Koh Santipheap Daily

Koh Santipheap Daily


មន្ត្រី​​កាំ​កុង​​ត្រូល​​រឹប​អូស​​មុខ​​ទំនិញ​​ខូច​​គុណ​ភាព​​ក្នុង​​ទី​ផ្សារ​​ដុត​ចោល​

Posted: 01 Jun 2011 01:02 AM PDT

ទំនិញ​​ខូច​​គុណ​ភាព​​ត្រូវដុត​ចោល​
ខេត្ត​ឧត្តរ​មាន​ជ័យ​ ៖ លោក​ឃីវ សុខុម ប្រធាន​ស្នាក់​ការ​កាំ​កុង​ត្រូល​ប្រចាំ​ខេត្ត​ឧត្តរ​មាន​ជ័យ​បាន​ដឹក​នាំ​កំលាំង​ជំនាញ​សហ​ការ​ជាមួយ​ប៉ូលិស ​ប្រធាន​​ផ្សារ និង​អាជ្ញា​ធរ​មូល​ដ្ឋាន​ត្រួត​ពិនិត្យ​មុខ​ទំនិញ​នៅ​ផ្សារ​អន្លង់​វែង​ថ្មី​ ផ្សារ​ត្រពាំង​ប្រាសាទ​ និង​ផ្សារ​សំរោង ហើយ​​ដក​ហូត​បាន​ឆ្អឹ​ង​មាន់​ជាប់​សាច់​នាំ​ចូល​តាម​មាត់​ច្រក​ទ្វារ​អន្តរ​ជាតិ​​ជាំ​ចំនួន​៤៧​គីឡូ​ក្រាម​

បង្ក្រាប​បាតុកម្ម​នៅ​​ក្រុងម៉ូស្គូ និងក្រុង​សាំង​ប៉េ​ទ័រ​ស្បួរ​

Posted: 01 Jun 2011 12:57 AM PDT

ប៉ូលិស​រុស្ស៊ី​កំពុង​ចាប់​ខ្លួន​ពួក​បាតុករ
​ប៉ូលិស​រុស្ស៊ី​កាលពីថ្ងៃទី​​៣១​ ឧសភា នៅ​ក្រុង​ម៉ូស្គូ និង​ក្រុងសាំង​ប៉េទ័រ​ស្បួរ ​​បានចាប់​ខ្លួន​​មនុស្សជា​ច្រើន​​សិបនាក់ដែលធ្វើ​បាតុកម្ម​​ប្រឆាំង​​​ នឹងការ​​រិតត្បិត​​​សេរីភាពនៃការ​ធ្វើ​​បាតុកម្ម​។​ ​បាតុកម្ម​​​នានា​កើត​​មានក្នុងទីក្រុង​​​ធំ​​ទាំង​​២​នោះ​​របស់​រុស្ស៊ី​ រៀង​រាល់​​ចុងខែ​ដែល​មាន​​​៣១​ថ្ងៃ ​ប្រឆាំង​នឹង​​​ការ​រឹតត្បិត​​បាតុកម្ម​​ ព្រោះ​​​មាត្រា​ទី​​៣១ របស់រដ្ឋធម្មនុញ្ញ​​រុស្ស៊ី​​​ធានា​​ពីរឿង​នេះ ។​ នៅទីក្រុង​​សាំង​ប៉េទ័រស្បួរ​

ខឹងសង្សារ​បែកចិត្ត​យកដប​ទឹកក្រូច​វាយ​យុវជន​ម្នាក់​បែក​ក្បាល​ត្រូវ​ឃាត់​ខ្លួន

Posted: 01 Jun 2011 12:42 AM PDT

ជន​សង្ស័យ​​ប្រើ​អំពើហិង្សាត្រូវ​បាន​ឃាត់ខ្លួន
រាជធានីភ្នំពេញ ៖ ពិតជារឿងមួយនឹក​ស្មាន​មិនដល់ដែលយុវជនម្នាក់សុខៗយក​ដប​ទឹកក្រូចម៉ាកស្ទីងទៅវាយ​​ក្បាល​យុវជន​ម្នាក់ជា​អ្នក​មើលការខុស​ត្រូវ​កន្លែង​ជិះស្គីក្នុងផ្សារ​ទំនើប​សូរិយាជាន់ទី៥ បណ្តាលឲ្យ​រងរបួស​ត្រូវ​គ្រូ​ពេទ្យ​ដេរអស់ជិតដប់ថ្នេរ។ ហេតុការណ៍ប្រើអំពើ​ហិង្សា​នេះបានកើតឡើង​កាលពីវេលាម៉ោង៦និង​៣០​នាទីយប់ ថ្ងៃទី២៩

រកឃើញ​​​សាកសព​មនុស្ស​​75នាក់​ទៀត​​នៅ​កន្លែង​យន្តហោះ Air France ​ធ្លាក់​ក្នុងមហា​​សមុទ្រ​អាត្លង់​ទិក​កាលពី​2ឆ្នាំ​មុន​

Posted: 01 Jun 2011 12:23 AM PDT

សាកសពមនុស្ស​​​៧៥នាក់​ទៀត​ត្រូវ​បាន​​រក​ឃើញ​​​កប់​ក្នុង​បំណែក​បាក់​បែក​​​ នៃ​យន្តហោះ​មួយគ្រឿង​​របស់ក្រុមហ៊ុន Air France ដែល​​ធ្លាក់​​​នៅ​តំបន់​ក្បែរ​ឆ្នេរ​សមុទ្រ​​​ប្រេស៊ីល​ កាល​ពី​២​ឆ្នាំ​​មុន ដែល​ការ​រក​ឃើញនេះ​មាន​ចំនួន​ច្រើន​​ជាង​​សាក​សព​​ដែល​រកឃើញ​​លើក​​​មុន​​​២ ​ដង។​ ​នេះបើ​តាម​​ការ​ឱ្យ​ដឹង​​​ដោយ​លោក Robert Soulas ​អនុ​​ប្រធាន​​សមាគម​​​ជួយ​សង្គ្រោះ​​ជន​រងគ្រោះ​​បារាំង ។ ​លោក Robert Soulas និយាយទៀត​ថា សាក​សពដែល​​នៅ​សល់​តែ​​គ្រោង​ឆ្អឹង​​ទាំង​នោះ​មិនទាន់​​រកឃើញ​​អត្ត​សញ្ញាណ​ ​នៅ​​ឡើយ ទេ ។​

