Koh Santipheap Daily

Koh Santipheap Daily


​កម្ម​ករ​រោង​ចក្រ​​ស្បែក​ជើង​សាន់​វែល​ស៊ូ​ជាង​១​ពាន់​នាក់​ធ្វើ​កូដ​កម្ម​ទាម​ទារ​លក្ខខណ្ឌ​ការ​ងារ​១០​ចំណុច​

Posted: 15 Jun 2012 01:04 AM PDT

កម្ម​ករ​រោង​ចក្រ​ស្បែក​ជើង​ជា​ច្រើន​នាំគ្នា​ធ្វើ​បាតុ​កម្ម​​នៅខាង​មុខ​រោងចក្រ
រាជធានីភ្នំពេញ ៖ ​កម្ម​ករ កម្ម​ការិនី​រោង​ចក្រ​ស្បែក​ជើង​យីហោ​សាន់វែលស៊ូ ជាង​១​ពាន់​នាក់​បាន​ប្រមូល​ផ្តុំ​​គ្នា​ធ្វើ​កូដ​កម្ម​​​នៅ​ខាងមុខ​រោង​ចក្រ​ទាមទារ​ឱ្យ​ថៅកែ​ជួយ​ដោះស្រាយ​នូវ​លក្ខ​ខណ្ឌ​​ការងារ​ចំនួន​១០​ចំណុច ។ ​កូដ​កម្ម​នេះ​បាន​កើតឡើង​កាលពី​​ព្រឹក​​ថ្ងៃទី​១៥ មិថុនា ២០១២ ​នៅ​ខាងមុខ​រោង​ចក្រ​ដែល​​មា​នទីតាំង​ស្ថិតនៅ​តាម​បណ្តោយ​ផ្លូវ​​ចោមចៅ​ ភូមិ​​ត្រពាំងថ្លឹង ​សង្កាត់​ចោមចៅ ​ខណ្ឌ​ពោធិ៍​សែន​ជ័យ ​​។

អូស្ត្រា​លី​ប្រកាស​ពី​តំបន់​អភិរក្ស​ផ្នែក​សមុទ្រ​ដ៏ធំបំផុតនៅ​លើ​ពិភពលោក​

Posted: 15 Jun 2012 01:04 AM PDT

អូស្ត្រា​លី​ប្រកាស​ពី​តំបន់​អភិរក្ស​ផ្នែក​សមុទ្រ​ដ៏ធំបំផុតនៅ​លើ​ពិភពលោក​
អូស្ត្រាលី​បាន​ប្រកាស​ផែន​ការ​ បង្កើត​តំបន់​អភិរក្សក្នុ​សមុទ្រ​ដ៏ធំបំផុត​នៅ​លើ​ពិភព​លោក​ ដើម្បី​គ្រប់​គ្រង​សត្វ​ ដោយ​ការ​កំណត់​កន្លែង​នេសាទ និង​ស្រាវ​ជ្រាវ​រក​ប្រេង​ និង​ឧស្ម័ន​ធម្ម ជាតិ​នៅ​ខាង​ក្រៅ​ឆ្នេរសមុទ្រ ។តំបន់​អភិរក្ស​ថ្មីនេះ ​លាត​សន្ធឹង​លើ​ក្រឡា​ផ្ទៃ​សរុប​ ៣.១០០.០០០គីឡូម៉ែត្រ​ក្រឡា ឬ​ប្រ​ហែល​១ភាគ៣​នៃ​ដែន​ទឹក​ប្រទេស​អូស្ត្រាលី ។

​នារី​វ័យ​ក្មេង​​តូចចិត្ត​​ជំងឺ​​ប្រចាំ​​កាយ​គិត​ខ្លី​ផឹក​ថ្នាំ​ពុល​សម្លាប់​​ខ្លួន​

Posted: 15 Jun 2012 01:01 AM PDT

នារី​វ័យ​ក្មេង​​​តូច​ចិត្ត​ផឹក​​ពុល​សម្លាប់ខ្លួន​
ខេត្ត​ស្វាយរៀង ៖ ​នារីវ័យ​ក្មេង​ម្នាក់​កំព្រា​ឪពុក​ម្តាយ​រស់​នៅ​ម្នាក់​ឯង​ ហើយ​មាន​​ជំងឺ​ប្រចាំ​​កាយ​​មួយ​ថ្ងៃ​កាត់​មួយថ្ងៃ​កោ​ធ្វើ​ឱ្យនាង​​ធុញ​ថប់​នឹងជីវិត​ក៏​គិត​ខ្លី​​យក​ថ្នាំ​ពុល​បាញ់​​សម្លាប់​​សត្វ​ល្អិត​​ផឹក​សម្លាប់ខ្លួន​ កាលពី​វេលា​ម៉ោង​ប្រមាណ​ជា​៤​ទៀប​ភ្លឺ​​ថ្ងៃទី​១៥ មិថុនា ២០១២ ស្ថិត​ក្នុង​ភូមិ​​ព្រៃ​ដំឡូង ​ឃុំពោធិ​រាជ្យ ស្រុក​ស្វាយ​ជ្រំ ។ នារី​គិត​​ខ្លី​​នេះ​ឈ្មោះ​ខាត់ ស៊ីណា អាយុ​២៥ឆ្នាំ ជា​កូ​ន​កំព្រា​​ឪពុក​ម្តាយ​​ស្លាប់​ចោល​តាំងពី​គេ​នៅតូចៗ​​នាងមាន​បង​ប្អូន​ស្រី ២​នាក់ ប្អូន​ស្រី​ឈ្មោះ​​ខាត់ សំណា អាយុ​

