Koh Santipheap Daily

Koh Santipheap Daily


វាយ​ប្រពន្ធ​​បែក​ក្បាល​​ស្ទើរ​ស្លាប់​​ ប៉ូលិស​ចាប់​ចូល​ទ្រុង​

Posted: 10 Jun 2012 12:36 AM PDT

ស្ត្រី​រងគ្រោះ​ដែល​​ប្តី​វាយ​បែក​ក្បាល​ស្ទើរ​ស្លាប់
ខេត្ត​កំពង់​ស្ពឺ ៖ ​ស្ត្រី​ម្នាក់​ត្រូវ​បាន​បុរស​ជា​ប្តី​វាយ​នឹង​ដំបង​មូល​ចំ​កណ្តាល​​ក្បាល បណ្តាល​ឱ្យ​បែក​ក្បាល​ហូរឈាម​សន្លប់​ធំត្រូវបានអ្នក​ជិត​ខាង​​ជួយ​អន្តរា​​គមន៍​​ និង​ដឹក​បញ្ជូន​​ទៅ​សង្គ្រោះ​បន្ទាន់​​នៅ​មន្ទីរ​​ពេទ្យ​បង្អែក​​ខេត្ត​កំពង់​ស្ពឺទាំង​​យប់។ ​ហេតុការណ៍​នេះ​​ត្រូវបាន​មន្ត្រី​​ប៉ូលិស​មូល​ដ្ឋាន​ស្រុក​ភ្នំស្រួច ​​ឱ្យ​ដឹងថា ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៥​និង​៤៥​នាទី​ល្ងាច​ថ្ងៃទី​៨ មិថុនា ២០១២ ​នៅ​

ក្មេង​ប្រុស​ចិន​គ្មាន​កែវភ្នែក​និងចូល​ចិត្ត​លេង​ភ្លើង​ពិល

Posted: 10 Jun 2012 12:36 AM PDT

ក្មេង​ប្រុស​ចិន​គ្មាន​កែវភ្នែក​និងចូល​ចិត្ត​លេង​ភ្លើង​ពិល
ទីភ្នាក់ងារ​ព័ត៌​មាន​បរទេស​ ផ្សាយ​ឱ្យដឹង​ថា​​មាន​ករណី​ចម្លែក​មួយ​ ដោយ​ក្មេងប្រុស​ជន​ជាតិ​ចិនម្នាក់​ឈ្មោះ​ ​ម៉ាវ៉ា​នីជុន​ ​​ជា​មនុស្ស​គ្មាន​កែវភ្នែក ដោយ​សារ​ស្បែក​នៅ​បរិវេណ​ត្របក​ភ្នែក​បិទ​កែវ​ភ្នែក​ ​តាំង​ពី​ចាប់​កំណើត​ ប៉ុន្តែ​គេ​បែរ​ជា​មានទង្វើ​ដ៏ចម្លែក​គឺ​ចូល​ចិត្ត​លេង​ពិល​ ។​

​ក្រុម​ក្មេង​ទំនើង​ជិះ​ម៉ូតូ​ដេញ​វាយ​គ្នា​បុក​រថយន្ត​សន្លប់​ម្នាក់​

Posted: 10 Jun 2012 12:32 AM PDT

ទិដ្ឋភាព​ឆោឡោ​នៅ​កន្លែង​កើតហេតុ​
ក្រុង​ប៉ោយប៉ែត ៖ ​ក្មេង​ទំនើង​​ម្នាក​់​​សន្លប់​បាត់​ស្មារតី​​ក្រោយ​ពី ជិះ​ម៉ូតូ​​ទៅ​បុក​រថយន្ត​កាមរី​មួយ​គ្រឿង​លើ​ដង​ផ្លូវ​ជាតិ​លេខ​៥ ស្ថិត​ក្នុង​ភូមិ​គីឡូ​ម៉ែត្រ ​លេខ​៤ សង្កាត់​ផ្សារកណ្តាល ក្រុង​ប៉ោយ​ប៉ែត ខណៈ​ពេល​ជិះ​ម៉ូតូ​​ដេញ​វាយ​គ្នា​កាល​ពីវេលា​ម៉ោង​ជាង​៨​ព្រឹក​ថ្ងៃទី​​៩ មិថុនា ​២០១២។ ជន​ដែល​​សន្លប់​ក្នុងហេតុការណ៍​ជិះ​ម៉ូតូ​បុក​​​រថយន្ត​​នោះ​ឈ្មោះ​ណាន់ បូរិន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ​មាន​ទីលំនៅ​ភូមិ​​ប្រជា​ធម្ម​កើត សង្កាត់​ប៉ោយ​ប៉ែត ។ ​

កីឡា​ក​រកូ​​ឡុំ​​ប៊ី​ Quintana​ឈ្នះ​ដំណាក់​ទី​6​ប្រណាំង​កង់​នៅ​បារាំង

Posted: 10 Jun 2012 12:23 AM PDT

កីឡាករកូ​ឡុំ​ប៊ី​​​ Nairo Quintana
Nairo Quintana​បាន​​​​​យក​​ឈ្នះ​​ដំ​ណាក់​​ទី​​៦​​​​​ប្រ​ណាំង​​កង់​​កម្ម​​វិធី Dauphine Criterium នៅ​ប្រ​ទេស​បា​រាំង​កាល​ពីថ្ងៃ​សៅរ៍​​​​​ទី​៩​​​​​ខែ​មិថុនា​។​ ការ​ប្រ​ណាំង​ក្នុង​ដំ​ណាក់​នេះ​ត្រូវ​បាន​បញ្ចប់​នៅ​ទី​ក្រុង Morzineប្រ​ទេស​បា​រាំង​។​Quintanaដែល​ជិះ​កង់​ឱ្យ​ក្រុម​ Movistar Teamបាន​យក​ឈ្នះ​ដំ​ណា​ក់​ដែល​មាន​​ចម្ងាយ​ផ្លូវ​១៦៦,៥​​​​គី​ឡូ​ម៉ែត្រ​ដោយ​ការ​ប្រ​ណាំង​ចាប់​ចេញ​​ដំណើរ​ពី​ទី​ក្រុង

