​នឹង​​ការបំផ្លាញ​​​ប្រាសាទ​ព្រះ​វិហារ​ពី​សំណាក់​ប្រទេសថៃ​​​​ជា​បន្តទៀត​ នៅថ្ងៃ​ទី​​​៣១ ឧសភា ២០១១នេះ​។ តាម​ទីភ្នាក់​ងារ​​​ព័ត៌​មាន​​​​បារាំង AFP បាន​ឱ្យ​​ដឹង​​​ថា កាលពីថ្ងៃទី​​៣០ ឧសភា ម្សិលមិញ​​ថា

ប៉ូលិស​ស្រុក​​អង្គ​ស្នួល​​ឆ្មក់​​​ចូល​ចាប់​​មុខ​សញ្ញា​​​ចែកចាយ​​​និង​​ប្រើ​ប្រាស់​​គ្រឿងញៀន​

Posted: 30 May 2011 07:49 PM PDT

ការចាប់​ខ្លួន​ក្រុមជនសង្ស័យ​​​​​ចែក​ចាយ​​និង​ប្រើ​ប្រាស់​គ្រឿងញៀន
ខេត្ត​កណ្តាល​ ៖ ជន​សង្ស័យ​​​ជា​មុខ​សញ្ញា​​ចែក​ចាយ​​និង​ប្រើ​ប្រាស់​គ្រឿងញៀន​​​​បានត្រូវ​​​​កម្លាំង​ប៉ូលិស​​ព្រហ្ម​ទណ្ឌ​​ស្រុក​អង្គ​ស្នួល​​ និង​ប៉ូលិស​​ប៉ុស្តិ៍​បែក​ចាន​ ឃាត់​ខ្លួន​បាន​៤​នាក់ ឯបក្ស​ពួក​២​នាក់​ទៀត​​​ដឹងខ្លួន​មុនរត់​គេច​ខ្លួន​បាត់​ស្រមោល ។​ ការចាប់​ខ្លួន​ជនសង្ស័យ​​​នេះ​​ធ្វើ​ឡើង​​កាលពី​វេលា​ម៉ោង​១០​និង​​៣០នាទី​យប់​ថ្ងៃទី​២៩ ខែ​ឧសភា ឆ្នាំ​២០១១

ស្ត្រី​ផឹក​កាហ្វេច្រើន​នឹង​ធ្វើ​ឲ្យ​បាត់​បង់​ឱកាស​មាន​ផ្ទៃ​ពោះ​

Posted: 30 May 2011 07:48 PM PDT


ពួក​អ្នកវិទ្យា​សាស្ត្រ​បាននិយាយ​ថា​ ខ្លួន​បាន​រក​ឃើញ​មូល​ហេតុ​ដែល​ផឹក​កា​ហ្វេ​មាន​ការ​ពិ​បាក​ក្នុង​ការ​ធ្វើ​ ឲ្យ​មាន​គត៌។​ ពួក​គេ​បាន​រក​ឃើញ​ថា កា​ហ្វេអ៊ីន​ដែល​មាន​នៅ​ក្នុង​កាហ្វេ​បាន​ធ្វើ​ឲ្យ​អន់​ថយ​ការ​ចរាចរណ៍​ពង​ ពី​អូ​វែ​ទៅ​ស្បូន​។ ការ​សិក្សា​លើក​មុន​ៗ​ក៏​បាន​បង្ហាញ​ថា ការ​ផឹក​កា​ហ្វេ​ច្រើន​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​ផ្តល់​កំណើត​របស់​មនុស្ស​ស្រី​។ ការ​ស្រាវ​ជ្រាវ​ថ្មី​ៗ​ដែល​គេ​ធ្វើ​លើ​ស្ត្រី​ប្រ​មាណ​៩០០០នាក់​បាន​រក​ឃើញ ​ថា ស្ត្រី​ដែល​ផឹក​កា​ហ្វេ​ច្រើន​ជាង​៤ពែង​ក្នុង​១ថ្ងៃ​បាត់​បង់​ឱកាស​មាន​គត៌​ ដល់​ទៅ​១/៤​។

យោធា​​នៅ​យោធ​​ភូមិ​ភាគ​​ពិសេស​​មួយ​រូប​​ត្រូវ​​នគរ​បាល​​ស្រុក​​កៀន​ស្វាយ​​ឃាត់​ខ្លួន​​

Posted: 30 May 2011 07:46 PM PDT

​យោធានៅ​យោធ​ភូមិ​ភាគ​ពិសេស​មួយ​រូប​ត្រូវ​សមត្ថ​កិច្ច​​ឃាត់​ខ្លួន
ខេត្ត​កណ្តាល​ ៖ មន្ត្រី​យោធានៅ​យោធ​ភូមិ​ភាគ​ពិសេស​មួយ​រូប​ត្រូវ​សមត្ថ​កិច្ច​នគរ​បាល​ស្រុក​កៀន​ស្វាយ​ឃាត់​ខ្លួន និង​​ដក​ហូត​កាំ​ភ្លើង​ខ្លី​ម៉ាក​K 59 មួយ​ដើម​​កាល​ពី​វេលា​ម៉ោង​៤ និង​៤០​នាទី​ទៀប​ភ្លឺ​ ថ្ងៃ​ទី​៣០ ឧសភា ឆ្នាំ​២០១១ នៅ​​ភូមិ​កំពង់​ស្វាយ​ ឃុំ​កំពង់​ស្វាយ​ ស្រុក​កៀន​ស្វាយ​ ពី​បទ​បាញ់​ឡើង​លើ​មួយ​គ្រាប់​គំរាម​សមត្ថ​កិច្ច​នគរ​បាល​មូល​ដ្ឋាន​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!