រថយន្តដឹក​សំពីង​សំពោង​នៅតែមាន​ព្រោះ​មន្ត្រី​ប៉ូលិស​បាន​ត្រឹម​តែផាក​ពិន័យ

Posted: 15 Jun 2012 01:00 AM PDT

ទិដ្ឋ​ភាព​ការ​ដឹក​សំពីង​សំពោង
ខេត្តកំពង់ឆ្នាំង ៖ រថយន្តដែលធ្វើ​ចរា​ចរណ៍​នៅ​តាម​ដង​ផ្លូវ​ជាតិលេខ​៥​ នៅ​តែបន្ត​ដឹក​សំពីង​សំពោង​ដដែល ​បើ​ទុក​ណា​មន្ត្រី​ប៉ូលិស​ការិ​យា​ល័យ​ចរា​ចរណ៍​ផ្លូវ​គោក​នៃស្នងការ​នគរ​បាល​ខេត្ត​​ហាក់​បាន​​ប្រឹង​ប្រែង​​តែមួយ​ចម្អិន​កំពឹស​ តាម​ការ​ណែ​នាំ​និង​ផែន​ការណ៍​របស់​​អគ្គស្នងការ​នគរបាល​ជាតិ​ ទើប​រថ​យន្ត​​ដ​ឹកសំពីង​សំពោង​ទាំង​​នោះ​​នៅតែ​មាន​ធ្វើចរាចរណ៍​ជាដដែល ម៉្យាង​​ទៀត

សោក​នាដ​កម្ម​គ្រោះថ្នាក់​ចរាចរណ៍​២​ថ្ងៃ​ស្លាប់​៣​នាក់ របួស​ធ្ងន់​៥​នាក់ នៅ​ស្រុក​មង្គល​បុរី

Posted: 15 Jun 2012 12:56 AM PDT

ទិដ្ឋ​ភាព​គ្រោះថ្នាក់​ចរាចរណ៍​នៅកន្លែងកើតហេតុ​
ខេត្ត​បន្ទាយ​មាន​ជ័យ ៖ ​លោក​​វរ​សេនីយ៍​ត្រី​ យ៉ត សុផល អធិ​ការ​នគរបាល​ស្រុក​មង្គល​បុរី ​បានឱ្យ​ដឹង​ថា នៅ​ថ្ងៃ​​តែ​មួយ​គឺ​ថ្ងៃទី​១២ មិថុនា ២០១២ ​តែ​ជាង​១ម៉ោង​ប៉ុណ្ណោះ ​មាន​គ្រោះ​ថ្នាក់​ចរាចរណ៍ចំនួន​២​​ករណី​ដោយ​ឡែក​ពីគ្នា​ បណ្តាល​ឱ្យ​​មនុស្ស​ម្នាក់​បានស្លាប់​បាត់​បង់​ជីវិត​ភ្លាមៗ​​នៅនឹង​កន្លែង​កើត​ហេតុ​ និង​ម្នាក់​រងរបួស​បាក់​​ស្មង​ជើង​ស្តាំ ។ ​

បង្កង​សមុទ្រ​​​ឬបង្កង​​នាគ​រាជពណ៌​​ផ្ទៃ​មេឃ​ជាពូជដ៏កម្រ​​លើ​លោក​

Posted: 15 Jun 2012 12:53 AM PDT

បង្ក​ងពណ៌ផ្ទៃមេឃ
លោក​​​​ចបប៊ី​​ស្តុតដាដ កាពី​ទែន​នាវានេសាទ​​បង្កង​សមុទ្រ​​ឬ​បង្កង​​នាគ​រាជ​​ជំនាន់​ទី២ បាន​ចាប់​បង្កង​សមុទ្រ​​ពណ៌​ផ្ទៃ​មេឃដ៏​កម្រ​នៅ​ខាង​ក្រៅ​​ឆ្នេរ​«​ណូវា ស្កូ​ធៀ»​ ​ប្រទេសកាណា​ដា ។ បង្កង​​ខាងលើ​​ជា​ប្រភេទ​បង្កងដែល​​ឪពុក​របស់​គាត់​ធ្លាប់​​ប្រទះឃើញ​ជា​លើក​ដំបូង​ក្នុងអំឡុង​ពេល​មាន​អាជីព​​ជា​អ្នក​នេសាទអស់​រយៈពេល​​ជាង​ពាក់​កណ្តាល​សតវត្ស ។

ចុះ​ផ្សព្វ​ផ្សាយ​​ទប់​ស្កាត់​​ការ​ប្រើ​ប្រាស់​គ្រឿងញៀន ​​ការជួញ​ដូរមនុស្ស និង​បញ្ហា​ក្មេង​ទំនើង​

Posted: 15 Jun 2012 12:53 AM PDT

ទិដ្ឋភាព​នៃ​ការ​ចុះ​ផ្សព្វផ្សាយ​ទប់​ស្កាត់​​ប្រើ​ប្រាស់​គ្រឿង ​ការ​ជួញ​មនុស្ស និង​ក្មេង​ទំនើង
ខេត្ត​ស្វាយរៀង ៖ ​ការ​ជួញ​ដូរ​មនុស្ស​ ការ​ប្រើប្រាស់​គ្រឿងញៀន​ និង​បញ្ហា​​ក្មេង​ទំនើង​​​ត្រូវបាន​សមត្ថ​កិច្ច​ខេត្ត​ចុះ​ធ្វើ​ការ​អប់រំ និង​ផ្សព្វផ្សាយ​ដល់​សិស្សា​នុ​សិស្ស​វិទ្យា​ល័យ​ស្វាយ​រៀង​ប្រមាណ​ជាង​១.០០០​នាក់​ ​កាល​ពី​វេលា​ម៉ោង​​៧​ព្រឹក​ថ្ងៃទី​១៥ មិថុនា ២០១២ ​ដោយ​មាន​ការ​អញ្ជើញ​​ចូល​រួម​ពី​លោក​​វរ​​​សេនីយ៍​ទោ ចាន់ សូត្រ ប្រធាន​ក្រុម​ផ្សព្វ​ផ្សាយ​អប់រំ ការិយា​ល័យ​កណ្តាល​នគរបាល​យុត្តិ​ធម៌​​​នៃ​ស្នងការ​ដ្ឋាន​​នគរបាល​ខេត្ត​ លោក​នាយក​វិទ្យា​ល័យ​​ស្វាយ​រៀង ព្រម​ទាំង​​លោក​គ្រូ​អ្នក​គ្រូ​ជា​ច្រើន​​រូប​

