Koh Santipheap Daily

Koh Santipheap Daily


​បាញ់​​ប្រហារ​​ជា​ច្រើន​គ្រាប់​ប៉ង​ធ្វើ​ឃាត​អ្នក​​​ចាំ​​ចម្ការ​​តែ​បាញ់​មិន​ត្រូវ​

Posted: 13 Jun 2012 12:53 AM PDT

សមត្ថកិច្ច​កំពុង​វាស់​វែង​នៅ​កន្លែង​កើតហេតុ​
ខេត្ត​កំពង់​ស្ពឺ ៖ អំពើ​បាញ់​ប្រហារ​មួយ​ដែល​ផ្តើ​ម​​ចេញពី​ជន​​ពុំស្គាល់​អត្តសញ្ញាណ​បាន​ប្រើ​អាវុធ​​ធុន AK47 ​បាញ់​ទម្លាយ​​ជញ្ជាំង​ផ្ទះ​តៀម​មួយ​ក្នុង​បំណង​ធ្វើ​​ឃាត​​ទៅ​លើ​​ប្តី​​ប្រពន្ធ​​អ្នក​ចាំ​ចម្ការ ស្ថិត​​នៅ​ក្នុង​​ភូមិ​​តាំង​រងៀង ក្នុង​ឃុំ​មហា​សាំង ស្រុក​ភ្នំ​ស្រួច កាល​ពី​វេលា​ម៉ោង​៧​និង​៣០​នាទី​យប់ថ្ងៃទី​១២ មិថុនា ​ប៉ុន្តែ​​ពុំ​មាន​មនុស្ស​ណា​ម្នាក់​រង​គ្រោះ​ទេ ដោយ​គ្រាន់​របួស​​គោ​ស្ទាវ​មួយ​ក្បាល​ក្នុង​ក្រោលប៉ុណ្ណោះ​ ។

កីឡា​ករ​ស្លូ​​វ៉ា​​គី​​ Sagan​ឈ្នះ​ដំណាក់​ទី​៤​​ប្រណាំង​កង់ Tour de Suisse

Posted: 13 Jun 2012 12:51 AM PDT

កីឡាករស្លូ​វ៉ា​គី​​​ Peter Sagan
Peter Sagan ទទួល​​បាន​​ក្តី​​រីក​​រាយ​​ជា​​ថ្មី​​​​បន្ថែម​ទៀត​​បន្ទាប់​​ពី​​រូប​​គេ​​បាន​​បន្ត​​យក​ឈ្នះ​ដំ​ណាក់​ទី​៤​​​ប្រ​ណាំង​កង់​កម្ម​វិធី Tour de Suisse នៅ​ទី​ប្រ​ទេស​ស្វ៊ីស​​​កាល​ពីថ្ងៃ​​ទី១២​​​​​​​ខែ​មិថុនា​ ។​ ការ​ប្រ​ណាំង​ក្នុង​ដំ​ណាក់​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​ទី​ក្រុង Trimbach​/Olten​ប្រ​ទេស​ស្វ៊ីស​។​

អ្នក​រត់​ម៉ូតូ​ឌុបដូចគ្នា​ផ្ទុះ​ជម្លោះ​ហិង្សា​ព្រោះ​តែ​រឿង​ដណ្តើម​ម៉ូយ​

Posted: 13 Jun 2012 12:45 AM PDT

អ្នក​រត់​ម៉ូតូ​ឌុបដូចគ្នា​ផ្ទុះ​ជម្លោះ​ហិង្សា​ព្រោះ​តែ​រឿង​ដណ្តើម​ម៉ូយ​
រាជ​ធានី​ភ្នំពេញ​ ៖ ដោយ​សារ​តែខ្វះភាព​យោគ​យល់​គ្នា​ ​​​បុរស​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់​បាន​ត្រូវ​​អ្នក​​រត់​ម៉ូតូ​ឌុបដូច​គ្នា​​៣នាក់​​​ព្រួត​​គ្នា​វាយ​ទ្រម​ខ្លួន​និង​​បែក​មុខ​ហូរឈាម​​ពេញខ្លួន​ ព្រោះ​តែរឿង​ដណ្តើម​ម៉ូយគ្នា​ ។ ​ហេតុការណ៍​នេះ​បាន​កើត​ឡើង​​កាលពីវេលា​ម៉ោង​​​១២​និង​២៥នាទី​​​រំលង​អធ្រាត្រ​​ឈាន​​ចូល​ថ្ងៃទី​១២​​ មិថុនា នៅកែង​ផ្លូវ​ភ្នំពេញ​-ហាណូយ​និង​ផ្លូវ​លេខ​១៩៨៦​ ស្ថិត​ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី​