ចោរ​ប្លន់​ធនា​គារ​​ស្លៀក​ឈុត​ដូន​ជី ​ពាក់​ស្រោម​មុខ​យក​លំនាំ​តាមខ្សែ​ភាព​យន្ត​ហូ​លី​វូដ​

Posted: 01 Jun 2011 12:22 AM PDT

ខ្សែភាពយន្តហូលីវូដរឿង The Town ដែលចោរយកលំនាំតាម
ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​នៅ​បរទេស​កាល​ពី​ថ្ងៃ​ទី​៣១ ឧសភា ផ្សាយ​ឱ្យ​ដឹង​ថា ធនាគារ​ TCF ក្នុង​ទី​ក្រុង​ស៊ីកា​ហ្គោ​ ត្រូវ​​ក្រុម​ចោរ​សំរុក​ចូល​ប្លន់​ស្ថិត​ក្នុង​សំលៀក​បំពាក់​យក​លំ​នាំ​ដូច​ ខ្សែ​ភាព​យន្ត​ហូ​លី​វូដ​​រឿង The Town គឺស្លៀកឈុត​ដូនជី​ និង​ពាក់​ស្រោម​មុខ​មនុស្ស​ចាស់​​កាល​ពី​ថ្ងៃ​ទី២៩ ឧសភា ​។ ក្រុម​ចោរ​ប្រដាប់កាំ​ភ្លើង​​ខ្លី​ភ្ជង់​បុគ្គលិក​ក្នុង​ធនា​គារ​​ម្នាក់​ និង​បញ្ជា​ឱ្យ​បុគ្គ​លិក​ជា​ច្រើន​នាក់​ទៀត​ចូល​ទៅ​ក្នុង​បន្ទប់​សុវត្ថិ​ ភាព​រក្សា​ទុក​​ប្រាក់​មុន​ពេល​បញ្ជា​ឱ្យ​បើកទ្វារ​​បន្ទប់​ដែល​ពោរពេញ​ដោយ​ ប្រាក់​ និងក្រុម​ចោរ​​ប្រមូលប្រាក់​​យ៉ាង​ច្រើន​ដាក់​ក្នុងស្បោង​។ បន្ទាប់​មក​ពួក​គេ​​បើក​បរ​រថយន្ត​​គេ​ចខ្លួន​បាត់​ ។

ថៃ​ទទួលក្តី​អាម៉ាស់​​​ធំធេង​​ដោយ ​និយាយ​​​​មិន​ដឹង​​ក្បាល​​កន្ទុយ​​​នៅ​មុខ​តុលាការ​​​យុត្តិធម៌​​អន្តរ​ជាតិ​

Posted: 01 Jun 2011 12:21 AM PDT

ភាគី​សៀម​នៅ​ក្នុង​សវនាការ​របស់​តុលាការក្រុង​ឡា​អេ
​ថៃ​បានទទួលរងនូវ​​ភាពអាម៉ាស់​​នៅតុលា​ការ​អន្តរជាតិ​​ក្រុងឡាអេ ​​តាមរយៈ​ការ​ភូតកុហក ​និង​ព្យាយាម​​​បង្វែរ​​សំណុំរឿង​ស្តីពីវិធាន​​​​បន្ទាន់ ​ដែលកម្ពុជា​ស្នើ​​​ឱ្យតុលាការ​​​​ក្រុង​ឡាអេ ​ចាត់​វិធានការ​​ទៅ​ជាសវនាការ​​​លើ​បណ្តឹង​​​បក​ស្រាយ​​សាលក្រម​ឆ្នាំ​​១៩៦២​នោះទៅវិញ ព្រោះ​ថា ​ពេល​ចៅក្រម​លើ​ពី​វិធាន​​បន្ទាន់​​​​ឱ្យភាគី​​​ទាំង​​២​បក​ស្រាយ ស្រាប់តែ​​សៀម​ទៅ​និយាយ

វាយប្រហារ​​​ដោយបំផ្ទុះ​​គ្រាប់​បែក​​ក្បែរ​​​កន្លែង​​ប្រមូលផ្តុំ​​របស់ក្រុម​អាវ​​លឿង​​ក្នុងក្រុង​​បាង​កក​​របួស3នាក់​

Posted: 01 Jun 2011 12:10 AM PDT

កន្លែងប្រមូលផ្តុំរបស់​ក្រុម​អាវ​លឿងសៀម
​កាសែត​បាង​ក​កប៉ុស្តិ៍​នៅថ្ងៃទី​​​១ មិថុនា ​ផ្សាយ​​ឱ្យ​ដឹង​ថា ​មានហេតុការណ៍​​​វាយប្រហារ​​ដោយការបំផ្ទុះគ្រាប់បែក​​​មួយ​នៅ​កន្លែង​​ ប្រមូល​​ផ្តុំ​​​របស់​ក្រុម​​​ជ្រុលនិយម​សៀម​​គឺ​ក្រុម​​សម្ព័ន្ធភាព​ ប្រជាជន​​ដើម្បី​​លទ្ធិ​ប្រជាធិបតេយ្យ​ ហៅក្រុម​អាវ​លឿង ។ ​ការវាយប្រហារ​​ដោយការ​បំផ្ទុះ​​គ្រាប់បែក​​​នេះជាការ​វាយប្រហារ​ថ្មី​បំផុត ​មួយនៅ​​ក្នុង​​ទីក្រុង​​បាងកក ​កើតឡើង​នៅក្បែរ​​ស្ពាន Makkawan Rangsan កាលពី​យប់ថ្ងៃទី​​​​៣១ ឧសភា កន្លងមក ​​​​បណ្តាល​ឱ្យ​របួស​​មនុស្ស​​​៣​នាក់​​ ក្នុងនោះ​​ម្នាក់​របួស​ធ្ងន់ធ្ងរ ។​

