Koh Santipheap Daily

Koh Santipheap Daily


​ឥន្ទ្រី​ចំពុះ​ដែក​អាល្លឺម៉ង់​រុញ​ទម្លាក់​មច្ចុរាជ​ទឹក​ក្រូច​ហូឡង់​ឱ្យ​ស្ថិត​នៅ​លើ​មាត់​ជ្រោះ

Posted: 14 Jun 2012 01:18 AM PDT

ក្រុម​កីឡាករឥន្ទ្រីចំពុះដែក
គ្រាប់​​បាល់​២​គ្រាប់​ម្នាក់​ឯង​​របស់​​កីឡា​ករ​ Gomez បាន​រុញ​ច្រាន​ក្រុម​មច្ចុរាជ​ទឹក​ក្រូច ហូឡង់​​ឱ្យ​ស្ថិត​នៅ​ជិត​មាត់​ជ្រោះ​ដែល​អាច​នឹង​ជ្រុះ​​ចេញ​​ត្រឹម​​ជុំ​ទី​១លើក​ដំបូង​ក្នុង​ប្រវត្តិ​សាស្ត្រ​​បាល់​ទាត់​របស់​គេ ។ ជ័យជម្នះ​ 2-1 ទៅ​លើ​ក្រុម​ខ្លាំង​ហូឡង់​នេះ​បាន​ធ្វើ​ឱ្យ​ក្រុម​អាល្លឺ​ម៉ង់​កក់​​បាន​​កៅ​អី​១​រួច​ស្រេច​ហើយ​នៅ​វគ្គ​១៦​ក្រុម​ ​បើ​ទោះ​ជា​ប្រកួត​ចុង​ក្រោយ​ចាញ់​ដាណឺម៉ាកក៏​ដោយ ។​ចំណែក​ឯ​​​

កូតឌីវ័រៈ ​រដ្ឋាភិបាល​​​​អះអាង​​​ថា​កម្ទេចការ​ប៉ុន​ប៉ង​ធ្វើរដ្ឋ​ប្រហារមួយ

Posted: 14 Jun 2012 01:16 AM PDT

ភូមិឋាន​ដែល​រង​​ការ​វាយ​ប្រហារ​
ជន​ស៊ីវិល​​យ៉ាង​តិច៤នាក់​​ស្លាប់​ដោយ​សារការ​វាយ​ប្រហារ​​របស់​​ពួក​ជនប្រដាប់​អាវុធ​កាលពី​ដើម​​សប្តាហ៍​​​នេះ​​នៅភាគ​​និរតី​​កូតឌីវ័រ​ ដែល​​នៅទី​នោះ​អំពើ​​​ហិង្សា​មាន​ការ​កើន​ឡើង​​ខណៈ​ដែលរដ្ឋាភិបាល​​និយាយ​ថា​ បានកម្ទេច​ការ​ប៉ុនប៉ង​ធ្វើ​រដ្ឋប្រហារ​​មួយ​របស់​ពួកអ្នក​​គាំទ្រ​អតីត​ប្រធានាធិបតី​លោក​​​ឡូរ៉ង់​ហ្សេបាបូ ។​

មេខ្លោងរៀបគម្រោងផលិត​សារធាតុញៀន ត្រូវប៉ូលិសចាប់ខ្លួន

Posted: 14 Jun 2012 01:15 AM PDT

រាជធានីភ្នំពេញ ៖ អ្នកផ្តើម​គំនិត​ ឬហៅ​ថា​​ជា​មេ​ខ្លោងជាប់ចោទ​រៀបចំ​គម្រោង​​ផលិត​សារ​​ធាតុ​ញៀន​​ដោយ​ខុស​ច្បាប់ រក្សា​ទុក​ ដឹក​ជញ្ជូន​​ ឬជួញដូរត្រូវ​សមត្ថកិច្ចការ​ិ​យា​ល័យ​នគរ​បាល​​ព្រហ្មទណ្ឌកម្រិតស្រាល​ រាជធានីភ្នំ​ពេញ​​ចាប់​ខ្លួន កាលពី​វេលា​ម៉ោង​១០​ និង៣០នាទី​ព្រឹក​​ថ្ងៃទី​១២ មិថុនា​ តាម​ដីការបស់​តុលាការ​ ។

បើក​​សន្និសីទ​​​RIO+20 ​នៅ​​​ប្រេស៊ីល​

Posted: 14 Jun 2012 01:14 AM PDT

LOGO នៃសន្និសីទ​RIO+20 ​​
សន្និសីទ​​របស់​​អ.ស.ប​ RIO +20 ​បាន​​បើក​​​ធ្វើ​កាលពី​ថ្ងៃទី​១៣​មិថុនា​​​នៅទីក្រុង​រីយ៉ូ​ដឺហ្សា​ណឺរ៉ូ ដែល​មាន​ប្រធានបទ​​​ការ​អភិ​វឌ្ឍន៍​​​​ប្រកប​ដោយ​ចីរភាព​សម្រាប់​ភព​ផែន​ដី​​​ ក៏​ប៉ុន្តែ​គេ​នៅ​​មិន​ច្បាស់​​លាស់​​លើ​​លទ្ធភាព​ដែល​​សន្និសីទ​នោះ​​​​អាច​សម្រេច​បាន​​កុង​សង់​​ស៊ុល​​មួយ​របស់​​បណ្តា​​​​ប្រទេស​ជា​សមាជិក ។​

