Koh Santipheap Daily

Koh Santipheap Daily


ព្រះ​ពុទ្ធ​​បដិមា​លង្ហិន​​ទម្ងន់​​ជាង​60​​គីឡូ​ក្រាម​​​ត្រូវ​ចោរ​​លួ​ច​យក​​​ពីកុដិ​​ចៅ​អធិការ​​

Posted: 07 May 2012 12:55 AM PDT

ទិដ្ឋ​ភាពវត្ត​កើតហេតុ
រាជ​ធានី​​ភ្នំពេញ​​​​ ៖ ព្រះ​ពុទ្ធ​​បដិ​មា​ធ្វើ​​​ពី​​លង្ហិន​​​​ ដែល​​​​តាម​ការ​អះ​អាង​​​ថា មាន​ទម្ងន់​​ជាង​​​៦០គីឡូក្រាម​​ ​​​តម្កល់​​ទុក​នៅក្នុង​​​កុដិ​ព្រះ​ចៅ អធិការ​​​វត្ត​​ជម្ពូវ័ន ត្រូវ​បាន​ចោរ​​​ទមិឡ​​ឥត​សាសនា​​​១ក្រុម​​ចូលលួច​​យក​ទៅបាត់​​​ បង្ក​ឱ្យ​មាន​ការភ្ញាក់​ផ្អើល​​​ទាំង​យប់កាល​ពី​​​​ថ្ងៃទី​​៥

ផ្ទាំង​ប៉ាណូ​​ស្លាក​​យី​ហោ​ប្រេង​​​ឥន្ធ​នៈ​​​រលំ​សង្កត់​​បុរស​ម្នាក់​​ជិះ​ម៉ូតូ​ស្លាប់

Posted: 07 May 2012 12:45 AM PDT

ទិដ្ឋភាព​កន្លែងកើតហេតុ
រាជ​ធា​នី​ភ្នំពេញ​​ ៖ បុរស​ម្នាក់​​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​​​ទៅ​​ចាក់​សាំង​​​នៅ​​ស្ថានី​យ​ប្រេង​​​​ខណៈ​​ពេល​មេឃ​ងងឹត​​​រក​កល់​​​ភ្លៀង​​ និង​មាន​ខ្យល់​​បោក​បក់​ខ្លាំង​​​ផង​ ។ ​ពេល​​​ចាក់​​​សាំង​​រួច​​បុរស​​នោះ​បាន​​​ជិះ​ម៉ូតូ​​ចេញមក​វិញ​​ស្រាប់​តែ​​​​ផ្ទាំង​​​​ប៉ាណូ​​មួយ​បាន​​​រលំ​មក​សង្កត់​​​​លើ​ទាំង​

តម្លៃទំនិញរងការប៉ះពាល់ដោយសារ​ការរីកសាយនៃស្បៃងងឹតសេដ្ឋកិច្ចពិភពលោក

Posted: 07 May 2012 12:38 AM PDT

តម្លៃទំនិញភាគច្រើនបានធ្លាក់ចុះកាលពីសប្តាហ៍មុនស្របពេលអ្នកពាណិជ្ជកម្មចាប់យកនូវ​សញ្ញាពីទិន្ន​ន័យទន់ខ្សោយរបស់សេដ្ឋ​កិច្ច​​ពិភពលោក ជា​ពិសេសរបាយ​ការណ៍ថ្ងៃសុក្រ​ដ៏​ស្រងាកចិត្តរបស់សហរដ្ឋអាមេរិក ។

​កូរ៉េ​ខាង​ត្បូង​​​ទប់​ស្កាត់​«ឱសថ​​សាច់​មនុស្ស​»​នាំ​ចូល​​ពី​ចិន​​​ដែល​មាន​​​ពាក្យ​ចចាម​អា​រ៉ាម​​ពី​ប្រសិទ្ធ​​ភាព​​ថា​ជួយ​បង្កើន​​សមត្ថ​ភាព​ផ្លូវ​ភេទ

Posted: 07 May 2012 12:34 AM PDT

ឱសថ​​សាច់​មនុស្ស
​តាម​ទី​ភ្នាក់​​ងា​រ​សារ​ព័ត៌​មាន​​ AFP ផ្សាយ​​​​ថា ​កូរ៉េ​​ខាង​ត្បូង​​​បាន​ប្រកាស​​ឱ្យ​​បង្កើន​​​ការ​រឹត​បន្តឹង​​​​​លើ​ផ្នែក​​​ពន្ធ​គយ​​​ ដើម្បី​ទប់​​ស្កាត់​​​​ការ​លួច​នាំ​ចូល​​​ថ្នាំ​គ្រាប់​​​ពី​ប្រទេស​ចិន​​​ដែល​​​ផលិត​​ពី​​​សាច់​ទា​រក​​ ​​​ដែល​ស្លាប់​ ។

