Koh Santipheap Daily

Koh Santipheap Daily


ប៉ូលិស​ឃាត់​ខ្លួនមនុស្ស​ស្រី​-ប្រុស​៨​នាក់​ ពី​បទ​​ចែក​ចាយ និង​ប្រើ​ប្រាស់​ថ្នាំញៀន​

Posted: 11 Jun 2012 01:04 AM PDT

​សមត្ថកិច្ច​​ឃាត់​​ខ្លួន​ក្រុម​ចែក​ចាយ និង​ប្រើ​ប្រាស់​គ្រឿងញៀន​
រាជធានីភ្នំពេញ ៖ ​នៅ​ព្រឹក​​ថ្ងៃទី​១១ មិថុនា ​២០១២ ​ប៉ូលិស​ខណ្ឌ​សែន​សុខ បាន​បង្ហាញ​មុខ​ជន​សង្ស័យ​ចំនួន​៨​នាក់ ​ក្នុង​នោះ​មាន​ស្រី​២​នាក់ ដែល​​​បាន​ឃាត់​ខ្លួន​​ជា​បន្ត​បន្ទាប់​​នៅ​ក្នុង​ភូមិ​ទឹក​ថ្លា ​និង​ភូមិ​​ត្រពាំង​ឈូក សង្កាត់​​ទឹក​ថ្លា ​ពី​បទ​ចែក​ចាយ និង​ប្រើ​ប្រាស់​​ថ្នាំ​ញៀន​​ ព្រម​ទាំង​​បាន​ដក​ហូត​ថ្នាំ​ញៀន​​ប្រភេទ​ម៉ា​ទឹក​កក​ចំនួន​៤​កញ្ចប់​​តូច រួម​ទាំង​សម្ភារ​​មួយចំនួន​ទៀត​ដូច​ជា​ទូរស័ព្ទ​ដៃ​​ ម៉ូតូ​១​គ្រឿង និង​រថយន្ត​១​គ្រឿង​ដែល​ពួក​គេ​ធ្វើ​ជា​មធ្យោ​បាយ​​ផង​

ស្ត្រី​ខ្មែរ​ម្នាក់​ត្រូវជន​មិន​ស្គាល់​មុខ​រឹត​.ក​សម្លាប់ក្នុង​ផ្ទះសំណាក់លីហ៊រ

Posted: 11 Jun 2012 01:00 AM PDT

ទិដ្ឋ​ភាព​កន្លែង​កើតហេតុ
រាជធានីភ្នំពេញ ៖ ​​ស្រ្តីខ្មែរ​ម្នាក់​ត្រូវ​​​​ជន​មិន​ស្គាល់​មុខ​រឹត.ក​សម្លាប់ក្នុង​បន្ទប់​លេខ២១៦​ជាន់ទី២នៃផ្ទះសំណាក់លីហ៊រ​ដែល​មាន​ទី​តាំង​លេខ១៦-១៨​ ផ្លូវលេខ៦៣​ ភូមិទី១​ សង្កាត់​ផ្សារ​​ថ្មីទី១​​ខណ្ឌដូនពេញ​ ហើយ​ត្រូវ​​គេប្រទះ​ឃើញ​កាលពីវេលា​ម៉ោង​១៦​និង​៣០​នាទី​ថ្ងៃ​ទី​៩ មិថុនា បន្ទាប់​ពីមាន​ក្លិន​ស្អុយ ។ ​នេះ​ជាករណី​ឃាត​កម្ម​សម្លាប់ស្រ្តី​ភេទ​ជន​ជាតិ​ខ្មែរ​ជាលើកទី២ក្នុងផ្ទះសំណាក់លី​

​ជិត​ដល់​ថ្ងៃការ​ទៅចែក​សំបុត្រ​ការ​នៅ​កន្លែង​រាំធុង​បាស់​ត្រូវ​ក្មេងទំនើង​​​ប្រចាំ​ភូមិ​​កាប់​របួស​ធ្ងន់​២​នាក់ ស្រាល​ម្នាក់​

Posted: 11 Jun 2012 12:50 AM PDT

ជន​រងគ្រោះ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ
ខេត្ត​កំពង់​ឆ្នាំង ៖ ​យុវជន​មួយ​ក្រុម​មាន​គ្នា​៩​នាក់ ជិះ​ម៉ូតូ​​​៥​គ្រឿង​ ​ទៅ​មើល​គេ​រាំ​ធុង​បាស់​ក្នុង​ពិធី​ឡើង​គេហ​ដ្ឋាន​ថ្មី ដែលក្នុង​ចំណោម​៩​នាក់ ​នោះ​មាន​យុវជន​ម្នាក់​ជិត​ដល់​ថ្ងៃរៀប​ការ​បាន​ទៅ​មើល​ជា​មួយ​គេ​ដែរ ដោយ​ទៅ​ហៅ​សំបុត្រ​ការ​មិត្ត​ភក្តិ​​ផង ។ ខណៈ​​ពេល​ជិះ​ម៉ូតូ​ទៅ​ជិត​ដល់​​ស្រាប់​តែ​​មាន​ក្មេងទំនើង​ប្រចាំ​ភូមិ​មួយ​ក្រុម​មាន​គ្នា​ជាង​១០​នាក់ ​ដើរ​សង​ខាងផ្លូវ​ត្រឡប់​​មក​ពី​រាំ ធុង​បាស់​​វិញ​បាន​ព្រួត​កាប់​អ្នក​​ជិះ​ម៉ូតូ​​២​គ្រឿង បណ្តាល​ឱ្យ​របួស​ធ្ងន់​២