អតីតនាយិកា​​​សាលា​គរុ​កោលស្យ​ និង​វិក្រិត​ការ​ពោធិ៍​សាត់​ បើក​រថយន្ត​​​បុក​គ្នា​ជា​មួយ​អ្នក​ជិះ​ម៉ូតូ​

Posted: 14 Jun 2012 01:06 AM PDT

ជន​រងគ្រោះ​ដែល​រថយន្តបុក
ខេត្តពោធិ៍សាត់ ៖ ស្ត្រី​វ័យ​ចំណាស់​ម្នាក់​បាន​បើក​រថយន្ត​​ទៅ​បុក​អ្នក​ជិះ​ម៉ូតូ​ បណ្តាល​ឱ្យ​​រង​របួស​ធ្ងន់​ធ្ងរ​បញ្ជូន​ទៅ​សង្គ្រោះ​​នៅ​មន្ទីរ​ពេទ្យ​​ខេត្ត ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើត​ឡើង​​​លើ​កំណាត់​ផ្លូវ​ជាតិ​លេខ​៥ ​ត្រង់ចំណុច​គល់​ស្ពាន​ថ្ម​ត្រើយ​ខាង​លិច​ខាង​មុខ​សាលា​រចនា​ស្ថិត​ក្នុង​ភូមិ​​ពោរ​តា​គួយ សង្កាត់​លលកស ក្រុង​ពោធិ៍​សាត់ កាលពី​ថ្ងៃទី​

ថៃ​គ្រោង​​​តាំង​ពិព័រណ៍​​​ខ្នាត​យក្ស​​​​​នៅ​​ឆ្នាំ​​2013​​​ខាងមុខ​នេះ​​

Posted: 14 Jun 2012 01:00 AM PDT

ទិដ្ឋ​ភាព​ក្នុងពិធីសន្និសីទ
រាជ​ធានី​ភ្នំពេញ​​​​ ៖ នៅ​សណ្ឋា​គារ​​​​​​អាំង​ទែ​​រ​កុង​ទី​ណង់​តាល់​​ កាលពី​​ថ្ងៃទី​​១២ មិថុនា ​មាន​រៀប​​ចំ​ធ្វើ​សន្និសីទ​​​សារព័ត៌​មាន​​​​ ដើម្បី​​បង្ហាញ​​អំពី​គម្រោង​​​​រៀប​ចំ​តាំង​ពិព័រណ៍​​​​អន្តរជាតិ​​ខ្នាត​យក្ស​​​មួយ ​ដែល​​​គ្រោង​​ធ្វើ​ឡើង​​ចាប់​ពី​ថ្ងៃ​ទី​​១៣ ដល់​​​​១៥​​ ខែ​មីនា​​ ​ឆ្នាំ​​​​​២០១៣​​ នៅ​ប្រទេស​ថៃ​ ដោយ​​មាន​ប្រទេស​ជាង​​១០០​​​​​ចូលរ​ួម​ និង​មាន​​ឈ្មោះ​ជា​ផ្លូវ​​ការ​​​ថា VIV Asia ​ឆ្នាំ​​២០១៣​​ ។

​នគរបាល​​បញ្ជូន​​ជន​សង្ស័យ​​ប្រើ​ប្រាស់​​ និង​ចែក​ចាយ​គ្រឿង​ញៀន​​ខុស​​ច្បាប់​​ចំនួន​៧​នាក់​ទៅ​សាលា​ដំបូង​

Posted: 14 Jun 2012 12:58 AM PDT

សមត្ថកិច្ច​ឃាត់​​ក្រុម​​ចែក​ចាយ​គ្រឿងញៀន​
ខេត្ត​បន្ទាយ​មាន​ជ័យ ៖ កម្លាំង​ការិយា​ល័យ​​នគរបាល​​​ប្រឆាំងគ្រឿង​ញៀន​នៃ​ស្នង​ការ​​ដ្ឋាន​​នគរ​បាល​​ខេត្ត​ ដឹក​នាំ​ដោយ​លោក​វរ​សេនីយ៍​ត្រី ធិន ស៊ិន​ដេត នាយ​ការិយា​ល័យ​ប្រឆាំង​​គ្រឿងញៀន​​បានចុះ​ប្រតិ​បត្តិ​ការ​បង្ក្រាប​​​ទីតាំង​សំបុក​គ្រឿង​ញៀននៅ​ចំណុច​​ស្ថានីយ​រថភ្លើង​ ស្ថិតក្នុងភូមិ​​សែសិន សង្កាត់​អូរ​អំបិល ក្រុង​សិរី​សោភ័ណ ​កាលពី​រសៀលថ្ងៃទី​

ATOZ បុក​ម៉ូតូ​​​យ៉ាម៉ា​​ហា​ បណ្តាល​ឱ្យ​​ដួល​បោក​ក្បាល​​សន្លប់​

Posted: 14 Jun 2012 12:54 AM PDT

មនុស្ស​ឆោឡោ​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​អ្នក​បើក​បរ​​រថយន្ត និង​​​ម៉ូតូ​ស្រវឹង​​​ដូច​​គ្នា​​ហើយបើក​បុក​គ្នា បណ្តាល​ឱ្យ​​ដួល​បោក​ក្បាល​​សន្លប់​ម្នាក់។ ​គ្រោះ​ថ្នាក់​​នេះ​កើត​ឡើង​​កាលពីវេលា​ម៉ោង​១០​និង​៤០​នាទី​យប់​ថ្ងៃ​ទី​១៣ មិថុនា ​ត្រង់​ចំណុច​​ផ្លូវ​​លេខ​៣១៥ កែងផ្លូវ​​លេខ​៥៩២ ស្ថិត​ក្នុង​សង្កាត់​​បឹងក​ក់​២ ខណ្ឌទួល​គោក ។

