Koh Santipheap Daily

Koh Santipheap Daily


ខ្យល់​​បក់​​ខ្លាំង​​រលំ​​រោង​​​លាង​រថយន្ត​​​សង្កត់​​​រថយន្ត​​​​មួយ​គ្រឿង​​​ក្រពឹត​​ដំបូល​​

Posted: 12 Jun 2012 01:15 AM PDT

ទិដ្ឋ​ភាព​កន្លែង​កើតហេតុ
ខេត្ត​ប៉ៃ​លិន​​​ ៖ ​រោង​លាង​រថយន្ត​​​មួយ​នៅ​ភូមិ​​​អូរ​តា​ពុក​ក្រោម សង្កាត់​​​ទួល​​​ល្វា ក្រុង​ប៉ៃ​លិន ដែល​ធ្វើ​​​ពី​ដែក​​​ប្រក់​​ហ្វី​​ប្រូ​ស៊ី​​ម៉ង់​ត៍​​មាន​បណ្តោយ​​​១២​​ម៉ែត្រ​ និង​ទទឹង​​​៨​ម៉ែត្រ​​ ចំណាយ​​​​ថវិកា​​​អស់​ចំនួន​​ជាង​​​៣.០០០​ដុល្លារ ត្រូវ​​​ខ្យល់​​​បោក​បក់​​​ខ្លាំងបណ្តាល​​ឱ្យ​ប៉ើង​​​​ដំបូល​​​ធ្លាក់​​ទៅ​ក្នុង​​​ប្រឡាយ​​ទឹក​ក្បែរ​​​​ផ្លូវ​​ជាតិ​​​លេខ​​៥៧​ ហើយ​ដែក​គ្រោង​​ឆ្អឹង​​​​​រោង​នេះ​បានបាក់​​សង្កត់​​លើ​រថយន្ត​​​របស់​ភ្ញៀវ​​​មួយ​គ្រឿង​​

កម្ពុជាធ្វើ​ជា​ម្ចាស់​ផ្ទះ​បើក​សិក្ខា​សាលា​ស្តីពី​​ការ​ពង្រឹង​ការ​ចូលរួម​របស់​រដ្ឋ​ជា​សមា​ជិក​ក្នុង​បណ្តាញ​​ព័ត៌​មាន​ផ្លូវ​ច្បាប់​

Posted: 12 Jun 2012 01:14 AM PDT

ពិធី​​បើក​ការ​សិក្ខា​សាលា​​ស្តីពី​ការ​ពង្រឹង​
រាជធានីភ្នំពេញ ៖ ក្នុង​នាម​ប្រធាន​អាស៊ាន​​កម្ពុជា​បានរៀបចំ​សិក្ខា​​សាលា​មួយ​ស្តីពី​ការ​ពង្រឹង​ការ​ចូលរួម​របស់​រដ្ឋ​ជា​សមា​ជិក​​ក្នុង​បណ្តាញ​​ព័ត៌​មាន​​ផ្លូវ​ច្បាប់ ដោយ​មាន​ការ​ចូលរួម​ជាអធិបតីពី​លោក​អង្គ វង្ស ​វឌ្ឍានា ​រដ្ឋ​មន្ត្រី​ក្រសួង​យុត្តិធម៌​ ។ ពិធី​នេះ​ត្រូវបាន​​រៀបចំ​ឡើង​កាលពី​ថ្ងៃទី១២​ មិថុនា ​២០១២ ​នៅ​សណ្ឋា​គារ​ឡឺរ៉ូយ៉ាល់ រាជធានីភ្នំពេញ ។ វត្ត​មាន​​អ្នក​ចូលរួម​សំខាន់ៗ​​រួម​មាន​លោក David L.Carden ឯក​អគ្គ​រដ្ឋ​ទូត​សហ​រដ្ឋអាមេរិក​ ប្រចាំ

ខ្សែបម្រើ​ក្លឹប​ Man Utd ​នាំ​គូស្នេហ៍​ទៅ​កម្សាន្ត​នៅ​ឌូបៃ​

Posted: 12 Jun 2012 01:08 AM PDT

ខ្សែបម្រើ​ក្លឹប​ Man Utd  ​នាំ​គូស្នេហ៍​ទៅ​កម្សាន្ត​នៅ​ឌូបៃ​
កីឡា​ករ​ថុម​ ក្លេ​វើលី​ ខ្សែបម្រើ​វ័យ​ក្មេង​របស់​ក្លឹប​Man Utd ​ទោះ​បីជា​គ្មានឈ្មោះ​លេង​ឱ្យ​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស​​ក្នុងការប្រកួត​បាល់​ទាត់​ដណ្តើម​ជើងឯក​អឺរ៉ូ​២០១២ នៅប្រទេស​ប៉ូឡូញ​ ​និងអ៊ុយ​ក្រែន​ ក្នុងពេល​បច្ចុប្បន្ន​​ក៏ដោយ​ ប៉ុន្តែ​​ក៏​មាន​រឿង​រ៉ាវ​ល្អ​ៗ​កើត​ឡើង​លើ​រូបគេ​ដែរ​ដោយបាន​ចំណាយ​ពេល​សម្រាក​លម្ហែ​កាយ​ក្នុង​ពេល​បិទ​រដូវ​កាល​ទៅ​​ដើរកម្សាន្ត​នៅឆ្នេរ​សមុទ្រ​ឌូបៃ​ជាមួយ