ចេញពី​ជប់​លៀងម៉ូតូថ្មី​​ទើប​នឹង​ទិញ​ ម៉ូតូ​គុប​ជ្រុង​បុក​សន្លប់​២​នាក់​

Posted: 13 Jun 2012 12:37 AM PDT

ម៉ូតូបង្កហេតុ
រាជធានីភ្នំពេញ ៖ បុរស​២​នាក់​ចេញ​ពី​ជប់​លៀង​​ម៉ូតូ​ថ្មី​ទើប​នឹង​ទិញម៉ាកស្គូពី​ស៊េរី​២០១៣ ​ពណ៌​ឈាម​ជ្រូក ​ត្រូវ​ម៉ូតូ​គុប​ជ្រុង​៩០ ពណ៌ស្លែ ​បុក​បណ្តាល​ឱ្យ​ដួល​​បោក​ក្បាល​សន្លប់​២​នាក់ ។ ​ចំណែក​អ្នក​បើក​ម៉ូតូ​គុប​ជ្រុង​​ស្រវឹង​មិន​មាន​រង​របួស​ដាច់​មេ​ប្រូច​លឿន​ពេក​ទៅ​ដល់​ផ្លូវ​កាច់​​ជ្រុង​បើក​ឡើង​លើ​ចិញ្ចើម​ផ្លូវ​ទៅ​បុក​បាក់​​បង់​ថ្ម​អស់​មួ​យ ហើយ​​រត់​គេច​ខ្លួន​ចោល​ម៉ូតូ​ត្រូវ​ប៉ូលិស​ចាប់​បាន ​​នៅ​សង្កាត់​វត្ត​ភ្នំ

សព​ពល​ករ​ខ្មែរ​ម្នាក់​ត្រូវ​បាន​ភាគី​ថៃ​បញ្ជូន​​ដោយ​សារ​បាក់​អគារ​សង្កត់​

Posted: 13 Jun 2012 12:34 AM PDT

សាកសព​ពល​ករ​ខ្មែរ​បញ្ជូន​ចេញ​ពី​ប្រទេសថៃ
ក្រុង​ប៉ោយប៉ែត ៖ សព​​​ពល​ករ​ខ្មែរ​ម្នាក់​​នៅ​ព្រឹក​ថ្ងៃទី​​១៣ មិថុនា ២០១២ ​​ភាគី​ថៃ​បាន​បញ្ជូន​​មក​ឱ្យ​សាច់​ញាតិ​​វិញ តាម​ច្រក​ទ្វារ​អន្តរ​ជាតិ​​ប៉ោយ​ប៉ែត ក្រោយ​ពី បាន​ស្លាប់​ដោយ​សារ​​បាក់​អគារ​សង្កត់​​ក្នុង​ពេល​​កំពុង​សាង​សង់​ (កម្ម​ករ​សំណង់) ​នៅ​ក្នុង​ស្រុក​​ណាក់​ខន​ឆៃ​ស៊ី ខេត្ត​​ណាក់​ខន​ប៉ាក់​ធុម ប្រទេសថៃ ​កាល​ពី​ល្ងាច​ថ្ងៃទី​៦ មិថុនា ២០១២ ។

ងងុយ​ដេក​​ជិះ​ម៉ូតូ​​ទៅ​បុក​គូទ​​ឡិចស៊ីស RX300 ចត​នៅលើ​ចិញ្ចើម​ផ្លូវ​ដួល​បោក​ក្បាល

Posted: 13 Jun 2012 12:32 AM PDT

ទិដ្ឋភាព​ក្រោយ​ពេល​​គ្រោះ​ថ្នាក់​ចរាចរណ៍
រាជធានីភ្នំពេញ ៖ បុរស​អ្នករត់​ម៉ូតូឌុប​​ម្នាក់​ងងុយ​ដេក​​ជិះ​ម៉ូតូ​​ទៅ​បុក​គូទ​រថយន្ត​​ឡិចស៊ីស RX300 ពណ៌ខ្មៅ ​ចត​នៅ​លើ​ចិញ្ចើម​ផ្លូវ​មុខ​គ្លី​និក​​សម្ភព​ក្បាល​ថ្នល់ បណ្តាល​ឱ្យ​ដួល​​បោក​ក្បាល​នឹង​កញ្ចក់​រថយន្ត​រយះ​ថ្ពាល់ ហើយ​​​រថយន្ត​បែក​​កញ្ចក់​ខាង​ក្រោយ ។ ​គ្រោះ​ថ្នាក់​នេះ​កើតឡើង​​កាល​ពី​វេលា​ម៉ោង​១​និង​៤៥​នាទី​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃទី​​១៣ មិថុនា ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​២ ​សង្កាត់​ចាក់​អង្រែ​លើ ​

សពជនអនាថា​ដែល​​​លោត​​ទឹក​​​​សម្លាប់​​ខ្លួន​​​​បាន​អណ្តែត

Posted: 13 Jun 2012 12:30 AM PDT

សពជនអនាថា​ដែល​​​លោត​​ទឹក​​​​សម្លាប់​​ខ្លួន​​​​បាន​អណ្តែត
​រាជ​ធានី​ភ្នំពេញ​​​ ៖ ​សព​ជន​អនាថា​ម្នាក់​ដែល​​​​លោត​ទឹក​សម្លាប់​ខ្លួនកាលពីព្រឹកថ្ងៃទី​១១ មិថុនា ​ត្រូវ​គេប្រទះ​ឃើញ​អណ្តែត​ទើរ​នៅ​គុម្ព​ត្រែង​មុខ​ហាង​កាហ្វេក្លឹបកាសែត​បរទេស​(អេហ្វស៊ីស៊ី)​​តាម​វិថីព្រះ​ស៊ីសុវត្ថិ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាល​ពី​វេលា​ម៉ោង​៧និង២៥​នាទី​ព្រឹកថ្ងៃទី១២ មិថុនា ឆ្នាំ២០១២ ។