​ក្រឡាប់​រថយន្ត​​ដឹក​ត្រី​ហែល​ពេញ​ស្រះ​នៅ​ស្រុក​មុខ​កំពូល​

Posted: 10 Jun 2012 12:22 AM PDT

ទិដ្ឋភាព​ឆោឡោ​នៅ​កន្លែង​កើតហេតុ​
ខេត្ត​កណ្តាល ៖ ត្រី​ចំនួន​៣​ប្រភេទ ក្នុង​នោះ​មាន ត្រីរ៉ស់ ​ត្រីឆ្តោ និង​ត្រី​ប្រា ​​ទម្ងន់​​ពី​៧០០​​ទៅ​៨០០​គីឡូ​ក្រាម ​ដឹក​តាម​រថយន្ត​ម៉ាក​ហ៊ីយ៉ាន់ដាយ​១​គ្រឿង ​​បាន​បើកឡើង​​ចំណោត​មិន​រួច​ក៏​រអិល​ថយ​ក្រោយ​ ហើយ​ក្រឡាប់​​ចាក់​ត្រី​ចោល​ចូល​ស្រះ ។ ​ ហេតុការណ៍​នេះ​​បាន​កើត​ឡើង​​កាលពី​វេលា​ម៉ោង៤​និង​៣០​នាទី​​​រសៀល​ថ្ងៃទី​៩ មិថុនា ​២០១២ ​ស្ថិត​នៅ​ក្បែរ​ច្រក​ចូល​​ខ្លោង​ទ្វារ​វត្ត​​សិរី​ជ័យ​មង្គល ​ក្នុង​

ថៃ​បន្ត​កសាង​រូប​បដិ​មា​យ៉ាង​ផ្គើន​​ ទោះ​បី​ភាគី​កម្ពុជា​សុំ​ផ្អាក​រង់​ចាំ​ថ្នាក់​​លើ​ដោះ​ស្រាយ​

Posted: 10 Jun 2012 12:19 AM PDT

រូប​បដិ​មា​ដែល​នៅ​តែ​បន្ត​កសាង​យ៉ាង​ផ្គើន
ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ តាម​ប្រភព​ព័ត៌​​មាន​ពី​លោក​វរ​សេនីយ៍​ឯក ​សំ ជិត ស្នងការ​នគរ​បាល​ខេត្ត​បន្ទាយ​មាន​ជ័យ ទទួល​​បន្ទុក​​ការងារ​ព្រំដែន​បាន​​ឱ្យ​កោះ​សន្តិ​​ភាព​ដឹង​នៅ​ព្រឹក​ថ្ងៃទី​៩ មិថុនា ២០១២ ​ថា ភាគីថៃ​នៅតែ​បន្ត​កសាង​រូប​បដិ​មា​​ រហូត​មក​ទល់​ពេល​នេះ​គេ​បាន​ធ្វើ​សកម្ម​ភាព​​លាប​ថ្នាំ​ជិត​រួច​រាល់​ជា​ស្ថាពរ​​ផង​ដែរ ​បើ​ទោះ​បី​ជា​រាល់​ការ​ប្រជុំ​ដោះស្រាយ​​គ្នា​ចំនួន​២​លើក​ដោយ​ភាគី​​កម្ពុជា​ស្នើ​សុំ​ឱ្យ​ភាគី​ថៃ​ផ្អាក​ធ្វើ​សកម្ម​ភាព​កសាង​រង់ចាំ​ថ្នាក់​លើ​

អាស្តា​ណា រដ្ឋ​ធានី​​​ថ្មី​របស់​​​ប្រទេស​​កាហ្សាក់​ស្ថាន​​

Posted: 10 Jun 2012 12:18 AM PDT

​រដ្ឋ​ធានី​​​ថ្មី​របស់​​​ប្រទេស​កា​ហ្សាក់​ស្ថាន ​ឈ្មោះ​​​អាស្តា​ណា ​(Astana) សម្បូរ​​អគារ​ទំនើប​​​ដែល​មាន​រូប​រាង​​​​ប្លែកៗ​ ជាហេតុ​ធ្វើ​​ឱ្យ​​​​ប្រជា​ជន​​​របស់​ប្រទេស​នេះ​​​​ដាក់​ឈ្មោះ​​​តាម​ការ​សម្គាល់​​​​ឃើញ​​របស់​ខ្លួន ​ដូច​យ៉ាង​​​​ប៉ម​ការិយា​ល័យ​​ពណ៌​លឿង​​​​ឆ្អិន​ឆ្អៅ គេ​នាំ​គ្នា​​​​​ហៅ​រត់មាត់​ថា ​«​​ផ្លែចេក» ។ បណ្តុំ​អគារ​​​​​សហ​លំនៅ​​ឋាន​​​គេ​ហៅ​ថា ​​«​ធុង​​​ស្រា​​ប្រាំ​ពីរ» ។ អគារ​ទី​ស្តី​ការក្រសួង​​​ដឹក​ជញ្ជូន​​​​គេ​ហៅ​

ទំនិញ​ឆ្លង​កាត់​កំពង់​ផែ​ស្វយ័ត​ភ្នំពេញ​កើន​ឡើង​ជាង​មុន​រយៈ​ពេល​៥​ខែ​​នេះ​

Posted: 10 Jun 2012 12:17 AM PDT

កុង​តឺន័រ​​ជា​ច្រើន​ឆ្លង​កាត់​កំពុង​ផែ​ស្វយ័ត​ភ្នំពេញ
ការ​ដឹក​ជញ្ជូន​ទំនិញ​ឆ្លងកាត់​កំពង់​ផែ​ស្វយ័ត​​ភ្នំពេញ​ក្នុង​រយៈ​ពេល​៥​ខែ​​ដំបូង​ឆ្នាំ​នេះ​បាន​កើន​ឡើង​​ជាង​១០​ភាគ​រយ ​បើ​ធៀប​នឹង​រយៈ​​ពេល​ដូច​គ្នា​​កាល​ពី​ឆ្នាំ​មុន ។ នេះ​បើ​តាម​​ស្ថិតិ​​ពី​កំពង់​ផែ​ស្វយ័ត​​ភ្នំពេញ​ដែល​កោះ​សន្តិ​ភាព​ទទួល​បាន​កាល​ពី​​ពេល​ថ្មីៗ ។ ​ប្រធាន​អគ្គ​នាយក​កំពង់​ផែ​ស្វយ័ត​​ភ្នំពេញ លោក​ហ៊ឺ បាវី បាន​ថ្លែង​​ថា ផលិត​ផល​វាយ​ន​ភណ្ឌ​​កាត់​ដេរ កសិ​កម្ម គ្រឿង​សំណង់ និង​​គ្រឿង​អេឡិច​ត្រូ​និក

