Koh Santipheap Daily

Koh Santipheap Daily


លោកនាយ​ឧត្តម​សេនីយ៍​ហ៊ីង ប៊ុនហៀង ​​សំណេះ​សំណាល​ជាមួយមន្ត្រីដឹកនាំ​​​បក្ស ​និង​សមាជិកបក្ស

Posted: 08 May 2012 01:13 AM PDT

លោកនាយ​ឧត្តម​សេនីយ៍​ហ៊ីង ប៊ុនហៀង នៅក្នុងពិធី
ខេត្តកណ្តាល ៖ ​ លោកឧត្តម​សេនីយ៍​​ហ៊ីង ប៊ុនហៀង អនុ​ប្រធាន​គណៈ​ពង្រឹងមូល​ដ្ឋាន​​ខេត្ត​​កណ្តាល ​​​និង​ជា​​អនុ​ប្រធាន​ទី១​គណៈ​អចិន្ត្រៃយ៍​ គណៈ​ពង្រឹង​មូលដ្ឋាន​ស្រុក​កណ្តាលស្ទឹង បានអញ្ជើញ​​​ជួប​សំណេះ​សំណាល​​ជាមួយ​មន្ត្រី​​ដឹកនាំបក្ស ​​និង​សមាជិក​​ សមា​

បាក់​ដំបូល​ថ្នាក់​រៀន​​មួយ​នៅ​​ប៉ាគីស្ថាន​​​ស្លាប់​7នាក់​

Posted: 08 May 2012 01:10 AM PDT

ទូរទស្សន៍​​​ក្នុង​ស្រុក​ EXPRESS ​​​រាយ​ការណ៍​​ថា កុមារ​​​យ៉ាង​តិច៧​​នាក់​បាន​ត្រូវ​​​ស្លាប់​​​​ ហើយ​​១៣នាក់​ទៀត​ត្រូវ​​របួស​ពេល​​​ដំបូល​ថ្នាក់​រៀន​​មួយ បាក់​​កាលពី​ថ្ងៃទី​៧​ឧសភា​​​នៅ​សាកា​ហ្គាហ៍ ភាគ​ខាង​កើត​ប៉ាគី​ស្ថាន ។​

ស្លាប់​​25នាក់​​​ដោយសារ​ទឹកជំនន់​​​​នៅអាហ្វហ្គានីស្ថាន​

Posted: 08 May 2012 01:09 AM PDT

អ្នកនាំពាក្យ​​ម្នាក់​របស់​​អាជ្ញាធរ​ខេត្តសារីពុល​ភាគ​ខាង​ជើង​​អាហ្វ​ហ្គានីស្ថាន​​ថ្លែង​​កាលពី​ថ្ងៃទី​៧ឧសភា​ថា ទឹកជំនន់​​​​បាន​បំផ្លាញ​​​​ផ្ទះ​ជា​ច្រើន​​ខ្នង​​ ហើយ​​សម្លាប់​​មនុស្ស​​​យ៉ាងតិច​​២៥នាក់​​​ដែល​កំពុង​​​តែជួប​​ជុំ​គ្នា​​​ក្នុងពិធី​​រៀប​ការ​មួយ​កាលពី​យប់​ថ្ងៃទី៦ឧសភា​​កន្លង​មក​នេះ​ ។​

​ផ្លូវលំ​មួយ​ខ្សែ​ប្រវែង​​១២​គីឡូ​ម៉ែត្រ ​ក្នុង​ឃុំ​ក្រាំង​​លាវ បើក​ការ​ដ្ឋាន​ស្ថាបនា​​ថ្មីដោយ​លោក​បណ្ឌិត​​ អ៊ុក ​រ៉ាប៊ុន

Posted: 08 May 2012 01:06 AM PDT

ទិដ្ឋ​ភាព​នៃការ​ថ្លែង​សុន្ទរកថា​
ខេត្តកំពង់ឆ្នាំង ៖ ​លោក​បណ្ឌិត អ៊ុក រ៉ាប៊ុន ​រដ្ឋ​មន្ត្រី​​ប្រតិ​ភូ​​អម​នាយក​រដ្ឋ​មន្ត្រី កាល​ពី​ព្រឹក​ថ្ងៃ​ទី​៧ ឧសភា ​បាន​​អញ្ជើញ​ជាអធិបតី​ក្នុង​ពិធី​បើក​ការ​ដ្ឋាន​​ស្ថាបនា​​ផ្លូវ​លំ​មួយខ្សែ​ប្រវែង​១២​គីឡូ​ម៉ែត្រ ស្ថិត​ក្នុងភូមិ​អណ្តូង​​ព្រេង ឃុំ​ក្រាំង​លាវ ស្រុក​រលា​ប្អៀរ ។ អញ្ជើញ​ចូល​រួម​ក្នុងពិធី​នោះ​មាន​​លោក​​ឌួង សាវ៉ាង ទី​ប្រឹក្សា​រាជ​រដ្ឋា​ភិបាល​