ស្ត្រី​ម្នាក់​​ដួល​ផ្កាប់​មុខក្នុង​ទឹក​ស្រះ​ស្លាប់​ សង្ស័យ​​កើត​ជំងឺ​ខ្យល់​គរ​

Posted: 13 Jun 2012 12:27 AM PDT

សព​​ស្ត្រី​​ដែល​ដួល​​ផ្កាប់​មុខ​ចូល​​ក្នុង​ទឹកស្រះ​ស្លាប់​
ខេត្ត​ប៉ៃលិន ៖ ស្ត្រី​វ័យ​ចំណាស់​​ម្នាក់​បាន​ដួល​ផ្កាប់​មុខ​ក្នុង​ទឹក​ស្រះ​ស្លាប់​បាត់​បង់​ជីវិត​​ដែល​គេ​​សង្ស័យថា ខ្យល់​គរ ខណៈ​កំពុង​ដើរ​ឆ្លង​កាត់​ទឹក​ស្រះ​ដែល​មាន​ជម្រៅ​​ប្រហែល​កន្លះ​ម៉ែត្រ​ ក្នុង​គោល​បំណង​ទៅ​ទិញ​ស្រា​ផឹក​នៅ​ឯ​តូបលក់​ស្រា​មួយ​កន្លែង ស្ថិត​ក្នុង​ភូមិ​មាន​ចម្ងាយ​ពី​ផ្ទះ​ប្រហែល​​៣០០​ម៉ែត្រ ដោយ​គ្មាន​​អ្នក​ណា​ដឹង ហើយ​បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​​កាល​ពី​វេលា​ម៉ោង​១២​ថ្ងៃត្រង់​ថ្ងៃទី​​១២ មិថុនា

រថយន្ត​កាមរី​បាឡែន​ស៊េរី2002 បុរស​2នាក់​អះអាងជាម្ចាស់

Posted: 13 Jun 2012 12:15 AM PDT

រថយន្ត​កាមរី​បាឡែន​ស៊េរី2002 បុរស​2នាក់​អះអាងជាម្ចាស់
រាជធានីភ្នំពេញ ៖ ហេតុការណ៍​​​មួយ​បាន​​កើត​ឡើង​នៅ​លើ​សួន​ច្បារ​ជិត​ណា​ហ្គា​​វើល​ស្ថិត​ក្នុង ​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការ​មន កាល​ពី​វេលា​​ម៉ោង៥ល្ងាច​ ថ្ងៃទី១១ មិថុនា​ដោយសារ​បុរស​​២នាក់​បាន​អះអាងថា​ ខ្លួនជាម្ចាស់​​រថយន្ត​កាម​រី​​ធុន​បាឡែន​ ពណ៌​ស្ករ​មួយគ្រឿង​ ដែល​ករណី​​នេះធ្វើ​ឱ្យសមត្ថកិច្ចស្មុគស្មាញយ៉ាងខ្លាំង ។

កងរាជ​អាវុធ​ហត្ថ​កោះ​កុង​ចាប់​បាន​ក្រុម​ចោរ​ប្លន់​​​ម្នាក់​ក្រុម​ហ៊ុន​វារី​អគ្គិ​សនី​​ហ័រ​ទាន ស្ទឹង​ឫស្សី​​ជ្រំ​ក្រោម​ផ្តល់​ប្រាក់​រង្វាន់​ចំនួន​២.៥០០​ដុល្លារ​

Posted: 13 Jun 2012 12:04 AM PDT

ទិដ្ឋភាពនៃ​ការ​ផ្តល់​ប្រាក់​រង្វាន់​
ខេត្ត​កោះកុង ៖ តំណាង​ក្រុម​ហ៊ុន​វារី​អគ្គិ​សនី​​ហ័រ​ទាន​ស្ទឹង​ឫស្សី​​ជ្រំ​ក្រោម​២រូប​រួម​នឹង​សហការី និង​អ្នក​បក​ប្រែ​ចំនួន​២​រូប​ទៀត​កាលពី​ព្រឹក​ថ្ងៃទី​១២ ​មិថុនា ២០១២ ​បាន​នាំ​យក​ប្រាក់​ចំនួន​២.៥០០​​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ ទៅ​​ប្រគល់​​ជូន​ដល់​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខេត្ត​​ ដែល​ជា​រង្វាន់​លើក​ទឹក​ចិត្ត​ដល់​កង​កម្លាំង​​ដែល​បាន​ខិត​ខំ​ការ​ពារសុវត្ថិ​ភាព​​ដល់​ក្រុម​ហ៊ុន​ខាង​​លើ​កន្លង​មក។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី​១៣ មិថុនា ២០១២

Posted: 13 Jun 2012 12:00 AM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញ​លើក​ទី១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​១១ មិថុនា ​២០១២​ ដល់​សាធារណ​ជន​ឱ្យ​

នារី​៣​នាក់​ជិះ​ម៉ូតូ​​អ៊ែរ​ប្លែត​ត្រូវ​ម៉ូតូឌ្រីម​សេ​១២៥ ​​បុក​ដួលនាំគ្នា​​រត់​ចូល​ផ្ទះ​ឃើញ​អ្នក​បើក​ម៉ូតូ​​ឌ្រីមសេ១២៥ សន្លប់​