ស៊ីរីៈ​​ស្លាប់​​​ច្រើន​សិប​នាក់​​​​​​កាលពី​​ថ្ងៃទី​១៤មិថុនា​

Posted: 15 Jun 2012 12:50 AM PDT

រថយន្ត​រង​ការ​បំផ្លាញ​​​ដោយ​សារ​ការ​វាយ​ប្រហារ
មនុស្សជាច្រើន​​សិបនាក់​​ស្លាប់​​កាលពី​ថ្ងៃទី១៤​មិថុនា​​​​ក្នុងអំពើ​​​ហិង្សានានា​នៅ​​ស៊ីរី​​ដែល​​នៅទីនោះ​​​ការ​បះបោរ​ដែលត្រូវបង្ក្រាប​​​យ៉ាង​បង្ហូរ​ឈាម​នា​ថ្ងៃទី​១៥​មិថុនា​​​ឈាន​ចូល​​​​ដល់​ខែទី​១៦ហើយ​​ជាមួយនឹង​​ការគ្រោង​ធ្វើ​​បាតុ ក​ម្ម​​​​ធំៗ​ប្រឆាំង​របប​​ស៊ីរី​នា​ថ្ងៃទី​១៥​មិថុនា​​​​នោះ ។

សម​យុទ្ធ​​​យោធា​រួម​​របស់​​​ OCS បញ្ចប់​​​នៅ​​តាជីគីស្ថាន​

Posted: 15 Jun 2012 12:48 AM PDT

សមយុទ្ធ​​ដាក់​​ទ័ព​តាម​ឧទ្ធម្ភាគ​ចក្រ
សម​​យុទ្ធ​​​យោធា​រួម​​លើក​​ទី​៩​​ប្រឆាំង​ភេរវកម្ម​​របស់​​បណ្តា​​​ប្រទេស​ជាសមាជិក​​​អង្គការ​​​កិច្ច​សហ​ប្រតិបត្តិការ​​សៀង​ហៃ​​OCS ​បាន​បញ្ចប់​​​​កាលពី​​​​​​ថ្ងៃទី១៤ មិថុនា​​នៅ​KHUZHAND ប្រទេស​​​តាជីគី​ស្ថាន ។​ ​សម​​យុទ្ធមាន​ឈ្មោះ​ថា «​បេសកកម្ម​​សន្តិ​ភាព​​២០១២» ​ចូលរួម​​​ដោយ​​​បុគ្គលិក​​​​យោធា​២០០០​​នាក់​មកពី​ប្រទេស​​ចិន​ កាហ្សាក់​​

សំណើ​សុំ​នៅ​​ក្រៅ​​ឃុំ​​របស់​​មេ​វេដ​ឌ័រ​ត្រូវ​​បាន​​បដិ​​សេធ​​

Posted: 15 Jun 2012 12:45 AM PDT

លោកមេ​វេដ​ឌ័រ
សំ​ណើ​​របស់​​ហ្វ្លយ មេ​វេដ​ឌ័រ​​ដែល​​ថា​​ខ្លួន​​គួរ​តែ​ត្រូវ​​ដោះ​​លែង​​ពី​​ពន្ធ​​នា​​គារ​​ក៏​​ព្រោះ​​តែ​​អា​ហារ​និង​ទឹក​នៅ​ទី​នោះ​​មាន​គុណ​ភាព​ទាប​អាច​គម្រាម​កំ​ហែង​ដល់​សុខ​ភាព​របស់​ខ្លួន​ត្រូវ​បាន​បដិ​សេធ​ចោ​ល​ដោយ​ចៅ​ក្រម​ឡាស​វេ​ហ្គាស​ ។ ​ចៅ​ក្រម​រូប​នោះ​និយាយ​ថា មេវេដឌ័រ​គួរតែ​ផឹក​និង​ទទួល​ទាន​អ្វី​ដែល​ត្រូវ​បាន​ផ្តល់​ឱ្យ ។​

ដុត​កម្ទេច​ទំនិញ​​ចម្រុះ​ខូច​គុណភាព​​សរុប​​ជិត​​​2តោន​

Posted: 15 Jun 2012 12:45 AM PDT

ទិដ្ឋ​ភាព​ការ​ដុត​កម្ទេច​ទំនិញ​​ចម្រុះ​ខូច​គុណភាព​​សរុប​​ជិត​​​2តោន​
​ក្រុង​ប៉ោយ​ប៉ែត​​ ៖ ​ទំនិញ​​ចម្រុះ​​​ខូច​គុណ​ភាព​​ជិត​​២​តោន​ ​ត្រូវ​បាន​​មន្ត្រី​​​​​​​​​កាំ​កុង​ត្រូល​​​​សហ​ការ​​ជា​មួយ​​​​ស្ថាប័ន​​​ពាក់​ព័ន្ធ​​​​ដូច​ជា​ ​មន្ត្រី​​​​គយ​និង​រដ្ឋា​​ករ​​ សមត្ថ​កិច្ច​​​អន្តោ​ប្រវេសន៍​​​ឈរ​​ជើង​នៅ​ខ្លោង​ទ្វារ​​​ប្រាសាទ​កំពូល​​៣​ច្រក​ទ្វា​រ​​​​អន្ត​រ​ជាតិ​​​ប៉ោយ​ប៉ែត​​​ រួម​ទាំង​​​កម្លាំង​​​​កង​រាជ​អា​វុធ​ហត្ថ​​​​ក្រុង​ ​​​នាំ​យក​​​ទៅ​ដុត​​កម្ទេច​​ចោល​​​​​​​​នៅ​ព្រឹក​ថ្ងៃ​ទី១៣ មិថុនា​ក្រោយ​​ពី​ចាប់​បាន​​​ជា​បន្ត​​បន្ទាប់​​​​ពី​រទេះ​ដែល​ឈ្មួញ​​លួ​ច​