កម្ពុជា-អាមេរិក​​ផ្តល់​បទ​ពិសោធន៍​ឱ្យ​​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​លំហាត់​​សម​យុទ្ធនៅ​សមុទ្រ​​រាម

Posted: 08 May 2012 12:55 AM PDT

ទិដ្ឋភាព​នៃ​ការ​​លំហាត់​សម​យុទ្ធ​នៅ​សមុទ្ររាម
រាជធានីភ្នំពេញ ៖ ​កង​នាវិក​កម្ពុជា​-អាមេ​រិក ​កាលពីថ្ងៃទី​៤-៥ ឧសភា ​២០១២ នេះ​​បាន​ធ្វើ​​​លំហាត់​​សម​យុទ្ធ​ទ្រង់​ទ្រាយ​​តូច​មួយ​ដើម្បី​បង្ហាញ​​សមត្ថ​​ភាព​ និង​ផ្តល់​​បទពិសោធន៍​​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​​សម្រាប់​​កង​ទ័ព​ជើង​ទឹក ។ ​​លំហាត់​​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​រវាង​កង​នាវិក​នៃ​នាវា​អាមេ​រិក​ USNS SAFEGURD និង​កង​នាវិក កម្ពុជា​

ប៉ែន ចំរុង និយាយ​ថាចាំ​ដល់​ឆ្នាំ​2014 ទើប​គិត​គូរ​​រក​ប្រពន្ធ​

Posted: 08 May 2012 12:42 AM PDT

លោក​​ប៉ែន ចំរុង​​
រាជធានីភ្នំពេញ​​ ៖ តា​រា​សម្តែងភាព​យន្ត​​​ប៉ែន​ ចំរុង​ ក្នុង​វ័យ​​៣០​ឆ្នាំ​​ ​និយាយ​ប្រាប់​​​កោះ​សន្តិ​ភាព​ថា លោក​​នៅ​កំលោះ​យូរៗ​ទៅ​មិន​​ជូរ​មាត់​​ទេ ដូច្នេះ​​​ហើយ​មិន​ទាន់​គិត​រឿង​​​​គូ​ស្រករ​​ទេ គឺរង់​ចាំ​​ដល់​ឆ្នាំ​២០១៤ ។ លោក​​ប៉ែន ចំរុង​​ ជា​តារា​សម្តែង​​កាយ​វិការ​ខារ៉ា​អូ​ខេ និង​ជា​តារា​​ភាព​យន្ត​​​មក​ពី​ស្រុក​ថ្ម​គោល ខេត្ត​បាត់​ដំបង​ ។ លោក​បាន​បណ្តែត​ខ្លួន​​ចូល​ប្រឡូក​ក្នុង​ពិភព​សិល្បៈ​​​តាំង​​ពី​ឆ្នាំ​២០០២ ​ រហូត​មក​​ដល់​បច្ចុប្បន្ន​នេះ​មាន​រយៈ​ពេល​១០​ឆ្នាំហើយ ទើប​ចាប់​ផ្តើម​​ល្បី​ឈ្មោះ​

ភូមិ​ទ្រា​​4​​សំណេះ​សំណាល​​​ជា​មួយ​សមា​ជិក​​បក្ស​​​ប្រជា​ជន​​កម្ពុជា​​​ 917នាក់​

Posted: 08 May 2012 12:40 AM PDT

ភូមិ​ទ្រា​​4​​សំណេះ​សំណាល​​​ជា​មួយ​សមា​ជិក​​បក្ស​​​ប្រជា​ជន​​កម្ពុជា​​​ 917នាក់​
រាជធានី​ភ្នំពេញ ៖ សមាជិក​​​​ សមា​ជិកា​​គណបក្ស​ប្រជា​ជន​​កម្ពុជា​ ភូមិ​ទ្រា​​៤​ចំនួន​៩១៧​​​នាក់​បាន​​​ទទួល​​​​​វត្ថុ​​អនុ​ស្សា​វ​រីយ៍​​ម្នាក់​​​មួយ​ពី​​លោក​​​​សេង សាញ់ ចៅ​​សង្កាត់​​​ស្ទឹង​​​មានជ័យ និង​ជា​​ប្រធាន​​គណៈ​​កម្មា​ធិការ​​​​បក្ស​ប្រជា​ជន​​​សង្កាត់​​ស្ទឹង​មាន​ជ័យ​​​​​​​ កាល​ពី​រសៀ​ល​​

