Koh Santipheap Daily

Koh Santipheap Daily


ខឹង​គេ​ជេរ​​ម្រ៉ាយ​មួយ​​ម៉ាត់​វាយ​​សន្លប់​១ ​របួស​ធ្ងន់​១

Posted: 29 May 2011 01:15 AM PDT


ខេត្ត​ស្ទឹង​ត្រែង​ ៖ ​នគរ​បាល​ព្រហ្ម​ទណ្ឌ​កំរិត​ស្រាល​នៃ​ស្នង​ការ​ដ្ឋាន​ខេត្ត​បាន​ឃាត់​ខ្លួន​ជន​ម្នាក់​ និង​ម្នាក់​ទៀត​គេច​ខ្លួន​ ខណៈ​ស្រវឹងស្រា​វាយ​អ្នក​ដំណើរ​ពីរ​នាក់​បណ្តាល​ឱ្យ​ម្នាក់​សន្លប់​ និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់​ត្រូវ​សាច់​ញាតិ​​បញ្ជូន​ទៅមន្ទីរ​ពេទ្យ​ខេត្ត​។ ហេតុ​ការណ៍​នេះ​​កើត​ឡើង​នៅ​វេលា​ម៉ោង​៥ និង​២០​នាទី​ល្ងាច​ ថ្ងៃ​ទី​២៦ ឧសភា ២០១១

តុលាការ​កំពូល​សិង្ហ​បុរី​​ដាក់ពន្ធ​នាគារ​​អ្នក​និពន្ធ​ជនជាតិ​អង់គ្លេសពីបទរិះគន់ទោសប្រហារជីវិត

Posted: 29 May 2011 01:09 AM PDT


តាមប្រភព​ពី BBC ផ្សាយ​ថា តុលាការ​កំពូល​សិង្ហ​បុរី​បាន​សម្រេច​ការដាក់​ទោសស្រប​ច្បាប់​​នៃការកាត់​ ក្តី​​របស់​សាលាឧទ្ធរណ៍​​ដាក់​ពន្ធនាគារ​​ លោក​អាឡាន់ ឆាដ្រេក អ្នកនិពន្ធ​ជនជាតិ​អង់​គ្លេស​រយៈពេល​៦សប្តាហ៍​ ពីបទ​ប្រមាថ​លើ​ប្រព័ន្ធ​​តុលាការ​យុត្តធម៌​​​របស់​សិង្ហបុរី​​រួមទាំង​ ពិន័យ​ជា​ប្រាក់​ចំនួន​១៦.៥១០​ដុល្លារ​ ពីការ​សរសេរ​​សៀវ​ភៅ​ឈ្មោះ​« Once Ajolly Hangman: Singapore Justic In The Dock » ដែល​ចោទ​ប្រកាន់​ការ​ប្រើ​​ច្បាប់​​របស់​សិង្ហ​បុរី​ខ្វះ​​យុត្តិ​ធម៌​ ។

សួនកំណាព្យ

Posted: 29 May 2011 12:57 AM PDT


-ខ្មែរកើតពីយូរលង់ ខ្មែរពូជពង្សគង់រដ្ឋា ខ្មែរឆើតមានប្រាង្គប្រា ដៃដូនតាទុកទ្រព្យា ។ -កែច្នៃក្បាច់ចម្លាក់ ដាដាប់ឆ្លាក់ស្រស់សោភា ថ្មដាក់ត្រួតលើគ្នា ឱ្យខ្មែរជាសួគ៌ាឋាន​ ។ -ស្រស់ឆើតប្រាង្គប្រាខ្មែរ នៅតាមផ្តែរយ៉ាងចំណាន មានស្រីលក្ខណ៍កល្យាណ បានឃើញបានសែនមេត្រី ។

ចាប់​​ខ្លួន​​ជន​​សង្ស័យ​​​ឆក់​​ខ្សែ.ក​​​ក្មេង​​ប្រុស​អាយុ​​៣ឆ្នាំ​​​ដែល​​ម្តាយ​​កំពុង​ព

Posted: 29 May 2011 12:56 AM PDT

ជន​សង្ស័យ​ជា​​ចោរ​ឆក់​ខ្សែ.ក​​ម្នាក់
រាជធានីភ្នំពេញ ៖ ជន​សង្ស័យ​ជា​​ចោរ​ឆក់​ខ្សែ.ក​​ម្នាក់​ត្រូវបាន​​ប្រជា​ពល​រដ្ឋ​ដេញ​តាម​ចាប់​ទាល់​តែ​បាន​ប្រគល់​ឱ្យ​​ប៉ូលិស​​ខណ្ឌ​ដង្កោ ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​​សាលា​ដំបូង ​បន្ទាប់​ពី​​ជន​នោះ​ធ្វើ​សកម្ម​ភាព​​ឆក់​ខ្សែ.ក​ពី​ក្មេង​ប្រុស​អាយុ​៣​ឆ្នាំ​​ម្នាក់​ ដែល​ម្តាយ​កំពុង​​ព​ដើរទិញ​ពោត​ស្ងោរ​នៅ​ក្នុង​ផ្សារ

អតីត​​ប្រធានាធិបតី​​​ហុងឌូរ៉ាស់ ​​លោក​​ម៉ានូអែល ​​​​ហ្សេ​ឡាយ៉ា ​​​ត្រឡប់​ចូល​​​ស្រុកវិញ

Posted: 29 May 2011 12:53 AM PDT

អតីតប្រធានាធិបតី​​​ហុង​ឌូរ៉ាស់ ​​និងភរិយាបានត្រឡប់​ចូល​​​ស្រុកវិញ
​​ក្រោយពីមាន​​ការ​សម្របសម្រួល​​របស់​បណ្តា​ប្រទេស​ក្នុង​​តំបន់​ អតីតប្រធានាធិបតី​​​ហុង​ឌូរ៉ាស់ ​​លោកម៉ានូអែល ហ្សេ​ឡាយ៉ា ដែលត្រូវ​​បាន​ទម្លាក់​​ចេញពីតំណែង​ក្នុងរដ្ឋប្រហារ​​​កាលពីខែ​មិថុនា ​ឆ្នាំ​២០០៦ ​បានបញ្ចប់​ការ​​​រស់​នៅ​និរទេស​​របស់​លោក ហើយ​​បានវិលត្រឡប់​​ទៅកាន់​ប្រទេស​ហុង​ឌូរ៉ាស់​​វិញ កាលពីថ្ងៃទី​​២៨ ឧសភា កន្លង​មក