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី​១៥ មិថុនា ២០១២

Posted: 15 Jun 2012 12:43 AM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានី​ភ្នំពេញ​លើក​ទី១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​១៥ មិថុនា ​២០១២​ ដល់​សាធារណ​ជន​ឱ្យ​

​ចាប់​ខ្លួន​​បុរស​ម្នាក់​​ជាប់​ចោទ​រំលោភ​​ក្មេង​ស្រី​​អាយុ​១៥​ឆ្នាំ​កាល​ពី​៤​ឆ្នាំ​មុន​

Posted: 15 Jun 2012 12:38 AM PDT

បុរស​ជាប់ចោទពី​បទ​រំលោភ​​បានត្រូវសមត្ថ​កិច្ច​ឃាត់​ខ្លួន​
ខេត្ត​កណ្តាល ៖ ​បុរស​ម្នាក់​​ជាប់​ចោទ​ពី​បទ​​រំលោភ​ក្មេង​ស្រី​​អាយុ​១៥​ឆ្នាំ កាល​ពី​៤​ឆ្នាំ​​មុន​ត្រូវ​បាន​​ប៉ូលិស​ស្រុក​ស្អាង​ ចាប់​ខ្លួន​តាមដីកា​របស់​តុលា​ការ​កាលពី​ម៉ោង​១២​ថ្ងៃត្រង់​​ថ្ងៃទី​១៤ មិថុនា នៅ​​ភូមិ​ទួល​សង្កែ ​សង្កាត់​ទួល​សង្កែ ខណ្ឌ​ឫស្សី​កែវ ​រាជ​ធានីភ្នំពេញ បន្ទាប់​ពី​រត់​គេច​ខ្លួន​ចេញពី​​ភូមិ​ជាង​៤​ឆ្នាំ ។ លោក​លន ចន្ថា អធិ​ការ​រង​ទទួល​ផែន​យុត្តិ​ធម៌​​បាន​ឱ្យ​ដឹង​ថា ជនសង្ស័យ​មាន​ឈ្មោះ​ហួន ប្រុស អាយុ​​២៥​ឆ្នាំ ​មាន​ទីលំនៅ​ភូមិព្រែក​ក្រាញ់ ឃុំ​​ព្រែក​​អំបិល ស្រុក​ស្អាង ​

បត់​រថយន្តមិន​ប្រយ័ត្ន​ប៉ះ​ម៉ូតូឌ្រីម​សេ​125​របួស​ស្រាល​3នាក់​

Posted: 15 Jun 2012 12:30 AM PDT

រថយន្តបង្កហេតុ
រាជ​ធានីភ្នំពេញ​ ៖ រថយន្ត​កាមរី​គូទហើម​ពណ៌សម្បក​ឪឡឹក​មួយគ្រឿង​ដែល​បើក​បរ​ដោយ​បុរស​ជនជាតិ​ចិន​ម្នាក់​ក្នុងល្បឿន​លឿន​ហើយ​បត់ចូល​ចាក់ប្រេង​​នៅស្ថានីយ​ បាន​ប៉ះ​ម៉ូតូឌ្រីម​សេ​១២៥​ ពណ៌សខ្មៅ​ ស៊េរី​២០១២​ មួយ​គ្រឿង ​​បណ្តាល​ឱ្យ​បុរស​៣នាក់​រងរបួស​​​​រលាត់​ដៃ​ជើង​​​ ។ ​

ជប៉ុន​ផ្តល់​ទុន២០​លាន​ដុល្លារ​​ជួយ​ភូមា​ដោះ​ស្រាយ​បញ្ហា​កង្វះ​ខាត​​អគ្គិសនី​​នៅ​ក្នុង​ប្រទេស​

Posted: 15 Jun 2012 12:29 AM PDT

ជប៉ុន​ផ្តល់​ទុន២០​លាន​ដុល្លារ​​ជួយ​ភូមា​ដោះ​ស្រាយ​បញ្ហា​កង្វះ​ខាត​​អគ្គិសនី​​នៅ​ក្នុង​ប្រទេស​
ទីភ្នាក់​ងារ​ព័ត៌មាន​​ AFP ផ្សាយ​ឱ្យ​ដឹង​ថា ​ជប៉ុន​​យល់​ព្រម​ផ្តល់​​ប្រាក់​​ឧបត្ថម្ភ​ចំនួន​១.៦០០​លាន​យេន គឺ​ប្រហែល​​២០​លាន​ដុល្លារ​​ ដើម្បី​​ជួយ​សង្គ្រោះ​ភូមា​ដោះ​ស្រាយ​បញ្ហា​កង្វះ​ខាត​ថាម​ពល​​អគ្គិសនី ។ ទឹក​ប្រាក់​ផ្តល់​ជូន​នេះ ត្រូវ​បាន​​ប្រាប់​ឱ្យ​ដឹង​​ក្រោយ​ពី​លោក​តេ អ៊ូ ​(Htay Oo) លេ​ខា​ធិកា​​​​​​​​​​​​​​​រ​គណបក្ស​​សហភាព​ដើម្បីបង្រួប​បង្រួម​​ និង​អភិវឌ្ឍន៍​ជាតិ (USDP) ជា​គណបក្ស​​រដ្ឋា​