បុរស​៣​នាក់ ​ជិះ​ម៉ូតូ​​បុក​ខឿន​​សួន​ច្បារ​​ជិត​រង្វង់​មូល​​កួច​កាណុង​​ របួស​បាក់​ជើង​ម្នាក់ ​និង​ស្រាល​​២​នាក់​

Posted: 08 May 2012 12:36 AM PDT

ទិដ្ឋភាព​នៅ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ ​បុរស​៣​នាក់ ​ជិះ​​ម៉ូតូ​លឿន​ពេក​ជ្រុល​​ឡើងលើខឿន​សួ​​ន​​ច្បារ​​ហោះ​ទៅ​បុក​ដើម​ស្លាកាងានបាក់​ជា​ពីរ រីឯ​​មនុស្ស​​ និង​​ម៉ូតូ​​ផ្លោង​ផុតពី​សួន​ច្បារ​ដួល​បោក​នឹង​ថ្នល់ បណ្តាល​ឱ្យ​​បុរស​​ម្នាក់​របួស​បាក់​ជើង និង​២​នាក់​ទៀតរ​បួសស្រាល ។

យុវជនញៀន​​ថ្នាំ​រត់​ចូល​​ពួន​ក្នុង​ផ្សារ​ឃ្លាំង​រំសេវ​ធ្វើ​ឱ្យ​​ផ្អើល​​ឆោឡោ​ស្មានថា ​ចោរ​ (មាន​វីដេអូឃ្លីប)

Posted: 08 May 2012 12:35 AM PDT

ទិដ្ឋភាព​នៅ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ យុវជន​ញៀន​ថ្នាំ​​ម្នាក់​​រត់​ចូល​ទៅ​ពួន​​នៅ​​ក្នុង​​ផ្សារ​ឃ្លាំង​​រំសេវ​​បង្ក​ឱ្យ​មាន​​​ការភ្ញាក់​​ផ្អើល​ឆោឡោ​​នាំ​គ្នា​​រត់​ដេញ​​តាម​ស្មានថា ចោរ​ប្រុង​លប​ចូល​លួច​របស់​របរ​​ក្នុង​ផ្សារ ។ ហេតុ​ការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​១២​និង​៥​នាទី​រំលងអធ្រាត្រ​​ឈានចូលថ្ងៃទី​៨ ឧសភា ស្ថិត​ក្នុងសង្កាត់​​ផ្សារ​ដើម​គ ខណ្ឌ​ទួល​

ផ្សារ​ហ៊ុនពិភពលោក និងប្រេងធ្លាក់ចុះ បន្ទាប់ពីបញ្ចប់ការបោះឆ្នោតក្នុងប្រទេស​ក្រិចនិងបារាំង

Posted: 08 May 2012 12:32 AM PDT

ផ្សារ​ហ៊ុនពិភព​លោក​ និង​ប្រេង​ ព្រមទាំង​ទំនិញ​ផ្សេងៗ​ធ្លាក់​ចុះ​នៅ​ថ្ងៃចន្ទ បន្ទាប់ពីមានការ​បោះ​ឆ្នោតជ្រើស​រើស​ប្រធានា​ធិបតី​ប្រទេស​​​បារាំង​​ និងការបោះឆ្នោតអនុម័ត​ច្បាប់ថវិកា​​ជាតិ​ក្រិច ឃើញថា អ្នក​កាន់​​​​អំណាច​​ក្នុងតំណែងបាន ចាញ់ឆ្នោតបង្កើនឱ្យ​មាន

បើក​​សេវា​កម្ម​«​​ស្ត្រី​បម្រើ​​​តាម​ផ្ទះ​​ស្រាត»​ស្ថិត​​​ក្នុង​ការ​​ឃ្លាំមើល​​ពី​​ប៉ូលិស​

Posted: 08 May 2012 12:28 AM PDT

​​ស្ត្រី​បម្រើ​​​តាម​ផ្ទះ​​ស្រាត
សារព័ត៌​មាន​​បរទេស​​ផ្សាយ​ឱ្យ​ដឹងថា ប៉ូលិស​​ក្នុង​រដ្ឋតិចសាស់​​ដែល​​ជា​រដ្ឋ​អភិរក្ស​និយម​​​​នៅ​​សហរដ្ឋអាមេរិក​កំពុង​ចាប់​អារម្មណ៍​​លើ​សេវា​កម្ម​​​ថ្មី​និង​​បង្កើត​​ការ​ល្បី​រន្ទឺ​​នៅក្នុង​រដ្ឋ​ គឺ​សេវា​កម្ម «ស្ត្រី​បម្រើតាម​​ផ្ទះ​ស្រាត» ​ ដោយ​សេវា​កម្ម​​ខាងលើ​​​ត្រូវ​បាន​បង្ហាញ​​ឱ្យ​ដឹង​