សួនកំណាព្យ

Posted: 29 May 2011 12:45 AM PDT


-អ្នកធំ-អ្នកតូច គឺឌាតែខ្នូច ដូចគ្នាជាមនុស្ស ចាំបាច់បុណ្យស័ក្តិ ឋានៈវាសគូស ប្រៀបដូចគំនូស ​​​​ គូសដាច់ផ្សេងគ្នា ។ -ចរិតអ្នកធំ ខ្លះមិនសមរម្យ អាងលើវិជ្ជា បានខ្ពស់តិចតួច ខ្លះលួចនិន្ទា គ្មានយល់គ្នីគ្នា អ្នកតូចប្រឹងប្រែង ។ -ខ្លះអាងអំណាច លើកច្បាប់កម្លាច គំរាមគេឯង ទោះអ្នកតូចត្រូវ កុំសូវមកខែង រែងហ៊ានសម្ញែង ច្បាស់ជាខ្លោចប្រាណ ។ -ឯអ្នកតូចខ្លះ គំនិតផ្តេសផ្តាស គិតតែរំខាន អាងលើមេស្លូត រប៉ូចឥតស្រាន្ត ត្រូវខុសប៉ុន្មាន តវ៉ាមិនស្វាង ។

​ប៉ះទង្គិចគ្នា​​ថ្មីទៀត​នៅប្រទេសស៊ីរី​​​ស្លាប់​១៣នាក់​

Posted: 29 May 2011 12:44 AM PDT

​ប៉ះទង្គិចគ្នា​​ថ្មីទៀត​នៅប្រទេសស៊ីរី​​​ស្លាប់​១៣នាក់​
​មានការប៉ះទង្គិចគ្នា​​ជាថ្មីទៀតនៅប្រទេស​​ស៊ីរី រវាង​កង​​កម្លាំង​សន្តិសុខ​​​ និងហ្វូង​បាតុករ​​ប្រឆាំង​រដ្ឋាភិបាល​ កាលពីថ្ងៃទី​​២៨ ឧសភា ​​កន្លង​មក ​បណ្តាល​ឱ្យស្លាប់​​​​បាតុករ​​​១៣នាក់ ។ ​​​តាម​អ្នក​រៀបចំ​​​ធ្វើបាតុកម្ម​​​​​ឱ្យ​ដឹង​​​ថា ការប៉ះទង្គិច​​​គ្នា​​​លើ​កចុងក្រោយ​​​នេះ​កើត​ឡើង​នៅ​​តំបន់ភាគ​​​​ខាង​ត្បូង​ប្រទេស ដោយ​​កង​កម្លាំង​​សន្តិសុខ​​​​បាញ់រះលើ​ហ្វូង​បាតុករ

អ្នកស្លាប់ដោយសារ​​ខ្យល់ព្យុះ​កំបុត​ត្បូង​​នៅភាគ​កណ្តាល​​អាមេរិក​​កើន​ឡើង​​ដល់​១៣៩នាក់​

Posted: 29 May 2011 12:39 AM PDT

​​តាម​​តុល្យការ​​​ថ្មីមួយថា គិតត្រឹមថ្ងៃទី​​២៩ ឧសភា ចំនួន​​អ្នកស្លាប់ដោយសារ​​​​ខ្យល់​ព្យុះ​​កំបុត​ត្បូង​​នៅក្នុងទីក្រុង Joplin រដ្ឋមី​​ស៊ូរី ​សហ​រដ្ឋ​អាមេរិក ​កើនឡើង​ដល់​​១៣៩នាក់ ​ហើយ​​ជាង​​១៥០នាក់ទៀត​​​​នៅបាត់​ខ្លួននៅឡើយ ។ ​ពលរដ្ឋ​​មូលដ្ឋាន​​​​ និង​​អ្នក​ស្ម័គ្រ​ចិត្ត​​កំពុង​តស៊ូ​​ដើម្បីធ្វើ​ឱ្យ​​ទីក្រុង​​​ដែលរង​​ការបំផ្លិច​បំផ្លាញ

កម្មវិធី​ទស្សន​កិច្ច​សិក្សា​នៅ​​សាលា​ក្តី​​ខ្មែរ​​ក្រហម​​ទទួល​បាន​សិស្ស​ចូល​រួមកាន់​តែច្រើន

Posted: 29 May 2011 12:27 AM PDT

ទស្សនកិច្ចសិក្សានៅអង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុងតុលាការកម្ពុជា
រាជធានីភ្នំពេញ ៖ ចាប់ផ្តើមពីការចូល​រួម​ដោយចៃដន្យរបស់អ្នកស្ម័គ្រចិត្តម្នាក់មកពីអង្គ​ការ​អាមេរិកខេន ភីសខប ឥឡូវនេះ ក្រុម​សិស្សានុ​សិស្សនិងគ្រូបង្រៀនជាង​២.០០០​នាក់​ មកពីខេត្តផ្សេងៗគ្នា​ បានចូលរួមជា​បន្ត​បន្ទាប់​ក្នុងកម្មវិធីទស្សនកិច្ចសិក្សាដែលរៀបចំដោយ​ផ្នែកកិច្ចការសាធារណៈនៃអង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុងតុលាការកម្ពុជា

ជិះ​ឌុប​គ្នា​​៤​នាក់​​ទៅ​​មើ​​ល​​ការ​ប្រគំ​​តន្ត្រី​បុក​​រថ​យន្ត​កូរ៉េ​​ស្លាប់​២ ​របួស​២