​ជិះ​ម៉ូតូ​​ទាក់​ឈ្នាន់​​​ម៉ូតូ​​មួយ​គ្រឿង​ទៀត​ដួល​ខ្លួន​ឯង​​ហើយ​ទៅ​រក​រឿងគេ និងរក​រឿង​ដល់​ប៉ូលិស​

Posted: 14 Jun 2012 12:51 AM PDT

សមត្ថកិច្ច​កំពុង​ធ្វើ​អន្តរាគមន៍​នៅ​កន្លែង​កើត​ហេតុ​
រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​​ជិះ​ម៉ូតូ​​ឌ្រីម​​សេ១២៥ ឌុប​​ក្មេង​ស្រី​ម្នាក់​ចេញពី​សាលា​បាន​​ទាក់​​ឈ្នាន់​​​ម៉ូតូ​មួយ​គ្រឿង​ទៀត បណ្តាល​ឱ្យ​ដួល​ច្រងាប់​ច្រងិល​​ម្នាក់​ឯង ​ហើយ​ស្ទុះ​ងើប​​ទៅ​រក​រឿង​ម្ចាស់​ម៉ូតូ​​នោះដោយ​​ទាមទារ​សំណង លុះ​ពេល​​ប៉ូលិស​​ទៅ​ជួយ​​សម្រួល​ស្រាប់​​រក​រឿង​​ប៉ូលិស​ទៀត ។ គ្រោះ​ថ្នាក់​នេះកើត​ឡើង​កាលពី​​វេលា​ម៉ោង​៥​និង​៣០​នាទី​​ល្ងាច​

រថយន្ត​ហ៊្វុយហ្សូ​ដឹក​អង្ករ​អស់​កម្លាំង​ដេក​ផ្ងារ​ជើង​ក្បែរ​ផ្លូវ​ជាតិ​លេខ​5

Posted: 14 Jun 2012 12:45 AM PDT

ទិដ្ឋ​ភាពកន្លែង​កើតហេតុ
ខេត្ត​បន្ទាយ​មាន​ជ័យ ៖​​ ​រថយន្ត​ម៉ាក​ហ្វុ៊យ​ហ្សូ​ មួយ​គ្រឿង​ ដឹក​អង្ករ​ទៅ​លក់​ឱ្យ​ថៃ​ ដោយ​អស់​កម្លាំង​ពេក​​បាន​​ដេក​ផ្ងារ​ជើង​ក្បែរ​ផ្លូវ​ជាតិ​លេខ​៥ ដោយ​មិន​ខ្វល់​នឹង​មនុស្ស​ម្នា​ចោម​រោម​មើល​នោះ​ឡើយ។ ហេតុ​ការណ៍​​គ្រោះ​ថ្នាក់​ដែល​បង្ក​ដោ​យ​ខ្លួន​ឯង​នេះ បាន​​កើត​ឡើង​កាល​ពី​​វេលា​ម៉ោង​៣ និង​៤០​នាទី​រសៀល​ថ្ងៃទី​១២ មិថុនា ឆ្នាំ​២០១២ នៅ​​ភូមិ​ទឹក​ថ្លា សង្កាត់​ទឹកថ្លា ក្រុង​សិរី​សោ

សាលា​ឧទ្ធរណ៍​សម្រេច​ផ្តន្ទាទោស​សម​រង្ស៊ី​៧​ឆ្នាំ ពិន័យ​​ប្រាក់​រាប់​លាន​រៀល

Posted: 14 Jun 2012 12:42 AM PDT

រាជធានីភ្នំពេញ ៖ ​សាលា​ឧទ្ធរណ៍​បាន​សម្រេច​​ផ្តន្ទា​ទោស​​លោក​សម​ រង្ស៊ី ​ប្រធាន​គណ​បក្ស​​សម​រង្ស៊ី ឱ្យ​ជាប់​​ពន្ធនា​គារ​៧​ឆ្នាំ និង​ផាក​ពិន័យ​​ជា​ប្រាក់​រាប់​លាន​រៀល​​កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ​មិថុនា ២០១២ ​នៅ​សាល​​សវនា​​ការ​នៃ​សាលា​

ស្មៀន​ឃុំ​អូរ​រៃ​ឌុប​ប្រពន្ធទៅ​លេង​បងប្អូន​​ត្រូវ​រថយន្ត​​បុក​របួស​ធ្ងន់​ទាំង​ពីរ​នាក់​

Posted: 14 Jun 2012 12:39 AM PDT

ទិដ្ឋភាព​ឆោឡោ​នៅ​កន្លែងកើតហេតុ
ខេត្ត​ស្ទឹង​ត្រែង ៖ ​ស្មៀន​​ឃុំ​អូររៃ ស្រុក​​ថាឡា​បរិវ៉ាត់ និង​ប្រពន្ធ​ត្រូវ​រថយន្ត​កាមរី​​ឆ្លាម​​បុក​ផ្លោង​ធ្លាក់​ចូល​ស្នាម​ភ្លោះ​ ខណៈ​​កំពុង​ជិះ​ម៉ូតូ​ឌុប​គ្នា​​ទៅ​លេង​បង​ប្អូន​នៅ​ត្រើយ​​ម្ខាង​​នៃ​ទន្លេ​សេកុង ។ ​ហេតុការណ៍​នេះ​បាន​កើត​ឡើងនៅ​ចំណុច​គល់​​ស្ពាន​​សេកុង​ក្នុង​ស​ង្កាត់​ស្រះ​ឫស្សី ក្រុង​​ស្ទឹង​ត្រែង ខេត្ត​​ស្ទឹង​ត្រែង កាលពីវេលា​ម៉ោង​៤​និង​២០​នាទី​​រសៀល​ថ្ងៃទី​