​ចាប់ខ្លួន​អតីត​ជំទប់​ទី២ គណ​បក្ស​​សម​រង្ស៊ី លើក​ទី​២ រឿង​ញុះ​ញង់​ដីធ្លី​

Posted: 12 Jun 2012 01:04 AM PDT

អតីត​ជំទប់​ទី​២ ដែល​ត្រូវ​ចាប់​ខ្លួន​
ខេត្ត​​កណ្តាល​ ៖ ​ប៉ូលិស​​ព្រហ្ម​ទណ្ឌ​ខេត្ត​កណ្តាល​បាន​ធ្វើការ​ចាប់ខ្លួន​លោក​មាស ប៉េង អាយុ​៤៧​ឆ្នាំ ​អតីត​​ជំទប់​ទី២ ឃុំ​បន្ទាយ​ដែក ស្រុក​កៀន​ស្វាយ របស់​គណ​ប​ក្ស​សម​រង្ស៊ី​​កាលពី​ព្រឹក​​ថ្ងៃទី​១២ ​មិថុនា ២០១២ នៅ​រោង​កាហ្វេ​មួយ​ស្ថិតក្នុង​ភូមិ​ខ្សំ ​ឃុំ​បន្ទាយ​ដែក ស្រុក​កៀន​ស្វាយ ​នាំ​ទៅ​កាន់​សាលា​ដំបូង​ខេត្ត ដើម្បី​​ធ្វើ​ការ​សាក​សួរ ។

​ជើង​ខ្លាំង​​ឆក់ខ្សែ.ក​​ និង​លួច​២​នាក់​ត្រូវ​ប៉ូលិស​ក្រុង​ប៉ោយប៉ែត ឃាត់​ខ្លួន​

Posted: 12 Jun 2012 01:01 AM PDT

ស្ត្រី​រងគ្រោះ​ដែល​ត្រូវចោរ​ប្លន់​
ក្រុង​ប៉ោយប៉ែត ៖ ​មាន​ការភ្ញាក់​ផ្អើល​មួយ​បាន​កើតឡើង​ក្រោយ​ពី​ជនសង្ស័យ​ឆក់​ខ្សែ.ក​​២​នាក់​​ត្រូវ​បាន​ប៉ូលិស​ក្រុង​​ប៉ោយប៉ែត​ ចាប់ឃាត់​ខ្លួន​ បន្ទាប់​ពី​ធ្វើ​សកម្ម​ភាពកាលពី​ព្រឹក​ថ្ងៃ​ទី​១២ មិថុនា ​២០១២ ​នៅ​ភូមិ​ក្បាល​ស្ពាន​២ ​សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ។ ​ ជន​សង្ស័យ​​ទាំង​២នាក់ក្រោយ​​ការ​ឃាត់​ខ្លួន​មាន​ជន​រង​គ្រោះ​ជា​ស្ត្រី​ម្នាក់​បាន​​មក​ចង្អុល​បង្ហាញថា ជា​មុខ​សញ្ញា​​ដែល​វាយ​ខ្លួន​ ហើយ​ឆក់​យក​ខ្សែ​​.ក​មាស​​

សម្តេច​​ហេង សំរិន ​អនុ​ញ្ញាត​ឱ្យ​លោក​ហឺ គួឈាន ​ជួប​សម្តែង​​ការ​គួរ​សម​ និង​ពិភាក្សា​​ការ​ងារ​

Posted: 12 Jun 2012 01:00 AM PDT

រាជធានីភ្នំពេញ ៖ ​សម្តេច​ហេង សំរិន​ ប្រធាន​រដ្ឋ​សភា​បាន​អនុ​ញ្ញាត​ឱ្យ​គណៈ​ប្រតិភូ​​បក្ស​កុម្មុយ​នីស្ត​ចិន​ដឹក​នាំ​ដោយ​លោក​ហឺ ​គួឈាន ​​សមា​ជិកគណៈ​អចិន្ត្រៃយ៍​ការិយា​ល័យ​​នយោ​បាយ​​នៃ​គណៈ​កម្មាធិការ​​មជ្ឈិម​បក្ស និង​ជា​លេខា​គណៈ​កម្មា​ធិការ​ត្រួត​ពិនិត្យ​​វិន័យ​​បក្ស​កុម្មុយ​នីស្ត​ចិន ចូល​ជួប​សម្តែង​ការ​គួរ​សម និង​ពិភាក្សា​​ការ​ងារ ។ ​

បើក​​​ម៉ូតូ​ប៉ះ​​​គ្នា​​ដួល​លើ​ផ្លូវ​​​ ត្រូវ​រថយន្ត​​​​កិន​បែក​ក្បាល​​ស្លាប់​​​

Posted: 12 Jun 2012 01:00 AM PDT

ទិដ្ឋ​ភាព​កន្លែងកើតហេតុ
ខេត្ត​កណ្តាល​​​​​ ៖ ​បុរស​​ម្នាក់​បាន​​​​​​​​ស្លាប់​ភ្លាមៗ​​​នៅនឹង​កន្លែង​កើេត​ហេតុ​​ ដោ​យ​​សារ​តែ​​បើក​​ម៉ូតូ​​​ប៉ះ​គ្នា​​​ជាមួយ​ម៉ូតូ​​​១​គ្រឿងទៀត​ ​​បណ្តាល​​​ឱ្យ​ដួល​​​​ខ្ទាត​​ទៅ​ខាង​ឆ្វេង​​​ដៃ ត្រូវ​​រថយន្ត​​​១​​គ្រឿង​​ដែល​​បើក​បញ្ច្រាស​ទិស​គ្នា​​មក​​ដល់​​កិន​បែក​ក្បាល​​​ស្លាប់​​​យ៉ាង​អា​ណោច​អាធ័ម ​​​​កាលពី​​​​វេលា​ម៉ោង​​៣​និង​​១០​នាទី​​រសៀល​ថ្ងៃ​ទី​១០ មិថុនា ​នៅលើ​​​​ផ្លូវ​ជាតិ​លេខ​២១B ស្ថិត​​នៅ​​ភូមិ​​​​ក្នុង​​ព្រែក ឃុំ​​​ព្រែក​​​​គយ