យេម៉ែន​គំរាម​កំហែង​ជា​ថ្មី​ដោយ​សង្គ្រាម​ស៊ីវិល​

Posted: 01 Jun 2011 12:07 AM PDT

ផ្សែង​ខ្មៅហុយ​ពីលើ​រដ្ឋ​ធានី​យេម៉ែន
បទ​ឈប់​បាញ់​គ្នា​នៅ​យេ​ម៉ែន​ចាប់​តាំង​ពី​ចុង​សប្តាហ៍​កន្លង​មក​នេះ​រវាង​ ពួក​ប្រឆាំង និង​កង​ទ័ព​រដ្ឋា​ភិ​ប​ាល​ត្រូវ​បាន​រលាយ​វិញ​នៅ​ក្រុង​សាណា​ដែល​នៅ​ទី​នោះ​ ការ​ប្រយុទ្ធ​គ្នា​យ៉ាង​សាហាវ​កើត​​​​ឡើង​ទៀត​កាល​ពី​ថ្ងៃ​ទី​៣១ ឧសភា​។ ពួក​មហា​អំណាច​ចាប់​តាំង​ពី​ច្រើន​ថ្ងៃ​មក​ហើយ​ត្រូវ​បរា​ជ័យ​ក្នុង​ការ​ ជំរុញ​ឱ្យ​លោក​ប្រធានា​ធិបតី​អាលី​អាប់​ឌុល​ឡាហ៍​ សា​ឡេហ៍​ បោះ​បង់​ចោល​អំណាច​យោង​តាម​កិច្ច​ព្រម​ព្រៀង​ផ្ទេរ​អំណាច​មួយ​ដែល​ចុះ​ហត្ថ​ លេខា​ក្រោម​ការ​ជួយ​ជ្រោម​ជ្រែង​របស់​អង្គ​ការ​ក្រុម​ប្រឹក្សា​កិច្ច​សហ​ ប្រតិ​បត្តិ​ការ​ឈូង​សមុទ្រ CCG។

តុលា​ការ​​​ប្រកាស​​សាល​ក្រម​​ផ្តន្ទា​ទោស​​​ជន​​ស​ង្ស័យ​​​សម្លាប់​​​ថៅកែ​​នំប៉័ង​​​ថ្ងៃ​ទី​​៣០ ​មិថុនា

Posted: 31 May 2011 11:58 PM PDT

ជនជាប់សង្ស័យពាក់​ព័ន្ធ​នឹង​អំពើបាញ់​សម្លាប់​លោកស៊ឹម រដ្ឋា នោះ​
រាជធានីភ្នំពេញ ៖ នៅថ្ងៃទី៣១ ឧសភា សាលាដំបូងរាជធានីភ្នំពេញ បានបើកសវនាការ​ជំនុំជម្រះទោសលើសំណុំរឿងឃាតកម្មបាញ់សម្លាប់ថៅកែ​ហាងលក់នំបុ័ងយីហោរដ្ឋា​អន្តរ​ជាតិ ដែលទម្លាក់សព​នៅលើផ្លូវ​ជាប់របង​ក្រសួង​ការពារជាតិ ស្ថិតក្នុងសង្កាត់មិត្តភាព ​ខណ្ឌ​៧​មករា រាជ​ធានីភ្នំពេញ។ ជនរងគ្រោះក្នុងអំពើ​ឃា

ក្រុម​ហ៊ុន​​​សុវណ្ណ​រាជ​សីហ៍​​រង​ការ​ចោទ​​ប្រកាន់​​ពី​​ជន​ជាតិ​​ដើម​​ភាគ​តិច​ព្នង

Posted: 31 May 2011 11:52 PM PDT

ប្រជា​ពល​រដ្ឋ​​រស់​នៅ​ភូមិ​ស្រែ​អំពិលបាន​សម្តែង​ការ​ព្រួយ​បារម្ភ​​យ៉ាង​ខ្លាំង​ចំពោះ​ក្រុម​ហ៊ុន​​សុវណ្ណ​រាជ​សីហ៍
ខេត្តមណ្ឌល​គិរី ៖ ប្រជា​ពល​រដ្ឋ​​រស់​នៅ​ភូមិ​ស្រែ​អំពិល​ ឃុំ​ស្រែ​ខ្ទុម ស្រុក​កែវ​សីមា ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​​យ៉ាង​ខ្លាំង​ចំពោះ​ក្រុម​ហ៊ុន​​សុវណ្ណ​រាជ​សីហ៍ ដែល​បាន​កាត់​យក​​ដើម​ឈើ​​ច្បោះ​​ជ័រ​ស្ថិត​នៅ​ក្នុង​ដី​សហ​គមន៍​​របស់​ពួក​គាត់។ ​នៅ​ថ្ងៃទី​២២ ឧសភា អ្នក​ភូមិ​​ចំនួន​៣០​នាក់ បាន​នាំគ្នា​ដើរ​​ល្បាត​នៅ​តំបន់​ព្រៃ​​ដើម​ច្បោះ​របស់​សហ​គមន៍​​ដែល​ធ្លាប់​ទៅ​ដង​​