ខណ្ឌ​ដូន​ពេញ​ប្រជុំ​ពង្រឹង​សន្តិ​សុខ​ក្នុង​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ខែ​កក្កដា

Posted: 15 Jun 2012 12:15 AM PDT

ទិដ្ឋ​ភាពក្នុងពិធី
រាជធានី​ភ្នំពេញ ៖​​ ​លោកសុខ សម្បត្តិ អភិបាលខណ្ឌដូនពេញ បានដឹកនាំកិច្ចប្រជុំប្រចាំ​​ខែមិថុនា នៅសាលប្រជុំសាលា​ខណ្ឌ​ កាលពី​ព្រឹក​​ថ្ងៃ​ទី១៤ ​មិថុនា ឆ្នាំ២០១២ ដើម្បីពង្រឹងការ​ងារ​ការ​ពារសន្តិសុខក្នុងកិច្ចប្រជុំកំពូលអាស៊ាន ដែលនឹងប្រព្រឹត្តនៅខែ​កក្កដាខាងមុខនេះ ហើយ​និង​ក្រើន​រំលឹកដល់ចៅសង្កាត់ និងនគរបាលប៉ុស្តិ៍​ទាំង​១១ឱ្យបន្តអនុវត្តគោលនយោបាយភូមិ-​សង្កាត់​មានសុវត្ថិភាព ។

ខួប​៥០​ឆ្នាំ​នៃ​ភាព​ជោគ​ជ័យ​​ដ៏​អស្ចារ្យ​​របស់​កម្ពុជា រឿង​ក្តី​​ប្រាសាទ​ព្រះវិហារ​

Posted: 15 Jun 2012 12:09 AM PDT

ទេស​ភាព​នៃ​តំបន់​ប្រាសាទ​ព្រះវិហារ​
រាជធានីភ្នំពេញ ៖ ថ្ងៃ​នេះ (១៥ មិថុនា ២០១២) ​ជា​ខួប​លើក​ទី​៥០ ​នៃ​ភាព​ជោគ​ជ័យ​​លើ​ប្រាសាទ​ព្រះវិហារ​​របស់​​កម្ពុជា ចាក​​ផុត​​ពី​ក្រញាំ​ដៃ​​កខ្វក់​របស់​ថៃ​​ដែល​ព្យា​យាម​​ច្បាម​យក​ប្រាសាទ​ព្រះវិហារ​កម្ពុជា​ទៅ​លេប​ទុក​ធ្វើ​ជា​សម្បត្តិ​​ថ្លើម​ប្រមាត់​របស់​ខ្លួន ប៉ុន្តែ​លេប​មិន​ចូល​ដោយ​សា​រតែ​កម្ពុជា​បាន​ប្តឹង​ទៅតុលា​ការ​យុត្តិ​ធម៌​អន្តរ​ជាតិ​ក្រុង​ឡាំអេ (ICJ) ហើយ​តុលា​ការ​យុត្តិ​ធម៌​អន្តរ​ជាតិ (ICJ) ​បាន​សម្រេចដល់​អង្គ​សេច​ក្តី​ គឺ​កាត់​ក្តី​​ប្រាសាទ​ព្រះវិហារ​ និង​បរិវេណ​​ផ្ទៃដី​តាម​ខ្សែ​បន្ទាត់​​ព្រំ​ដែន​ដង​រែក​នៅ​ក្នុង​​

ក្រុម​ហ៊ុន Furukawa ជប៉ុន​​ផ្តល់​បន្ទះ​ថាម​ពល​សូឡាតម្លៃ​​៩​ម៉ឺន​ដុល្លារ​អាមេរិក​ ដល់​​សម្តេច ហេង សំរិន

Posted: 15 Jun 2012 12:02 AM PDT

​ក្រុម​ហ៊ុន​ជប៉ុន​​​បាន​ផ្តល់​បន្ទះថាម​ពលសូឡា​ដល់​សម្តេច​ ហេង សំរិន
រាជធានីភ្នំពេញ ៖ ​លោក​អេរិគី អ៊ឺអេណូ (EIKI UENO) នាយក​ក្រុម​ហ៊ុន​​ផលិត​បន្ទះ​សូឡា​ ប្រទេស​ជប៉ុន (Fuji Furukawa) ​កាល​ពី​ថ្ងៃទី​​១៥ មិថុនា ​២០១២ ​បាន​ប្រកាស​ផ្តល់​ជូន​សម្តេចហេង សំរិន ​នូវ​បន្ទះ​​ថាម​ពល​សូឡា​សម្រាប់​បំពាក់​​នៅ​មន្ទីរ​​ពេទ្យ​​ក្នុង​ស្រុកពារាំង ខេត្ត​​ព្រៃវែង ​ដែល​មាន​តម្លៃ​​ជា​ទឹក​ប្រាក់​​ចំនួន​៩​ម៉ឺន​ដុល្លារ​អាមេរិក។ ​ការប្រកាស​ផ្តល់​ជូន​នេះ​បាន​ធ្វើ​ឡើង​​ក្នុង​​ជំនួប​សវនា​ការ​ដាច់​ដោយ​ឡែក​​មួយ​ជា​មួយ​សម្តេច​អគ្គ​​​ពញា​ចក្រី ហេង សំរិន នៅ​វិមាន​រដ្ឋ​សភា ។

អាជ្ញាធរ​​ខណ្ឌ​ទួល​គោក​​​បង្ក្រាប​​ផ្ទះ​ហ្គេម​តាម​​ប្រព័ន្ធ​​​កុំ​ព្យូទ័រ​​​​ក្បែរ​សាលា​​