ប្រជា​ជន​​ក្រិក​នាំ​គ្នា​ទិញ​អាហារ​​កំប៉ុង​ស្តុក​ទុក​ ព្រោះ​បារម្ភ​ពី​លទ្ធ​ផល​ឆ្នោត​​ អាច​ចាក​ចេញ​ពី​សមាជិក​សហគមន៍​​អឺ​រ៉ុប​

Posted: 14 Jun 2012 12:37 AM PDT

​CNBC ផ្សាយ​ឱ្យ​ដឹង​ថា ប្រជា​ជន​​ក្រិកបាន​​​នាំ​គ្នា​ដក​ប្រាក់​ពី​ធនាគារ និង​ទិញ​អាហារ​បម្រុង​​ទុក នៅ​មុន​ពេល​មាន​​ការ​បោះ​ឆ្នោត​​ដ៏​សំខាន់​នៅ​ថ្ងៃ​អាទិត្យ​ទី​១៧ មិថុនា ​​ខាង​មុខ ​ព្រោះ​មាន​ក្តី​បារម្ភ​ពី​លទ្ធ​ផល​ឆ្នោត​ដែល​អាច​ឱ្យក្រិក​​ចាក​ចេញ​​ពី​ប្រទេស​​​សមាជិក​អឺ​រ៉ុប ។

អត្ត​ព​លិក​អង់​គ្លេស Mo Farahត្រៀម​ខ្លួន​ដណ្តើម​ជ័យ​ជម្នះ​លើ​វិញ្ញា​រត់​ចម្ងាយ​1500​ម៉ែត្រ

Posted: 14 Jun 2012 12:33 AM PDT

អត្ត​ពលិក​អង់​គ្លេស Mo Farah
Mo Farah បាន​​​បញ្ជាក់​​ថា​ ខ្លួន​​នឹង​​​ចូល​​​រួម​​​រត់​​​ប្រ​ណាំង​ចម្ងាយ​​​១៥០០​​​ម៉ែត្រ​​នៅ​​ក្នុង​កម្ម​វិធី Aviva 2012 Trialsនា​ចុង​ខែ​នេះ​ដើម្បី​​កែ​លំ​អ​ល្បឿន​រត់​របស់​ខ្លួន​នៅ​មុន​ការ​ចូល​មក​ដល់​នៃ​ព្រឹត្តិការ​ណ៍​អូ​ឡាំ​ពិក​រដូវ​ក្តៅ ។​ Farahដែល​ជា​ម្ចាស់​ជើង​ឯក​ពិភព​លោក​រត់​ចម្ងាយ​៥០០០​ម៉ែត្រ​មាន​គោល​ដៅ​ដណ្តើម​យក​មេដាយ​មាស​លើ​វិញ្ញាសា​រត់​ចម្ងាយ​៥០០០​ម៉ែត្រ​និង​១០.០០០​ម៉ែត្រ​ក្នុង​

ជន​សកម្ម​បំផុត​ខាង​លួច​មិន​រើសមុខ​ត្រូវ​អស់​លក្ខណ៍​​

Posted: 14 Jun 2012 12:30 AM PDT

ជន​ល្មើស​ត្រូវ​បាន​ចាប់ខ្លួន
ខេត្ត​កណ្តាល​ ៖​​ ​យុវ​ជន​ម្នាក់​ដែល​អ្នក​ភូមិ​អះ​អាង​ថា ជា​ជន​សកម្ម​បំផុត​ខាង​ដើរ​លួច​ទ្រព្យ​សម្បត្តិ​ប្រជា​ពល​រដ្ឋ​​គ្រប់​ទិស​ទី​សរុប​មិន​តិច​ជាង​៥០​ដង ពេល​នេះ​បាន​មក​អស់​លក្ខណ៍​នៅ​ក្រុង​តា​ខ្មៅ​ ដោយ​សារ​តែ​លប​ចូល​ក្បែរ​ផ្ទះ​គេ​ ហើយ​ត្រូវ​ឆ្កែ​ព្រុស​ទើប​ប្រជា​ពល​រដ្ឋ​ និង​ប៉ូលិស​ព័ទ្ធ​ចាប់​បាន​កាល​ពីវេលា​​ម៉ោង​១​​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​១២ មិថុនា នៅភូមិ​កំពង់​សំណាញ់ សង្កាត់​