Posted: 29 May 2011 12:18 AM PDT

 យុវជន​២​នាក់​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​
ខេត្ត​បាត់​ដំបង​ ៖ យុវជន​២​នាក់​ស្លាប់​នៅ​នឹង​កន្លែង​កើត​ហេតុ​ និង​២​នាក់​ទៀត​រង​របួស​ធ្ងន់​ក្នុងឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរា​ចរ​រវាង​អ្នក​ជិះ​ម៉ូតូ​ និង​រថ​យន្ត​កាល​ពី​វេលា​ម៉ោង​៨ និង​៣០​នាទី​យប់​ ថ្ងៃ​ទី​២៨ ឧសភា លើ​​ផ្លូវ​ជាតិ​លេខ​៥៧ក្នុង​​ភូមិ​ចែង​ក្តា​រ ឃុំ​ភ្នំសំពៅ ស្រុក​បាណន់​។ មន្ត្រី​នគរ​បាល​មូល​ដ្ឋាន​និយាយ​ថា

លួច​កាត់​​ខ្សែ​ភ្លើង​​អ្នក​ភូមិ​​១២​គ្រួសារ​​ប៉ូលិស​​ក្របួច​ជាប់​

Posted: 28 May 2011 11:52 PM PDT

ខណៈ​ជន​នេះ​កំពុង​ធ្វើ​សកម្ម​ភាព​លួច​កាត់​ខ្សែ​ភ្លើង​របស់​អ្នក​ភូមិ​ចំនួន១២​គ្រួសារ​
ខេត្ត​កណ្តាល​ ៖ យុវ​ជន​ម្នាក់​ដែល​សកម្ម​ខាង​លួច​របស់​របរយក​​ទៅ​លក់​ឱ្យ​អេត​ចាយ​បានត្រូវ​​ប៉ូលិស​ប៉ុស្តិ៍​​​តា​ក្តុល​ចាប់​ខ្លួន​ ខណៈ​ជន​នេះ​កំពុង​ធ្វើ​សកម្ម​ភាព​លួច​កាត់​ខ្សែ​ភ្លើង​របស់​អ្នក​ភូមិ​ចំនួន១២​គ្រួសារ​កាល​ពី​វេលា​ម៉ោង​២​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​២៧ ខែ​ឧសភា នៅ​ក្នុង​ភូមិ​តា​ក្តុល​ សង្កាត់​តា​ក្តុល​ ក្រុង​តា​ខ្មៅ​ ។ លោក​កេត​ វ៉ាន់​ថា នាយ​ផ្នែក​ព្រហ្ម​ទណ្ឌ​ប៉ូលិស​ក្រុង​តា​ខ្មៅ​បាន​ឱ្យ​ដឹង​ថា​

រុស្ស៊ី ៖ ក្បួន​​ដង្ហែ​​មួយ​​របស់​​ពួក​អ្នក​​រួម​ភេទ​​ដូច​គ្នា​​បង្ក្រាប​​យ៉ាង​​សាហាវ​

Posted: 28 May 2011 11:45 PM PDT

អាជ្ញា​ធរ​រុស្ស៊ី​បាន​ចាប់ខ្លួន​សកម្ម​ជន​បរទេស​​៣​នាក់
អ្នក​កាសែត​ម្នាក់​របស់ AFP រាយ​ការណ៍​ថា អាជ្ញា​ធរ​រុស្ស៊ី​បាន​ចាប់ខ្លួន​សកម្ម​ជន​បរទេស​​៣​នាក់​ដែល​គាំទ្រ​ចំពោះ​បុព្វ​ហេតុ​របស់​ពួក​អ្នក​រួម​ភេទ​ដូច​គ្នា​ បន្ទាប់​ពី​មាន​ផ្ទុះ​អំពើ​ហិង្សា​កាល​ពី​ថ្ងៃ​ទី​២៨ ឧសភា ពេល​មាន​ក្បួន​ដង្ហែ​មួយ​របស់​ពួក​អ្នក​រួម​ភេទ​ដូច​គ្នា​ដែល​ក្បួន​ដង្ហែ​បែប​នេះ​ត្រូវ​ហាម​​ឃាត់​។ ក្បួន​ដង្ហែ​នេះ​រង​ការ​វាយ​ប្រហារ​ជា​ពិសេស​

យេ​ម៉ែន ៖ ​ជន​ជាតិ​​បារាំង​​៣​នាក់​​បាត់​ខ្លួន​​នៅ​ភាគ​​ខាង​ត្បូង​​ប្រទេស​

Posted: 28 May 2011 11:39 PM PDT


អង្គការ​ក្រៅ​រដ្ឋា​ភិ​បាល​បារាំង​ម្នាក់​​មាន​មូល​ដ្ឋាន​នៅ​ទី​ក្រុង​លី​យ៉ុង គូស​បញ្ជាក់​ថា និយោ​ជិត​ធ្វើ​ការ​ផ្នែក​មនុស្ស​ធម៌​ជន​ជាតិ​បារាំង​៣​នាក់​ ក្នុង​នោះ​មាន​នារី​២​នាក់​ និង​បុរស​ម្នាក់​ត្រូវ​បាន​ចាប់​ពង្រត់​កាល​ពី​ថ្ងៃ​ទី​២៨ ឧសភា ក្នុង​ខេត្ត​ហាដ្រា​មូត​ភាគ​ខាង​ត្បូង​យេ​ម៉ែន​។​ ពួក​គេ​ធ្វើ​ការ​ឱ្យអង្គ​ការ​ TRIANGLE GENERATION HUMANITAIRE

សន្និសីទ​អន្តរជាតិរយៈ​ពេល​​​​​៣ថ្ងៃ​​ស្តីពីការ​ពិនិត្យ​​​ និងរកឃើញ​​​ជំងឺ​ដង្ហើម​​​ និង​ជំងឺ​​​ផ្សេងទៀត​