រថយន្តឡិចស៊ីស RX300 ត្រឡប់​​មក​ពី​ហូប​ការ​បុក​របាំង​​ចែក​ផ្លូវ​​វេង​ស្រេង​

Posted: 08 May 2012 12:27 AM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ រថយន្ត​ឡិចស៊ីស RX300 ពណ៌​ខ្មៅ ​មួយ​គ្រឿង​ត្រឡប់​មកពី​ហូប​ការ​នៅ​ខេត្ត​​កំពត​វិញ ​បើក​បុក​​របាំង​ថ្ម​​ចែក​ផ្លូវ​បាក់ ហើយ​​រេ​ចង្កូត​​ទទឹង​​ផ្លូវ​ បណ្តាល​ឱ្យ​​កក​ស្ទះ​​ចរា​ចរណ៍ ។ ​ហេតុការណ៍​​នេះ​កើត​ឡើង​​នៅ​លើ​កំណាត់​ផ្លូវវេង​ស្រេង ស្ថិតក្នុង​ភូមិ​ដំណាក់​ធំ២ សង្កាត់​ស្ទឹង​​មាន​ជ័យ ​ខណ្ឌ​មាន​ជ័យ ​កាលពី​វេលា​ម៉ោង​១០

លោក​​​សាយ​ ឈុំ​ សំណេះ​​សំណាល​​​ជា​មួយ​​​សមា​ជិក​​​បក្ស​​​ក្រសួង​​វប្ប​​ធម៌ និង​វិចិត្រ​សិល្បៈ

Posted: 08 May 2012 12:25 AM PDT

ទិដ្ឋភាពក្នុងពិធី
រាជធានី​ភ្នំពេញ​ ៖ នៅ​​សាល​​​​មហោ​ស្រព​​កោះ​ពេជ្រ​​​ កាល​ពី​​ព្រឹក​ថ្ងៃ​ទី​​​​៧ ឧសភា ក្រសួង​វប្ប​ធម៌ និង​វិចិត្រសិល្បៈ បានរៀប​ចំ​​ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​សមាជិក សមា​ជិកា​គណបក្សប្រជាជនកម្ពុជា ក្រោម​អធិបតី​ភាព​លោកសាយ ឈុំ ប្រធានគណៈ​ប្រចាំ​

យោធា​ម្នាក់​​ចេញ​ពី​បន្ទាយ​​ទៅ​ផ្ទះ​ត្រូវ​រថយន្ត​ធំ​កិន​ស្លាប់​

Posted: 08 May 2012 12:16 AM PDT

ទិដ្ឋភាព​នៅ​កន្លែងកើតហេតុ​
ក្រុង​ប៉ោយប៉ែត ៖ ​យោធា​បម្រើ​ការ​ងារ​នៅ​វរ​៥១៣ ​នៃ​កង​ពលតូច​ថ្មើ​រជើង​លេខ​៥១ ម្នាក់​​ត្រូវ​រថយន្ត​ធំ​បុក​ស្លាប់ ខណៈ​ធ្វើ​ដំណើរ​​ពី​បន្ទាយ​​ប្រុង​ទៅ​ផ្ទះ ។ ​ហេតុការណ៍​​នេះបាន​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​ជាង​៣​រសៀល​ថ្ងៃ​ទី​៧ ឧសភា ២០១២ ​លើ​ដង​ផ្លូវ​ជាតិ​លេខ​៥ ចំណុច​ព្រំ​ប្រទល់​​ភូមិ​និមិត្ត​១ និង​និមិត្ត​​៣ សង្កាត់​​និមិត្ត

សម្តេច​តេជោ​ហ៊ុន សែន ​​​ជំរុញឱ្យ​គ្រប់​ស្ថាប័ន​​បណ្តុះបណ្តាល​យុវជន​​​ធ្វើសកម្ម​ភាព​មនុស្សធម៌ និងអភិវឌ្ឍន៍សង្គម

Posted: 08 May 2012 12:15 AM PDT

រាជ​ធានីភ្នំពេញ ៖ ​ សម្តេចតេជោ​នាយក​រដ្ឋមន្រ្តីហ៊ុន សែន បាន​ជំរុញ​អោយក្រសួង​ស្ថាប័ន​រដ្ឋ​ទំាងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ក៏ដូចជា​ផ្នែក​ឯកជនត្រូវបណ្តុះបណ្តាលយុវជន ឱ្យមានជំនាញវិជ្ជាជីវៈ​ធនធាន​មនុស្ស និង​ធ្វើ​​សកម្ម​ភាព​មនុស្សធម៌​ឱ្យ​កាន់​​​តែ​ច្រើន