Posted: 13 Jun 2012 12:00 AM PDT

ទិដ្ឋភាព​ឆោឡោ​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ នារី​៣​នាក់​ជិះ​ម៉ូតូ​​អ៊ែរ​ប្លែត មក​ជិត​ដល់​ផ្ទះ ស្រាប់តែ​ម៉ូតូ​ឌ្រីមសេ១២៥ បុកចំ​បំពង់​​ស៊ី​ម៉ាំង​ដួល​សន្លប់​​​ខ្លួន​ឯង ហើយ​នារី​ទាំង​៣​នាក់​មិនមាន​​រង​របួស​បាន​នាំគ្នា​រត់​ចូល​សម្ងំ​​ក្នុង​ផ្ទះ កាលពីវេលា​ម៉ោង​១០​និង​២០​នាទី​​យប់​ថ្ងៃទី​១២ មិថុនា ​លើ​កំណាត់ផ្លូវ​លេខ​២២៩​កែង​ផ្លូវ​១៨២ ​សង្កាត់​​ផ្សារ​ដេប៉ូ​១ ខណ្ឌទួល​គោក ។

អ្នកស្រុក​ភ្ញាក់ផ្អើល​ទៅសុំ​ទឹក​មន្ត​សត្វ​អណ្តើក​មក​ព្យាបាល​ជំងឺ​

Posted: 13 Jun 2012 12:00 AM PDT

អណ្តើក​ញី​ដែល​គេ​ផ្អើល​សុំទឹកមន្ត
ខេត្តកំពត​ ៖ ​​អណ្តើក​ញី​មួយ​ក្បាល​មាន​ទម្ងន់​ជិត​១០គីឡូ​ក្រាម​ ព្រមទាំង​​មាន​ចារអក្ស​រ​នៅលើ​ស្នូក​និង​ក្រោម​ពោះ​ផង​នោះ​បាន​វារចូល​​ផ្ទះប្រជា​ពលរដ្ឋមួយគ្រួសារ​ ​ដែល​មាន​ជីវភាព​​ក្រីក្រ​និងមាន​​កូន​ទៅដល់​៩​នាក់​ រស់​នៅ​ក្នុងផ្ទះ​ខ្ទម​ដ៏​តូច​មួយ​ ស្ថិត​ក្នុងភូមិ​ព្រៃ​ឃ្មុំ​ ឃុំ​ព្រៃ​ឃ្មុំ​ ស្រុក​ទឹក​ឈូ​ ​កាលពី​វេលា​ម៉ោង​៥និង​៣០​នាទី​​ព្រឹក​ថ្ងៃ​ទី​២ មិថុនា​ កន្លង​មក​​​ ​។

ជាងធ្វើ​ដំបូល​ដែក​ធ្លាក់​ពីលើ​រន្ទា​មាន​កម្ពស់​3ម៉ែត្រ​បាក់​ឆ្អឹង​កង​ក​

Posted: 12 Jun 2012 11:55 PM PDT

ជនរងគ្រោះ​កំពុង​ត្រូវ​បាន​សង្គ្រោះ
រាជធានីភ្នំពេញ​ ៖ ជាង​ធ្វើ​ដំបូល​ដែក​ម្នាក់​​បាន​ធ្លាក់​ពីលើ​រន្ទា​កម្ពស់​៣ម៉ែត្រ​​បណ្តាល​ឱ្យ​បាក់​ឆ្អឹង​កង​ក​ ខណៈ​ពេលកំពុង​ឡើង​តាម​រន្ទា​ទៅជាន់​ខាងលើ​​​ កាលពីវេលា​ម៉ោង​៦​ល្ងាច​​ថ្ងៃ​ទី​១០​ មិថុនា នៅផ្ទះ​កំពុង​សាង​សង់​មួយ​កន្លែង​ស្ថិត​ក្នុង​ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ។​ បុរស​ធ្លាក់​ពីលើ​រន្ទា​ឈ្មោះ​ណក់​ សាវ៉ាត អាយុ​​៤៦​ឆ្នាំ​ ជាជាងផ្សារ​ដំបូល​ដែក​ ស្នាក់​នៅ​ភូមិ​​ភ្នំពេញ​ថ្មី​ សង្កាត់​ភ្នំពេញ​ថ្មី​ ខណ្ឌ​សែន​

លេខា​គណៈ​កម្មាធិការ​​ត្រួតពិនិត្យ​​វិន័យ​​មជ្ឈិម​បក្ស​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​​សម្តេច​តេជោ​ ហ៊ុន សែន

Posted: 12 Jun 2012 11:54 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ សមាជិកគណៈ អចិន្ត្រៃយ៍ការិយាល័យនយោបាយនៃគណៈ កម្មាធិការមជ្ឈិមបក្ស និងជាលេខាគណៈកម្មាធិ ការត្រួតពិនិត្យវិន័យមជ្ឈិមបក្សកុម្មុយនីស្ដចិន លោកហឺ គួឈាង ត្រូវបានអនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម​និង​ពិភាក្សា​ការងារជាមូយសម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅវិមានសន្តិ ភាពទីស្តីការនាយករដ្ឋមន្រ្តី នៅព្រឹកថ្ងៃទី១៣ មិថុនា ២០១២​

កម្ពុជា​​ធ្វើ​ជា​ម្ចាស់​ផ្ទះ​បើក​សិក្ខា​សាលា​សមា​ជិក​ក្នុង​បណ្តាញ​ព័ត៌​មាន​​ផ្លូវ​ច្បាប់

