VOA News: ព័ត៌មាន

VOA News: ព័ត៌មាន


ខ្មែរ​នៅ​ឡុង​ប៊ិច​ជួប​គ្នា​រក​វិធី​អភិវឌ្ឍ​សហគមន៍​

Posted: 10 Jun 2012 06:53 AM PDT

ការជួប​ប្រជុំ​មួយ​ខែ​ម្តង​ដូច​នេះ​របស់​សហគមន៍​ខ្មែរ​ក្នុង​ទីក្រុង​ឡុង​ប៊ិច​​រដ្ឋ​កាលី​ហ្វញ៉ា​​គឺ​ជា​ឱកាស​មួយ​ដែល​អនុញ្ញាត​ឱ្យ​សមាជិក​លើក​ឡើង​ពី​ក្តី​កង្វល់​នានា​ចាប់​តាំង​ពី​បញ្ហា​សុខភាព​ ការថែ​រក្សា​វប្បធម៌​រហូត​ដល់​ការ​អនុវត្ត​សិទ្ធិ​ជា​ពលរដ្ឋ​អាមេរិកាំង​ពេញច្បាប់​ជាដើម។​​

ការ​ជួប​ប្រជុំ​ដែល​បាន​ប្រព្រឹត្ត​ទៅ​កាល​ពី​ល្ងាច​ថ្ងៃ​ពុធ​កន្លង​ទៅ​នេះ​មាន​ប្រជា​ពលរដ្ឋ​​ខ្មែរ​ប្រមាណ​​​៥០​នាក់​រួម​ទាំង​ប្រធាន​និង​តំណាង​សមាគម​​ខ្មែរ​ចំនួន​ប្រាំ​ដែល​មាន​ដូចជា​ អង្គការ​សហគមន៍​ខ្មែរ (United Cambodian Community) សមាគម​ខ្មែរ​នៅ​ទ្វីប​អាមេរិក (Cambodian Association of America) សកម្មភាព​ស្ត្រី​ខ្មែរ (Khmer Girls in Action) សមាគម​មាតា​បិតា​ខ្មែរ ​(Khmer Parents Association) និង​គ្រួសារ​សុខ​ភាព​ល្អ​(Families in Good Health) បាន​ចូល​រួមដើម្បី​ជំរុញ​​សុខុមាល​ភាព​សហគមន៍​ខ្មែរ​ឱ្យ​កាន់​តែ​ប្រសើរ​ឡើង។​

ក្រៅ​ពី​នេះ​មាន​អង្គការ​មួយ​ចំនួន​ទៀត​ក៏​បាន​មក​បង្ហាញ​ខ្លួន​និង​ពន្យល់​អ្នក​ចូល​រួម​ឱ្យ​ដឹង​ពី​សេវាកម្ម​ផ្សេងៗ​ទៀត​នៅ​ក្នុង​សហគមន៍​ដែល​ពួក​គេ​ផ្តល់​ឱ្យ។

លោក​ស្រី Helene​ Ansel​ ជា​អ្នក​ជំនួយ​ការ​ពិសេស​របស់​សមាជិក​ព្រឹទ្ធ​សភា​ប្រចាំ​រដ្ឋ​កាលីហ្វញ៉ា​លោក Alan Lowenthal ​បាន​មក​ចូល​រួម​ពន្យល់​ប្រជា​ពលរដ្ឋ​​ពី​គម្រោង​មួយ​ដែល​លោក​ស្រី​រួម​ជា​មួយ​អង្គការ​ផ្សេង​ទៀត​កំពុង​ធ្វើ​គឺ​ផ្តល់​នូវ​ចិញ្ចើម​ផ្លូវ​ដើរ​ដើម្បី​ផ្តល់​នូវ​ភាព​ងាយ​ស្រួល​ដល់​សហគមន៍​នឹង​ជំរុញ​ឱ្យ​ប្រជាជន​ដើរ​ជា​ប្រចាំ​ដើម្បី​ធ្វើ​លំហាត់​ប្រាណ​ផង​ដែរ។ ​លោក​ស្រី​បញ្ជាក់​ផង​ដែរ​ថា៖

«យើង​ចង់​ជំរុញ​ឱ្យ​ប្រជា​ពលរដ្ឋ​ដើរ​ជា​ប្រចាំ​ជា​ផ្នែក​មួយ​នៃ​លំហាត់​ប្រាណ​របស់​គាត់​ ហើយ​ក៏​ដូច​ជា​សង្កេត​មើល​កន្លែង​ជិត​ខាង​តើ​កន្លែង​ណា​មាន​សុវត្ថិភាព​ឬ​គ្មាន​សុវត្ថិភាព​សម្រាប់​ពួក​គាត់ ហើយ​នេះ​ក៏​ដូច​ជា​ផ្តល់​ឱកាស​ឱ្យ​គាត់​ជួប​ស្គាល់​អ្នក​ជិត​ខាង​ផង​ដែរ»។​