ជិត​មួយ​ឆ្នាំ​​ហើយ​ដែល​​ករណី​គប់​គ្រាប់​បែក​ចូល​ផ្ទះ​លោក​ប្រធាន​មន្ទីរ​សង្គម​កិច្ច​ខេត្ត​មិន​ទាន់​ចាប់​ជនដៃ​ដល់​បាន​​

Posted: 10 Jun 2012 12:04 AM PDT

ទិដ្ឋភភាព​នៅ​កន្លែង​កើតហេតុ​ដែល​ត្រូវគេ​គប់​គ្រាប់​បែក​
ខេត្ត​កំពង់ឆ្នាំង ៖ ​ការ​ទន្ទឹង​រង់ចាំ​របស់​គ្រួសារ​ជន​រងគ្រោះ​លើការ​ចាប់​ជន​ជា​ឃាតករ​ដែល​បាន​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​ដៃ​​កាល​ពី​​វេលា​យប់​​ចុង​ខែ​កញ្ញា ២០១១ ​កន្លងទៅ​នោះ មក​ដល់​ពេល​នេះ​មាន​រយៈ​ពេល​​ជិត​មួយ​ឆ្នាំ​ហើយ ​គឺ​សមត្ថ​កិច្ច​នៅតែ​មិន​ទាន់​បក​ស្បែក​មុខ​ជន​ដៃ​ដល់​ និង​បក្ស​ពួក​បាននៅឡើយ ដែល​ធ្វើ​ឱ្យ​​គ្រួសារ​ជន​រងគ្រោះ​នៅតែ​​មាន​ការ​ព្រួយ​បារម្ភ​​ពី​សុវត្ថិ​ភាព​។

​និស្សិត​​ប្រុស​ម្នាក់​ខឹង​ម្តាយ​​ជិះ​​ម៉ូតូទៅ​លោត​ទឹក​​ពី​លើ​ស្ពាន​ជ្រោយ​ចង្វា​​​មួយ​ម៉ោង​ក្រោយ​​​មក ទើប​រក​សព​ឃើញ​​ (មានវីដេអូឃ្លីប)

Posted: 10 Jun 2012 12:03 AM PDT

ទិដ្ឋភាព​ឆោឡោ​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖​មាន​ករណី​ភ្ញាក់​ផ្អើល​ជា​ថ្មី​ទៀត ដោយ​សារ​និស្សិត​​ប្រុស​​ម្នាក់​អាយុ​២០​ឆ្នាំ ​រៀន​នៅ​សាកលវិទ្យា​ល័យ​ជាតិ​គ្រប់​គ្រង ស្នាក់​នៅ​ផ្ទះ​លេខ​៧ ភូមិ​ទួលគោក ​សង្កាត់​ទួលស​ង្កែ ​ខណ្ឌ​ឫស្សីកែវ ​​បាន​ជិះ​ម៉ូតូ​​មួយ​គ្រឿង​ម៉ាក​ស្គូពី​ ពណ៌​ស ​មក​ទុក​ចោ​ល​លើ​ស្ពាន​ជ្រោយ​ចង្វា​​រួច​លោត​ទឹក​សម្លាប់​ខ្លួន ​កាល​ពីវេលា​ម៉ោង​៨​​និង​៤០​នាទី​ព្រឹក​ថ្ងៃទី​១០ មិថុនា ២០១២ ។

លោក​ឧប​នាយក​រដ្ឋ​មន្ត្រី​ ហោ ណាំហុង ​នឹង​ធ្វើ​​សន្និសីទ​​កាសែត​ខ្លី​មួយ​​ មុន​ពេល​អញ្ជើញ​ទៅ​កាន់​សហរដ្ឋ​អាមេរិក

Posted: 10 Jun 2012 12:02 AM PDT

រាជ​ធានីភ្នំពេញ ៖ ​ មុនពេលអញ្ជើញ​ចាក​ចេញទៅកាន់សហរដ្ឋអាមេរិកនៅវេលាម៉ោង៦ល្ងាចថ្ងៃទី១០ មិថុនា នេះ លោក​ឧបនា​យក​រដ្ឋ​មន្រ្តីហោ ណាំហុង រដ្ឋមន្រ្តីការបរទេស និង​សហប្រតិបត្តិការអន្តរជាតិ និងជាប្រធាន​អា​ស៊ាននឹងធ្វើសន្និ​សីទកា​សែតខ្លី​មួយ​ជុំវិញដំណើរទស្សនកិច្ចផ្លូវការរបស់លោកនៅព្រលានយន្ត​ហោះអន្តរជាតិភ្នំពេញ ។ នេះបើយោង​តាម​លោកកុយ គួង អ្នក​

ចេញពី​ខួបកំណើត​មិត្តភក្តិ​​ជិះ​ម៉ូតូឡើង​លើ​ខឿន​ស្ថានីយ​ប្រេង​ឥន្ធនៈ​​តូតាល់​ដួល​បោក​ក្បាល​