ការ​ស្ទង់មតិ៖ ការ​ដឹកនាំ​របស់​រាជ​រដ្ឋាភិបាល​ត្រឹម​ត្រូវ 81% ជឿលើ​ ហ៊ុន សែន 87% មិនជឿ 13%

Posted: 07 May 2012 12:20 AM PDT

ខេត្តស្ទឹងត្រែង ៖ សម្តេច​អគ្គ​មហា​សេនា​បតីតេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណាចក្រ​កម្ពុជា ​បាន​មាន​ប្រសាសន៍​ថា ថ្វីដ្បិត​តែ​មិន​ទាន់​ត្រូវ​បាន​ផ្សព្វ​ផ្សាយ​ក៏​ដោយ ក៏​ឯកសារ​នោះ​បាន​​មក​ដល់​ដៃ​រួច​ហើយ​ ។​ តាម​ការ​ស្ទង់​មតិ​របស់​អ្នក​ធ្វើ​របាយការណ៍​​

ព្យុះ​ភ្លៀង​​បណ្តាល​​ឱ្យ​​បង្គោល​ភ្លើង​​ថ្មបាក់​សង្កត់​​​អ្នក​ជិះ​ម៉ូតូ​​​លំនៅឋាន​​ប្រជាពលរដ្ឋ​​​ជាច្រើន​​ខ្នង​​នៅ​សង្កាត់​​​ចោម​ចៅ​​​រង​ការ​ខូច​ខាត​​

Posted: 07 May 2012 12:10 AM PDT

[Enter Caption]
​រាជ​ធានីភ្នំពេញ​​ ៖ បង្គោល​ភ្លើង​​ថ្ម​១ដើម​​ នៅ​ផ្តុំ​​ផ្សារ​កាណា​ស៊ី​ធី​​​ បាន​បាក់​ដួល​រលំ​​​សង្កត់​ម៉ូតូ​​១គ្រឿង​​​ក្នុងខណៈ​​ពេល​​​កំពុង​​បើក​បរ​ធ្វើ​ដំណើរ​​​តាម​ផ្លូវ​​ ប៉ុន្តែ​សំណាង​​ល្អ​​អ្នក​ជិះ​​ម៉ូតូ​​​២​នាក់​​​បានលោត​ចេញ​​​ទាន់​គ្រាន់​តែ​របួស​ស្រាល​ប៉ុណ្ណោះ​​ ។

ស្ថានទូត​អាមេរិក​នាំ​អ្នក​សារព័ត៌​មាន​ទស្ស​ន​កិច្ច​នាវា​USS BLUE RIDGE និង​​​​ USNS SAFEGUARD

Posted: 07 May 2012 12:00 AM PDT

ស្ថានទូត​អាមេរិក​នាំ​អ្នក​សារព័ត៌​មាន​ទស្ស​ន​កិច្ច​នាវា​USS BLUE RIDGE និង​​​​ USNS SAFEGUARD
ខេត្ត​ព្រះសីហនុ​ ៖ ស្ថានទូត​អាមេរិក​ប្រចាំ​កម្ពុជា​កាល​ពីថ្ងៃ​ទី៤និង​​៥ ឧសភា កន្លង​ទៅ​នេះ​​បាន​នាំអ្នកសារព័ត៌​មាន​មួយ​ក្រុម​ទៅ​ទស្សន​កិច្ចលើ​នាវាអាមេរិក​USS BLUE RIDGE និង​នាវា ​USNS SAFEGUARD ដើម្បី​មើល​ពី​សកម្ម​ភាពមួយ​ចំនួននៅ​លើនាវា​

លោក​​សាកូហ្ស៊ី​​​ទទួល​​ខុសត្រូវ​ចំពោះ​​​បរាជ័យ​​ហើយ​ដកខ្លួន​ថយ​

Posted: 06 May 2012 11:57 PM PDT

លោក​​​នីកូឡាស់​​សាកូហ្ស៊ី​
លោក​​នីកូឡាស់សាកូហ្ស៊ី​​​​​ថ្លែង​កាលពី​​ថ្ងៃទី​៦ ឧសភា​ថា លោក​​សុខចិត្ត​ទទួល​​ខុសត្រូវ​​​ចំពោះ​​​​​បរាជ័យ​ក្នុង​ការ​​បោះ​ឆ្នោត​​ប្រធានាធិបតី​​​បារាំង​​ និង​​ប្រកាស​​​ថាលោក​​នឹង​​ដក​ខ្លួន​​ថយ​​លែង​ធ្វើ​នយោ​បាយ​​​ក្នុង​កម្រិត​​​នេះ​​ទៀត​​ហើយ ។​

