VOA News: ព័ត៌មាន |
ពួកមេដឹកនាំនយោបាយក្រិក បរាជ័យក្នុងការបង្កើតរដ្ឋាភិបាល Posted: 12 May 2012 08:54 AM PDT គេរំពឹងថាលោក អ៊ីវ៉ាងហ្គីឡូស វេនីហ្សេឡូស (Evangelos Venizelos) មេដឹកនាំសង្គមនិយមក្រិកនឹងប្រគល់ការទទួលខុសត្រូវក្នុងការបង្កើតរដ្ឋាភិបាលឯកភាពមួយដើម្បីក្លាយជាប្រធានាធិបតីក្រិកនៅថ្ងៃសៅរ៍នេះ បន្ទាប់ពីបរាជ័យក្នុងការដោះស្រាយភាពទាល់ច្រកខាងនយោបាយនិងបញ្ចៀសមិនឱ្យមានភាពចព័ត៌មានអន្តរជាតិសំខាន់ៗផ្សេងទៀតសម្រាប់យប់ថ្ងៃសៅរ ទី១២ ខែឧសភា។ាំបាច់ក្នុងការបោះឆ្នោតជាថ្មី។ កាលពីថ្ងៃសុក្រនេះ លោក វេនីហ្សេឡូស បានប្រកាសថាគណបក្ស ស៊ីរីហ្សា (Syriza) ចម្រុះឆ្វេងនិយមជ្រុល បានប្រកែកមិនព្រមចូលរួមជាមួយពួកសង្គមនិយមនិងពួកអភិរក្សនិយមនៅក្នុងរដ្ឋា ភិ បាលឯកភាពមួយដោយសារមានការខ្វែងគំនិតគ្នាអំពីកម្មវិធីត្បិតត្បៀតខាងសេដ្ឋកិច្ចរបស់ប្រទេសនេះ។ គណបក្សសង្គមនិយមនិងគណបក្សប្រជាធិបតេយ្យថ្មីដែលជាពួកអភិរក្សនិយមបានស្នើឱ្យមានការកាត់បន្ថយជាលំដាប់នូវវិធានការត្បិត្បៀតដែលបានដាក់កំហិតដោយសហភាពអឺរ៉ុបនិងអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិជាថ្នូរនឹងការទទួលប្រាក់កម្ចីសម្រាប់ជួយសង្គ្រោះខាងហិរញ្ញ វត្ថុ។ ពួកអ្នកឆ្វេងនិយមចង់ឱ្យមានការលប់ចោលវិធានការទាំងនោះជាបន្ទាន់។ ប្រសិនបើគ្មានកិច្ចព្រមព្រៀងមុនថ្ងៃទី១៧ ឧសភា ទេ នឹងមានការអំពាវនាវឱ្យមានការបោះឆ្នោតជាថ្មី។ ព័ត៌មានអន្តរជាតិសំខាន់ៗផ្សេងទៀត៖ វេណេស៊ុយអេឡា៖ លោកប្រធានាធិបតី ហ៊ុយហ្គោ ឆាវេស (Hugo Chavez) នៃប្រទេសវេណេស៊ុយអេឡា (Venezuela) បានវិលត្រទ្បប់មកពីប្រទេសគុយបា (Cuba) វិញកាលពីយប់ថ្ងៃសុក្រក្រោយពីបានទទួលការព្យាបាលជំងឺមហារីករយៈពេល១១ថ្ងៃ ដោយលោកបានហៅការព្យាបាលចុងក្រោយបង្អស់ដោយវិទ្យុសកម្មរបស់លោកថាជាជោគជ័យមួយ។ ស.រ.អា៖ លោកប្រធានាធិបតីស.រ.អា. បារ៉ាក់ អូបាម៉ា បានស្នើសភាឱ្យធ្វើតាមបញ្ជីដែលត្រូវធ្វើមួយ ដែលលោកបានមានប្រសាសន៍ថានឹងជំរុញការបង្កើតការងារនិងធ្វើឱ្យសេដ្ឋកិច្ចលូតលាស់។ <!--IMAGE-RIGHT-->ឥណ្ឌូនេស៊ី៖ ពួកអ្នកស្វែងរកបានជំរុលទៅមុខយឺតៗនៅលើភ្នំភ្លើងដាច់ស្រយាលនិងអសកម្មមួយក្នុងប្រទេសឥណ្ឌូនេស៊ី ដើម្បីយកសាកសពជនរងគ្រោះនៅក្នុងគ្រោះថ្នាក់ធ្លាក់យន្តហោះដ៏ប្រល័យនិងប្រកបដោយអាថ៌កំបាំងមួយ។ កូរ៉េខាងជើង៖ ទីភ្នាក់ងារព័ត៌មាន AP បានរាយការណ៍ថាក្នុងរយៈពេលតិចជាងពីរអាទិត្យក្រោយពីបានត្រូវដាក់ទណ្ឌកម្មថ្មីៗទៀតដោយអ.ស.ប. ប្រទេសកូរ៉េខាងជើងបានបញ្ជូនប្រមុខរដ្ឋដែលមានតែឈ្មោះតែគ្មានអំណាចរបស់ខ្លួននិងមន្ត្រីខាងសេដ្ឋកិច្ចជាន់ខ្ពស់ពីរនាក់ទៅកាន់ប្រទេសសិង្ហបូរីនិងប្រទេស ឥណ្ឌូនេស៊ី នៅក្នុងការធ្វើដំណើរមួយដែលហាក់ដូចជាមានគោលដៅទាក់ទាញឱ្យមានវិនិយោគពីក្រៅប្រទេស។
This posting includes an audio/video/photo media file: Download Now |
You are subscribed to email updates from VOA News: ព័ត៌មាន To stop receiving these emails, you may unsubscribe now. | Email delivery powered by Google |
Google Inc., 20 West Kinzie, Chicago IL USA 60610 |