Posted: 10 Jun 2012 12:01 AM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ ៖ ​ យុវជន​ឈ្មោះ​ណូរ៉ា ភេទប្រុស ​អាយុ​ជាង​២០​ឆ្នាំ ស្នាក់នៅម្តុំ​ផ្សារ​អូរ​ប្ញស្សី ខណ្ឌ៧មករា ​ចេញពី​ខួបកំណើត​​មិត្ត​ភក្តិ​​ជិះម៉ូតូ​ទៅ​​ឡើង​លើ​ខឿន​ចិញ្ចើម​​ផ្លូវ​ខាងលិច ​ស្ថានីយ​ប្រេង​ឥន្ធនៈ​តូតាល់ បណ្តាល​ឱ្យ​ដួល​បោក​ក្បាល​សន្លប់ស្តូក​ស្តឹង ​កាលពីវេលាម៉ោង​១១ ​និង​៤០​នាទីយប់​ថ្ងៃ​ទី៩ មិថុនា ​មុខ​ស្ថានីយ​​រថ​ភ្លើង​​តាមផ្លូវ​លេខ​១០៨ ក្នុងសង្កាត់​ស្រះចក ខណ្ឌដូន​

ម៉ូតូ និង​ម៉ូតូបើក​បុក​គ្នា​​របួស​​ពីរ​នាក់​ បណ្តាល​មកពី​​ជិះ​បញ្ច្រាស​ទិសគ្នា​

Posted: 09 Jun 2012 11:57 PM PDT

ទិដ្ឋភាព​ឆោឡោ​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​ម៉ូតូពីរគ្រឿង​បើក​​បញ្ច្រាស​ទិសគ្នា​​​បុក​គ្នា​​ពេញ​ទំហឹង បណ្តាល​ឱ្យ​​របួស​មនុស្ស​ពីរ​នាក់​ធ្ងន់​ធ្ងរ​ និងម៉ូតូ​​ទាំងពីរ​គ្រឿង​ខូច​ខាត​ទាំង​ស្រុង។ ​ហេតុការណ៍​​នេះ​បាន​កើត​ឡើង​​នៅ​ចំណុច​​​មុខភោជនីយ​ដ្ឋាន​​ចរិយា​ តាម​បណ្តោយ​​ផ្លូវ​ព្រះ​មុនី​វង្ស ​ក្នុង​សង្កាត់​​ផ្សារ​ដើម​ថ្កូវ ​ខណ្ឌ​​ចំការ​មន កាល​ពីវេលា​​ម៉ោង​​១​រំលង​​អធ្រាត្រ​​ឈានចូល​​ថ្ងៃ​​ទី​១០ ​មិថុនា ២០១២ ។

ប៉ាក់​​គី​​អាវ​​បាត់​​បង់​​ខ្សែ​​ក្រវាត់​​ស្ថា​ប័ន​​ WBO​បន្ទាប់​​ពី​​ចាញ់​​ធី​​ម៉ូ​​ធី ប្រ៊ែត​​លី​​​ដោយ​​ពិន្ទុ​

Posted: 09 Jun 2012 11:48 PM PDT

កីឡាករធី​​ម៉ូ​​ធី ប្រ៊ែត​​លី​​​ (ឆ្វេង) និង​កីឡាករប៉ាក់ គីអាវ
ម៉ា​នី ប៉ាក់​​គី​​​អាវ​​ដែល​​ធ្លាប់​​ប្រ​កួត​​ឈ្នះ​​៥៤​​លើក ចាញ់​ ២ ស្មើ​២​ ផ្តួល​​ដៃ​​គូ​ឱ្យសន្លប់​ចំនួន​៣៨​​លើក​បាន​បាត់​បង់​ខ្សែ​ក្រ​វាត់​ស្ថា​ប័ន WBO​ក្នុង​ប្រ​ភេទ​ទម្ងន់​ Welterweight​របស់​ខ្លួន​បន្ទាប់​ពី​ចាញ់កីឡាករ​អា​មេរិក​ធី​ម៉ូ​ធី ប្រ៊ែតលី​ដោយ​ពិន្ទុ​ដ៏​ចម្រូង​ចម្រាស់​មួយនៃ​ការ​ប្រ​កួត​ចំនួន​១២​ទឹក​នៅ​សង្វៀន​ MGM Grand Garden Arena​ក្រុង​ឡាស​វេ​ហ្គាស​រដ្ឋ​នេ​វ៉ា​ដា សហ​រដ្ឋ​អា​មេរិក​កាល​ពី​រាត្រី​

សម្ពោធ​សមិទ្ធផល​នានា​​ និងស្រោច​ព្រះ​សុគន្ធ​វារី ចៅ​អធិការ​វត្ត​ដំបូកខ្ពស់

Posted: 09 Jun 2012 11:31 PM PDT

អ្នកយកព័ត៌​មាន​កោះ​សន្តិភាព​ទទួលគ្រឿង​ឥស្សរិយយស​ពី​លោក​នាយ​ឧត្តម​សេនីយ៍ហ៊ីង ប៊ុនហៀង
រាជ​ធានីភ្នំពេញ ៖ ​ ព្រឹក​ថ្ងៃទី​៩ មិថុនា ​២០១២ ​​លោក​នាយឧត្តម​សេនីយ៍​ផ្កាយ​មាស៤ ​កិត្តិបណ្ឌិត​ហ៊ីង ប៊ុនហៀង អគ្គ​មេ​បញ្ជា​ការ​កង​​យោធពល​​ខេមរភូមិន្ទ និង​ជា​មេបញ្ជា​ការ​កង​អង្គរក្ស​សម្តេច​តេជោ ហ៊ុន សែន ​បាន​អញ្ជើញ​​​​ជា​អធិបតី​ក្នុង​ពិធី​សម្ពោធ​សមិទ្ធ​ផល​នានា ​និងស្រោច​ព្រះ​សុគន្ធវារីព្រះ​ចៅអធិការ​​វត្ត​ដំបូក​ខ្ពស់ រួមទាំងបំពាក់​គ្រឿង​ឥស្សរិយស​ជូន​ដល់​មន្ត្រី​រាជ​ការ និង