ហ៊្វុយហ្សូបុក​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ៊ីស៊ុយ​ហ៊្សុយ​​​​ ចត​ស្ងៀម​​ធ្លាក់​ស្រែ​​ដាច់​កាប៊ីន​ របួស​ធ្ងន់​​អ្នក​បើក​បរ

Posted: 08 May 2012 12:10 AM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
ខេត្ត​ពោធិ៍​សាត់ ៖ រថយន្ត​ធុន​​ធំ​មួយ​គ្រឿង​​​បើក​​ទៅ​បុក​រថយន្ត​​ធុន​ធំ​​មួយ​គ្រឿង​​ទៀត​ដែល​ចត​ស្ងៀម​​​ បណ្តាល​ឱ្យ​ដាច់​​ត្រឹម​កា​ប៊ីន​ ឯ​រថយន្ត​​​ចត​​ស្ងៀម​​​ធ្លាក់​ពី​លើ​​ចិញ្ចើម​ថ្នល់ ។ គ្រោះ​ថ្នាក់​ចរាចរណ៍​​​​នេះ​​កើត​ឡើង​​​លើ​ផ្លូវ​​​ជាតិ​លេខ​៥​​ក្នុង​​​ភូមិ​​អូ​រ​ធំ​ ឃុំ​អន្សារ​ចំបក់​​ ស្រុក​​

​លោកថោង ខុន ​សំណេះសំណាល​​ជា​មួយ​សមា​ជិក​​បក្ស និង​​ទទួល​សមា​ជិក​ថ្មី​នៅ​ឃុំ​ជ្រលង​

Posted: 08 May 2012 12:08 AM PDT

ទិដ្ឋ​ភាព​ក្នុងពិធី​សំណេះ​សំណាល​
រាជធានីភ្នំពេញ ៖ សំដៅត្រៀម​​លក្ខណៈ​​ក្នុង​ការ​បោះឆ្នោត​ជ្រើសរើស​​ក្រុម​ប្រឹក្សា​ឃុំ-សង្កាត់​​នា​ពេលខាងមុខ​កាលពី​ថ្ងៃទី​៦ ឧសភា ២០១២ ​កន្លង​ទៅ នេះ លោក​ថោង ខុន ​រដ្ឋ​មន្ត្រី​​ក្រសួង​ទេស​ចរណ៍​​សមា​ជិក​គណៈ​កម្មាធិការ​​កណ្តាល​គណ​បក្ស​ប្រជាជន​កម្ពុជា ប្រធាន​ក្រុម​ការ​ងារ​ថ្នាក់​កណ្តាល​ចុះជួយ​ស្រុក​បារាយណ៍ បាន​ចុះ

ផ្សារ​កណ្តាល​បន្ត​ដាក់ប្រព័ន្ធ​លូ​បញ្ចៀស​ការ​ជន់លិច​នៅ​រដូវ​ភ្លៀង

Posted: 08 May 2012 12:00 AM PDT

សកម្មភាពដាក់ប្រព័ន្ធ​លូ
រាជធានីភ្នំពេញ ៖ ជា​រៀង​រាល់​ឆ្នាំ​​​ឱ្យ​​តែ​ដល់​រដូវវស្សា​ ផ្សារ​កណ្តាល​តែង​តែ​ត្រូវទឹក​​ជន់​លិច​មិន​ដែល​ខាន​​ប៉ះ​ពាល់​ដល់ការលក់ដូរ​របស់​​អាជីករ ។ ដោយបានការ​អនុញ្ញាត​ពីសាលា​រាជធា​នី​ភ្នំពេញ​ និង​មាន​ការ​ចង្អុល​បង្ហាញ​ពីអភិ​បាល​ខណ្ឌដូនពេញ​គណៈកម្ម​

ហ្វ្រែង​ ឡាំ​ផាដ ល្អូក​ល្អិន​ជា​មួយ​​គូ​ដណ្តឹង​ក្រោយ​​ពេល Chelsea ទទួល​ជើង​​ឯក FA Cup