តែងតាំង​ និង​ផ្លាស់​ប្តូរ​តួនាទី​​មន្ត្រី​​កង​រាជ​អាវុធ​ហត្ថ​

Posted: 14 Jun 2012 12:24 AM PDT

ទិដ្ឋភាព​​ក្នុង​ពិធីតែងតាំង
ខេត្ត​មណ្ឌល​គិរី ៖ ​ពិធី​បិទ​វគ្គ​​ហ្វឹក​ហ្វឺន​ និង​តែង​តាំង​​ផ្លាស់​ប្តូរ​មុខ​ងារ​មេ​បញ្ជា​ការ​ស្រុក​ ស្នាក់​​ការ​កង​រាជ​អាវុធ​ហត្ថ និង​ប្រជុំ​បូក​សរុប​លទ្ធ​ផល​​ការងារ​ឆមាសទី១ ទិស​ដៅ​ឆមាសទី​២ ​បាន​​រៀបចំ​ឡើងក្រោម​អធិបតី​ភាព​​លោក​វរសេនីយ៍​​ឯក ​សាក់ សារ៉ាង ​មេបញ្ជា​ការ​កងរាជអាវុធ​ហត្ថ​ខេត្ត​​ ​កាលពី​ព្រឹក​​ថ្ងៃទី​​១៣ មិថុនា ២០១២ ​នៅ​ទី​បញ្ជា​ការ​​កងរាជ​អាវុធ​

ឯកអគ្គ​រដ្ឋទូត​អាមេ​រិក​ចុះ​ស្វែង​យល់​​ស្ថាន​ភាព​សិក្សារបស់សិស្ស​​-និស្សិត​​នៅកំពង់​ចាម

Posted: 14 Jun 2012 12:15 AM PDT

ឯកអគ្គ​​រដ្ឋ​ទូត​អាមេរិក​បាន​ចុះ​មក​ស្វែង​យល់​ពី​ស្ថានភាព​សិក្សា​របស់​សិស្ស និង​​និស្សិត
រាជធានីភ្នំពេញ ៖ ​ឯក​អគ្គ​​រដ្ឋទូត​អាមេ​រិក​ប្រចាំ​កម្ពុជា ​លោក​​វីលៀម ​ធូ (William E.Todd) ​កាលពី​ថ្ងៃទី​​១៣ មិថុនា ២០១២ ​​នេះ​បាន​​ចុះ​​បេសក​កម្ម​ ​ដើម្បី​ធ្វើ​ការ​​សំណេះ​សំណាល​​ និង​ស្វែង​យល់អំពី​ស្ថាន​ភាព​សិក្សារបស់​​សិស្ស​-និស្សិត​ក្នុង​ខេត្ត​កំពង់​ចាម។ ពិធី​នេះធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​​នៃ​សាកល​វិទ្យា​ល័យ​​គ្រប់​គ្រង​ និង​សេដ្ឋកិច្ច​ ដោយ​មាន

ក្មេង​​​ប្រុស​​រត់​​ឆ្លង​ថ្នល់​​ទិញ​​នំ​​មិន​ប្រយ័ត្ន​​​ត្រូវ​រថយន្ត​​​ហាយឡែនឌ័របុកស្លាប់

Posted: 14 Jun 2012 12:15 AM PDT

សាក​សព​ក្មេង​ប្រុស​រងគ្រោះ
ខេត្តក្រចេះ ៖ ក្មេង​​ប្រុស​អាយុ៧ឆ្នាំ​ម្នាក់​ត្រូវ​រថ​យន្តហាយឡែនឌ័រ​បុក​ពេល​​​​រត់​​ឆ្លង​​ថ្នល់​​​ទៅ​ទិញ​​នំ​បណ្តាល​​​ឱ្យ​​បែក​​​​លលាដ៍​​ក្បាល​​​ចេញ​​​​​ខួរ​​រង​របួស​​​ជាទម្ងន់​​​និង​បាន​​​ស្លាប់​​​ពេល​បញ្ជូន​​​ទៅ​​​កាន់​​មន្ទីរ​​​​​​ពេទ្យ ។ ​ហេតុ​ការណ៍​​​​​នេះ​​កើត​ឡើង​កាលពីល្ងាចថ្ងៃទី១១ មិថុនា នៅលើ​ផ្លូវក្រាល​កៅស៊ូក្នុងទីប្រជុំជន ក្នុងភូមិក្រគរ សង្កាត់ក្រគរ ក្រុងក្រចះ។

មូ​រ៉េ​និង​រ៉ូ​ឌិក​ធ្លាក់​ចេញ​ពី​កម្ម​វិធី​ប្រកួត ​Queen's​ Club​នៅ​អង់​គ្លេស

Posted: 14 Jun 2012 12:14 AM PDT

កីឡាករអង់​គ្លេស​អ៊ែ​ន​ឌី មូ​រ៉េ​​
ភាព​​ជា​​អ្នក​​គ្រប់​​គ្រង​​ជើង​​ឯក​​​របស់​​អ៊ែ​ន​​ឌី​ មូ​​រ៉េ​​នៅ​​ក្នុង​​កម្ម​​វិធី Queen's Club​ត្រូវ​​បាន​​បញ្ចប់​​ខណៈ​​កីឡា​ករ​​លំ​ដាប់​​ទី​៤​ពិភពលោក​រូបនេះ​បាន​បរា​ជ័យ​​ក្រោម​ថ្វី​ដៃ​​កីឡាករ​បា​រាំង​ Nocolas Mahutក្នុង​លទ្ធផល ៦-៣​,៦-៧​និង​៧-៦​កាល​ពី​ថ្ងៃ​ទី​១៣​មិថុនា​ ​។​ ក្នុង​ពេល​ដំណាល់​គ្នា​នោះ អ៊ែ​ន​ឌី រ៉ូ​ឌិក​ដែល​​ជា​ម្ចាស់​ពាន​នេះ​៤​ជំ​នាន់​ក៏​ត្រូវ​ហាល​​អាវ​ផង​ដែរ​​បន្ទាប់​ពី​ចាញ់​កីឡាករ​បា​រាំង​ Edouard