ដេវីដ​ បេក​ខាំ​ ជាកីឡាករ​​បាល់ទាត់​មាន​ទ្រព្យ​ស្តុក​ស្តម្ភបំផុត​នៅ​អង់គ្លេស​

Posted: 06 May 2012 11:50 PM PDT

ដេវីដ​ បេក​ខាំ​ ជាកីឡាករ​​បាល់ទាត់​មាន​ទ្រព្យ​ស្តុក​ស្តម្ភបំផុត​នៅ​អង់គ្លេស​
ទីភ្នាក់ងារ​សារព័ត៌​មាន​បរទេស​ កាលពីថ្ងៃទី​៦ ឧសភា​ បានបង្ហើប​ឱ្យដឹង​ពី​លទ្ធផល​ស្រាវ​ជ្រាវ​ទ្រព្យ​សម្បត្តិ​របស់មនុស្ស​ក្នុង​មជ្ឈ​ដ្ឋាន​កីឡា​​ជន​ជាតិ​អង​​​់​គ្លេស​ និង​អៀរឡង់​ ឬ​«The Richest People 2012 »​ ​​ថា​ ដេវីដ​ បេក​ខាំ​ កីឡា​ករ​បាល់ទាត់​ក្លឹប​Los Angeles Galaxy ​នៅ​អាមេរិក​ ជាកីឡា​ករ​ដែល​មាន​ទ្រព្យ​សម្ប​ត្តិ​ស្តុក​ស្តម្ភ​​បំផុត​ ​សរុបជាង​១៦០​លាន​ផោន​ នាំ​មុខ​អតីត​ជើង​ឯក​លោល​ដេហ្វ​ វីលែន​ ប្រធាន​ក្លឹប​Wigan ​ដែល​ស្ថិត​នៅ​ចំណាត់​ថ្នាក់ទី​១​កន្លង​មក​​ ​។ សម្រាប់​លំដាប់ថ្នាក់ទី​២​ បន្ត​ពីកីឡាករ​ដេវីដ​ បេកខាំ​ ​គឺ​លោក​ ប៉ូល​ ឃែត​ឌិក​ ម្ចាស់​ក្លឹប​បាល់​ឱប​​ Leeds Rinos ​មានទ្រព្យ​សម្បត្តិ​

បឹង​កេត​លត់​ក្រុម​សាកល​វិទ្យាល័យ​វេស្ទើន​ក្នុងលទ្ធផល​4-1​ ខណៈអគ្គ​​​​ស្នងការដ្ឋាន​នគរបាល​ជាតិ​យក​ឈ្នះ​ឆ្លាម​សមុទ្រ​3-0

Posted: 06 May 2012 11:47 PM PDT

ការប្រកួតបាល់ទាត់
រាជ​ធានី​ភ្នំពេញ​ ៖ ក្រុម​បឹងកេត​លត់ក្រុម​សាកល​វិទ្យាល័យ​វេស្ទើន​៤-១​ ខណៈ​ក្រុម​អគ្គ​ស្នង​ការ​ដ្ឋាន​នគរបាល​ជាតិ​យក​ឈ្នះ​ក្រុម​ឆ្លាម​សមុទ្រ​៣-០​ ក្នុងការ​ប្រកួត​​ក្រប​ខណ្ឌ​បាល់ទាត់​ថ្នាក់ជាតិ​នៅ​ទីលាន​កីឡ​ដ្ឋាន​ស្តាតចាស់​កាលពី​ថ្ងៃអាទិត្យ​ទី​៦ ឧសភា​ ​កន្លង​មក​នេះ​ ។​

កាក​បាទ​ក្រហម​កម្ពុជា​ទទួល​អំណោយ​​សប្បុ​រស​ធម៌

Posted: 06 May 2012 11:45 PM PDT

កាកបាទក្រហមកម្ពុជាទទួលអំណោយ​សប្បុរសធម៌
រាជ​ធានី​ភ្នំពេញ ៖ នៅ​ទី​ស្នាក់​ការ​​​កណ្តាល​​កាក​​បាទ​ក្រហមកម្ពុជា កាលពីថ្ងៃទី​៤ ឧសភា ​លោក​ជំទាវ​ អានី្ន សុខ​អាន ​អនុប្រធាន​ទី១ កាក​បាទ​ក្រហមកម្ពុជា បានទទួល​ព្រះរាជ​អំណោយ​ជា​ទឹក​ប្រាក់​ចំនួន​១មឺុនដុល្លារ​​អាមេរិក ពី​សម្តេច​អគ្គ​មហាសង្ឃ​រាជា​ធិបតី

កីឡា​ករ​អា​មេ​រិក Fowlerឈ្នះ​ជើង​ឯក​វាយ​កូន​ហ្គោល Wells Fargo Championship នៅ​អា​មេ​រិក