Posted: 28 May 2011 11:32 PM PDT

រាជធានីភ្នំពេញ ៖ ​កាលពីថ្ងៃទី​​​២៩ ​ឧសភា ២០១១ ​​យោងតាមសេចក្តី​ប្រកាស​ព័ត៌មាន​​​​របស់​វិទ្យា​ស្ថានប៉ាស្ទ័រ ​​បាន​ឱ្យ​ដឹង​​ថា ក្រសួង​សុខាភិបាល​​​បានធ្វើ​សន្និសីទ​​​អន្តរជាតិ​​រយៈ​ពេល​​​​៣​ថ្ងៃ​ស្តី​ពី​​ការពិនិត្យ និ​ង​រកឃើញ​​​​ជំងឺ​ដ​ង្ហើម​​​​ និងជំងឺ​​ផ្សេង​ទៀត​​ប្រព្រឹត្តទៅ​ក្នុង​រាជធានី​​ភ្នំពេញ ​ក្រោមអធិបតី​ភាព​របស់​លោក​ម៉ម ប៊ុនហេង ​រដ្ឋមន្ត្រី​​ក្រសួងសុខា​ភិ​បាល

​ឆេះ​បន្ទប់​មួយនៅ​ក្នុង​ស្ថានីយ​ប្រេង​ឥន្ធនៈ​​សូគីម៉ិច ​ពុំរាលដាល​​​ធ្ងន់ធ្ងរ​ទេ​

Posted: 28 May 2011 11:18 PM PDT

រាជធានីភ្នំពេញ ៖ អគ្គិភ័យ​បាន​ប្រើ​អំណាច​​​ឃោរឃៅ​លេបត្របាក់​បន្ទប់​មួយនៃ​អគារ​សេវា​ ប្តូរប្រេង​ម៉ាស៊ីន​របស់​​ស្ថាន​​ប្រេង​ឥន្ធនៈ​​សូគីម៉ិច ដោយ​ខ្ជាក់​​ផ្សែង​ខ្មៅ​​អាប់​​ហុយ​ទ្រលោម​​ឡើងទៅលើ ​បង្ក​ឱ្យ​ក្លាយទៅជា​​មហន្ត​រាយ​​គួរ​ឱ្យរន្ធត់កាលពីវេលាម៉ោង​​១១​និង​​ ៤៥នាទី​ថ្ងៃត្រង់​​​ ទី​​២៩ ​ឧសភា ​២០១១ ​​ស្ថិតក្នុង​សង្កាត់បឹងកក់​ទី​២ ​​ខណ្ឌ​ទួលគោក ខាង​លិច​​ជាប់​រង្វង់​​មូលទួល​គោក​តែម្តង ។ អគ្គិភ័យ​​នេះមិនមាន​​អណ្តាត​ភ្លើង​​សន្ធោ​សន្ធៅ​ធំ​ដុំ​ទេ​ ព្រោះ​​វាជា​អគារ​​ថ្ម ហើយ​​​បន្ទប់​​ដែល​ឆាបឆេះ​​​ហុយផ្សែង​​ខ្មៅ​​​អាប់នេះ ស្ថិតនៅ​​ជាន់​ទី១ ​មិនបានរាលដាល​​ឆេះ​កន្លែង​​​បូមសាំង

ពលរដ្ឋខ្មែរ​​​នៅអឺរ៉ុប​​ប្រមូលផ្តុំគ្នា​​​ធ្វើបាតុ​កម្ម​​​​ប្រឆាំង​​​ការឈ្លានពាន​របស់ថៃ​នៅ​​មុខ​តុលាការ​​​យុត្តិធម៌អន្តរជាតិ​​

Posted: 28 May 2011 08:29 PM PDT

​ពីទីក្រុងឡាអេ​​ ប្រទេស​ហូឡង់​ឯណោះវិញ ​បាតុកម្ម​អហិង្សា​នៅ​​មុខតុលាការ​អន្តរ​ជាតិ​​ទីក្រុង​ឡាអេ ​​ប្រទេស​ហូឡង់ ប្រឆាំង​នឹង​​​ការ​ឈ្លាន​ពាន​របស់ប្រទេស​​ថៃ​លើ​បូរណ​ភាពទឹកដី​នៃ​ប្រទេស​កម្ពុជា បានធ្វើឡើង​​កាលពីរសៀលថ្ងៃសៅរ៍ ទី​​​២៨ ឧសភា ២០១១ ពោល​គឺ​​បានធ្វើឡើង​​តាម​ការ​​​គ្រោង​ទុក ។ បើ​តាម​​​សេចក្តីរាយការណ៍​​​​បាន​ឱ្យ​ដឹង​ថា ​