Posted: 12 Jun 2012 11:45 PM PDT

ទិដ្ឋ​ភាព​ក្នុងពិធី​ប្រជុំ
រាជធានី​ភ្នំពេញ ៖​​ ​តាងនាមប្រធាន​អាស៊ាន ​កម្ពុជា​ បានរៀបចំសិក្ខាសាលាដ៏មាន​សារ​​សំខាន់មួយស្តីពីការពង្រឹងការចូលរួម​របស់​​រដ្ឋ​ជាសមាជិកក្នុងបណ្តាញព័ត៌មានផ្លូវច្បាប់ ​ដោយមានការចូលរួមជាអធិបតីពីលោកអង្គ ​វង្សវឌ្ឍានា​ រដ្ឋមន្រ្តី​ក្រសួង​យុត្តិ​ធម៌ ។ ពិធីនេះ​​រៀបចំឡើងកាលពីថ្ងៃ១២ ​មិថុនា​ ឆ្នាំ​២០១២​ នៅ​សណ្ឋាគារឡឺរ៉ូយ៉ាល់​ រាជធានី​ភ្នំ​ពេញ​ ។

អដ្ឋិ​ធាតុ​​​កង​ទ័ព​វៀតណាម​៣២​នាក់ ​​ត្រូវ​បាន​ជូន​ដំណើរ​​ត្រឡប់​ទៅ​កាន់​មាតុ​​ប្រទេស​វិញ

Posted: 12 Jun 2012 11:43 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ នៅព្រឹកថ្ងៃទី១៣ មិថុនា ២០១២នេះ នៅស្តូបមិត្តភាពកម្ពុជា វៀត​ណាម ដែលស្ថិតនៅកណ្តាលទីប្រជុំជន​ក្រុង​ព្រះវិហារ ខេត្តព្រះវិហារ មានមន្រ្តីរាជការ កង​កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ លោកគ្រូ អ្នក​គ្រូ សិស្សានុសិស្ស និង​ប្រជា​ពលរដ្ឋជា​ច្រើន​ពាន់នាក់ បានប្រារព្វពិធីជូនដំណើរអដ្ឋិធាតុ អតីតកងទ័ពស្ម័គ្រចិត្តវៀតណាមចំនួន៣២អដ្ឋិធាតុ​ធ្វើ​មាតុភូមិ​និវត្តន៍​

សម្ពោធ​អគារ​​មន្ទីរ​​អប់​រំ​​យុវជន​ និង​កីឡា​​​ខេត្ត​​តម្លៃ​​ជាង​មួយ​លាន​ដុល្លារ​

Posted: 12 Jun 2012 11:30 PM PDT

ទិដ្ឋ​ភាពក្នុងពិធីសម្ពោធ​អគារ​​មន្ទីរ​​អប់​រំ​​យុវជន​ និង​កីឡា​​​ខេត្ត​​តម្លៃ​​ជាង​មួយ​លាន​ដុល្លារ​
ខេត្ត​ពោធិ៍​សាត់​​​​​​​​​ ៖ អគារ​​រដ្ឋ​បាល​​មន្ទីរ​អប់​រំ​យុវជន​ និង​កីឡា​ ខេត្ត​​ដែល​ទើប​ស្ថាបនា​រួច បាន​ធ្វើ​ពិធី​​សម្ពោធ​ដាក់​ឱ្យ​ប្រើ​ប្រាស់ជា​ផ្លូវ​ការ​​នា​ព្រឹក​ថ្ងៃ​ទី​​១២ មិថុនា ​២០១២ ក្រោម​អធិបតី​ភាព​លោកអ៊ឹម សិទ្ធី រដ្ឋ​មន្ត្រី​​ក្រសួង​​អប់​រំ​យុវជន និង​កីឡា​ ។ ​ចូល​រួម​​ក្នុង​ឱកាស​​នោះ​មានរដ្ឋ​លេខា​ធិការ អនុរដ្ឋ​លេខា​ធិការ ​ប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត ​​អភិបាល​ខេត្ត ​​ប្រធាន​​មន្ទីរ​អប់​រំ​ យុវជន​ និង​កីឡា​

​រថយន្ត​ដឹក​ធុង​ហ្គាស​​កៀរ​​និង​បុក​ម៉ូតូ​​​2គ្រឿង​​​ស្លាប់​2​នាក់​របួស​ធ្ងន់​​2​​នាក់​

Posted: 12 Jun 2012 11:15 PM PDT

ទិដ្ឋ​ភាព​កន្លែង​កើតហេតុ
ខេត្ត​កណ្តាល​ ៖ ​មនុស្ស​​​​​២នាក់​​​​បាន​​ស្លាប់​​បាត់​បង់​ជី​វិត​​​នៅ​នឹង​កន្លែង​​​ និង​​២​នាក់​​​ទៀត​​រង​របួស​ធ្ងន់​​ ត្រូវ​បាន​បញ្ជូន​​ទៅកាន់​មន្ទីរ​ពេទ្យ​​​ដើម្បី​សង្គ្រោះ​​​បន្ទាន់​​ បន្ទាប់​ពី​​​មាន​​រថយន្ត​​​កូរ៉េ​​​ដឹក​ធុង​ហ្គាស​មួយ​គ្រឿង​​​​បាន​​បើក​​យ៉ាង​លឿន​​​​វ៉ា​រ​ថយន្ត​​​ផ្សេង​ទៀត​​​​នៅ​ខាង​​មុខ​​ ហើយ​ក៏​ជ្រុល​ទៅ​​កៀរ​​ម៉ូតូ​​​​១គ្រឿង​​​​ជិះ​គ្នា​​​២នាក់​​​ បណ្តា​ល​ឱ្យ​​​ដួល​​​បោក​​​ទៅ​លើ​ថ្នល់​​​រង​របួស​​​ធ្ងន់​ ។​