លោកកាដាហ្វី ​​ថា លោកនឹង​មិនចុះចេញពីតំណែង​​ ហើយ​មិន​ចាកចេញ​ពី​ប្រទេស​ឡើយ​

Posted: 31 May 2011 11:30 PM PDT

លោកកាដាហ្វី
​​មេដឹកនាំផ្តាច់ការ​​​​ហើយ​ក្រាញ​អំណាច​លីប៊ី ​លោកមូអាម៉ា កាដាហ្វី ​​បានអះអាង​​​បញ្ជាក់​សា​ជា​ថ្មី​​​ម្តងទៀត​​ថា លោកនឹង​មិន​​​លាលែង​ចេញពី​តំណែង​​ ហើយមិន​​​​ចាកចេញពីប្រទេស​ឡើយ ទោះបីជា​មាន​​ការប្រឆាំង​​​លោក​អស់​រយៈ​ពេល​ជាច្រើនខែ​​ ហើយអង្គការ​សហប្រជា​ជាតិ​​​ព្រមាន​​ថា រដ្ឋាភិបាល​​របស់លោក​កំពុង​​ជិត​អស់​ស្បៀង​​​អាហារ​ក៏ដោយ ។​ ប្រធានា​ធិបតី​​​​អាហ្វ្រិកខាង​ត្បូង លោក Jacob Zuma ដែលអញ្ជើញទៅ​​កាន់​ប្រទេស​លីប៊ី​ កាលពី​​ពេលថ្មីៗ​​កន្លង​មក​​ថ្លែង​ថា ​លោកកា​ដាហ្វី​​​នឹង​មិនចាកចេញពី​​ប្រទេស​ឡើយ ។​

មហោស្រព​​ដង្ហែ​ក្បួន​ស្ត្រី​សក់ពណ៌​​ស៊ីជម្ពូ​របស់ជនជាតិ​ឡេតូនី

Posted: 31 May 2011 11:30 PM PDT

ស្រីស្អាតរបស់ប្រទេសឡេតូនីស្លៀកពាក់ពណ៌ស៊ីជម្ពូ
ប្រភព​AFP ផ្សាយ​ថា ប្រទេសឡេតូនី​ បាន​​រៀបចំ​មហោ​ស្រព​​ដង្ហែ​​ក្បួន​​ស្ត្រីដែល​​មាន​​ម៉ូដ​​​សក់​​ពណ៌​​ ស៊ីជម្ពូ​នៅតាម​​​មាត់ទន្លេ​​ដួហ្គាវ៉ា នៅទី​ក្រុង​រីហ្គា កាលពី​ថ្ងៃទី​២៨ ឧសភា កន្លង​មក សម្រាប់​ជាការ​ប្រគល់​​សេចក្តី​សុខ​និង​ស្នាម​ញញឹម​​ដល់​​ជនជាតិ​​ឡេតូនី ក្រោយ​ពី​​ស្ថាន​ភាព​​សេដ្ឋ​កិច្ច​​របស់​ប្រទេស​​អតីត​​សហភាព​​សូវៀត​​ មួយនេះ​ជួប​វិបត្តិ​ធ្ងន់​ធ្ងរ ។

ប្រធានាធិបតី​ស៊ីរី​ ប្រកាស​ពី​ការ​លើក​លែង​ទោស​ជា​ទូទៅ​មួយ​

Posted: 31 May 2011 11:28 PM PDT

នៅ​ពេល​ការ​បង្ក្រាប​ពួក​បះ​បោរ​នៅ​បន្ត​ក្នុង​​ប្រទេស​ស៊ីរី លោក​ប្រធានា​ធីបតី​បាចារ​អាល់​ អាសាដ កាល​ពី​ថ្ងៃ​ទី​៣១ ឧសភា បាន​ប្រកាស​ពី​ការ​លើ​ក​លែង​ទោស​ជា​ទូទៅ​មួយ​សំរាប់​​ពួក​អ្នក​ប្រព្រឹត្ត​ បទ​ឧក្រិដ្ឋ​​មុន​ថ្ងៃ​ទី​៣១ ឧសភា ២០១១​។ យោង​តាម​ទី​ភ្នាក់​ងារ​ព័ត៌​មាន​ផ្លូវ​ការ​ស៊ីរី​ SANA ថា សេចក្តី​សម្រេច​ចិត្ត​នេះ​ដែល​ទាក់​ទិន​ដល់​អ្នក​ទោស​នយោ​បាយ​ទាំង​អស់​ ព្រម​ទាំង​បណ្តា​សមា​ជិក​របស់​ក្រុម​បង​ប្អូន​អ៊ិស្លាម​ត្រូវ​បាន​ពួក​ ប្រឆាំង​យល់​ថា នៅ​ពុំ​ទាន់​គ្រប់​គ្រាន់​ ហើយ​ធ្វើ​យឺត​ពេល​ហើយ​។

លោក MLADIC ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​ដល់តុលាការ​អន្តរ​ជាតិ​ហើយ

Posted: 31 May 2011 11:27 PM PDT

អតីត​​ប្រមុខ​យោធា​​ស៊ែប-បូស្នី​​លោក RATKO MLADIC ​ត្រូវ​បាន​បញ្ជូ​ន​ខ្លួន​កាល​ពី​យប់​ថ្ងៃទី៣១ ឧសភា ​ទៅ​ដល់ពន្ធ​នាគារ​របស់​តុលាការ​​ឧក្រិដ្ឋកម្ម​អន្តរ​ជាតិ​​សម្រាប់​អតីត​​ យូ​ហ្គោស្លាវី TPIY ​ក្រុងឡាអេហើយ ។ ​​លោក​ត្រូវ​​ឆ្លើយ​ក្នុងតុលាការ​នេះ​លើការចោទ​ប្រកាន់​ពី​បទ​ ប្រល័យពូជសាសន៍​​ និងឧក្រិដ្ឋកម្ម​ប្រឆាំង​​មនុស្ស​ជាតិ ។ ​រដ្ឋ​មន្ត្រី​​យុត្តិធម៌​​ស៊ែរប៊ី ​បានប្រកាស​​កាលពី​​រសៀល​ថ្ងៃទី៣១ ឧសភា ​ពីការ​ធ្វើបត្យា​ប័ន​អតីត​ឧត្តម​សេនីយ៍​​រូបនេះ និងការ​ចេញដំណើរ​​​របស់គេ​ទៅ​កាន់ទីក្រុង​ឡាអេ ។​