កម្សាន្តចុងសប្តាហ៍

Posted: 28 May 2011 08:16 PM PDT


សោក​នា​ដកម្ម ស្ថាប័ន​អធិ​ការ​កិច្ច​បឋម​សិក្សា​ បញ្ជូន​មន្ត្រី​​ឈ្មោះ​វិន​សុន ភី​ថឺ ឱ្យ​ចុះ​ត្រួត​ពិនិត្យ​​ការ​បង្រៀន​ និង​ការ​រៀន​សូត្រ​​​របស់​សិស្ស​នៅ​​តាម​សាលា​បឋម​សិក្សា ។ ​ពេល​​មក​ដល់​សាលា​បឋម​សិក្សា​​នៅចុង​កាត់​មាត់​ញក លោក​វិន​សុន ភីថឺ ជ្រើស​រើស​យក​ថ្នាក់​ដំបូង​មួយ​សម្រាប់​ធ្វើ​ការ​សាក​ល្បង​សមត្ថ​​ភាព​សិស្ស ។ គាត់​សួរ​ខ្លាំងៗ ៖ -ចំណោម​ក្មួយៗ​រាល់​គ្នា​​ មានក្មួយ​ណា​​អាច​ឱ្យ​ឧទាហរណ៍​អ្វី​ដែល​ល្មម​​ចាត់​ទុក​​ជា​សោកនាដ​កម្ម​បាន ​ទេ? ក្មួយ​ណា​ក្លាហាន​​ក្រោក​ឆ្លើយ​​មុន​គេ​ឱ្យ​លោក​គ្រូ​ស្គាល់​មុខ​ផង ។ កុមារ​ម្នាក់​​ក្រោក​ភ្លែត​សួរ ៖ -ឧទាហរណ៍ ​​របស់​ខ្ញុំ គឺ​មិត្ត​ខ្ញុំ​ម្នាក់​ពេល​កំពុង​លេង​ជា​មួយ​ខ្ញុំ​លើ​ចិញ្ចើម​ថ្នល់​ ស្រាប់​តែ​មាន​​រថយន្ត​មួយ​​​គ្រឿង​ភ្លាវ​ចង្កូត​ឡើង​មក​កិន​វា​ស្លាប់ តើ​នេះ​ហៅ​ថា សោក​នា​ដ​កម្ម​បាន​ទេ? -​មិន​បាន​ទេ ​នេះ​គេ​ហៅ​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរា​ចរណ៍ ។ កុមារ​ទី​ពីរ​​ក្រោក​ឡើង​ទៀត ៖ -ចុះ ​ប្រសិន​បើ​រថយន្ត​បឺស​មួយ​​គ្រឿង​ដឹក​សិស្ស​តូចៗ​៥០​នាក់ ទៅ​កម្សាន្ត​​ទេស​ភាព​តាម​ជន​បទ ស្រាប់​តែ​រអិល​ធ្លាក់​ជ្រោះ​ជ្រៅ សិស្ស​​តូច​ៗ​ស្លាប់​​អស់​គ្មាន​សល់​ម្នាក់ ។ តើ​នេះ​ហៅ​ថា សោក​នាដ​​កម្ម​ទេ? -មិន​ដូច​គ្នា​ទេ នេះ​គេ​ហៅ​ការ​បាត់​បង់​ជីវិត​ដ៏​​ធំ ។ ក្នុង ​ថ្នាក់​ស្ងាត់​​ច្រៀប​ បន្ទាប់​​ពី​ឧទាហរណ៍​ដែល​​​លើក​ឡើង​ត្រូវ​បាន​បដិសេធ​ជា​បន្ត​បន្ទាប់។ ឃើញ​ដូច្នេះ​លោក​មន្ត្រី​អធិ​ការ​កិច្ច​បឋម​សិក្សា​​សួរ​បន្ត ៖ -​ម៉េច​ដែរ ​មាន​ក្មួយ​ណា​​អាច​និយាយ​បាន​ពី​ឧទាហរណ៍​សោក​នាដ​កម្ម​ទេ? ចុង ​ក្រោយ​​មាន​ដៃ​ស្គម​តូច​មួយ​លើក​ឡើង​របៀប​ស្ទាក់​ស្ទើរ​​ញញើត​ញញើម​​គឺ​ជា​ កុមារ​តូច​ម្នាក់​​អង្គុយ​ចុង​ថ្នាក់​ក្រោក​ឡើង​​និយាយ ៖ -ឧទាហរណ៍​របស់ ​ខ្ញុំ គឺ​ថ្ងៃ​មួយ​យន្ត​ហោះ​ផ្លូវ​ឆ្ងាយ​​មួយ​គ្រឿង​​ដែល​មាន​​លោក​អធិ​ការ​​វិន​ សុន ភីថឺ ជិះ​ក្នុង​នោះ​ផង ត្រូវ​ពួក​ភេរវ​ករ​​ដាក់​គ្រាប់​បែក​ បណ្តាល​​ឱ្យ​ផ្ទុះ​ឆេះ​កណ្តាល​​អាកាស​ តើ​នេះ​ហៅ​ថា សោក​នាដ​កម្ម​បាន​ទេ? -អស្ចារ្យ! នេះ​ទើប​ពិត​ជា​សោក​នាដ​កម្ម​មែន។ ​ប៉ុន្តែ​ក្មួយ​ឯង​ត្រូវ​បក​ស្រាយ​ឱ្យ​គ្រូ​ស្តាប់ តើ​ហេតុ​ម៉េច​នឹក​ឃើញ​ពី​ដំបូង​ថា នេះ​​ជា​សោក​នាដ​កម្ម? -បាទ! ព្រោះ​ខ្ញុំ​គិតថា វា​មិន​មែន​ជា​ឧប្បត្តិ​ហេតុ​គ្រោះ​ថ្នាក់​ចរាចរណ៍ ហើយ​ក៏​​មិន​មែន... មិន​មែន​ជា​​ការ​បាត់​បង់​ជីវិត​នរ​ណា​មួយ វា​ជា​ឧទាហរណ៍​​ដែល​មាន​ពាក់​ព័ន្ធ​ដល់​ជីវិត​លោក​គ្រូ​ជាង រឿង​អី​លោក​គ្រូ​មិន​ចាត់​ទុក​​ជា​សោក​នាដ​កម្ម?

លោក​ឧបនាយករដ្ឋ​មន្ត្រី​​​​​សុខ អាន ​​៖ យូណេស្កូ មិនបាន​ផ្អាក ឬ​លុបចោល​​​ផែន​ការ​អភិវឌ្ឍន៍​​ប្រាសាទ​ព្រះវិហារ​​ទេ​

Posted: 28 May 2011 08:15 PM PDT

រាជធានីភ្នំពេញ ៖ ​លោក​ឧបនាយក​រដ្ឋ​មន្ត្រី​​​​សុខ អាន រដ្ឋ​​មន្ត្រី​​​ទទួលបន្ទុក​​​ទីស្តីការ​គណៈ​​រដ្ឋ​មន្ត្រី​​​ ​បាន​​​និវត្តន៍​​មក​ដល់​​​ប្រទេស​កម្ពុជា​វិញ​​​ហើយ​នៅ​ថ្ងៃទី​​​២៩ ឧសភា នេះ បន្ទាប់ពី​​បាន​អញ្ជើញ​​​​ទៅ​ចូលរួម​កិច្ចប្រជុំ​​​​ត្រីភាគី​កម្ពុជា​-ថៃ ​​និង​​អង្គការ​យូណេស្កូ​​ស្តីពីការអភិរក្ស​​​ និងអភិវឌ្ឍ​តំបន់​ប្រា​សាទ​​​ព្រះវិហារ ​នៅទីក្រុង​​ប៉ារីស ប្រទេស​​បារាំង ​នោះរួចមក