Posted: 15 Jun 2012 12:00 AM PDT

ទិដ្ឋ​ភាពការ​បង្ក្រាបទូហ្គេម
រាជ​ធានី​ភ្នំពេញ​​​ ៖ ផ្ទះ​បើ​ក​អ៊ីនធើ​រណេត​​បញ្ចូល​​ហ្គេម​​ពង្វក់​ក្មេង​​នៅ​ក្បែរ​​សាលា​​បឋម​សិក្សា​​​សន្ធរ​ម៉ុក​​ ត្រូវ​បាន​អាជ្ញាធរ​​ខណ្ឌ​ទួល​គោក​​ដឹក​នាំ​ដោយ​​លោក​​សាំង សុភៈ​វិចិត្រ​ អភិ​បាល​រង​​ខណ្ឌ ​​​បាន​ចុះ​ទៅ​បង្ក្រាប​​ និង​​ចាប់​ដក​ហូត​​បាន​កុំ​ព្យូទ័រ​​​ចំនួន​១​​៦​គ្រឿង កាលពី​​រសៀល​ថ្ងៃ​ទី​​១៣ ​មិថុនា ​។

ទីប្រឹក្សា​​ស្រុក​ស្វាយ​ទាប បាញ់ស​ម្លាប់​ខ្លួន​មិន​ដឹង​មូល​ហេតុ​នៅ​ស្រុក​ចន្ទ្រា​

Posted: 14 Jun 2012 11:59 PM PDT

ខេត្ត​ស្វាយរៀង ៖ ​បុរស​ម្នាក់​ជាទី​ប្រឹក្សា​ស្រុក​ស្វាយទាប បាន​យក​កាំភ្លើង​ខ្លី​បាញ់​ប្រហារ​ជីវិត​​ខ្លួន​ឯង​នៅក្រោម​ដងទង់​ជាតិ​សាលា​ស្រុក​ចាស់​នៃ​ស្រុក​ចន្ទ្រា ​មិន​ដឹង​ថា មាន​វិបត្តិ​អ្វី​បាន​ជា​បាញ់​សម្លាប់​ខ្លួន​ដូច្នេះ​​បង្កឱ្យ​មនុស្ស​ម្នា​ផ្អើល​ទៅ​​ចោម​រោម​មើល ក្រោយ​មក​​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅប្រទេស​វៀត​ណាម ដើម្បីសង្គ្រោះ​​តែ​ត្រូវស្លាប់​​ពេល​ទៅដល់​មន្ទីរពេទ្យ​ចារី​ព្រៃ​នគរ ។

ម៉ូតូ​គុប​ជ្រុង​ជិះ​​ទៅ​បុក​រទេះ​​លក់​គុយ​ទាវ​​​ប៉ើង​​ក្រឡាប់​ខូច​ខាត​​​​ខ្ចាត់​ខ្ចាយ

Posted: 14 Jun 2012 11:51 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជធានីភ្នំពេញ​​​ ៖ ម៉ូតូ​គុប​ជ្រុង​៩០ ដែល​បើក​​លឿនត្រង់​​ផ្លូវ​​ងងឹត​ទំនង​​ជា​មើល​អត់​ឃើញ​ក៏​បុក​​រទេះរុញ​លក់​គុយ​ទាវ​​ឆ្លង​ផ្លូវ​ប៉ើង​២០​ម៉ែត្រ ទៅ​បុក​​ខឿន​ថ្នល់​ក្រឡាប់​​បែក​បាក់ខ្ចាត់​ខ្ចាយ​ ​​ចំណែក​​អ្នក​បើក​ម៉ូតូ​ដួល​សន្លប់​​ ។ គ្រោះ​ថ្នាក់​ចរាចរណ៍​​នេះ​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​​៣​និង​១០​នាទីរំលង​អធ្រាត្រ​ថ្ងៃ​ទី​​១៥ មិថុនា ​​តាម​ផ្លូវ​លេខ​២៧១ ស្ថិត​ក្នុង​ភូមិ​ក្បាល​ទំនប់ សង្កាត់​បឹង​ទំពុន ​

ចងក​សម្លាប់​ខ្លួន​​​នៅ​បន្ទប់​​​ជួល សង្ស័យ​​តូច​ចិត្ត​​ស្រី​​​ស្នេហ៍​ចុះ​ចោល​​

Posted: 14 Jun 2012 11:45 PM PDT

សាកសព​ជនរងគ្រោះ
រាជ​ធានីភ្នំពេញ​​​ ៖ បុរស​ម្នាក់​​​​បាន​ចង​ក​សម្លាប់​ខ្លួន​​​នៅ​ក្នុង​​បន្ទប់​ជួល​​​ បន្ទាប់​ពី​ស្រី​ស្នេហ៍​​ចុះ​ចោលបង្ក​​ឱ្យ​​មាន​ការ​ភ្ញាក់​ផ្អើល​​​កាលពី​​វេលា​​ម៉ោង​​​១​រំលង​អធ្រាត្រ​​ឈាន​ចូល​ថ្ងៃ​​​ទី​​១៤ មិថុនា នៅ​ភូមិ​​​​បឹង​សា​ឡាង សង្កាត់​​បឹង​សាឡាង ខណ្ឌ​ប្ញស្សីកែវ ។ បុរសគិត​ខ្លី​​​ប្រល័យ​ជីវិត​​ខ្លួន​ឯង​នេះ ឈ្មោះ​​ថាច់ ឡាំ អាយុ​​២៣​ឆ្នាំ ​ជា​អ្នក​ទិញ-លក់​​​​អេត​ចាយ​ ស្នាក់​​នៅ​ផ្ទះ​ជួល​​​ក្នុង​ភូមិ​​​-សង្កាត់

