The Phnom Penh Post - KHMER: “ជំងឺ​ជន​រង​គ្រោះ​ដោយសារ​ក្រពើ​ខាំ​ ជា​សះ​​ស្បើយ​យឺត​” plus 9 more

The Phnom Penh Post - KHMER: “ជំងឺ​ជន​រង​គ្រោះ​ដោយសារ​ក្រពើ​ខាំ​ ជា​សះ​​ស្បើយ​យឺត​” plus 9 more


ជំងឺ​ជន​រង​គ្រោះ​ដោយសារ​ក្រពើ​ខាំ​ ជា​សះ​​ស្បើយ​យឺត​

Posted: 31 May 2011 02:39 AM PDT

កំពង់​ឆ្នាំង៖ មន្ត្រី​នៅ​មន្ទីរ​ពេទ្យ​បង្អែក​ខេត្ត​កំពង់​ឆ្នាំង​បាន​ថ្លែង​ឲ្យ​ដឹង​កាល​ ពី​ថ្ងៃ​អង្គារ​ម្សិល​មិញ​ថា បុរស​វ័យ ៥៨ ឆ្នាំ​ដែល​រង​ការ​វាយ​ប្រហារ​ពី​សត្វ​ក្រពើ​ចិញ្ចឹម​របស់​គាត់​ក្នុង​ស្រុក​ រលា​ប្អៀរ​នោះ​មាន​ជំងឺ​ថ្លើម​ធ្ងន់​ធ្ងរ​ដែល​ជា​ហេតុ​បណ្តាល​ឲ្យ​ស្នាម​ របួស​គាត់​ជា​យឺត។

ចិន​ដំឡើង​តម្លៃ​​អគ្គិសនី​ដោយ​សារ​តម្រូវ​ការ​ខ្ពស់ ខណៈ​កំពុង​ខ្វះ​ខាត​ថាមពល

Posted: 31 May 2011 02:30 AM PDT

ប៉េកាំង​៖ ប្រទេស​ចិន នឹង​ដំឡើង​​ថ្លៃ​អគ្គិសនីសម្រាប់​ក្រុម​ហ៊ុន និង​កសិករ​ចាប់​ពី​ខែ​មិថុនា​នេះ​តទៅ​ ដែល​ជា​ការ​ដំឡើង​ថ្លៃ​ដំបូង​ក្នុង​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​មក​នេះ ដើម្បី​ទប់​ស្កាត់​តម្រូវ​ការ​ និង​ជំរុញ​ដល់​ការ​បង្កើត​ថាមពល​ ខណៈ​ប្រទេស​នេះ កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​កង្វះ​ថាមពល​ ដែល​អាច​មាន​កម្រិត​អាក្រក់ខ្លាំង​បំផុត។

ក្រសួង​សុខាភិបាល​ទទួល​ពាន​រង្វាន់​ពី WHO​សម្រាប់​កិច្ច​ការ​ប្រឆាំង​ថ្នាំ​ជក់

Posted: 31 May 2011 02:06 AM PDT

ភ្នំពេញ៖ អង្គការ​សុខភាព​ពិភព​លោក​ បាន​ប្រគល់​ពាន​រង្វាន់​ដល់​រដ្ឋ​មន្ត្រី​ក្រសួង​សុខា​ភិបាល​ សម្រាប់​ការ​ងារប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ប្រើ​ប្រាស់​​ថ្នាំ​ជក់​នាពេល​ កន្លង​មក។

មឺកែល ចុះ​ចត​​យឺត​នៅ​ឥណ្ឌា​ព្រោះ​តែ​អ៊ីរ៉ង់​ខ្ទប់​​ជើង​ហោះ​ហើរ​រំលង​ដែន​អាកាស​

Posted: 31 May 2011 01:47 AM PDT

ញូវដេលី៖ ប្រទេស​អ៊ីរ៉ង់​ នៅ​ថ្ងៃ​អង្គារ​នេះ បាន​ដក​ហូត​សិទ្ធិ​ហោះ​ហើរ​​រំលង​​ជា​បណ្តោះ​អាសន្ន​នូវ​យន្ត​ហោះ​មួយ​គ្រឿង ដែល​ដឹក​ជញ្ជូន​លោក​ស្រី​អធីការបតី​អាល្លឺម៉ង់ អែនជែឡា មឺកែល ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ឥណ្ឌា ដោយ​បាន​បង្ខំ​ឲ្យ​យន្ត​ហោះ​នេះ​ហោះ​ហើរ​​ក្រវិល​​ជុំ​វិញ​​នៅ​លើ​​ប្រទេស​ តួគី​អស់​រយៈ​ពេល​ជិត​ ២​ម៉ោង មុន​នឹង​​​សិទ្ធិ​ហោះ​ហើរ​រំលង​ត្រូវ​បាន​គេ​ផ្តល់​ជូន​វិញ។

របាយការណ៍​បង្ហាញថា​ យុវជន​កម្ពុជា​ជាង​៦០​ភាគ​រយ​រស់​ក្រោម​ឥទ្ធិ​ពល​គ្រឿង​ញៀន

Posted: 31 May 2011 01:09 AM PDT

ភ្នំពេញ៖ របាយការណ៍​មួយ​ បាន​បង្ហាញ​ថា យុវជន​កម្ពុជា​ជាង ៦០​ភាគរយ​ បាន​រស់​នៅ​ក្រោម​ឥទ្ធិពល​គ្រឿង​ញៀន ខណៈ​ពេល​ការ​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​នៅ​ឆ្នាំ​២០១០​កន្លង​មក បាន​កើន​ឡើង​ធៀប​នឹង​ឆ្នាំ​២០០៩។