កាមរី​​​គូទ​ហើម​​បោះពួយ​ទៅបុក​ជញ្ជាំង​ថ្ម​

Posted: 31 May 2011 08:54 PM PDT

កាមរី​​​គូទ​ហើម​​បោះពួយ​ទៅបុក​ជញ្ជាំង​ថ្ម​
រាជធានីភ្នំពេញ ៖ ​រថយន្តកាមរី​​គូទហើម​​​​ពណ៌ស្ករមួយគ្រឿង​បានបោះ​ពួយ​​​ទៅបុក​ជញ្ជាំង​ថ្ម​បណ្តាល​​ឱ្យ​​​​​​ក្រពឹត​រួញ​មុខ​ខ្ទេច ​ទៅមុខ​លែង​រួច​កាលពីវេលាម៉ោង​​​៦​ព្រឹក​ថ្ងៃទី​​​១ មិថុនា ​២០១១ ​នៅ​តាមបណ្តោ​យ​ផ្លូវ​​​ឌួងងៀប ​ស្ថិត​​ក្នុងភូមិ​​​ទួល​ត្រាច​ សង្កាត់​​ស្ទឹង​មានជ័យ ខណ្ឌមានជ័យ

ប្រទះឃើញ​​សពទារក​​គេយក​ទៅកប់​ចោល​

Posted: 31 May 2011 08:52 PM PDT

រាជធានីភ្នំពេញ ៖ ​សព​​ទារក​​ម្នាក់​​​គេ​យក​ទៅ​កប់​ដីខ្សាច់​ក្នុងដីឡូត៍​​ខាង​ក្រោយ​​​ស្ថានីយ​ប្រេងឥន្ធនៈ​​​តេលា ក្នុងសង្កាត់ផ្សារ​ដេប៉ូទី​៣ ខណ្ឌ​ទួលគោក ​​ហើយត្រូវបាន​គេប្រទះឃើញ​​​​ និង​ភ្ញាក់​ផ្អើល​​​កាលពីវេលាម៉ោង​​​​៥​​​​និង​​៣០នាទី​ល្ងាច​​​ថ្ងៃទី​​​៣១ ឧសភា ២០១១​។ សពទារក​ដែលគេ​​យកទៅ​កប់​ចោល​នោះ​​ទម្ងន់ប្រមាណ​​២គីឡូ​ក្រាម

សវនាការ​​ក្រុង​ឡា​អេ កម្ពុជា​​ដាក់​​បណ្តឹង​សុំ​ចាត់វិធាន​ការ​បន្ទាន់​​ការពារ​​ប្រាសាទ​ព្រះវិហារ​​និង​​ការពារ​​សិទ្ធិ​រង់ចាំ​

Posted: 31 May 2011 08:39 PM PDT

ទិដ្ឋភាព​រួមក្នុង​សវនាការនៅ​តុលាការ​ក្រុងឡាអេ
​តុលាការ​យុត្តិធម៌​​​អន្តរជាតិ​​​ទីក្រុងឡាអេ ​(ICJ) ដែលមាន​មូលដ្ឋាន​​​នៅក្នុងទីក្រុង​​ឡាអេ ​​ប្រទេស​ហូឡង់ នៅថ្ងៃទី​​៣១ ឧសភា ​​បានបើក​​សវនាការ​​បន្តទៀត​​​លើ​ករណីបណ្តឹង​របស់​​​​កម្ពុជា​ស្នើ​សុំ​​​​ឱ្យបកស្រាយ​​​ឡើងវិញ​នូវការ​សម្រេច​របស់​ខ្លួនកាល​ពីឆ្នាំ​​១៩៦២ ​​ស្តីអំពីបញ្ហាប្រាសាទ​ព្រះវិហារ​។ ក្នុង​​សវនាការ​​​កាលពីថ្ងៃទី​​៣០ ឧសភា ​​កន្លង​មក​ ​

លីកាដូ​កត់​​សម្គាល់​​ទិវាកុមារ​អន្តរជាតិ​​ដោយ​​ការ​ធ្វើ​​ទស្សនកិច្ច​​ទៅ​កាន់​​ពន្ធនាគារ​ទាំង​១៤

Posted: 31 May 2011 08:35 PM PDT

រាជធានីភ្នំពេញ ៖ អង្គការ​លីកាដូ​​​ បាន​​ចេញ​សេចក្តី​ប្រកាសមួយ​នៅ​ថ្ងៃទី១ មិថុនា ​ដោយ​បាន​​កត់​សម្គាល់​ទិវាកុមារ​អន្តរជាតិ​ ដោយការ​​ចែក​ចាយ​ម្ហូបអាហារ និង​​សម្ភារ​ដល់កុមារ​​ និង​ស្ត្រី​មាន​ផ្ទៃពោះ​នៅ​តាម​​ពន្ធនាគារ​ចំនួន​១៤​របស់​ប្រទេសកម្ពុជា

​កាមរី​គូទស្វិត​​​ពន្លះ​​​គ្នាជា​មួយ​ឡង់​គ្រីស្ស័រ​​​ដាច់​​កង់​​​ខ្លួន​ឯង​​​ធ្លាក់​ចូល​ប្រឡាយ​

Posted: 31 May 2011 08:30 PM PDT

​រថយន្ដ​កាម​រី​បុក​រួច​ធ្លាក់​ប្រឡាយ
រាជធានីភ្នំពេញ ៖ ​រថ​យន្ត​​​ម៉ាក​តូយ៉ូតា​​កាម​រី​ ស៊េរី​ឆ្នាំ​៩១ មួយគ្រឿង​​បានដាច់​កង់មុខ​​​ខាង​ឆ្វេង​​​មួយចំហៀង​​​រួច​ធ្លាក់​ចូល​ប្រឡាយ​គ្មានទឹក​​បន្ទាប់ពី​បុកគ្នា​​ពេញទំហឹង​​ជាមួយ​​​រថយន្ត​​១គ្រឿង​​​ទៀត ម៉ាក​​តូយ៉ូតាឡង់គ្រីស្ស័រ​ ​ខណៈ​​ពេលកំពុងបើកបរ​​បញ្ច្រាសទិសគ្នា​​​ ហើយ​បណ្តាល​​ឱ្យ​​​រថយន្តឡង់ គ្រីស្ស័រ​​​នោះបែកកង់​ក្រោយ​ខាង​​ឆ្វេង​​​ផងដែរ