សហ​រដ្ឋ​អាមេរិក​​គាំទ្រ​​បណ្តាញ​​ថ្នាក់​ខ្ពស់​ផ្នែក​ច្បាប់​​ក្នុងអាស៊ាន​

Posted: 14 Jun 2012 12:13 AM PDT

រាជធានីភ្នំពេញ ៖ ​​ស្ថាន​ទូត​អាមេរិក​​ប្រចាំ​​​ប្រទេស​​កម្ពុជា​ថ្មីៗនេះបានគាំទ្រ​សិក្ខា​សាលា​​ស្តីពី​កិច្ច​សហ​ប្រតិ​បត្តិ​ការ​​ផ្នែក​​ច្បាប់​​ និង​តុលា​ការរបស់​អាស៊ាន​​ដែល​បាន​រៀបចំ​ឡើងនៅ​រាជធានី​ភ្នំពេញ ដើម្បី​​ធ្វើការ​ផ្លាស់​ប្តូរ​យោបល់​ដែលពុំធ្លាប់​មាន​ពី​មុន​មក​ស្តីពី​នីតិ​​រដ្ឋ​​នៅ​ក្នុង​តំបន់​អាស៊ាន​ ។

រលក​​​វាយ​ប្រហារ​ប្រឆាំងពួក​​ស៊ីអ៊ីត​​អ៊ីរ៉ាក់​​​ស្លាប់​​ឡើង​​78នាក់​

Posted: 14 Jun 2012 12:11 AM PDT

កន្លែងវាយ​ប្រហារ​​ដោយ​គ្រាប់​បែក​​មួយ
មនុស្ស​យ៉ាង​តិច​៧៨នាក់​​​ត្រូវ​ស្លាប់​​កាលពី​ថ្ងៃទី​១៣មិថុនា​ក្នុង​រលកនៃ​ការ​វាយ​ប្រហារ​​ភេរវកម្ម​​នៅ​​អ៊ីរ៉ាក់​​អំឡុង​​ពេល​​បុណ្យ​​​សាសនា​របស់​​​ពួក​​ស៊ីអ៊ីត​​ដែលនោះ​ជា​​អំពើ​​​​ហិង្សា​យ៉ាង​បង្ហូរ​ឈាម​បំផុត​​ពុំ​ធ្លាប់​មាន​​ចាប់​តាំងពី​​ជិត​១ឆ្នាំ​មក​ហើយ​នៅ​អ៊ីរ៉ាក់​ ។ នាយក​រដ្ឋមន្ត្រី​​អ៊ីរ៉ាក់​​​លោក​​​នូរីអាល់​​ម៉ាលីគី​ បាន​ព្រមាន​ពី​​ផល​វិបាក​​ជា​អវិជ្ជមាន​​នានា​នៃ​​​​វិបត្តិ​នយោ​បាយ​​ដ៏​​​ធ្ងន់​​ធ្ងរ​ក្នុង​ប្រទេស​​លើ​

ការ​​ប្រយុទ្ធ​​គ្នា​​​រវាង​​ពួក​ជីវពល​​លីប៊ី​​​ស្លាប់​​14​នាក់​

Posted: 14 Jun 2012 12:10 AM PDT

យោងតាម​​​រដ្ឋាភិបាល​​លីប៊ី​ថា ការ​ប្រយុទ្ធ​គ្នា​​​​នានា​ចាប់​​តាំងពី​​៣ថ្ងៃមក​ហើយ​​រវាង​ពួក​​ជីវពល​​ដែល​​ប្រជែង​គ្នា​​នៅ​ភាគ​​និរតី​​​​ក្រុង​ទ្រី​​ប៉ូលី បណ្តាល​ឱ្យ​​​មនុស្ស​ស្លាប់​​១៤​នាក់​​និង​របួស​៤៩​នាក់​​ កាលពី​​ថ្ងៃទី​​១៣​មិថុនា ។​​ការ​ប្រយុទ្ធ​​គ្នា​​​ទាំងនេះ​កើតមាន​​រវាង​ពួក​​សមាជិក​​​នៃកង​​ជីវពលនៅ​ក្រុងហ្សេនតាន ដែល​​ដើរតួនាទី​ចម្បង​ក្នុង​ឧទ្ទាម​កម្ម​​ប្រឆាំង​របប​លោក​​​មូអាម៉ា កាដាហ្វី​ និង​បណ្តា​​​

អាជ្ញា​ធរ​ខេត្ត​កំពង់ឆ្នាំង​​ចុះប្រកាស​វាស់​ដី​​ជូនប្រជាពលរដ្ឋ​ធ្វើ​ឱ្យ​ពួកគាត់​ដឹងគុណ​ដល់​​សម្តេច​​ហ៊ុន សែន