ត្រូវ​​រួម​គ្នា​​​ដោះស្រាយ​​​បញ្ហា​​​បរិ​ស្ថាន​​​ដើម្បី​​ប្រយោជ​ន៍​​​មនុស្ស​​​​ជាតិ​​ទូ​​ទៅ​​

Posted: 12 Jun 2012 11:00 PM PDT

ទិដ្ឋភាព​ក្នុងពិធី​​​ដោះស្រាយ​​​បញ្ហា​​​បរិ​ស្ថាន​​​
ខេត្ត​​មណ្ឌលគិរី​ ៖ មន្ទីរបរិស្ថានបាន​ធ្វើ​មិទ្ទីង​​អបអរសាទរទិវាបរិសា្ថនជាតិ និង បរិសា្ថន​ពិភពលោក ថ្ងៃ​៥ មិថុនា ឆ្នាំ២០១២ ដែល​​បាន​ប្រា​រព្ធ​ធ្វើឡើង​នៅលើទីលាន​រង្វង់​មូល​គោ​ព្រៃ​ ស្ថិតក្នុងភូមិកណ្តាល សង្កាត់ស្ពាន​មាន​ជ័យ ក្រុងសែនមនោរម្យ កាល​ពីព្រឹកថ្ងៃទី១១ មិថុនា ក្រោម​​អធិប​តី​​​ភាព​លោក យីម លុច្ស អភិបាលរងខេត្តមណ្ឌលគិរី លោកប៉េង សម្បត្តិ អភិបាល​ក្រុង​

ស្ថាន​ទូត​​​ជប៉ុន​បង្ហាញ​​សិល្បៈ​​រៀបចំ​​​ផ្កា​​តាម​​បែប​ប្រពៃណី​​ជប៉ុន​

Posted: 12 Jun 2012 09:15 PM PDT

ទិដ្ឋ​ភាពក្នុងពិធីបង្ហាញ​​សិល្បៈ​​រៀបចំ​​​ផ្កា​​តាម​​បែប​ប្រពៃណី​​ជប៉ុន
រាជធានីភ្នំពេញ​ ៖ ស្ថានទូតជប៉ុនប្រចាំ កម្ពុជា កាលពីថ្ងៃទី១១ មិថុនា ឆ្នាំ២០១២ បាន បង្ហាញសិល្បៈ​រៀបចំផ្កា​បែបប្រពៃណី​ជប៉ុន (IKEBANA) ដែលគេដឹងថា ជាសិល្បៈដ៏រុង រឿង​មួយនៃប្រទេសនេះ ។ ពិធីនេះមានការចូល​រួម​ពីលោកជំទាវស៊ុន សា​ភឿន រដ្ឋលេខាធិការ​ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរ​ជាតិ និងជាប្រធានសមាគមនារីអាស៊ាន និង​លោកជំទាវ​

ម៉ូតូ​ស្មាស់បុក​សង់​កូរ៉េ​ពីក្រោយ​ខ្ទាត​ទៅប៉ះ​រថយន្ត​កាមរី​ឆ្លាម​

Posted: 12 Jun 2012 09:00 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ម៉ូតូ​ស្មាស់​ពណ៌ខ្មៅ ​មួយគ្រឿង ដែល​បើក​បរ​ដោយ​យុវជន​ម្នាក់​ក្នុង​ល្បឿន​លឿន ​​ហើយ​ព្យាយាម​​​វ៉ា​រថយន្ត​មួយ​គ្រឿង​​នៅ​ពី​មុខ ​ក៏ជ្រុល​​​ទៅបុកម៉ូតូ​សង់​កូរ៉េ​ ពណ៌​ក្រហម​មួយគ្រឿង ​ពីក្រោយ​ពេញ​​ទំហឹង​ហើយម៉ូតូ​សង់កូរ៉េនិង​អ្នក​បើកបរ​ខ្ទាត​ទៅ​បុក ​​រថយន្ត​កាម​រីឆ្លាម ពណ៌ខ្មៅ ​មួយគ្រឿង ​ដែល​ឈប់​​ស្ងៀម​នៅមុខ​ផ្ទះ​បណ្តាល​ឱ្យ​​​រង​របួសធ្ងន់​​​ត្រូវ​បងប្អូន​ដឹក​យក​ទៅ

ផឹកស្រា​ស្រវឹង​យក​ដំបង​ឈើ​ជ្រុង​វាយ​ក្បាល​ប្រពន្ធ​បែក​

Posted: 12 Jun 2012 09:00 PM PDT

ជនសង្ស័យ​ដែល​សមត្ថ​កិច្ចឃាត់​ខ្លួន​
ខេត្ត​កំពង់​ធំ​ ៖ ប្តី​ប្រមឹក​ម្នាក់​ត្រូវ​បាន​ប្រពន្ធ​​​ប្តឹង​សមត្ថ​កិច្ច​​នគរបាល​ស្រុក​បារាយណ៍ ឱ្យ​ចាប់​​ឃាត់ខ្លួន បន្ទាប់​​ពី​​​ប្រើ​អំពើ​ហិង្សា​​វាយ​ក្បាល​ប្រពន្ធ និង​ដំបង​ឈើ​ជ្រុង​បណ្តាល​ឱ្យ​របួស​ កាល​ពី​វេលា​ម៉ោង​១១និង​១០​នាទី​យប់ថ្ងៃទី​១០ មិថុនា ២០១២ ​នៅ​ចំណុច​ភូមិ​​ប្រិយ ​ឃុំ​ទ្រៀល ​ស្រុក​បារាយណ៍ ។