Posted: 06 May 2012 11:39 PM PDT

កីឡាករអា​មេរិក Fowler)
Rickie Fowler​បាន​​ក្លាយ​​ជា​​ម្ចាស់​​ពាន​​​​ជើង​​ឯក​​វាយ​កូន​ហ្គោល​ក្រប​ខណ្ឌ US PGA Tour ជា​លើក​ទី​១​ប្រ​ចាំ​ឆ្នាំ​បន្ទាប់​ពី​បាន​យក​ឈ្នះ​កីឡាករ​រ៉ូ​រី ម៉ាក​អ៊ីល​រ៉យ​និង D.A. Pointsក្នុង​វគ្គ​ផ្លេអហ្វ​កម្ម​វិធី​ Wells Fargo Championship ​​​កាល​ពី​ថ្ងៃ​អា​ទិត្យ​ទី​៦​​ឧស​

ចាប់​បាន​ចោរ​ទាក់​ឆ្កែ​ នាំគ្នា​វាយ​ទ្រម​ខ្លួន​

Posted: 06 May 2012 11:20 PM PDT

ជនល្មើសត្រូវបានចាប់ខ្លួន
រាជ​ធានី​ភ្នំពេញ​ ៖ ចោរ​​ទាក​់​ឆ្កែ​ម្នាក់​ក្នុង​​ចំណោម​បក្ស​ពួក​​​២នាក់​បាន​ត្រូវ​កម្លាំង​ប្រជា​ការពារ​​សង្កាត់​ព្រែក​លៀប​ សហការ​ជាមួយ​ប្រជា​ការពារ​សង្កាត់​បាក់ខែង​​ចាប​់​ខ្លួន​បាន​ កាល​ពី​វេលា​ម៉ោង​៤​និង​១៥​នាទី​​ទៀ​បភ្លឺ​ថ្ងៃទី​៦​ ​ឧសភា​​ នៅ​ពេល​​ជិះ​ម៉ូតូ​​យ៉ា​ម៉ា​ហា​ស្ពាក​

ស្រវឹង​​ដល់​ថ្នាក់​បើក​​ម៉ូតូ​ដួល​​សន្លប់​​ម្នាក់​ឯង

Posted: 06 May 2012 11:12 PM PDT

ទិដ្ឋ​ភាព​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​បុរស​ចំណាស់​​ម្នាក់​ផឹក​ស្រាស្រវឹង​រហូត​ដល់​ថ្នាក់​​បើក​ម៉ូតូ​​ដួល​សន្លប់​ម្នាក់​ឯង​កុំ​តែ​បាន​ប្រពន្ធ​មក​យក​ទៅមន្ទីរពេទ្យ​មាន​អី​ដេក​សន្លប់​​នៅលើ​ថ្នល់​ទល់​ភ្លឺ ។ ​ហេតុ​ការណ៍​នេះកើតឡើង​​កាល​ពីវេលាម៉ោង​១១​និង​១៥​នាទី​យប់​ថ្ងៃទី​៦ ឧសភា ​២០១២ ​តាម​បណ្តោយ​ផ្លូវ​​លេខ​២០០៤ ​សង្កាត់ទឹកថ្លា ខណ្ឌ​សែន​សុខ ។

អ្ន​ក​រុញ​រទេះ​លក់​​សាច់​ក្រក​​គោ យូហ៊ឺ ងៀត​​បបែល ត្រូវ​ក្មេង​អនាថា​ធ្វើ​បាប

Posted: 06 May 2012 11:05 PM PDT

អ្ន​ក​រុញ​រទេះ​លក់​​សាច់​ក្រក​​គោ យូហ៊ឺ ងៀត​​បបែល ត្រូវ​ក្មេង​អនាថា​ធ្វើ​បាប
​រាជ​ធានី​ភ្នំ​ពេញ​​​ ៖ កាលពីវេលាម៉ោង២​និង​៤៥​នាទីរំលង​អធ្រាត្រថ្ងៃទី៥ ឧសភា មាន​រញ៉េរ​ញ៉ៃ​នៅតាម​ដង​ផ្លូវ​កើត​ឡើង​ដោយ​សារការ​ដេញ​គប់គ្នានឹងដុំថ្មជ្រុះរាយពេញផ្លូវ រវាង​ក្មេង​អនាថា​ដេកតាមចិញ្ចើមផ្លូវ និងអ្នករុញ​រទេះ​លក់​សាច់​ក្រកគោ យូហ៊ឺ​ ងៀត​

ខ្យល់ព្យុះបំផ្លាញ​ផ្ទះ​ក្នុង​ស្រុក​អង្គរ​ជ័យ 70ខ្នង ​និងរន្ទះបាញ់​របួសម្នាក់

Posted: 06 May 2012 10:55 PM PDT

​ខេត្តកំពត ៖ ​នៅ​​ភូមិ​ចំនួនបី នៃឃុំ​សំឡាញ​ស្រុក​អង្គរជ័យ ​កាលពី​​រសៀល​ថ្ងៃទី៤ ឧសភា​ ខ្យល់​ព្យុះ បណ្តាល​​ឱ្យ​លំនៅ​ឋាន​​ប្រជា​ពលរដ្ឋ​​ចំនួន​៧០ខ្នង​ខូច​ខាត​​ ក្នុង​នោះ​មាន​លំនៅ​ឋាន​១១ខ្នង​ ​​រលំ​​ខូច​ខាត​ទាំង​ស្រុង​ ។