ម៉ាស៊ីនថត​ម៉ាក LEICA ​ឆ្នាំ១៩២៣ ​លក់ដេញថ្លៃ​​​​១,៣លាន​អឺរ៉ូ

Posted: 28 May 2011 08:09 PM PDT

 ម៉ាស៊ីន​​ថត​រូបម៉ាក LEICA ផលិត​ឆ្នាំ​​​១៩២៣ មួយគ្រឿង លក់ដេញថ្លៃ​​​​១,៣លាន​អឺរ៉ូ
យោ​ង​តាម​​ក្រុមហ៊ុន​​​លក់ដេញថ្លៃ​​​អូទ្រីស ​WESTLICHT ថា ម៉ាស៊ីន​​ថត​រូបម៉ាក LEICA ផលិត​ឆ្នាំ​​​១៩២៣ មួយគ្រឿង ​ត្រូវ​បាន​ដាក់​លក់​ដេញថ្លៃ​​​កាលពីថ្ងៃទី​​​២៨ ឧសភា នៅ​​​​ទី​ក្រុង​​​វីយែន ​បានតម្លៃ​​​ខ្ពស់រហូត​ដល់​​១,៣លាន​អឺរ៉ូ​

ក្រុម​ប្រឆាំង​​​លីប៊ី​គាំ​ទ្រ​​​គោល​ជំហរ​​របស់​​រុស្ស៊ី​អំពា​វនាវ​​​ឱ្យ​លោក​កាដាហ្វី​​​ ​បោះបង់​ចោល​អំណាច​

Posted: 28 May 2011 08:06 PM PDT

​​​ក្រុមប្រឆាំង​​​​លីប៊ី​
​មេដឹកនាំ​​​ក្រុមប្រឆាំង​​​​លីប៊ី​កាលពីថ្ងៃទី​​​២៨ ឧសភា ​កន្លងមក ​​បាន​ប្រាប់​​​អ្នក​កាសែត​​​​ថា ​លោក​ស្វាគមន៍​​​​ចំពោះ​​​គោលជំហរ​របស់រុស្ស៊ី​​​ដែលអំពាវ​នាវ​​ឱ្យ​លោក​មូអាម៉ា កាដាហ្វី ​លា​លែង​ចេញពីតំណែង ។ ប្រធានាធិបតី​​រុស្ស៊ី​​​ លោក​​ឌីមីទ្រី ​ម៉េ​ដ​វេ​ដេវ ​កាលពីថ្ងៃទី​​២៨ ឧសភា ​កន្លងមក ​​​បានអំពាវ​នាវ​​ឱ្យ​​លោកកាដាហ្វី បោះ​បង់​​ចោលអំណាច​​​តាមរយៈ​​

ចោរ​​​២នាក់​ឆ្មក់​ប្លន់​យកស្បោង​​​គ្រឿង​អលង្ការ​​​ធំមួយ​ពីអ្នក​លក់​​​​មាស​នៅផ្សារ​​ច្បារ​អំពៅ​​​បាញ់​២គ្រាប់​

Posted: 28 May 2011 08:03 PM PDT

រាជធានីភ្នំពេញ ៖ ​អ្នក​​​លក់មាស​​នៅផ្សារ​​​​ច្បារអំពៅ​ម្នាក់ ក្នុងចំណោម​​​​២នាក់​ត្រូវ​​ចោរប្លន់​ប្រដាប់អាវុធ​​​បាញ់​​ឱ្យ​របួស​ជើង​ទាំង​សង​ខាង ​ខណៈគាត់ទៅជជែក​គ្នា​​លេង​ជាមួយ​អ្នក​លក់​មាស​ម្នាក់ទៀត​​​ដែលជាអ្នក​​​​រាប់​អានគ្នា ​​ហើយ​ពួកចោរ​​​​បាន​ប្រមូល​​​យកគ្រឿង​​អលង្ការ​​​ពីម្ចាស់​​តូប​នោះ​មួយ​ស្បោងធំ​គេ​ច​ខ្លួន​​​បាត់ដោយ​សុវត្ថិ​ភាព បន្សល់ទុក​​​ភាពភ័យ​

វីហ្គោ​​តារា​ចម្រៀង​​​ខាត់ សុឃីម ​រួម​ក្រុម​សម្តែង​​ក្រឡាប់​​​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៧A ​ទាំង​កណ្តាល​អធ្រាត្រ​​

Posted: 28 May 2011 08:03 PM PDT


​ខេត្ត​ស្ទឹងត្រែង​ ៖ ​រថ​យន្ត​វីហ្គោ​​​តារា​ចម្រៀង​​​ខាត់ សុឃីម មក​ពី​​ភ្នំពេញ ​ឆ្ពោះទៅ​ខេត្ត​រតនគិរី​ ដោយមានគ្នា​រួមដំណើរ​​ក្នុង​រថយន្ត​​ចំនួន​៥​នាក់ បានក្រឡាប់​លើ​​ផ្លូវជាតិលេខ​​៧A បណ្តាល​ឱ្យ​​​មនុស្ស​​​​ក្នុង​រថយន្តទាំង​អស់​រង​របួស​ស្រាល​។ ​​ហេតុការណ៍​នេះកើតឡើង​នៅ​ចំណុច​​ភូមិ​​រាជា​នុកូល សង្កាត់​អូរពង់មាន់ ក្រុងស្ទឹង​ត្រែង