គ្រោះថ្នាក់​រថយន្តបឺស​​បុកស្ពាន​​ធ្លាក់​ទឹក​នៅភាគខាង​កើត​​​ឥណ្ឌា​ស្លាប់​​ជាង​​​30នាក់​

Posted: 31 May 2011 08:28 PM PDT

សពអ្នកគ្រោះថ្នាក់​រថយន្ត​ក្រុង
​គ្រោះថ្នាក់​​​រថយន្តបឺស​​​ដ៏រន្ធត់​​មួយ​បាន​កើត​ឡើង​​​នៅ​ប្រទេស​ឥណ្ឌា​​ ​កាលពីថ្ងៃទី​​​៣១ ឧសភា ​​កន្លង​​មក ​​​​ក្នុងរដ្ឋ Assam ភាគ​ខាងកើត​​​ ប្រទេស ។ ​គ្រោះថ្នាក់​​​នេះកើតឡើង​នៅ​ពេល​រថ​យន្ត​​បឺស​នេះ​​​ដែលដឹក​ពួក​​អ្នក​ទៅ​​ ​​ចូលរួម​​ក្នុង​ពិធី​​រៀបអាពាហ៍ពិពាហ៍​​មួយ​ចំនួន​​៤៣នាក់ ​មាន​ទាំង​​​កូនកំលោះផង បានបើកបុកស្ពានឈើមួយ​ពេញ​ទំហឹង​​ធ្លាក់​ចូល​​ក្នុង​​​បឹង​ជម្រៅ​យ៉ាង​​ជ្រៅ​ ក្នុង​ភូមិ​មួយស្ថិតក្នុង​​ស្រុក​​ Kamrup ។​

​ឆក់​​ខ្សែ.ក​​បាន​សម្រេច​​​​ជិះ​ម៉ូតូ​​រត់​​ជួប​គ្រោះថ្នាក់​​ចរាចរណ៍​​​​ចាប់​​​បាន​ម្នាក់ រត់​​រួច​ម្នាក់​

Posted: 31 May 2011 08:26 PM PDT

ជនជាប់ចោទ
រាជធានីភ្នំពេញ ៖ ​ជនសង្ស័យ​​ម្នាក់ក្នុង​ចំណោមបក្សពួក​​២នាក់ត្រូវបានប្រជា​ពលរដ្ឋ​​ចាប់ខ្លួនបានកាលពីវេលាម៉ោង​​៩​និង​​១៥នាទី​​ព្រឹក​ថ្ងៃទី​​២៩ ឧសភា ​នៅ​ពេលធ្វើសកម្មភាព​ឆក់​ខ្សែ.ក​​ប្លាទីន​​ទម្ងន់​​៣ជី ​ពីស្ត្រីម្នាក់នៅមុខ​​​ផ្សារ​​​ងិន​អាន ផ្លូវលេខ​​៥៩៨ ​ភូមិទួល​​គោក សង្កាត់​ទួល​សង្កែ ​ខណ្ឌឫស្សីកែវ ​ហើយព្យាយាម​ជិះម៉ូតូ​​គេ​ច​ខ្លួនក៏​ជួបគ្រោះថ្នាក់​​​

​ឆក់​​ខ្សែ.ក​​បាន​សម្រេច​​​​ជិះ​ម៉ូតូ​​រត់​​ជួប​គ្រោះថ្នាក់​​ចរាចរណ៍​​​​ចាប់​​​បាន​ម្នាក់ រត់​​រួច​ម្នាក់​

Posted: 31 May 2011 08:26 PM PDT

ជនជាប់ចោទ
រាជធានីភ្នំពេញ ៖ ​ជនសង្ស័យ​​ម្នាក់ក្នុង​ចំណោមបក្សពួក​​២នាក់ត្រូវបានប្រជា​ពលរដ្ឋ​​ចាប់ខ្លួនបានកាលពីវេលាម៉ោង​​៩​និង​​១៥នាទី​​ព្រឹក​ថ្ងៃទី​​២៩ ឧសភា ​នៅ​ពេលធ្វើសកម្មភាព​ឆក់​ខ្សែ.ក​​ប្លាទីន​​ទម្ងន់​​៣ជី ​ពីស្ត្រីម្នាក់នៅមុខ​​​ផ្សារ​​​ងិន​អាន ផ្លូវលេខ​​៥៩៨ ​ភូមិទួល​​គោក សង្កាត់​ទួល​សង្កែ ​ខណ្ឌឫស្សីកែវ ​ហើយព្យាយាម​ជិះម៉ូតូ​​គេ​ច​ខ្លួនក៏​ជួបគ្រោះថ្នាក់​​​

អធិការដ្ឋាន​​​ខណ្ឌសែនសុខ​​បង្ហាញមុខ​​អ្នក​​​ផ្តល់​​ទីតាំង​​​ប្រើប្រាស់ និងជួញដូរ​​​គ្រឿង​ញៀន​​​៧នាក់​