ទើប​ចេញពីគុក​ថ្មីៗរមាស់ដៃ​យក​កាំបិត​ផ្គាក់​កាប់​គោ​គេ​មួយក្បាលរបួស

Posted: 11 Jun 2012 12:45 AM PDT

ជនល្មើស​ត្រូវ​បាន​ចាប់ខ្លួន
ខេត្តកណ្តាល ៖ ពាក្យ​ចាស់បុរាណ​បាន​ពោល​ថា រពឹស​ដៃ​ផ្ទៃ​ឆ្អែត​ បុ៉ន្តែ​បុរស​ម្នាក់នេះ រពឹស​ដៃ​ដែរ​តែ​ខុស​ទំនងត្រូវ​ជាប់គុក​ដោយ​សារ​តែ​យក​កាំ​បិត​ផ្គាក់​​ទៅកាប់​គោ​ឈ្មោល​គេមួយ​ក្បាល​​ជា​ច្រើនកាំ​បិត​​បណ្តាល​ឱ្យ​របួស​​យ៉ាង​ដំណំ​ ​កាលពី​ម៉ោង​៤​រសៀល ថ្ងៃទី​៨ មិថុនា នៅ​ព្រែក​មេ​ស្រុក ​ភូមិព្រែករុន ឃុំ​ព្រែក​គយ ស្រុក​ស្អាង​។​ ហើយ​ត្រូវ​​ម្ចាស់​គោ នោះ​ប្តឹង​ប៉ូលិស​ឱ្យ​ចាប់​

កីឡា​ករ​ព័រ​ទុយ​​ហ្គាល់​ ​Rui Costa​ឈ្នះ​ដំណាក់​ទី​2​ប្រណាំង​កង់ Tour de Suisse

Posted: 11 Jun 2012 12:43 AM PDT

កីឡាករព័រ​ទុយ​ហ្គាល់​​​ Rui Costa
Rui Costa បាន​​សម្តែង​​​ក្តី​​រីក​​​រាយ​​ជា​​ខ្លាំង​​បន្ទាប់​​ពី​​រូប​គេ​​បាន​​​យក​​ឈ្នះ​​ដំ​ណាក់​ទី​២​​ប្រ​ណាំង​កង់​កម្ម​វិធី Tour de Suisse នៅ​ប្រ​ទេស​ស្វ៊ីស​​​កាល​ពីថ្ងៃ​អា​ទិត្យ​ទី១០​​​​​ខែ​មិថុនា​ ។​ ការ​ប្រ​ណាំង​ក្នុង​ដំ​ណាក់​នេះ​បាន​បញ្ចប់​នៅ​ទី​ក្រុង Verbierប្រ​ទេស​ស្វ៊ីស​។​ Rui Costaជិះ​កង់​ឱ្យ​ក្រុម​ Movistar Team​បាន​យក​ឈ្នះ​ដំ​ណា​ក់​ដែល​មាន​​ចម្ងាយ​ផ្លូវ​២១៨,៣​​​​គី​ឡូ​ម៉ែត្រ​ដោយ​ការ​ប្រ​ណាំង​

កីឡា​កា​រិ​នី​ចិន Shanshan​ឈ្នះ​ជើ​ង​ឯក​វាយ​កូន​ហ្គោល​នៅ​អា​មេ​រិក

Posted: 11 Jun 2012 12:40 AM PDT

កីឡាការិនី​ចិន Feng Shanshan
នាង ​Feng Shanshan​​បាន​​ក្លាយ​​ទៅ​​ជា​​កី​ឡា​ការិ​នី​​វាយ​​កូន​​ហ្គោល​​របស់​​ចិន​លើក​ដំ​បូង​គេ​ដែល​បាន​យ​ក​ឈ្នះ​ជើង​ឯក​ពាន​រង្វាន់​ធំ​កម្ម​វិធី LPGA Golf Championship​មាន​ទឹក​ប្រាក់​រង្វាន់​សរុប ២លាន​និង​៥​សែន​ដុល្លារ​អា​មេរិក​ក្រោយ​ពី​នាង​ធ្វើ​បាន​ពិន្ទុ ៥​អាន់​​ឌ័រ ប៉ា ៦៧​នៅ​ទី​លាន​ក្រុង Pittsfordរដ្ឋ​ញូវ​យ៉ក​សហ​រដ្ឋ​អា​មេរិក​កាល​ពី​ថ្ងៃ​អា​ទិត្យ​ទី​១០​មិថុនា​ ។​

ស្លាប់​១១​នាក់​​ក្នុង​​គ្រោះ​​ថ្នាក់​​​​រថយន្ត​​​បុក​​​​បន្តកន្ទុយ​​​គ្នា​​នៅ​​​ចិន​

Posted: 11 Jun 2012 12:38 AM PDT

ទិដ្ឋ​ភាព​កន្លែង​បុកគ្នា
ពួក​អ្នក​​ជួយសង្គ្រោះ​​រាយ​ការណ៍​​​កាលពី​ថ្ងៃទី​​​១០​មិថុនា​​​​ថា មនុស្ស១១នាក់​​ស្លាប់​​ហើយ​​៥៨​នាក់​​ទៀត​ត្រូវរបួស​​ក្នុង​ការ​​បុក​​បន្តកន្ទុយ​គ្នា​​​​​កើត​មាន​​កាលពី​យប់​​ថ្ងៃទី​៩​មិថុនា​​នៅកំណាត់​ផ្លូវ​​​ថ្នល់​​មួយ​ក្នុង​ខេត្ត​អាន​ហ្វី​ ។​​​ការ​បុក​​​បន្ត​កន្ទុយ​​នេះ​កើត​មាន​​​នា​វេលា​​​ម៉ោង​​ប្រមាណ​​ជា​​២១​និង​១២នាទី​នៅ​​កំណាត់​ផ្លូវ​​ថ្នល់​​​ចន្លោះ​​​​ក្រុង​ណាន​ជីញ​និង​ឡយ​យ៉ាង ។