​ម៉ូតូពីរគ្រឿង​​រវល់​ងាក​មើល​គេ​គ្រោះ​ថ្នាក់​ចរា​ចរណ៍ បណ្តាល​​ឱ្យ​ប៉ះដៃ​ចង្កូត​គ្នា​ដួល​បោក​នឹង​រថយន្ត​

Posted: 12 Jun 2012 08:56 PM PDT

សមត្ថកិច្ចកំពុងធ្វើ​អន្តរាគមន៍
រាជធានីភ្នំពេញ ៖ ​ម៉ូតូ​ណៃហត និង​ម៉ូតូ​វីវ៉ា​ជិះ​រវល់​តែងាក​មើល​គេ​ជួបគ្រោះ​ថ្នាក់​ចរា​ចរណ៍​ បណ្តាល​ឱ្យ​ម៉ូតូ​ណៃហត​​ទាក់​ដៃចង្កូត​ម៉ូតូ​វីវ៉ា​ដួល​បោក​​ផ្ទប់​នឹង​រថយន្ត​ប៉ូលិស​​ចរា​ចរ​សណ្តាប់​ធ្នាប់​ខណ្ឌ​មាន​ជ័យ កាលពីវេលាម៉ោង​១​និង​៤៥​នាទី​រំលង​​អធ្រាត្រ​ឈានចូលថ្ងៃទី​១៣ មិថុនា ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​២ មុខ​គ្លី​និក​​សម្ភព​ក្បាល​ថ្នល់​ សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌ​មាន​ជ័យ ។

ជន​ជាតិ​អាមេរិក​មាន​ចំណូល​​ធ្លាក់​ចុះ​ជិត​​40%​ស្ថាន​ភាព​ក្រី​ក្រ​កើ​ន​ខ្ពស់

Posted: 12 Jun 2012 08:53 PM PDT

ជន​ជាតិ​អាមេរិក​មាន​ចំណូល​​ធ្លាក់​ចុះ​ជិត​​40%​ស្ថាន​ភាព​ក្រី​ក្រ​កើ​ន​ខ្ពស់
ធនាគារ​​កណ្តាល​សហរដ្ឋ​អាមេរិក (FED) បាន​​ឱ្យ​ដឹង​ថា​ ស្ថាន​ភាព​សេដ្ឋ​កិច្ច​​មាន​ការ​ធ្លាក​់​ចុះ​​ធ្វើ​ឱ្យ​តម្លៃ​ទ្រព្យ​សម្បត្តិ​របស់​ក្រុម​គ្រួ​សារ​​​ជន​ជាតិ​អា​មេរិក​​ធ្លាក់​ចុះ​​ជាង​​៣៨,៨% ស្ថិត​ក្នុង​​កម្រិត​​ទាប​បំផុត​​​ក្នុង​អំឡុង​​ពេល​១៨​ឆ្នាំ​កន្លង​មក។ ​​ លទ្ធ​​ផលនៃ​​​ការ​ធ្វើ​​អង្កេត​ថ្មី​មួយ​របស់ ​FED បាន​រក​ឃើញ​ថា ​មូល​ហេតុ​ចម្បង​​ដែល​ធ្វើ​ឱ្យ​ទ្រព្យ​សម្បត្តិ​របស់​ក្រុម​គ្រួ​សារ​​អាមេរិក​

កងទ័ពស៊ីរី​​វាយ​​​ដណ្តើម​​​ត្រួតត្រា​​​​តំបន់​​​​ឧទ្ទាម​​​ជា​ច្រើន​​នៅ​ខេត្ត​​ហូម​

Posted: 12 Jun 2012 08:46 PM PDT

ស្ពាន​ត្រូវ​កម្ទេច​​​ដោយ​ការច្បាំងគ្នា​
កងទ័ព​​​ស៊ីរី​​កាលពី​ថ្ងៃទី​​១១​មិថុនា​​​កន្លងមក​​ ​នេះ​វាយ​​ដណ្តើម​​​ត្រួត​ត្រា​​​វិញ​​​ទាំងស្រុងនូវ​តំបន់​​​ទាំងឡាយ​​ដែល​កាន់​​កាប់​​ដោយ​ពួកឧទ្ទាម​​​ក្នុង​ខេត្ត​ហូម​​ជា​ខេត្ត​មួយ​​ក្លាយ​​រយៈពេល​ប៉ុន្មាន​​​ខែ​ចុង​ក្រោយ​​​ជាទី​​លាន​ប្រយុទ្ធ​​​គ្នា​ដ៏​សំខាន់មួយ​​រវាង​កងទ័ព​​រដ្ឋា​ភិបាល​​និង​ពួកឧទ្ទាម​​​​ប្រដាប់​អាវុធ ។