Posted: 14 Jun 2012 12:02 AM PDT

លោក​ទូច ម៉ារីម ក្នុងពិធី​​ចុះប្រកាស​វាស់​ដី​​ជូនប្រជាពលរដ្ឋ​
ខេត្តកំពង់ឆ្នាំង ៖ ​ លោកបណ្ឌិត​​ទូច ម៉ារីម ​អភិបាល​ខេត្ត​កំពង់ឆ្នាំង ​កាលពីរសៀល​​ថ្ងៃទី​១២ មិថុនា បានអញ្ជើញ​​​ជួបសំណេះ​សំណាល​​​​ និង​ជួយ​ដោះ​ស្រាយ​​បញ្ហា​ទំនាស់​​​ដីធ្លី ​​រវាង​ប្រជា​ពលរដ្ឋ​​​​ជាមួយ​​ក្រុម​ហ៊ុន​​ដែល​មាន​ទំនាស់​​​រយៈ​​​កាល​កន្លងមក ។ ពិធី​​ជួប​សំណេះ​សំណាល​គ្នា​នេះ ​​បាន​ធ្វើ​​ឡើង​នៅ​សាលា​​បុណ្យ​ក្នុង​ភូមិ​​​ថ្នល់​កែង ​​​ឃុំ​ក្បាល​ទឹក ​​ស្រុកទឹកផុស ​​ដោយ​មាន​ការ​ចូល​

3នាក់​កំពុង​​ចែក​ចាយ​ថ្នាំ​ញៀន​​ត្រូវ​​ប៉ូលិស​​ប្រឆាំង​គ្រឿង​ញៀន​បង្ក្រាប​

Posted: 14 Jun 2012 12:00 AM PDT

ជន​ល្មើស​ត្រូវ​បាន​ចាប់ខ្លួន
ខេត្ត​កំពង់​ស្ពឺ​​​ ៖ ក្រុម​ចែក​ចាយ​ថ្នាំ​ញៀន​​ចំនួន​​៣​នាក់​ត្រូវ​​មន្ត្រី​ប៉ូលិស​​ប្រឆាំ​ង​គ្រឿង​​​ញៀន​​ចាប់​​បាន​ ខណៈ​កំពុង​តែ​​​ចែក​ថ្នាំ​ញៀនឱ្យ​គ្នា​បម្រុង​យក​​​​ទៅ​លក់​​នៅ​​ក្នុង​​ភូមិ​​​រំពេង​ ​សង្កាត់​សុពណ៌ ក្រុង​​​ច្បារ​មន ។ លោក​​វរសេនីយ៍​​ទោ ​ហែម ​ផល្លា​ នាយ​ការិយាល័យ​​​ប្រឆាំ​ង​គ្រឿង​​ញៀន​​ខេត្ត​​ឱ្យ​​​កោះ​សន្តិ​ភាព​ដឹង​ថា ​ដោយ​មាន​ការ​អនុញ្ញាត​ពី​

ស្ត្រី​មាន​ផ្ទៃ​ពោះ​បួន​ខែ​ជិះ​កង់​រថយន្ត​កៀរ​រង​របួស​ធ្ងន់​

Posted: 13 Jun 2012 11:45 PM PDT

ទិដ្ឋ​ភាពកន្លែងកើតហេតុ
ខេត្ត​កណ្តាល​ ៖​​ ​ស្ត្រី​មាន​ផ្ទៃ​ពោះ​៤​ខែ​​ម្នាក់​​​ពេល​កំពុង​ជិះ​​កង់​ត្រូវ​​រថយន្ត​កៀរ​បណ្តាល​ឱ្យ​ប៉ះ​​ក្បាល​ជា​មួយ​រថយន្ត​ និងដួល​ទៅ​លើ​​ផ្លូវ បែក​ក្បាល​​ហូរ​ឈាម​ជោក​ខ្លួន​រង​របួស​​យ៉ាង​ដំណំ​កាល​ពី​វេលា​ម៉ោង​១២ និង​១៥​នាទី​ថ្ងៃ​ត្រង់ថ្ងៃ​ទី​១២ មិថុនា នៅ​លើ​ផ្លូវ​បេ​តុង​មួយ​ ស្ថិត​ក្នុង​ភូមិ​ព្រែក​អញ្ចាញ​ សង្កាត់​ព្រែក​ឫស្សី ក្រុង​តា​ខ្មៅ ។ ក្រោយ​ពេល​កើត​​​ហេតុ​ ប៉ូលិស​ចរាចរក្រុង​តា​ខ្មៅ​បាន​ចុះ​ទៅ

បុរស​ជន​ជាតិ​វៀតណាម​​ស្រវឹងធ្លាក់​​ភ្នែក​ចូល​មុង​ប្អូន​ថ្លៃ​​ប៉ង​ចាប់​រំលោភ​ពេល​បែក​ការណ៍​​ប្រាប់​ថា ចូល​មុង​ច្រឡំ

Posted: 13 Jun 2012 11:45 PM PDT

បុរស​វៀតណាម​ដែល​ជាប់​ចោទ​ពី​បទ​ចាប់​រំលោភ
ខេត្ត​បាត់ដំបង ៖ ​​បុរស​ជន​ជាតិ​​វៀត​ណាម​ម្នាក់​​ត្រូវ​សមត្ថ​កិច្ច​ឃាត់​ខ្លួន​តាម​បណ្តឹង​​របស់​ប្រពន្ធ​​ដែល​រង​ការ​ចោទ​ថា ​ប៉ុន​ប៉ង​ចូល​មុង​ចាប់​ប្អូន​ថ្លៃ​រំលោភ​សេព​​សន្ថវៈ​​កាល​ពី​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​​ឈាន​ចូល​​ថ្ងៃទី​១៣ មិថុនា ​នៅ​ក្នុង​ផ្ទះ​របស់​ខ្លួន​ដែល​ស្ថិត​ក្នុង​ភូមិ​ព្រៃ​ចាស់ ឃុំ​ព្រៃ​ចាស់ ស្រុក​ឯក​ភ្នំ ។ ​ប៉ុន្តែ​​បុរស​នេះ​​បាន​អះ​អាង​ថា ​ចូល​មុង​​ច្រឡំ​ ព្រោះ​ស្រវឹង​ខ្លាំង​ពេក ​​រក​កន្លែង​ដេក​អត់​ឃើញ ។