ទីក្រុង​ហូម​​របស់​​​​ស៊ីរី​​​រង​ការ​វាយ​​ប្រហារ​​ខ្លាំង​ជាថ្មី​

Posted: 11 Jun 2012 12:36 AM PDT

 ភ្លើង​​ឆាបឆេះ​ដោយ​​សារ​ការវាយ​​​​​ប្រហារ​​នៅ​ក្រុង​ហូម​
ពួក​​ប្រឆាំង​ស៊ីរី​​​អះអាង​​កាលពី​ថ្ងៃទី​១០​មិថុនា​​ ថា​ការ​វាយ​ប្រហារ​របស់​កង​ទ័ព​ស៊ីរី​​បណ្តាលឱ្យ​​​មនុស្សស្លាប់​​យ៉ាង​តិច៣៥​នាក់​​​រយៈ​ពេល​​២៤​ម៉ោង​ចុង​ក្រោយ​នេះក្នុង​តំបន់​ហូម​​ដែល​​ជា​កន្លែង​​​ផ្ទុះ​​ការបះបោរ​សំខាន់​មួួ​យប្រឆាំង​របប​លោក​បាចាអាល់​អាសាដ នៅ​​ស៊ីរី ។​

ម៉ូតូវីវ៉ា​បុក​ស្ត្រី​លក់​បុក​ល្ហុង​ដើរ​ឆ្លង​ផ្លូវ​ទៅ​ទិញ​ម្ហូប​ដួល​សន្លប់​​ទាំង​ពីរ​នាក់​

Posted: 11 Jun 2012 12:35 AM PDT

សមត្ថកិច្ច​ត្រួតពិនិត្យ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ ម៉ូតូវីវ៉ា​បើក​ជ្រែ​រថយន្ត​ជ្រុល​​ទៅ​បុក​ស្ត្រី​អ្នក​លក់​​បុក​ល្ហុង​​ដើរ​ឆ្លងផ្លូវ​​ទៅ​ទិញ​​​ម្ហូប​ បណ្តាល​ឱ្យ​ដួល​សន្លប់​ទាំង​ពីរ​នាក់ តែអ្នក​បើក​ម៉ូតូ​វីវ៉ា​​ដឹង​ខ្លួន​​មុន​រត់​ចូល​ក្នុង​មន្ទីរ​ពេទ្យ​គេច​ខ្លួន​បាត់​ស្រមោល ។ គ្រោះថ្នាក់​នេះ​កើត​ឡើង​​នៅ​មុខ​មន្ទីរ​ពេទ្យ​មិត្ត​ភាព​ខ្មែរ-សូវៀត តាម​ផ្លូវលេខ​២៧១ សង្កាត់​ទំនប់​ទឹក ខណ្ឌ​ចំការមន ​កាល​ពីវេលាម៉ោង​៧​និង​៣០​នាទី​​យប់​ថ្ងៃទី​១០ មិថុនា។

បើក​ម៉ូតូ​​​កៀរ​គ្នា​​ដួល​​លើ​ផ្លូវ​​​​ត្រូវ​រថយន្ត​​​​កិន​បែក​ក្បាល​ស្លាប់

Posted: 11 Jun 2012 12:31 AM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្តកណ្តាល ៖ ​ បុរស​ម្នាក់​​បានស្លាប់​ភ្លាមៗ​នៅ​នឹងកន្លែង ដោយសារ​តែ​​​បើក​​ម៉ូតូកៀរ​ជាមួយ​ម៉ូតូ​មួយគ្រឿង​ទៀត​ បណ្តាល​ឱ្យ​ដួល​​​ខ្ទាត​ទៅ​​ឆ្វេង​ដៃ ​ត្រូវរថយន្ត​​មួយគ្រឿង​ ​​​បើក​បញ្ច្រាស​ទិសគ្នា​​​មក​ដល់កិន​បែក​ក្បាល​ស្លាប់​ភ្លាមៗយ៉ាង​អាណោច​អាធ័ម ។ ​​ហេតុការណ៍​គ្រោះ​ថ្នាក់​ច​រាចរណ៍នេះ កើត​ឡើង​​កាលពីវេលាម៉ោង​៣ ​និង​១០​នាទី​រសៀល​ថ្ងៃទី​១០ មិថុនា ​នៅ​លើ​កំណាត់ផ្លូវ​

លោក​ឧប​នាយក​រដ្ឋ​​មន្ត្រី ហោ ណាំ​ហុង នឹង​​ពង្រីក​ទំនាក់​ទំនង​ឱ្យ​កាន់​តែ​ខ្លាំង​​ជា​មួយ​អាមេរិក​ និងពិភាក្សា​​​បញ្ហា​​បំណុល​

Posted: 11 Jun 2012 12:30 AM PDT

លោកឧប​នាយក​រដ្ឋ​មន្ត្រី​ ហោ ណាំហុង បាន​ផ្តល់​​បទ​សម្ភាសន៍​
រាជ​ធានីភ្នំពេញ​​​​​​​ ៖ ​មុន​នឹង​អញ្ជើញ​​​ចេញ​ដំណើរ​​​ទៅ​កាន់​សហ​រដ្ឋ​អាមេរិក ​នៅ​ឯ​ព្រលាន​យន្ត​ហោះ​​អន្តរ​ជាតិ​​​ភ្នំពេញ លោកឧបនាយក​រដ្ឋ​មន្ត្រី​​ហោ ណាំ​ហុង ​បាន​មាន​ប្រសាសន៍​​​ប្រាប់​អ្នក​សារ​ព័ត៌មាន​​​ជាតិ​-អន្តរជាតិថា តាម​លិខិត​​របស់​លោក​ជំទាវ​​ហ៊ីល​ឡារី គ្លីន​តុន ដែល​បាន​អញ្ជើញ​​ខ្ញុំ​​ទៅ​ទស្សនកិច្ច​​នៅ​សហរដ្ឋ​អាមេរិកនេះ គឺ​ទី១-ដើម្បី​​រឹត​ចំណង​​​ទំនាក់​ទំនង​​រវាង​កម្ពុជា និង​​សហរដ្ឋ​អាមេរិក​ឱ្យ​បាន​​កាន់​តែ​ល្អ​ប្រសើរ​​ឡើង ។ ទី​២​រវាង​សហរដ្ឋ​អាមេរិក​