ពង្រឹង​​​​សន្តិសុខ​​​​នៅភូមា​​​ក្រោយ​​​​ការ​ប៉ះ​​​ទង្គិច​គ្នា​​​ខាង​សាសនា​

Posted: 09 Jun 2012 10:46 PM PDT

ប៉ូលិស​​​​ភូមា​ដាក់​​ពង្រាយ​​នៅតំបន់​​មានការ​​​ប៉ះ​ទង្គិច​គ្នា​
អាជ្ញាធរ​​​ភូមា​​កាលពី​​​​ថ្ងៃទី​​​៩​មិថុនា​​បាន​ពង្រឹង​​​សន្តិសុខ​​ក្នុងរដ្ឋ​រ៉ាឃីន​ ​ភាគ​​ខាង​លិច​​​ប្រទេស​បន្ទាប់​ពី​ការ​​​ប៉ះ​ទង្គិចគ្នា​​​​​ខាងសាសនា​​​​ដ៏សាហាវ​​​រវាង​​​សហគមន៍​​អ៊ិស្លាម​​រ៉ូហ៊ីនហ្ស៊ីយ៉ា និង​សហ​គមន៍​​​​ពុទ្ធសាសនា​​ដែល​​បណ្តាល​ឱ្យ​​​មនុស្ស​​ស្លាប់​៧​នាក់​មក ។ ​បណ្តា​​​អ្នក​ទទួល​​​ខុស​ត្រូវ​​​ជាន់​ខ្ពស់​​​​​របស់​​​រដ្ឋា​ភិបាល​ក្នុង​​នោះ​​មាន​រដ្ឋ​មន្ត្រី​ការពារ​​ប្រទេស ឧត្តម​​សេនីយ៍​​ហាស់​ឡា មីន ​​ផង​បាន​ទៅ​កាន់​​

ប៉ូលិស​​​​4នាក់ស្លាប់​ក្នុង​​​​ការ​បាញ់​​​​ប្រហារ​​​មួយ​​​​នៅ​​​​ប៉ាគី​ស្ថាន​

Posted: 09 Jun 2012 10:10 PM PDT

ទិដ្ឋភាព​កន្លែង​​​បាញ់​​​ប្រហារ
ទូរទស្សន៍​​​ក្នុង​ស្រុក​ DAWN ​រាយ​ការណ៍​​​​ថា ប៉ូលិស​​យ៉ាង​​តិច​៤នាក់​​ស្លាប់​​និង​​ម្នាក់​​ទៀត​​​​ត្រូវ​​​​​របួស​​ក្នុង​ការ​​បាញ់​ប្រហារ​​​​មួយ​​កាលពី​​ថ្ងៃទី​​​៩​​មិថុនា​​​​ដោយ​ពួក​ជន​​ប្រដាប់​អាវុធ​​​​​ពុំ​​ស្គាល់​​​មុខ​ក្នុង​​​ទីក្រុង​​​កេតា​​​ភាគ​និរតី​​​​ប៉ាគីស្ថាន​ ។​​​​​យោងតាម​​​ទូរទស្សន៍​​ DAWN​ថា​ ​ឧប្បត្តិ​ហេតុ​​​នេះ​​កើត​មាន​​នាវេលា​ម៉ោង​​​៩​និង​​​៣០​នាទី​​ម៉ោង​ក្នុង​ស្រុក​​ពេល​អ្នក​បើក​​ម៉ូតូ​​មិនស្គាល់​​​មុខ២​នាក់​​​បាញ់​ប្រហារ​​​លើ​​ពួក​ប៉ូលិស​​

នារី​​ម្នាក់​ត្រូវ​ជន​មិនស្គាល់​មុខ​រឹតក​សម្លាប់​​ក្នុង​ផ្ទះ​សំណាក់​លីហ៊រ

Posted: 09 Jun 2012 09:14 PM PDT

ទិដ្ឋ្​ភាព​កន្ឡែងកើតហេតុ
រាជ​​ធានី​ភ្នំពេញ ៖ ​ នគរ​បាល​​ជំនាញ​បាន​​និយាយ​ថា ស្រ្តី​​ម្នាក់​ត្រូវ​បាន​ជន​មិន​ស្គាល់​​មុខ​រឹតក​សម្លាប់ក្នុងបន្ទប់លេខ២១៦ជាន់ទី២​នៃផ្ទះសំណាក់លីហ៊រដែលមានទីតាំងលេខ១៦-​១៨ ផ្លូវលេខ៦៣ ភូមិទី១ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ ហើយ​ត្រូវ​បាន​គេ​ប្រទះឃើញ​កាលពីវេលាម៉ោង៤ និង៣០នាទីរសៀលថ្ងៃទី៩ មិថុនា​ ២០១២បន្ទាប់ពីមានក្លិនស្អុយ ។ នេះ​ជាករណី​ឃាត​កម្ម​

​ម៉ូតូពីរ​គ្រឿង​​បុក​គ្នា​ពេញទំហឹង បណ្តាល​ឱ្យ​​បែក​កង់​​ចេញពោះ​វៀន​

Posted: 09 Jun 2012 09:05 PM PDT

ទិដ្ឋភាព​ឆោឡោ​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​ម៉ូតូ​ស្តេប​ ពណ៌​ផ្កា​ឈូក និង​ម៉ូតូ​សេ​១២៥ ​ស៊េរី​២០១២ ​ពណ៌​ខ្មៅ បុក​គ្នា​ពេញទំហឹង បណ្តាល​ឱ្យ​​ម៉ូតូស្តេប​ផ្ទុះកង់​ចេញ​ពោះ​វៀន​មក​ក្រៅ ​តែអ្នក​ជិះ​ម៉ូតូ​រងរបួស​ស្រាល។ ​គ្រោះថ្នាក់​នេះ​បានកើតឡើងកាលពី​វេលាម៉ោង​ជាង១២រំលង​អធ្រាត្រ​​​ឈាន​ចូល​ថ្ងៃទី​៩ មិថុនា ​ចំណុច​មុខ​ផែ​ថ្ម តាម​មហាវិថី​​ព្រះ​ស៊ីសុវត្ថិ ស្ថិត​​ក្នុងសង្កាត់​ស្រះ​ចក ខណ្ឌ​ដូនពេញ ។