យុវជន​​អាយុ​១៨​ឆ្នាំ ​ជាប់​ចោទ​​រំលោភ​ស្ត្រី​ចំណាស់​​អាយុ​៥៦​ឆ្នាំ

Posted: 12 Jun 2012 12:56 AM PDT

​យុវជន​​ត្រូវ​សមត្ថ​កិច្ច​ឃាត់ខ្លួន​
រាជធានីភ្នំពេញ ៖ យុវជន​​ម្នាក់​ត្រូវ​គេ​ប្តឹង​​ប៉ូលិស​ប៉ុស្តិ៍​​បឹង​សាឡាង ​ចាប់ឃាត់​ខ្លួន​កាល​ពី​វេលា​ម៉ោង​៧​ព្រឹក​ថ្ងៃទី​​១២ មិថុនា ​ដោយ​ចោទ​ប្រកាន់​ថា បាន​លប​លួច​ចូល​ទៅ​ក្នុង​ផ្ទះ​លេខ​២៨​ដេ ផ្លូវ​លេខ​២២៧ ​សង្កាត់​បឹង​សាឡាង ​ខណ្ឌ​ទួល​​គោក ​ចាប់​រំលោភ​​សេព​សន្ថវៈ​​ស្ត្រី​ម្នាក់​អាយុ​៥៦​ឆ្នាំ​រហូត​បាន​សម្រេច​កាល​​ពី​វេលា​ម៉ោង​១​​រំលង​អធ្រាត្រ​​​ឈាន​ចូល​ថ្ងៃទី​​១២ មិថុនា ​២០១២ ។ ​ទោះ​បី​ជា​យ៉ាងណា​យុវជន​នោះ​បាន​ធ្វើ​ការបដិសេធ។

កីឡា​ករ​ស្លូ​​វ៉ា​​គី​​ Sagan​ឈ្នះ​ដំណាក់​ទី​៣​​ប្រណាំង​កង់ Tour de Suisse

Posted: 12 Jun 2012 12:53 AM PDT

កីឡាករស្លូ​វ៉ា​គី​​​ Peter Sagan
Peter Sagan​ទទួល​​បាន​​ក្តី​​រីក​​រាយ​​ជា​​ថ្មី​​ទៀត​​បន្ទាប់​​ពី​​រូប​​គេ​​​យក​ឈ្នះ​​ដំ​ណាក់​​ទី​៣​​​ប្រ​ណាំង​កង់​កម្ម​វិធី Tour de Suisse នៅ​ប្រ​ទេស​ស្វ៊ីស​​​កាល​ពីថ្ងៃ​ទី១១​​​​​​ខែ​មិថុនា​ ។​ ការ​ប្រ​ណាំង​ក្នុង​ដំ​ណាក់​នេះ​បាន​បញ្ចប់​នៅ​ទី​ក្រុងAarbergប្រ​ទេស​ស្វ៊ីស​។​ Peter Saganជិះ​កង់​ឱ្យ​ក្រុម​ Liquigas-Cannondale​បាន​យក​ឈ្នះ​ដំ​ណា​ក់​ដែល​មាន​​ចម្ងាយ​ផ្លូវ​១៩៤,៧​​​​​គី​ឡូ​ម៉ែត្រ​ដោយ​ការ​

លោក​ស្ទី​​ហ្វ ​ក្លាក ​ក្លាយ​ជា​គ្រូ​បង្វឹក​របស់​ក្លឹប West Brom

Posted: 12 Jun 2012 12:46 AM PDT

លោក​ស្ទី​​ហ្វ ​ក្លាក ​ក្លាយ​ជា​គ្រូ​បង្វឹក​របស់​ក្លឹប West Brom
លោក​ស្ទី​ហ្វ ក្លាក ​អតី​ត​​គ្រូ​បង្វឹក​ក្លឹប Liverpool និង​ Chelsea បាន​ចូល​កាន់​តំណែង​ជា​គ្រូ​បង្វឹក​ក្លឹប ​West Brom ក្នុង​ក្រប​ខណ្ឌ​ប្រឺ​មីញេ​លីក ​ជំនួស​លោក​រ៉យ ​ហត​សុន ​ដែល​ផ្លាស់​ទៅ​​​ដឹក​នាំ​​ក្រុម​ជម្រើស​ជាតិ​អង់​គ្លេស ។លោក​ក្លាក ​ជាអតីត​គ្រូ​បង្វឹក​ធ្លាប់​​បំពេញ​ការ​ងារ​​ក្នុង​​ក្រុម​ការ​ងារ​របស់​លោក​ខេន​នី ដល​គ្លីស និង​មាន​ដំណឹង​ថា ​ក្លឹប West Brom បាន​តែង​តាំង​​លោកស្ទី​​ហ្វ

ក្រុម​ការងារ​​​​ឃុំ​​ព្រែក​កណ្តៀង​បើក​​កិច្ច​ប្រជុំ​​​បូក​សរុប​​លទ្ធ​ផល​​​បោះ​ឆ្នោត​​

Posted: 12 Jun 2012 12:45 AM PDT

ខេត្ត​ស្វាយ​រៀង​​​​​ ៖ ​កាលពី​ថ្ងៃ​ទី​៩ មិថុនា ​កន្លង​​​មក​នេះ​ ក្រុម​ការ​ងារ​​ឃុំ​ព្រែក​​​​កណ្តៀង​ ស្រុក​ពាម​​​រក៍​​​ដឹក​នាំ​​​ដោយ​លោក​​ទេព សា​ម៉ន ​​សមាជិក​​​អចិន្ត្រៃ​​យ៍​គណបក្ស​ប្រ​ជា​ជន​កម្ពុជា​​ខេត្ត​ ​អនុ​ប្រធាន​​​ក្រុម​​ការងារ​​​​ស្រុក​ពាម​រក៍​ និង​ជា​ប្រធាន​​​ក្រុម​​​ការងារ​​​​ឃុំ​ព្រែក​​​​កណ្តៀង​ បាន​អញ្ជើញ​​​ទៅ​ចូល​រួម​​​​​កិច្ច​ប្រជុំ​​​​បូក​សរុប​លទ្ធ​ផល​​​​​បោះ​ឆ្នោត​​ជ្រើ​ស​រើស​​ក្រុម​ប្រឹក្សា​ឃុំ​-​សង្កាត់​​ អាណត្តិ​ទី​​៣​ នៅ​ស្នាក់​