ទិវា​ពិភព​លោក​​ប្រឆាំង​​នឹង​ពលកម្ម​កុមារ​​12​ មិថុនា 2012

Posted: 11 Jun 2012 12:30 AM PDT

រាជ​ធានីភ្នំពេញ​​​ ៖ អង្គការ​លី​កា​ដូ​បាន​ចេញ​សេចក្តី​​ប្រកាស​ព័ត៌មាន​​របស់​ខ្លួនមួយ​​ដោយ​បាន​តំណាល​ថា ដោយ​សារ​តែ​ជីវភាព​គ្រួសារ​​​​ក្រី​ក្រ ខ្ញុំ​បង្ខំ​ចិត្ត​​​ទៅធ្វើ​ជា​​អ្នក​បម្រើ​ការ​ងារ​តាម​ផ្ទះតាំង​ពី​អាយុ​​១៤​ឆ្នាំ ​​។ ខ្ញុំ​ទទួល​​បាន​ប្រាក់​ខែ​ត្រឹម​​តែ​១៥​ម៉ឺន​រៀល​​ប៉ុណ្ណោះ​ក្នុង​មួយ​ខែ ​ហើយ​ប្រាក់​ទាំង​អស់​​​គឺ​ខ្ញុំ​​ប្រគល់​ឱ្យ​​​ទៅ​ម្តាយ​​របស់​ខ្ញុំ​​ដើម្បី​យក​ទៅ​ផ្គត់​ផ្គង់​ជីវភាព​គ្រួ​សារ​ ។ ខ្ញុំ​ត្រូវ​​ធ្វើ​ការ​ពី​១៦​ទៅ​១៧

សំ ប៉ូលីដា នឹង​ចូលរោងការ​ទទួល​ផ្កា​​ស្លា​ពី​លោក​ស្វាយ ស៊ីសុថា ហៅ​ខ្យា​ដំរី ​នៅ​ព្រឹក​ថ្ងៃទី​១២ មិថុនា ​នេះ​

Posted: 11 Jun 2012 12:26 AM PDT

ទិដ្ឋភាព​ក្នុងពិធី​​ចូល​រោង​ការទទួល​ផ្កាស្លា​
រាជធានីភ្នំពេញ ៖ ​ក្រោយ​ពី​ទទួល​ចិញ្ចៀន​​ពេជ្រ ទំហំ​៨​លី​អម​ដោយ​ទំហំ៥​លី​៥​គ្រាប់​​​ព័ទ្ធ​ជុំ​វិញ​ ពី​លោ​ក​ស្វាយ ស៊ីសុថា ហៅ​ខ្យា​ដំរី ជាមន្ត្រី​កងរាជ​អាវុធ​ហត្ថ​​កាល​ពីថ្ងៃទី​១ ឧសភា ​២០១២ ​រហូត​មក​ដល់​ថ្ងៃទី​១២ មិថុនា ​នេះ​មាន​រយៈ​ពេល​​៤២​​ថ្ងៃគត់ គឺ​ដល់ឫក្សពេលាល្អ​សម្រាប់​​នាង​សំ ប៉ូលីដា ត្រូវ​ចូល​រោង​ការ​រង់ចាំ​ទទួល​ផ្កាស្លា ដើម្បី​រៀប​មង្គល​ការ​នៅ​គេហ​ដ្ឋាន​របស់​នាង​ក្នុង​សង្កាត់​ឫស្សី​កែវ ខណ្ឌ​ឫស្សីកែវ។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី​៨ មិថុនា ២០១២

Posted: 11 Jun 2012 12:19 AM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញលើក​ទី១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​១១ មិថុនា ​២០១២​ ដល់​សាធារណ​ជន​ឱ្យ​បាន​ជ្រាប​

ភាគី​​ថៃ​​​នៅ​តែ​​​បន្ត​សុំ​​ជួស​ជុល​អគារ​​អន្តោ​ប្រវេស​​ន៍​តែ​កម្ពុជា​​​បដិសេធ

Posted: 11 Jun 2012 12:15 AM PDT

ភាគី​​ថៃ​​​នៅ​តែ​​​បន្ត​សុំ​​ជួស​ជុល​អគារ​​អន្តោ​ប្រវេស​​ន៍​តែ​កម្ពុជា​​​បដិសេធ
ខេត្ត​បន្ទាយ​មាន​ជ័យ​​ ៖ តាម​ប្រភព​​ព័ត៌មាន​​ពី​បន្ទាត់​​ព្រំ​ដែន​​ច្រក​តំបន់​​បឹង​ត្រកួន​​​ក្នុង​ស្រុក​ថ្ម​​ពួក ខេត្ត​​បន្ទាយ​មាន​ជ័យ​​ ​ឱ្យ​ដឹង​ថា ​កាល​ពី​វេ​លា​​​ម៉ោង​៣​និង​៣០​នាទី​រសៀល​​ថ្ងៃ​ទី​​៧ មិថុនា ​ភាគី​ថៃ​​ឱ្យ​សមត្ថកិច្ច​​ប៉ូលិស​អន្តោ​ប្រវេសន៍​ម្នាក់​ដែល​ប្រចាំ​​ការ​នៅ​ក្នុង​ស្រុក​​​តាប់​ប្រា​យ៉ា ភូមិ​ខ្លង​ផែង ឃុំ​តាប់​ប្រាយ៉ា ឈម​នឹង​ច្រក​​តំបន់​បឹង​ត្រកួន​ ក្នុង​ភូមិ​​បន្ទាយ​​មាន​ឫទ្ធិ ឃុំ​គោក​រមៀត ស្រុក​ថ្ម​ពួក

​សមត្ថកិច្ច​​ឃាត់​ខ្លួន​ជន​សង្ស័យ​២​នាក់​ ពាក់​​ព័ន្ធ​​ករណី​ប្លន់​​នៅ​ស្រុក​មោង​ឫស្សី​