Posted: 07 May 2012 11:57 PM PDT

ហ្វ្រែង​ ឡាំ​ផាដ ល្អូក​ល្អិន​ជា​មួយ​​គូ​ដណ្តឹង
កីឡាករ​ហ្វ្រែង​ ឡាំ​ផាដ បាន​ទទួល​រង្វាន់​ពី​នាង​​ គ្រី​ស្ទីន ប៊្លេក​លី គូ​ដណ្តឹង​ជា​ពិធីករ​ ដោយ​ការ​ថើប​ដ៏​ល្អូក​ល្អិន ។ ពួក​គេ​ទាំង​២​នាក់​បាន​ជួប​គ្នា​​ក្រោយ​ពី​ខ្សែ​បម្រើ​ក្រុម​ជម្រើស​ជាតិ​អង់​គ្លេសរូប​នេះ​​​ជួយ​​ក្លឹប​ Chelsea ដណ្តើម​​ជើង​ឯក​FA Cup ក្នុង​រដូវ​​កាល​នេះ​

ចិន​​ ជប៉ុន កូរ៉េ​ខាង​ត្បូង​​នឹងពិភាក្សា​​ពីការ​បង្កើត​តំបន់​​​ផ្លាស់​ប្តូរ​​សេរី​

Posted: 07 May 2012 11:56 PM PDT

យោងតាម​​​​ទីភ្នាក់​ងារ​​​ព័ត៌​មាន​​ស៊ីនហួថា រដ្ឋមន្ត្រី​​​​ពាណិជ្ជកម្ម​​ចិន​​ ជប៉ុន និង​កូរ៉េ​ខាង​ត្បូង​ នឹងជួបគ្នា​នា​ថ្ងៃទី​១២ឧសភា​​​ខាង​មុខ​នេះ​នៅ​​ក្រុង​​ប៉េកាំង​ដើម្បី​​ពិភាក្សា​​គ្នា​​ពីបញ្ហា​​ពាណិជ្ជកម្ម​​​មួយ​ចំនួន​​ ។​

ម៉ូតូឌ្រីម​សេ​១២៥ បើក​បុក​រថយន្ត​កាមរី​​បត់​ឆ្លង​ថ្នល់​

Posted: 07 May 2012 11:54 PM PDT

ទិដ្ឋភាព​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​បុរស​ម្នាក់​បាន​រង​របួស​បាក់​ជើង​ខាង​ឆ្វេង ដោយ​សារ​​បើក​ម៉ូតូ​​ទៅ​បុក​រថយន្ត​កាមរី​ ពណ៌ស​មួយ​គ្រឿង កំពុងបត់​​ឆ្លង​ថ្នល់​ កាលពីវេលា​ម៉ោង​៧​និង​១៥​នាទី​យប់​ថ្ងៃ​ទី​៧ ឧសភា ​២០១២ ​តាម​បណ្តោយ​​ផ្លូវ​ភ្នំពេញ-ហាណូយ សង្កាត់​​ភ្នំពេញថ្មី ខណ្ឌ​សែន​សុខ។

ស្រវឹង​ធ្លាក់​ភ្នែក​​បើក​​ម៉ូតូធ្លាក់ចូល​លូ

Posted: 07 May 2012 11:48 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​បុរស​២​នាក់​ស្រវឹងធ្លាក់​ភ្នែក​​បើក​​ម៉ូតូ​​វ៉ា​រថយន្ត​នៅ​ខាង​មុខ​ភ្លេច​​មើល​លូ​​ ជា​ហេតុ​​បណ្តាលឱ្យធ្លាក់​ចូល​ទៅក្នុង​លូ​​ តែ​សំណាង​​​ល្អ​​អ្នក​បើកបរ​​លោត​ចេញ​ពី​លើ​ម៉ូតូ​ទាន់ ទើប​មិន​​បណ្តាល​ឱ្យ​រងរបួស​ធ្ងន់​ធ្ងរ គ្រាន់តែ​​រលាត់​​ដៃជើង​បន្តិច​​បន្តួច។ ​ហេតុ​ការណ៍​​នេះ​កើ​ត​ឡើង​​កាលពីវេលា​ម៉ោង​៥​និង​៣០​នាទី​​ល្ងាចថ្ងៃ​​ទី៧ ឧសភា

បុរសម្នាក់​​ដាច់​ដៃ​ស្តាំ​​ត្រឹម​ក្លៀក​ចូល​ទៅ​ក្នុង​ម៉ាស៊ីន​​កិន​ដី​​ធ្វើ​ឥដ្ឋ

Posted: 07 May 2012 11:43 PM PDT

ជន​រង​គ្រោះ​សម្រាក​ព្យា​បាល​នៅ​មន្ទីរពេទ្យ​
ខេត្តកណ្តាល ៖ ​បុរស​កម្ម​ករ​ឡឥដ្ឋ​​ម្នាក់​​ដាច់​ដៃ​ស្តាំ​ត្រឹម​ក្លៀក​ ដោយសារចូល​ដៃ​ក្នុង​ម៉ាស៊ីន​កិនដីធ្វើ​ឥដ្ឋ​កាលពីវេលា​ម៉ោង​៦​និង​១០​នាទី​​​ល្ងាច​ថ្ងៃទី៤ ឧសភា ​ស្ថិត​ក្នុង​សិប្ប​កម្ម​ឡឥដ្ឋ​​ព្រះ​អាទិត្យ ​ដែល​មាន​ទីតាំង​នៅ​ជិត​ផ្សារ​ព្រែក​​​អញ្ចាញ ​ស្រុក​មុខ​កំពូល ។