ជនសង្ស័យ​៣​នាក់​​កំពុង​ចែក​ចាយ​ថ្នាំ​ញៀន​​ប្រភេទ​ម៉ាទឹក​កក​ត្រូវបាន​ប៉ូលិស​បង្ក្រាប​

Posted: 12 Jun 2012 12:42 AM PDT

ជនសង្ស័យ​ដែល​ចែក​ចាយ​ថ្នាំញៀន​
ខេត្តកំពង់​ស្ពឺ ៖ ​ក្រុមចែក​ចាយ​ថ្នាំ​ញៀន​​ចំនួន​៣​នាក់ ​ត្រូវបាន​​​ប៉ូលិស​​ប្រឆាំង​គ្រឿង​ញៀន​ចាប់​​បាន​​កាល​ពីវេលា​យប់​ថ្ងៃទី​១១​ មិថុនា​ ខណៈ​ដែល​​ក្រុម​នោះកំពុង​​ចែក​ចាយ​ថ្នាំ​​ញៀន​​ស្ថិត​​​​នៅ​ក្នុង​​ភូមិ​រំពេង សង្កាត់​​សុពណ៌​ទេព ​ក្រុង​ច្បារ​មន ។ ទាក់ទិន​នឹង​ការចាប់ខ្លួន​នេះ​លោក​វរ​សេនីយ៍​ទោ ​ហែម ផល្លា ​នាយ​ការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​ខេត្ត​បាន​ឱ្យ​កោះ​សន្តិ​ភាព​ដឹងថា ​ដោយសារ​បាន​

សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជករ​កម្ពុជា​រៀបចំ​ទិវា​ប្រឆាំង​ពលកម្មកុមារ

Posted: 12 Jun 2012 12:37 AM PDT

ទិដ្ឋ​ភាព​ក្នុងពិធី
រាជធានីភ្នំពេញ ៖ កាលពី​ថ្ងៃទី​១០ ​មិថុនា ​​សហព័ន្ធ​និយោជក និង​សមាគម​ពាណិជ្ជ​ករ​កម្ពុជា ​(CAM FEBA) បាន​ចូល​រួម​រៀប​ចំ​​​ព្រឹត្តិការណ៍​ដ៏​សំខាន់​​​ស្តីពី «យុទ្ធនា​ការ​ផ្សព្វ​ផ្សាយ ដើម្បី​លើក​កម្ពស់ការ​យល់​ដឹង​លើ​បញ្ហា​ពល​កម្ម​កុមារ​ ក្នុង​ទិវាពិភពលោក​ប្រឆាំង​ពល​កម្ម​កុមារ​លើកទី​១១» នៅ​រោង​ចក្រ​ម៉េង​ អៀង ក្រោម​ជំនួយ​ហិរញ្ញវត្ថុ​​ពី​អង្គការ​ពល​កម្ម​អន្តរជាតិ​លើ​គម្រោង​អន្តរ​ជាតិ

សព​ជន​អនាថា​ដែល​លោត​ទឹក​សម្លាប់​ខ្លួន​ត្រូវ​បាន​អណ្តែត​ឡើង​

Posted: 12 Jun 2012 12:35 AM PDT

សាក​សព​ជន​អនាថា​ដែល​លោត​​ទឹក​សម្លាប់​ខ្លួន​
រាជធានីភ្នំពេញ ៖ ​សព​ជន​អនាថា​ម្នាក់​ដែល​បាន​ធ្វើ​អត្ត​ឃាត​លោត​ទឹក​សម្លាប់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១១ មិថុនា ​កន្លង​មក​នេះ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​អណ្តែត​​ទើ​រនៅ​គុម្ព​​ត្រែង​មុខ​ហាង​កាហ្វេ​​មួយ​កន្លែង តាម​​វិថីព្រះ​ស៊ីសុវត្ថិ​ ​ក្នុង​សង្កាត់​ជ័យ​ជំនះ ​ខណ្ឌដូនពេញ កាលពី​វេលា​ម៉ោង​៧​និង​២៥​នាទី​ព្រឹក​ថ្ងៃទី​១២ មិថុនា ២០១២ ។

កម្មករ-​​​កម្មការិនី​​រោង​ចក្រ​​ស្បែក​ជើង​​ជាង​​​1ពាន់​នាក់​​ធ្វើកូដ​កម្ម​​

Posted: 12 Jun 2012 12:30 AM PDT

កម្មករ-​​​កម្មការិនី​​រោង​ចក្រ​​ស្បែក​ជើង​​ជាង​​​1ពាន់​នាក់​​ធ្វើកូដ​កម្ម​​
រាជ​ធានី​ភ្នំពេញ​​​​​​ ៖ កម្មករ​-​កម្មការិនី​​​រោង​ចក្រ​ស្បែក​ជើង​​យីង​​ដុង​ជាង​​១​​​​ពាន់​នាក់​​​​ បាន​​ប្រមូល​​ផ្តុំ​គ្នា​​​ឈ​រ​ត្រៀប​ត្រា​​​ធ្វើ​កូដ​កម្ម​​​តវ៉ា​និង​​​ស្រែក​​​តាម​មី​​​ក្រូ​​​នៅ​ពី​​ខាង​មុខ​រោង​ចក្រ​​ ទាម​ទារ​​​ឱ្យ​ថៅ​កែ​​ដោះ​ស្រាយ​​​នូវ​លក្ខខណ្ឌ​​ការ​ងារ​ចំនួន​​១០​​ចំណុច​​ ប៉ុន្តែ​​​​សកម្ម​ភាព​​​តវ៉ា​​​នោះ​អត់​​​មាន​អំពើ​ហិង្សា​​​ណា​មួួ​យ​កើត​ឡើង​​​នោះ​ឡើយ ​។ ហេតុ​​ការណ៍​​នេះ​បាន​កើត​ឡើង​​កាល​ពី​វេលា​​ម៉ោង​​​​៧​ព្រឹក​​ថ្ងៃ​ទី​​១១