ស្គូពី​បើក​បរ​ដោយ​នារី​ជន​ជាតិ​វៀត​ណាម​​កំពុងឆ្លង​ផ្លូវ​បុកគ្នា​ជាមួយ​​ម៉ូតូ​សង់កូរ៉េ​របួស​ធ្ងន់​៣នាក់

Posted: 09 Jun 2012 09:05 PM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​ម៉ូតូ​ស្គូពី​​ ពណ៌​ស ​បើក​បរ​ដោយ​នារី​​ជិះគ្នា​៣​នាក់ ប្រុស២​នាក់ ​​​ជា​ជន​ជាតិ​វៀតណាម ​បុកគ្នាជាមួយ​​ម៉ូតូ​សង់​កូរ៉េ ពណ៌​ក្រហម ​ជិះគ្នា​៣​នាក់ ប្រុស​២នាក់ ​​ស្រី​ម្នាក់ ​ខណៈ​​ពេលម៉ូតូ​ស្គូពី​​បើក​ឆ្លង​កាត់ផ្លូវ បណ្តាលឱ្យ​​របួសធ្ងន់៣​នាក់ ស្រាល​៣នាក់ ។ គ្រោះ​ថ្នាក់នេះ​កើតឡើង​​​កាលពីវេលាម៉ោង​៨ ​និង​៤៥​នាទី​​យប់​ថ្ងៃ​ទី​៩ មិថុនា លើ​កំណាត់​​ផ្លូវ​ជាតិ​លេខ៥ ត្រង់​ចំណុច

​ប៉ូលិស​ខណ្ឌ​​មាន​ជ័យ ​ស្រវឹង​ស្រា​បើក​ឡាន​បុករបាំងចែក​​ផ្លូវ ហើយ​​ដក​កាំភ្លើង​​កំញើញ​​គេ​ឯង

Posted: 09 Jun 2012 08:52 PM PDT

សមត្ថកិច្ច​កំពុង​ធ្វើ​អន្តរាគមន៍​នៅ​កន្លែង​កើត​ហេតុ​
រាជធានីភ្នំពេញ ៖ ​មន្ត្រី​នគរបាល​​ថ្មី​ថ្មោង​​មួយ​រូប​ដែល​ទើប​នឹង​ចូល​បម្រើ​ការងារ​នៅ​អង្គ​ភាព​អធិការ​ដ្ឋាន​នគរបាល​​ខណ្ឌ​មានជ័យ ​ត្រូវ​បាន​សមត្ថ​កិច្ច​​នគរបាល​ខណ្ឌ​ចំការ​មន និង​កម្លាំង​កង​រាជ​អាវុធ​ហត្ថ​ខណ្ឌ​ចំការ​មន អះអាង​ថា ​ទើបចេញ​ពី​ផឹក​ស៊ី​ស្រវឹង​ជោ​កខ្លួន​​បើក​ឡាន​បុក​​របាំង​ថ្ម​ចែក​ទ្រូង​ផ្លូវ​​​នៅ​មុខ​​​ច្រក​ចូល​​សាកល​វិទ្យា​ល័យ​​ភូមិន្ទ​​នីតិ​សាស្ត្រ និង​វិទ្យា​សាស្ត្រ​សេដ្ឋ​កិច្ច ស្ថិត​នៅ​​ក្នុង​សង្កាត់​ទន្លេ​បាសាក់​ ​ខណ្ឌ​ចំការ​មន ​កាល​ពីវេលា​ម៉ោង​១២​និង​

កីឡា​ករ​អង់​គ្លេស​លី វេស​វូដ​ឈ្នះ​ជើង​ឯក​ប្រកួត​វាយ​កូន​ហ្គោល​នៅ​ស៊ុយ​អែត

Posted: 09 Jun 2012 08:52 PM PDT

កីឡាករ​អង់​គ្លេស​លី វេស​វូដ
លី ​វេស​​វូដ​​បាន​​ក្លាយ​​ជា​​ម្ចាស់​​ពាន​​ជើង​​ឯក​​កម្ម​វិធី​ Nordea Scandinavian Masters ដែល​មាន​ទឹក​ប្រាក់​រង្វាន់​សរុប​១លាន​និង​៥​សែន​ដុល្លារ​អា​មេរិក​ជាលើក​ទី​៣​ក្រោយ​ពី​ធ្វើ​បាន​ពិន្ទុ​៣​អា​ន់​ឌ័រ ប៉ា​ ៧៩​បន្ថែម​ទៀត​ក្នុង​ជុំ​ផ្តាច់​ព្រ័ត្រ​កាល​ពី​ថ្ងៃ​សៅរ៍​​ទី​៩មិថុ​នា​​នៅ​ទី​ក្រុង ​Stockholm​​​​ប្រ​ទេសស៊ុយ​អែត​​​ ។​

វីវ៉ា​ជិះ​លឿន​​ចាប់​ហ្វ្រាំង​មិន​ទាន់​បុក​វ៉េវ​អាល​់ហ្វា​បើក​​ឆ្លង​ផ្លូវ​របួស​ធ្ងន់​​ម្នាក់​

Posted: 09 Jun 2012 08:40 PM PDT

ទិដ្ឋភាព​ឆោឡោ​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​ម៉ូតូវ៉េវ​អាល់​ហ្វា​ ពណ៌​ខៀវ ​បើក​ឆ្លង​ផ្លូវ​​ត្រូវ​ម៉ូតូ​​វីវ៉ា ពណ៌ខ្មៅ ​បើក​លឿន​ជាន់​ហ្វ្រាំង​​មិន​ទាន់​ជ្រុល​​ទៅ​បុក​ដួល​បែក​ក្បាល​​របួស​ធ្ងន់ កាលពីវេលា​ម៉ោង​​៧​និង​៣០​នាទី​យប់​ថ្ងៃទី​៨ មិថុនា ​តាម​ផ្លូវ​លេខ​២០០៤ ​ចំណុច​មុខភោជនីយដ្ឋាន​​ទីក្រុង​អង្គរ ស្ថិត​ក្នុង​ភូមិ​ត្រពាំង​ល្វា ​សង្កាត់​កាកាប ខណ្ឌ​ពោធិ៍​សែន​ជ័យ។