Posted: 31 May 2011 08:19 PM PDT

អធិការដ្ឋាន​​​ខណ្ឌសែនសុខ​​បង្ហាញមុខ​​អ្នក​​​ផ្តល់​​ទីតាំង​​​ប្រើប្រាស់ និងជួញដូរ​​​គ្រឿង​ញៀន​​​៧នាក់​
រាជធានីភ្នំពេញ ៖ ​​ព្រឹកថ្ងៃទី​​១ មិថុនា ​២០១១ ​​អធិការដ្ឋាន​​ខណ្ឌ​​សែនសុខ ​បានធ្វើ​​សន្និ​សីទ​កាសែត​​​​បង្ហាញ​​មុខអ្នក​​ផ្តល់​​ទីតាំង​​​ប្រើប្រាស់​​ និងជួញដូរ​​គ្រឿងញៀន​​​៧នាក់ ដែលត្រូវ​បាន​ចាប់​ខ្លួន​​ជា​បន្តបន្ទាប់ ចាប់តាំង​​ពីថ្ងៃទី​​២៩ឧសភា ២០១១ ហើយ​​អ្នក​ប្រព្រឹត្ត​​​​បទល្មើស​គ្រឿង​ញៀន​​ទាំងនោះ​ត្រូវកម្លាំង​​ជំនាញ​របស់អធិការ​​​ដ្ឋាន​​ស្រវជ្រាវ​​ច្រើន​ថ្ងៃ​

ខ្យល់​ព្យុះ​រលំ​​ផ្ទះ៥​​ខ្នង​នៅ​ឃុំ​រំចេក​ ​ស្រុក​ព្រះ​ស្តេច​

Posted: 31 May 2011 08:10 PM PDT

គ្រួសារ​មួយក្នុង​ចំណោម​គ្រួសារ​រងគ្រោះ​ដោយ​ខ្យល់ព្យុះ​រលំផ្ទះ
​ខេត្ត​ព្រៃវែង​ ៖ ​កាលពីថ្ងៃទី​២៧ ឧសភា ​វេលាម៉ោង​៩​និង​​៣០នាទី​ លំនៅ​ឋាន​​ប្រជា​ពល​រដ្ឋ​​៤ខ្នង​​នៅភូមិ​​គោក ឃុំ​រំចេក ស្រុក​ព្រះស្តេច ត្រូវ​បានខ្យល់​ព្យុះ​​រលំបាក់​​​រាប​ដល់ដី​។​ ជាមួយ​គ្នានេះ ​លំនៅឋាន​១ខ្នង​​ទៀត​នៅ​ភូមិ​អំពិល ក្នុងឃុំ​តែ​មួយ​​ក៏បាន​រលំបាក់ផងដែរ ។ ​គ្រួសារ​​រង​គ្រោះ​ម្នាក់បាន​និយាយ​ថា ​គ្រួសារ​​របស់​គាត់​​​​​រង​របួស​​មុខ​មាត់

តារា​អាស​អាភាស​ដោះ​សម្លៀក​បំពាក់​ចេញ​ដោយ​ផ្ទាល់​តាម​ទូរ​ទស្សន៍​អេស្ប៉ាញ​

Posted: 31 May 2011 08:08 PM PDT

តារាភាពយន្ត​អាសអាភាសស្រាត
អតីត​តារា​អាស​អាភាស​នាង MARIA LAPIEDRA បាន​ដោះ​សម្លៀក​បំពាក់​ចេញ​​នៅ​ដោះ​កណ្តាល​វាល​ក្នុង​កម្ម​វិធី​ទូរ​ទស្សន៍​អេស្ប៉ាញ​មួយ​។ អតីត​តារា​Xអេស្ប៉ាញ​នាង MARIA LAPIEDRA ជា​រឿយៗ​តែង​បង្ហាញ​ពី​រូប​ភាព​ស្ទើរ​អាក្រាត​ទាំង​ស្រុង​តាម​ទូរ​ទស្សន៍​ រួម​ជាមួយ​តារា​ដទៃៗ​ទៀត​។ លើក​នេះ​នាង​ MARIA LAPIEDRA ដែល​ស្នើ​មក​ចូល​រួម​ក្នុង​កម្ម​វិធី​មួយ​របស់​ទូរ​ទស្សន៍​ TELECINCO ត្រូវ​បាន​ពិធី​ករ​ លោក KIKO HERNANDEZ ជួយ​ទាញ​ស្រាត​រ៉ូប​របស់​នាង​ចេញ​។

ឮថា​​​ប្រពន្ធ​សុំលែង​លោកប្តីចិត្ត​​ខ្លាំង​​ចង.ក​​សម្លាប់​ខ្លួន​

Posted: 31 May 2011 08:04 PM PDT

​ខេត្តបាត់​ដំបង​ ៖ ​​បុរស​វ័យ​​​​៥៣​ឆ្នាំ​ម្នាក់ ដែល​ទំនង​​​​ជា​តូចចិត្ត​​​នៅពេល​ឮថា ប្រពន្ធសុំ​លែងលះ ពេល​មានជម្លោះ​​​​ក្នុងគ្រួសារ​​បន្តិ​ចបន្តួច​​ទើបគាត់​​​សម្រេច​ចិត្ត​​ធ្វើអត្តឃាត​​​ដោយ​ចង.ក​​សម្លាប់ខ្លួន​​​កាលពីរសៀលថ្ងៃទី​​​២៩ ឧសភា ​​​នៅ​ក្នុងខ្ទម​​​ចំការរបស់គាត់​​ដែលស្ថិត​​​ក្នុងភូមិ​​គីឡូ​​​៣៨ ​ឃុំត្រែង​ ស្រុក​រតន​មណ្ឌល

ប្រតិ​កម្ម​​ឱសថ​​កំចាត់​​ជំងឺ​​គ្រុន​​ចាញ់​​ប្រជា​ពល​រដ្ឋ​​ចំនួន​ជិត​​១០០​​នាក់​​ត្រូវ​បាន​ចូល​​មន្ទីរ​ពេទ្យ​