យូហ្វា​ចោទ​ប្រកាន់​សមាគម​បាល់​ទាត់​អាល្លឺ​ម៉ង់​ដោយ​សារ​អ្នក​គាំ​ទ្រ​ប្រព្រឹត្ត​មិន​សម​រម្យ​​

Posted: 12 Jun 2012 12:27 AM PDT

យូហ្វា​ចោទ​ប្រកាន់​សមាគម​បាល់​ទាត់​អាល្លឺ​ម៉ង់​ដោយ​សារ​អ្នក​គាំ​ទ្រ​ប្រព្រឹត្ត​មិន​សម​រម្យ​​
យោង​ទៅ​តាម​ប្រភព​ពត៌​មាន​ប៊ីប៊ីស៊ី ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ចន្ទ​ទី​១១ មិថុនា ឆ្នាំ​២០១២ បាន​ឱ្យ​ដឹង​ថា យូហ្វា​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​សមា​គម​បាល់​ទាត់​អាល្លឺ​ម៉ង់​​ពី​បទ​ប្រព្រឹត្ត​ពុំ​សម​រម្យ​​ដែល​បាន​បង្ក​ឡើង​ដោយ​ក្រុម​អ្នក​គាំ​ទ្រ​ក្រុម​បាល់​ទាត់​ជម្រើស​​ជាតិ​​​​អាល្លឺ​ម៉ង​គប់កាំ​ជ្រួច​ភ្លើង​ចូល​ទី​ក្នុង​ទី​លាន​ប្រកួត​បាល់ទាត់​កាល​ពី​រាត្រី​ថ្ងៃ​សៅរ៍ទី​៩ មិថុនា ឆ្នាំ​២០១២ រវាង​គូ​ប្រកួត​អាល្លឺ​ម៉ង់​ និង

អ្នក​ស្រុក​ផ្អើល​ទៅ​សុំ​ទឹក​មន្ត​​ពី​សត្វ​អណ្តើក​​​មក​ព្យា​បាល​​ជំងឺ​

Posted: 12 Jun 2012 12:16 AM PDT

ស្ត្រី​ម្នាក់​កាន់​អណ្តើត​ដែល​មាន​អក្សរ​លើ​ស្នូក
ខេត្ត​កំពត ៖ មាន​សត្វ​អណ្តើក​​ញី​មួយ​ក្បាល​ទម្ងន់​​ជិត​១០​គីឡូ​ក្រាម ព្រមទាំង​​មាន​ចារ​អក្សរ​នៅ​លើ​ស្នូក និង​ពី​ក្រោម​ពោះ​ផង បាន​វារ​ចូល​​ផ្ទះ​​ប្រជា​ពលរដ្ឋ​​នៃ​គ្រួសារមួយដែល​មាន​ជីវ​ភាព​​ក្រីក្រ​មាន​​កូន​ដល់​ទៅ​៩​នាក់ រស់​នៅ​ក្នុង​ផ្ទះខ្ទម​ដ៏​តូច ស្ថិត​ក្នុង​ភូមិ​​ព្រៃ​ឃ្មុំ ឃុំ​ព្រៃ​ឃ្មុំ ​ស្រុក​ទឹក​ឈូ កាល​ពី​​វេលា​ម៉ោង​៥​និង​៣០​នាទី​ព្រឹក​​ថ្ងៃទី​២​ មិថុនា ២០១២ ​កន្លង​មក​នោះ ​ពេល​នេះត្រូវបាន​អ្នក​ស្រុក​ផ្អើល​សុំ​​ទឹក​មន្ត បន្ទាប់​ពី​​ម្ចាស់​ផ្ទះ​ធ្វើ​ពិធី​​បញ្ជាន់​​រូប​ ហើយ​​ថា

លទ្ធផល​​កា​ប្រកួត​​​បាល់​ទាត់​​​នៅលើ​​ទី​លាន​​ My Team

Posted: 12 Jun 2012 12:15 AM PDT

ទិដ្ឋ​ភាព​ការប្រកួត​បាល់​ទាត់
រាជ​​ធានី​ភ្នំពេញ​​​​​​ ៖ ​ការ​ប្រកួត​​​​បាល់​ទាត់​​​ពាន​រង្វាន់​​ Khmer Real Estate Cup 2012 នៅ​ក្នុង​​សប្តាហ៍​​​ទី​​៣ ​ថ្ងៃ​សៅរ៍​ និង​ថ្ងៃ​​អាទិត្យ​​ទី​​៩ ​និង​ទី​​១០​ មិថុនា ​នៅ​លើទី​លាន​​My Team ស្ថិត​ក្នុង​​​ឃុំ​​​គោក​ឃ្លៀង ​ខណ្ឌ​សែនស​ុខ ​មាន​ទាំង​អស់​​​៦​​ប្រកួត​ គឺ​​ថ្ងៃ​សៅ​រ៍ មាន​​៣​ប្រកួត និង​ថ្ងៃ​អាទិត្យ​​មាន​​៣​ប្រកួត ។

ក្រុម​ហ៊ុន​​​ Smart Mobile រៀប​ចំ​ប្រារព្ធ​​​ទិវា​​បៃ​តង​​ ស្រប​​​តាម​​​ពណ៌​​​និមិត្ត​​សញ្ញា​​​