លទ្ធ​ផល​​តម្លៃ​មូលបត្រ​​​បិទ​​ទីផ្សារ​ប្រចាំ​​​ថ្ងៃ​ទី​១៤ មិថុនា ២០១២

Posted: 13 Jun 2012 11:30 PM PDT

រាជ​ធានីភ្នំពេញ ៖ ​ ក្រុម​ហ៊ុន​ផ្សារ​​មូលបត្រ​កម្ពុជា បាន​ប្រកាស​​​លទ្ធផល​ការ​​​ទិញ​​លក់​ភាគ​ហ៊ុន​​​រដ្ឋា​ករ​ទឹក​ស្វយ័ត​​​រាជ​​​ធានីភ្នំពេញ​លើក​​ទី១ ​និង​លើកទី២ ដែលបញ្ចប់​នៅវេលាម៉ោង​​១១ ​និង​៣០​នាទី​ព្រឹក ​សម្រាប់​ថ្ងៃ​ទី​១៤ មិថុនា ​២០១២​ ដល់​សាធារណ​ជន​ឱ្យ​

ទាហាន​​ម្នាក់​តូចចិត្ត​ប្រពន្ធ​​​រត់​ចោល​​​ទាញ​​ពូថៅ​​​កាប់​​​ម្រាម​​ដៃ​របស់​​ខ្លួន​

Posted: 13 Jun 2012 11:30 PM PDT

ជនរងគ្រោះ​កំពុង​សម្រាក​ក្នុង​មន្ទីរពេទ្យ
ខេត្តស្វាយរៀង ៖ មាន​រឿង​​ហួសចិត្ត​​​មួួ​យ​​បាន​កើត​​​​ឡើង​ដោយ​បុរសជា​ទាហាន​​​ម្នាក់​​​តូច​ចិត្ត​ប្រពន្ធ​​​​រត់​ចោល​​​បាន​ទៅផឹក​​ស្រា​ស្រវឹង​​រួច​ទាញ​​​ពូ​ថៅ​​កាប់​​ម្រាម​​ដៃ​​​ខ្លួនឯង​​​​នៅ​មុខផ្ទះម្តាយ​​​ក្មេក​​​បណ្តាល​​​ឱ្យ​​ដាច់​ម្រាម​ដៃ​​អស់​៤​ហូរ​​ឈាម​​កក្លាក់​​​​​សន្លប់​​​បាត់​ស្មារតី​បង្ក​​ឱ្យ​​មាន​ការភ្ញាក់​​​ផ្អើល​​​ដល់​​អ្នក​​​​រស់​នៅ​​ក្បែរ​ខាង​កាលពី​ថ្ងៃទី​១១ មិថុនា​ វេលា​ម៉ោង​៣រសៀល​​នៅភូមិ​​កណ្តាល​​ សង្កាត់​​ចេក ​

អង្គុយ​សា​សង​ជាមួយ​មិត្តភក្តិ​​​ត្រូវ​ចោរ​វាយ​ប្លន់​យក​ទូរស័ព្ទ​​ដៃ និង​នាឡិកា

Posted: 13 Jun 2012 11:28 PM PDT

ជនរងគ្រោះដែលត្រូវចោរប្លន់
រាជ​ធានីភ្នំពេញ ៖ ​ យុវជន​ម្នាក់​ត្រូវ​បាន​​ក្រុម​ចោរ​វាយ​​យកទូរស័ព្ទ​​ដៃ​​១គ្រឿង ​​និង​នា​ឡិ​កា​ដៃ​១គ្រឿងថែម​ទៀត ​ខណៈ​ពេល​ដែល​កំពុង​អង្គុយ​​លេង​​ជាមួយ​មិត្តភក្តិ​​២​នាក់​ មានស្រី​មាន​ប្រុស​​​នៅ​ក្រោម​​ស្ពាន​អាកាស​ក្បាលថ្នល់ ​ក្នុងស​ង្កាត់​​​ចាក់​អង្រែ​លើ ​ខណ្ឌ​មានជ័យ ​កាលពី​វេលា​ម៉ោង​១១​យប់​ថ្ងៃទី​១៣ ​មិថុនា ២០១២ ។

ចង.ក​សម្លាប់ខ្លួន​​នៅ​បន្ទប់​ជួល​សង្ស័យ​​តូច​ចិត្ត​​ស្រីស្នេហ៍​​ចុះចោលផ្ទះ

Posted: 13 Jun 2012 11:24 PM PDT

សាកសព​ជនរងគ្រោះ
រាជ​ធានីភ្នំពេញ ៖ ​ បុរស​ម្នាក់​បាន​ចង.​ក​​សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់​ជួល​​ បន្ទាប់ពី​ស្រី​ស្នេហ៍​ចុះ​​ចោលផ្ទះ​ បង្ក​ឱ្យ​​មានការភ្ញាក់​ផ្អើល​​កាល​ពី​វេលាម៉ោង​១រំលងអធ្រាត្រ​ឈានចូលថ្ងៃ​ទី​១៤ មិថុនា ​នៅភូមិបឹងសាឡាង ​​សង្កាត់​​ប្ញស្សី​កែវ ​ខណ្ឌ​ប្ញស្សីកែវ ។​​​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!