Posted: 31 May 2011 08:03 PM PDT

ក្រុម​ប្រជាពលរដ្ឋ​ដែលត្រូវ​បាននាំ​មកកាន់​មន្ទីរពេទ្យ
ខេត្តកំពត​ ៖ យ៉ាង​ហោច​ណាស់​ក៏​មាន​ប្រជា​ពល​រដ្ឋ​ជិត​១០០​នាក់​ដែរ​ត្រូវ​បាន​នាំ​ទៅ​​កាន់​មន្ទីរ​ពេទ្យ​ បន្ទាប់​ពី​ក្រុម​ការ​ងារ​នៃ​មន្ទីរ​សុខា​ភិ​បាល​ខេត្ត​កំពត​បាន​ចុះ​ទៅ​ចែក​ឱសថ​លុប​បំបាត់​ជំងឺ​គ្រុន​ចាញ់​​ដល់​ប្រជា​ពល​រដ្ឋ​៦​ភូមិ​ក្នុង​ឃុំ​ស្ទឹង​កែវ ស្រុក​ទឹក​ឈូ ដោយ​សហ​ការ​ជាមួយ​អាជ្ញា​ធរ​ មណ្ឌល​សុខ​ភាព និង​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​ភូមិ​

តុលាការ​ខេត្តចេញ​ដីកាឃុំ​ខ្លួន ជំទប់​ទី១​និង​ជំទប់​ទី២ ឃុំសាគ្រាម​ នាំ​ពលរដ្ឋ​ទៅចាប់​ដីធ្វើ​កម្មសិទ្ធិ​

Posted: 31 May 2011 07:59 PM PDT

ខេត្តកំពង់ធំ ៖ លោកជំទប់ទី១ មកពីគណ​បក្ស​ហ៊្វុន​ស៊ិនប៉ិច និងលោកជំទប់ទី២មកពីគណ បក្សសម រង្ស៊ី ឃុំសាគ្រាម ស្រុកប្រាសាទ​បល្ល័ង្ក​បានត្រូវ​សាលាដំបូងខេត្ត សម្រេចឃុំខ្លួន​ជា​បណ្ដោះអាសន្ន កាលពីរសៀលថ្ងៃទី​៣០ ឧសភា ដើម្បីធ្វើការស្រាវជ្រាវ និងស៊ើប​អង្កេត​លើ​ករណី​ដឹកនាំប្រជាជនចំនួន​ជាង៧០គ្រួសារ​កាប់រាន​ដី​ព្រៃ​

ស្នេហា​​ត្រីកោណ​​​ទាស់​សម្តី​​ប្រុស​​ក្មេង​​ចាក់​ស្ត្រី​​ចំណាស់​​​របួស​​ប៉ូលិស​​ឃាត់ខ្លួន

Posted: 31 May 2011 07:53 PM PDT

ស្ត្រីដែលរងរបួស
ក្រុងប៉ោយប៉ែត ៖ ​ស្ត្រី​ម្នាក់​ឈ្មោះ​ង៉ែត ​​ចិន្តា ​អាយុ៤៣​ឆ្នាំ ​​ត្រូវបាន​បុរសឈ្មោះ​ជា ចាន់​ធឿម​ អាយុ​២៨ឆ្នាំ ​​ចាក់​ឱ្យ​រង​របួស​​ កាលពី​វេលា​ ម៉ោង​៨ និង​៣០នាទី​ព្រឹក​ថ្ងៃទី៣១ ឧសភា ​នៅ​​មុខ​​អធិការដ្ឋាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែតតែ​ម្តង ​​ហើយប​​ន្ទាប់ពី​មានរឿងហេតុ​កើត​ឡើង​សមត្ថកិច្ច​​​បានឃាត់ខ្លួន​បុរស​ឈ្មោះ​ជា ចាន់​ធឿម ​ដើម្បីសួរនាំ ។ តាមការ​បំភ្លឺ​ពីស្ត្រីឈ្មោះ​​ង៉ែត ចិន្តា ​អាយុ​៤៣ឆ្នាំ រស់នៅ​ភូមិគីឡូ​ម៉ែត្រ​លេខ៤ សង្កាត់​ប៉ោយប៉ែត ​​បានឱ្យ​ដឹង​ថា

ប៉ាគីស្ថាន​​បើកការ​ស៊ើបអង្កេត​​លើប្រតិបត្តិការ​​យោធាអាមេរិក​​​ដែល​​សម្លាប់​ប៊ីនឡាដេន​

Posted: 31 May 2011 07:52 PM PDT

កន្លែង​លាក់​ខ្លួន​របស់​ប៊ីនឡាដេន​ដែល​រង​ការ​វាយប្រហារ
​នាយករដ្ឋមន្ត្រី​​ប៉ាគីស្ថាន លោក​​​យូស៊ូហ្វ ​រ៉ា​ហ្សា ​ហ្គីឡានី កាលពីថ្ងៃទី​​​៣១ ​ឧសភា បាន​​បញ្ជា​ដល់​​​​គណៈកម្មការ​ឯករាជ្យ​​បើកការស៊ើប​អង្កេត​​​លើ​ ប្រតិបត្តិការ​យោធា​​ដែលក្នុងនោះ​កង​កុំម៉ង់ដូ​ពិសេស​អាមេរិក បានបាញ់សម្លាប់​​មេ​ដឹក​នាំ​ភេរវ​កម្ម​​អាល់កៃ​ដា​​អូសា​ម៉ា ប៊ីនឡាដេន ​កាល​ពី​​ថ្ងៃទី​​​២​ ឧសភា ​កន្លង​មក ។ ​​សេចក្តី​រាយ​ការណ៍​មួយ​​ចេញផ្សាយ​ដោយ​​ខុទ្ទកាល័យ​​​ព័ត៌​មាន​​ របស់ហ្គឺឡានី​ និយាយ​ថា លោកហ្គីឡានី ​បាន​បង្កើត​​​គណៈ​កម្មការ​មួយដើម្បី​ស៊ើបអង្កេត​​លើ​​ឧប្បត្តិ​​​​ហេតុ​​​ សម្លាប់​ប៊ីន​ឡាដេន ​​នៅ​​​តំបន់ Abbottabad ក្នុងប្រទេស​ប៉ាគីស្ថាន​។​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!