Posted: 12 Jun 2012 12:15 AM PDT

ក្រុម​ហ៊ុន​​​ Smart Mobile រៀប​ចំ​ប្រារព្ធ​​​ទិវា​​បៃ​តង​​ ស្រប​​​តាម​​​ពណ៌​​​និមិត្ត​​សញ្ញា​​​
រាជ​ធានី​ភ្នំពេញ​​​​​​ ៖ ទិវា​​​បរិស្ថាន​​​ពិភព​លោក​​​​ ត្រូវ​បាន​​​ប្រារព្ធ​​​ធ្វើ​​ជា​រៀ​ង​រាល់​ឆ្នាំ​​​នៅ​​ខែ​​មិថុនា គឺ​ជា​មួយ​​​មធ្យោ​បាយ​​ចម្បង​​ៗតាម​រយៈ​​អង្គការ​​​ស​ហ​ប្រជា​ជាតិ​​ធ្វើ​​ការ​លើក​​កម្ពស់​​​ចំណេះ​ដឹង​​​ជា​សាកល​​ក្នុង​ការ​​​ការ​ពារ​បរិស្ថាន​​​ និង​បង្កើន​​​​ចំណាប់​អារម្មណ៍​​ និង​សកម្ម​ភាព​នយោ​បាយ​ ។ ដូច​សព្វ​ដង​​ ក្រុម​ហ៊ុន Smart Mobile ​បាន​ធ្វើ​ការ​​​ចូល​រួម​​យ៉ាង​សកម្ម​​​នៅ​ក្នុង​​​ទិវា​ស្អាត​ និង​បរិស្ថាន​ល្អ ។

ណា​​ដាល់​​ផ្តួល​​យ៉ូ​​កូ​​វិច​​យក​​ឈ្នះ​​ពាន​​ជើង​​ឯក​ ​French ​Open​ ជា​​លើក​​ទី​​7​

Posted: 12 Jun 2012 12:13 AM PDT

កីឡាករអេស្ប៉ាញ​រ៉ា​ហ្វា​អែល ណា​ដាល់​ 
រ៉ា​​ហ្វា​​អែល ណា​​ដាល់​​ដណ្តើម​​បាន​​ពាន​​ជើង​​ឯក​​តឺន្នីស​​ក្រប​​ខណ្ឌ French Open​ជា​លើក​ទី​៧​កាល​ពី​ថ្ងៃ​ទី​១១​មិថុនា​ បន្ទាប់​ពី​យក​ឈ្នះ​កីឡា​ករ​លំ​ដាប់​ទី​១​ពិភពលោក​ណូ​វ៉ាក់ យ៉ូ​កូ​វិច​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ក្នុង​លទ្ធផល​ពិន្ទុ ៦-៤,៦-៣​,២-៦​និង​៧-៥​ ។​ ​ជ័យ​ជម្នះ​លើក​នេះ​ដែល​ទទួល​បាន​ដោយ​សា​យ៉ូ​កូ​វិច​ធ្វើ​ឱ្យ​មាន​កំ​ហុស Double Fault​ចំនួន​មួយ​លើក​បាន​ធ្វើ​ឱ្យ​កីឡាករ​លំ​ដាប់​

កងទ័ព​​​​យេម៉ែន​​វាយ​​​​ប្រហារ​​​ទីតាំងពួក​អាល់​​​កៃ​ដា​ស្លាប់​ជាង40នាក់​

Posted: 12 Jun 2012 12:11 AM PDT

បាញ់​​​រ៉ុក្កែត​​​​លើ​ទីតាំង​​​ពួក​អាល់​កៃដា
អាជ្ញាធរ​​​យោធា​​​រាយការណ៍​ថា​ការ​វាយ​​​​លុក​​​ធ្វើ​ឡើង​​​កាលពី​ថ្ងៃទី​១១​ មិថុនា​​ ​ដោយ​កង​ទ័ព​​​​អាកាស​និងកង​​​កាំភ្លើង​​​ធំ​​យេម៉ែន​​​ប្រឆាំង​​ទីតាំង​ទាំងឡាយ​របស់​ពួក​​សកម្ម​​​ប្រយុទ្ធ​អ៊ិស្លាម​​​​នៅ​​ចាអា​ និង​​ចាក្រា​​​ ភាគ​ខាងត្បូង​​​ប្រទេស​​បណ្តាល​​ឱ្យ​មនុស្សស្លាប់​​៤៤​​នាក់​ក្នុង​ចំណោម​​​​កងទាហាន​​​​និង​ពួក​ឧទ្ទាម​ ។​

អាមេរិកបារម្ភ​​​​ចំពោះ​​ការ​សម្លាប់​​​​រង្គាល​​​​ថ្មី​នៅ​​ស៊ីរី​​ស្លាប់​​106នាក់​ទៀត​

Posted: 12 Jun 2012 12:10 AM PDT

ផ្សែងហុយ​​ចេញ​ពីទីក្រុង​​មួួយ​ដែល​​​រងការ​​​បាញ់​​​ផ្លោង​ដោយ​កាំភ្លើង​​ធំ​
កាលពី​​ថ្ងៃទី​១១មិថុនា​​សហរដ្ឋអាមេរិក​​​បាន​​សម្តែង​ការ​ព្រួយ​បារម្ភ​​​ដែល​របប​​លោក​បាចា​​ អាល់​អាសាដ អាច​​រៀបចំ​​ការសម្លាប់​​រង្គាល​​ថ្មី​​​មួយ​ទៀត​នៅ​ស៊ីរី​ ដែល​​នៅទីនោះ​​​អំពើ​​ហិង្សា​និង​ការ​​ប្រយុទ្ធ​​​​គ្នា​​បណ្តាល​​ឱ្យ​មនុស្ស​ស្លាប់​១០៦​នាក់​​ទៀត​ក្នុង​​​នោះ​​មាន​ជន​ស៊ីវិល​​៧៧​នាក់ ។