រថយន្ត​កូរ៉េវ៉ា​ទួរីស​​រអិល​ក្រឡាប់​​ប៉ះ នឹង​រថយន្ត​កូរ៉េ​​មួយ​ទៀត​

Posted: 07 May 2012 11:41 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ​
ខេត្តកណ្តាល ៖ រថយន្ដ​កូរ៉េ​ប្រភេទ​១​តោន​​កន្លះ​ដឹក​ក្រួសពេញ​ក្នុង​ល្បឿន​លឿន​ហើយ​វ៉ា​រថយន្ដ​ទួរី​ស ក៏​វាក់​អើ​ជាមួយ​រថយន្ដ​កូរ៉េ​មួយ​គ្រឿង​ទៀត អ្នក​បើក​បរ​ជាន់​ហ្វ្រាំង​ បណ្ដាល​ឱ្យ​ក្រឡាប់​ទៅ​ប៉ះ​ជាមួយ​រថយន្ដ​កូរ៉េ​នោះ​​ជះ​ក្រួស​ខ្ទាត​ពេញ​ថ្នល់​ កាល​ពី​វេលា​ម៉ោង​១​និង​៥០​នាទី​រសៀល​ថ្ងៃ​ទី​៧​ ឧសភា​ ២០១២ ស្ថិត​ក្នុងភូមិ​ភូមិធំ

កាមរីឆ្លាមចេញ​ពី​ស្តារ​ម៉ាត​ប៉ះ​ម៉ូតូ​ឃ្លីក​ដួល​រហែក​ខោ​ចោទ​ប៉ូលិស​​អត់​សញ្ញា​បត្រ

Posted: 07 May 2012 11:40 PM PDT

ទិដ្ឋភាពកន្លែងកើតហេតុ
រាជធានីភ្នំពេញ ៖ យុវជន​ម្នាក់​ដួល​រហែក​ជើង​ខោ​ម្ខាង និង​រលាត់​​ដៃ​ជើង ខណៈ​ត្រូវ​រថយន្ត​កាម​រី​​ឆ្លាម​បើក​កៀរ​ឱ្យ​ដួល ​។ រថយន្ត​​នោះ​​​ត្រូវ​ស្ទាក់​​ជាប់​ដោយ​​សារ​​​បាក់​កាឡេ​ទៅ​​មុខ​លែង​រួច ។ ហេតុ​ការណ៍​នេះ​​កើត​ឡើង​​កាល​ពី​វេលា​ម៉ោង​១​និង​៥០​នាទី​រំលង​

ភ្ញៀវ​ទេសចរ​​​ត្រូវ​ខ្លា​ខាំ​​​បណ្តាល​​​​ឱ្យ​​របួស​​នៅ​ឧទ្យាន​​ជាតិ​​​អា​​ហ្វ្រិក​​ខាង​ត្បូង​​

Posted: 07 May 2012 11:36 PM PDT

រូប​មុនពេល​ខ្លាខាំ
កាល​ពី​​ថ្ងៃទី​​​៧ ឧសភា ប្រភព​ពី​សារព័ត៌មាន​​​បរទេស​​ផ្សាយ​ឱ្យ​ដឹងថា មាន​ហេតុ​ការណ៍​​គួរ​ឱ្យ​រន្ធត់​មួយ​​គឺ​លោក​ស្រី​វីអូ​​ឡេត ឌី​​ម៉េល​ឡូ ភ្ញៀវទេសចរ​​​ជនជាតិ​​​ស្កុត​ឡែន​​ ដែល​​ធ្វើ​ដំណើរ​​ទៅ​កម្សាន្ត​​​នៅ​ឧទ្យាន​​​មួយ​កន្លែង​​​ក្នុង​ទី​ក្រុង​​​«ផត​ អាលីហ្សា​​ប៊ែត» ភាគ​អាគ្នេយ៍​​

តុលាការ​​​កំពូល​​អ៊ីស្រាអែល​បញ្ជា​ឱ្យ​កម្ទេចចោល​អគារ​​5ក្នុង​តំបន់​​​និគម​ជន​មួយ​