សាលា​ដំបូង​​រាជធានី​​សម្រេច​​​​ឃុំ​ខ្លួន​​​បណ្តោះ​អាសន្ន​​​​​​2នាក់​ប្តី​ប្រពន្ធបើក​រថយន្ត​​បុក​របាំង​ដែក​ចែក​ទ្រូង​​ផ្លូវ​និង​ជេរ​ប្រមាថ​​មន្ត្រីសមត្ថ​កិច្ច​

Posted: 06 May 2012 10:50 PM PDT

ទិដ្ឋភាពកើតហេតុកន្លងមក
រាជធានីភ្នំពេញ ៖ ​កាលពី​​រសៀល​​ថ្ងៃទី​​​៦​ ឧសភា​ សាលា​ដំបូង​​រាជធានីភ្នំពេញ​​​បាន​សម្រេច​​​​ចេញដីកា​​ឃុំ​ខ្លួន​​បណ្តោះ​អាសន្ន​​២​នាក់​​​ប្តីប្រពន្ធ​​​ ដែល​​ស្រវឹង​ស្រា​បើក​​រថយន្ត​បុករបាំង​​​ដែក​ចែក​ទ្រូង​​​​​ផ្លូវ​​ ជេរ​ប្រមាថ​ ​ប្រឆាំង​​​​មន្ត្រី​​​​​សាធារណៈ ​​និង​​​​ធ្វើ​ឱ្យ​​​ខូចខាត​ទ្រព្យ​​​សម្បត្តិ​​​សាធារណៈ​​ដោយ​​ចេតនា ។​

ស្រវឹង​ធ្លាក់​ភ្នែក​​បើកម៉ូតូ​​កង់​៣​​ទៅ​បុក​​​​រថយន្ត​ HIGLANDER កំពុង​ឆ្លង​ថ្លល់​​

Posted: 06 May 2012 10:26 PM PDT

ទិដ្ឋភាព​កន្លែងកើតហេតុ
រាជ​ធានី​ភ្នំពេញ​​​​ ៖ បុរស​​ស្រវឹង​​ម្នាក់​​បាន​បើក​​ម៉ូតូ​កង់​៣​​មួយគ្រឿង​​​ ពណ៌​ក្រហម ទៅ​បុក​​រថយន្ត​​ហាយ​ឡែន​ឌ័រ​​​ ពណ៌​ស្ករ​១គ្រឿង​​​ ជិះ​គ្នា​​២នាក់​​​ ដែល​​កំពុង​​​ឆ្លង​​ថ្លល់​​ បណ្តាល​​ឱ្យ​​រថយន្ត​​​រង​ការ​​ខូច​ខាត​​មួយ​ចំហៀង​​ខាង​មុខ ។ ហេតុ​ការណ៍​​​​នេះ​កើត​ឡើង​​​កាល​ពី​​វេលា​

ជន​ជាតិ​វៀត​ណាម​11នាក់​ចូល​កាប់​​អនុផល​​ព្រៃ​ឈើ​​នៅ​តំបន់​ឧទ្យាន​ជាតិ

Posted: 06 May 2012 09:15 PM PDT

ជនជាតិ​វៀតណាមដែល​ត្រូវ​បាន​ឃាត់ខ្លួន
ខេត្តកំពត​​ ៖ ជន​ជាតិ​វៀតណាម​ចំនួន​១១​នាក់ ក្នុង​នោះ​​ស្រី​២​នាក់ និង​សង្ឃ​វៀតណាម​មួួយ​អង្គ​ផង​ ​បាន​ចូល​ទៅ​ភូមិ​សាស្ត្រ​​ព្រៃ​ភ្នំបូក​គោ ដើម្បី​កាប់​យក​អនុផល​ព្រៃ​ឈើ ផ្សំ​ឱសថ​បុរាណ ហើយ​សន្តិសុខការ​ពារ​​តំបន់​ឧទ្យាន​ជាតិ និង​សន្តិសុខរបស់​ក្រុម​ហ៊ុន

ស្ត្រីជើងឆើត​ និងបុរសចំណាស់​ប្រើ​ល្បិច​​​បោក​យករថយន្តអ្នករត់តាក់ស៊ី

Posted: 06 May 2012 09:13 PM PDT

ស្ត្រីជើងឆើត​ត្រូវបានចាប់ខ្លួន
ខេត្តសៀមរាប ៖ ​ ស្ត្រីស​​ជើងឆើត ​និង​បុរស​វ័យចំណាស់​​​ជា​ជន​​​ប្រើល្បិច​​ប្រព្រឹត្ត​​​​អំពើ​​​​បោកយករថយន្ត​របស់បុរស​អ្នករត់​តាក់ស៊ី​​​មួយ​គ្រឿង​ពី​ក្រុង​សៀមរាប​​បើក​គេច​ខ្លួន​​​​ទាំង​យប់ ​ត្រូវ​​បាន​ប៉ូលិស​​​​នៃស្នង​ការដ្ឋាន​​​​ខេត្ត​សៀម​រាប ឃាត់​​​ខ្លួន​​​បាន​កាលពីវេលាម៉ោង​១​