ជនសង្ស័យ​មានរហស្ស​នាម​ថាលួច​មិន​រើស​មុខភ្លា​ត់​ស្នៀត​ជាប់​អន្ទាក់​

Posted: 14 Jun 2012 11:30 PM PDT

ជន​ល្មើស​ត្រូវបាន​ចាប់ខ្លួន
ខេត្ត​ព្រះ​សីហនុ​​ ៖ យុវជន​ម្នាក់​ដែល​ប្រជាពលរដ្ឋ​នៅសង្កាត់​លេខ​១ ក្រុងព្រះសីហនុ​ដាក់ងារ​ឱ្យ​ថា​ ចោរលួច​មិន​រើស​មុខ​សូម្បី​តែខោ​ខ្លី​ក៏​យក​ដែរ​ ឱ្យ​តែ​មាន​ឱកាស​​ ពេល​នេះ​ត្រូវ​ភ្លាត់​ស្នៀត​​ជាប់អន្ទាក់​ ម្ចាស់​ផ្ទះចាប់​ប្រគល់ឱ្យ​សមត្ថ​កិច្ច​​ការិយាល័យ​ស្រាវ​ជ្រាវ​បទល្មើស​ព្រហ្មទណ្ឌ​នៃទីបញ្ជាការ​កងរាជ​អាវុធហត្ថ​ខេត្ត​ ​​​​​​​​​​​​​​​​​​​​​ហើយ​ត្រូវ​បាន​​កសាង​សំណុំ​រឿង​បញ្ជូ​នទៅ​សាលា​ដំបូង​ខេត្ត​ នា​

សម្តេច​​តេជោ ហ៊ុន សែន ​​អញ្ជើញ​ចូល​រួម​​​កិច្ច​ប្រជុំ​កំពូល​​ប្រទេស G20 នឹង​បង្ហាញ​ពី​វិសមភាព​តម្លៃ​ស្បៀង និង​ប្រេង

Posted: 14 Jun 2012 11:23 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ នៅថ្ងៃទី១៦ មិថុនា ២០១២​នេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក្នុងនាមជាប្រធាន​អាស៊ាន​នឹងដឹក​នំា​គណៈ​​ប្រតិ​ភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជាអញ្ជើញទៅ​ចូល​រួមកិច្ចប្រជុំកំពូលប្រទេសដែលមានសេដ្ឋកិច្ចលូតលាស់​ទំាង​២០​លើ​ពិភពលោក (G 20) នៅ​ទីក្រុងឡូសកាបូស ប្រទេសម៉ិកស៊ិក ដែលនឹង​ចាប់ផ្តើមធ្វើពីថ្ងៃទី១៨ ដល់ថ្ងៃទី១៩ មិថុនា ២០១២

បើក​កូរ៉ូឡាភាំង​ស្មារតី​បុក​ម៉ូតូ​ហុង​ដាសេ​125 សង​100ដុល្លារ

Posted: 14 Jun 2012 11:15 PM PDT

រថយន្តបង្កហេតុ
​រាជធានីភ្នំពេញ ៖ ស្ត្រី​ម្នាក់​​បើក​រថយន្ត​កូរ៉ូ​ឡា ពណ៌ទឹក​ប្រាក់ តាម​បណ្តោយ​ផ្លូវ​លេខ​១៩៩ កែង​ផ្លូវ​លេខ​២៧១ ពីកកើត​ទៅ​លិច​ហើយ​ទំនង​ភាំង​ស្មារតី​ក៏ជ្រុល​ទៅ​បុក​ម៉ូតូ​ហុង​ដាសេ​១២៥ ស៊េរី​២០០៥ បើក​បរ​ដោយ​ស្ត្រី​​ចំណាស់​ម្នាក់​ចំពាក់​កណ្តាល​​ម៉ូតូ​តែ​​សំណាង​ល្អ​​​អ្នក​បើក​​ម៉ូតូ​គ្រាន់តែរលាត់​ដៃ​ជើង​បន្តិច​បន្តួច​ប៉ុណ្ណោះ ។

បុរស​ម្នាក់​ដេកស្លាប់ ​ប្រពន្ធ​កូន​សង្ស័យ​ថា កើត​ជំងឺ​​ខាន់​ស្លាក់

Posted: 14 Jun 2012 11:12 PM PDT

សាកសព​បុរស​​ដែល​កើត​ជំងឺ​ខាន់​ស្លាក់
ខេត្តកំពត ៖ ​បុរស​ម្នាក់​ឈ្មោះ​ខាន់ សំបឿន អាយុ​៥៦​ឆ្នាំ បាន​ស្លាប់​​បាត់​បង់​ជីវិត​ចោល​ប្រពន្ធ និង​កូន​​ដោយ​ពុំ​​ដឹង​មូល​ហេតុ​ពិត​ប្រាកដ តែ​ក្រុម​គ្រួសារ​សង្ស័យថា ​កើត​ជំងឺ​ខាន់​ស្លាក់ ។ ការ​បាត់​​បង់​​ជីវិត​ទាំង​មិន​អស់​ចិត្ត​នេះ​បាន​កើត​ឡើង ​កាល​ពី​វេលា​ម៉ោង​៣​និង​៣០​នាទី​​រំលង​អធ្រាត្រ​ឈានចូល​ថ្ងៃទី​១៥ មិថុនា ២០១២ ​បន្ទាប់​ពី​ចុះ​បត់​ជើង​​តូច​រួច​ ស្រាប់តែ​វិល​មុខ ហើយ​ឱ្យ​ប្រពន្ធ និង​កូន​ជួយ​កោស​ខ្យល់ ។

ស្មៀន​ឃុំ​អូរ​រៃ​ឌុប​ប្រពន្ធ​ទៅលេង​បងប្អូន​ត្រូវ​រថយន្ត​បុក​របួស​ធ្ងន់​ទាំងពីរនាក់