និវេសន​ដ្ឋាន​​​មួយ​​របស់​​លោក​កា​ដាហ្វី​​រង​ការ​​វាយ​​ប្រហារ​​របស់​អូតង់

Posted: 28 May 2011 08:00 PM PDT


យោង​តាម​​​អ្នក​នាំពាក្យ​​ម្នាក់​របស់អូតង់​​នៅ​ក្រុង​ប្រ៊ុច​ស៊ែលថា ​មជ្ឈ​មណ្ឌល​ត្រួតពិនិត្យ​​​និង​ជាទីបញ្ជាការ​ដ្ឋាន​មួយ​ជា​កន្លែង​ដែល​​​ជួនកាល​​លោក​កា​ដា​ហ្វី ស្នាក់​នៅ​ទីនោះ​ក្នុង​ទីក្រុង​ទ្រីប៉ូលី ​កាល​ពីថ្ងៃទី២៨ ​ឧសភា ​រង​ការ​វាយប្រហារ​​​​តាម​អាកាស​របស់​អូតង់ ។ មេដឹកនាំ​លីប៊ី​​ពុំ​មែន​ជា​​គោល​ដៅ​​នៃការ​​​វាយប្រហារ​ឡើយ ​ហើយគេ​ក៏​ពុំ​ដឹង​ថា

រដ្ឋាភិបាល​​​យេម៉ែន​ ​​និង​​ក្រុម​ប្រឆាំង​​សម្រេច​​​​បាន​​បទ​​ឈប់​បាញ់​​មួយ​

Posted: 28 May 2011 07:51 PM PDT

​​ក្រុម​ប្រឆាំង​​យេម៉ែន
​រដ្ឋាភិបាល​យេម៉ែន​​ និងពួកកុល​​សម្ព័ន្ធភ្នំ​ប្រដាប់​អាវុធ​​​ដែលដឹកនាំ​ដោយ​មេ​ដឹកនាំ​​ក្រុម​ប្រឆាំង​​​លោក Sheikh Sadia al-Ahmar កាល​ពីថ្ងៃ​ទី​​​២៨ ឧសភា ​​​កន្លងមក ​​​សម្រេច​បាន​បទ​ឈប់​បាញ់​​​បណ្តោះអាសន្ន​​មួយ​ដើម្បីបញ្ចប់​​ការ​ប្រយុទ្ធ​គ្នា​​នៅ​ក្នុង​​​រដ្ឋធានី​​ដែលបណ្តា​ល​ឱ្យ​​​ស្លាប់​មនុស្ស​​​១២៧នាក់ហើយ ។ ​​បទឈប់​បាញ់​​នេះ​ជាកិច្ច​ព្រម​ព្រៀង​​មួយ

វាយ​ប្រហារ​​អត្តឃាត​​​នៅ​ភាគ​ខា​ង​ជើង​​​​អាហ្វហ្គានីស្ថាន​​​​ស្លាប់​៧នាក់​

Posted: 28 May 2011 07:47 PM PDT

ការ​បំផ្ទុះ​គ្រាប់បែក ​ប្រឆាំងការិ​យា​ល័យ​​អភិ​បាល​​ខេត្ត Takhar
​មនុស្ស​យ៉ាង​ហោចណាស់​​​៧​នាក់ ក្នុងនោះ​​​២​នាក់​​​ជា​មន្ត្រីប៉ូលិស​​​​ជាន់ខ្ពស់​ និង​​​៣​នាក់ទៀត​​ជា​ទាហាន​អាល្លឺម៉ង់ ​​បានត្រូវស្លាប់ និ​ង​​៩នាក់ទៀត​​​ក្នុងនោះមាន​​​​អភិបាល​ខេត្ត​ផងដែរ ​​រង​របួស​ធ្ងន់​ធ្ងរ​​​នៅពេលជនអត្តឃាត​ម្នាក់​​​វាយ​ប្រហារ​​​ដោយ​ការ​បំផ្ទុះ​គ្រាប់បែក ​ប្រឆាំងការិ​យា​ល័យ​​អភិ​បាល​​ខេត្ត Takhar ភាគខាងជើង ​ប្រទេស​អាហ្វហ្គានីស្ថាន ​​

ចុះ​ហត្ថ​លេខា​​​លើ​កិច្ច​ព្រម​ព្រៀង​​​ស្តីពី​កម្ម​វិធី​​សិទ្ធិ​ដីធ្លី​ជំហាន​ទី១​ក្នុង​ទឹកប្រាក់​៤,៥៥​លានអឺរ៉ូ

Posted: 28 May 2011 07:26 PM PDT

រាជធានីភ្នំពេញ ៖ ​ព្រឹក​ថ្ងៃទី​២៥ ខែ​ឧសភា​ ឆ្នាំ២០១១ នៅទីស្តីការ​​បណ្តោះ​អាសន្ន​​​ក្រសួង​រៀបចំ​ដែនដីនគរូបនីយកម្ម និងសំណង់​​ មាន​​រៀបចំ​ពិធី​ចុះ​ហត្ថ​លេខា​​​លើ​កិច្ច​​ព្រម​ព្រៀង​​​ស្តីពី​កម្ម​វិធី​​សិទ្ធិ​ដីធ្លី​ជំហាន​ទី១ (ខែ​មីនា​ ២០១១-ខែកុម្ភៈ ២០១៣)​ រវាង​​ក្រសួង​​រៀបចំ​​​ដែនដី​នគរូបនីយកម្ម​ និង​សំណង់​ និងភ្នាក់​​​ងារ​​អភិវឌ្ឍន៍ GIZ នៃ​​សាធារណរដ្ឋ​

ជីវិត​​​ចុង​ក្រោយ​​​របស់​អ្នក​យកព័ត៌មាន​វិលមុខ​ដួលដាច់​សរសៃ​ឈាមក្នុង​ខួរក្បាល​លោក ​វ៉ា ដាណេ ​ជាអ្នក​រាយការណ៍​ព័ត៌មាន​ដ៏ល្អប្រពៃ​មួយរូប​សម្រាប់​កោះសន្តិភាព