នាង​​​ហ្សាវតាវ​ទទួល​ពាន​រង្វាន់​​តារា​ឆ្នើម​នៅ​អ៊ីតាលី​

Posted: 06 May 2012 09:06 PM PDT

តារា​​ភាព​យន្ត​​ចិន​​នាង​​ហ្សាវ​​តាវ​​ពេល​ទទួល​​ពាន​​​រង្វាន់​
តារា​​ភាព​យន្ត​​ចិន​នាង​ហ្សាវតាវ ZHAO TAOកាលពី​ថ្ងៃទី​៤ឧសភា​កន្លង​មក​នេះ បាន​ទទួល​​ពាន​រង្វាន់​​DAVID DI DONATELLO ​ជាពាន​​រង្វាន់​​​​សម្រាប់​តារា​ឆ្នើម​​ដោយ​សារនាង​ដើរ​តួក្នុង​ខ្សែភាព​យន្ត​អុីតាលី​រឿង IO SONO LI ​។​ ពាន​រង្វាន់​​​ DAVID DI DONATELLO នៅ​​អ៊ីតាលី​ចាត់ទុក​​ដូចជាពាន​​​រង្វាន់​​​ភាព​យន្ត​OSCARS នៅ​​សហរដ្ឋអាមេរិក​​ និង​ពាន​រង្វាន់​​​ CESARS នៅ​​ប្រទេសបារាំងដែរ ។ ពាន​រង្វាន់​​នេះ​ត្រូវ​​បាន​ប្រគល់​​នៅទីក្រុង​រ៉ូម​នា​ថ្ងៃទី​៤ឧសភា​​នោះ ។ ដូច្នេះ តារាភាពយន្ត​​ចិន​​​រូបនេះ​ក្លាយជា​​តារាចិនដំបូង​គេដែល​ទទួល​បាន​ពាន​រង្វាន់​​​នោះ៕

ពួក​​​​FARC អះអាង​​ជាថ្មី​ពីការ​ឃុំ​ទុក​អ្នកកាសែត​បារាំងម្នាក់​

Posted: 06 May 2012 09:05 PM PDT

ទាហាន​ពួក FARC ​អាន​សេចក្តី​​ប្រកាស​​ពីការ​ចាប់​ខ្លួន​​អ្នក​កាសែត​​បារាំង
រណសិរ្ស-១៥​ ជា​កងឯកភាព​មួួយរបស់​ពួក​ឧទ្ទាម​​នៃកងកម្លាំងបដិវត្តន៍កូឡុំ​ប៊ី​​ FARC មាន​​​សកម្មភាព​​ខ្លាំងក្នុង​​ខេត្ត​កាកឺតា​ជា​តំបន់​​បាត់​ខ្លួន​​របស់​អ្នកកាសែត​​បារាំង​ធ្វើ​ការ​ឱ្យ​ទូរទស្សន៍​ FRANC-24 ក្នុង​វីដេអូ​មួយ​​ថតកាលពី​ថ្ងៃទី៥ឧសភា​កន្លងមក​នេះ ដោយ​អ្នក​​

ចូល​ក្លឹប​​ផឹក​ស៊ីរាំ​សប្បាយ​ចេញ​មកវិញ​លើក​ដៃ Hello ​ត្រូវគេ​កាប់​នឹង​ដាវ​សាំមូរ៉ៃ​រយះ​ថ្ងាស

Posted: 06 May 2012 09:05 PM PDT

ទិដ្ឋភាព​នៅ​កន្លែងកើតហេតុ​
រាជធានីភ្នំពេញ ៖ ​យុវជន​៣​នាក់​ចេញពី​​ក្លឹប​​ផឹក​ស៊ីរាំ​កម្សាន្ត​ត្រូវ​ជនដៃ​ដល់​មួយ​ក្រុម​ទៀត​​ជិះ​រ៉ឺម៉ក​​ម៉ូតូ​​លើក​ដៃ​បាយៗ​​ពេល​លើក​ដៃ​ Hello វិញ ត្រូវជន​ដៃ​ដល់​ចុះ​ពី​លើ​រ៉ឺម៉ក​​ដេញ​​កាប់​រយះ​​ថ្ងាស​​ម្នាក់​សន្លប់​ស្តូក​ស្តឹង ​កាលពីវេលា​ម៉ោង​១២​​យប់​អធ្រាត្រ​​​​ថ្ងៃ​ទី​៥ ឧសភា ​នៅតាម​ផ្លូវ​​បេតុង (​ផ្លូវក្រោល​គោ) ស្ថិត​ក្នុងភូមិ​ដំណាក់​ធំ ​​សង្កាត់​​ស្ទឹង