Posted: 11 Jun 2012 12:08 AM PDT

ជន​សង្ស័យ​ដែល​​ត្រូវ​​សមត្ថកិច្ច​ឃាត់ខ្លួន​
ខេត្ត​បាត់​ដំបង​ ៖ ​ជនសង្ស័យ​​ក្នុង​អំពើ​ប្លន់​ប្រដាប់​អាវុធ​​ចំនួន​២​នាក់​ក្នុង​ចំណោម​​៣​នាក់ ត្រូវ​បាន​​សមត្ថ​កិច្ច​ឃាត់ខ្លួន​កាល​ពី​ព្រឹកថ្ងៃ​ទី​៨ មិថុនា ​នៅ​ក្នុង​ចម្ការ​មួយ​​កន្លែង​ស្ថិត​ក្នុង​ភូមិ​កោះ​ក្របាយ ឃុំ​របស់​មង្គល ស្រុក​មោង​ឫស្សី ។ ​សមត្ថ​កិច្ច​និយាយថា ជនសង្ស័យ​ទាំង​២​នាក់​នេះ​ត្រូវ​គេសង្ស័យ​ថា ​មាន​ជាប់​ពាក់​ព័ន្ធ​ក្នុង​អំពើ​ប្លន់​​ប្រដាប់អាវុធ​កាលពី​​យប់​ថ្ងៃទី​៧ មិថុនា ​នៅ​ក្នុង​ភូមិ​បឹង​

ចាប់​ឈើ​នាង​នួន​​​15​ដើម​ដែល​​ដឹក​តាម​ទូក​ពី​ស្រុក​ថា​ឡាប​រិវ៉ាត់

Posted: 11 Jun 2012 12:00 AM PDT

ឈើ​នាង​នួន​ដែល​ត្រូវ​បាន​ឃាត់ទុក
ខេត្ត​ស្ទឹង​ត្រែង​ ៖ ឈើ​​នាង​នួន​ចំនួន​​៥​ដើម​ មាន​មុខ​កាត់​​​ចាប់​ពី១៧​ទៅ​២២​សង្ទី​ម៉ែត្រ ប្រវែង​២​ម៉ែត្រ​ ត្រូវ​មន្ត្រី​ជំនាញ​​រដ្ឋ​បាល​​​​​​​​​ព្រៃ​ឈើ​​ស្ទឹង​ត្រែង​ សហការ​​ជា​មួយ​​កង​រាជ​អាវុធ​ហត្ថ​​​ខេត្ត​​រឹប​អូស​ កាល​ពី​​​យប់​ថ្ងៃ​ទី​៧ មិថុនា ​នៅ​ចំណុច​​​កំពង់​​ទឹក​ក្បែរ​​ខណ្ឌ​រដ្ឋ​បាល​ព្រៃ​ឈើ​ស្ទឹង​ត្រែង​ សង្កាត់​​ព្រះ​បាទ​​​ ក្រុង​ស្ទឹង​ត្រែង ។

ជនជាតិ​ចិន​តៃវ៉ាន់​​បើក​រថយន្ត​បុក​រថយន្ត​​ធុន​ធំ​ពី​ក្រោយ​​របួស​ធ្ងន់​

Posted: 10 Jun 2012 11:53 PM PDT

រាជធានីភ្នំពេញ ៖ ​រថយន្ត​ម៉ាក​តូយ៉ូតា​​កាមរី ពណ៌​​ទឹក​មាស ​មួយ​គ្រឿង​បើក​បរ​​ដោយ​ជន​ជាតិ​ចិន​តៃវ៉ាន់​​​បោះ​ពួយ​​ទៅ​បុក​​រថយន្ត​​ធុន​ធំមួយ​គ្រឿងពី​ក្រោយ​​ពេញ​ទំហឹង បណ្តាល​ឱ្យ​​រងរបួស​ធ្ងន់​ធ្ងរ​​ត្រូវបាន​​បញ្ជូន​ទៅ​ព្យា​បាល​​នៅ​មន្ទីរ​ពេទ្យ​​​កាល់​ម៉ែត ចំណែក​រថយន្ត​ធុន​ធំ​ដែល​ពុំ​ស្គាល់​​ម៉ាក​បាន​បើក​គេច​ខ្លួន​បាត់​ស្រមោល។

ម៉ូតូ​ឌ្រីម​​សេ១២៥ បើក​បុក​អ្នកបោស​សំរាម​​តាមផ្លូវ​​​របួស​២នាក់

Posted: 10 Jun 2012 11:46 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ ៖ ​ ម៉ូតូ​​​ឌ្រីម​សេ​១២៥​​ពណ៌​ខ្មៅ ​​​ស៊េរី​២០០៨ ​មួយគ្រឿង ​​​ជិះ​គ្នា​២នាក់ ​ក្នុង​ល្បឿន​លឿន ហើយ​ព្យាយាម​​បើក​វ៉ា​​​ម៉ូតូ​មួយ​គ្រឿង​ទៀត នៅពីមុខ​ក៏ជ្រុល​​ទៅបុកបុរស​ម្នាក់​​ដែលជា​អ្នក​បោសសំរាម​​​​តាមដងផ្លូវ​​​ បណ្តាល​ឱ្យ​​ដួល​របួស​ធ្ងន់ធ្ងរ ត្រូវ​​ រ​ថយន្ត​សាមុយ​ដឹក​​​​យកទៅ​សង្គ្រោះ​​បន្ទាន់​នៅ​មន្ទីរពេទ្យព្រះ​កុសុមៈ ​​កាល​ពី​​វេលាម៉ោង​២ ​និង​២៥​នាទី​​រសៀល​​​ថ្ងៃទី​១០ មិថុនា ​

ពិធី​បំបួស​ដើម​ឈើ​នៃ​យុទ្ធនាការ​«លោកាដ៏​ស្រស់​ត្រកាល» លើកទី3លើ​ទឹកដី​ខេត្ត​សៀមរាប​

Posted: 10 Jun 2012 11:45 PM PDT

«លោកា​ដ៏​ស្រស់​ត្រកាល​» ជា​យុទ្ធនាការ​ដើម្បី​ការ​យល់​ដឹងពី​ជីវ​ចម្រុះ​ដែល​មាន​​រយៈ​ពេល​៧​ខែ​ក្នុង​ប្រទេសកម្ពុជា ។ USAID (យូ អេស អេ អាយ ឌី​) តាម​រយៈ​គម្រោង​ អេម អេស​​ អេម អុី កម្ពុជា ក្រោម​កិច្ច​សហប្រតិ​បត្តិ​ការ​​ជាមួយ​ក្រុម​ហ៊ុន Orange ​នោះ​បាន​ចាប់ផ្តើម​បើក​កិច្ច​ប្រតិបត្តិ​​ការ​របស់​ខ្លួន​ជា​លើក​ដំបូង​ជាមួយ​ពិធី​បំបួស​ដើម​ឈើ​កាល​ពី​ថ្ងៃទី​២៥ មេសា ឆ្នាំ​២០១២ ​នៅ​