នគរបាល​ប៉ុស្តិ៍​ទឹក​ល្អក់​ទី​3 ឃាត់​ខ្លួន​ជន​សង្ស័យ​លួច​គាស់​ផ្ទះ​2នាក់

Posted: 12 Jun 2012 08:45 PM PDT

ជន​ល្មើស​ត្រូវ​បាន​ចាប់ខ្លួន
រាជធានីភ្នំពេញ ៖ ជន​សង្ស័យ​២នាក់​​ត្រូវ​ប៉ូលិស​ប៉ុស្តិ៍​ទឹក​ល្អក់​ទី​៣ ឃាត់​ខ្លួន​ កាលពី​វេលា​ម៉ោង​២និង​៣០នាទី​​រំលង​អធ្រាត្រ​ថ្ងៃទី​១១ មិថុនា ​​នៅ​ពេល​បម្រុង​ធ្វើ​សកម្ម​ភាពគាស់​ផ្ទះ​លេខ​៣៨​z ​ផ្លូវ​លេខ​១៩២z ក្រុមទី​១ សង្កាត់​ទឹក​ល្អក់​ទី៣ ​។ ទោះបីជា​យ៉ាង​ណា​ជន​នោះ​ពុំ​ទាន់ធ្វើ​សកម្ម​ភាព​គាស់​ផ្ទះនៅ​ឡើយទេ ។

សាក​សព​មនុស្ស​​១៤នាក់​​​រក​ឃើញ​​ក្នុង​​រថយន្ត​​​មួយ​នៅ​​ម៉ិចស៊ិក​

Posted: 12 Jun 2012 08:44 PM PDT

សាក​​សព​មនុស្ស​​​បាញ់​​ស្លាប់​​​​តាម​ផ្លូវ​ថ្នល់​​មួយនៅ​​​ម៉ិចស៊ិក​
ក្នុង​​សេចក្តី​​ប្រកាស​មួយចេ​ញផ្សាយ​​​​​កាលពី​​ថ្ងៃទី​១២មិថុនា​​​​អយ្យការ​មូល​ដ្ឋាន​​​រាយការណ៍​​​ថា សាក​សព​​មនុស្ស​​យ៉ាង​តិច​​១៤នាក់​​ត្រូវ​បាន​​​​​រក​ឃើញ​​​ក្នុង​រថយន្ត​​​កាំមីញ៉ុង​​ធុន​តូច​មួយ​គ្រឿង​​ដែល​​គេ​យកមក​​​ចត​ចោល​​តាម​ផ្លូវ​​​​ថ្នល់​មួយ​ក្នុងរដ្ឋ​ VERACRUZ ​របស់​​ម៉ិចស៊ិក​​ដែល​​នៅទីនោះ​​​តែង​កើត​មាន​​​ការ​ប៉ះ​ទង្គិច​គ្នា​​រវាង​ក្រុម​​រត់​ពន្ធ​គ្រឿង​​ញៀន​​​ទាំងឡាយ​ ។​

មនុស្ស​​ច្រើន​​​ម៉ឺន​​នាក់​​​​​ធ្វើ​បាតុកម្ម​​ប្រឆាំង​លោក​​ពូទីន​​នៅ​ក្រុង​​មូស្គូ​

Posted: 12 Jun 2012 08:42 PM PDT

បាតុកម្ម​​​ដ៏ធំ​​​ប្រឆាំង​​លោក​ពូទីន​​
ពួក​ប្រឆាំង​រុស្ស៊ី​​កាលពី​ថ្ងៃទី១២មិថុនា​​អាច​ប្រមូល​​មនុស្ស​បាន​យ៉ាង​​ច្រើន​បំផុត​​ដល់​ទៅ​​ជាច្រើន​​​ម៉ឺននាក់​​ធ្វើ​​បាតុកម្ម​​​នៅ​​ក្រុង​មូស្គូ​​ប្រឆាំង​នឹង​ប្រធានាធិបតី​​​លោក​វ៉្លា​ឌីមៀរ ពូទីន​ ដែល​​​ពង្រឹង​​​​អំណាច​កំណត់​​នាពេល​​មុន​​នេះ​​​តាម​រយៈ​​​ការឆែក​ឆេរ​​ផ្ទះ​​បណ្តា​មេដឹកនាំ​ប្រឆាំង​ដែល​​បែបនេះ​ពុំ​​ធ្លាប់​​មាន​ពីមុនមក ។​

ម៉ូតូវ៉េវ​គេច​ពីគុបជ្រុង​ទៅ​​បុកឌ្រីម​សេ​១២៥ របួស​ធ្ងន់​៣​នាក់ ស្រាល​ម្នាក់

Posted: 12 Jun 2012 08:35 PM PDT

ម៉ូតូត្រូវ​បាន​ខូច​ខាត
រាជ​ធានីភ្នំពេញ ៖ ​ មនុស្ស​៣​នាក់​របួសធ្ងន់ ​ស្រី​ម្នាក់​ប្រុស​២​នាក់ ​ខណៈ​​ពេល​ម៉ូតូ​វ៉េវ​​​​គេច​ពី​ម៉ូតូ​​​គុប​ជ្រុង​​​ទៅ​បុក​ម៉ូតូ​ឌ្រីមសេ១២៥ ​បណ្តាល​ឱ្យ​ដួលរ​ងរបួស​​ និងខូច​ខាតម៉ូតូ​​ទាំង​ពីរ​គ្រឿង ​​កាលពី​វេលាម៉ោង​៧ ​និង​៤០​នាទី​យប់ ថ្ងៃទី​១២ មិថុនា ​​តាមមហាវិថី​ព្រះ​មុនីវង្ស ​​កែង​វិថីនគរាជ​ (៨០) ស្ថិត​ក្នុង​សង្កាត់​ស្រះចក ​ខណ្ឌ​ដូនពេញ ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!