បាឡែន​ស្រវឹង​ជោក​ជាំ​​​រេ​ចង្កូត​ទៅ​បុក​រះ​ឡិចស៊ីស RX300 រហូត​​ដាច់​កង់​ក្រោយ​

Posted: 09 Jun 2012 08:37 PM PDT

ទិដ្ឋភាព​នៅ​កន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ ​រថយន្ត​បាឡែន​​ពណ៌ស្ករ បើក​បរ​ក្នុង​សភាព​ស្រវឹង​ជោក​ជាំ​​រេ​ចង្កូត​ទៅ​បុក​​រះ​ចំហៀង​ខាងឆ្វេង​រថយន្ត​ឡិចស៊ីស RX300 ​ពណ៌​ខ្មៅ ​ជិះ​២​នាក់​ប្តី​ប្រពន្ធ​​ បណ្តាល​ឱ្យ​រថយន្ត​ឡ​ិចស៊ីស​​ដាច់​កង់​ក្រោយ រួច​រថយន្ត​បាឡែន​​ព្យាយាម​​បើក​រត់​​គេចតែត្រូវ​សមត្ថ​កិច្ច​ដេញ​តាម​ក្របួច​បាន ។ គ្រោះថ្នាក់​​នេះ​កើតឡើង​កាល​ពី​វេលា​​ម៉ោង​១០​និង​៥​នាទី​យប់​ថ្ងៃទី​៩ មិថុនា ​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​១ ស្ថិត​ក្នុង​​ភូមិ​បឹង​ឈូក សង្កាត់​​និរោធ ​ខណ្ឌ​

អ្នក​​ដំណើរ​​​១៤​នាក់​​​នៃឧទ្ធម្ភាគ​ចក្រ​​​​បាត់​​ដាន​​នៅ​​ប៉េរូ​​​រក​ឃើញ​​​​ស្លាប់​​​ទាំងអស់​

Posted: 09 Jun 2012 08:33 PM PDT

រដ្ឋអាជ្ញា​ខេត្តURCOS  ក្នុង​​​តំបន់​​​​គូស្កូ  ភាគ​អាគ្នេយ៍​​​​ប៉េរូ​​​ដក​ស្រង់​​សំដី​​​​ដោយ​​ទូរទស្សន៍​ CANAL-N ​ថ្លែង​​​ថា សាកសពអ្នក​ដំណើរ​១៤​នាក់​​​ក្នុង​នោះ​​​មាន​ជន​​បរទេស​​​​១១​នាក់​ដែល​​​​ជិះ​ក្នុងឧទ្ធម្ភាគ​ចក្រ​​​​ឯកជន​មួយ​គ្រឿង​​​​បាត់​ដាន​​​​កាលពី​​ថ្ងៃទី​​​៦​មិថុនា​​​​កន្លងមក​​​​នេះ​​ត្រូវ​​​​បាន​​ប៉ូលិស​​​រកឃើញ​​កាលពី​ថ្ងៃទី​​៩​មិថុនា​​ ។​
រដ្ឋអាជ្ញា​ខេត្តURCOS ក្នុង​​​តំបន់​​​​គូស្កូ ភាគ​អាគ្នេយ៍​​​​ប៉េរូ​​​ដក​ស្រង់​​សំដី​​​​ដោយ​​ទូរទស្សន៍​ CANAL-N ​ថ្លែង​​​ថា សាកសពអ្នក​ដំណើរ​១៤​នាក់​​​ក្នុង​នោះ​​​មាន​ជន​​បរទេស​​​​១១​នាក់​ដែល​​​​ជិះ​ក្នុងឧទ្ធម្ភាគ​ចក្រ​​​​ឯកជន​មួយ​គ្រឿង​​​​បាត់​ដាន​​​​កាលពី​​ថ្ងៃទី​​​៦​មិថុនា​​​​កន្លងមក​​​​នេះ​​ត្រូវ​​​​បាន​​ប៉ូលិស​​​រកឃើញ​​កាលពី​ថ្ងៃទី​​៩​មិថុនា​​ ។​

យាន​​​អវកាស​​​ចិន​​ SHENZHOU-9នឹង​​ចាញ់​​​​​​បង្ហោះ​​​​ពាក់​​កណ្តាល​​​ខែ​មិថុនា​

Posted: 09 Jun 2012 08:31 PM PDT

 យាន​អវកាស​​​​ SHENZHOU-9  នៅទីតាំង​បាញ់​​បង្ហោះ​​​
អ្នក​នាំពាក្យ​ម្នាក់​​របស់​​កម្ម​វិធី​​​​អវកាស​មាន​មនុស្សជិះ​​ចិនរាយការណ៍​​​កាលពី​ថ្ងៃទី​៩​មិថុនា​​​ថា ​ចិន​នឹង​បាញ់​​បង្ហោះ​​យាន​អវកាស​​​មាន​មនុស្ស​ជិះ SHENZHOU-9 ​នា​​​​​ពាក់​​​​កណ្តាល​ខែមិថុនា​​​​នេះ​​ដើម្បី​អនុវត្ត​​​ជា​​លើក​​ដំបូង​​​​​​នូវ​ការ​ភ្ជាប់​​​យាន​អវកាស​​​មាន​​​​​​មនុស្ស​​ជិះ​នេះ​ជា​មួយ​ស្ថានីយ​សាក​ល្បង​​ TIANGONG -1 ដែល​​​បច្ចុប្បន្ន​​​​​​កំពុង​​​តែស្ថិត​​​លើ​​តារា​វិថី​ ។​

កម្ពុជា​ទទួល​​បាន​ភ្ញៀវ​ទេសចរ​​​អន្តរ​ជាតិ​​​​​​​4ខែ​ដើម​ឆ្នាំ​​​​​2012 ចំនួន​​1.272.514នាក់​