ជា​​មួយ​គ្នា​នេះ​ផង​ដែរ​ក៏​មាន​ការ​ជំរុញ​ឱ្យ​ប្រជាពលរដ្ឋ​ទៅចុះ​ឈ្នោះ​បោះឆ្នោត​ដោយ​សារ​តែ​ចំនួន​អ្នក​បោះ​ឆ្នោត​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ​អាមេរិកាំង​នៅ​មាន​តិច​នៅឡើយ។ ​លោក​នេត​មនោរម្យ​ជា​តំណាង​ខាង​គណៈ​កម្មការ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​តំបន់​Los Angeles​សង្កេត​ឃើញ​ថា​តួ​លេខ​អ្នក​ចុះ​ឈ្មោះ​បោះ​ឆ្នោត​នៅ​មាន​កម្រិត​ទាប​យ៉ាង​ខ្លាំង។ ​លោក​មាន​ប្រសាសន៍​ថា​នៅ​LA​ County​តំបន់Los Angeles មាន​៨៨​ទីក្រុង​ហើយ​ក្នុង​នោះ​គឺ​មាន​​​ខ្មែរ​អាមេរិកាំង​​​ពី​៤​ទៅ​៦​ម៉ឺន​នាក់​ហើយ​ពេល​ដែល​បោះ​ឆ្នោត​ម្តងៗ​មាន​អ្នក​ទៅ​បោះ​ឆ្នោត​​អត់​ដល់​៤​ពាន់​នាក់​ទេ។

​លោក​មនោរម្យ​បាន​ជំរុញ​ឱ្យ​អ្នក​ចូល​រួម​ក្នុង​ការ​ប្រជុំ​សហគមន៍​នេះ​​ទៅចុះ​ឈ្មោះ​បោះឆ្នោត​ហើយ​ជួយ​ផ្សព្វ​ផ្សាយ​ទៅ​ដល់​អ្នក​ដទៃ​ទៀត។ ​

លោក​​បញ្ជាក់​បន្ថែម​​ថា៖

«បោះ​ឆ្នោត​មួយ​សំខាន់​មែន​ទែន​គឺសំឡេង​យើង​អាច​ប្រើ​គេ​បាន។ ឧទាហរណ៍​យើង​ចង់​បាន ​Cambodia ​Town។ ទីក្រុង​មួយៗ​គេ​ដឹង​ច្បាស់​ណាស់​ថា​ខ្មែរ​យើង​មាន​ប៉ុន្មាន​អ្នក ​បោះ​ឆ្នោត​ប៉ុន្មាន​នាក់​បើ​គេ​មើល​ទៅ​ឃើញ​យើង​បោះ​ឆ្នោត​ច្រើន​គេ​នឹង​ស្តាប់​យើង​ហើយ​។ ​ហ្នឹង​ហើយ​អំណាច​របស់​យើង»។

បញ្ហា​ការ​និរ​ទេស​ក៏​ត្រូវ​បាន​លើក​ឡើង​យក​មក​បង្ហាញ​នឹង​ពន្យល់​ប្រាប់​ដល់​អ្នក​ចូល​រួម​ដោយ​លោក David Ros ជា​អ្នក​រៀប​ចំ​ចលនា​សេចក្តី​ស្រឡាញ់​មួយ​(organizer of One Love Movement)

​លោក​ពន្យល់​ថា​ជា​រឿយៗ​នៅ​មាន​ការ​មិន​យល់​ជា​ច្រើន​ជុំ​វិញ​បញ្ហា​ការ​និរទេស ហើយ​សហគមន៍​ចាំ​បាច់​ត្រូវ​យល់​ពី​បញ្ហា​នេះ៖

«មនុស្ស​ភាគ​ច្រើន​នៅ​យល់​ច្រឡំ​ពី​បញ្ហា​និរទេស។ ​គេ​គិត​ថា​និរ​ទេស​ជន​គឺ​សុទ្ធ​តែ​ជា​ឧក្រិដ្ឋជន​អ្នកប្រព្រឹត្ត​បទល្មើល។ ​ប៉ុន្តែ​អ្វី​ដែល​គេ​មិន​បាន​ដឹង​នោះ​គឺ​អ្នក​ទាំង​នោះ​បាន​ទទួលទោស​ហើយ​ទៅ​ហើយ។ ហើយ​គេ​បាន​កែ​ខ្លួន​សាង​ជីវិត​ថ្មី​រួម​ទាំង​មាន​គ្រួសារ​មាន​កូន​បង់​ពន្ធ​ប្រចាំឆ្នាំ​បង់​ផ្ទះ​និង​អ្នក​ខ្លះ​ទៀត​ជា​អ្នក​សកម្មជន​នៅ​ក្នុង​សហគមន៍»។

នៅ​មាន​អង្គការ​ជា​ច្រើន​ទៀត​ដែល​ក៏​ឆ្លៀត​ឱកាស​បង្ហាញ​ជូនពី​សេវា​របស់​ពួកគេ​ដែរ​ ក្នុង​នោះ មាន​ការ​ផ្តល់​នូវ​សេវា​កម្ម​ពេទ្យ​និង​មេធាវី​ខាង​អន្តោ​ប្រវេសន៍​ដោយ​ឥត​គិត​ថ្លៃ​ជូន​ដល់​អ្នក​ដែល​ក្រ​គ្មាន​លទ្ធភាព​និង​កម្មវិធី​ក្នុង​សហគមន៍​ផ្សេង​ទៀត​ដូច​ជា​ការ​រាំ​របាំ​ការ​បង្រៀន​ភ្លេង​បង្រៀន​អក្សរ​ជា​ដើម៕

This posting includes an audio/video/photo media file: Download Now

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!