ទោះមាន​ការ​ប្រកាសអាសន្ន​​អំពី​ហិង្សា​នៅ​​បន្ត​​​នាភាគ​​​ខាង​លិច​ភូមា​

Posted: 12 Jun 2012 12:08 AM PDT

ពួកអ្នក​​កាន់​​ពុទ្ធ​សាសនា​​​​ធ្វើ​បាតុកម្ម​ក្នុង​វត្តមួយ​
អំពើ​​ហិង្សា​​​​នៅ​​បន្ត​នា​ថ្ងៃ​ទី​​​១១​មិថុនា​​រវាង​​ពួក​អ្នក​​​កាន់​ពុទ្ធសាសនា​​​និង​ពួកអ៊ិស្លាម​​​​នៅ​ភាគ​ខាង​​លិចភូមា​​​ទោះបី​​ចេញ​​ការ​ប្រកាស​​អាសន្ន​​ ដែល​ជំរុញ​​​​ឱ្យ​​អ.ស.ប​ជំលៀស​​បុគ្គលិក​​របស់​​​ខ្លួន​​​ចេញពី​​​តំបន់​​មួយ​​ដែល​​បរិយាកាស​​នាពេល​​នេះ​មាន​ភាព​​អាប់​អួរ​បំផុត ។ ​នៅ​ជុំ​វិញ​ទីក្រុង​SITTWE រដ្ឋធានី​របស់​​រដ្ឋ​រ៉ាឃីន​ស្ថិត​​នៅ​ជាប់​​ប្រទេស​បង់​ក្លាដែស​​ អ្នក​កាសែត​​AFP ម្នាក់​បាន​​​ឃើញ​ប្រជាជន​​

កូ​រ៉េ​​ខាង​​ត្បូង​​មាន​​គោល​​ដៅ​​ដណ្តើម​​មេ​ដាយ​​មាស​​​យ៉ាង​​តិច​​១០​​គ្រឿង​​ក្នុង​​ព្រឹត្តិ​ការ​ណ៍​​អូ​​ឡាំ​​ពិក​

Posted: 12 Jun 2012 12:05 AM PDT

សម្រាប់​​ការ​​ចូល​​រួម​​ក្នុង​​ព្រឹត្តិ​ការ​​ណ៍​​អូ​​ឡាំ​​ពិក​​ទី​​ក្រុង​​ឡុង​នា​ខែ​កក្ក​ដា​ខាង​មុខ​ កូ​រ៉េ​ខាង​ត្បូង​​មាន​គោល​បំណង​ដណ្តើម​យក​មេដាយ​មាស​ឱ្យ​បាន​យ៉ាង​តិច​១០​គ្រឿង​និង​ស្ថិត​នៅ​លំ​ដាប់​​កំពូល​ទាំង​១០​លើ​តារាង​មេដាយ​សរុប​។ ការ​ចូល​រួម​អូ​ឡាំ​ពិក​ទី​ក្រុង​ប៉េ​កាំង កាល​ពី​៤​ឆ្នាំ​មុន កូ​រ៉េ​ក៏​មាន​គោល​ដៅ​ដូចជា​លើក​នេះ​ដែរ​។ អូ​ឡាំ​ពិក​លើក​នោះ ប្រ​ទេស​មួយ​នេះ​ដណ្តើម​បាន​ចំ​ណាត់​ថ្នាក់​ទី​៧

ម្តាយ​​របស់​លោក​គីម​​ជុងអ៊ុន​​​ផ្សាយ​តាម​​​វីដេអូ​មួយ

Posted: 12 Jun 2012 12:02 AM PDT

 ​​​ម្តាយ​លោក​​​គីម​​ជុងអ៊ុន​​​មើល​​ថែ​លោក​​​ពេល​នៅតូច
ម្តាយ​របស់​​​មេ​ដឹកនាំ​វ័យ​ក្មេង​​កូរ៉េខាងជើង​​​លោក​​​គីម​ជុង​អ៊ុន​​​នារី​របាំ​មាន​ដើម​​កំណើត​ជប៉ុន​​ជានារី​​ដែល​ឪពុក​​​លោក​​គឺលោក​គីម​ជុង​អ៊ីល ស្រឡាញ់​​​ខ្លាំង​បំផុត ។​ម្តាយ​របស់​​លោក​​គីម​ ជុង​អ៊ុន ​​ទទួល​​មរណ​ភាព​យូរ​ហើយ​​​គឺ​លោក​ស្រី​កូ​យុងហ៊ី ​KO YOUNG HEE ដែល​​រប​ប​​ក្រុង​ព្យុងយ៉ាង​ បាន​​​​ចាក់​ផ្សាយ​ដល់​​បណ្តា​​​​​មន្ត្រី​និង​កងទាហាន​​​របស់​ខ្លួន​នូវវីដេអូ​​ឯកសារមួយមាន​រយៈពេល​​​៩០​នាទី​

បើករ​ថយន្តគេច​ពី​ក្រុម​ស្ទាវ​ដេញ​គប់​ជ្រុល​​ចង្កូត​​បុក​របាំង​ថ្ម​

Posted: 12 Jun 2012 12:00 AM PDT

ទិដ្ឋ​ភាព​កន្លែង​កើតហេតុ
រាជធានី​ភ្នំពេញ ៖​​ ​រថយន្ត​​កូរ៉េ​ម៉ាក​ហ៊ី​យ៉ាន់​ដាយ ពណ៌ស មួយ​គ្រឿង បាន​ជ្រុល​ទៅ​បុក​របាំង​ថ្ម​ចែក​ទ្រូង​ផ្លូវ​អស់​៣កង់ កាល​ពី​វេលា​ម៉ោង​៨ និង​២០​នាទី​​យប់​ថ្ងៃ​ទី​១០ មិថុនា នៅ​មុខ​ផ្ទះ​​លេខ​៧៥៦ ភូមិ​ទួល​រកា សង្កាត់​ចាក់ អង្រែក្រោម ខណ្ឌ​មាន​ជ័យ ។ លោក​សេង ថាវី អាយុ​​២១​ឆ្នាំ​ មាន​ទី​លំ​នៅ​​ក្នុង​សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌ​ចំ​ការ​មន ​ជា​អ្នកដំឡើង​​រោង​បុណ្យ​ រោង​ការ ផ្សេង​ៗ​