ជិះ​ម៉ូតូ​បុក​គ្នា​តិច​តួច​​ទូរស័ព្ទ​​ហៅមិត្តភក្តិ​​​ជាប៉ូលិស​​ទៅ​ទាត់​ធាក់​​គេ​តាមអំពើ​ចិត្ត

Posted: 10 Jun 2012 11:40 PM PDT

ទិដ្ឋភាព​កន្លែង​កើតហេតុ
​រាជ​ធានីភ្នំពេញ ៖ ​ ម៉ូតូស្មាស់​​ ពណ៌​ក្រហម ​​ជិះគ្នា​២​នាក់ បុក​ម៉ូតូ​ស្មាស់ ​​​ពណ៌ខ្មៅ ​​ពេញ​ទំហឹង ​បណ្តាល​ឱ្យ​​អ្នកជិះ​​ពីក្រោយ​​​ម្នាក់​សន្លប់ ​​ឃើញ​បែបនេះ ​​ខាង​ម៉ូតូ​​​​ស្មាស់ ពណ៌​ខ្មៅ ​​បានទូរស័ព្ទ​​​ហៅមិត្តភក្តិ​​ជា​ប៉ូលិស​​ទៅ​ដល់​​ទាត់​ធាក់​អ្នក​​ដែលសន្លប់​អស់​​ចិត្ត​ ទើបឡើង​​ម៉ូតូ​ជិះ​​​ចេញ​ទៅបាត់ ។ ​ហេតុការណ៍នេះ កើតឡើង​កាល​ពី​​វេលាម៉ោង១២ ​និង​២៥​នាទី​រំលង​អធ្រាត្រ ​​​ឈាន​ចូលថ្ងៃទី​

ម៉ូតូ​2​គ្រឿង​​បុក​គ្នា​​ដួល​ត្រូវ​​រថយន្ត​មួយ​គ្រឿង​​​ទៀត​​បើក​មក​ដល់​​កៀរ​និង​អូស​​បន្ថែម​

Posted: 10 Jun 2012 11:30 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ​​​ ៖ ម៉ូតូ​២​គ្រឿង​​​​បុក​គ្នា​​ដួល ស្រប​ពេល​នោះ​​រថយន្ត​កូរ៉េ​ ​បើក​មក​ដល់​កៀរ​អូស​ម៉ូតូ​​ខ្ទាត​ចេញ​​ពី​គ្នា​ និង​​​​អូស​អ្នក​​បើក​ម៉ូតូ​ម្នាក់​ជិត​៥​ម៉ែត្រ ​។ គ្រោះ​ថ្នាក់​នោះ​បណ្តាល​​ឱ្យ​របួស​​ធ្ងន់​​២​នាក់ ​ស្រាល​២​នាក់ ចំណែក​​រថយន្ត​បើក​គេច​ទៅ​បាត់ ។ គ្រោះ​ថ្នាក់​​​កើត​ឡើង​កាល​ពី​វេលា​​ម៉ោង​៩​និង​១៥​នាទី​ថ្ងៃ​ទី​៨ មិថុនា តាម​ផ្លូវ​លេខ​២១៧ ​ស្ថិត​ក្នុង​ភូមិ​សំបូរ ​សង្កាត់​ដង្កោ ​ខណ្ឌ​ដង្កោ ។

CHEVROLET ​ឡើងវ៉ា​ទៅ​បុក​អ្នក​​ជិះ​ម៉ូតូ​​ស្លាប់​ពីរ​នាក់​

Posted: 10 Jun 2012 11:26 PM PDT

សមត្ថកិច្ច​កំពុង​ធ្វើ​អន្តរាគមន៍​នៅ​កន្លែង​កើត​ហេតុ​
ខេត្ត​ពោធិ៍សាត់ ៖ ​រថយន្ត​​ទំនើប​​មួយ​គ្រឿង​​បាន​​បើក​ទៅ​​បុក​អ្នក​ជិះ​ម៉ូតូ បណ្តាល​ឱ្យ​​ស្លាប់​ពីរនាក់​​រួច​ហើយ​ហួសទៅ​ឈប់​នៅខាង​មុខ​ចម្ងាយ​ប្រហែល​១.០០០​ម៉ែត្រ ​នាំគ្នា​ចុះរត់​គេច​បាត់​អស់​បន្សល់​ទុក​តែរថយន្តនៅ​ទី​នោះ ។ ហេតុការណ៍​​គ្រោះថ្នាក់​ចរា​ចរណ៍​ដ៏​រន្ធត់​​នេះ​បាន​កើតឡើង​​នៅលើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ​ត្រង់​ចំណុច​ផ្លូវ​ចូល​​ទៅកង​ពល​តូច​អន្តរាគមន៍​លេខ​១៤ ស្ថិត​ក្នុង​ភូមិ​បង្គង​ឃ្មុំ ​ឃុំ​ត្នោតជុំ ស្រុក​ក្រគរ ​កាលពីថ្ងៃទី​​១០ មិថុនា ​២០១២ វេលា​

ប៉ូលិស​​​ស្រវឹង​ស្រា​​បើករថយន្ត​​បុក​ទ្រូង​ផ្លូវ​​ ហើយ​ដក​កាំ​ភ្លើង​​កំញើញ​គេ​ឯង​