Posted: 07 May 2012 11:22 PM PDT

តុលាការ​កំពូល​​អ៊ីស្រាអែល​​​​កាលពី​ថ្ងៃទី​៧ ឧសភា​​​បាន​បដិសេធ​​សំណើ​​របស់​​​រដ្ឋាភិបាល​​​​លោក​​​បេន​ចាមីន​នេតាន់​យ៉ា​ហ៊ូ ឱ្យ​​​ពន្យារ​​ពេល​ការ​​កម្ទេចចោល​​​អគារ​​លំនៅ​​ឋាន៥​ក្នុង​​​តំបន់​​​និគម​​ជន​ជ្វីហ្វ​មួយ​​​នៅ​ស៊ីស​​ហ្ស៊ក​​​ដានី​ហើយ​​​បញ្ជា​​​ឱ្យ​​ជំលៀស​មនុស្សចេញពី​អគារ​​

អាមេរិក​កម្ទេច​គម្រោង​​វាយ​ប្រហារ​​អត្តឃាត​ប្រឆាំងយន្ត​ហោះ​​មួយ​

Posted: 07 May 2012 11:20 PM PDT

សហរដ្ឋអាមេរិក​បាន​ប្រកាស​កាលពី​ថ្ងៃទី​៧​ឧសភា​​​ថា​បាន​​កម្ទេច​គម្រោង​​វាយ​ប្រហារ​​អត្ត​ឃាត​​ដោយ​គ្រាប់​បែក​​​​ថ្មីមួយ​ប្រឆាំងយន្ត​ហោះ​ដឹក​អ្នក​ដំណើរ​​​មួយគ្រឿង​​រៀបចំ​​ឡើង​​ដោយ​សាខា​អាល់​កៃដា​​​នៅ​​យេម៉ែន​​ ២ឆ្នាំ​កន្លះ​​ ក្រោយ​​ការប៉ុនប៉ង​​វាយ​ប្រហារ​ដូចគ្នា​​

ជន​សង្ស័យដើរ​តួ​មនុស្ស​ល្អ​រួចប្លន់​​ម៉ូតូ​ត្រូវ​បាន​​ចាប់​ខ្លួន​3នាក់

Posted: 07 May 2012 11:20 PM PDT

សមត្ថ​កិច្ចឃាត់​ខ្លួន​ជន​សង្ស័យ​
រាជធានីភ្នំពេញ ៖ ជន​សង្ស័យ​​៣នាក់​​ ដែល​ប្រើ​ល្បិច​តាំង​ខ្លួន​ជាម​នុស្ស​ចិត្តល្អ​ មាន​សប្បុរស​ធម៌​ជិះម៉ូតូ​ពេល​យប់​ជួប​​​បុរស​​ម្នាក់​​កំពុង​បណ្តើរ​ម៉ូតូ​អស់​​សាំង​នៅតាម​​ផ្លូវ ​​​ពួក​គេ​ធ្វើ​​​ជា​មា​ន​ចិត្ត​អាណិត​អាសូរ​​​ជួយសណ្តោង​រក​កន្លែង ​ចាក់​សាំង ​ឯជន​​រងគ្រោះ​ឃើញ​​សន្តានចិត្ត​​​លោក​ចោរ​បែប​នេះ អរគុណ​យ៉ាងខ្លាំង​ ។ ប៉ុន្តែ​អ្វី​ដែល​នឹកស្មាន

កីឡា​ករ​អូ​ស្ត្រា​លី Harley Goss​ឈ្នះ​ដំណាក់​ទី​៣​ប្រណាំង​កង់ Tour of Italy

Posted: 07 May 2012 11:17 PM PDT

កីឡាករ​អូ​ស្ត្រា​លី​​ Harley Goss
កីឡា​ករ​អូ​​ស្ត្រា​​លី​ Matthew Harley Goss​​បាន​​សម្តែង​​​​ក្តី​​ត្រេក​​អរ​​យ៉ាង​​​ខ្លាំង​​ក្រោ​យ​​ពី​​រូប​​គេ​​យក​​ឈ្នះ​ដំណាក់​ទី​៣​​នៃការ​ប្រណាំង​កង់​កម្ម​វិធី Tour of Italy ឬ​​ ​Giro d'Italia​​​​កាល​ពី​ថ្ងៃ​​ទី​​៧​ខែ​សភា​​ ​។ ការ​ប្រណាំង​ដំ​ណាក់​នេះ​បញ្ចប់​នៅ​ទី​ក្រុង​Horsens ប្រ​ទេស​ដា​ណឺ​ម៉ាក​។

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!