រថយន្ត​​កាមរី​បាឡែន​​ស៊េរី​ឆ្នាំ​​២០០២ មួយ​គ្រឿង​ត្រូវ​ភាគី​ពីរ​នាក់​ប្តឹង​យក​ធ្វើ​កម្ម​សិទ្ធិ​​រៀង​ៗ​ខ្លួន​

Posted: 11 Jun 2012 11:53 PM PDT

រថយន្ត​ដែល​គេ​​ប្តឹង​ដើម្បី​យក​ធ្វើ​​​កម្ម​សិទ្ធិ​
រាជធានីភ្នំពេញ ៖ ​មាន​ហេតុ​ការណ៍​ដ៏ភ្ញាក់​ផ្អើល​មួយ​បាន​កើតឡើង​​នៅ​លើ​សួន​ច្បារ​​ជិត​ណាហ្កា ស្ថិត​ក្នុង​សង្កាត់​ទន្លេ​បាសាក់ ខណ្ឌ​ចំការ​មន ​ដោយភាគី​ម្ខាង​​អះអាង​ថា ​ខ្លួន​បាត់​រថយន្ត​កាមរី​បាឡែន ពណ៌ស្ករ ​ហើយ​ប្រទះឃើញ​​ឈ្មួញ​កំពុង​លក់​នៅ​ចំណុច​កើតហេតុ កាលពីវេលា​ម៉ោង​​៥​ល្ងាច​​ថ្ងៃទី​១១ មិថុនា ។​

ម៉ូតូ​បត់​ឆ្វេង​ប៉ះ​ជា​មួយ​រថយន្ត​តូយ៉ូតា​​ដួល​រង​របួស​ស្រាល​ដោះ​ស្រាយ​ដោយ​សន្តិ​វិធី​

Posted: 11 Jun 2012 11:50 PM PDT

សមត្ថ​កិច្ច​កំពុង​ធ្វើ​អន្តរាគន៍​
រាជធានីភ្នំពេញ ៖ ម៉ូតូ​ឌ្រីមសេ១២៥ ស៊េរី​២០១០ ពណ៌​ខ្មៅ ​ប៉ះ​ជា​មួយ​រថយន្ត​តូយ៉ូតា​ ពណ៌ស ​បណ្តាល​ឱ្យ​​រង​របួស​តិច​តួច ហើយ​ភាគី​​ទាំង​ពីរ​ដោះ​ស្រាយ​គ្នា​ដោយសន្តិ​វិធី​មិន​មាន​អ្នក​ណា​សងអ្នក​ណា​ទេ​។ ​គ្រោះ​ថ្នាក់​នេះ​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​៩​យប់ ថ្ងៃទី​១០ មិថុនា ​ចំណុច​​​ស្តុប​ស្ថាន​ទូត​ចិន​​តាម​មហា​វិថី​ម៉ៅសេទុង​​កែង​ផ្លូវ​​លេខ​​១៧៣ ​សង្កាត់​​ទួល​ស្វាយ​ព្រៃ​១ ខណ្ឌ​ចំការ​មន ។

ស្រវឹង​ស្រា​ជិះ​ម៉ូតូ​ដួល​ម្នាក់​ឯង​ពក​មុខ​

Posted: 11 Jun 2012 11:47 PM PDT

បុរសដែល​ស្រវឹង​ដួល​ម្នាក់​ឯង
រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​​​ក្នុងស្ថាន​ភាព​ស្រវឹង​ជោកជាំជិះ​​ម៉ូតូ​ដួល​​ម្នាក់​ឯង ​នៅលើ​ផ្លូវ​បណ្តាល​ឱ្យ​ពក​មុខ​​រង​របួស កាល​ពី​វេលា​ម៉ោង​​១០​យប់​ថ្ងៃ​ទី​១១ មិថុនា ​២០១២ ​តាម​បណ្តោយ​ផ្លូវ​ព្រះ​នរោត្តម​ ក្នុង​ស​ង្កាត់​​ទន្លេ​បាសាក់ ខណ្ឌ​ចំការ​មន ។ ​ចំពោះ​ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​​ខាង​លើ​មាន​អ្នក​ខ្លះ​​និយាយថា ​ជន​រង​គ្រោះ​​កំពុង​​ជិះ​​ម៉ូតូ​​តាម​ផ្លូវ​ត្រូវ​រថយន្ត​មួយ​គ្រឿង​កៀរ​ ប៉ុន្តែ​​អ្នក​ខ្លះ​​ទៀត​​និយាយ​ថា ​ពុំ​

អាយខនបុក​សេ​125​រងរបួស​ក្មេងម្នាក់​

Posted: 11 Jun 2012 11:45 PM PDT

អាយខនបុក​សេ​125​រងរបួស​ក្មេងម្នាក់​
រាជ​ធានី​ភ្នំពេញ​ ៖ ម៉ូតូ​អាយខន​​ ពណ៌ស​មួយ​គ្រឿង​ជិះ​ឌុបគ្នា​ដោយ​បុរស​​២នាក់​តាម​បណ្តោយ​ផ្លូវលេខ​២១៤​ពីត្បូងទៅជើង​ ក្នុងល្បឿនលឿន​​​ បានជ្រុល​ទៅបុក​ម៉ូតូ​ម៉ាក​ហុង​ដា​ឌ្រីម​សេ​១២៥​ ពណ៌​ខ្មៅ​ ស៊េរី​២០១២​ ជិះ​ដោយ​បុរស​ម្នាក់​ឌុប​ប្រពន្ធ​និងកូន​ម្នាក់​ចំពាក់​កណ្តាល​ម៉ូតូ​​​ដួល​ទៅលើ​ទ្រូង​ផ្លូវ​​​ បណ្តាល​ឱ្យ​ក្មេង​ម្នាក់​ដែល​ត្រូវជា​កូន​របស់​ប្តីប្រពន្ធ​ជិះ​ម៉ូតូ​ហុងដា​ឌ្រីម​សេ​១២៥

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!