Posted: 09 Jun 2012 08:15 PM PDT

ទិដ្ឋ​ភា​ព​ក្នុងពិធីចាក់​បញ្ចាំង​​​វគ្គ​បញ្ចប់​​​នៃ​កម្ម​វិធី​​​​កម្សាន្ត​​​ ​​Koh Lanta និង​​កា​​រ​ចែក​លិខិត​​​​បញ្ជាក់​​ការ​ងារ
រាជ​ធានី​ភ្នំពេញ​​​​​​​​​​​​​ ៖ ​នៅ​ក្នុង​​​ពិធី​​ចាក់​បញ្ចាំង​​​វគ្គ​បញ្ចប់​​​នៃ​កម្ម​វិធី​​​​កម្សាន្ត​​​ ​​Koh Lanta និង​​កា​​រ​ចែក​លិខិត​​​​បញ្ជាក់​​ការ​ងារ​​​​ដល់​អ្នក​​​បច្ចេកទេស​​​ខ្មែរ​​​របស់​​ផលិត​​កម្ម​ Adventure Line Production ​នៃ​ប្រទេស​​​បារាំង​​​ កាល​ពី​​​​រាត្រី​ថ្ងៃ​​ទី​​​៧ មិថុនា ​​នៅ​រោង​ភាព​យន្ត​​​​​នៃ​មជ្ឈ​មណ្ឌល​​​​​វប្បធម៌​​​បារាំង​ ​លោក​ថោង ខុន រដ្ឋ​មន្ត្រី​​​​ក្រសួង​​​​​ទេស​ចរណ៍​​ ​បាន​មាន​ប្រ​សាសន៍​​ថា លោក​​សូម​​​​ថ្លែង​អំណរ​គុណ​​​​​​

ស្រវឹង​​ធ្លាក់​ភ្នែក​​បើក​ម៉ូតូ​​ឌ្រីម​ទៅ​បុក​ម៉ូតូ​ Novoពី​ក្រោយ​​របួស​ខ្លួន​​ឯង

Posted: 09 Jun 2012 08:11 PM PDT

ម្ចាស់​ម៉ូតូ​ត្រូវ​បាន​របួស​ដៃ
រាជ​ធានីភ្នំពេញ ៖ ​ យុវជន​​ស្រវឹង​​ជោក​ជាំ​ម្នាក់​​បើក​ម៉ូតូ​​ឌ្រីម​សេ​១២៥ ពណ៌​ខ្មៅ ​​ស៊េរី​២០១០​ក្នុង​ល្បឿន​លឿន ​ហើយ​ព្យាយាម​​បើក​វ៉ា​ម៉ូតូ​មួយគ្រឿង​​​​នៅ​​ពី​មុខ​​ ក៏​ជ្រុល​ទៅបុក​ម៉ូតូ NOVO ​ពណ៌​ខ្មៅ មួយ​គ្រឿង​​ទៀត ​បើកបរ​ដោយ​បុរសម្នាក់​ ចំពី​ក្រោយ​ពេញ​ទំហឹង​​ តែ​មិនបណ្តាល​ឱ្យ​​​អ្នក​​បើក​ម៉ូតូ​ NOVO​រង​របួស​​ បែរ​ជា​មក​របួស​ខ្លួន​ឯង​ទៅ​វិញ ។ ហេតុ​ការណ៍​គ្រោះថ្នាក់​ចរា​ចរណ៍នេះ

រថយន្ត​កាមរី​​ឆ្លាម​បើក​ឆ្លង​ថ្នល់​ទៅបុក​ម៉ូតូ​​រ៉ឺម៉ក​ដឹកធ្យូង

Posted: 09 Jun 2012 08:09 PM PDT

ទិដ្ឋភាព​កន្លែងកើតហេតុ
រាជ​ធានីភ្នំពេញ ៖ ​ ​រថយន្តកាមរី​ឆ្លាម​​ពណ៌​ស្ករ បើក​បរ​ដោយ​បុរស​ម្នាក់​ ក្នុង​ល្បឿន​លឿន​​​ ហើយ​ឆ្លង​ថ្នល់ ក៏​ជ្រុល​ចង្កូត​ទៅបុក​ម៉ូតូ​​រ៉ឺម៉ក ​ដឹកធ្យូង​​មួយគ្រឿង ​ចំពី​មុខ​ពេញ​​ទំហឹង​បណ្តាល​ឱ្យ​​រថយន្ត​កាមរី​​ឆ្លាម​ខូច​ខាត​មួយ​កំណាត់​មុខ តែ​សំណាង​ល្អ គ្មាន​នរណា​​ម្នាក់​រង​របួស​ធ្ងន់ ។

ម៉ូតូវីវ៉ា​បុកគ្នា​ជា​មួយ​ម៉ូតូ​​សង់​កូរ៉េ​បើក​បញ្ច្រាស​ផ្លូវ​

Posted: 09 Jun 2012 07:59 PM PDT

សមត្ថកិច្ច​កំពុង​ធ្វើ​អន្តរាគមន៍​នៅ​កន្លែង​កើត​ហេតុ​
រាជធានីភ្នំពេញ ៖ ​ម៉ូតូវីវ៉ា​ពណ៌​ខ្មៅ ​មួយ​គ្រឿង​ជិះ​គ្នា​២​នាក់​​បើក​យ៉ាង​លឿន​ ហើយ​ក៏​ជ្រុល​ទៅ​​បុក​ម៉ូតូ​សង់​កូរ៉េ ពណ៌​​ក្រហម​មួយ​គ្រឿងបើក​បរ​ដោយ​បុរស​ម្នាក់​ដែល​បើក​បញ្ច្រាស​ផ្លូវ​ចំពី​មុខ​​ពេញ​ទំហឹងបណ្តាល​ឱ្យ​ដួល​រង​របួស​រលាត់​ដៃ​ជើង​ តែ​សំណាង​ល្អ​គ្មាន​​អ្នក​រង​របួស​ធ្ងន់​។ ហេតុការណ៍​គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៩​និង​៤០​នាទី​យប់​ថ្ងៃទី​៩ មិថុនា ២០១២ ​តាម​បណ្តោយ​ផ្លូវ​លេខ​២៧១ ​សង្កាត់​ទឹក

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!