ក្មេង​ស្ទាវ​​៣​នាក់​ស្រវឹង​ធ្លាក់​ភ្នែក​​បើក​ម៉ូតូ​ទៅ​បុក​ម៉ូតូ​​កំពុង​ឆ្លង​ថ្នល់​​រង​របួស​​ធ្ងន់​ខ្លួន​ឯង​

Posted: 06 May 2012 09:00 PM PDT

រាជធានីភ្នំពេញ ៖ ​​ក្មេង​ស្ទាវ​៣​នាក់​សុទ្ធ​តែ​​ស្រវឹង​បើក​ម៉ូតូ​មួយ​គ្រឿង​​ម៉ាក​​ឌ្រីម​សេ​១២៥ ​ពណ៌ខ្មៅ ស៊េរី​២០១១ ​ជ្រុល​ចង្កូត​ទៅ​បុក​​ម៉ូតូ​ឌ្រីម​សេ​១២៥ ​ដូច​គ្នា​​ កំពុង​ឆ្លង​ថ្នល់​​ពេញ​ទំហឹង បណ្តាល​ឱ្យរង​របួស​ធ្ងន់​ទាំង​៣​នាក់​ កាលពី​វេលា​ម៉ោង​​៨​និង​៤៥នាទី​​យប់​ថ្ងៃទី​៦ ឧសភា ២០១២ ​តាម​បណ្តោយ​ផ្លូវ​សហ​ព័ន្ធ​រុស្ស៊ី​ សង្កាត់​ទឹកថ្លា ខណ្ឌ​

ស្រវឹង​ស្រា​ជិះ​ម៉ូតូ​បុក​ក្របី​​ដើរ​ឆ្លង​ថ្នល់​ស្លាប់​ម្នាក់​ និង​របួស​ម្នាក់

Posted: 06 May 2012 09:00 PM PDT

ទិដ្ឋភាព​កន្លែងកើតហេតុ
ខេត្តពោធិ៍សាត់​​ ៖ បុរស​២​នាក់​ស្រវឹង​ស្រា​ជិះ​ម៉ូតូ​ឌុប​គ្នា​ទៅ​បុក​​ក្របី​​កំពុង​ដើរ​ឆ្លង​ថ្នល់ បណ្តាល​​ឱ្យ​ស្លាប់​ម្នាក់​ និង​របួស​ធ្ងន់​ម្នាក់ ។ គ្រោះ​ថ្នាក់​ចរាចរណ៍​នេះ​កើត​ឡើង​​លើ​ផ្លូវ​ជាតិ​លេខ​៥ នៅ​ភូមិ​​ខ្សាច់​ល្អិត ឃុំ​អន្សារចំបក់ ស្រុក​ក្រគរ​ ​កាល​ពី​វេលា​ម៉ោង​៥​និង​​១០​នាទី​ល្ងាច​​ថ្ងៃ​ទី​៥ ឧសភា ២០១២ ។

កី​ឡា​ករ​អា​ហ្សង់​ទីន​ឌែល​ប៉ូ​ត្រូ​ឈ្នះ​ជើ​ង​ឯក​តឺ​ន្នីស​Estoril Tennis Open​នៅ​ព័រ​ទុយ​ហ្គាល់

Posted: 06 May 2012 08:53 PM PDT

កីឡាករ​អា​ហ្សង់​ទីន​ឌែល​ប៉ូ​ត
កី​ឡា​ករ​​អា​​ហ្សង់​​ទីន​ចូ​​អាន​​​ម៉ា​ទីន ឌែល​ប៉ូ​ត្រូ​​​ទទួល​បាន​ជោគជ័យ​ទាំ​ង​ស្រុងនៅ​ក្នុង​ការ​ប្រ​កួត​​ការ​ពារ​តំណែង​ជើង​ឯក​តឺន្នីស​កម្ម​វិធី Estoril Tennis Open របស់​ខ្លួន​ប្រ​ឆាំង​នឹង​កីឡាករ​រី​ឆាដ​ ហ្គាស​ហ្គេត​បន្ទាប់​ពី​រូប​​គេ​​បានបំ​បាក់​កីឡាករ​បា​រាំង​ម្នាក់​នេះ​ក្នុង​វគ្គ​ផ្តាច់​