Posted: 10 Jun 2012 11:15 PM PDT

ទិដ្ឋ​ភាព​កន្លែង​កើតហេតុ
រាជ​ធានីភ្នំពេញ​​​ ៖ មន្ត្រី​​នគរ​បាលមួយ​រូប​​​ទើប​ចូល​​បម្រើ​ការ​ងារ​​នៅ​អង្គ​ភាព​​​អធិការដ្ឋាន​​​នគរ​បាល​ខណ្ឌមាន​ជ័យ ត្រូវ​សមត្ថកិច្ច​នគរ​បាល​​ខណ្ឌ​ចំការ​មន​​​និង​​កង​រាជ​​អាវុធ​ហត្ថ​​ខណ្ឌ​​​អះ​អាង​ថា ចេញ​ពី​ផឹក​ស៊ី​ស្រវឹង​​​ជោក​ខ្លួន​បើក​រថយន្ត​​បុក​របាំង​ថ្ម​ចែក​ទ្រូង​ផ្លូវ​​នៅ​មុខច្រក​ចូលសាកល​វិទ្យាល័យ​​ភូមិន្ទ​នីតិសាស្ត្រ​​ និង​វិទ្យា​សាស្ត្រ​សេដ្ឋ​កិច្ច ស្ថិត​ក្នុង​​សង្កាត់ទន្លេ​បាសាក់ ​ខណ្ឌ​ចំការ​​មន កាល

ខឹង​ម្តាយ​មក​តាម​ហៅ​ឱ្យ​ត្រឡប់​ទៅ​ផ្ទះ វិញ​លេប​ថ្នាំ​ងងុយ​ដេក​​អស់​១០​គ្រាប់​

Posted: 10 Jun 2012 11:12 PM PDT

កម្ម​ការិនីរោង​ចក្រ​ដែល​គិត​ខ្លី​ថ្នាំ​សម្លាប់​​ខ្លួន​
​រាជធានីភ្នំពេញ ៖ ​កម្ម​ការិនី​រោង​ចក្រ​កាត់​ដេរ​ម្នាក់​តាំងពី​មក​ធ្វើ​ការ​នៅក្រុង​ភ្នំពេញ មិន​ដែល​​ត្រឡប់​​ទៅ​ផ្ទះ​ស្រុក​កំណើត​វិញ​ទេ រហូត​ម្តាយ​ជិះ​តាក់​ស៊ី​មក​តាម​ហៅ​​ត្រឡប់​​​ទៅ​ផ្ទះ​​វិញ​តែ​​នាង​មិន​ព្រម​ទៅ​រត់​ទៅ​ពួន​នៅ​ផ្ទះ​មិត្ត​ភក្តិ​លេប​ថ្នាំ​ងងុយ​ដេក​អស់​១០​គ្រាប់​​ប៉ង​​សម្លាប់ខ្លួន ។ ​ហេតុ​ការណ៍​​នេះ​កើតឡើង​កាល​ពី​វេលា​ម៉ោង​៦​ល្ងាច​​ថ្ងៃ​ទី​១០ មិថុនា នៅ​បន្ទប់​ជួល​ម្តុំ​​លូ​៥ ស្ថិត​ក្នុង​ភូមិ​ដំណាក់​ធំ សង្កាត់​​ស្ទឹង​មាន​ជ័យ ខណ្ឌ​មាន​ជ័យ ។

រថយន្ត​​ដឹក​ទំនិញ​​ធុន​ធ្ងន់​​ស្ទុះ​ទៅ​ថើប​​រថយន្ត​​ក្រុង​​កំពុង​ជាប់​​​ផុង

Posted: 10 Jun 2012 11:00 PM PDT

​ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រា​ជ​ធានី​ភ្នំពេញ​ ៖ ​​រថយន្ត​ក្រុ​ង​ដឹក​អ្នក​ដំណើរ​​​​មួយ​គ្រឿង​​​របស់​ក្រុម​ហ៊ុន​ពន្លឺ​រស្មី​​​អង្គរ​​ ជាប់​ផុង​​ទៅមុខ​​មិន​រួច​​​​​ថយ​ក្រោយ​មិន​រួច​​​ កំពុង​តែ​​​​​ឱ្យ​រថយន្ត​១​គ្រឿង​ទៀត​​អូស​ចេញ​​​មិន​ទាន់​​​រួ​ច​ផង​​ ស្រាប់តែ​​​មានរ​​​ថយន្ត​​​​​ដឹក​ទំនិញ​​​​ធុន​​យក្ស​​​១​គ្រឿង​​​​​​​​​​ក្បាល​​បិទ​តែម​​​អក្សរ​​​ឡា​តាំង​​​បើក​បរ​ក្នុង​ល្បឿន​​​លឿន​​​មក​​ដល់​​​​​បុក​ពេញ​ទំហឹង​​លាន់​ដូច​រន្ទះ​​​ បណ្តាល​​​ឱ្យ​​​ក្រពឹត​​​​រួញ​​មុខ​​​រៀង​ខ្លួន ប៉ុន្តែ​សំណាង​ល្អ​​មិន​

រថយន្ត​កូរ៉ូឡា​ដឹក​ត្រី​បុក​រះ​រោង​ប៉ះ​កង់​ម៉ូតូ​បាក់​ខ្ទេច​ រួច​បុក​ដាច់​បង្គោល​ដង​គោម​បំ​ភ្លឺ​ផ្លូវ​ហើយ​ស្ទុះ​ឡើង​លើ​ខឿន​សួន​ច្បារ​នៅ​ខាង​ឆ្វេង​ដៃ​បណ្តាល​ឱ្យ​រថយន្ត​ខូច​ខាត​ស្ទើរ​ទាំង​ស្រុង​

Posted: 10 Jun 2012 09:15 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានី​ភ្នំពេញ ៖​​ ​​រថយន្ត​ដឹក​ត្រី​ម៉ាក​កូរ៉ូ​ឡា ពណ៌​ស ដែល​អ្នក​បើក​​បរ​ស្រវឹង​ បាន​​រេ​ចង្កូត​ទៅ​បុក​រះ​រោង​ប៉ះ​កង់​ម៉ូតូ​បណ្តាល​ឱ្យ​បាក់​ខ្ទេច​ រួច​ទៅ​បុក​បង្គោល​ដង​គោម​បំ​ភ្លឺ​ផ្លូវ​បាក់​ដាច់​ និង​ទូល​ជាប់​រថយន្ត​ថែម​ទៀត ហើយ​​ក្រោយ​មក​រថយន្ត​រេ​ចង្កូត​ទៅ​ខាង​ឆ្វេង​ដៃ​វិញ​​​បុក​ឡើង​លើ​ខឿន​សួន​ច្បារ​ជាប់​​របង​ក្រុម​ហ៊ុន​ស្ព័រតិច ។ ​ហេតុការណ៍​នេះ​​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១២ និង​៤០​