បេក្ខជន​ IMF លោក ខាស្ទេន ជំរុញ​ឲ្យ​​មាន​ផែនការ​​តឹង​រឹង​សម្រាប់​តំបន់​អឺរ៉ូ

Posted: 31 May 2011 12:54 AM PDT

ម៉ាឌ្រីដ៖ ទេសាភិបាល​ធនាគារ​កណ្តាល​ម៉ិកស៊ិក លោក អាហ្គូស្ទីន ខាស្ទេន បាន​និយាយ​នៅ​ក្នុង​កិច្ច​សម្ភាស​​របស់​កាសែត​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ​ថា​ ប្រមុខ​ដឹកនាំ​​ IMF មិន​មែន​ជា​ជន​ជាតិ​អឺរ៉ុប អាច​បង្ហាញ​នូវ​​ផែនការ​សកម្មភាព​កាន់​តែ​រឹង​មាំ និង​​កាន់​តែ​សម​ស្រប​សម្រាប់​ដោះ​ស្រាយ​វិបត្តិ​បំណុល​នៅ​តំបន់​ចាយ​ក្រដាស ​ប្រាក់​អឺរ៉ុប​មួយ​នេះ។

ជាង​១០០​នាក់​បន្ត​ទាម​ទារ​ឲ្យ​តុលាការ​ដោះ​លែង​តំណាង​ពីរ​រូប​របស់​ពួក​គាត់

Posted: 31 May 2011 12:24 AM PDT

បន្ទាយមានជ័យ៖ ប្រជា​ពលរដ្ឋ​​ជាង ១០០​នាក់ មក​ពី​ភូមិ​សន្តិភាព ឃុំ​ទួល​ពង្រ ស្រុក​ម៉ាឡៃ បាន​បន្ត​​ការ​តវ៉ា​របស់​ពួក​គាត់​នៅ​មុខ​​តុលាការ​ខេត្ត​បន្ទាយមានជ័យ ដើម្បី​ដាក់​សម្ពាធ​ឲ្យ​តុលាការ​ខេត្ត​នេះ ដោះ​លែង​តំណាង​ ២​នាក់​របស់​ពួក​គាត់ ដែល​ត្រូវ​បាន​ចាប់​ខ្លួន​កាល​ពី​សប្តាហ៍​មុន ក្នុង​ជម្លោះ​ដី​ធ្លី​មួយ។

Google៖ ប្រព័ន្ធ Chrome OS មាន​សម្រាប់​តែ​កុំព្យូទ័រ​នា​ពេល​បច្ចុប្បន្ន

Posted: 30 May 2011 11:58 PM PDT

តៃប៉ិ៖ មន្ត្រី​ប្រតិបត្តិ​ជាន់​ខ្ពស់​មួយ​រូប បាន​ថ្លែង​នៅ​ថ្ងៃ​អង្គារ​នេះ​ថា ក្រុម​ហ៊ុន​ Google ដែល​ជា​ក្រុម​ហ៊ុន​​ម៉ាស៊ីន​ស្រាវ​ជ្រាវ​តាម​អ៊ីនធើណិត​​លំដាប់​លេខ ១ ពិភព​លោក នឹង​នៅ​តែ​បន្ត​​ចំណាប់​អារម្មណ៍​លើ​ប្រព័ន្ធ​ប្រតិបត្តិការ​ Chrome ដាក់​នៅ​ក្នុង​​កុំព្យូទ័រ​យួរ​ដៃ​សម្រាប់​ពេល​បច្ចុប្បន្ន​នេះ។

សេតវិមាន​​ជ្រើស​តាំង​មេ​ទ័ព​​នៅ​អឺរ៉ាក់​​ឲ្យ​កាន់​តំណែង​មន្ត្រី​យោធា​កំពូល

Posted: 30 May 2011 11:23 PM PDT

វ៉ាស៊ីនតោន លោក​ប្រធានា​ធិបតី បារ៉ាក់ អូបាម៉ា កាល​ពី​ថ្ងៃ​ចន្ទ ទី ៣០ ខែ​ឧសភា ​បាន​តែង​តាំង​ឧត្តម​សេនីយ៍​ លោក ម៉ារទីន ឌេមស៊ី មេ​ទ័ព​ជំនាញ​ប្រយុទ្ធ​ ដែល​បាន​បញ្ជា​យោធា​នៅ​ក្នុង​សង្គ្រាម​នៅ​ប្រទេស​អ៊ីរ៉ាក់ ​ជា​មន្ត្រី​យោធា​ជាន់​ខ្ពស់​របស់​អាមេរិក។

កម្ពុជា​ទទួល​បាន​ជំនួយ​ជិត​៤​លាន​ដុល្លារ​សម្រាប់​គម្រោង​អភិរក្ស​ព្រៃ​ឈើ និង​ជីវ​ចម្រុះ

Posted: 30 May 2011 09:54 PM PDT

ភ្នំពេញ៖ យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ បាន​ឲ្យ​ដឹង​ថា គម្រោង​​អភិរក្ស​ព្រៃ​ឈើ និង​ជីវៈ​ចម្រុះ​តម្លៃ​ជិត ៤​លាន​ដុល្លារ ត្រូវ​បាន​​បើក​ឲ្យ​ដំណើរ​ការ​រួម​គ្នា​កាល​ពី​ថ្ងៃ​ចន្ទ​ម្សិល​មិញ ដោយ​​រដ្ឋ​បាល​ព្រៃ​ឈើ​កម្ពុជា អង្គការ​ UNDP និង​មូលនិធិ​បរិស្ថាន​ពិភព​លោក។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!