យុវ​ជន​ម្នាក់ស្រវឹង​ស្រា​ជិះម៉ូតូ​​​​ដួល​​ម្នាក់​ឯង​នៅផ្លូវ​កោង​សន្លប់​​ស្តូក

Posted: 06 May 2012 08:49 PM PDT

យុវ​ជន​ស្រវឹង​ស្រា​ជិះម៉ូតូ​​​​ដួល​​ម្នាក់ឯង
រាជ​ធានីភ្នំពេញ ៖ ​ យុវជន​ម្នាក់ស្រវឹង​​ស្រា​ទន់​ខ្លួន​រងៀក​​ជិះ​ម៉ូតូ​ដួល​ម្នាក់ឯង សន្លប់​ស្តូកស្តឹង ​នៅចំណុចផ្លូវកោង​​​​ជិតមាត់​ច្រាំង​​ទន្លេ ​​មុខ​មហោ​ស្រព​​​មជ្ឈ​មណ្ឌល​កោះ​ពេជ្រ ​ក្នុង​សង្កាត់​​ទន្លេ​បាសាក់ ​​ខណ្ឌចំការ​មន ​​​កាល​ពី​វេលាម៉ោង​​៩​យប់ ​ថ្ងៃទី៦ ឧសភា ។

ជន​ជាតិ​កូរ៉េ​​ស្រវឹង​ធ្លាក់​ភ្នែក​​បើក​រថយន្ត​​បុក​ក្បាល​​របាំង​ចែក​ផ្លូវ​បែក​កង់ និង​បាក់​កាឡេ​ទៅ​មុខ​លែង​រួច​

Posted: 06 May 2012 08:46 PM PDT

ទិដ្ឋភាព​នៅ​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​រថយន្ត​មែរ​សឺដេស​ ពណ៌​ស ​បើក​បរដោយ​​បុរស​ជន​ជាតិ​កូរ៉េ​ ស្រវឹង​ធ្លាក់​​ភ្នែក​​​ទៅ​បុក​ក្បាល​របាំង​​ចែក​ផ្លូវ​ ​ហើយ​រថយន្ត​ផ្ទុះ​កង់​ និង​បាក់​កាឡេ​ទៅ​មុខ​លែង​រួច ។ ហេតុ​ការណ៍នេះ​កើតឡើង​​​កាលពី​វេលា​ម៉ោង​១​និង​៥០​នាទី​រំលងអធ្រាត្រ​​ឈាន​ចូល​ថ្ងៃទី​៧ ឧសភា ​២០១២ ​នៅ​​តាម​មហាវិថី​ម៉ៅសេទុង​ ត្រង់​ចំណុច​​ស្តុប​

ឈប់​​ចាំ​មិត្តភក្តិ​​​​​ត្រូវ​ម៉ូតូ​​​1គ្រឿង​បុក​​​ពីក្រោយ​​រុញម៉ូតូ​ទៅបុក​ស្ត្រី​ជា​​ប្រពន្ធ

Posted: 06 May 2012 08:45 PM PDT

ជនរងគ្រោះត្រូវបានជួយសង្ក្រោះ
រាជធានីភ្នំពេញ ៖ ស្រ្តីម្នាក់បាន​រងរបួស​បាក់​ជើងខាងស្តាំ ខណៈពេលឈប់ម៉ូតូនៅ​ចិញ្ចើម​ផ្លូវឈរចាំមិត្តភក្តិជិះម៉ូតូតាមក្រោយ ស្រាប់​តែម៉ូតូ១គ្រឿងម៉ាកផ្លើសពណ៌ក្រហមជិះ​ទៅបុកម៉ូតូឆាលីពីក្រោយក៏រុញទៅកិនជើង ។

ឌ្រីម​សេ​១២៥ បើក​គេច​រថយន្ត​ជ្រុល​ទៅ​បុក​ស្មាស់​​រីវ៉ូ​​ បណ្តាល​ឱ្យ​​​ស្ទះ​ចរា​ចរណ៍​​មាន​រថយន្ត​៣​គ្រឿង​បុក​តគ្នា

Posted: 06 May 2012 08:43 PM PDT

ទិដ្ឋភាព​នៅ​​កន្លែង​កើតហេតុ​
រាជធានីភ្នំពេញ ៖ ​ម៉ូតូ​​ពីរ​គ្រឿង​បុក​គ្នា​​នៅ​កណ្តាល​ថ្នល់​ធ្វើ​ឱ្យ​​រថយន្ត​​កាមរី​​ឆ្លាម​បើក​មក​ដល់​ជាន់​ហ្វ្រាំង​​ប្រថុច​ញ៉ុច​​ត្រូវរថយន្ត​នីស្សាន់​​បុក​គូទ​ពី​ក្រោយ​ហើយ​មាន​រថយន្ត​កាមរី​មួយ​គ្រឿង​​ទៀត​​មក​ដល់​បុក​ពី​ក្រោយ​​នីស្សាន់​​​បន្ថែម​ទៀត ។ ហេតុការណ៍​​បុក​តគ្នា​​នេះ​កើតឡើង​​កាលពី​វេលា​ម៉ោង​៨​និង​៤០​នាទី​យប់​ថ្ងៃទី​៦ ​ឧសភា ​តាម​

Leave a Reply

If you have some guts to join or have any secret to share, you can get it published directly to this blog by using this address meaning once you send your article to this email, it will soon appear in this blog after verifying that it is not just spam!