Posted: 28 May 2011 07:14 PM PDT

លោក​ឧកញ៉ា ថុ​ង អ៊ុយ​ប៉ា​ង និង​លោក​ជំទាវ​ឧកញ៉ា​ជា​ភរិយា​បាន​ប្រគល់​ប្រាក់​ឧបត្ថម្ភ និង​សួរសុខទុក្ខ​ក្រុម​គ្រួសារ​លោក វ៉ា ដា​ណេ
រាជធានីភ្នំពេញ ៖ លោក​វ៉ា ដាណេ ​អ្នក​​យក​ព័ត៌​​មាន​កោះ​សន្តិ​ភាព​បាន​ធ្លាក់​ខ្លួន​ឈឺ​ជា​ទំងន់ ដែលពេល​នេះ​លោក​ស្ថិត​ក្នុង​ស្ថាន​ភាព​ធ្ងន់​ធ្ងរ បន្ទាប់​ពី​​ត្រូវ​បាន​បញ្ជូន​​មក​ពី​មន្ទីរពេទ្យ​ចឺរៃ ​ប្រទេស​វៀតណាម ​វិញ កាល​ពី​វេលា​ម៉ោង​១០​យប់ ​ថ្ងៃ​ទី​២៦ ឧសភា ។ តាម​​គ្រូ​ពេទ្យ​និយាយ​ថា ​​លោក​ដាច់​​សរ​សៃ​ឈាម​នៅ​​ខួរ​ក្បាល​​យ៉ាង​ធ្ងន់​ធ្ងរ​បំផុត

ឃាតក​បាញ់មនុស្ស​​ត្រូវ​មួយ​​គ្រាប់​ធ្លាយ​​ប្លោកនោម ​គ្រាន់តែ​ទារលុយ​ដែលជំពាក់ ​ចាប់ខ្លួន​បាននៅ​ខេត្ត​កំពង់ឆ្នាំង

Posted: 28 May 2011 07:03 PM PDT

ជនពាក់អាវខ្មៅដែលបានបាញ់បុរសម្នាក់​នៅប៉ោយប៉ែត​មុននេះ
ខេត្ត​កំពង់​ឆ្នាំង ៖ ជន​សង្ស័យ​ចំនួន​២​នាក់​ត្រូវ​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​​ព័ទ្ធ​មួយ​យប់​​ទល់​ភ្លឺទើប​ចាប់​បាន​​នៅ​វេលាម៉ោង​៦​ និង​១០​នាទី​ព្រឹក​ ថ្ងៃ​ទី​២៧ ខែឧសភា នៅជិត​ផ្សារ​ពន្លៃ​ ក្នុង​ស្រុក​បរិ​បូណ៌ ខណៈពួក​គេ​ព្យាយាម​ជិះ​ម៉ូតូ​គេច​ចេញ​ពី​ការ​តាម​ចាប់​របស់​កង​រាជ​អាវុធ​ហត្ថ​ ។ ក្នុង​ចំណោម​ជន​សង្ស័យ​ទាំង​​២​នោះ​ ​ម្នាក់​ឈ្មោះ​ឡុង ដែល​បាន​បាញ់​បុរសម្នាក់​​ដែល​ទារ​លុយ​ជំពាក់​នៅ​ប៉ោយ​ប៉ែត

ស្រលាញ់​គ្នា​ណាស់​​បែរ​ជា​រៀលកៃ​​កាំភ្លើង​​របួស​កំភួន​ជើង​នាំ​ចូលពេទ្យ

Posted: 28 May 2011 06:59 PM PDT

​ស្ត្រី​ម្នាក់​រង​របួស​ធ្លាយ​កំភួន​ជើង​​ខាង​ស្តាំ​ត្រូវ​នាំ​ចូល​មន្ទីរពេទ្យ​កាល់​ម៉ែត ដើម្បីសង្គ្រោះ
រាជធានីភ្នំពេញ ៖ ​ស្នូរ​​កាំភ្លើង​​ខ្លី​​មួយ​គ្រាប់​​បាន​បន្លឺ​ឡើង​នៅ​ផ្ទះលេខ​១៣៧E1 ផ្លូវ​លេខ​១៣៩ ​សង្កាត់​មនោ​រម្យ ​ខណ្ឌ​៧​មករា ​បង្ក​ការ​ភ្ញាក់​ផ្អើល​​ដល់​អ្នក​រស់​នៅ​ជិត​ខាង ​​ដែល​នោះ​ជា​ការ​រៀលកៃ​កាំភ្លើង​បណ្តាល​ឱ្យ​ស្ត្រី​ម្នាក់​រង​របួស​ធ្លាយ​កំភួន​ជើង​​ខាង​ស្តាំ​ត្រូវ​នាំ​ចូល​មន្ទីរពេទ្យ​កាល់​ម៉ែត ដើម្បីសង្គ្រោះ​​ ។ ហេតុ​ការណ៍​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​

ការបាញ់​គ្នានៅ​ទល់ដែន​ពន្យារ​ពេល​បោស​សំអាត​មីនឬ? ​លោក​ សម សុត្ថា ៖ ​តើថៃ​ជាប្រទេស​មានបញ្ហា​មីនពិត​ឬ​ភូតកុហក?

Posted: 28 May 2011 06:49 PM PDT

ខ្ញុំ​មាន​​ការ​រំខាន​ក្នុង​ចិត្ត​យ៉ាង​ខ្លាំង ចំពោះ​​អត្ថ​បទ​ដែល​បាន​ផ្សាយ​ក្នុង​ទំព័រ​​កាសែត​​បាង​កក​ប៉ុស្តិ៍​​របស់​ថៃ​ កាល​ពី​ថ្ងៃ​ទី​១៦ ឧសភា ឆ្នាំ​២០១១ ក្រោម​​ចំណង​ជើង​ថា «ការ​បាញ់​គ្នា​នៅ​​​ទល់​ដែន​​បាន​​ពន្យារ​ពេល​​បោស​សំអាត​​មីន» ហើយ​បាន​ផ្សាយ​ថា ...ទំនាស់​ព្រំ​ដែន​ និង​បញ្ហា​​ខ្សែព្រំដែន​​មិន​ច្បាស់​លាស់​ បាន​ធ្វើ​ឱ្យ​កិច្ច​ប្រតិ​បត្តិ​ការ​បោស​សំអាត​​​​មីន​ពន្យា​រពេល

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!