Posted: 14 Jun 2012 11:00 PM PDT

ទិដ្ឋ​ភាពកន្លែងកើតហេតុ
ខេត្ត​ស្ទឹងត្រែង ៖ រថយន្ត​កាម​រី​ឆ្លាម​មួយ​គ្រឿង​បុក​មន្ត្រី​ស្មៀន​ឃុំ​អូរ​រៃ​ដែល​ជិះ​ម៉ូតូ​ឌុប​ប្រពន្ធ​បណ្តាលឱ្យ​ផ្លោង​ធ្លាក់​ចូល​ស្នាម​ភ្លោះ​ ខណៈ​ធ្វើ​ដំណើរ​ទៅ​លេង​​បង​ប្អូន​​នៅ​ត្រើយ​ម្ខាង នៃ​ទន្លេ​សេ​កុង ។ ហេតុការណ៍​នេះ​​​កើត​ឡើង​​នៅ​​គល់​ស្ពាន​​សេង​កុង​ ក្នុង​សង្កាត់​ស្រះ​ឫស្សី ក្រុង​ស្ទឹង​​ត្រែង កាល​ពីវេលាម៉ោង៤និង​២០នាទី រសៀល​​ថ្ងៃទី​១៣ មិថុនា ។

ក្រុម​​​​ហ៊ុន​ Smart Mobile ស្វា​​គមន៍​​​​​អតិ​ថិ​​ជន​​ទី​​​3​លាន​​​ក្នុង​​​ខែ​ឧសភា​​​ទទួល​បាន​​លំដាប់​​លេខ​2​​នៅ​ក្នុង​​​ចំណោម​​ក្រុម​ហ៊ុ​ន​​ទូរ​ស័ព្ទ​​ចល័ត​ប្រទេស​កម្ពុជា​

Posted: 14 Jun 2012 09:15 PM PDT

​ភ្នំពេញ ថ្ងៃ​ទី​​១២ មិថុនា ឆ្នាំ​២០១២ ​​​ ៖ ​ក្រុមហ៊ុនទូរស័ព្ទចល័ត Smart Mobile ទទួល បាន​អតិ​ថិ​ជន​ចំនួន ៣,២៤លាននាក់ (ចំនួននេះ គឺផ្តោតទៅលើចំនួន​ស៊ីមកាត​ដែល​បាន​ចុះ​ឈ្មោះ​រាប់មកទល់ពេលបច្ចុប្បន្ន ដែលក្នុងនោះ​អ្នក​ប្រើ​ប្រាស់​មាន​អតិថិ​ជនដែលប្រើ​សេវា​យ៉ាង​តិចរយៈ​ពេល៣ខែ ហើយមាន​សកម្មភាពដូចជា ទូរសព្ទ័ ផ្ញើសារចេញ និងចូល ប្រើអ៊ីនធើរណេត ការ​

អង្គុយ​សា​សង​ជាមួយ​មិត្ត​ភក្តិ​ត្រូវ​ចោរ​វាយ​ប្លន់​យក​ទូរស័ព្ទ​ដៃ​និង​នាឡិកា

Posted: 14 Jun 2012 09:00 PM PDT

ជនរងគ្រោះ​ដែល​ត្រូវ​ចោរ​ប្លន់
រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ត្រូវ​ក្រុម​ចោរ​វាយ​យក​ទូរស័ព្ទ​ដៃ​ចំនួន​មួយគ្រឿង​និង​នាឡិកា​ដៃ​មួយគ្រឿង​​​ ខណៈ​​ពេល​ដែល​យុវជន​នោះ​កំពុង​អង្គុយ​និយាយ​លេង​សើច​ជាមួយ​មិត្ត​ភក្តិ​៣នាក់​​ទៀត​នៅ​​ក្រោម​​ស្ពាន​អាកាស​ក្បាល​ថ្នល់​ក្នុង​សង្កាត់​​ចាក់​អង្រែ​លើ ខណ្ឌ​មានជ័យ ​កាល​ពី​វេលាម៉ោង​១១យប់​ថ្ងៃទី​១៣ មិថុនា ។

បុរស​ម្នាក់​​ស្រវឹង​ស្រា​ជិះ​ម៉ូតូ​​រហូត​អស់​ថាម​ពល​ដួល​រលំ​​លើ​ថ្នល់​

Posted: 14 Jun 2012 08:55 PM PDT

សមត្ថកិច្ចកំពុងធ្វើ​កំណត់​ហេតុ​
រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​​ស្រវឹង​ស្រា​ជោក​ជាំ​​​ជិះ​ម៉ូតូ​រហូត​អស់​ថាម​ពល​ដួល​៣​ដង​ងើប​លែង​រួច នៅ​អង្គុយ​ជក់​បារី​​ពាក់​មួក​​ការ​ពារ​សុវត្ថិ​ភាព ធ្វើ​ឱ្យ​​ប៉ូលិស​ប៉ុស្តិ៍​​ទំនប់​ទឹក នៅ​ឈរ​យាម​ជិត​២​ម៉ោង ។ ហេតុ​ការណ៍​នេះ​កើតឡើង​​កាល​ពីវេលា​ម៉ោង​១២​និង​៤០​នាទី​​រំលង​អធ្រាត្រ​ឈានចូល​​ថ្ងៃ​ទី​១៥ មិថុនា ២០១២ លើ​ផ្លូវ​លេខ​២៧១ ​មុខ​សាលា​​បច្ចេក​ទេស​ថែទាំ​វេជ្ជ​សាស្ត្រ​​ក្នុង​​ក្រុម​៣២ ភូមិ​៥ ​សង្កាត់​ទំនប់​ទឹក ខណ្ឌ​ចំការ​មន ។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!