​ខ្យល់​ព្យុះ​​​រលំ​​ផ្ទះ​​​អស់​​26ខ្នង​​​ខូច​ខាត​​ខ្ទេច​ខ្ទី​នៅឃុំ​​ថ្មី​​ ស្រុក​​កំពង់​​រោទ៍

Posted: 10 Jun 2012 09:00 PM PDT

ទិដ្ឋ​ភាព​ផ្ទះកើតហេតុ
ខេត្ត​ស្វាយ​រៀង ៖ ផ្ទះ​ចំនួន​​២៥​ខ្នង​​​​​ត្រូវ​ខ្យល់​ព្យុះ​​បោក​បក់​​​ដួល​រលំ​​​ជា​បន្ត​បន្ទាប់​​​​​ ក្នុង​នោះ​១៩ខ្នង​​​ត្រូវ​​បាក់​​​​​​​​​រាប​ដល់​ដី​​​ និង​​​៧​ខ្នង​​​​ទៀត​​ប៉ើង​ដំបូល​​​​ និង​ខ្ទាត​ចេញ​​ពី​ជើង​តាង​​​ កាល​ពី​ថ្ងៃទី​​៧ ​មិថុនា​ ​វេលា​ម៉ោង​​២​និង​​៣០​នាទី​​​រសៀល​​ នៅ​ភូមិ​​អូរ​​៤​ខ្នង​ ភូមិ​ព្រៃ​​​វល្លិ​១៩​ខ្នង​​ ភូមិ​ថ្មី​​១​ខ្នង​ ​ភូមិ​​កោះ​​ត្រាច​​២ខ្នង​​ សរុប​​២៦ខ្នង​​ ភូមិ​ទាំង​​៤​​នេះ​ស្ថិត​​​នៅ ឃុំ​ថ្មី​ ស្រុក​​​កំពង់​រោទ៍​ ។​ ​​ឧប្បត្តិ​ហេតុ​ខ្យល់​ព្យុះ​​​រលំ

កូន​ក្មេង​តូចៗ​៥​នាក់​ដឹក​ដៃ​គ្នា​​ដើរ​ឆ្លង​ផ្លូវ​ទៅ​ផ្សារ​ទំនើប​សុវណ្ណា​ត្រូវ​ម៉ូតូ​បុក​ដួល​សង្កត់​គរ​លើ​គ្នា​រង​របួស​ធ្ងន់​២​នាក់ ស្រាល​៣​នាក់​

Posted: 10 Jun 2012 08:59 PM PDT

ជន​រងគ្រោះ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ
រាជធានីភ្នំពេញ ៖ ​បង​ប្អូន​ប្រុសស្រី​បង្កើត​តូច​ៗ​៥​នាក់​អាយុ​ត្រឹម​១២​ឆ្នាំ ចុះ​ក្រោម​បាន​ដឹក​ដៃ​គ្នា​ដើរ​ឆ្លង​ផ្លូវ​ឆ្ពោះ​​ទៅ​ផ្សារ​ទំនើប​សុវណ្ណា​​ត្រូវ​ម៉ូតូ​វ៉េវ ពណ៌​ខ្មៅ ជិះ​បុក​ដួល​ម៉ូតូ​សង្កត់​គរលើគ្នា​របួស​ធ្ងន់​​២​នាក់ ស្រាល​៣​​នាក់ ចំណែកអ្នក​​បើក​បរ​ម៉ូតូ​រត់​គេច​បាត់ ។ គ្រោះថ្នាក​់ចរា​ចរណ៍​នេះ​​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​​៩​និង​៥​នាទី​​យប់​ថ្ងៃទី​​១០ មិថុនា ​លើ​កំណាត់​ផ្លូវ​លេខ​២៧១ ​មុខ​ផ្សារ​​ទំនើប​សុវណ្ណា​ ស្ថិតក្នុងសង្កាត់​​ទំនប់​ទឹក ​ខណ្ឌ​ចំការ​មន ។

អ្នក​​​​លោត​​ឆ័ត្រ​​​​5​នាក់​​​ស្លាប់​ក្នុង​​​ការ​ធ្លាក់​​​យន្ត​​ហោះ​មួយ​គ្រឿង​​​​​នៅ​​អ៊ុយ​​ក្រែន​

Posted: 10 Jun 2012 08:56 PM PDT

អាជ្ញាធរ​​មូល​ដ្ឋាន​​​រាយ​ការណ៍​​ថា អ្នក​​​លោត​​ឆ័ត្រ​​​​៥​នាក់​​​បាន​ត្រូវ​​ស្លាប់​​ហើយ១៣​​នាក់​ទៀត​ត្រូវ​របួស​​​​ខណៈ​​​យន្ត​ហោះ​​របស់​​​ពួកគេ​​​ធ្វើ​ការ​​ចុះ​​ពេល​​​មាន​គ្រោះ​មហន្តរាយ​​កាលពី​ថ្ងៃទី​​១០​មិថុនា​ ​​នៅ​ជិត​​ទីក្រុង​គៀវ​ រដ្ឋ​​ធានី​អ៊ុយ​ក្រែន ។​គ្រោះ​ថ្នាក់​​​​នេះកើត​​មាន​​នៅ​​​ព្រលាន​យន្ត​ហោះ​​​​ BORODYANKA ចម្ងាយ​​​ប្រមាណ​ជា​​៣០គ.ម​​ខាង​លិច​​ទីក្រុង​​​គៀវ​ ពេល​យន្ត​ហោះ​ធុន​L-410 ​ដែល​​​ដឹក​អ្នក

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!